Koh Santipheap Daily

Koh Santipheap Daily


រមណីយ​ដ្ឋាន​វត្ត​ភ្នំ​​និមិត្ត​រូប​​​​​​​​របស់រាជ​ធានី​​​​​​ភ្នំពេញ​ អ្នកទេស​​​ចរ​​មិន​ហ៊ាន​​​ចូល​​​កម្សាន្ត​​​នៅពេល​រាត្រី​

Posted: 07 Aug 2012 12:37 AM PDT

ទិដ្ឋ​ភាព​នៅ​រមណីយដ្ឋាន​​វត្ត​ភ្នំ
រាជ​ធានីភ្នំពេញ​​​ ៖ ​​ព្រលប់​​​​​មក​ដល់​​​ទុក​​​​​ឱ្យ​​​រមណីយ​​ដ្ឋាន​​​​​វត្ត​​ភ្នំ​​​និ​មិត្ត​រូប​​​នៃ​រាជ​ធានី​ភ្នំពេញ​​​ ស្ថិត​ក្នុង​​​​ភាព​ស្ងប់​ស្ងាត់​​​ ។​ ស្ត្រី​​​រក​ស៊ី​​ផ្លូវ​ភេទ​​ ជន​​អនាថា ​និង​ក្មេង​​ទំនើង​​ ព្រមទាំង​​​ពុំ​​​មាន​​​​ភ្លើង​​​ភ្លឺ​​​ច្បាស់​​ ធ្វើ​ឱ្យ​​​អ្នក​ទេស​ចរ​​​ពុំ​ហ៊ាន​​​​ចូល​កម្សាន្ត​​​​ទី​នោះ​ទេ​ ។​​​​​វត្ត​ភ្នំ​​​ជា​និមិត្ត​រូប​​​នៃ​រាជ​ធានី​ ជា​​រម​ណីយដ្ឋា​ន​​ និង​ជា​​អារាម​​ពុទ្ធ​​​សាសនា​​ ពុំ​គួរ​​​ជា​កន្លែង​​​​ភ័យ​ខ្លាច​​ទេ ​គឺ​គួរ​តែ​​គេ​អា​​ច​ចូល​កម្សាន្ត​​​​គ្រប់​ពេល​​វេលា​​

ទុក​ម៉ូតូ​មុខ​វិហារ​ចូល​ថ្វាយ​បង្គំ​ព្រះ ចោរ​ឆ្កឹះ​សោ​លួច​អ្នក​ក្បែរ​ខាង​ទាន់​ស្រែក​​ឆោឡោ​

Posted: 07 Aug 2012 12:36 AM PDT

ជនសង្ស័យ​ដែល​​សមត្ថកិច្ច​​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​​ចាប់​ខ្លួន​កាល​ពីវេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃទី​៦ ​សីហា ២០១២ ខណៈពេល​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​ធុន​សេ១០០ កូរ៉េ ពណ៌​ក្រហម ​មួយ​គ្រឿង​ដែល​​ម្ចាស់​​ចត​ទុក​មុខ​វិហារ​អ៊ិស្លាម​មុខ​ដាច់​ ​ចូល​ទៅថ្វាយ​បង្គំ​ព្រះ​នៅ​​តាម​​ផ្លូវ​​ទន្លេ​សាប​ ស្ថិត​ក្នុង​ភូមិ

ចាប់​ខ្លួន​ប្រពន្ធ​ប្រមឹក​​ស្រា​ចាក់​ប្តី​​​ដោយ​កាំបិត​​រងរបួស​ធ្ងន់​​

Posted: 07 Aug 2012 12:30 AM PDT

ជន​រងគ្រោះ​កំពុង​​​​ត្រូវ​បាន​ជួយ​សង្គ្រោះ
ខេត្ត​​កណ្តាល​​ ៖ ​បុរសម្នាក់​​បាន​រង​របួស​ជាទម្ងន់​និង​ត្រូវ​បានបញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ដើម្បីសង្គ្រោះ​បន្ទាន់ ​បន្ទាប់​ពី​​ត្រូវ​ប្រពន្ធ​ដែល​ស្រវឹងចាក់​នឹង​កាំបិត​ចិតបន្លែ​ចុង​ស្រួច​ចំទ្រូង​ខាងឆ្វេង​ ។ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើងកាលពី​វេលាម៉ោង​១១​ព្រឹកថ្ងៃទី៥ សីហា នៅរោង​ស្នាក់​នៅ​ក្នុងក្រុមហ៊ុន​ប្រាយ​វ៉េហ្វើនីឈ័រ​ដែល​មាន​ទីតាំងស្ថិត​ក្នុង​ភូមិទឹកជា​ ឃុំពើក​​ ស្រុក​អង្គស្នួល

​រថយន្ត​ហាយ​ឡែន​​ឌ័រ​កៀរ​គ្នា​​ជា​មួយ​ម៉ូតូ​​ឌ្រីម​សេ​១១០ ​ស៊េរី​២០១២ ​ឈ្លោះ​ប្រកែក​​គ្នា​បែក​ផ្សែង​

Posted: 07 Aug 2012 12:28 AM PDT

ម៉ូតូ​ជន​រងគ្រោះ​
រាជធានីភ្នំពេញ ៖ ​យុវជ​​ន​ម្នាក់​​រយះ​ដៃ​ខាង​ឆ្វេង​ ខណៈ​​ពេល​ជិះ​ម៉ូតូ​បត់​ឆ្វេង​ទាក់​ឈ្នាន់​​ម៉ូតូ​ជា​មួយ​កង់​រថយន្ត​រយះ​ផ្ទុះ​កង់​​មុខ​ខាង​ឆ្វេង​ បណ្តាល​ឱ្យ​ម៉ូតូ​​ដួល​រង​របួស ​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​​ថ្ងៃទី​៦ សីហា លើ​​កំណាត់​ផ្លូវ​លេខ​២៧១ ​មុខ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត ​ក្នុង​សង្កាត់​ទំនប់​ទឹក​

បេក្ខនារីរាជធានីភ្នំពេញ​ក្លាយជាតារាចម្រៀងឯក The IDOL បេះដូងខ្មែរ

Posted: 07 Aug 2012 12:27 AM PDT

អ្នកស្រី ប៊ូ​យ ចាន់​សុធា នាយិកា​ការិយាល័យ​ក្រុមហ៊ុន​ប្រគល់​ពានរង្វាន់​ជូន​ជ័យ​លា​ភី
​​រាជ​ធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​ឆ្លងកាត់​នូវ​វគ្គ​ជម្រុះ​ប្រកួតប្រជែង​បង្ហាញ​សមត្ថភាព​លើ​គ្រប់​វិញ្ញាសា​​នៃ​ប្រភេទ​បទចម្រៀង​ចំនួន​៩​ស​ប្ដា​ហ៍ នៅ​រាត្រី​ថ្ងៃទី​២៧​ ខែកក្កដា ​កន្លង​ទៅ​នេះ​​ កម្ម​វិធី​​ប្រកួត​តារាចម្រៀង​​ឯក THE IDOL បេះដូង​ខ្មែរ ​រក​ឃើញ​អ្នក​ទទួល​ជ័យ​លា​ភី​ហើយ​ គឺ​បាន ទៅ​លើ​ THE IDOL I​៤ កែវ​ សុ​បញ្ញា​​ ដែល​ជា​បេ​ក្ខ​នារី THE IDOL នៅ​​រាជធានី​ភ្នំពេញ​។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៧ សីហា ២០១២

Posted: 07 Aug 2012 12:15 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០៧ សីហា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

ប្រើ​ចង្អុល​ដៃ​​បៀត​បៀន​កេរ្តិ៍​ខ្មាស​​ក្មេង​ស្រី​អាយុ​9​ឆ្នាំរហូត​ដល់​សន្លប់​​ត្រូវ​ចាប់​ខ្លួន​

Posted: 07 Aug 2012 12:15 AM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
ខេត្ត​​បាត់​ដំបង ៖​​ ​យុវ​ជន​ម្នាក់បាន​​​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន ក្រោយ​ពី​សង្ស័យ​​ថា បាន​បៀត​បៀន​កេរ្តិ៍​ខ្មាស​​ក្មេង​ស្រី​អាយុ​៩​ឆ្នាំម្នាក់​រហូត​ដល់​សន្លប់ កាល​ពី​វេលា​ថ្ងៃ​ត្រង់​​ថ្ងៃទី​៣ សីហា ​នៅ​​ក្នុង​ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ដោយ​ប្រើ​ម្រាម​ដៃ​​ ។មន្ត្រី​នគរ​បាល​ការិយា​ល័យព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​​ខេត្ត​ បាន​ឱ្យ​ដឹង​ថា ​យុវ​ជន​ម្នាក់​នេះ​​​ឈ្មោះ​ងឿន ភន អាយុ​២៤​ឆ្នាំ នៅ​​ឃុំជ្រៃ​សីមា ហើយ​ការ​​

លោក​សៅ រ៉ានី ​​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​​​​នៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​​ពីជម្លោះ​ផ្ទៃ​ក្នុង​បក្ស

Posted: 07 Aug 2012 12:05 AM PDT

លោក​សៅ រ៉ានី ធ្វើ​សន្និសីទ​កាសែត
រាជ​​ធានី​ភ្នំពេញ​ ៖ ​ អគ្គ​លេ​ខា​ធិ​ការ​គ​ណ​​បក្ស នរោ​ត្តម រណ​ប្ញទ្ធិ លោក​សៅ ​រ៉ានី ​នៅ​​ព្រឹក​​ថ្ងៃ​ទី៧  សីហានេះ បានចូលខ្លួនឆ្លើយ​បំភ្លឺ​ចំពោះ​មុខចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ​ជុំវិញជម្លោះផ្ទៃក្នុងគណបក្សនរោត្តម រណប្ញទ្ធិ។​ការចូលខ្លួន​ទៅឆ្លើយ​បំភ្លឺ​របស់លោក សៅ រ៉ានី នាពេលនេះធ្វើឡើងនៅបន្ទាប់ពីចៅ​ក្រម​សាលាដំបូងរាជធានីភ្នំពេញ លោកស្រីចំាង ស៊ីណាត កាល​

សព​បុរស​ម្នាក់​​អណ្តែត​ទឹក​អូរក្រោយ​ពី​បាត់​ខ្លួន​​អស់រយៈ​ពេល​3ថ្ងៃ

Posted: 07 Aug 2012 12:00 AM PDT

សាក​សព​ជនរងគ្រោះ
ខេត្ត​ប៉ៃ​លិន ៖​​ ​សព​បុរស​ម្នាក់​​​ត្រូវ​​បាន​​គេ​ប្រទះ​ឃើញ​​អណ្តែត​ទឹក​អូរ​ខាង​ក្រោម​ស្ពាន​ថ្ម​ថ្មី (ហៅស្ពាន​តារៀប) ចម្ងាយ​ប្រហែល​៤០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​​​ចម្ការ​កាហ្វេ សង្កាត់​ទួល​ល្វា ក្រុង​ប៉ៃលិន កាល​ពី​វេលា​ម៉ោង​​៦ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣ សីហា បន្ទាប់​ពី​​បាន​បាត់​ខ្លួន​ចំនួន​៣​ថ្ងៃ​​មកហើយ ។ សពបុរស​នេះ​ឈ្មោះជួន ជឺន អាយុ​៥១​ឆ្នាំ ជា​កសិករ​​ រស់​នៅ​ភូមិ​បហ៊ុយជើង សង្កាត់​បយ៉ា​

ធនាគារ​កណ្តាល​​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ទិញ​មាស​16តោន​

Posted: 06 Aug 2012 11:59 PM PDT

ធនាគារ​កណ្តាល​​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ទិញ​មាស​16តោន​
ធនាគារ​​កណ្តាល​​កូរ៉េ​​ខាង​ត្បូង ​បាន​ទិញ​មាស​ចំនួន​​​១៦​តោន​​នៅ​ក្នុង​​ខែ​កក្កដា​​​ ដែល​ជា​ការ​ទិញ​មាស​លើក​ទី​​២​របស់​ខ្លួន​​មិន​ដល់ ​មួ​យ​ឆ្នាំ​ផង​ ។​ ធនាគារ​ធ្វើ​ដូ​ច្នេះ​ ក្នុង​គោល​​បំណង​កាន់​កាប់​មាស​​​ឱ្យ​បាន​​៧០,៤​តោន​​ និង​ដើម្បី​ធ្វើ​​ពិ​​​ពិធ​កម្ម​​​​ធន​បម្រុង​​បរ​ទេស​របស់​ខ្លួន​ ។​

ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេ​រិក និង​នាវា USNS ប្រគល់​អំណោយ​​ជា​របស់​ក្មេង​លេង​

Posted: 06 Aug 2012 11:56 PM PDT

រាជធានីភ្នំពេញ ៖ ​យោង​តាម​​សេចក្តី​​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៦ សីហា ២០១២ ​ឱ្យ​​កោះ​​សន្តិ​ភាព​​ដឹង​​ថា នៅ​ថ្ងៃ​ទី​៧ សីហា ២០១២ ​វេលា​ម៉ោង​១​រសៀល​ ​លោក William E.Todd ឯក​អគ្គ​រដ្ឋ​ទូត​សហ​​រដ្ឋ​អាមេ​រិក​ប្រចាំ​​នៅកម្ពុជា ​នឹង​ធ្វើ​ជា​អធិបតី

ឃាត់​ខ្លួន​​ពាណិជ្ជ​ករ​ម្នាក់​បញ្ជូន​ទៅ​តុលា​ការ​រឿងរំ​លោភ​​សេចក្តី​ទុក​ចិត្ត​

Posted: 06 Aug 2012 11:45 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
រាជធានី​ភ្នំពេញ ៖​​ កាល​ពី​ថ្ងៃទី៣ សីហា នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រា​ជ​ធា​នី​ភ្នំពេញ បាន​ឃាត់​ខ្លួន​​ពាណិជ្ជ​ករ​ខ្មែរ​ម្នាក់​​បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដោយ​​ជាប់​ពាក់​​​ព័ន្ធ​ពី​បទ​រំ​លោភ​លើ​សេចក្តី​ទុក​ចិត្ត​ (ឆបោក​ប្រាក់​អ្នក​ដទៃ) ។ ជន​ជាប់​ពាក់​ព័ន្ធ​ករណី​ខាង​​លើ​នេះ ឈ្មោះ​​ទ្រី​ រតនៈ​ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទី​លំ​នៅ​ផ្ទះលេខ​៩៧ ផ្លូវ​លេខ​​២៧៨ សង្កាត់​អូឡាំ​ពិក ខណ្ឌ

ផឹក​ស៊ី​​ខឹង និង​មិត្ត​ភក្តិ​​មិន​ជួយ​ចេញ​លុយ​កើត​ហិង្សា​វាយ​កាប់​ចាក់​គ្នា​​ផ្អើល​ក្នុង​ខារ៉ា​អូខេ

Posted: 06 Aug 2012 11:39 PM PDT

ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ក្រុង​ប៉ោយប៉ែត​ ៖ ជន​សង្ស័យ​​ចំនួន​៣​នាក់ ​ដែល​វាយ​គ្នា​ និង​បំផ្លិច​បំផ្លាញ​​​ទ្រព្យ​សម្បត្តិ​​នៅ​ក្នុង​ហាង​ខារ៉ា​អូខេ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែត ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ត្រូវ​បាន​​សមត្ថ​កិច្ច​​​ប៉េអឹម​​ចាប់​​ឃាត់​​ខ្លួន​កាល​ពី​​វេលា​ម៉ោង​​១០​និង​៣០​នាទី​យប់​ថ្ងៃទី​៥

គីប​ផ្ទុះ470​​​ និង​ម្សៅ​​​ទម្ងន់​​50គី​ឡូ​​ក្រាម​រក​ឃើញ​វិញ​​​ រួម​ទាំង​​​ជន​ល្មើស​​​2នាក់​​

Posted: 06 Aug 2012 11:30 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន និង​វត្ថុតាង
ខេត្ត​​កំពង់​ស្ពឺ​ ៖ ឆ្នួន​​ផ្ទុះ​​សម្រាប់​បំ​ផ្ទុះ​​ថ្ម​ភ្នំ​​ត្រូវ​បាន​​រក​ឃើញ​​វិញ​នៅ​រសៀល​​​​ថ្ងៃទី​​៣ សី​ហា ​ក្រោយ​ពី​ជន​​សង្ស័យ​​បាន​គាស់​ទ្វា​រ​​ឃ្លាំង​​​២​ជាន់​​លួច​យក​​​កាល​ពី​យប់​​​ថ្ងៃ​ទី​​២ សីហា ​កន្លង​​ទៅនៅ រោង​ចក្រ​​កិន​ថ្ម​ ក្រុម​ហ៊ុន​​អោ​​​ធី​​ ក្នុង​ភូមិ​​ត្រពាំង​​​អត់​ទឹក ​ឃុំ​​​គិរី​​វ័ន្ត​ ស្រុក​ភ្នំស្រួច ។ ​ទោះប​ី​ជា​បែប​​ណា​​​​ក្រៅពី​​បាត់​​ ក៏​ត្រូវ​​បាន​ចាប់​ខ្លួន​​​ជន​សង្ស័យ​​២នាក់​​ និង​ប្រមូល​​​មក​វិញ​នូវ​​ម្សៅ​​​ផ្ទុះ​​AN.FO ចំនួន​​២​

អាមេ​រិក​ចាប់​អារម្មណ៍​​៤​ចំណុច និង​ប្តេជ្ញា​​ពង្រឹង​ទំនាក់​​ទំនង​​កាន់​តែ​ខ្លាំង​​ជា​មួយ​កម្ពុជា​

Posted: 06 Aug 2012 11:15 PM PDT

ទិដ្ឋ​ភាព​ក្នុង​​ពិធី​ជំនួប​ពិភាក្សា​​ការ​ងារ​​
រាជធានីភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​​ការ​ងារ​​ជា​​មួយ​លោក​បណ្ឌិត​សភា​ចារ្យ​ សុខ អាន ​ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​​ទទួល​បន្ទុក​​ទី​ស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​នា​រសៀល​ថ្ងៃទី​​៦ សីហា ​២០១២ ​នៅ​ទី​ស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​​ លោក William E.Todd ឯក​អគ្គ​រដ្ឋ​ទូត​​វិសាមញ្ញ និង​ពេញ​សមត្ថ​ភាព​នៃ​សហ​រដ្ឋ​អាមេរិក​

បដិសេធ​ដាច់​អ​​ហង្ការ​​​ឈ្មោះ​ថូ ​ប្រសិទ្ធ​ ​មិន​មែន​​ជាមន្ត្រី​​នគរ​បាល​​ប៉ុស្តិ៍​ទំនប់​ទឹកទេ​​

Posted: 06 Aug 2012 11:15 PM PDT

រាជ​ធានីភ្នំពេញ​​ ៖ បន្ទាប់ពីកោះ​សន្តិ​ភាព​បាន​ចុះផ្សាយ​អត្ថ​​បទ​មួយមាន​ចំណងជើង​ថា«​​មន្ត្រីប៉ូលិស​សង្កាត់ទំនប់​ទឹក ​និង​បក្ស​ពួកជួញ​ដូរ​ថ្នាំញៀន​ត្រូវបានចាប់​ខ្លួន»​ ​ចេញផ្សាយ​​​ថ្ងៃ​ទី៤​-​៥ ​សីហា ឆ្នាំ​២០១២ ​លោក ឡូយ សារឿន ​ចៅសង្កាត់​ទំនប់ទឹក ​និងលោក​អនុសេនីយ៍​ទោ​ម៉ី ​ប៊ុនរិន ​នាយ​​ប៉ុស្តិ៍​​នគរ​បាល​​រដ្ឋ​បាល​​ទំនប់ទឹក​ព្រមទាំង​មន្រ្តីនគរ​បាលប៉ុស្តិ៍​ទាំង​អស់ ​​បានធ្វើ​ការ​​​

សម្ពោធ​បើក​ដំណើរ​ការ​ធនា​គារ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​សាខា​ទី​៥​

Posted: 06 Aug 2012 11:09 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធី​​​បើក​សម្ពោធ​ធ​នា​គារ FTB
ខេត្ត​សៀមរាប​ ៖ ​ក្នុង​ក្រប​ខណ្ឌ​​បម្រើ​សេវា​ជូន​អតិថិ​ជន​​ធនា​គារ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​សាខា​ទី​៥ ​ខេត្ត​សៀមរាប ​មាន​ទីតាំង​នៅ​តំបន់​ប្រជុំ​ជន​ផ្សារ​ចាស់​ស្ថិត​ក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ​ត្រូវ​បាន​ប្រារព្ធ​​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវការ​កាល​ពី​ព្រឹក​ថ្ងៃទី​៣ សីហា

ពល​រដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​ឃាត​ករ​សម្លាប់​នៅដី​​ថៃ​​ ​និង​ម្នាក់​ទៀត​ត្រូវ​តម្រួត​ថៃ​ចាប់​ខ្លួន​

Posted: 06 Aug 2012 11:00 PM PDT

[Enter Caption]
ខេត្តបន្ទាយ​មាន​ជ័យ​​ ៖ ពលករ​ខ្មែរ​ម្នាក់​បាន​ត្រូវ​​ឃាតករ​ជាពល​ករ​ខ្មែរ​ដូចគ្នា​អារ​.ក ​សម្លាប់​​យ៉ាងព្រៃ​ផ្សៃ​​ ​​កាលពី​វេលា​ម៉ោង​១១​យប់​​ថ្ងៃទី​២ ​សីហា ​នៅភូមិ​ណង​វែង ​ឃុំ​គោក​ធ្យូង ​ស្រុក​គោក​ធ្យូង ​ខេត្តស្រះ​កែវ​ ​ប្រទេស​ថៃ ​និងបុរស​ម្នាក់​ទៀត​ត្រូវ​បាន​តម្រួត​​​​ថៃ ​ចាប់​ឃាត់​ខ្លួន​នៅ​វេលាម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ សីហា ​នៅ​ក្នុង​​ភូមិ​សាស្ត្រ​ ​ស្រុក​តាប​​ប្រា​​​យ៉ា ​ខេត្ត​ស្រះ​កែវ ​រួម​ទាំង​ម៉ូតូ

រថយន្ត​មិន​ស្គាល់​ម៉ាក​​បើក​បុក​រនាំង​ដែក​ចែក​ផ្លូវ​បាក់​អស់​៥​ផ្ទាំង​

Posted: 06 Aug 2012 10:54 PM PDT

រនាំង​ដែក​ដែល​​ត្រូវ​រថយន្ត​បុក​បាក់​
រាជធានីភ្នំពេញ ៖ រថយន្ត​​មិន​ស្គាល់​ម៉ាក​​មួយ​គ្រឿងបើក​បុក​រនាំង​ដែក​​ចែក​ផ្លូវ​បាក់​អស់​៥​ផ្ទាំង​​ដួល​រាប​ ហើយ​រថយន្ត​​បើក​រត់​គេច​​បាត់​​ដោយ​សុវត្ថិ​ភាព ​កាល​ពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​៦ សីហា ​២០១២ ​​តាម​មហា​វិថី​​សហ​ព័ន្ធ​​រុស្ស៊ី ក្នុង​សង្កាត់​​មិត្តភាព ខណ្ឌ​៧​មករា ។

ខុទ្ទ​កាល័យ​​សម្តេច​ប្រធាន​​ព្រឹទ្ធ​សភា​​ប្រកាស​បដិ​សេធ​​ដំណឹង​មរណ​ភាព​​សម្តេច ជា ស៊ីម ​និង​ផ្ត​ន្ទា​ទោស​​អ្នក​បំពុល​​បរិ​យា​កាស​

Posted: 06 Aug 2012 10:54 PM PDT

សម្តេច​ប្រធាន​ព្រឹទ្ធ​សភា​ ជា ស៊ីម
រាជធានីភ្នំពេញ ៖ ​ប្រធាន​ខុទ្ទ​កាល័យ​​សម្តេច​អគ្គ​​មហា​ធម្ម​ពោធិ​សាល​ ជា ស៊ីម ​ប្រធាន​ព្រឹទ្ធ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ បាន​ចេញ​សេច​ក្តី​​ប្រកាស​បដិ​សេធ​​ពាក្យ​ចរចា​អារាម​​ និង​ពាក្យ​បំផុស​បំផុល​អសុរោះ​ថា សម្តេច​ជា ស៊ីម ​ទទួល​មរណ​ភាព​នោះ គឺ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ ​ហើយ​ប្រកាស​ផ្តន្ទា​

ពល​រដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​ឃាត​ករ​សម្លាប់​នៅដី​​ថៃ​​ ​និង​ម្នាក់​ទៀត​ត្រូវ​តម្រួត​ថៃ​ចាប់​ខ្លួន​

Posted: 06 Aug 2012 09:15 PM PDT

ខេត្តបន្ទាយ​មាន​ជ័យ​​ ៖ ពលករ​ខ្មែរ​ម្នាក់​បាន​ត្រូវ​​ឃាតករ​ជាពល​ករ​ខ្មែរ​ដូចគ្នា​អារ​.ក ​សម្លាប់​​យ៉ាងព្រៃ​ផ្សៃ​​ ​​កាលពី​វេលា​ម៉ោង​១១​យប់​​ថ្ងៃទី​២ ​សីហា ​នៅភូមិ​ណង​វែង ​ឃុំ​គោក​ធ្យូង ​ស្រុក​គោក​ធ្យូង ​ខេត្តស្រះ​កែវ​ ​ប្រទេស​ថៃ ​និងបុរស​ម្នាក់ទៀត​ត្រូវ​បាន​តម្រួត​​​​ថៃ ​ចាប់​ឃាត់​ខ្លួន​នៅ​វេលាម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ សីហា ​នៅ​ក្នុង​​ភូមិ​សាស្ត្រ​ ​ស្រុក​តាប​​ប្រា​​​យ៉ា ​ខេត្ត​ស្រះ​កែវ ​រួម​ទាំង​ម៉ូតូ​

ឃ្វាល​គោ​រើស​គ្រាប់​សល់ពី​សង្គ្រាម​គប់លេង​​ផ្ទុះ​ស្លាប់ម្នាក់​​ របួស​3នាក់​នៅ​ស្រុក​ភ្នំ​ស្រួច​

Posted: 06 Aug 2012 09:00 PM PDT

ខេត្តកំពង់​ស្ពឺ​​​ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​បាន​ស្លាប់​ ​និង​កុមារ​៣នាក់​រងរបួស​ធ្ងន់​និង​ស្រាល​​​និង​ត្រូវ​បាន​បញ្ជូន​ទៅសង្គ្រោះ​នៅក្នុង​គ្លីនិក​ឯក​ជន​មួយ​ភ្លាម​ៗ​ ​​ក្រោយ​ពីមាន​​ហេតុ​​ការណ៍​​ផ្ទុះ​គ្រាប់​មួយ​​ កាល​ពីវេលា​ម៉ោង​​២និង​៤៥​នាទី​រសៀល​​ថ្ងៃទី​៣ ​សីហា ​ដី​ចម្ការ​​ក្បែរ​​​ក្រុម​ហ៊ុន​ម៉ូហ៊ី​បា​ ​ស្ថិត​ក្នុងភូមិ​​ក្រាំង​ ឃុំ​មហាសាំង​ ស្រុក​ភ្នំស្រួច​​ ។

ក្រុម​ហ៊ុន​​ប្រមូល​សំរាម​​​ទទួល​​រង​ការ​រិះ​​​គន់​​ពី​​​បញ្ហា​​​សំរាម​​គរ​ដូច​​ភ្នំ​ស្អុយ​​ពេញ​ផ្សារ​​

Posted: 06 Aug 2012 08:45 PM PDT

​​​សំរាម​​គរ​ដូច​​ភ្នំ​ស្អុយ​​ពេញ​ផ្សារ​​
ខេត្ត​កំពង់​ធំ​​ ៖ ​អាជ្ញាធរ​ក្រុង​​ស្ទឹង​សែន​ កំពុង​​ត្រូវ​បាន​​ប្រជា​ពល​រដ្ឋ​​​​​ចោទ​ថា​​​មិន​អើ​ពើ​​ពី​បញ្ហា​​គំនរ​​សំរាម​ដ៏​ស្អុយគគ្រុក​ ថែម​ទាំង​មាន​ដង្កូវ​ចោះ​ទៀត​ផង​​​នៅ​ក្នុង​ផ្សា​ទាំង២​​ក្នុង​ក្រុង គឺ​ផ្សា​រស្ទឹង​សែន​(​ហៅ​ផ្សា​រ​ចាស់​)​ ​និង​ផ្សារ​កំពង់​ធំ​ថ្មី​ ។ ផ្សារ​​ស្ទឹង​​សែន​​ ស្ថិត​​ក្នុង​​ភូមិ​ស្ទឹង​សែន ​សង្កាត់​​កំពង់​ក្របៅ​ ក្រុង​ស្ទឹង​សែន​ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហា​សេនា​បតី​​តេ​ជោ​ ហ៊ុន ​សែន​ ​ពេល​

ជិះ​ម៉ូតូ​​​បុក​អ្នក​ថ្មើ​រ​ជើង​ដួល​បាក់​​​.កស្លាប់​​ ឯអ្នកដើរ​បាក់​ជើង​ម្ខាង

Posted: 06 Aug 2012 08:30 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តបន្ទាយ​មានជ័យ​​​ ៖ ​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​មួយ​បាន​កើតឡើង​​ដោយ​សារ​​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​អ្នក​ដើរ​​ពីក្រោយ​ដួល​​​ស្លាប់​ខ្លួន​ឯង​ នៅ​នឹង​កន្លែង​កើត​ហេតុ​​ ចំណែក​អ្នកដើរ​​របួស​បាក់ជើង​ម្ខាង​ ត្រូវ​​​បាន​គេ​នាំ​យក​ទៅ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​​ខេត្ត​​បាត់​ដំបង​ កាល​ពី​វេលាម៉ោង​​៨និង​៣០​នាទី​​​យប់​​ថ្ងៃទី​​៤ សីហា​ លើ​កំណាត់ផ្លូវ​ជាតិលេខ​៥៩​ ស្ថិត​ក្នុង​ភូមិក្បាល​​ទំនប់​ ឃុំ​​អូរ​សំព័រ ស្រុក​

ជន​សង្ស័យ​​លួ​ច​គោ​2​​​នាក់​​ត្រូវ​ប៉ូលិស​​ចាប់​ខ្លួន​​បញ្ជូ​ន​​ទៅ​សាលា​ដំបូង​​ខេត្ត​​

Posted: 06 Aug 2012 08:15 PM PDT

ជន​ល្មើស​​លួច​គោ​ត្រូវបានចាប់​ខ្លួន
ខេត្ត​តា​កែវ​ ៖ ​ជន​សង្ស័យ​​លួច​គោ​​​២នាក់​​ក្នុង​ចំណោម​​បក្ស​ពួក​​​៣​នាក់​ បានត្រូវ​​ប៉ូលិស​​ស្រុក​​ព្រៃ​កប្បាស​​ចាប់​ឃាត់​ខ្លួន​​រួច​បញ្ជូន​​មក​ស្នង​ការ​ដ្ឋាន​​ខេត្ត​ដើម្បី​​ចាត់​ការ​​បន្ត​ ។ ជន​ទាំង​​​ទាំង​​​២​​​នាក់​​​​នេះ​ជាប់​ចោទ​​ធ្វើ​សកម្ម​ភាព​​​បំពុល​​ឆ្កែ​ និង​​លួច​​យក​មេ​​គោ​​ចំនួន​​​២​ក្បាល​ តែ​​ត្រូវ​អស់​លក្ខណ៍​ ខណៈ​ពេល​ប៉ុន​ប៉ង​​លួច​គោ​​មួយក្បាល​​​ទៀត​ ​ហើយ​​​ត្រូវ​​ម្ចាស់​​​ឃើញ​ទាន់​​​​ក៏​​ស្រែក​​ឆោ​ឡោ​​​ឡើង​ ។

ម៉ូតូ​គុប​​ មួយគ្រឿង​បុក​ធុង​​សំរាម​របួស​ធ្ងន់ម្នាក់ ឯមួយគ្រឿង​ទៀត​ពន្លះ​ជាមួយ​សេ125របួស​ធ្ងន់​​3នាក់

Posted: 06 Aug 2012 08:00 PM PDT

ទិដ្ឋ​ភាព​ក្រោយ​ពេល​កើតហេតុ
រាជធានីភ្នំពេញ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​​២​ករណី​នៅ​កន្លែង​​ដោយ​ឡែក​ពីគ្នា​​​បណ្តាល​ឱ្យ​​មនុស្ស​​ដួល​បោក​​ទៅ​លើ​ថ្នល់​​របួស​ធ្ងន់​​៤​នាក់ ​ដែល​​ហេតុការណ៍​ទី​១ ​ម៉ូតូ​គុប​ ពណ៌​ទឹក​ប៊ិច១​គ្រឿង​ ​បើក​ដោយ​​​បុរស​ម្នាក់​​ក្នុង​ល្បឿនលឿន​បាន​វាក់​​​ជាមួយ​​បុរស​​ម្នាក់​​​កំពុង​​ដើរ​ឆ្លង​​ថ្នល់​ក៏​ឆក់​ចង្កូត​​គេច​ជ្រុល​​ទៅ​បុក​​ធុង​សំរាម​​ដែល​​ដាក់​​នៅ​​តាមចិញ្ចើម​ផ្លូវ​​​​ពេញ​ទំហឹង​​ បណ្តាល​​ឱ្យ​​ដួល​បោក​​ក្បាល​​

ប្រាក់​​​ដុល្លារ​​ឡើង​​​ថ្លៃ​វិញ​​​បន្ទាប់​ពី​​កិច្ច​ប្រជុំ​​​​​របស់​ធនា​គារ​​​កណ្តាល​

Posted: 06 Aug 2012 07:55 PM PDT

ប្រាក់​​​ដុល្លារ​​ឡើង​​​ថ្លៃ​វិញ​​​បន្ទាប់​ពី​​កិច្ច​ប្រជុំ​​​​​របស់​ធនា​គារ​​​កណ្តាល​
ប្រាក់​ដុល្លារ​​​​​បានឡើង​ថ្លៃ​វិញ​​​ធៀប​នឹង​​​​រូបិយ​​​វត្ថុ​​ដទៃ​ទៀត​​​​ កាល​ពី​​​ថ្ងៃ​ពុ​ធ​​សប្តា​ហ៍​មុន​​​ បន្ទាប់​ពី​​ធនា​គារ​កណ្តាល​​​អាមេរ​ិក​​​​​បាន​រក្សា​​​​គោល​នយោបាយ​​​អត្រា​​​ការ​ប្រាក់មិន​​​ឱ្យ​ផ្លាស់​ប្តូរ​​ ប៉ុន្តែ​​​​ធា​នា​ថា​ នៅ​តែ​​​មាន​វិធាន​​​​ការ​​ជំ​រុញ​​​​​​​សេដ្ឋ​កិច្ច​​​​​​បន្ថែម​​​​ទៀត​ ។​ ប្រាក់​អឺ​រ៉ូ​​​​​ប្តូរ​បាន​​១,២២២៣​​ដុល្លារ​​​​ធ្លាក់​ចុះ​​​ពី​​១,២៣០៣​​​​ដុល្លារ​​​​​​​កាល​ពី​​​​​​ពេល​​​​មុន​ ។​​​

ស្រវឹង​ស្រា​ដល់​ថ្នាក់​​បើក​ម៉ូតូ​​ទៅ​បុក​ខឿន​ផ្លូវ​សន្លប់​ស្តូក​ស្តឹង​

Posted: 06 Aug 2012 07:52 PM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ស្រវឹង​​ជោក​ម្នាក់​បាន​បើ​ក​ម៉ូតូឌ្រី​មសេ​១២៥ ​ពណ៌​ខ្មៅ មួយ​គ្រឿង និង​រេ​ចង្កូត​ពេញតែ​ផ្លូវ​រហូត​ដល់​ថ្នាក់​​កាន់​ចង្កូត​ម៉ូតូ​លែង​ជាប់​ក៏​​ទៅ​បុក​ខឿន​ផ្លូវ​ចំពី​មុខ​​ពេញ​ទំហឹង បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​សន្លប់​ស្តូក​ស្តឹង​ត្រូវ​​បាន​រថយន្ត​សាមុយ​​ដឹក​ទៅ​សង្គ្រោះ​​បន្ទាន់​នៅ​​មន្ទីរ​

នាយក​រដ្ឋ​​​​មន្ត្រី​​​ស៊ីរី​​រត់​ចោល​​​ជួរ​​អាចទៅកាតា

Posted: 06 Aug 2012 07:49 PM PDT

​នាយករដ្ឋមន្ត្រី​​​ស៊ីរី​​​ដែល​រត់​​​ចោល​​ជួរ
នាយក​រដ្ឋ​មន្ត្រី​​ស៊ីរី​​​លោក​រីអាដ ​ហុីចាប ​ដែល​​រត់​​ចោល​​ជួរ​កាលពី​យប់​​​ថ្ងៃទី​៥​មកទី៦​សីហា​​​​ទៅ​​​ប្រទេស​​​ហ្ស៊ក​​​ដានី​​​ហើយ​នាពេល​​​ខាង​មុខ​​​នេះ​និង​ចាក​ចេញពី​ប្រទេស​​នោះ​ទៅ​កាន់​​​ប្រទេស​កាតា​ ។ នេះ​​ជាការ​​អះអាង​របស់​​អ្នកនាំពាក្យ​​​​​​​លោក​នៅ​ក្រុង​​អាម​ម៉ង់។ ​អ្នកនាំពាក្យ​​​រូប​នេះ​​លោក​​​​ម៉ូហា​ម៉េដ​អូទ្រី និយាយ​ថា ​លោក​ហ៊ីចាប នឹង​ទៅ​កាន់​​​ទីក្រុង​​ដូហា​ ។ ​​លោក​អាច​​ទៅ​កាន់​​ទីនោះ​​ក្នុង​

សេ​125​ជិះ​ចាប់​ហ្វ្រាំង​​​ដៃ​ដួល​​បែក​ក្បាល​​​​​ ឯ​កាម​​រី​​ឆ្លាម​​បុក​​ស្គូ​ពី​​បើក​រត់​​បាត់​

Posted: 06 Aug 2012 07:45 PM PDT

ម៉ូតូ​ដែល​ត្រូវ​​រថយន្ត​បុក
រាជធានី​ភ្នំពេញ​ ៖ ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​២ករណី​​​​​នៅ​កន្លែង​​ផ្សេង​គ្នា​​​ ធ្វើ​ឱ្យ​​មនុស្ស​​៤នាក់​​​រង​របួស​​​ធ្ងន់​​ និង​ស្រាល​​ ហើយ​អ្នក​​​របួស​ធ្ងន់​​​​ត្រូវ​​បាន​បញ្ជូន​​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​​ពេទ្យ​​​ ដែល​ហេតុ​ការ​ណ៍​ទី​​១​ ​​​បុរស​ម្នាក់​​​ជិះ​ម៉ូតូ​​​ឌ្រី​ម​សេ​១២៥​ ស៊េរី​​២០០៨​ ក្នុង​ល្បឿន​លឿន​ ហើយ​​ចាប់​ហ្វ្រាំង​​​ដៃ​ បណ្តាល​ឱ្យ​ដួល​បោក​ទៅ​នឹង​ខឿន​​ចិញ្ចើម​ផ្លូវ​​រង​របួស​​​​បែក​ក្បាល​ បញ្ជូន​ទៅ​មន្ទីរពេទ្យ​​ភ្លាម​ៗ កាល​ពី​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!