Koh Santipheap Daily

Koh Santipheap Daily


មួយ​ថ្ងៃចង​.ក​សម្លាប់ខ្លួន​ចំនួន​2​នាក់​ដោយ​ឡែក​ពីគ្នា​ នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ​

Posted: 08 Aug 2012 01:15 AM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ​​​​ ៖ យ៉ាងហោច​ណាស់​​មាន​បុរស​២នាក់​បាន​​ចង​.ក​សម្លាប់ខ្លួន​​ជា​បន្ត​បន្ទាប​​់តែ​​​នៅ​កន្លែង​​​ដោយ​ឡែកពីគ្នា​ក្នុង​​ស្រុកព្រះ​នេត្រ​ព្រះ ​​​ដោយម្នាក់​តូច​ចិត្តនឹង​ខ្លួន​មានជំងឺ​រ៉ាំរ៉ៃ​យូរឆ្នាំ​ហើយ​​មើល​មិន​ជា​ ​និង​ម្នាក់​ទៀត​ខឹង​កូន​ទៅរកស៊ី​នៅប្រទេស​ថៃ​​មិន​ដែល​ផ្ញើ​លុយ​​មក​​ឲ្យចាយ ។

ឃាត់​ខ្លួន​​អ្នកមាន​ចេតនា​​​ឆ្លង​ដែន​​ខុស​ច្បាប់​​ចូល​ទៅ​ប្រទេស​ថៃ​

Posted: 08 Aug 2012 01:00 AM PDT

ពលរដ្ឋ​ដែលត្រូវបាន​ឃាត់ខ្លួន
ខេត្ត​ប៉ៃលិន​ ​៖ សមត្ថកិច្ច​​ការិយាល័យ​​ប្រឆាំង​​ការ​ជួញ​ដូរ​​មនុស្ស​​ និង​ការ​ពារ​អនីតិ​ជន​​​ខេត្ត​បាន​​​​​ចាប់​ឃាត់​ខ្លួន​​មនុស្ស​ប្រុស​ស្រី​​ក្មេង​ចាស់​ចំនួន​៨​នាក់​ដែល​​មាន​បំណង​​​ឆ្លង​ដែន​ខុស​ច្បាប់​​​ចូល​ទៅ​ប្រទេស​ថៃ​​ ក្នុងនោះ​មាន​ក្មេង​អាយុ​​ក្រោម​​៣​ឆ្នាំ​​​ចំនួន​៣នាក់​ផង​ កាល​ពី​វេលាម៉ោង​​​៧​និង​៣០​នាទី​យប់​ ថ្ងៃទី​​៥ សីហា ​នៅច្រក​ឆ្លង​ដែន​កម្ពុជា​​-​ថៃ​ ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​​សាលា​

សភា​​ហ្វ៊ីលីពីន​​​​​បញ្ឈប់​​​​កិច្ចពិភាក្សា​លើ​​ពង្រាង​​ច្បាប់​​​ពន្យារ​​​កំណើត​

Posted: 08 Aug 2012 12:55 AM PDT

សភា​​ហ្វ៊ីលីពីន​​​​​បញ្ឈប់​​​​កិច្ចពិភាក្សា​លើ​​ពង្រាង​​ច្បាប់​​​ពន្យារ​​​កំណើត​
​​​​​រ៉យទ័រ​​​​ផ្សាយ​ឱ្យ​ដឹងថា​​ ​ហ្វ៊ីលីពីន​​ បាន​​បញ្ចប់​​​កិច្ច​ពិភាក្សា​វែក​​​ញែក​​​សេចក្តី​​ព្រាង​​​​ច្បាប់​​​ពន្យារ​​​​កំណើត​ដើម្បី​​​ឱ្យ​​​​​ច្បាប់​​​​​​​នេះ​​ឆ្លង​កាត់​សភា​​​បាន​ឆាប់​​​​​ ក្រោយពី​​​​លោក​ប្រធាន​​ា​ធិបតី​​​បេនី​ញ៉ូ​ អាគី​​​ណូ ស្នើ​ឱ្យ​​ភាគី​​​ទ្រទង់​​​​​បទ​ដ្ឋាន​​​គ្រប់​គ្រង​ចំនួន​​ប្រជាជន​នៅទូទាំង​ប្រទេស​ ទោះបី​ជា​​មាន​​​​សំឡេង​​ប្រឆាំង​​ពី​​និកាយ​​រ៉ូម៉ាំង​​កាតូលិក​​ក៏ដោយ ។

ប្រណាំង​កង់​​​រឹត​ចំណង​មិត្តភាព​​រវាង​ខេត្ត​កោះ​កុង​-ត្រាត​

Posted: 08 Aug 2012 12:49 AM PDT

ការ​ប្រណាំង​កង់​រឹត​ចំណង​មិត្ត​​រវាង​ខេត្ត​​កោះកុង-​​ខេត្ត​ត្រាត​
ខេត្ត​កោះកុង​ ៖ នៅ​ព្រឹក​ថ្ងៃទី​៨ សីហា ២០១២ ​នៅ​ខេត្ត​កោះ​កុង ​មាន​រៀបចំ​កម្ម​​វិធី​ជិះ​កង់​ចង​សម្ព័ន្ធ​​ភាព​២​ប្រទេស​កម្ពុជា-ថៃ​ គឺ​ខេត្ត​កោះ​កុង និង​ខេត្ត​ត្រាត ​ដើម្បីពង្រឹង​ចំណង​មិត្ត​ភាព​ដែល​ធ្លាប់​មាន​​ជា​យូរ​លង់​ណាស់​មក​ហើយ ​និង​ជា​ពិសេស​គឺ​លើក​ស្ទួយ​ផ្នែក​សុខ​ភាព ​កីឡា​ដែល​សហ​គមន៍​អាស៊ាន​​

​ត្រៀម​សម្ពោធ​ដាក់​​ឱ្យ​ប្រើ​ប្រាស់​រូប​សំណាក​តេជោ មាស និង​តេជោ​យ៉ត​

Posted: 08 Aug 2012 12:48 AM PDT

រូប​សំណាក​តេជោ​មាស និង​តេជោ​យ៉ត​
រាជធានីភ្នំពេញ ៖ ​សាលា​រាជធា​នីភ្នំពេញ ក្រោម​គំនិត​​ផ្តួច​ផ្តើម​​របស់​លោក​កែប ជុតិមា ​អភិ​បាល​​រាជ​ធានី​ភ្នំពេញ ​បាន​និង​កំពុង​​ត្រៀម​រៀប​ចំ​​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​រូប​សំណាក​​តេជោ​មាស និង​តេជោ​យ៉ត ​នៅ​លើ​សួន​​ច្បារ​មាត់​ទន្លេ​មុខ​វត្ត​ឧណ្ណាលោម (ម្តុំ​​អតីត​ព្រះ​គម្លង់) ​ក្នុង​បំណង​​រំលឹក​ដឹង​គុណ​

លោកឧបនាយក​រដ្ឋ​មន្ត្រី​​​ សុខ​ អាន​ ជួប​ពិភាក្សា​​ជាមួយ​ឯកអគ្គ​រដ្ឋ​ទូត​​​​សហរដ្ឋ​អាមេរិក

Posted: 08 Aug 2012 12:45 AM PDT

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន ទទួល​ការ​ស្វាគមន៍​​​លោក​ឯក​អគ្គ​រដ្ឋ​ទូត​​​ William E.Todd
រាជធានី​ភ្នំពេញ​ ​៖ ក្នុង​ជំនួប​​ពិភាក្សា​​​ការ​ងារ​​ជាមួយ​លោក​បណ្ឌិត​​សភា​ចារ្យ​ សុខ​ អាន​ ​ឧបនាយក​រដ្ឋមន្ត្រី​​ រដ្ឋមន្ត្រី​​​ទទួល​បន្ទុក​ទី​ស្តី​​ការ​គណៈ​រដ្ឋ​មន្ត្រី​​ នារសៀល​ថ្ងៃទី​​៦ សីហា ២០១២ ​នៅ​ទី​ស្តី​​ការ​គណៈ​​​រដ្ឋមន្ត្រី​​ លោក​William E.Todd ឯកអគ្គរដ្ឋ​ទូត​​វិសាមញ្ញ​ និង​ពេញ​សមត្ថ​ភាព​នៃ​សហរដ្ឋ​អាមេរិក​​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​យក​របៀប​វារៈ​​ចំនួន​៤​​មក​​ពិភាក្សា​គឺ​បច្ចុប្បន្ន​​ភាព​នៃ​

ប៉ូលិស​​ចូល​បង្ក្រាប​​ពិធី​បណ្តេញ​ខ្មោច​​របស់​គ្រួសារ​​​ជនជាតិ​​ចិន​​

Posted: 08 Aug 2012 12:43 AM PDT

ប៉ូលិស​​ចូល​បង្ក្រាប​​ពិធី​បណ្តេញ​ខ្មោច​​របស់​គ្រួសារ​​​ជនជាតិ​​ចិន​​
AFP ​ផ្សាយ​​​ឱ្យ​ដឹង​​​​ថា ប៉ូលិស​​​ម៉ាឡេស៊ីបញ្ជាក់​ថា ក្មេង​ស្រី​​​​អាយុ​​៣​ឆ្នាំម្នាក់​បាន​ស្លាប់​​​ដោយ​​​ថប់ដង្ហើម​​​ក្នុង​​​អំឡុង​​ពេល​​​ប្រារព្ធ​​​ពិធី​បណ្តេញ​ខ្មោច​​​យ៉ាង​យូរ​​​​​របស់​​សមា​ជិក​​​ក្រុម​គ្រួសារ​​​​ចំនួន​​៧​នាក់​​​ រួម​ទាំង​​​ស្ត្រី​បម្រើ​​​​ម្នាក់​​​ទៀត​​ ដោយ​សង្កត់​​​ទៅ​លើ​​​​​​នាង​ ។ ​​លោក​​អាស់​​ម៉ាន​ អាប់​ឌុល​ឡា​ ​មន្ត្រីប៉ូលិស​​​​ក្នុង​មូល​ដ្ឋាន​​​ឱ្យ​ដឹង​ថា ​ពិធីនោះ​រៀបចំ​ឡើង​​​​ដោយ​ក្រុម​គ្រួសា​រ​​ជន​ជាតិ​​ចិន​​​ មាន​​ឪពុក​ម្តាយ

​ប្រធាន​ការិយា​ល័យ​​សង្គម​កិច្ច​ក្រុង​ស្វាយ​រៀង ​ចង.ក​ធ្វើ​អត្ត​ឃាត​សង្ស័យ​​វិបត្តិ​ការ​ងារ​

Posted: 08 Aug 2012 12:36 AM PDT

បុរស​រងគ្រោះដែល​ចង.ក​​សម្លាប់​ខ្លួន​
ខេត្ត​ស្វាយរៀង​ ៖ ​មាន​ការ​ភ្ញាក់​​ផ្អើល​​​មួយ​ដែល​​នឹក​ស្មាន​មិន​ដល់​​ដោយ​បុរស​​ម្នាក់​ជា​​ប្រធាន​ការិយា​ល័យ​សង្គម​កិច្ច​ក្រុង​ស្វាយរៀង​បាន​​​ធ្វើ​អត្ត​​ឃាត​​ចង.ក​នៅ​នឹង​ដើម​​អាកាស្យា​មិន​​ដឹង​ពី​មូល​ហេតុ​ តែ​សមត្ថ​កិច្ច​​ និង​មន្ត្រី​​​រាជ​ការ​សង្ស័យ​ថា មាន​វិបត្តិ​ការ​ងារ ​​ដែល​ហេតុការណ៍​នេះ​​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​

សម្តេច​ហ៊ុន សែន អំពាវនាវ​​ឱ្យ​ប្រជា​ពលរដ្ឋ​​​ប្រុង​ប្រយ័ត្ន​​ចំពោះ​ទឹក​ជំនន់​​ដែល​អាច​ឡើង​​នៅឆ្នាំ​នេះ

Posted: 08 Aug 2012 12:35 AM PDT

រាជ​ធានីភ្នំពេញ​ ៖ ​ ពីភូមិវល្លិ៍យាវតាម​ដង​ផ្លូវជាតិលេខ៦២ ចម្ងាយពីក្រុងស្ទឹងសែន ខេត្ត​កំពង់ធំប្រមាណ៧គីឡូម៉ែត្រ នៅព្រឹក​ថ្ងៃទី៨ សីហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់​នៅតាមដងទន្លេ ត្រូវបង្កើន កា​រ​ប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់ ដែលអាចនឹងកើត​ឡើង​នៅឆ្នាំនេះ ។

ផឹក​​ស៊ី​ខឹង​​​​​មិត្ត​ភក្តិ​​​មិន​ជួយ​​​ចេញ​លុយ​​​​​​កាប់​ចាក់​គ្នា​​​ក្នុង​ហាង​ខារ៉ា​អូខេ

Posted: 08 Aug 2012 12:30 AM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
ក្រុង​ប៉ោយ​ប៉ែត​​​​ ៖ ​ជន​សង្ស័យ​​​​បី​នាក់​​​ ដែល​​វាយ​គ្នា​​​​និង​បំ​ផ្លាញ​​ទ្រព្យ​សម្បត្តិ​​​នៅ​ក្នុង​ហាង​​​ខារ៉ា​​អូ​ខេ​​​មួយ​កន្លែង​​ ​​ក្នុង​​​​ភូមិ​គីឡូ​​ម៉ែត្រលេខ​​​៤ ​សង្កាត់​​ផ្សារ​កណ្តាល​​ ក្រុង​ប៉ោយ​ប៉ែត ​បានត្រូវ​សមត្ថ​កិច្ច​​​​ប៉េ​អឹម​​​​​ឃាត់​ខ្លួន​​​​កាល​ពី​វេលា​ម៉ោង​​​១០​និង​​៣០​នាទី​​យ​ប់​ថ្ងៃ​ទី​​​៥​ សីហា កន្លង​មក​នេះ ។

ថៃ​ហ្គ័រ វូដ​នឹង​ចូល​រួម​ប្រកួត​នៅ​ម៉ា​ឡេ​ស៊ី​ខែ​តុលា​ខាង​មុខ

Posted: 08 Aug 2012 12:25 AM PDT

កីឡាករ​វាយ​កូន​ហ្គោល​អា​មេរិក​ថៃ​ហ្គ័រ វូដ
ថៃ​​ហ្គ័រ វូដ​​បាន​​បញ្ជាក់​​ឱ្យ​​ដឹង​​កាល​​ពី​​ថ្ងៃ​​ច​ន្ទ​​សប្តា​ហ៍​​នេះ​​ថា ខ្លួននឹង​ទៅ​ចូល​រួម​ប្រ​កួត​កម្ម​វិធី​ CIMB Classicនៅ​ប្រ​ទេស​ម៉ា​ឡេ​ស៊ី​ពី​ថ្ងៃ​ទី​២៥​ដល់​ថ្ងៃ​ទី​២៨​ខែ​តុ​លា​ខាង​មុខ​នេះ ។ ព្រឹត្តិការ​ណ៍​នេះ​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ហ្គោល​ The Mines Resort ​ស្ថិត​ក្នុង​ទី​ក្រុង​គូ​ឡា​ឡាំ​ពួ​ ។

ផ្សាយ​​រូបភាព​​​និង​​វីដេអូ​​​ថត​ដោយ​​រ៉ូបូ​ CURIOSITY

Posted: 08 Aug 2012 12:25 AM PDT

រូប​​ផ្ទៃភព​ព្រះ​​​អង្គារ​​
រូប​ភាព​​​ពណ៌​និង​​​រូបភាព​​វីដេអូ​​​ថត​ដោយ​​រ៉ូបូ CURIOSITY ដែល​​​ចុះ​លើភពព្រះអង្គារ​​​​​ត្រូវ​​​​បាន​​អង្គការ​​​​ NASAអាមេរិក​​​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី៧ សីហា ។រូបភាព​​​ទាំងនេះ​និង​វីដេអូ​​បញ្ជូន​មក​ដោយ​​​រ៉ូបូ CURIOSITY ​បើ​តាម​​​​អង្គការ​​​​ NASA​ថា​ ​នឹងជួយ​ដល់​​​បណ្តា​​​អ្នក​វិទ្យា​សាស្ត្រ​​ដែល​បំពេញ​​​​​​បេសកកម្ម​​​ធ្វើ​ការ​​បក​​​ស្រាយ​ពីសភាព​របស់​យាន​​​នោះ​​ហើយ​រៀបចំ​ការ​បញ្ជូន​មនុស្ស​​សម្រាប់​

​រថយន្ត​កូរ៉េ​​ដឹក​ក្រួស​បុក​វ៉េវ​អាល់​ហ្វា មន្ត្រី​​ពន្ធ​នា​គារ​​ក្អួត​ឈាម​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​

Posted: 08 Aug 2012 12:16 AM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​​កន្លែងកើតហេតុ​
​​​​​ខេត្ត​ស្វាយរៀង​ ៖ មន្ត្រី​​ពន្ធ​នា​គារ​ខេត្ត​ម្នាក់​បាន​ស្លាប់​ភ្លាម​មួយ​រំពេច​ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​រវាង​រថយន្ត​​កូរ៉េ​ដឹក​ក្រួស​​បុក​​គ្នា​​ជា​មួយ​ម៉ូតូ​​វ៉េវ​អាល់​ហ្វា ​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​​រសៀល​​ថ្ងៃ​ទី​៧ សីហា ២០១២ នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​តា​ថុ​ន ស្ថិត​ក្នុង​ភូមិ​ចុង​ព្រែក សង្កាត់​សា្វ​យ​រៀង

សេ​125បុក​បង្គោល​​ស្លាក​សញ្ញា​​សាលារៀន​បាក់​​​ ឯមនុស្ស​​របួស​ធ្ងន់​​ស្រាល2​នាក់​

Posted: 08 Aug 2012 12:15 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​យុវជន​​​២នាក់​​​ជិះ​ម៉ូតូ​​ហុង​​ដា​ឌ្រីម​​សេ​១២៥ ក្នុង​ស្ថាន​ភាពស្រវឹង​​ជោក ​មានល្បឿន​លឿន​​​រេ​ពេញ​ផ្លូវ​ទៅ​បុកបង្គោល​​ស្លាក​សញ្ញា​​សាលារៀន​​​ឯក​ជន​មួយ​​ពេញ​ទំហឹង ​បណ្តាល​ឱ្យ​​​អ្នក​បើក​​​​ម៉ូតូ​រង​របួស​ធ្ងន់ រី​ឯ​អ្នក​រួម​ដំណើរ​​ពីក្រោយ​បាន​​ហោះទៅ​​បុក​ជាមួយ​ម៉ូតូ​​​មួយគ្រឿង​​ទៀត​ ​​​​ដែល​កំពុង​​ចត​លើ​ចិញ្ចើម​​​ផ្លូវ​មុខ​ផ្ទះ​​របួស​ស្រាល​ កាលពីវេលាម៉ោង​​​​​៦​ល្ងាច​​ថ្ងៃទី​​​​៦

តា​អាយុ​​68ឆ្នាំរំលោភ​​កុមារី​​អាយុ​​​7ឆ្នាំ​​ឪពុក​​នាង​ទាន់​​ប្តឹង​សមត្ថ​កិច្ច​​ឱ្យ​​ចាប់​ខ្លួន​

Posted: 08 Aug 2012 12:00 AM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
ខេត្ត​បាត់​ដំបង​​ ៖ ​បុរស​​វ័យ​​​​៦៨​ឆ្នាំ​​​​ម្នាក់​ បាន​​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន ​​បន្ទាប់​ពី​​មាន​បណ្តឹង​​ចោទ​ប្រកាន់​​ថា បាន​​ចាប់​ក្មេង​ស្រី​​អាយុ​​៧​ឆ្នាំ​​ម្នាក់​ រំលោភ​​សេព​សន្ថវៈ​​ កាល​ពី​​វេលា​ម៉ោង​​៦​ព្រឹក​ថ្ងៃ​ទី​​៥ សីហា ​នៅ​​ក្នុង​ឃុំបឹង​​ប្រាំ ​ស្រុក​បវេល ​ប៉ុន្តែ​ជន​​សង្ស័យ​​និយាយ​ថា មិ​នបាន​​រំលោភ​​ទេ គ្រាន់​តែ​​ឱ្យ​ប៉ះ​លេង​​ពី​ខាង​ក្រៅ​​ប៉ុណ្ណោះ​​ ។​​សមត្ថ​កិច្ច​​មូល​ដ្ឋាន​​បាន​ឱ្យ​​ដឹង​ថា ជន​សង្ស័យ​​ឈ្មោះ​ពុធ ​អ៊ុន ​​ត្រូវ​

ស្ត្រី​មេ​ផ្ទះ​វ័យ​41​ឆ្នាំ​​ល្បី​ឈ្មោះ​តាម​អ៊ីន​ធើរ​ណេត​ដោយ​សារ​រូប​សម្រស់​

Posted: 07 Aug 2012 11:46 PM PDT

ស្ត្រី​មេផ្ទះ​​ឈ្មោះ​ Zhang Tingxuan
តើ​អាច​ជឿ​ទេ​ថា ស្ត្រី​មេផ្ទះ​​​វ័យ​៤១​ឆ្នាំ​​ និង​មាន​កូន​ដល់​ទៅ​ពីរ​នាក់​ហើយ​នោះ នៅ​តែ​រក្សា​បាន​នូវ​សម្រស់​ស្រស់​ស្អាតដូច​នារី​ទើប​ធំ​ពេញ​វ័យ​អ៊ីចឹង ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នាង​កំពុង​ក្លាយ​ជា​នារី​ល្បី​ឈ្មោះ​តាម​អ៊ីន​ធើរ​ណេត​ទៀត​ផង ។ យោង​តាម​ប្រភព​គេ​ហ​ទំព័រ​​ឆាយណា​ប៊ើស ចេញ​ផ្សាយ​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១២​ បាន​ឱ្យ​ដឹង​ថា​ ស្ត្រី​មេផ្ទះ​​ឈ្មោះ​ Zhang Tingxuan ​រស់​នៅ​កោះ​តៃ​វ៉ាន់ បាន​ក្លាយ​ជា​នារី​ល្បី​ឈ្មោះ​តាម​អ៊ីន​ធើរណេត​​ បន្ទាប់​ពី​រូប​ថត​របស់​នាង​មួយ​ចំនួន​ត្រូវ​​បាន​គេ​ហ​ទំព័រ​ចិន​ចុះ​ផ្សាយ ។

ពល​រដ្ឋ​នៅ​ក្រុង​ក្រចេះ​​ត្អូញ​ត្អែរ​ពី​តម្លៃ​ភ្លើង និង​ការ​ផ្គត់​ផ្គង់​​មិន​គ្រប់​គ្រាន់

Posted: 07 Aug 2012 11:45 PM PDT

ពល​រដ្ឋ​នៅ​ក្រុង​ក្រចេះ​​ត្អូញ​ត្អែរ​ពី​តម្លៃ​ភ្លើង និង​ការ​ផ្គត់​ផ្គង់​​មិន​គ្រប់​គ្រាន់
ខេត្ត​ក្រចេះ ៖​​ ​​ប្រជា​ពល​រដ្ឋ​​ និង​អាជីវ​ករ​នៅក្រុង​ក្រចេះ បាន​ត្អូញ​ត្អែរ​​អំពី​តម្លៃ​​ភ្លើង​អគ្គិសនី​របស់​វៀត​ណាម​ ដែល​អាជ្ញា​ធរតភ្ជាប់​​សម្រាប់​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​ថា មាន​តម្លៃ​ថ្លៃ​​ និង​ផ្គត់​ផ្គង់​ការ​ប្រើ​ប្រាស់​មិន​គ្រប់​គ្រាន់ ហើយ​ការ​ដាច់​ចរន្ត​តែង​តែ​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ។ក្រុម​អាជីវ​ករ​ និង​ប្រជា​ពល​រដ្ឋ​​​និយាយ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​​អាជ្ញា​ធរ​បាន​ត​ភ្ជាប់​ចរន្ត

អាជ្ញា​ធរ​ខណ្ឌ​មាន​ជ័យ​​ចុះ​បើក​​ផ្លូវ​ដើម្បី​​ប្រយោជន៍​សាធារណៈ

Posted: 07 Aug 2012 11:30 PM PDT

រាជធានី​ភ្នំពេញ ៖​​ ​ព្រឹក​ថ្ងៃទី​៦ សីហា អាជ្ញា​​ធរ​ខណ្ឌ​​មាន​ជ័យ​ ដឹក​នាំ​ដោយ​លោក​ហៀក ចាន់​លាង អភិបាល​រង​ខណ្ឌ​​មាន​ជ័យ ជំនួស​មុខ​ឱ្យ​លោក​គួច ចំរើន អភិបាល​ខណ្ឌ​មាន​ជ័យ បាន​ដឹក​​នាំ​ការ​បើក​ច្រក​ផ្លូវ​មួយ​​ខ្សែ​ស្ថិត​នៅ​ភូមិ​ទ្រា សង្កាត់​​ស្ទឹង​មាន​ជ័យ ដែល​មាន​ប្រវែង​​ទទឹង​១៥​ម៉ែត្រ និង​បណ្តោយ​៤០​ម៉ែត្រ សម្រាប់​បម្រើ​ផល​​ប្រយោជន៍​​សាធារណៈ​ទៅ​តាម​សេចក្តី​សម្រេច​របស់

ទម្លាប់​ 11យ៉ាង​របស់​អ្នក​ប្រើ​ទូរស័ព្ទ​ស្មាត​ហ្វូន

Posted: 07 Aug 2012 11:29 PM PDT

លេង​ហ្គេម ជា​ពិសេស​ Angry Birds
បច្ចុប្បន្ន​​ ប្រព័ន្ធ​បច្ចេក​វិទ្យា​កាន់​តែ​​ជឿន​លឿន​ និងមាន​របក​គំហើញ​ប្លែក​ៗ ដើម្បី​បំពេញ​នូវ​​សេចក្តី​ត្រូវ​ការ​របស់​​អ្នក​ប្រើ​ប្រាស់​ឱ្យ​កាន់​តែ​ងាយ​ស្រួល ជក់​ចិត្ត​ដិត​​អារម្មណ៍​ និង​ទទួល​យក​នូវ​បទ​ពិសោធន៍​ថ្មី​ៗ​​កាន់​តែ​ច្រើន​ពី​បច្ចេក​វិទ្យា​ ។ ទន្ទឹម​នឹ​ង​នេះ យោង​តាម​ប្រភព​គេ​ហ​ទំព័រ អ៊ាស៊ីវ័ន ចេញ​ផ្សាយ​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០១២ បា​ន​លើក​យក​នូវ​ទម្លាប់​​១១​យ៉ាង​របស់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ស្មាត​ហ្វូន​ដែល​តែង​តែ​ជួប​ប្រទះ​ជា​ញឹក​ញាប់​មក​បង្ហាញ​ជូន​​ប្រិយមិត្ត​អ្នក​អាន ។ ទម្លាប់​ទាំង​នោះ​មាន​ដូច​ត​ទៅ ៖

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៨ សីហា ២០១២

Posted: 07 Aug 2012 11:23 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​០៨ សីហា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

ប៉ូលិស​សេដ្ឋ​កិច្ច​​ចាប់​រថយន្ត​ទំនើប TUNDRA ដឹក​ឈើ​គ្រញូង​​

Posted: 07 Aug 2012 11:15 PM PDT

ប៉ូលិស​សេដ្ឋ​កិច្ច​​ចាប់​រថយន្ត​ទំនើប TUNDRA ដឹក​ឈើ​គ្រញូង​​
ខេត្ត​ពោធិ៍សាត់ ៖​​ ​រថយន្ត​​ស៊េរី​ទំនើប​​មួយ​គ្រឿង​ដែល​លួច​ដឹក​ឈើ​​ប្រណីត​ខុសច្បាប់​​​​ត្រូវ​សមត្ថ​កិច្ច​ស្ទាក់​ចាប់​បាន​កាល​ពី​ថ្ងៃទី​៥ សីហា វេលា​​ម៉ោង​១១​យប់​​ត្រង់ចំណុច​ភូមិ​​ត្រពាំង​រំដេញ​ ឃុំ​ក្បាល​​ត្រាច​ ស្រុក​ក្រគរ ។ លោក​វរ​សេនីយ៍​ត្រី ខូយ កុសល នាយ​ការិ​យាល័យ​នគរ​បាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​​ខេត្ត​ឱ្យ​ដឹង​​ថា រថយន្ត​ដឹក​ឈើ​ប្រណីត​​ខុស​ច្បាប់​នេះ​ម៉ាកតូយ៉ូតា TUNDRA

សម្តេច​​តេជោ​ហ៊ុន សែន ​​នឹង​ឡើង​​ទៅ​ឆ្លើយ​​ឆ្លង​​លើ​ការងារ​​បោះបង្គោល​ព្រំ​ដែន​នៅ​រដ្ឋ​សភាថ្ងៃ​ទី៩ សីហា

Posted: 07 Aug 2012 11:05 PM PDT

រាជ​​ធានី​ភ្នំពេញ​ ៖ ​ យោង​តាម​សេចក្តី​ជូន​​ដំណឹង​​​របស់​អគ្គ​លេ​ខា​ធិ​ការ​ដ្ឋាន​រដ្ឋ​សភា​ចុះ​ថ្ងៃទី៣ សីហា ២០១២ បានឲ្យដឹងថា សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលទៅឆ្លើយ​បំភ្លឺដោយផ្ទាល់មាត់ជូនរដ្ឋសភាលើការងារ​បោះ​បង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាមនៅ​ថ្ងៃព្រហស្បតិ៍ទី៩ សីហា ខាងមុខនេះ ។

ស្ត្រី​​ម្នាក់​​ត្រូវ​ឃាតករ​​សម្លាប់​​​នៅក្នុង​ខ្ទម​ចម្ការ​​​​លើភ្នំ​​​វ៉ៃចាប​សង្ស័យ​​​អតីត​ប្តី

Posted: 07 Aug 2012 11:00 PM PDT

ខេត្ត​​បាត់ដំបង​ ៖សមត្ថកិច្ច​ស្រុក​រតន​មណ្ឌល​បានឱ្យដឹង​ថា ស្រ្តី​វ័យ​​​​ជាង​៥០​ឆ្នាំ​ម្នាក់​បាន​ត្រូវ​ឃាតករ​ប្រើកាំបិត​កាប់​​សម្លាប់​នៅ​ក្នុង​ខ្ទមចាំចម្ការ​លើភ្នំវ៉ៃចាប កាលពីវេលា​ម៉ោង​១១យប់ថ្ងៃទី៥ សីហា ស្ថិតក្នុង​ភូមិ​ថ្វាក ឃុំ​អណ្ដើកហែប ស្រុករតនមណ្ឌល ។ ចំពោះ​​​​ករណី​​នេះ​សមត្ថ​កិច្ច​​​បាន​ដាក់​ការសង្ស័យ​ថា ជន​ដៃដល់​អាច​ជា​​អតីត​​​ប្តី​ហេង​ស៊យរបស់​គាត់​ដែល​បាន​ចែក​ផ្លូវគ្នា​កាលពី​

អគ្គិ​ភ័យ​ឆាប​ឆេះ​​ផ្ទះ​មេភូមិ​​ស្ទើរ​ទាំង​ស្រុង​​​​នៅក្នុង​​សង្កាត់ព្រែក​ព្នៅ​

Posted: 07 Aug 2012 10:05 PM PDT

រាជ​ធានីភ្នំពេញ​ ៖ ​ លំនៅ​ឋាន​​​លោក​មេភូមិ​​​​មួយខ្នង​​​​ ត្រូវ​អគ្គិភ័យ​​​ឆាប​ឆេះ​​​សន្ធោ​សន្ធៅ​​ លេប​ត្របាក់​​អស់​ស្ទើរ​​តែទាំង​ស្រុង ​បន្សល់​​​ទុក​​​ផេះ​ផង់​​​ និងធ្យូង​​​បង្ក​ឱ្យ​​​អ្នក​ជិត​ខាង​ភ័យ​ខ្លាច យ៉ាងខ្លាំង ព្រោះ​ខ្លាច​​ភ្លើង​​​ឆ្លង​រាល​ដាល​​ដល់​ផ្ទះរបស់ពួកគេ ​ ។ ​ហេតុ​ការណ៍​នេះ​បានកើត​ឡើង​​កាលពីវេលា​ម៉ោង​១១​និង​១០នាទីព្រឹក​​ថ្ងៃទី​៨ ​សីហា ២០១២ ស្ថិត​ក្នុង​ភូមិ​​ដួង សង្កាត់​ព្រែក​ព្នៅ ​ខណ្ឌ​

ភ្លើង​ឆេះ​​កម្ទេច​​​ហាង​​ធំមួយ​នៅ​​ព្រុចសែល​

Posted: 07 Aug 2012 09:30 PM PDT

 ​ទិដ្ឋភាព​​​នៃ​ភ្លើង​ឆេះ​ហាង​ធំមួយ​
អគ្គិភ័យ​​​ធំមួយ​​កាលពី​យប់​​ថ្ងៃទី​​​​​៧​សីហា​​​​បាន​​បំផ្លាញ​​​ហាង​​ទំនិញ​ធំមួយ​ស្ថិត​នៅ​​ដើម​​វិថី​ NEUVE ក្នុង​​​សង្កាត់​​​​​ពាណិជ្ជកម្ម​​នៃ​​រដ្ឋធានី​​​​បែល​ហ្ស៊ិក​​​​​គឺ​​ក្រុង​​​ព្រុច​សែល ។​ ក្នុង​សន្និសីទសារ​ព័ត៌​មាន​​មួយ​ប៉ូលិស​​ក្រុង​​​ព្រុចសែល​​ថ្លែង​​ថាគ្រោះ​​អគ្គិភ័យ​​​​នោះពុំ​​បណ្តាល​ឱ្យ​​មាន​​មនុស្ស​​​​ស្លាប់​ឬ​របួស​ឡើយ​​តែ

រុស្ស៊ី​​​និងឥណ្ទា​​ធ្វើ​​សមយុទ្ធ​​ប្រឆាំង​ភេរវកម្ម​​​រួម

Posted: 07 Aug 2012 09:26 PM PDT

ផ្នែក​សារព័ត៌​មាន​​នៃ​​យោធភូមិ​ភាគ​​​ខាង​កើត​រុស្ស៊ី​​ថ្លែង​ថា​ រុស្ស៊ី​​និង​ឥណ្ឌា​​​​​បាន​ចាប់​​​ផ្តើម​​កាលពី​ថ្ងៃទី​​៧សីហា​​នូវ​សមយុទ្ធ​​យោធា​​រួម​ប្រឆាំង​​ភេរវកម្ម​​លើ​កទី៦​ដែល​​​ប្រព្រឹត្ត​​ទៅ​​​នៅ​​​សាធារណ​រដ្ឋ​ប៊ូរីយ៉ា​​​​ទីភាគ​ខាង​ត្បូង​តំបន់​​ស៊ីបេរី។​ ​ប្រទេស​​ទាំង២​បានបញ្ជូន​​ទា​ហាន​​​ម្ខាងៗ​ ២៥​០នាក់​​​ ដើម្បី​​​ធ្វើ​​សមយុទ្ធ​​​នេះ​ដែល​​បន្ត​រហូតដល់​​ថ្ងៃទី​១៦ សីហា​​​ រួច​ប្រព្រឹត្ត​​​ទៅ​​ក្នុង​​​​ជំរំ​​​ហ្វឹក​ហ្វឺន​​​ BURDUNY ។

អាស៊ាន​នឹងបន្ត​​ដើរ​លើមាគ៌ា​ត្រឹមត្រូវ​​ឆ្ពោះ​ទៅ​សម្រេច​សហគមន៍​អាស៊ាន​​ឆ្នាំ​២០១៥

Posted: 07 Aug 2012 09:20 PM PDT

រាជ​ធានីភ្នំពេញ​ ៖ ​ លោកឧបនាយករដ្ឋ​មន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​បានមាន​ប្រសាសន៍​ដោយមានជំនឿយ៉ាងមុតមាំថា អាស៊ាននឹង​បន្ត​ដើរលើមាគ៌​ា ត្រឹមត្រូវឆ្ពោះទៅសម្រេចសហគម​​ន៍អាស៊ាន​នៅ​ឆ្នាំ​២០១៥ តាមទិសដៅ​«សហ​គមន៍តែមួយជោគវាសនាតែមួយ» ដែលមាន​ភាពស្អិតល្មួតផ្នែកនយោបាយមានសមាហ​រណ​

ពល​រដ្ឋ​មកពី​​ឃុំ​ស្រយ៉ង់​​​​ស្រុក​គូលែន​​ចោទ​​អាជ្ញាធរ​ថា​ហាម​ឃាត់​យុវជន​​ស្ម័គ្រចិត្ត​​​វាស់​ដី​

Posted: 07 Aug 2012 09:15 PM PDT

ពល​រដ្ឋ​មកពី​​ឃុំ​ស្រយ៉ង់​​​​ស្រុក​គូលែន​​ចោទ​​អាជ្ញាធរ​ថា​ហាម​ឃាត់​យុវជន​​ស្ម័គ្រចិត្ត​​​វាស់​ដី​
រាជធានីភ្នំពេញ​ ៖ ប្រជាពល​រដ្ឋ​ប្រមាណ​២០០នាក់​ ដែល​អះអាង​​​ថាជា​តំណាង​ឱ្យ​៣៧០​គ្រួសារមកពីភូមិ​ស្រយ៉ង់ខាង​ជើងនិង​ភូមិ​ស្រយ៉ង់​ខាង​​ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ត​ព្រះវិហារ បាន​ចោទ​អាជ្ញាធរ​ស្រុក​គូលែន និង​ប្រធាន​មន្ទីរ​រៀបចំដែនដី​​​ខេត្ត​ថា​ រារាំង​ក្រុម​យុវជន​ស័្មគ្រ​ចិត្តមិន​ឱ្យ​វាស់វែងដី​ជូន​ពួកគាត់​ទើប​​​​ពួកគេ​​នាំគ្នា​មក​ប្រមូលម្តុំ​នៅ​ក្រោម​ដើមពោធិ៍​មុខវត្ត​ បទុមវតី​

បិទ​វគ្គ​​កងទ័ព​​ថ្មើរជើង​ទៅជា​ជំនាញ​កងរថ​ក្រោះ​​​​ចំនួន117នាក់​

Posted: 07 Aug 2012 09:15 PM PDT

ពិធីបិទ​វគ្គ​​កងទ័ព​​ថ្មើរជើង​ទៅជា​ជំនាញ​កងរថ​ក្រោះ​​​​ចំនួន117នាក់​
ខេត្ត​​បាត់ដំបង​ ៖ នៅ​បញ្ជា​ការ​ដ្ឋាន​រថ​ក្រោះ​របស់​កងទ័ព​ជើង​គោក ស្ថិត​ក្នុង​​ភូមិ​ឥន្ទ​ជិត (ហៅភ្នំតូច) ឃុំឈើទាល ស្រុកបាណន់ កាលពី​​ព្រឹកថ្ងៃទី៣ សីហា លោក​​​ឧត្តម​​​​សេនីយ៍​​​ទោ​​​​ហ៊ុន ម៉ាណែត នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធ​ពលខេមរភូមិន្ទ ​មេបញ្ជា​​ការ​រង​កងទ័ព​ជើងគោក និងជាមេ​បញ្ជាការ​​បញ្ជា​ការដ្ឋានជាតិ​ប្រឆាំង​ភេរវកម្ម​ បាន​ចូលរួម​​​ក្នុង​​ពិធី​​​បិទ​វគ្គ​​​​កង​ទ័ព​​​​​ថ្មើរជើង

យុវ​ជន​២​ក្រុម​​ចូល​ផឹក​ស៊ីអង្គុយ​តុ​ជាប់​​គ្នា​​និយាយ​ឌឺ​ដង​​ដាក់​គ្នា​​គប់​កែវ​ទៅ​វិញ​ទៅ​មក​

Posted: 07 Aug 2012 09:10 PM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ យុវជន​​២​ក្រុម​​គប់​កែវ​ដាក់​គ្នា​​ទៅវិញ​ទៅ​មក​បង្ក​ភាព​អនាធិបតេយ្យ​​នៅ​ក្នុង​ហាង​អាន់​ឆ័រ​សុខ​សាន្ត អំបែង​​​កែវ​បុក​រយះ​​ក្បាល​ម្នាក់ កាល​ពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃទី​​៧ សីហា ​២០១២ ដែល​មា​ន​ទី​តាំង​​តាម​ផ្លូវ​​លេខ​១០៩ កែង​ផ្លូវ​លេខ​១៤០ ​ស្ថិត​ក្នុង​​សង្កាត់​មនោរម្យ ខណ្ឌ​៧​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!