Koh Santipheap Daily

Koh Santipheap Daily


ប្រភព​ព័ត៌មាន​ថា​ ដក​តំណែង​លោក​ម៉ៅ ពៅ ស្នង​ការ​ប៉ូលិស​ខេត្តព្រះវិហារ

Posted: 02 Oct 2012 12:56 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តសៀមរាប ៖ ប្រភពពី​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ និងថ្នាក់​ដឹកនំាខេត្តព្រះវិហារ​បានឲ្យដឹងថា ស្នងការនគរ​បាលខេត្ត​ព្រះវិហារ លោក​​ឧត្តម​សេ​នីយ៍ត្រី ម៉ៅ ពៅ ត្រូវបាន​ក្រសួងមហាផ្ទៃដកតំណែង​ហើយ ដោយដាក់ជំនួស​មកវិញដោយ​​មន្រ្តីមកពីនាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​​សេដ្ឋកិច្ច​​ក្រសួង​មហាផ្ទៃ ។

ដេក​ចាំ​បោះ​បាយ​​បិណ្ឌត្រូវ​ប្រេត​៦​នាក់​ចាប់​រំលោភ​​បូក​ឈឺក្បាល​ដល់​​ប៉ូលិស​ស៊ើប​អង្កេត​

Posted: 02 Oct 2012 12:53 AM PDT

ខេត្តកំពង់ធំ ៖ នារីក្រមុំ​អាយុ​១៩​ឆ្នាំ ​ម្នាក់​បាន​ប្តឹង​​ចោទ​​ប្រកាន់​​ទៅ​ជន​មិន​ស្គាល់​មុខ​ម្នាក់ថា បាន​នាំ​បក្ស​ពួក​៥​នាក់​​ទៀត​មក​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​​បាន​សម្រេច​កាល​ពី​វេលា​ម៉ោង​​៧​យប់​ថ្ងៃទី​​​៣០ កញ្ញា ២០១២ ​នៅចំណុច​វត្ត​សំបូរ ស្រុក​​ប្រាសាទ​សំបូរ ខណៈ​​ដែល​នារី​រងគ្រោះ​ដេក​ចាំ​​បោះ​បាយ​បិណ្ឌ​នៅក្នុង​វត្ត​​ករណី​នេះ​គេ​សង្ស័យ​ថា ​ជា​រឿង​ដែល​នារី​រងគ្រោះ​ប្រឌិត​​ឡើង ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០២ តុលា ២០១២

Posted: 02 Oct 2012 12:50 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០២ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ក្រសួង​​​ទេស​ចរណ៍​​​ណែ​នាំ​​ពិធី​​ករ​​ ពិធី​ការិនី​​ទូរទស្សន៍​​ជួយ​​ផ្សព្វ​ផ្សាយ​សក្តា​​នុ​ពល​ទេស​ចរណ៍

Posted: 02 Oct 2012 12:45 AM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
​រាជ​ធានី​ភ្នំពេញ ៖ សំដៅចូល​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​​វិស័យទេសចរណ៍ និងទាក់​ទាញ​ភ្ញៀវ​​អន្តរ​ជាតិ​មកទស្សនា​កម្ពុជា​កាន់តែ​ច្រើន​នោះ​ ក្រសួង​ទេសចរណ៍​បាន​ណែនាំដល់​ពិធីករ-​ពិធី​ការិនីវិទ្យុ និងទូរទស្សន៍​​ឲ្យ​ចូល​រួម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពីសក្តានុពល​ភាពតំបន់​ទេស​ចរណ៍​នៅ​កម្ពុជា​ សំខាន់បទបង្ហាញស្តីអំពី​ «ទេស​ចរណ៍​បៃតង​ និង​យុទ្ធ​​នាការ​ទីក្រុង​ស្អាត​ជា​ទីក្រុង​​ដែល​គ្មាន​​សំរាម

លោក​ទូច ណារ៉ុថ រៀបចំ​អីវ៉ាន់​​ទៅ​កាន់​កន្លែង​​ថ្មី​ហើយ​ ពិធី​ផ្លាស់​ប្តូរ​មុខ​តំណែង​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​​ទី​៣ តុលា

Posted: 02 Oct 2012 12:37 AM PDT

 ​លោក​ឧត្តមសេនីយ៍​​ត្រី ទូច ណារ៉ុថ
រាជធានីភ្នំពេញ ៖ ​លោក​ឧត្តមសេនីយ៍​​ត្រី ទូច ណារ៉ុថ ​ស្នងការ​នគរបាល​​រាជ​ធានីភ្នំពេញ ​ដែល​ត្រូវ​​រដ្ឋបាល​ក្រសួង​​មហា​ផ្ទៃ​ផ្លាស់​ប្តូរ​ចេញពី​តំណែង​​នោះ ពេល​នេះ​​ត្រូ​វ​បាន​មន្ត្រី​ប៉ូលិស​នៃ​ស្នងការ​ដ្ឋាន​ប្រាប់ឱ្យ​ដឹង​ថា ​កំពុង​រៀបចំ​អីវ៉ាន់​​ចេញពី​ការិយា​ល័យ​​បច្ចុ​ប្បន្ន ទៅ​ដាក់​ត្រៀម​ធ្វើ​ការ​នៅ​​ការិយា​ល័យ​​ថ្មី​កាល​ពីព្រឹកថ្ងៃទី​​២ តុលា ២០១២​ ដោយ​មាន​​​កូន​ចៅ​ជួយ​លើក​ដាក់​​​ជញ្ជូន​​អីវ៉ាន់​ផង​ដែរ ។

អាជីវ​ករ​​ផ្សារ​ងិន​ អាន ហៅ​​ផ្សារ​ទំនប់​ ជាង​១០០​នាក់​គ្រោង​ប្រឆាំង​​ការ​អនុ​វត្ត​សាល​ដី​សាលា​ឧទ្ធរណ៍​​នៅ​រសៀលថ្ងៃ​នេះ​

Posted: 02 Oct 2012 12:33 AM PDT

អាជីវ​ករ​ផ្សារ​នាំ​គ្នា​ប្រឆាំង​តវ៉ា​
រាជធានីភ្នំពេញ ៖ ​ក្រុម​អាជីវ​ករ​​ផ្សារ​ងិន អាន ហៅ​ផ្សារ​ទំនប់​ ដែល​​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ទួល​គោក សង្កាត់​​ទួល​សង្កែ ក្បែរ​រង្វាន់​មូល​កាំកូស៊ីធី​ប្រមាណជាង​​១០០​នាក់ ​បាន​នាំ​គ្នា​​លើក​រូប​ថត​សម្តេច​​តេជោ ​​និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​ ដើម្បី​ត្រៀម​​​ប្រឆាំង​ការ​ចុះ​អនុ​វត្ត​​សាល​ដីកា​របស់​​សាលា​ឧទ្ធរណ៍​ដែល​នឹង​អនុ​វត្ត​ដោយ​កម្លាំង​សមត្ថ​កិច្ច​ខណ្ឌ​​ឫស្សី​កែវ​ នៅ​រសៀល​​​ថ្ងៃទី​​២ តុលា នេះ ។

ក្រសួង​ធន​ធាន​​ទឹក​​ជូន​ដំណឹង​ឱ្យ​ប្រុង​ប្រយ័ត្ន​​ជំនន់​ទឹកភ្លៀង​​ថ្ងៃទី​៤-៨ តុលា​

Posted: 02 Oct 2012 12:32 AM PDT

សេចក្តី​ជូនដំណឹង
រាជធានីភ្នំពេញ ៖ ក្រសួងធនធាន​ទឹក និង​ឧតុនិយម​​ សូម​ជម្រាប​ជូន​ដំណឹង​បន្ថែម​​ដល់​ក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធ​​ អាជ្ញា​ធរ​​ដែន​ដី​ និង​សាធារណ​ជន​​ឱ្យ​បាន​ជ្រាប​ថា កាល​ពីវេលា​ម៉ោង​១​រសៀល​​​ថ្ងៃទី​​១ តុលា ​២០១២ ​វិសម្ពាធ​មួយ​ដែល​បាន​កើតឡើង​​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បាន​វិវត្ត​ខ្លួន​ទៅជា​កូន​ព្យុះ​មាន​ឈ្មោះថា "GAEMI" ។ ​មក​ដល់​ព្រឹក​ថ្ងៃទី​២ តុលា ២០១២ ​កូន​ព្យុះ GAEMI កំពុងស្ថិត​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ត្រង់​ចំណុច​ខ្សែ​​ស្រប​ទី​១៧​អង្សា​ នៃ​រយៈ​ទទឹង​ខាង​ជើង​ និង​ខ្សែ​​វ័ណ្ឌទី​១១៤ អង្សា ៨

ដាក់​ដាយ​ស្បៃ​មុង​ចំនួន​8នៅ​ស្ពានតាហង្ស​ សង្ស័យ​ថាមន្ត្រី​ខិល​ខូច​នៅ​ពី​ក្រោយ

Posted: 02 Oct 2012 12:30 AM PDT

ដាក់​ដាយ​ស្បៃ​មុង​ចំនួន​8នៅ​ស្ពានតាហង្ស​ សង្ស័យ​ថាមន្ត្រី​ខិល​ខូច​នៅ​ពី​ក្រោយ
ខេត្ត​ស្វាយ​រៀង ៖ ក្រុម​​អ្នក​នេសាទ​ត្រី​ខុស​ច្បាប់​មួយ​ចំនួន ​កំពុង​​យក​ស្បៃ​មុង​ធ្វើ​ដាយ​ដាក់​យក​ត្រី​នៅ​ចំណុច​ស្ពាន​តា​ហង្ស​ ស្ថិត​ក្នុង​ភូមិ​តា​ហង្ស ​ឃុំ​​កំពង់​ត្រាច ស្រុក​រមាស​ហែក​ចំនួន​៨ ​​កន្លែង ធ្វើ​​ឱ្យ​ប៉ះ​ពាល់​ដល់​ត្រី​តូចៗ និង​ត្រី​ពង​កូន ​ហើយ​ពុំ​មាន​សមត្ថកិច្ច​ណា​អើ​ពើ​ឡើយ ។

ភ្នំ​ដា​នា​ខែ​វស្សា​ព័ទ្ធ​ជុំ​វិញ​ដោយ​ផ្ទៃ​ទឹក​ល្ហ​ល្ហេវ​មាន​សោ​ភ័ណ​​ភាព​ល្អ​ណាស់

Posted: 02 Oct 2012 12:15 AM PDT

ទិដ្ឋភាពនៅភ្នំ​ដា​នា
ខេត្ត​​តា​កែវ ៖ នា​រដូវ​វស្សា​នេះ​ប្រា​សាទ​ភ្នំ​ដា​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​ផ្ទៃ​ទឹក​ល្ហាច​ល្ហឹម​ បង្កើត​ជា​សោ​ភ័ណភាព​ស្រស់​ត្រ​កាល​គួរ​ឱ្យ​ចង់​គយ​គន់​ក្រៃ​លែង​ ។ បើ​លោក​អ្នក​បាន​ទៅ​ដល់​ទី​នោះ​ដូច​ជាស្ថិត​នៅលើ​កូន​កោះ​ដែល​មាន​ប្រា​សាទ​បុរាណ​ដ៏​ចំណាស់​កណ្តាល​ផ្ទៃ​ជល​សា​គួរ​ជា​ទី​រីក​រាយ​ចិត្ត​​ និង​ស្ថិត​នៅ​តំបន់​អតី​ត​រាជ​ធានី​ដំបូង​បង្អស់​របស់​ខ្មែរ​នៃ​នគរ​ភ្នំ និង​ជា​កន្លែង​ចាប់​កំណើត​អារ្យ​ធម៌​ខ្មែរ ។

ឈាម​ស្រោច​ពេញ​ខ្លួន​រត់មក​ដេក​សន្លប់​នៅ​មុខប៉ុស្ដិ៍​នគរ​បាលចតុមុខ​

Posted: 02 Oct 2012 12:15 AM PDT

ឈាម​ស្រោច​ពេញ​ខ្លួន​រត់មក​ដេក​សន្លប់​នៅ​មុខប៉ុស្ដិ៍​នគរ​បាលចតុមុខ​
រាជធានី​ភ្នំពេញ៖ ​​បុរសម្នាក់​ដេក​សន្ល​ប់​​​​​​​​ស្ដូក​ស្ដឹង​ និង​មាន​ឈាមស្រោច​ពេញ​ខ្លួន​​​​នៅ​មុខ​ប៉ុស្ដិ៍​​​នគរ​បាលរដ្ឋ​បាល​ចតុ​មុខ​​ហើយ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​​៤ និង​​៣០​នាទី​ទៀប​ភ្លឺ​​ថ្ងៃទី​១ ​តុលា​​ និង​​​ត្រូវ​បាន​នគរ​បាល​​ហៅ​រថយន្ត​​សាមុយ​ដឹក​យក​ទៅ​​​មន្ទីរពេទ្យ​​កាល់ម៉ែត​​ដើម្បី​សង្គ្រោះ​ជីវិត​ ​។

សម្តេច​តេជោ ​និង​លោកជំទាវ​​កិត្តិព្រឹទ្ធ​បណ្ឌិត​បញ្ជា​ឱ្យ​រៀបចំ​សុវត្ថិភាព​ជូន​លោកស្រីទេព កុលាប ខណៈ​​ប៉ូលិស​បង្ខំ​ចាប់​ខ្លួន​ដល់​ភូមិ​គ្រឹះ​សម្តេច

Posted: 02 Oct 2012 12:08 AM PDT

ទិដ្ឋភាពនៅ​មុខ​ភូមិ​គ្រឹះ​សម្តេច
រាជ​ធានីភ្នំពេញ ៖ មន្ត្រី​​ប៉ូលិស​​ស្លៀក​ពាក់​ស៊ីវិល​​មានគ្នា​ពី៦ ទៅ៧នាក់ ជិះ​ម៉ូតូ​​៣គ្រឿង​​​ និង​រថយន្ត​​អត់ស្លាក​​លេខ​១​គ្រឿង ​ដេញ​តាម​​ប្រមាញ់​​លោក​​ស្រី​ទេព កុលាប ​និង​សាច់​ញាតិ ​ព្រម​ទាំង​អ្នក​​បើកបរ​​សរុប​៨​នាក់ នៅ​ក្នុង​រថយន្ត​ប្រភេទ​ទួរីស​១២​កៅអី​មួយ ខណៈ​​​លោកស្រី​ទេព កុលាប ចេញ​ពី​សម្រាក​ព្យា​​បាល​​នៅ​មន្ទីរពេទ្យ​មិត្តភាព​​ខ្មែរ-សូវៀត នា​វេលាម៉ោង​​ជិត​៦​ល្ងាច​ថ្ងៃទី១ កញ្ញា

បារាំង​អំពាវនាវ​ឱ្យ​​កម្ពុជា​​ត្រួត​ពិនិត្យ​​​រឿង​​ក្តី​លោក​ម៉ម សូណង់​ដូ ឡើង​វិញ​

Posted: 02 Oct 2012 12:00 AM PDT

រាជធានីភ្នំពេញ ៖ ​យោង​តាម​សេចក្តី​​ថ្លែង​ការណ៍​​របស់​លោក​ហ្វីលីព ឡៃ​លី​យោ (Philippe Lalliot) អ្នក​​នាំ​​ពាក្យ​​ក្រសួង​ការ​បរទេស​បារាំង​​ដែល​ត្រូវ​បាន​បក​​ប្រែ​ក្រៅ​ផ្លូវ​ការ​​ជុំវិ​ញ​​ការ​កាត់​ទោស​លោក​ម៉ម ​សូណង់​ដូ ​ពល​រដ្ឋកម្ពុជា​​​សញ្ជាតិ​​បារាំង​ចេញ​ផ្សាយ​កាល​ពី​​ព្រឹក​ថ្ងៃទី​​២ ​តុលា ២០១២ ​បាន​ឱ្យ​ដឹង​ថា ​​ប្រទេសបារាំង​​មាន​ការ​ព្រួយ​បារម្ភ​​ចំពោះ​ការ​កាត់ទោស​​លោក​ម៉ម សូណង់ដូ ​ប្រធាន​​សមា​គម​អ្នក​ប្រជាធិ​បតេយ្យ​ ​ជាអ្នក​​សារ​ព័ត៌​មាន​ និង​​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ ។

9ខែ​ដើម​ឆ្នាំ​2012​ទិន្ន​ផល​កសិកម្ម​ក្នុង​ខេត្ត​ក្រ​ចេះ​ ខ្ពស់​ជាង​ឆ្នាំ​2011

Posted: 02 Oct 2012 12:00 AM PDT

9ខែ​ដើម​ឆ្នាំ​2012​ទិន្ន​ផល​កសិកម្ម​ក្នុង​ខេត្ត​ក្រ​ចេះ​ ខ្ពស់​ជាង​ឆ្នាំ​2011
ខេត្តក្រ​ចេះ​ ៖ ទិន្នផលកសិ​កម្ម​ និងកសិ-​​ឧស្សា​ហកម្ម​របស់ប្រជាកសិករ នៅទូទាំងខេត្ត​ទទួលបាន​លទ្ធ​ផល​ល្អគួរឲ្យកត់​សម្គាល់​ ដោយ​សារ​រដូវ​បង្កបង្កើន​ផល​នា​រយៈពេល​៩ខែ​ដើម​ឆ្នាំនេះ​ ភ្លៀង​ធ្លាក់​គ្រប់​គ្រាន់​តាំង​ពី​​ដើម​រដូវ ហើយ​​​ការបង្កបង្កើនផលមិនជួប​គ្រោះ​រាំង​ស្ងួតធ្ងន់ធ្ងរ​និងគ្មាន​ជំងឺសត្វល្អិត ។

Ricky Burn ​គ្រោង​​​ឡើង​​សង្វៀ​ន​​ប្រ​កួត​​ការ​​ពារ​​ខ្សែ​​ក្រវាត់​ WBO របស់​​ខ្លួន​ជា​លើក​​ទី​៣​ថ្ងៃ​​ទី​15​​ធ្នូ​ខាង​​មុខ

Posted: 01 Oct 2012 11:50 PM PDT

កីឡាករស្កុតឡែន Ricky Burns
ម្ចាស់​​ជើង​ឯក​ពិភព​​លោក​​ស្ថា​ប័ន WBO ប្រ​ភេទទម្ងន់​​ស្រាល ​Ricky Burns នឹង​​បង្ហាញ​ខ្លួន​នៅ​​លើ​សង្វៀន​​ជា​ថ្មី​ម្តង​​ទៀត​​នា​ខែ​ធ្នូ​ខាង​មុខ​បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រ​ចះ​ត្រ​ចង់​លើ​កីឡាករ Kevin Mitchell ​កាល​ពី​ខែ​កន្លង​ទៅ ។ ការ​ប្រ​កួត​​នេះគ្រោង​​​ធ្វើ​នៅ​សង្វៀន ExCel ​Arena ​ស្ថិត​ក្នុង​ទី​ក្រុង​ឡុង​ដ៍ ប្រ​ទេស​អង់​គ្លេស ថ្ងៃ​ទី​១៥ ​ធ្នូ ។​ ឯគូ​ប្រ​កួត​ដែល​គេ​ត្រូវ​ជួប​នោះ​នៅ​មិន​ទាន់

ដាណឺ​​ម៉ាក​​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​​ប្រ​កួត​​កីឡា​ហែល​​ទឹក​ជ្រើស​​រើស​​ជើង​​ឯក​​ប្រ​ចាំ​ទ្វីប​​អឺរ៉ុប​​ឆ្នាំ​២០១៣​

Posted: 01 Oct 2012 11:47 PM PDT

ប្រ​ទេស​​ដា​ណឺ​ម៉ាក​នឹង​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​រៀប​ចំ​កា​រ​ប្រ​កួត​​ជ្រើស​​ជើង​​ឯក​​កីឡា​ហែល​ទឹក​ European Short Course Championships ឆ្នាំ​២០១៣​ដែល​សម្រាប់​ដា​ណឺ​ម៉ាក​ នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​ខ្លួន​ក្លាយ​ជា​អ្នក​រៀប​ចំ​ព្រឹត្តិការ​ណ៍​កីឡា​កម្រិត​ខ្ពស់​បែបនេះ ។​

កម្មករ​សំណង់​​ហូប​​បាយ​រួម​គ្នា​​យប់​ឡើង​​ដេក​ស្លាប់​2​នាក់​

Posted: 01 Oct 2012 11:45 PM PDT

សាកសព​ជនរងគ្រោះ
ខេត្ត​​កំពត​​​ ​៖ ​កម្មករ​សំណង់​​​២នាក់​​​ ​មាន​ទី​លំនៅ​ក្នុង​​​​​ភូមិ​​រំពើន ​ឃុំ​​ស្តេច​គង់​​​ខាង​​​លិច​ ​ស្រុក​បន្ទាយ​​មាស បាន​ស្លាប់​បាត់​បង់​ជីវ​ិត​​កាល​​ពី​វេលា​​ម៉ោង​​១១​​និង​​​៣០​នាទី​យប់​​ថ្ងៃ​ទី​​២៩ ​កញ្ញា ​ខណៈ​​ពេល​​ពួក​​​​គេ​​ទាំង​​២នាក់​​ធ្វើ​សំណង់​​នៅ​គីឡូ​​​​​​ម៉ែត្រ​​​លេខ​១០ ​សង្កាត់​​ស្វាយ​បា៉​ក ​ខណ្ឌ​​ប្ញស្សីុ​កែវ ​រាជ​ធានី​ភ្នំ​ពេញ ​។ ​​​​មិន​មាន​​​​ការ​កត់​សម្គាល់​​ពី​មូល​ហេតុ​​ដែល​បណ្តាល​​ឱ្យ​កម្មករ​​ទាំង​​២នាក់​​នេះ​ស្លាប់​​

អនុ​ប្រធាន​ទី​២ រដ្ឋ​សភា​កម្ពុជា​ចូល​រួម​កិច្ច​​ប្រជុំ​«​ភាព​ជា​ដៃ​គូ​សភា​អាស៊ី​-អឺ​រ៉ុប»

Posted: 01 Oct 2012 11:44 PM PDT

ពិធី​ប្រជុំ​
រាជ​ធានីភ្នំពេញ​ ៖ កាលពីល្ងាច​ថ្ងៃ​ទី​១ តុលា ២០១២ លោក​ជំទាវ ឃួន សុ​ដារី អនុ​ប្រធាន​ទី​២​រដ្ឋ​សភា​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា​ បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​ចូល​រួម​កិច្ច​​ប្រជុំ​ភាព​ជា​ដៃ​គូ​សភា​អាស៊ី​-អឺ​រ៉ុប ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​លើក​ទី​៧​នៅ​ទី​ក្រុង​វៀង​ចន្ទ​នៃ​សាធារណ​រដ្ឋ​​ប្រជា​ធិបតេយ្យ​ប្រជា​មា​និត​ឡាវ តប​តាម​ការ​អញ្ជើញ​របស់​លោក​ជំទាវ ផា​នី យ៉ាថ​ ទូ ប្រធាន​រដ្ឋ​សភា​នៃ​សាធារណ​រដ្ឋ​ប្រជា​មា​និត​ឡាវ ។

ម៉ូតូ​និង​រថយន្ត​បុក​គ្នា​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​

Posted: 01 Oct 2012 11:30 PM PDT

ខេត្ត​កំពង់ស្ពឺ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ​៤​​ចន្លោះ​គីឡូម៉ែត្រ​​លេខ​៦៥-៦៦​ ចំណុច​មុខ​ផ្សារ​ត្រពាំង​ក្រឡឹង​ ឃុំ​គីរី​វ័ន ស្រុក​ភ្នំ​ស្រួច ​​កាល​ពី​វេលាម៉ោង​២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣០ កញ្ញា រវាង​រថយន្ត​​និង​ម៉ូតូ​បណ្តាល​ឱ្យ​​អ្នក​បើក​ម៉ូតូ​​ស្លាប់​​ម្នាក់ និង​ម្នាក់​ទៀត​របួស​ធ្ងន់​​ ​ត្រូវ​​​បាន​គេបញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​​​​​ទាំង​យប់​ ​។

ម៉ូតូ​ស្តេប​និង​ស្មាស​រី​វ៉ូ​ពន្លះ​គ្នាពេញ​ទំហឹង​ស្លាប់​ម្នាក់​ របួស​ធ្ងន់​5​នាក់​

Posted: 01 Oct 2012 11:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ យុវជន​ម្នាក់​បាន​ដួល​បោក​បែក​ក្បាល​រយះមុខ ស្លាប់​បាត់​បង់ជីវិត​នៅ​កន្លែង​កើត​ហេតុ​ ​ និង​៥​នាក់​​​ទៀត​​របួស​ធ្ងន់​ ក្នុងករណីគ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​​​ម៉ូតូ​ស្តេបបើក​ចេញ​ពី​ក្លឹប​មួយ​ បាន​បុកគ្នា​ជាមួយ​ម៉ូតូ​ស្មាស​រីវ៉ូ​ ចំ​ពី​មុខ​ពេញ​ទំហឹង​​ នៅ​លើ​កំណាត់​ផ្លូវ​វេង​ស្រេង​ ក្នុង​ភូមិ​ដំណាក់​​ធំ៣​ សង្កាត់​ស្ទឹងមាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ កាល​ពីវេលា​ម៉ោង​១២​និង​

ឃាត់ខ្លួន​និស្សិត​ច្បាប់​ម្នាក់​​ជាប់សង្ស័យពីបទ​ជួញ​ដូរ​គ្រឿងញឿន​

Posted: 01 Oct 2012 11:00 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
ខេត្តបន្ទាយមានជ័យ៖ ​ព្រះរាជអាជ្ញា​រង​​អមសាលាដំបូង​ខេត្ត​ កញ្ញា​​​យិន ​សុគន្ធារី ​និង​លោកវរសេនីយ៍ត្រី​ធិន ​ស៊ីន​ដេត​ នាយ​ការិ​យាល័យ​នគរបាល​ប្រ​ឆាំង​​គ្រឿង​ញៀន​​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​​​ខេត្ត ​​បាន​ដឹក​នាំ​កម្លាំ​ង​នគរ​បាលជំនាញ​​ និង​នគរ​បាល​ស្រុក​មង្គល​បុរី ​​បើក​ប្រតិបត្តិការ​​ឆែកឆេរ​​លំនៅ​ឋាន​ក្នុង​ដីឡូត៍​មួយ​កន្លែង ​​មាន​ម្ចាស់ផ្ទះ​ឈ្មោះ​​អៀប ​ពេជ្រ​ ​កាលពី​​ម៉ោង​​៣ និង​​៣០​នាទី​រសៀល​​ថ្ងៃទី​២៨

ផ្ទុះ​បាតុ​កម្ម​ហិង្សា​របស់​កម្ម​ករ​គប់​បំបែក​កញ្ចក់​រោង​ចក្រ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​តាយ​សេង

Posted: 01 Oct 2012 10:55 PM PDT

ក្រុម​កម្ម​ករ​នាំ​គ្នា​ចាក​ចេញ​ក្រោយ​ការ​សម្រប​សម្រួល
ខេត្ត​ស្វាយ​រៀង ៖ អំពើ​ហិង្សា​មួ​​យ​បាន​ផ្ទុះ​ឡើង​នៅ​រោង​ចក្រ​ដំឡើង​កង់​​ANJ ស្ថិត​​ក្នុង​តំបន់​សេដ្ឋ​កិច្ច​​​ពិសេស​​តាយ​សេង ក្រុងបាវិត ដោយ​ក្រុម​កម្មករ​-កម្មការិនី​​ចំនួន​ជាង​១.៧០០​នាក់​ខឹង​សម្បានឹង​​ថៅ​កែ​​ក្រុម​ហ៊ុន​​ដែល​មិន​ព្រម​​ទទួល​យក​សំណើ​រ​បស់​កម្មករ-កម្មការិនី​ ។ បាតុ​កម្ម​ដែល​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​នេះ​បាន​កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១​ តុលា ​វេលាម៉ោង​​​៧និង​​​៣០នាទីព្រឹក​ នៅ​រោង​ចក្រ​​​ដំឡើង​កង់ខាង​លើ ។ បើ​តាម​

បង្ក្រាប​ជន​សង្ស័យ​2​នាក់​ប្លន់​រថយន្ត​ឆ្លាម​រត់​តាក់​ស៊ី​បាញ់​មិន​ផ្ទុះ ម្ចាស់​រួច​ជីវិត

Posted: 01 Oct 2012 10:50 PM PDT

ជន​សង្ស័យ​​ដែល​​ត្រូវ​​បាន​​សមត្ថ​កិច្ច​​ធ្វើ​​ការ​ចាប់​​ខ្លួន
រាជ​ធានី​ភ្នំ​ពេញ​​ ៖ ជន​សង្ស័យ​ពីរ​នាក់​ដែល​ធ្វើ​សកម្ម​ភាព​ប្លន់​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស្ករ ត្រូវ​បាន​​នគរ​បាល​ប៉ុស្តិ៍​បឹង​ទំពុន​ដឹក​នាំ​ដោយ​លោកនាយ​ប៉ុស្តិ៍​ ឡូ ភារម្យ​​​ក្រោម​បញ្ជា​ដឹក​នាំ​របស់​លោក​ ហ៊ី ណា​រិន អធិការ​ និង​លោក​ជីម ស៊ី​ថា អធិការ​រង​នគរ​បាល​ខណ្ឌ​មាន​ជ័យ​ រួម​ជា​មួយ​នឹង​លោក​ម៉ែន ហេង​ទិត អធិការ​រង​ទទួល​បន្ទុក​ការងារ​យុត្តិ​ធម៌​បាន​បើក​ប្រតិ​បត្តិ​ការ​បង្ក្រាប​បាន​ជាក់​ស្តែង​នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេលា​ម៉ោង​៧និង​២០​នាទី​យប់​ថ្ងៃ​ទី​

សន្និ​សីទ​ស្តី​ពី​សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​នៅ​កម្ពុជា​កា​រប្រើ​ប្រាស់​គ្រឿង​ស្រវឹង ជា​កត្តា​គ្រោះ​ថ្នាក់​ដ៏​ចំបង

Posted: 01 Oct 2012 10:45 PM PDT

លោក​​រដ្ឋ​មន្ដ្រី ខៀវ កា​ញា​​រី​ទ្ធ ជា​​អធិ​បតី
រាជ​ធានី​ភ្នំពេញ ៖​ គណៈ​កម្មា​ធិ​ការ​​ជាតិ​​​សុវត្ថិ​ភាព​​ចរាចរណ៍​​​ផ្លូវ​គោក​ សហ​ការ​​​ជា​មួយ​​ក្រសួង​​ព័ត៌​​មាន​ ​និង​​អង្គ​ការ​សុខ​ភាព​ពិភព​​លោក​ កាល​ពី​ថ្ងៃ​​ទី​​១ តុលា ឆ្នាំ​២០១២ បាន​រៀប​ចំ​​សន្និ​សីទសារ​​​​ព័ត៌​​មានមួយ​​​​ស្តី​ពី​ «ការ​ផ្សាយ​ពាណិជ្ជ​កម្ម​​​គ្រឿង​ស្រវឹង និង​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​» នៅ​​សណ្ឋា​គារ​​សាន់​វេ ​​​ក្រោម​​អធិ​បតី​ភាព​​លោក​ខៀវ កាញា​រីទ្ធ រដ្ឋ​មន្ត្រី​​​ក្រសួង​ព័ត៌​​មាន ។

ព្រលឹង​គ្រូ​ទាយ​អន្ទង​ឃាតក​រដែល​បាន​គេច​ខ្លួន​ជិត​4​ខែ​ឱ្យ​ធ្លាក់​ក្នុង​សំណាញ់​ច្បាប់​

Posted: 01 Oct 2012 10:40 PM PDT

អតីតគ្រូទាយត្រូវបានចាប់ខ្លួន
ខេត្ត​កំពង់​ចាម​​ ៖ ​​ទី​​បំ​ផុត​​រយៈ​ពេល​ជិត​​​៤​ខែ​​​អតីត​​គ្រូ​ទាយ​​​​ម្នាក់​ជា​​ឃា​ត​ករ​​​ឈ្មោះ​​​ស៊ាង សុង​​ អាយុ​​​​៥១​ឆ្នាំ​ ត្រូវ​បាន​​ចាប់​ខ្លួន​​​​ពី​បទ​​បាញ់​សម្លាប់​​​​គ្រូ​​ទាយ​​​​​ឈ្មោះ​​​យឹម​ អូន អាយុ​​៥៣​ឆ្នាំ​​​ នៅ​ក្នុង​​រោង​សំណាក់ធម៌​​ នៅ​តំបន់​​​រម​ណី​ដ្ឋាន​​​​ភ្នំ​ជើង​​ព្រៃ​​ស្ថិត​​នៅ​ឃុំ​ឈូក​​ ឃុំ​គោក​​​​រវៀង​​ ស្រុក​ជើង​ព្រៃ​​​ កាល​ពី​យប់​​​ថ្ងៃ​ទី​​២៥​ ឧសភា ។ ​ទាក់​ទិន​នឹង​​ការ​ចាប់​ខ្លួន​នេះ​ ត្រូវ​បាន​ប៉ូលិស​ឱ្យ​​​​ដឹង​ថា ​​ករណី​នេះ​​​​​ត្រូវ​​​បាន​លោក​​​​ស្ន​ង​ការ​​ដាក់​បទ​បញ្ជា​​មិន​ឱ្យ​​​​​ដក​ដៃ​ក្នុង​ការ​​តាម​ប្រមាញ់​​​​ឃាតក​រ​​នោះ​ទេ​​ ទោះ​បី​​ត្រូវ​

នាង​ក្បត់​ប្តី​ជា​មន្ត្រី​យោធា​លួច​សហាយ​ស្មន់​នឹង​ប្រុស​ក្មេង​ប្តី​កន្ទ្រប់​ជាប់​ក្នុង​ផ្ទះ​សំណាក់​

Posted: 01 Oct 2012 10:35 PM PDT

ខេត្ត​បាត់​​​ដំបង​​​ ៖ សមត្ថ​កិច្ចបាន​ព្យាយាម​ជួយ​បិទ​បាំង​រឿង​អាស្រូវ​ស្រ្តីម្នាក់​​ ដែលលួច​មាន​សហាយ​ស្មន់ជាមួយ​ប្រុសក្មេង​ ​ក្បត់​នឹង​ស្វាមី​ជា​មន្រ្តី​យោធា​ ​ហើយ​ត្រូវស្វាមី​តាមទាន់​ និង​ប្ដឹង​​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​ពួកគេ​ទាំង២​នាក់ ​នៅ​បន្ទប់ផ្ទះ​សំណាក់​​មួយ​​កន្លែង ក្នុង​សកម្ម​ភាព​ជាក់​​ស្ដែង​ កាលពីរ​សៀលថ្ងៃទី​២៩​​ កញ្ញា​ ​កន្លង​ទៅ​នៅ​ក្នុងភូមិ​ព្រែក​ព្រះស្ដេច​ ​សង្កាត់​ព្រែក​ព្រះ​ស្ដេច​​ ​ក្រុងបាត់​ដំបង ។​

កម្ម​ករ​ធ្វើ​ស្ពាន​ជ្រោយ​ចង្វា​ស្រវឹង​វ៉ៃ​គ្នា​មុ​ខ​ហាង​

Posted: 01 Oct 2012 10:30 PM PDT

ភាព​ចលា​ចល​ក្រោយ​កើត​ការ​ប្រទូស្ត​រ៉ាយ​ដោយ​ក្រុម​ស្រវឹង
រាជ​ធានី​ភ្នំ​ពេញ​​​ ​៖ ​ក្រុម​មនុស្សពេញ​​កម្លាំង​​​​​ប្រមាណ​​ជាង​​​២០​នាក់​​បាន​នាំ​គ្នា​គប់​ដុំ​ថ្ម​​ និង​វាយ​​កម្ទេច​​ប៉ុស្តិ៍​​យាម​​ការ​ដ្ឋាន​​​សាង​សង់​​ស្ពាន​ជ្រោយ​​ចង្វាថ្មី​​​ ដើម្បី​បញ្ចេញ​​កំហឹង​​ដាក់​កម្មករ​​​ប្រមាណ​​​ជា​​​ង​១០​នាក់​ ​ដែល​បាន​ផឹក​ស៊ី​​នៅ​​ភោជ​នីយ​ដ្ឋាន​​យី​ហោ​​តា​​ប្រុញ​ ហើយ​​​បង្ក​​អុក​ឡុក​​វាយ​​ឱ្យ​​មាន​​របួស​ស្នាម​​​មនុស្ស​ចំនួន​​៣នាក់​​រួច​រត់​​ចូល​​ក្នុង​ការ​ដ្ឋាន​សាង​សង់​ស្ពាន​​ដែល​​ពួក​គេ​​ស្នាក់​នៅ​​ ។​

គោ​យន្ត​កន្ត្រៃ​កិន​មីន​តោន​ផ្ទុះ​ស្លាប់​ប្រុស​ស្រី​7​នាក់ របួស​ធ្ងន់​ម្នាក់​

Posted: 01 Oct 2012 10:20 PM PDT

សពអ្នក​រង​គ្រោះ​ដែល​ប្រមូល​ត្រៀម​កប់​ក្បែរ​គ្នា​នៅ​កន្លែង​កើត​ហេតុ
ខេត្តបាត់​ដំបង ៖ យ៉ាងហោច​ណាស់​មនុស្ស​ប្រុស​ស្រី៧នាក់​បាត់​បង់​ជីវិត​​ និងម្នាក់​​ទៀត​រង​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ផ្ទុះ​មីន​តោន​ដែលសេស​សល់ពី​​​សម័យ​សង្គ្រាម​​ ​​ខណៈ​ដែល​ពួកគេ​បើកគោ​យន្ត​កន្ត្រៃ​​កិនលើ​គ្រាប់មីន​នោះ​លើកំណាត់​​ផ្លូវចាស់​ដ៏គ្រោះ​ថ្នាក់មួយ​កន្លែង​ ​ក្បែ​រ​ជើងភ្នំបា​ណ​​ង់​​ ​​ក្នុងភូមិ​បាណង់ ​ឃុំស្ដៅ​ ស្រុក​​​រតន​​មណ្ឌល ​​កាលពី​វេលាម៉ោង​៧និង​២០​នាទី​យប់ថ្ងៃ​ទី៣០ កញ្ញា ​។

ផ្តន្ទា​ទោស ម៉ម សូណង់ដូ 20​ឆ្នាំ ពិន័យ​10​លាន​រៀល

Posted: 01 Oct 2012 10:10 PM PDT

សមត្ថ​កិច្ច​រារាំង​ក្រុម​អ្នក​គាំទ្រ​លោក ម៉ម សូណង់ដូ
រាជ​ធានី​ភ្នំពេញ​ ៖ ​​​​​សាលា​ដំបូង​​​រាជ​ធានី​ភ្នំ​ពេញ​​​​ កាល​ពី​​ព្រឹក​​ថ្ងៃទី​​​​១ តុលា បាន​ប្រកាស​​សាល​ក្រម​ផ្តន្ទាទោស​​​​លើសំណុំ​រឿង​​​លោក​ម៉ម សូណង់​ដូ នាយក​​វិទ្យុ​​​សំបុក​ឃ្មុំ​​​​​អេហ្វអឹម​​​​១០៥ មេហ្គាហឺត និង​គូកនរួច​រាល់ហើយ​​​ ក្នុង​បទ​ចោទ​ជាប់​ពាក់​ព័ន្ធ​​​នឹង​ការ​បង្កើត​​​តំបន់​អបគមន៍​​​នៅខេត្ត​ក្រចេះ ។ ការ​ប្រកាស​​សាលក្រម​នេះ​ធ្វើ​ឡើង​​ដោយ​​លោក​​ស្រី​ ចាំងស៊ីណាត ប្រធាន​ក្រុម​ប្រឹក្សា​​ជំនុំ​​ជម្រះ​​ លោក​ចៅ​ក្រម​លឹម មក​រន្ទ​ និង​លោក​ចៅ​ក្រម​​​លាង​ សំណាត់​ ព្រម​ទាំង​​តំណាង​​អយ្យការ​លោក​​​មាស ច័ន្ទ​ពិសិដ្ឋ​

យក​ពន្ធ​​ដី​​សម្ប​ទាន​​សេដ្ឋ​កិច្ច​សម្ដេច​​តេ​ជោ ៖ សម្រាប់​​ប្រជា​ពលរ​ដ្ឋ​​អត់​មាន​​​យកពន្ធ​​ដី​ធ្លី​​នោះ​ទេ

Posted: 01 Oct 2012 10:00 PM PDT

សម្ដេច​​តេ​ជោ​​ចែក​​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ធ្លី​​ដល់​​ប្រជា​ពល​រដ្ឋ
ខេត្ត​ពោធិ៍​សាត់​ ៖ ​​​សម្តេចអគ្គមហា​សេនា​បតី​​​តេជោ​​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​​​​នៃ​ព្រះរាជា​ណាចក្រ​​​​កម្ពុជា​​​ បានរិះគន់​​​អ្នកនយោ​បាយ​​​​បក្ស​ប្រឆាំង​​ដែល​បាន​និយាយថា ​​«លោក​ហ៊ុ​ន សែន​ ​​​យក​ចំណេញ​​ខាង​នយោបាយ​​​គឺ​បាន​​យក​ពន្ធ​​លើ​ដី​សម្បទាន​​​សេដ្ឋកិច្ច​​ក្នុង​១​ឆ្នាំ​​​៥​ដុល្លារ ហើយ​១​ឆ្នាំ​ឡើង​​១% ។ ប៉ុន្តែ​​សម្រាប់​ប្រជា​ពល​រដ្ឋ​​​អត់​មាន​​យក​ទេ​ពន្ធដី​...ពន្ធដី​​គឺ​គ្មាន​ទេ» ។

គម្រោង​​​បង្កើត​ផ្សារ​​​​​ទំនើប​​​​​កម្ពស់​5ជាន់​​​​នៅក្រុង​កំពង់​ចាម​​​មិនទទួល​បាន​ការ​ឯក​ភាព​

Posted: 01 Oct 2012 08:45 PM PDT

គម្រោង​​​បង្កើត​ផ្សារ​​​​​ទំនើប​​​​​កម្ពស់​5ជាន់​​​​នៅក្រុង​កំពង់​ចាម​​​មិនទទួល​បាន​ការ​ឯក​ភាព​
ខេត្ត​កំពង់​ចាម​​​ ៖ ក្រុម​អាជីវករ​​​​លក់​ដូរ​នៅ​ផ្សារ​​សាលា​​ចិន​ចំនួន​​​​​២៦១​នាក់ ស្ថិត​ក្នុង​សង្កាត់​​​កំពង់​ចាម​ ក្រុង​កំពង់​ចាម​ ​បានមក​ចូល​រួម​ប្រជុំ​​​នៅ​សាលា​ក្រុង​កំពង់​ចាម​ដើម្បី​ពិភាក្សា​​ពី​គម្រោង​​​បង្កើត​ផ្សារ​ទំនើប​​កម្ពស់​​​​៥ជាន់​ ​ក្រោម​អធិបតី​​ភាព​លោក​​ធុច ថាត ​អភិ​បាល​​​​ក្រុង​កំពង់​ចាម​ កាល​ពី​​​រសៀល​​​​ថ្ងៃទី​​​​២៧ កញ្ញា ​តែដំណោះ​ស្រាយ​នេះ​មិន​ទទួល​​បានជោគ​ជ័យ​​ទេ​ព្រោះតែ​​​​អាជីវករ​​សុំ​លក់​ដូរ​​នៅ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!