Koh Santipheap Daily

Koh Santipheap Daily


មន្ត្រី​យោធាម្នាក់​ស្រវឹងស្រា​បោះពួយ​ឡង់គ្រីស្ស័រ​បុកម៉ូតូ​សមត្ថកិច្ច​ក្របួចជាប់

Posted: 26 Feb 2013 11:34 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​មួយគ្រឿងបើកបរដោយមន្រ្តីយោធាម្នាក់បានបោះពួយយ៉ាងលឿនជ្រុលទៅ​បុកអ្នកជិះ​ម៉ូតូម្នាក់ បណ្តាល​​ឲ្យរងរបួសធ្ងន់ ហើយព្យាយាមបើកគេចខ្លួន​ប៉ុន្តែត្រូវ​សមត្ថកិច្ចដេញតាមចាប់បានភ្លាមៗដែរ ។​ឧប្បត្តិហេតុគ្រោះថ្នាក់​ចរាចរ​ណ៍​​នេះ​បានកើតឡើង​កាលពី​វេលាម៉ោង៦ និង៥០នាទីយប់ថ្ងៃទី២៦​ កុម្ភៈ ​២០១៣នៅលើកំណាត់ផ្លូវលេខ២១៧ ត្រង់​

សម្តេច​តេជោ​អញ្ជើញ​​ជាអធិបតី​ក្នុងពិធីបិទ​អនុ​សំវច្ចរៈ​មហាសន្និបាត​សង្ឃ​លើកទី២១

Posted: 26 Feb 2013 11:31 PM PST

រាជធានីភ្នំពេញ ៖ នៅរសៀល​ថ្ងៃទី​២៧ កុម្ភៈ ២០១៣ នេះ សម្តេច​អគ្គ​មហា​សេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរា ជា ណាចក្រ​​កម្ពុជា​ នឹងអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​បិទ​អនុ​សំវច្ចរៈ​មហា​សន្និបាត​សង្ឃ​លើកទី២១ នៅសាលសន្និសីទចតុមុខ ៕

​កូន​អកតញ្ញូសង​គុណ​ឪពុក​ដោយ​ដំបង​ឫស្សីត្រូវ​ឪពុក​ប្ដឹង​​សមត្ថកិច្ច​​​

Posted: 26 Feb 2013 11:30 PM PST

​កូន​អកតញ្ញូសង​គុណ​ឪពុក​ដោយ​ដំបង​ឫស្សីត្រូវ​ឪពុក​ប្ដឹង​​សមត្ថកិច្ច​​​
ខេត្តបាត់​ដំបង​ ៖ សមត្ថ​​កិច្ច​ស្រុក​បាណន់​បាន​ឃាត់​ខ្លួន​យុវ​ជន​ម្នាក់​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​​ ក្រោយ​ពី​ជនរូប​​នេះ​ប្រើ​អំពើហិង្សា​ដោយ​ដំបង​ឫ​ស្សី​វាយ​ទៅ​លើឪ​ពុក​ ​និង​​ប្អូន​​​ប្រុស​​របស់​​ខ្លួន​​​បណ្ដាល​​ឲ្យ​​រង​​​របួស​ ​កាល​​ពី​ល្ងាច​​ថ្ងៃទី​២៤​​ កុម្ភៈ​​​ ​នៅ​ភូមិ​ឆកពោធិ៍​​ ឃុំ​ឈើ​​ទាល​​ ​ស្រុកបាណន់​ ខណៈ​​បុរស​នោះ​ស្ថិត​ក្នុង​ស្ថាន​​​​ភាព​ស្រវឹង​ខួប​គ្មាន​ពេល​ស្វាង​ ។

ហាង​​Canonបាន​បើក​​ដំណើរការ​​ក្នុង​ផ្សារ​ទំនើប​​KTH Premium Powermall

Posted: 26 Feb 2013 11:15 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ ​តើ​លោក​អ្នក​កំពុង​​ស្វែង​រក​ផលិត​ផល​​អេឡិច​ត្រូនិក​ម៉ាកល្បី​ដែលគួរ​ឱ្យ​ទុក​ចិត្ត​​ដែរ​ទេ ? ពុំ​មាន​កន្លែង​ណា​ល្អ​ប្រសើរ​ជាង​​​ផ្សារ​ទំនើប​​​KTH Premium Powermall ឡើយ​​​​ព្រោះ​វា​បាន​​​ផ្តល់​នូវ​​​ជម្រើស​ជា​ច្រើ​ន​​​នៃ​ផលិត​ផល​​​បច្ចេក​វិជ្ជា​ទំនើប​​​ៗ​ម៉ាក​ល្បី​​ៗ​ជុំ​វិញ​ពិភព​លោក​​ដូច​ជា​Canon, Nokia, Electrolux, Samsung, Bose, Haier, Lenovo, X-Box, ​និង​ម៉ាក​ល្បីៗ​ជា​ច្រើន​ផ្សេង​ទៀត ។

ជំ​នួប​គែល ប្រូ៊ក​​​​និង​អា​ឡិច​សាន់​ឌ័រ​ អាច​កើត​មាន​នៅ​ថ្ងៃ​ទី​18ខែ​ឧសភា​

Posted: 26 Feb 2013 11:13 PM PST

លោក Eddie Hearnដែល​ជា​អ្នក​រៀប​ចំ​ការ​ប្រ​កួត​មាន​ជំ​នឿ​ចិត្ត​ថា​ ការ​ប្រ​កួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់ពិភព​លោក​របស់​គែល ប្រូ៊ក​ពី​ឌី​វ៉ុន អា​ឡិច​សាន់​ឌ័រ ​នឹង​កើត​មាន​នៅ​ថ្ងៃ​ទី​១៨​ខែ​ឧស​ភា​ខាង​មុខ​នេះ ។ ថ្លែង​ប្រាប់ BBC លោក​ Hearn​បញ្ជាក់​ថា ៖«ខ្ញុំ​គិត​ថា ថ្ងៃ​ទី​១៨​ខែ​ឧសភា​ អាច​ជា​កាល​បរិច្ឆេទ​ប្រ​ហាក់​ប្រ​ហែល​មួយ ។ ពេល​នេះ​យើង​គ្រាន់​តែ​នៅ​រង់​ចាំ​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ប៉ុណ្ណោះ ។

ក្រុម​ហ៊ុន​Samsungចេញ​លក់​Galaxy Note 8 Tablet ដើ​ម្បី​ប្រជែង​ជាមួយ​ក្រុម​ហ៊ុន​Apple

Posted: 26 Feb 2013 11:08 PM PST

​
ក្រុម​ហ៊ុន​ Samsung បាន​ប្រ​កាស​ចេញ​លក់​ Galaxy Note 8 ស៊េ​រី​​ Tablet (រាង​បន្ទះ​ធំ​)​ ក្នុង​គោល​ដៅ​ប្រជែង​ជា​មួយ​មី​នី​ ipad (ipad mini) ដែល​បាន​ចេញ​លក់​តាំង​ពី​ឆ្នាំ​២០១២​មក​ ។ ក្នុង​ឱ​កាស​សន្និ​សីទ​ទូរ​ស័ព្ទ​ដៃ​ពិ​ភព​លោក​ក្នុង​ទី​ក្រុង​បា​សេ​ឡូ​ណា​ ប្រ​ទេស​អេ​ស្ប៉ាញ​ ក្រុម​ហ៊ុន​Samsung នឹង​ផ្ស​ព្វ​ផ្សាយ​លក់​ Galaxy Note 8 ទៅ​ទី​ផ្សារ​ទូ​ទាំង​សា​កល​លោក​នៅ​ត្រី​មាស​ទី​២​ក្នុង​ឆ្នាំ​

ទិន្ន​ផល​មាស​របស់​ចិន​កើន​ឡើង​ជិត​12​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​2012

Posted: 26 Feb 2013 11:06 PM PST

ទិន្ន​ផល​មាស​របស់​ចិន​កើន​ឡើង​ជិត​12​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​2012
​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ AFP បាន​ចុះ​ផ្សាយ​ដោយ​យោង​លើ​របាយ​ការណ៍​របស់​ស៊ីន​ហួ​ ស្រប​តាម​ទិន្ន​ន័យ​ពី​ក្រសួង​​ឧស្សា​ហ​កម្ម​ ​ទិន្ន​ផល​មាស​របស់​ចិន​នៅ​ក្នុង​ឆ្នាំ​២០១២​ មាន​ប្រ​ហែល​៤០៣,១​តោន​ គឺ​កើន​ឡើង​១១,៦៦​ភាគ​រយ​ ធៀប​នឹង​ឆ្នាំ​២០១១​ ។​​ចិន​ជា​ប្រ​ទេស​មាន​តម្រូវ​ការ​មាស​ច្រើន​ ស្ថិត​ក្នុង​លំដាប់​ទី​២​ នៅ​លើ​ពិភព​លោក​ បន្ទាប់​ពី​ប្រ​ទេស​ឥ​ណ្ឌា​ ដែល​មាន​តម្រូវ​ការ​មាស​កាល​ពី​ឆ្នាំ​

Buttonនិយាយ​ថា​ ក្រុម McLaren នឹងនៅ​តែ​ខ្លាំង​

Posted: 26 Feb 2013 11:02 PM PST

កីឡាករ​ប្រ​ណាំង​រថយន្ត F1 Jenson Button និយាយ​ថា​ ក្រុម​ McLaren របស់​ខ្លួននឹង​នៅ​តែ​អាច​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​រដូវ​កាល​ថ្មី​ បើ​ទោះ​ជា​គ្មាន​វត្ត​មាន​នា​យក​បច្ចេក​​ទេ​ស​លោក Paddy Loweក៏​ដោយ ។​ ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០០៩​រូបនេះ​បានបន្ត​ថា​៖«វា​មិន​មែន​ជា​បញ្ហា​បុគ្គល​ម្នាក់​ទេ តែ​វា​ជា​បញ្ហា​ក្រុម​ទាំង​មូល​​។​​ ការ​ចាក​ចេញ​របស់​លោក Loweគឺ​​ជា​​រឿង​ធម្ម​តា​​ក្នុង​​វិ​ស័យ​

បូល​នឹង​ទៅ​ចូល​រួម​ Paris Diamond Leagueនៅ​ខែ​កក្ក​ដា​

Posted: 26 Feb 2013 11:00 PM PST

អត្ត​ពលិក​ហ្សា​ម៉ា​អុីក​យូសេន បូល
យោង​តាម​ក្រុម​អ្នក​រៀប​ចំ​កម្ម​វិធី​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ម្ចាស់​មេដាយ​មាស​អូ​ឡាំ​ពិក​យូ​សេន បូល​ បាន​ចុះ​ឈ្មោះ​ចូល​រួម​រត់​ប្រ​ណាំង​ចម្ងាយ​២០០​ម៉ែត្រ​ក្នុង​កម្ម​វិធី Paris Diamond League ដែល​នឹង​រៀប​ចំ​ធ្វើ​នៅ​ប្រ​ទេស​បា​រាំង​នា​ថ្ងៃ​ទី​៦​ខែ​កក្ក​ដា​ខាង​មុខ​ ។​

ប៉ូលិស​ចាប់​ខ្លួន​មុខ​សញ្ញា​ចោរ​លួច​ម៉ូតូ​យ៉ាង​សកម្ម​ម្នាក់​នៅ​សង្កាត់​ព្រែកប្រា

Posted: 26 Feb 2013 11:00 PM PST

ប៉ូលិស​ចាប់​ខ្លួន​មុខ​សញ្ញា​ចោរ​លួច​ម៉ូតូ​យ៉ាង​សកម្ម​ម្នាក់​នៅ​សង្កាត់​ព្រែកប្រា
រាជធានីភ្នំពេញ ៖ មុខ​សញ្ញា​​ធ្លាប់​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​យ៉ាង​សកម្ម​​ម្នាក់​នៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ​ បាន​​​ត្រូវ​នគរ​បាល​​​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​​​រាជ​ធានី​ភ្នំពេញ​ ​ចាប់​ខ្លួន​នៅ​ចំណុច​ផ្ទះ​លេខ​៧៥ ប្លុក​បុរី​ជ័យ​ឧត្តម​​ ស្ថិត​ក្នុង​ភូមិ​​ព្រះ​ពន្លា ​សង្កាត់​ព្រែក​ប្រា​ ​ខណ្ឌ​មានជ័យ​ កា​ល​ពី​​ល្ងាច​ថ្ងៃទី​​២០ កុម្ភៈ ​ឆ្នាំ​២០១៣ ។

ស្ត្រីម្នាក់​លោត​ទឹក​សម្លាប់ខ្លួន​​ពី​លើ​ស្ពាន​គីហ៊្សុណាលិចបាត់

Posted: 26 Feb 2013 10:56 PM PST

ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់​​​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើស្ពាន​គីហ៊្សុណា​លិចបាត់​ទៅ​ក្នុងទន្លេ វេលា​ម៉ោង​១​និង​៤០​នាទីរសៀលថ្ងៃទី​២៧ កុម្ភៈ ២០១៣ នេះ ​នៅ​ក្រុងកំពង់ចាម ដោយ​មិន​ទាន់​ដឹងពី​មូល​ហេតុ​នោះ​ទេ ហើយ​​សមត្ថ​កិច្ច​កំពុង​រាវរក​ផង​ដែរ​ ៕

លោកCHUCK HAGEL​​​ត្រូវ​បាន​ព្រឹទ្ធ​សភា​​​សម្រេច​​យល់​ព្រម​ឱ្យ​​​ធ្វើ​រដ្ឋ​មន្ត្រី​​ការ​ពារ​​ប្រទេស​​អាមេរិក​ថ្មី​

Posted: 26 Feb 2013 10:56 PM PST

លោក​CHUCK HAGEL ​ក្នុង​ព្រឹទ្ធ​សភា
ក្រោយ​ការ​ជជែក​ដេញ​ដោល​​​គ្នា​យ៉ាង​តឹង​តែង​​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​​​ទ​ីបំផុត​​លោក CHUCK HAGEL ​ត្រូវ​បាន​​​ព្រឹទ្ធ​​សភា​បោះ​ឆ្នោត​​កាល​ពី​ថ្ងៃទី​២៦ កុម្ភៈ ​យល់​ព្រម​ឱ្យ​លោក​ធ្វើ​រដ្ឋ​មន្ត្រី​​ការ​ពារ​​ប្រទេស​អាមេរិក​​ថ្មី​តាម​ការ​តែង​តាំង​​របស់​លោក​ប្រធានាធិបតី​​បារ៉ាក់​​អូបា​ម៉ា​​ហើយ​ ។

យ៉ូកូ​​វិច​ឈាន​ចូល​ជុំទី​​2 Dubai Tennis Championships

Posted: 26 Feb 2013 10:53 PM PST

​
យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​ក្នុង​ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​វាយ​កូនបាល់ Dubai Tennis Championships នៅ​ប្រ​ទេស​អេមី​រ៉ាត​អា​រ៉ាប់​រួម​រ​បស់​កីឡាករ​ស៊ែ​ប៊ី ​ណូ​វ៉ាក់​ យ៉ូ​កូ​វិច ​​សម្រេច​បាន​មួយ​ជំ​ហាន​ហើយ​ខណៈ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​ ​កុម្ភៈ​ គេ​បាន​ឆ្លង​ផុត​ជុំ​ទី​១​ដោយ​​ជោគ​ជ័យ​ជា​មួយ​​លទ្ធផល ៦-១​និង​៦-៤ លើ​កីឡាករ​មិត្ត​រួម​ជាតិ​ខ្លួន​ Viktor​ Troicki​ ។ ​

ពួក​នាវិក​ដែល​ចាប់​ពង្រត់​នៅ​នីហ្សេ​រីយ៉ា​ត្រូវ​ដោះ​លែង​

Posted: 26 Feb 2013 10:52 PM PST

អ្នក​ទទួល​ខុស​ត្រូវ​​ម្នាក់​របស់​ប៉ូលិស​រដ្ឋ​បា​យែល​សា ភាគ​ខាង​ត្បូង​នី​ហ្សេ​រី​យ៉ា​ លោក KINGSLEY OMIRE ថ្លែង​ថា នាវិក​បរ​ទេស​៦​នាក់​ដែល​ត្រូវ​ចាប់ពង្រត់​កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ កន្លង​មក​នេះ​ពី​នាវា​ដឹក​ប្រេង​១​គ្រឿង​ក្នុង​ដែន​ទឹក​នីហ្សេ​រីយ៉ា​ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៧ កុម្ភៈ ២០១៣

Posted: 26 Feb 2013 10:45 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី២៧ កុម្ភៈ ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រថយន្ត​យីឌុប​ដឹក​ឈើ​​គ្រញូង​បន្លំ​ភ្នែក​សមត្ថកិច្ច​ដោយ​ដាក់​ស៊ី​ម៉ងត៍ពី​លើ​​

Posted: 26 Feb 2013 10:45 PM PST

ខេត្ត​កំពង់ធំ ៖ រថយន្ត​យី​ឌុប​​​មួយ​គ្រឿង​មាន​តួ​ពណ៌​ទឹក​ប៊ិក​ក្បាល​បៃ​តង​ឆ្នូត​លឿង​​អត់​​ស្លាក​លេខ​បាន​បន្លំ​ដឹក​ឈើ​គ្រញូង​ដោយ​ដាក់​ស៊ី​ម៉ងត៍​​​លើ​​ពី​បន្លំ​​ភ្នែក ។ ទោះបីជា​បែប​ណា ​ត្រូវ​បាន​​​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន ​ខណៈ​ដែល​កំពុង​​​ធ្វើ​ចរាចរណ៍​លើកំណាត់​ផ្លូវជាតិ​លេខ​៦​ចេញ​ពី​ខេត្ត​សៀម​រាប​ឆ្លង​កាត់​ខេត្ត​កំពង់​ធំ ។

បុរស​​​ម្នាក់​ជិះម៉ូតូ​ណៃហត​​វ៉ា​រថយន្ត​​​មិន​ប្រយ័ត្ន​​ពន្លះ​ជាមួយ​​សាំយ៉ុង​​ស្លាប់​​​មួយ​រំពេច​

Posted: 26 Feb 2013 10:30 PM PST

រាជធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់បាន​​ស្លាប់​បាត​់​បង់​ជីវិត​​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​​ដោយសារ​តែ​​រថយន្ត​ប្រភេទ​​ទេសចរណ៍​១២​កៅអី​​មួយ​គ្រឿង​​​ដឹក​ភ្ញៀវ​ទេសចរ​​​​​​បើក​បុក​​ពេញ​ទំហឹង​​ខណៈ​​​ពេល​កំពុង​​បើក​បរ​បញ្ច្រាស​គ្នា​​​ហើយ​ក្រោយ​​កើត​ហេតុ​​អ្នក​បើក​​រថយន្ត​បាន​​រត់​គេច​ខ្លួន​​ចោល​រថយន្ត​បាត់​ ។ ​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​នោះ​បាន​កើតឡើង​​​​កាល​ពី​វេលា​ម៉ោង​​៥​និង​១០​នាទី​​ព្រឹក​ថ្ងៃទី​២៦ កុម្ភៈ ​

ទំនេរ​​អត់​ការ​ងារ​ធ្វើ​យក​​ផាវ​ចង​ផ្អោប​គ្នា​ដុត​លេង​ផ្ទុះ​ខ្ទេច​ដៃ​ម្ខាង និង​ផ្ទៃ​មុខ​

Posted: 26 Feb 2013 10:29 PM PST

ជនរងគ្រោះ
ខេត្ត​កំពង់​ធំ ៖ ​យុវ​ជន​ម្នាក់​​ទំនេរ​អត់​ការ​ងារ​ធ្វើ​ បែរ​ជា​​ទៅ​ទិញ​ផាវ​​ក្មេង​លេង​​យក​មក​ចង​ផ្អោប​គ្នា​ជា​ច្រើន​គ្រាប់​​រួច​ដុត​លេង​ជា​ការ​កម្សាន្ត​សប្បាយ​​ តែ​ប្រែ​ក្លាយ​ទៅ​ជា​ទុក្ខ​សោក​​​សម្រាប់​​ខ្លួន​​ឯ​ង​ទៅវិញ ដោយ​សារ​​​ភាព​​ឆោត​​ល្ងង់​​នៅពេល​ដែល​គ្រាប់​​ផាវ​ទាំង​អស់​នោះ​​ផ្ទុះ​ឡើង បណ្តាល​​ឱ្យ​ប្រអប់​​ដៃ​ឆ្វេង​ម្ខាង​ត្រូវ​ខ្ទេច​ និង​រង​របួស​​ផ្ទៃ​​មុខ​យ៉ាង​ដំណំ​ ។ ហេតុ​ការណ៍​​នេះ​កើតឡើង​កាល​ពី​ល្ងាច​​​ថ្ងៃទី ២៦ កុម្ភៈ ​

ម៉ូ​តូ​ឌ្រីម​ធុន​សេ​125​បោះ​ពួយ​បុក​ជា​មួយ​រថយន្ត​ដឹក​ដី​ស្លាប់​ម្នាក់​

Posted: 26 Feb 2013 10:15 PM PST

ម៉ូ​តូ​ឌ្រីម​ធុន​សេ​125​បោះ​ពួយ​បុក​ជា​មួយ​រថយន្ត​ដឹក​ដី​ស្លាប់​ម្នាក់​យន្ត​ដឹក​ដី​ស្លាប់​ម្នាក់​
ខេត្ត​ព្រះ​សី​ហនុ​ ៖ យុវ​ជន​​ម្នាក់​បាន​ស្លាប់​​ពេល​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​កាល​ពី​វេ​លា​ម៉ោង​៤ និង​ ៣​០​​នា​ទី​រសៀល​ថ្ងៃ​ទី​២៥​ កុម្ភៈ​ នៅ​លើ​កំ​ណាត់​ផ្លូវ​សម្ដេច​សង្ឃ​ជួន​ណាត​(​ផ្លូវ​ចូល​វត្ត​លើ​)​ស្ថិត​ក្នុង​ភូមិ​១​ សង្កាត់​លេខ​១​ ក្រុង​ព្រះសី​ហនុ​ ។​

ម្តាយ​ចិញ្ចឹម​យំ​សោក​បោក​ខ្លួ​ន​ពេល​គេ​ពង្រត់​កូន​ស្រី​ទៅ​បាត់​

Posted: 26 Feb 2013 10:00 PM PST

ម្តាយ​ចិញ្ចឹម​យំ​សោក​បោក​ខ្លួ​ន​ពេល​គេ​ពង្រត់​កូន​ស្រី​ទៅ​បាត់​
ខេត្ត​កំពត​ ៖ ស្រ្តី​ម្នាក់​ឈ្មោះ​ស​ នីម​ អាយុ​៤៩​ឆ្នាំ​ បាន​យំ​សោក​ស្តាយ​កូន​ស្រី​ចិញ្ចឹម​និង​ត្រូវ​ជា​ក្មួយ​បង្កើត​របស់​ខ្លួន​ ដែល​បាត់​ដោយ​គ្មាន​ដំណឹង​ លុះ​ស៊ើប​ទៅ​ទើប​ដឹង​ថា​ត្រូវ​បាន​គ្រួ​សារ​ខាង​ម្តាយ​បង្កើត​ពង្រត់​យក​ទៅ​ ។​​ តាម​ប្រ​ភព​ព័ត៌​មាន​ទាក់​ទង​ទៅ​នឹង​កូន​ស្រី​ចិញ្ចឹម​នេះ​ត្រូវ​បាន​គាត់​រៀប​រាប់​ថា​ ឪ​ពុក​​បង្កើត​របស់​កូន​ស្រី​ចិញ្ចឹម​នេះ​ត្រូវ​ជា​ប្អូន​បង្កើត​របស់​គាត់​ឈ្មោះ​ស សួង​ អាយុ​៤២​ឆ្នាំ​ តែ​

ប្តី​ជាប់គុក​ និង​ទារ​សំណង​16ម៉ឺន​ដុល្លារ​រឿង​ឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ

Posted: 26 Feb 2013 09:45 PM PST

ប្តី​ជាប់គុក​ និង​ទារ​សំណង​16ម៉ឺន​ដុល្លារ​រឿង​ឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ
ខេត្ត​ពោធិ៍សាត់​ ៖ ករណី​ភ្លើង​​​ឆេះ​​​ស្ថានីយ​ប្រេង​ឥន្ធ​នៈ​​នៅ​ស្រុក​​​បាកាន​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១២ ​​កន្លង​មក តុលាការ​​បាន​ចាប់​​ប្តី​ដាក់​គុក​ដោយ​សារ​គ្មាន​លុយ​​១៦​មុឺន​​​ដុល្លារ ​សង​​ផ្ទះ​ប្រជា​ពលរដ្ឋ​​២​​​គ្រួសារ​​​ដែល​ជា​ដើម​បណ្តឹង ។ ​អ្នក​ស្រី​ងួន ចាន់​ស៊ី ជា​ប្រពន្ធ​បាន​រៀប​រាប់​ប្រាប់កោះ​សន្និ​ភាព​​ថា​​​ អគ្គិ​ភ័យ​​ដែល​កើត​ឡើង​​នោះ​មិន​​​មែន​គ្រួសារ​​​គាត់​ជា​អ្នក​បង្ក​​​ទេ​ ព្រោះ​​​​​​​ស្ថានីយ​ប្រេង​ឥន្ធ​នៈ​​ និង​​

ភ្លើងឆាបឆេះចំការពោតប្រជាពលរដ្ឋជាង២ហិកតានៅស្រុកពាមជរ

Posted: 26 Feb 2013 09:41 PM PST

ចម្ការ​ពោត​ដែល​ត្រូវភ្លើង​​
ខេត្តព្រៃវែង៖ ភ្លើងបាន​ឆាប​ឆេះចំការពោត​ប្រជាពលរដ្ឋ​ជាងពីរហិកតា​កាលពីវេលា​ម៉ោង១០ព្រឹកថ្ងៃទី២៧ កុម្ភៈ ២០១៣ នេះ​​ ស្ថិតក្នុង​ឃុំព្រែកក្របៅ ស្រុកពាមជរ ។ មូលហេតុនៃ​ការឆាបឆេះ ដោយសារក្មេងៗនាំ​គ្នាដុតដើម​ពោតដែលសេស សល់ពីការកាច់ផ្លែ ទើបមានភ្លើងឆេះបែបនេះ ។ ក្នុងហេតុការណ៏នេះដែរ កុំតែបានម្ចាស់ពោតនិងប្រជា​ពលរដ្ឋ​ប្រមាណ​

សម្ពោធ​ផ្លូវ​លំ​1​ខ្សែ​ក្នុង​ឃុំ​ត្រពាំង​សាប​ ស្រុក​បាទី​ ប្រវែង​1.840​ម៉ែត្រ​

Posted: 26 Feb 2013 09:30 PM PST

លោក​បណ្ឌិត​ សូរ ឃុន ក្នុងពិធីសម្ពោធ
ខេត្ត​តាកែវ ៖ បន្ទាប់​ពី​បាន​កសាង​​រួច​រាល់​ជា​ស្ថាពរ​ សមិទ្ធផល​ផ្លូវ​លំ​ជនបទ​១ខ្សែ​ស្ថិត​ក្នុង​ឃុំត្រពាំង​សាប​ ស្រុក​បាទី​ ត្រូវបាន​ប្រារព្ធ​ពិធី​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ ក្រោម​អធិបតី​ភាព​លោក​បណ្ឌិត​ សូរ ឃុន​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​​​ទូរគមនាគមន៍​ ។​

ម្តាយ​ឱន​ចាប់​កូន​ដូច​ជាន់​ហ្គ៊ារ​ថែម​រថយន្ត​ស្ទុះ​ទៅ​បុក​របង​បន្ទាយ​ទាហាន​ទាំង​កំរោល​

Posted: 26 Feb 2013 09:15 PM PST

ម្តាយ​ឱន​ចាប់​កូន​ដូច​ជាន់​ហ្គ៊ារ​ថែម​រថយន្ត​ស្ទុះ​ទៅ​បុក​របង​បន្ទាយ​ទាហាន​ទាំង​កំរោល​
រាជធានី​ភ្នំពេញ​ ៖ រថយន្ត​ឡិច​ស៊ីស​ RX300 ពណ៌​ខ្មៅ​មួយ​គ្រឿងបាន​ហោះ​ទៅ​បុក​របង​ថ្ម​បន្ទាយ​យោធា​កងពល​តូច​ដឹក​ជញ្ជូន​លេខ​៩៩​ បណ្តាល​ឱ្យបាក់​អស់​មួយ​ផ្ទាំង​ទាំង​យប់​​អធ្រាត្រ​ ដោយ​សារ​ស្ត្រី​អ្នក​បើកបរ​ឱន​ចាប់​កូន​ស្រី​ដែល​ធ្លាក់​ពី​លើ​ពូក​រថយន្ត​ ខណៈជើងកំពុង​​ជាន់​ហ្គារ ធ្វើ​ឱ្យ​រថយន្ត​ហោះ​ទៅ​បុក​របង​​ថ្ម​ពេញ​ទំហឹង​តែ​ម្តង ។​ មិន​តែប៉ុណ្ណោះ​ រថយន្ត​បាន​រង​ការ​ខូច​ខាត​យ៉ាង​

ឡិចស៊ីសRX300​មុក​ម៉ូតូគុប​របួស​ធ្ងន់​ម្នាក់​បើក​រត់​

Posted: 26 Feb 2013 09:00 PM PST

ឡិចស៊ីសRX300​មុក​ម៉ូតូគុប​របួស​ធ្ងន់​ម្នាក់​បើក​រត់​
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​បែក​មុខ​មាត់​ហូរ​ឈាម​​ស្រោច​ពេញ​ខ្លួន​​ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​គុប​ជ្រុង​ ពណ៌​ទឹក​ប៊ិក​ ​ត្រូវ​រថយន្ត​ឡិចស៊ីស​​ RX300​ ពណ៌​ស្ករ ​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​បាន​ទៅបុក​ចំពីមុខ​ពេញ​ទំហឹង​កាលពីវេលា​ម៉ោង​​៨​និង​២០​​នាទី​យប់​ថ្ងៃទី​២៥ កុម្ភៈ ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ទល់​មុខ​សាកលវិទ្យាល័យ​​ភូមិ​ន្ទ​ភ្នំពេញ​ ក្នុង​សង្កាត់​​ទឹកល្អក់​ទី​១

​ស្នេហា​អាថ៌កំបាំង​លាយឡំ​ និងវេទមន្ត​ក្នុងរឿង Beautiful Creature (មានវីដេអូឃ្លីប)

Posted: 26 Feb 2013 08:02 PM PST

រឿង Beautiful Creature
មហា​វិស្សមកាល​មួយរបស់ Ethan ក្នុង​ការ​គេចវេះពីទីក្រុង​នៃទិសខាងត្បូងដ៏តូចមួយបាន​មកដល់ Ethan បានធ្វើ​ដំណើរមក​ដល់ទីក្រុង​មួយ ​នា​ពេលនោះ Ethan ក៏បានជួប​ស្រីថ្មីដែលអាថ៌​​កំបាំង​ម្នាក់នាង​នោះ​​ឈ្មោះថា Lena ។ ពួកគេ​ទាំងអស់​បាន​បង្ហាញពី​រឿងសម្ងាត់​ដ៏អាក្រក់​របស់​គ្រួសារ​ពួកគេ​រៀងៗខ្លួន​ថា តើ​នឹងមានអ្វី​កើតឡើង​រវាងស្នេហា​អាថ៌កំបាំង​លាយឡំ​នឹងវេទមន្ត

ជប៉ុន​​ប្រកាស​ផ្តល់​​ជំនួយ​១២២.៧៧១​ដុល្លារ​​អាមេរិក​​ដល់​មន្ទីរអប់រំ​​ខេត្ត​បាត់​ដំបង​

Posted: 26 Feb 2013 08:00 PM PST

រាជធានីភ្នំពេញ ៖ ប្រទេសជប៉ុន​​តាម​រយៈ​ស្ថានទូត​​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បាន​ឱ្យ​ដឹងថា ប្រទេស​ជប៉ុន​នឹង​ផ្តល់​ជំន​ួយ​ឥត​​សំណង​សរុប​ជា​ទឹក​ប្រាក់​ចំនួន​១២២.៧៧១​ដុល្លារ​​អាមេរិក​​ដល់​មន្ទីរ​អប់រំ យុវជន​ និង​កីឡា​​ ខេត្ត​បាត់​ដំបង សម្រាប់​​គម្រោង​សាងសង់​អគារ​​សិក្សា​នៅ​​សាលា​បឋម​សិក្សា​យុត្តិ​ធម៌ និង​សាលា​បឋម​សិក្សា​សំណាង​ព្រះ​ស្រី​ក្នុង​ស្រុក​បរវេល ខេត្តបាត់ដំបង ។

រថយន្តហ្វត​ឆ្លងផ្លូវ​បុកចំពាក់កណ្តាល​រ៉ឺម៉ក​ម៉ូតូកង់បី​ធ្វើ​ឱ្យ​ភ្ញៀវ​លោតចេញទាំងភ័យស្លន់ស្លោ

Posted: 26 Feb 2013 07:52 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តហ្វត ពណ៌ទឹក​ប្រាក់ ជិះឆ្លងផ្លូវទៅបុកម៉ូតូកង់បី​ចំពាក់កណ្តាល ធ្វើឲ្យភ្ញៀវជិះ​លើរ៉ឺម៉ក២នាក់ លោត​ចុះ​ទាំង​ភ័យ​​ស្លន់ស្លោ អ្នកបើករ៉ឺម៉ករយះ​ជើងបន្តិច ។ ហេតុការណ៍នេះកើតឡើង​នៅវេលាម៉ោង២ និង១៥នាទីរំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី២៧ កុម្ភៈ ២០១៣ ស្ថិត​នៅ​​សំណុចផ្លូវ​លេខ១៣០ កែងផ្លូវ១៣ ក្នុង​សង្កាត់ផ្សារកណ្តាល​ទី១ ខណ្ឌដូនពេញ ។

យុវជន​ម្នាក់​ជិះ​ម៉ូតូ​បុក​គោ​របួស​ធ្ងន់​

Posted: 26 Feb 2013 07:42 PM PST

ជនរងគ្រោះ
ខេត្ត​កំពង់​ឆ្នាំង ៖ ​យុវជន​ម្នាក់​បាន​រង​របួស​សន្លប់​ស្តូក​ស្តឹង​ ខណៈ​ជិះ​ម៉ូតូ​​​បុក​​​​​មេគោ ​កាល​ពីវេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៦ កុម្ភៈ ​២០១៣ នៅតាម​បណ្តោយ​​ផ្លូវ​​ក្រាល​កៅស៊ូ​ ក្នុង​ភូមិ​ទី៨ ​សង្កាត់​ខ្សាម ​ក្រុង​កំពង់ឆ្នាំង ។ ​ជន​រងគ្រោះ​​ត្រូវ​បាន​​រថយន្ត​​របស់​ក្រុម​ហ៊ុន​​អានកូដែល​​មាន​ភារ​កិច្ច​តទុយោ​​ទឹក​នៅ​ជិត​កន្លែង​កើតហេតុ​ដឹក​មក​សង្គ្រោះ​​បន្ទាន់​​នៅ​មន្ទីរ​ពេទ្យ​​ ។

ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុងចំណោម​​៤​នាក់​ឆ្លង​ដែន​ចូល​កាប់​ឈើ​គ្រញូង​ ទាហាន​​ថៃបាញ់​របួស​ធ្ងន់

Posted: 26 Feb 2013 07:40 PM PST

ជនរងគ្រោះ
ខេត្តបន្ទាយមានជ័យ ៖ ​ពល​រដ្ឋ​ខ្មែរ​ម្នាក់​​ក្នុង​ចំណោម​​៤​នាក់​​ បាន​រង​របួស​ធ្ងន់​​ ខណៈ​​ពេល​លួច​ឆ្លង​ដែន​​ខុស​ច្បាប់​​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដីថៃ ត្រូវ​ក្រុម​ទាហាន​ថៃ​បាញ់​រះ​​ជាច្រើន​គ្រាប់ ​កាល​ពីវេលា​ម៉ោង​​១១​និង​៣០​នាទី​ព្រឹកថ្ងៃទី​២៥ កុម្ភៈ ​២០១៣ ​ក្នុងភូមិ​សាស្ត្រ​ភូមិ​បាន​ស៊ូន ​ឃុំ​ផង​ផែង ​ស្រុក​ខាន់​សាយ ខេត្ត​បុរី​រ៉ាំ ​ប្រទេសថៃ ​ទល់​ភូមិ​សាស្ត្រ (ថ្ម​រមៀល) ​ក្នុងភូមិធ្លក ឃុំ​បន្ទាយ​ឆ្មារ ​ស្រុក​ថ្ម​ពួក ​​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!