Koh Santipheap Daily

Koh Santipheap Daily


ស្ត្រី​អាមេរិក​មិន​កាត់​សក់​រយៈ​ពេល25​ឆ្នាំ

Posted: 24 Feb 2013 11:52 PM PST

ស្ត្រី​អាមេរិក​មិន​កាត់​សក់​រយៈ​ពេល25​ឆ្នាំ
ស្ត្រី​ស្រឡាញ់​ងប់​នឹង​សក​់​វែង​ខ្លួន​​ឯង​ជន​ជាតិ​អាមេរិក​ឈ្មោះ អាស្សា អាយុ​៤៧​ឆ្នាំ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នា​ង​មិន​បាន​កាត់​សក់​​អស់​​ពេល​​២៥​ឆ្នាំ​មក​ហើយ​ៗនៅ​ពេល​នេះ​នាង​បណ្តុះ​សក់​​ឱ្យ​កាន់​តែ​វែង​ជាង​មុន​ថែម​ទៀត ។​​សក់​ប្រវែង​​៦,​៣៤​​មែ៉ត្រ​​របស់​​នាង​អាស្សា​ត្រូវ​ប្រើ​សា​ប៊ូ​​កក់​អស់​​២៤​ដប ក្នុង​មួយ​ខែ​​​​ដើម្បី​សម្អាត​​គ្រប់​កន្លែង​​ទាំង​អស់ ហើយ​នៅ​ពេល​​ត្រូវ​​ទឹក​សើម​សក់​នេះ​មាន​ទម្ងន់​ដល់​ទៅ​

តាកូម៉ា​ស្រវឹង​ធ្លាក់​ភ្នែក​បើក​បុក​របាំង​ថ្ម​ចែក​ផ្លូវ​បាក់​៤​កង់​

Posted: 24 Feb 2013 11:52 PM PST

រថយន្ត​បង្ក​ហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់ស្ថិត​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកខ្លួន​​បានបើក​រថយន្តមួយ​គ្រឿង​ម៉ា​ក​តាកូម៉ា ចេញ​ពីខួប​​កំណើត​មិត្ត​ភក្តិ​នៅ​​ក្រុង​​តាខ្មៅ ឆ្ពោះឡើង​មករាជ​​ធានី​ភ្នំពេញ បាន​រេចង្កូត​បុករបាំង​ថ្មចែក​ផ្លូវ នៅចំណុច​​ខាងជើង​វត្តចា​ក់អង្រែ​ក្រោម ក្នុងសង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមាន​​ជ័យ បណ្តាល​ឲ្យរបាំង​ថ្ម​​៤​ក​ង់​ត្រូវ​បាក់បែក និង​ក្បាលរថយន្ត​គាប​​ជាប់​នឹង​របាំងថ្ម​ទៅមុខ​លែង​រួច កាលពី​វេលា​

មិន​មាន​ជំងឺ​ផ្តាសាយ​បក្សី​រីករាលដាល​ដល់​តំបន់​ផ្សេងៗទៀត​​ទេ​នៅកំពង់ចាម

Posted: 24 Feb 2013 11:48 PM PST

មិន​មាន​ជំងឺ​ផ្តាសាយ​បក្សី​រីករាលដាល​ដល់​តំបន់​ផ្សេងៗទៀត​​ទេ​នៅកំពង់ចាម
រាជ​ធានីភ្នំពេញ ៖ ក្រោមការយក​ចិត្តទុកដាក់ពីសំណាក់​អាជ្ញាធរខេត្ត​ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ​ក្នុងវិធានការទប់​ស្កាត់នឹង​ជំងឺ​ផ្តា​សាយ​បក្សី ដែល​បានផ្ទុះឡើង​ចំនួន២កន្លែង នៅក្នុងភូមិតាឡៃ ឃុំគរ ស្រុក​ព្រៃឈរ និងនៅភូមិក្បាល​អូរ ឃុំមេសជ្រៃ ស្រុកស្ទឹង​ត្រង់​ រហូត​មកដល់ព្រឹកថ្ងៃទី​២៥ កុម្ភៈ ២០១៣ នេះ មិនបានរីករាល​ដាលឆ្លងទៅតំបន់​ផ្សេងៗទៀតឡើយ ព្រោះតែ​ចុះយុទ្ធនា​

ជិះ​ម៉ូតូ​យក​មក​លក់​ត្រូវ​រថយន្ត​​បុក​រង​របួស​ធ្ងន់​សន្លប់​៤​នាក់​

Posted: 24 Feb 2013 11:36 PM PST

ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​
ខេត្ត​​កំពង់​​ចាម​ ៖ គ្រោះថ្នាក់​ចរាចរណ៍​​បានកើត​មាន​​ជាញឹក​ញាប់​នៅតំបន់​ត្រើយ​ខាងកើត ទន្លេ​មេគង្គ និង​តែងតែឆក់​យកអាយុ​ជីវិត​មនុស្ស​ មាន​​ស្លាប់ និងរបួស​ជាហូរ​ហែ ជាក់​ស្តែង​កាល​ពីវេលា​ម៉ោង​​១២​និង១០​​នាទីថ្ងៃត្​រង់ ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៣ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៧ ស្ថិត​​​ក្នុង​​​ភូមិ​ទួល​​វិហារ ឃុំជីរោទ៏​ទី២ ស្រុក​ត្បូង​​ឃ្មុំ មាន​ក​រណី​គ្រោះថ្នាក់​ចរាចរណ៍​​បាន​កើត​ឡើង​រវាង​រថយន្ត​តូយូតា​១បាំង​

ក្មេងប្រុសអាយុ​13​​​ឆ្នាំ​យក​រថយន្តឪពុកបើកចេញពី​អ៊ីតាលី​ទៅ​ប៉ូ​ឡូញ

Posted: 24 Feb 2013 11:33 PM PST

​
​​ប៉ូលិសអីុតាលី​និយាយថា ក្មេង​​ប្រុស​​អាយុ​១៣​ឆ្នាំ​ម្នាក់​ដែល​រស់​នៅ​ក្នុង​​​ប្រទេស​​អីុតា​លី​ជាមួយ​ឪពុក​ម្តាយ​ចិញ្ចឹម​​បាន​​យក​​រថយ្ត​ម៉ាក​មែ​សឺ​ដេស​​​របស់​ឪពុក​បើក​​បាន​​ចម្ងាយ​​ជាង​៨០០​គីឡូ​ម៉ែត ឆ្លងកាត់ប្រទេស​នៅអឺរ៉ុប​ដើម្បី​ទៅ​ចូល​រួម​ក្នុង​កម្ម​វិធី​ខួប​កំណើត​​របស់​​គ្រួសារ​​ខ្លួន​នៅ​ប្រទេស​ប៉ូឡូញ ។

កាមរី​គូទ​ស្វិត​ដេញប្រមាញ់​រថយន្ត​ដឹក​ជន្លង់​ម្រេច​បុក​ម៉ូតូ​របួស​2​នាក់​

Posted: 24 Feb 2013 11:30 PM PST

កាមរី​គូទ​ស្វិត​ដេញប្រមាញ់​រថយន្ត​ដឹក​ជន្លង់​ម្រេច​បុក​ម៉ូតូ​របួស​2​នាក់​
ខេត្ត​ក្រចេះ​ ៖ បុរស​ពីរ​នាក់​បាន​រង​របួស​ធ្ងន់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ បង្ក​ឡើង​ដោយ​រថយន្ត​កាមរី​គូទស្វិត​ដេញ​ប្រមាញ់​រថយន្ត​ដឹក​ជន្លង់​ម្រេច​ទៅ​បុកម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​​ចំពី​មុខពេញទំហឹង​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​នោះ​រងរបួស​កាល​ពីវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៣​ កុម្ភៈ នៅ​លើ​ផ្លូវ​ជាតិ​លេខ​៧​ ក្បែរ​ទី​ប្រជុំជន​ស្រុកស្នួល​ ក្នុង​ឃុំ​ស្នួល​

ម៉ុង​សាយ​រាំញាក់​បទហ្គាំងណាំស្តាយ (មានវីដេអូឃ្លីប)

Posted: 24 Feb 2013 11:29 PM PST

គួរ​ឱ្យ​ចង់សើច​ផង​ដែរ នៅពេលដែល​យើងបាន​ឃើញម៉ុងសាយ​រាំឡក ញាក់មុខ​​គ្រវីគូទបទ​ហ្គាំង​ណាំស្តាយ​... ទស្សនា​ទាំងអស់គ្នា...៕

បោះ​ឆ្នោត​ជ្រើស​រើស​សភា​ថ្មី​អីុ​តាលី​

Posted: 24 Feb 2013 11:25 PM PST

 ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ
​​ពល​រដ្ឋ​​អីុ​តាលី​បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​សភា​ថ្មី​​កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ដែល​ជា​ការ​នាំ​ទៅ​រក​ការ​បង្កើត​រដ្ឋា​ភិបាល​ថ្មី​មួយ​ដែល​នឹង​បញ្ចប់​វិបត្តិ​នយោបាយ​មួយ​ក្នុង​ប្រទេស​នោះ​ដែល​ប៉ះ​ពាល់​ដល់​ទីផ្សារ​ពិភព​លោក​ និង​បណ្តា​ដៃ​គូ​អឺរ៉ុប ។ពល​រដ្ឋ​អីុ​តាលី​ជាង​៥០​លាន​នាក់​មាន​សិទ្ធិ​បោះ​ឆ្នោត​ ក៏​ប៉ុន្តែ​អត្រា​អ្នក​ចូលរួម​អាច​មាន​ក្រោម​៨០​% ដែល​កត់​សម្គាល់​ឃើញ​ក្នុង​​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​

​ស្រវឹង​បើកម៉ូតូ​បញ្ច្រាស​ទិស​បុក​រថយន្ត​មន្ត្រីគយ​បាក់ជើង​១នាក់​ របួស២នាក់

Posted: 24 Feb 2013 11:19 PM PST

​ស្រវឹង​បើកម៉ូតូ​បញ្ច្រាស​ទិស​បុក​រថយន្ត​មន្ត្រីគយ​បាក់ជើង​១នាក់​ របួស២នាក់
ខេត្តព្រះសីហនុ ៖ យុវជនម្នាក់បានរងរបួសបាក់​ជើង​ឆ្វេង ​និង២នាក់​ទៀតរងរបួសមធ្យមក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​មួយ កាលពីវេលាម៉ោង​៩ និង៣៥នាទីយប់ថ្ងៃទី២៤​ កុម្ភៈ ​២០១៣ នៅចំណុចមុខក្លឹបកម្សាន្តអិុលវី ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះ​សីហនុ ដែលបង្កឡើងដោយ​ម៉ូតូរបស់យុវជនស្ទាវជិះបញ្ច្រាសទិសទៅបុក​រថយន្ត​មន្ត្រីគយ ។

ជួប​គ្រោះថ្នាក់​ចរាចរណ៍​​​​​នៅប្រទេស​ថៃ​របួស​ធ្ងន់​នាំ​មក​ព្យា​បាល​​នៅកម្ពុជា​

Posted: 24 Feb 2013 11:15 PM PST

ក្រុងប៉ោយ​ប៉ែត​ ៖ យុជ​ន​ម្នាក់​ត្រូវ​បាន​គេដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​​ពី​ប្រទេស​​​ថៃ​​មក​ព្យា​បាល​​​នៅ​មន្ទីរ​​​ពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែត​​កាល​ពី​រ​សៀល​ថ្ងៃទី២២​ កុម្ភៈ ​បន្ទាប់​ពី​​ជួប​ឧប្ប​ត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​បុក​នៅ​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​​ ប្រទេស​​​​ថៃ​ ហើយ​ព្យា​បាល​នៅ​​​​ប្រទេស​ថៃមិន​ជា ​​។ ​យុវ​ជន​រង​គ្រោះ​ឈ្មោះ​ចន​ យ៉ា​ អាយុ​១៧​ឆ្នាំ​​ ជា​កម្មករ​​នៅ​ផ្សារ​រុង​ក្លឿ និង​​​មាន​ទី​លំ​នៅ​​ភូមិ​

ផ្ទុះ​កំប៉ុង​ហ្គាស​របួស​មនុស្ស​៩​នាក់​នៅសង្កាត់​​ចោមចៅ​

Posted: 24 Feb 2013 11:12 PM PST

ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
រាជធានីភ្នំពេញ ៖ ​មនុស្ស​៩​នាក់​បា​ន​រង​របួស​ឆេះរលាក​រលួយ ​​ក្នុងហេតុការណ៍​​ផ្ទុះ​កំប៉ុង​ហ្គាស​ កាល​ពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃទី​២៥ ​កុម្ភៈ ​២០១៣ ​នៅ​ម្តុំ​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ ។ ​ទោះ​បី​បែប​ណា​ ហេតុ​ការណ៍​នេះ​ពុំ​បណ្តាល​ឱ្យ​ឆេះ​​ផ្ទះ​នោះទេ គ្រាន់តែ​ទ្រព្យ​សម្បត្តិ​នៅ​ខាង​ក្នុង​រង​ការ​ខូច​ខាត ហើយ​បន្ទាប់ពី​កើតហេតុ​ជន​រងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​

ម្ចាស់​កម្ម​វិធី​បង្កក់​កូន​និង​បក្ស​ពួក​ព្រួត​វាយ​ក្រុម​អ្នក​ភ្លេង​អ៊ក​កា​ដង់​

Posted: 24 Feb 2013 11:00 PM PST

ម្ចាស់​កម្ម​វិធី​បង្កក់​កូន​និង​បក្ស​ពួក​ព្រួត​វាយ​ក្រុម​អ្នក​ភ្លេង​អ៊ក​កា​ដង់​
ខេត្ត​ប៉ៃ​លិន​ ៖ សមត្ថ​កិច្ច​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​ បាន​ចាប់​ឃាត់​ខ្លួន​បុរស​២​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ កុម្ភៈ​ ពីបទ​ប្រើ​អំពើ​ហិ​ង្សា​និង​បង្ក​របួស​ស្នាម​ដោយ​ចេត​នា​ ដោយ​​នាំ​គ្នា​ ច្រ​បាច់​ក​ អ្នក​ចាក់​ធុង​បាស់ និង​អ្នក​លេង​អ៊​ក​កា​ដង់​ ព្រម​ទាំង​យក​កៅ​អី​ជ័រ​វាយ​ក្បាល​ បណ្តាល​ឱ្យ​​រង​របួស​ហូរ​ឈាម​ជោក​ខ្លួន​ ។​

ប្លន់​​លុយ​អ្នក​​លក់​បង្អែម​​តាម​ម៉ូតូ​​ត្រូវ​សមត្ថ​កិច្ច​​ក្របួច​ជាប់​

Posted: 24 Feb 2013 10:55 PM PST

ជនសង្ស័យ
ខេត្ត​ប៉ៃលិន ៖ ​ចោរ​ប្លន់ម្នាក់​​ប្រដាប់​ដោយ​​កាំភ្លើង​ខ្លី​ម៉ាក K54 អត់​គ្រាប់​​​បាន​ធ្វើ​​សកម្ម​ភាព​​​ប្លន់​​​អ្នក​​ជិះ​ម៉ូតូ​​លក់​​បង្អែម​​តាម​​ផ្លូវ​ត្រូវ​​សមត្ថ​កិច្ច​នគរបាល​​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​នៃស្នង​ការ​ដ្ឋាន​​នគរបាល​​ខេត្ត​ចាប់​​ឃាត់​​ខ្លួន និង​កសាង​​សំណុំរឿង​​បញ្ជូន​ទៅ​​កាន់​អយ្យ​​ការ​​អម​​សាលា​ដំបូង​​ខេត្ត ដើម្បី​ចាត់​​ការ​​​តាម​​ផ្លូវ​ច្បាប់ ។

រថយន្ត​២​គ្រឿង​​បុក​គ្នា​​លាន់​ដូច​រន្ទះ​​រង​ការ​ខូច​ខាត​

Posted: 24 Feb 2013 10:48 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ស៊េរី​​​​ទំនើប​​២​គ្រឿង​​​បាន​បើក​​បុក​គ្នា​លាន់​​ដូច​រន្ទះ​​​នៅ​ចំណុច​​ផ្លូវ​លេខ​​១៦៣ ​កែង​ផ្លូវ​​លេខ​៤៣២ ស្ថិត​ក្នុង​​សង្កាត់​ទួល​​ទំពូង​​ទី​១ ខណ្ឌ​ចំកា​រ​​មន ​កាល​ពីវេលា​​ម៉ោង​២​និង​​៣០​នាទី​​​រំលង​​អធ្រាត្រ​ឈាន​​ចូល​​ថ្ងៃ​​ទី​២៥ កុម្ភៈ ​២០១៣ ​បណ្តាល​ឱ្យ​​​រង​ការ​ខូច​ខាត​ទាំង​​សង​ខាង​ និង​ត្រូវ​បាន​​ម្ចាស់​រថយន្ត​​អូស​​យក​​ទៅ​ជួស​​ជុល​រៀង​ខ្លួន​​ដោយ​ពុំ​មាន​​ភាគី​ណា​​សង​ភាគី​ណា​​ឡើយ ។

រ៉ឺម៉ក​ម៉ូតូ​ជាប់​ហ្គារបោះ​ពួយ​បុក​ម៉ូតូ​1​គ្រឿង​ហោះ​ឡើង​របង​វត្ត​ទួល​សង្កែ

Posted: 24 Feb 2013 10:45 PM PST

រ៉ឺម៉ក​ម៉ូតូ​ជាប់​ហ្គារបោះ​ពួយ​បុក​ម៉ូតូ​1​គ្រឿង​ហោះ​ឡើង​របង​វត្ត​ទួល​សង្កែ
រាជ​ធានី​ភ្នំពេញ ៖ រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​ដែល​អ្នក​បើកប​រ​អះ​អាង​ថា​ ជាប់​ហ្គារ​បាន​បើក​បោះ​ពួយ​ហោះ​ទៅ​បុក​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០០៧​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1S-6562 មួយ​គ្រឿង​រួច​ហោះ​ឡើង​របង​វត្ត​ទួល​សុវណ្ណ​រ៉ាម​ហៅ​វត្ត​ទួល​សង្កែ កាល​ពីវេលាម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៣​ កុម្ភៈ​ នៅ​មុខ​វត្ត​ទួល​សង្កែ​ផ្លូវ​លេខ​៩០៧​ ក្នុង​ភូមិទួលសង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ ។​ ក្នុង​

ទាហាន​​ឆាដ​10​នាក់​​​ទៀត​ស្លាប់​នៅ​ភាគ​ឦសាន​​ម៉ាលី

Posted: 24 Feb 2013 10:41 PM PST

កង​ទាហាន​ឆាដ​នៅម៉ាលី
សេនាធិការ​​​ដ្ឋាន​កង​ទ័ព​ឆាដ​​រាយ​ការណ៍​​​កាល​ពីថ្ងៃទី​២៤ កុម្ភៈ​ថា ទាហា​ន​​១០​នាក់​​នៃកង​ទ័ព​​ឆាដ​​​ដាក់​ពង្រាយ​នៅ​ប្រទេស​ម៉ាលី​​​បាន​ត្រូវ​ស្លាប់​​ក្នុង​ការ​ប្រយុទ្ធ​​​គ្នា​នៅ​ភាគ​ឦ​សាន​​​ប្រទេស​​​នេះ​ក្នុង​ឱកាស​​នៃ​ប្រតិ​បត្តិ​​ការ​បោស​សំអាត​​​មួយ​ប្រឆាំង​​​ពួក​អ៊ិស្លាម​​​និយម​ដែល​លាក​់​ខ្លួន​​​​ក្នុង​តំបន់​ភ្នំ​ADRAR ​នៃ​ជួរ​ភ្នំ​​IFOGHAS មិន​​ឆ្ងាយ​​ប៉ុន្មាន​​​ពី ព្រំដែន​​​អាល់​ហ្សេរី ។

លោក​រ៉ាអ៊ុល​កាស្ត្រូ​ជាប់​ឆ្នោត​​​អាណត្តិ​ទី​2ដោយ​ក្រាល​ផ្លូវ​សម្រាប់​​មេដឹក​នាំ​​ជំនាន់​ក្រោយ​

Posted: 24 Feb 2013 10:39 PM PST

លោករ៉ាអ៊ុល​កាស្ត្រូ​ប្រធានាធិបតី​គុយ​បា
ប្រធានាធិបតី​គុយ​បា​លោក​រ៉ាអ៊ុល​ កាស្ត្រូ​ កាល​ពី​​ថ្ងៃទី​២៤ កុម្ភៈ បាន​ជាប់​ឆ្នោត​​​អាណត្តិ​ទី​២ ​រយៈ​ពេល​​​​៥​ឆ្នាំ​ទៀត​ដើម្បី​​បន្ត​ការ​កែ​ទម្រង់​​​ហើយ​រៀប​ចំ​​សម្រាប់​អ្នក​បន្ត​តំណែង​​​ពី​លោក​ជា​ប្រមុខ​​ដឹក​នាំ​​គុយ​បា​​ជាមួយ​​​ការ​ជួយ​ជ្រោម​ជ្រែង​​​នៃ​ជនលេខ​២​​ថ្មី​របស់​ប្រទេស​​គឺ​លោក​​មីហ្គែល​ ឌីអាស់​កាណែល ជាមនុស្ស​​សំខាន់​ដែល​​អាច​ដឹក​នាំ​​​គុយ​​បា​នាពេល​អនាគត​​ដោយ​គ្មាន​​គ្រួសារ​​កាស្ត្រូ ។

កោះ​ធំ​មួយ​ឈ្មោះ​កោះ​កុង​ក្រៅ​ត្រូវ​គេ​រំលោភ​យក​ អត់​មាន​អ្នក​ដឹង​​

Posted: 24 Feb 2013 10:36 PM PST

​ខេត្ត​​កោះ​កុង ៖ ​កោះ​ដ៏​ធំ​ជាង​គេ​មួយ​នៅ​ក្នុង​​សមុទ្រ​កម្ពុជា​«​គឺ​កោះ​កុង​ក្រៅ​»​ដែល​មាន​ដី​​ទទឹង​៧​គីឡូម៉ែត្រ ​បណ្តោយ​២១​គីឡូម៉ែត្រ​ ​មាន​ព្រៃ​ឈើ​ដ៏​ស្តុក​ស្តម្ភ​ និង​ធន​ធាន​ធម្ម​ជាតិ​យ៉ាង​សម្បូរ​បែប ស្ថិត​នៅ​​​ក្នុង​ស្រុក​កោះ​កុង​ ខេត្ត​កោះ​កុង​ ឥឡូវ​នេះ​ត្រូវ​បាន​គេ​រំលោភ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​​យ៉ាង​ស្ងៀម​ស្ងាត់​អស់​រាប់​សិប​​ហិក​តា​ហើយ​ ពីសំណាក់​ក្រុម​ហ៊ុន​ឯក​ជន​មួយ ហើយ​ក្រុម​ហ៊ុន​​នោះ​បាន​សាង​សង់​

ក្រុម​ហ៊ុន​អា​កាស​ចរណ៍​QATAR AIRWAYSចុះ​ចត​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​

Posted: 24 Feb 2013 10:30 PM PST

ក្រុម​ហ៊ុន​អា​កាស​ចរណ៍​QATAR AIRWAYSចុះ​ចត​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​
រាជធានី​ភ្នំពេញ​ ៖​ ក្រុ​ម​ហ៊ុន​អា​កា​ចរណ៍​ Qatar Airways បាន​ប្រារព្ធ​ពិ​ធី​បើក​សម្ពោធ​ជើង​ហោះ​ហើរ​មក​កាន់​ព្រះ​រាជ​ា​ណា​ចក្រ​កម្ពុជា​ ចុះ​ចត​នៅ​រាជ​ធា​នី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២០​ កុម្ភៈ​ ដើម្បី​ជា​ការ​ពង្រីក​​បណ្តាញ​របស់​ខ្លួន​នៅក្នុង​តំបន់​អា​ស៊ី​ប៉ា​ស៊ី​ហ្វិក​ ។ ជា​មួយ​នឹង​ការ​បើក​ឱ្យ​ប្រើ​ប្រាស់​នូវ​សេ​វា​កម្ម​​កាល​វិភាគ​ប្រ​ចាំ​ថ្ងៃ​ Qatar Airways បាន​ក្លាយ​ទៅ​ជា​ក្រុម​ហ៊ុន​អា​កា​ស​ចរណ៍​ នៅ​

ស៊ី​រី ៈអ្នក​កាសែត​2​1នាក់​ស្លាប់​តាំង​ពីចាប់​ផ្តើម​ការ​បះ​បោរ​មក​

Posted: 24 Feb 2013 10:26 PM PST

អ្នក​កាសែត​បារាំង​ដែល​ទើប​ស្លាប់​នៅ​ស៊ីរី 
​យោង​តាម​អង្គ​ការ​អ្នក​យក​ព័ត៌​មាន​គ្មាន​ព្រំ​ដែន​ RSF ថា​ ជាមួយ​​កា​រ​ស្លាប់​របស់​លោក​ OLIVIER VOISIN កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ដោយ​ត្រូវ​អំបែង​គ្រាប់​​ផ្លោង​នៅ​តំបន់​អីុដ​លីប​មក បញ្ជី​ខ្មៅ​អ្នក​កាសែត​ដែល​ស្លាប់​នៅ​ស៊ីរី​មាន​ការ​កើន​​ថែម​​ទៀត ។ លោក​ OLIVIER VOISIN ជា​អ្នក​យក​ព័ត៌​មាន​រូប​ថត​បារាំង​ ជា​អ្នក​កា​សែត​​ចុង​ក្រោយ​​គេ​ស្លាប់​នៅ​ស៊ីរី​មក​​ទល់​ពេល​នេះ ។ តាំង​ពី​ចាប់​

បិទ​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្វឹក​កីឡា​បាល់​ទាត់​ថ្នាក់​តំបន់​​នៅ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​​​​​

Posted: 24 Feb 2013 10:15 PM PST

បិទ​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្វឹក​កីឡា​បាល់​ទាត់​ថ្នាក់​តំបន់​​នៅ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​​​​​
ខេត្ត​បន្ទាយ​មានជ័យ ៖ វគ្គ​បណ្តុះ​បណ្តាល​​គ្រូ​បង្វឹក​កីឡា​បាល់​ទាត់​ថ្នាក់​តំបន់​៦​​​ខេត្ត​​ដែល​មាន​សិក្ខា​កាម​ចូល​រួម​​ចំនួន​​២៥​នាក់ ​ត្រូវ​បាន​រៀបចំ​ពិធី​បិទ​​កាលពី​ល្ងាច​ថ្ងៃទី​២១ កុម្ភៈ ឆ្នាំ​២០១៣ នៅសាល​ប្រជុំ​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មា​ន​ជ័យ ។ លោក​ឧត្តម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង មេបញ្ជា​ការ​រង​កង​​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និងជា​មេ​បញ្ជាការកងរាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ

សិក្ខា​សាលា​បូក​សរុប​ការងារ​ឆ្នាំ​២០១២ និងទិសដៅ​ឆ្នាំ​២០១៣ របស់ទីចាត់​ការ​ការងារ​ព្រំដែន​អគ្គបញ្ជា​ការ​ដ្ឋាន

Posted: 24 Feb 2013 10:14 PM PST

ទិដ្ឋភាពក្នុងពិធីប្រជុំ
ក្រុង​ប៉ោយប៉ែត ៖ នៅសាលប្រជុំដ៏ធំមួយក្នុងទីតាំងអគារភោជនីយ​ដ្ឋាននាគទិព្វ ​ស្ថិតក្នុងភូមិក្បាលស្ពាន១​ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត មានបើក​ពិធីសិក្ខាសាលា​បូកសរុបការងារឆ្នាំ​២០១២ និងទិសដៅឆ្នាំ២០១៣​​របស់ទីចាត់ការ​ការ​ងារព្រំដែន​អគ្គបញ្ជាការ​ដ្ឋាន ។

ក្មេង​ទំនើង​2012​ចាប់​ខ្លួន​បាន​841នាក់​ និង​មុខ​សញ្ញា​សេសសល់​382​នាក់

Posted: 24 Feb 2013 10:00 PM PST

រាជ​ធានី​ភ្នំពេញ ៖ យោង​តាម​របាយ​ការណ៍​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ថា​ ក្មេង​ទំនើង​នៅ​រាជ​ធានី​ភ្នំពេញ​ ដែលត្រូវ​បាន​អាជ្ញាធរ​បង្ក្រាប​ និង​ចាប់​ខ្លួនបាន​ចំនួន​៨៤១​នាក់​ និង​មុខ​សញ្ញា​សេសសល់​មាន​ចំនួន​៣៨២​នាក់​ទៀត ។​ របាយ​ការណ៍​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ក្នុងសន្និបាត​បូក​សរុប​លទ្ធផល​អនុវត្តន៍​ការ​ងារ​របស់​ខ្លួន​ឆ្នាំ​២០១២​ និងទិស​ដៅ​ឆ្នាំ​២០១៣​ នៅ​សាលា​រាជ​ធានី​ភ្នំពេញ​

រថយន្ត​ម៉ាក​DAEWOOបុក​គូទ​រថយន្ត​ដឹកស្រា​បៀរ​ខ្ទេច​មុខ​មួយ​ចំហៀង

Posted: 24 Feb 2013 09:45 PM PST

រថយន្ត​ម៉ាក​DAEWOOបុក​គូទ​រថយន្ត​ដឹកស្រា​បៀរ​ខ្ទេច​មុខ​មួយ​ចំហៀង
ខេត្ត​កំពត ៖ ​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ស្ថិត​ក្នុង​ភូមិ​កំពង់​បាយ​​ខាង​ត្បូង​ដោយ​រថយន្ត​ម៉ាក​ DAEWOO​​ បុក​គូទ​​រថយន្ត​ធុន​ធំ​របស់​ក្រុមហ៊ុន​ដឹក​ស្រា​បៀរ​​​ដែល​ចត​ស្ងៀម​នៅ​លើ​ដង​ផ្លូវ​កាលពី​វេលា​​ម៉ោង​​​៩និង​៥០នាទីយប់​ថ្ងៃទី​២៣ កុម្ភៈ​ ចំណុច​មុខ​ហាង​គុយ​ទាវ​តាខ្មូត​​​​ខាង​លិច​រោង​ភាព​​យន្ត​៧មក​រា ចម្ងាយជាង​៥០​​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​កំពង់​បាយ​ខាង​ត្បូង សង្កាត់​កំពង់​បាយ​ ​ក្រុង​កំពត ។

ការប្រកួត​ជម្រុះ​ Tiger Street Football 2013 ចាប់​ផ្តើម​នៅ​ភ្នំពេញ

Posted: 24 Feb 2013 09:30 PM PST

ការប្រកួត​ជម្រុះ​ Tiger Street Football 2013 ចាប់​ផ្តើម​នៅ​ភ្នំពេញ
រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដណ្តើម​ជើង​ឯក​ក្នុង​កម្មវិធី​ Tiger Street Football នៅ​កម្ពុជា​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ​ ដោយ​កាល​ពី​ថ្ងៃ​ទី​២២-​២៣​ ខែ​កុម្ភៈ​នេះ​ ការ​ប្រកួត​វគ្គ​ជម្រុះ​នៅ​មណ្ឌល​ភ្នំពេញ​បាន​ធ្វើ​ឡើង​នៅ​ក្នុងបរិវេណ​មជ្ឈ​មណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​បាល់​ទាត់​៦៤​ក្រុម​ ដើម្បី​ប្រកួត​ដណ្តើម​កៅអី​សម្រាប់​ចូល​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ថ្នាក់

ឱសថ​សាណូហ្វី​ផ្សារ​ភ្ជាប់​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែង​ក្លាយ​

Posted: 24 Feb 2013 09:15 PM PST

ឱសថ​សាណូហ្វី​ផ្សារ​ភ្ជាប់​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែង​ក្លាយ​
រាជ​ធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២២​ កុម្ភៈ​ ២០១៣​ ក្រុម​ហ៊ុន​ឱសថ​សាណូហ្វី​បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ការិយាល័យ​របស់​ខ្លួន​ស្ថិត​នៅ​ផ្ទះ​លេខ​ 5AE តាម​បណ្តោយ​វិថី​ក្រមួន​ស​ រាជ​ធានី​ភ្នំពេញ​ ដើម្បី​ផ្សព្វ​ផ្សាយ​ពីការពង្រីក​របស់​ខ្លួន​ទៅ​តាមប​ណ្តា​ខេត្ត​ទូទាំងប្រទេស​កម្ពុជា​ និងស្វែង​យល់​អំពី​ឱសថ​ក្លែង​ក្លាយ​ដែល​ធ្វើ​ចរាចរ​នៅ​តាម​ទីផ្សារ​ក្នុងព្រះ​រាជា​ណាចក្រ​កម្ពុជា ។​

រថយន្តហ៊ីយ៉ាន់​ដាយ​កៀរ​ម៉ូតូ​ដួល​របួស​2​នាក់​ បើក​រត់​មិន​រួច​

Posted: 24 Feb 2013 09:00 PM PST

រថយន្តហ៊ីយ៉ាន់​ដាយ​កៀរ​ម៉ូតូ​ដួល​របួស​2​នាក់​ បើក​រត់​មិន​រួច​
រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ីយ៉ាន់ដាយ​ពណ៌ទឹកប្រាក់​ឆ្នូត​បៃតង​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​បណ្តោះ​អាសន្ន​ ដឹក​ទំនិញ​សំពីង​សំពោង​ បាន​បើក​ទៅ​កៀរ​ម៉ូតូ​សេ​១២៥​ ស៊េរី​២០០៨​ ពណ៌​ខ្មៅ​ បណ្តាល​ឱ្យ​ដួល​របួស​ធ្ងន់​ម្នាក់​ ស្រាល​ម្នាក់​ រួច​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​គេច​ តែ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​បាន ។​ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៣​ កុម្ភៈ​ នៅ​ចំណុច​

ឡិចស៊ីស​ GX470 ស្រវឹង​​ធ្លាក់​ភ្នែក​​បើក​បោះ​ពួយ​​បុក​រនាំង​ដែក​ចែក​ផ្លូវបាក់​១១​ផ្ទាំង​

Posted: 24 Feb 2013 07:57 PM PST

រថយន្តបង្ក
រាជធានីភ្នំពេញ ៖ រនាំង​ដែក​ចែក​ផ្លូវ​១១​ផ្ទាំង​​ត្រូវបាន​បាក់​រេលដួល​ពេញ​ផ្លូវដោយ​ត្រូវ​រថយន្តឡិចស៊ីស​ GX470 ពណ៌ស្ករ ​មួយ​គ្រឿង​ជិះ​គ្នា​៤​នាក់​ក្នុង​នោះ​មាន​នារី​៣​នាក់​បើក​ដោយ​បុរស​ស្រវឹង​​ជោក​ជាំ​ម្នាក់​បាន​​​បោះ​ពួយ​បុក​រនាំង​ដែក​ចែក​ផ្លូវ​ចំពី​មុខពេញទំហឹង​ កាល​ពីវេលា​ម៉ោង​១​និង​៣៥​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​២៥ កុម្ភៈ ២០១៣ ​តាម​បណ្តោយ​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី​ ទល់​មុខ​មណ្ឌល​កម្សាន្ត

នារី​២​នាក់​ជិះ​ម៉ូតូ​​ស្គូពី​​ឌុប​គ្នា​ត្រូវ​ក្រុម​ចោរ​​ប្រដាប់​អាវុធ​ភ្ជង់​ប្លន់​យក​ម៉ូតូ​​​បាត់​

Posted: 24 Feb 2013 07:55 PM PST

សមត្ថកិច្ច​កំពុង​​សួរនាំ​
រាជធានីភ្នំពេញ ៖ ក្រុមចោរ៣នាក់ ជិះម៉ូតូ​សេរីទំនើបមួយ​គ្រឿង ប្រដាប់​ដោយកាំភ្លើង​ខ្លីមិន​ស្គាល់ម៉ាក​មួយដើម​​បាន​ធ្វើ​​សកម្មភាពភ្ជង់​ប្លន់​យក​​ម៉ូតូ​​ស្គូពី​មួយ​​គ្រឿង​ពី​នារី២នាក់ ខណៈកំពុង​ជិះចូលផ្ទះ នៅចំណុច​មុខផ្ទះលេខ​​១៦៣ ផ្លូវ៥០BT ភូមិក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ខណ្ឌមាន​ជ័យ កាល​ពី​វេលា​ម៉ោង​១០​យប់​​ថ្ងៃទី២៤ កុម្ភៈ ២០១៣។

​លង់​ស្នេហ៍​នារី​លក់​ស្រា​បៀរ​ខឹង​នាង​ស្និទ្ធ​ស្នាល​ជា​មួយ​ប្រុស​​ផ្សេង​កើត​ក្តី​ប្រចណ្ឌ​វាយ​៣​ដៃ​

Posted: 24 Feb 2013 07:52 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍
រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​បើក​បរ​រថយន្ត​ឱ្យ​​លោក​ជំទាវ​ម្នាក់​បាន​លង់​ស្នេហ៍​លួច​ស្រឡាញ់​​នារី​ជាអ្នក​លក់​ស្រា​បៀរ​នៅ​តាម​​ហាង​លក់សាច់​គោ​អាំង​រយៈ​ពេល​​មួយ​សប្តាហ៍​មក​ហើយ ហើយ​ដោយ​សារ​តែ​ក្តី​ស្រឡាញ់​ងប់​ងល់​នោះ​ ឃើញ​នាង​ស្និទ្ធ​ស្នាល​ជា​មួយ​ប្រុស​ផ្សេង​ទៀត​កើត​ជា​រឿង​ប្រចណ្ឌ​ខឹង​វាយ​ចំនួន​៣​ដៃ​ត្រូវ​ប៉ូលិស​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!