Koh Santipheap Daily

Koh Santipheap Daily


លោក​ឆោម ឆារី អតី​ត​កីឡា​ករ​ប្រដាល់​​សាកល​ល្បី​ឈ្មោះ​នា​ទស​វត្ស​ទី​70

Posted: 09 Aug 2012 01:35 AM PDT

លោក​ឆោម ឆារី អតី​ត​កីឡា​ករ​ប្រដាល់​​សាកល​ល្បី​ឈ្មោះ​នា​ទស​វត្ស​ទី​70
រាជធានី​ភ្នំពេញ ៖​​ ​លោក​ឆោម ឆារី អតី​ត​​កីឡា​ករ​ប្រដាល់​​សាកល​​ជម្រើស​ជាតិ​ដ៏​ល្បី​ឈ្មោះ​​នា​ទស​វត្ស​ទី​៧០ មិន​ត្រឹម​តែ​​ជា​កីឡា​ករ​​ដែល​ធ្លាប់​ដណ្តើម​​បាន​មេ​ដាយ​ប្រាក់​ និង​សំរឹទ្ធិ​​​​នៅ​លើ​​ឆាក​អន្តរ​ជាតិ​​នា​ពេល​កន្លង​មក​​នោះ​ទេ ប៉ុន្តែ​​នៅ​ពេល​​​ក្លាយ​ជា​គ្រូ​បង្ហាត់​​ទៅ​ហើយ​នោះ លោក​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​គ្រូ​បង្ហាត់​​កីឡា​ករ​ប្រដាល់​សាកល​ជម្រើស​ជាតិ​ដ៏​ឆ្នើម​ដែល​ជួយ​ឱ្យ​​កីឡា​ករ​​

សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​បុរស​ម្នាក់​ពាក់​ព័ន្ធ​​ជួញ​​ដូរ និង​ចែក​ចាយ​គ្រឿង​ញៀន​

Posted: 09 Aug 2012 01:34 AM PDT

សមត្ថកិច្ច​​ឃាត់​ជន​ជាប់​​ពាក់​ព័ន្ធ​​គ្រឿងញៀន​
ខេត្ត​ប៉ៃលិន​ ៖ ​ក្រោម​បញ្ជា​លោក​ជុំ សែន​សន្ធា ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ​លោក​សេង ផានិត ​​ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ ​បាន​ដឹក​នាំ​សមត្ថ​កិច្ច​មួយ​​ក្រុមចុះ​​​ទៅ​ចាប់​​ឃាត់​ខ្លួន បុរស​ម្នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ចែក​ចាយ​​ថ្នាំ​ញៀន​ កាល​ពី​វេលា​ម៉ោង​​៥​និង​២០​នាទី​

ជន​​ជាប់​ពាក់ព័ន្ធ​បទ​លើ្មស​​គ្រឿង​ញៀន​​សមត្ថកិច្ច​​​ឃាត់​ខ្លួន​​ប្រុស2 ស្រី1

Posted: 09 Aug 2012 01:30 AM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
ខេត្ត​ព្រះសីហនុ ៖ មនុស្ស​​ប្រុស​-ស្រី​​ចំនួន ៣នាក់​​បានត្រូវ​នគរ​បាល​​ខេត្ត​​​ឃាត់​ខ្លួន​​ជាបន្ត​បន្ទាប់​​នៅ​កន្លែង២​ផ្សេង​គ្នា​ ពាក់ព័ន្ធ​​ទៅនឹង​​ការ​សម្រួល​​ក្នុង​បទ​​​ល្មើស​គ្រឿង​ញៀន​និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​​ ។ ​​ការ​​ឃាត់​ខ្លួន​​​នេះ​ បាន​ធ្វើឡើង​​កាលពី​​វេលាម៉ោង​​​០និង​​៣០​នាទី​​​​រំលង​អធ្រាត្រ​ឈាន​ចូល​​ថ្ងៃទី​​៧ សីហា ​​នៅ​​​​ក្រោយ​​សណ្ឋា​គារ​ខ្សាច់​​មាស និង​នៅភូមិ​​​៣​ សង្កាត់​​​លេខ៣​​ ​ក្រុង​​ព្រះ​

ក្រុម​បិសាច​ក្រហម​កូរ៉េ​ខាង​ត្បូង​ជួប​អ្នក​លេង​ដាវ​សា​ម៉ូ​រ៉ៃ​ជប៉ុន​ដណ្តើម​គ្នា​យក​មេ​ដាយ​សំរិទ្ធ

Posted: 09 Aug 2012 01:29 AM PDT

ក្រុម​កីឡាករ​កូរ៉េ​ខាងត្បូង
​ការ​​ប្រកួត​​​បាល់​​ទាត់​​អូ​​ឡាំ​​ពិក​​ក្រុង​​ឡុង​​ឆ្នាំ​ 2012 យុវ​​ជន​​អាយុ​​ក្រោម​ 23 ឆ្នាំ ដណ្តើម​យក​មេដាយ​សំរឹទ្ធិសម្រាប់​រាត្រី​ថ្ងៃ​សុក្រ​​នេះ​មាន 1 ប្រកួត ។ ក្រុម​​បិសាច​ក្រហម ​កូរ៉េ​ខាង​ត្បូង ជួប​ជា​មួយ​អ្នក​លេង​ដាវ​សាមូរ៉ៃ ជប៉ុន ។​ តើ​ក្រុម​ណា​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ិ​ បាល់​ទាត់​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​ 2012 ?

ការ​វិភាគ​បាល់​ទាត់​ចម្រុះ​នៅ​តំបន់​អឺរ៉ុប​សម្រាប់​ថ្ងៃ​សុក្រ​នេះ​មាន​ទាំង​អស់​9​ប្រកួត

Posted: 09 Aug 2012 01:28 AM PDT

ក្រុម​កីឡាករMontpellier  សប្បាយរីក​រាយ​ពេល​ឈ្នះ​ការ​ប្រកួត
ការ​​ប្រកួត​​​​​បាល់​​ទាត់​​​​ចម្រុះ​​​​​​សម្រាប់​​​​​រាត្រី​​​​​ថ្ងៃ​​សុក្រ​​​​​នេះ​​​​មាន ​10 ​ប្រកួត​​ ។ គូ​​​​សំខាន់​​​​ៗ​​​​​មាន​​​​ក្រុម​​ការ​ពារ​​ជើង​​ឯក Montpellier សង្ឃឹម​​​​បើក​​​​​រដូវ​កាល​​​​​​ដោយ​​​យក​ជ័យ​ជម្នះ​​​ទៅ​លើ​ក្រុម​ Toulouse ខណៈ​​ Valerenga, Koln និង​ Cottbus ​ជា​ជម្រើ​ស​​​ល្អ​​ក្នុង​​​​ទឹក​​ដី​ ។

Angers​,Dijon​,Monaco​ ត្រូវ​ការ​ជ័យ​ជម្នះ ដើម្បី​ប្រជែង​យក​តំណែង​លេខ​1​ក្នុង​តារាង

Posted: 09 Aug 2012 01:27 AM PDT

កីឡាករ​ក្រុម​Dijon កំពុង​តាម​ដណ្តើម​បាល់​ពីក្រុម​Angers
ការ​​​ប្រកួត​​បាល់​​ទាត់​​​បារាំង​ D​2 ជុំ​​ទី​​​ 3 ​សម្រាប់​​​រាត្រី​​ថ្ងៃ​​សុក្រ​​នេះ​មាន 8 ប្រកួត ។ ក្រុម ​កំពូល​តារាង​បី Angers, Dijon និង​ Monaco ត្រូវ​ការ​ជ័យ​ជម្នះ​​រៀង​ៗ​ខ្លួន​ដើម្បី​​ប្រជែង​​យក​តំណែង​លេខ​ 1 ក្នុង​​​តារាង ។

មន្ត្រី​រាជ​ការ​ស៊ីវិល​ និង​កង​កម្លាំង​​ប្រដាប់​អាវុធ​​ខេត្ត​ព្រះ​សីហនុ ​ស្តាប់​ការ​បក​ស្រាយ​​ពី​បញ្ហា​​ព្រំ​ដែន​​របស់​សម្តេច​ហ៊ុន សែន

Posted: 09 Aug 2012 01:27 AM PDT

មន្ត្រី​រាជការ​ស៊ីវិល និង​កង​កម្លាំង​​ប្រដាប់​អាវុធ​ហត្ថ​​នាំ​គ្នា​ស្តាប់​​ការ​​បក​ស្រាយ​ពី​បញ្ហា​ព្រំដែន​
ខេត្ត​​ព្រះ​សីហនុ​ ៖ ឆ្លើយ​តប​ទៅ​​​នឹង​សេចក្តី​​ជូន​ដំណឹង​​របស់​ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី​លេខ​៨៥១ ចុះ​ថ្ងៃទី​៧ សីហា ​២០១២ ​នៅ​វេលាម៉ោង​៨​​​ព្រឹក​ថ្ងៃទី​៩ សីហា ២០១២ ​មន្ត្រី​នគរ​បាល​ទូទាំង​ខេត្ត​ព្រះ​សីហនុ មន្ត្រី​សាលា​ខេត្ត​ក៏​ដូច​ជា​ស្ថាប័ន​​មួយ​ចំនួន​​បាន​ចូលរួម​តាម​ដាន​​ស្តាប់​ការ​បក​ស្រាយ​របស់​សម្តេច​​

ប៉ូលិស​​ស្រុក​កៀន​​ស្វាយ​ឃាត់​ខ្លួន​បុរស​ម្នាក់​​ពាក់​ព័ន្ធ​​ករណី​ប្រទូស្ត​កេរ្តិ៍​ខ្មាស​កុមា​រី​អាយុ​៧​ឆ្នាំ​

Posted: 09 Aug 2012 01:25 AM PDT

សមត្ថ​កិច្ច​​ឃាត់​​ខ្លួន​ជនសង្ស័យ​
ខេត្ត​កណ្តាល​ ៖ បុរស​​ម្នាក់​ត្រូវ​​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ធំ សហ​ការ​ជា​មួយ​នគរ​បាល​ស្រុក​កៀន​ស្វាយ ​ចាប់​ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃទី​៧ សីហា ២០១២ ​នៅ​ចំណុច​ភូមិ​ ព្រែក​​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ ដោយ​យោង​​ទៅ​លើ​ពាក្យ​បណ្តឹង​របស់ម្តាយ​កុមារី​​​ម្នាក់​ដែល​​ប្តឹង​ចោទ​ប្រកាន់​ថា ​

អៀរ​ឡង់​ប្រឺ​មី​ញេ​លីក និង​ D​1​​ថ្ងៃ​នេះ Shelbourne​,Limerick​,Waterford ​មាន​ប្រវត្តិ​ល្អ​ជាង​គូ​ប្រកួត​របស់​ខ្លួន

Posted: 09 Aug 2012 01:25 AM PDT

កីឡាករក្រុម​Limerick កំពុង​ការពារ​បាល់ពី​កីឡាករ​ក្រុមShelboune
ការ​ប្រកួត​បាល់​ទាត់​​អៀ​រ​ឡង់​​​ប្រឺ​​មី​​ញ៉េ​​​លីក​និង​​ D1 នៅ​​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន​ 6​ប្រកួត​។​​ ក្រុម​ ​Bohemians, Shelboune, ​Waterford និង​ Limerick មាន​ប្រវត្តិ​ល្អ​ជាង​គូ​ប្រកួត​ ។

ចិន​បើក​​​សវនាការ​​​កាត់​ទោស​​​​​​ភរិយា​​​លោក​​បស៊ីឡៃ​

Posted: 09 Aug 2012 01:18 AM PDT

លោក​​​បស៊ីឡៃ​​​និង​ភរិយា​ ​
សវនាការ​​កាត់​ទោស​​​លោក​ស្រី​​ហ្គូ កៃឡៃ ភរិយា​លោក​​បស៊ីឡៃ​ ​ជាអ្នក​នយោ​បាយ​មាន​ឈ្មោះ​​​ល្បី​​ម្នាក់​​​បើក​​ធ្វើ​​​កាលពី​ថ្ងៃទី​​​៩​ សីហា​​ជា​​មួយ​​នឹង​​បាតុកម្ម​​២​នៅ​​ក្បែរ​​​តុលាការ​ ។ ជន​ជាតិ​ចិន​​​ជា​ច្រើន​​​ចាត់ទុក​ការ​​កាត់ទោស​ពីបទ​សម្លាប់​​​មនុស្ស​ប្រឆាំង​​លោក​ស្រី​​ហ្គូ​កៃឡៃ​​​ថា​ជា​​ផ្នែក​មួយ​​នៃយុទ្ធ​​នាការ​​​ប្រឆាំង​មហិច្ឆតា​​របស់​ស្វាមី​​លោក​ស្រី​​​ដែល​មាន​​សត្រូវ​​​ច្រើន​​ដោយ​​​បង្ហាញ​ថា រូប​លោក

ចលនា​មហា​ជន​ចូល​រួម​​កសាង​ប៉ុស្តិ៍​​ប្រជា​ការ​ពារ​បាន​ចំនួន​2

Posted: 09 Aug 2012 01:15 AM PDT

ចលនា​មហា​ជន​ចូល​រួម​​កសាង​ប៉ុស្តិ៍​​ប្រជា​ការ​ពារ​បាន​ចំនួន​2
ក្រុង​ប៉ោយ​ប៉ែត ៖​​ ​តាម​ការ​ផ្តល់​ព័ត៌​មាន​ពី​លោ​ក​អ៊ុំ សុផល អធិ​ការ​​នគរ​បាល​​ក្រុ​ងប៉ោយ​ប៉ែត​ នា​ព្រឹក​ថ្ងៃទី​៧ សីហា ឆ្នាំ​២០១២ ឱ្យ​ដឹង​​ថា ដោយ​​មាន​ការ​ចង្អុល​ណែ​នាំ​ពី​លោក​ឧត្ត​ម​សេនីយ៍ត្រី ខេង ស៊ុម ស្នង​ការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ឱ្យ​កម្លាំង​នគរ​បាល​ធ្វើ​យ៉ាង​ណា​ត្រូវ​ការ​ពារ​​សន្តិ​សុខ សណ្តាប់​ជូន​ប្រជា​ពលរដ្ឋ ដែល​ជា​អាជីក​រ​លក់​ដូរនៅ​ក្នុង​ផ្សារ​ ឬ​​​តំបន់​​​​ស្មុគ​ស្មាញ​

ហាង​ទំនិញ​មួយ​នៅ​ចិន​ ប្រើ​មាស​​​ក្រាល​ជាផ្លូវ​​ទម្ងន់​​200គីឡូក្រាម

Posted: 09 Aug 2012 01:05 AM PDT

ហាង​ទំនិញ​មួយ​នៅ​ចិន​ ប្រើ​មាស​​​ក្រាល​ជាផ្លូវ​​ទម្ងន់​​200គីឡូក្រាមទំនិញ​មួយ​នៅ​ចិន​ ប្រើ​មាស​​​ក្រាល​ជាផ្លូវ​​ទម្ងន់​​200គីឡូក្រាម
ទីភ្នាក់​ងារ​ព័ត៌មាន​​​ ស៊ីន​ហួ របស់​ចិន​ផ្សាយ​ថា ហាង​ទំនិញ​មួយក្នុង​ទីក្រុង​​អ៊ូហាន ប្រើ​មាស​​សន្លឹក​​ទម្ងន់​​​២០០​​គីឡូក្រាម​​​ ក្រាល​​ទុកនៅលើ​ទីធ្លា​​របស់​ហាង​ ដោយ​បង្កើត​​​​ជា​«ផ្លូវ​មាស​»​ដើម្បី​ប្រារព្ធ​ពិធី​គំរប់​ខួប​​នៃការ​បង្កើត​​ហាង​ ពីថ្ងៃទី​៣ដល់​ទី៦ ​សីហា​ ។ កាសែត​របស់​ចិន​​បញ្ជាក់​ថា នៅក្នុង​ហាង​ទំនិញ​​​​មួយក្នុង​ទីក្រុង​​ អ៊ូហាន មាន​«ផ្លូវ​​មាស»​ដោយ​ប្រើ​​​មាស​សន្លឹក​​​ ឬមាស​គីឡូ​ ក្រាល​​

សរសៃ​ប្រសាទ​​ផឹក​​ស្រា​ចង់​តែ​​ចង​.ក​​ 2ដង​​ជួយ​ទាន់​​លើក​ទី​​​3ស្លាប់​

Posted: 09 Aug 2012 01:00 AM PDT

សាក​សព​បុរស​រងគ្រោះ
ខេត្ត​ស្វាយ​រៀង​ ៖ បុរស​សរសៃប្រសាទ​​​ម្នាក់​​ឱ្យ​តែ​​ស្រវឹងស្រា​ចង់​តែ​ចង.ក​ ហើយ​​ប្រពន្ធ​កូន​ជួយ​បាន​២​ដងដែរ​​ តែ​លើក​ទី​៣​គ្មាន​អ្នក​ជួយ​ក៏​ចង​.ក​ស្លាប់​ទៅ ។​ បុរស​មា្ន​ក់​នេះឈ្មោះ​ចូ​ច សុផល​ អាយុ​៤៨​ឆាំ្ន​ បាន​ចង.ក​សម្លាប់​ខ្លួន​នៅ​នឹង​​ដើម​ស្វាយ ​ខាងត្បូង​ផ្ទះ​របស់​ខ្លួនចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ ​ស្ថិតក្នុងភូមិពោធិ៍​​វង្ស​ ឃុំ​ប្រ​សូត​ ស្រុក​សា្វ​យ​ទៀប កាលពី​វេលា​ម៉ោង​ប្រមាណ​​ជា​៥​​ព្រឹក

អត្ត​ព​លិ​ក​កា​មេ​រូន​7​នាក់​បាត់​ខ្លួន​ពី​ភូមិ​គ្រឹះ​​កី​ឡា​ក្នុង​ទី​ក្រុង​ដោយ​មិន​ដឹង​មូល​ហេតុ

Posted: 09 Aug 2012 12:46 AM PDT

យោង​តាម​ស្រ្តី​អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​រៀប​ចំ​ការ​ប្រ​កួត​អូ​ឡាំ​ពិក​ទី​ក្រុង​(LOCOG)​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ទី​៨​សី​ហា​ថា ប៉ូ​លិស​បាន​ជូន​ដំ​ណឹង​​ថា​ មាន​អត្ត​ពលិក​ជាតិ​កា​មេរូន​៧​នាក់​បាន​បាត់​ខ្លួន​ខណៈ​ការ​ប្រ​កួត​កំពុង​ដំ​ណើរ​ការ​។ ទោះ​ជា​យ៉ាង​ណា ទិដ្ឋា​ការ​​របស់​ពួក​​គេ​ទាំង​នោះ​នៅ​មិន​ទាន់​ផុត​កំណត់​ទេ ។​

Dell នាំ​យក​អំណោយ​ផ្តល់​​ជូន​សមា​គមអភិវឌ្ឍ​ន៍​គ្រួសារ​​ពលី​​និងកុមារ​កំព្រា​

Posted: 09 Aug 2012 12:45 AM PDT

Dell នាំ​យក​អំណោយ​ផ្តល់​​ជូន​សមា​គមអភិវឌ្ឍ​ន៍​គ្រួសារ​​ពលី​​និងកុមារ​កំព្រា​
រាជ​ធានីភ្នំពេញ​​ ៖ កាល​ពី​ថ្ងៃទី​៤​ សីហា ​កន្លង​មកនេះ ​លោក​ស្រី​Sadanan Yodpradoo ​ប្រធាន​ផ្នែក​លក់​របស់​ក្រុម​ហ៊ុន​Dell​​ប្រចាំ​តំបន់​ឥណ្ឌូ​ចិន​ បាន​នាំ​យក​អំណោយ​​​​មានអង្ករ​ មី ​ប្រេង​​ឆា ​ត្រីខ​​​ សម្ភារ​សិក្សា​ ​សរុប​ជា​ទឹក​ប្រាក់​ជាង​​មួយ​ពាន់​ដុល្លារ​អា​មេរិក​ទៅប្រគល់ជូន​សមាគម​អភិវឌ្ឍន៍​គ្រួសារ​​ពលី​និង​កុមារ​កំព្រា​ ​នៅ​ភូមិ​ដើម​គ ​សង្កាត់​ជ្រោយ​ចង្វា ​ខណ្ឌ​ឫស្សី​កែវ ​។ ​

លោក​ស្រី​​គ្លីន​តុន​​ឱ្យ​អាហ្វ្រិក​​​ខាងត្បូង​​ជួយ​​បញ្ចុះ​​​បញ្ចូល​​អុីរ៉ង់​

Posted: 09 Aug 2012 12:43 AM PDT

លោក​ស្រី​​ហ៊ីលឡារីគ្លីនតុន
រដ្ឋ​មន្ត្រី​​ការបរទេស​អាមេរិក​លោកស្រី​​ហុីលឡារីគ្លីនតុន​ បាន​អំពាវ​នាវ​​​កាលពី​ថ្ងៃទី​៨ សីហាដល់​អាហ្វ្រិក​​ខាង​ត្បូង​ឱ្យប្រើ​​ប្រាស់​​​​ឥទ្ធិ​ពល​​​​​កម្រ​​​​របស់​ខ្លួន​ដើម្បី​បញ្ចុះ​បញ្ចូល​​​អុីរ៉ង់​​ឱ្យ​បោះបង់​​​ចោល​​កម្ម​វិធី​នុយក្លេអ៊ែរ​​​​​ ។​​ក្នុង​​សុន្ទរកថា​​​មួយ​​ថ្លែង​នៅមុខ​​បណ្តា​​​និស្សិត​សាកល​វិទ្យា​​​ល័យ​ក្រុង​​កាប​ខាង​លិច​​លោក​ស្រី​​​គ្លីន​​តុន​​​​មាន​ប្រសាសន៍​​​ថា ក្នុង​​ឋានៈ​​​ជា​​ប្រទេស​ដំបូង​​​​គេ​បោះបង់​ចោល​​​ដោយ​ស្ម័គ្រ

លួចកង់បាន​សម្រេច​ជិះ​តាម​ផ្លូវ​ម្ចាស់​តាម​ទាន់​ក្របួច​​ប្រគល់​ឱ្យ​សមត្ថ​កិច្ច

Posted: 09 Aug 2012 12:30 AM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
​ខេត្តបន្ទាយមានជ័យ​​​ ៖ ​ជនសង្ស័យ​ម្នាក់​​ដែល​​ធ្វើសកម្មភាព​លួចកង់ ត្រូវ​​ម្ចាស​់​ដេញ​តាម​ចាប់​​បាន​និ​ង​​​នាំ​មក​ប្រគល់ឲ្យ​​​នគរ​បាល​ការិយា​ល័យ​​​ព្រហ្មទ​ណ្ឌ​កម្រិ​ត​ស្រាល​​ខេត្ត​ ​​រៀប​​ចំ​សំណុំ​​រឿង​តាមនីតិវិធី​ច្បាប់​បញ្ជូន​​ទៅសា​លា​ដំ​បូង​​ខេត្ត​​។ ​ការចាប់ឃាត់​ខ្លួន​នេះ​ធ្វើឡើង​កាលពី​​ព្រឹក​ថ្ងៃទី​៧ សីហា ​ឆ្នាំ២០១២ នៅ​លើផ្លូវជាតិ​លេខ៥ ​ត្រង់ចំណុច​ភូមិ​សា​លា​ដែង ​ឃុំប្ញស្សី​ក្រោក ​ស្រុក

របាយ​ការណ៍​មន្ទីរ​កសិ​កម្ម​ខេត្ត​ស្តី​ពីស្ថាន​ភាព​បង្ក​បង្កើន​ផល​សម្រាប់​​ទូទាំង​​ខេត្ត​កំពង់​​ស្ពឺ​

Posted: 09 Aug 2012 12:17 AM PDT

ខេត្ត​កំពង់​ស្ពឺ​ ៖ របាយ​ការណ៍​ស្តីអំពី​ស្ថាន​ភាព​បង្ក​បង្កើន​​ផល​ស្រូវ និង​ដំណាំ​​រដូវ​វស្សា​ឆ្នាំ​២០១២ ​របស់​មន្ទីរ​កសិ​កម្ម​ខេត្ត​ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​៦ សីហា ២០១២ ផែន​ការ​បង្ក​បង្កើន​​ផល​ស្រូវ​វស្សា​​សម្រាប់​ បណ្តា​ស្រុក​-ក្រុង​ទាំង​៨ ក្នុង​ខេត្ត​សម្រេច​ភ្ជួរ​រាស់ដី​​បាន​​​ផ្ទៃ​ដី​សរុប​ចំនួន​១៤.០៩៣​​ហិកតា ហើយ​

ជន​ជាតិ​ដើម​ភាគ​តិច​រួម​គ្នា​ប្រារព្ធ​ទិវា​អន្តរ​ជាតិ​ពិភព​លោក​ខួប​លើក​ទី​8

Posted: 09 Aug 2012 12:15 AM PDT

រាជធានី​ភ្នំពេញ ៖​​ ​យោង​តាមការ​​ប្រកាស​​​របស់​សមា​ជិក​សកម្ម​សិទ្ធិ​​ជន​ជាតិ​​ដើម​ភាគ​តិច​(អាយរ៉ាម) កាល​ពី​ថ្ងៃ​ទី​៦ សីហា បាន​ឱ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​​ទូ​ទាំង​ពិភព​លោក​នឹង​ប្រមូល​​ផ្តុំ​គ្នា​ប្រារព្ធ​ទិវា​ជន​ជាតិ​ដើម​ភាគ​តិច​អន្តរ​ជាតិ​​ពិភព​លោក​ ៩សីហា ​ដើម្បី​​​បង្ហាញ​គោល​ជំហរ​រួម​មួយ​លើក​កម្ពស់​​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ ពិសេស​ដើម្បី​ពង្រឹង​​បន្ថែម​ទៀត​នូវ​កិច្ច​

កូន​ភ្លោះ​3​របស់​សម្តេច​តេជោ ប្រសូត​​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​​កំពង់​ចាម

Posted: 09 Aug 2012 12:00 AM PDT

កូន​ភ្លោះ​3​របស់​សម្តេច​តេជោ
ខេត្ត​កំពង់​ចាម ៖​​ ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រ​​ីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី តែង​តែ​ផ្តល់​​​ព្រហ្ម​វិហារ​ធម៌​ដល់​កូន​ភ្លោះ​​៣​នៅ​គ្រប់​ទិស​ទី​​ក្នុង​ប្រទេស​កម្ពុជា ។ ជា​ថ្មី​ទៀត​​ស្ត្រី​ឈ្មោះ​សាំង សុដានី អាយុ​២៩​ឆ្នាំ រស់​នៅ​​ភូមិ​​ត្រពាំង​រាំង ឃុំ​សូ​សែន ស្រុក​ព្រៃ​ឈរ​ ដែល​មាន​ផ្ទៃ​ពោះ​ទើប​តែ​បាន​៧​ខែ​កន្លះ​ប៉ុណ្ណោះ ក៏​ឈឺ​ពោះ​សម្រាល​បាន​កូន

​ម៉ូតូធំ​ម៉ាក BAZA ​បុក​ជា​មួយ​​ស្មាស់​​ឆេះ​ទាំង​ព្រឹក​ត្រូវ​ប្រជា​ពល​រដ្ឋ​នាំ​​គ្នា​ពន្លត់​

Posted: 08 Aug 2012 11:54 PM PDT

សមត្ថ​កិច្ច​កំពុងធ្វើ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ម៉ាក​ BAZA មួយ​គ្រឿង​បាន​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​៩ សីហា ២០១២ ​នៅ​តាម​ផ្លូវ​លេខ​​៥៩៨ ស្ថិត​ក្នុង​ភូមិ​ទួល​គោក សង្កាត់​​ទួល​សង្កែ ​ខណ្ឌ​ឫស្សី​កែវ ​បន្ទាប់​ពី​​ជួប​គ្រោះថ្នាក់​ចរា​ចរណ៍​បុក​ជា​មួយ​​ម៉ូតូ​ម៉ាក​ស្មាស់​ ពណ៌​ខ្មៅ​មួយ​គ្រឿង​

មន្ត្រី​រាជ​ការ​ខណ្ឌ​មាន​​ជ័យ​នាំ​គ្នា​មើល​បំណក​ស្រាយ​បញ្ហា​ព្រំដែន​​របស់​សម្តេច​តេជោ​​តាម​​កញ្ចក់​ទូរទស្សន៍​ (វីដេអូ​ឃ្លីប)

Posted: 08 Aug 2012 11:50 PM PDT

រាជធានីភ្នំពេញ ៖ ​តាម​ការ​អំពាវ​នាវ​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន​​ នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​អំពាវនាវ​ដល់​ជន​រួម​ជាតិ​​ទាំង​អស់​​ឱ្យ​នាំ​គ្នា​​ចាំ​មើល​​ការ​បក​ស្រាយ​របស់​សម្តេច​​អំពី​​ចំណុច​​សារ​វ័ន្ត​ជាតិ​ដើម្បី​​​បំភ្លឺ​ទៅ​នឹង​ការ​រិះ​គន់​​របស់​ជន​​អគតិ​មួយ​ចំនួន ។

ថ្ងៃ​10​សីហា ដំណើរ​ការ​​សង្វៀន​បញ្ជល់​មាន់នៅ​​ព្រំដែន​​ទឹក​ខ្មែរ​-ឡាវ

Posted: 08 Aug 2012 11:45 PM PDT

សង្វៀន​បញ្ជល់​មាន់នៅ​​ព្រំដែន​​ទឹក​ខ្មែរ​-ឡាវ
ខេត្ត​ស្ទឹង​ត្រែង​ ៖​​ ​តាម​ព័ត៌​មាន​បាន​ឱ្យ​ដឹ​ង​ថា នា​ថ្ងៃទី​១០ សីហា ខាងមុខ​នេះ នឹង​មាន​បើក​​ដំណើរ​ការ​​ល្បែង​បញ្ជល់​មាន់​​ដែល​​សង្វៀន​​បញ្ជល់​​មាន់​នោះ​ត្រូវ​បាន​គេ​សាង​សង់​​​រួច​រាល់​អស់​ហើយ​​នៅ​ចំណុច​​ព្រំ​ដែន​​ទឹក​​លើ​ដី​មួយ​កន្លែង​​ក្បែរ​​ច្រក​ព្រំ​ដែន​ទឹក​កម្ពុជា​-ឡាវ ចម្ងាយ​​ពីទី​រួម​​ខេត្ត​ស្ទឹង​ត្រែង​ប្រហែល​៦០​គីឡូ​ម៉ែត្រ ។

​រថយន្ត​កាមរី​​ឆ្លាម​​បើក​រេ​ពេញ​ផ្លូវ​ទៅ​បុក​ម៉ូតូ​​វីវ៉ា​​ពណ៌​ខ្មៅ​​ឈប់​អែប​​ចិញ្ចើម​ផ្លូវ​

Posted: 08 Aug 2012 11:43 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរី​ឆ្លាម​​បើក​​រេ​ពេញ​ផ្លូវ​ក្នុង​ស្ថាន​ភាព​​ស្រវឹង​​ទៅ​បុក​ម៉ូតូ​ដែល​ឈប់​គេច​នៅ​ចិញ្ចើម​​ផ្លូវ​ បណ្តាល​ឱ្យ​ដួល​រង​​​​របួស​ធ្ងន់​ម្នាក់​ និង​​ស្រាល​២​នាក់ ​ចំណែក​រថយន្ត​​រត់​គេច​បាត់ ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​ កាល​ពី​​វេលា​ម៉ោង​១២​និង​២០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​៩ សីហា ​

បុរស​ម្នាក់​​​ជិះ​សង់​កូរ៉េ​​​បុក​តាក់​ស៊ី​​ម៉ែត​និង​​សេ​110​​ប៉ះ​​ហាយ​ឡែន​​ឌ័រ​​ដួលសន្លប់

Posted: 08 Aug 2012 11:30 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ​ ៖ ​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​​​​២ករណី​​​នៅកន្លែង​​​ផ្សេង​គ្នា​ បណ្តាលឱ្យ​​មនុស្ស​​ម្នាក់​ដួល​​​ម៉ូតូ​បោក​​ក្បាល​សន្លប់​​ស្តូក​​ត្រូវ​​បាន​បញ្ជូន​​ទៅកាន់​មន្ទីរពេទ្យ​​ ។ករណីទី​១ ​​បុរសម្នាក់​ជិះ​ម៉ូតូ​​សង់​កូរ៉េ​ ក្នុង​ល្បឿន​លឿន​ ជ្រុល​ទៅបុក​​​ចំពាក់កណ្តាល​​រថយន្ត​​​តាក់​ស៊ី​ម៉ែត​​​ដែលកំពុង​​បើក​បរ​ចេញ​ពី​សណ្ឋាគារ​​​​អាំង​​ទែរ​កង់​ទីណង់​តាល់ បណ្តាលឱ្យ​ដួល​​ច្រងាប់​ច្រងិល​​ម្នាក់​ឯង​ ​កាល​ពី​វេលាម៉ោង​

រថយន្ត​​​ PRIUS ​បុក​​ជាមួយ​​កូរ៉ូឡា​បាក់​​កាឡេ​​ក្រពឹត​​​​មួយចំហៀង

Posted: 08 Aug 2012 11:15 PM PDT

រថយន្ត​ត្រូវបាន​ខូច​ខាត
រាជ​ធានីភ្នំពេញ ៖ រថយន្ត​ម៉ាក​ PRIUS ​ពណ៌​ទឹក​ប្រាក់​ មួយគ្រឿង ​​បើក​បរដោយ​​បុរស​​ម្នាក់​បាន​​បើក​​ទៅបុក​​​​ជាមួយរថយន្ត​​​​កូរ៉ូឡា​​ ពណ៌ក្រហម ​មួយ​គ្រឿងទៀត ​​នៅចំណុច​​ផ្លូវ​កែង​​ បណ្តាល​​​​​ឱ្យ​រថយន្ត​កូរ៉ូឡា​​​បាក់​កាឡេ​ និង​ក្រពឹត​​មួ​ចំហៀង​​​ខាង​ឆ្វេង​​ហើយ​រថយន្ត​​​​ PRIUS ​​ព្យាយាម​​​​បើក​រត់​គេច​​ តែ​ត្រូវ​ប៉ូលិស​​​ល្បាត​​ប្រទះ​ឃើញ​​ កាលពី​វេលាម៉ោង​​​​​១០​និង​​៥០នាទី​យប់ ថ្ងៃទី​​៧ សីហា

សា​​រ៉ា​ប៉ូ​វ៉ា​ដក​ខ្លួន​ពី​ការ​ប្រកួត​វាយ​កូន​បាល់​នៅ​កា​ណា​ដា​បន្ទាប់​ពី​មាន​ជំងឺ

Posted: 08 Aug 2012 11:11 PM PDT

កីឡាការិនី​វាយ​កូន​បាល់​រុស្ស៊ី​ ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​
ក្រុម​អ្នក​រៀប​ចំ​ការ​ប្រ​កួត​បាន​ថ្លែង​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា កីឡាការិនី​វាយ​កូន​បាល់​លំ​ដាប់​ទី​២​ពិភព​លោក ​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​បាន​ដក​ខ្លួន​ពី​ការ​ប្រ​កួត​កម្ម​វិធី Canadian Openបន្ទាប់​ពី​ក្រពះ​ត្រូវ​ធ្វើ​ទុក្ខ​ដោយ​មេរោគ ។ លោក Eugene Lapierre​ ប្រ​ធាន​កម្ម​វិធី​ប្រ​កួត​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​របស់​ខ្លួន​ថា នាង​សារ៉ា​ប៉ូ​វ៉ា​ វ័យ​២៥​ឆ្នាំ​ បាន​ឆ្លង​មេរោគ​ក្នុង​អំ​ឡុង​ការ

កងទ័ព​​ស៊ីរី​​ធ្វើ​ឱ្យ​​ពួកឧទ្ទាម​​​រង​ការ​​បាត់​បង់​​ធ្ងន់​ធ្ងរ​​នៅក្រុង​​អាឡែប​

Posted: 08 Aug 2012 11:08 PM PDT

គ្រាប់​​​​​ផ្លោង​​​ធ្លាក់​ក្នុង​​​វិថី​មួយ​នៃក្រុង​​​អាឡែប​​​​​ 
ទូរទស្សន៍​​​រដ្ឋស៊ីរី​​​​អះអាង​ថា​ ​កងទ័ព​​​កាលពី​ថ្ងៃទី​៨​​សីហា​​បាន​វាយ​ប្រហារ​​លើ​ពួកឧទ្ទាម​​​ប្រដាប់​អាវុធ​​​នៅទីក្រុង​​​អាឡែប​​​​ភាគ​ខាង​ជើង​​​​​​ប្រទេស​ញ៉ាំង​ឱ្យ​​ពួក​នោះ​​រងការ​​​បាត់​​​​បង់​ធ្ងន់​ធ្ងរ​​​​ពិសេស​នៅ​​​សង្កាត់​សាឡា​ហ៊ុដ​ឌឺន ។​​ទូរទស្សន៍​នោះ​​​អះអាង​​ទៀត​ថា ​កងទ័ព​​រដ្ឋា​ភិបាល​​​បាន​ធ្វើ​ការ​វាយ​លុក​យ៉ាង​​​​ធំមួយ​ដើម្បី​​ដណ្តើម​​ត្រួត​ត្រា​​តំបន់​​​ទាំងឡាយ​​​​កាន់​កាប់​​ដោយ​​ពួកឧទ្ទាម​​​​​ហើយ​​​​កំចាត់​​ពួក​នោះ​

ព្យុះ​ ​HAIKUI ចុះ​ថយ​កម្លាំង​មក​ជា​ព្យុះ​​ត្រូពីកាល់​ខ្លាំង​​មួយ​

Posted: 08 Aug 2012 11:05 PM PDT

បង្គោល​​​ភ្លើង​ដួល​រលំ​​ដោយ​ព្យុះ​​​​ ​
មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​​​​​ទឹក​​ជំនន់​​និង​តស៊ូ​ប្រឆាំង​​គ្រោះ​​រាំងស្ងួត​​ខេត្ត​រាយការណ៍ថា​ ព្យុះទី​ហ្វុង ឈ្មោះ​ HAIKUI ​បាន​ចុះ​ថយ​​​​កម្លាំង​​មក​ជា​ព្យុះ​​​​ត្រូពីកាល់​​ខ្លាំងមួយ​កាលពី​​ថ្ងៃទី៨ សីហា​វេលា​ម៉ោង​​១៦​​​ម៉ោងក្នុង​ស្រុក​ក្នុង​ខេត្តហ្សេយ៉ាង​ភាគ​​ខាងកើត​ចិន ។​ ​ព្យុះ​ទីហ្វុង​ HAIKUI ​ដែល​​បោក​បក់​​មក​ដល់​​ខេត្ត​ហ្សេយ៉ាង កាលពី​ថ្ងៃទី​៨សីហា​​​ វេលា​ម៉ោង​៣​និង​២០នាទី​ទៀប​ភ្លឺ​បាន​ប៉ះ​​​​ពាល់​​​

លោក​ស្រី​​​ទីម៉ូ​ឆេនកូ និង​លោក​​​លូតសេន​​កូ​ហាម​ឈរឈ្មោះ​​បោះឆ្នោត​

Posted: 08 Aug 2012 11:02 PM PDT

លោក​​​ស្រី​​ទីម៉ូ​​​​ឆេន​កូ​​​​ ​
គណៈកម្មា​ធិការ​​បោះឆ្នោត​អ៊ុយក្រែន​​​បាន​សម្រេច​​កាលពី​ថ្ងៃទី​៨សីហា​ហាម​ឃាត់​មេ​ដឹកនាំ​​​ប្រឆាំង២រូប​​មិន​ឱ្យ​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​​​សភា​នាពេល​​​ខាង​មុខ​នេះ ។ អនុប្រធាន​​គណៈកម្មាធិការ​បោះឆ្នោត​លោក​ស្រី​ហ្សានណា​អ៊ូសេនកូ ឈ័រណាយ៉ា គូសបញ្ជាក់​ថា​ គណៈ​កម្មា​​ធិការ​​ពុំ​​​​មាន​ហេតុផល​​ណាមួយ​​​​ចុះ​​បេក្ខភាព​របស់​អតីត​​នាយករដ្ឋ​មន្ត្រី​​លោក​​​ស្រី​​អុីអ៊ូ​លីយ៉ា​ទីម៉ូ​ឆេន​កូ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!