Koh Santipheap Daily

Koh Santipheap Daily


ការ​ណែ​នាំ​ដល់​ស្ថា​ប័ន​ និង​អាជ្ញា​ធរ​​ផ្តល់​ឱ​កាស​​ដល់​មន្ត្រី​រាជ​ការស្តាប់​ការ​​បក​ស្រាយ​ពី​ព្រំ​ដែន

Posted: 10 Aug 2012 01:00 AM PDT

រាជធានី​ភ្នំពេញ​ ៖​​ ​ទី​ស្តី​ការ​គណ​ៈ​រដ្ឋ​មន្ត្រី​​កាល​ពី​​ថ្ងៃទី​៧ សីហា ​បាន​​​ផ្សព្វផ្សាយ​​ដល់​ក្រសួង​ ស្ថា​ប័ន និង​អភិបាល​​រាជធានី​​ ខេត្ត​ទូ​ទាំង​ប្រទេស​តាម​ដាន​​ព័ត៌​មាន​​នៅ​ថ្ងៃទី៩​ សីហា នេះ​ចាប់​ពី​ម៉ោង​៨​ព្រឹក​នៅ​រដ្ឋ​​សភា ដែល​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​​​នឹង​ថ្លែង​បក​ស្រាយ​អំពី​​ការ​ងារ​បោះ​បង្គោល​​ខណ្ឌ​សីមា​ព្រំ​ដែន​គោក និង​ការ​

បើក​វគ្គ​បណ្តុះ​បណ្តាល​​ស្តីពី​យេន​ឌ័រ និង​អំពើ​ហិង្សា​លើ​ស្ត្រី​ ដើម្បី​​ឈាន​ទៅ​កាត់​បន្ថយ​

Posted: 10 Aug 2012 12:55 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​​ស្តីពី​យេនឌ័រ​
ខេត្ត​កំពង់ធំ​ ៖ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ សីហា ២០១២ បាន​​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​អំពី​យេ​ន​ឌ័​រ ​និង​អំពើ​ហិ​ង្សា​លើ​ស្ដ្រី​ដែល​មាន​រយៈ​ពេល​២​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃទី​១០​ សីហា ក្រោម​វត្ដមាន​លោកស្រី​​ឧត្ដម​សេនី​យ៍​ទោ ង៉ែត ​ម៉ា​

ប្រកាស​តែង​តាំង​​លោក​​ឈួន ហៃ ប្រធាន​ស្តី​ទី​ការិយាល័យ​​គយ និង​រដ្ឋា​ករ​ក្រុង​ប៉ោយ​ប៉ែត​

Posted: 10 Aug 2012 12:54 AM PDT

ទិដ្ឋភាព​​ពិធី​ប្រកាស​តែង​តាំង​​
ក្រុងប៉ោយប៉ែត​ ៖ ​លោក​ឈួន ហៃ ​អនុ​ប្រធាន​ការិយា​ល័យ​គយ​ និង​រដ្ឋា​ករ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត ត្រូវបាន​​ប្រកាស​ជា​ប្រធាន​ស្តីទី​ ខណៈ​លោក​ជួប អេន ប្រធាន​ការិយា​ល័យ​​គយ និង​រដ្ឋា​ករ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ​ចូល​និវត្តន៍​ នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១០

Samsung រួមចំណែក​​ផ្តល់​ជំនួយ​លើ​គម្រោង​ «ការ​បង្កើត​ឱកាស​​ការ​ងារ និង​គ្រប់​គ្រង​សំណល់​អេឡិចត្រូនិក»

Posted: 10 Aug 2012 12:48 AM PDT

ទិដ្ឋ​ភាពក្នុង​ពិធី​រួម​ចំណែក​
រាជធានីភ្នំពេញ ៖ ព្រឹក​ថ្ងៃទី​៩ សីហា ២០១២ ​នេះ Samsung បាន​រួម​ចំណែក​​ផ្តល់​កញ្ចប់​ថវិកា​​ជំនួយ​ដល់​ពិធី​ប្រកាស​​ដាក់​ឱ្យ​ដំណើរ​ការ​​ជា​ផ្លូវ​ការ​នូវ​គម្រោង «ការ​បង្កើត​​ឱកាស​​ការងារ និង​គ្រប់​គ្រង​សំណល់​អេឡិចត្រូ​និក ប្រកប​ដោយ​​ប្រសិទ្ធ​ភាព​​ក្នុង​ប្រទេសក​ម្ពុជា» ​ដែល​

តុ​លាការ​​នៅតែ​​បន្ត​អនុ​វត្ត​​​សាល​ក្រម​​នៅលើ​​ដី​អនុ​​ក្រឹត្យ​​​76

Posted: 10 Aug 2012 12:45 AM PDT

តុ​លាការ​​នៅតែ​​បន្ត​អនុ​វត្ត​​​សាល​ក្រម​​នៅលើ​​ដី​អនុ​​ក្រឹត្យ​​​76
ខេត្ត​​ព្រះ​សី​ហនុ​ ៖ ​សាលា​ដំបូង​​ខេត្ត​ព្រះ​សី​ហនុ​​បាន​បន្ត​ចុះ​អនុវត្ត​​សាល​ដីកា​​ជាលើក​​ទី​​៥​ បន្ទាប់​ពី​​ការ​អនុវត្ត​​​ចំនួន​​៤លើក​​ ត្រូវ​បរា​ជ័យ​​ ដោយ​សារ​តែ​​ទី​តាំង​​ជម្លោះ​​នេះ​ស្ថិត​​ក្នុង​ដី​អនុ​ក្រឹត្យ​លេខ​​​៧៦​ អន​​ក្រ​ របស់​រាជ​រដ្ឋា​ភិបាល​​ដែល​បាន​​ដាក់​តំបន់​​នេះ​​ឱ្យ​ក្លាយ​​​ទៅ​ជា​​ទី​រក្សា​​​ប្រភព​ទឹក​ ។

ដោយ​សារ​គំនុំ​តាម​​លប​កាប់​សង​សឹក​វិញ​២​ផ្គាក់​​រយះ​​ដល់​លលាដ៍​ក្បាល​ដេរ​១០​ថ្នេរ​

Posted: 10 Aug 2012 12:41 AM PDT

គ្រូ​ពេទ្យ​កំពុង​ជួយ​​សង្គ្រោះ​​ជន​រងគ្រោះ​
ខេត្ត​​កំពង់ឆ្នាំង​ ៖ ​បុរស​ម្នាក់​រង​របួស​ធ្ងន់ ខណៈ​​ពេល​ជិះ​ម៉ូតូ​ឌុប​គ្នា​ ត្រូវ​​ជន​​សង្ស័យ​លប​កាប់​ពីរ​កាំបិត​ផ្គាក់​​ ចំណែក​ម្នាក់​ទៀត​លោត​ចេញ​ពី​ម៉ូតូទាន់​មិន​មាន​រង​របួស​ទេ ។ ​ហេតុ​ការណ៍​​នេះ​កើតឡើង​​កាល​ពីវេលា​ម៉ោង​៦​និង​៣០​នាទី​​ល្ងាច​ថ្ងៃទី​៩ សីហា ២០១២ ​តាម​បណ្តោយ​​

រថ​យន្ត​​កូរ៉ូឡា​​​​​ស៊េរី​៩៥​​វាក់​នឹង​​​​រថយន្ត​​​​នៅ​ពី​មុខ​ទាញ​​ចង្កូត​​​គេច​បោក​រនាំង​​​ដែក​ក្បែរ​​ស្តុប​​​ទួលគោក​​​​​ខ្ទេច​គូទ​​បើក​រត់​​​​ត្រូវ​ប៉ូលិស​​​ដេញ​ឃាត់

Posted: 10 Aug 2012 12:40 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
​​រាជ​ធានីភ្នំពេញ​ ៖ ​ រថ​យន្ត​​ម៉ាក​កូរ៉ូឡា​​​​ស៊េរី​​​​៩៥ ពណ៌​ឈាមជ្រូកមួយគ្រឿង ​​​បានបើក​ក្នុង​ល្បឿន​លឿន​វាក់ជាមួយថយន្ត​មួយ​គ្រឿង​​នៅ​ពីមុខ ​អ្នក​បើក​ទាញ​​ចង្កូត​គេច​​ និងទាញ​​មក​វិញបោក​​ផ្នែក​ខាង​​ក្រោយ​​​ និងរនាំង​ដែក​ចែក​​​មហា​វិថី​​​សេនាប្រមុខ​​គឹម អ៊ីល​ស៊ុង ​បណ្តាល​ឱ្យ​​​រថ​យន្ត​ខ្ទេចគូទ​ ហើយ​រនាំង​​​ដែកពុំ​បាក់​ដួលរលំ​ឡើយ ​គឺគ្រាន់​​​តែ​វៀច​ចំរឹង​​​​តែប៉ុណ្ណោះ ។ ​​បន្ទាប់​​​ពី​កើត​​​​មាន​

ប្រធាន​​មន្ទីរ​​ទេស​ចរណ៍​​​អំពាវនាវ​​ឱ្យ​​ប្រតិ​បត្តិ​​ករ​ទេសចរ​​​ណ៍​​ចូល​រួម​​ទប់​​ស្កាត់​​​អំពើ​​​ពុក​រលួយ​​

Posted: 10 Aug 2012 12:30 AM PDT

ទិដ្ឋ​ភាពក្នុងពិធី​ប្រជុំ
ខេត្ត​សៀម​រាប​ ៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដសៀមរាប​ បាន​អំពាវនាវ​ដល់​ប្រតិបត្ដិ​ករ​ទេសចរណ៍​ទាំងអស់​ចូលរួម​សហ​ការ​គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ​ដែល​អាច​កើត​មាននៅ​លើ​ឧស្សាហ៍កម្ម​មួយ​នេះ​ ជា​ពិសេស​ការ​តម្រូវ​យ​ក​កម្រៃ​ជើង​សា​​លើស​កំណត់​ពី​មន្ដ្រី​ជំនាញក្នុង​ការ​ស្នើ​សុំ​បើក​ ឬ​បន្ដ​អាជ្ញា​ប័ណ្ណ​អាជីវកម្ម​ ជា​​​​ពិសេស​​មគ្គុទ្ទេសក៍​ទេសចរណ៍​តែ​ម្ដង ​។

នគរ​បាល​​ស្រុក​ព្រះ​នេត្រ​ព្រះ​​ចំនួន​៨៥​នាក់​បាញ់​សាក​គ្រាប់​ពិត​

Posted: 10 Aug 2012 12:19 AM PDT

ទិដ្ឋ​ភាព​ការហ្វឹក​ហាត់​​​បាញ់​សាក​គ្រាប់​ពិត​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ដោយ​មាន​កិច្ច​​ប្រតិ​បត្តិ​ការ​ជា​មួយ​កម្លាំង​​កង​ពល​តូច​លេខ​៥១ និង​កម្លាំង​​កង​រថក្រោះ​ ព្រម​ទាំង​​កង​កាំភ្លើង​​ធំ​ប្រចាំ​ទិស​ខេត្ត ​នៅ​រសៀល​ថ្ងៃ​ទី​៩ សីហា ២០១២ ​កម្លាំង​នគរបាល​ស្រុក​​ព្រះ​នេត្រ​ព្រះ ចំនួន​​៨៥​នាក់ បាន​ធ្វើ​​ការ​សាក​បាញ់​គ្រាប់​ពិត ។ ​

ចោរ​ប្លន់​​ដង្ខៅ​​គោ​អស់​​ប្រាក់​ចំនួន​70​លាន​រៀល​​នៅ​ជើង​​ភ្នំ​កង្រី​​ទឹក​ដី​​​​កំពង់​ឆ្នាំង​

Posted: 10 Aug 2012 12:15 AM PDT

ខេត្តកំពង់​ឆ្នាំង​​ ៖ ​នៅ​វេ​លា​ម៉ោង​​១២​ថ្ងៃ​ត្រង់​​ថ្ងៃ​ទី​​៨ សីហា ​​មាន​ព័ត៌​មាន​​មួយ​​បាន​​ឱ្យ​ដឹង​ថា ​មាន​ករណី​ប្លន់​​អ្នក​រក​ស៊ី​ជួញគោ​​ចំនួន​​២នាក់​ ​យក​អស់​​​ប្រាក់​​ចំនួន​៧០​លាន​រៀល ​នៅ​ចំណុច​​ជើង​​ភ្នំ​កង្រី​ ​ក្នុង​​​ស្រុក​​កំពង់​លែង ​ខណៈ​​ដែល​​ដង្ខៅ​​គោ​ទាំង​​​២នាក់នេះ​​​​មក​​​បើក​យក​ប្រាក់​​ពី​ក្រុង​​កំពង់​ឆ្នាំង​ ទៅ​ទិញ​គោ​​នៅ​​ស្រុក​នោះ ។ ទោះប​ី​​​ជា​យ៉ាង​​ណា ​​​មន្ត្រី​​ប៉ូលិស​មិន​ទាន់​​​ហ៊ាន​អះ​អាង​​ថា​ពិត​​ជា

​ផលិត​​ករ​​ភាព​យន្ត​ជើង​ចាស់​ម្ចាស់​រឿង​អាបុល កាសេម, រំដួល​អង្គរ ​លា​ចាក​លោក​ហើយ​

Posted: 10 Aug 2012 12:05 AM PDT

ទិដ្ឋ​ភាព​នៅ​ក្នុងពិធី​បុណ្យ​សព​លោក​អីុ វ៉ុង​ហែម
រាជធានីភ្នំពេញ ៖ ផលិត​ករ​ភាព​យន្ត​វ័យ​​​ចំណាស់​​ម្នាក់​ដែល​មនុស្ស​ជំនាន់​​សម័យ​សង្គម​រាស្ត្រ​​និយម​ភាគច្រើន​​បាន​ស្គាល់​រូប​គាត់​ឥឡូវ​​បាន​ទទួល​​មរណ​ភាព​ហើយ​ ដោយ​រោគា​ពាធ​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១០ សីហា ២០១២ ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត បន្ទាប់​ពី​ចូល​

រុស្ស៊ី ៖ ​​រកឃើញ​​​ក្រុម​អ៊ិស្លាម​​មួយ​រស់​​នៅ​​ក្រោម​ដី​​10ឆ្នាំ​​​មក​ហើយ​

Posted: 10 Aug 2012 12:02 AM PDT

បន្ទប់រូង​​​​ក្រោម​ដី​
អាជ្ញាធរ​​​មូល​ដ្ឋាន​​គូសបញ្ជាក់​​​កាលពីថ្ងៃទី​​៩ សីហា​​ថា ​ក្រុម​អ៊ិស្លាម​​​​​មួយក្រុម​​​មាន​មនុស្ស​​​​៦០​នាក់​​​រស់​​​នៅ​​ក្នុង​រូង​​ក្រោម​​​ដីជាមួយ​​​ប្រពន្ធ​កូន​​​​​​រយៈ​ពេល​​១០ឆ្នាំ​​មក​ហើយ​ត្រូវ​បាន​​ប៉ូលិស​​រក​ឃើញ​​​​​ក្នុង​​សាធារណរដ្ឋរុស្ស៊ី​​​តាតា​​ស្ថាន​ ។ ​មនុស្សក្នុង​ក្រុម​សាសនានោះ​ដែល​​រស់​នៅ​​​​រូង​ក្រោម​ដី​​​ដឹកនាំ​​​​​ដោយ​​ប្រមុខ​ម្នាក់​ឈ្មោះ​​​ហ្វៃ​​​អុីស​ រ៉ាក​​ម៉ាន់​ ​សាតា​ រ៉ូវ​​អាយុ​​​​៨៥​ឆ្នាំ ​។ ​ពួកគេ​​រស់​ក្នុង​​​​​ផ្ទះមួយ​​​​ក្រោម​

ចាញ់​បោក​មិត្តប្រុស​អស់​ម៉ូតូ​1​គ្រឿង​ប្រឌិត​រឿង​ផ្តេស​ផ្តាស​ផ្អើ​ល​ប៉ូលិស​

Posted: 10 Aug 2012 12:00 AM PDT

សមត្ថ​កិច្ច​កំពុង​សាក​សួរ​ស្ត្រីរងគ្រោះ
ខេត្ត​កំពង់​ឆ្នាំង​ ៖ ​​មាន​ការភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​​កាលពី​​​វេលា​ម៉ោង​១២​ថ្ងៃត្រង់​​ថ្ងៃទី​៧ សីហា ​ខណៈ​​​នាង​ក្រមុំ​​ម្នាក់​​​រត់​ម​ក​ប្តឹង​សមត្ថ​កិច្ច​ប៉ូលិស​ក្រុង​កំពង់​ឆ្នាំង​ឱ្យ​​ជួយ​​ ​​ដោយ​​អះអាង​ថា​ ​នាង​ត្រូវគេ​ដាក់​ថ្នាំ​សណ្តំ​ ​​ឱ្យ​សន្លប់​ហើ​យ​នាំ​ទៅ​កាន់​ខេត្ត​បន្ទាយ​មាន​ជ័យ​ ។ ​​នាង​​បាន​​និយាយ​ប្រាប់​ប៉ូលិស​​​ថា ​នាង​ឈ្មោះ​កែវ ​នី​តា​ ​អាយុ​២៣ឆ្នាំ ​មានទីលំនៅ​ភូមិ​ឡ​កំបោ​រ ​សង្កាត់​ស្វាយ​​ប៉ាក

កម្ពុជា​ប្រារព្ធ​ទិវា​អាស៊ាន​និងខួប​អាស៊ាន​លើ​ទី​45​នៃកា​បង្កើត​អាស៊ា​ន​

Posted: 09 Aug 2012 11:45 PM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
រាជធានីភ្នំពេញ ៖នៅទីស្តីការ​ក្រសួង​ការ​បរទេស​និងសហប្រតិ​បត្តិការ​អន្តរជាតិ​នា​​ព្រឹក​ថ្ងៃ​ទី៨ សីហា ​​​មាន​រៀបចំពិ​ធី​ប្រារព្ធ​ទិវា​អាស៊ាន​និងខួប​លើក​ទី៤៥​នៃការ​បង្កើត​​អាស៊ាន ក្រោម​​​​អធិបតី​​​ភាព​​លោក ​ហោ ​ណាំហុង ​ឧបនាយក​​រដ្ឋ​មន្ត្រី​​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​និងសហ​ប្រតិ​បត្តិ​​ការអន្តរ​ជាតិ​​​​​ ​ដោយ​មាន​ការ​​ចូលរួម​ពី​លោក-​លោក​ជំទាវ​​ជា​ឯកអគ្គ​រដ្ឋទូត​-រាជ​ទូត​នៃ​បណ្តា​ប្រទេស​

មន្ទីរ​សេដ្ឋកិច្ច​​​និង​ហិរញ្ញវត្ថុ​​​ និង​មន្ទីរ​ធម្មការខេត្ត​​ផ្តល់​អំណោយ​​ដល់​និស្សិត​​ស្ម័គ្រចិត្ត​

Posted: 09 Aug 2012 11:30 PM PDT

មន្ទីរ​សេដ្ឋកិច្ច​​​និង​ហិរញ្ញវត្ថុ​​​ និង​មន្ទីរ​ធម្មការខេត្ត​​ផ្តល់​អំណោយ​​ដល់​និស្សិត​​ស្ម័គ្រចិត្ត​
ខេត្ត​កំពង់​ឆ្នាំង​ ​៖ កាល​​ពី​ព្រឹក​ថ្ងៃទី​​២ ​សីហា​ ​​កន្លងមក​​ លោក អ៊ូ ជួប​កុសល​ ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​​​ និង​ហិរញ្ញវត្ថុ​ខេត្ត​ រួមជាមួយ​​​នឹង​លោក​ វ៉ាន់​ សុធី អនុប្រធាន​​​មន្ទីរ​​ធម្មការ​ និង​សាសនា​​​ខេត្ត​​​ បាន​ដឹក​នាំមន្ត្រី​​ក្រោម​ឱវាទ​​ទៅ​សួរ​សុខ​ទុក្ខ​ និង​នាំយក​អំណោយ​ជាគ្រឿង​​ឧបភោគ​​បរិភោគ ថវិកា​ទៅ​​ចែក​ជូន​​ដល់​ក្រុម​យុវជន​​ស្ម័គ្រចិត្ត​សហការ​ជាមួយ​មន្ត្រី​ជំនាញ​​ចំនួន​២ក្រុមដែលកំពុង​​​ចុះ​

ព្យុះ​​ HAIKUI ប៉ះ​ពាល់​​​​មនុស្ស​​​ជាង​6​​លាន​នាក់​​​​​​នៅ​ចិន​

Posted: 09 Aug 2012 11:23 PM PDT

ទិដ្ឋភាព​​​​ក្រោយ​​​ព្យុះ​ HAIKUI 
យោងតាម​​តុល្យការ​​​ថ្មី​មួយ​កាលពី​ថ្ងៃទី​៩ សីហា​​ ​ត្រឹម​វេលា​​​​ម៉ោង​​៨​ព្រឹក ​​​អាជ្ញាធរ​​ត្រួត​ពិនិត្យ​​​ទឹកជំនន់​​ចិន​​ឱ្យ​ដឹង​ថា មនុស្ស​​​ជាង​​៦​​លាន​នាក់​​​ក្នុង​តំបន់​៤​​​របស់​ចិន​​រង​ការ​ប៉ះពាល់​​ដោយ​​​ព្យុះ​​​​​ឈ្មោះ​ HAIKUI ។​ ​ព្យុះ​​ HAIKUI ដែល​​​​បោក​បក់​​កាលពី​ព្រឹក​​ថ្ងៃទី​​៨សីហា​​ លើ​​ខេត្ត​​​ហ្សេ​​យ៉ាង​​​ ភាគ​ខាងកើត​ចិន​​បាន​បំផ្លាញ​​​ផ្ទះសម្បែង​​​​៧៥៦១​​ខ្នង ​និង​​ផ្ទៃ​​​ដី​ដាំដុះ​​៣៨៨​.១៨០​​​​ហិកតា​​ក្នុង​ខេត្ត​ហ្សេ​

ព្យុះ HAIKUI បណ្តាលឱ្យ​​មនុស្សស្លាប់​​19នាក់​​​នៅក្រុង​​​ម៉ានីល​

Posted: 09 Aug 2012 11:20 PM PDT

ក្រុង​​ម៉ានីល​​​លិច​​​ទឹក​​​​ក្រោយ​ព្យុះ​​​ HAIKUI
បណ្តា​​​អ្នកទទួល​ខុសត្រូវ​​​​​​​ហ្វ៊ីលីពីន​ថ្លែង​កាលពី​ថ្ងៃទី​​៩ សីហាថា មនុស្ស​​១៩​នាក់​​ស្លាប់​​​​នៅ​​ក្រុង​​​ម៉ានីល​ហើយ​​មនុស្ស​ដល់ទៅ​​ជិត​២លាន​នាក់ត្រូវ​ជម្លៀសចេញ​ក្រោយ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​​​ដែល​​​ជន់​លិច​​ភាគ​ខាង​ជើង​​និង​​ភាគ​​កណ្តាល​​​ហ្វ៊ីលីពីន​​​រយៈពេល​​ប៉ុន្មាន​​ថ្ងៃ​​ចុង​ក្រោយ​នេះ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១០ សីហា ២០១២

Posted: 09 Aug 2012 11:18 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១០ សីហា​២០១២​ ដល់​សាធារណ​ជន​ឱ្យ

បងស្រី​​​ស្តី​បន្ទោស​​តូចចិត្ត​​ផឹក​ថ្នាំ​កណ្តុរ​​ប៉ង​ធ្វើ​អត្ត​ឃាត​

Posted: 09 Aug 2012 11:15 PM PDT

ជន​រងគ្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​ប៉ៃលិន​ ​៖ បុរស​ម្នាក់​​បានផឹក​ថ្នាំ​​កណ្តុរ​​​អស់​១កំប៉ុង​​​ប៉ង​​​សម្លាប់​​​ខ្លួន​ ដោយសារ​​តូចចិត្ត​​នឹង​បង​ស្រី​​​បង្កើត​​​ស្តី​បន្ទោស​​​ថា ខ្លួន​ពុត​ធ្វើជាឈឺ​មិនចង់​​ទៅជួយ​​​​បាញ់​ថ្នាំ​​ស្មៅ​​នៅឯចម្ការ​ ។ បុរស​រូបនេះ​​​ឈ្មោះ យឹម រឿន​ អាយុ​៣៦​ឆ្នាំ ជា​កសិករ​​​ មានស្រុកកំណើត​​​នៅ​សង្កាត់​អូរឫស្សី​ ក្រុង​ក្រចេះ ខេត្តក្រចេះ ​សព្វ​​​ថ្ងៃមក​រស់នៅ​​ជាមួយ​​បង​ស្រី​ នៅភូមិ​បតាំង​​ស៊ូ សង្កាត់​​បយ៉ាខា ក្រុង​​ប៉ៃលិន ។

ជិះ​ម៉ូតូ​​គេច​រថយន្ត​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​បង្គោល​​តឿ​ដួល​រង​របួស​ធ្ងន់​៣​នាក់ ស្រាល​ម្នាក់​

Posted: 09 Aug 2012 11:06 PM PDT

សមត្ថ​កិច្ច​កំពុងធ្វើ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ មនុស្ស​៣​នាក់​រង​របួស​ធ្ងន់​ និង​ម្នាក់​ទៀត​របួស​ស្រាល ខណៈ​ជិះ​ម៉ូតូ​​ឌុប​គ្នា​​គេច​រថយន្ត​ជ្រុល​ទៅ​​បុក​បង្គោល​តឿ​ដាក់​ច្រវាក់​​នៅ ចិញ្ចើម​ផ្លូវ​ជាប់​របង​​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​​ខ្មែរ-សូវៀត ​តាម​ផ្លូវ​លេខ​​២៧១​កែង​ផ្លូវ​លេខ​១៨៧ ក្នុង​សង្កាត់​​ទំនប់​​ទឹក ខណ្ឌ​ចំការ​

​ម៉ូតូស្មាស់​​២​​គ្រឿង​បើក​លឿន​ពន្លះ​គ្នា​របួស​ស្រាល​៣នាក់ និង​ម៉ូតូ​ខូច​ខាត​ទាំង​សង​ខាង​

Posted: 09 Aug 2012 11:04 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ យុវជន​​២នាក់​ជិះ​ម៉ូតូ​ឌុប​​គ្នា​ក្នុង​ល្បឿន​​​លឿន ​​ជ្រុល​ទៅ​បុក​​​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដែល​ជិះ​ឆ្លង​ផ្លូវពេញទំហឹង ​បណ្តាល​ឱ្យ​​ម៉ូតូ​ទាំង​ពីរ​គ្រឿង​រង​​ការ​ខូច​ខាត​ និង​មនុស្ស​៣នាក់​រង​របួស​​ កាល​ពី​វេលា​ម៉ោង៨​និង​៣០​នាទី​​យប់​ថ្ងៃ​​ទី​​៩ សីហា ២០១២ ​នៅ​ចំណុច​

ជិះម៉ូតូ​​​ទៅប្រលង​​​ថ្ងៃចុង​ក្រោយ​​ជួប​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​​ចរាចរណ៍​ស្លាប់

Posted: 09 Aug 2012 11:00 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
​ខេត្តបន្ទាយ​មានជ័យ​​​ ៖ ​យុវសិស្ស​ម្នាក់​ជិះ​ម៉ូតូ​ចេញ​ពី​​​ផ្ទះ​ទៅ​ប្រលង​​​សញ្ញាបត្រ​​​បាក់​ឌុប​ថ្ងៃ​ចុង​ក្រោយ​​នៅមណ្ឌល​​វិទ្យាល័យ​​អូរ​អំបិល ស្ថិត​ក្នុង​សង្កាត់​​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​​​ បាន​ជួប​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​បើក​ម៉ូតូ​​ទៅ​បុក​​​គោ​​១ក្បាល​​​កំពុង​ដើរ​​លើ​ថ្នល់​​ពីក្រោយ​ពេញ​ទំហឹង​​បណ្តាលឱ្យ​ស្លាប់​​មួយ​រំពេច​​នៅនឹង​កន្លែង​​កើត​ហេតុ ។ ហេតុការណ៍​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​​​៥និង​

សិក្ខា​សាលា​​ស្តីពី​ការ​រៀបចំ​​បណ្តាញ​​សហ​គមន៍​​ព្រៃឈើ​

Posted: 09 Aug 2012 10:50 PM PDT

ទិដ្ឋ​ភាព​នៅ​ក្នុងពិធី​បើក​សិក្ខា​សាលា​ស្តីពី​ការ​រៀបចំ​បណ្តាញ​សហ​គមន៍​ព្រៃ​ឈើ​
ខេត្ត​ព្រះវិហារ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​​ទី​៨ សីហា ២០១២ ​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​អគារ​សាខា​កាក​បាទ​ក្រហម​​​កម្ពុជា​ ខេត្ត​ព្រះ​វិហារ ​មាន​រៀប​ចំ​ពិធី​​បើក​សិក្ខា​​សាលា​មួយ​ស្តី​ពី​ការ​រៀបចំ​បណ្តាញ​​សហ​គមន៍​​ព្រៃ​ឈើ​ក្នុង​ខេត្ត ។

​រ៉ឺម៉ក​​ម៉ូតូ​​ដឹក​អីវ៉ាន់​បើក​ប៉ះ​ជា​មួយ​​រថយន្ត​ឡិចស៊ីស​៤៧០ ទាមទារ​​សំណង​៥០០​​ដុល្លារ​ អ្នក​បើក​​រ៉ឺម៉ក​​អត់​មាន​លុយ​សង​

Posted: 09 Aug 2012 10:47 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​រ៉ឺម៉ក​ម៉ូតូ​ដឹក​អីវ៉ាន់​​នៅ​ចំណុច​ផ្លូវ​កោង​បត់​ទៅ​ប៉ះ​រថយន្ត​ឡិច​ស៊ីស​​៤៧០ បណ្តាល​ឱ្យ​ក្រពឹត​ទ្វារ​ និង​បែក​កង់​ក្រោយ​ខាង​ស្តាំ ចំណែក​អ្នក​បើក​រ៉ឺម៉ក​​ម៉ូតូ​រយះ​ដៃ​​ឆ្វេង ។ ​ហេតុ​ការណ៍​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៨​និង​៥០​នាទី​យប់​​ថ្ងៃទី​​៩ សីហា ​២០១២

ហ៊ីយ៉ាន់​ដាយ​ធុន​ធំ​ដឹក​ប្រេង​​ម៉ាស៊ូត​បើកឡើង​​គំនរ​ថ្ម​​​​ក្រឡាប់​​ផ្ងារជើង​

Posted: 09 Aug 2012 09:15 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​​​ក្រចេះ ៖ រថយន្ត​ដឹក​​ប្រេង​​ម៉ាស៊ូត​ មួយ​គ្រឿង​​​​ដែលផ្ទុក​​ប្រេង​​​ចំណុះ​​៣២.០០០​លីត្រ​​បាន​​​ជួប​ហេតុការណ៍​​ក្រឡាប់​​​នៅលើ​ផ្លូវ​​​​ជាតិ​លេខ​៧ ​ត្រង់​ចំណុចថ្ម​កាំង​ ក្នុង​សង្កាត់​​អូរឫស្សី​​ ក្រុង​ក្រចេះ​ បណ្តាលឱ្យ​​ហូរ​ប្រេង​​​ម៉ា​ស៊ូត​ចេញពី​​​ស៊ីទែន​​​អស់​ប្រហែល​​៥០០​លីត្រ​​​​ ហើយ​អ្នកបើក​​​បរ​រថយន្ត​​​​របួស​ស្រាល​ ។​

​​រដូ​វ​ទឹក​កំពុង​ឡើង​​​​​ឈ្មួញ​​​សម្រុក​​​ដឹក​ឈើ​​​​ប្រណីត​​​តាម​​ផ្លូវ​ទឹក​​​ទាំង​​យប់​ទាំង​​ថ្ងៃ​

Posted: 09 Aug 2012 09:00 PM PDT

​​រដូ​វ​ទឹក​កំពុង​ឡើង​​​​​ឈ្មួញ​​​សម្រុក​​​ដឹក​ឈើ​​​​ប្រណីត​​​តាម​​ផ្លូវ​ទឹក​​​ទាំង​​យប់​ទាំង​​ថ្ងៃ​
ខេត្ត​ស្ទឹង​ត្រែង​​ ៖ ​​ស្រប​ពេល​​​​រដូវ​ទឹក​​​​កំពុង​ឡើង​​​​នេះ សកម្ម​ភាព​ដឹក​​​ឈើ​ប្រណីត​​​តាម​ផ្លូវ​ទឹក​​​​កំពុង​តែ​​​មាន​ភាព​​​គគ្រឹកគគ្រេង​​​​ ដោយ​ឈ្មួញ​​សម្រុក​ដឹក​​ជញ្ជូន​​​ឈើ​ទាំង​នោះ​​​​តាម​គោ​យន្ត​​​​កន្ត្រៃ​​​ទាំង​​យប់​​ទាំង​​ថ្ងៃ​​ យក​ទៅ​ទម្លាក់​​​នៅ​មាត់​​​​​​ទឹក​តាម​ដង​​ទន្លេ​​ រួច​ក្រុម​​​​រក​សីុ​​​ឈើ​​ដឹក​តាម​​​​កាណូត​​​បន្ត​ទៅ​​​ខេត្ត​​ក្រចេះ​ ។

ជិះ​ម៉ូតូ​លឿន​ពេក​​​ចាប់​ហ្វ្រាំង​​ដួល​បោក​​នឹងរបង​​​សំណាញ់​​លួស​ស្លាប់​

Posted: 09 Aug 2012 08:45 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ ​​យុវជន​​​ម្នាក់​បាន​​ស្លាប់​​បាត់​បង់​ជី​វិត​​​​ភ្លាម​ៗ​​​នៅ​នឹង​​​កន្លែង​កើត​ហេតុ​​​ ខណៈ​​​ជិះ​ម៉ូតូ​​​​លឿន​ពេក​​​​ ហើយ​​ចាប់​ហ្វ្រាំង​​​​​​ទាំង​ប្រថុច​ញុ៉ច​ក៏​ដួល​បោក​​​នឹង​របង​​​​សំណាញ់​លួស​បណ្តាល​​ឱ្យ​​​​​ដួល​បោក​ក្បាល​​នឹង​ថ្នល់​​​បែក​​​ហូរ​​ឈាម​​​​ស្លាប់​​ កាល​ពីវេលា​ម៉ោង​​​​៥​និង​​​​៣០​នាទី​ល្ងាច​​​ថ្ងៃទី​​៧​ សីហា ​នៅ​តាម​​ផ្លូវ​​​​បេតុង​​​​ ក្នុងភូមិ​​​​​ជ្រោយ​​​អំពិល​​​ សង្កាត់​​​ព្រែក​ឯង​​ ខណ្ឌ​មានជ័យ​ ។

ប្រណាំង​​​កង់​រឹត​ចំណង​មិត្ត​ភាព​​​ខេត្ត​កោះ​កុង​​​ និង​ខេត្ត​ត្រាត​

Posted: 09 Aug 2012 08:30 PM PDT

ខេត្ត​កោះ​កុង​ ៖ ​​​នា​ព្រឹកថ្ងៃ​ទី​​​៨ សី​​ហា​ ​នៅ​​ខេត្ត​កោះ​​កុង​​​ មាន​រៀប​ចំ​​​កម្ម​វិធី​ជិះ​​កង់​ចង​​សម្ព័ន្ធ​​ភាព​​​​​​​​​​​​​​​រវាងខេត្ត​​​​កោះ​កុង​​ កម្ពុជា និង​ខេត្ត​ត្រាត​​​ ​ប្រទេស​​ថៃ​ ដើម្បី​​​​​ពង្រឹង​​​​​​​ចំណង​មិត្ត​ភាព​​​​​ដែល​​​​ធ្លាប់​មាន​​​​ជា​យូរ​​លង​់​​​ណាស់​មក​ហើយ​ និង​ជា​ពិ​សេស​​ គឺ​​លើក​ស្ទួយ​​ផ្នែក​សុខ​ភាព​កីឡា​​ដែល​សមាគម​អាសា៊ន​​កំពុង​ផ្តោត​​​ការ​យក​ចិត្ត​ទុក​ដាក់​​​​ និង​ជា​កត្តា​​​​​ចម្បង​​ក្នុង​​​​​​​ទំនាក់​ទំនង​​​​លើ​វិស័យ​​​ទេស​ចរណ៍​​ និង​

ប្រទះឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​ទន្លេ​​ពុំ​ដឹង​មូល​ហេតុ​

Posted: 09 Aug 2012 08:26 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​អណ្តែត​​ទឹក​ទន្លេ​មាន​លក្ខណៈ​​ហើម​​ស្អុយ​ដោយ​ពុំ​ទាន់​ដឹង​ពី​មូល​ហេតុ​នៅ​ឡើយ​ថា ជា​ករណី​ឃាត​កម្ម ឬ​អ្វី​នោះ​ទេ ​ដែល​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​​៩​ព្រឹក​ថ្ងៃទី​១០ សីហា ២០១២ ​ស្ថិតក្នុង​ភូមិ

សាធារណ​ជន​ទី​​​5ម៉ឺន​​ទទួល​រង្វាន់​​​លើក​ទឹក​ចិត្ត​​ពី​សាលា​ក្តី​​​ខ្មែរ​ក្រហម​

Posted: 09 Aug 2012 08:15 PM PDT

[Enter Captioសាធារណ​ជន​ទី​​​5ម៉ឺន​​ទទួល​រង្វាន់​​​លើក​ទឹក​ចិត្ត​​ពី​សាលា​ក្តី​​​ខ្មែរ​ក្រហម​
រាជ​​ធានី​​​​ភ្នំពេញ​​​​ ៖ «អង្គជំនុំជម្រះវិសា​មញ្ញ​ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬ​​សាលា​ក្តី​ខ្មែរ​​ក្រហម​​​បាន​អបអរ​សា​ទ​រចំពោះ​សា​ធារណជន​ទី​៥០.០០០ ដែល​បាន​ចូលរួមទស្សនា​ដោយ​ផ្ទាល់​ដំណើការសវនាការសំណុំរឿង០០២»។ ​លិខិតបញ្ជាក់នេះ ​ត្រូវ​បាន​​ផ្តល់ជូនដល់លោក កឹម សាម៉ាញ អាយុ២៤ឆ្នាំ ជាគ្រូបង្រៀន​ថ្នាក់​ទី​៥ សាលាបឋមសិក្សា​ក្រពុំ​ឈូក ស្រុកកោះ​អណ្តែត

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!