Koh Santipheap Daily

Koh Santipheap Daily


តុលាការ​សម្រេច​ឃុំ​ខ្លួន​កម្មករ​​រោង​ចក្រ​ម្នាក់​ ដែល​រូម​ភេទ​ជាមួយ​ក្មេង​ស្រី​អាយុ​១៥ឆ្នាំ​

Posted: 12 Jun 2013 12:51 AM PDT

ជន​ត្រូវ​ចោទ​ ហូ​ និត​
រាជធានី​ភ្នំពេញ​៖ លោក​ស្រី​សែម សក្កិកូ​ឡា​ ចៅ​ក្រម​ស៊ើប​សួរ​សាលាដំបូ​ង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១២ មិថុនា ២០១៣ បាន​​សម្រេច​ឃុំ​ខ្លូន​កម្មករ​រោង​ចក្រ​ម្នាក់​ ដែលបាន​ជាប់​​ពាក់​ព័ន្ធ​​រួម​ភេទ ​ជាមួយ​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​។

ក្រុម​ហ៊ុន​ហ៊ីតាឈី​គ្រោង​បង្កើត​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​រថភ្លើង​នៅ​ហូ​ជី​ម៉ីញ​

Posted: 12 Jun 2013 12:41 AM PDT

ក្រុម​ហ៊ុន​ហ៊ីតាឈី​គ្រោង​បង្កើត​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​រថភ្លើង​នៅ​ហូ​ជី​ម៉ីញ​
ទីភ្នាក់​ងារ​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​១១​ មិថុនា​កន្លង​មក​ផ្សាយ​ថា​ ក្រុម​ហ៊ុន​ហ៊ីតា​ឈី​ (Hitachi) ប្រទេស​ជប៉ុន​ បាន​ទទួល​ប័ណ្ណ​បញ្ជា​ទិញ​រថភ្លើង​ចំនួន​៥០​ទូ​ រួម​ទាំង​ផ្លូវ​រថភ្លើង​ពី​ប្រទេស​វៀត​ណាម​ ។ ហ៊ីតា​ឈី​ជា​ក្រុម​ហ៊ុន​ដ៏​ធំ​របស់​ប្រទេស​ជប៉ុន​បាន​ប្រកាស​ថា​ ខាង​ក្រុម​ហ៊ុន​នឹង​គ្រប់​គ្រង​ខ្សែ​រថភ្លើង​ និង​បណ្តាញ​ផ្លូវ​ដោយ​មាន​គម្រោង​បើក​ឱ្យ​ប្រើ​ប្រាស់​នៅ​ដើម​ឆ្នាំ​២០១៨​ ទៅ​ទីក្រុង​ហូជី​ម៉ីញ​

វៀត​ណាម​ចាប់​ផ្តើម​ប្រើ​ទោស​ប្រហារ​ជីវិត​ចាប់​ពី​ចុង​ខែ​មិថុនា​ទៅ​

Posted: 12 Jun 2013 12:40 AM PDT

វៀត​ណាម​ចាប់​ផ្តើម​ប្រើ​ទោស​ប្រហារ​ជីវិត​ចាប់​ពី​ចុង​ខែ​មិថុនា​ទៅ​
វៀត​ណាម​ចាប់​ផ្តើម​ប្រើ​ច្បាប់​ប្រហារ​ជីវិត​អ្នក​ទោស​ចាប់​ពី​ថ្ងៃ​ទី​២៧​ មិថុនា​ ២០១៣​តទៅ។ មាន​អ្នក​ទោស​១៧០​នាក់​ ក្នុង​ចំណោម​អ្នក​ទោស​ត្រូវ​ប្រហារ​ជីវិត​ជាង​៥០០​នាក់​ ត្រៀម​អនុវត្ត​តាម​ច្បាប់​នោះ​ ។​ នេះ​បើ​តាម​ការ​បង្ហើប​ឱ្យ​ដឹង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិ​សុខ​។ ច្បាប់​ស្តី​ពី​ការ​ប្រហារ​ជីវិត​អ្នក​ទោស​ដោយ​ចាក់​ថ្នាំ​ពុល​របស់​រដ្ឋា​ភិបាល​វៀត​ណាម​ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​២៧​ មិថុនា​ ២០១៣​

រថយន្ដ​ក្រុង​ក្រឡាប់​ធ្លាក់​ប្រឡាយ​រងរបួស​​42នាក់​នៅ​ប្រទេស​ថៃ​

Posted: 12 Jun 2013 12:35 AM PDT

យ៉ាង​ហោច​ណាស់​មាន​អ្នក​ដំណើរ​រង​របួស​៤២​នាក់​ ក្នុង​ឧប្បត្ដិហេតុ​ក្រឡាប់​រថយន្ដ​ក្រុង​នៅ​លើ​ដង​ផ្លូវ​លេខ​៣០៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៩-៧០​ ក្នុង​ស្រុក​ស៊ីម​ហាពោធិ៍​ ខេត្ដ​ប្រាជីន​បុរី​ ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​៩​ មិថុនា​កន្លង​ទៅ​ ។​ កាសែត​ថៃ​ផ្សាយ​ថា​ ប៉ូលិស​ស្រុក​ស៊ីម​ហា​ពោធិ៍​ទទួល​ព័ត៌មាន​ថា​ មាន​រថយន្ដ​ក្រុង​ក្រឡាប់​​ ក៏​នាំ​កម្លាំង​ចម្រុះ​ទៅចំណុច​កើត​ហេតុ​ ប្រទះ​ឃើញ​រថយន្ដ​ក្រុង​

ចាប់​ជនសង្ស័យ​២​នាក់ពីបទ​ក្លែ​​ង​ឯក​សារ​សាធារណៈ

Posted: 12 Jun 2013 12:34 AM PDT

ក្រុង​ប៉ោយប៉ែត ៖ បុរស​២​​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​​ពី​​បទ​ក្លែង​ឯក​សារ​សាធារណៈ​នៅ​ក្រុង​ប៉ោយ​ប៉ែត បន្ទាប់​ពី​ជន​នេះ​បាន​ធ្វើ​សកម្ម​ភាព​ចេញលិខិត​​​ប្រើ​ប្រាស់​​ម៉ូតូ និងសិទ្ធិ​ឆ្លង​ដែន​តាម​ច្រក​បាន​អន្តរ​ជាតិ​ប៉ោយប៉ែត ដល់​ជន​បរទេស​៤​នាក់ ដោយ​មិន​ឆ្លង​កាត់​មន្ត្រី​ជំនាញគយ​​ព្រំដែន។

ក្លិប Leverkusen ប្រមាញ់​បាន​កីឡាករ​កូរ៉េ​ Son Heung-Min ពីក្លិប​ Hamburg

Posted: 12 Jun 2013 12:33 AM PDT

យោង​តាម​​ប្រភព​ព័ត៌មាន​​​គេហ​ទំព័រ​​បរទេស​​ចេញ​ផ្សាយកាល​ពី​ថ្ងៃ​​​អង្គារ​ ទី​​​១១ ​មិថុនា ​ឆ្នាំ​​២០១៣ ​បាន​ឱ្យ​ដឹង​ថា កីឡាករ​ខ្សែប្រយុទ្ធ​​កូរ៉េ​ខាង​ត្បូង​​ Son Heung -Min នឹង​​​ចូល​រួម​ជាមួយ​​ក្លិប​​បាល់​ទាត់​​​​អាល្លឺម៉ង់​​ Leverkusen ​​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។ ​ លោក​ Oliver kreuszer នាយក​ក្លិប​ Hamburg ​ដែល​ជា​សាមីុ​ក្លិប​របស់​​កីឡាករ​​​បាន​និយាយ​​ប្រាប់​ទូរទស្សន៍​​​អាល្លឺម៉ង់​ Sky ​ថា

សាលា​ដំ​បូង​រាជធានី​នឹង​ប្រកា​ស​សាល​ក្រម​សំ​ណុំ​រឿ​ង​និស្សិត​​ពេទ្យ​​បើ​​​ករថយន្ត​​បុក​ក្មេង​៣​នាក់ស្លាប់ និង​របួ​ស​៦នាក់​នៅ​មុខក្រសួ​ងមហាផ្ទៃ

Posted: 12 Jun 2013 12:29 AM PDT

និ​ស្សិត​ស្រី​ជាប់​ចោទ​
រាជធានីភ្នំពេញ ៖ នៅ​វេលា​ម៉ោង​២និង​៣០នាទី​រសៀល​ថ្ងៃទី​១២ មិថុនានេះ​​ សាលា​ដំ​បូង​រាជធានី​ភ្នំ​ពេញ​នឹង​ប្រកា​ស​សាល​ក្រម​សំ​ណុំ​រឿ​ង​និស្សិត​ពេទ្យ​បើ​​ករថយន្ត​បុក​ក្មេង​៣​នាក់ស្លាប់ និង​របួ​ស​៦នាក់​នៅ​មុខក្រសួ​ងមហាផ្ទៃ។

ម៉ូតូ​២គ្រឿង​បើក​បញ្ច្រាស​ទិសគ្នា​បុកពេញទំហឹង​បណ្តាលឱ្យរបួស​ធ្ងន់២នាក់​

Posted: 12 Jun 2013 12:20 AM PDT

ម៉ូតូ​២គ្រឿង​បើក​បញ្ច្រាស​ទិសគ្នា​បុកពេញទំហឹង​បណ្តាលឱ្យរបួស​ធ្ងន់២នាក់​
ខេត្ត​សៀមរាប ៖ មនុស្ស​២​នាក់​បានរងរបួស​ធ្ងន់ ម្នាក់​ជាស្ត្រី​ដែល​មានផ្ទៃពោះ​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​​គួរ​ឱ្យ​រន្ធត់​ ដែលបង្ក​ឡើង​ដោយ​បុរសម្នាក់​ជិះ​ម៉ូតូ​ក្នុងល្បឿន​លឿន​មក​បុក​ម៉ូតូ​​របស់​ស្ត្រី​នោះ​យ៉ាងពេញទំហឹង​ កាលពីវេលាម៉ោង​៩ និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​១២ មិថុនា ២០១៣ ស្ថិតនៅ​ភូមិសាលា​​កន្សែង សង្កាត់​​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ខេត្ត​សៀមរាប ។

កម្ពុជា​​នឹង​​ធ្វើ​​ជា​​ម្ចាស់​​ផ្ទះ​បើក​កិច្ច​​ប្រជុំ​​ពេញ​​អង្គ​​លើក​ទី​៣៧​​នៃ​គណៈ​​កម្មា​ធិការបេតិក​ភណ្ឌ​ពិភពលោក

Posted: 12 Jun 2013 12:11 AM PDT

រាជធានី​ភ្នំ​ពេញ៖ កម្ពុជា​ជាប្រទេស​មួយ​ក្នុង​ចំ​ណោម​​ប្រទេស​៤នៅ​អាស៊ី​ដែលមាន​ឱកាស​ធ្វើ​ជា​ប្រធាន​​ និង​ជា​ម្ចាស់​ផ្ទះ​រៀបចំ​​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣៧​នៃ​គណៈកម្មាធិការ​បេតិ​ភណ្ឌ​ពិភព​លោក​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២៧ មិថុនា ២០១៣ ។ ពិធី​នេះ​នឹង​ប្រារព្ធ​ធ្វើ​ជាផ្លូវការ​​ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​សម្តេ​ច​អគ្គ​មហាសេនា​បតី​តេ​ជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាច​ថ្ងៃទី​១៦ មិថុនា ២០១៣ នាវិមាន​

នគរ​បាល​ខណ្ឌដូនពេញ​​ឃាត់ខ្លួន​ជន​សង្ស័យ​ចែក​ចាយគ្រឿង​ញៀនប្រភេទ​ម៉ាទឹក​កក២៧កញ្ចប់​

Posted: 11 Jun 2013 11:55 PM PDT

នគរ​បាល​ខណ្ឌដូនពេញ​​ឃាត់ខ្លួន​ជន​សង្ស័យ​ចែក​ចាយគ្រឿង​ញៀនប្រភេទ​ម៉ាទឹក​កក២៧កញ្ចប់​
រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​​ចែក​ចាយ​គ្រឿងញៀន​​ម្នាក់​ ត្រូវ​បាន​កម្លាំងនគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​​នៃ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ដូន​ពេញឃាត់​ខ្លួន និង​ដ​ក​ហូត​បាន​ថ្នាំ​ញៀន​ប្រ​ភេទ​ម៉ា​ទឹកកក​ចំនួន​​២៧​កញ្ចប់​​តូច ​​​​កាលពី​វេលាម៉ោង​២ និង​១៥​នាទីរំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១២ មិថុនា ២០១៣ នៅ​ចំណុច​កែង​ផ្លូវ​លេខ​៥ និង​១៥៤ ស្ថិតក្នុងភូមិ​ទី៨ សង្កាត់​ផ្សារ​កណ្តាល​ទី១ ខណ្ឌដូន

កំប្លែង សើច ហួស​ចិត្ត នៅ​ក្នុង​រឿង RAPTURPALOOZA

Posted: 11 Jun 2013 11:40 PM PDT

​រឿង RAPTURPALOOZA
មក​ដល់​ទៀត​ហើយ ខ្សែ​ភាព​យន្ត RAPTURPALOOZA ដែល​ជា​វណ្ណ​កម្ម​ថ្មី​មួយ​ទៀត​ហើយ ដែល​បង្កប់​ទៅ​ដោយ​ឈុត​ឆាក​ស្នេហា កំប្លែង សើច ហួស​ចិត្ត ជា​មួយ​នឹង​សកម្ម​ភាព​ហួស​ចិត្ត​ជា​ច្រើន​របស់​ខ្មោច ​ព្រាយ ​បី​សាច រួម​ជា​មួយ​បិសាច Zombie ផង​ដែរ។ ក្នុង​ខ្សែ​ភាព​យន្ត​នេះ​បាន​និយាយ​ពី​វិនាស​កម្ម​នៃ​ពិភព​លោក​មួយ​បាន​កើត​ឡើង ហើយ​មាន​មនុស្ស​រាប់​សែ​ន​នាក់ ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​

ក្លិប​ហង្ស​ក្រហម​​ Liverpool ទិញ​កីឡាករ​ខ្សែ​ប្រយុទ្ធ ​​Aspas​ពី​ក្លិប​ Celta

Posted: 11 Jun 2013 11:38 PM PDT

ក្លិប​ហង្ស​ក្រហម​​ Liverpool ទិញ​កីឡាករ​ខ្សែ​ប្រយុទ្ធ ​​Aspas​ពី​ក្លិប​ Celta
ទី​បំ​ផុត​​​ក្លិប​​ហង្ស​ក្រហម​ Liverpool ​​ដែល​បាន​ចិញ្ចឹម​ចិត្ត​​ប្រមាញ់​​យក​កីឡាករ​​​ Aspas បាន​សម្រេច​ក្ដី​សុបិន្ត​​​របស់​ខ្លួន​​នាំ​យក​​​កីឡាករ​​​ខ្សែ​ប្រយុទ្ធ​​​ Lago ​Aspas ​ពី​ក្លិប​​ Celta ​​ក្នុង​តម្លៃ​​​​៧​លាន​​​​ផោន​​ស្មើ​នឹង​​​ជាង​​១០​​លាន​​ដុល្លា​រ​អាមេរិក​​ តែមិន​បាន​​បញ្ជាក់​​ឱ្យ​ដឹង​ពី​​រយៈ​ពេល​​​​កុង​ត្រា​នោះទេ ​​។​

ប្រ៊ែតលីជួបម៉ាកហ្គេស ថ្ងៃ​ទី​12 តុលា​ខាង​មុខ​

Posted: 11 Jun 2013 11:36 PM PDT

កីឡាករ​​ប្រដាល់​​អាមេរិក ​​​ធីម៉ូធី ប្រែ៊តលី នឹង​ឡើង​​សង្វៀន​​ប្រកួត​ការ​ពារ​​ខ្សែក្រវាត់​​​ស្ថាប័ន​​ WBOក្នុង​ប្រភេទទម្ងន់​Welterweight ​របស់​ខ្លួន​ប្រ​ឆាំ​ង​នឹង​កីឡាករ​​​​ម៉ិក​ស៊ិក​ចូអាន​ ​​ម៉ានូអែល​ ម៉ាក​ហ្គេស ​​នៅ​ថ្ងៃទី​១២ តុលា​ខាងមុខនេះ ។ ​​ ​ការ​ប្រកួត​នឹង​ត្រូវ​រៀប​ចំ​ធ្វើនៅ​​​សង្វៀន​ Thomas &Mack Center ​ស្ថិ​ត​ក្នុង​​ទីក្រុង​ឡាស​វេហ្គាស ​សហរដ្ឋអាមេរិក​ ។

ម៉ាក់ អីុល​​រ៉យ ​ត្រៀម​ខ្លួន​ដណ្តើម​យក​តំណែង​ជើង​ឯក​ US Open ជា​លើក​ទី​2

Posted: 11 Jun 2013 11:35 PM PDT

រយៈ​ពេល​២-៣​សប្តាហ៍​​កន្លង​មក​នេះ ​វា​ហាក់​ដូច​ជា​មាន​ការ​ចង់​ដឹង​​ចង់​ឃើញ​បំផុត​សម្រាប់​​កីឡា​ករម៉ាក់​ អីុល​រ៉យ ​ក្នុង​ខណៈ​ដែល​រូបគេ​ត្រៀម​ខ្លួន​ទទួល​យក​អ្វី​មួយ​ដែល​គ្មាន​​បុរស​ណា​ម្នាក់​ធ្លាប់​ធ្វើ​បាន​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​​នោះ​ គឺ​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​វាយ​កូន​គោល​ក្រប​ខ័ណ្ឌ​ធំ​ US Open ​​ឱ្យ​បា​ន​ជា​លើក​ទី​២​ក្នុង​អាជីព ​។

អាមៀ ខាន់ គ្រោង​នឹង​​ដំឡើង​ទម្ងន់​ខ្លួន​ចូល​ក្នុង​ប្រភេទ ​Welterweight 66,67 គីឡូក្រាម

Posted: 11 Jun 2013 11:34 PM PDT

កីឡា​ករ​ប្រដាល់​អង់គ្លេស​ដើម​កំណើត​ប៉ាគី​ស្ថាន អាមៀ ខាន់​ គ្រោង​នឹង​ដំឡើង​ទម្ងន់​ខ្លួន​​ចូល​ក្នុង​ប្រភេទ​​ Welterweight ​ដើម្បី​ទទួល​បាន​ឱកាស​​ជួប​ជា​មួយ​​ជើង​ខ្លាំង​អាមេរិក ហ្វ្លយ មេវេដ​ឌ័រ ពេល​ណា​មួយ​ក្នុង​ថ្ងៃ​អនាគត ។​​ថ្លែង​ប្រាប់​គេ​ហទំព័រ ESPN.com កីឡាករ​វ័យ​​២៦​ឆ្នាំ​រូប​នេះ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​នឹង​ក្លាយ​ជា​ជើង​ខ្លាំង​​​ម្នាក់​ក្នុង​​ទម្ងន់ ៦៦,៦៧គីឡូក្រាម ហើយ​ជំនឿ​ចិត្ត​ក៏​មាន​ច្រើន​​

កង​កម្លាំង​​​ពិសេស​ចិន​​ និង​រុស្ស៊ី​​ចាប់​ផ្តើម​​ហាត់​សម​​រួម​​​​គ្នា​

Posted: 11 Jun 2013 11:32 PM PDT

កង​កម្លាំង​​ពិសេស​​របស់​ប៉ូលិស​​ចិន​ពេល​ហ្វឹក​ហាត់​
កង​កម្លាំង​​ពិសេស​​ចិន និង​រុស្ស៊ី​​ កាលពី​​ថ្ងៃ​ទី​១១ មិថុនា បាន​ចាប់​​ផ្តើម​​ធ្វើ​ការ​​ហាត់​សម​រួម​គ្នា​​រយៈ​ពេល​​​១០​ថ្ងៃ​​ នៅ​ក្រុង​ប៉េកាំង ។ សមាជិក​​៦០​នាក់​​នៃ​កង​​​ឯក​ភាព​​កុំ​ម៉ង់​ដូ​ខ្លា​រខិន​​​​ព្រិល​​ ជាកង​កម្លាំង​​ពិសេស​​ប្រឆាំង​​ភេរវ​កម្ម​​​របស់​ប៉ូលិស​​ចិន​ និង​សមាជិក​​២៩​នាក់​​របស់​​​​​កង​ឯក​​ភាព​​ពិសេស​​នៃ​កង​កម្លាំង​​សន្តិ​សុខ​​​ផ្ទៃ​ក្នុង​​រុស្ស៊ី​​​​បាន​ចូល​រួម​​ក្នុង​ការ​ហាត់​សម​នេះ ។

សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញ​សម្ពោធ​ទី​ស្នាក់​ការ​​ថ្មីគណៈ​កម្មាធិការ​​ជាតិ​អូឡាំពិក​​កម្ពុជានៅ​ព្រឹកស្អែកនេះ

Posted: 11 Jun 2013 11:25 PM PDT

រោងពិធី​សម្ពោធទី​ស្នាក់​ការ​​ថ្មីគណៈ​កម្មាធិការ​​ជាតិ​អូឡាំពិក​​កម្ពុជា
រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជានឹង​អញ្ជើញជា​អធិបតី​ដ៏​ខ្ពង់​​ខ្ពស់​​​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវទី​ស្នាក់​ការ​​គណៈ​កម្មាធិការ​​ជាតិ​អូឡាំពិក​​កម្ពុជា ​​​ដែល​ទើប​ស្ថាបនា​រួច​ថ្មីៗ​បែប​ទំនើប​​នៅ​ព្រឹកថ្ងៃទី​១៣ មិថុនា ២០១៣ ស្អែកនេះ ដែលមានទីតាំង​ស្ថិត​នៅ​ខាងកើត​ពហុ​កីឡ​ដ្ឋាន​ជាតិអូឡាំពិក ក្បែរ​​រង្វង់​មូល​វត្ត​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១២ មិថុនា ២០១៣

Posted: 11 Jun 2013 11:20 PM PDT

[Enter Caption]
រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១២ មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ឡើង​ជិះ​ទូក​លេង​រអិល​ធ្លាក់​ទឹក​លង់​ស្លាប់​

Posted: 11 Jun 2013 11:05 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​
ខេត្ត​បាត់​ដំបង​ ៖ ក្មេង​ប្រុស​ម្នាក់​ក្នុង​ចំណោម​២​នាក់​បានលង់​ទឹក​​​ស្លាប់​ ខណៈ​ពេល​​ពួក​គេ​​នាំ​គ្នា​ជិះ​ទូក​ដែល​ម្ចាស់​គេ​ចត​ទុក​ក្បែរ​ច្រាំង​ស្ទឹង​សង្កែ​ ហើយ​រអិល​​ជើង​ធ្លាក់​​ចូល​ទឹក​ និង​ប​ង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ មិថុនា ២០១៣ នៅ​ខាង​មុខ​វត្ត​កណ្តាល​ក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់​ដំបង​ ​​ ។

ក្រសួង​ធនធាន​ទឹកនិង​ឧតុនិយម​ ព្រមាន​ឲ្យប្រុង​ប្រយ័ត្ន​ពីធាតុ​អាកាស​ចាប់ពីថ្ងៃទី​១២ មិថុនានេះ

Posted: 11 Jun 2013 10:42 PM PDT

ក្រសួងធនធាន​ទឹកនិង​ឧតុនិយម​របស់​ប្រទេស​កម្ពុជា​បានជូនដំណឹងថា ​បន្ទាប់ពីធ្វើការ​សង្កេតតាម​ដាននិង​ព្យាករណ៏​លើស្ថានភាព​អាកាស​ធាតុរួចមក​ឃើញថា នៅថ្ងៃទី១១ មិថុនា​ ២០១៣ ​ខ្យល់មូសុងនិរតី​ នឹងបង្កើន​ឥទ្ឋិពលមក​លើផ្ទៃសមុទ្រ​និងតំបន់មាត់​សមុទ្រនៃ​ព្រះរាជាណា​ចក្រកម្ពុជា​ ព្រមជាមួយគ្នា​នេះ ក៏មាន​ប្រព័ន្ឋ​សម្ពាធទាប​(ITCZ)​មួយ​កើត​ឡើង និង អូស​កាត់ពីលើ​អាងទន្លេមេគង្គ ។

ក្រុម​ចាប់​ជំរិត​ទារ​ប្រាក់​​ជន​ជាតិ​វៀត​ណាម​ ៥នាក់​ ត្រូវ​សមត្ថ​កិច្ច​ចេញ​ប្រតិ​បត្តិ​ការ​ចាប់​បា​ននៅ​​កាស៊ី​ណូត្រពាំង​ថ្លុង​កំពង់​ចាម

Posted: 11 Jun 2013 10:40 PM PDT


ខេត្ត​កំពង់​ចា​ម ៖ ជន​ជាតិ​វៀត​ណាម​ ចំនួន​ ៥នាក់​ បម្រើ​ការ​ងារ​ក្នុង​កាស៊ីណូ​ ហេង​ ហេង​ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ថ្លុង​ ស្រុក​ពញា​ក្រែក​ ខេត្ត​កំពង់​ចាម​ ត្រូវ​បា​នកម្លាំង​នគរ​បា​ល​ស្នង​ការ​ដ្ឋាន​នគរ​បា​លខេត្ត​ សហ​ការ​ជា​មួយ​នគរ​បាល​ពញា​ក្រែក​ កាល​ពី​​វេលា​ម៉ោង​ជាង​ ៧​យប់​​ ថ្ងៃទី​១១​ មិថុនា​ ២០១៣​ ចេញ​ប្រតិ​បត្តិ​ការ​ចាប់​បា​នជា​បន្ត​បន្ទាប់​

រថយន្ត​សន្ទូច​ ប៉ះ​ខ្សែភ្លើង​ដាច់​ រលត់​ភ្លើង​អស់​៨០% ឆក់​មនុស្ស​​២នាក់​រង​របួស​ធ្ងន់​​ធ្ងរ​

Posted: 11 Jun 2013 10:40 PM PDT

រថយន្ត​សន្ទូច​ដែល​ឆក់​ខ្សែ​ញភ្លើង​
រាជធានី​ភ្នំពេញ​៖​ រថយន្ត​សន្ទូច​ដែល​កំពុង​ស្ទូច​ធុង​ទឹក បាន​ប៉ះដង​សន្ទូច​ជាមួយ​ខ្សែ​កាប​ភ្លើង​ដាច់​រលត់​ភ្លើង​អស់​៨០% ហើយ​ដោយ​កម្លាំង​ភ្លើង​ខ្លាំង​បាន​ឆក់​អ្នក​បើក​នៅ​លើ​រថយន្ត​​២នាក់រង​របួស​ធ្ងន់​ធ្ងរ​​ និង​បណ្ដាលឱ្យ​ផ្ទុះ​កង់​រថយន្ត​ខា​ង​មុខ​២គ្រាប់​ទៀត​។

ទុស្សេខ្សែ​ភ្លើង​ក្នុង​រោង​ចក្រ​​ យក​​ធុង​ហ្គាស​បាញ់​ពន្លត់​ កម្មករ​ផ្អើលឆោឡោដួល​សន្លប់​១៥នាក់​

Posted: 11 Jun 2013 10:16 PM PDT

កម្មករ​​រងគ្រោះ​ដួ​ល​សន្លប់​កំពុង​ដឹក​ទៅ​សង្គ្រោះ
រាជធានីភ្នំពេញ​៖ រោង​ចក្រកាត់​ដេរ​ ម៉ូរៀល​ បាន​ទុស្សេ​ខ្សែភ្លើង​ធ្វើ​ឱ្យ​​មានការ​ផ្អើល​ឆោឡោ​​ឡើង​កាលពី​វេលាម៉ោង​៩ព្រឹក​ថ្ងៃទី​១២ មិថុនា​ ២០១៣ ​បន្ទាប់​មក​​បានបាញ់​ពន្លត់​រួច​រាល់​ ហើយកម្មករ​ក៏បាននាំ​គ្នា​ចូល​ធ្វើការ​ជាធម្ម​តា​ ប៉ុន្តែរហូត​មក​ដល់​ម៉ោង​ប្រហែល​១០ ព្រឹក​ថ្ងៃដដែល​នោះ​កម្មករ​បាន​ដួល​សន្លប់​ជាបន្ត​​បន្ទាប់

មិន​ឃើញ​វត្ត​មាន​លោក​ឈូក​ បណ្ឌិត​ មក​កាន់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ទេ

Posted: 11 Jun 2013 09:59 PM PDT

ខេត្តស្វាយរៀង ៖ លោក​ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត មិន​បាន​មក​កាន់​សវនាការ​ទេ មាន​តែ​តំណាង​មេធាវី​របស់លោក​ប៉ុណ្ណោះ​មកកាន់​សាលាដំបូង​ខេត្តស្វាយរៀងដើម្បីចាប់​ផ្តើម​បើក​​សវន​ការ​នៅព្រឹកថ្ងៃទី​១២​ មិថុនា ​២០១៣​ ​នេះ ដែលជាប់​ចោទ​ពីបទ​បាញ់​កម្ម​ការិនី៣នា​ក់ឲ្យរងរបួសធ្ងន់​ស្ទើរអស់ជីវិត ។ ខណៈនេះកម្មការិនី៣​នាក់​ដែលរងគ្រោះ និង​មេធាវី​បានមក​កាន់សាលា​ដំបូងជុំ​គ្នា​អស់ហើយ ។

ឆេះដុំ​គីប​កម្ទេច​ក្រណាត់​១០​ដុំ បង្ក​ការ​ភ្ញាក់​ផ្អើល​ទាំង​ថ្ងៃត្រង់​

Posted: 11 Jun 2013 09:53 PM PDT

ដុំគីបកម្ទេចក្រណាត់ដែលត្រូវភ្លើងឆេះខ្លោចខ្មៅ
ក្រុងប៉ោយប៉ែត ៖ មាន​ហេតុ​ការណ៍​​​ឆេះ​ដុំគីប​កម្ទេច​ក្រណាត់​ចំនួន​១០​ដុំ​ធំៗ​នៅក្នុងឃ្លាំង​ស្តុក​កម្ទេច​ក្រណាត់​មួយ​កន្លែង​ក្នុង​ភូមិ​គីឡូម៉ែត្រលេខ៤ សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយប៉ែត វេលា​ម៉ោង១១​និង​៤៣​ថ្ងៃត្រង់ ថ្ងៃទី​១២ មិថុនា ២០១៣ នេះ ។ ពុំ​ទាន់​ដឹងពីមូលហេតុ​ពិត​​ប្រាកដដែល​​នាំ​ឱ្យ​ឆេះ​​ដុំ​គីប​ក្រណាត់​ទាំង​នោះទេ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ពី​កន្លែង​កើតហេតុ​ តែ​

ក្រុម​ការ​ងារ​អា​ណា​ចក្រ​តារា​ចុះ​ផ្សព្វ​ផ្សាយ​​ពាស​ពេញ​ប្រទេស​

Posted: 11 Jun 2013 09:19 PM PDT

បេសកកម្ម​ផ្សព្វ​ផ្សាយ​របស់​អាណា​ចក្រ​តារា​
បេសកកម្ម​​ផ្សព្វ​ផ្សាយ​កម្ម​វិធី​អាណា​ចក្រ​តារា​បាន​ចាប់​ផ្តើម​ហើយ​ កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា ដោយ​ចេញ​ដំណើរ​ពី​រាជ​ធានី​ទៅ​ ។ ដូច្នេះ​​សូម​មើល​ថា យុទ្ធ​នា​ការ​នេះ​បាន​ទៅ​ដល់​ខេត្ត​-ក្រុង​របស់​អ្នក​ឬ​អត់​ ព្រោះ​ក្នុង​គម្រោង​មាន​៩​ខេត្ត​-ក្រុង​ជា​គោល​ដៅ​ ។

ឆ្លាម​បុក​រថយន្ត​ក្រុង​រិទ្ធិ​មុនី​ ស្លាប់១របួស​ធ្ងន់​ស្រាល​៥នាក់​

Posted: 11 Jun 2013 09:18 PM PDT

ខេត្ត​ពោធិ៍​សាត់​៖ គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​បាន​កើ​ត​ឡើង​បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និ​ង​៥នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល​ នៅ​លើ​កំណាត់​ផ្លូ​វ​ជាតិ​លេ​ខ​៥ ត្រង់​ចំណុច​ភូមិ​សារវន្ត ឃុំ​ស្នាអន្សារ ស្រុក​ក្រគរ​ កាលពី​វេលាម៉ោង​១២ រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃទី​​១២ មិថុនា​​ ២០១៣។

នារី​វ័យ​ក្មេង​ស្រស់សោភា​លេបថ្នាំ​សរសៃប្រសាទជាច្រើន​គ្រាប់​ប៉​ងសម្លាប់ខ្លួន​មិន​ដឹងមូលហេតុ

Posted: 11 Jun 2013 09:15 PM PDT

នារីរងគ្រោះ​កំពុង​ត្រូវបានជួយ​សង្គ្រោះ
ខេត្តកំពង់ឆ្នាំង ៖ នារី​វ័យក្មេង​ និងស្រស់សោភា​ម្នាក់​បាន​លេបថ្នាំប៉ង​សម្លាប់ខ្លួន​ តែ​មិនបាន​សម្រេច​ដោយ​ក្រុមគ្រួសារ​ដឹង​ទាន់​ បាន​នាំគ្នា​ដឹកមក​សង្គ្រោះ​នៅមន្ទីរពេទ្យ​ភ្លាម​ៗ កាលពី​វេលាម៉ោង​៦ និង​៣០នាទី​ព្រឹក​ថ្ងៃទី​១២ មិថុនា ២០១៣ នៅភូមិ​ស្រែ​តាជ័យ ឃុំ​អភិ​វឌ្ឍន៍ ស្រុក​ទឹក​ផុស​ ។ តែទោះជាយ៉ាងណា ក្រុមគ្រូពេទ្យ​ប្រាប់ថា នាង​មានអាការៈធ្ងន់ធ្ងរ​កំពុង​ស្ថិត​ក្នុងការ​សង្គ្រោះ​បន្ទាន់​ ។

អំណោយ​សប្បុរសជន​នៅភ្នំពេញ​៣០០ដុល្លារ​ជូនលោកយាយទុរគត​ និងចៅស្រី

Posted: 11 Jun 2013 08:57 PM PDT

អំណោយ​សប្បុរសជន​នៅភ្នំពេញ​៣០០ដុល្លារ​ជូនលោកយាយទុរគត​ និងចៅស្រី
ខេត្ត​មណ្ឌលគិរី ៖ អំណោយ​របស់សប្បុរសជនដែល​រស់នៅ​ភ្នំពេញ​​ទឹក​ប្រាក់ចំនួន​៣០០​ដុល្លារ ត្រូវបាន​ភ្នាក់​ងារ​កោះ​សន្តិភាព​ប្រចាំ​ខេត្ត​​មណ្ឌល​គិរី​ នាំ​យក​​ទៅ​ជូន​ដោយ​ផ្ទាល់​ដល់​លំនៅឋាន​របស់គ្រួសារ​ទុរគតជន កាលពី​ព្រឹក​ថ្ងៃទី​១២ មិថុនា ២០១៣ នេះ ​រស់​នៅ​​ភូមិ​​ពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។ ការ​ផ្តល់​អំណោយនោះ ក៏មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ប្រធាន​សហគមន៍​

អង្គការ​​សន្តិសេនា​​​ហែ​ក្បួន​​អប​អរ​សាទរ​​ទិវា​កុមារ​​អន្តរ​ជាតិ​១មិថុនា​និង​​ខួប​លើក​ទី​១២​​​​ទិវា​​ប្រឆាំង​​ពល​​កម្ម​កុមារ​

Posted: 11 Jun 2013 08:53 PM PDT

ខេត្តស្វាយ​រៀង៖ អង្គការ​សន្តិសេនាបាន​រៀបចំ​ពិធី​ដង្ហែ​ក្បួន​​អបអរសាទរ​ទិវាកុមារ​អន្តរជាតិ​១មិថុនា និង​ខួបលើក​ទី​១២ ទិវា​ប្រឆាំង​ពល​កម្មកុមារ​ កាល​ពី​វេលា​ម៉ោង​៨ព្រឹក​ថ្ងៃទី​១២ មិថុនា ២០១៣ នៅ​ភូមិពពែត ឃុំពពែត ស្រុក​ស្វាយ​ទៀប ​ដោយមាន​កា​រចូល​រួ​ម​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច សិស្សានុសិស្ស និង​មាតា បិតាសិស្ស យ៉ាង​ច្រើន​កុះ​ករ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!