Koh Santipheap Daily

Koh Santipheap Daily


ពិធីការិនី​គង់ វង្សយ៉ា​​ទី ពាក់​អាវ​គេង​​យប់​លែង​សាច់ទ្រូង​រងការ​រិះគន់

Posted: 10 Jun 2013 12:57 AM PDT

ពិធីការិនី​គង់ វង្សយ៉ា​​ទី
បន្ទាប់​ពី​ក្តៅ​ក្រហាយ​ចំពោះ​ការ​លើក​ឡើង​​របស់មហា​ជន​​មួយ​ចំនួន​ដែល​ថា សុខៗ​ស្រាប់​តែ​នាង​មាន​ផ្ទៃ​ពោះ​នោះ​តារា​​សម្តែង​លេចធ្លោ​ ដោយសារ​តួ​​ឆ្នាស​កញ្ញា​គង់ វង្ស​យ៉ាទី ​ត្រូវទទួល​រង​នូវ​ពាក្យ​​រិះ​គន់​ជា​ថ្មី​ទៀត ពីបណ្តា​មិត្ត​​ទស្សនិក​ជន​ ជា​ពិសេស​​មិត្ត​ក្នុង Facebook ថា ដោយ​ហេតុ​​តែ​​ចង់បង្កើន​ភាព​ល្បី​ល្បាញ​កាន់​​តែ​ខ្លាំង​ គង់ វង្ស​យ៉ាទី សុខចិត្ត​ព្រហើន​លេង​ភាព​​សិចស៊ី​រហូត​ប្រើ

ដាក់​ពិន្ទុ​​បវរ​កញ្ញា​​​ចក្រ​វាល​​ច្រឡំ​​​ស្អែក​​ឡើង​ដក​មកុដ​​វិញ​

Posted: 10 Jun 2013 12:54 AM PDT

ដាក់​ពិន្ទុ​បវរ​កញ្ញា​ចក្រ​វាល​ច្រឡំ​
ជារឿងគួរ​​ឱ្យអស់សំណើច​​ និងសោក​ស្តាយ​​​មួយ​កាល​បើគណៈ​កម្ម​ការ​ឱ្យពិន្ទុ​ទៅលើ​បវរ​កញ្ញាចក្រវាល​ក្នុងកម្ម​វិធី​ប្រកួត​ប្រជែង​ធំ​មួយ ហើយ​ស្រាប់​តែ​ច្រឡំ​មនុស្ស... ជាក់ស្តែង​​កាល​ពីរាត្រី​​ថ្ងៃ​ទី​២៦ ឧសភា កន្លង​ទៅ គណៈ​កម្ម​ការ​បាន​សម្រេចឱ្យកញ្ញា Denise Garrido វ័យ​​២៦ឆ្នាំ ជាអ្នកគ្រង​មកុដបវរកញ្ញា​ចក្រ​វាល​ដែល​ពិធី​នេះរៀបចំនៅ​​ប្រទេស​កាដាណា ឆ្នាំ​២០១៣ ​ចំណែក​​អ្នក​ជាប់​​ពិតប្រាកដ

តារា​ស៊ីវិល័យ​ព្រីម លីហ្សា ទៅ​ចូលរួម​ខួប​កំណើត​​លេងរ៉ូបជាង​​៤​ពាន់​ដុល្លារ​

Posted: 10 Jun 2013 12:53 AM PDT

តារា​ស៊ីវិល័យ​ព្រីម លីហ្សា ទៅ​ចូលរួម​ខួប​កំណើត​​លេងរ៉ូបជាង​​៤​ពាន់​ដុល្លារ​
តារា​សម្តែងតួឆ្នាស​​សំបូរ​លុយ និង​ចូល​ចិត្ត​​​សម្ញែង​នូវ​ភាពស៊ី​វិល័យ​​ផ្នែក​សម្ភារ​ ព្រីម លីហ្សា បាន​ធ្វើ​ឱ្យ​មហា​ជន​ និង​អ្នកនៅ​ក្នុងចង្កោម​​សិល្បៈ​ភ្ញាក់​​ផ្អើល​ជាថ្មី​​ទៀត​ហើយ ដោយ​​តារា​សម្តែង​ចូល​ចិត្ត​សម្ញែង​ភាពស៊ីវិល័យ​​រូប​នេះបាន​​លេង​​សម្លៀកបំពាក់​​​រ៉ូប​ដ៏​​សាមញ្ញ​មួយ​ តែ​មាន​តម្លៃ​​រហូត​ដល់​​ជាង​៤​ពាន់​ដុល្លារ គ្រាន់​តែ​ចូល​រួម​ក្នុង​​ពិធី​​ជប់​លៀង​ខួបកំណើត​​មួយ​ប៉ុណ្ណោះ ។

មាស សុខសោភា គាំទ្រ​​ការ​​បង្កើត​​ប្រកួត​បាល់​ទាត់​ស្ត្រី​​

Posted: 10 Jun 2013 12:47 AM PDT

មាស សុខសោភា គាំទ្រ​​ការ​​បង្កើត​​ប្រកួត​បាល់​ទាត់​ស្ត្រី​​
តារា​ចម្រៀង​​ប្រចាំ​​ផលិត​កម្ម​ថោន ដែល​ទទួល​​​ការគាំទ្រ​​ច្រើន​ពី​សំណាក់​យុវវ័យ​​នាង មាស សុខ​សោភា បាន​សម្តែង​​ការ​សប្បាយ​រីក​​រាយ និង​គាំទ្រ​ចំពោះ​​​ការ​​រៀបចំ​​ឱ្យ​មាន​ការ​ប្រកួត​បាល់​ទាត់​​ស្ត្រី​​ដែល​កំពុង​​តែធ្វើឡើង​ក្នុង​ប្រទេស​​កម្ពុជា ។ តារាចម្រៀង​រូប​នេះបាន​លើក​ឡើង​ដូច្នេះ​​​ក្នុងពេល​ដែល​នាង​បាន​ចូលរួម​​សម្តែង និងច្រៀងក្នុងកម្មវិធី​បាល់ទាត់​ស្ត្រី​​ថ្នាក់​ជាតិ​លើក​ទី​២ នៅ​ក្នុង​

ជួល​​​​​តារា​​ម៉ូ​ដែល​​ស្លៀក​​ឈុត​​ប៊ីគី​នី​​ផ្សព្វ​ផ្សាយ​​លក់​​​អចល​ន​​ទ្រព្យ​ ​

Posted: 10 Jun 2013 12:46 AM PDT

តារា​ម៉ូដែល​ស្លៀក​ឈុត​ប៊ី​គី​នី​ផ្សព្វ​ផ្សាយ​លក់​អចលន​ទ្រព្យ​
​ថ្មី​ៗ​នេះ​ តាម​ប្រភព​ព័ត៌​មានពី​​គេ​ហ​ទំព័រ​បរទេស​បាន​ផ្សាយ​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​អភិ​វឌ្ឍន៍​អចល​ន​ទ្រព្យ​មួយ​នៅ​ក្នុង​ខេត្ត​ហ៊ូបេ​ ​ប្រទេស​ចិន​បាន​ជួល​តា​រា​ម៉ូដែល​ក្មេង​ៗ​សិច​ស៊ី​ស្រស់​ស្អាត​រាប់​រយ​នាក់​​ស្លៀក​ឈុត​ប៊ី​គី​នី​ ថត​ផ្សាយ​ពាណិជ្ជ​កម្ម​លក់​អគារ​ ផ្ទះ​ល្វែង និង​ខន់​ដូរ​របស់​ពួក​គេ​ ។ ការ​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​ដ៏​ស្រើប​ស្រាល​បែប​នេះ​ គឺ​ក្នុង​គោ​ល​បំណង​ទាក់​ទាញ​អតិ​ថិ​ជន​ដែល​មាន​សក្តា​នុ​ពល​​​ឱ្យចាប់អារម្មណ៍​​ទិញ​ទំនិញ​របស់​ពួក​គេ​ ។

អតីត​​គ្រូ​​​បង្រៀន​​​លក់​រូប​ថត​​ស្រាត​ធ្វើ​សប្បុរ​ស​​ធម៌​​

Posted: 10 Jun 2013 12:42 AM PDT

គ្រូ​បង្រៀនស្លៀក​ឈុត​ប៊ី​គី​នី​សិច​ស៊ី​
អតីត​អុ្នក​គ្រូ​​បង្រៀន​​ម្នាក់​ដែល​​​បង្ហោះ​រូប​​ខ្លួន​ឯង​ស្លៀក​ឈុត​ប៊ីគីនី​សិច​ស៊ី​នៅ​លើ​បណ្តាញ​អ៊ីន​ធើរណេត​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់ក្រុម​គ្រូៗ​ និង​សិស្ស​ ព្រម​ទាំង​មហាជន​នៅសហរដ្ឋអាមេរិក​ ហើយ​ត្រូវ​បាន​​ក្រុមប្រឹក្សា​សាលា​តម្រូវ​ឱ្យលា​ឈប់​ពី​អាជីព​គ្រូ​បង្រៀន​​នោះ បាន​ចេញ​មុខ​​​ថត​ស្រាត​ម្តង​ទៀត ដើម្បី​ធ្វើ​កិច្ចការ​សប្បុរស​​ធម៌របស់នាង ។

លើក​​មុខ​មាត់​​ប្តី​​នាំ​ឱ្យ​​​គ្រួសារ​​មាន​​សុ​ភ​មង្គល​​

Posted: 10 Jun 2013 12:38 AM PDT

ស្ត្រី​ដែល​​ប្រកប​ដោយ​គុណ​​ធម៌​​តែង​តម្រូវ​​​តាម​គោល​ឆន្ទៈ​​របស់​ប្តី នាង​ត្រូវ​ទុក​ប្តី​ដូច​​ជា​អ្នកខ្ពង់ខ្ពស់​​មួយ​​រូប​​ ទៅ​ណា​មក​ណា​ក្នុង​កម្ម​វិធី​អ្វី​មួយ​ត្រូវ​លើក​មុខ​ប្តី និង​ត្រូវ​ឱ្យ​ប្តី​ជា​អ្នក​នាំ​មុខ ដោយនាងរង់ចាំ​គាំទ្រ​ទៅ​លើ​​ប្តី... បើ​និយាយ​ពី​កិច្ច​ការ​ក្នុង​ផ្ទះវិញ នាង​ត្រូវ​​ក្រោក​​មុនស្វាមី​ជា​​និច្ច​ ​ទទួល​បន្ទុក​​មើល​ថែគ្រួសារ ​រៀប​​ចំ​ផ្តល់​​សិរី​​សួស្តី​​ដល់​គ្រួសារ​ និង​ផ្ទះ​សម្បែង​​ជាអ្នក​​កាន់​ការសំអាតគ្រប់​បែប​យ៉ាង

ចរិយា​ ពេជ្រ សំណូមពរ​ឱ្យ​យុវ​វ័យ​ចេះ​គោរព​ច្បាប់ចរាចរណ៍​ និងខំ​រៀន​សូត្រ

Posted: 10 Jun 2013 12:38 AM PDT

​កញ្ញា​ចរិយា​ ពេជ្រ
បច្ចុប្បន្ន​យុវវ័យ​មួយ​ចំនួន ចូលចិត្ត​​សប្បាយ​ភ្លេច​ការ​សិក្សារៀន​សូត្រនាំគ្នា​គេច​សាលា ​ខ្លះ​ជិះម៉ូតូ​ជ្រែពេញផ្លូវ​សាធារណៈបង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​​ដល់គេឯង​ ជាពិសេស​​បង្ក​គ្រោះ​ថ្នាក់ផ្សេងៗ បណ្តាល​ឱ្យ​មនុស្ស​ជាច្រើន​រង​គ្រោះ​​ និងបាត់បង់​ជីវិតដោយ​សារ​ពួក គេ។

ប្រជា​ជន​ចិន​ឈរលំដាប់​​លេខ​១ នៃ​​ការ​ផ្តល់​ប្រភព​ចំណូល​ទេស​ចរណ៍​​​​ទៅ​ក្នុង​ពិភព​លោក​

Posted: 10 Jun 2013 12:32 AM PDT

ចាប់​​តាំង​ពីបើកទំព័រ​សហ​ស្សវត្ស​ថ្មី​​មក ​ប្រជា​ជន​ចិន​បាន​ចេញ​ទៅ​ទេស​ចរណ៍​ក្រៅ​​ប្រទេស​មានកំណើន​​ជាង​៨ដង ពោល​​គឺ​១០​លាន​នាក់​ក្នុងឆ្នាំ​២០១០ រហូត​ដល់​ចំនួន​៨៣​លាន​នាក់​នៅ​​ឆ្នាំ​២០១២ ហើយ​បាន​ចាយ​វាយ​ទៅ​លើ​ការ​ស្នាក់អាស្រ័យ ​កម្សាន្ត ហូប​ចុក​យ៉ាង​ក្រាស​ក្រែល​នៅ​តាម​តំបន់​ទេស​ចរណ៍​​នានា​នៃ​បណ្តា​ប្រទេស​ក្នុង​ពិភព​លោក​ដែលធ្វើ​ឱ្យ​គេ​​ធ្វើ​ស្ថិតិ​​ឃើញ​ថា ប្រជា​ជនចិន

សម្ល​​ចា​​ណាង​ឆ្អឹង​សាច់​ស្បែក​​គោ​

Posted: 10 Jun 2013 12:31 AM PDT

សម្ល​ចាណាង​
អ្នក​ស្រី​ ហង្ស សារ៉ន ចុង​ភៅ​មក​ពី​ខេត្ត​រតន​គិរី​​បាន​ប្រាប់​មហា​គ្រួសារ​ថា សម្ល​នេះ​ជា​មុខ​ម្ហូប​ពិសេស​របស់​ជ​ន​ជាតិ​ភាគ​តិចវាមាន​​ឱជារស​គួរ​ឱ្យចាប់​អារម្មណ៍​ ។ ពេល​នេះ​​អ្នក​ស្រី​​សូម​នាំ​លោក​​អ្នក​សាក​ភ្លក្ស​រស​ជាតិ​តាម​​របៀប​ធ្វើ​ដូច​ខាង​ក្រោម ៖

ធ្វើ​ពិចនិច​នៅ​កោះ​ស្នេហា​​​​​ប្លែក​ពី​កន្លែង​ដទៃ​

Posted: 10 Jun 2013 12:28 AM PDT

កោះស្នេហា ដែល​គេ​ហៅ​កោះ​រកាកោង
ដើម្បី​​សម្រាល​ភាព​​តប់​ប្រមល់ និង​បង្កើន​រសជាតិ​ជីវិត​​​ឱ្យ​កាន់​តែស្រស់​ស្រាយ ។ មហា​គ្រួសារ​សូម​បង្ហាញ​ប្រិយ​មិត្ត​​​ពី​កន្លែង​កំសាន្ត​មួយ​ដែល​មិន​តម្រូវ​ឱ្យ​ចំណាយ​ច្រើន​ ហើយ​ទទួល​បាន​អារម្មណ៍​​​រី​ក​រាយ​ខុស​ប្លែក​​ពី​កន្លែង​ដទៃ​ និង​សំបូរ​មនុស្សទៅ​កម្សាន្ត​ច្រើន​គួរ​សម​​នោះ​​ ​«កោះ​ស្នេហា​» តែ​ជា​ធម្ម​តា​អ្នក​ស្រុក​ ភូមិ​ហៅ​ថា​ កោះរកាកោង​​។

បន្ទាប់​ពី​សម្រាល​កូន? ពេជ្រ សេរីរ័ត្ន បង្ហោះ​ឈុត​អាវគេង​យប់​សិចស៊ី​​តាម Facebook

Posted: 10 Jun 2013 12:26 AM PDT

​ពេជ្រ សេរីរ័ត្ន បង្ហោះ​ឈុត​អាវគេង​យប់​សិចស៊ី​​តាម Facebook
បន្ទាប់​ពី​សម្ញែងដើមទ្រូង​ទ្រលុក​​ទ្រលន់​​ទាក់​ភ្នែក​​មហា​ជន​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​នោះ អតីតពិធីការិនី​ទូរទស្សន៍​បាយ័ន​ល្បី​ឈ្មោះ​មួយ​រូប​នាង​ពេជ្រ ​សេរី​រ័ត្ន ​ដែល​ត្រូវ​​​បាន​អ្នក​កាសែត​ និង​ទស្ស​និក​​ជន​​​តាម​ប្រមាញ់​​អំពីថា មួយ​​រយៈ​នេះ​តើនាង​កំពុង​លាក់​​ខ្លួនសំងំ​​សម្រាល​កូន ឬ​យ៉ាងណា? ​ស្រាប់តែថ្មីៗ​​នេះគេឃើញ​នាង​បាន​សម្ញែង​ភាពសិចស៊ី​ជាមួយ​អាវ​​គេង​យប់​មួយ​ឈុត​ទៀត ហើយ​បង្ហោះ​លើ​​ទំព័រ​​

ប្រកួត​​​បវរ​​កញ្ញា​​ប៊ីគី​នី​​ដ៏​សិច​ស៊ី​​ទាក់​​ភ្នែក​​នៅ​ប្រទេស​​ចិន​

Posted: 10 Jun 2013 12:25 AM PDT

បវរ​កញ្ញា​ប៊ី​គី​នី​ដ៏​ស្រស់​ស្អាត​
ចាត់​ទុក​ជា​ការកម្សាន្ត​ភ្នែក​ និង​ជួយ​លើក​កម្ពស់​សម្រស់នារី​ចិន​ដែល​ប្រកួត​បវរកញ្ញា​ប៊ីគីនី... មាន​ស្រីស្អាត​នៅ​ប្រទេស​​ចិន ឬ​អាច​ហៅ​ថា ជា​បេក្ខនារី​សិចស៊ី​ជាច្រើន​នាក់​បាន​ចូល​រួម​ប្រកួត​ក្នុង​កម្ម​វិធី​បវរ​កញ្ញា​ប៊ីគីនី​ដ៏ទាក់​ភ្នែក​ (Changlong Miss Bikini Competition) សម្រាប់​ឆ្នាំ​​២០១៣ នៅ​ប្រទេស​​ចិន ។

តារា​សិច​ស៊ី Zhang Xin Yu បង្ហោះ​រូប​ក្តៅសាច់​ឆ្លើយ​តប​នឹងការ​បែកបាក់ស្នេហា​

Posted: 10 Jun 2013 12:22 AM PDT

​
តារា​ភាព​យន្ត​សិចស៊ី Zhang Xin Yu ក្រោយ​ពី​ចែក​ផ្លូវគ្នា​ជាមួយ​មិត្ត​ប្រុស​ Ron Ng ស្រាប់តែ​ថ្មីៗ​នេះ​បាន​​បង្ហោះ​រូប​ថត​សិចស៊ី​ដែលមើលទៅ​ស្រៀវ​ស្រើប​ក្តៅ​សាច់ជាច្រើន​សន្លឹក​នៅ​លើ​អីុនធើរណេត និងត្រូវ​បាន​ស៊ែ (Share) ទៅ​​លើ​ទំព័រ​ទំនាក់​ទំនង​សង្គម Facebook ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ និង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​សម្រាប់​ទស្សនិក​ជន​ដែលស្គាល់ និង​គាំទ្រ​​នាង ។

មិត្ត​ប្រុស​​​បង្ហោះ​​វីដេអូ​រួម​រ័ក​គំរាម​​​ទារ​ប្រាក់​

Posted: 10 Jun 2013 12:19 AM PDT

មិត្ត​ប្រុស​​​បង្ហោះ​​វីដេអូ​រួម​រ័ក​គំរាម​​​ទារ​ប្រាក់​
និស្សិត​ស្រី​ម្នាក់​សេព​គប់​ជាមួយ​មិត្ត​ប្រុស​ស៊ីជម្រៅ​​រហូត​ដល់​​ប្រគល់​ខ្លួន​ប្រាណរួម​រ័ក​មេត្រី​សប្បាយ​ក្នុង​ភ្លើង​ស្នេហ៍​ ប៉ុន្តែ​ក្លាយ​ជា​ទុក្ខ​ឥត​ល្ហៃ ដោយ​សារ​​ប្រុស​​ស្នេហ៍​យករូប​វីដេអូ​សិច (ពួក​គេ​រួមរ័ក) ទៅ​បង្ហោះ​ហ្វេសប៊ុក ឱ្យលេច​ធ្លាយ​​ខ្ចរ​ខ្ចាយ​ រួចហើយ​គំរាម​ទារ​ប្រាក់​។

ឈឺ​ចាប់​នឹង​​មិត្ត​ប្រុស​ក្បត់​​ចិត្ត​នាង​​លក់​ខ្លួន​បម្រើ​​តណ្ហា

Posted: 10 Jun 2013 12:17 AM PDT

ឈឺ​ចាប់​នឹង​​មិត្ត​ប្រុស​ក្បត់​​ចិត្ត​នាង​​លក់​ខ្លួន​បម្រើ​​តណ្ហា
នាពេលថ្មីៗ​នេះ​តាម​ប្រភព​គេហទំព័រ​បរទេស​បាន​ឱ្យ​ដឹង​ថា មាន​នារី​​ជនជាតិ​​ចិន​ម្នាក់​ (សុំ​មិន​បញ្ចេញ​ឈ្មោះ) បាន​សម្រេច​ចិត្ត​ធ្វើ​ជា​ស្រី​លក់​​ខ្លួន​ត្រឹម​​តម្លៃ​១០០​យាន់ ឬ​១០​ដុល្លារ​ប៉ុណ្ណោះ ចំពោះ​ការ​​រួម​សិច​ជា​មួយនាង​ម្តង ។ ឆ្លើយ​នឹង​ការ​សម្ភាសន៍​​របស់​អ្នក​​យក​ព័ត៌​មាន​​ចិន​​អំពី​ថា ហេតុ​អ្វី​ក៏​នាង​ធ្វើដូច្នេះ? នាង​ថា «ខ្ញុំ​​ឈឺ​ចិត្ត​​ខ្លាំង​ណាស់​ទើប​ខ្ញុំ​​សម្រេច​លក់​ខ្លួន​ ដើម្បី​បន្លប់​ការ​ឈឺចាប់​ បន្ទាប់​​ពី​

អភិ​បាល​​ខេត្ត​ព្រៃ​​វែង​​នាំ​យក​​អំ​ណោយ​​របស់កាក​បាទ​ក្រហម​កម្ពុជា​​​ចែក​ជូនកុមា​រ​ផ្ទុក​​មេរោគ​អេដស៍

Posted: 10 Jun 2013 12:12 AM PDT

​​អំ​ណោយ​​របស់កាក​បាទ​ក្រហម​កម្ពុជា​​​ចែក​ជូនកុមា​រ​ផ្ទុក​​មេរោគ​អេដស៍
ខេត្តព្រៃវែង​៖ លោក​ហាស់ សារ៉េត​ ប្រធានសាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ និង​ជា​អភិបាល​ខេត្តបាន​នាំយក​អំ​ណោយ​របស់កាកបាទ​ក្រហមកម្ពុជា​​ទៅ​ចែក​ជូន​ កុមា​រា កុមារី​ដែល​ឆ្លង​មេរោគ​អេដស៍ពី​ឪពុក​ម្តាយ​ចំ​នួន​២៤នាក់​នា​វេលាម៉ោង​២រសៀល​​ថ្ងៃទី​១០ មិថុនា នៅ​ក្នុង​បរិវេណ​សាលាស្រុក​ព្រះ​ស្តេច ។​

មហា​ជនព្រួយ​បារម្ភ​ពី​យុវ​វ័យ​​​ប្រព្រឹត្ត​អាស​​នៅ​តាម​ទីសាធា​រណៈ​

Posted: 10 Jun 2013 12:12 AM PDT

មហា​ជនព្រួយ​បារម្ភ​ពី​យុវ​វ័យ​​​ប្រព្រឹត្ត​អាស​​នៅ​តាម​ទីសាធា​រណៈ​
ភាពចម្លែក​នៃការ​រួម​ភេទ​ ឬប្រព្រឹត្ត​អាសនៅ​តាម​ទី​​សាធារណៈ​វាតែង​តែ​កើត​មាន​នៅ​គ្រប់​ប្រទេស​លើ​ពិភព​លោក ហើយ​ធ្វើឱ្យប៉ះ​ពាល់ដល់​សីល​ធម៌ វប្ប​ធម៌​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ទោះ​ជាយ៉ាង​​ណា​ច្បាប់​ និង​សមត្ថកិច្ច​​មិន​អាច​បញ្ឆប់​​វា​បាន​​ ដ្បិត​អី​អ្នកប្រព្រឹត្ត​​តែង​តែ​លួច​លាក់​ ហើយ​បង្ក​ឱ្យ​ទៅ​ជា​​រឿង​ប្លែក​ៗ និង​ហួស​ចិត្ត ​ដូច​ជា​ ​នា​ពេលថ្មីៗ​នេះ មាន​រូប​ភាព​មួយ​ចំនួន​ត្រូវ​បាន​គេប្រមាញ់​​បាន​និង

អំណោយ​របស់​សប្បុរសជន​តាម​រយៈកោះ​សន្តិភាព​ជូន​លោក​យាយ​ក្រី​ក្រនៅសង្កាត់​បយ៉ាខា​

Posted: 10 Jun 2013 12:10 AM PDT

លោក​យាយ​ក្រីក្រទទួលអំណោយ​ពីអនុភូមិ​បតាំង​ស៊ូ​និង​មេក្រុមតំណាង​ឱ្យ​សប្បុរស​ជន​តាមរយៈ​កោះ​សន្តិភាព​
ខេត្ត​ប៉ៃលិន​៖ ​ដោយ​មាន​ការ​ផ្សព្វ​ផ្សាយ​ពី​ភាព​ក្រីក្រ ទុក្ខ​លំបាក​វេទ​នា​ របស់​លោក​យាយ​ក្រីក្រជិម អ៊ិន​ អាយុ​៨៨​​ឆ្នាំ​ ​តា​​ម​រយៈ​កាសែត​កោះ​សន្តិភាព ក៏មាន​សប្បុរស​ជន​បាន​ជួយ​ឧបត្ថម្ភ​ដល់​លោក​យាយ​ ជា​ប្រាក់​ចំនួន​២០០ដុល្លារ​(ពីរ​រយដុល្លារ​) នា​វេលាម៉ោង​១រសៀល​ ថ្ងៃទី​១០ មិថុនា​ ២០១៣ នៅភូមិ​បតាំង​ស៊ូ សង្កាត់​

ក្រោយ​ការ​ប៉ះ​ទង្គិច​​​បង្ហូរ​ឈាម​​គ្នា​​នាយ​សេនា​ធិការ​​កង​ទ័ព​​លីប៊ី​​សុំ​លា​លែង​​

Posted: 10 Jun 2013 12:00 AM PDT

​នាយសេនាធិការ​​កង​ទ័ព​​លី​ប៊ី​​ដែល​សុំ​លា​លែង​
លោក YOUSSEF AL MANGOUCH នាយ​សេនា​ធិការ​​កង​ទ័ព​​លី​ប៊ី​​បាន​សុំ​លា​លែង​ចេញ​ពី​​តំណែង​​ កាល​ពី​​​ថ្ងៃ​ទី​៩ មិថុនា ក្រោយ​​ការ​ប៉ះ​ទង្គិច​​​បង្ហូរ​ឈាម​គ្នា​​​រវាង​ពួក​​​ជីវ​ពល​​មួយ​ក្រុម​​​ និង​ពួក​​បាតុ​ករ​​​នៅ​ក្រុង​ បេន​ហ្គា​ហ្ស៊ី ភាគ​ខាង​កើត​​​លី​ប៊ី​មក ។ការ​ប៉ះ​ទង្គិច​គ្នា​នោះ​ គ្រូ​ពេទ្យ​មូល​ដ្ឋាន​​ម្នាក់​រៀប​​រាប់​​ពី​មនុស្ស​​ស្លាប់​ដល់​ទៅ​៣១​នាក់​ ហើយ​មនុស្ស​​​ប្រមាណ​ជា​​១០០​នាក់​​​ទៀត​ត្រូវ​​របួស​ ។ ប្រភព

បញ្ជូន​ខ្លួន​ជន​ល្មើស​២​នាក់ទៅ​តុលាការ​​ ក្រោយ​ពី​ធ្វើ​សកម្ម​ភាព​វាយ​តប់​គ្នា​ផ្អើល​ពេញ​ផ្សារ​ស្នួល​

Posted: 09 Jun 2013 11:59 PM PDT

ជន​ល្មើស​ប្រព្រឹត្ត​អំពើ​ហិង្សា​
ខេត្ត​ក្រចេះ ៖ ជន​ទំនើង​២​នាក់​​ត្រូវ​បាន​នគរ​បាល​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលា​ការ​ កាល​ពី​ព្រឹក​ ថ្ងៃ​ទី​១០ មិថុនា ២០១៣​​​​ បន្ទាប់​ពី​ជន​ល្មើស​​ទាំង​២​នាក់​ធ្វើ​សកម្ម​ភាព​បើក​រថ​យន្ត​​ដេញ​បុក​ និង​វាយ​ជន​រង​គ្រោះ ព្រម​ទាំង​បង្ក​ឱ្យ​ខូច​ខាត​សម្ភារ​អ្នក​​ជិត​ខាង​​មួយ​ចំនួនផ្អើ​ល​ពេញ​ផ្សារ​ស្នួល​ ​កាល​ពី​ថ្ងៃ​ទី​៨ មិថុនា ២០១៣ ​​នៅ​ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ។

ទី​កន្លែង​ផ្តល់​ឱកាសមាស​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ

Posted: 09 Jun 2013 11:40 PM PDT

ទី​កន្លែង​ផ្តល់​ឱកាសមាស​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ
ពេល​នេះ​យុវ​ជន​ភាគ​ច្រើន​ចាប់​ផ្តើម​ទទួល​ស្គាល់​ពី​សារ​សំខាន់​នៃ​ការ​សិក្សា​​ដែល​ជា​ផ្លូវ​ពិត​​ប្រាកដ​​អាច​ផ្តល់​​ឱ្យ​ពួក​គេ​រក​ការ​ងារ​បានធ្វើ​ប្រកប​ដោយ​សម​ធម៌​ និង​សក្តា​នុ​ពល​ ព្រម​ទាំង​ឈាន​ទៅ​ធ្វើ​ជា​អ្នក​ដឹក​នាំ​​ ស្ថា​ប័ន​ឯក​ជន​ និង​រដ្ឋ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​​ដែល​ធ្លាប់​មាន​ភាព​ចាស់​ទុំ​ជាង​យើង​ខាង​បទ​​ពិសោធន៍​នៃ​ការ​អភិវឌ្ឍ​ទៀត​ផង​ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី10 មិថុនា ២០១៣

Posted: 09 Jun 2013 11:11 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី10 មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ទឹក​ជំនន់​​នៅ​អា​ល្លឺ​ម៉ង់​​ជម្លៀស​​មនុស្ស​​​​ចេញ​​ច្រើន​ពាន់​​នាក់​​ក្រោយ​ការ​បាក់​ទំនប់​មួយ​

Posted: 09 Jun 2013 11:07 PM PDT

​ទិដ្ឋ​ភាព​​ទឹក​ជំនន់​​នៅ​អាល្លឺ​ម៉ង់​
មនុស្ស​ជា​ច្រើន​​ពាន់​​នាក់​​កាល​ពី​​ថ្ងៃ​ទី​៩ មិថុនា ត្រូវ​​បង្ខំ​ចិត្ត​​ចាក​ចេញ​​ពីផ្ទះ​​សម្បែង​​នៅ​ភាគ​​​ខាង​​កើត​​អាល្លឺ​ម៉ង់​​ ក្រោយ​​ការ​បាក់​​ទំនប់​​មួយ​​​តាម​ដង​​ទន្លេ​ ELBE ដែល​​មាន​ទឹក​​ឡើង​យ៉ាង​​ខ្ពស់​​ ​ចំណែក​​ផ្ទៃ​ដី​​កសិកម្ម​​ទាំងឡាយ​​ត្រូវ​ទឹក​​ជន់​លិច​​ខណៈ​​ដែល​គេ​ប៉ុន​ប៉ង​​​ការ​ពារ​ទីក្រុង​​ទាំងឡាយ​​ទប់​ទល់​​នឹង​ទឹក​​​ជំនន់​​យ៉ាង​ធំ​​បំផុត​​​​នេះ​នៅ​​អឺរ៉ុប​ ។

ម៉ូតូ​ម៉ាក​PCXចាប់ហ្វ្រាំ​ង​​វ៉ាក់នឹង​ស្ត្រី​ដើរ​ឆ្លង​ផ្លូវ​ដួលបោក​ក្បាល​រងរបួសធ្ងន់​

Posted: 09 Jun 2013 10:40 PM PDT

ជន​រងគ្រោះ​ជិះម៉ូតូ​ដួល​
រាជធានីភ្នំពេញ​៖ បុរស​ម្នាក់​ដួលបោកក្បាល​សន្លប់​ស្ដូក​ស្ដឹ​ង​ ខណៈ​ជិះ​ម៉ូតូ​លឿន​ពេក​ចាប់​ហ្វ្រាំ​ង​​​​វ៉ាក់​នឹង​ស្ត្រី​ម្នាក់​ដើ​រ​ឆ្លង​ផ្លូវ​ កាល​ពី​វេលា​ម៉ោង​១២ និង​១៥នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១០ មិថុនា ២០១៣ នៅ​តាម​ផ្លូវ​លេខ​១៣ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ ។

ឡង់រ៉ូវ៉ៃបុក​អូសស្ត្រី​ម្នាក់​ស្លាប់​នៅ​ខណ្ឌ​សែនសុខ

Posted: 09 Jun 2013 09:50 PM PDT

ម៉ូតូស្ត្រីរងគ្រោះ
រាជធានីភ្នំពេញ ៖ រថយន្ត​ឡង់រ៉ូវ៉ែ​មួយ​គ្រឿង​បើក​បរដោយ​បុរស​ម្នាក់​ទំនង​ជា​ស្រវឹង​បាន​បើក​បុក​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូស្មាស​អូស​ពី​ក្រោយ ​​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​នា​វេលា​ម៉ោង​១១​និង​៤៣​​នាទី​​ថ្ងៃទី​១០ មិថុនា ២០១៣ នេះ ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​នេះ​កើតឡើង​​លើ​ដង​ផ្លូវ​ម៉ុង​ឫទ្ធី ត្រង់​ចំណុច​ភូមិបាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ ។ ពុំ​ទាន់​

សន្តិសុខ​ ស្ពាយ​​ឌឺឌី​ស្កូ​ក្លឹប​ វាយ​យុវ​ជន​មួយ​ក្រុម​ទៅ​ចូល​រាំ​ក្នុង​ក្លឹប​រង​របួស​

Posted: 09 Jun 2013 09:19 PM PDT

សន្តិសុខ​និង​ក្រុម​ជន​បង្កទំនាស់​
រាជធានីភ្នំពេញ​៖ យុវជន​មួយ​ក្រុម​មានគ្នា​ ៦ទៅ​៧នាក់​ បាន​ចូល​ទៅ​រាំ នៅក្នុង​​ក្លឹប​ ស្បាឌឺឌី​ស្លូ​ក្លឹប​ រាំ​ជាន់​ជើង​គ្នា​បង្ក​ជាទំនាស់​ធ្វើ​ឱ្យ​សន្តិសុខ​ជាអ្នក​យាម​បាន​ចូល​ទៅ​អន្តរាគមន៍ ដោយ​វាយ​ទៅលើ​ក្រុម​នោះ​ ហើយក្រុម​ដែល​មាន​គ្នា​៦ទៅ​៧នាក់​នោះ​ក៏​នាំ​គ្នា​រត់​គេច​និង​យកដុំ​ថ្ម​ចោល​ទៅ​លើ​ស្លាក​យី​ហោ​ក្លឹប​នោះ​វិញ។

លោក​ម៉ង់​ដឺ​ឡា​​​ឈឺ​ធ្ងន់​​ចូល​​​មន្ទីរពេទ្យ​​3​​យប់​ហើយ​​

Posted: 09 Jun 2013 08:44 PM PDT

លោក​ណែល​សុន​ម៉ង់​ដឺឡា
​អតីត​​ប្រធានាធិបតី​​អាហ្វ្រិក​ខាង​ត្បូង​​លោក​​ណែល​សុន​ម៉ង់​ដឺ​ឡា ​​កាល​ពី​​​យប់​ថ្ងៃ​ទី​​៩ មិថុនា ឆ្លង​កាត់​​យប់​ទី​​៣​​ក្នុង​មន្ទីរ​ពេទ្យ​​​ ខណៈ​​ស្ថានភាព​​​សុខ​ភាព​របស់​លោក​​ស្ថិត​ក្នុង​លក្ខណៈ​​​ដុន​ដាប​​ ញ៉ាំង​ឱ្យ​​ប្រជា​ជន​​អាហ្វ្រិក​​ខាង​ត្បូង​​នាំ​គ្នា​​បួង​សួង​​សុំ​ឱ្យ​លោក​​បាន​ជា​សះ​ស្បើយ​​ឡើង​វិញ ។នា​​ព្រលប់​ថ្ងៃ​ទី​​៩ មិថុនា ​វិមាន​​ប្រធានាធិប​តី​​កូរ៉េ​ខាង​ត្បូង​​នៅ​តែ​ពុំ​​លាត​ត្រដាង​​ព័ត៌​មាន​​ពី​ស្ថាន​ភាព​​សុខ​ភាព​​

​បញ្ចប់​ការ​ពិភាក្សា​​​រៀបចំ​​ កូរ៉េ​​ទាំង​2​​​នឹង​ចូល​​រួម​​កិច្ច​ប្រជុំ​​​ថ្នាក់​រដ្ឋា​ភិបាល​​មួយ​នា​ថ្ងៃ​ទី​12និង​​​13មិថុនា​​នៅ​​​សេ​អ៊ូល​

Posted: 09 Jun 2013 08:42 PM PDT

ប្រមុខ​​គណៈប្រតិភូ​​កូរ៉េ​ទាំង​២​​​ចាប់​ដៃ​គ្នា​នៅ​ភូមិ​ប៉ាន​មុន​ហ្សូម​
ប្រទេស​កូរ៉េ​​ខាង​ត្បូង​​ និង​កូរ៉េ​​ខាង​ជើង​​ បាន​បញ្ចប់​​កិច្ច​ប្រជុំ​រៀប​ចំ​​មួយ​កាលពី​​ថ្ងៃ​ទី​​១០​មិថុនា ​​ នៅ​ភូមិ​ប៉ាន​មុន​ហ្សូម​ជាប់​ព្រំ​ដែន​​ ដែល​​​នោះ​ជា​កិច្ច​​ពិភាក្សា​គ្នា​​អន្តរ​​រដ្ឋា​ភិបាល​​លើក​ដំបូង​​ ចាប់​តាំង​ពី​​ជាង​​២​ឆ្នាំ​​កន្លង​មក​​នេះ ។​ក្រសួង​​បង្រួប​បង្រួម​​កូរ៉េ​​ខាង​ត្បូង​​បាន​រៀប​ចំ​​ធ្វើ​សន្និ​សីទ​​សារ​ព័ត៌​មាន​​​មួយ​​ក្រោយ​បញ្ចប់​​កិច្ច​ប្រជុំ​​ នា​ព្រឹក​​​ថ្ងៃ​ទី​​១០ មិថុនា​នោះ ។

បាល់​ឡុង​ហោះ​ចំនួន4​គ្រឿង​ត្រូវ​ខ្យល់​បក់​ធ្លាក់​រងរបួស​ប្រហែល​10នាក់​

Posted: 09 Jun 2013 08:40 PM PDT

បាល់​ឡុង​ហោះ​ចំនួន4​គ្រឿង​ត្រូវ​ខ្យល់​បក់​ធ្លាក់​រងរបួស​ប្រហែល​10នាក់​
ទី​ភ្នាក់​ងារ​ព័ត៌មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​៩​ មិថុនា​ផ្សាយ​ថា​ មាន​ឧបទ្ទហេតុ​បាល់​ឡុង​ហោះ​ចំនួន​៤​គ្រឿង​ ត្រូវ​ខ្យល់​បោក​បក់​បណ្ដាល​ឱ្យ​ធ្លាក់​មក​ដី​ នៅ​ភាគ​ខាង​លិច​ឆៀង​ខាង​ជើង​ក្រុង​ដេនវ៉ើ​ រដ្ឋ​កូឡូរ៉ាដូ​ ក្នុង​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​៨​ មិថុនា​ បណ្ដាល​ឱ្យ​មាន​អ្នក​របួស​ប្រហែល​​១០​នាក់​ ប៉ុន្ដែ​គ្មាន​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទេ​ ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!