Koh Santipheap Daily

Koh Santipheap Daily


រាជធានីភ្នំពេញ​ចំនួន​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ស្ទួនកើន​ដល់​​​57.946​នាក់

Posted: 06 Aug 2012 12:45 AM PDT

រាជ​ធានីភ្នំពេញ​​ ៖ លោក​លុន ​ឆេង​កៃ ​ប្រធាន​គណៈ​កម្មការ​រៀប​ចំការបោះ​ឆ្នោតរាជ​ធានីភ្នំពេញ​បាន​លើក​ឡើង​ថា​ ​ជាក្តីកង្វល់​សម្រាប់​រាជធានីភ្នំពេញ​​ចំពោះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​​ដែល​​ចេះ​តែ​ប៉ោង​​ឡើងពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​ដោយ​គ្រាន់​​តែករណី​​ឈ្មោះ​​ស្ទួនមួយមុខ​សម្រាប់​​ឆ្នាំនេះ ​​គឺមាន​ចំនួ​នរហូតដល់​ទៅ​៥៧.៩៤៦​នាក់ ​។

រូប​ថត​ប្លែកៗ​ក្នុង​ថ្ងៃ​​រៀប​​​អា​ពា​ហ៍​ពិ​ពាហ៍​​របស់​កូន​កម្លោះ​​-​​ក្រមុំ​​

Posted: 06 Aug 2012 12:44 AM PDT


គេ​​ហទំព័រ​​ដឹសាន់ របស់​អង់​គ្លេស​បាន​ប្រមូល​ផ្តុំ​​រូប​ថត​​ប្លែក​ៗ​​នៃ​​​ពិធី​រៀប​​អា​ពា​ហ៍​​ពិ​ពាហ៍​​ជា​ច្រើន ។ ​រូប​ថត​ទី​​១- ​ជារូប​​​ភាព​​របស់​កូន​​​ក្រមុំ​​ម្នាក់​​កំពុង​​លើក​​ក្របួច​​សំពត់​​​វែង ខណៈ​​​​ឡើង​ជណ្តើរ​ ហើយ​​លេច​ចេញ​​កំ​ប៉េះ​គូទ​ ។​រូប​ថត​ទី​​២- ​​ជា​រូប​​​ភាព​​របស់​​កូន​កម្លោះ​​-ក្រមុំ​​មួយ​គូ​កំពុង​​ឈរ​ត្រៀម​​​​ថត​រូប​​​ ប៉ុន្តែ​​បែរ​ជា​​មាន​​កូន​​ឆ្កែ​​​ខាំ​​ជាយ​សំ​ពត់​​កូន​ក្រមុំ​​​យ៉ាងវក់​វី​​ ។ ​រូប​ថត​ទី​​៣- ​ខណៈកូន​

​ផ្លូវ​ក្រាល​កៅស៊ូ​​ពី​កំពង់​ធំ​​ទៅ​ព្រះ​វិហារ​ នឹង​ធ្វើ​ការ​សម្ពោធ​​ក្រោម​អធិបតី​​ភាព​សម្តេច​តេជោ ហ៊ុន សែន

Posted: 06 Aug 2012 12:35 AM PDT

ខេត្ត​ព្រះវិហារ​ ៖ ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៨ សីហា ​២០១២ ​ខាង​មុខ​នេះ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា ​នឹង​អញ្ជើញ​​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​​ក្នុងពិធី​​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​​កំណាត់​ផ្លូវ​ជាតិ​លេខ​៦២ តភ្ជាប់​ពី​ផ្លូវ​​ជាតិ​លេខ​៦ ​ក្នុង​ខេត្ត​កំពង់​ធំ ​​ទៅ​កាន់​

ប្រកាស​តែង​តាំង​​ប្រធាន​​មន្ទីរ​​បរិស្ថាន​​​ថ្មី​ជំនួស​​​ប្រធាន​ចាស់​​ចូ​ល​និវត្តន៍​​

Posted: 06 Aug 2012 12:30 AM PDT

ទិដ្ឋ​ភាពក្នុង​​ពិធីប្រកាស​តែង​តាំង​​ប្រធាន​​មន្ទីរ​​បរិស្ថាន
​​ខេត្ត​កំពង់​ធំ​ ៖ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​​កាល​​ពី​ព្រឹក​​ថ្ងៃ​​ទី​​២ សី​ហា​​ ​មាន​រៀប​ចំ​​ពិធី​​ប្រកាស​តែង​តាំង​​ប្រធាន​​មន្ទីរ​​បរិស្ថាន​​ខេត្ត​ថ្មី​ជំនួស​​ប្រធាន​​មន្ទីរ​​ចាស់​ដែល​​​ចូ​ល​និវត្ត​ន៍​ ក្រោម​អធិបតីភាព​លោក​យិ​ន​ គឹ​ម​ស៊ា​ន រដ្ឋ​​លេខា​​​ធិការ​​ក្រសួងបរិស្ថាន និង​មាន​ការ​ចូល​រួម​​ពី​​លោក​សោម ​សុ​ផាត​ អភិបាលរង​ខេត្ដ​ លោក​ឃ​ន​ ​សុ​កល ​ប្រធានសាលា​ដំបូង​​ខេត្ដ​ និង​​មន្ត្រី​​នានា​​ជា​ច្រើន​​រូប​ទៀត​ ។

​រថយន្ត​កាម៉ាស់​​​បើក​លឿន​ជ្រុល​ចង្កូត​​បុក​ម៉ូតូ​វីវ៉ា​​កិន​ក្បាល​មនុស្ស​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​ម្នាក់​

Posted: 06 Aug 2012 12:26 AM PDT

រថយន្ត​ជន​រង​គ្រោះ​ដែល​នៅ​ពី​ក្រោម​រថយន្ត​
រាជធានីភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​​មាន​​បុរស​ម្នាក់​​បែក​ក្បាលធ្លាយ​ខួរ​ចេញ​មក​​ក្រៅគួរ​ឱ្យ​​ញញើត​បាន​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​​កើត​ហេតុ និង​ម្នាក់​ទៀត​រង​របួស​ធ្ង​ន់​​ដោយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​​ម៉ាក​កាម៉ាស់​ដឹក​​ខ្សាច់​បាន​​បើក​លឿន​ ហើយ​ជ្រុល​​ទៅ​បុក​​ម៉ូតូ​​វីវ៉ា​ពី​ក្រោយ​​ពេញ​ទំហឹង​​កាល​ពី​វេលា​ម៉ោង​​

ការ​វិល​ត្រឡប់​​ជំហាន​ទី​២ របស់​ក្រុម​​យុវ​ជន​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដីធ្លី​ដើម្បី​សម្រាក​រយៈ​ពេល​៤​ថ្ងៃ​

Posted: 06 Aug 2012 12:22 AM PDT

ការវិល​ត្រឡប់​របស់​ក្រុម​យុវ​ជន​ស្ម័គ្រ​​ចិត្ត​
រាជធានីភ្នំពេញ ៖ ក្រុម​យុវ​​ជន​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដីធ្លី​​ជូន​ប្រជា​ពល​រដ្ឋ​របស់​សម្តេច​តេជោ​ចំនួន​ជាង​៣០០​នាក់ បាន​វិល​ត្រឡប់​​មក​ជួប​ជុំ​គ្រួសារ​​​ក្រោយ​ពេល​ទទួល​បាន​​ការ​អនុ​​ញ្ញាត​ឱ្យ​ឈប់​​សម្រាក​រយៈ​ពេល​៤​ថ្ងៃ​ បន្ទាប់​ពី​ពួក​គេ​បាន​បំពេញ​បេសក​កម្ម​​ដ៏​ថ្លៃ​ថ្លា​​នេះ​រយៈ​ពេល​ពេញ​មួយ​ខែ ។

បុរស​សរសៃ​ប្រសាទ​ស្រវឹង​ចង់​​តែ​ចង.ក​ ប្រពន្ធ​កូន​ជួយ​បាន​២​ដង​ លើក​ទី​៣ គ្មាន​អ្នក​ជួយ​

Posted: 06 Aug 2012 12:19 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​
ខេត្ត​ស្វាយរៀង ៖ បុរស​មា្ន​ក់​ឈ្មោះ​ចូ​ច សុផល អាយុ​៤៨​ឆាំ្ន​ បាន​ធ្វើ​អត្ត​ឃាត​​​ចង.ក​សម្លាប់​ខ្លួន​នៅ​នឹង​​ដើម​ស្វាយ​ខាង​ត្បូង​ផ្ទះ​របស់​ខ្លួន​ចម្ងាយប្រហែល​​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ពោធិ​វង្ស ឃុំ​ប្រ​សូត្រ ស្រុក​សា្វយ​​ទាប ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៥ព្រឹក​ថ្ងៃ​ទី​៦ សីហា ២០១២​។

បើក​វគ្គ​​បណ្តុះ​បណ្តាល​​បច្ចេក​​វិទ្យា​ព័ត៌​មាន​វិទ្យា​​ និង​មូល​ដ្ឋាន​​គ្រឹះ​​នៃ​ទូរ​គម​នា​គមន៍​

Posted: 06 Aug 2012 12:15 AM PDT

រាជ​ធានី​ភ្នំពេញ​​ ៖ ​នា​រសៀល​ថ្ងៃ​ទី​​១ សីហា​ ​​លោក​បណ្ឌិត​​សូរ ឃុន ​រដ្ឋ​​មន្ត្រី​​ក្រសួង​ប្រៃ​សណីយ៍និង​​​ទូរ​គមនា​គមន៍​​ បាន​អញ្ជើញ​​ជា​អធិបតីភាព​​ក្នុង​ពិធី​​បើក​វគ្គ​​បណ្តុះ​បណ្តាល​​ស្តីពី​​បច្ចេក​វិទ្យា​​ព័ត៌​មាន​វិទ្យា​ និង​មូល​ដ្ឋាន​​គ្រឹះ​នៃ​​ទូរ​គមនា​គមន៍​ ។ លោក​យី ​វណ្ណ​ប្ញទ្ធិ​​ ​ប្រធាន​​នាយក​ដ្ឋាន​​បុគ្គ​លិក​និ​ង​បណ្តុះ​បណ្តាល​​នៃ​ក្រសួង​ប្រៃ​សណីយ​​ និង​ទូរ​គមនា​គមន៍​​ បាន​​គូស​បញ្ជាក់​​​ថា

តូច​ចិត្ត​ខ្លួន​ក្រនិង​​មាន​ជំងឺ​​ប្រចាំ​កាយ ​ចុះ​ចាញ់​ជីវិត​ចង​.ក​សម្លាប់​ខ្លួន​

Posted: 06 Aug 2012 12:00 AM PDT

សាក​សព​ជនរងគ្រោះ
រាជធានី​ភ្នំពេញ ៖​​ ​បុរស​ម្នាក់​​​ដែល​តាម​ការ​អះ​អាង​ថា ដោយ​សារ​​តូច​ចិត្ត​​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​​គ្មាន​លទ្ធ​​ភាព​ព្យា​បាល​​ ហើយ​​ក្រី​ក្រ​​ទៀត​មិន​អាច​​ធ្វើ​ការ​រក​ស៊ី​អ្វី​កើត​​ ​​បាន​​​​ចង​.ក​សម្លាប់​​ខ្លួន​​ដើម្បី​​បញ្ចប់​បញ្ហា ប៉ុន្តែ​​មុននឹង​សម្លាប់​​ខ្លួន​បុរសរូប​នេះ​​បាន​សរ​សេរ​សំបុត្រ​​បណ្តាំ​១​ច្បាប់​ទុក​ឱ្យ​ប្រពន្ធ​​​ដោយ​បញ្ជាក់​ពី​ទុក្ខ​លំបាក​ និង​ការ​ចុះ​ចាញ់​ព្រហ្ម​​លិខិត​ដែល​បាន​ដាក់​ទោស​ឱ្យ​​រូប​គាត់​កើត​មក

ខេត្ត​7​​របស់​​ចិន​​រង​ការ​ប៉ះពាល់​​ខ្លាំង​ដោយ​ព្យុះ2

Posted: 05 Aug 2012 11:56 PM PDT

ទិដ្ឋភាព​ទឹក​ជំនន់​​ក្រោយ​ខ្យល់​ព្យុះ​
អាជ្ញាធរ​រាយ​ការណ៍​កាលពី​ថ្ងៃទី៥សីហា​​ថា ព្យុះ​​ឈ្មោះ​​​សាវឡា និង​​ដំរី បង្ក​ការ​​ខូចខាត​​​ធ្ងន់​ធ្ងរ​ក្នុង​ខេត្ត៧​​របស់​ចិន​ភាគ​ច្រើន​​​​ជាខេត្ត​នៅ​ជាប់ឆ្នេរ​សមុទ្រ ។ ​យោងតាម​សេចក្តីប្រកាសមួយចេញផ្សាយ​ដោយគណៈកម្មាធិការ​​ជាតិ​​​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​​​និងក្រសួង​​កិច្ចការស៊ីវិលចិន​​​ថា ខ្យល់​​បោក​បក់​​យ៉ាងខ្លាំង ទឹក​ជំនន់​និង​ការ​​ហូរភក់​ បណ្តាល​មក​ពីព្យុះ​​សាវឡាជាព្យុះ​ទី​៩​​ប្រចាំ​​ឆ្នាំ​​​

មូរ៉េ​បំបាក់​ហ្វេ​ដឺ​រ័រ​យក​ឈ្នះ​មេ​ដាយ​មាស​អូ​ឡាំ​ពិក​ជា​លើក​ទី​1​ក្នុង​អា​ជីព

Posted: 05 Aug 2012 11:54 PM PDT

កីឡាករ​វាយ​កូន​បាល់​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ 
កីឡា​ករ​​អង់​​គ្លេស​អ៊ែន​ឌី​ មូ​រ៉េ​​ដណ្តើម​​បាន​​ជ័យ​​ជម្នះ​ដ៏​ធំ​បំ​ផុត​នៅ​ក្នុង​អា​ជីព​របស់​ខ្លួន​ក្រោយ​​​ពី​បាន​យក​ឈ្នះ​មេដាយ​មាស​អូ​ឡាំ​ពិក​ជា​លើក​ទី​១​លើ​វិញ្ញាសា​វាយ​កូនបាល់​ក្នុង​​ព្រឹត្តិ ការ​ណ៍​ប្រ​កួត​កីឡា​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​២០១២ ។​ ការ​ប្រ​កួត​ឯកត្ត​ជន​វគ្គ​ផ្តាច់​ព្រ័ត្រ​ផ្នែក​បុរស​នេះ​ត្រូវ​បាន​ធ្វើ​នៅ​ទី​លាន All England Lawn Tennis and Croquet Clubស្ថិត​ក្នុង​ទី​ក្រុង​ឡុង​ប្រ​ទេស​អង់

វាយ​ប្រហារនៅតំបន់​​​ស៊ីណៃអុីអេហ្ស៊ីប​ស្លាប់​​ប៉ូលិស​15​នាក់​

Posted: 05 Aug 2012 11:53 PM PDT

ប្រភព​មន្ទីរពេទ្យ​និង​ប៉ូលិស​រាយ​ការណ៍​ថា ប៉ូលិស​​អេហ្ស៊ីប​​​យ៉ាង​តិច​១៥​នាក់​ ​បាន​ត្រូវ​ស្លាប់​​​​​​ហើយ​៧​នាក់​ទៀត​ត្រូវ​របួស​កាលពី​​ថ្ងៃទី​​​៥​សីហា​​ ​ក្នុង​ការ​​វាយ​ប្រហារ​​លើ​​ប៉ុស្តិ៍ព្រំដែន​​មួយ​នា​ភាគ​ខាងជើង​តំបន់​ស៊ីណៃអុី​ពី​សំណាក់​ពួក​​ជន​​ប្រដាប់​អាវុធ​ដែល​​បន្ទាប់​​មក​​ប៉ុន​ប៉ង​​ឆ្លង​កាត់​​​ព្រំដែន​​​ជា​​មួយ​​អុីស្រាអែល ។

ប្រទះ​ឃើញ​​រណ្តៅ​​សព​រួម​គ្នា​​រាប់​រយ​នាក់​នៅ​សៀម​រាប​

Posted: 05 Aug 2012 11:51 PM PDT

ខេត្ត​​សៀមរាប ៖ ​​រណ្តៅ​​សព​នៅ​សល់​តែ​ឆ្អឹង​​មួយ​កន្លែង​​មាន​មនុស្ស​ស្លាប់​រាប់​រយ​នាក់ ត្រូវ​បាន​គេ​សម្លាប់​​រួម​​គ្នា​ ហើយ​ត្រូវ​បាន​​អ្នក​ភូមិ​ប្រទះ​​ឃើញ​គួរ​ឱ្យ​រន្ធត់​​ និង​ភ្ញាក់​ផ្អើល​កាល​ពី​​ថ្ងៃទី​៤ សីហា ២០១២ ​នៅឃុំ​កំពង់​ថ្កូវ ស្រុក​​ក្រឡាញ់ ​ក្បែរ​ភ្នំ​ទ្រុង​បាត ​ចម្ងាយ​ប្រមាណ​៦០​គីឡូ​​​ម៉ែត្រ ពីក្រុងសៀមរាប។

​ប្រជា​ពល​រដ្ឋ​ឃុំ​​ស្រយ៉ង់ ស្រុក​គូលែន ​ចោទ​អាជ្ញា​ធរ​ហាម​ឃាត់​​ក្រុម​យុវ​ជន​ស្ម័គ្រ​​ចិត្ត​មិន​ឱ្យវាស់​ដី​ជូន​ប្រជា​ពល​រដ្ឋ​

Posted: 05 Aug 2012 11:48 PM PDT

ប្រជា​ពលរដ្ឋ​នាំ​គ្នា​មក​តវ៉ា​រឿង​​ឃាត់​ខ្លួន​ក្រុម​យុវជន​ស្ម័គ្រ​
រាជធានីភ្នំពេញ ៖ ​ប្រជា​ពល​រដ្ឋ​​ប្រមាណ​ជា​​២០០​នាក់ ​តំណាង​ឱ្យ​៣៧០​គ្រួសា​រ​មក​ពី​ភូមិ​ស្រយ៉ង់​​ខាង​ជើង និង​​ខាង​ត្បូង​ឃុំ​ស្រយ៉ង់ ​ស្រុក​គូលែន ​ខេត្ត​ព្រះវិហារ ​បាន​ចោទ​​អាជ្ញា​ធរ​​ស្រុក​គូលែន និង​ប្រធាន​មន្ទីរ​សុរិយោ​ដី​ថា រារាំង​ក្រុម​យុវជន​ស្ម័គ្រ​​ចិត្ត​មិន​ឱ្យ​វាស់​វែង​ដី​ជូន​ប្រជា​ពល​រដ្ឋ​ទើប​នាំគ្នា​មក​ប្រមូល​​ផ្តុំ​​ក្រោម​ដើម​ពោធិ៍​មុខ វត្ត​

ប្រចណ្ឌ​នឹង​ប្រពន្ធ​ក្មេង​លប​ជះ​ទឹក​អាស៊ីត​ចំ​ផ្ទៃ​មុខ ទ្រូង និង​ខ្នង​

Posted: 05 Aug 2012 11:39 PM PDT

នារី​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​
រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​ប្តី​វ័យ​ចំណាស់​លប​ជះ​ទឹក​អាស៊ីត​លើ​ផ្ទៃ​មុខ ដោយ​សារ​តែ​​កើត​រោគ​ប្រចណ្ឌ​នឹង​ប្រពន្ធ​វ័យ​ក្មេង​ជាង ​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​​យប់​​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន។

កំណាត់​ផ្លូវ​​គម្រោង​​ត្រី​​កោណ​​មរកត​​19គីឡូម៉ែត្រ​​​រង​ការ​ខូច​ខាត​​​នា​រដូវ​វស្សា​

Posted: 05 Aug 2012 11:30 PM PDT

កំណាត់​ផ្លូវ​​គម្រោង​​ត្រី​​កោណ​​មរកត​​19គីឡូម៉ែត្រ​​​រង​ការ​ខូច​ខាត​​​នា​រដូវ​វស្សា​
​​ខេត្ត​រតនគិរី​​ ៖ ផ្លូវជន​​​បទ​គម្រោង​​ត្រី​កោណ​​មរកត​ចម្ងាយ​​១៩​គីឡូ​ម៉ែត្រ​ ចាប់​ពី​​សង្កាត់​យក្ស​ឡោម​ ​ក្រុងបាន​លុង ​ទៅ​ឃុំ​​ស្រយ៉ោះ​​(ឃុំ​ទើប​​បង្កើត​ថ្មី​)​ ស្រុក​​លំផាត់ ​កំពុង​​​រងនូវ​ការ​​ខូច​ខាត​​យ៉ាង​ខ្លាំង​​ បណ្តាល​​មក​ពី​​រថយន្ត​ធុន​ធំ​​ផ្ទុក​​គ្រឿង​ចក្រ​​ដូច​ជា​​ប៊ុល​ដូ​ហ៊ែ្សរ​​​ ​អេ​ស្កា​វ៉ា​ទ័រ​ គោ​យន្ត​​កែ​ច្នៃ ​រថយន្ត​ក្រុម​​ហ៊ុន​ដឹក​ជញ្ជូន​​ឈើ​អារ​ ​ជា​ដើម​ ។​

កម្មករ​ ​និង​សន្តិ​សុខ​យាម​រោង​ចក្រ​​​ស្បែក​ជើង​​រួម​គំនិត​​​គ្នា​​លួច​ខ្សែ​​ភ្លើង​រោង​ចក្រ​​

Posted: 05 Aug 2012 11:15 PM PDT

ជនល្មើស​​ត្រូវ​បាន​ចាប់​ខ្លួន
ខេត្ត​​កំពង់​ឆ្នាំង​​ ៖ ជនសង្ស័យ​ចំនួន​៤នាក់ ក្នុង​នោះ​មានម្នាក់​ជាសន្តិសុខ​រោងចក្រ​ផង​ ​បាន​ត្រូវ​​កម្លាំង​កងរាជ​អាវុធ​​ហត្ថ​​ខេត្ត​ចាប់​ឃាត់​ខ្លួនជាបន្ត​បន្ទាប់​ ​ក្រោយពី​ក្រុមនេះ​​លួច​កាត់យក​ខ្សែភ្លើង​របស់​​រោង​ចក្រ​ស្បែក​​ជើង​មួយ​កន្លែង​ មានទីតាំង​ស្ថិតក្នុង​ភូមិ​ចម្ការ​ស្វាយ​ ឃុំសេដ្ឋី​ ស្រុកសាម​​គ្គី​មាន​ជ័យ​ កាលពីល្ងាចថ្ងៃទី​១​ សីហា ក្នុង​​បំណង​យកទៅ​លក់ ។

ការ​គ្រប់​គ្រង​​​សុវត្ថិភាព​​​ចំណី​អាហារ​​នៅកម្ពុជា​​មាន​ការ​យឺត​​យ៉ាវ​

Posted: 05 Aug 2012 11:00 PM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី​សិក្ខា​សាលា
រាជធានី​ភ្នំពេញ​ ៖ ​សហព័ន្ធ​​TÜVR heinland បាន​សហការ​ជាមួយ​ធនាគារ​​​DFG​និង​អង្គការ​​ASSIST រៀប​ចំបើក​សិក្ខាសាលាស្តី​ពី​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ល្អ​​ៗ​លើ​​​សុវត្ថិភាព​​ចំណី​អាហារ​ ។​ សិក្ខា​សាលា​​នេះ​បាន​រៀប​ចំឡើង​​កាល​ពី​ថ្ងៃទី​​​២ សីហា​ នៅ​ភោជ​នីយ​ដ្ឋាន​​​ត្រសក់​ផ្អែម​ក្រោម​អធិបតី​ភាព​លោក យា ប៊ុណ្ណា នាយ​ក​មជ្ឈ​មណ្ឌល​​ផលិត​ភាព​ជាតិ​កម្ពុជា ។

ស្ថាន​ទូត​អាមេរិក​ប្រារព្ធ​ពិធី​អាហារ​ស្រាយ​បួស​ដល់​សាសនិក​អ៊ិស្លាម​កម្ពុជា​

Posted: 05 Aug 2012 09:15 PM PDT

ស្ថាន​ទូត​អាមេរិក​ប្រារព្ធ​ពិធី​អាហារ​ស្រាយ​បួស​ដល់​សាសនិក​អ៊ិស្លាម​កម្ពុជា​
រាជធានី​ភ្នំពេញ ៖​​ ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ កាល​ពី​ល្ងាចថ្ងៃទី២​ សីហា ឆ្នាំ២០១២ ​កន្លង​ទៅ​នេះ​បាន​ប្រារព្ធពិធី​អបអរ​បុណ្យ​រ៉ាម៉ា​ដាន ដែល​ជា​បុណ្យ​ប្រពៃណីរបស់​សាសនា​អ៊ិស្លាម​​ជូន​​ដល់​​សាសនិកមូស្លីម​កម្ពុជាជាច្រើន​នាក់​​ដើម្បី​បញ្ជាក់​អំពី​ទំនាក់​ទំនង​ដ៏ជិត​ស្និទ្ធរបស់​អាមេរិក​ជាមួយ​សាសនិក​ជនអ៊ិស្លាមកម្ពុជា​ ។ ពិធីនោះ​ក៏​បង្ហាញ​​ផង​ដែរ​នូវភាពមិនរើស​អើង​ចំពោះ​សាសនា​​របស់

​អាជ្ញា​ធរ​​ខណ្ឌ​មាន​ជ័យ ​ចុះ​​បើក​ផ្លូវ​ដើម្បី​ប្រយោជន៍​​សាធារណៈ (មាន​វីដេអូ​ឃ្លីប)

Posted: 05 Aug 2012 09:14 PM PDT

រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃទី​៦ សីហា ​២០១២ អាជ្ញា​ធរ​​ខណ្ឌ​មាន​ជ័យ​ ​ដឹក​នាំ​ដោយ​លោក​ហៀក ​ចាន់​លាង អភិ​បាល​​រង​ខណ្ឌ​មាន​ជ័យ ជំនួស​​មុខ​ឱ្យ​លោក​គួច ចំរើន អភិ​បាល​​ខណ្ឌ មាន​​ជ័យ បាន​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​​បើក​ច្រក​ផ្លូវ​មួយ​ខ្សែ ស្ថិត​ក្នុង​​​ភូមិ​ទ្រា​ សង្កាត់​​ស្ទឹង​មា​ន​ជ័យ ​ដែល​មាន​ប្រវែង​​ទទឹង​១០​ម៉ែត្រ​ និង​បណ្តោយ​ជាង

បង្ក្រាប​គ្រឿង​ញៀន​2ករណី​រឹប​អូស​ថ្នាំ​ញៀន​​4,4​ក្រាម​​ពី​មុខ​សញ្ញា​​ចេញ​ពី​ពន្ធ​នាគារ​​

Posted: 05 Aug 2012 09:00 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
ខេត្ត​កំពង់​ចាម ៖​​ ​ការ​ចុះ​បង្ក្រាប​​គ្រឿង​ញៀន​២​ករណី​​ត្រូវ​បាន​ធ្វើ​ឡើង​​ក្រោម​បញ្ជា​​របស់​លោក​ឧត្តម​សេនីយ៍​ត្រី ឆាយ គឹមសុន ស្នង​ការ​នគរ​បាល​​ខេត្ត គឺ​តាម​ប្រមាញ់​​ជន​សង្ស័យ​​ចែក​ចាយ​គ្រឿ​ង​ញៀន​​នៅ​ត្រើយ​ខាង​កើត​ទន្លេ​មេគង្គ​ និង​ចាប់​ខ្លួន​​​ជន​សង្ស័យ​បាន​២​នាក់ជា​បន្ត​បន្ទាប់​​​​កាល​ពី​វេលា​ម៉ោង​​៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១២ ​ដោយ​​រឹប​អូស​​បាន​ថ្នាំ​ញៀន​​ក្រាម​​ម៉ា

អាល្លឺម៉ង់​ ៖ ​ស្លាប់​​4​នាក់​​​ក្នុង​ការ​ធ្លាក់​​យន្តហោះ​​ទេសចរណ៍

Posted: 05 Aug 2012 08:54 PM PDT

យន្តហោះ​​ទេសចរណ៍​មួយគ្រឿង​
ប៉ូលិស​​រាយការណ៍​ថា ​មនុស្ស៤​នាក់​​បាន​ត្រូវ​​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្តហោះ​​ទេសចរណ៍មួយ​គ្រឿង​នៅ​​​COBURG ភាគ​​ខាង​ត្បូង​អាល្លឺម៉ង់​​ ​កាលពី​ថ្ងៃទី​៥សីហា ។​ក្នុងសេចក្តី​​​​ប្រកាសមួយ​​ប៉ូលិស​​អាល្លឺម៉ង់​​ពន្យល់​ថា​ ដោយ​ពុំ​ដឹងហេតុ​អី​យន្តហោះ​​​ម៉ាស៊ីន​មួយ​​ធុន​ PIPER ​នោះ​បាន​​​ធ្លាក់​​នាវេលា​​​ម៉ោង​​៦​ព្រឹក​​​ម៉ោងក្នុងស្រុក​ក្រោយ​ហោះ​ឡើង​​​​​ពីព្រលាន​​​​យន្ត​ហោះ​​មួយនៃ​​សង្កាត់​​​សំបូរ​ព្រៃ

ប្លន់​​សម្លាប់មិត្តភក្តិ​យក​លុយ​​​​៣​លាន​រៀល​​សមត្ថកិច្ច​ក្របួច​​​បានម្នាក់

Posted: 05 Aug 2012 08:53 PM PDT

ជន​ដៃ​ដល់​​ត្រូវ​បាន​ចាប់​ខ្លួន
ខេត្ត​កំពង់ចាម ៖ ​ កម្មករ​ស៊ី​ឈ្នួល​​លក់​សាំង​ម្នាក់ ​ឈ្មោះរី រ៉ុង ​ហៅ​ច័ន្ទ ភេទប្រុស ​អាយុ​២១​ឆ្នាំ ​​រស់នៅ​​​ភូមិ​បឹង​​កើត ឃុំ​ព្រែក​កក់ ​​ស្រុក​ស្ទឹង​ត្រង់ ​​បាន​ត្រូវ​​អតីត​​​​មិត្ត​ភក្តិ​​កម្មករ រួម​​​​ការ​ងារ​ជាមួយគ្នា វាយ​រឹតក​​ ​និង​​កាប់​សម្លាប់​​ប្លន់​យក​លុយ​​​ចំនួន​៣​លាន​រៀល​ កាល​ពីល្ងាច​ថ្ងៃ​ទី៤ សីហា ​២០១២ ​នៅ​ចំណុច​វាល​​យន្តហោះ ស្ថិត​ក្នុងភូមិ​រអាង ឃុំ​រអាង ​​ស្រុកកំពង់សៀម ​​​ហើយ​ក្រុ​មចោរ​​​

​ម៉ូតូ​៣គ្រឿង​បុក​​​គ្នា​​នៅ​មុខ​​សាក​លវិទ្យា​ល័យ​​ភូមិន្ទ​​នីតិ​​សាស្ត្រ​ និងវិទ្យាសាស្ត្រ​​សេដ្ឋ​កិច្ច​

Posted: 05 Aug 2012 08:51 PM PDT

មនុស្ស ជា​ច្រើន​មក​ចោម​រោម​មើល​​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូ​គុប​ជ្រុង​៩០ ​បុក​ម៉ូតូ​​វ៉េវ​ដួល​កៀរ​​ទៅ​លើ​​ម៉ូតូ​ឌ្រីម​សេ​១២៥ ​នៅ​ចំណុច​មុខ​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​​សេដ្ឋ​កិច្ច​តាម​បណ្តោយ​​មហា​វិថី​​ព្រះ​មុនី​វង្ស​ ក្នុង​សង្កាត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន កាល​ពីវេលា​ម៉ោង​៩​និង​២០​នាទី​​យប់​ថ្ងៃទី​៥ សីហា ២០១២។ គ្រោះថ្នាក់​​ចរាចរណ៍​នេះ​បណ្តាល​

ភ្លៀង​នឹង​​​ធ្លាក់​ខ្លាំង​​​​​នៅ​​ភាគ​ខាង​ត្បូង​និង​ខាងកើត​​ចិន​ខណៈ​​ព្យុះ​​​ HAIKUI ជិត​មក​ដល់​

Posted: 05 Aug 2012 08:50 PM PDT

មជ្ឈ​​មណ្ឌល​​​ឧតុនិយម​​​ជាតិ​ចិន​​រាយ​ការណ៍​​កាលពី​ថ្ងៃទី​​៥​សីហា​ថា​​ភ្លៀង​​​នឹងធ្លាក់​ខ្លាំង​ក្នុង​តំបន់​ជាច្រើន​​​នា​ភាគ​ខាង​ត្បូង​និង​ភាគ​​ខាង​លិច​​​ចិន​​​រវាង​ថ្ងៃទី​៥​ទៅ​​ទី៦សីហាខណៈ​ព្យុះទីហ្វុង​​​​ឈ្មោះ​HAIKUI ដែល​​​​បោក​បក់​​ពី​​កោះ​អូគីណាវ៉ា​​​​ ប្រទេស​ជប៉ុន​​ឆ្ពោះ​មក​ភាគ​ពាយ័ព្យ​​នឹងមកប៉ះ​​​តំបន់​​ឆ្នេរ​​សមុទ្រ​​ទាំងឡាយ​របស់ចិន។​

ជំទប់​ទី2​​ឃុំ​ត្រពាំង​ជោរ​ប្រឈម​មុខ​នឹង​ការ​​កាត់​ទោស​​ដាក់​ពន្ធ​នា​គារ​

Posted: 05 Aug 2012 08:45 PM PDT

ជនជាប់ចោទ​ត្រូវ​បាន​ឃាត់​ខ្លួន
ខេត្ត​កំពង់​ស្ពឺ ៖​​ ​ជំទប់​ទី​២ ​ឃុំ​​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ាល់ ដែល​មាន​ការ​ប្រទូស្តរ៉ាយ​គ្នា​ជា​មួយ​ជំនួយ​ការ​ឃុំ​​រហូតបណ្តាល​​ឱ្យ​ជំនួយ​ការ​ឃុំ​​ស្លាប់​ពេល​សម្រាកពី​​ការ​ប្រជុំ​រៀន​សូត្រ​អំពី​​គម្រោង​ផែន​ការ​អភិវឌ្ឍ​​ន៍​ដែល​ត្រូវ​​​​​ចុះ​ប្រតិ​បត្តិ​​ការ​ក្រោយ​ចប់​រៀន​​សូត្រ​រយៈ​ពេល​៣​ថ្ងៃ​នោះ ត្រូវ​បាន​​ចាប់​ខ្លួន​​ហើយ ។

លោក​ស្រី​​គីម​អ៊ុក​​សន្មត់ថា ​ជាភរិយា​​លោកគីមជុងអ៊ីល​​​​ឃើញ​​​​នៅ​ប៉េកាំង

Posted: 05 Aug 2012 08:43 PM PDT

លោក​ស្រី​​គីម​អ៊ុក​​​​
ប្រភព​មួយ​​​នៅ​ក្រុង​​ប៉េកាំងរាយ​ការណ៍​កាលពី​ថ្ងៃទី​៥​សីហា​ថា​លោក​​ស្រីគីម​អ៊ុក​​ដែល​​សន្មត់​​​ថា​ជា​ភរិយា​​​ទី៤​របស់​​អតីត​​មេដឹកនាំ​កូរ៉េខាងជើង​​លោក​​​​​គីមជុងអ៊ីល​​​​ រយៈពេល​​​ចុង​ក្រោយ​​នេះគេ​ប្រទះឃើញ​​​នៅក្នុង​រដ្ឋ​ធានីចិន​ជា​ច្រើន​​លើក​ប្រហែល​ជាមក​ពិនិត្យ​​​​សុខភាព​​​នៅ​មន្ទីរ​​ពេទ្យ​​ក្រុង​​ប៉េកាំង​ហើយ ។

សារធាតុ​ផ្សំ​ក្នុង​ម្សៅ​ការី​ ឬឃ័រ​ឃ្យូមីន​​អាច​កាត់​បន្ថយ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​2

Posted: 05 Aug 2012 08:34 PM PDT

លទ្ធ​ផល​កា​រ​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​ស្រាវ​ជ្រាវ​ថៃ​ ​ដែល​ចុះ​ផ្សាយ​ក្នុង​ឯក​សារ​Diabetes Careបញ្ជាក់​​ថា​ការទទួល​សារធាតុ​«ឃ័រ​ឃ្យូ​មីន​»​​(Curcumin) ជាប្រចាំ​រៀង​រាល់​ថ្ងៃ​ក្នុងរយៈ​ពេល​៩​ខែ​ ​អាច​ការពារ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ក្នុង​ចំណោម​មនុស្ស​ដែល​ជិត​ឈាន​ទៅ​រក​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​(Prediabetes) ។ ​ពោល​គឺ​អ្នក​ដែល​មាន​​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​​​ខ្ពស់​​ដែល

ពិធី​បើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា​​2012-2013នៃ​​​សាលា​រៀន​​សុវណ្ណ​​ភូមិ​​ក្រុង​តាខ្មៅ​​

Posted: 05 Aug 2012 08:19 PM PDT

ការ​សម្តែង​របាំ​របស់​សិស្ស និង​លោក​ជា ធីឡាយ ផ្តល់​រង្វាន់​ក្នុង​ពិធី 
ខេត្ត​កណ្តាល ៖​​​​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ សីហា ឆ្នាំ២០១២ សាលា​រៀន​សុវណ្ណ​ភូមិ​ ទីតាំង​ក្រុង​តា​ខ្មៅ ផ្ទះ​លេខ​២២ ផ្លូវលេខ​១០៨ ភូមិ​តា​ខ្មៅ​ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បាន​​ប្រារព្ធ​ពិធី​បើក​បវេសន​កាល​ឆ្នាំសិក្សា​ថ្មី​២០១២-​២០១៣​ ក្រោមអធិបតី ភាពលោក ជា ធីឡាយ អគ្គនាយក អ៊ិន ធី ស៊ី គ្រុប , លោក ឃឹម ផុន នាយកប្រតិបត្តិនៃ អ៊ិ​ន ធី ស៊ី គ្រុប ដោយ​មាន​ការ​ចូល

ទុស្សេ​​ខ្សែ​ភ្លើង​​ឆេះ​ដាច់​ចរន្ត​អគ្គិ​សនី​​ផ្ទះ​ប្រជា​ពល​រដ្ឋ​

Posted: 05 Aug 2012 08:19 PM PDT

ទុស្សេ​ខ្សែ​​ភ្លើង​​
រាជធានីភ្នំពេញ ៖ ​កាល​ពី​វេលា​ម៉ោង​​១២​និង​២៥​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៦ សីហា ​លើ​កំណាត់​ផ្លូវ​​លេខ​២២៦​កែង​ផ្លូវ​លេខ​​២២៣ ​ក្រុម​៥០ ភូមិ​៩ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ​មាន​ករណី​​ទុស្សេ​ខ្សែ​ភ្លើង​ឆាប​ឆេះ​ខ្សែ​​ភ្លើង​​លើ​បង្គោល​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​​បង្ក​ឱ្យ​​ប្រជា​ពល​រដ្ឋ​​​ដែល​នៅ​ជិត​កន្លែង​កើត​ហេតុ​នាំ​គ្នា​រត់​​ជាន់​ជើង​គ្នា។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!