Koh Santipheap Daily

Koh Santipheap Daily


សហរដ្ឋអា​មេរិក និង​ប្រទេស​នៅតំបន់​មេគង្គ​ក្រោម​ ជំរុញ​ការតៀម​រៀប​ចំ​ទប់​ទល់​នឹង​គ្រោះ​មហន្ត​រាយ​

Posted: 13 Jun 2013 12:39 AM PDT

រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្ដី​ប្រកាស​​របស់​ស្ថាន​ទូត​អាមេរិក​ដែលកោះ​សន្តិភាព​ទទួល​បាន​ បានឱ្យ​ដឹង​ថា ពិធី​បិទ​​រៀន​សូត្រ​ស្ដី​ពី​ការ​ផ្លាស់​ប្ដូរ​ជំនាញ​ឯក​ទេស​ក្នុង​ការឆ្លើយ​តប​នឹង​គ្រោះ​មហន្ត​រាយ​ ភាព​រឹង​មាំ​នៃ​តំបន់​ប៉ា​ស៊ី​ហ្វិក​ ដែល​ប្រព្រឹត្ត​ទៅ​នៅវេលាម៉ោង​៣រសៀល​ថ្ងៃទី​១៣ មិថុនា ២០១៣ នៅ​សណ្ឋាគារ​ Rafles

សមត្ថកិច្ច​ប៉ុស្តិ៍​ទំ​នប់​ទឹក​ព័​ទ្ធ​ចាប់​ជនសង្ស័​យ​មុ​ខសញ្ញា​ចោរឆក់នៅ​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ

Posted: 13 Jun 2013 12:37 AM PDT

រាជធានី​ភ្នំ​ពេញ​៖ ជនសង្ស័​យ​មុ​ខសញ្ញា​ចោរឆក់​ម្នាក់​ត្រូវបាន​សមត្ថកិច្ចប៉ុស្តិ៍​ទំ​នប់​ទឹក​ចុះ​ព័ទ្ធចាប់​នៅ​ខាង​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ​ ខណៈជន​នេះ​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ពណ៌ស គ្មាន​ស្លាក​លេខបិទ​ស្កុត​ពណ៌ខ្មៅ ចាំធ្វើ​សកម្មភាព​ឆក់​កាបូប​អ្នក​ដំណើរ​ពេល​ឈប់​ស្តុបនៅ​ចំ​​ណុច​ស្ទឹង​មាន​ជ័យ​ កាលពី​វេលា​ម៉ោង២រសៀល​ថ្ងៃទី​១៣ មិថុនា​ ២០១៣ ស្ថិត​ក្នុង​ភូមិ​៥ សង្កាត់​ទំ​នប់​ទឹក​ ខណ្ឌចំការមន ។

រថយន្ត​លោក​នាយក​វិទ្យាល័យ​នេតយ៉ង់ ត្រូវ​ជនអន្ធពាល​គប់បែក​កញ្ចក់​ក្រោយ

Posted: 13 Jun 2013 12:30 AM PDT

រថយន្ត​លោក​នាយក​វិទ្យាល័យ​នេតយ៉ង់ ត្រូវ​ជនអន្ធពាល​គប់បែក​កញ្ចក់​ក្រោយ
ខេត្តបាត់ដំបង ៖ រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង​​របស់លោក​នាយក​​វិទ្យាល័យ​​នេតយ៉ង់ ត្រូវ​បាន​ក្មេងអន្ធពាល​ដែល​គេ​សង្ស័យថា ជា​សិស្ស​​បាន​ប្រើ​ដុំ​ថ្ម​គប់​បំបែក​កញ្ចក់​​ខ្ទេច​ផ្នែក​ខាងក្រោយ កាល​ពី​វេលាម៉ោង​៩ និង​៣០ព្រឹក​ថ្ងៃទី​១៣ មិថុនា ២០១៣ ខណៈ​ដែល​លោក​ចត​ទុក​​ក្នុង​បរិវេណ​​នៃ​វិទ្យា​ល័យ​នេត​យ៉ង់ ក្នុង​សង្កាត់ព្រែកព្រះ​ស្តេច​ ក្រុងបាត់ដំបង ។

​កីឡាករ​​ឆ្នើម​ 4 សម័យកាល ​ម៉េស៊ី ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​​​ក្លែង​​បន្លំបង់​ពន្ធ​

Posted: 13 Jun 2013 12:06 AM PDT

​
​យោង​តាម​ប្រភព​ព័ត៌​មាន​ស៊ី អិុន​អិុន ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃព្រស្បតិ៍​​ ​ទី​១៣ មិថុនា ​ឆ្នាំ​​២០១៣ ​បាន​ឱ្យ​ដឹង​ថា ​កីឡាករ​​​​​ម៉េ​ស៊ី​បាន​​បដិសេធ​​ចំពោះ​ការ​ចោទ​ប្រកាន់​​​ពី​អាជ្ញាធរ​​អេស្បា៉ញ​​ដែល​បាន​ចោទ​ប្រកាន់​​រូប​​លោក និង​ឪពុក​ពី​​​បទ​ក្លែ​ង​បន្លំ​​ប្រាក់​បង់​ពន្ធ​ចំនួន​​​ជាង​៥​លាន​​ដុល្លារ​អាមេរិក​ ។

ហប់ ឃីន​ ការពារ​ខ្សែ​ក្រវាត់​IBFប្រឆាំង​ការ៉ូ​មូរ៉ាត​ថ្ងៃ​13​កក្កដា

Posted: 12 Jun 2013 11:52 PM PDT

កីឡា​ករ​​​ប្រដាល់​​វ័យ​ចំណាស់​អាមេរិក​បឺ​ណាដ ហប់​ឃីន នឹង​​ឡើងសង្វៀន​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​​ស្ថាប័ន​IBF ក្នុង​ប្រភេទ​ទម្ងន់​ Light heavyweight​ របស់​ខ្លួន​ប្រឆាំង​នឹងកីឡា​ករ​អាល្លឺម៉ង់ ការ៉ូ មូរ៉ាត នៅ​ថ្ងៃ​ទី​១៣ កក្កដា ​ខាង​មុខ ។ ការ​ប្រកួត​នេះ​គ្រោង​​រៀប​ចំ​ធ្វើ​នៅសង្វៀន​ Barclays Center ស្ថិត​ក្នុង​ទី​ក្រុង Brooklyn រដ្ឋ​ញូវ​យ៉ក សហ​រដ្ឋ​អាមេរិក​ ។

វេត​ទែល​បន្ត​កុង​ត្រាជា​មួយ​ក្រុម​​F1 Red Bull 2ឆ្នាំ​បន្ត

Posted: 12 Jun 2013 11:51 PM PDT

ជើង​ឯក​F1 ពិភព​លោក​សេ​បា​ស្ទៀន វេត​ទែល ​កាលពី​​ពេល​ថ្មី​ៗ​នេះ ​បាន​ព្រម​ព្រៀង​បន្ត​កុងត្រា​បើក​បរ​ឱ្យ​ក្រុម​ Red Bull ជា​ថ្មី​ម្តង​ទៀត។ តាម​រយៈ​កុង​​ត្រា​ថ្មី​នេះ ​នាំ​ឱ្យ​កីឡា​ករ​អាល្លឺម៉ង់ វ័យ​២៥​ឆ្នាំ​រូប​នេះ​នឹ​ង​​ត្រូវ​បន្ត​ស្នាក់​នៅ​ជា​មួយ​ក្រុម​Red Bull រហូត​ដល់ដំណាច់​​ឆ្នាំ​២០១៥ ។

Monfils ដក​ខ្លួន​ពី​ក្រប​ខ័ណ្ឌ​ Wimbledon

Posted: 12 Jun 2013 11:49 PM PDT

កីឡាករ​វាយ​កូន​បាល់​​​ជើង​ខ្លាំង​របស់​បារាំង​ Gael Monfils បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា ​ខ្លួន​នឹង​មិន​ទៅ​ចូល​រួម​ប្រកួត​​ព្រឹត្តិការណ៍​ធំ​ Wimbledon ឆ្នាំ​២០១៣ នេះ​ទេ ​ដោយ​​ទាញ​ហេតុ​ផល​ពី​មូល​ហេតុ​ផ្ទាល​់​ខ្លួន ។ថ្លែង​នៅ​ទី​ក្រុង Halle ប្រទេស​អាល្លឺម៉ង់ ជា​ទី​ដែល​គេ​យក​​ឈ្នះ​កីឡា​ករ​ Jan Hernych ក្នុង​ជុំ​ទី​២ Monfils បាន​បញ្ជាក់​ថា ​៖ «​ខ្ញុំ​បាន​ដក​សំណើសុំ​សិទ្ធិ​ចូល​

អ្នក​សារ​ព័ត៌​មាន​ជំនាន់​ក្រោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​​លើ​វិជ្ជា​ជីវៈសារ​ព័ត៌​មាន​

Posted: 12 Jun 2013 11:30 PM PDT

លោក​ខៀវ​ កាញា​រីទ្ធ​ ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្ន​ក​កាសែត​
រាជ​ធានី​ភ្នំពេញ​ ៖ «អ្នក​យក​ព័ត៌​មាន​ជំនាន់​ក្រោយ​មាន​ទំនួល​ខុស​ត្រូវ​លើ​ផ្នែក​វិជ្ជា​ជីវៈ​របស់​ខ្លួន​ក្នុង​ការ​យក​ព័ត៌​មាន​ ក៏​ដូច​ជា​ការ​សរ​សេរ​អត្ថ​បទ»​ ។ នេះជា​​ប្រសាសន៍​របស់​​​លោក​ខៀវ កាញា​រីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​​​ព័ត៌​មាន​ក្នុង​ពេល​ផ្តល់​​បទ​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារ​ព័ត៌​មាន​ កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា ២០១៣ នៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា ។

សាលា​ដំបូង​ខេត្ត​​ស្វាយរៀង ប្តូរ​ការ​ចោទ​ប្រកាន់​​សំណុំរឿង ​ឈូក ​បណ្ឌិត​ ដាក់លើ ស ចន្ថា ហើយ​សាក្សី​ថ្មី​៥​នាក់​ទៀត​កំពុង​បំភ្លឺ​

Posted: 12 Jun 2013 11:29 PM PDT

ទិដ្ឋភាពនៅខាងមុខតុលាការ
ខេត្ត​ស្វាយរៀង ៖ សវនាការ​លើ​សំណុំរឿង​លោក​​ឈូក បណ្ឌិត ត្រូវ​បាន​​បន្ត​នៅ​ព្រឹក​នេះ​ទៀត​ ដែល​គិត​មក​ដល់​ថ្ងៃ​នេះ​ គឺ​មាន​​រយៈ​ពេល​២​ថ្ងៃ​ហើយ​ ចាប់​​ពី​ថ្ងៃទី១២​ដល់​១៣ មិថុនា ២០១៣ ។ ​នៅ​សាល​សវនា​​ការ​សាលាដំបូងខេត្ត​ស្វាយ​រៀង​​នាពេល​នេះ​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយា​កាស​ស្មុគស្មាញ។ ប្រភព​ព័ត៌​​មាន​​ពី​កន្លែង​

យន្ដហោះ​ Dreamliner787រអាក់រអួល​ពេល​ត្រៀម​ហោះហើរ​ក្នុង​ប្រទេសជប៉ុន

Posted: 12 Jun 2013 11:27 PM PDT

​
ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ កាល​ពី​ថ្ងៃទី​១២​ មិថុនា​ផ្សាយថា​ យន្ដហោះ​ឌ្រីម​ឡាញន័រ​៧៨៧​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នីបប៉ុង​អ៊ែរវ៉េ​ ក្នុង​ប្រទេស​ជប៉ុន​ មាន​បញ្ហា​រអាក់​រអួល​មុន​ពេល​ហោះ​ហើរ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២​ មិថុនា​ហើយ​អ្នក​ដំណើរ​ត្រូវ​ប្ដូរ​ឱ្យ​ឡើង​ជិះ​យន្ដហោះ​ផ្សេង​​ ។​

លីបង់​​គំរាម​​ស៊ីរី​ពី​ការ​វាយ​បក​វិញ​​ក្រោយ​​ការ​វាយ​ឆ្មក់​មួយ​​

Posted: 12 Jun 2013 11:20 PM PDT

កង​ទ័ព​​លីបង់​​ដែល​ធ្វើ​​អន្តរា​គមន៍​នៅ​ក្រុង​​ទ្រី​ប៉ូលី 
​កង​ទ័ព​​លីបង់​​កាល​ពី​ថ្ងៃ​ទី​​​​​​១២ មិថុនា ​​បាន​ចេញ​​ការ​ព្រមាន​​ដ៏​កម្រ​​មួយ​ចំពោះ​​ស៊ីរី​​ដោយ​គំរាម​​​​វាយ​បក​វិញ​​ ក្រោយ​ការ​​វាយ​ឆ្មក់​មួយ​​របស់​ស៊ីរី​​លើ​មូល​ដ្ឋាន​មួយ​កន្លែង​​របស់​លី​បង់​​​ ដែល​នោះ​​​ជា​​ការ​រាល​ដាល​​​ជម្លោះ​​ស៊ីរី​​ជា​កម្ម​វត្ថុ​​​​នៃ​ការ​​ពិភាក្សា​​របស់​អាមេរិក​​ និង​អង់គ្លេស​​នៅ​ក្រុង​​​វ៉ា​ស៊ីន​​តោន ។

ជនជាតិ​​បារាំង​​4​​​នាក់​​ជាប់​ជា​​ចំណាប់​ខ្មាំង​​ចាប់​តាំងពី​​​1.000​​​ថ្ងៃ​​មក​ហើយ​

Posted: 12 Jun 2013 11:18 PM PDT

​រូប​ចំណាប់​ខ្មាំង​​​បារាំង​ទាំង​៤​​នាក់​
ថ្ងៃ​ទី​១៣ មិថុនា ​ជា​ថ្ងៃ​​គម្រប់​​​១.០០០​ថ្ងៃ​​ដែល​​ជន​ជាតិ​​បារាំង​​​៤​នាក់​​ត្រូវ​ចាប់​​ពង្រត់​​នៅ​ឯ​ទី​​តាំង​​នៃ​ក្រុម​​ហ៊ុន​​នុយ​ក្លេ​អ៊ែរ​​បារាំង AREVA នៅ​​ ARLIT ខាង​ជើង​ប្រទេស​នីហ្សេ​​​ ដោយ​ក្រុម​​​កាល់​កៃ​ដា​ តំបន់​​​MAGHREB អ៊ិស្លាម​​ AQMI ហើយ​​ឃុំ​ទុក​​ពួក​េគ​​ជា​ចំណាប់​ខ្មាំង។

អវ​កាស​​យានិក​​ចិន​ទាំង​​3​រូប​​បញ្ជូន​​សារ​អប​​អរ​​​សាទរ​​បុណ្យ​ទូក​នាគ​

Posted: 12 Jun 2013 11:15 PM PDT

អវកាស​​យានិក​​ចិន​ទាំង​៣​រូប​​​ក្នុង​​ទីអវកាស
​អវកាស​​យានិក​ចិន​ទាំង​៣​រូប​​នៃ​យាន​អវ​កាស​​ SHENZHOU-10 ដែល​បាញ់​​​បង្ហោះ​​ប្រកប​ដោយ​ជោគ​ជ័យ​​​កាល​ពី​​ថ្ងៃ​ទី​​១១ មិថុនា ​នោះ​ ​កាលពី​​ថ្ងៃ​ទី​​១២ មិថុនា ​បាន​បញ្ជូន​​សារ​អប​អរ​សាទរ​​ចំពោះ​​ប្រជាជន​ចិន​​សម្រាប់​បុណ្យ​ទូក​នាគ ។បុណ្យ​​ទូក​នាគ​​​នា​ឆ្នាំ​នេះ​​​​​ប្រារព្ធ​​ធ្វើ​​​​​​នៅ​ថ្ងៃ​ទី​១២​ មិថុនា ​គឺ​ជា​​បុណ្យ​​ទូក​នាគ​​លើក​ទី​២ ទទួល​​ការ​អប​អរ​សាទរ​​ដោយ​​អវ​កាស​យានិក​​ចិន​ពី​ទី​អវកាស ។

ក្មួយ​​ស្រីរបស់​លោក​កឹម សុខា វាយ​ទាត់​ធាក់​ប្រពន្ធ​​​ចុង​លោក​កឹម សុខា ខណៈ​ចូល​ទៅទាម​ទារ​ឱ្យ​ទទួល​ខុស​ត្រូវ និង​សង​ជំងឺ​ចិត្ត​ (មានវីដេអូឃ្លីប)

Posted: 12 Jun 2013 11:08 PM PDT

ស្ត្រី​​ដែលត្រូវ​បញ្ជូន​មក​​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ​
ខេត្ត​ព្រៃវែង ៖ អ្នក​ស្រី​ កែវ សុផាន់​ណារី ដែល​ជា​ប្រពន្ធ​ចុង​របស់​លោក​កឹម សុខា និង​ម្តាយ​របស់​អ្នកស្រី​រូប​នេះ​​ត្រូវ​បាន​អង្គ​រក្ស​របស់​លោក​កឹម សុខា ចាប់​​ក្រៀក​ ឃាត់​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ពិធី ហើយ​ត្រូវ​ស្ត្រី​​ម្នាក់​ទៀត​ដែល​គេ​ស្គាល់​ថា ជា​ក្មួយ​របស់​លោក​កឹម សុខា ចូល​វាយ​ទាត់​ធាក់​ បណ្តាល​ឱ្យ​​រង​របួស​​ធ្ងន់​គួរ​សម ​ត្រូវបាន​ដឹកទៅសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ ខណៈ​អ្នក​ស្រី​រូប​នេះ​ និង​ម្តាយ​របស់គាត់​ចូល​ទៅ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៣ មិថុនា ២០១៣

Posted: 12 Jun 2013 11:04 PM PDT

[Enter Caption]
រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៣ មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មួល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

អង្គ​រក្ស​វាយ​​ប្រពន្ធ​ចុង​លោក​កឹម សុខា ខណៈ​ចូល​ទៅ​ទាម​ទារ​ឱ្យ​ទទួល​ខុស​ត្រូវ​ និង​សង​ជំងឺ​ចិត្ត​

Posted: 12 Jun 2013 09:05 PM PDT

ខេត្ត​ព្រៃ​វែង ៖ អ្នក​ស្រី​ កែវ សុផាន់​ណារី ដែល​ជា​ប្រពន្ធ​ចុង​របស់​លោក​កឹម សុខា ត្រូវ​បាន​អង្គ​រក្ស​របស់​លោក​កឹម សុខា វាយឱ្យ​​​រង​របួស​ធ្ងន់​​គួរ​សម​ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ខណៈ​អ្នក​ស្រី​រូប​នេះ​ចូល​ទៅ​តវ៉ា​សុំ​វែក​ញែក​ឱ្យ​លោក​ កឹម សុខា ទទួល​ខុស​ត្រូវ​ក្នុង​នាម​ខ្លួន​ជា​ប្រពន្ធ​ និង​ទារ​សំណង​ជំងឺ​ចិត្ត​នៅ​មុខ​វេទិកា​មួយ​ដែល​លោក​កឹម សុខា កំពុង​ជួប​សំណេះ​សំណាល​ឃោសនា​ជាមួយ​ប្រជា​រាស្ត្រ​នៅ​ខេត្ត​ព្រៃ​វែង​ ។

នគរ​បាល​ក្រុង​ប៉ោយប៉ែត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវជាតិលេខ៥​

Posted: 12 Jun 2013 08:55 PM PDT

នគរ​បាល​ក្រុង​ប៉ោយប៉ែត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវជាតិលេខ៥​
ក្រុងប៉ោយប៉ែត ៖ លោក​អនុ​សេនីយ៍ទោ​សៅ សារឿន នាយ​ផ្នែក​ចរាចរ​ណ៍​សណ្តាប់ធ្នាប់​សាធារណៈក្រុង​ប៉ោយប៉ែត បាន​ទទួល​បញ្ជា​​ពី​លោក​វរ​សេនីយ៍​ត្រី​អ៊ុំ សុផល​ អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត នៅព្រឹកថ្ងៃទី​១៣ មិថុនា ២០១៣ នេះ ចុះ​​រៀបចំ​សណ្តាប់​ធ្នាប់​​តាម​ដង​ផ្លូវ​ជាតិលេខ​៥ តាម​បណ្តាតូប​ដែលមាន​លក់​សម្ភារប្រើប្រាស់ដូចជា តូបហ្គាស និងគ្រឿង​សំណង់​នានា ។ល។ តាម​

វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​អប់រំ​សុវត្តិ​ភាព​ចរាចរណ៍​ ២៤ រាជធានី​ ខេត្ត​

Posted: 12 Jun 2013 08:38 PM PDT

វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​អប់រំ​សុវត្តិ​ភាព​ចរាចរណ៍
រាជធានីភ្នំ​ពេញ​៖ គ្រូ​បង្គោល​ចរាចរណ៍​ផ្លូវ​គោក​ចំនួន​៧២ នាក់​មក​ពី​រាជធានី​​ខេត្ត​​​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការអប់រំ​សុវត្តិភាព​ចរាចរណ៍​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​សហគមន៍​​ រយៈ​ពេល​២ថ្ងៃដែលរៀប​ចំ​ឡើង​នៅ​សាល​ប្រជុំ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ នាព្រឹក​ថ្ងៃទី​១៣ មិថុនា​ ២០១៣ ក្រោម​អធិបតី​ភាព​លោក​ឧត្ដម​សេ​នីយ៍​ទោហ៊ឹម យ៉ាន​ ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​សណ្ដាប់​ធ្នាប់​ក្រសួង​មហាផ្ទៃ។

ពិធី​ផ្លាស់​ប្តូរ និង​​តែង​តាំង​​ប្រធាន​មន្ទីរ​​រតនា​គារ​ខេត្ត​ព្រៃ​វែង​នឹង​ចាប់​ផ្តើម​​នា​រសៀល​នេះ​

Posted: 12 Jun 2013 08:20 PM PDT

ខេត្ត​ព្រៃ​វែង​៖ ​លោក​ស៊ុន សំណាង​ មន្ត្រី​​​មក​ពី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​រាជ​ធានី​ភ្នំពេញ​នឹង​ត្រូវប្រកាស​​តែង​តាំង​​​ជា​ប្រធាន​មន្ទីរ​រតនា​គារ​ខេត្ត​​ជំនួស​លោក​​ ទេព ស៊ីម៉ន ប្រធាន​មន្ទីរ​​​ចាស់​ដែល​ត្រូវ​ចូល​និវត្តន៍​នា​រសៀ​ល ថ្ងៃ​ទី​១៣ មិថុនា ២០១៣ នេះ​នៅ​សាលា​ខេត្ត​ព្រៃ​វែង​ស្ថិត​ក្នុង​ភូមិ​លេខ​១ សង្កាត់​កំពង់​លាវ ក្រុង​ព្រៃវែង​ ។

ដាក់​រំ​សេវ​បំ​ផ្ទុះ​ថ្ម​ភ្នំភ្លាត់​ស្នៀត​របួស​មនុស្ស​៦នាក់​នៅ​អង្គរ​ជ័យ​

Posted: 12 Jun 2013 08:13 PM PDT

ខេត្ត​កំពត​៖ មនុស្ស​៦នាក់​បានរង​របួស​ក្នុង​នោះ​ស្ត្រី​ម្នាក់​របួ​សធ្ងន់​ ដោយ​សារ​​ហេតុការណ៍​ដាក់​រំ​សេវ​បំ​ផ្ទុះ​ថ្ម​ភ្នំ​ខ្យានៅ​ការដ្ឋាន​មួយ​កន្លែង​ស្ថិតក្នុង​ឃុំតានី​ ស្រុក​ ​អង្គរជ័យ​ កាលពី​វេលាម៉ោង​​៧និង​៣០​នាទី​យប់​ថ្ងៃទី​១២ មិថុនា​ ២០១៣ ។ ជន​​រងគ្រោះ​មិ​នទាន់​ស្គាល់​អត្តសញ្ញាណនៅ​ឡើយ​​ ត្រូវបាន​គេ​បញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​កាល់​ម៉ែតរាជធានី​ភ្នំពេញ​ ។

ក្រុមហ៊ុន Sony បង្ហាញ​ផលិតថ្មីទូរទស្សន៍ Bravia

Posted: 12 Jun 2013 08:00 PM PDT

រាជធានីភ្នំពេញ ៖ នៅ​មជ្ឈ​មណ្ឌល​​ជួស​ជុល និង​ថែទាំ​ផលិត​ផល Sony ​បាន​រៀបចំពិធីបង្ហាញ​ផលិត​ផល​ថ្មីដែល​​មានរូប​ភាព​ច្បាស់​ ត្រជាក់ភ្នែក និង​សំឡេង​ល្អ ​គឺទូរទស្សន៍​ Bravia នៅ​​វេលាម៉ោង​៩ព្រឹក​ថ្ងៃទី​១៣ មិថុនា ២០១៣ នេះ ស្ថិត​នៅមហា​វិថីព្រះមុនីវង្ស ដែល​មាន​ទីតាំង​ខាងលិច​ផ្សារ​ថ្មី និង​ការ​ចូលរួមពី​​បណ្តា​អ្នកសារព័ត៌មាន​ និង​ប្រជា​ពលដ្ឋ​ជាច្រើន​ទៀត​ផង​ដែរ ។​

ម្ចាស់រ៉ឺម៉ក​ស្រវឹងឌុប​ភ្ញៀវ​ដួល​ខ្លួន​ឯង

Posted: 12 Jun 2013 07:50 PM PDT

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់ដែល​គេ​ដឹងថា ជាអ្នក​បើក​រ៉ឺម៉កម៉ូតូមាន​អាការៈស្រវឹងស្រា ខណៈ​ដែល​គាត់​កំពុង​ឌុប​ភ្ញៀវ ហើយក៏​ដួល​នៅ​នឹងកន្លែង​មុខ​សាកល​វិទ្យាល័យ​ IIC បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើលកាលពីវេលាម៉ោង​៩ និង​៣០នាទី​ព្រឹក​ថ្ងៃទី​១៣ មិថុនា ២០១៣ ស្ថិត​នៅលើផ្លូវ​ជាតិលេខ២ ភូមិ​ទួល​រកា១ ក្រុម​ទី២១ សង្កាត់​​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ ។

កិច្ច​ប្រជុំ​បូក​សរុប​សភាពការណ៍​ និង​កិច្ច​ប្រត្តិ​​បតិការ ដើម្បី​ផ្សព្វ​ផ្សាយ​ផែនការ​ ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៥

Posted: 12 Jun 2013 07:49 PM PDT

កិច្ច​ប្រជុំ​បូក​សរុប​សភាពការណ៍​ និង​កិច្ច​ប្រត្តិ​​បតិ​ការ​រយៈ​ពេល​ឆមាស​ទី​១
ខេត្តកំពង់​ចាម​៖ នៅ​សាល​ប្រជុំ​ស្នង​ការនគរបាល​ខេត្ត​មាន​រៀប​ចំ​កិច្ច​ប្រជុំ​បូក​សរុប​សភាពការណ៍​ និង​កិច្ច​ប្រត្តិ​​បតិ​ការ​រយៈ​ពេល​ឆមាស​ទី​១ ឆ្នាំ​២០១៣ ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ផែនការ​ ការពារ​សន្តិ​សុខ​ សុវត្តិភាព​ និង​​សណ្ដាប់​ធ្នាប់​ សម្រាប់​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតីកាល​ទី​៥

វេទិកា​​សាធារ​ណៈ រួ​មគ្នា​​ពង្រឹង​​ការ​អនុ​វត្ត​​គោល​នយោ​បាយ​​ភូមិ​-ឃុំ​​មាន​​សុវត្ថិភាព​

Posted: 12 Jun 2013 07:49 PM PDT

ខេត្តព្រៃវែង​៖ នៅ​វត្តស្វាយ​បូ​ព្រឹក​ ស្ថិត​ក្នុង​ឃុំ​ជាខ្លាំង ស្រុក​ស្វាយ​អន្ទរ​ បាន​រៀបចំ​វេទិកា​​សាធារ​ណៈមួយ ​ក្រោម​ប្រធាន​បទ​រួ​មគ្នា​​ពង្រឹង​​ការ​អនុ​វត្ត​​គោល​នយោ​បាយ​​ភូមិ​-ឃុំ​​មាន​​សុវត្ថិភាព​ កាល​ពី​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃទី​១៣ មិថុនា​ ២០១៣​ ដោយ​មានការ​អញ្ជើញ​ចូល​រួម​ពីលោកឧត្តម​សេនីយ៍​ឯក​ ថោង​ វល​ក្ខណ៍​ ទី​ប្រឹក្សាលោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

សម្ពោធ​​ដាក់​​ឱ្យ​​ប្រើ​​ប្រាស់​​ព្រះ​​វិហារ​វត្ត​កោះ​សត្ថា​រាម​ក្នុង​ស្រុក​កៀន​ស្វាយ​

Posted: 12 Jun 2013 07:40 PM PDT

ពិធី​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​ព្រះ​វិហារ​វត្ត​​កោះ​សត្ថា​រាម​
ខេត្តកណ្តាល ៖ ព្រះ​វិហារ​១​​ខ្នង ​ព្រម​ទាំង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​កោះ​សត្ថា​រាម ​ដែល​ស្ថិត​ក្នុង​ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយត្រូវ បាន​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​តាម​ពុទ្ធា​នុ​ញ្ញាត​នា​វេលា​ម៉ោង ៨ព្រឹក ថ្ងៃ​ទី១៣ ​មិថុនា ​២០១៣ ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត ​ឌុល គឿន ​ទីប្រឹក្សា​​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រកម្ពុជា​​

សម្តេច​ ហ៊ុន សែន ​អំពាវនាវឲ្យ​ផ្អាកការ​ធ្វើបាតុកម្ម​ប្រឆាំង​លោក កឹម សុខា​

Posted: 12 Jun 2013 07:24 PM PDT

សម្តេច​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ បានអំពាវ​នាវឲ្យលោក ​ជុំ ម៉ី និង​ ប្រជាពលរដ្ឋ​ដែលជាអតី​តជនរងគ្រោះ​ក្នុងរបបខ្មែរក្រហម ​ផ្អាកធ្វើបាតុកម្ម​ប្រឆាំង​លោកកឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ​ ។ ការអំពាវនាវរបស់​សម្តេចអគ្គមហាសេនា​បតីតេ​ជោ ហ៊ុន សែន ​យ៉ាងដូច្នេះ​បានធ្វើឡើង​នៅព្រឹកថ្ងៃទី១៣​ មិថុនា​ ២០១៣នេះ​ ក្នុង​ឱកាស​ដែលសម្តេចបាន​អញ្ជើញ​ជា​

ឯកអគ្គ​រដ្ឋ​ទូ​ត​ថ្មី​អូស្ត្រា​លី​ប្រចាំ​កម្ពុជា​សង្ឃឹម​ថា​ការ​បោះ​ឆ្នោត​កម្ពុជា​ទទួល​លទ្ធ​ផល​ល្អ​

Posted: 12 Jun 2013 07:05 PM PDT

កិច្ច​ជំនួប​រវាង​លោកស្រីអាលី​សាន់​ បឺរូ និង​សម្ដេច​ហេង​ សំរិន​​
រាជធានី​ភ្នំ​ពេញ​៖ ឯកអគ្គ​រដ្ឋ​ទូ​ត​ថ្មី​អូស្ត្រា​លី​ប្រចាំនៅ​ព្រះ​រាជាណាចក្រ​​កម្ពុជា​ មាន​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ ដំណើរ​ការបោះឆ្នោត​ជ្រើ​ស​រើស​តំណា​ង​រាស្ត្រ​នីតិកាល​ទី​៥ របស់​កម្ពុជា​ខាង​មុខ​នេះ​ នឹង​ទទួល​បាន​លទ្ធ​ផល​ល្អ​ស្រប​តាម​លិទ្ធិ​ប្រជា​​ធិបតេយ្យ។

រូប​ភាព​រវាង​សត្វ​និង​មនុស្ស​គួរ​ឱ្យ​ចង់​គយ​គន់​

Posted: 12 Jun 2013 06:57 PM PDT

១-ផ្តល់​ចំណី​ដល់​សត្វ​ព្រាប​នៅ​ក្រិក​ អ្នក​បើក​បរ​រថយន្ត​ក្រុង​ម្នាក់​អង្គុយ​ផ្តល់​ចំណី​ដល់​ព្រាប​ក្នុង​អំឡុង​ពេល​រង់​ចាំ​អ្នក​ដំណើរ​នៅ​ខាង​ក្រៅ​សណ្ឋា​គារ​ ក្នុង​ទីក្រុង​អាតែន​ ប្រទេស​ក្រិក​ ។

នារី​ត្រូវ​ចាប់​រំលោភ​នៅ​កុង​ហ្គោ​កើន​ដល់​ជាង​300​នាក់​មួយ​ខែ​

Posted: 12 Jun 2013 06:55 PM PDT

នារី​ត្រូវ​ចាប់​រំលោភ​នៅ​កុង​ហ្គោ​កើន​ដល់​ជាង​300​នាក់​មួយ​ខែ​
មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ (UN) ឱ្យ​ដឹង​ថា​ មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​កុង​ហ្គោ​ទទួល​នារី​រង​គ្រោះ​ពី​ការ​ចាប់​រំលោភ​ដល់​ទៅ​៣០០​នាក់​ក្នុង​មួយ​ខែ​ ។ លោក​ស្រី​ ឃាំង​ គូ​យ៉ុង​វ៉ា​ អ្នក​ការ​ទូត​របស់​កូរ៉េ​ខាង​ត្បូង​ និង​ជា​ជំនួយ​ការ​អគ្គ​លេខា​ធិការ​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ផ្នែក​មនុស្ស​ធម៌​របស់​ UN បាន​ធ្វើ​ទស្សន​កិច្ច​នៅ​ខេត្ត​សៅ​គីវូ​ ភាគ​ខាង​កើត​ប្រទេស​កុង​ហ្គោ​ ជា​ដែន​ដី​នៃ​សង្គ្រាម

ឡេ​ការ​ពារ​កំដៅ​ថ្ងៃ​មួយ​ចំនួន​អាច​​ធ្វើ​ឱ្យ​ខូច​ស្បែក​

Posted: 12 Jun 2013 06:53 PM PDT

អ្នក​វិទ្យា​សាស្ត្រ​បាន​អះ​អាងថា ​សារធាតុ​ផ្សំ​មួយ​ប្រភេទ​នៅ​ក្នុង​ឡេ​ការ​ពារ​កំដៅ​ថ្ងៃ​ដែល​បណ្តា​អ្នក​ដើរ​កម្សាន្ត​តែង​ប្រើ​ក្នុងគោល​បំណង​ការ​ពារ​ស្បែក​របស់​ពួក​គេ​​នោះ​​​បែរ​ជា​ផ្តល់​​ផល​អវិជ្ជ​មាន​ផ្ទុយពី​ការ​​​គិត​របស់​គេ​ទៅ​វិញ ​។តាមការសិក្សា​ស្រាវ​ជ្រាវ​​របស់​សាកល​វិទ្យា​ល័យ​ Missouri​ សហ​រដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា សារ​ធាតុ​នៅ​ក្នុង​ឡេ​ឈ្មោះ​ស័ង្ក​សី​អុក​ស៊ីត​​ពេល​ដែល​ត្រូវ​នឹង​ពន្លឺថ្ងៃ​វា​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!