Koh Santipheap Daily

Koh Santipheap Daily


TFC រៀបចំព្រឹត្តិការណ៍ ITF Men’s Future

Posted: 04 Oct 2012 01:15 AM PDT

TFC រៀបចំព្រឹត្តិការណ៍ ITF Men's Future
រាជធានីភ្នំពេញ​ ៖ សហ​ព័ន្ធ​​​​កីឡា​វាយ​កូន​​​បាល់​កម្ពុជា​ (TFC) រៀប​ចំ​ការ​​ប្រកួត​កីឡា​​​​វាយ​កូន​​​បាល់​​ព្រឹត្ត​ិ​ការណ៍​​ ITF Men's Future ចំនួន​​​បី​សប្តាហ៍​នៅ​ភ្នំពេញ​​ ដែល​នឹង​​​ចាប់​ផ្តើម​​​​ពី​ថ្ងៃ​ទី​​​១៩ វិច្ឆិ​កា ដល់​ថ្ងៃ​ទី​​​៩​​ ធ្នូ​ ។​ អគ្គ​​​លេខា​ធិការ​​​សហ​ព័ន្ធ​កីឡា​​​​វាយ​កូន​បាល់​​​កម្ពុជា​ លោក​​​ទេព រិទ្ធី​​វិទ្ធ​ បាន​ឱ្យ​ដឹង​ថា ​«ព្រឹត្តិ​ការណ៍​​ទាំង​នេះ​អាច​​​កំណត់​​​​អនា​គត​​​កីឡា​វាយ​កូន​បាល់​​​កម្ពុជា​ឱ្យ​​កាន់​តែ​​​​​ប្រសើរ​​​

រថយន្ត​​២គ្រឿងបុក​​គ្នា​​នៅក្បែរ​​តំបន់​ប្រាសាទ​ព្រះវិហារ​

Posted: 04 Oct 2012 01:09 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​ព្រះវិហារ ៖ រថយន្ត JEEP ​កង​ទ័ព​​ ពណ៌​ប៉ារ៉ា ​១​គ្រឿង​ បាន​បុក​គ្នា​​ជា​មួយ​រថយន្ត​​ម៉ាក MITSUBISHI ​ខណៈ​​បើក​បញ្ច្រាស​​​គ្នា​ក្នុង​ល្បឿន​​លឿន​​ បណ្តាល​ឱ្យ​​អ្នក​ជិះ​​រង​របួស​ធ្ងន់​កាលពី​វេលា​ម៉ោង​​ប្រហែល​​១១​ព្រឹក​ថ្ងៃ​ទី​៣ តុលា ២០១២ ​នៅលើ​ដង​ផ្លូវ​ជាតិ​លេខ​៦២ ​ស្ថិត​ក្នុង​​ភូមិ​ធម្ម​ជាតិ ឃុំ​ស្រឯម ​ស្រុក​ជាំ​​ក្សាន្ត។ ​

​ប្រកាសតែង​តាំង​​លោក​លាង ឈីវ មេ​បញ្ជា​ការ​កង​រាជអាវុធហត្ថ​​ស្រុក​កំពង់​ត្រាច​

Posted: 04 Oct 2012 01:01 AM PDT

ពិធី​ប្រកស​​​តែង​តាំង​
ខេត្ត​កំពត ៖ លោក​លាង ឈីវ ​មេបញ្ជា​ការ​រង​កង​រាជអាវុធ​ហត្ថ​​​ខណ្ឌ​ទួល​គោក ​រាជ​ធានី​ភ្នំពេញ ​បាន​ត្រូវផ្លាស់​ប្តូរ​ភារ​កិច្ច​ទៅ​ជា​មេ​បញ្ជាការ​មូល​ដ្ឋាន​​កង​រាជ​អាវុធហត្ថ​​ស្រុក​កំពង់​ត្រាច ​ជំនួស​មុខ​តំណែង​លោក​លឹម ហុក​សេង មេ​បញ្ជា​ការ​​កង​រាជ​អាវុធហត្ថ​​ស្រុក​កំពង់ត្រាច ដែល​បាន​ផ្លាស់​ប្តូរ​ទៅ​ទទួល​​ភារ​កិច្ច​ថ្មី​ទៀត ។​

មុន​ឆ្នាំ​2050​ពិភព​លោក​​នឹង​មាន​មនុស្ស​ចាស់​ជរា​ប្រ​ហែល​​1.000​​លាន​នាក់

Posted: 04 Oct 2012 12:47 AM PDT

មុន​ឆ្នាំ​2050​ពិភព​លោក​​នឹង​មាន​មនុស្ស​ចាស់​ជរា​ប្រ​ហែល​​1.000​​លាន​នាក់
​​​​សារព័ត៌​មាន​បរទេស កាល​ពី​ថ្ងៃ​ទី​២​ តុលា​ផ្សាយ​ថា​ ​អង្គ​ភាព​មូលនិធិ​ប្រជា​ជន​នៃ​អង្គ​ការ​សហ​ប្រជាជាតិ​ (UNFPA)​ បាន​​​ផ្សាយ​របាយ​ការណ៍​​ពី​ការ​ព្យាករថា​ នឹង​មាន​មនុស្ស​ចាស់​ជរា​កើន​ឡើង​ប្រហែល​២០០​លាន​នាក់​ ក្នុង​​រយៈ​ពេល​១០​ឆ្នាំ​ ខាងមុខ​ និង​កើន​ដល់​១ពាន់​លាន​នាក់​ ​នៅ​មុន​ឆ្នាំ​២០៥០​ ។បច្ចុប្បន្ន​​នៅ​ទូទាំ​ង​ពិភព​លោក​​ មាន​អត្រា​​មនុស្ស​ចាស់​ជរា​អាយុ​ច្រើន​​​ជាង​៦០​ឆ្នាំ​ ជា​​

នាវាមុជ​ទឹក​​​​អាមេរិក​​​​​ទៅ​ឈប់​សំចត​​ឯមូល​ដ្ឋាន​​​នាវាចរណ៍​​​SUBIC BAY

Posted: 04 Oct 2012 12:29 AM PDT

នាវាមុជ​ទឹក​​​​​អាមេរិក​​​OLYMPIA
នាវា​មុជ​ទឹក​​​​ប្រើ​​ថាម​ពល​​នុយ​ក្លេអ៊ែរ​​​​​​​អាមេ​រិក​​​ទទួល​បន្ទុក​​​​​ខាង​ការ​វាយ​ប្រហារ​​​​ហ័ស​​​​មក​ដល់​​​​អតីត​​មូល​ដ្ឋាន​​​នាវាចរណ៍​​​អាមេរិក​​​SUBIC BAY នៅ​ហ្វី​លី​ពីន​​​ កាល​ពី​ថ្ងៃទី​​៤ តុលា ​​ដើម្បី​​​ឈប់​សំចត​​ជា​ទម្លាប់​​មួយ​នៅ​ទីនោះ ។​យោង​តាម​​​ស្ថាន​ទូត​​​​អាមេរិក​​​ប្រចាំ​ប្រទេស​​​ហ្វី​លី​ពីន​​​​ថា​ទស្សនកិច្ច​​​របស់​​នាវា​មុជ​ទឹក​​​OLYMPIA USS (SSN717) នៅ ​SUBIC BAY​ដែល​ពី​មុន​ជា​ទីតាំង​​​​យោ​ធា​​ធំ​បំផុត​​មួយ​របស់

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៤ តុលា ២០១២

Posted: 04 Oct 2012 12:05 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០៤ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

បច្ចេក​វិទ្យា​​​កាំ​​រស្មី​ឡា​ស៊ែ​​រ​ថ្មី​ទំនើប​​​សម្រាប់​​ព្យា​បាល​​​អ្នក​ជំងឺ​​ភ្នែក​ឡើង​​បាយ​

Posted: 04 Oct 2012 12:00 AM PDT

អ្នក​ជំងឺ​​​នៅ​​​មជ្ឈ​មណ្ឌល​​ជាតិ​​ចក្ខុ​សាស្ត្រ​​​សិង្ហ​បុរី​​​ (SNEC) ដែលទទួល​​​​ការ​វះ​កាត់​​​​ជំងឺ​​ភ្នែក​​​​ឡើង​បាយ​​​ ឥឡូវ​​​នេះ​​អាច​រំពឹង​ថា​ នឹង​ទទួល​​​​​បាន​លទ្ធ​ផល​​​​​កាន់​តែ​ប្រសើរ​​​ និង​​មាន​សុវត្ថិ​ភាព​​​ជាមួយ​​នឹង​ការ​​ដាក់​​ឱ្យ​ប្រើ​ប្រាស់​​​​កាំ​រស្មី​ឡា​ស៊ែរ​​​ Femtosecond ។អត្រា​​ជំងឺ​​ភ្នែក​ឡើង​បាយ​​​នៅ​សិង្ហ​បុរី​នៅ​ក្នុង​​​​សង្គម​មនុស្ស​វ័យ​​​ចំណាស់​នៅ​សិង្ហ​បុរី​​​ ជំងឺ​​​ភ្នែក​ឡើង​បាយ​​​​កំពុង​​​ក្លាយ​ជា​​​​កង្វល់​​​​វេជ្ជ​​សាស្ត្រ​​ដ៏​ធម្ម​​តា​​

រថយន្ត​កាម៉ាសបើក​វ៉ា​ម៉ូតូ​ជ្រុលទៅ​បុក​របាំង​ថ្ម​បាក់​​3កង់​

Posted: 03 Oct 2012 11:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ របាំង​ថ្ម​ចែកទ្រូង​ផ្លូវ​​​ ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង ក្នុង​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មាន​ជ័យ បាន​បាក់​អស់​៣កង់ ​ដោយ​សារ​រថយន្ត​​កាម៉ាស​បើក​វ៉ា​ម៉ូតូ​ក៏​ជ្រុល​ទៅ​​បុក​ កាលពី​វេលាមោ៉ោង​​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២ តុលា ​។ ករណីនេះ​​មិន​បណ្តាល​ឱ្យ​មនុស្ស​​​​រង​របួស​ធ្ងន់​ធ្ងរ​ឡើយ ។​

ស្ត្រីម្នាក់​លង់ទឹក​​ស្លាប់​​ជា​ជន​រងគ្រោះ​ទី​១៦ ស្លាប់​ដោយ​សារ​លង់ទឹក​

Posted: 03 Oct 2012 11:44 PM PDT

សព​ស្ត្រី​រងគ្រោះ​
ខេត្ត​បន្ទាយ​មានជ័យ​ ៖ សព​ស្ត្រីម្នាក​់ត្រូវបាន​គេ​ប្រទះឃើញ​​​​ស្លាប់​អណ្តែត​ក្នុង​ទឹក​ស្រះ កាលពីវេលា​ម៉ោង​​១​និង​​១៥​នាទីរសៀលថ្ងៃទី​១ តុលា ២០១២ ​នៅស្រះ​មុខ​ផ្ទះ​របស់ជន​រងគ្រោះ ស្ថិត​​ក្នុងភូមិ​​បល្ល័ង្គ​ជ្រៃ ឃុំ​សឿ ​ស្រុក​មង្គល​បុរី ។ ​លោកវរសេនីយ៍​​ត្រី យ៉ត ​សុផល អធិការ​នគរបាល​​ស្រុក​មង្គល​បុរី ​​ឱ្យ​ដឹង​ថា​ ស្ត្រី​​រងគ្រោះ​​ឈ្មោះ​​ព្រឿង ​សាវឿង ​អាយុ​៤៦​ឆ្នាំ មានទីលំ​នៅភូមិ-ឃុំ​

សិស្ស​ក្រី​ក្រ​មក​ពី​រាជ​ធានី​-ខេត្ត​ទាំង​១៨​ទទួល​បាន​អាហារូបករណ៍

Posted: 03 Oct 2012 11:35 PM PDT

ពិធី​ទទួល​អាហារូបករណ៍
រាជ​ធានីភ្នំពេញ​ ៖ ព្រឹក​ថ្ងៃ​ទី​៣ តុលា ២០១២ នៅ​មជ្ឈមណ្ឌល​​សហប្រតិបត្តិ​ការ​កម្ពុជា-​ជប៉ុន បាន​ប្រា​រព្ធ​ពិធី​ប្រគល់​អាហា​រូបករណ៍​ដល់​សិស្ស​ក្រី​ក្រ​មក​ពី​បណ្តា​​រាជ​ធានី​-ខេត្ត​​ចំនួន​១៨ ដែលរៀប​ចំ​ដោយ​សមាគម HOH ជួយ​ស្រុក​យើង​ និង​សហការ​រៀប​​ចំ​ដោយសមាគម KYA អង្គការ YCC និង​​វិទ្យា​ស្ថាន​កម្ពុជា​សម្រាប់​អភិវឌ្ឍន៍ និង​សិទ្ធិ​មនុស្ស CIDH ក្រោម​អធិបតី​ភាព​លោក ឃីម សុខ​ហេង ប្រធាន​​ក្រុម​ប្រឹក្សា​ភិបាល HOH ជួយ​​ស្រុក​យើង​

នគរ​បាល​ស្រុក​សំបូរ​ឃាត់​ខ្លួន​ជន​សង្ស័យ​មុខ​សញ្ញា​កាច់​សោ​.កម៉ូតូឆ្លង​ខេត្ត

Posted: 03 Oct 2012 11:30 PM PDT

ជន​ល្មើស​ត្រូវបាន​ចាប់ខ្លួន
ខេត្ត​ក្រចេះ ៖ ជន​ម្នាក់​​ក្នុង​ចំណោម​បក្ស​ពួក​​ពីរនាក់ ជា​មុខ​សញ្ញា​​​កាច់​សោ​.ក​ម៉ូតូ​ ត្រូវ​​កម្លាំង​​​ប៉ូលិស​​ស្រុក​សំបូរ តាម​ប្រមាញ់​​និង​ចាប់​​ឃាត់​ខ្លួន​បាន ​បន្ទាប់ពី​ជន​នេះ​​បន្ត​ធ្វើ​សកម្ម​ភាព​​ជា​ហូរ​ហែកន្លង​មក​ ។​ ​ជន​សង្ស័យ​ម្នាក់​ដែល​បាន​​ឃាត់​ខ្លួន​នេះ​ឈ្មោះ អះ​ ម៉ាត់​យះ​យ៉ា ជា​ខ្មែរ​អ៊ិស្លាម អាយុ​​​២៥​ឆ្នាំ​ មានទី​លំ​នៅ​​ក្នុង​រាជ​ធានីភ្នំពេញ ​​ត្រូវ​​កម្លាំង​នគរ​បាល​​​ឃាត់​ខ្លួន​​​កាលពី​យប់​ថ្ងៃទី​១ តុលា ​​បន្ទាប់​ពី​​

ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​​ឆ្នាំ​នេះ​​ដំណើរ​ការ​ធម្ម​តា​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​ចូលរួម​​អប​អរ​សាទរ​​​សប្បាយ​​តាម​ការ​គួរ​

Posted: 03 Oct 2012 11:21 PM PDT

ពិធី​បុណ្យ​អុំ​ទូក​
រាជធានីភ្នំពេញ ៖ សម្តេច​​តេជោ​ ហ៊ុន សែន ​បាន​លើក​ឡើងថា ​ព្រះ​​រាជ​ពិធី​បុណ្យ​​អុំទូក ​សំពះ​ព្រះខែ​ អកអំបុក និង​បណ្តែត​ប្រទីប​​នៅ​ឆ្នាំ​២០១២ ​នេះ ​នឹង​ដំណើរការ​ធម្មតា​ ដូច្នេះ​​បង​ប្អូន​ប្រជា​ពល​រដ្ឋ​នៅ​ទូទាំង​ប្រទេស​ត្រៀម​លក្ខណៈ​​ប្រឡង​ប្រណាំង​​ជម្រុះជ្រើស​រើស​​ទូក​ជើងខ្លាំង​​យក​មក​ប្រណាំង​​នៅ​រាជ​ធានីភ្នំពេញ ដែល​ជា​ព្រះ​រាជ​ពិធី​​ធំ​របស់​​ជាតិ​ ហើយ​អញ្ជើញ​ចូល​រួម​អប​អរ​សាទរ​​​​សប្បាយ​តាម​ការ​គួរ និង​​សូម​ប្រកប​ដោយ​សីល​ធម៌​ជួយ​ចូល​រួម​​

ស្រវឹង​​​ជិះម៉ូតូ​​​ដួល​បោក​ក្បាល​​សន្លប់​​​​2នាក់​​ពេទ្យ​ថា​​សង្ឃឹម​តិច

Posted: 03 Oct 2012 11:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​ប៉ៃលិន​ ៖ បុរស​២នាក់​​​​ជិះម៉ូតូ​​​ឌុបគ្នា​​​ទាំង​ស្រវឹង​​ជោក​រេ​ពេញ​ផ្លូវ​រហូត​​ទប់​ចង្កូត​លែង​​កើត​ក៏​ដួល​​ម៉ូតូ​​បោក​​​បុរស​ទាំង​​២នាក់​​នោះ​ទៅ​នឹង​ថ្នល់​សន្លប់​ស្តូក​ កាល​ពី​វេលា​ម៉ោង​​​​​១២​និង​​៤៥​នាទី​រសៀល​​​​ថ្ងៃទី​​២ តុលា នៅ​ក្នុង​ភូមិ​បោស​​​​​​​​ស្អំ ឃុំ​ស្ទឹង​​កាច់​ ស្រុក​សាលា​​ក្រៅ ហើយ​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ តែដោយ​ពួក​គេ​មាន​សភាព​ធ្ងន់​​ធ្ងរ​​​ពេក គ្រូពេទ្យ​បញ្ជូន​​បន្ត​

រថយន្ត​ក្រឡាប់​​នៅ​ឥណ្ឌូណេស៊ី​ស្លាប់អ្នក​ទេសចរ​ចិន​3នាក់​

Posted: 03 Oct 2012 11:13 PM PDT

រថយន្ត​បឺស​ដែល​ក្រឡាប
ស្ថាន​ទូតចិន​ប្រចាំ​ក្រុង​ហ្សាការតា​អះអាង​កាលពី​ថ្ងៃ​ទី​៣ តុលា ​ថា ​មនុស្ស​៤នាក់​ក្នុងនោះ​មាន​អ្នកទេស​ចរ​​ចិន​៣នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​កើត​ឡើង​ក្នុង​ខេត្ត​ជ្វា​ខាងលិច​ប្រទេស​ឥណ្ឌូណេស៊ី ។ប៉ូលិស​ម្នាក់​ទទួ​​ល​បន្ទុក​ខាងចរាចរណ៍​ផ្លូវ​គោក​រាយការណ៍​ថា គ្រោះ​ថ្នាក់​នោះ​កើត​មាន​កាលពី​ថ្ងៃទី​១ តុលា ​កន្លងមក​នេះ​​ ​នា​វេលា​ម៉ោង​​ប្រមាណ​ជា​​១១​ព្រឹក​ម៉ោង​ក្នុងស្រុក

ទាហាន​4នាក់​​​​របស់​កង​កម្លាំង​​​រក្សា​សន្តិ​​ភាព​​នៅ​ដាហ្វួរ​​​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ

Posted: 03 Oct 2012 11:11 PM PDT

កង​ទាហាន​​MINUAD នៅដាហ្វួរ
ទាហាន​​​៤​នាក់​​​​របស់​​កង​កម្លាំង​ថែរក្សា​​​សន្តិ​ភាព​​​សហ​ភាព​អា​ហ្វ្រិក​​​និង​អ.ស.ប នៅដាហ្វួរ MINUAD ​ត្រូវ​បាន​​​​​​​ស្លាប់​ហើយ​​៨នាក់​ទៀត​​ត្រូវ​របួស​​​ក្នុង​ការ​ពួន​ស្ទាក់​​វាយ​ប្រហារ​មួយ​ កាល​ពី​យប់​ថ្ងៃទី​២ តុលា នៅភាគ​ខាង​លិច​ ដាហ្វួរ​​​ប្រទេស​ស៊ូដង់ ។សេចក្តី​​​ប្រកាស​​ព័ត៌​មាន​​​មួយ​គូស​បញ្ជាក់​ថា ការ​វាយប្រហារ​​​នេះ​ធ្វើឡើង​ដោយពួក​ជន​ប្រដាប់​អាវុធ​​​មិនស្គាល់​​​អត្ត​សញ្ញាណ​​​​​ប្រឆាំង​​​​​កង​

ផ្ទុះ​​ឆេះ​​បំពង់​​បង្ហូរ​​​ប្រេង​​​មួយ​នៅ​ឥណ្ឌូណេស៊ី​​​​ស្លាប់​​5នាក់​

Posted: 03 Oct 2012 11:09 PM PDT

មនុស្ស​​​​៥នាក់​​​បាន​ត្រូវ​ស្លាប់​​​ហើយ​​១៨​នាក់​​​ទៀត​​ត្រូវ​របួស​​ដោយសារ​​​ការ​ផ្ទុះ​បំពង់​​បង្ហូរ​​ប្រេង​មួយ​ហើយ​មាន​ភ្លើង​​ឆាប​ឆេះ​ក្នុង​​ខេត្ត​ស៊ូម៉ា​​​ត្រា​ខាង​ត្បូង ។លោក​​រូឌី អារី​ហ្វី​​យ៉ាន​​តូ អ្នក​នាំ​ពាក្យ​ម្នាក់​​​របស់​ក្រុមហ៊ុន​​​​​រដ្ឋ​PERIAMINA ដែល​ទទួល​បន្ទុក​គ្រប់​គ្រង​​​​បំពង់​​​បង្ហូរ​​​ប្រេង​នេះ​រាយ​ការណ៍​ថា​ ​តុល្យការ​នៃ​ការ​​ផ្ទុះ​ឆេះនេះ​មាន​មនុស្ស​ស្លាប់​​​​​៥​នាក់​ និង​របួស​​១៨​នាក់​ ។

កាមរី​បុក​បារាស​រង្វង់​មូល​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ផ្អើល​ទាំង​យប់

Posted: 03 Oct 2012 11:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​បន្ទាយ​មានជ័យ ៖ រថយន្ត​ម៉ាក​កាមរី​មួយគ្រឿង បាន​បោះ​ពួយ​បុក​រះ​បារាស​​ប៉ូលិស​អន្តោ​ប្រវេសន៍​ក្បែរ​រង្វង់​មូល​ច្រក​​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​ ធ្វើ​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់​ ​​កាលពីវេលាម៉ោង​៨​និង​៥០​នាទី​យប់​ ថ្ងៃទី​២ តុលា ​ក្នុង​ភូមិ​​ក្បាល​​ស្ពាន​ សង្កាត់​ប៉ោយ​ប៉ែត ​​ក្រុង​​ប៉ោយ​ប៉ែត ។ រថយន្ត​បង្ក​​ម៉ាក​កាមរី​េស៊រី​១៩៩៧ ​​ពណ៌ខ្មៅ ។

ផ្អើល​ស្នាក់​ការ​អាដ​ហុក​ទាំង​យប់​បុរស​ជា​គ្រូ​បង្រៀន​អាយុ​51​ឆ្នាំ​ជាប់​ចោទ​ប៉ុន​ប៉ង​ចាប់​រំលោភ​

Posted: 03 Oct 2012 10:50 PM PDT

គ្រូ​បង្រៀន​ដែល​ជាប់​​ចោទ​​ភ័យ​​ខ្លាច​​នាំ​​ទៅ​​តុលា​ការ​​សន្លប់ 
ខេត្ត​​ស្ទឹង​ត្រែង​​​​ ៖ ​គ្រូ​បង្រៀន​​​មួយ​រូបផ្នែក​​អក្ស​រ​សាស្ត្រ​​ខ្មែរ​​ ​​នៅ​​វិទ្យា​ល័យ​​ព្រះ​​រាជ​បូជ​​នីយ​​​​​កិច្ច​ត្រូវ​​បាន​​​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​​កម្រិត​ធ្ងន់​ និង​ស្រាល​​នាំ​ខ្លួន​ចូលរថយន្ត​​ ​ដោយ​សារ​​​ជាប់​ចោទ​​ប៉ុន​ប៉ង​​ចាប់​រំលោភ​​​ក្មួយ​​ស្រី​របស់​​​លោក​ប្រធាន​​សមា​គម​​អាដ​ហុក​​ប្រចាំ​​ខេត្ត​​​ ​ដល់​​ក្នុង​​ស្នាក់​ការ​ ។ ហេតុ​ការណ៍​នេះ​​បាន​កើត​​ឡើងកាល​ពី​​​វេលា​ម៉ោង​​​៧​និង​​៣០​នាទី​​​​យប់​ថ្ងៃ​ទី​​២ តុលា នៅ​​​ក្នុង​​ស្នាក់​ការ​​​សមា​គម​​​អាដ​ហុក​ ប្រចាំ​​ខេត្ត​ ស្ថិត​​នៅ​ទល់​មុខ​​ស្ថានីយ​​ប្រេង​​ឥន្ធនៈ​​​

ផ្ទុះ​ឡ​ពេល​កំពុង​បូជា​សព រង​របួស​ធ្ងន់​ស្រាល​5​នាក់

Posted: 03 Oct 2012 10:40 PM PDT

ការភ្ញាក់ផ្អើល​យក​អ្នក​របួស​ទៅ​ពេទ្យ
ក្រុង​ប៉ោយ​ប៉ែត​ ៖ ​​​ហេតុ​ការ​ណ៍​ដ៏​​​​កម្រ​មួយ​បាន​កើត​ឡើង​​​​នៅ​ភូមិ​​ព្រៃ​​គប់​ សង្កាត់​​​​​ប៉ោយ​​ប៉ែត​​​​ នា​វេ​លា​ម៉ោង​​​​ ៣​​​រសៀល​​​​​ថ្ងៃ​ទី​​​៣​​ តុលា​​ ​បង្ក​ការ​​​ភ្ញា​ក់​​ផ្អើល​​​​​ដល់​អ្នក​ភូមិ​​​​ ខណៈ​​​​មនុស្ស​​​​មួយ​​ក្រុម​​​​មាន​​​​ក្មេង​​មាន​​ចាស់​​បាន​រង​របួស​​​​​​​​​​​​​​​​រដូក​​រ​ណែល​​​​​ ដោយ​សារ​​ការ​ផ្ទុះ​​​​​​ជះ​​​​អណ្តាត​​​ភ្លើង​​​ចេញ​ពី​ឡ​​​​​បូ​ជា​​សព​​​មួយ​ ​ក្នុង​ពេល​​ដែល​គេ​យក​ប្រេង​កាត​​​​១​ដប​​​​បោះ​​ចូល​​ក្នុងឡ​​​ នៅ​ពេល​​ភ្លើង​​​​បូជា​​ពុំ​សូវ​​​​ឆេះ ។​ ​

បុរស​2នាក់​ស្នេហ៍​នាង​តែ​ម្នាក់​បុរស​ដែល​ស្តី​ដណ្តឹង​នាង​បាន​អ្នក​បរា​ជ័យ​ប៉ុន​ប៉ង​ចាក់​សម្លាប់

Posted: 03 Oct 2012 10:30 PM PDT

បុរស​​រង​គ្រោះ​​ដោយ​​គូប​ដិបក្ស​​ចាក់​​របួស
ខេត្ត​កោះ​កុង​ ៖ បុរស​ម្នាក់​ឈ្មោះ ឆេង​ ចាន់​ណា អាយុ​៣២​ឆ្នាំ ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ឈ្មោះ​ ឆែម សុខ​ច័ន្ទ​ អាយុ​៣៤​ឆ្នាំ ចាក់​នឹង​ដែក​ឆាប​បណ្តាល​ឱ្យ​រង​របួស​​ធ្ងន់​​ចំនួន​៥​កន្លែង​ គឺ​នៅ​​ខ្នង​ចំនួន​៤​កន្លែង​ និង​ក្រោម​ដោះ​ខាង​ស្តាំ​១កន្លែង ហើយ​ត្រូវ​បាន​នាំ​មក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ ។ ហេតុការណ៍​នៃ​អំពើ​ហិង្សា​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ប្រ​មាណ​៩​យប់​ថ្ងៃទី​២ តុលា នៅ​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល​សីមា ។

ប្លន់​ទូ​មាស​នៅ​ផ្សារ​ឃ្លាំង​លើ​ក្រុង​ព្រះ​សីហនុ​ទាំង​ថ្ងៃ បាញ់​របួស​ម្នាក់

Posted: 03 Oct 2012 10:20 PM PDT

ិដ្ឋភាពក្នុងផ្សារក្រោយពីចោរប្លន់ចេញផុត សមត្ថ​កិច្ច​ធ្វើ​ការ​សាក​សួរ​ម្ចាស់​ទូ​មាស​រង​គ្រោះ 
ខេត្តព្រះ​សី​ហនុ​​​​​ ៖ ស្នូរបាញ់​ដោយ​​កាំ​ភ្លើង​​អាកា​​កាត់​ស្វាយ​​​​២​គ្រាប់​​បាន​​​បន្លឺ​ឡើង​​នាវេ​លា​​​រសៀល​ថ្ងៃ​ទី​​៣ ​តុលា ​​នៅ​​ក្នុង​​ផ្សារ​ឃ្លាំង​​លើ​ ​ដែល​មាន​ទី​តាំង​​​ស្ថិត​​​​ក្នុង​​​ភូមិ​​៣ ​សង្កាត់​១ ​ក្រុង​ព្រះ​សី​ហនុ ​​​ខណៈ​​ក្រុម​ចោរ​​​មាន​​គ្នា​​​៣​​នាក់​​បាន​ធ្វើ​​សកម្ម​ភាព​​ចូល​ប្លន់​ទូ​មាស​​ទាំង​​កណ្តាល​ថ្ងៃ​ ​និង​បាន​​ធ្វើ​ការ​បាញ់​​ចំនួន​​២​គ្រាប់​ ​បណ្តាល​​ឱ្យ​​បុរស​​ម្នាក់​រង​របួស​​ត្រង់​ពោះខាង​​ស្តាំ ​ត្រូវ​បាន​បញ្ជូន​​ទៅ​សង្គ្រោះ​​នៅ​​ភ្នំ​ពេញ​​​ភ្លាម​ៗ​ដែរ ។​

ប្រកាស​ផ្ទេរ​តំណែង​ស្នង​ការ​ប៉ូលិស​រាជ​ធានី​ភ្នំពេញ

Posted: 03 Oct 2012 10:10 PM PDT

លោកនាយ​ឧត្តម​សេនីយ៍ នេត សាវឿន ប្រគល់​ត្រា 
រាជ​ធានី​ភ្នំ​ពេញ​​​ ៖ ​​រសៀល​​ថ្ងៃ​ទី​​៣ តុលា ​នៅ​សាល​ប្រជុំ​​ស្នង​​ការ​ដ្ឋាន​នគ​របាល​​រាជ​ធានី​ភ្នំ​ពេញ​​ ​មាន​ធ្វើ​​​​​ពិធី​​ប្រកាស​​ផ្ទេរ​​​ភារ​កិច្ច​​​​ និង​តែង​តាំង​​មុខ​តំណែង​​មន្ត្រី​នគរ​បាល​​ជាតិ ​ថ្នាក់​​ស្នង​ការ​​ ស្នង​ការ​រង​​រាជ​ធានី​​ភ្នំ​ពេញ​ ​។ ​​ពិ​ធីនេះ​​ក្រោម​អធិប​តី​លោក​​នាយក​ឧត្តម​សេនីយ៍​​​​​ផ្កាយ​មាស​​៤ ​​​នេត សា​វឿន ​អគ្គ​ស្នង​​ការ​នគរ​​បាល​​ជាតិ ​និង​ជាទី​ប្រឹក្សា​​​ផ្ទាល់​សម្តេច​អគ្គមហា​សេនា​បតី​តេ​​ជោ ហ៊ុន សែន ​​​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​​ ​និង​លោក​កែប ជុតិមា ​

វិធាន​ការ​​លើ​​អ្នក​​បាញ់​បោះ​កែប ជុតិមា ៖ អ្នក​បាញ់​ទោះ​ជា​​កូន​​អ្នក​ធំ​​ ឬ​មន្ដ្រី​​ថ្នាក់​ណា​​ត្រូវ​​តែ​​ទទួល​ទោស

Posted: 03 Oct 2012 10:00 PM PDT

លោក​​អភិ​បាល​​រាជ​ធានី​​ដឹក​នាំ​​កិច្ច​ប្រជុំ​​ប្រចាំ​ខែ
រាជ​ធានី​ភ្នំ​ពេញ​​​ ៖ ​លោក​កែប ជុតិមា ​អភិ​បាល​រាជ​ធានី​ភ្នំ​ពេញ​ បាន​​ដាក់​​បម្រាម​​ត្រង់​ៗ​​ទៅ​​មន្ត្រី​​សមត្ថ​កិច្ច​​កង​រាជ​អាវុធហត្ថ​រាជ​​ធានី​ភ្នំ​ពេញ​ ចំពោះ​​ចំណាត់​ការ​​លើ​អ្នក​បាញ់​​បោះ​សេរី​អនា​ធិប​តេយ្យ​​​​​នៅ​តាម​​ដងផ្លូវ ​​តាម​​​ហាង​​ផឹក​ស៊ី​​នានា​​ ក្នុង​​​​រាជ​ធានី​ភ្នំ​ពេញ​ មិន​​ឱ្យ​​មាន​ការ​ដោះ​លែង​​​ ឬ​បញ្ជូន​​ទៅ​​សា​មី​អង្គ​ភាព​ ឬ​ដាក់​ពិន័យ​​​ទេ ​​គឺ​ត្រូវ​​តែ​បញ្ជូន​​ទៅ​តុលា​ការ​​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់ ​​​ទោះ​បី​​ជន​បង្ក​ជា​មន្ត្រី​​​កង​រាជ​អា​វុធ​ហត្ថ​​ក៏​ដោយ​ ។​

អង្គុយ​ផឹក​ស៊ី​ក្បែរ​គ្នា​មាន​ទំនាស់​បន្តិច​បន្តួច​ចាក់​សម្លាប់​គេ

Posted: 03 Oct 2012 09:01 PM PDT

ជនសង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​តា​កែវ ៖ ជន​សង្ស័យ​​៣​នាក់​ត្រូវ​បាន​ប៉ូលិស​​ស្រុក​គី​រី​វង់​ចាប់​ខ្លួន​បាន​ភ្លាមៗ រួច​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​ទី​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ដើម្បី​ចាត់​ការ​បន្ត​​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ចាក់​សម្លាប់​មនុស្ស​ដោយ​ចេតនា ​ខណៈ​ដែល​អង្គុយ​​ផឹក​ស៊ី​នៅ​ក្បែរ​គ្នា មាន​ទំនាស់​វាយ​តប់​គ្នារហូត​ដល់​​ជន​ល្មើស​​យក​ដែក​ចុង​ស្រួច​មក​ចាក់​សម្លាប់​ជន​រង​គ្រោះ​ឱ្យ​រង​របួស​ធ្ងន់ បន្ទាប់​មក​​បាន​​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក ឯ​ជន​ដៃ​ដល់​ត្រូវ​កម្លាំង​ប៉ូលិស​​

​ចាប់​២​នាក់​​ប្តីប្រពន្ធ​​ជាប់ចោទ​ដោះ​បាឡុង​ដែក​ស្ពាន​​បេឡេ​​លក់​ឱ្យ​អេត​ចាយ​

Posted: 03 Oct 2012 08:58 PM PDT

២​នាក់​ប្តី​ប្រពន្ធ​ជាប់ចោទ​
ខេត្ត​​កំពង់ចាម ៖ ​ដោយ​សារ​តែ​បាត់​ដែក​បាឡុង​ស្ពាន​បេឡេ​ចំនួន​២​កន្លែង​ជា​ញឹក​ញាប់​​នៅក្នុង​ទឹក​ដី​ស្រុក​ស្រី​សន្ធរ ​នឹង​​មាន​ការ​ព្រួយ​បារម្ភ​​ខ្លាច​បាក់​ស្ពាន​ផង​នោះ​ ត្រូវបាន​លោក​ឧត្តម​​សេនីយ៍​​ត្រី ឆាយ ​គឹម​សុន ស្នងការ​នគរបាល​ខេត្ត​​​ក៏ដូចជា​លោក​វរសេនីយ៍​​ឯក ​ជឹម សេង​ហុង ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​​ផែន​កណ្តាល​​យុត្តិធម៌​ ​ចាត់​ឱ្យ​មន្ត្រី​នគរបាល​ក្រោម​ឱវាទដាក់​កម្លាំងចាំ​​ឃ្លាំ​មើល ។

មន្ទីរពេទ្យ​ក្វាង​ចូវ​​ទំនើប​ធ្វើ​សិក្ខាសាលា​ស្វែង​យល់ពី​ជំងឺ​មហារីក​ និង​ការព្យាបាល​​

Posted: 03 Oct 2012 08:56 PM PDT

មន្ទីរពេទ្យ​ក្វាង​ចូវ​​ទំនើប​ធ្វើ​សិក្ខាសាលា​ស្វែង​យល់ពី​ជំងឺ​មហារីក​ និង​ការព្យាបាល​​

ហាយ​ឡែន​ឌ័រ​បុក​របាំង​ថ្ម​ចែក​ផ្លូវ​បាក់​២​កង់​ហើយ​ជេរ​ប្រមាថ​ប៉ូលិស​ទៀត​

Posted: 03 Oct 2012 08:54 PM PDT

រថយន្ត​​បង្ក​ហេតុ​
រាជ​ធានីភ្នំពេញ​ ៖ រថយន្ត​ហាយ​ឡែន​ឌ័រ ពណ៌​ទឹក​ប្រាក់ ជិះគ្នា​​៤​នាក់​​បើក​បុក​របាំង​ថ្ម​​ចែក​ផ្លូវ​បាក់​អស់​២​កង់ ពេល​ប៉ូលិស​​ចុះ​ទៅ​ថត​យក​រូប​ភាព​ទុក​ជា​ឯក​សារ​ ស្រាប់​តែ​ម្ចាស់​រថយន្ត​ជេរ​ប្រមាថ​មើល​ងាយ​​​ថា ជា​ប៉ូលិស​តូចតាច​សោះ​ហ៊ាន​មក​ថត​រថយន្ត​​របស់​គេ ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេ​លា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៣ តុលា ២០១២ នៅ​តាម​បណ្តោយផ្លូវភ្នំពេញ-​ហា​ណូយ ស្ថិត​ក្នុង​ភូមិ​ចុង​ថ្នល់​ខាង​លិច សង្កាត់​

ហ៊ីយ៉ាន់​ដាយ​​ដឹក​ធុង​ហ្គាស​​​​បើក​ជែង​​​​រ៉ឺម៉ក​​​​ម៉ូតូ​​​​2គ្រឿង​​​ជ្រុល​ទៅបុក​​​របង​ថ្ម​បាក់​​1ប្រឡោះ

Posted: 03 Oct 2012 08:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កណ្តាល​ ៖ រថយន្ត​​មួយ​គ្រឿង​​​ដឹក​ធុង​ហ្គាស​​​ពេញ​បើក​បោះ​ពួយ​​វ៉ារ៉ឺម៉ក​​​​ម៉ូតូ​​២​គ្រឿង​បាន​ជ្រុល​ធ្លាក់​​ពី​លើ​ផ្លូវ​ជាតិ​​​ទៅបុក​របង​ថ្ម​បាក់​ខ្ទេច​មួយ​​​​ប្រឡោះ និង​ខូច​រថយន្ត​​​​​ផ្នែក​ខាង​មុខ​ ប៉ុន្តែ​​សំណាង​ល្អ​​​​​​រថយន្ត​​មិនបាន​​​​​ធ្លាក់​ក្នុង​ប្រឡាយ​ទឹក​​​​ព្រោះ​បាន​​​របាំង​ថ្ម​​​ទប់។ ហេតុ​ការណ៍​នេះ​​​កើត​ឡើង​​​​​កាល​ពី​​វេលា​ម៉ោង​​​៧​ព្រឹក​​​​​ថ្ងៃទី​​​​៣ ​តុលា នៅ​តាម​ផ្លូវ​​ទំនប់​​​ក្រសាំង​​​ស្ថិត​​ក្នុងភូមិ​​​​​ទួល​ក្រសាំង​​​ ឃុំ​​រកា​ខ្ពស់​​

ព្យុះ​​ភ្លើង​​​​​បណ្តាល​​​​ឱ្យ​​ភ្លើង​​ឆេះ​ព្រៃ​​​នៅ​អូស្ត្រាលី​

Posted: 03 Oct 2012 08:44 PM PDT

ព្យុះ​​ភ្លើង​​​​​បណ្តាល​​​​ឱ្យ​​ភ្លើង​​ឆេះ​ព្រៃ​​​នៅ​អូស្ត្រាលី​
​​កាល​ពី​​ថ្ងៃ​ទី​​​៣ ​តុលា​ ​សារ​ព័ត៌​មាន​​​បរ​​ទេស​​​ផ្សាយ​ពី​​​បាតុ​ភូត​ធម្ម​​ជាតិ​​​ដ៏​ចំឡែក​ គឺ​​«ព្យុះ​ភ្លើង​»​​​ដែល​កើត​​​ឡើង​កាល​ពី​​ខែ​កញ្ញា​​ នៅ​ទី​ក្រុង​​​​អាលីស​ស្ព្រីង រដ្ឋ​​​ណ័រ​​ធើន​​ថេរីថូរី​​​​ ប្រទេស​អូស្ត្រាលី​​ ដោយ​លោក​​គ្រីស ថេន​ជី អ្នក​ដឹក​នាំ​​​​រឿង​ភាព​យន្ត​​​​បាន​​​ជួប​​ដោយ​​​​ចៃ​ដន្យ​​​ និង​​ថត​រូប​ភាព​​​​​នោះ​ទុក​ ។​ នោះ​ជា​​​ភាព​អច្ឆរិយ​​​របស់​ធម្ម​ជាតិ​​​​​ដែល​កើត​​​ឡើង​នៅ​​​​លើ​ផែន​ដី​​​ មិន​មែន​​​ជា​ការ​​តុប​តែង​​​ឈុត​​ឆាក​ក្នុង​ខ្សែ​​​

Posted: 03 Oct 2012 08:44 PM PDT

ជន​រងគ្រោះ​ដែល​សន្លប់​ស្តូក​ស្តឹង​
រាជធានីភ្នំពេញ ៖ ​បុរសអ្នករត់​ម៉ូតូ​ឌុប​​ម្នាក​់ត្រូវបានគេដាក់​ថ្នាំ​សណ្តំ​​សន្លប់​​ស្តូក​ស្តឹង​ រួច​​ជន​សង្ស័យ​​យក​ម៉ូតូ​សេ​១២៥ ស៊េរី២០០៣ ​ពណ៌ខ្មៅ នោះ​ទៅ​បាត់​​ដោយ​សុវត្ថិ​ភាព ។ ហេតុការណ៍​​នេះ​ត្រូវបាន​​ប្រជា​ពលរដ្ឋ​ប្រទះ​ឃើញ​​ជន​រងគ្រោះ​​ដេក​សន្លប់​​ស្តូក​ស្តឹង​​នៅ​មុខ​​រោងចក្រ​៦​​ជាន់ ក្នុង​វាល​ស្រែ សង្កាត់​​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែនជ័យ ​កាលពីវេលា​ម៉ោង​​៧​និង​៤៥​នាទី​យប់​ថ្ងៃទី​៣ តុលា ២០១២។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!