Koh Santipheap Daily

Koh Santipheap Daily


​រថយន្ត​យីឌុប​​ដឹក​ថ្ម​១​គ្រឿង​​ប្រះ​ខ្លួន​​ដេក​លើ​របង​ផ្ទះ​ប្រជា​ពល​រដ្ឋ​​ក្រោយ​ពេល​បុក​ម៉ូតូ​អ្នក​​ដំណើរ​

Posted: 30 Sep 2012 12:47 AM PDT

សមត្ថ​កិច្ច​កំពុងធ្វើ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​ប្រភេទយីឌុប​១​គ្រឿង​ដឹក​ថ្ម​ពេញ​បើ​ក​​​ក្នុង​ល្បឿន​លឿន​​ហើយ​វ៉ា​រថយន្ត​​១​គ្រឿង​​ផ្សេង​ទៀត​​រេ​ចង្កូត​​ជ្រុល​ចូល​ចំណែក​​ផ្លូវ​ម្ខាង​ទៀត​​ទៅ​បុក​ម៉ូតូអ្នក​ដំណើរ​​តាម​ផ្លូវ​១​គ្រឿង​ពេញទំហឹង​ និង​កិន​ បណ្តាល​ឱ្យ​​រង​​ការ​ខូចខាត​​ទាំង​​ស្រុង​​តែ​​សំណាងល្អ​អ្នក​​បើក​បរ​ម៉ូតូ​​លោត​ចេញទាន់ ទើប​មិន​មាន​គ្រោះថ្នាក់​​ រីឯ​រថយន្ត​នោះ​បាន​រេ​ចង្កូត​ពេញ​ផ្លូវ​រួច​ក្រឡាប់​​ដេក​ផ្អៀង​ខ្លួនសង្កត់ពី​លើ​​របង​ផ្ទះ និង​ដើម​​ឈើ​របស់​ប្រជា​ពល​រដ្ឋ​បាក់​ខ្ទេច​ខ្ទី ។

ដោះ​ដូរ​​មុខ​តំណែង​​​ច្រើន​នាក់​នៅស​្នង​ការ​ដ្ឋាន​​នគរ​បាល​​រាជធានីភ្នំពេញ​​​ លោកទូច ណារ៉ុថ ​ត្រូវ​ផ្លាស់​ប្តូរចេញ​

Posted: 30 Sep 2012 12:44 AM PDT

រាជធានីភ្នំពេញ ៖  យោង​តាមមន្ត្រី​ជាន់ខ្ពស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ស្នងការនគរ​បាលរាជ​ធានីភ្នំពេញ លោកឧត្តមសេនីយ៏ត្រី ទូច ណារ៉ុថ ត្រូវបាន​ក្រសួងមហាផ្ទៃផ្លាស់ឲ្យទៅ​កាន់តំណែងជាប្រធាន​នាយកដ្ឋានអង្គរក្សក្រសួង​មហាផ្ទៃជំនួសលោក​ឧត្តមសេ​នីយ៍ ជិន សារឿន បន្ទាប់ពីលោក​ទូច ណារ៉ុថ បានផ្ទេរពីស្នង​ការនគរបាល​ខេត្តកំពង់ឆ្នាំង មកកាន់តំណែង​​ជាស្នងការ​នគរបាល

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង​របួស​ធ្ងន់​-ស្រាល២នាក់

Posted: 30 Sep 2012 12:43 AM PDT

មនុស្ស​ឆោ​ឡោ​នៅ​កន្លែង​កើតហេតុ​
រាជ​ធានីភ្នំពេញ​ ៖ ម៉ូតូ​២​គ្រឿង​បើក​បុក​គ្នា​ពេញ​ទំហឹង​នៅ​ចំណុច​​ផ្លូវ​លេខ​៣២៨ មុខ​ហ្គារ៉ាស់ឡាន​សុខ​សាន្ត​ ក្នុង​សង្កាត់ ទួល​ស្វាយ​ព្រៃ​ទី​២ ខណ្ឌ​ចំការ​មន កាល​ពី​វេ​លា​ម៉ោង​៨​និង​៤០​នាទី​​យប់​ថ្ងៃ​ទី​២៩ កញ្ញា ២០១២ ​បណ្តាល​ឱ្យអ្នក​បើក​ម៉ូូ​តូ​ឌ្រីម​សេ​១២៥ រង​របួស​យ៉ាង​ដំណំ ​និង​ម្ចាស់​ម៉ូតូ​ស្មាស់​រង​របួស​ស្រាល ។ សមត្ថកិច្ច​​​បាន​ឱ្យ​ដឹង​ថា ម៉ូ​តូ​២​គ្រឿង​ដែល​បើកបុក​គ្នា​​នេះ​​មួយ​គ្រឿង​ម៉ាក​ស្មាស់ ពណ៌​ស ជិះ​ដោយ​បុរស​​ម្នាក់​ក្នុង​ទិស​ដៅ​​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវ​លេខ​៣២៨

ហាតតុន​ប៉ះ​ជា​មួយ​កីឡាករ​អ៊ុយ​​ក្រែន​សឹន​​ឆឹន​កូ​ថ្ងៃ​២៤​​វិច្ឆិកា​​​នៅ​អង់​គ្លេសក្នុង​ដំណើរ​វិល​​ត្រ​ឡប់​​ចូល​​សង្វៀន​ជា​ថ្មី

Posted: 30 Sep 2012 12:43 AM PDT

សឹនឆឹនកូ
​អតី​ត​​ជើង​ឯក​ពិភព​លោក​ក្នុង​ប្រ​ភេទ​​ទម្ងន់​ Welterweightនិង Light-Welterweight​រីក​គី ហាត​តុន​(ឈ្នះ​៤៥ ចាញ់​ ផ្តួល​​ដៃគូ​ឱ្យ​​សន្លប់ ៣២លើក​)​នឹងវិល​ត្រ​ឡប់​ចូល​​សង្វៀន​​ប្រ​កួត​សា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ដោយ​​ជួប​ជា​មួយ​​កីឡាករ​អ៊ុយ​ក្រែន​ យ៉ា​ឆេស្លាវ​ សឹនឆឹន​កូ​​(Vyacheslav Senchenko)។ ការ​ប្រ​កួត​​គ្រោង​នឹង​រៀប​​ចំ​ធ្វើ​នៅ​សង្វៀន Evening News Arena​​​​ក្រុង Manchester

បាញ់​សម្លាប់​អ្នក​កាសែត​​​​​ទូរទស្សន៍​ម្នាក់​នៅ​ប៉ា​គីស្ថាន​

Posted: 30 Sep 2012 12:20 AM PDT

ប៉ូលិស​​​មូលដ្ឋាន​រាយ​ការណ៍​ថា អ្នក​កាសែត​​​ទូរទស្សន៍​​​​ប៉ាគីស្ថាន​ម្នាក់​បាន​ត្រូវ​ពួក​ជ​ន​មិន​ស្គាល​់​មុខ​​​​​បាញ់​ស្លាប់​ កាល​ពី​យប់​ថ្ងៃទី​​​​២៩ កញ្ញា ​ក្នុង​ខេត្ត​បាលូជីស្ថាន ភាគ​និរតី​​ប៉ាគីស្ថាន​ ។លោក​​អាប់ ឌុល ហាក់​បាឡុក​ ដែល​​ធ្វើការ​ទូរទស្សន៍​ARY ត្រូវ​រង​ការ​បាញ់​ប្រហារ​​នៅ​KHUZDAR ជិត​ក្លិប​​សារព័ត៌​មាន​​​មូល​ដ្ឋាន​​​​​ដែល​លោក​ជា​​អគ្គលេខាធិការ​​​របស់​ក្លិប​នោះ ។ ទូរទស្សន៍​​ARY អះអាង​​ពី

កីឡា​ក​រ​អេ​ស្ប៉ាញ Rodriguez​ឈ្នះ​ជើង​ឯក​​ប្រណាំង​​កង់​នៅ​ប្រទេស​​អុីតាលី​

Posted: 30 Sep 2012 12:06 AM PDT

កីឡាករអេស្ប៉ាញ​ Joaquin Rodriguez (​រូប​កណ្តាល)
កីឡា​ករ​​ជំ​នាញ​​ខាង​​ជិះ​​ឡើង​​ភ្នំ​​និង​​សាក​​ល្បង​ពេល​វេលា​របស់អេស្ប៉ាញ​ Joaquin Rodriguez​​​​​​​​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​​ប្រណាំង​កង់រយៈ​ពេល​មួយ​ថ្ងៃ​​​​​ Tour of Lombardy ដែល​បាន​ប្រ​ព្រឹត្តិ​ធ្វើ​កាល​ពី​ថ្ងសៅរ៍​​ទី២៩​​​​​​​ខែកញ្ញា​ម្សិល​មិញ ​។ ការ​ប្រណាំង​​ត្រូវ​បាន​បញ្ចប់​នៅ​​​ទី​ក្រុង​Lecco ប្រទេស​​​អេស្ប៉ាញ​ ។

ជិត​ដល់​ថ្ងៃ​ប្រឡង​ចូល​ធ្វើ​គ្រូ​ ម្តាយ​​ស្តី​ប្រដៅ​កុំ​ឱ្យ​ផឹក​​ស៊ី​ចង.ក​​ស្លាប់​

Posted: 30 Sep 2012 12:04 AM PDT

សព​ជន​រងគ្រោះ​
ខេត្ត​ប៉ៃលិន ៖ យុវជន​ចិត្ត​ធំ​ម្នាក់​​​បាន​ចង.ក​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯងស្លាប់​ ​ដោយ​សារ​តែ​តូច​ចិត្ត​​នឹង​ម្តាយស្តី​ប្រដៅ​មិន​ឱ្យ​ដើរ​​​លេង​ផឹក​ស៊ី​នៅពេល​យប់​​ជា​មួយ​មិត្ត​ភក្តិ​ ព្រោះ​ជិតដល់​ថ្ងៃ​ចូល​ប្រឡង​គ្រូ​ទៅ​ហើយ ។ ហេតុការណ៍​​ចង.កធ្វើ​​អត្ត​ឃាត​​នេះ ​បាន​កើតឡើង​​កាលពីយប់​ថ្ងៃទី​​២៧ កញ្ញា ២០១២ លុះ​ដល់​វេលា​ម៉ោង​​១​និង​៣០​នាទី​​រសៀលថ្ងៃទី​​២៨ កញ្ញា ២០១២ ​ទើប​​ប្រទះឃើញ​​​សព​ជន​រងគ្រោះ​​​នៅ​​ក្រោម​ដើម​តាង៉ែនខាង​ជើង​ផ្ទះ ចម្ងាយ​ប្រហែល​ជា​១០០​ម៉ែត្រ ​ស្ថិតក្នុងភូមិ​បតាំស៊ូ សង្កាត់​​

ប្រចៀវ​រាប់​ម៉ឺន​ក្បាល​ត្រូវបាន​គេ​លួច​សម្លាប់​​ធ្វើ​អាហារ

Posted: 29 Sep 2012 11:59 PM PDT

ប្រចៀវ​ដែល​គេ​ចាប់​យក​ទៅ​ធ្វើ​ជា​គ្រឿងក្លែម​
ខេត្តកំពត ៖ ​មាន​សត្វ​ប្រចៀវ​​រាប់​លាន​ក្បាល​នៅ​ក្នុង​រូង​ភ្នំ​ទូក​មាស ​ស្រុក​បន្ទាយ​មាស ​​កំពុង​រង​ការ​លួច​ចាប់​ពី​ក្រុម​​មនុស្ស​ដែល​​គេ​និយាយ​ថា ជា​​ចោរ​​ជើង​ឆើត​ហ៊ាន​ដើរ​​លើ​ខ្នង​ភ្នំ​ដ៏​​គ្រោះថ្នាក់​​បំផុត​លួច​ទៅ​ដង​ប្រចៀវ​​យក​ទៅលក់​ដោយ​គេ​អះ​អាង​ថា ​សាច់​ប្រចៀវ​​កំពុងពេញ​និយម​សម្រាប់​​ធ្វើ​ជា​គ្រឿង​ក្លែម។ ពល​រដ្ឋ​ម្នាក់​ឈ្មោះ​​សុខ ឌី ​ភេទ​​ប្រុស អាយុ​​៤៨​ឆ្នាំ ​មាន​ទីលំនៅភូមិ​​​ច្រក​ឃ្លៃ ​ឃុំ​ទូក​មាស​ខាង​លិច ស្រុក​បន្ទាយ​មាស ​ប្រាប់​ឱ្យ​ដឹង​ថា ​ពី​មុន​ប្រចៀវ​​នៅ​រូងភ្នំ​ទូក​មាស​

បាតុកម្ម​ដោយ​កំហឹង​និងក្តៅ​ក្រហាយ​នៅ​ទុយនឺស៊ី​ក្រោយ​ប៉ូលិស​រំលោភ​នារី​ម្នាក់​

Posted: 29 Sep 2012 11:45 PM PDT

ាតុកម្ម​ប្រឆាំង​ប៉ូលិស​ចាប់នារី​ម្នាក់​រំលោភ
ការក្តៅ​ក្រហាយ​ និង​កំហឹង​ត្រូវ​បាន​ស្តែង​ចេញ​ពី​ផ្ទៃមុខ​របស់​មនុស្ស​ទាំងឡាយ​ដែល​ប្រមូល​ផ្តុំ​គ្នា​ ធ្វើ​បាតុកម្ម​តវ៉ា​នៅទី​ក្រុង​ទុយនីស​កាលពី​យប់​ថ្ងៃ​ទី​២៨ កញ្ញា ​ប្រឆាំង​នឹងការ​ចាប់​រំលោភ​នារី​ម្នាក់​ដោយ​​ពួក​ប៉ូលិស​ ហើយ​ឱ្យ​តុលាការ​កាត់ទោស​​ប៉ូលិស​ទាំង​នេះ ​។ ​បណ្តា​សកម្មជន ​សិល្បករ​ និស្សិត ​ឬ​នារី​មេ​ផ្ទះ ​បាន​លើកគ្នា​ធ្វើ​បាតុកម្ម​នោះ​ដើម្បី​បរិហារ​ការ​ចាប់​រំលោភ​នេះ ​ដែល​ជារឿង​អាស្រូវ​

មិន​មាន​ការ​ផ្តល់​ដី​សម្បទាន​​សេដ្ឋ​កិច្ច​ព្រៃឡង់​ឱ្យ​​ទៅ​ក្រុម​ហ៊ុន​​វិនិ​យោគ​​ ឬ​ក្រុម​អ្នក​តវ៉ា​​នោះ​ឡើយ​

Posted: 29 Sep 2012 11:40 PM PDT

ដី​សម្បទាន​ដែល​មិន​ផ្តល់​​ឱ្យ​ទៅ​ក្រុម​ហ៊ុន​​វិនិ​យោគ​​ ឬ​ក្រុម​អ្នក​តវ៉ា​​​ទេ
ខេត្ត​កំពង់ធំ ៖ ​ពាក់​ព័ន្ធ​ព័ត៌​មាន​ថា ​រាជរដ្ឋា​ភិបាល​បាន​​ចេញ​​អនុ​ក្រឹត្យ​​ដក​ហូត​ដី​សម្បទាន​​សេដ្ឋ​កិច្ច​​ពី​ក្រុម​ហ៊ុន​​៤​នៅ​តំបន់​​​ព្រៃ​ការ​ពារ​អភិ​រក្ស​​ជីវ​ចម្រុះ (ព្រៃ​ឡង់) ​ដែល​មាន​ព្រំ​ប្រទល់​​៤​ខេត្ត និង​ព័ត៌​មាន​​​លើក​ឡើង​ថា ​សម្តេច​តេជោ​ ហ៊ុន សែន ​បាន​ផ្តល់​ដី​សម្ប​ទាន​​សេដ្ឋ​កិច្ច​​ទាំង​នេះ​​ឱ្យទៅ​ក្រុុម​អ្នក​​តវ៉ា​​គ្រប់​គ្រង​​ការពារ និង​ថែរក្សា​នោះ អ្នក​យក​ព័ត៌​មាន​​ក៏​បាន​សុំ​ការ​បក​ស្រាយ​​បន្ថែម​ពី​​អាជ្ញា​ធរ​​ខេត្ត​កំពង់ធំ ​ដែល​ក្នុង​នោះ​​លោក​អភិ​បាល​​រង​ខេត្ត​ ​អ៊ុត សំអន ​បាន​​ឱ្យ​ដឹងថា កន្លង​មក​មាន​ក្រុម​ហ៊ុន​៤​បាន​ស្នើ​

រថយន្ត​ម៉ាក​ហុងដា​បើក​​​ដោយ​ជន​ជាតិ​ចិន​បុក​​​ហ៊ីយ៉ាន់​ដាយ ​ដាច់​កង់​

Posted: 29 Sep 2012 11:33 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​​កើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​ហុងដា​ស៊ីវិច ពណ៌​ស្លែ​មួយ​​គ្រឿង​បើក​បរ​ដោយ​ជនជាតិ​ចិន​បាន​​បោះ​ពួយ​​​​​ទៅបុក​រថយន្ត​​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ បត់​នៅ​ចំណុច​​ផ្លូវ​កែងពេញ​ទំហឹង បណ្តាល​ឱ្យ​​រថយន្ត​ហ៊ីយ៉ាន់ដាយ​​ដាច់​កង់​ក្រោយ​ខ្ទាត​ចេញ​ប្រមាណ​ជាង​៣០​ម៉ែត្រ ។ ​ចំណែក​រថយន្ត​​ហុងដា​ខ្ទេច​មុខ​ និង​បណ្តាល​ឱ្យ​​អ្នក​បើក​បរ​រង​​របួស​​ម្នាក់ ។ ​គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ​បាន​​កើតឡើង​​កាលពីវេលា​ម៉ោង​​​១០​និង​​៣០​នាទី​យប់​ថ្ងៃទី​២៩ ​កញ្ញា ២០១២ ​នៅ​ចំណុច​ផ្លូវ​​លេខ​៥៩៨ ​កែង​ផ្លូវ​លេខ​៦០៨ ​តំបន់​ត្រឡោក​

Povetkin​បញ្ឈប់​ ​Rahman​ក្នុង​​ទឹក​​ទី​​២​​ការ​ពារ​​បាន​​ខ្សែ​​ក្រវាត់​ ​WBA​របស់​​ខ្លួន

Posted: 29 Sep 2012 11:20 PM PDT

កីឡាករ​រុស្ស៊ី Povetkin
កីឡា​ក​រប្រ​ដាល់​​ទម្ងន់​ធ្ងន់​រុស្ស៊ី​ Alexander Povetkinការ​ពារ​​ខ្សែ​ក្រវាត់​​ស្ថា​ប័ន WBA​របស់​ខ្លួន​បាន​​ដោយ​​ជោគជ័យ​បន្ទាប់​ពី​ផ្តួល​កីឡាក​រ​អា​​មេរិក Hasim Rahman​ឱ្យ​ចុះ​​ចាញ់​ក្នុង​ទឹក​ទី​២​កាល​ពី​រាត្រី​​ថ្ងៃ​សៅរ៍​​ម្សិល​មិញ ។ ការ​ប្រ​កួត​នេះ​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​សង្វៀន​​Alsterdorf Sporthalle​ស្ថិត​ក្នុង​ទី​ក្​រុង Hamburg​ប្រ​ទេស​​អា​ល្លឺ​ម៉ង់ ។​

អ្នក​​វិនិយោគ​​ផ្សារ​​ងិន​ អាន ចាត់ទុក​ថា ការ​ក្រាញ​​​ននៀល​​​របស់​អាជីវករ​​រំលោភ​​លើ​កិច្ច​សន្យា​​​ជួល​តូបនឹង​​រាំង​ស្ទះ​ដល់​ការ​អភិ​វឌ្ឍ

Posted: 29 Sep 2012 11:19 PM PDT

ទិដ្ឋ​ភាព​នៅ​ផ្សារ​​ងិន​ អាន
រាជធានីភ្នំពេញ ៖ លោក​អ៊ូ សេដ្ឋានូ​អ្នកវិនិយោគ​ផ្សារងិនអានបានមាន​ប្រតិកម្មយ៉ាងខ្លាំងចំពោះ​អាជីវករលក់ដូរក្នុងផ្សារប្រមាណ ជាង២០០តូបដែល​បានបញ្ចប់កិច្ចសន្យា​ហើយមិនព្រមចាកចេញ នៅក្រាញ​ននៀលលក់ដូរដោយ​មិនបង់ប្រាក់ដែលនេះ​​ជាការ រំលោភលើ​កិច្ច​សន្យា​ជួលតូប និង​រាំងស្ទះ​ដល់ការអភិវឌ្ឍហើយបន្ត​ការលក់ដូរនៅតាមដងផ្លូវធ្វើអោយ​បាត់បង់សណ្តាប់ធ្នាប់ ។ មិន

ឌីជី​បានរក​ឃើញ​​អ្នក​ឈ្នះ​រង្វាន់​ចំនួន​៣៥​រូប​​ក្នុង​កម្មវិធី «បង់​វិក្កយ​បត្រ​​​ក៏​អាច​ឈ្នះ​រង្វាន់»

Posted: 29 Sep 2012 10:59 PM PDT

​ការ​ចែក​រង្វាន់​ក្រុម​ហ៊ុន​ឌីជី​
រាជធានីភ្នំពេញ ៖ ​ថ្ងៃទី​២៧ កញ្ញា ២០១២ ​មាន​អតិថិជន​​ចំនួន​៣៥​រូប​ត្រូវបាន​ជ្រើសរើស​​ពីការ​ចាប់​រង្វាន់​​ផ្សង​សំណាង​​មួយ​​ដែល​​មាន​ឈ្មោះ​ថា «បង់​វិក្កយ​បត្រ​ក៏​អាច​ឈ្នះ​រង្វាន់» ។ ​ការ​ចាប់រង្វាន់​នេះ​បាន​ប្រព្រឹត្ត​​ទៅ​​កាលពីថ្ងៃទី​​១៥ កញ្ញា ​២០១២ កន្លងទៅ វេលា​ម៉ោង​៤​រសៀល​តាមរយៈ​គេ​ហ​ទំព័រ ៖ www.digi.com.kh/payments/luckydraw ។ រង្វាន់​​មាន​ដូចជា​​នាឡិកា​​ដៃ​ម៉ាក LinkWatch ចំនួន​​៥​​រង្វាន់ ​ដែល​ទទួល​បាន​​ការ​ឧបត្ថម្ភពី​​ហាង​លក់​វត្ថុ​អនុ​ស្សាវរីយ៍​

ប្រជា​ពល​រដ្ឋ​​រង​គ្រោះ​ដោយ​ទឹក​ជំនន់​​ចំនួន​​៣០០​គ្រួសារ​​មក​ពី​៣​សង្កាត់​​ក្នុង​ក្រុង​​សិរីសោភ័ណ ទទួល​​អំណោយ​​ពី​ក្រុម​​ហ៊ុន​ខ្មែរ​ប្រ៊ូវើរី ស្រា​បៀរ​កម្ពុជា​

Posted: 29 Sep 2012 09:02 PM PDT

ការ​ចែក​អំណោយ​ដល់​ប្រជា​ពល​រដ្ឋ​រងគ្រោះ​
​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជា​ពល​រដ្ឋ​​ដែលរង​គ្រោះ​​ដោយ​សារ​ទឹក​ជំនន់​​ចំនួន​៣០០​គ្រួសារ​​ក្នុង​ក្រុង​​សិរី​សោភ័ណ​ បានមក​ទទួល​​អំណោយ​សង្គ្រោះ​​បន្ទាន់ពី​​ក្រុម​ហ៊ុន​ខ្មែរ​​ប្រ៊ូវើ​រី លីមីត​ធី ដែល​​ជា​ក្រុម​ហ៊ុន​​ផលិត​ស្រា​បៀរ​កម្ពុជា ។ ​ពិធី​នេះ​​​បាន​ប្រព្រឹត្ត​​ទៅ​កាល​ពី​រសៀល​ថ្ងៃទី​​២៨ កញ្ញា ២០១២ ​ក្រោម​អធិបតី​ភាព​លោក​អ៊ុង ​អឿន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា និង​មានការ​ចូលរួម​ពី​លោក​ជំទាវ​ឧកញ៉ា ​ភាព ហៀក ​ប្រធាន​ក្រុម​​ប្រឹក្សា​​ភិបាល​ក្រុម​ហ៊ុន​​ខ្មែរ​

រថយន្ត​តា​កូម៉ា​​បុក​រថយន្ត​ដឹក​ស្រា​បៀរឆ្លង​ផ្លូវ​ចំពាក់​កណ្តាល​​ខ្លួន​រុញ​ផ្ទប់​រនាំង​ដែក​

Posted: 29 Sep 2012 08:57 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​តូយ៉ូតា តាកូម៉ា ​​មួយ​គ្រឿង​បាន​​បើក​បោះ​​ពួយ​ក្នុង​ល្បឿន​លឿន ជ្រុល​​ចង្កូត​ទៅ​បុក​ចំពាក់​កណ្តាល​រថយន្ត​ដឹក​ស្រា​បៀរ​មួយ​​គ្រឿងទៀត​ដែល​កំពុង​បើក​​​ឆ្លង​ផ្លូវពេញ​​ទំហឹង​លាន់​ដូច​រន្ទះ រុញ​ផ្ទប់​​ជា​មួយ​រនាំង​ដែក​ពុះ​ចែក​ផ្លូវ​ បណ្តាល​ឱ្យ​បាក់​​ដួល​អស់​​​៥​ផ្ទាំង​ បន្ទាប់​មក​រថយន្ត​​បង្ក​ហេតុ​នោះ​​បាន​បន្ថែម​ល្បឿន​បើក​រត់​គេច​ខ្លួន​ ប៉ុន្តែ​​ត្រូវ​​កម្លាំង​សមត្ថ​កិច្ច​ចាប់ឃាត់​បាន​​ចម្ងាយ​ប្រមាណជាង​១​គីឡូ​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​​ប៉ុណ្ណោះ ។

ដោះ​ដូរ​​មុខ​តំណែង​​​ច្រើន​នាក់​នៅស្នង​ការ​ដ្ឋាន​​នគរ​បាល​​រាជធានីភ្នំពេញ​​​ លោកទូច ណារ៉ុថ ​ត្រូវ​ផ្លាស់​ប្តូរចេញ​

Posted: 29 Sep 2012 08:51 PM PDT

រាជធានី​ភ្នំពេញ ៖  យោងតាម​មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបាន​ឲ្យដឹងថា ស្នងការនគរបាល​រាជធានីភ្នំពេញ លោកឧត្តម​សេនីយ៏ត្រី ទូច ណារ៉ុថ ត្រូវបាន​ក្រសួងមហាផ្ទៃផ្លាស់ឲ្យទៅ​កាន់តំណែងជាប្រធាននាយកដ្ឋាន​អង្គរក្សក្រសួងមហាផ្ទៃជំនួសលោឧត្តមសេនីយ៍ ជិន សារឿន បន្ទាប់ពីលោកទូច ណារ៉ុថ បាន​ផ្ទេរពីស្នងការនគរបាលខេត្តកំពង់ឆ្នាំង មកកាន់តំណែង​ជាស្នងការនគរបាល​រាជ​ធានី​

សម្តេច​តេជោ​ហ៊ុន សែន កំពុង​អញ្ជើញ​​​ជា​អធិបតី​​ក្នុងពិធី​ប្រគល់ប័ណ្ណកម្ម​សិទ្ធិ​​​ដីធ្លី​​​ស្រប​ច្បាប់​​នៅ​ស្រុក​គាស់ក្រឡ

Posted: 29 Sep 2012 08:48 PM PDT

ខេត្ត​​បាត់​​ដំបង ៖ ​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​​បានអញ្ជើញ​​​​ជា​អធិបតី​​ក្នុងពិធី​​​​​ប្រគល់​ប័ណ្ណ​​​កម្ម​សិទ្ធិ​​​​ដីធ្លី​ស្រប​​ច្បាប់​​​​​ជូន​ប្រជាពលរដ្ឋ​​​​​ជាច្រើន​រយ​​គ្រួសារ​​​​រស់នៅក្នុង​ភូមិ​ព្រៃ​ទទឹង​​​ ឃុំ​​ឆ្នាល់​មាន់ ​​ស្រុកគាស់​ក្រឡ​ ​​​នា​ព្រឹក​ថ្ងៃទី​៣០ ​កញ្ញា ២០១២ ​​ ដោយ​​មាន​ការអញ្ជើញ​​​​ចូល​រួម​ពី​​​មន្ត្រី​​​​​ជាន់​ខ្ពស់​​រាជរដ្ឋាភិបាល​ ​សមា​ជិករដ្ឋ​​សភា ​​សមាជិក​ព្រឹទ្ធ​​សភា ​​​អង្គ​ការ​​អន្តរ​ជាតិ ​​​

ព្រូម្នាក់​បាន​ស្លាប់ ខណៈ​ពេល​ឈរ​នៅ​ចន្លោះ​​កណ្តាល​រថយន្ត​២​គ្រឿង​កំពុង​អូស​គ្នា​

Posted: 29 Sep 2012 08:45 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ដែល​ជា​ព្រូ​រថយន្ត​ដឹក​អុស​បាន​បែក​ក្បាល​​ស្លាប់​​​​​ភ្លាមមួយរំពេច​ ដោយ​សារ​តែ​រថយន្ត​ធុន​ធំ​២​គ្រឿង​​បុក​ផ្ទុប​គ្នា ​ខណៈ​​ពេល​រថយន្តទាំង​២​គ្រឿងនោះ​​​មាន​មួយ​គ្រឿងបាន​ខូច​ម៉ាស៊ីន​ ដេរ​មិន​ឆេះ​​​ទៅ​មុខ​មិន​រួច​ និងមួយ​គ្រឿង​ទៀត​បាន​ទៅ​អូស ដើម្បី​​បញ្ឆេះ​ម៉ាស៊ីន ហើយ​ជន​រងគ្រោះ​បាន​ចូល​ចន្លោះ​កណ្តាល​​រថយន្ត​ទាំង​២​គ្រឿង ដើម្បី​​ថ្ពក់​ខ្សែ​​កាប​ភ្ជាប់​ពី​រថយន្ត​មួយ​ទៅ​រថយន្ត​មួយ​​ទៀត ។ ​ក្រោយ​​ពេល​ថ្ពក់​​រួច​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​​មិន​បាន​រត់​ចេញភ្លាមៗ​ទេ ​ហើយ​នៅពេល​ដែល​

ឃាត់​ខ្លួន​​ឃាតករ​២​នាក់​ អារ.ក​សម្លាប់​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ ​ព្រោះតែ​​ខឹង​ម្តាយ​ជេរ​រឿង​ក្របី​ស៊ី​សំណាប​

Posted: 29 Sep 2012 08:34 PM PDT

ជនសង្ស័យ​ដែល​ឃាត់​ខ្លួន​
ខេត្តពោធិ៍សាត់ ៖ អំពើ​ឃាត​កម្ម​​អារ.ក​​សម្លាប់​ក្មេង​ស្រីអាយុ​​៨​ឆ្នាំ ​នៅភូមិ​​ព្រងិល ​ឃុំ​ព្រងិល ​ស្រុក​ភ្នំ​ក្រវាញ ​​កាល​ពី​ថ្ងៃ​​ទី​២៦ ​កញ្ញា ​២០១២ ​ឥឡូវ​​នេះ​សមត្ថ​កិច្ច​បាន​​ឃាត់​ខ្លួន​​ឃាតករ​​ចំនួន​២នាក់​ ដើម្បី​​សួរនាំ ។ លោក​វរ​សេនីយ៍​​ត្រី សូ សាហុង ​អធិការ​នគរបាល​ស្រុក​ភ្នំ​ក្រវាញ ​ឱ្យ​ដឹង​ថា ​បន្ទាប់​ពី​កើតហេតុ​ភ្លាម​​សមត្ថ​កិច្ច​​​បាន​សហ​ការ​គ្នា​ដុត​ដៃ​ដុត​ជើង​ធ្វើការ​ស៊ើប​​អង្កេត​​រហូត​

ចិន​​ដាក់​​ប្រើ​នាវា​ស្រាវ​ជ្រាវ​ដែល​ទំនើប​​បំផុត​របស់​​ប្រទេស​

Posted: 29 Sep 2012 08:19 PM PDT

នាវា​ស្រាវ​ជ្រាវ​ទំនើប​បំផុត​របស់​ចិន
នាវា​ស្រាវ​ជ្រាវ​ទំនើប​បំផុត​របស់​ចិន​​មាន​ឈ្មោះ​ថា KEXUE ​(វិទ្យាសាស្ត្រ) កាលពី​ថ្ងៃ​ទី​២៩​ កញ្ញា ​​ត្រូវ​ប្រគល់​ឱ្យដល់​ប្រតិបត្តិ​ក​រ​​របស់​ខ្លួន​នៅទី​ក្រុង ​គិញ​ដាវ ​ជាទីក្រុង​កំពង់​ផែ​នៃខេត្ត​សាន​ដុង ។​នាវា​នោះដែល​មាន​តម្លៃ​ដល់​ទៅ​៨៧,៥ លាន​ដុល្លារ​កសាង​ដោយ​ក្រុម​ហ៊ុន ​WUCHANG SHIPBUILDING INDUSTRY CO LTD ​មាន​ទីតាំង​នៅខេត្ត​ហូ៊បី ​ត្រូវ​​​ប្រគល់​ឱ្យដល់​វិទ្យាស្ថាន​សិក្សា

ស៊ីរី​​ ៖ ការ​ប្រយុទ្ធ​​គ្នា​យ៉ា​ងខ្លាំង​​​​​ក្លា​​នៅ​​ទីក្រុង​​​អាឡែប

Posted: 29 Sep 2012 08:18 PM PDT

ទាហាន​​​​​​ស៊ីរី​​នៅ​ក្រុង​អាឡែប​​​
ទីភ្នាក់​ងារ​​សារព័ត៌​មាន​​រដ្ឋ​ស៊ីរី​ SANA រាយ​ការណ៍​​ថា សរុប​​​ជន​ប្រដាប់​អាវុធ​​​​២២នាក់​​​​​បាន​ត្រូវ​សម្លាប់​​​​ កាល​ពី​ថ្ងៃទី​​​២៩ កញ្ញា ​​ក្នុង​ការ​ប៉ះទង្គិច​​គ្នា​យ៉ាង​សាហាវ​​​​​​នានា​ជាមួយ​​​កង​ទ័ព​​​រដ្ឋា​ភិបាល​​​នៅក្រុង​​អាឡែបភាគ​​ខាង​ជើង​ប្រទេស ។ការ​​ប្រយុទ្ធ​​គ្នា​យ៉ាង​​​សាហាវ​​​រវាង​​​​កង​​ទ័ព​​​​រដ្ឋា​ភិបាល​​​​នៃ​ពួក​ឧទ្ទាម​បាន​បន្ត​​​ទៀត​នា​ថ្ងៃទី​​​​២៩ កញ្ញា នៅស៊ីរី​​​​ពិសេស​​​​​​​នៅ​ក្រុង​អាឡែប ​​​។

ឯម ខ្លឹមខ្មៅ សាក​កណ្តាប់​ដៃ​​​ជា​លើក​​ទី​​1ជា​មួយ​​​ ផល សោភ័ណ្ឌ ​នៅលើ​សង្វៀន​បាយ័ន​​កោះ​​ពេជ្រ

Posted: 29 Sep 2012 08:16 PM PDT

រាជ​ធានី​ភ្នំពេញ ៖ ​​នា​ថ្ងៃ​អាទិត្យ​​ទី​​៣០ កញ្ញា ស្អែក​​នេះ​​នៅ​លើ​សង្វៀន​​ទូរ​ទស្សន៍​​​បា​យ័ន​​ព័ត៌​មាន​កោះ​ពេជ្រ កីឡា​ករ​ជើង​ខ្លាំង​​ឯម ខ្លឹម​ខ្មៅ មក​ពី​ក្លិប​​​គ្រុឌ​​មាន​ជ័យ នឹង​ជួប​ប្រកួត​ជា​មួយ​កីឡា​​ករ​ពូកែ​​លេង​​កណ្តាប់​ដៃ​​ផល សោភ័ណ្ឌ មក​ពី​ក្លិប​​តា​​ឡី​ដំរី​មាន​ឫទ្ធិ ។ គូ​ពិសេស​​​នេះ​​ធ្លាប់​​មាន​គម្រោង​​ជួប​គ្នា​​ម្តង​​​កាល​ពី​​ពាក់​កណ្តាល​​ខែ​សីហា ប៉ុន្តែត្រូវ​អាក់​ខាន​​​វិញ​ដោយ​សារ​​​​មាន​ធុរៈ ។ ចាត់​ទុក​​ថា​ជា​ឱ​

កីឡា​ករ​អេ​ស្ប៉ាញ​ឡូ​រេន​​ហ្សូ​ឈ្នះការ​នាំមុខ​បណ្តោះ​អាសន្ន​ប្រណាំង​ម៉ូតូ​ជីភី​នៅ​អេស្ប៉ាញ​

Posted: 29 Sep 2012 08:12 PM PDT

ីឡាករ​អេស្ប៉ាញ​ចច ឡូ​រេន​ហ្សូ​
កីឡាករ​អេស្ប៉ាញ​​ចច ឡូ​រេន​ហ្សូ​​​​​(Jorge Lorenzo)បាន​​សម្តែង​​នូវ​ក្តី​ត្រេក​អរ​​យ៉ាង​ខ្លាំង​បន្ទាប់​ពី​ខ្លួន​​បាន​យក​ឈ្នះ​​ការ​នាំមុខ​បណ្តោះ​អាសន្ន​​នៃ​ការ​ប្រណាំង​ម៉ូតូ​ជីភី​នៅ​​លើ​ទឹក​ដី​កំណើត​របស់​​ខ្លួន​កម្មវិធី​ Aragon Moto Grand Prixនៅទីលាន​​ប្រណាំង​ Motorland race trackស្ថិត​​នៅ​​ក្នុង​ទី​ក្រុង Alcaniz កាល​ពី​សៅរ៍​​ទី២៩​កញ្ញា ម្សិល​មិញ ​។

ស្លាប់​​១ របួស​ធ្ងន់ និង​​ស្រាល​៣​នាក់​ ខណៈ​​ពេល​ជិះ​ម៉ូតូ​១​គ្រឿង ​ឡើង​ចិញ្ចើម​ផ្លូវ​បុក​ដុំ​ថ្ម

Posted: 29 Sep 2012 08:10 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖​ បុរស​​ម្នាក់​​បាន​ស្លាប់​បាត់​បង់​ជីវិត​​ភ្លាមៗ​​នៅនឹង​កន្លែង​​​ ចំណែក​​​៣​នាក់​ទៀត​ក្នុង​នោះ​មាន​​ស្រីម្នាក់​ផង​បាន​រង​របួស​ធ្ងន់ និង​ស្រាល បន្ទាប់​ពី​​ពួក​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​​ទៅដល់​​ត្រង់​ចំណុច​ផ្លូវកោង​​បត់​មិន​ទាន់​ជ្រុល​ចង្កូត​​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​​ និង​បុក​ដុំ​​ថ្ម​មួយ​ដុំ បណ្តាល​ឱ្យ​​ដួល​បោក​​ទៅ​លើ​ដីដេក​រដូក​រណែល​។ ​សមត្ថ​កិច្ច​​បាន​សន្និ​ដ្ឋាន​​ថា អ្នក​​បើក​បរ​ម៉ូតូ និង​អ្នក​ជិះ​ពី​ក្រោយ​សុទ្ធ​​តែ​ស្រវឹង​ស្រា​ទាំងអស់​គ្នា ។

ផល​ សុផាត​ ​​ជួប​​កីឡា​ករ​​​​ថៃ​​ ឯ​​​​ លាង​ ស៊ីប៉ិច​​​ ជួប​​​កីឡា​ករ​​​​បែលហ្ស៊ិក​ ដណ្តើម​​ខ្សែ​ក្រវាត់​​​ CBF ទម្ងន់​​​65គីឡូ​ក្រាម​

Posted: 29 Sep 2012 07:47 PM PDT

ផល​ សុផាត​ ​​ជួប​​កីឡា​ករ​​​​ថៃ​​ ឯ​​​​ លាង​ ស៊ីប៉ិច​​​ ជួប​​​កីឡា​ករ​​​​បែលហ្ស៊ិក​ ដណ្តើម​​ខ្សែ​ក្រវាត់​​​ CBF ទម្ងន់​​​65គីឡូ​ក្រាម​
​រាជធានីភ្នំ​ពេញ​ ៖ ​​​ស្ថានីយ​​ទូរ​ទស្សន៍​​​អប្ស​រា​​សហ​ការ​ជា​មួយ​​​សហ​​ព័ន្ធ​កីឡា​​​ប្រដាល់​​​​កម្ពុជា​​​ ក្រោម​​ការ​ជួយ​​ឧបត្ថម្ភ​​​ពី​ណាហ្គា​វើល​​ បាន​រៀប​ចំ​​​ឱ្យ​មាន​ព្រឹត្តិការណ៍​​​នៃ​ការ​ប្រកួត​​​ប្រដាល់​​​​ក្បាច់​ខ្មែរ​​​បុរាណ​​​​ជា​លក្ខណ​ៈ​​អន្ត​រ​ជាតិ​​​​ចំនួន​​៥​​គូ​ នៅ​លើ​សង្វៀ​ន​​​ស្តាត​​ចាស់​​​នា​យប់​​​ថ្ងៃ​សៅរ៍​​ ទី​​២៩ ក​ញ្ញា​​ ក្នុង​នោះ​​​ក៏​មាន​ការ​ប្រកួត​​​ដណ្តើ​ម​ខ្សែ​ក្រវាត់​​​ CBF ​ទម្ងន់​​​​​៦៥​គីឡូ​ក្រាម​​​ ​ចំនួន​​​​២​គូ​​ផង​ដែរ ។

លោក​បស៊ីឡៃប​ណ្តេញ​ចេញ ពី​សភា​ប្រជាជន​ចិន​

Posted: 29 Sep 2012 07:34 PM PDT

លោកបស៊ីឡែ
សភា​ប្រជាជន​ចិន​អះអាង​កាលពី​ថ្ងៃ​ទី​២៩ កញ្ញាថា ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​សភា​​ប្រជា​ជន​ចិន​ក្រុង​ចុងគិញ​​ បាន​សម្រេច​​ដក​តំណែង​​សមាជិក​សភា​នីតិកាល​ទី​១១ ពីលោក​បស៊ីឡៃ។គណៈ​កម្មការ​ត្រួតពិនិត្យ​អណត្តិ​របស់​​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​សភា​​ប្រជាជន​ចិន ​កាលពី​ថ្ងៃទី​២៨ កញ្ញា ​កន្លង​មកនេះ​បាន​ទទួល​របាយ​​​​ការណ៍​មួយ​របស់​គណៈ​កម្មកា​រ​អចិន្ត្រៃយ៍​​សភា​ក្រុងចុង​គិញ ​

ក្មេង​ស្រី​អាយុ8​ឆ្នាំ​បាត់​ខ្លួន​2​ថ្ងៃ​ប្រទះ​ឃើញ​សាក​សព​ក្នុង​ព្រៃ​ត្រូវ​ឃាត​ករ​សម្លាប់​ដោយ​អារ.ក

Posted: 29 Sep 2012 07:25 PM PDT

ខេត្ត​ពោធិ៍សាត់​ ៖ ​​ក្មេង​ស្រី​​​អាយុ​​៨​ឆ្នាំ​​​ម្នាក់​​​ក្រោ​យ​ពី​បាត់​ពី​ផ្ទះ​​​​២​​​ថ្ងៃ​​​​​ក៏​រក​ឃើញ​​​សព​​​ត្រូវ​គេ​​​អា​រ​.ក​​​ស​ម្លាប់​​​ចោល​នៅ​ក្នុង​​​ព្រៃ​​​ចម្ងាយ​​​ប្រហែល​​​​​៤០០​ម៉ែត្រ​​​​ពី​ផ្ទះ​ ។​ ករណី​​​នេះ​បាន​កើត​ឡើង​​​កាល​ពី​ថ្ងៃ​​ទី​​​២៦​ កញ្ញា ​វេលា​ម៉ោង​​​១១ព្រឹក​​​ នៅភូមិ​​ព្រងិល​​ ឃុំ​ព្រងិល​​ ស្រុក​​ភ្នំ​​​ក្រវាញ​​ ។​

ប្រធាន​សន្តិ​សុខ​រោង​ចក្រ​ត្រូវ​ឃាត​ករ​បន្លំ​ក្នុង​ហ្វូង​កម្ម​ករ​ចាក់​សម្លាប់​ដោយ​អាវុធ​មុខ​ស្រួច​

Posted: 29 Sep 2012 07:23 PM PDT

ខេត្ត​កំពង់​ស្ពឺ​ ៖ អំពើ​មនុស្ស​​​ឃាត​​​មួយ​​​​បង្កឡើង​​ដោយ​ជន​ពុំ​ស្គាល់​មុខ​​​បាន​យក​អាវុធ​​​​មុខ​ស្រួច​​​ទៅ​ចាក់​​​​ប្រធាន​​​សន្តិសុខ​​​រោង​ចក្រ​​​​​​​វិន សាស៊ូ ស្ថិ​ត​នៅ​ក្នុង​ភូមិ​​អង្គ​សុគន្ធា​​ ឃុំ​មហា​ឫស្សី​​ ស្រុក​​គង​ពិសី​ ​ខណៈ​ដែល​កម្មករ​​កម្មការិនី​​​កំពុង​ចេញ​ពី​​ធ្វើការ​បន្ថែម​ម៉ោង​​​​នៅវេលា​​ម៉ោង​៧យប់​​​ ថ្ងៃទី​​​២៧ កញ្ញា ។ ហេតុ​ការណ៍​នេះ ​​​​បណ្តាល​​ឱ្យ​ប្រធាន​​​​​សន្តិ​សុខ​​​​ស្លាប់​ក្រោយ​ពី​​ភ្ញាក់​ផ្អើល​បម្រុង​យក​​​ទៅ​សង្គ្រោះ​នៅ​មន្ទីរព្យាបាល​​ឯក​ជន​មួយ​ក្នុង​ផ្សារ​​ត្រាំ​ខ្នារ ។

នាង​ប៉េត្រូ​វ៉ា​បំ​បាក់​នាង​រែដ​វ៉ាន់​ស្កា​យក​ឈ្នះ​ជើង​ឯក​វាយ​កូន​បាល់​ Pan Pacific Openនៅ​ជប៉ុន​​

Posted: 29 Sep 2012 07:23 PM PDT

ប៉េត្រូ​វ៉ា
កីឡា​​ការិ​នី​រុស្ស៊ី​​​ណា​​ឌៀ ប៉េត្រូ​វ៉ា​​បាន​​​ក្លាយ​​ជា​​ម្ចាស់​​ពាន​​ជើង​​​ឯក​​ក​ម្ម​វិធី​ Pan Pacific Openប្រ​ចាំ​ឆ្នាំ​​២០១២​​បន្ទាប់​ពី​នាង​បាន​យក​ឈ្នះ​​កីឡា​ការិ​នី​ការ​​ពារ​ជើង​ឯក​​ជាតិ​ប៉ូ​ឡូញ​​​អា​នីយ៉េស្កា​ រែដ​វ៉ាន់​ស្កា​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​តូ​ក្យូ​ ប្រ​ទេស​ជប៉ុន​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២៩​កញ្ញា ម្សិល​មិញ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!