Koh Santipheap Daily

Koh Santipheap Daily


សកម្ម​ភាព​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​តាកែន​កោះ​ស្លា​

Posted: 03 Aug 2012 12:45 AM PDT

សកម្ម​ភាព​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​តាកែន​កោះ​ស្លា​
ខេត្ត​កំពត​ ៖ ប្រភពព័ត៌​​មាន​ច្បាស់​ការណ៍​​មួយ​ឱ្យ​ដឹង​ថា ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ​ដឹក​ដោយ​រទេះ​គោ​និង​រទេះ​ក្របី​ដែល​ជា​ការ​ចូ​ល​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុងព្រៃ​ភ្នំ​​តំបន់​តាកែន​កោះ​ស្លា ​ស្រុក​ឈូក​​ កំពុង​កើតមាន​យ៉ាង​អនា​ធិប​តេយ្យ​ តែគេ​​ដែល​​ពុំ​ឃើញមន្ត្រី​​រដ្ឋ​បាល​ព្រៃ​ឈើ​ដែល​គ្រប់គ្រង​​តំបន់​នេះ​ធ្វើ​ការ​​បង្ក្រាប​​​​សោះ​​ឡើយ ។

បុរស​ម្នាក់​ត្រូវ​រថយន្ត​កូរ៉ូឡា​​ដេញ​បុក​ដួល​របួស​ធ្ងន់​

Posted: 03 Aug 2012 12:43 AM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​​មើល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូគុប តាមប​ណ្តោយវិថីឧបាសកសប៊ិត មិន​ដឹង​ថា មាន​មូល​ហេតុអ្វី ឬមាន​ជម្លោះចេញមកពីណា ស្រាប់​តែ​មាន​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​បើក​ដោយ​បុរស​ដេញតាមបុកពី​ក្រោយ ក្នុង​ទិសដៅ​ស្រប​គ្នា​ពីជើងទៅត្បូង បណ្តាល​ឲ្យ​បុរស​អ្នក​បើក​ម៉ូតូ​គុប​ដួលបោកក្បាលទៅ​នឹងផ្លូវរង​របួស​ធ្ងន់ត្រូវ​

ខឹង​​​ស្រី​​ស្អាត​​បាញ់​មួយ​​គ្រាប់​ផ្អើល​ភោជនីយ​ដ្ឋាន​បុប្ផា​ជាយ​ដែន​ទាំង​យប់​

Posted: 03 Aug 2012 12:40 AM PDT

ជនសង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ត្រូវកម្លាំង​​កង​រាជ​អាវុធ​ហត្ថខណ្ឌចំការមនឃាត់ខ្លួន បន្ទាប់​ពី​​ជន​នេះ​​ដក​កាំភ្លើង​​ម៉ាក CZ75 បាញ់​បោះ​ទម្លុះ​ជញ្ជាំង​បន្ទប់​ខារ៉ាអូខេ​បុប្ជា​ជាយ​ដែន​មួយ​គ្រាប់​នៅ​ចំពោះមុខស្រីស្អាត​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឆោឡោ​ កាល​ពី​វេលា​ម៉ោង១​និង៣០នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី៣ សីហា ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

បុរ​សម្នាក់​​​ប្រើ​​​ហិង្សា​​​ត្រូវ​​​ក​ម្លាំង​​​នគរ​បាល​​​ក្រុង​​ប៉ោយប៉ែត​ចាប់​ខ្លួន​

Posted: 03 Aug 2012 12:30 AM PDT

ជនល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
ខេត្ត​បន្ទាយ​​​​​មាន​ជ័យ​​​​ ៖ ​បុរសម្នាក់ផឹក ស្រា​ស្រវឹង ហើយ​មានទំនាស់ពាក្យសម្តី​ជា​មួយ​អ្នក​ផឹកស៊ីជុំគ្នា ​រហូត​​​ឈាន​ដល់​​ប្រើអំពើ​ហិង្សា​ដោយ​ចាប់​ក្បាល​​គូទំនាស់បោកទៅនឹងគ្រែ​ បណ្តាល​ឲ្យ​សន្លប់ ​ពីវេលាម៉ោង៥និង​៣០​នាទី​​​​​​ល្ងាច​​​ថ្ងៃទី​៣១ កក្កដា ​នៅក្នុង​ភូមិអូរប្ញស្សី សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ​។

រន្ទះ​​បាញ់​​​អគារ​​​ខ្ពស់​​​នៅ​​កាណា​ដា​​កន្លះ​​ម៉ោង​​6លើ​ក

Posted: 03 Aug 2012 12:24 AM PDT

រន្ទះ​​បាញ់​​​អគារ​​​ខ្ពស់​​​នៅ​​កាណា​ដា​​កន្លះ​​ម៉ោង​​6លើ​ក
សារ​​​ព័ត៌​មាន​​​​បរ​ទេស​​​ផ្សាយ​​ឱ្យ​ដឹង​ថា ​មាន​​ហេតុ​ការណ៍​​​​គួរ​​ឱ្យ​​​រន្ធ​​​ត់​មួយ​​​​ ដោយ​រន្ទះ​​​បាញ់​​​អគារ​​​ស៊ី​អិន​​​ថា​វើ​ (CN Tower) ​ជា​​អគារ​​​ខ្ពស់​​​ដ៏​ល្បី​​​​នៅ​ទី​ក្រុង​​​​អុង​​តា​​រី​​យ៉ូ ​ប្រទេស​​​កាណា​ដា ។​អគារ​នេះ​​​ត្រូវ​​​រន្ទះ​​បាញ់​ចំនួន​​​៦លើក​​ក្នុង​រយៈ​ពេល​​​កន្លះ​ម៉ោង​​ ក្រោយ​ពី​​​កើត​​មាន​​​ព្យុះ​​ និង​ភ្លៀង​​​ធ្លាក់​ក្នុង​ទី​​ក្រុង​ ។

តំបន់​ដាំ​អា​ភៀន​​នៅប្រទេស​ថៃ​​អភិវឌ្ឍ​​ជា​តំបន់​​ដំ​​​ណាំ​​កសិ​កម្ម​​

Posted: 03 Aug 2012 12:15 AM PDT

ប្រតិភូ​អ្នក​​សារ​​ព័ត៌មាន​កម្ពុជា​
ខេត្ត​​ឈៀង​រ៉ៃ​-ថៃ​​​​ ៖ ​តំបន់ដាំ​អាភៀន​នៅ​ភូមិដយទុង​ ស្រុកជាង​សាន​ ខេត្តឈៀងរ៉ៃ​​ គឺ​ជា​​តំបន់​ជនបទ​ដាច់ស្រយាល​មួយ​សម្បូរ​ទៅដោយ​ជនជាតិភាគ​តិចរស់​នៅតាម​ព្រៃភ្នំ​ និងតាមដង​ទន្លេ​មេគង្គ​​ដែលមាន​ព្រំប្រទល់​៣​ប្រទេស​ គឺ​​​ថៃ​ ភូមា​ និងឡាវ​ ។ សព្វថ្ងៃ​នេះ​ គេ​ឃើញ​​មាន​សារ​មន្ទីរ​​តម្កល់​គ្រឿង​សម្ភារ​ដែលនៅ​សល់ពី​ការប្រើ​ប្រាស់ និង​ការដាំ​ដើម​អាភៀននោះ​​​ ស្ថិត​​នៅ​​​

សាំង​យ៉ុង​​បុក​ឌ្រីម​សេ​១២៥ របួស​ធ្ងន់​​២​នាក់​រួច​បើក​រត់​

Posted: 03 Aug 2012 12:13 AM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​សាំងយ៉ុង​បើក​ដោយ​បុរសម្នាក់ តាមបណ្តោយវិថីសុធារស ស្រាប់តែមកដល់ចំណុចមុខ​ស្ថានទូតរុស្ស៊ី ក៏រេ​ចង្កូត​ទំនងជាងងុយដេក​ទៅ​​បុក​ចំពី​មុខ​ម៉ូតូ​ឌ្រីម​​សេ១២៥ ជិះគ្នា២នាក់​​ពេញទំហឹង ក្នុង​ទិស​ដៅ​បញ្រ្ចាសទិសគ្នា ពីជើងទៅត្បូង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ប្រាវ​​ទៅនឹងថ្នល់​រង​របួស​ធ្ងន់​ទាំង​២នាក់។ ហេតុ​

សម្រេចឃុំ​ខ្លួន​​មន្ត្រី​​​នគរ​បាល​​ដែល​​ផ្ទុះ​អាវុធ​​ពេល​ចេញ​ពីខារ៉ាអូខេ​

Posted: 03 Aug 2012 12:00 AM PDT

ជន​ល្មើស​ត្រូវ​បាន​ឃុំ​ខ្លួន
​​រាជធានីភ្នំពេញ​ ៖ កាលពីថ្ងៃទី៣១ កក្កដា សាលាដំបូងរាជ​ធានីភ្នំពេញ​ បានសម្រេច​ឃុំខ្លួន​មន្ត្រីនគរបាលមួយ​​​រូប​ឈ្មោះ​​​​សោម​​​ ហុង ​ ហៅ​ម៉ាប់ ភេទ​ប្រុស​ អាយុ​​​៣៧​ឆ្នាំ ដាក់ពន្ធនាគារ​ជា​បណ្តោះ​អាសន្នពីបទបាញ់បោះសេរី និងកាន់​អាវុធ​​ដោយ​គ្មានការ​អនុញាត ។

៣​នាក់​ព្រួត​វាយ​ប្លន់​​យក​ម៉ូតូ​​ព្រះ​មិន​ជួយ​​ជិះ​ទៅ​បុក​អ្នក​ដំណើរ​

Posted: 02 Aug 2012 11:59 PM PDT

ជនសង្ស័យដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ត្រូវ​​បាន​សមត្ថ​កិច្ច​នគរ​បាល​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជ​ធានី​ភ្នំពេញ​ឃាត់ខ្លួន ខណៈ​ពួក​គេ​ព្រួតគ្នា​វាយ​ប្លន់​យក​ម៉ូតូពី​យុវជន​ម្នាក់​នៅក្បែរផ្សាររាត្រី​​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ខណ្ឌដូន​ពេញ​ កាល​ពី​វេលា​ម៉ោង​ប្រមាណ៨យប់​ថ្ងៃទី​១ សីហា ។

គណៈ​​ពង្រឹង​​​មូលដ្ឋាន​​​ស្រុក​​ល្វា​ឯម​​នាំ​យក​​​​​​​​​ទៀន​​​ព្រះ​វស្សា​​ទៅ​ប្រគេ​​​ព្រះ​សង្ឃ​​នៅ​វត្ត​ចំនួន​5

Posted: 02 Aug 2012 11:45 PM PDT

គណៈ​​ពង្រឹង​​​មូលដ្ឋាន​​​ស្រុក​​ល្វា​ឯម​​នាំ​យក​​​​​​​​​ទៀន​​​ព្រះ​វស្សា​​ទៅ​ប្រគេ​​​ព្រះ​សង្ឃ​​នៅ​វត្ត​ចំនួន​5
ខេត្ត​​​​កណ្តាល​ ៖ ​ដើម្បីចូលរួមប្រតិបត្តិទៅ​តាមគន្លង​ប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងឱកាស​នៃពិធី​បុណ្យ​ចូលព្រះវស្សាឆ្នាំនេះ លោក ហេង រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ប្រធានគណៈ​ពង្រឹងមូល​ដ្ឋាន​ស្រុក​ល្វាឯម និងសហការរី កាលពីរសៀលថ្ងៃ ទី១ សីហា ឆ្នាំ២០១២ បាននាំយកទៀន​ព្រះ​វស្សា ព្រមទាំងសម្ភារបរិក្ខារ និងបច្ច័យ ទៅ​ប្រគេន​ដល់ព្រះ​

កូរ៉េខាងជើង​​​ត្រូវ​ការ​​ជំនួយ​​ស្បៀង​​បន្ទាន់​​​​​​ក្រោយ​​ទឹក​ជំនន់​

Posted: 02 Aug 2012 11:34 PM PDT

ទិដ្ឋភាព​ទឹកជំនន់​​​នៅ​​​កូរ៉េខាង​​ជើង​
ការិយាល័យ​សម្រប​សម្រួល​​​របស់អ.ស.ប​ ប្រចាំក្រុង​ព្យុងយ៉ាង​អះអាង​​កាលពី​ថ្ងៃទី២សីហា​​​ ​ថា​កូរ៉េខាង​ជើង​ត្រូវ​ការ​ជំនួយ​ស្បៀង​បន្ទាន់​​​ក្រោយ​ពីគ្រោះ​ទឹក​ជំនន់ ​​​ធ្ងន់​​ធ្ងរ​​​នា​​ពេល​​ថ្មីៗ​នេះ​ក្នុង​​​ប្រទេស​​​នេះ​បណ្តាល​​ឱ្យ​​ មនុស្ស​ស្លាប់​​ជា​ច្រើន​​នាក់​មក ។​

ក្មេង​​រត់​លេង​​ក្រោម​ពន្លឺ​ថ្ងៃ​កាត់​បន្ថយ​​ជំ​ងឺ​ភ្នែក​មី​ញ៉ូប​

Posted: 02 Aug 2012 11:34 PM PDT

​ការ​លេង​កំ​សាន្ត​នៅ​ក្រៅ​ផ្ទះ​របស់​ក្មេង​ៗ​ ផ្តល់​ផល​ល្អ​ដល់​ភ្នែក​របស់​ពួក​គេ​
ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា ក្មេង​ៗ​ដែល​លេង​នៅ​ក្រៅ​ផ្ទះ​ជា​ប្រ​ចាំ​ហាក់​ប្រ​ឈម​យ៉ាង​តិច​តួច​បំ​ផុត​ ទៅ​នឹង​ជំ​ងឺ​ភ្នែក​មី​ញ៉ូប​ភ្នែក​(ភ្នែក​មើល​ឃើញ​តែ​វត្ថុ​នៅ​ទី​ជិត​)​នៅ​ ពេល​ពួក​គេ​ធំ​ពេញ​ វ័យ​។ អ្នក​ដឹក​នាំ​ការ​សិក្សា វេជ្ជ​បណ្ឌិត Cathy Williamsនៃ​សាកល​វិទ្យា​ល័យ Bristol University​បាន​ថ្លែង​ថា​ នេះ​ជា​កា​រ​សិក្សា​លើក​ដំ​បូង​ដែល​បាន​បង្ហាញ​ភស្តុ​តាង​ជាក់​ស្តែង​លើ​​ អត្ថ​ប្រ​យោជន៍​របស់​ពន្លឺ​ធម្ម​ជាតិ​ចំ​ពោះ​

រថយន្ត​ក្រុង​ បុក​គ្នា​ជា​មួយ​រថយន្ត​កុងតឺន័រ​របួស​ធ្ងន់​ម្នាក់ អ្នកដំណើរ​​ជាង​៤០​នាក់​​រួចផុត​ជីវិត​

Posted: 02 Aug 2012 11:31 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​​កើតហេតុ
ខេត្តព្រះសីហនុ ៖ ភាព​ព្រហើន​ក្នុង​ការ​វ៉ា​ឬជែង​​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់ចរាចរណ៍​មួយ​បាន​កើត​ឡើង​ បណ្តាល​ឱ្យ​មនុស្សម្នាក់រងរបួសធ្ងន់​ និង​អ្នកដំណើរជាង​៤០​នាក់​រួច​​ផុត​ពី​ជីវិត​ទាំង​អស់គ្នា តែ​ព្រលឹងចុងសក់។

ក្រសួង​សុខាភិបាល​ត្រៀម​ចែក​មុង​​ជាង​​1លានការ​ពារ​ប្រឆាំង​មូស​ដែកគោល

Posted: 02 Aug 2012 11:30 PM PDT

ក្រសួង​សុខាភិបាល​ត្រៀម​ចែក​មុង​​ជាង​​1លានការ​ពារ​ប្រឆាំង​មូស​ដែកគោល
រាជធានីភ្នំពេញ ៖ ក្រសួង​សុខា​ភិបាល​បានត្រៀម​រួចរាល់​អស់​ហើយ​​ក្នុង​ការ​បែង​ចែក​មុង​ប្រមាណ​ ១.១៤៣.០០០​ ​បន្ថែម​ទៀត​ដល់​ប្រជា​ពលរដ្ឋ​តាម​មូល​ដ្ឋាន ​ដើម្បី​ប្រើ​ប្រាស់​ការពារ​មូស​ដែក​គោល​ញី​ខាំ​ចម្លង​មេរោគ​គ្រុន​ចាញ់ ហើយយុទ្ធនា​ការ​ចែក​មុង​សុវត្ថិភាព​នេះ​ នឹង​ធ្វើ​ឡើង​ចាប់ពីខែ​សីហា​ដល់ខែ​ធ្នូ ២០១២​ ។ នេះ​​បើ​តាម​ការ​ឲ្យ​ដឹង​ពីមន្រ្តី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹងជំងឺ​

នាំ​នាង​ដល់​ផ្ទះ​សំណាក់​មិន​ទាន់បាន​រួម​មេត្រី​ផង​នាង​ខ្ចី​ម៉ូតូ​ជិះ​ទៅ​បាត់​​ស្អែក​ឡើង​​ត្រូវ​ឃាត់​ខ្លួន​

Posted: 02 Aug 2012 11:27 PM PDT

ស្ត្រី​ជាប់​ចោទ​ដែល​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​បាត់​ដំបង​​ ៖ ​នារី​បម្រើ​ការ​ងារ​ក្នុង​ហាង​​​​​ម្នាក់​ត្រូ​វ​សមត្ថ​កិច្ច​ចាប់​ឃាត់​ខ្លួន​​ជា​មួយ​នឹង​ម៉ូតូ​១​គ្រឿង ​កាល​ពី​​រសៀល​ថ្ងៃ​ទី​២ សីហា ក្រោយ​ពី​មាន​ការ​សង្ស័យ​ថា នារី​ម្នាក់​​នេះ​បាន​បោក​យក​​ម៉ូតូ​​​ពី​បុរស​​ម្នាក់​ដែល​នាំ​​នាង​ទៅ​​រួម​មេត្រី​នៅ​ផ្ទះ​សំណាក់​​មួយ​​ស្ថិត​ក្នុង​ភូមិ​​២០​ឧសភា ​សង្កាត់​ស្វាយ​ប៉ោ ក្រុង​បាត់​ដំបង ​កាល​​ពី​យប់​ថ្ងៃ​​ទី​១ សីហា ២០១២។

ក្មេង​ប្រុស​ក្បាល​ធំ​​​​​​​​ ម្តាយ​​ឪពុក​​​អស់​លទ្ធ​ភាព​​ព្យា​បាល​ហើយ​

Posted: 02 Aug 2012 11:15 PM PDT

ក្មេង​ប្រុស​ក្បាល​ធំ
ខេត្ត​កំពត​​​​ ៖ ​​​​ពិ​ត​ជា​​​​​គួរ​ឱ្យអាសូរ​ជា​​​ពន់​ពេក​​​​​ចំពោះ​​​ក្មេង​ប្រុស​​​​ក្បាល​​ធំ​​​​ម្នាក់​ដែ​ល​​​មាន​​រូប​រាង​​​ស្គម​​​​ស្គាំង​​​​​​ដេក​​តែនៅ​​នឹង​​កន្ទេល​​​​​​​អស់​រយៈ​ពេល​​៦​ឆ្នាំ ​​​មក​​ហើយ​​ រួច​​ពេល​នេះ​​​ឪពុក​​ម្តាយ​ប្រាប់​​​ថា អស់​​លទ្ធ​ភាព​​​ព្យា​​បាល​ហើយ​ ។ ​​ក្មេង​ប្រុស​​​​ម្នាក់​​នេះ​​ឈ្មោះ​​​ ជ្រេង ប៊ុន​លាភ​ អាយុ​​​៦​ឆ្នាំ​​ មាន​ម្តាយ​​ឈ្មោះ​​​ ខេង​ យោ​ អាយុ​​​៤១​ឆ្នាំ​​ ​​​​ឪពុក​​ឈ្មោះ​​​អោម​ ​​កែវ​ ​អាយុ​​៣៨​ឆ្នាំ​​​ ​រស់​នៅ​ភូមិ​​​រំពើន​​ ឃុំ​​​ស្តេច​​​គង់​​

តូចចិត្ត​​​ជំពាក់​លុយ​គេ​​​សុំ​សង​រំលស់​​មិន​ព្រម​​លេប​ថ្នាំ​​​ប៉ង​​ធ្វើ​អត្តឃាត​

Posted: 02 Aug 2012 11:00 PM PDT

ជន​រងគ្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​ប៉ៃ​លិន​ ៖ ​នាង​ក្រមុំ​​ម្នាក់​ បាន​​លេប​ថ្នាំ​​បា៉រ៉ា​​សេតាម៉ុលអស់​ជិត​​៥០គ្រាប់​ប៉ង​ធ្វើ​អត្តឃាត​ ដោយ​សារ​​​តូច​ចិត្ត​​​ជំពាក់លុយ​គេ​​​១​លាន​​៥​សែន​​ រៀល​ហើយ​សុំ​អង្វរ​​​​គេ​​​បង់​រំលស់​ក្នុង​​១​ខែ​​​៥០​ម៉ឺន​រៀល តែ​ម្ចាស់​​បំណុល​​មិន​ព្រម​​​ ។ ជា​សំណាង​​​ល្អដោយ​សារ​មិត្ត​ភក្តិ​ស្នាក់នៅ​ជាមួយ​ ឮ​សំឡេង​ក្អួត​ចង្អោរ​ក៏​ចូល​ទៅ​មើល​​ឃើញ​ដប​ថ្នាំ​​​ប៉ារ៉ា​សេ​តា​ម៉ុល​នៅក្បែរ​​​ទើប​ដឹង​ថា នាង​លេប​​ថ្នាំ​ ហើយ

ជិះ​ម៉ូតូ​​​មក​ពី​ទិញ​​​គ្រឿង​​ក្លែម​​បុក​កាមរី​​ឆ្លាម​រយះ​កែង​ដៃ

Posted: 02 Aug 2012 09:15 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ស្រវឹង​​ទោរ​​​ជិះម៉ូតូ​ត្រឡប់​មក​ពី​ទិញ​​​​ងាវ​យក​ទៅ​ក្លែម​​បន្តទៀត​​​បាន​ជិះទៅបុក​រថយន្ត​កាមរី​​ឆ្លាម​ បណ្តាលឱ្យ​​ដួល​រយះ​កែង​​ដៃ​ខាង​ឆ្វេង​ តែ​និយាយ​​​ស្តាប់​គ្នា​មិន​បានសមត្ថកិច្ច​ក៏យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សា​ទុក​ចាំ​ស្វាង​ស្រា​​និយាយ​គ្នា​ ។ ករណី​​​នេះ​កើតឡើង​កាល​ពី​វេលាម៉ោង​​​៨និង​​៥០​នាទី​យប់​ថ្ងៃទី​៣១​ កក្កដា តាម​ផ្លូវ​លេខ​​៣១៥​កែង​ផ្លូវ​លេខ​​​៥៩៨​

បត់​ម៉ូតូ​​ចូល​ផ្សារ​​​ទាក់​ចង្កូត​​​គ្នា​ដួលរបួស​ធ្ងន់​3នាក់ស្រាល​2នាក់​

Posted: 02 Aug 2012 09:00 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​សង្គ្រោះ
ខេត្ត​កណ្តាល ៖ បុរស​ម្នាក់​​បាន​ជិះ​​ម៉ូតូ​ឌុប​កូន​ឆ្ពោះ​ទៅ​ផ្សារ​រក​ទិញ​ម្ហូប​ ពេល​ដល់​​ផ្លូវ​ចូល​​​ផ្សារ​​បាន​បត់​ម៉ូតូ​ចូល​​ក៏​ទាក់​ដៃ​​ម៉ូតូ​​មួយ​គ្រឿង​​​ទៀត​ជិះ​គ្នា​​​៣នាក់​ បណ្តាលឱ្យ​​ដួល​បោក​ទៅ​លើ​ផ្លូវ​រង​របួស​​​ធ្ងន់​​​​៣នាក់ ស្រាល​​២នាក់ ។ គ្រោះ​ថ្នាក់​​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​​៤និង​​៣០​នាទី​រសៀល​ថ្ងៃទី​៣១​ កក្កដា តាម​ផ្លូវ​ជាតិ​លេខ​៣ ចំណុច​​មុខ​​ផ្សារ​ព្រៃ​ទទឹង​ ក្នុងស្រុ​ក​កណ្តាល​ស្ទឹង​។

សាកល​វិទ្យា​ល័យ​​ឡា​ហ្វយ ​បើក​សិក្ខា​សាលា​ស្តីពី​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​អប់រំ​​វេជ្ជ​សាស្ត្រ​

Posted: 02 Aug 2012 08:58 PM PDT

ទិដ្ឋភាព​ក្នុងពិធី​បើក​សិក្ខា​សាលា​​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​
ខេត្តព្រះសីហនុ ៖ ​នៅ​​សាល​ប្រជុំ​​នៃ​សាកល​វិទ្យា​ល័យ​ឡា​ហ្វយ នា​ព្រឹក​ថ្ងៃទី​២ ​សីហា ២០១២ ​បាន​រៀបចំ​​សិក្ខា​សាលា​មួយ​ស្តីពី​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​​អប់រំ វេជ្ជ​​សាស្ត្រ​​ដែល​​រៀប​ចំ​​ឡើង​ដោយ​​នាវា​មន្ទីរ​ពេទ្យ USNS MERCY ដែ​ល​​ចូល​ចត​នៅ​កំពង់​ផែ​អន្តរ​ជាតិ​ខេត្ត​ព្រះ​សីហនុ កាល​ពី​ថ្ងៃទី​​២៨ កក្កដា ​កន្លង​ទៅ​ សហ​ការ​ជា​មួយ​​

រ៉េវ​ហ្វ័រ​បុក​រ៉ឺម៉ក​ម៉ូតូ​ដោះ​ស្រាយ​គ្នា​មិន​ត្រូវ​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​

Posted: 02 Aug 2012 08:45 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖រថយន្តរ៉េវ​ហ្វ័រ​ ពណ៌​ទឹក​សមុទ្រ​ ​បើក​បរ​ដោយ​បុរស​ម្នាក់​​ក្នុង​ស្ថាន​ភាព​​ស្រវឹង​រេ​​ចង្កូត​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​បណ្តាល​ឱ្យ​​រ៉ឺ​ម៉ក​ម៉ូតូ​​ស្រុញ​ផ្នែក​ខាង​មុខ​​ ​តែ​មិន​មាន​រង​របួស​ទេ ​​កាលពី​វេលា​ម៉ោង​១និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២ ​សីហា ​តាម​ផ្លូវ​លេខ​១៨២​ សង្កាត់​អូរ​ឫ​ស្សី​ទី​២ ​ខណ្ឌ​៧​មករា​។

លោក​រដ្ឋ​មន្ត្រី​​ មិន ​ឃិន ផ្តល់​​ផ្លូវ​លំ​៤​ខ្សែ​​នៅ​ឃុំ​ត្រើយ​​ស្លា និង​​ប្រគេន​​ទៀន​វស្សា​​ ទេយ្យ​​វត្ថុ​

Posted: 02 Aug 2012 08:44 PM PDT

លោក​​រដ្ឋ​មន្ត្រី មិន ​ឃិន ​ប្រគល់​ទាន​វស្សា​​
ខេត្ត​កណ្តាល​ ៖ ​ដោយ​មើល​ឃើញ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​​របស់​ប្រជា​ពល​រដ្ឋ​លោក​រដ្ឋ​មន្ត្រី​​ក្រសួង​ធម្ម​ការ និង​សាសនា មិន ឃិន ​ប្រធាន​​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​ត្រើយ​ស្លា និង​លោក​ស្រី ងួន ធួន ​អម​ដំណើរ​ដោយ​ក្រុម​ការ​ងារ​ជា​ច្រើន​នាក់​​​ទៀត​បាន​អញ្ជើញ​​ទៅ​​ធ្វើ​ពិធី​បើក​ការ​ដ្ឋាន​ផ្លូវ​លំ​ចំនួន​៤​ខ្សែ​ដោយ​២​ខ្សែ​​​នៅភូមិ​ព្រែក​ប៉ាន

​រថយន្ត​ប៉ាហ្សេរ៉ូ ជនជាតិ​ឥណ្ឌា​​ស្រវឹង​បើក​​បុក​រថយន្ត​​ដឹក​​ទឹក​កក​​ធ្លាក់​ទឹក​កក​រាយ​ពេញ​ថ្នល់

Posted: 02 Aug 2012 08:39 PM PDT

រថយន្ត​បង្ក​ហេតុ​ដែល​បើក​​បុក​រថយន្ត​ដឹក​ទឹក​កក​
រាជធានីភ្នំពេញ ៖ រាជ​ធានី​ភ្នំពេញ​ ៖មាន​​ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​​រវាងរថយន្ត​ប៉ា​ហ្សេ​រ៉ូ​​បើក​បរ​ដោយ​ជន​ជាតិ​ឥណ្ឌា​ ស្រវឹង​ជោក​​ទៅបុក​ជាមួយ​រថយន្ត​ដឹក​ទឹក​កក​បណ្តាល​ឱ្យ​ធ្លាក់​ទឹក​កក​រាយ​ពេញ​ផ្លូវ ​ចំណែក​បុរស​ជនជាតិ​ឥណ្ឌា​របួស​បែក​​​មាត់​ ​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ ​សីហា ​តាម​ផ្លូវ​លេខ​១៨២​ ​កែង​ផ្លូវ​

លោក​នាយ​ឧត្តម​សេនីយ៍​​ មាស សុភា នាំ​អំណោយ​​ចែក​ជូន និង​ចុះ​សួរ​សុខទុក្ខ​​ ក្រុម​និស្សិត វាស់​វែង​ដីធ្លី​

Posted: 02 Aug 2012 08:33 PM PDT

​ការ​ចុះ​សួរ​សុខទុក្ខ​ដល់​​​ក្រុម​និស្សិត​វាស់​វែង​ដីធ្លី​
​​ខេត្ត​ព្រះវិហារ​ ៖ ​ថ្ងៃទី​២ សីហា ​២០១២ ​លោក​នាយ​ឧត្តម​សេនីយ៍ មាស សុភា ​ប្រធាន​ក្រុម​ការ​ងារ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ព្រះវិហារ បាន​ដឹក​នាំ​​ប្រតិភូ​​ក្រុម​ការ​ងារ​​ចុះ​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​អំណោយ​​ចែក​ដល់​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​​របស់​សម្តេច​​តេជោ​កំពុង​បំពេញ​​បេសក​កម្ម​វាស់​វែង​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ​​ក្នុង

ខ្យល់​ព្យុះ​​បំផ្លាញ​​​ផ្ទះ​និង​សាឡុំ​​​​16ខ្នង​​របើក​​ដំបូល ​ទ្រេត​ និង​​​​បាក់​​រលំ​​រាប​ដល់​ដី​​

Posted: 02 Aug 2012 08:30 PM PDT

ទិដ្ឋ​ភាព​ក្រោយ​ពេល​ព្យុះ
ខេត្ត​កំពង់​ចាម​​​​ ៖ លំនៅ​ឋាន​ និង​​រោង​ឡ​ឥដ្ឋ​របស់​ប្រជា​ពល​​រដ្ឋ​​ចំនួន​​១៦​ខ្នង ​នៅ​ស្រុក​​ចំនួន​​៣ ​ក្នុង​នោះ​​មាន​ស្រុក​​​​បាធាយ ​ស្រុក​ជើង​ព្រៃ ​និង​ស្រុក​ពញា​ក្រែកបាន​​រង​ការ​ខូច​ខាត​​ ខ្លះ​​របើក​​ដំបូល​​ ​​ខ្លះ​ទ្រេត​ និង​មួយ​ចំនួន​​ទៀត​បាក់​រលំ​រាប​ដល់​ដី​ ព្រម​ទាំង​បាន​បង្ក​​ឱ្យ​រង​របួស​​កម្មករ​ម្នាក់ ។ ​ខ្យល់​ព្យុះ​​បាន​វាយ​​ប្រហារ​ក្នុង​ខណៈ​​ពេល​​មេឃ​កំពុង​​​​ធ្លាក់​​ភ្លៀង​ កាល​ពី​ល្ងាច​​ និង​យប់​ថ្ងៃ​ទី​​៣១ ​

ក្មេងទំនើង​ប្រយុទ្ធគ្នា​របួស​ធ្ងន់​ម្នាក់​រហូត​ដល់​ស្លាប់​ ខណៈ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​

Posted: 02 Aug 2012 08:15 PM PDT

ជនរងគ្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​ស្វាយ​រៀង​ ៖ ជន​​​២​ក្រុម​​បាន​​ដេញ​វាយ​​និង​កាប់​ចាក់​គា្ន​​នៅ​តាម​ផ្លូវ​លំមួយ​​ស្ថិត​ក្នុង​ភូមិ​ធ្មល់ ​សង្កាត់​ចេក​​ ​​ក្រុង​ស្វាយ​រៀង​ ​កាលពី​វេលាម៉ោង​៧​និង៣០​នាទី​យប់​ថ្ងៃ​ទី​៣០​ ​កក្កដា ​​​ បណ្តាល​ឱ្យ​​​២​នាក់​របួសធ្ងន់​ចូល​មន្ទីរពេទ្យ និង​២​នាក់​ទៀត​ត្រូវ​​​ប៉ូលិស​ចាប់​ខ្លួន​ ។ តាម​ប្រភព​បា​ន​ឱ្យ​ដឹង​ថា ​ជន​​ទាំង​២​ក្រុម​នេះ​បាន​ប្រើ​ដាវ​សា​មូ​រ៉ៃ និង​កាំបិត​ដេញ​កាប់​ប្រហារ​គា្ន​យ៉ាង​សាហាវ​​ដោយពុំ​

​តំណាង​ពិសេស​របស់រដ្ឋ​មន្ត្រី​​ការ​បរទេស​​សហ​រដ្ឋ​អាមេរិក​​ចាប់​អារម្មណ៍​​លើ​ការ​អប់រំ​​ដល់​សហ​គមន៍​អ៊ិស្លាម​​នៅ​កម្ពុជា​

Posted: 02 Aug 2012 08:11 PM PDT

​លោក​ស្រី​ហ្វា​រាដ ​ផាន់​ឌីត
រាជធានីភ្នំពេញ ៖ ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​​ពិសេស​មួយ​​ជា​មួយ​កោះ​សន្តិ​ភាព​កាល​ពី​ថ្ងៃទី​២ សីហា ២០១២ ​នៅ​សណ្ឋា​គារ​ឡឺ​រ៉ូយ៉ាល់ ​លោក​ស្រី​ហ្វា​រាដ ​ផាន់​ឌីត (Farah Pendith) តំណាង​​ពិសេស​ក្រសួង​​ការ​បរទេស​​សហ​រដ្ឋ​អាមេរិក​​ទទួល​​បន្ទុក​កិច្ច​ការ​អ៊ិស្លាម​​បាន​និង​កំពុង​​យក​​ចិត្ត​​ទុក​ដាក់​លើ​សហ​គមន៍​សាសនា​នានា​ក្នុង​ពិភព​លោក​

លោកគីម​​​ជុងអ៊ុន​​​​​ជួប​ជាមួយ​មន្ត្រី​​ជាន់​​ខ្ពស់​ម្នាក់នៃ​​បក្ស​កុម្មុយនីស្ត​ចិន​

Posted: 02 Aug 2012 08:11 PM PDT

​លោក​គីមជុងអ៊ុន​​​​​​ថតរូប​​អនុស្សាវរីយ៍​​​​ជាមួយ​គណៈ​ប្រតិភូ​​​ចិន​
មេដឹក​​​នាំ​វ័យ​ក្មេង​កូរ៉េខាង​ជើង​​​លោក​​​គីម​ជុងអ៊ុន​​បាន​ជួបពិភាក្សា​ ​កាលពី​ថ្ងៃទី​២សីហា​​ជាមួយ​លោក​ WANG JIARUI ​ប្រមុខ​នាយក​​ដ្ឋាន​​កិច្ច​ការ​អន្តរជាតិ​​របស់​គណៈកម្មាធិការ​​​​កណ្តាល​​ ​​នៃ​បក្សកុម្មុយនីស្ត​​​ចិន​ ដែល​បាន​​​​ទៅ​​បំពេញ​​​ទស្សនកិច្ច​មួយ​​នៅក្រុង​ព្យុង​យ៉ាង ។​

ក្មេង​​ជំទង់​​​​ចិន​ម្នាក់​​ចាក់​​សម្លាប់​​មនុស្ស​8​នាក់​

Posted: 02 Aug 2012 08:03 PM PDT

អាជ្ញាធរ​​​មូល​ដ្ឋាន​​រាយ​ការណ៍​​​កាលពី​ថ្ងៃទី​​​២​សីហា​​​ថា ក្មេង​​​​ជំទង់​​ចិន​ម្នាក់​​បាន​ប្រើ​​កាំបិត​សម្លាប់​​​​​មនុស្ស៨​នាក់​ និង​ធ្វើ ​ឱ្យ​របួស​៥​នាក់​ទៀត​ក្នុង​ការ​វាយ​ប្រហារ​មួយ​កាលពីយប់​​ថ្ងៃទី​​១​សីហា​​ ​​ក្នុងខេត្ត​លីអាវ​​នីញ ។ យោងតាម​​​សេចក្តី​ប្រកាសមួយ​​អាជ្ញាធរ​​មូល​ដ្ឋាន​​​រៀបរាប់​​​ថា ​​​សោកនាដកម្ម​​នេះ​​កើតឡើង​​​​​កាលពី​ថ្ងៃទី​១​សីហា​​​វេលា​ម៉ោង​​ប្រមាណ​​ ជា​២១ក្នុង​សង្កាត់​​​យ៉ុង​លិញ ស្រុក​​​ស្វយ័ត​​ស៊ីន​ប៊ិន​នៃ​ទីក្រុង​​ហ្វូស៊ុន ។

សមាគម​និស្សិត​មូស្លី​ម​កម្ពុជា​​​ចែក​អំណោយ​​ជូន​ពល​រដ្ឋ​ខ្មែរ​អ៊ិ​ស្លាម​ក្រី​ក្រ​ខែ​រ៉ា​ម៉ា​ដាន​

Posted: 02 Aug 2012 08:00 PM PDT

ទិដ្ឋ​ភាពក្នុង​ពិធី​ចែក​អំណោយ
ខេត្ត​កំពង់​ចាម​ ៖ សមាគមនិស្សិត​មូ​ស្លីម​កម្ពុជា កាលពីថ្ងៃទី​៣០ កក្ក​ដា ឆ្នាំ២០១២ បាន​នាំ​​យក​​អំណោយ​របស់អង្គ​ការមូ​ស្លីម​ហេលហ្វិន​​នៃប្រទេស​អាល្លឺម៉ង់​ ទៅ​ចែក​ជូន​ប្រជាពល​រដ្ឋ​ខ្មែរ​អ៊ិ​ស្លាមក្រីក្រ​​ ​និង​​ចាស់​ជរាចំនួន​៥៨០​គ្រួសារ​​ រស់​នៅ​ស្រុកកង​មាស​ និង​ស្រុក​ពញា​ក្រែ​ក​ ដោយ​មាន​ការ​អញ្ជើញ​​ចុះចែកផ្ទាល់​​​ពីសំណាក់​លោក​​វេជ្ជ​បណ្ឌិត​សុះ ​មុះសិន ​រដ្ឋលេខា​ធិការ​ ​ក្រសួង​ធម្ម​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!