Koh Santipheap Daily

Koh Santipheap Daily


​ប្រជាជនពិភពលោកនឹង​ឡើង​​ដល់​​10,9​ពាន់​លាន​នាក់​​ក្នុងឆ្នាំ​2100​

Posted: 14 Jun 2013 12:07 AM PDT

ចំនួនប្រជាជននៅលើពិភពលោកនឹង​​​​ឡើង​ដល់​៧,២​ពាន់​លាន​នាក់​នៅខែក្រោយ​ ហើយ​នឹង​​ឡើង​ដល់​១០,៩​ពាន់​លាននាក់​​​ក្នុង​ឆ្នាំ​២១០០​ ​។ កំណើន​ភាគ​ច្រើន​កើត​ចេញពី​អត្រា​កំណើត​ខ្ពស់​នៅ​ក្នុង​ប្រទេស​​កំពុងអភិវឌ្ឍន៍​ ។ ​នេះបើ​យោង​តាម​អង្គ​ការ​សហ​ប្រជាជាតិ​​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រ​ហស្បតិ៍​​ទី​១៣ មិថុនា ២០១៣ ។​

អាជ្ញា​ធរ​ខណ្ឌ​ដង្កោ​នាំ​យក​អំណោយ​សម្ដេច​តេ​ជោ​ និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត​ទៅចែក​ជូន​ប្រជាពល​រដ្ឋ​ក្រីក្រ​​​សង្កាត់​ប្រទះ​ឡាង​

Posted: 14 Jun 2013 12:01 AM PDT

​អាជ្ញធរ​ខណ្ឌដង្កោ​នាំ​យក​អំណោយ​ទៅចែក​ជូន​ប្រជាពល​រដ្ឋ​ក្រី​ក្រ
រាជធានីភ្នំពេញ​៖ ​អំណោ​យ​ជា​គ្រឿង​ឧ​ប​ភោគ​បរិភោគ​ និង​ថវិកា​មួយ​ចំនួន​របស់​សម្ដេច​អគ្គ​មហា​​សេនាបតី​តេ​ជោ​ហ៊ុន សែន​ និង​សម្ដេច​កិតិ្តព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ ហ៊ុន សែន ត្រូវ​បាន​អាជ្ញធរ​ខណ្ឌដង្កោ​ដឹក​នាំដោយ​លោក​អភិបាល​ខណ្ឌ​នុត​ ពុធដារ៉ា នាំ​យក​ទៅចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ ចំនួន​១០គ្រួសារ​ នៅក្នុង​សង្កាត់ប្រទះ​ឡាង​ ដើម្បី​ដោះ​ទ័ល​នូវ​​ទុក្ខ​លំបាក​។

ប្រកាស​​បើក​​ការ​​ប្រកួត​​បាល់​​ទះ​​ពាន​​រង្វាន់​​លីអូ​​បៀរ​​2013

Posted: 14 Jun 2013 12:00 AM PDT

បើក​ការ​ប្រកួត​បាល់​ទះ​ដណ្តើម​ពាន​រង្វាន់​លីអូ​បៀរ​
រាជ​ធានី​ភ្នំពេញ ៖ នៅ​សណ្ឋាគារ​ណាហ្គា​វើល​ កាល​ពី​ថ្ងៃ​ទី​១១ មិថុនាកន្លង​មក​នេះ​ ក្រុម​ហ៊ុន​ស្រាបៀរ​លីអូ​ប្រកាស​ថា ខ្លួន​បាន​សហការ​ជា​មួយ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា​ បើក​ការ​ប្រកួត​បាល់​ទះ​ដណ្តើម​ពាន​រង្វាន់​លីអូ​បៀរ​ជ្រើស​រើស​ជើង​ឯក​ ដែល​មាន​ប្រាក់​រង្វាន់​ជាង​៦០​លាន​រៀល​ ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង៖

សាលា​ឧទ្ឋរណ៏​បើកសវនាការ​ទណ្ឌិត​ យ៉ោម បុបា្ផ​ នៅរសៀលនេះ​

Posted: 13 Jun 2013 11:56 PM PDT

នៅម៉ោង២​រសៀលថ្ងៃទី​ ១៤ មិថុនា​ ២០១៣ ​សាលាឧទ្ឋរណ៏​បានបើកសវនាការជំនុំជម្រះក្តីទណ្ឌិត យ៉ោម បុបា្ផ អ្នកភូមិបឹងកក់ ដែលបានវាយអ្នក​រត់ម៉ូតូឌុប​០២នាក់ឲ្យ​រង​របួសកាលពីខែសីហា ២០១២កន្លងមកនេះ ។ គួរបញ្ជាក់ថា​​ ទណ្ឌិត​ យ៉ោម បុបា្ផ ​ភេទស្រីអាយុ ​២៩ឆ្នាំ ​រស់នៅផ្ទះលេខ៥ ​ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ ត្រូវបានសាលាដំបូង​រាជធានី​ភ្នំពេញ ​កាលពីថ្ងៃទី២៧

7​ឆ្នាំ​ទៀត​​អ្នក​​ជក់​បារី​​នៅ​ឥណ្ឌូ​​ណេ​ស៊ី​​អាច​កើន​​ដល់​​​140​លាន​​​នាក់​

Posted: 13 Jun 2013 11:28 PM PDT

​
​​លទ្ធ​ផល​​អង្កេត​​ពី​មហា​វិទ្យា​ល័យ​​ឥណ្ឌូ​​ណេ​ស៊ី​​(UI) រក​​ឃើញ​ថា ចំនួន​អ្នក​ជក់​បារី​​នៅ​ក្នុង​ប្រទេស​អាច​កើនឡើង​ជិត​ទ្វេ​ដង​​ ពី​ចំនួន​៧៤​​លាន​នាក់​​កាល​ពី​ឆ្នាំ​​​២០១២ ដល់​ទៅ​១៤០​លាន​នាក់​​ក្នុង​អំឡុង​​ឆ្នាំ​២០២០ ។ លទ្ធ​ផល​​អង្កេត​​របស់​ក្រុម​ស្រាវ​ជ្រាវ​​ពី​​នាយក​ដ្ឋាន​​ប្រជា​រាស្ត្រ​​របស់ UI បញ្ជាក់​ថា ​កំណើន​​សេដ្ឋ​កិច្ច​​ដ៏​ឆាប់​រហ័ស​​របស់​​ឥណ្ឌូ​ណេ​ស៊ី​​​​ក្នុង​​អំឡុង​​​​ពេល​ជា​ច្រើន​​ឆ្នាំ​កន្លង​​ទៅ ​បាន​បង្ក​ឱ្យ​

រថ​ភ្លើង​​បុក​គ្នា​​នៅ​អាហ្សង់​ទីន​​ស្លាប់​​3នាក់​​ របួស​​​155​នាក់​​

Posted: 13 Jun 2013 11:26 PM PDT

ទិដ្ឋ​ភាព​​នៃ​រថ​ភ្លើង​​បុក​គ្នា​
​គ្រោះ​ថ្នាក់​​ផ្លូវ​ដែក​​ថ្មី​​មួយ​​កើត​មាន​​កាល​ពី​​ថ្ងៃ​ទី​​១៣ មិថុនា នៅ​ក្រុង​​ប៊ុយ​​ណូ​ស៊ែរ​​ រដ្ឋ​ធានី​​អា​ហ្សង់​ទីន​ បណ្តាល​​​​ឱ្យ​មនុស្ស​​ស្លាប់​៣​​នាក់ ហើយ​មនុស្ស​​យ៉ាង​តិច​​១៥៥​នាក់​​ត្រូវ​របួស ពេល​រថ​ភ្លើង​​ជាយ​ក្រុង​​មួយ​បាន​​បុក​នឹង​រថ​​​ភ្លើង​​មួយ​ទៀត​​នៅ​​កន្លែង​​ឈប់ ។ការ​បុក​​គ្នា​នេះ​​កើត​មាន​នៅ​ CASTELAR ចម្ងាយ​​៣០​គីឡូ​ម៉ែត្រ​​ ខាង​លិច​ក្រុង​​ប៊ុយ​​ណូ​ស៊ែរ​​លើ​ផ្លូវ​​ដែក​​ ដែល​​​​កាល​ពី​ថ្ងៃ​ទី​​២២ កុម្ភៈ ឆ្នាំ​២០១២

រុស្ស៊ី​​នឹង​​ចំណាយ​ប្រាក់​​​ជាង​​20​ពាន់​លាន​ដុល្លារ​​សម្រាប់​​ការ​រៀប​ចំ​​ប្រកួត​​បាល់​ទាត់​​​ពិភព​​លោក​

Posted: 13 Jun 2013 11:25 PM PDT

នាយក​រដ្ឋ​មន្ត្រី​​​រុស្ស៊ី​​​លោក​ម៉េដ​វេ​​ដេវ​
​នាយក​រដ្ឋ​មន្ត្រី​​រុស្ស៊ី​​ លោក​ឌី​មីឌ្រី ម៉េដ​​វេ​​ដេវ​​ថ្លែង​​កាល​ពី​ថ្ងៃ​​ទី​១៣ មិថុនា​ថា ​ប្រទេស​រុស្ស៊ី​​​នឹង​​​ចំណាយ​ប្រាក់​​ដល់​ទៅ​​ជាង​​៦៦០​​ពាន់​លាន​​រូប្ល៍ ប្រមាណ​ជា​​២០,៦​ពាន់​លាន​ដុល្លារ​​ សម្រាប់​​​​ការ​រៀប​ចំ​​ប្រកួត​​បាល​់ទាត់​​​ពិភព​​លោក​​ឆ្នាំ​​២០១៨​ខាង​មុខ​នេះ ។ក្នុង​កិច្ច​ប្រជុំ​​រដ្ឋា​ភិបាល​​មួយ​លោក​ម៉េដ​​​វេ​​ដេវ​​ថ្លែង​ថា ​ជាង​ពាក់​កណ្តាល​​នៃ​ថិវកា​​នេះ​គឺ​ទឹក​ប្រាក់​ប្រមាណ​​ជា​​៣៣៦​​ពាន់​លាន​​រូប្ល៍​(១០,៥​​ពាន់​លាន​

អវ​កាស​​យានិក​​​នៃ​យាន​​អវកាស​​ចិន SHENZHOU-10 ចូល​​ក្នុង​ស្ថានីយ​​ TIANGONG-1​

Posted: 13 Jun 2013 11:23 PM PDT

អវកាស​​​យានិក​​ចិន​ទាំង​៣​រូប​​​ពេល​ចូល​​ក្នុង​​ស្ថានីយ​ TIANGONG-1 ​
មជ្ឈ​មណ្ឌល​​ត្រួត​ពិនិត្យ​​អវ​កាស​​ក្រុង​ប៉េ​កាំង​​ CCAB រាយ​ការណ៍​​ថា អវ​កាស​​យានិក​​ទាំង​៣​​រូប​​នៃ​យានអវ​កាស​​ SHENZHOU-10 កាល​ពី​​​ថ្ងៃទី​​​១៣ មិថុនា ​បាន​នាំ​គ្នា​​ដើរ​ចូល​​ក្នុង​ស្ថានីយ​​អវកាស​ TIANGONG-1 ក្រោយ​​ការភ្ជាប់​​យាន​​​របស់​ពួក​​គេ​នឹង​ស្ថានីយ​នោះ​មក ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៤ មិថុនា ២០១៣

Posted: 13 Jun 2013 11:15 PM PDT

​
រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៤ មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

កុមាររងគ្រោះ​ ប៊ូ ឡុង​ ទទួល​អំណោយ​​ពី​សប្បុរស​ជន​

Posted: 13 Jun 2013 10:36 PM PDT

កុមារ​​ប៊ូ ឡុង​ទទួល​អំណោយរបស់​លោក​ស្រី​ លក្ខិណា
ខេត្ត​ប៉ៃ​លិន៖ បន្ទាប់​ពី​មានការផ្សព្វ​ផ្សាយ​ព័ត៌មាន​​​របស់​កោះសន្តិភាព ទាក់​ទង​នឹង​កុមារ​ប៊ូ ឡុង​ ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក់​របស់​ក្មេង​ ​​ក៏មាន​សប្បុរស​ជន​បាន​ជួយ​ឧបត្ថម្ភ​ ដល់​កុមារ​រងគ្រោះ​ ដើម្បី​ជួយ​សំរាលការ​លំបាក​។

ស្ត្រី​២​នាក់​ដែល​អះ​អាង​ពី​ការ​រងគ្រោះ​ក្នុងអំពើ​​វាយ​តប់​ក្នុង​វេទិកា​​លោក​កឹម សុខា នៅព្រៃវែង​​ម្សិល​មិញ​​កំពុង​ដាក់​ពាក្យ​បណ្តឹង​​ជន​បង្ក​ហេតុ​

Posted: 13 Jun 2013 10:31 PM PDT

ខេត្ត​ព្រៃវែង ៖ ស្ត្រី​២​នាក់​ដែលអះ​អាង​ពីការ​រងគ្រោះ​ដោយ​ការ​វាយ​តប់​គ្នា​ក្នុងវេទិកា​លោ​កកឹម សុខា នៅព្រៃ​វែង កាល​​ពីថ្ងៃទី​១៣ មិថុនា ២០១៣ កំពុងដាក់​ពាក្យ​បណ្តឹង​​ទៅកាន់​ស្នងការនគរបាល​ខេត្ត​ព្រៃវែង នា​វេលា​ថ្ងៃត្រង់​ថ្ងៃទី​១៤ មិថុនា ២០១៣ នេះ ចោទ​​ប្រកាន់​​​មនុស្ស​៤​នាក់ ពីបទ​បង្ក​របួស​ស្នាម ។

សមត្ថ​កិច្ច​ចាប់ខ្លួន​​មេ​ក្រុម​ចោរ​ប្លន់ម្នាក់​​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ផ្អើល​ទាំង​ព្រឹក​

Posted: 13 Jun 2013 10:30 PM PDT

ជន​សង្ស័យ​ជា​មេ​ក្រុម​ចោរ​ប្លន់​
ខេត្ត​ស្ទឹង​ត្រែង​ ៖ ជន​សង្ស័យមេក្រុម​​ចោរ​ប្លន់​​​ម្នាក់​ត្រូវ​សមត្ថ​កិច្ចស្ទាក់​​ចាប់​​បាន​​​ទាំង​ព្រឹក​​ថ្ងៃ​ទី​១៤ មិថុនា ២០១៣ នៅ​ចំណុច​​រង្វង់​មូល​ទល់​មុខ​ការិយា​ល័យ​ផលិត​កម្ម​បសុ​ព្យា​បាល​ខេត្ត​ស្ទឹង​ត្រែង ​ពាក់​ព័ន្ធ​ករណី​លួច​ ឆក់​ ប្លន់​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​​យ៉ាង​សកម្ម​ដែល​​សមត្ថ​កិច្ច​ខេត្តកំពុង​ស្វែង​រក​ចាប់​ខ្លួន ​។

សន្និ​សីទ​កា​សែត​ស្ដី​ពី​ «ភ្នំ​ពេញ​ពាក់​កណ្ដាលម៉ា​រ៉ាតុងអន្តរជាតិ​លើក​ទី​៣»

Posted: 13 Jun 2013 09:48 PM PDT

រាជធានិភ្នំ​ពេញ​៖ ​គណៈកម្មាធិ​ការ​​ជាតិ​អូឡាំ​ពិជ​កម្ពុជា​បាន​​រៀប​ចំ​សន្និ​សីទ​កា​សែត​ស្ដី​ពី​ «ភ្នំ​ពេញ​ពាក់​កណ្ដា​ល​ម៉ា​​រ៉ា​តុងអន្តរជាតិ​លើក​ទី​៣» នាព្រឹក​ថ្ងៃទី​១៤ មិថុនា​ ២០១៣ នៅ​សាល​ស្នាក់ការ​​គណៈ​កម្មាធិការជាតិ​អូឡាំ​ពិជ​កម្ពុជា​។

រថយន្ត​ដឹក​ទំ​និញ​បើ​កទាក់​ខ្សែភ្លើង​អូស​កម្មករត​ខ្សែ​អុប​ទិក​បោក​ក្បាល​​របួស​ធ្ងន់​

Posted: 13 Jun 2013 09:06 PM PDT

រថយន្ត​ដឹក​ទំ​និញ​បើ​កទាក់​ខ្សែភ្លើង​អូស​កម្មករត​ខ្សែ​អុប​ទិក​បោក​ក្បាល​​របួស​ធ្ងន់​
រាជធានីភ្នំ​ពេញ​៖ កម្ម​ករ​​តខ្សែ​អុប​ទិក​ក្រុម​ហ៊ុន​មេហ្គា​ម្នាក់​បាន​រង​របួ​ស​បែក​ក្បាល​ ខណៈ​កំ​ពុង​តខ្សែ​ភ្លើង​ឆ្លង​ផ្លូវ​ត្រូវ​រថយន្តដឹក​ទំនិញ​​ធុន​ធ្ងន់​បើកមក​ដល់​​ទាក់​ ខ្សែ​ភ្លើង​បណ្តាល​ឲ្យ​ទាក់​ជើង​ដួលអូស​​បោក​ក្បាល​នឹង​ថ្នល់​របួសធ្ងន់​ត្រូវបានគេបញ្ជូនទៅ​សង្រ្គោះនៅ​មន្ទី​រពេទ្យ​កាល់​ម៉ែត កាលពី​វេលាម៉ោង​៩និង​៣០នាទី​ព្រឹក​​ថ្ងៃទី​១៤ មិថុនា​ ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុ​ងភូមិ​​ស្ពាន​ខ្ពស់​ សង្កាត់​គី​ឡូ​ម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញស្សី​កែវ

ជន​ជាតិ​វៀត​ណាម​២នាក់​ប្ដី​ប្រពន្ធ អះអា​ង​ថា​កុមារ​​អនាថា ប៊ូ ឡុង​ អាយុ​១០ឆ្នាំ​ ជា​កូនរបស់​ខ្លួន​

Posted: 13 Jun 2013 08:49 PM PDT

ប្ដីប្រពន្ធ​ជន​ជាតិ​វៀតណាម​ និង​កុមារ ប៊ូ ឡុង​
ខេត្ត​ប៉ៃ​លិន​៖ ក្រោយពី​ដឹង​ដំណឹង​ពី​កុមា​រ​អនាថា​ដែលទាហាន​ឈុត​ខ្លៅ​សៀម​បញ្ជូន​មក​កម្ពុជា​កាលពី​វេលា​ម៉ោង​​៦ល្ងាចថ្ងៃទី​២ មិថុនា​ ២០១៣ តាម​រយៈ​ទំព័រ​កាសែត​កោះ​សន្តិភាព​ ប្ដី​ប្រពន្ធជន​ជាតិ​វៀតណាម​​បាន​ទៅ​ពិនិត្យ​មើ​ល​ភិន​ភាគ​ក្មេង​នោះ​ជាច្រើន​ដង​ ហើយ​បាន​អះអាង​ថា​ជាកូន​បង្កើត​របស់​​ពួក​គាត់។

មេធាវី​ការពារ​ក្តី​ឱ្យ​លោក​​ជុំ ម៉ី ដាក់ពាក្យ​ប្តឹង​លោក​កឹម សុខា ពីបទ​បរិហារកេរ្តិ៍

Posted: 13 Jun 2013 08:46 PM PDT

រាជធានីភ្នំពេញ ៖ ​លោក​គួយ ធុន​ណា ​មេធាវី​ការពារ​ក្តី​​ឱ្យ​លោក​ជុំ ម៉ី ​ដែល​ជា​អ្នក​ទោស​​​​រួច​ពី​ការ​ស្លាប់​ក្នុង​គុក​ទួល​ស្លែង​​ បាន​មក​ដាក់​ពាក្យបណ្តឹង​​​នៅសាលា​ដំបូង​រាជធានីភ្នំពេញ ​នៅ​វេលាម៉ោង​​១០ និង​៣៥នាទីព្រឹក​ថ្ងៃទី​១៤ មិថុនា ២០១៣ នេះ ប្តឹង​ទៅ​លោកកឹម សុខា ​ពី​បទ​​បរិហាកេរ្តិ៍ ។

កូ​ន​ប្រុស​លោក​ប្រធាន​សាខា​គយ​ខេត្ត​កំពង់​ចាមនឹង​ចូល​ខ្លួន​មកបំ​ភ្លឺនៅ​​សាលាដំបូងរាជធានី​រសៀល​នេះ​​

Posted: 13 Jun 2013 08:45 PM PDT

រាជធានីភ្នំពេញ​ ៖​ តាម​ប្រភព​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​ កូ​ន​ប្រុស​លោក​ប្រធាន​សាខា​គយ​ខេត្ត​កំពង់​ចាមលោក​ឃុន ដូ​រ៉េ បាន​​ចូល​ខ្លួន​មកបំ​ភ្លឺនៅ​​សាលាដំបូង​រាជធានី​ភ្នំ​ពេញអម​ដោយ​មេធាវី ​នាវេលាម៉ោង​៩ព្រឹក​ថ្ងៃទី​១៤ មិថុនា ២០១៣ ​ ប៉ុន្តែ​នៅ​ពេល​មេធាវី​មក​ដល់ឃើញ​អ្នក​សារ​ព័ត៌មាន​ច្រើន​ពេក​ ក៏​សុំលោក​ព្រះ​រាជអាជ្ញាលើ​កពេល​ទៅ​ម៉ោង​៤រសៀល​ថ្ងៃ​ដដែល​វិញ ។

រថ​យន្ត​ដឹក​ស៊ីម៉ង់ត៍​ដាច់​ហ្វ្រាំង​បោល​ចុះ​ពី​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ទៀត​ហើយ​

Posted: 13 Jun 2013 08:45 PM PDT

រថ​យន្ត​ដឹក​ស៊ីម៉ង់ត៍​ដាច់​ហ្វ្រាំង​រអិល​ឡើង​លើ​ខឿន​សួន​ច្បារ​
រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ដឹក​ស៊ីម៉ង់ត៍​កញ្ចាស់​មួយ​គ្រឿង​ធ្វើ​ដំណើរ​ចុះ​ពី​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មីតម្រង់​ក្បាល​ទៅ​ផ្សារ​ច្បារ​អំពៅ​ ស្រាប់​តែ​ដាច់​ហ្វ្រាំង​រអិល​ឡើង​លើ​ខឿន​សួន​ច្បារ​បណ្តាល​ឱ្យ​កល់​ជាប់​នៅ​លើ​នោះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ មិថុនា ២០១៣ ...ប៉ុន្តែ​មិន​ប​ណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស​ និង​ស្លាប់​ឡើយ​ ព្រោះ​សំណាង​ល្អ​មិន​មាន​មនុស្ស​ធ្វើ​ដំណើរ​ច្រើន​

ប៉េអឹម​ក្រុង​​ប៉ោយ​ប៉ែត បង្ហាញ​អត្ត​សញ្ញាណ​ក្រុមចោរ​​កាច់​សោ​ម៉ូតូ​៣​នាក់​

Posted: 13 Jun 2013 08:37 PM PDT

ក្រុង​ប៉ោយ​ប៉ែត ៖ ប៉េអឹម​​​ក្រុង​ប៉ោយ​ប៉ែត កំពុង​បង្ហាញអត្ត​សញ្ញាណ​ក្រុម​ចោរ​កាច់​សោ​ម៉ូតូ​៣​នាក់ ក្នុង​ចំណោម​៥​នាក់ (ដែល​២​​នាក់​​រត់​រួច សមត្ថ​កិច្ចកំពុង​តាម​ចាប់​ខ្លួន) និង​អ្នក​ទទួល​​ផល​ចោរ​កម្ម​៧​នាក់​ មកពី​សៀមរាប​៤​នាក់ បាត់​ដំបង​​២​នាក់ និង​​ម្នាក់​ទៀត​កំពុង​បញ្ជួន​មក​ពី​កំពង់ស្ពឺ​មក​កាន់​កន្លែង​បង្ហាញ​ខ្លួន នាវេលា​ម៉ោង​១០​​និង​២៥នាទី​ថ្ងៃទី​១៤ មិថុនា ២០១៣ ។

ស្ថាន​ទូត​ឥណ្ឌា​ផ្តល់​ជូន​ទឹក​ខ្មៅ​ជ្រលក់​ដៃ​លុប​មិន​ជ្រះ​​​ដល់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​

Posted: 13 Jun 2013 08:35 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ រាជ​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​ឥណ្ឌា​បាន​ធ្វើ​អំណោយ​ទឹក​ខ្មៅលុប​មិន​ជ្រះ​សម្រាប់​ជ្រលក់​​ដៃ​ពេល​បោះ​ឆ្នោត​ចំនួន​៤០.០០០ដប​ ដែល​មាន​តម្លៃ​​៩០២.៨០០​ដុល្លារ​​ជូន​ដល់​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ហៅ​កាត់​ថា (NEC) នៃ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​អំឡុង​ខែ​កក្កដា​ ២០១៣ ឆាប់​ៗ​ខាង​មុខ​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​ទី​ក្រុង​ភ្នំពេញ​ ។

ព្រឹទ្ឋសភា​អនុម័ត​ជាឯកច្ឆ័ន្ទ​សេចក្តីស្នើ​ច្បាប់ស្តីពី​ការប្រឆាំង​ការមិនទទួល​ស្គាល់ឧក្រិដ្ឋកម្ម​ក្នុងរបបប៉ុល ពត

Posted: 13 Jun 2013 08:34 PM PDT

បន្ទាប់ពីបានពិភាក្សា​និងឲ្យយោបល់​យ៉ាងផុល​ផុស​ជាង២ម៉ោង​នោះរួចមក នៅម៉ោង១០​និង២៥នាទី​ព្រឹកថ្ងៃទី១៤ ​មិថុនា ​២០១៣​ សមាជិកសមាជិកា​ព្រឹទ្ឋ​សភា​​ដែលមាន​វត្តមានក្នុង​សម័យប្រជុំពេញ​អង្គព្រឹទ្ឋសភា​ ៤៨រូប បានលើកដៃ​គំាទ្រសេចក្តី​ស្នើច្បាប់​នេះជាឯកច្ឆ័ន្ទ ​(៤៨លើ៤៨) ។ គួរបញ្ជាក់ថា​ សេចក្តីស្នើ​ច្បាប់នេះមាន​៥មាត្រា ដែលក្នុងមាត្រាទី២ បានកំណត់ដាក់ទោស​ទណ្ឌដល់ជនទំាងឡាយ​ណាដែលមិនទទួល​ស្គាល់ថា​​របបកម្ពុជា​ប្រជាធិបតេយ្យ​

​កិច្ច​​ប្រជុំពិភាក្សា​​ស្តីពី​ការ​ការពារ​ជនរងគ្រោះ​​​ដោយការ​ជួញដូរ​​ និង​ការ​កាត់​​ទោស​ជន​ល្មើស

Posted: 13 Jun 2013 08:30 PM PDT

​កិច្ច​​ប្រជុំពិភាក្សា​​ស្តីពី​ការ​ការពារ​ជនរងគ្រោះ​​​ដោយការ​ជួញដូរ​​ និង​ការ​កាត់​​ទោស​ជន​ល្មើស
ខេត្ត​ស្វាយរៀង ៖ អង្គ​ការ​សន្តិ​​សេនា​សហការ​ជាមួយ​​សម្ព័ន្ធ​​អង្គ​ការ​​មិន​មែន​រដ្ឋាភិ​បាល​​ប្រឆាំង​ការ​ជួញ​ដូរ​​​កុមារ​​នៅកម្ពុជា​ និង​ក្រុម​ប្រឹក្សា​​ជាតិ​កម្ពុជា​ ដើម្បី​កុមារ នៅ​វេលាម៉ោង​១០ និង​១០នាទី​ព្រឹក​ថ្ងៃទី​១៤ មិថុនា ២០១៣ ស្ថិត​នៅ​​សាល​ប្រជុំ​សា​ខា​កាក​បាទ​ក្រហម​​​កម្ពុជា​ខេត្ត​ស្វាយរៀង ​មាន​​រៀបចំ​កិច្ច​ប្រជុំ​​ថ្នាក់​ខេត្ត​ ដើម្បីពិភាក្សា​​ស្តីពី​ការ​ការពារ​ជនរងគ្រោះ​​​ដោយការ​ជួញដូរ​​ និង​ការ​កាត់​​ទោស​ជន​ល្មើស ។

ព្រឹកនេះ លោក​ឈូក​ បណ្ឌិត​ មិន​បាន​ចូល​ខ្លួន​មក​សវនា​ការទេ រួម​ទាំង​មេធាវី

Posted: 13 Jun 2013 08:10 PM PDT

ខេត្ត​ស្វាយរៀង ៖ សវនាការ​លើ​សំណុំរឿង​លោក​​ឈូក បណ្ឌិត ត្រូវ​បាន​​បន្ត​នៅ​ព្រឹក​នេះ​ទៀត​ នៅ​វេលា​ម៉ោង​១០ព្រឹក​ថ្ងៃទី១៤ ​មិថុនា ២០១៣ ​​តែពុំ​​​ឃើញ​​មាន​វត្ត​មាន​​លោក​ឈូក បណ្ឌិត​ អតីត​អភិបាល​ក្រុង​បាវិត ចូល​រួម​ក្នុង​​សវនាកានេះ​ទេ រួម​ទាំង​មេ​ធាវី​របស់លោក មាន​តែ​ជនរងគ្រោះ និង​សាក្សី​ប៉ុណ្ណោះ ។

មន្រ្តីជំនាញ​អន្តរក្រសួង​ជួបគ្នា​រកវិធីសាស្រ្ត​ទប់ស្កាត់​ជម្ងឺផ្តាសាយបក្សី​

Posted: 13 Jun 2013 08:09 PM PDT

មន្រ្តីជំនាញ​មកពីក្រសួង​កសិកម្ម​និងសុខាភិបាល​របស់ប្រទេស​កម្ពុជា​ បានជួបជុំគ្នា​នាព្រឹកថ្ងៃទី១៤​ មិថុនា ​២០១៣ ​នៅសណ្ឋាគារអ៊ីមភើរៀលក្នុងរាជធានីភ្នំពេញ ប្រយោជន៏​ដើម្បីពិភាក្សា​ចាត់វិធានការ​ទប់ស្កាត់​ជម្ងឺផ្តាសាយបក្សី​ (H5N1) ក៏ដូចជា​ជម្ងឺផ្តាសាយ​ប្រភេទថ្មី​ (H9N9) ដែលបាន​សម្លាប់មនុស្ស​ជិត​១០នាក់​នៅប្រទេសចិន​កាលពី​ពេលថ្មីៗ​នេះ ។ អញ្ជើញចូលរួម​ក្នុងកិច្ចពិភាក្សា​គ្នានេះដែរ ក៏មានមន្រ្តីជំនាញ​មកពីតាម​បណ្តាខេត្ត ​មន្រ្តីព្រំដែន​ និង អង្គការ​សង្គមស៊ីវិល​ជាច្រើននាក់​ទៀត ៕

ឥណ្ឌូ​ណេ​ស៊ី ៖ ​រញ្ជួយ​ដី​​កម្លាំង​​6,7​រី​ស្ទ័រ​​ក្នុង​ដែន​ទឹក​កោះជ្វា​

Posted: 13 Jun 2013 07:45 PM PDT

ការ​រញ្ជួយ​ដី​​កម្លាំង​​៦,៧​រីស្ទ័រ​​មួយ​កើត​មាន​​​កាល​ពី​​ថ្ងៃ​ទី​១៣ មិថុនា ក្នុង​ដែន​​ទឹក​​កោះ​ជ្វា​របស់​ឥណ្ឌូ​ណេ​ស៊ី​​ ក៏​ប៉ុន្តែ​​​ពុំ​មាន​​ការ​ប្រកាស​​អាសន្ន​​ស៊ូ​ណា​មី​ឡើយ ។វិទ្យា​ស្ថាន​ភូមិ​រូប​​វិទ្យា​អាមេរិក​​ USGS បញ្ជាក់​ថា ​ការ​រញ្ជួយ​ដី​​នេះ​កើត​​មាន​​​នាវេលា​ម៉ោង​​២៣​និង​៤៧​នាទី​​ ម៉ោង​ក្នុង​ស្រុក នៅ​ជម្រៅ​​១១​​គីឡូ​ម៉ែត្រ ក្នុង​ដែន​​ទឹក​​ឥណ្ឌូ​ណេ​ស៊ី ត្រង់​កន្លែង​​មួយ​​ចម្ងាយ​៤២៣​គីឡូ​ម៉ែត្រ​​​ខាង​ត្បូង​​ក្រុង​​ហ្សា​ការតា​

ពិធី​សំណេះ​សំណាល​ជាមួយ​សមាជិកបក្ស​​២២៥នាក់​នៅ​ស្រុក​លើក​ដែក

Posted: 13 Jun 2013 07:40 PM PDT

ទិដ្ឋភាពក្នុងពិធី​ពិធី​សំណេះ​សំណាល​ជាមួយ​សមាជិកបក្ស​​២២៥នាក់​នៅ​ស្រុក​លើក​ដែក
ខេត្តកណ្តាល ៖ នៅទីស្នាក់​ការ​​គណបក្សភូមិ​ទាមរាំង មាន​រៀបចំ​ពិធី​​ជួប​សំណេះសំណាល​ជា​មួយ​សមា​ជិកបក្ស​​ចំនួន​២២៥​នាក់ កាល​​ពី​​វេលា​​ម៉ោង៩ព្រឹក​ថ្ងៃទី​១៤ មិថុនា ២០១៣ នេះ ស្ថិត​នៅ​ឃុំ​ទាម​រាំង ស្រុក​លើក​ដែក ក្រោម​អធិបតីភាព​លោកជំទាវ​​ឃួន សុដារី អនុ​ប្រធាន​ទី​២​រដ្ឋ​សភា​ជាតិ សមា​ជិក​កណ្តាល​​គណបក្ស​ប្រជាជនកម្ពុជា អនុ​ប្រធាន​ក្រុម​ការងារ​គណៈពង្រឹង​ខេត្ត​កណ្តាល និង​ជា​

សមត្ថ​កិច្ច​ចាប់​បាន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់​ទៀត​ហើយនៅ​ស្រុក​ភ្នំ​ស្រុក​

Posted: 13 Jun 2013 07:31 PM PDT

ខេត្ត​សៀមរាប​ ៖ ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ម្នាក់ក្នុង​ចំណោម​៥​នាក់​​​ដែល​រត់​គេ​ច​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨ ឧសភា ២០១៣ ត្រូវ​កម្លាំង​អធិការ​ដ្ឋាន​ស្រុក​ភ្នំ​ស្រុក​ខេត្ត​បន្ទាយ​មាន​ជ័យសហ​ការ​ជាមួយ​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​សៀម​រាប​ស្រាវ​ជ្រាវ​​​ចាប់​ខ្លួនបាន​នៅ​ក្នុង​ផ្ទះ​របស់​ជន​ល្មើស​ ស្ថិត​ក្នុង​​ភូមិ​មុខ​ឈ្នាង ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំ​ស្រុក ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​​​

Beeline រៀបចំពិធីបរិច្ចាគឈាម​អបអរ​ទិវាពិភពលោកអ្នក​បរិច្ចាគឈាម១៤មិថុនា​

Posted: 13 Jun 2013 07:23 PM PDT

រាជធានីភ្នំពេញ​៖ ស្នាក់ការ​ក្រុម​ហ៊ុន​Beeline សង្កាត់​ផ្សារថ្មី​ ខណ្ឌ​ដូនពេញ​ ព្រឹក​ថ្ងៃទី​១៤ មិថុនា បានរៀបចំ​ពិធី​​បរិច្ចាគ​ឈាមដើ​​ម្បី​ចូល​រួម​​​អបអ​រ​ទិវាពិភព​​លោក​អ្នក​បរិច្ចាគឈាម ក្រោម​ប្រធាន​បទ​«ធ្វើអំណោយ​ទាន​សម្រាប់​ជី​វិត​ គឺ​បរិច្ចាគឈាម» ។​

ឈិត សុវណ្ណ​​បញ្ញា​ រំពឹង​លេច​ធ្លោក្នុង​វ៉ុល​ថ្មី​ បន្ទាប់​ពី​ខំសម្រិត​សម្រាំង​ចេញ​ថត​រហូត​ដល់​ប្រទេស​ចិន​

Posted: 13 Jun 2013 07:15 PM PDT

កញ្ញា ឈិត សុវណ្ណ​​បញ្ញា
រាជធានីភ្នំ​ពេញ​៖ ដោយសារ​តែ​មាន​​ការ​ប្រ​កួត​ប្រជែង​លើទីផ្សារ​នៃ​បទ​ចម្រៀង​ មាន​តារាលេច​ធ្លោ​លំដាប់​ប្រ​ទេស​បាន​​​​ប៉ែង​ជើ​ង​គ្នាពង្រីក​ទីផ្សារតារា​ ក្នុង​នោះ​តារា​ចម្រៀង​វ័យ​ក្មេង​ប្រក​ប​ដោយ​រូ​ប​សម្រស់​គួរ​ឱ្យ​ទាក់​ទាញ​ប្រចាំ​ផលិត​កម្ម​ហង្សមាសកញ្ញា​​ ឈិត​ សុវណ្ណបញ្ញា បាន​ខិត​ខំ​ផ្លាស់​ប្ដូរ​ការ​សម្ដែង​ជាបន្ត​បន្ទាប់​រហូ​ត​មាន​ទំ​

Nokia បានរក​ឃើញ​អ្នក​ថត​រូបស្អាត​​បំផុត​​ចំនួន​៥​រូប

Posted: 13 Jun 2013 07:14 PM PDT

​
រាជធានីភ្នំពេញ ៖ ​ក្រុមហ៊ុន Nokia ​ដែល​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​​ឈាន​មុខ​គេ​លើ​បច្ចេក​វិជ្ជា​ទំនើប និង​ទាន់​សម័យ​​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​​ខ្ពស់ បាន​បង្កើត​​កម្មវិធី​​ប្រកួត​ថតរូប​​ Nokia ក្រោម​ប្រធាន​បទ​គឺ «​ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​មួយ​ដ៏​អច្ឆរិយៈ​ពិតៗ​ដែល​យើង​ចង់​បង្ហាញ​«​ដែល​បាន​បញ្ចប់​ទៅ​នៅ​ថ្ងៃទី​៣១ ឧសភា ២០១៣ កន្លងទៅ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!