Koh Santipheap Daily

Koh Santipheap Daily


ឧកញ៉ា​ ​ជឹម ​សុខ ​បើក​បវេសនកាល​នៅ​វិ​ទ្យាល័យ​ហ៊ុន សែន ​សំពៅ​ពូន​

Posted: 05 Oct 2012 12:45 AM PDT

ខេត្តកណ្តាល​ ៖ ​ព្រឹកថ្ងៃទី​១ តុលា ​ឆ្នាំ​២០១២ នៅវិទ្យាល័យ​​​ហ៊ុន សែន​ ​សំពៅពូន​​​​ស្រុក​​កោះធំ ​ខេត្តកណ្តាល​ ​​មាន​រៀប​ចំ​ពិធិ​បើ​កបវេ​សនកាល​ឆ្នាំ​សិក្សា ២០១២ ​ក្រោម​អធិប​តី​ភាព​ឧកញ៉ា​ជឹម​ សុខ ​ទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​​ធម្ម​​ពោធិ​សាល​ជា ស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា ​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា​ លោកចាន់​ សុខុម ​អភិបាល​ស្រុក​​កោះ​ធំ ​លោកគ្រូ​ អ្នកគ្រូ ​សិស្សានុសិស្ស ​តំណាង​មាតា ​បិតា​

ឡិច​ស៊ីស​​​បុក​រថយន្ត​បាឡែន​នាយ​ប៉ុស្តិ៍​​​​ទួល​ទំពួង​​​ទី​2​​​ធ្លាក់​កាង​​​ហើយ​បើក​រត់​​​​

Posted: 05 Oct 2012 12:30 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ីស​​​​RX300 ពណ៌​ស្ករ​​​មួយ​គ្រឿង​បាន​បើក​បុក​ជាមួយ​​រថយន្ត​កាមរី​បាឡែន​​ ពណ៌​ស្ករ ដែល​គេ​​​ស្គាល់​ថា​ជា​រថយន្ត​របស់​​លោក​នាយ​ប៉ុស្តិ៍​​ទួល​ទំពូង​ទី​២ បណ្តាល​​ឱ្យ​រយះកាង​​​ខាង​មុខ​ រួច​រថយន្ត​​​ឡិច​ស៊ីស​​​ព្យាយាម​​​​បើ​ក​រត់​គេច​​​​លុះ​ជិត​ដល់​ផ្ទះត្រូវ​​​រថយន្ត​​បាឡែន​​​បើក​ទៅ​ទាន់​ស្ទាក់​ពី​មុខ​​ជាប់​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​​​​កាល​ពី​វេលា​ម៉ោង​​​​១១​និង​៣០​នាទី​​​យប់​

ប៉ាគីស្ថាន​ថាមាន​កុងសង់​ស៊ុស​មួយ​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី

Posted: 05 Oct 2012 12:19 AM PDT

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន
នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​រ៉ាហ្សា ​ព័រ​វេស ​អាស្រ្តាវ​​ថ្លែង​កាលពី​ថ្ងៃទី​៤ តុលា ​ទៅ​​កាន់​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី​លោក​ស័រ​ហ្គេយ​ឡាវ​រ៉ូវ ​ដែល​កំពុង​បំពេញ​បេសសកម្ម​នៅ​ប៉ាគី​ស្ថាន​​ថា ​មាន​កុង​សង់​ស៊ុស​មួយ​នៅ​ប៉ាគីស្ថាន​ដែល​​ថា​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី​ត្រូវ​តែ​ពង្រឹង ។

បុរសម្នាក់ជិះ​ម៉ូតូ​​ធ្លាក់​ជង្ហុក​ដួល​បោក​ក្បាល​សន្លប់

Posted: 05 Oct 2012 12:15 AM PDT

ជនរងគ្រោះ​កំពុង​ត្រូវបាន​ជួយសង្គ្រោះ
រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​មិត្តភក្តិ​​រួម​ការ​ងារ​ប្រាប់​ថា ​ជា​អ្នក​គ្រប់​គ្រង​នៅ​សណ្ឋា​គារ​ណាហ្គាវើល​​បាន​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ដួល​បោក​ក្បាល​​ហូរ​ឈាម​សន្លប់​ស្តូក ​ខណៈ​​ចេញ​ពី​ហូប អាហារ​ជា​មួយ​មិត្ត​ភក្តិ​​រួម​ការ​ងារ កាលពី​វេលា​ម៉ោង​១១​និង​៥នាទី​​យប់​ថ្ងៃទី​២ តុលា នៅ​តាម​ផ្លូវ​លេខ​៤៨៨ កែង​ផ្លូវ​​​លេខ​១០៥ ក្នុង​ភូមិ​៤៣ សង្កាត់​ផ្សារ​ដើ​ម​ថ្កូវ ខណ្ឌ​ចំការ​មន ។

​និស្សិត​2នាក់​​ឆក់​ខ្សែក​​នៅទួលស្វាយ​ព្រៃទី2ចាប់នៅ​បឹង​សាឡាង

Posted: 05 Oct 2012 12:00 AM PDT

ជន​ល្មើស​ត្រូវបាន​ចាប់ខ្លួន
រាជធានី​ភ្នំពេញ ៖​និស្សិត​ចំនួន​២នាក់​ត្រូវ​ប៉ូលិសប៉ុស្ដិ៍បឹងសាឡាង​ ​​ចាប់​ខ្លួន​កាល​​វេលា​​ម៉ោ​ង​​​​១២ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​​ ៣ តុលា​ ​នៅ​ចំណុ​ច​​​​ផ្ទះ​លេខ​​២៥៤ មហា​វិថី​ម៉ៅ​សេ​ទុង​ សង្កាត់​បឹង​សាឡាង ​ខណ្ឌ​ទួលគោក​ ​ក្រោយពី​ធ្វើ​​សក​ម្ម​ភាព​​ឆក់​ខ្សែ​ក​ប្លាទីន​​ពី​ស្រ្តី​ម្នាក់​ដែល​ធ្វើ​​ដំណើរ​​តាម​ម៉ូតូ​​ឌុប​ នៅ​តាម​ផ្លូវ​​លេខ​៣៨៨ ​សង្កាត់ទួល​ស្វាយ​ព្រៃទី​២​ ​ខណ្ឌ​ចំការមន​ ។

​ត្រឹម​ឆ្នាំ​​2020ទី​​​ផ្សារ​​ទំនិញ​​«​ដែល​​មាន​ម៉ាក​​​»​​នឹង​មាន​តម្លៃ​​​1ពាន់​​លាន​​ដុល្លារ​​

Posted: 04 Oct 2012 11:45 PM PDT

ទីផ្សារ​ទំនិញ​ប្រើប្រាស់​«​ដែល​មាន​ម៉ាក»​​​របស់​ប្រទេស​កម្ពុជា ​​​​អាចនឹង​មានតម្លៃដល់​​​​១ពាន់​លាន​​ដុល្លារ​អាមេរិក​​ក្នុងមួយឆ្នាំ​​ ​គិត​ត្រឹម​ឆ្នាំ​២០២០​ ។​ ​​នេះ​បើតាម​ការ​ឱ្យ​​ដឹង​របស់​ក្រុម​ហ៊ុន​ផលិត​ទំនិញ​ប្រើប្រាស់​ដ៏ធំ​បំផុត​នៅ​កម្ពុជា​ ។ ​យោង​តាម​ក្រុមហ៊ុន​​ យូនី​លី​វើ​ ឥណ្ឌូចិន ​ទីផ្សារ​ទំនិញ​ប្រើប្រាស់«ដែល​មាន​ម៉ាក»​​​​ ​របស់​ប្រទេស​កម្ពុជា ​​អាច​នឹងមាន​តម្លៃកើន​ឡើង​ទ្វេ​ដង​ក្នុងរយៈ​ពេល​​​៧ឆ្នាំខាង

ទូក​នេសាទ​វៀត​ណាម​​ខុស​ច្បាប់​​2គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​​បង្ក្រាប​​

Posted: 04 Oct 2012 11:30 PM PDT

ទូក​នេសាទ​វៀត​ណាម​​ខុស​ច្បាប់​​2គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​​បង្ក្រាប​​
ខេត្តកំពត​ ​៖ទូក​នេសាទ​រៀតណាម​ខុ​ស​ច្បាប់​​ចំនួន​ពីរ​គ្រឿ​ង​ បានត្រូវ​កម្លាំង​រដ្ឋ​​បាល​ជល​ផល​ ​សហការ​ជាមួយ​នគរ​បា​ល​​​​ព្រំ​ដែន​​ទឹក​​ និង​ក្រុម​សហគម​​ន៍នេសាទ​​ប​ង្រ្កា​ប​​នៅ​​ពីរ​កន្លែង​ផ្សេង​គ្នា​​ក្នុង​ម៉ោង​​​​​តែ​មួយ​​​ខណៈ​​​ចូល​​មក​​នេសាទ​​ក្នុង​ដែន​​សមុទ្រ​កម្ពុជា​​​ក្នុង​ខេត្ត​កំពត កាលពី​​យប់​ថ្ងៃទី​​១ ​​តុលា ។

ម៉ូតូ​គុប2​គ្រឿង​​បុក​ជាមួយ​ម៉ូតូ​ឌ្រីម​2គ្រឿង របួស​ធ្ងន់​2នាក់​ស្រាល​2នាក់

Posted: 04 Oct 2012 11:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​២ករណី​ កើត​ឡើង​នៅ​កន្លែង​ផ្សេង​គ្នា​រវាង​ម៉ូតូ​គុប​៥០ អត់​ភ្លើង​​បំភ្លឺ​​ផ្លូវ​បុក​ជាមួយ​ឌ្រីម​សេ​១២៥ បណ្តាល​​ឱ្យ​ដួល​របួស​​២នាក់ និង​ម៉ូតូ​គុប​៩០ បុក​ជាមួយ​ធុន​សេ​១២៥ ដួល​របួស​២នាក់ ដែល​​​​ករណីទី១ កើត​ឡើង​កាលពី​​វេលាម៉ោង​​៩ និង​៣០យប់នាទី​ថ្ងៃទី​៣ តុលា ​លើ​កំណាត់​ផ្លូវ​លេខ​​២៨៩ ​ក្រុម​១៦ ​​ភូមិ​៩ ​សង្កាត់​បឹង​កក់ទី​២ ​ខណ្ឌទួលគោក ដោយ​​

ចាប់​ខ្លួន​ជន​2​នាក់​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​​កាស៊ី​ណូម៉ុក​បាយ​

Posted: 04 Oct 2012 11:00 PM PDT

ចាប់​ខ្លួន​ជន​2​នាក់​ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​​កាស៊ី​ណូម៉ុក​បាយ​
ខេត្ត​​ស្វាយ​​រៀង​ ៖ បុរស​២​នាក់​ ក្នុង​ចំណោ​ម​​​បក្ស​ពួក​៣​នាក់​​ បាន​ត្រូវ​សមត្ថកិច្ច​​ចាប់​ខ្លួន​ពី​បទ​ចាប់​បង្ខាំង​មនុស​្ស​ខុស​ច្បាប់​នៅក្នុង​សណ្ឋាគារ និង​កាស៊ីណូ​ម៉ុកបាយ​​ និង​បាន​រំដោះ​ស្ត្រី​រង​​គ្រោះ​ម្នាក់​នៅ​គ្លីនិក​ឯក​ជន​​ក្រុង​បាវិត​ ពេលជន​ទាំង​២​នាក់​នាំ​​​​មក​ព្យាបាល​ជំងឺ​ ។​ ​​ការ​ចាប់់ខ្លួន​​នេះ​ បានធ្វើ​​ឡើង​កាល​ពី​ថ្ងៃ​ទី​២​ តុលា​ ​នៅ​សណ្ឋាគារ​ និង​កាស៊ីណូខាងលើ​​​ស្ថិត​ក្នុង​ភូមិ​បាវិតកណ្តាល​​​ សង្កាត់​

ពល​រដ្ឋ​ខ្មែរ​ចំនួន​24​នាក់​ទៀត​ប៉ុន​ប៉ង​លួច​ឡើង​ភ្នំ​ដង​រែក​ត្រូវ​អាជ្ញា​ធរ​ព្រះ​វិហារ​រារាំង

Posted: 04 Oct 2012 10:55 PM PDT

ក្រុម​ពល​រដ្ឋ​ទាំង​នេះ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ឡើង​ភ្នំ 
ខេត្ត​ព្រះវិហារ ៖ នៅវេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៣ តុលា ​កម្លាំង​សណ្តាប់​ធ្នាប់​​របស់​អាជ្ញាធរ​​ជាតិ​ព្រះ​វិហារ ​បានឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ចំនួន​២៤​នាក់ ​ខណៈ​ពួកគេ​បម្រុងលួច​ឡើង​ភ្នំ​ដង​រែក ​ចូល​ដីថៃ​កាប់​ឈើ​គ្រញូង​ ។ ​លោក​ឧត្តម​សេនីយ៍​ទោ យ៉ោក ​វណ្ណាលុច្ស ​មេបញ្ជាការ​រង​កងពល​ធំអន្តរាគមន៍​លេខ​៣ ​និង​ជា​ប្រធាន​​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​របស់​អាជ្ញា​ធរជាតិ​ព្រះ​

ប្រជា​ពល​រដ្ឋ​60​គ្រួសារ​តវ៉ា​មុខ​សាលា​ដំបូង​ខេត្ត​ប្រឆាំង​ទីតាំង​ផលិត​ទឹក​កក​

Posted: 04 Oct 2012 10:50 PM PDT

ក្រុមប្រជា​ពល​រដ្ឋ​ដែល​បាន​នាំ​គ្នា​តវ៉ា​មុខ​សាលា​ដំបូង 
ខេត្តព្រៃវែង ៖ ប្រជា​ពលរដ្ឋ​ប្រមាណ​៦០​គ្រួសារ​​​ កាលពី​​ព្រឹក​ថ្ងៃទី​​៤ តុលា បាន​នាំ​គ្នា​មក​ឈរ​ត្រៀប​​ត្រា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ក្នុង​គោល​បំណង​សុំ​ឱ្យ​លោក​អភិបាល​​ខេត្ត​​ និង​លោក​​​​ប្រធាន​សាលា​ដំបូង​ខេត្ត ជួយ​​ប្តូរ​ទី​តាំង​សិប្បកម្ម​ផលិតទឹកកក​ ព្រោះ​សព្វ​ថ្ងៃ​​​​​ពួក​គាត់​​ដែល​មានទី​​លំនៅ​ជុំ​វិញ​ទី​តាំង​នោះ​កំពុង​​ទទួល​​រង​​ផល​ប៉ះពាល់ដល់​សុខ​​ភាព ។

សមត្ថ​​កិច្ច​ខេត្ត​ព្រះ​សីហនុ​បន្ត​តាម​ប្រមាញ់​ចោរ​ប្លន់​មាស​​សង្ស័យ​លាក់​ខ្លួន​នៅ​ក្បាល​ឆាយ

Posted: 04 Oct 2012 10:45 PM PDT

ខេត្ត​​ព្រះ​សីហនុ​​ ​៖ ​​រហូត​​មក​ដល់​​ម៉ោង​១១​ព្រឹក​​ថ្ងៃ​ទី​​​៤ តុលា ​​សមត្ថ​កិច្ច​​នៅ​តែ​​បន្ត​​តាម​ប្រមាញ់​​ក្រុម​ចោរ​​ប្លន់​​​​​៤​នាក់​ ​​ដែល​តាម​​​ប្រភព​​​ថា​កំពុង​​លាក់​ខ្លួន​​នៅ​ក្នុង​​ព្រៃ​តំបន់​​ក្បាល​ឆាយ​​​ ​បើ​​ទោះ​​បី​ជា​​​តំបន់​​នោះ​មាន​​ភូមិ​សាស្ត្រ​​ស្មុគ​ស្មាញ​​យ៉ាង​ណា​​ក្តី​ ​។ ​ លោក​អនុ​សេនីយ៍​​​ទោ​​ ង៉ែត ​ស៊ី​មី ​​នាយ​ប៉ុស្តិ៍​​​នគ​រ​បាលរដ្ឋ​បាល​​​​សង្កាត់​​លេខ​​១ ​ក្រុង​ព្រះ​សី​ហនុ ​បាន​​ឱ្យ​​​​​ដឹង​​ថា​ ​​រហូត​មក​​ដល់​ពេល​នេះ​​ សមត្ថ​កិច្ច​​​រួម​មាន

កំពុង​បញ្ជា​គោ​យន្ត​ភ្ជួរ​ដី​នៅ​ក្រោម​តំណក់​ទឹក​ភ្លៀង​រន្ទះ​បាញ់ នាំ​ដល់​ពេទ្យ​ស្លាប់

Posted: 04 Oct 2012 10:40 PM PDT

ខេត្តកំពង់ស្ពឺ​ ៖ ​​យុវជន​ម្នាក់​​បានស្លាប់​​ក្រោយ​ពី​​បង​ប្អូន និង​ម្ដាយ​​​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​បង្អែក​​ខេត្ត​​​ដោយ​សារ​ពេល​​កំពុង​បើក​គោយន្ត​​​ភ្ជួរ​​​ដី​ស្ទូងស្រូវ​​​ពេល​ភ្លៀងត្រូវរន្ទះភ្លើងបាញ់​​​​ ។ ​ការស្លាប់​ដោយ​រន្ទះបាញ់​​​នេះ ​លោកហែម ​​ណូរ៉ា ​មេប៉ុស្ដិ៍​ឃុំ​ទំព័រ​​មាស ​ឱ្យ​ដឹង​ថា ​ជន​រង​គ្រោះ​​ឈ្មោះ​​​​​​យ៉ែម ​​យ៉ន ​ហៅ​ក្រៅ ​ពក​ អា​យុ​​​២១​ឆ្នាំ ​​ជាកូនរបស់​​

ថ្ងៃ​បើក​បវេស​ន​កាល​សិស្ស​ទំនើង​ប្រយុទ្ធ​គ្នា​ផ្អើល​ប៉ូលិស​រឿង​«ប្រុស​ស្នេហ៍»​ក្រុម«​Polipop»​អង្រួន​ក្រុង​បាត់​ដំបង

Posted: 04 Oct 2012 10:35 PM PDT

ទិដ្ឋ​ភាព​​ក្រោយ​​ជម្លោះ
ខេត្ត​បាត់​ដំបង​ ៖ ​ថ្ងៃទី១ ខែតុលា ឆ្នាំ​២០១២ ជាថ្ងៃបើកបវេស​ន​កាល​ឆ្នាំសិក្សា​ថ្មី​ទូទាំងប្រទេស​​ ​ប៉ុន្តែ​​ថ្ងៃ​នេះ​ក៏ជាថ្ងៃ​ចាប់​ផ្ដើម​បើក​ការ​ប្រយុទ្ធគ្នាយ៉ាង​អនាធិប​តេយ្យ​ផង​ដែរ របស់ក្រុមយុវសិស្ស​ទំនើង​នៅ​តាម​បណ្ដា​វិទ្យា​ល័យនានាក្នុង​ក្រុង​បាត់​ដំបង។ កម្លាំង​សមត្ថ​កិច្ច​​​ស្ទើ​រ​តែប្រកាស​អាសន្ន ព្រោះ​តែតាម​ទប់​ស្កាត់ និង​បង្រ្កាប​ក្រុមសិស្ស​អន្ធពាល​​ទាំង​នោះ​នៅតាម​សាលារៀន និងតាម​ដង​ផ្លូវនានា​ក្នុងក្រុង​បាត់​ដំបង​​មិនបាន​ ខណៈ​បវេសន​កាល​​

បុរស​ប្រពន្ធ5​ប្រចណ្ឌ​ប្រពន្ធ​ទី4​វាយ​បែក​ក្បាល​

Posted: 04 Oct 2012 10:30 PM PDT

បុរស​ជា​ប្តី​អង្គុយ​សើច 
ខេត្ត​តាកែវ​៖ ​​បុរ​សម្នាក់​​ដែល​​ល្បី​ថា​ មាន​ប្រពន្ធ​​​ដល់​ទៅ​៥នាក់​​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​​រស់ នៅ​ជិត​ខាងព័ទ្ធ​​ចាប់ខ្លួន​ប្រគល់​​ឱ្យ​ប៉ូលិស​​​ចាត់​ការ​តាម​ច្បាប់​ ដោយ​​ចោទ​ប្រ​កាន់​​​​ពី​បទ​​​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​​ទី​៤របស់​ខ្លួន​​ ដោយ​គល់​អុស​វាយ​រហូត​បែក​ក្បាល​​ហូរឈាម​​រហាម ​ខណៈ​ពេល​​ដែល​​បុរសជាប្ដី​​នេះ​ឃើញ​ប្រពន្ធ​​និយាយ​ទូរស័ព្ទ​​​យូរ​ពេក​​ក៏​កើត​​​​ការ​ប្រច័ណ្ឌ​​​​រួច​ណែនាំ​មិន​ព្រម​ស្ដាប់​​ក៏​យក​គល់​អុស​វាយ​​​សំពង​​ក្បាលរហូត​បែក​ឈាម​​តែម្ដង​​។ នៅពេល​​

ប្លន់​រថយន្ត​រ៉ង់​រ៉ូវែរ ស៊េរី​2012 ប្លុង​ចោល​ក្នុង​ភូមិ​ចំរើន​ផល

Posted: 04 Oct 2012 10:25 PM PDT

កម្លាំងប៉េអឹមរកឃើញ​រថយន្ត​និង​រូប​តូច​ជា​ម្ចាស់​របួស​ក្បាល
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ជាប់​សាច់​ញាតិ​​នឹង​មន្ត្រី​ជាន់​ខ្ពស់​១​រូប ត្រូវ​បាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​ភ្ជង់​គំរាម​ហើយ​វាយ​បែក​ក្បាល​រួច​ប្លន់​យក​រថយន្តម៉ាក​រ៉ង់​រ៉ូវែរ ស៊េរី២០១២ ពណ៌​ខ្មៅ ដែល​មិនទាន់​មានស្លាក​លេខ​នៅ​ចំណុច​​មហាវិថី​ព្រះ​មុនីវង្ស​ កែង​នឹង​ផ្លូវ​លេខ​១៨៤​ ស្ថិត​​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌ​​ដូន​ពេញ​​កាល​ពី​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​​​៤ តុលា ​ទៅបាត់ ។ ក៏​ប៉ុន្តែ​ដោយ​សារ​​មាន​កិច្ច​អន្តរា​គមន៍​​ពី​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​

ជុំវិញ​រឿង​អ្នក​ទោស​ហែក​គុក​ខេត្ត​កំពង់​ចាម​រត់​បាត់​3​នាក់​ចាប់​ឆ្មាំ​គុក​3​នាក់​ទិញ​រណារ​អារ​ដែក​ឱ្យ​អ្នក​ទោស​ជា​ថ្នូរ​500$

Posted: 04 Oct 2012 10:20 PM PDT

មន្ត្រីអនុរក្សពន្ធនាគារ​ខេត្ត​ទាំង​៣​នាក់​ដែល​ក្លាយ​ជា​អ្នក​ទោស​វិញ
ខេត្ត​កំពង់​ចាម ៖ បន្ទាប់​ពី​មាន​​ការ​ហែក​​គុក​រត់​​របស់​អ្នក​ទោស​​នៅ​ពន្ធ​​នា​គារ​ខេត្ត​កំពង់​ចាម កាល​ពី​យប់​​ថ្ងៃ​ទី​​១ តុលា និង​​មាន​ការ​​ស្រាវ​ជ្រាវ​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​​ជុំ​វិញ​​​ករណី​​អ្នក​ទោស​​ហែក​គុក​រត់រួច​​​អស់​៣​នាក់​​ មន្ត្រី​​អនុ​រក្ស​​៣​នាក់​​ ត្រូ​វ​បាន​ឃាត់​ខ្លួន​ពី​បទ​សម្រប​សម្រួល​ និង​ទទួល​​លុយ​ចំនួន​៥០០​ដុល្លារ​​ពី​ក្រុម​ទណ្ឌិត​​ ព្រម​ទាំង​​ទិញ​ផ្លែ​រណារ​អារ​ដែក​ចំនួន​​៣​ផង​ដែរ សម្រាប់​យក​មក​​ឱ្យ​អ្នក​ទោស​​​​អារចម្រឹង​​​​ដែក​បន្ទប់​​លេខ​​១៩ អគារ​ «គ» ​។

ជំហរ​​ប្រមុខ​​រាជ​រដ្ឋា​ភិបាល​រដ្ឋ​​អធិប​តេយ្យ​​មិន​​អាច​​ទទួល​យក​​នូវ​​អ្វី​​ដែល​​ជា​​របស់​អ្នក​​ដ​ទៃ​បាន​ទេ​

Posted: 04 Oct 2012 10:10 PM PDT

សម្ដេច​​តេ​ជោ ហ៊ុន សែន ថ្លែង​​ក្នុង​​ពិធី
រាជធានី​ភ្នំពេញ ៖​​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​​ថា ខ្ញុំ​មាន​ការសោក​​ស្តាយ ​​រយៈ​ពេល​កន្លង​​ទៅ​មាន​មនុស្ស​​​មួយ​ចំនួន​​នៅ​តែ​​​មិន​យល់​​នៅ​ត្រង់​​ថា​​ មនុស្ស​​ម្នាក់​​ដែល​​មក​​កម្ពុជា​​​មាន​សិទ្ធិ​​ត្រឹម​​តែ​សរ​សេរ​របាយ​ការណ៍​អំពី​ស្ថាន​​ភាព​​សិទ្ធិ​​មនុស្ស​​​នៅ​កម្ពុជា ​​ប៉ុន្តែ​​មនុស្ស​​​មួយ​ចំនួន​នោះ​​ថា​របាយ​ការណ៍​​​នោះ​​ជា​អនុសាសន៍​​របស់​អង្គ​ការ​​សហ​ប្រជា​ជាតិ... ។​ ខ្ញុំ​សោក​ស្តាយដែល​​​​ខ្មែ​រ​

ឆ្នាំ​នេះ​ព្រះ​រាជ​ពិធី​បុណ្យ​​អុំទូក នឹង​ប្រារព្ធ​ធ្វើ​ទៅ​តាម​បវេណី​នៅ​ចុង​ខែ​វិច្ឆិកា​ខាងមុខ​

Posted: 04 Oct 2012 10:00 PM PDT

រាជ​ធានី​​ភ្នំពេញ ៖​ សម្តេច​​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​​នៃ​ព្រះរាជា​​ណា​ចក្រ​កម្ពុជា​​បាន​​​មាន​​ប្រសាសន៍​​ថា ឆ្នាំ​​២០១២ នេះ​​​នឹង​​មាន​រៀប​​ចំ​​ព្រះរាជ​ពិធី​បុណ្យ​​ប្រណាំង​​ទូក​​ បណ្តែត​ប្រទីប​​ អក​​អំ​បុក​​ សំពះ​ព្រះខែ​​ឡើង​វិញ​​ ។ នេះ​ជា​ការ​ប្រកាស​​របស់​សម្តេច​​តេជោ​​ក្នុង​​ឱ​កាសដែល​

តុលាការ​​កំពូល​​ប្រកាស​តម្កល់​​សាល​ដីកា​​សាលា​ឧទ្ធរណ៍ឱ្យ​​នៅ​​ដដែល​​លើ​សំណុំ​រឿង​ភរិយា​លោក​ឧកញ៉ា ​ខូវ ជឺលី

Posted: 04 Oct 2012 09:08 PM PDT

ភរិយា​លោក​ឧកញ៉ា ខូវ ជីលី
រាជធានីភ្នំពេញ ៖ លោក​​ឃឹម ​ប៉ុន ​ប្រធាន​ក្រុម​ប្រឹក្សា​ចៅ​ក្រម​ជំនុំ​ជម្រះ​​នៃ​អង្គសវនា​ការ​​លើ​​សំណុំ​រឿង​ភរិយា​លោក​ឧកញ៉ា ​ខូវ ជឺលី ​និង​​លោក​ទេស​​រដ្ឋ​មន្ត្រី​​ ស៊ុន ​ចាន់ថុល ​នៅតុលា​ការ​កំពូល​​បាន​ប្រកាស​តម្កល់​​សាល​ដីកា​សម្រេច​​របស់​សាលា​ឧទ្ធរណ៍​​ ខណៈ​បើក​​សវនា​ការ​ជម្រះចុង​ក្រោយ​​កាល​ពី​វេលា​ម៉ោង​​៨​និង​៣០​នាទី​ព្រឹកថ្ងៃទី​​៥ ​តុលា​ ២៩១២ ​នៅសាល​សវនា​ការ​​តុលាការ​កំពូល​​ដោយ​មាន​អ្នក​ចូល​រួម​​ជាច្រើន​​នាក់ ​ដូចជា​ភាគីដើម​បណ្តឹង (ដើម​

ស្នូរ​ផ្ទុះ​អាវុធ​ខ្លី​បួន​គ្រាប់​បាញ់​ឆ្កែ​ផ្អើល​សមត្ថ​កិច្ច​ទាំង​ព្រឹក​

Posted: 04 Oct 2012 08:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កំពត​ ៖ ប្រភពព័ត៌​មាន​មួយ​ពី​សមត្ថ​កិច្ច​​ប៉ូលិស​ក្រុង​​កំពត​ឱ្យ​ដឹង​ថា នៅ​វេលាម៉ោង​៧​និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​២​ តុលា មាន​ហេតុការណ៍​ផ្ទុះ​​អាវុធ​ចំនួន​៤​គ្រាប់​ នៅក្នុង​បរិវេណ​របង​ភោជ​នី​យដ្ឋានតាឪ​ជាប់​ព្រែក​កំពង់​បាយ​ ស្ថិត​ក្នុង​ភូមិ​កំពង់​បាយ​ សង្កាត់​​កំពង់​បាយ​ ក្រុង​កំពត​ ។​

ការកសាង​សន្តិ​ភាព​ផ្លូវ​ចិត្ត​គឺចាប់​ផ្តើម​ពីសហ​​គមន៍​តូច​ឡើង​ទៅ​

Posted: 04 Oct 2012 08:30 PM PDT

ទិដ្ឋភាពក្នុងពិធី
រាជ​ធានីភ្នំពេញ ៖ «ការកសាង​សន្តិភាព​ផ្លូវ​ចិត្ត​​​គឺចាប់​ផ្តើមពី​សហគមន៍​តូចឡើង​ទៅ ​នោះ​នឹង​នាំមក​នូវសន្តិ​ភាពនិង​ការរីក​ចម្រើន​ដល់​សង្គម​ជាតិ»។ ​​លោក​អើន ​យ៉ហ្គិន​សិន ​អ្នក​តំណាង​មក​ពី​អង្គ​ការ​ដែន​ ​មីសស្ហិន​ ​បានមាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ ​ក្នុងពេល​ចូល​ជួប​សម្តែង​ការគួរ​សមនិង​ពិភាក្សា​ការងារ​ជាមួយ​លោកមិន ​ឃិន រដ្ឋ​មន្ត្រី​ក្រសួង​​ធម្មការ​និងសាសនា​ កាលពី​រ​សៀល​ថ្ងៃទី​២ តុលា

សម្តេច​តេជោ​ហ៊ុន សែន កំពុងអញ្ជើញ​​​ជា​អធិបតី​​ក្នុងពិធី​ប្រគល់ប័ណ្ណ​កម្ម​សិទ្ធិ​​ដីធ្លី​ស្រប​ច្បាប់​​ដល់​ប្រជា​ពល​រដ្ឋ​​នៅ​ស្រុក​រមាស​ហែក

Posted: 04 Oct 2012 08:16 PM PDT

រាជធានីភ្នំពេញ ៖ សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​​​​​​កំពុង​អញ្ជើញ​​​ជា​អធិបតី​​ក្នុងពិធី​​​​ប្រគល់​ប័ណ្ណ​កម្ម​សិទ្ធិ​​ដីធ្លី​ស្រប​ច្បាប់​ជូន​ប្រជា​ពល​រដ្ឋ​ចំនួន​​២៩៨​គ្រួសារ ​ស្មើ​នឹង​ក្បាល​ដី​​៣៧៦​ក្បាល​ ដែល​រស់​នៅ​ក្នុង​ឃុំ​ត្រស់ ​និង​ឃុំ​គគីរ ​ស្រុក​រមាស​​ហែក ។ ពិធី​នេះ​បាន​រៀបចំ​​ឡើង​​នៅ​ក្នុង​​

មែរ​សឺ​ដេស​បួង​បង្កូត​មិន​ទាន់​បុក​ដើម​ត្របែក​ព្រៃ​បាក់​ពីរ​កំណាត់​ រួច​ស្ទុះថើប​គូទ​ឡិច​ស៊ីស​ចត​ស្ងៀម

Posted: 04 Oct 2012 08:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​មែរ​សឺ​ដេស ពណ៌​ខ្មៅ​មួយ​គ្រឿង​បើក​បោះ​ពួយ​​ដូច​ហោះ​បួង​ចង្កូត​បត់​មិន​ទាន់ក៏​​ជ្រុល​ទៅ​បុក​ដើម​ត្របែក​ព្រៃ​បាក់​ជា​ពីរ​កំណាត់​លាន់​សូរ​​កក្រើក​​រាត្រី​ រួច​បន្ត​ទៅ​បុក​គូទ​រថយន្ត​ឡិច​ស៊ីស RX300​ ចត​នៅ​មុខ​ផ្សារ​ទំនើប​ BS ហើយ​រថយន្ត​បង្ក​បាន​ព្យា​យាម​បើក​រត់​ តែ​ត្រូវ​សន្តិ​សុខ​ដេញ​តាម​ឃាត់​រថយន្ត​បានប្រគល់​​ឱ្យ​សមត្ថកិច្ច​​ចាត់​ការ​​​តាម​ផ្លូវ​ច្បាប់​ ។ ហេតុ​ការណ៍​នេះ

នគរ​បាល​​​ស្រុក​ព្រះនេត្រ​ព្រះ​ត្រួត​ពិនិត្យ​​​អ្នក​បើក​បរ​​ពេល​យប់​​​​រក​ជាតិ​ស្រវឹង​

Posted: 04 Oct 2012 08:00 PM PDT

នគរ​បាល​​​ស្រុក​ព្រះនេត្រ​ព្រះ​ត្រួត​ពិនិត្យ​​​អ្នក​បើក​បរ​​ពេល​យប់​​​​រក​ជាតិ​ស្រវឹង​
ខេត្តបន្ទាយ​មានជ័យ​​​ ៖ ដើម្បី​​​រឹត​បន្តឹង​​ច្បាប់​​ចរាចរណ៍​​​ផ្លូវ​គោក​​​ឱ្យ​កាន់​​​តែ​មាន​ប្រសិទ្ធ​​ភាព​ កាត់​បន្ថយ​​អត្រា​​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​​ឱ្យ​នៅ​កម្រិត​​ទាប​បំផុត​នោះ កម្លាំង​នគរ​បាល​​​ជំនាញ​​ចរាចរណ៍​​នៃ​អធិការ​​ដ្ឋាន​នគរ​បាល​​​ស្រុក​ព្រះ​នេត្រ​ព្រះ​​ បានចុះ​​ប្រតិបត្តិ​​ការ​ត្រួត​ពិនិត្យ​​​អ្នក​បើក​បរ​​​​ពេល​យប់​មាន​​​​ជាតិ​ស្រវឹង​​​​ ដើម្បី​ធ្វើការ​​​​អប់រំ​​ និងផាក​ពិន័យ​​​​ ។ ប្រតិបត្តិ​​ការ​នេះ​ធ្វើ​​ឡើង​​កាល​ពី​​​យប់​ថ្ងៃទី​​២ តុលា​

នគរ​បាល​​​​ក្រុង​បង្ក្រាប​​​​ក្រុម​ក្មេង​ជិះ​ម៉ូតូ​​​​បង្ហោះ​​​មក​អប់​រំ

Posted: 04 Oct 2012 07:45 PM PDT

ក្មេងទំនើង​ត្រូវបានចាប់ខ្លួន
ខេត្ត​រតនគិរី​ ៖​ តាម​របាយ​ការណ៍​​​របស់​នគរ​បាល​ប៉ុស្តិ៍​​​​សង្កាត់​បឹង​កន្សែង​​​បាន​ឱ្យដឹង​នៅ​ព្រឹក​​​​ថ្ងៃទី​​​៣ តុលា​​ នេះ​​​​ថា ​​​កម្លាំង​​សមត្ថកិច្ច​​​​នគរ​បាល​​​​ប៉ុស្តិ៍​​ក្រោយ​ពី​បាន​​​​ទទួល​បញ្ជា​ពី​លោក​​ឯម​ វាន ​អធិការ​​នគរ​បាល​​​​​ក្រុង​បាន​លុង​​​​​ ថា មាន​ក្មេង​ទំនើង​​​​​មួយ​ក្រុម​​​​បានជិះម៉ូតូ​​​​​បង្ហោះ​​​ និង​អូស​ឈ្នាន់​​​បែក​ផ្កា​ភ្លើង​​​​តាម​ផ្លូវ​នៅ​​​​ចំណុច​​ពី​ភ្នំ​ណូយ​​​​មក​​រង្វង់​មូល​​​​ក្នុង​សង្កាត់​​​បឹង​កន្សែង​​​​ កាល​ពី​​វេលា​ម៉ោង​​១០​និង​៣០​

ទឹក​ជំនន់​​លិច​ទី​តាំង​​​សាង​​ជ្រូក​​នាំ​ចូល​​ពី​ថៃ​​​នៅចំណុចខាង​ត្បូង​​ផ្លូវ​ជាតិ​​លេខ​​5

Posted: 04 Oct 2012 07:42 PM PDT

ទីតាំងសាងជ្រូកដែលត្រូវជន់លិចដោយសារទឹកភ្លៀង​
ក្រុង​​ប៉ោយ​ប៉ែត​​​​ ៖ ជំនន់​ទឹក​ភ្លៀង​​ដែល​ហូរ​​បុក​មក​​​ពី​ប្រទេស​​​ថៃ​​បង្ក​​ឱ្យ​ជន់​​លិច​ភូមិ​​មួយ​ចំនួន​នៅ​​ភាគ​ខាង​​ត្បូង​​ផ្លូវ​​ជាតិ​​លេខ​​៥ ​ក្នុង​ក្រុង​​ប៉ោយ​​ប៉ែត ​​បង្ក​​ការ​​​លំបាក​​ដល់​ការ​​សាង​ជ្រូក​​ពី​រថយន្ត​ថៃ​​ដាក់​រថយន្ត​​ខ្មែរ ក្រោយ​ការ​​នាំ​ចេញ​​​ពី​ប្រទេស​​ថៃ​ចូល​មក​​កម្ពុជា​​​តាម​ច្រក​​​ទ្វារ​អន្ត​រ​ជាតិ​​​ប៉ោយ​ប៉ែត ។​

ការនាំ​ចូល​​ផលិតផល​​​​ប្រណិត​​កើន​ឡើង​​នៅកូរ៉េ​​ខាង​ជើង​ក្រោយ​ការ​ឡើង​កាន់​អំណាច​របស់​លោក​គីម ជុង​អ៊ុន

Posted: 04 Oct 2012 07:33 PM PDT

លោក​គីម​ ជុង​​អ៊ុន​​​ និង​ភរិយា​​ដើរ​កាន់​ដៃ
យោង​តាម​របាយ​ការណ៍​​មួយ​​​របស់​លោក​YOON BANG HYUN សមាជិក​​​សភា​នៃ​គណបក្ស​SAENURI របស់​កូរ៉េ​​ខាង​ត្បូង​​​​បង្ហាញ​ថា​ ការ​នាំ​ចូល​ផលិតផល​​​ប្រណិត​​​របស់​កូរ៉េ​​ខាង​ជើង​​​ដូច​ជា​គ្រឿង​អេឡិច​ត្រូនិក រថយន្ត​និង​ស្រា​បរទេស​​​បន្ត​កើន​ឡើង​​​​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​ចុង​​ក្រោយ​​នេះ​ ។របាយ​ការណ៍​​រៀប​រាប់​ថា ការ​នាំ​ចូល​​របស់​កូរ៉េ​​ខាង​​ជើង​​​​នូវ​ផលិតផល​​​ប្រណិត​ៗ​មាន​តម្លៃ​សរុប​​​៣២២,៥

អាមេរិក​បញ្ចូល​ក្រុម​ANSAR AL-CHARIAក្នុង​បញ្ជី​ខ្មៅ​អង្គការ​ភេរវកម្ម​

Posted: 04 Oct 2012 07:33 PM PDT

សមាជិក​របស់​ក្រុម​ANSAR AL- CHARIA
ក្រសួង​ការបរទេស​អាមេរិក​កាលពី​ថ្ងៃទី​៤ តុលា ​បានបញ្ចូល​ក្រុម​ANSAR AL-CHARIA​ជាក្រុម​សិ្នទ្ធ​អាល់​កៃដា​ក្នុង​ឧបទ្វីប​អារ៉ាប់ ​AQPA ​ទៅ​ក្នុងបញ្ជី​ខ្មៅនៃ​អង្គការ​ភេរវ​កម្ម ។យោងតាម​ក្រសួង​ការបរទេស​អាមេរិក​​ថា ពលរដ្ឋ​អាមេរិក​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ជំនួញ​ជាមួយ​ក្រុម​នេះ ​ហើ​យ​រាល់​ភាគហ៊ុន​របស់គេ​ស្ថិត​ក្រោម​ឥទ្ធិ​​ពល​ច្បាប់​អាមេរិក​ នឹង​ត្រូវ​ផ្អិប​ទុក ។

ម៉ូតូ​យ៉ាម៉ាហា​ស៊ីរុស​បុក​ជាមួយ​​​កូរ៉ូឡា​​​សង​​60​ដុល្លារ

Posted: 04 Oct 2012 07:30 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​ម៉ាក​យ៉ាម៉ា​ហា​ ស៊ី​រុស​ ពណ៌​ស​ អត់​ស្លាក​េលខ​ អត់​កញ្ចក់​ បាន​ជិះ​​​ទៅ​បុក​ជាមួយរថយន្ត​កូរ៉ូឡា ពណ៌​ស្លែ​ បណ្តាល​ឱ្យ​រថយន្ត​ក្រពឹត​លើ​កង់​មុខ​ចំហៀង​ខាង​ស្តាំ​ ចំណែក​អ្នក​បើក​ម៉ូតូ​​របួស​ជើង​ស្តាំតិច​តួច​ ។ ​គ្រោះ​ថ្នាក់នេះ​កើត​ឡើងកាល​ពី​​វេលា​ម៉ោង​១១​និង១០​នាទី​យប់​​​ថ្ងៃទី​៣ តុលា នៅ​ចំណុច​ផ្លូវ​លេខ​៥១​​កែង​ផ្លូវ​េលខ​​២១៤​ ក្នុង​សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូនពេញ​ ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!