Koh Santipheap Daily

Koh Santipheap Daily


លី​ប៊ី​នៅ​មិន​​ច​ង់​ប្រគល់​​កូន​ប្រុស​លោក​កាដា​ហ្វី​ឱ្យ​តុលាការ​​ CPI

Posted: 03 Jun 2013 12:24 AM PDT

 ​សៃ​អីុហ្វ​អាល់​​​អីុ​ស្លាម​កូន​ប្រុស​លោក​កា​ដា​ហ្វី​
​ក្រសួង​យុត្តិ​ធម៌​​លីប៊ី​រាយ​ការណ៍​កាលពី​ថ្ងៃ​ទី​២ មិថុនាថា ប្រទេស​លី​ប៊ី​​នឹង​ធ្វើ​ការ​តវ៉ា​​ទៅ​សា​លា​ឧទ្ធរណ៍​​ចំពោះ​សេច​ក្តី​​សម្រេច​ចិត្ត​​របស់​តុលា​ការ​ឧក្រិដ្ឋ​​កម្ម​អន្តរ​ជាតិ​ CPI ដែល​​ស្នើ​កាល​ពី​​​​សប្តាហ៍​មុន​ដល់​ក្រុង​ទ្រី​ប៉ូលី​ឱ្យ​ប្រគល់​ខ្លួន​​លោក​សៃ​អីុហ្វ​អាល់​អីុ​ស្លាម​ កូន​ប្រុស​របស់​​​អតីត​​មេ​ដឹក​នាំ​លោក​មូ​អាម៉ា​កាដា​ហ្វី ។

អ្នក​បើកម៉ូតូ​សណ្តោង​​រ៉ឺម៉ក​ម្នាក់​ស្លាប់​ ម្នាក់​របួស​ស្រាល​ដោយ​រថ​យន្ត​ដឹក​ដី​​បុក​

Posted: 03 Jun 2013 12:20 AM PDT

ខេត្ត​កំពង់​ធំ ៖ អ្នក​បើក​រ៉ឺម៉ក​​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ និង​អ្នក​រួម​ដំណើរ​ម្នាក់​របួស​ស្រាល​ដោយ​សារ​រថ​យន្ត​ដឹក​ដី​បុក​ជាមួយម៉ូតូ​សណ្តោង​​រ៉ឺម៉ក​​ កាល​ពី​វេលា​ម៉ោង​​៩ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៣ មិថុនា ២០១៣ នៅ​ភូមិ​បល្ល័ង្ក​ ឃុំ​បល្ល័ង្ក​ ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ ។ ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​លាប់ ប៉​ឡាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ជា​អ្នក​បើក​រ៉ឺម៉ក​ រស់​នៅ​ភូមិ​​អូ​ទំរ៉ាយ ឃុំ​គង​ជ័យ​ ស្រុក​អូរាំង​ឪ

ក្លិប​អ្នក​កាសែត​កម្ពុជា​ធ្វើ​សន្និ​សីទ​កាសែត​ផ្សព្វ​ផ្សាយ​សៀវ​ភៅថ្មី​

Posted: 02 Jun 2013 11:51 PM PDT

លោក​ឡុង កែម អ្នក​និពន្ធ​សៀវ​ភៅ​របប​មច្ចុរាជ​
រាជ​ធានី​ភ្នំពេញ​ ៖ នៅក្លិប​អ្នក​កាសែតកម្ពុជា​នា​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​៣ មិថុនា ២០១៣​នេះ​នឹង​មាន​រៀប​ចំ​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​​ផ្សព្វ​ផ្សាយ​សៀវ​ភៅ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា «របប​មច្ចុរាជ» ជា​ស្នា​ដៃ​និពន្ធ​របស់​លោក​ ឡុង កែម​ ។

រថ​យន្ត​ក្រឡាប់​ធ្លាក់​ចូល​ប្រឡាយ​ក្រឡាប់​បះ​ជើង​ទ្រ​មេឃ​ស្លាប់​ម្នាក់​

Posted: 02 Jun 2013 11:42 PM PDT

​
បុរស​វ័យ​ចំណាស់​ម្នាក់​​បាន​ស្លាប់​​ បន្ទាប់​ពី​បើក​រថ​យន្ត​​បុក​ដើម​ឈើ​ ហើយ​ធ្លាក់​ចូល​ប្រឡាយ​ក្រឡាប់​បះ​ជើង​ទ្រ​មេឃ​ ។ ហេតុ​ការណ៍​ខាង​លើ​បាន​កើ​ត​ឡើង​នៅ​លើ​ដង​ផ្លូវ​ ក្នុង​ឃុំ​សារី​ប្រា​ច័ន្ទ​ ​ខេត្ត​សូ​ផាន​បូរី​ ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២​ មិថុនា​ ។ក្រោយ​ពេល​កើត​ហេតុ​ ប៉ូលិស​បាន​ទៅ​ដល់​​ឃើញ​រថ​យន្ត​ប្រភេទ​មួយ​បាំង​កន្លះ​មា៉ក​ដាត​សាន់​ (Datsun) ផលិត​នៅ​ឥណ្ឌា​ ពណ៌​ក្រហម​ ពាក់​

រថ​យន្ត​ទួរីស​បុក​បង្គោល​ភ្លើង​ក្រឡាប់​របួស​ធ្ងន់​9​នាក់​នៅ​ថៃ​

Posted: 02 Jun 2013 11:40 PM PDT

​
កាល​ពី​ព្រឹក​ថ្ងៃ​ទី​២​ មិថុនា​ អាជ្ញា​ធរ​ផ្នែក​ស្រាវ​ជ្រាវ​ នៅ​ក្នុង​ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​ទទួល​បាន​ដំណឹង​ថា​ មាន​ឧបទ្ទ​វ​ហេតុ​រថ​យន្ត​​ទួរីស​​មា៉ក​តូ​យ៉ូតា​ ពាក់​ស្លាក​លេខ​ ៣០៥០-បាង​កក​ ធ្វើ​ដំណើរ​ក្នុង​បំណង​ឆ្ពោះ​ទៅ​តំបន់​ព្រំ​ដែន​ស្រុក​អារា៉ញ់​ប្រទេស​ បាន​​បុក​បង្គោល​ភ្លើង​តង់​ស្យុង​​ដាច់​ជា​២​កំណាត់​ ហើយ​ក្រឡាប់​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​ធ្ងន់​ចំនួន​៩​នាក់​ ។

ទាហាន​ឈុត​ខ្មៅសៀមបញ្ជូន​កុមារអនាថា​ខ្មែរ​ ដើរសុំ​ទាននៅក្រុង​បាងកកមក​កម្ពុជា

Posted: 02 Jun 2013 11:27 PM PDT

កុមារអនាថា​រងគ្រោះ
ខេត្ត​ប៉ៃលិន៖​ កុមារ​អនាថាអាយុ​១០ឆ្នាំ ម្នាក់​ដែលមានស្នាម​របួស​ស្ទើរតែពាសពេញ​ខ្លួន​នោះ​​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​សៀម​​ បញ្ជូន​មក​កម្ពុជាវិញ​តាមច្រក​ទ្វារអន្តរជាតិប៉ោយប៉ែត​ កាលពី​វេលាម៉ោង​៦ល្ងាចថ្ងៃទី​២ មិថុនា​ ២០១៣។

ពួក​បាតុ​ករ​​តួក​គី​បន្ត​ផ្គើន​រដ្ឋា​ភិបាល​​ដោយ​​កាន់​កាប់​ទីលាន​តាក់​ស៊ីម​​

Posted: 02 Jun 2013 11:23 PM PDT

ពួក​បាតុ​ករ​តួក​គី​
នា​ថ្ងៃ​ទី​៣​នៃ​ចលនា​តវ៉ា​របស់​ពួក​គេ​​ ពួក​បាតុ​ករ​តួក​គី​​ កាលពី​ថ្ងៃ​ទី​​២ មិថុនា បាន​​រក្សា​ការ​គាប​សង្កត់​លើ​រដ្ឋា​ភិបាល​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​​​រីសេប​ តៃ​យីប អ័រ​​ដូ​ហ្គាន​ ដោយ​កាន់​កាប់​ទីលាន​​តាក់​ស៊ីម​នៃ​ក្រុង​​អីុ​ស្តង់​ប៊ុល ចំណែក​ឧប្ប​ត្តិ​ហេតុ​​ថ្មី​ៗ​​ផ្ទុះ​ឡើង​ក្នុង​រដ្ឋ​ធានី​អង់​ការ៉ា ។

ភ្លៀង​ធ្លាក់​​ខ្លាំង​នៅ​អឺរ៉ុប​បណ្តាល​ឱ្យ​មាន​ទឹក​ជំនន់​​ក្នុង​ប្រទេស​​ជា​ច្រើន​​

Posted: 02 Jun 2013 11:21 PM PDT

ទិដ្ឋ​ភាព​​ទឹក​ជំ​នន់​​នៅ​កណ្តាល​រដ្ឋ​ធានី​​ឆេក​
ប្រទេស​អឺរ៉ុប​​ជា​ច្រើន​​កំពុង​ជួប​ប្រទះ​​នឹង​សភាព​​ការណ៍​​គួរ​ឱ្យ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​មួយ​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​​ បណ្តាល​ឱ្យ​​មាន​ទឹក​ជំនន់​ ។ ទឹក​ជំនន់​ និង​ការ​បាក់​ដី​​ មកពី​មាន​ភ្លៀង​ធ្លាក់​​ខ្លាំង​​ក្នុង​​ប្រទេស​​​ជា​ច្រើន​​​នៅ​អឺរ៉ុប​ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​៣​នាក់​​និង​​បាត់​ខ្លួន​​៨​​នាក់​ រួច​មនុស្ស​ជា​ច្រើន​​​​រយ​នាក់​ត្រូវ​ជម្លៀស​ចេញ​​ ។​

រញ្ជួយ​ដី​នៅ​តៃ​វ៉ាន់​ស្លាប់​​2នាក់​​ របួស​21​នាក់​

Posted: 02 Jun 2013 11:20 PM PDT

​ដុំ​ថ្ម​​បាក់​ធ្លាក់​​ត្រូវ​​រថ​យន្ត​
​អាជ្ញា​ធរ​រាយ​ការណ៍​ថា ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​​ជាង​៦​រីស្ទ័រ​​កើត​មាន​កាល​ពី​ថ្ងៃ​ទី​២ មិថុនា នៅ​តៃ​វ៉ាន់ បណ្តាល​​ឱ្យ​​មនុស្ស​ស្លាប់​២​នាក់ ​និង​របួស​២១​នាក់​​ ហើយ​​ធ្វើ​​ឱ្យ​​អគារ​​ទាំង​ឡាយ​នៅ​ក្រុង​​តៃ​ប៉ិ​​មាន​ការ​ញ័រ​រង្គើរ​យ៉ាង​ខ្លាំង​​ ញ៉ាំង​ឱ្យ​​ប្រជាជន​​ភ័យ​ជ្រួល​ច្របល់​​នាំ​គ្នា​​រត់​ចេញ​​មក​កាន់​​ដង​វិថី​​ទាំង​ឡាយ ។

វាយ​ប្រហារ​ភេរវ​កម្ម​​មួយ​នៅ​ក្រុង​ដាម៉ាស់​​ខណៈ​កង​ទ័ព​​ស៊ីរី​​បន្ត​​វាយ​​​​លុក​

Posted: 02 Jun 2013 11:18 PM PDT

កង​រថ​ក្រោះ​ស៊ីរី​​បញ្ជូន​ទៅ​សម​រ​ភូមិ​
ការ​វាយ​ប្រហារ​ដោយ​រថ​យន្ត​​បង្កប់​គ្រឿង​​ផ្ទុះ​មួយ​​បាន​សម្លាប់​​ប៉ូលិស​៩​នាក់​​ កាលពី​ថ្ងៃ​ទី​២ មិថុនា នៅ​ក្រុង​​ដាម៉ាស់​ ខណៈ​ដែល​​កង​​ទ័ព​​​ស៊ីរី​​បន្ត​វាយ​ប្រហារ​​លើ​បណ្តា​ទី​តាំង​​ពួក​ឧទ្ទាម​នៅ​ក្រុង​ QOUSSEIR ជា​​ទីលាន​​នៃ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិត​ស្មាញ​​​ចាប់​តាំង​ពី​២​សប្តាហ៍​​មក​ហើយ​។​

អាង​តែយប់់ស្ងាត់​​ពួយ​មួយ​អស់ល្បឿន​ដូច​គ្នា​ ពន្លះ​​របួស​ធ្ងន់-​ស្រាលពេញ​ផ្លូវ​

Posted: 02 Jun 2013 10:54 PM PDT

ជនរងគ្រោះរបួស​ធ្ងន់​
រាជធានី​ភ្នំ​ពេញ​៖​ ម៉ូតូ២គ្រឿងអាង​តែយប់​ស្ងាត់​ពួយ​មួយ​អស់​ល្បឿន​ បណ្ដាល​ឱ្យ​បុកគ្នា​ពេញ​ទំហឹង​​រង​របួស​​ធ្ងន់​ ស្រាល​ ​នៅ​ចំណុច​ស្តុប​ពេទ្យ​ចិន​ តាម​បណ្ដោ​យ​មហាវិថី​ព្រះ​សី​ហនុ​កេង​មហាវិថី​ព្រះ​មុនីវង្ស ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូន​ពេញ​ កាលពី​វេលាម៉ោង​៤ទៀប​ភ្លឺ​ថ្ងៃទី​៣ មិថុនា​ ២០១៣ ។

ភ្លើង​បាន​​ឆាប​ឆេះ​ផ្ទះ​អស់​ទាំង​ស្រុង​ហើយ​នៅ​បាត់​ដំបង​

Posted: 02 Jun 2013 10:05 PM PDT

អណ្តាតភ្លើង​កំពុង​ឆាបឆេះ​​ផ្ទះប្រជា​ពលរដ្ឋ
ខេត្តបាត់​ដំបង​ ៖ បន្ទាប់​ពី​ភ្លើង​បាន​ឆាបឆេះ​​យ៉ាង​សន្ធោ​សន្ធៅ​លេប​ត្របាក់​ផ្ទះ​មួយ​កន្លែង​​សង់​ពី​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស័ង្ក​សី​នៅ​ភូមិ​សូភី២ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី៣ មិថុនា ២០១៣ ពេលនេះ​ភ្លើងបាន​​ឆេះផ្ទះ​នោះ​អស់ទាំង​ស្រុង​ហើយ ។

អគ្គិ​ភ័យ​ឆេះ​ផ្ទះ​មួយ​ខ្នង​ស្ទើរ​ទាំង​ស្រុងផ្អើល​​អ្នក​ក្រុង​បាត់ដំបង

Posted: 02 Jun 2013 09:55 PM PDT

មនុស្សឆោឡោ​នៅ​កន្លែងកើតហេតុ​
ខេត្ត​បាត់​ដំបង ៖ អណ្តាត​ភ្លើង​កំពុង​បញ្ចេញ​កំហឹង​សន្ធោ​សន្ធៅ​លេប​​ត្របាក់​ផ្ទះ​​របស់​​ប្រជា​ពល​រដ្ឋ​មួយ​ខ្នង​ធ្វើ​អំពី​ថ្មក្រោម​ឈើ​លើ ស្ទើរ​អស់​ទាំង​ស្រុង​ទៅ​ហើយ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​១១និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី៣ មិថុនា ២០១៣ នៅ​ក្រុង​បាត់​ដំបង​ ខេត្ត​បាត់ដំបង ខណៈ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ និងបាញ់​ទឹក​ពន្លត់​យ៉ាង​សកមុ្ម​កុំ​ឱ្យ​វា​រាល​ដាល​ទៅ​

រថយន្ត​មែរសឺដេស​ S500 បើក​បុក​រនាំង​ដែក​ពុះ​ចែក​ផ្លូវ​បាក់​អស់​៧​ផ្ទាំង​ធ្លាយ​ទៅ​បុក​រ៉ឺម៉​ក​ម៉ូតូ​បាក់​កង់

Posted: 02 Jun 2013 09:30 PM PDT

រថយន្ត​បង្ក
រាជធានី​ភ្នំពេញ​៖​ រថ​យន្ត​មែរសឺ​ដេស​ S500 ពណ៌ប្រផេះ​អត់​ស្លាកលេខ​​ជិះ​គ្នា​ ២នាក់​ បើក​ទៅ​បុក​រនាំង​ដែក​ចែក​ផ្លូវ​បាក់និង​​ទ្រេត​អស់​៧​ផ្ទាំង​ ហើយ​បន្ត​ឆ្លង​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​បាក់​កង់​ខាង​ឆ្វេង​​ទៀត​ កាលពី​វេលាម៉ោង​១២និង​១៥នាទី​អធ្រាត្រឈាន​ចូលថ្ងៃទី​៣ មិថុនា​ ២០១៣ នៅតាមបណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស​កែង​ផ្លូវ​លេខ

ជិះ​ម៉ូតូ​អត់​ស្លាក​លេខ​ប៉ូលិស​ល្បាត​ដេញ​ប៉​ផាប់​ពភីង​ចាប់​បាន​នៅ​ក្នុង​វិ​ទ្យាល័យ​ឥន្ទ្រទេវី​

Posted: 02 Jun 2013 09:21 PM PDT

ជនសង្ស័យ​
រាជធានី​ភ្នំ​ពេញ​៖ ជន​សង្ស័យ​២នាក់​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​សង្កាត់​បឹង​កក់​ទី​២​ សហកា​រ​ជាមួយ​​ប៉ូលិ​ស​ខណ្ឌ​ទួ​ល​គោក​ ដេញ​ប៉​ផាប់​ពភីង​ចាប់​បាន​នៅ​ក្នុង​វិ​ទ្យាល័យ​ឥន្ទ្រទេវី​ សង្កាត់​បឹង​កក់​ទី២ ខណ្ឌ​ទួ​ល​គោក​ កាលពី​វេលា​ម៉ោង​១០និង​៣០នាទី​ព្រឹក​ថ្ងៃទី​០៣ មិថុនា​ ២០១៣ ខណៈពួក​គេ​ជិះ​ម៉ូតូ​​ម៉ាក​ស្មាស់​ពណ៌​ខ្មៅ​អត់​ស្លាក​លេខ ។

រថយន្ត​មីត​ស៊ុយ​ប៊ី​ស៊ី​បើក​បុកគ្នាជាមួយ​ម៉ូតូ​ហ្វីណូ​ម្ចាស់​រងរបួស​បាក់​ជើង​

Posted: 02 Jun 2013 08:59 PM PDT

រថ​យន្ត​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍
រាជធានី​ភ្នំ​ពេញ​៖ នារី​វ័យ​ក្មេង​ម្នាក់​បាន​រង​របួស​បាក់​ជើង​ ​ខណៈចេញ​ពី​ធ្វើ​ការ​ជួប​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​​ចរាចរណ៍​រវាង​ម៉ូតូហ្វី​ណូ​​បើក​បុក​គ្នា​ជាមួយ​រថ​យន្ត​ម៉ាកមីត​ស៊ុយ​ប៊ី​ស៊ី​ពណ៌ទឹក​ប្រាក់​ ​នៅ​ចំ​ណុច​ផ្លូវលេខ​​​១៩៣កែងផ្លូវ​លេខ​៣៣៨ ស្ថិត​ក្នុង​សង្កាត់​ទួ​ល​ស្វាយ​ព្រៃ១​ ខណ្ឌ​ចំ​កា​រមន កាលពី​វេលា​ម៉ោង​១០និង​៤០នាទី​ព្រឹក​ថ្ងៃទី​០៣ មិ​ថុនា​ ២០១៣ ។

អតីតបង​ប្អូន​បង្កើត​អ្នក​ទោស​ដែលត្រូវ​បាន​សម្លាប់​នៅទួល​ស្លែង​ ថ្លែង​ការណ៍​គាំ​ទ្រ​លោកប៊ូ ម៉េ​ង​ និង​លោកជុំ ម៉ី

Posted: 02 Jun 2013 08:56 PM PDT

ក្រុម​អ្នក​តវ៉ា​ប្រឆាំ​ង​នឹង​ប្រសាសន៍លោក​កឹម សុខា
រាជធានីភ្នំពេញ៖ កាលពី​ថ្ងៃទី​៣១ ឧសភា ២០១៣ សេចក្ដី​ថ្លែងការណ៍រួម​របស់​អតី​ត​អ្នក​នៅរស់​រាន​មាន​ជី​វិត​ និង​អ្នក​ដែលមានបង​ប្អូន​បង្កើត​ត្រូ​វ​បាន​សម្លាប់​នៅមន្ទីរ​ ស-២១ គាំ​ទ្រ​លោក​ជុំ ម៉ី​ និង​លោក​​ប៊ូ ម៉េ​ង​ ក្នុង​ការដឹក​នាំ ធ្វើ​មហាបាតុកម្ម​ ទាម​ទារ​ឱ្យ​លោក​កឹម សុខា​ ប្រធាន​ស្ដីទី​គណបក្សសង្ក្រោះ​ជាតិ​ សុំ​អភ័យ​ទោស

លោក​បណ្ឌិត​ ហ៊ុន ម៉ាណែត នាំ​ក្រុម​គ្រូ​ពេទ្យ​ចុះ​សួរ​សុខ​ទុក្ខ និង​ព្យាបាល​ជំងឺ​ជូន​ពល​រដ្ឋ​នៅ​មេ​មត់​

Posted: 02 Jun 2013 08:49 PM PDT

ខេត្ត​កំពង់​ចាម​ ៖ លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត អនុ​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​កំពង់​ចាម​ទទួល​បន្ទុក​លើ​ការ​ងារ​យុវ​ជន​បាន​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ចំនួន​១២៥​នាក់​ចុះ​សួរ​សុខ​ទុក្ខ​ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពល​រដ្ឋ​នៅ​ឃុំ​ដា ស្រុក​មេមេត់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មិថុនា ២០១៣។

លោក​គង់ រ៉ា​យុទ្ធ ត្រៀម​សម្ពោធ​ហាង​ និង​វីឡា​ក្នុង​ថ្ងៃ​តែ​មួយ​

Posted: 02 Jun 2013 08:39 PM PDT

លោក​គង់ រ៉ាយុទ្ធ​ និង​ភរិយា​
រាជ​ធានី​ភ្នំពេញ​ ៖ ​លោក​គង់​ រ៉ា​យុទ្ធ តារា​សម្តែង​ និង​ជា​អ្នក​ជំនួញ​ល្បី​ឈ្មោះ​គួរ​សម​ម្នាក់​​​បាន​ត្រៀម​បើក​​សម្ពោ​ធ​ហាង និង​វីឡា​នៅ​ថ្ងៃ​ទី​៦ មិថុនា ២០១៣​នេះ​ហើយ​ ដោយ​លោក​នឹង​អញ្ជើញ​ភ្ញៀវ​ចូល​រួម​​ប្រហែល​ជាង​៣០០​នាក់​ ក្នុង​នោះ​ភាគ​ច្រើន​សុទ្ធ​តែ​​ជា​អ្នក​សិល្បៈ​ និង​អ្នក​ជំនួញ​ ។

ហាង​លក់​ទូរស័ព្ទ​​សៀង​ លីន ធ្វើ​សន្និសីទ​កាសែត​ស្តីពី​ Samsung Galaxy Grand អាចប្រើ​ភាសា​ខ្មែរ​បាន

Posted: 02 Jun 2013 08:38 PM PDT

រាជធានីភ្នំពេញ ៖ ​នៅ​ហាង​លក់​ទូរស័ព្ទ​សៀង លីន ​ផ្លូវព្រះ​សីហនុខាង​លិច​ពេទ្យ​ចិន កាលពីវេលាម៉ោង​​១០ព្រឹក​ថ្ងៃទី​៣ មិថុនា ​២០១៣ នេះ ​បាន​រៀបចំ​ធ្វើសន្និសីទ​​កាសែត​ស្តីពី​ Samsung Galaxy Grand ​អាច​ប្រើ​ជា​ភាសា​ខ្មែរ​បាន​រួ​ម​ជាមួយ​ភាសា​បរ​ទេស​​ជា​​ច្រើន​​នៅ​អាស៊ី និង​អឺរ៉ុប​ ដោយ​មាន​ការ​ចូល​រួម​ពី​លោកវ៉ាត ឡាំផេង នាយក​សាខាក្រុមហ៊ុន Samsung អេឡិចត្រូនិកប្រចាំ​

ជាង​ផ្សារ​ដែក​ឡើង​ផ្សារ​​​​​ដំបូលឲ្យ​គេ​​ប៉ះ​ខ្សែកាប​ភ្លើង​ឆក់​ធ្លាក់​​របួស​ធ្ងន់

Posted: 02 Jun 2013 08:25 PM PDT

ជន​រង​គ្រោះ​កំ​ពុង​ត្រូវ​បាន​គេជួយ​សង្រ្គោះ
រាជធានី​ភ្នំ​ពេញ៖ ​ជាង​ផ្សារ​ដែកម្នាក់​ឡើង​ផ្សារ​​​​​ដំបូលឲ្យ​គេ​​ប៉ះ​ខ្សែកាប​ភ្លើង​បណ្តាល​ឲ្យ​ឆក់​ធ្លាក់​រង​របួស​ធ្ងន់ ​ត្រូវបាន​គេ​បញ្ចូន​ទៅ​សង្រ្គោះ​នៅ​មន្ទី​រ​ពេទ្យព្រះ​កុសុមៈ កាលពី​វេលា​​ម៉ោង​៩និង​៥៥នាទី​ព្រឹក​ថ្ងៃទី​០៣​ មិថុនា ២០១៣ ស្ថិតក្នុង​ភូមិ​វត្តស្លែង សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ ។

ជនណា​ដែលមិនទទួល​ស្គាល់ថា​របបប៉ុល ពត​ មានការធ្វើ​ទារុណកម្ម​និងសម្លាប់​មនុស្ស​ ត្រូវជាប់​ពន្ឋនាគារ​ពី៦ខែទៅ២ឆ្នាំ​

Posted: 02 Jun 2013 08:22 PM PDT

សេចក្តីស្នើ​ច្បាប់ស្តីពី​ការប្រឆាំង​និងការមិនទទួល​ស្គាល់ឧក្រិដ្ឋកម្ម​ដែលប្រព្រឹត្តឡើង​ក្នុងរយៈពេលនៃ​របបកម្ពុជា​ប្រជាធិបតេយ្យ​ នឹងត្រូវ​គណៈកម្មការ​​ជំនាញ​រដ្ឋសភា​លើក​យក​មក​ពិនិត្យនិងលើក​យោបល់​ នៅព្រឹកថ្ងៃទី​០៤ មិថុនា​ ២០១៣នេះ​ ។ នេះបើយោង​តាមលោក ញ៉ែម ថ្ថាវី ​​តំណាងរាស្រ្តមណ្ឌល​កំពង់ធំ​​របស់​គណបក្ស​ប្រជាជនកម្ពុជា ដែលបា្រប់​កោះសន្តិភាព​នៅព្រឹកថ្ងៃទី០៣ ​មិថុនា ​២០១៣ ។

រថយន្ត​ដឹកអ៊ីវ៉ាន់​សំពីង​សំពោង​ទាក់​ខ្សែ​ភ្លើង​ដាច់ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លូន​

Posted: 02 Jun 2013 08:13 PM PDT

រថយន្ត​ដឹកអ៊ីវ៉ាន់សំពីងសំពោង​
ខេត្តតាកែវ៖​ រថយន្ត​ម៉ាកសាំងយ៉ុង​មួយ​គ្រឿង​បើកដឹក​អ៊ីវ៉ាន់​យ៉ាង​សំពីង​សំពោង​​​ពី​ព្រំ​ដែន​វៀត​ណាម​ឆ្ពោះ​ទៅកាន់​រាជធានី​ភ្នំពេញ​ បានទាក់​ខ្សែភ្លើង​ដាច់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​ កាលពី​វេលា​ម៉ោង​១និង​ ៣០នាទី​អធ្រាត្រឈាន​ចូល​ថ្ងៃទី​៣ មិថុនា​ ២០១៣ នៅចំណុច​ផ្លូវ​ជាតិ​លេខ​២ ស្ថិត​ក្នុង​​ភូមិ​ខ្សឹង​ សង្កាត់រកាក្នុង​ ក្រុង​

ពិធី​ចែកអំណោយ​​ដល់​កុមារ​កំព្រា​ចំនួន​៦៤នាក់​របស់​អង្គការ «កុមារ​កំព្រា​អរុណរះ៣»

Posted: 02 Jun 2013 08:05 PM PDT

​ក្រុងព្រះសីហនុ ៖ កុមារ​កំព្រា​ចំនួន​៦៤​នាក់របស់​អង្គ​ការ​ «កុមារ​កំព្រា​​អរុណរះ​៣» នៅព្រឹក​ថ្ងៃទី​៣ មិថុនា ២០១៣ ស្ថិតក្នុង​ភូមិ​ស្មាច់​​រែង ឃុំ​រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវ​បាន​លោក​ឧកញ៉ា​លឹម ហុយឡេង និង​លោក​សុខ ឆាយ​ មាន​ការ​អាណិត​អាសូរ​​ដល់​កុមារ​កំព្រាទាំងនោះ ក៏​បានយក​អំណោយ​​ទៅ​ផ្តល់​ជូនមានដូចជា​សម្ភារសិក្សា និង​ប្រដាប់ក្មេង​លេងជាច្រើន ​។

ជិះ​ម៉ូតូ​បុក​បង្កាន់​ដៃស្ពាន​អា​កាស​៧មករា​ ដួល​សន្លប់ចោរ​លួច​ម៉ូតូបាត់​

Posted: 02 Jun 2013 07:38 PM PDT

ជនរងគ្រោះ
រាជធានី​ភ្នំ​ពេញ​៖ ​បុរស​ម្នាក់ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ អះ​អាង​ថា​បាន​បើក​ម៉ូតូ​ម៉ាក​ស្មាស​ ពណ៌​ខ្មៅ​ ចេញ​ពី​ផ្ទះ​ទៅ​ខាង​ក្រៅ​ បន្ទាប់​មក​ស្រាប់​តែ​មាន​ទូរស័ព្ទ​ប្រាប់ថា​បុ​រស​ជាប្ដី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍រង​របួស​ធ្ងន់​ ត្រូវ​រថយន្ត​សង្គ្រោះដឹកទៅ​មន្ទីរពេទ្យ​ព្រះ​កុសមៈ ។

វ៉ា​ង ស្រីណូ ធ្វើពិធី​រៀប​មង្គល​ការ​ប្អូន​ប្រុស​នៅ​មជ្ឈមណ្ឌលកោះពេជ្រយប់មិញ

Posted: 02 Jun 2013 07:35 PM PDT

អ្នកនាង​វ៉ាង ស្រីណូ ថតរូប​ជាមួយ​គូ​ស្វាមី​ដែលរៀបអាពាហ៍ពិពាហ៍ និង​ក្រុម​សិល្បករ
រាជធានីភ្នំពេញ ៖ តារា​ល្បី​​ដែល​បាន​បាត់​មុខ​ពី​រង្វង់​សិល្បៈ​មួយរយៈ និង​ជា​តារា​ដែលមាន​ដើមទ្រូង​សិច​ស៊ី​ ​និងសម្រស់​គួរ​ឱ្យ​ទាក់​ទាញ​មួយរូបនោះ​ គឺ​អ្នក​នាង​វ៉ា​ង ស្រីណូ បាន​រៀបចំ​ពិធី​មង្គល​ការ​​ប្អូន​ប្រុស​របស់​នាង​​​​កាលពី​រាត្រី​ថ្ងៃ​អាទិត្យ ទី២ មិថុនា ២០១៣ នៅ​មជ្ឈ​មណ្ឌល​កោះពេជ្រ អគារF ​ដោយ​​មាន​ការ​អញ្ជើ​ញចូល​រួមពី​ភ្ញៀវ​កិត្តិយស​ជាច្រើន​អ្នកទៀត ។

ស្រវឹង​ស្រា​​ បើក​ទៅ​បុក​ម៉ូតូ​កង់​បី​ រង​របួស​ធ្ង​ន់​

Posted: 02 Jun 2013 07:00 PM PDT

ជនរងគ្រោះ​
ខេត្ត​ព្រះ​សី​ហនុ៖​ បុរស​ម្នាក់​ត្រូវ​បាន​គេបញ្ជូន​ទៅ​កាន់​គ្លី​និកឯក​ជន​ភ្លាម​ៗ​ បន្ទាប់ពី​បានជួប​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ កាលពីវេលាម៉ោង​៨និង​១០នាទី​យប់​ ថ្ងៃទី​០២ មិថុនា​ ២០១៣ នៅ​តាមវិថី​៧មករា​ ​មុខ​សា​លា​រៀន​​សុវណ្ណ​ភូមិ​ ស្ថិត​ក្នុង​ភូមិ​១ សង្កាត់​៤ ក្រុង​ព្រះ​សីហនុ​ ដែលបង្ក​ឱ្យ​មនុស្ស​ម្នាក់​រង​របួស​ធ្ងន់។

លោកម៉ក់ ពេជ្ជរិទ្ធ អញ្ជើញ​ជួប​សំណេះសំណា​លជាមួយ​សមាជិកបក្ស​នៅ​ស្រុក​កៀនស្វាយ

Posted: 02 Jun 2013 06:54 PM PDT

លោកម៉ក់ ពេជ្ជរិទ្ធ អញ្ជើញ​ជួប​សំណេះសំណា​លជាមួយ​សមាជិកបក្ស​នៅ​ស្រុក​កៀនស្វាយ
ខេត្ត​កណ្តាល ៖ ​លោកម៉ក់ ពេជ្ជរិទ្ធ ទីប្រឹក្សាផ្ទាល់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន និង​ជា​ប្រធាន​គណៈ​ពង្រឹង​មូល​ដ្ឋាន​​ចុះ​ជួយ​ឃុំ​ភូមិធំ បាន​​អញ្ជើញ​​ជួប​សំណេះ​សំណាល​​ជាមួយ​ប្រជាពលរដ្ឋ​​​​ដែល​ជា​សមាជិក​បក្ស​នៅព្រឹក​ថ្ងៃទី​៣ មិថុនា ២០១៣ នេះ។

អង្គការក្រៅ​រដ្ឋាភិបាល​ចំនួន០៧​ រៀបចំ​វេទិកា​សាធារណៈ​ថ្នាក់ជាតិ​ស្តីពីទំនប់វារីអគ្គិសនី

Posted: 02 Jun 2013 06:53 PM PDT

នៅមជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-ជប៉ុន​ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ឋរុស្ស៊ី​ ក្នុងសង្កាត់​ទឹកល្អក់ទី១​ ខណ្ឌទួលគោក​ នាព្រឹកថ្ងៃទី​ ០៣ ​មិថុនា ២០១៣នេះ មានរៀបចំ​បើកវេទិកា​សាធារណៈ​ថ្នាក់ជាតិ​ស្តីពីទំនប់វារីអគ្គិសនី​ តាមដងទន្លេ​មេគង្គ ​ទន្លេសេសាន​ ទន្លេសេកុង ​និងទន្លេស្រែពក​ ។ វេទិកានេះ​រៀប​ចំឡើងដោយបណ្តុំ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន០៧ ក្នុងគោលបំណង​ដើម្បីផ្តល់វេទិកា​ជូនប្រជាពលរដ្ឋ​ ​ដែលរស់នៅ​តាមដងទន្លេ​​ខាង

ស្ពាន​ដែក​84ម៉ែត្រ​ចំណង​ដៃ​CPPជូន​ប្រជាពលរដ្ឋ​ស្រុក​កណ្តៀង

Posted: 02 Jun 2013 06:42 PM PDT

លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម ថ្លែង​ក្នុង​ពិធី និង​ការ​សម្ពោធ​​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​​ផ្លូវ​ការ​ស្ពាន​​​​ដែក​អំណោយ​របស់ CPP
ខេត្ដ​ពោធិ៍សាត់​ ៖​ ស្ពាន​ដែក​ប្រវែង​៨៤​ម៉ែត្រ​ ដែល​ទើប​ស្ថាបនា​រួច​ជា​ចំណង​ដៃ​របស់​ក្រុម​ការងារ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ភូមិ​ព្រៃ​ក្ដី​កណ្ដាល​ ឃុំ​កណ្ដៀង​ ស្រុក​កណ្ដៀង​ បាន​ធ្វើ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​​ កាល​ពី​ថ្ងៃ​ទី​១​​ មិថុនា​ ក្រោម​អធិបតី​ភាព​លោក​រដ្ឋ​មន្ដ្រី​ ស៊ុយ​ សែម​ ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ខេត្ដ​ពោធិ៍សាត់​ ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!