Koh Santipheap Daily

Koh Santipheap Daily


លោក​​សួន ឈាង​លី ចុះ​​​ពង្រឹង​​គោល​នយោ​បាយ​​ភូមិ​​-ឃុំ​មាន​សុវត្ថិ​ភាព​​​ និង​ការ​ធ្វើ​​​អត្ត​សញ្ញាណ​ប័ណ្ណ

Posted: 01 Oct 2012 12:45 AM PDT

លោក​​សួន ឈាង​លី ចុះ​​​ពង្រឹង​​គោល​នយោ​បាយ​​ភូមិ​​-ឃុំ​មាន​សុវត្ថិ​ភាព​​​ និង​ការ​ធ្វើ​​​អត្ត​សញ្ញាណ​ប័ណ្ណ
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ដើម្បី​​​ឱ្យ​គោល​នយោ​បាយ​​​ភូមិ​​-ឃុំ​​មាន​សុវត្ថិ​ភាព​​ និង​ការ​​ធ្វើ​អត្ត​សញ្ញា​ណ​​ប័ណ្ណ​​ជូន​​​ប្រជា​​​ពល​រដ្ឋ​​​សម្រេច​បាន​​​តាម​ផែន​ការ​​​កាល​ពី​ថ្ងៃ​​ទី២៧ កញ្ញា លោក​​សួន​​ ឈាង​​លី អនុរ​ដ្ឋ​​លេខា​​ធិ​ការ​​ក្រសួង​​​មហា​ផ្ទៃ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ទី​​៥ ដឹក​នាំ​​គោល​នយោ​បាយ​​​ភូមិ​​-ឃុំ​មាន​សុវត្ថិ​ភាព​​អម​​ដំណើរ​​ដោយ​​លោក​ឃួន ប៊ុន​ហួន ស្នង​ការ​​រង​នគរ​បាល​ខេត្ត បាន​ចុះ​​ផ្ទាល់​​​ដល់​​ប៉ុស្តិ៍​

សន្និ​សីទ​ព័ត៌​មាន​ស្តីពី «ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​​ស្រវឹង និង​គ្រោះថ្នាក់​​ចរាចរណ៍»

Posted: 01 Oct 2012 12:32 AM PDT

ពិធី​​ប្រជុំ​
រាជធានីភ្នំពេញ ៖ ​គណៈ​កម្មាធិការ​​​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក ក្រសួង​ព័ត៌​មាន សហ​ការ​ជា​មួយ​អង្គ​ការ​សុខ​ភាពពិភព​លោក ​​កាល​ពី​ថ្ងៃទី​១ តុលា ២០១២ ​បាន​រៀបចំ​​សន្និ​សីទ​​ព័ត៌​មាន​​ស្តីពី «ការផ្សព្វផ្សាយ​​ពាណិជ្ជ​កម្ម​​គ្រឿង​ស្រវឹង​​ និង​គ្រោះថ្នាក់​ចរា​ចរណ៍​» ក្រោម​អធិបតី​ភាព​លោក​​ខៀវ ​កាញារីទ្ធ ​រដ្ឋ​មន្ត្រី​​ក្រសួង​ព័ត៌​មាន ។ ​សន្និ​សីទ​​សារ​ព័ត៌​មាន​នេះ គឺ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​​នៃការ​អនុ​វត្តនូវគម្រោង​​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវគោក​១០​ប្រទេស​រួម​ទាំង​​កម្ពុជា ​ដែល​មាន​គោល​បំណង​​សង្គ្រោះ​​ជីវិត​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០១ តុលា ២០១២

Posted: 01 Oct 2012 12:29 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០១ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

​លោក​បណ្ឌិត​ ហ៊ុន ម៉ាណែត អញ្ជើញ​​សំណេះ​សំណាល​​ជា​មួយ​ក្រុម​​និស្សិត និង​ក្រុម​​បាល់​ទាត់​ ក្រុម UME ដណ្តើម​​បាន​ពាន​រង្វាន់​លេខ​១

Posted: 01 Oct 2012 12:25 AM PDT

លោក​បណ្ឌិត ហ៊ុន ម៉ាណែត ​ចែក​រង្វាន់​​ក្រុម​​ឈ្នះ​
ខេត្ត​កំពង់ចាម ៖ ​នៅទីលាន​ស្តា​ត​បាល់​ទាត់ ស្ថិត​ក្នុង​ស​ង្កាត់​វាល​វង់ ក្រុង​កំពង់ចាម ​កាលពីរសៀល​ថ្ងៃទី​​២៩ កញ្ញា ​២០១២ ​មាន​រៀបចំ​ការ​ប្រកួត​​បាល់​ទាត់​​ជ្រើសរើស​ជើង​ឯក​បាល់​ទាត់​​យុវ​សិស្ស និស្សិត ក្រោម​​អធិបតី​ភាព​របស់​លោក​​បណ្ឌិត ហ៊ុន ម៉ាណែត ​អនុ​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះ​​ជួយ​ខេត្ត​កំពង់ចាម ​ទទួល​បន្ទុក​​ការ​ងារ​យុវ​ជន និង​ជា​ប្រធាន​គណៈ​កម្មាធិការ​​អាហារូប​ករណ៍​សិស្ស​ និស្សិត​ក្រីក្រ​របស់​សម្តេច​​អគ្គ​​មហា​សេនា​បតីតេជោ​ ហ៊ុន សែន ​និង​លោក​ជំទាវ​កិត្តិ​​​ព្រឹទ្ធបណ្ឌិត។

ក្រិច ៖ រដ្ឋាភិបាល​​​​និង​កង​ទ័ព​​​​​បដិសេធ​​​​​ពាក្យ​ចចាម​​អារ៉ាម​​​​ពីការ​​ប៉ុន​ប៉ង​​​ធ្វើ​​រដ្ឋ​ប្រហារ

Posted: 01 Oct 2012 12:20 AM PDT

រដ្ឋា​ភិបាល​​​និង​កង​ទ័ព​ក្រិច​​​​ព្រម​ទាំង​​​​​អតីត​​​អ្នក​ទទួល​ខុស​​ត្រូវ​ជាន់​​ខ្ពស់​​​​ក្រិច​ កាល​ពី​​​​ថ្ងៃទី​​​៣០ កញ្ញា ​​បានបដិ​សេធ​​​​ព័ត៌​មាន​​​​ចេញ​ផ្សាយ​​​ដោយ​កា​សែត​​​ក្រិច​មួយ​ដែល​​ថា​អាជ្ញាធរ​​​​ប្រទេស​នេះ​បាន​កម្ទេច​​​ការ​ប៉ុន​ប៉ង​​​ធ្វើ​រដ្ឋ​ប្រហារ​​​មួយ ។កាសែត​​​LA TRIBUNEជាកាសែត​​​សំខាន់​មួយ​របស់​ក្រិច​​​​អះអាង​ក្នុង​អត្ថបទ​​ដ៏​វែង​​​​​​មួយ​ថា ​កង​ទ័ព​​​បាន​រៀប​ចំ​ធ្វើ​រដ្ឋ​ប្រហារ​មុន​ការ​សុំ​លា​លែង​របស់​អតី​ត​​នាយក​រដ្ឋ​មន្ត្រី​​​

បិទ​បញ្ចប់​​ការ​ប្រណាំង​ទូក​ខ្នាតអន្តរជាតិ​​កានូ-កាយ៉ាក់​នៅ​ខេត្ត​​កណ្តាល​ជា​ស្ថាពរ​

Posted: 01 Oct 2012 12:20 AM PDT

ការ​បិទ​បញ្ចប់​​ការ​ប្រណាំង​ទូក​ខ្នាតអន្តរជាតិ
ខេត្ត​កណ្តាល​ ៖ ការ​ប្រកួត​ប្រណាំង​ទូក​​ខ្នាត​​អន្ត​រ​ជាតិ​​​​ជ្រើស​​រើស​​​ជើង​​ឯក​​ឆ្នាំ​​២០១២​ ដែល​ចាប់​​ផ្តើម​​​​ធ្វើ​​​​​នៅ​តាម​ដង​ទន្លេ​​​សួន​ច្បារ​​​ក្រុង​តា​ខ្មៅ​​​ ខេត្ត​កណ្តាល​​​ ​កាល​ពី​ថ្ងៃ​ទី​​​២៤ ​កញ្ញា​ ​​​នោះ​​ មក​ដល់​ថ្ងៃ​ទី​​៣០ កញ្ញា​ ឆ្នាំ​​២០១២​​ ​បាន​បញ្ចប់​​​​​​​​​​ជា​ស្ថា​ពរ​​ហើយ​​​ ដោយ​មាន​ការ​ចូល​រួម​​​​ប្រគល់​​​ពាន​រង្វាន់​​ពី​សំណាក់​​លោក​​ ប៊ូ ជុំ​សេរី អនុ​រដ្ឋ​លេខា​ធិការ​​​ក្រសួង​​អប់​រំ​ យុ​ជន​ និង​កីឡា​។​

​ក្នុង​ដំណាក់​ការ​​ស្រាវ​ជ្រាវ​ ​កម្ពុជា​​​មាន​ដី​កប់​មីន​​ជាង1.600​​គីឡូ​​​ម៉ែត្រ​​ក្រឡា​​

Posted: 01 Oct 2012 12:15 AM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
រាជ​ធានី​ភ្នំ​ពេញ​ ​៖ ​​​មជ្ឈ​មណ្ឌល​​សកម្ម​​ភាព​កម្ចាត់​មីន​​កម្ពុជា​ ​ហៅ​កាត់​ថា​​CMAC កាល​ពី​​ថ្ងៃ​ទី​​២៨ ​កញ្ញា ​បាន​​​​ចុះ​ហត្ថ​​លេខា​​ទទួល​​ជំនួយ​​ជា​ទឹក​ប្រាក់​​​ចំនួន​ជាង​​៤​ម៉ឺន​ដុល្លារ​អាេម​រិក​​ ​សម្រាប់​​ស្រា​វ​​ជ្រាវ​​ព័ត៌​មាន​​បន្ថែម​​​​អំពី​​បញ្ហា​មីន​​នៅ​កម្ពុជា​​ ដែល​ពិ​ធី​នេះ​​​​ធ្វើ​ឡើង​​រវាង​​លោក​ហេង រតនា ​អគ្គ​​នាយក​​ CMAC ​និង​លោក​ Tekimiti Gilbent ​ប្រធាន​​អង្គ​​ការ​​បោស​សម្អាត​មីន​​​ APOPO ប្រចាំ​​តំបន់

ក្រុម​អ្នក​កាសែត​ប្រមឹក​3​នាក់​ព្រួត​គ្នាវាយ​ស្ត្រី​ម្នាក់​ប៉ោង​មុខសមត្ថកិច្ច​ឃាត់​ខ្លួន​​2 ​ព្រឹក​ឡើង​បាត់​1

Posted: 01 Oct 2012 12:00 AM PDT

ជន​ល្មើស​ត្រូវបាន​ឃាត់​ខ្លួន
ខេត្តបាត់ដំបង ៖ មនុស្ស​មួយ​ក្រុម​ដែល​អះ​អាង​ថា ខ្លួនជា​អ្នកកាសែត​ដ៏មហិមា​មកពីខេត្ត​បន្ទាយ​​មានជ័យ​ ត្រូវសមត្ថ​កិច្ចឃាត់​ខ្លួនភ្លាមៗ​ចំនួន​២នាក់ក្នុង​ចំណោម​៣នាក់កាល​ពីវេលា​ម៉ោង​៩និង៣០​នាទីយប់​ថ្ងៃទី២៧​ ​កញ្ញា នៅ​ចំណុច​​ខាងមុខ​ភោជនីយ​ដ្ឋាន​​មួយក្បែរ​​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក្រោយពី​សង្ស័យ​ថា បាន​ព្រួតគ្នា​ប្រើហិង្សា​វាយដំទៅ​លើនារី​បម្រើ​​ភោ​ជ​នីយ​ដ្ឋាន​

កូរ៉ូឡា​​បោះ​ពួយ​​​បុក​បង្គោល​ភ្លើង​​​​រថយន្ត​ដាច់​​ជា​2កំណាត់​​​​​មនុស្ស​​3នាក់​របួសធ្ងន់​

Posted: 30 Sep 2012 11:56 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ចាត់​ទុក​ថា​ជា​ឧប្បត្តិ​​ហេតុគ្រោះ​ថ្នាក់​ចរាចរណ៍​​ដ៏​គួរ​ឱ្យរន្ធត់​មួយ​​បាន​កើត​ឡើង​នៅ​ខេត្ត​ភូកេត​ ប្រទេស​ថៃ ដោយ​រថយន្ត​ម៉ាក​តូយ៉ូ​តា​ កូរ៉ូឡា​មួយ​គ្រឿង​​​បានបុក​បង្គោល​ភ្លើង​​​បណ្តាលឱ្យ​រថយន្ត​ដាច់​ជា​២​កំណាត់​ និង​ខ្ទាត​​​ឆ្ងាយ​ពី​គ្នា​ប្រហែល​​ពី​​៤-៥​ម៉ែត្រ​ បង្ក​ឱ្យ​មនុស្ស​​៣នាក់​រង​របួស​ធ្ងន់​ កាល​ពី​​ថ្ងៃទី​​​៣០ កញ្ញា​ ។

ប្រពន្ធ​មិន​ឱ្យ​ដេក​ក្នុង​ផ្ទះ​ប្រចណ្ឌ​ចោទថា មាន​សហាយ​គំរាម​ដុត​ផ្អើល​ទាំងយប់

Posted: 30 Sep 2012 11:45 PM PDT

បុរស​​ជាប្តី​ត្រូវ​បាន​ឃាត់​ខ្លួន
រាជ​ធានីភ្នំពេញ ៖ ប្តីប្រពន្ធ២​នាក់​រស់​នៅ​ជា​មួយ​គ្នា​ស្ទើរ​តែ​ពាក់​កណ្តាល​ជីវិត​និង​មាន​កូន​ចំនួន​៦​នាក់​ទៅ​ហើយ​​ ​ពេល​នេះបាន​ឈាន​ទៅ​រក​ភាព​ប្រេះ​ស្រាំ​ក្នុង​ជីវិត​ស្នេហា​​ ។ ដោយសារ​តែ​​ទ្រាំ​នឹង​លោក​ប្តី​មិន​បានទើប​ស្រ្តី​ជា​ប្រពន្ធ​ ព្រមទាំង​កូន​​​នាំ​គ្នា​ដេញ​មិន​ឱ្យ​ដេក​ក្នុង​ផ្ទះ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ។ ​បញ្ហានេះ ​បុរស​ជា​ប្តី​បាន​យក​លេស​ចោទ​ប្រពន្ធ​​ថា មាន​សហាយ​នាំ​ប្រុស​ដេក​ក្នុង​​

អធិការ​ប៉ូលិស​​ក្រុង​បាន​​លុង​ជួយ​ស្រោច​ស្រង់​ជីវិត​លោក​យាយ​ឯកោ

Posted: 30 Sep 2012 11:30 PM PDT

អធិការ​ប៉ូលិស​​ក្រុង​បាន​​លុង​ជួយ​ស្រោច​ស្រង់​ជីវិត​លោក​យាយ​ឯកោ
ខេត្ត​រតនគិរី ៖ ​នគរ​បាល​ក្រុង​បានលុង​បាន​នាំ​​​យក​​អំណោយ​និ​ង​ជួយ​ធ្វើ​ផ្ទះឱ្យ​​​ប្រជា​ពលរដ្ឋ​ក្រី​ក្រ​មួយ​​គ្រួសារ​ កាលពី​​ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា ​​​នៅភូមិ​៤ សង្កាត់​ការ​ចាញ​ ក្រុង​បានលុង ​ដោយ​មាន​កម្លាំង​នគរបាល​​ជា​ច្រើន​​នាក់ ​​ដឹក​នាំ​ដោយ​លោក​ឯម ​វុន ​អធិការ​នគរបាល​ក្រុង​​ ។

​តម្លៃ​​ដំឡូង​​​មី​ស្រស់​​ឡើង​ថ្លៃ​​​​បន្តិ​ច​នៅ​​ចុង​ខែ​កញ្ញា​​​កសិករ​សម្រុក​ដក​លក់​

Posted: 30 Sep 2012 11:15 PM PDT

​តម្លៃ​​ដំឡូង​​​មី​ស្រស់​​ឡើង​ថ្លៃ​​​​បន្តិ​ច​នៅ​​ចុង​ខែ​កញ្ញា​​​កសិករ​សម្រុក​ដក​លក់​
ខេត្ត​​ស្ទឹង​ត្រែង​ ៖ តម្លៃដំឡូងមីស្រស់នា ចុង​ខែកញ្ញា ឆ្នាំ២០១២ បានឡើងថ្លៃបន្តិច បើធៀបទៅនឹង​ដើម​ខែ​​​ដែល​លក់​បាន​​ត្រឹម​តែ​២១០រៀល​ទៅ​២២០​រៀល​​​ក្នុង១​គីឡូក្រាម ។ ពេល​នេះ​ឈ្មួញបាន​ប្រមូល​ទិញដំឡូងមីក្នុង​តម្លៃ​២៥០រៀលក្នុង១គីឡូក្រាម ធ្វើឱ្យ​កសិករ​​​សម្រុក​ដក​យកមកលក់ ទោះបីជា​មាន​ការ​ឡើងថ្លៃយឺត​យ៉ាង​ណាក៏ដោយ ។

សាលាដំបូង​ផ្តន្ទា​ទោស​លោក​ម៉ម សូណង់ដូ ដាក់ពន្ធ​នាគារ​​២០ឆ្នាំ​, លោក​ប៊ុន រដ្ឋា ៣០​ឆ្នាំ ដោយ​ស្នាដៃ​អបគមន៍

Posted: 30 Sep 2012 11:08 PM PDT

​លោក​ម៉ម សូណង់ដូ
រាជធានីភ្នំពេញ ៖ លោក​ម៉ម សូណង់ដូ ​ត្រូវបាន​សាល​ក្រម​​សាលា​ដំបូង​​ប្រកាស​ផ្តន្ទា​ទោស​​ឱ្យ​​ជាប់​ពន្ធនា​គារ​២០​ឆ្នាំ ពិន័យ​​ជា​ប្រាក់​​១០​លាន​រៀល ក្រោយ​ពី​​សវនា​ការ​ជម្រះ​​សួរ​ដេញ​ដោល​លម្អិត​​លំអោន​​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​រួច​មក, លោក​ប៊ុន រដ្ឋា កាត់​​កំបាំង​មុខ​​ផ្តន្ទា​ទោស​​ឱ្យ​ជាប់​ពន្ធន​ា​គារ​៣០​ឆ្នាំ ​ពិន័យ​​ជា​ប្រាក់​១០​លាន​រៀល​ដូច​គ្នា ​ពាក់​ព័ន្ធ​នឹង​​បទ​ចោទ​ប្រកាន់​​៤​ករណី ជា​​ពិសេស​សំណុំ​រឿង​បង្កើត​​តំបន់​អប​គមន៍​... ចំណែក​​អ្នក​ផ្សេង​ទៀត​​​ជា​បក្ស​ពួក​​​​ក៏​ត្រូវ​ផ្តន្ទា​ទោស​​ទៅតាម​​លំដាប់​​លំដោយ​

ផ្សារ​​​ងិន អាន​​ ដ៏​ស្មោគ​​គ្រោក​មិន​អាច​​​​​អភិ​វឌ្ឍ​បាន​​

Posted: 30 Sep 2012 11:00 PM PDT

ទិដ្ឋ​ភាព​នៅ​ផ្សារងិន អាន
រាជ​ធានី​ភ្នំ​ពេញ​ ​៖ ​ផ្សារ​​ឯ​កជ​ន​​​មួយ​ឈ្មោះ​​ងិន អាន​​​ ​ពោ​រ​​ពេញ​​ទៅ​ដោយ​​ភាព​​កខ្វក់​​​ ស្មោគ​​គ្រោក​​បំផុត​ ​ម​ិន​​អាច​​ធ្វើ​ការ​អ​ភិវ​ឌ្ឍន​បាន​​ឡើយ ​ទោះ​​បី​​​ចប់​កិច្ច​​​សន្យា​​​ជាមួយ​​​អា​ជីវ​​​ករ​​ក៏​ដោយ​​ ។ ​លោក​អ៊ូ សេដ្ឋា​​នូ​ អ្នក​វិនិយោគ​​ផ្សារ​​​ងិន អាន ​​បាន​មាន​ប្រ​តិ​​កម្ម​​យ៉ាង​ខ្លាំង​​ចំពោះ​​អាជីវ​ករ​​លក់ដូរ​ក្នុង​ផ្សារ​ ប្រមាណ​ជាង២០០​តូប​ ដែល​បាន​បញ្ចប់​កិច្ច​សន្យា​ ហើយមិន​ព្រមចាក​ចេញទេ ​សុខ​ចិត្ត​​​នៅ​​​​

ប្រជា​ពល​រដ្ឋ​ខ្មែ​រចំនួន​2​នាក់​ត្រូវ​តម្រួត​ឡាវ​ចាប់​ឃាត់​ខ្លួន​ពី​បទ​លួច​ឆ្លង​ដែ​ន​ខុស​ច្បាប់​

Posted: 30 Sep 2012 10:55 PM PDT

ខេត្ត​ស្ទឹង​ត្រែង​ ៖ តាម​​ប្រភព​​ព័ត៌​​មាន​​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​​ខ្មែរ​​​​នាក់​​រស់​នៅ​​ស្រុក​សៀម​​ប៉ាង បាន​​ត្រូវ​តម្រួត​​​​ឡាវ​ចាប់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​​២ និង​១៥​​នាទីរសៀល​​​ថ្ងៃ​ទី​​២៦ កញ្ញា កន្ល​ង​មក​នេះ ហើយ​បញ្ជូន​បន្ត​​ទៅ​ឃុំ​ខ្លួននៅ​​​ខេត្ត​ចម្ប៉ា​សាក់ នា​ថ្ងៃ​ទី​​២៧ កញ្ញា ។

កូន​កំលោះ​លោ​កមេ​ភូមិ​ហៅ​នាង​កម្ម​ករ​ទៅ​រំលោភ​រួច​រត់​គេច​បាត់​ស្រមោល​

Posted: 30 Sep 2012 10:50 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​ប៉ៃលិន ៖ នារី​ម្នាក់ដែល​​​​​ស៊ី​​ឈ្នួល​​​ធ្វើ​ស្មៅ​​​ដំឡូង​​មី​​ឱ្យ​មេ​ភូមិ​អូរ​ខ្ទីង ​​បានត្រូវ​​​​កូនប្រុស​​​​​មេ​ភូមិ​​ឈ្មោះ​​​កែម សារ័ត្ន ​អាយុ​​១៩​ឆ្នាំ ទូរ​ស័ព្ទ​ហៅ​​នា​​ឱ្យ​ទៅ​ជួប​ រួច​ចាក់​សោ​​បិទ​​ទ្វារ​​ធ្វើ​សកម្ម​ភាព​​រំ​លោភ​​​នៅ​ក្នុង​ជង្រុក​​ដាក់​ពោត​​រហូត​​​បាន​សម្រេច​​ បន្ទាប់​មក​​ជន​​សង្ស័យ​​​មិន​ទទួល​ខុស​ត្រូវ​​ក៏​​រត់​គេ​​ច​ខ្លួន​​បាត់​ស្រមោល ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​​១១ និង​៣០​​នាទី​ព្រឹក​ថ្ងៃ​ទី​​១២ កញ្ញា ឆ្នាំ​​២០១២ នៅ​ភូមិ​​​អូរ​ខ្ទីង សង្កាត់​អូរ​​តា​វ៉ៅ ក្រុង​​ប៉ៃលិន បន្ទាប់​​មក​នាង​ក៏​​​​បាន​ដាក់​ពាក្យ​​ប្តឹង​ទៅ​ប៉ុស្តិ៍​​​នគរ​

រាជរដ្ឋាភិបាលលុបចោលគម្រោងសុំធ្វើការវិនិយោគចំនួន4នៅតំបន់ព្រៃឡង់

Posted: 30 Sep 2012 10:45 PM PDT

ផ្លូវ​ចូល​ទៅ​ក្នុង​ព្រៃ​ឡង់​តំបន់​ព្រៃ​​ឈើ​ចុងក្រោយ​​របស់​កម្ពុជា​
ខេត្តកំពង់ធំ​ ៖ ​​ពាក់ព័ន្ធនឹង​ព័ត៌មាន​​ថា​​ រាជរដ្ឋ​ា​ភិបាល​​នឹង​ចេញ​អនុក្រឹត្យ​ដក​ហូត​​ដី​សម្បទាន​​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុនចំនួន​​៤​នៅ​​តំបន់​​ព្រៃ​ការពារ​​អភិរក្ស​​ជីវចម្រុះ​(ព្រៃឡង់) ​ដែល​មានព្រំប្រទល់​​៤​ខេត្ត​​ទៅ​ឱ្យ​ក្រុម​​អ្នក​តវ៉ា​គ្រប់​គ្រង​​ការពារ​ និង​ថែរក្សា​​ នោះ​​​​ លោកអភិបាល​​រង​ខេត្ត ​អ៊ុត ​សំអន ​​បាន​ឱ្យ​ដឹងថា ​កន្លងមក​មាន​ក្រុម​ហ៊ុន​​៤​បាន​ស្នើ​​សុំវិនិយោគ​​នៅ​តំបន់​​ព្រៃឡង់​មែន​​ប៉ុន្តែ​ដោយផ្អែក​លើ​ការ​សិក្សា​របស់​ក្រសួង​​កសិកម្ម​​តាម​រយៈ​រដ្ឋ​បាល​ព្រៃឈើ​​បាន​ពិនិត្យ​​​ឃើញ​ថា ​​ព្រៃ​ក្នុង​គម្រោង​​នេះគឺ​​ប៉ះ​

ផ្សារ​​​​ងិន អាន​​ ដ៏​​ស្មោក​​​គ្រោក​​មិន​​អាច​​​​​​អភិ​​វឌ្ឍ​​បាន​​​

Posted: 30 Sep 2012 10:40 PM PDT

ផ្សារ​ឯក​ជន ងិន អាន ស្មោក​គ្រោក ចង់​អភិ​វឌ្ឍ​មិន​អាច​អភិ​វឌ្ឍ​បាន
រាជ​ធានី​ភ្នំ​ពេញ​ ​៖ ​ផ្សារ​​ឯ​កជ​ន​​​មួយ​ឈ្មោះ​​ងិន អាន​​​ ​ពោ​រ​​ពេញ​​ទៅ​ដោយ​​ភាព​​កខ្វក់​​​ ស្មោគ​​គ្រោក​​បំផុត​ ​ម​ិន​​អាច​​ធ្វើ​ការ​អ​ភិវ​ឌ្ឍន​បាន​​ឡើយ ​ទោះ​​បី​​​ចប់​កិច្ច​​​សន្យា​​​ជាមួយ​​​អា​ជីវ​​​ករ​​ក៏​ដោយ​​ ។ ​ លោក​អ៊ូ សេដ្ឋា​​នូ​ អ្នក​វិនិយោគ​​ផ្សារ​​​ងិន អាន ​​បាន​មាន​ប្រ​តិ​​កម្ម​​យ៉ាង​ខ្លាំង​​ចំពោះ​​អាជីវ​ករ​​លក់ដូរ​ក្នុង​ផ្សារ​ ប្រមាណ​ជាង២០០​តូប​ ដែល​បាន​បញ្ចប់​កិច្ច​សន្យា​ ហើយមិន​

ជុំវិញ​ព័ត៌​មាន​ផ្លាស់​ប្តូរ​តំណែង​ស្នង​ការ-ស្នង​ការ​រង ប៉ូលិស​រាជ​ធានី

Posted: 30 Sep 2012 10:20 PM PDT

លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ ដែលត្រូវ​ប្តូរ​ទៅ​កាន់​តំណែង​ប្រធាន​នាយក​ដ្ឋាន​អង្គ​រក្ស​ក្រសួង​មហា​ផ្ទៃ
រាជធានីភ្នំ​ពេញ​ ៖ ​​ការ​រំជើប​រំជួល​​ផ្នែក​ព័ត៌​មាន​​ កាល​ពី​ថ្ងៃទី​​២៩ កញ្ញា ​ជុំ​វិញ​​ការ​​ផ្លាស់​​ប្តូរ​​​មុខ​តំណែង​​​លោក​​​​ស្នង​ការ​​-​ស្នង​ការ​រង​​​​រាជ​ធានី​​​ គឺ​​​​​បាន​​លេច​​ឮ​​ផ្ទៃ​ក្នុង​​​​រយៈ​ពេល​​មួយ​សប្តាហ៍​​​កន្លង​មក​ហើយ​​​ ចេញ​ពី​​មាត់​មួយ​ទៅ​មាត់​មួយ​​​​​​​​​​ពី​ការ​​​​ដោះ​ដូរ​​​​ថ្នាក់​ដឹក​នាំ​​​​ស្នង​ការ​​​​ដ្ឋាន​​នគរ​បាល​រាជ​ធានីភ្នំ​ពេញ​​ ជា​ច្រើន​​​​​រូប​​ ។​ ​ពាក្យ​​​​​លេច​​ឮ​​​​មិន​ទាន់​​​ជា​ផ្លូវ​ការ​​​​​​នេះ​ បាន​និយាយ​ថា ​លោក​​​ឧត្តម​សេនីយ៍​​​ត្រី​ ទូច ណារ៉ុថ ស្នង​ការ​​នគរ​បាល​​រាជ​ធានី​ ត្រូវ​បាន​ផ្ទេរ​តំណែង​​​​​ពី​ស្នង​ការ​​​​ទៅ​កាន់​ប្រធាន​​​​នាយក​​ដ្ឋាន​​​អង្គ​រក្ស​​​ ហើយ​ត្រូវ​​បាន​​​

ស្ត្រី​វ័យ​ក្មេង​លោត​ទឹក​ធ្វើ​អត្ត​ឃាត​ពី​លើ​ស្ពាន​ជ្រោយ​ចង្វារ​ក​សព​នា​ងមិន​ឃើញ​បន្ទាប់​ពី​ការ​ស្វែង​រក​ជាង​1​ម៉ោង

Posted: 30 Sep 2012 10:10 PM PDT

ទិដ្ឋភាព​ភ្ញាក់​ផ្អើល​នៅ​លើ​ស្ពាន និង​ប៉ូលិស​ស្វែង​រក​អ្នក​លោត​ទឹក
រាជធានី​ភ្នំពេញ​ ៖ នារី​វ័យ​ក្មេង​​​​ម្នាក់​បាន​ធ្វើដំណើរ​​​​ទៅលោត​ទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយ​​ចង្វា​​ កាល​ពី​វេលាម៉ោង​​១០​និង​១០​នាទី​​​ព្រឹក​ថ្ងៃទី​​​២៩ ​​កញ្ញា ​ហើយ​បាន​ស្លាប់​​​​ដូច​បំណង​ដោយ​លិច​បាត់​​រក​សព​​​​ពុំ​ឃើញ ។ នៅ​ព្រឹក​នោះ​ធ្វើឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​​​នៅលើ​ស្ពាន​ ដោយ​អ្នកដំណើរ​ឈរ​មើល​កកកុញ​ ។ ចំណែក​នៅលើ​ផ្ទៃ​ទឹក​គេ​ឃើញ​ទូក​កាណូត​​​​និង​អូប័រ​​បាន​បើក​ឆ្វែល​ចុះ​ឡើង​ស្វែង​រក​​​ជួយ​សង្គ្រោះ​តែរក​ពុំ​ឃើញ ។ រហូត​មក​ដល់​​​ថ្ងៃទី​៣០ កញ្ញា​​ក៏​នៅ​​​​មិនទាន់​មាន​ព័ត៌​មាន​​​​ពីការ​រក​

កម្ម​សិទ្ធិ​​របស់ ហ៊ុន​ សែន ន​យោ​បាយ​ឈ្នះ=​ឈ្នះ ធ្វើ​​ឱ្យ​​ខ្មែរ​​និង​​ខ្មែរ​​ចេះ​រក​​ការ​​ស្រុះ​​ស្រួល​​គ្នា

Posted: 30 Sep 2012 10:00 PM PDT

ខេត្តបាត់​ដំបង ៖ ​សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ មានប្រសាសន៍​បញ្ជាក់​ជូន​ប្រជា​ពលរដ្ឋ​ថា ​ដោយ​សារ​នយោបាយ​ឈ្នះ=ឈ្នះ ​របស់​រាជ​រដ្ឋា​ភិបាល​​​ធ្វើ​ឱ្យខ្មែរ​ន​ិងខ្មែរ​ចេះ​​រក​ការ​ស្រុះ​ស្រួល​គ្នា​​​ដោយគ្មាន​​ការដាក់​សម្ពាធ​ពី​អ្នក​ណា​ពីខាង​ក្រៅ​ដែលខ្ញុំ​ចាត់​ទុក​ថា ​​នេះ​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​​ ជា​​កម្ម​សិទ្ធិ​ផ្តាច់​មុខរបស់​ ហ៊ុន សែន ។

លើក​គ្នា​គប់​ និង​វាយ​កម្ទេច​ប៉ុស្តិ៍​​យាម​ការ​ដ្ឋាន​ស្ពាន​ជ្រោយ​ចង្វា​បន្ទាប់​ពី​កម្ម​ករផ​ឹក​ស៊ីវាយ​បង្ក​របួស​នៅ​ភោជនីយ​ដ្ឋាន​តាប្រុញ

Posted: 30 Sep 2012 09:02 PM PDT

​ក្រុម​កម្ម​ករ​
រាជធានីភ្នំពេញ ៖ ​ក្រុម​មនុស្ស​ប្រមាណជាង​២០​នាក់ បាន​នាំគ្នា​យក​ដុំថ្មគប់ និងវាយ​កម្ទេច​ប៉ុស្តិ៍​​​ការ​ដ្ឋាន​សាងសង់​ស្ពាន​​ជ្រោយ​ចង្វា ដើម្បី​​បញ្ចេញ​កំហឹង​​ដាក់​កម្ម​ករ​ប្រមាណ​​ជា​១០​នាក់​ដែល​បាន​ផឹក​ស៊ី​នៅ​ភោជនីយ​ដ្ឋាន​​តា​ប្រុញ ហើយ​បង្ក​អុក​ឡុក​វាយ​របួសស្នាម​មនុស្សចំនួន​​៣​នាក់​​រួច​រត់​ចូល​ក្នុងការ​ដ្ឋាន។ ​អំពើ​ហិង្សា​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​​៣០ កញ្ញា ​២០១២ នៅ​​គល់​ស្ពាន​​ជ្រោយ​ចង្វា​ខាង​កើត ក្នុងសង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​

Schumacherនៅ​មិន​ទាន់​សម្រេចចិត្ត​លើ​អនា​គត​របស់ខ្លួន​បន្ទាប់​ពី​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ក្រុម F1 Mercedes

Posted: 30 Sep 2012 09:00 PM PDT

ីឡាករអា​ល្លឺ​ម៉ង់​ Michael Schumacher-ឆ្វេង-សន្ទ​នា​ជា​មួយ​ហាមីលតុន
យោង​​តាម​​ភ្នាក់​ងារ​​របស់​​ខ្លួន​​ឈ្មោះ Sabine Kehm ឱ្យ​​ដឹង​​ថា ជើង​ឯក​ហ្វម​មូ​ឡា​​វ័ន​​ពិភព​​លោក​​៧​​ជំ​នាន់​ Michael Schumacher​នៅ​តែ​មិន​ទាន់​បាន​សម្រេចចិត្ត​លើ​អនា​គត​របស់​ខ្លួននៅ​ឡើយ​ក្រោយ​ពី​បាន​ដឹង​ថា ខ្លួននឹង​ត្រូវ​ជំ​នួស​ដោយ​កីឡាករ​អង់​គ្លេស​ឡេ​វីស ហាមីល​តុន​ក្នុង​ក្រុម​ប្រ​ណាំង Mercedes ។​

សាកលវិទ្យាល័យអាស៊ី​ អឺរ៉ុប​រៀប​ចំសិក្ខាសាលាស្ដីពី​ទំនាក់ទំនង​​កម្ពុជា-ថៃ

Posted: 30 Sep 2012 08:59 PM PDT

សាកលវិទ្យាល័យអាស៊ី​ អឺរ៉ុប​រៀប​ចំសិក្ខាសាលាស្ដីពី​ទំនាក់ទំនង​​កម្ពុជា-ថៃ
រាជធានីភ្នំពេញ​​៖ ​​កាលពី​ថ្ងៃទី​​២៧ កញ្ញា​ ​​នៅ​សាកលវិទ្យាល័យ​​អាស៊ី​ អឺរ៉ុបមាន​​រៀប​ចំ​សិក្ខាសាលា​មួយ​ស្ដីពី​ ទំនាក់ទំនង​​កម្ពុជា-ថៃ ​ដោយមាន​លោក​សំភុង សា​កាន​ប៊ុន​​ ​ឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញ​សមត្ថ​ភាព​នៃ​ព្រះរាជាណាចក្រថៃ​ប្រចាំ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា អញ្ជើញ​ចូល​រួ​ម​​ជាវាគ្មិន​​កិត្តិ​យស​​​ក្នុង​ពិ​ធីនេះ​ និង​​​លោក​​​បណ្ឌិត​ស​ភា​ចារ្យ​​ខៀវ ថវិកា ​អ​ត​​ី​តឯក​អគ្គ​រាជ​ទូត​​​ព្រះ​រា​ជា​ណា​ច​ក្រ

ផ្ទុះ​មីនតោន​លើ​ផ្លូវ​ចាស់​​​ស្លាប់​៦​នាក់ របួសធ្ងន់​២​នាក់ ខណៈ​ជិះ​គោ​យន្ត​កន្ត្រៃ​ទៅផ្ទះ

Posted: 30 Sep 2012 08:54 PM PDT

សព​ជន​រងគ្រោះ​​
ខេត្តបាត់ដំបង ៖ មនុស្ស​៦​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​មីន​តោន​នៅ​ភូមិ​បាណង់ ឃុំ​ស្តៅ ស្រុក​រតនម​ណ្ឌល​ កាល​ពី​វេលា​​ម៉ោង​​​៧​​និង​​២០​​នាទី​យប់​​ថ្ងៃ​ទី​​៣០ កញ្ញា ២០១២ ខណៈ​​គ្រួសារ​​​មួយ​​ក្រុម និង​​​អ្នក​​​ក្បែរ​​​ខាង​​សរុប​​គ្នា​៨​នាក់ ធ្វើ​ដំណើរ​​ដោយ​គោ​យន្ត​កន្ត្រៃ​​ទៅ​កាន់​លំនៅ​ឋាន​​តាម​​លំនាំ​​ផ្លូវ​លំចាស់​​មួយ​ខ្សែ​ក្បែរ​​ជើ​ងភ្នំ​បាណង់ ជា​ផ្លូវដែល​អ្នក​ភូមិ​ធ្វើ​ដំណើរ​​ឆ្លង​កាត់​​ទៅ​មក​ឡើង​សឹក​រេច​រឹល​ទៅ​ហើយ ។

ឃាត់​ខ្លួន​ឃាតករ​2នាក់​អារ​.ក​សម្លាប់​ក្មេង​ស្រី​អាយុ8​ឆ្នាំ​

Posted: 30 Sep 2012 08:45 PM PDT

ឃាត់​ខ្លួន​ឃាតករ​2នាក់​អារ​.ក​សម្លាប់​ក្មេង​ស្រី​អាយុ8​ឆ្នាំ​
ខេត្ត​ពោធិ៍សាត់ ៖ អំពី​ឃាត​​កម្ម​អារ​.ក​សម្លាប់​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​នៅ​ភូមិ​ព្រងិល ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ​ កាលពី​ថ្ងៃ​ទី​២៦ កញ្ញា ​​​​ពេល​នេះ​​សមត្ថក​ិច្ច​​បាន​​ឃាត់​ខ្លួន​ឃាតករ​ចំនួន​២នាក់ ​​ដើម្បីសាក​សួរ ។​លោកវរសេនីយ៍​​ត្រី​សូ ​សាហុង ​អធិការ​​នគរ​បាល​ស្រុក​ភ្នំ​ក្រវាញ​​ឱ្យ​ដឹង​ថា ​បន្ទាប់​ពី​កើត​ហេតុ​ ភ្លាម​​កម្លាំង​សមត្ថកិច្ច​​​​បាន​សហ​ការ​គ្នាដុត​ដៃ​ដុត​ជើង​​ធ្វើការ​សើុបអង្កេត​ ​រហូត​​ឈាន​​​ដល់​ការ​

កាមរី​ឆ្លាម​​​បោះ​ពួយ​​​​បុក​មន្ត្រី​​ប៉ូលិស​​កំពុង​ជិះ​ម៉ូតូដួល​របួស​ធ្ងន់​

Posted: 30 Sep 2012 08:30 PM PDT

កាមរី​ឆ្លាម​​​បោះ​ពួយ​​​​បុក​មន្ត្រី​​ប៉ូលិស​​កំពុង​ជិះ​ម៉ូតូដួល​របួស​ធ្ងន់​
ខេត្ត​មណ្ឌល​គិរី​ ៖ បុរស​វ័យ​ចំណាស់​​​ម្នាក់​ខណៈ​​​កំពុង​ជិះ​​ម៉ូតូចេញ​ពី​ផ្សារ​សែន​មនោរម្យ​​បំណង​ឆ្ពោះ​ទៅផ្ទះលុះ​​​មក​ដល់​ផ្លូវ​​​​កែង​​ជាបួន​​​ត្រូវ​​​​រថយន្ត​មួយ​គ្រឿង​​ម៉ាក​កាមរី​បុក​ពេញ​ទំហឹង​​​ បណ្តាល​ឱ្យ​​ដួល​ច្រងាប់​ច្រងិល​​​រង​របួស​ធ្ងន់​ កាល​ពីវេលាម៉ោង​​​​៤និង​៣០​នាទី​​រសៀល ថ្ងៃទី​​​២៨ កញ្ញា ស្ថិត​នៅ​ចំណុច​​​ផ្លូវ​​បត់​ចូល​​​​ផ្សារ​ក្នុង​ភូមិ​​​កណ្តាល​​​ សង្កាត់​​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​ ។

អតីត​​នាយករដ្ឋមន្ត្រី​អេហ្ស៊ីប​ត្រូវ​​​​កាត់​ទោស​ពីបទ​ពុក​រលួយ​

Posted: 30 Sep 2012 08:16 PM PDT

អតីត​នាយករដ្ឋមន្ត្រី​អេហ្ស៊ីប
ទីភ្នាក់ងារ​សារព័ត៌​មាន​ផ្លូវការ​អេហ្ស៊ីប​MENA រាយការណ៍​កាលពី​ថ្ងៃ​ទី​៣០ ​កញ្ញា ថា ​អតីត​នាយករដ្ឋមន្ត្រី​អេហ្ស៊ីប​លោកអាម៉ាដ ​ចាហ្វិក ​និងអ្នក​ទទួ​លខុសត្រូវ​១០​នាក់​នៃ​ក្រសួង​អាកាស​ចរណ៍​ស៊ីវិល ​នឹងត្រូវ​កាត់​ទោស​ពីបទ​ពុក​រលួយ ។អតីត​រដ្ឋមន្ត្រី​អាកាស​ចរណ៍​ស៊ីវិល ​លោក​អីុ​ប្រា​ហ៊ីម ​ម៉ាន​ណា​ និងសហ​សេវិក ​៩នាក់​ទៀត​​របស់​លោក​ទទួល​ការចោទប្រកាន់​ថា ចូលរួម​ក្នុង​រឿង​ពុក

រថយន្ត​កូរ៉ូឡា​​​​បុក​ម៉ូតូ​​ឃ្លីក​​​របួស​ធ្ងន់​​​-ស្រាល​2នាក់​

Posted: 30 Sep 2012 08:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​កូរ៉ូឡា​​ ពណ៌​ស​ បត់​ឆ្វេង​​​បាន​ទៅបុក​ជាមួយ​ម៉ូតូ​​​ឃ្លីក​ ពណ៌​ស​លាយ​ទឹក​ក្រូច​​​​បណ្តាល​ឱ្យរបួស​ធ្ងន់​​​​​ម្នាក់​ស្រាល​ម្នាក់​ កាល​ពី​វេលា​ម៉ោង​​​​៨និង​៥​នាទី​​​យប់​ថ្ងៃទី​​២៨ កញ្ញា តាម​បណ្តោយ​​មហា​វិថី​​ម៉ៅ​សេទុង​កែង​ផ្លូវ​លេខ​១៨៣​ ក្នុង​សង្កាត់​​​ទំនប់​ទឹក​​ ខណ្ឌ​ចំការ​មន ។

​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​លោក​ម៉ម សូណង់ដូ ​នៅព្រឹក​​នេះ​ មនុស្ស​​របស់​លោក​ម៉ម សូណង់​ដូ ​ឈរ​ព្រោង​ព្រាត​នៅ​ខាង​ក្រៅ​

Posted: 30 Sep 2012 08:13 PM PDT

អ្នកគាំទ្រ​លោក​ម៉ម សូណង់ដូ ជា​ច្រើ​នឈរ​ព្រោងព្រាង​នៅ​ខាងក្រៅ​​​សវនា​ការ​
រាជធានីភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​១ តុលា ២០១២ នេះ ​សាលា​ដំបូង​រាជធានីភ្នំពេញ បានបើក​សវនា​ការ​​​ប្រកាស​​សាល​ក្រម​​ផ្តន្ទាទោស​​លើ​សំណុំ​រឿង​​លោក​ម៉ម ​សូណង់ដូ ​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ​អេហ្វ​អឹម​ ១០៥ ​មេហ្គា​ហឺត និង​ជា​ប្រធាន​សមា​គម​​អ្នក​​ប្រជា​ធិប​តេយ្យ​ ព្រមទាំង​​ក្រុម​ពាក់​ព័ន្ធ​​ទាំងអស់​​ចំនួន​១៣​នាក់​​ទៀត​ដែល​​ជា​បក្ស​ពួក​បង្កើត​​តំបន់​អប​គមន៍​​នៅខេត្ត​​ក្រចេះ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!