|
- ក្លិប Dortmund ៈ កីឡាករ Lewandowski នឹងមិនផ្លាស់ទ្រនំទៅ Bayern ទេ
- លោកមិន ឃិន ៖ សច្ចធម៌ជាប្រវត្តិសាស្ត្រនៅតែមានចំពោះគណបក្សប្រជាជនកម្ពុជា
- ប្រទេសកូរ៉េខាងត្បូងបារម្ភពីនិន្នាការកំណើនសេដ្ឋកិច្ចទាប
- អង្គការទស្សនៈពិភពលោកធ្វើការលើសពីការកាត់បន្ថយពលកម្មកុមារ
- ការប្រកួតកីឡាបាល់ទះ លីអូបៀ ឆ្នាំ២០១៣ គ្រោងធ្វើនៅ៥ មណ្ឌល
- ឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់
- អាមេរិកប្រគល់វត្ថុបុរាណបដិមាសម័យអង្គរឱ្យកម្ពុជានាល្ងាចនេះ
- យន្ដហោះចិនក្រពឹតផ្នែកខាងមុខអាចបុកជាមួយថាសហោះនៅលើអាកាស
- មន្ត្រីប៉ូលិសកំពុងជិះម៉ូតូត្រូវរថយន្តFordបើកបុកពីក្រោយបាក់ជើង
- នីម៉ា ៈ ក្រុមរបាំសំបាប្រេស៊ីល នឹងឈ្នះពានរង្វាន់ Confederations Cup 2013
- យន្តហោះចុះចតជួបឧប្បត្តិហេតុប៉ះទង្គិចអុកនឹងផ្លូវចំនួន2កន្លែង
- ឈើគគីរលេខ១ ចំនួន១៥ម៉ែត្រគូបត្រូវជនល្មើសរត់ការរំដោះពីដៃសមត្ថកិច្ច តែបែកការដល់ក្រសួងចេញបញ្ជាឱ្យចាត់ការតាមច្បាប់
- លទ្ធផលតម្លៃមូលបត្របិទទីផ្សារប្រចាំថ្ងៃទី១១ មិថុនា ២០១៣
- សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធជំនួញឈើគ្រញូងលោតឆត្រជាង២រយគីឡូក្រាម
- សមត្ថកិច្ចប៉េអឹមចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដេញកាប់គ្នាផ្អើលក្រុងប៉ោយប៉ែត
- កុងតឺន័របុកម៉ូតូស្មាសពីមុខកិនខ្ទេចគួររន្ធត់
- ម៉ូតូស្មាសលឿនស្លេវបុកម៉ូតូសង់ ពេញទំហឹងសន្លប់ទាំងអស់គ្នា
- បញ្ជូនតា៧០ឆ្នាំរំលោភក្មេង១៤ឆ្នាំ ដាក់ពន្ធនាគារយប់ឡើងក្រុមក្មេងពាលរំលោភប្រពន្ធក្មេងតាយ៉ាងព្រៃផ្សៃ
- សមត្ថកិច្ចចុះបង្ក្រាបរថយន្តដឹកឈើ ត្រូវជនល្មើសដេញវាយរត់ចែកជើងគ្នា
- អង្គការសុខភាពពិភពលោកយល់ថា វីរុស CORONA អាចឆ្លងរាលដាល
- រថយន្ដដឹកប្រេងក្រឡាប់នៅប្រទេសថៃហូរប្រេងពេញផ្លូវ
- ប្រទះឃើញរថយន្តស៊េរីទំនើបប្លុងចោលនៅមុខអតីតហាងកាហ្វេដាវ
- នាវាមុជទឹកជ្រៅមានមនុស្សជិះចិន JIAOLONG ចាប់ផ្តើមបេសកកម្មសាកល្បង
- វេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំមានសុវត្តិភាព
- ស្លាប់ជាង70នាក់ក្នុងការវាយប្រហារនានានៅអ៊ីរ៉ាក់
- ឥណ្ឌាផ្តល់ជំនួយទឹកខ្មៅជ្រលក់ដៃសំរាប់ការបោះឆ្នោត តម្លៃជាង៨៣ម៉ឺនដុល្លារ
- ជ្រូក១០០ក្បាលនាំចូលពីប្រទេសវៀតណាមតាមច្រកព្រែកអន្សា ខេត្តកំពត
- ម៉ាក សែនសូនីតា បង្ហើបពីគម្រោងចេញទៅសម្តែងនៅទឹកដីអាមេរិកលើកទី១
- បញ្ជូនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ពាក់ព័ន្ធគ្រឿងញៀនជាង២គីឡូក្រាមទៅសាលាដំបូងរាជធានី
- ស្ត្រីម្នាក់គ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់សន្លប់ស្ដូកស្ដឹង មិនស្គាល់អត្តសញ្ញាណ
ក្លិប Dortmund ៈ កីឡាករ Lewandowski នឹងមិនផ្លាស់ទ្រនំទៅ Bayern ទេ Posted: 11 Jun 2013 12:48 AM PDT ដើម្បីបំបាត់ពាក្យចចាមអារ៉ាមកន្លងមក ក្លិប Dortmund បានចេញមុខអះអាងប្រាប់បណ្ដាញផ្សព្វផ្សាយព័ត៌មានថា កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Lewandowski នឹងមិនផ្លាស់ប្ដូរទ្រនំទៅរួមរស់ ជាមួយក្លិប Bayern សម្រាប់រដូវកាលថ្មីខាងមុខនេះទេ។ |
លោកមិន ឃិន ៖ សច្ចធម៌ជាប្រវត្តិសាស្ត្រនៅតែមានចំពោះគណបក្សប្រជាជនកម្ពុជា Posted: 11 Jun 2013 12:40 AM PDT ខេត្តកំពង់ចាម ៖ ប្រធានគណៈពង្រឹងក្រសួងចុះជួយស្រុកកងមាសលោកមិន ឃិន បានមានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន២ឃុំ គឺឃុំព្រែកក្របៅ និងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១១ មិថុនា ២០១៣ ថា ការពិតនៅតែជាការពិតចំពោះគណបក្សប្រជាជនកម្ពុជា ទោះបីគណបក្សប្រឆាំងលើកឡើងយ៉ាងណាក៏ដោយ ដែលថ្មីៗនេះសម្តីរបស់ |
ប្រទេសកូរ៉េខាងត្បូងបារម្ភពីនិន្នាការកំណើនសេដ្ឋកិច្ចទាប Posted: 11 Jun 2013 12:32 AM PDT អ្នករៀបចំគោលនយោបាយសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងបានសម្តែងក្តីបារម្ភចំពោះនិន្នាការកំណើនសេដ្ឋកិច្ចទាបនៅក្នុងប្រទេសចំពេលដែលភាពមិនច្បាស់លាស់ចំពោះស្ថានភាពក្រៅប្រទេសកាន់តែធ្ងន់ធ្ងរ ។រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Hyun Oh Seok បានថ្លែងថា សេដ្ឋកិច្ចរបស់យើងនៅតែមាននិន្នាការកំណើនទាបដែលមិនធ្លាប់មានពីមុនមក ជាសញ្ញាបង្ហាញពីកំណើនសូន្យអស់រយៈពេល |
អង្គការទស្សនៈពិភពលោកធ្វើការលើសពីការកាត់បន្ថយពលកម្មកុមារ Posted: 11 Jun 2013 12:26 AM PDT រាជធានីភ្នំពេញ៖ ដើម្បីប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារឆ្នាំ២០១៣ អង្គការទស្សនៈពិភពលោកបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសម្ពោធគម្រោងថ្មីមួយប្រឆាំងនឹងពលកម្មកុមារនៅសាលប្រជុំក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ |
ការប្រកួតកីឡាបាល់ទះ លីអូបៀ ឆ្នាំ២០១៣ គ្រោងធ្វើនៅ៥ មណ្ឌល Posted: 11 Jun 2013 12:20 AM PDT រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២៧ ឧសភា ២០១៣ បានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទះកម្ពុជា គ្រោងនឹងរៀបចំធ្វើការប្រកួតកីឡាបាល់ទះលីអូបៀ ឆ្នាំ២០១៣ នៅ៥មណ្ឌលក្នុងព្រះរាជាណាចក្រកម្ពុជា។ |
ឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ Posted: 11 Jun 2013 12:10 AM PDT រាជធានីភ្នំពេញ ៖ នៅឆ្នាំ២០៣០ ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមួយ ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ប្រទេសកម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិតរដ្ឋជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ក្នុងវេទិកាសិក្ខាសាលាសភា ស្តីពីអំពីយុទ្ធសាស្ត្រក្រមខណ្ឌគោល |
អាមេរិកប្រគល់វត្ថុបុរាណបដិមាសម័យអង្គរឱ្យកម្ពុជានាល្ងាចនេះ Posted: 11 Jun 2013 12:08 AM PDT រាជធានីភ្នំពេញ ៖ អាមេរិកប្រគល់វត្ថុបុរាណជាបដិមាសម័យអង្គរចំនួន២ឱ្យមកកម្ពុជាវិញ បន្ទាប់ពីរកឃើញ ដាក់តាំងនៅសារមន្ទីរមួយក្នុងទីក្រុងញូវយ៉កលើទឹកដីប្រទេសរបស់ខ្លួន ដែលពិធីប្រគល់-ទទួលនេះនឹងធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាល្ងាចថ្ងៃទី១១ មិថុនា ២០១៣នេះ ។ |
យន្ដហោះចិនក្រពឹតផ្នែកខាងមុខអាចបុកជាមួយថាសហោះនៅលើអាកាស Posted: 10 Jun 2013 11:53 PM PDT កាសែតដឹសាន់របស់ប្រទេសអង់គ្លេស បានចុះផ្សាយរូបភាពដ៏ចម្លែក ដោយសារមានស្នាមក្រពឹតនៅបរិវេណខាងមុខរបស់យន្ដហោះរបស់ចិន និងបានចុះចតបន្ទាន់កាលពីសប្ដាហ៍មុន ក្រោយពីបុកនឹងវត្ថុដ៏ចម្លែកមួយនៅកណ្ដាលអាកាស ខណៈអ្នកជំនាញផ្នែកហោះហើរសន្និដ្ឋានថា អាចជាស្លាកស្នាមបុកជាមួយថាសហោះ ។ |
មន្ត្រីប៉ូលិសកំពុងជិះម៉ូតូត្រូវរថយន្តFordបើកបុកពីក្រោយបាក់ជើង Posted: 10 Jun 2013 11:51 PM PDT ខេត្តប៉ៃលិន៖ មន្ត្រីប៉ូលិសម្នាក់រងរបួសបាក់ជើងខាងស្តាំត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបើកបុកពីក្រោយ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១១ មិថុនា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ |
នីម៉ា ៈ ក្រុមរបាំសំបាប្រេស៊ីល នឹងឈ្នះពានរង្វាន់ Confederations Cup 2013 Posted: 10 Jun 2013 11:32 PM PDT នៅពេលការប្រកួតបាល់ទាត់ពានរង្វាន់Confedeations Cup ចាប់ផ្ដើមនៅរាត្រីថ្ងៃសៅរ៍ ទី១៥ មិថុនា ឆ្នាំ២០១៣ ខាងមុខនេះកីឡាករវ័យក្មេងនីម៉ារបស់ក្រុមជម្រើសជាតិប្រេស៊ីលបាននិយាយថា ៖ ក្រុមជម្រើសជាតិប្រទេសរបស់ខ្លួននឹងឈ្នះពានរង្វាន់ Confederations Cup ឆ្នាំ២០១៣ នេះ ។ |
យន្តហោះចុះចតជួបឧប្បត្តិហេតុប៉ះទង្គិចអុកនឹងផ្លូវចំនួន2កន្លែង Posted: 10 Jun 2013 11:30 PM PDT ទីភ្នាក់ងារព័ត៌មានបរទេស កាលពីថ្ងៃទី១០ មិថុនាផ្សាយថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម័របា៉ទី មូសាន់តារា ស៊េរី MA-60 ផលិតក្នុងប្រទេសចិន ជាប្រភេទយន្តហោះដឹកអ្នកដំណោះរក្នុងប្រទេសឥណ្ឌូណេស៊ី រួមជាមួយអ្នកដំណើរចំនួន៥២នាក់ ឧប្បត្តិហេតុទង្គិចអុកនឹងផ្លូវដ៏ខ្លាំង ខណៈពេលកំពុងចុះចតនៅអាកាសយានដ្ឋានអេលតារី ក្នុងទីក្រុងគូប៉ាងនៅខេត្តអីុស នូសា |
Posted: 10 Jun 2013 11:21 PM PDT ខេត្តព្រះវិហារ ៖ ឈើគគីរប្រភេទលេខ១ ចំនួន១៥ម៉ែត្រគូប ត្រូវបានមន្ត្រីអភិរក្សក្នុងដែនអភិរក្សព្រៃការពារព្រះវិហារ ចាប់បានពីឈ្មួញសរុបចំនួន៣រថយន្ត តាំងពីរសៀលថ្ងៃទី៧ មិថុនា ២០១៣ ម៉្លេះ តែទើបតែបែកការណ៍ដល់សារព័ត៌មាននាថ្ងៃទី១១ មិថុនា ២០១៣ នេះ ។ |
លទ្ធផលតម្លៃមូលបត្របិទទីផ្សារប្រចាំថ្ងៃទី១១ មិថុនា ២០១៣ Posted: 10 Jun 2013 11:20 PM PDT រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រកាសលទ្ធផលការទិញលក់ភាគហ៊ុនរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញលើកទី ១ និងលើកទី២ ដែលបញ្ចប់នៅវេលាម៉ោង១១ និង៣០នាទីព្រឹក សម្រាប់ថ្ងៃទី១១ មិថុនា ២០១៣ ដល់សាធារណជនឱ្យបានជ្រាបថា តម្លៃមូលបត្រក្នុងការទិញដូរទាំង២លើក ៖ |
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធជំនួញឈើគ្រញូងលោតឆត្រជាង២រយគីឡូក្រាម Posted: 10 Jun 2013 11:20 PM PDT ខេត្តក្រចេះ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន រួមជាមួយនឹងរថយន្តបាឡែនមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២P៤៥៧០ ដែលផ្ទុកឈើគ្រញូងចំនួន២០កំណាត់ ទម្ងន់ជិត៣រយគីឡូក្រាមតម្រង់ឆ្ពោះទៅព្រំដែនវៀតណាម កាលពីព្រឹកថ្ងៃទី១១ មិថុនា ២០១៣ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ត្រង់ចំណុចអូរកាកុដ ឃុំសំបុក ស្រុកចិត្របុរី ។ |
សមត្ថកិច្ចប៉េអឹមចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដេញកាប់គ្នាផ្អើលក្រុងប៉ោយប៉ែត Posted: 10 Jun 2013 10:50 PM PDT ខេត្តបន្ទាយមានជ័យ៖ ប៉េអឹមក្រុងប៉ោយប៉ែត បានចាប់ឃាត់ខ្លួនជនសង្ស័យ៣ ដែលបានដេញកាប់គ្នាផ្អើលពេញក្រុងប៉ោយប៉ែត ដែលការចាប់ឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី១០ មិថុនា ២០១៣ នៅក្រុងប៉ោយប៉ែត។ |
កុងតឺន័របុកម៉ូតូស្មាសពីមុខកិនខ្ទេចគួររន្ធត់ Posted: 10 Jun 2013 10:06 PM PDT ខេត្តកំពត ៖ កុងតឺន័រមួយគ្រឿងបានបើកបុកម៉ូតូស្មាសពីមុខរួចកិនពីលើ បណ្តាលឱ្យខូចខ្ទេច រីឯអ្នកបើកម៉ូតូសំណាងល្អមិនស្លាប់បានខ្ទាតចេញ តែរងរបួសយ៉ាងដំណំបែកពងស្វាស គួរឱ្យសង្វេគ នាវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី១១ មិថុនា ២០១៣។ ហេតុការណ៍នេះកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៣ ព្រំប្រទល់កំពត-ខេត្តព្រះសីហនុ ខាងកើតស្ពានត្រពាំងរពៅ ចម្ងាយ២០ |
ម៉ូតូស្មាសលឿនស្លេវបុកម៉ូតូសង់ ពេញទំហឹងសន្លប់ទាំងអស់គ្នា Posted: 10 Jun 2013 09:15 PM PDT ខេត្តកំពត ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងមកពីម៉ូតូស្មាសជិះគ្នា២នាក់បើកលឿនស្លេវបុកម៉ូតូសង់ C125 មួយគ្រឿងចំពាក់កណ្តាលម៉ូតូក្នុងទិសដៅកែងគ្នា បណ្តាលឱ្យអ្នកបើកបរទាំងសងខាងរបួសធ្ងន់ និងសន្លប់រៀងៗខ្លួន ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១០និង៥៥នាទីព្រឹកថ្ងៃទី១១ មិថុនា ២០១៣ ត្រង់ចំណុចជ័យជំនះ ផ្លូវបំបែកសាលាចិន ភូមិ |
Posted: 10 Jun 2013 08:58 PM PDT ខេត្តកំពង់ឆ្នាំង៖ មិនដឹងថាជាអំពើសងសឹក ឬជាកម្មពារនោះទេ នៅពេលបុរសជាប្ដីចំណាស់អាយុ៧០ឆ្នាំ ត្រូវបានចាប់ខ្លូនដាក់ពន្ធនាគារ ក្នុងបទចាប់ក្មេងស្រីអាយុ១៤រំលោភ ស្រាប់តែនៅយប់ថ្ងៃដដែលនោះ ប្រពន្ធរបស់គាត់ដែលមានអាយុ២៧ឆ្នាំ និងមានផ្ទៃពោះ៧ខែទៀត ត្រូវបានក្មេងពាល២នាក់ ក្នុងចំណោម៥នាក់ |
សមត្ថកិច្ចចុះបង្ក្រាបរថយន្តដឹកឈើ ត្រូវជនល្មើសដេញវាយរត់ចែកជើងគ្នា Posted: 10 Jun 2013 08:55 PM PDT ខេត្តព្រះវិហារ ៖ លោកហ៊ោ ប៊ុនហួរ អភិបាលរងស្រុករវៀងនាវេលាម៉ោង៩យប់ ថ្ងៃទី១០ មិថុនា ២០១៣ បានដឹកនាំសមត្ថកិច្ចស្រុក១ក្រុមចុះទៅបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់ចំនួន៣គ្រឿងស្ថិតនៅចំណុចក្បាលគោ ភូមិខ្វាំង ឃុំរីករាយ តែប្រតិបត្តិការបង្ក្រាបនេះមិនអាចធ្វើទៅបានទេ ដោយសារត្រូវជន១ក្រុមក្នុងសម្លៀកបំពាក់ឯកសណ្ឋានយោធាដេញវាយយ៉ាងតក់ក្រហល់បណ្តាលឱ្យសមត្ថកិច្ច |
អង្គការសុខភាពពិភពលោកយល់ថា វីរុស CORONA អាចឆ្លងរាលដាល Posted: 10 Jun 2013 08:52 PM PDT អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃទី១០ មិថុនា បានធ្វើការព្រមានមួយចំពោះបណ្តាប្រជាជននៅតំបន់មជ្ឈឹមបូព៌ា និងបណ្តាមនុស្សដែលធ្វើដំណើរទៅកាន់តំបន់នោះ ខណៈដែលវីរុស CORONA (MERS-COV) ជាមូលហេតុនៃការស្លាប់មនុស្ស២៥នាក់ហើយនៅអារ៉ាប៊ីសាអ៊ូឌីត ។ |
រថយន្ដដឹកប្រេងក្រឡាប់នៅប្រទេសថៃហូរប្រេងពេញផ្លូវ Posted: 10 Jun 2013 08:50 PM PDT កាសែតថៃកាលពីព្រឹកថ្ងៃទី១០ មិថុនា ផ្សាយថា បុគ្គលិកផ្នែកស្រាវជ្រាវនៅក្នុងខេត្ដប៉ាធុមថានី ទទួលបានរបាយការណ៍ថា មានរថយន្ដដឹកប្រេងធុនធំមួយគ្រឿងក្រឡាប់នៅបរិវេណឡើងផ្លូវអាកាសរាំងស៊ីត-ណាខនណាយុក ទល់មុខហាងហ៊្វូដឺផាករាំងស៊ីត ក្នុងស្រុកថានបុរី ខេត្ដប៉ាធុមថានី ។ |
ប្រទះឃើញរថយន្តស៊េរីទំនើបប្លុងចោលនៅមុខអតីតហាងកាហ្វេដាវ Posted: 10 Jun 2013 08:25 PM PDT រាជធានីភ្នំពេញ ៖ រថយន្តតូយ៉ូតាហាយប្រ៊ីតពណ៌សមួយគ្រឿងស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខរដ្ឋ០៧ ២.០១៨៩ ត្រូវបានប្រជាពលរដ្ឋរស់នៅក្បែរនោះប្រទះឃើញប្លុងចោលតាំងពីរំលងអធ្រាត្រថ្ងៃទី១០ មិថុនា ២០១៣ នៅមុខអតីតហាងកាហ្វេដាវដែលស្ថិតនៅផ្ទះលេខ៥៥ ភូមិ៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងបង្កឱ្យភ្ញាក់ផ្អើល នាវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ មិថុនា ២០១៣ នេះ បន្ទាប់ពីប្រជាពលរដ្ឋក្បែរនោះរាយការណ៍ជូនសមត្ថកិច្ច។ |
នាវាមុជទឹកជ្រៅមានមនុស្សជិះចិន JIAOLONG ចាប់ផ្តើមបេសកកម្មសាកល្បង Posted: 10 Jun 2013 08:10 PM PDT នាវាមុជទឹកជ្រៅមានមនុស្សជិះចិន JIAOLONG កាលពីថ្ងៃទី១០ មិថុនា ត្រូវបានលើកដាក់េចញពីនាវា XIANGYANHONG នៅឯកំពង់ផែ JIANGYIN ខេត្ត JIANGSU ភាគខាងកើតចិន ដោយចាប់ផ្តើមបេសកកម្មវិទ្យាសាស្ត្រសាកល្បងដំបូងរបស់វា ។ ក្នុងអំឡុងពេលនៃបេសកកម្មរយៈពេល១០៣ថ្ងៃរបស់វា នាវានោះនឹងមុជទៅបាតសមុទ្រ ដើម្បីស្រាវជ្រាវវិទ្យាសាស្ត្រនៅសមុទ្រ |
វេទិកាសាធារណៈផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំមានសុវត្តិភាព Posted: 10 Jun 2013 08:10 PM PDT ខេត្តបន្ទាយមានជ័យ៖ នៅក្នុងវត្តស្វាយចេក ភូមិស្វាយចេក ឃុំរលួស ស្រុកស្វាយចេក នាវេលាម៉ោង៨ ព្រឹកថ្ងៃទី១១ មិថុនា ២០១៣ មានបើកពិធីវេទិកាសាធារណៈមួយស្ដីអំពី ការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តភាព ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកអ៊ឹម ភាន់ផល ទីប្រឹក្សាផ្ទាល់លោកស ខេង |
ស្លាប់ជាង70នាក់ក្នុងការវាយប្រហារនានានៅអ៊ីរ៉ាក់ Posted: 10 Jun 2013 07:55 PM PDT អាជ្ញាធរអីុរ៉ាក់រាយការណ៍ថា ការវាយប្រហារភេរវកម្ម និងការបាញ់ប្រហារមួយចំនួនបណ្តាលឱ្យមនុស្សស្លាប់ជាង៧០នាក់ កាលពីថ្ងៃទី១០ មិថុនា នៅភាគខាងជើងអីុរ៉ាក់ ។ការវាយប្រហារទាំងនោះពុំមានក្រុមណាមួយប្រកាសទទួលខុសត្រូវឡើយ ក៏ប៉ុន្តែជាទូទៅគេច្រើនទម្លាក់ការទទួលខុសត្រូវលើពួកបះបោរស៊ុននីតមានទំនាក់ទំនងជាមួយអាល់កៃដា។ គិតចាប់តាំងពីខែមេសាមក |
ឥណ្ឌាផ្តល់ជំនួយទឹកខ្មៅជ្រលក់ដៃសំរាប់ការបោះឆ្នោត តម្លៃជាង៨៣ម៉ឺនដុល្លារ Posted: 10 Jun 2013 07:51 PM PDT អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គជប ) លោក ទេព នីថា បានបា្រប់វិទ្យុបារំាងអន្តរជាតិ ( RFI ) ថា មកដល់ពេលនេះ ថវិកាសំរាប់ដំណើរការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៥ ពុំមានអ្វីចោទទេ គឺ គជប មានគ្រប់គ្រាន់ក្នុងដៃហើយ ។ លោកបន្តថា ថវិកាត្រូវចំណាយក្នុងការបោះឆ្នោតសរុបជិត២១លានដុល្លារអាមេរិក ក្នុងនោះ៤លានដុល្លារ បានមកពីបណ្តាប្រទេសដៃគូផ្តល់ជំនួយ ប្រមាណ១៦លា |
ជ្រូក១០០ក្បាលនាំចូលពីប្រទេសវៀតណាមតាមច្រកព្រែកអន្សា ខេត្តកំពត Posted: 10 Jun 2013 07:40 PM PDT ខេត្តកំពត៖ ជ្រូក១០០ក្បាលត្រូវបានក្រុមហ៊ុនមួយដឹកពីប្រទេសវៀតណាម ឆ្ពោះទៅកាន់រាជធានីភ្នំពេញ តាមច្រកព្រែកអន្សា ស្ថិតក្នុងភូមិសាស្ត្រឃុំព្រៃទន្លេ ស្រុកបន្ទាយមាស នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១១ មិថុនា ២០១៣។ |
ម៉ាក សែនសូនីតា បង្ហើបពីគម្រោងចេញទៅសម្តែងនៅទឹកដីអាមេរិកលើកទី១ Posted: 10 Jun 2013 07:34 PM PDT រាជធានីភ្នំពេញ ៖ តារាសម្តែងរូបស្រស់ និងជាអ្នកបង្ហាញម៉ូដលំដាប់ជួរមុខវ័យក្មេង សម្រស់សិចស៊ីគួរឱ្យទាក់ទាញ នាងម៉ាក សែនសូនីតា ដែលអ្នកសិល្បៈនិយមហៅថា តូតា កំពុងតែមានតម្រុយពីខ្មែរនៅអាមេរិកមកថា ជិតបានទៅសម្តែងនៅទីនោះហើយ ដោយពេលនេះនាងកំពុងតែត្រូវអ្នកធានារត់ការខ្វែងដៃខ្វែងជើងខ្លាំងណាស់សម្រាប់គម្រោងលើកនេះ ។ |
Posted: 10 Jun 2013 07:34 PM PDT រាជធានីភ្នំពេញ ៖សមត្ថកិច្ចប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបញ្ជូនបុរសជនជាតិនីហ្សេរីយ៉ាម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរ និងចោទប្រកាន់ជាផ្លូវការ វេលាម៉ោង៩ព្រឹកថ្ងៃទី១១ មិថុនានេះ ដោយជាប់ពាក់ព័ន្ធគ្រឿងញៀនជាង២គីឡូក្រាម ។ ជនជាតិនីហ្សេរីយ៉ានេះឈ្មោះ UKACHI ONYINYEGOHN ភេទប្រុស អាយុ ៣៨ឆ្នាំ ។ |
ស្ត្រីម្នាក់គ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់សន្លប់ស្ដូកស្ដឹង មិនស្គាល់អត្តសញ្ញាណ Posted: 10 Jun 2013 07:21 PM PDT ខេត្តកំពង់ចាម៖ ស្ត្រីម្នាក់រងរបួសធ្ងន់ធ្ងរដេកសន្លប់ស្ដូកស្ដឹង នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ហើយត្រូវរថយន្តមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ កំពុងដឹកបញ្ជូលបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត នាវេលាម៉ោង៨ និង១៥នាទីព្រឹកថ្ងៃទី១១ មិថុនា ២០១៣ ។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |