Koh Santipheap Daily

Koh Santipheap Daily


យុ​វ​សិស្ស​ម្នាក់​បើក​ម៉ូ​តូ​លឿន​ទៅ​បុក​ម៉ូ​តូ​មួយ​គ្រឿង​ទៀត​ស្លាប់​ម្នាក់​របួស​ធ្ងន់​2នាក់​

Posted: 27 Feb 2013 11:45 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ចំណាស់​ម្នាក់​ បាន​ស្លាប់​និង​យុវ​សិស្ស​២​នាក់​ទៀត​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​ដោយ​សារ​ម៉ូ​តូ​២​គ្រឿង​បុក​គ្នា​កាល​ពី​​វេ​លា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៦​ កុម្ភៈ​ ​លើ​ផ្លូវ​លំ​មួយ​ខ្សែ​ស្ថិត​ក្នុង​ភូមិ​ដង​រុន​ ឃុំ​បន្ទាយ​នាង​ ស្រុក​មង្គល​បូ​រី​ ​។

ម៉ូតូ​បុក​កង់​បត់​មិន​មើ​លក្រោយ​ខ្ទាត​ជាង​១០​ម៉ែត្រ​​របួស​ធ្ងន់​៤​នាក់​

Posted: 27 Feb 2013 11:40 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្ត​ព្រៃវែង​ ៖ ​យ៉ាង​​ហោច​ណាស់​មាន​មនុស្ស​៤​នាក់ ក្នុង​នោះ​ក្មេង​តូច​​ម្នាក់​បាន​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​​ចរា​ចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​សារ​តែ​អ្នក​ជិះកង់​ម្នាក់​បត់​​កង់​ឆ្លង​ថ្នល់​មិន​មើល​មុខ​​ក្រោយ ក៏ត្រូវ​ម៉ូតូ​មក​ពីក្រោយ​​បុក​ពេញទំហឹង​​ខ្ទាត​ជាង​១០​ម៉ែត្រ។

អ៊ុំ គន្ធា ញៀនថ្នាំ​បំផ្លាញ​ និងលួចទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ រួចរត់​ចោលផ្ទះ

Posted: 27 Feb 2013 11:31 PM PST

អ៊ុំ គន្ធា ញៀនថ្នាំ​បំផ្លាញ​ និងលួចទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ រួចរត់​ចោលផ្ទះ
​រាជ​ធា​នីភ្នំពេញ ៖ អតីតតារា​​ចម្រៀងស៊ិចស៊ី នាង​​​អ៊ុំ គន្ធា ត្រូវ​គេអះអាង​ថា បាន​លួចយកទ្រព្យសម្បតិ្ត​មួយ​​ចំនួននៅក្នុង​​ផ្ទះយក​ទៅ​លក់ និង​បំផ្លាញ​ទ្រព្យសម្បតិ្តផ្សេង​​ទៀត មុនពេលដែលនាង​បាន​ចេញពីផ្ទះដោយ​គ្មាន​ដំណឹង បន្ទាប់ពីគេ​ដឹងថា​ ​នាងកំពុងតែ​ញៀនថ្នាំ​ដល់កម្រិត​នោះ។

បំ​បែក​សម្បុក​ជន​នាំ​ស្រី​ទៅ​រួម​ភេទ​ រួច​ប្លន់​យក​ទ្រព្យ​សម្បត្ដិ​តាម​ផ្ទះ​សំ​ណាក់​

Posted: 27 Feb 2013 11:30 PM PST

បំ​បែក​សម្បុក​ជន​នាំ​ស្រី​ទៅ​រួម​ភេទ​ រួច​ប្លន់​យក​ទ្រព្យ​សម្បត្ដិ​តាម​ផ្ទះ​សំ​ណាក់​
ខេត្ត​បាត់​ដំ​បង​ ៖ ជន​មិន​ស្គាល់​មុខ​ដែល​តែង​តែ​នាំ​ស្រី​យក​ទៅ​រួម​ភេទ​នៅ​តាម​ផ្ទះ​សំណាក់​ រួច​ព្រួត​គ្នា​វាយ​ប្លន់​យក​ទ្រព្យ​សម្បត្ដិ​ពីពួក​នាង​ថែម​ទៀត​ ដែល​សមត្ថ​កិច្ច​តាម​ប្រ​មាញ់​មិន​ដក​ដៃ​នៅ​ក្នុង​ក្រុង​បាត់​ដំ​បង​ នា​ពេល​កន្លង​មក​ត្រូវ​កម្លាំង​ជំ​នាញ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ បាន​ឈាន​ដល់​ការ​បំ​បែក​សម្បុក​បាន​ហើយ​ រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​បក្ស​ពួក​ប្រ​ព្រឹត្ត​បាន​ចំ​នួន​៣​នាក់​ជា​បន្ត​បន្ទាប់​

ពលរដ្ឋ​តវ៉ា​​រារាំង​​គ្រឿងចក្រ​​ក្រុម​ហ៊ុន​​ដាយ ណាម មិន​ឱ្យ​​ឈូស​ឆាយ​ និងបង្ក​​បាតុ​កម្ម​មួយ​ប្រាវ​

Posted: 27 Feb 2013 11:30 PM PST

ប្រជាពលរដ្ឋ​ដែល​​​តវ៉ា​រារាំង​គ្រឿងចក្រ​ក្រុ​មហ៊ុន
ខេត្ត​ក្រចេះ ៖ ​ប្រជា​ពល​រដ្ឋ​ប្រមាណជិត​៩០​នាក់ កាល​ពី​ថ្ងៃទី​២៧ កុម្ភៈ ២០១៣ ​បាន​នាំ​គ្នា​​ទៅធ្វើការ​រារាំង​​មិន​ឱ្យ​គ្រឿង​ចក្រ​របស់​ក្រុម​ហ៊ុន​ដាយ​ណាម ​​បន្តធ្វើ​​សកម្ម​ភាព​ឈូស​ឆាយ ខណៈ​​​ពួកគាត់​អះអាង​ថា ដីដែល​កំពុងឈូស​ឆាយ​ជា​ដីរបស់​ពួកគាត់​ដែល​អាជ្ញាធរ​​បាន​អនុ​ញ្ញាត​ទុក​ឱ្យ​ពួក​គាត់ ។

មន្ត្រី​យោធាម្នាក់​ស្រវឹងស្រា​បោះពួយ​ឡង់គ្រីស្ស័រ​បុកម៉ូតូ​សមត្ថកិច្ច​ក្របួចជាប់

Posted: 27 Feb 2013 11:15 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​មួយគ្រឿងបើកបរដោយមន្រ្តីយោធាម្នាក់បានបោះពួយយ៉ាងលឿនជ្រុលទៅ​បុកអ្នកជិះ​ម៉ូតូម្នាក់ បណ្តាល​​ឲ្យរងរបួសធ្ងន់ ហើយព្យាយាមបើកគេចខ្លួន​ប៉ុន្តែត្រូវ​សមត្ថកិច្ចដេញតាមចាប់បានភ្លាមៗដែរ ។​ឧប្បត្តិហេតុគ្រោះថ្នាក់​ចរាចរ​ណ៍​​នេះ​បានកើតឡើង​កាលពី​វេលាម៉ោង៦ និង៥០នាទីយប់ថ្ងៃទី២៦​ កុម្ភៈ ​២០១៣នៅលើកំណាត់ផ្លូវលេខ២១៧ ត្រង់​

ហ្វេដឺរ័រ​ឈាន​ចូល​ជុំ​ទី​​​​3 Dubai Tennis Championships

Posted: 27 Feb 2013 11:10 PM PST

កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ
កីឡាករ​ស្វ៊ីស​រ៉ូ​ជើ ហ្វេដឺរ័រ ​បាន​ឈាន​ចូល​ដល់​ជុំ​ទី​៣​នៃ​ការ​​ប្រ​កួត​វាយ​កូន​បាល់​កម្ម​វិធី Dubai Tennis Championships បន្ទាប់​ពី​បាន​យក​ឈ្នះ​គូ​ប្រ​កួត​របស់​ខ្លួន​ក្នុង​ជុំ​ទី​២​កាល​ពី​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ​នៅ​ក្រុង​ឌូ​បៃ ប្រ​ទេស​អេមី​រ៉ាត​អារ៉ាប​់​រួម ។​ ក្នុង​នាម​ជា​កីឡាករ​ការ​ពារ​ជើង​ឯក​ ហ្វេដឺរ័រ​​បាន​ប្រើ​ពេល​១​ម៉ោង​និង​១១​នា​ទី​​​យក​ឈ្នះ​កីឡាករអេស្ប៉ាញ​​ Marcel Granollersក្នុង​លទ្ធផល​២សិត​ផ្ទួន​

របួស​បង្ខំ​ឱ្យ​នាង​​អៃ​ មី​យ៉ា​សាតុ​ ខក​ខាន​ HSBC Women’s Champions

Posted: 27 Feb 2013 11:09 PM PST

នាង​អៃ មី​យ៉ា​សាតុ
កំពូល​កីឡាការិ​នី​វាយ​កូន​គោល​ជប៉ុន​ អៃ មី​យ៉ា​សាតុ​ បាន​សម្រេចចិត្ត​ដក​ខ្លួន​ពី​ព្រឹត្តិ​ការ​ណ៍ HSBC Women's Champions នៅ​ប្រ​ទេស​សិង្ហ​បុរី​​ក្នុង​សប្តាហ៍​នេះ​ បន្ទាប់​ពីរបួស​.ក​នៅ​ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​មួយ​កាល​ពី​ថ្ងៃ​អា​ទិត្យ​នៅ​មិន​ទាន់​ជា​សះ​ស្បើយ ។​ កីឡាការិនី​លំ​ដាប់​ទី​៩​ពិភព​លោក​រូបនេះ​​និយាយ​ថា នាង​ហាក់​នៅ​រឹង​.ក​រឹង​ខ្លួន​នៅ​ឡើយ ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​រថយន្ត​នៅ​ក្នុង​ទី​

ផឹកស្រា​ស្រវឹង​​រក​សេវា​ផ្លូវភេទ​អត់​លុយ​ឱ្យ​​រត់​ចេញ​មក​ក្រៅ​ គេ​ស្រែក​ថា ចោរ ពល​រដ្ឋ​ក្របួចឱ្យ​​សមត្ថ​កិច្ច​

Posted: 27 Feb 2013 11:07 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ក្រុងប៉ោយប៉ែត ៖ យុវជន​សង្ស័យ​​ម្នាក់​ត្រូវ​​បាន​ក្រុម​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅកន្លែង​កើតហេតុ​នាំ​គ្នា​ ព័ទ្ធ​ចាប់​​ខ្លួន​ប្រគល់​​យក​ទៅ​ឱ្យ​សមត្ថ​កិច្ច​ប៉ូលិស​​ក្រុងប៉ោយប៉ែត នៅវេលា​ម៉ោង​​​​​ជាង​១​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​​២៨ ​កុម្ភៈ ២០១៣ នេះ​ស្ថិតនៅ​ក្នុងភូមិ​​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយប៉ែត ។

អាមៀ ខាន់​ ជួប​ជូ​លីអូ ដាយ​អាស ​ថ្ងៃ​​27​មេសា​

Posted: 27 Feb 2013 11:06 PM PST

កីឡាករ​អង់​គ្លេស​​អា​មៀ ខាន់​​
កីឡាករ​ប្រ​ដាល់​អង់​គ្លេស​​អា​មៀ ខាន់​ គ្រោង​នឹង​ឡើង​សង្វៀន​ប្រ​កួត​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​២៧​ខែ​មេសា​ខាង​មុខ​នេះ​ ដោយ​ជួប​ជា​មួយ​អតីត​ម្ចាស់​ជើង​ឯក​ពិភព​លោក​ជាតិ​ម៉ិក​ស៊ិក​ ជូ​លី​អូ ដាយ​អាស​ ។ ការ​ប្រ​កួតជា​លក្ខណៈមិត្ត​ភាព​នេះ​​គ្រោង​នឹង​រៀប​ចំ​នៅ​សង្វៀន Motorpoint Arenaក្រុង Sheffield ចក្រ​ភព​អង់​គ្លេស ។​

ប្លន់​គ្រូ​ភ្លេង​ជនជាតិ​បារាំង​​នៅអង្គ​ការ «ហ្វា​ពន្លឺ​សិល្បៈ» ចាក់​របួស​

Posted: 27 Feb 2013 11:04 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
​ខេត្តបាត់ដំបង ៖ ជន​មិន​ស្គាល់​​មុខ​ដែល​គេ​កំណត់​ថា ជា «ចោរ» បាន​ប្រើ​​កូន​​កាំបិត​ចូល​ទៅ​ភ្ជង់​គ្រូបង្រៀន​​ភ្លេង​ជនជាតិ​បារាំង​ម្នាក់​នៅ​អង្គ​ការ «ហ្វា​ពន្លឺ​សិល្បៈ» នៅក្នុង​បន្ទប់​ដេក​ប្លន់​យក​កុំព្យូទ័រ​​ និង​សម្ភារ​​មួយ​ចំនួន​ទៀត រួច​រត់​គេច​ខ្លួន​បាន​ដោយ​សុវត្ថិ​ភាព​ ដោយ​បន្សល់​ទុក​តែ​ស្បែក​ជើង​ និង​ខ្សែ​ក្រវាត់​​នៅក្បែរ​របង​ កាល​ពី​វេលា​ម៉ោង​​៣​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​​២៨ កុម្ភៈ ២០១៣ ​

ស្លាប់​35​នាក់​និង​20​នាក់​ទៀត​រងរបួស​ក្នុង​ឧបទ្ទវហេតុ​ក្រឡាប់​រថយន្ត​ក្រុង​

Posted: 27 Feb 2013 11:01 PM PST

​
ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​២៨​ កុម្ភៈ​ផ្សាយ​ថា​ រថយន្ត​ដឹក​អ្នក​ដំណើរ​ក្នុង​ប្រទេស​កេន​យ៉ា​ បាន​ជួប​ឧបទ្ទវ​ហេតុ​ក្រឡាប់​រថយន្ត​ក្បែរ​ទីក្រុង​អេម​វីងគីស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៣៥​នាក់​ និងប្រហែល​២០​នាក់​ទៀត​រង​របួស​ ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​ ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​ ព្រោះ​មាន​អ្នក​រង​របួស​ធ្ងន់​ជា​ច្រើន​នាក់ ។​

បញ្ជូន​ខ្លួន​អ្នក​​ជួញដូរ និង​ចែក​ចាយ​គ្រឿងញៀន​​២​នាក់​ទៅតុលា​ការ​

Posted: 27 Feb 2013 10:48 PM PST

ជនសង្ស័យ
ខេត្តបាត់ដំបង ៖ បុរស​២​នាក់​ដែល​ស​ង្ស័យ​​ថា មាន​ជាប់​ពាក់​ព័ន្ធ​​នឹង​ករណី​​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ខុស​ច្បាប់​ត្រូវ​សមត្ថ​កិច្ច​​ការិយា​ល័យ​​​ជំនាញ​កសាង​សំណុំរឿង​​បញ្ជូន​​ទៅ​កាន់​តុលា​ការ​​ហើយ​ក្រោយ​​ពី​ឃាត់​ខ្លួន​ជា​បន្ត​បន្ទាប់​​កាល​ពី​ព្រឹកថ្ងៃទី​​២៦ កុម្ភៈ ២០១៣ នៅភូមិ​​ដូនទាវ ឃុំ​ពាម​ឯក ​ស្រុក​ឯក​ភ្នំ ជា​មួយ​នឹង​វត្ថុ​តាង​គ្រឿង​ញៀន​​មួយ​ចំនួន​ផង​ដែរ ។

មន្ដ្រី​យោ​ធា​ម្នាក់​ស្រ​វឹង​បើក​រថយន្ត​បុក​ម៉ូ​តូ​របួស​ធ្ងន់​ម្នាក់​ បើក​រត់​មិន​រួច​

Posted: 27 Feb 2013 10:45 PM PST

ជនរងគ្រោះកំពុង​ត្រូវជួយសង្គ្រោះ
រាជ​ធា​នី​ភ្នំ​ពេញ​ ៖ រថយន្ត​ឡង់​គ្រី​ស្ស័រ​មួយ​គ្រឿង​បើក​បរ​ដោយ​មន្ដ្រី​យោ​ធា​ម្នាក់​បោះ​ពួយ​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​ ឯ​មន្ដ្រី​យោធា​រូប​នោះ​បាន​ព្យា​យាម​បើក​រថយន្ត​គេច​ខ្លួន​ ប៉ុន្ដែ​ត្រូវ​សមត្ថ​កិច្ច​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ​​ដែរ​ កាល​ពី​វេលា​ម៉ោង​៦​និង​៥​០​នា​ទី​ល្ងាច​​ ថ្ងៃ​ទី​២​៦​ កុម្ភៈ​ នៅ​លើ​កំ​ណាត់​ផ្លូវ​លេខ​២​១​៧​ត្រង់​ចំណុច​ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ ។​

រថយន្ត​តាក់​ស៊ី​បុក​ក្បាល​របាំង​ថ្ម​​កៀប​អ្នក​បើក​បរ​ជាប់ក្នុង​កាប៊ីនរង​របួស​ធ្ងន់ធ្ងរ របាំង​ផ្លូវ​តាម​​វិថី​នានា​បាន​និង​កំពុង​ទទួល​រ​ង​ការ​បុក​ហិន​ហោច​ពី​សំណាក់​​អ្នក​បើក​បរប្រមាថ

Posted: 27 Feb 2013 10:45 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ របាំងថ្មចែកទ្រូងផ្លូវបី កំណាត់​​រង​ការបាក់​បែក​ដោយ​​រថយន្ត​តាក់​ស៊ី មួយ​គ្រឿងបើក​ដោយបុរស​វ័យជាង​​៣០​​ឆ្នាំ​ ​បាន​បើកបោះពួយ​បុក​ពេញ​ទំហឹង​ធ្វើ​ឱ្យ​​​រថយន្ត​​ស្រុញ​ក្បាល​កៀប​អ្នក​​ បើក​បរ​ជាប់​ក្នុង​​​​កាប៊ីន​រថយន្ត​រង​របួស​ធ្ងន់​ធ្ងរ ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​នៅ​តាម​បណ្តោយ​មហា​វិថីព្រះមុនីវង្ស​ ​ទល់​មុខ​ក្រសួង​រៀបចំ​​ដែន​ដីនគរូបនីយកម្ម​​ក្នុង​សង្កាត់​បឹង​ត្របែក​ ​ខណ្ឌ​​ចំការ​

ព្រឹទ្ធ​សភា​​​យល់​ព្រម​​ឱ្យ​លោក​​​​JACK LEW ធ្វើ​រដ្ឋ​​មន្ត្រី​​រតនាគារ​​​អាមេរិក​

Posted: 27 Feb 2013 10:45 PM PST

លោក​JACK LEW
ព្រឹទ្ធ​សភា​​អាមេរិក​​កាល​ពី​ថ្ងៃទី​​​២៧ កុម្ភៈ​ បាន​អនុម័ត​​​លើ​ការ​តែង​តាំង​​​លោក​​JACK LEW ​ធ្វើ​​រដ្ឋមន្ត្រី​រតនាគារ​​​ទោះ​បី​​លោក​មាន​​ការ​ទាក់​ទិន​​ជាមួយ​​WALL STREET​ ពេល​មាន​​​​វិបត្តិ​ហិរញ្ញវត្ថុ​​​ក៏​ដោយ​ ។​ព្រឹទ្ធ​សភា​​បាន​អនុម័ត​​​ដោយ​សំឡេង​​ភាគ​ច្រើន​​គាំទ្រ​​ការ​តែង​តាំង​​​​លោក​JACK LEW ​អាយុ​៥៧​ឆ្នាំ​ដោយ​​៧១​សំឡេង​​​ហើយ​២៦​សំឡេង​​ប្រឆាំង ។

ចំណាយ​1​ពាន់​​ឬ2ពាន់​លាន​ដុល្លារ​សម្រាប់​បញ្ជូន​មនុស្ស​​​ទៅ​កាន់​ភព​ព្រះ​អង្គារ

Posted: 27 Feb 2013 10:42 PM PST

មហា​សេដ្ឋី​អាមេរិក​លោក DENNIS TITO ជា​អ្នក​ទេស​ចរ​ដំបូង​គេ​​ទៅ​កាន់​​ទី​អវកាស​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ​ បាន​លាត​ត្រដាង​ពី​គម្រោង​ប្រកប​ដោយ​មហិច្ឆតា​មួយ​របស់​លោក​​បំពេញ​បេស​ក​កម្ម​ជុំ​វិញ​ភព​ព្រះ​អង្គារ​​ក្នុង​ឆ្នាំ​២០១៨ ដែល​បេស​ក​កម្ម​នោះ​ត្រូវ​ប្រើ​ពេល​វេលា​យ៉ាង​វែង​រហូត​ដល់​៥០១​​ថ្ងៃ​ ទាំ​ង​ទៅ​ទាំង​មក​ ដែល​ការ​ចំណាយ​នៅ​មិន​ទាន់​​ច្បាស់​នៅ​ឡើយ ។

នារីត្រូវ​ថ្នាំញៀន​រាំគ្រវី​ឥតអាណិតខ្លួន (មានវីដេអូឃ្លីប)

Posted: 27 Feb 2013 10:34 PM PST

​នារីម្នាក់នេះ​ឈ្លក់វង្វេង​នឹងការ​រាំឌីស្កូ​ ភ្លេចគិត​ពីកេរ្តិ៍​ខ្មាស​... ប៉ុន្តែ​ប្រហែលជា​នាងត្រូវ​ថ្នាំញៀន​ផង​ក៏​មិនដឹង? ​បើ​នាងត្រូវថ្នាំ​ញៀន​មែននោះ គឺជា​រឿង​​គួរ​ឱ្យ​អាណិត ព្រោះ​នាង​គឺជា​ជនរងគ្រោះ​ដោយ​សារ​ថ្នាំញៀន ។ 

មនុស្ស​ឆ្លងកាត់​សម័យសង្គ្រាម​និង​យុវជន​ជំនាន់​ក្រោយ​ពិភាក្សា​គ្នា​អំពី​កេរ​ដំណែល​ចង​ចាំ​

Posted: 27 Feb 2013 10:30 PM PST

ទិដ្ឋភាពក្នុងពិធីប្រជុំ
រាជធានី​ភ្នំពេញ ៖ មនុស្ស​ចាស់​ដែល​ធ្លាប់ឆ្លង​កាត់​សម័យ​សង្គ្រាម​ និង​យុវជន​ជំនាន់​ក្រោយ​ ដែល​មក​ពី​ខេត្ត​ចំនួន​៧​ក្នុង​ប្រទេស​កម្ពុជា​ បាន​មក​ជួប​ជុំ​គ្នាដើម្បី​​ពិភាក្សា​អំពី​ការ​កសាង​កេរ​ដំណែល​នៃ​ការ​ចងចាំ​ ទាក់​ទង​ទៅ​នឹង​រឿង​រ៉ាវ​ទាំង​ឡាយ​ដែល​បាន​កើត​ឡើង​ក្នុង​សម័យ​​សង្គ្រាម​ ជាពិសេស​រឿង​រ៉ាវ​ដែល​បាន​កើត​មាន​នៅ​ក្នុង​របប​កម្ពុជាប្រជា​ធិប​តេយ្យ ។​

គ្រោះ​ថ្នាក់​ចរា​ចរណ៍​​២​កន្លែង​​ផ្សេង​គ្នា​​របួស​៧​នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត

Posted: 27 Feb 2013 10:30 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ក្រុងប៉ោយប៉ែត ៖ ​យ៉ាង​ហោច​ណាស់​​​មាន​មនុស្ស​​៧​នាក់​បាន​រង​របួស​ដេក​​រដូក​​រណែល​​កាល​ពីវេលា​ម៉ោង​​ជាង​១១​យប់​ថ្ងៃទី​​២៧ កុម្ភៈ ​២០១៣ ​​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ នៅ​២​កន្លែង​ផ្សេង​គ្នា​ ដោយ​ឧប្បត្តិ​ហេតុ​​គ្រោះថ្នាក់​ចរា​ចរណ៍​ក្នុង​ក្រុង​ប៉ោយប៉ែត ។ ករណីទី១ ​វីហ្គោ​​សាក​កម្លាំង​ជា​មួយ​កាមរី​ក្នុង​ដំណើរ​​បញ្ច្រាស​ទិស​គ្នា​នៅភូមិ​ផ្សារ​កណ្តាល សង្កាត់​​ផ្សារ​កណ្តាល និង​មួយ​កន្លែងទៀត​​រថយន្ត​ស៊េរី​ទំនើប​បត់​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៨ កុម្ភៈ ២០១៣

Posted: 27 Feb 2013 10:25 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៨ កុម្ភៈ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ក្បាច់គុន​ពិសេស​ក្លាយ​ជាក្បាច់​រាំ​គួរ​ជក់ចិត្ត (មានវីដេអូឃ្លីប)

Posted: 27 Feb 2013 10:20 PM PST

ការសម្តែង​ក្បាច់គុនពិសេស ប៉ុន្តែ​ក្លាយជាក្បាច់​រាំពិសេស​ទៅវិញ​ដែលមើល​ទៅ​គួរ​ឱ្យ​ជក់​ចិត្ត​គួរសម... សូមអញ្ជើញ​ទស្សនា ៕

ចែក​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ប្រជាពលរដ្ឋ​ចំនួន​300​គ្រួសារ​នៅ​ស្រុក​សន្ទុក​

Posted: 27 Feb 2013 10:15 PM PST

ចែក​ដី​សម្បទាន​សង្គម​កិច្ច​ជូន​ប្រជាពលរដ្ឋ​ចំនួន​300​គ្រួសារ​នៅ​ស្រុក​សន្ទុក​
ខេត្ត​កំពង់​ធំ​ ៖ កាល​ពី​ព្រឹក​ថ្ងៃទី​២៦​ ខែ​កុម្ភៈ​ មាន​រៀបចំពិធី​ចែក​ជូន​ប្រជា​ពលរដ្ឋ​ចំនួន​៣០០​គ្រួសារ​នៅ​ក្នុងភូមិ​អភិវឌ្ឍន៍​ថ្មី​ស្ថិត​ក្នុ​ឃុំ​ទី​ពោ​ ស្រុក​សន្ទុក​ ក្រោម​អធិបតី​ភាព​លោក​ណាំ​ ទុំ​ ទីប្រឹក្សា​ផ្ទាល់​សម្តេចអគ្គ​​មហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​ជាប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ លោក​លី​ គឹមពាវ​ នាយក​ទីចាត់​ការ​អន្តរ​វិស័យ​សាលា​ខេត្ត​ លោក​ឡង​

ក្មេងស្ទាវ​២នាក់វាយតប់គ្នា​ជាមួយអ្នកលក់​ថ្នាំញៀន ផ្អើលពេញផ្លូវនៅម្ដុំអង់តែនធំ

Posted: 27 Feb 2013 10:10 PM PST

ក្មេងស្ទាវ​២នាក់ ជាអ្នក​ប្រើប្រាស់ញៀន​បានវាយតប់គ្នា​ជាមួយអ្នកលក់​ថ្នាំញៀន រត់ប្រសេច​ប្រសាចពេញ​ផ្លូវ​ បង្កឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង​ កាលពី​វេលាម៉ោង​១២និង៥៥​នាទី​រសៀល​ ថ្ងៃទី២៨ កុម្ភៈ ២០១៣​ ខណៈពួកគេនាំគ្នា​ទៅទិញ​គ្រឿងញឿន​នៅម្ដុំ​អង់តែន​​ទូរទស្សន៍ដែលជាប្លុកលក់​និងប្រើប្រាស់​គ្រឿងញៀនដ៏សំបូរបែប និងអនាធិបតេយ្យ​ស្ថិតក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌឬស្សីកែវ។​

ក្រួច​ងាប់​ជាង​300​គីឡូ​ក្រាម​នាំ​ចូល​ពី​វៀត​ណាមត្រូវ​ចាប់​ដុត​បំផ្លាញ​ចោល

Posted: 27 Feb 2013 10:00 PM PST

​ក្រួច​ងាប់​ជាង​300​គីឡូ​ក្រាម​នាំ​ចូល​ពី​វៀត​ណាមត្រូវ​ចាប់​ដុត​បំផ្លាញ​ចោល
ខេត្ត​កំពង់​ចាម​ ៖ សត្វ​ក្រួចងាប់​ទម្ងន់​ជាង​៣០០​គីឡូ​ក្រាម​ដាក់​ក្លាស្សេ​ក្នុង​ឡាំង​ស្នោ​ចំនួន​៤​ នាំ​ចូល​មក​ពីប្រទេស​វៀតណាម​ ត្រូវ​បាន​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ធ្វើ​ការ​បង្ក្រាប​កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៦​ កុម្ភៈ​ នៅ​ភូមិ​ទី​១០​ សង្កាត់​កំពង់​ចាម​ ក្រុង​កំពង់​ចាម​ ខណៈ​កំពុងផ្ទេរ​ពី​រថយន្ត​មួយ​ទៅ​កាន់​រថយន្ត​មួយ​ទៀត​បម្រុង​​ដឹក​យក​ទៅ​លក់​នៅ​ផ្សារ​ក្រុង​កំពង់​ចាម ។​

វាយសម្លាប់បុរសម្នាក់ សង្ស័យករណីឃាតកម្ម

Posted: 27 Feb 2013 09:48 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកំពង់ស្ពឺ៖ បុរសមា្នក់​ត្រូវជនដៃដល់​មួយក្រុមប្រដាប់ដោយ​ដំបង​ បំពង់ទីប ព្រួត​គ្នា​វាយ​ទាត់ធាក់រួច​ចងជើង​អូស​យកទៅទម្លាក់ចោលនៅឯវា​ល​ស្រែខាងជើងភូមិប្រមាណ​១០០ម៉ែត្រកាលពីយប់ថ្ងៃទី២៧ កុម្ភៈហើយត្រូវបានគេ​ប្រទះ​ឃើញដេកស្លាប់នៅព្រឹកថ្ងៃទី២៨ កុម្ភៈ ២០១៣នេះ​ ស្ថិតក្នុង​ភូមិព្រៃតាមួច ឃុំស្នំក្រពើ​ ស្រុកគងពិសី ។ ជនរងគ្រោះ​

គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ ព្យា​បាល​ពលរដ្ឋ​ឥត​គិត​ថ្លៃ​ជិត​400​នាក់​

Posted: 27 Feb 2013 09:45 PM PST

គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ ព្យា​បាល​ពលរដ្ឋ​ឥត​គិត​ថ្លៃ​ជិត​400​នាក់​
ខេត្ត​កណ្តាល​ ៖​ ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ ហ៊ុន​ សែន​ បាន​ចុះ​ជួយ​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​ទូទៅ​ដល់​ប្រជា​ពលរដ្ឋ​ចំនួន​ជិត​៤០០​នាក់​ ដោយ​ឥត​គិត​ថ្លៃ​ កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ​ កន្លង​ទៅ​ ។ ​ពិធី​នេះ​បាន​ប្រព្រឹត្ត​ធ្វើ​​នៅ​ទីស្នាក់​ការ​គណបក្ស​ប្រជា​ជន​កម្ពុជា​ស្រុក​លើក​ដែក​​ ក្រោម​អធិប​តី​ភាព​លោក​ ធឹក​ គ្រឿន​វុត្ថា​ រដ្ឋ​លេខា​ធិការ​ក្រសួង​បរិស្ថាន​ និង​ជា​អនុ​ប្រធាន​គណៈ​ពង្រឹង​គណបក្ស​

ក្រឡាប់​រថ​យន្ត​ដឹក​ដំឡូង​មី​ស្លាប់​ម្នាក់​របួស​6នាក់​

Posted: 27 Feb 2013 09:30 PM PST

ជនរងគ្រោះកំពុង​ជួយសង្គ្រោះ
ខេត្ត​​មណ្ឌល​គី​រី​ ៖ បុរ​ស​ម្នាក់​បាន​ស្លាប់​ ​ភ្លាម​​នៅ​កន្លែង​កើត​ហេតុ​ និង​៦​នាក់​ទៀត​​រង​របួស​ធ្ងន់​ស្រាល​ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថា្នក់​ចរា​ចរណ៍​ក្រ​ឡាប់​រថ​យន្ត​ដឹក​ដំឡូង​មី​ កាល​ពី​វេ​លា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៥​ កុម្ភៈ​ ​ត្រង់​ចំណុច​អូរ​ទេ​ ស្ថិត​ក្នុង​ភូមិ​ពូ​លូង​ សង្កាត់​រមនា​ ក្រុង​សែន​មនោ​រម្យ​ ។

ជិះ​ម៉ូតូ​ឌុប​គ្នា​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន​រថ​យន្ត​កាមរី​ឆ្លាម​បុក​​របួស​ធ្ងន់​​2​នាក់​

Posted: 27 Feb 2013 09:15 PM PST

ខេត្ត​​​ព្រះ​សីហនុ ៖ ​បុរស​វ័យ​កណ្តាល​រួម​ជាមួយ​ក្មេង​ប្រុស​​ម្នាក់​បាន​រង​របួស​ធ្ងន់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩៩-​២០០​ស្ថិត​ក្នុង​ភូមិ​អូរ​តា​សេក ឃុំអូរ​ឧញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ ។

ស្ត្រី​ស្លៀក​ពាក់​ស្អាត​បាត​ស្ពាយ​កាបូប​ដើរ​ឆ្លង​ផ្លូវ​ដួល​សន្លប់​ស្តូក​ស្តឹង​

Posted: 27 Feb 2013 09:00 PM PST

ស្ត្រី​ស្លៀក​ពាក់​ស្អាត​បាត​ស្ពាយ​កាបូប​ដើរ​ឆ្លង​ផ្លូវ​ដួល​សន្លប់​ស្តូក​ស្តឹង​
រាជ​ធា​នី​ភ្នំ​ពេញ ៖ ស្ត្រី​ម្នាក់​ដែល​ខណៈ​ពេល​ដើរ​ឆ្លង​ផ្លូវ​ទៅ​ដល់​មុខ​គ្លី​និក​ធ្មេញ​ហេល​ស៊ី​ ស្រាប់​តែ​ដួល​សន្លប់​ស្តូក​ស្តឹង​មិន​ដឹង​ពី​មូល​ហេតុ​ត្រូវ​បាន​រថ​យន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យា​បាល​នៅ​គ្លី​និក​ឯក​ជន​មួយ​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេ​លា​ម៉ោង​៩​និង​៤៥​នា​ទី​យប់​ថ្ងៃ​ទី​២៦​ កុម្ភៈ​ មុខ​គ្លី​និក​ហេល​ស៊ី​ ផ្ទះលេខ​២៤០​ ផ្លូវ​ទេព​ផន​ សង្កាត់​ផ្សារ​ដេ​ប៉ូ​ទី​១​ ខណ្ឌ​ទួល​គោក​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!