Koh Santipheap Daily

Koh Santipheap Daily


ជនសង្ស័យ​​ជួញដូរ​គ្រឿងញៀន​សកម្ម​​​២​នាក់​ត្រូវបាន​ចាប់​ខ្លួន​នៅក្រុង​កំពង់​ចាម

Posted: 25 Feb 2013 11:31 PM PST

ជនសង្ស័យដែ​លត្រូវឃាត់​ខ្លួន​
ខេត្ត​កំពង់ចាម ៖ ជនសង្ស័យ​ចំនួន​២​នាក់​ដែល​​សកម្ម​ខាង​ជួញដូរគ្រឿង​​ញៀន​ត្រូវបាន​កម្លាំង​​អាវុធ​ហត្ថ​ខេត្ត​​ចាប់​ខ្លួន​​ជា​បន្ត​បន្ទាប់​ កាល​ពីវេលា​ម៉ោង​២​និង​​៣០​នាទី​រសៀល​ថ្ងៃទី​​២៥ កុម្ភៈ ​២០១៣ ​នៅ​ចំណុច​ហាង​កាត់​​សក់​មួយ​កន្លែង ស្ថិតនៅភូមិ​ទី១៥ សង្កាត់​កំពង់ចាម ក្រុម​​កំពង់​ចាម ដោយ​រឹបអូស​​បាន​ថ្នាំ​​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៣​កញ្ចប់​តូច និង​២​កញ្ចប់​ធំ ម៉ូតូ​ឌ្រីម​សេ​១២៥ ​ស៊េរី​២០១០ មួយ​

ជិះ​ម៉ូ​តូ​រេ​ចង្កូត​ទៅ​បុក​រថ​យន្ត​ច្នៃ​ដឹក​អុស​ស្លាប់​ខ្លួន​ឯង​ សង្ស័យ​ស្រ​វឹង​

Posted: 25 Feb 2013 11:30 PM PST

ជិះ​ម៉ូ​តូ​រេ​ចង្កូត​ទៅ​បុក​រថ​យន្ត​ច្នៃ​ដឹក​អុស​ស្លាប់​ខ្លួន​ឯង​ សង្ស័យ​ស្រ​វឹង​
ខេត្ត​បាត់​ដំបង​ ៖ បុរស​ម្នាក់​ទំនង​ជា​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រ​វឹង​បាន​ជិះ​ម៉ូ​តូ​រេ​ចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ​ជ្រុល​ទៅ​បុក​រថ​យន្ត​ច្នៃ​ដឹក​អុស​មួយ​គ្រឿង​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៧​ខាង​មុខ​មណ្ឌល​សុខ​ភាព​ស្នឹង​ ស្ថិត​ក្នុង​ភូមិ​ស្នឹង​ខាង​កើត​ ឃុំ​ស្នឹង​ ស្រុក​បា​ណន់​ កាល​ពី​វេ​លា​ម៉ោង​៩​និង​២០​នា​ទី​យប់​ ថ្ងៃ​ទី​២៣​ កុម្ភៈ​ ខណៈ​កំពុង​ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាស​ទិស​គ្នា​ជា​មួយ​រថ​យន្ត​ ។

ហាងកាហ្វេ​បញ្ចាំង​​វីដេអូ​សិច​​៣​កន្លែង​ក្នុង​ក្រុងកំពត​ មន្ទីរ​​វប្បធម៌​មើល​អត់​ឃើញ​

Posted: 25 Feb 2013 11:26 PM PST

កាហ្វេ​ដែល​បញ្ចាំង​វីដេអូ​សិច
​ខេត្ត​កំពត​ ៖ ចំណី​អារម្មណ៍​​ដ៏​អសីលធម៌​​ធ្វើឱ្យ​​យុវវ័យ​ជំនាន់​​ថ្មីភ្លើត​ភ្លើន​​​ភ្លេច​អស់​នូវ​វប្ប​ធម៌​ប្រពៃណី​ខ្មែរ​ដែល​​ចរិត​ស្លូត​​បូត​ទន់​ភ្លន់​​គួរជា​ទី​គោរព​​ស្ញប់​ស្ញែង​​ពី​បណ្តា​ប្រជា​ពលរដ្ឋ​​សាសន៍​ដទៃ​​នានា​លើ​ពិភព​លោក​ដែល​គេតែង​តែ​​កោត​សរសើរ​ និង​ស្រឡាញ់​​ប្រពៃណី​​ទំនៀម​ទម្លាប់​​ដ៏​ល្អ​​ផូរ​ផង់​របស់​ខ្មែរ​យើង​​នា​​សម័យ​កាល​​កន្លង​មក​ក៏​ដូចជា​បច្ចុ​ប្បន្ន​​នេះ​ដែរ ។

របបស៊ីរីនិយាយ​ថា ត្រៀម​ចរចា​ជាមួយ​ពួក​ឧទ្ទាម​​​ប្រដាប់​អាវុធ

Posted: 25 Feb 2013 11:24 PM PST

ពួក​ឧទ្ទាម​​​ស៊ីរី​​ពេល​កំពុង​ប្រយុទ្ធ​គ្នា
របប​ប្រធានាធិបតី​ស៊ីរី​​​លោក​បាចា​អាល់​អាសាដ​​និយាយ​​ជា​លើក​ដំបូង​​​កាល​ពី​ថ្ងៃទី​​២៥ កុម្ភៈ​ថា ត្រៀម​ខ្លួន​ចរចា​ជាមួយ​ពួក​ឧទ្ទាម​​​ប្រដាប់​អាវុធ​ដើម្បី​បញ្ចប់​​ជម្លោះ​​ក៏​ប៉ុន្តែ​​ពួក​ឧទ្ទាម​​​បានបដិសេធ​​​រាល់ការ​​​ចរចា​​មុនការ​ចាក​ចេញ​​របស់​ប្រមុខ​រដ្ឋ​​ និង​​ការ​ដក​ថយ​របស់​កង​ទ័ព​ចេញ​ពី​​ទីក្រុង​​ទាំង​ឡាយ ។

ជុំវិញ​ការដក​កាំ​ភ្លើង​គំរាម​អ្នក​កាសែតយក​​ម៉ាស៊ីន​ថត​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​

Posted: 25 Feb 2013 11:15 PM PST

ជុំវិញ​ការដក​កាំ​ភ្លើង​គំរាម​អ្នក​កាសែតយក​​ម៉ាស៊ីន​ថត​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​
រាជធានី​ភ្នំពេញ ៖ អ្នក​កាសែត​​ចំនួន​៣នាក់​​បាន​ត្រូវ​​​​កង​អង្គ​រក្ស​ស្លៀក​ពាក់​ស៊ីវិល​ដក​កាំ​ភ្លើង​គំរាម​​​ព្រម​ទាំង​ដក​ម៉ាស៊ីន​ថត​លុប​រូបភាព​ ខណៈ​​ថត​សកម្ម​ភាព​គ្រោះ​ថ្នាក់​​ចរាចរណ៍​រវាង​​រ៉ឺ​​ម៉ក​ម៉ូតូ​​មួយ​គ្រឿង​​​ដែល​ម្ចាស់​ស្រវឹង​​​ហើយ​​​បើក​ឡើង​ចិញ្ចឹម​ផ្លូវទៅ​បុក​រថយន្ត​ម៉ាក​ឡិច​ស៊ីសធុន​​​​​៥៧០​ពណ៌​ខ្មៅមួយ​គ្រឿង​​ ពាក់​ស្លាក់​លេខ​ភ្នំពេញ២​T ​៩៥០៥ ​ដែល​កំពុង​​ចត​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥​ហើយ​រ៉ឺម៉ក

គូស្នេហ៍​​ហៅ​ប៉ា-ម៉ាក់​មក​ជួយ​ពាក់​ស្រោម​ (​មាន​វីដេអូឃ្លីប)

Posted: 25 Feb 2013 11:10 PM PST

នៅ​កម្ពុជាអាចទៅរួចទេ? ​ពេល​ប្តី​ប្រពន្ធ​ទើប​រៀប​ការ​ លុះ​ពេល​​រួម​រ័ក​គ្នា​មិន​ចេះ​​ពាក់​ស្រោមអនាម័យ​ រួច​ហើយ​ហៅ​លោក​ប៉ា-អ្នកម៉ាក់​មក​ជួយ​ពាក់​​ស្រោម​ឱ្យ​​ ហើយ​ក្រុម​គ្រួសារ​របស់​ពួកគេ​ធ្វើ​ដូចជារឿង​ធម្ម​តា... ដូច​ជា​មិន​មាន​ភាព​អៀន​ខ្មាស​អ្វី​សោះ ៕

Samsung បង្ហាញ​​ទូ​ទឹក​កក​ស៊េរី​ថ្មី​ធន់​បាន​យូរ និង​ការ​ធានា​១០​ឆ្នាំ

Posted: 25 Feb 2013 11:06 PM PST

Samsung បង្ហាញ​​ទូ​ទឹក​កក​ស៊េរី​ថ្មី​
រាជធានីភ្នំពេញ ៖ ក្រុម​ហ៊ុន Samsung ដែល​ជា​ក្រុម​ហ៊ុន​​អេឡិច​ត្រូ​និក​ឈាន​មុខ​គេ​មួយ​នៅ​លើ​ពិភព​លោក​បាន​បង្ហាញ​ទូ​​ទឹក​កក​ Samsung ស៊េរី​​RT 38 ថ្មី​សម្រាប់​​ទសវត្ស​រ៍​ថ្មី​ កាល​ពីថ្ងៃទី​​២៤ កុម្ភៈ ​នៅ​ផ្សារ​ទំនើប K4 បាក់​ទូក ដោយ​មាន​ការ​ចូលរួម​ពីភ្ញៀវ​​កិត្តិ​យស​ និង​តំណាង​ផ្នែក​​ព័ត៌​មាន​ជិត​៥០​នាក់ ព្រមទាំង​​មាន​វត្ត​មាន​របស់​តារា​ចម្រៀង​សុគន្ធ នីសា ដែល​ជាអ្នក​តំណាង​ផលិត​ផល Samsung

ហ្វេដឺរ័រ​ឈ្នះ​ជុំ​បើក​ឆាក​ Dubai Tennis Championships

Posted: 25 Feb 2013 11:02 PM PST

​
យុទ្ធ​នា​ការ​ដណ្តើម​យក​ពានក្នុង​ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​វាយ​កូនបាល់ Dubai Tennis Championships នៅ​ប្រ​ទេស​អេមី​រ៉ាត​អា​រ៉ាប់​រួម​ជា​លើក​ទី​៦​រ​បស់​កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ​សម្រេច​បាន​មួយ​ជំ​ហាន​ហើយ ​ខណៈ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​ កុម្ភៈ ​គេ​បាន​ឆ្លង​ផុត​ជុំ​ទី​១ដោយ​ជោគ​ជ័យ​ជា​មួយ​​លទ្ធផល ៥-៧,៦-០​និង​៦-២ លើ​កីឡាករ​ទុយនីស៊ី Malek Jaziri​ ។ វា​ជា​លើក​ទី​១ ​ហើយ​ដែល​ហ្វេដឺរ័រ​

ឡិច​ស៊ីស​​សាក​កម្លាំង​​​ជាមួយរថយន្ត​​ម៉ាក​Priusខ្ទេច​មុខ​​​នៅ​ផ្លូវ​កែង​

Posted: 25 Feb 2013 11:00 PM PST

ឡិច​ស៊ីស​​សាក​កម្លាំង​​​ជាមួយរថយន្ត​​ម៉ាក​Priusខ្ទេច​មុខ​​​នៅ​ផ្លូវ​កែង​
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​​សេ៊រី​ទំនើប​​​​​២​គ្រឿង​​​បាន​បុ​ក​គ្នា​​លាន់​ដូច​រន្ទះ​​នៅចំណុច​​​ផ្លូវ​លេខ​​១៦៣ កែង​ផ្លូវ​​​​លេខ​៤៣២ ស្ថិតក្នុង​សង្កាត់​​ទួល​ទំពូង​​ទី១ ខណ្ឌ​ចំការមន ​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​​យប់​ថ្ងៃទី​​២៥ កុម្ភៈ​​ បណ្តាល​ឱ្យ​រថយន្ត​ទាំង​២​គ្រឿង​​​រង​ការ​ខូច​ខាត​​​​ដូច​គ្នា​ត្រូវ​​ម្ចាស់​​អូស​យក​ទៅ​ជួស​ជុល​​​រៀង​ខ្លួនដោយ​ពុំ​មាន​ការ​សង​សំណង​​អ្វី​ទេ ។

កូន​អកត្តញ្ញូ​សងគុណឪពុក​ដោយដំបងប្ញស្សី​យ៉ាងចាស់​ដៃ​ ឪពុកប្តឹង​សមត្ថកិច្ច​

Posted: 25 Feb 2013 10:58 PM PST

កូន​អកត្តញ្ញូ​សងគុណឪពុក​ដោយដំបងប្ញស្សី​យ៉ាងចាស់​ដៃ​ ឪពុកប្តឹង​សមត្ថកិច្ច​
ខេត្តបាត់​ដំបង  ៖ សមត្ថកិច្ចស្រុក​បាណន់បានឃាត់ខ្លួន​បុរសម្នាក់កសាងសំណុំ​រឿងបញ្ជូនទៅ​តុលាការ ក្រោយ​ពីបុរស​នេះ​ប្រើ​ហិង្សា​​ដោយ​ដំបងប្ញស្សីវាយ​ទៅលើឪពុក និងប្អូនប្រុសរបស់​ខ្លួន បណ្ដាលឲ្យរងរបួស កាល​ពីល្ងាចថ្ងៃទី​២៤ កុម្ភៈ ​២០១៣ នៅភូមិ​ឆក​ពោធិ៍ ឃុំឈើ​រទាល ស្រុកបាណន់ ខណៈ​បុរសនេះស្ថិត​ក្នុងស្ថានភាព​ស្រវឹងខួបគ្មាន​ពេលស្វាង ។

ហាងខារ៉ាអូខេ​ពីរឈ្លោះ​ប្រកែកគ្នា​រឿងហៅ​ភ្ញៀវ​ចូល​ច្រៀង​របួសមេការ​ម្នាក់

Posted: 25 Feb 2013 10:46 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ហាងខារ៉ាអូខេ ណាវី១៦៨ និងខារ៉ាអូខេរាត្រីពណ៌មាស មានទីតាំងនៅជិតគ្នា​ បានឈ្លោះប្រកែករឿង​ដណ្តើម​ភ្ញៀវគ្នា​រហូតបង្កឲ្យនារីជាមេការខារ៉ាអូខេណាវី១៦៨ រងរបួសរយះជើងខាងឆ្វេង និងរយះស្មាខាងស្តាំ សន្លប់ស្តូកស្តឹងត្រូវថៅកែដឹក​តាមរថយន្តយកទៅ​ព្យាបាលនៅគ្លីនិកឯកជន ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៦​ កុម្ភៈ ២០១៣ នៅ​

ឈើ​គ្រញូង​112​ដុំ​ត្រូវ​ចាប់​យក​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ត្បែង​មាន​ជ័យ​

Posted: 25 Feb 2013 10:45 PM PST

ឈើ​គ្រញូង​112​ដុំ​ត្រូវ​ចាប់​យក​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ត្បែង​មាន​ជ័យ​
ខេត្ត​ព្រះ​វិហារ​ ៖ ឈើ​គ្រញូង​ចំនួន​១១២​ដុំ​ ដែល​ដឹក​តាម​រថ​យន្ត​កាម​រី​ តូច​ៗ​ជា​ច្រើន​គ្រឿង​ ត្រូវ​សមត្ថ​កិច្ច​ផ្នែក​​រដ្ឋ​បាល​ព្រៃ​ឈើ​ត្បែង​មាន​ជ័យ​ ​ឡោម​ព័ទ្ធ​ចាប់​បាន​កាល​ពី​ព្រលប់​ថ្ងៃ​ទី​២៣​ កុម្ភៈ​ កន្លង​មក​នេះ​ ។ ការ​ស្ទាក់​ចាប់​ឈើ​គ្រញូង​នេះ​ ប្រ​ហែល​ជា​ប្រើ​នុយ​តូច​ពេក​ទើប​ធ្វើ​ឱ្យ​បែក​ការ​ណ៍​ ក៏​ឈាន​ដល់​ការ​ឡោម​ព័ទ្ធ​ស្ទាក់​ចាប់​ប្រៀប​ដូច​សមរ​ភូមិ​ប្រ​យុទ្ធ​មួ​យ​ ដែល​ពេល​នោះ​រថ​យន្ត​ល្មើស​ដឹក​

សាំងយ៉ុង​ព​ន្លះ​ម៉ូតូណៃ​ហត​ពេញទំហឹង​ស្លាប់ម្នាក់

Posted: 25 Feb 2013 10:43 PM PST

សាំងយ៉ុង​ព​ន្លះ​ម៉ូតូណៃ​ហត​ពេញទំហឹង​ស្លាប់ម្នាក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារតែរថយន្តប្រភេទទេសចរណ៍​១២កៅអីមួយគ្រឿង​ដឹកភ្ញៀវទេស ចរ បរទេសបើក​បុក​ពេញទំហឹង ក្នុងខណៈពេលកំពុងបើកបរ​បញ្ច្រាសទិស​គ្នា ហើយ​ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្ក បាន រត់គេចខ្លួនបាត់ស្រមោល​ចោលរថយន្ត ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ​នេះបានកើតឡើងនៅវេលាម៉ោង៥​ និង១០នាទី ព្រឹកថ្ងៃទី

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៦ កុម្ភៈ ២០១៣

Posted: 25 Feb 2013 10:37 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៦ កុម្ភៈ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ជួប​តាម​ទូរស័ព្ទ​​សង្ស័យ​គេ​រំលោភ​ឪពុក​ និង​ម្តាយ​មីង​ផ្អើល​ឆោឡោ​​​ហៅ​​ប៉ូលិស​ឱ្យ​ជួយ​

Posted: 25 Feb 2013 10:35 PM PST

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ
ក្រុងប៉ោយប៉ែត ៖ ​ហេតុ​ការណ៍​ភ្ញាក់​​ផ្អើល​មួយ​បាន​កើត​ឡើងកាលពី​វេលា​ម៉ោង​​ជាង​១១​យប់​ថ្ងៃទី​២៤ កុម្ភៈ ​២០១៣ ​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយប៉ែត ​ខណៈ​​បុរស-​ស្ត្រី​២​នាក់​រត់​រក​គេ​ឯង និង​ប៉ូលិស​ឱ្យ​ជួយ​ដោយ​អះអាង​ថា ​កូន​និង​ក្មួយ​របស់​​ពួក​គាត់​​បាត់​មិន​ទាន់​ឃើញ​មក​​ដល់​ផ្ទះ​នៅពេល​ជួល​គេ​ឱ្យ​នាំ​​ឆ្លង​ព្រំ​ដែន​​ពី​ប្រទេស​ថៃ​តាម​ច្រក​របៀង​វេលា​យប់​ ព្រោះ​​ព្រំ​ដែន​បិទទ្វារ​ឆ្លង

ដេវីដ ប្រាយ ចង់​បាន​ការ​ប្រ​កួត​សង​សឹក​តូនី ថំ​សុន​

Posted: 25 Feb 2013 10:32 PM PST

ដេវីដ ប្រាយ​ត្រូវ​អាជ្ញា​កណ្តាល​រាប
កីឡាករ​ប្រ​ដាល់​ទម្ងន់​ធ្ងន់​អង់​គ្លេស​ដេវីដ ប្រាយ ​បាន​បញ្ជាក់​ថា ខ្លួន​ចង់​​ឡើង​សង្វៀន​ប្រ​កួត​ជា​លើក​ទី​២​ជា​មួយ​កីឡាករ​អា​មេរិក​តូ​នី ថំ​សុន​ បើ​ទោះ​ជា​ការ​ប្រ​កួត​នោះ​ធ្វើ​នៅ​អា​មេរិក​និង​​បាន​តម្លៃ​ខ្លួន​ទាប​ក្តី ។ ដេវីដ​ប្រាយ ​វ័យ​២៩​ឆ្នាំ​ បាន​បាត់​បង់​ឯតទគ្គកម្ម​ប្រ​កួត​១៥​លើក​មិន​ដែល​ចាញ់​របស់​ខ្លួន​ បន្ទាប់​ពី​សន្លប់​ក្រោម​​កណ្តាប​់​ដៃ​ថំ​សុន ​ក្នុង​ទឹក​ទី​២​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​ប្រ​ទេស​អង់​

ឌ្រីម​សេ​១២៥ បើក​ឆ្លង​ផ្លូវ​បុក​ម៉ូតូ​​សង់​កូរ៉េ​សណ្តោង​រទេះ​លក់​​ងាវ​របួស​ធ្ងន់-ស្រាល​៣​នាក់

Posted: 25 Feb 2013 10:30 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​២​នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​​ដេក​ដួលក្នុង​ថ្លុក​ឈាម​​ និង​ស្ត្រី​ម្នាក់​ទៀត​របួស​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរា​ចរណ៍​​មួយ​​បង្ក​ឡើង​ដោយ​ម៉ូតូ​សេ​១២៥ ​ពណ៌ខ្មៅ ​ស៊េរី​២០០៥ មួយ​គ្រឿង​​បើក​ដោយ​បុរស​ម្នាក់​​បាន​​​បើក​ឆ្លង​​ផ្លូវ​​ទៅ​បុក​ម៉ូតូ​សង់​កូរ៉េ ​សណ្តោង​រទេះ​លក់​​ងាវ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​​ ចំពី​មុខ​ពេញទំហឹង​​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង កាល​ពីវេលា​ម៉ោង​​១០​និង​២០​នាទី​យប់​ថ្ងៃទី​២៥

អីុស្រាអែល​​ខ្លាច​​ផ្ទុះ​​​INTIFADAថ្មី​មួយ​

Posted: 25 Feb 2013 10:30 PM PST

ប៉ះទង្គិច​គ្នា​នៅស៊ីស​ហ្ស៊ក​ដានី
ការ​ស្លាប់​​​របស់​អ្នក​ទោស​​​ប៉ាឡេស្ទីន​​​ម្នាក់​​ក្នុង​ពន្ធនាគារ​​​​អីុស្រា​អែល​មួយ​នៅបន្ត​កើត​​​មាន​ភាព​តាន​តឹង​​ខ្លាំង​ទៀត​នៅ​តំបន់​​​ស៊ីស​ហ្ស៊ក​ដានី​​​របស់​ប៉ាឡេស្ទីន​​​​​កាល​ពី​ចុង​សប្តាហ៍​​កន្លង​មក​នេះ​​ដោយ​នៅ​ទី​នោះ​មាន​​​ផ្ទុះ​ឧប្បត្តិហេតុ​​​នានា​​រវាង​​ពួក​បាឡេ​ស្ទីន​​ និង​កង​ទាហាន​​អីុស្រា​អែល​​​ញ៉ាំង​​​ឱ្យ​អីុ​ស្រា​អែល​​​មានការ​បារម្ភ​​ខ្លា​ច​ថា​រឿង​​នេះ​ជា​ការ​ចាប់​ផ្តើម​​​​INTIFADA ​ថ្មីមួយ​របស់​ពួក​បា៉​ឡេ​ស្ទីន​ ។

ម៉ូតូ​សេ​125​គេច​ជង្ហុក​បុក​ម៉ូតូ​គុប​ជ្រុង​ដួល​រង​របួស​ទាំង​ពីរ​នាក់​

Posted: 25 Feb 2013 10:30 PM PST

ម៉ូតូ​សេ​125​គេច​ជង្ហុក​បុក​ម៉ូតូ​គុប​ជ្រុង​ដួល​រង​របួស​ទាំង​ពីរ​នាក់​
រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សេ​១២៥​ ពណ៌​ខ្មៅ​បើក​បរ​ដោយ​យុវជន​ម្នាក់​ គេច​ជង្ហុកក៏​​ជ្រុល​ទៅ​បុក​ម៉ូតូ​គុប​ជ្រុង​៩០​ ពណ៌​ទឹក​សមុទ្រ​ចំ​ពី​មុខ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​អ្នក​បុក​ដួល​សន្លប់​មួយ​សន្ទុះ​ អ្នក​បើក​ម៉ូតូ​គុប​ជ្រុង​អត់​ពាក់​មួក​សុវត្ថិ​ភាព​ដួល​បែក​មុខ​បែក​មាត់​ហូរ​ឈាម​ក​ក្លាក់​ ។​ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៤​ កុម្ភៈ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣​ ក្នុង

ឡិច​ស៊ីស​ធុន​470​ស្រវឹង​បោះ​ពួយ​បុក​រនាំង​ដែក​បាក់​11​ផ្ទាំង​ ចាប់​បាន​នៅ​សង្កាត់​ភ្នំពេញ​ថ្មី

Posted: 25 Feb 2013 10:15 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖ រនាំងដែក​ចែក​ទ្រូង​ផ្លូវ​ចំនួន​១១​ផ្ទាំង​ត្រូវ​បាន​បាក់​ដួល​ពេញ​ផ្លូវ​ ដោយ​សារ​រថយន្ត​ឡិច​ស៊ីស​ 470 ពណ៌​ស្ករ​មួយ​គ្រឿង​ ជិះ​គ្នា​៤​នាក់​ ក្នុងនោះ​មាន​ស្ត្រី​៣​នាក់​បើក​បរ​​ដោយ​បុរស​ស្រវឹងជោក​ជាំ​ម្នាក់​ បានបោះ​ពួយ​ទៅ​បុក​រនាំង​ដែក​ចែក​ទ្រូង​ផ្លូវ​ពេញ​​ទំហឹង​កាល​ពី​វេលា​ម៉ោង​១​និង​៣៥​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៥​ កុម្ភៈ​ តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ ទល់​មុខ​មណ្ឌល

ព្រែក​ភ្នំល្ងៀង​ដែល​មន្ត្រី​ជល​ផល​ធ្លាប់​លែង​កូន​ត្រី​ពី​មុន​ត្រូវ​រីង​ស្ងួត​

Posted: 25 Feb 2013 10:00 PM PST

ព្រែក​ភ្នំល្ងៀង​ដែល​មន្ត្រី​ជល​ផល​ធ្លាប់​លែង​កូន​ត្រី​ពី​មុន​ត្រូវ​រីង​ស្ងួត​
​ខេត្ត​កំពត ៖​ ព្រែក​ភ្នំល្ងៀង​ ដែល​ឆ្លង​កាត់​ភូមិ​សាស្ត្រ​៣ឃុំ​ គឺឃុំ​ស្តេច​គង់​ខាង​លិច​ ឃុំ​ស្តេច​គង់​ខាង​ត្បូង​ ឃុំ​ស្តេច​គង់​ខាង​ជើង​ ក្នុង​ស្រុក​បន្ទាយ​មាស​ និង​មាន​ប្រវែង​ប្រមាណ​៣គីឡូ​ម៉ែត្រ​ ជា​ព្រែកមួយ​​មាន​សារសំខាន់​ណាស់​ ព្រោះ​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​គ្រួសារ​ត្រូវ​ការ​ទឹក​ពី​ព្រែក​នេះ​យក​ទៅ​ប្រើ​ប្រាស់​ និង​រក​ម្ហូប​អាហារ​ ត្រី​សាច់​ ជា​លក្ខណៈ​គ្រួសារ​ជា​ប្រចាំ​ ។

ម៉ូតូ​4គ្រឿង​បុក​ដួល​គរ​លើ​គ្នា​របួស​8នាក់​ម៉ូតូ​1គ្រឿង​បើកគេច​​សង្ស័យ​អ្នក​បង្ក​

Posted: 25 Feb 2013 09:45 PM PST

ម៉ូតូ​4គ្រឿង​បុក​ដួល​គរ​លើ​គ្នា​របួស​8នាក់​ម៉ូតូ​1គ្រឿង​បើកគេច​​សង្ស័យ​អ្នក​បង្ក​
រាជធានីភ្នំពេញ ៖​ ម៉ូតូ​វ៉េវអាល់ហ្វា​ ពណ៌​ក្រហម​ ជិះ​គ្នា​៣​នាក់​ បើក​ទៅ​ទាក់​ដៃ​ចង្កូត​ជា​មួយ​ម៉ូតូ​សេ១២៥​ ស៊េរី​២០១៣​ ពណ៌​ខ្មៅ​ ជិះ​គ្នា​២នាក់​ បណ្តាល​ឱ្យ​ដួល​របួស​ធ្ងន់​ម្នាក់​ ស្រាល​ម្នាក់​ ហើយម៉ូតូ​ទាំង​២នោះ​បាន​​ទៅ​បុក​ដួល​គរ​លើ​ម៉ូតូ​២គ្រឿង​ទៀត​របួស​ធ្ងន់​ម្នាក់​ ។ ក្រោយ​ពេល​កើតហេតុ​ស្ត្រី​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ ជា​អ្នក​ជិះ​ម៉ូតូ​បង្ក​​បាន​លើក​ម៉ូតូ​ជិះ​​យក​ទៅ​​ទុក​នៅ​ផ្ទះ​ នៅ​សល់​តែ​ស្ត្រី​២នាក់​​

ជនជាតិ​រុស្សី​ បើក​រថយន្ត​លឿន​ដូច​ហោះ​កៀរ​ម៉ូតូ​រងរបួស​ធ្ងន់​ម្នាក់​

Posted: 25 Feb 2013 09:30 PM PST

ជនជាតិ​រុស្សី​ បើក​រថយន្ត​លឿន​ដូច​ហោះ​កៀរ​ម៉ូតូ​រងរបួស​ធ្ងន់​ម្នាក់​
ខេត្តព្រះសីហនុ ៖​ យុវជន​ម្នាក់បាន​​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​ ក្នុង​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​ជនជាតិ​រុស្សី​ម្នាក់​ បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​កៀរ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​យុវជន​អ្នក​បើក​បរ​ម៉ូតូ​ដួល​ត្រឡប់​ត្រឡិន​រង​របួស​ធ្ងន់​ ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ ។​ ហេតុ​ការណ៍​នេះ​ កើត​​ឡើង​កាល​ពី​វេលា​ម៉ោង​១រសៀល​ ថ្ងៃ​ទី​២៤​ កុម្ភៈ​ នៅ​តាម​បណ្តោយ​វិថី​

ជនជាតិ​រុស្សី​ បើក​រថយន្ត​លឿន​ដូច​ហោះ​កៀរ​ម៉ូតូ​រងរបួស​ធ្ងន់​ម្នាក់​

Posted: 25 Feb 2013 09:30 PM PST

ជនជាតិ​រុស្សី​ បើក​រថយន្ត​លឿន​ដូច​ហោះ​កៀរ​ម៉ូតូ​រងរបួស​ធ្ងន់​ម្នាក់​
ខេត្តព្រះសីហនុ ៖​ យុវជន​ម្នាក់បាន​​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​ ក្នុង​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​ដោយ​ជនជាតិ​រុស្សី​ម្នាក់​ បើក​រថយន្ត​ក្នុង​ល្បឿន​លឿន​កៀរ​ម៉ូតូ​មួយ​គ្រឿង​បណ្តាល​ឱ្យ​យុវជន​អ្នក​បើក​បរ​ម៉ូតូ​ដួល​ត្រឡប់​ត្រឡិន​រង​របួស​ធ្ងន់​ ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ ។​ ហេតុ​ការណ៍​នេះ​ កើត​​ឡើង​កាល​ពី​វេលា​ម៉ោង​១រសៀល​ ថ្ងៃ​ទី​២៤​ កុម្ភៈ​ នៅ​តាម​បណ្តោយ​វិថី​

ស្ថាប​នា​​​ផ្លូវ​បេតុង​​មួយខ្សែ​​រំដោះ​ចរាចរ​ស្ពាន​ភូមិ​ម័ល​ចំការ​ដូង​​ និង​ស្ពាន​​ស្ទឹង​មាន​ជ័យ​

Posted: 25 Feb 2013 09:15 PM PST

ស្ថាប​នា​​​ផ្លូវ​បេតុង​​មួយខ្សែ​​រំដោះ​ចរាចរ​ស្ពាន​ភូមិ​ម័ល​ចំការ​ដូង​​ និង​ស្ពាន​​ស្ទឹង​មាន​ជ័យ​
រាជ​​ធានីភ្នំពេញ​ ៖ ​សាលា​រាជ​​ធានី​ភ្នំពេញ​កាល​​ពី​ថ្ងៃសៅរ៍ ​ទី​២៣ កុម្ភៈ​ ​​២០១៣​ បាន​​ធ្វើ​​ពិធី​​​បើក​ការ​ដ្ឋាន​​ស្ថាប​នា​ផ្លូវ​​បេតុង​​មួយខ្សែ​ភ្ជាប់​​​ពី​ផ្លូវ​ចំការ​ដូង​វាង​ចូល​​តាម​ភូមិ​​សំបូរ​ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ (កាត់​តំបន់​​បឹង​​តាម៉ាត) ​ទៅ​ភ្ជាប់​​​​និង​ផ្លូវ​លេខ​​៣៧១ ដើម្បី​រំដោះ​ចរាចរ​​នៅ​តំបន់​​​ស្ពាន​​​ភូមិម័ល​​​ចំការ​ដូង​ និង​ផ្លូវ​​ឬ​ស្ពាន​ស្ទឹង​មាន​ជ័យ​​ដែលតែង​មាន​​​ការ​កក​ស្ទះ​​ស្ទើរ​រាល់​ថ្ងៃ​នោះ ។

សាកលវិទ្យាល័យ​អាស៊ី​ អឺរ៉ុប ​យកចិត្ត​ទុក​ដាក់​​លើ​វិស័យ​បច្ចេក​វិទ្យា​

Posted: 25 Feb 2013 09:00 PM PST

រាជ​ធានីភ្នំពេញ ​៖ ​សាក​លវិទ្យាល័យ​អាស៊ី​អឺរ៉ុប ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុងការចូល​​សមា​ហរណ​កម្ម​អាស៊ាន ​ក្នុងឆ្នាំ​២០១៥ ​ខាងមុខ​នេះ ដោយ​បាន​រៀបចំ​កម្ម​វិធី​សិក្សា ​​និង​បង្កើន​ជំនាញ​បន្ថែម​​ជា​ច្រើន​​ទៀត ​ជាពិសេស​ ​ផ្នែក​បច្ចេក​​វិទ្យា ​ដើម្បី​​​ឆ្លើយ​តប​ទៅនឹង​ទី​ផ្សារការងារ​នាពេល​បច្ចុប្បន្ន ។ ម្យ៉ាង​វិញទៀត​ ​សាកល​វិទ្យា​​ល័យ បាន​យក​ចិត្ត​ទុក​ដាក់​ក្នុងការ​ពង្រីក​ចំណេះ​ដឹង​ដល់​

រថយន្ត​​ហ៊ីយ៉ាន់ដាយ​​ចុះសាឡាងរអិលធ្លាក់ទឹក

Posted: 25 Feb 2013 08:07 PM PST

រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាកហ៊ីយ៉ាន់ដាយ​​ ពណ៌ខៀវមួយគ្រឿង ​បានបើកចុះ​សាឡាង​កំពង់​ដរ​ស្វាយជ្រុំ ចាប់​ហ្វ្រាំង​មិនស៊ី​ធ្វើ​ឱ្យ​រអិល​ធ្លាក់ទឹក ​ទន្លេមេគង្គ​​បណ្តាល​ឱ្យ​​បុរស​ជាឪពុក​រងរបួស​ដាច់​ស្លឹកត្រចៀក​ខាងស្តាំ កាលពីវេលាម៉ោង​១០ និង​១០នាទី​ព្រឹកថ្ងៃទី​២៦ កុម្ភៈ ២០១៣ នៅចំណុច​​កំពង់ដរ​​ស្វាយជ្រុំ​​ខាងលិច ​ស្ថិតក្នុងសង្កាត់​ជ្រោយចង្វា ​ខណ្ឌប្ញស្សីកែវ ។ បុរស​ដែល​បើក​រថយន្ត​

ប្រទេស​ចិន​​ដំឡើងថ្លៃ​ប្រេង​ឥន្ធនៈ​​ជា​លើកដំបូង​​​នៅក្នុង​ឆ្នាំ​នេះ​

Posted: 25 Feb 2013 08:03 PM PST


កាល​ពី​​ថ្ងៃ​ចន្ទ​កន្លង​ទៅ ​ប្រទេស​ចិន​​​បាន​ដំឡើង​​ថ្លៃ​ប្រេង​ឥន្ធនៈ​​​ដែលកំណត់​​​ដោយ​រដ្ឋា​ភិបាល​​ជា​លើកដំបូង​​​នៅក្នុង​ឆ្នាំ​នេះ ដើម្បី​ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​ពីការ​​ផ្លាស់​ប្តូរ​​​តម្លៃ​​ប្រេង​ឆៅ​​នៅ​លើ​ទី​ផ្សារ​​​ពិភព​លោក ។​យោង​តាម​​​គណៈ​​កម្មាធិការ​​​​អភិវឌ្ឍន៍​​ និង​កំណែ​ទម្រង់​​ជាតិ​បាន​​ឱ្យដឹង​ថា ​តម្លៃ​ប្រេង​សាំង​​​នឹង​កើន​​៣,៥%​ដល់​៨.៨៣០​យាន់​​(១.៤១៦​ដុល្លារ)​ក្នុង​មួយ​​តោន​ ខណៈ​ដែល​តម្លៃ​​ប្រេង​ម៉ាស៊ូត​​នឹង​

បុរស​កើត​ជំងឺ​​ផ្តាសាយ​​បក្សី​នៅ​ស្រុក​ស្ទឹង​ត្រង់​ស្លាប់​ហើយ​

Posted: 25 Feb 2013 07:59 PM PST

ខេត្ត​​កំពង់ចាម ៖ បុរសម្នាក់​ឈ្មោះ​​ធឿន ឌឿន ​អាយុ​៣៥​ឆ្នាំ ​រស់​នៅភូមិ​ក្បាល​អូរ ឃុំ​មេសជ្រៃ ​ស្រុក​ស្ទឹង​ត្រែង បាន​​ឆ្លង​នូវ​ជំងឺ​ផ្តាសាយ​បក្សី​ពេល​នេះ​ស្លាប់​បាត់​បង់​ជីវិត​ហើយ​កាល​ពីវេលា​ម៉ោង​​១១​និង​៤៥​នាទី​យប់​ថ្ងៃទី​២៥ កុម្ភៈ ២០១៣ ​នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ​រាជធានីភ្នំពេញ។ សូម​បញ្ជាក់​ថា បុរស​ខាងលើ​មាន​អាការ​ក្តៅ​ត្រជាក់​មិន​ស្រួល​ខ្លួន​​ បន្ទាប់​ពី​គាត់​ធ្វើ​​ទា​២​ក្បាល​ដែល​​​ងាប់ ​ដើម្បី​​ចំអិន​អាហារ​សម្រាប់​ទទួល​

ប្តីជាប់គុក​ និងទារ​សំណង​១៦ម៉ឺន​ដុល្លារ​រឿង​ឆេះ ស្ថានីយប្រេង​នៅបាកាន

Posted: 25 Feb 2013 07:58 PM PST

ប្តីជាប់គុក​ និងទារ​សំណង​១៦ម៉ឺន​ដុល្លារ​រឿង​ឆេះ ស្ថានីយប្រេង​នៅបាកាន
ខេត្តពោធិ៍សាត់ ៖ ករណី​ភ្លើងឆេះ​ស្ថានីយប្រេង​នៅស្រុកបាកាន កាលពី​ខែកញ្ញា ឆ្នាំ​២០១២ កន្លងមកនេះ តុលា​ការ​បានចាប់ប្តី​ដាក់គុក​ដោយសារ​គ្មាន​លុយ១៦ម៉ឺន​ដុល្លារ សងផ្ទះ​ប្រជាពលរដ្ឋ២​គ្រួសារ ដែល​ជាដើមបណ្តឹង ។ ​អ្នកស្រី​ងួន ចាន់ស៊ី ជាប្រពន្ធ​បានរៀប​រាប់​ប្រាប់​កោះសន្តិភាពថា អគ្គិភ័យ​ដែលកើតឡើង​នោះ​មិនមែនគ្រួសារ​គាត់​ជា​អ្នកបង្កឡើង​ទេ ព្រោះ​​ស្ថានីយ​​ប្រេង​​ផ្ទុះ និង

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!