Koh Santipheap Daily

Koh Santipheap Daily


តំណាង​កាស៊ីណូ​ស្តេចនាគ​បក​ស្រាយ​ការ​ផ្សាយ​មិនពិត​របស់​សារព័ត៌មាន​មួ​យចំនួន

Posted: 28 Feb 2013 11:53 PM PST

ខេត្ត​ព្រៃវែង ៖ ថ្មីៗនេះកាសែត​ក្នុងស្រុកមួយចំនួន​បានចុះផ្សាយថា កាស៊ីណូ១នៅ​ស្រុកព្រះស្តេចបើក​លេងដោយគ្មានច្បាប់រាប់ឆ្នាំ តែពុំមា​ន​អ្នកបង្រ្កាបដោយសារ​តែមានការឃុបឃិតគ្នាជាមួយ​អាជ្ញាធរដែនដី ទើបធ្វើអោយមាន​​ប្រតិកម្មជា​ខ្លាំងពីសំណាក់​ម្ចាស់​កាស៊ី​ណូ​ដោយអះអាងថា​​ ការផ្សាយនោះពុំមាន​ការពិត ហើយបានចេញមុខ​មកសុំធ្វើការបំភ្លឺ។

ទៅ​វត្ដ​ស្រោច​ទឹក​មក​វិញ​បែរ​ជា​ត្រូវ​មួយ​ខ្សែ​ក្រ​វាត់​ប្ដឹង​ប៉េ​អឹម​ឱ្យ​ចាប់​ខ្លួន​

Posted: 28 Feb 2013 11:45 PM PST

ជនល្មើស​ត្រូវបានចាប់ខ្លួន
ខេត្ត​ស្ទឹង​ត្រែង​ ៖ ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​ បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​សា​លា​ដំ​បូង​ខេត្ត​ នៅ​រសៀល​ថ្ងៃ​ទី​២​៧​ កុម្ភៈ​ ពី​បទ​បាន​យក​ខ្សែ​ក្រ​វាត់​ទៅវាយ​នា​រី​បម្រើ​ការ​ងារ​នៅ​ហាង​ខា​រ៉ា​អូ​ខេ​មួយ​ស្ថិត​ក្នុង​ភូមិ​រាជា​នុ​កូល​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ កាល​ពី​រសៀល​ថ្ងៃ​ទី​២​៥​ កុម្ភៈ​​ ។​

កម្ពុជា-សាធារណរដ្ឋ​​ឆ្លូវ៉ា​គី​ប្តេជ្ញា​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​ការទូត​

Posted: 28 Feb 2013 11:39 PM PST

ពិធីប្រជុំ
រាជធានីភ្នំពេញ ៖ ព្រះរាជា​ណាចក្រ​កម្ពុជា និង​សាធារណ​​រដ្ឋឆ្លូវ៉ាគី​បាន​សន្យា​ពង្រឹង​កិច្ច​​សហប្រតិ​បត្តិការ​រវាង​គ្នា និងគ្នា​ដែល​សន្យា​នេះ​បានធ្វើ​​ឡើង​នៅ​ក្នុង​ឱកាស​ការទទួល​ថ្វាយសារ​តាំង និង​ជំនួបសម្តែងការ​គួរសមរវាង​សម្តេច​អគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា​​នៃព្រះ​​រាជា​ណា​​ចក្រ​​កម្ពុជា ក្នុងនាម​ព្រះរាជ​​តំណាង​ដ៏ខ្ពង់ខ្ពស់​ព្រះករុណា​​ព្រះ​មហាក្សត្រ​​នៃព្រះ​រាជាណា​ចក្រកម្ពុជា ពី​លោក​

ទិវា​វប្បធម៌​ជាតិ​3​មីនា​​លើក​ទី​​​15ពង្រឹង​វប្បធម៌​ជាតិ​ និង​បង្កើត​វប្ប​ធម៌​ដើម្បី​សន្តិ​​​​ភាព​

Posted: 28 Feb 2013 11:30 PM PST

ការ​ប្រារព្ធ​ទិវា​វប្ប​​ធម៌​ជាតិ​​៣​ មីនា​ លើក​ទី​១៥​ ខាង​មុខ​នេះ នឹង​ធ្វើ​ឱ្យ​យើង​ទាំង​អស់គ្នា​ជា​ខ្មែរ​បាន​នឹក​ឃើញ​ដល់​ព្រលឹង​ជាតិ​ខ្មែរ និង​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ ដែល​បាន​ស្ថិត​នៅ​គង់​វង្ស​រហូត​ដល់​សព្វ​ថ្ងៃ ហើយ​បាន​នឹក​ដល់​សម័យ​កាល​ដែល​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ធ្លាប​់​ជា​ចក្រភព​មួយ​ដ៏​មាន​អំណាច​ខាង​បេតិ​ក​ភណ្ឌ​ និង​សម្បូរ​ទៅ​ដោយ​បេតិ​ក​ភណ្ឌ​វប្ប​ធម៌​ទាំង​រូបី​ និង​អរូបី ។ ដូច្នេះ​ហើយ​ទិវា​

អង្គការ​ Aide et action ចែកសម្ភារសិក្សា​ដល់សិស្សសាលា​បឋមសិក្សា​ព្រែក​ធំ

Posted: 28 Feb 2013 11:30 PM PST

អង្គការ​ Aide et action ចែកសម្ភារសិក្សា​ដល់សិស្សសាលា​បឋមសិក្សា​ព្រែក​ធំ
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​១ ​មីនា ២០១៣ នេះ លោក​គួច ចំរើន អភិបាលខណ្ឌមានជ័យ បានអញ្ជើញជាអធិបតី​ក្នុងពិធីចែក​សម្ភារ​សិក្សា ដល់សិស្ស​បឋមសិក្សាវត្តក្នុង និងបឋមសិក្សាព្រែកធំ ដែលមានទីតាំងស្ថិតនៅសង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ។ សម្ភាររួមមាន​បន្ទាត់ ប៊ិក ខ្មៅដៃ ជ័រលុប...ល ។

ប្រកាសតែងតាំង​​ស្នងការ​រង និង​ផ្ទេរ​មុខ​តំណែង​​នាយ​នគរបាល​ខេត្ត​ក្រចេះ​

Posted: 28 Feb 2013 11:24 PM PST

ពិធីប្រកាសតែងតាំង​​ស្នងការ​រង
​ខេត្ត​ក្រចេះ ៖ លោកឧត្តម​សេនីយ៍​​ឯក ចាន់ អ៊ាន ទី​ប្រឹក្សាផ្ទាល់​សម្តេច​អគ្គ​មហា​​សេនា​​បតី​តេជោ ហ៊ុន សែន និងជា​អគ្គស្នង​ការរងនគរ​បាល​ជាតិ ​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​​លោក​នាយ​ឧត្តម​សេនីយ៍​​អគ្គស្នង​ការនគរ​បាល​ជាតិ កាលពី​រសៀល​ថ្ងៃទី២៨ កុម្ភៈ ២០១៣ បាន​អញ្ជើញ​​ជាគណៈ​អ​ធិបតីក្នុង​​ពិធី​ប្រកាស​ផ្ទេរភារ​កិច្ចតែង​តាំងមុខ​តំណែង​និង​បំពាក់ ​ឋានន្តរ​សក្កិដល់​មន្រ្តីនគរ​បាលជាតិ​នៃស្នងការ​ដ្ឋាន​

វិស័យ​​សាសនា​ទាំង​អស់​នៅ​កម្ពុជា​បាន​ដើរ​តួនាទី​​ជា​ចម្បង​ក្នុង​សង្គម​ជាតិ​

Posted: 28 Feb 2013 11:20 PM PST

រាជធានីភ្នំពេញ ៖ លោក​មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និងសាសនា​ដែល​បាន​ថ្លែង​​ក្នុង​ឱកាស​បិទ​សន្និ​បាតបូក​​សរុប​លទ្ធ​ផល​ការ​ងារ​ក្រសួង​​ប្រចាំឆ្នាំ​​២០១២ និងលើក​ទិស​ដៅ​បន្តសម្រាប់​អនុវត្តឆ្នាំ​២០១៣ កាលពី​រសៀល​ថ្ងៃទី២៨ កុម្ភៈ ២០១៣​ថា វិស័យ​សាសនា​ទាំង​អស់​នៅកម្ពុជា​​បាននិង​​កំពុង​ដើរ​តួនាទី​ជាចម្បង​ក្នុង​សង្គមជាតិ​និងបាន​ចូល​រួម​យ៉ាង​សកម្មជា​មួយរាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោល​បំណង

ចោរហារយ​​​ច្របាច់​.ក​ប្លន់​យក​ខ្សែ.ក​​ប្រពន្ធ​មន្ត្រី​ក្រុម​ប្រឹក្សា​​ស្រុក​កំពង់​លែង

Posted: 28 Feb 2013 11:18 PM PST

​ខេត្តកំពង់​ឆ្នាំង ៖ ​ក្រុម​​ចោរ​ប្លន់​ចំនួន​២​នាក់​បាន​លប​លួច​ចូល​ទៅ​ច្របាច់.ក​​ប្លន់​យក​ខ្សែ.ក​​ពី​ស្ត្រី​ភរិយា​​ក្រុម​ប្រឹក្សា​ស្រុក​ម្នាក់​កាល​ពីវេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃទី​២៧ កុម្ភៈ ​នៅក្នុងភូមិ​សំរោង​ ឃុំ​ពោធិ៍ ស្រុក​កំពង់​លែង ​ដោយ​ប្លន់​យក​បាន​ខ្សែ.ក​​មាស​ទម្ង​ន់​​ជាង​១​តម្លឹង។ ​

គ្រោះថ្នាក់​​​ចរាចរណ៍​​​​​2​កន្លែង​​​ដោយ​ឡែក​ពី​គ្នា​ក្នុង​ពេល​តែ​មួយ​​របួស​​ធ្ងន់​​​-ស្រាល​​7នាក់​

Posted: 28 Feb 2013 11:15 PM PST

គ្រោះថ្នាក់​​​ចរាចរណ៍​​​​​2​កន្លែង​​​ដោយ​ឡែក​ពី​គ្នា​ក្នុង​ពេល​តែ​មួយ​​របួស​​ធ្ងន់​​​-ស្រាល​​7នាក់​
ក្រុង​ប៉ោយ​ប៉ែត ៖ ​មនុស្ស៧​នាក់​បាន​រង​របួស​​​​ធ្ងន់​​និង​​ស្រាល កាល​ពីវេលា​​ម៉ោង​​ជាង​១១​យប់​ថ្ងៃទី​​២៧ កុម្ភៈ ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​៥​​ដោយ​​សារឧប្បតិ្ត​ហេតុគ្រោះថ្នាក់​ចរាចរណ៍២​កន្លែង​ផ្សេង​គ្នា​ដែល​ទី​១រថយន្ត​​វីហ្គោ​សាក​កម្លាំង​ជាមួយ​កាមរីក្នុង​ដំណើរ​បញ្ច្រាស​ទិសគ្នានៅ​ភូមិ​ផ្សារ​កណ្ដាល​ សង្កាត់ផ្សារកណ្ដាល និង​មួយ​កន្លែង​​ទៀត​រថយន្តស៊េរីទំនើប​បត់​​ទៅ​​បុក​ម៉ូតូ​នៅ​​ចំណុចភូមិ​

ជិះ​កង់​ឆ្លង​ផ្លូវមិន​មើល​មុខ​ក្រោយ​ម៉ូតូ​បុក​ខ្ទាត​ជាង​10​ម៉ែត្រ​ របួស​ធ្ងន់​4​នាក់​

Posted: 28 Feb 2013 11:00 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ព្រៃវែង ៖​ មនុស្ស​៤​នាក់ ​ក្នុងនោះ​ក្មេង​តូច​ម្នាក់​​បាន​រង​របួស​​​ធ្ងន់​ធ្ងរ​​​​​​​​​​ក្នុង​ហេតុ​​​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១​ដែល​បង្ក​ឡើងដោយ​​​អ្នក​ជិះ​កង់​​ម្នាក់​បត់​​​ឆ្លង​ថ្នល់​មិន​មើល​មុខ​ក្រោយ​​ក៏​ត្រូវ​ម៉ូតូ​​​បុក​ពេញ​ទំហឹង​​ខ្ទាត​ជាង​១០​ម៉ែត្រ ​។ ហេតុការណ៍​នេះ​​​​​​​​កើត​ឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច ​ថ្ងៃទី​២៧​ កុម្ភៈ នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ​១​ត្រង់ចំណុច​មុខ​ខ្លោង​ទ្វារ​វត្ត​រតនៈ​ស្នាយ ​​ស្ថិត​ក្នុងភូមិ​ជម្រុះ ​ឃុំ​

នារី​វ័យ​ក្មេង​បើក​​រថយន្ត​វីស្តូ​បុក​រនាំង​ដែក​ក្រឡាប់​ផ្អៀង​ទាំង​ថ្ងៃ​

Posted: 28 Feb 2013 10:57 PM PST

សមត្ថ​កិច្ច​កំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ​នារីវ័យ​ក្មេង​ម្នាក់​ដែល​អះអាង​ថា ជាប់រវល់​​និយាយ​ទូរស័ព្ទ​ជា​មួយ​ម្តាយ​បាន​បើក​រថយន្ត​​ម៉ាក​វីស្តូ ជ្រុល​ទៅ​បុក​រនាំង​ដែក​ចែក​ផ្លូវ​បាក់​អស់​​១​ផ្ទាំង​ ហើយ​រថយន្ត​ក្រឡាប់​ផ្អៀង​​ តែមិន​បណ្តាល​ឱ្យ​​អ្នក​បើក​បរ​រង​របួស​នោះ​ទេ ។ ​​ហេតុ​ការណ៍​​នេះកើតឡើង​កាល​ពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀលថ្ងៃទី​១ មីនា ២០១៣ នេះ ​ខាង​លិច​ស្ពាន​អាកាស​៧មករា ​ជាង​១០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​

ចាប់​បាន​ចោរ​ម្នាក់​ក្នុង​​ចំណោម​​២​នាក់​ដែល​ប្លន់​​គ្រូភ្លេង​​ជន​ជាតិ​បារាំង​នៅ​អង្គការ «ហ្វា​ពន្លឺ​សិល្បៈ»

Posted: 28 Feb 2013 10:50 PM PST

ជនសង្ស័យដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​
ខេត្តបាត់ដំបង ៖ ក្រោយពី​ប្រឹងប្រែង​​អស់រយៈ​ពេលពេញ​មួយថ្ងៃ​​ដោយ​​មានការ​ណែនាំពី​អគ្គស្នង​ការនគរ​បាលជាតិ​ផង ទើបឈាន​ដល់​ការ​​ឃាត់ខ្លួនជន​​សង្ស័យ​​បានម្នាក់ ក្នុង​ចំណោម២​នាក់ កាលពី​វេលាម៉ោង​៥ល្ងាច​ថ្ងៃទី២៨ កុម្ភៈ ២០១៣ នៅភូមិ​អញ្ចាញ សង្កាត់​អូរចារ ក្រុង​បាត់​ដំបង ដែល​ពាក់ព័ន្ធ​នឹង​ករណី​​ប្លន់គ្រូ​បង្រៀន​ភ្លេងជន​ជាតិបារាំង​ម្នាក់ នៅក្នុង​អង្គការ​«ហ្វា​ពន្លឺ​សិល្បៈ»។

​លោក​ឧកញ៉ា​​លឹម ហេង ដឹក​​នាំ​ប្រតិភូ​​ចុះ​សំណេះ​សំណាល​ក្រុម​យុវជន​​​ស្ម័គ្រ​ចិត្ត​

Posted: 28 Feb 2013 10:45 PM PST

​លោក​ឧកញ៉ា​​លឹម ហេង ដឹក​​នាំ​ប្រតិភូ​​ចុះ​សំណេះ​សំណាល​ក្រុម​យុវជន​​​ស្ម័គ្រ​ចិត្ត​
ខេត្ត​​ឧត្តរ​មាន​ជ័យ​ ៖ ​នាយក​​​ក្រុម​ហ៊ុន​​​កាស៊ីណូ​​​​សាងាំរីស​​តលោក​ឧកញ៉ា​លឹម ហេង​​ បាន​ដឹក​នាំ​គណប្រតិភូ​ចំនួន​​​​មួយ​ក្រុម​ ចុះ​សំណេះ​សំណាល​​ក្រុម​យុវជន​ស្ម័គ្រចិត្ត​​សម្តេច​តេជោ​​​ដែល​ចុះ​ធ្វើការ​​វាស់​វែង​ដី​ធ្លី​​ជូន​ប្រជា​ពលរដ្ឋ​នៅក្នុង​ខេត្ត​​​​ឧត្តរមាន​ជ័យ​​​ ។ ខណៈ​​នោះ​ដែរ លោក​បាន​​ពាំនាំ​អំណោយ​​​យ៉ាង​សន្ធឹក​​សន្ធាប់​​​​សម្រាប់​ជួយ​​​ឧបត្ថម្ភ​​​ដូច​ជា​ម៉ូតូ​​​​ម៉ាក​​WAVE ​​ចំនួន​​១០​គ្រឿង​​​សាច់​ជ្រូក​​​

លោក​យាយ​ម្នាក់​​ជិះ​ម៉ូតូ​​ឌុប​ប៉ះ​ចំ​អ្នក​​ស្រវឹង​​បើក​លឿន​ពេក​​ធ្លាក់​​ជង្ហុក​ដួល​របួស​ធ្ងន់​

Posted: 28 Feb 2013 10:37 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​លោក​យាយ​អាយុ​ជាង​៧០​ឆ្នាំ ម្នាក់​បាន​រង​របួសធ្ងន់​ដោយ​សារ​តែ​​គាត់​ហៅ​ម៉ូតូ​ឌុប​​ជិះ​ប៉ះ​ចំ​អ្នក​ស្រវឹង​ហើយ​បើក​ក្នុង​ល្បឿន​លឿន​ក៏​បាន​រេ​ចង្កូតធ្លាក់​​ចូល​ក្នុង​ជង្ហុក​​ដួល​បោក​ទៅ​លើ​ថ្នល់​ពេញទំហឹង ។ ដោយ​ឡែក​​​បុរស​អ្នក​រត់​​ម៉ូតូ​ឌុប​ម្នាក់​​នោះ​ក៏​បាន​រង​របួស​យ៉ាង​​ដំណំ​ផង​ដែរ​ហើយ​​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​មិត្តភាព​​ខ្មែរ-សូវៀត ។ ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​​ចរា​ចរណ៍​

ស្រវឹង​បោះ​ពួយ​ម៉ូតូ​ទៅ​បុក​ជា​មួយ​រថយន្ត​ពេញ​ទំហឹង​របួស​ធ្ងន់

Posted: 28 Feb 2013 10:30 PM PST

ស្រវឹង​បោះ​ពួយ​ម៉ូតូ​ទៅ​បុក​ជា​មួយ​រថយន្ត​ពេញ​ទំហឹង​របួស​ធ្ងន់
ខេត្ត​ស្ទឹងត្រែង​ ៖ បុរសម្នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​ដោយ​សារ​ជិះម៉ូតូ​ទៅ​បុកជា​មួយ​​រថយន្ត​កាល​ពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៧​ កុម្ភៈ​ ស្ថិត​ក្នុង​ភូមិ​បាចុង​ សង្កាត់​ព្រះ​បាទ​ ក្រុង​ស្ទឹង​ត្រែង ។​ សាក្សី​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​ បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ពណ៌​ក្រហម​អត់​ស្លាក​លេខ​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ចំណែក​រថយន្ត​បើក​បរ​ពី​កើត​ទៅ​

នាយក​រដ្ឋមន្ត្រី​ជប៉ុន​​សន្យា​​លើក​ស្ទួយ​​សេដ្ឋ​កិច្ច​​ជប៉ុន​ឡើង​វិញ​

Posted: 28 Feb 2013 10:24 PM PST

លោកស៊ីន​ហ្សូ​អាបេ
ក្នុង​សុន្ទរកថា​នយោបាយ​​មួយ​ថ្លែង​​ក្នុង​កិច្ច​ប្រជុំ​​សភា​ជប៉ុន​​នាយករដ្ឋមន្ត្រី​​ជប៉ុន​លោក​ស៊ីន​ហ្សូអាបេ​​បាន​សន្យា​​កាល​ពី​ថ្ងៃទី​២៨ កុម្ភៈថា​​​នឹង​​លើក​ស្ទួយ​​សេដ្ឋ​កិច្ច​​របស់​ប្រទេស​​លោក​ឱ្យ​ស្ទុះ​ឡើង​វិញ ។​​លោក​អាបេ​ថ្លែង​​ថា រដ្ឋា​ភិបាល​​​របស់​លោក​នឹង​​ផ្តោត​​លើ​ការ​ជំរុញ​​សេដ្ឋ​កិច្ច​​របស់​ជប៉ុន​​​ហើយ​ជំរុញ​​កំណើន​ដោយ​បន្ទន់​​​នយោបាយ​​រូបិយ​វត្ថុ​​ និង​ហិរញ្ញ​វត្ថុ ហើយ​ដោយ​ជំរុញ​ខាង​ផ្នែក​​​ឯក​ជន​ ។

បក្ស​កុំ​មុយ​នីស្កចិន​អនុម័ត​បញ្ជី​ឈ្មោះ​​បេក្ខ​ជន​សម្រាប់​​តំណែង​​ជាន់​ខ្ពស់​​របស់​រដ្ឋ​

Posted: 28 Feb 2013 10:22 PM PST

គណៈ​អធិបតី​​ក្នុង​សម័យ​ប្រជុំ​​ពេញ​អង្គ
គណៈ​កម្មាធិការ​​​​កណ្តាល​បក្ស​កុំ​មុយ​នីស្ក​ចិន​បាន​អនុម័ត​​កាល​ពី​ថ្ងៃទី​​​២៨ កុម្ភៈ ​លើ​បញ្ជី​ឈ្មោះ​បេក្ខ​ជន​​សម្រាប់​បណ្តា​​តំណែង​ជាន់​ខ្ពស់​របស់​រដ្ឋ​ក្នុង​ឱកាស​បញ្ចប់​សម័យ​ប្រជុំ​​​ពេញ​អង្គ​​លើក​ទី​២ ​របស់​ខ្លួន​ ។​បញ្ជី​ឈ្មោះ​នេះ​នឹង​ដាក់​​ជូន​ប្រេស៊ីឌីយ៉ូម​ នៃ​សម័យ​​​ប្រជុំ​​​ប្រចាំ​ឆ្នាំ​លើកដំបូង​​របស់​សភា​ប្រជា​ជាតិ​ចិន​នីតិកាល​ទី​១២ ពិនិត្យ​​ និង​អនុម័ត ។ សម័យ​ប្រជុំ​​ប្រចាំ​ឆ្នាំលើក​ទីមួយ​នេះ បើ​យោង​

រថយន្ត​ស្ទូច​បោល​បុក​គោ​យន្ត​និង​តូប​អ៊ុត​សក់​​​​​​​​​ស្លាប់​3​នាក់​របួស​ធ្ងន់​2​នាក់ ​បើក​វ៉ា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ពេល​មាន​ឧបសគ្គ​នៅ​ខាង​មុខ​គេច​មិន​ផុត​ពី​គ្រោះ​ថ្នាក់​ឡើយ

Posted: 28 Feb 2013 10:15 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ចាម​ ៖ គ្រោះ​ថ្នាក់​ដ៏​រន្ធត់​មួយ​បង្ក​ឡើង​ដោយ​រថយន្ត​ស្ទូច​មួយ​គ្រឿង​ម៉ាក​ FUSO ពាក់​ស្លាកលេខ​ភ្នំពេញ​ 3B-4055 បាន​​បោល​បុក​គោ​យន្ត​ និង​តូប​អ៊ុត​សក់​មួយ​កន្លែង​បណ្តាល​ឱ្យ​ស្លាប់​៣ន​ាក់​ របួស​ធ្ងន់​២​នាក់​ ។ ហេតុ​​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពីវេលា​ម៉ោង៣​រសៀល​ថ្ងៃ​ទី​២៧​ កុម្ភៈ​ ស្ថិត​នៅ​ភូមិ​សេន​សុន​ជើង​ ឃុំ​ស្រង៉ែ​ ស្រុក​ព្រៃ​ឈរ​ ។​

ម្ចាស់​មជ្ឈមណ្ឌល​វិមាន​សុភមង្គល​នឹងចូលខ្លួន​មក​ឱ្យ​សមត្ថកិច្ច​សាកសួរ

Posted: 28 Feb 2013 10:01 PM PST

រាជ​ធានីភ្នំពេញ ៖ ប្រធាននាយក​ដ្ឋានប្រឆាំងការជួញ​ដូរមនុស្ស និងការពារអនីតិជន​ក្រសួងមហាផ្ទៃ លោកឧត្តម​សេនីយ៍ទោ​ប៉ុល​ ភិ​ធេយ្យ បានឲ្យកោះ​សន្តិភាពដឹងតាមទូរស័ព្ទនៅ​ព្រឹកថ្ងៃទី​១​ មីនា ២០១៣នេះថា ឧក​ញ៉ាវែង លីតិចឡា ជាម្ចាស់​មជ្ឈ​​មណ្ឌល​វិមាន​​​សុភមង្គលនឹង​ចូល​​ខ្លួនមកឲ្យសមត្ថកិច្ច​សាកសួរនៅថ្ងៃ​សុក្រនេះ ទាក់ទងទៅនឹង​ភរិយារបស់​លោក គឺលោក​ស្រី លី ពៅ

មិត្ត​ហ្វូន​ប្រារព្ធ​ពិ​ធី​ចាប់​រង្វាន់​សំណាង​រថ​យន្ត​ FORD RANGER ជូន​អតិ​ថិ​ជន​

Posted: 28 Feb 2013 10:00 PM PST

រាជ​ធា​នី​ភ្នំពេញ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦​ កុម្ភៈ​ ២០១៣​ ក្រុម​ហ៊ុន​មិត្ត​ហ្វូន​ បាន​ធ្វើ​ពិ​ធី​ចាប់​រង្វាន់​ស្វែង​រក​ម្ចាស់​រង្វាន់​ធំ​ FORD RANGER ជូន​ដល់​អតិ​ថិ​ជន​ មិត្ត​ហ្វូន​ដែល​ចូល​រួម​ជា​មួយ​កម្ម​វិធី​កាត​កោស​នាំ​សំណាង​ ៩៩៩៩​ ចាប់​ពី​ខែ​សី​ហា​ឆ្នាំ​២០១២​ រហូត​ដល់​ដំណាច់​ឆ្នាំ​។​

កាមរី​ដឹក​ប្រហុក​សាក​កម្លាំង​ជា​មួយ​រថយន្ត​បែនដឹក​ថ្ម​ បាក់​បង្គោល​ភ្លើង​ជាង​10​ដើម​

Posted: 28 Feb 2013 09:45 PM PST

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​កាម​រី​ដឹក​ប្រហុក​បុក​ជាមួយ​រថយន្ត​បែក​ដឹក​ថ្ម​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​កាមរី​ក្រឡាប់​ធ្លាក់​ផ្លូវ​ស្ទើរ​ដាច់​តួ​រថយន្ត​ជា​ពីរ​កំណាត់​ ចំណែក​រថយន្ត​បែន​បាន​រអិល​ធ្លាក់​ផ្លូវ​ទៅ​បុក​បង្គោល​ភ្លើង​បាក់​ខូច​ខាត​ជាង​១០​ដើម កាល​ពី​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨​ កុម្ភៈ​ ត្រង់​ចំណុច​ផ្លូវ​កោង​ស្ពាន​កោះរោទ៍​ខាង​លិច​ភូមិ​រំដួល​ ឃុំ​ភ្នំ​លៀប​

ប្រជា​ពល​រដ្ឋ​6​ភូមិ​ចូលរួម​ក្នុង​វេទិកា​សាធារណៈ​នៅ​ឃុំ​ព្រៃ​ផ្គាំ

Posted: 28 Feb 2013 09:30 PM PST

លោកណៅ ធួក ក្នុងពិធីប្រជុំ
ខេត្ត​តាកែវ ៖ កាល​ពី​ថ្ងៃ​ទី​២៣​ កុម្ភៈ​ កន្លង​ទៅ​ លោក​ច័ន្ទ តុងអុីវ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ រួម​ដំណើរ​ដោយ​លោក​កែវ រ៉េមី​ រដ្ឋលេខាធិការ​ និង​ជា​អនុប្រធាន​អង្គ​ភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ និង​លោក​បណ្ឌិត​ ណៅ ធួក​ ប្រតិភូ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ទទួល​បន្ទុក​ជាប្រធាន​រដ្ឋ​បាល​ជល​ផល​ បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​កិច្ច​

ចេញ​ពី​ផឹក​ចោរ3នាក់​ស្ទាក់​ផ្លូវ​វាយ​ពោរ​មុខ​ប្លន់​យក​ម៉ូ​តូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​

Posted: 28 Feb 2013 09:15 PM PST

ចេញ​ពី​ផឹក​ចោរ3នាក់​ស្ទាក់​ផ្លូវ​វាយ​ពោរ​មុខ​ប្លន់​យក​ម៉ូ​តូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ អ្នក​រត់​ម៉ូ​តូ​ឌុប​ម្នាក់​ត្រូវ​ក្រុម​ចោរ​មាន​គ្នា​៣​នាក់​ ជិះ​ម៉ូ​តូ​មួយ​គ្រឿង​ស្ទាក់​ផ្លូវ​វាយ​បែក​មាត់​ ពោរ​មុខ​ ប្លន់​យក​ម៉ូ​តូ​ម៉ាក​ឌ្រីម​សេ​១​២​៥​ ស៊េរី​២​០​០​៥​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ កំ​ពង់​ចាម​1E-3506​ ដោយ​សុវត្ថិ​ភាព​នៅ​ពេល​ធ្វើ​ដំ​ណើរ​ចេញ​ពី​ផឹក​ហើយ​ជិះ​ម៉ូ​តូ​យក​ទៅ​ផ្ញើ​ ។​ អំ​ពើ​វាយ​ប្លន់​នេះ​ បាន​កើត​ឡើង​កាល​ពី​វេ​លា​ម៉ោង​១​២​និង​៤​៥​នា​ទី​​ រំ​លង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២

ពលរដ្ឋ​ស្រុក​ឆ្លូង​ចោទ​ថា​ ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​ បណ្តាល​មក​ពី​អាជីវ​កម្ម​បូម​ខ្សាច់​

Posted: 28 Feb 2013 09:00 PM PST

ពលរដ្ឋ​ស្រុក​ឆ្លូង​ចោទ​ថា​ ការ​បាក់​ស្រុត​ច្រាំង​ទន្លេ​ បណ្តាល​មក​ពី​អាជីវ​កម្ម​បូម​ខ្សាច់​
ខេត្ត​ក្រចេះ ៖​ ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​មាត់​​ទន្លេ​មេគង្គ​ ក្នុង​ស្រុក​ឆ្លូង​ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ពី​លំនៅ​ឋាន​របស់​ពួក​គាត់់​ ខណៈ​ពេល​ដែល​តាម​ច្រាំង​ទន្លេ​ជា​ច្រើន​កន្លែង​ក្លាយ​ទៅ​ជា​អាជីវ​កម្ម​ខ្សាច់​ក្រួស​ ហើយ​ច្រាំងទន្លេ​ប្រវែង​រាប់​សិប​ម៉ែត្រ​ នៅ​តែ​បន្ត​បាក់​ស្រុត​ជា​រៀង​រាល់​ឆ្នាំ​នោះ​ ។

អាជ្ញាធរ​ខណ្ឌសែនសុខ ចុះឃាត់​​រថយន្ត​តាក់ស៊ី​ ចត​គ្មាន​សណ្តាប់ធ្នាប់​​បាន​ចំនួន​៦​គ្រឿង

Posted: 28 Feb 2013 08:14 PM PST

សមត្ថកិច្ច​កំពុងធ្វើ​អន្តរាគមន៍​ឃាត់​រថយន្ត​ដែលចត​គ្មាន​សណ្តាប់ធ្នាប់​
រាជធានីភ្នំពេញ ៖ ​កង​រាជ​អាវុធហត្ថ​​ខណ្ឌ​សែនសុខ ​សហ​ការ​ជា​មួយ​សណ្តាប់​ធ្នាប់ខណ្ឌ​សែនសុខ ដឹកនាំ​ដោយ​លោក​ជា ខេមា អភិ​បាល​រង​ខណ្ឌ​បាន​បើក​យុទ្ធ​នា​ការ​ចាប់​ឃាត់​​រថយន្ត​តាក់​ស៊ី​ដែល​ចត​ និង​ឈប់​ដាក់​ម៉ូយ​​​គ្មាន​​សណ្តាប់​​ធ្នាប់​​ចំណុច​ខាង​លិចគល់​ស្ពានអាកាស​៧​មករា តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​​ក្នុងសង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​១ មីនា ​២០១៣ ​ដោយ​​

​រថយន្តឈ្មួញ​ល្មើស​ច្បាប់​បើកទៅ​ដឹកហ្គាស​ជួបគ្រោះថ្នាក់​ចរាចរណ៍

Posted: 28 Feb 2013 08:07 PM PST

​រថយន្តឈ្មួញ​ល្មើស​ច្បាប់​បើកទៅ​ដឹកហ្គាស​ជួបគ្រោះថ្នាក់​ចរាចរណ៍
​ក្រុង​ប៉ោយប៉ែត ៖ យ៉ាងហោច​ណាស់មានមនុស្ស៤នាក់ បាន​​រងរបួសធ្ងន់ និងស្រាល​ក្នុង​ហេតុ​ការណ៍គ្រោះថ្នាក់​ចរាចណ៍ដោយ​រថ​យន្ត និង​​​រថ​យន្តបើក​បុកគ្នា​កាល​ពីយប់ថ្ងៃទី២៧ កុម្ភៈ ​២០១៣ នៅលើ​កំណាត់ផ្លូវជាតិលេខ៥ ខាងកើត​​ទីបញ្ជា​ការកងរាជ​អាវុធ​ហត្ថក្រុង​ប៉ោយ​ប៉ែត​ប្រមាណ១០០​ម៉ែត្រ ស្ថិតក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ​។

អាជ្ញាធរ​ និង​សមត្ថ​កិច្ច​​ក្រុង​ប៉ោយប៉ែត ​ចាត់​វិធាន​ការ​រើស​សំរាម​​តាម​ដង​ផ្លូវ​មុខ​អតីត​ផ្សារ​រ៉ា

Posted: 28 Feb 2013 08:02 PM PST

ការ​​ចាត់​វិធាន​ការ​រើស​សំរាម​​តាម​ដង​ផ្លូវ​មុខ​អតីត​ផ្សារ​រ៉ា
ក្រុងប៉ោយប៉ែត ៖ ​លោក​ង៉ោ ​ម៉េង​ជ្រួន អភិ​បាល​​ក្រុង​​​ប៉ោយ​ប៉ែត ​នៅ​ព្រឹក​ថ្ងៃទី​១ មីនា ២០១៣ ​នេះ​បាន​ដឹក​នាំ​មន្ត្រី​​រាជ​ការ និង​សមត្ថ​កិច្ច​ក្រោម​ឱវាទ​ជា​​ច្រើន​នា​ក់​ក្នុង​ក្រុង ​​ចុះ​បោស​សំអាត​សំរាម​ដែល​កើត​មាន​យូរ​មក​ហើយ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៥ ​ពិសេស​ម្តុំ​មុខ​អតីត​ផ្សារ​រ៉ា​ក្នុង​​ភូមិ​ប៉ោយ​ប៉ែត សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ​ដែល​សំរាម​​ទាំង​នេះ​ពី​មុន​ត្រូវបាន​​បិទ​បាំង​ដោយ​​របង​ស័ង្ក​សី​ ហើយពេល​

ក្បាច់គុន​ពិសេស​ក្លាយ​ជាក្បាច់​រាំ​គួរ​ជក់ចិត្ត (មានវីដេអូឃ្លីប)

Posted: 28 Feb 2013 07:45 PM PST

ការសម្តែង​ក្បាច់គុនពិសេស ប៉ុន្តែ​ក្លាយជាក្បាច់​រាំពិសេស​ទៅវិញ​ដែលមើល​ទៅ​គួរ​ឱ្យ​ជក់​ចិត្ត​គួរសម... សូមអញ្ជើញ​ទស្សនា ៕

នារីត្រូវ​ថ្នាំញៀន​រាំគ្រវី​ឥតអាណិតខ្លួន (មានវីដេអូឃ្លីប)

Posted: 28 Feb 2013 07:41 PM PST

​នារីម្នាក់នេះ​ឈ្លក់វង្វេង​នឹងការ​រាំឌីស្កូ​ ភ្លេចគិត​ពីកេរ្តិ៍​ខ្មាស​... ប៉ុន្តែ​ប្រហែលជា​នាងត្រូវ​ថ្នាំញៀន​ផង​ក៏​មិនដឹង? ​បើ​នាងត្រូវថ្នាំ​ញៀន​មែននោះ គឺជា​រឿង​​គួរ​ឱ្យ​អាណិត ព្រោះ​នាង​គឺជា​ជនរងគ្រោះ​ដោយ​សារ​ថ្នាំញៀន ។ 

ថ្ងៃទី២៨ កុម្ភៈ ស្លាប់៦ របួស​៦ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

Posted: 28 Feb 2013 07:32 PM PST

រាជ​ធានីភ្នំពេញ ៖ មនុស្ស​៦នាក់​​ស្លាប់ និងរបួសធ្ងន់០៦​នាក់ ដោយសារគ្រោះ​ថ្នាក់ចរាចរណ៍​៧លើក កើតឡើងនៅទូទំាងប្រទេស កាល​ពី​ថ្ងៃ​ទី២៨កុម្ភៈ ២០១២ ។ គ្រោះ​ថ្នាក់ចរាចរណ៍ទាំង​៧លើកខាង​លើ បានបង្កឲ្យខូចខាត​យានយន្តសរុប​១១គ្រឿង ក្នុងនោះ​ម៉ូតូ​៥គ្រឿង រថយន្ត​ធុនតូច ​២គ្រឿង រថយន្ត​ធុនធំ៣គ្រឿង និង​ថ្មើរ​ជើង២នាក់ និងកត្តាផ្សេងៗ​១គ្រឿង ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!