|
- រថយន្តឡិចស៊ីស470បុកម៉ូតូរួចបើករត់
- សកម្មភាពបទល្មើសព្រៃឈើនៅតំបន់តាកែនកោះស្លាយ៉ាងគគ្រឹកគគ្រេងពុំឃើញមន្ត្រីជំនាញចុះបង្ក្រាប
- បញ្ចប់ក្រុមហ៊ុនឡាយហួតត្រេឌីង ដែលទុកដីចោលមិនដំណើរការតាមកិច្ចសន្យា
- រវល់និយាយទូរស័ព្ទជិះម៉ូតូទៅបុកក្មេងស្រីម្នាក់បាក់ជើងម្ខាង
- ទើបចេញធ្វើសកម្មភាពប្លន់ម្តងជាប់អន្ទាក់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់
- អំណោយលោកហូ សិទ្ធី ប្រគេនដល់វត្តចំនួន៧ក្នុងស្រុកគូលែន
- ពិធីបើកវគ្គបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍ស្តីពី«ហានិភ័យនៃការបើកបរដោយសេពគ្រឿងស្រវឹង និងបើកបរដោយមិនពាក់មួកសុវត្ថិភាព»ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាស្រុកមុខកំពូល
- លទ្ធផលតម្លៃមូលបត្របិទទីផ្សារប្រចាំថ្ងៃទី០១ សីហា ២០១២
- អង្គភាពនគរបាលទេសចរណ៍ប្រគល់ទ្រព្យសម្បត្តិភ្ញៀវដែលជ្រុះឬភ្លេចឱ្យម្ចាស់ដើម
- សេ125 បុកសេ110 បើករត់ទៅបុករ៉ឺម៉កម៉ូតូ ឯឃ្លីកជិះបញ្រ្ចាសផ្លូវត្រូវសេ125បុករបួសបែកមុខ
- ពលរដ្ឋជាង១០០នាក់ធ្វើបាតុកម្មបណ្តេញចៅអធិការវត្តស្តីទីបានសម្រេចហើយ
- កីឡាការិនីចាក់សាបកូរ៉េខាងត្បូងសម្រក់ទឹកភ្នែកតវ៉ារហូតទទួលបានមេដាយលួងចិត្ត
- អ័រថិន បំបាក់ ស្លេធ័រ នៅក្នុងដំណើរវិលត្រឡប់ជាថ្មីមកកាន់សង្វៀន RAW
- នាវាមន្ទីរពេទ្យ USNS Mercy ចូលចតជាលើកទី2នៅកំពង់ផែក្រុងព្រះសីហនុ
- ចិនសាងសង់ភូមិគ្រឹះយកលំនាំតាមអង់គ្លេសលក់តម្លៃ15លានដុល្លារ
- កីឡដ្ឋានបុរាណ «កូឡូសសៀម» ផ្អៀងរដ្ឋាភិបាលអុីតាលីធ្វើការជួសជុល
- កុមារាអភ័ព្វក្បាលធំដេកលើកន្ទេល៦ឆ្នាំម្តាយឪពុកប្រកាសរកជំនួយ
- សង្ស័យចោរចូលគាស់ផ្ទះមិនទាន់ចេញប្តឹងប៉ូលិសផ្អើលមនុស្សចោមរោមពេញភូមិ
- ស្រវឹងជិះម៉ូតូទៅបុកពីក្រោយម៉ូតូកំពុងស៊ីញ៉ូបត់ឆ្វេងដួលបោកក្បាលរបួសធ្ងន់ខ្លួនឯង
- ជិះម៉ូតូបុករទេះរុញលក់កាហ្វេកំពប់ខ្ចាយពេញផ្លូវស្ត្រីរុញរទេះរបួសធ្ងន់
- ការប្រយុទ្ធគ្នាខ្លាំងក្លាបន្តទៀតនៅស៊ីរី
- សម្តេចតេជោហ៊ុន សែន ៖ ស្នាមមេដៃសុំឱ្យដោះលែងលោកម៉ម សូណង់ដូ គ្មានទម្ងន់លើតុលាការទេ
- យេម៉ែន ៖ ស្លាប់១៧នាក់ក្នុងការប៉ះទង្គិចគ្នានៅក្រសួងមហាផ្ទៃ
- ឥណ្ឌារងការដាច់ភ្លើងជាងមួយចំហៀងប្រទេសជាថ្មីទៀត
- លោកឧត្តមសេនីយ៍ឯក ចៅ ភិរុណ ដឹកនាំមន្ត្រីចុះប្រគេនទៀនវស្សា និងទេយ្យវត្ថុចំនួន៣៥វត្តនៅស្រុកស្វាយជ្រំ
- តួកគីសម្លាប់សមាជិកពួកឧទ្ទាម PKK39នាក់
- ឡិចស៊ិសចេញពីផឹកស៊ីបុកម៉ូតូពីក្រោយ បើករត់ធ្លាក់ប្រឡាយរបួសធ្ងន់ទាំងខ្លួនឯងទៀត
- រថយន្ត FUSO ដឹកដែកធ្ងន់ពេកបែកកង់ផ្ទុះផ្អើលអ្នកកំពុងហូបមីឆារត់ចោលចាន
- រថយន្តហាយប្រ៊ីតបើកប្រដេញគ្នាជ្រុលទៅបុករថយន្តកូរ៉េក្រពឹតមួយចំហៀង
- នាង Hwa-Young ត្រូវបានបណ្តេញចេញពីក្រុមតារាចម្រៀងកូរ៉េ T-ara
រថយន្តឡិចស៊ីស470បុកម៉ូតូរួចបើករត់ Posted: 01 Aug 2012 01:30 AM PDT រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់រួមជាមួយស្ត្រីម្នាក់បានបើករថយន្តម៉ាកឡិចសីុស៤៧០ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ក៏ជ្រុលចង្កូតទៅបុកម៉ូតូគ្រីស សេ៊រីចាស់មួយគ្រឿងជិះដោយបុរសម្នាក់ពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូដួលបោកបាក់ជើងឆ្វេង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ កាលពីវេលាម៉ោង១១និង៤០នាទីយប់ |
Posted: 01 Aug 2012 01:29 AM PDT ខេត្តកំពត ៖ ប្រភពព័ត៌មានច្បាស់ការណ៍មួយឱ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើពីសំណាក់ពលរដ្ឋដែលដឹកដោយរទេះគោក្របីចូលកាប់ឈើខុសច្បាប់នៅក្នុងព្រៃតំបន់តាកែនកោះស្លា ស្រុកឈូក យ៉ាងអនាធិបតេយ្យគេពុំឃើញមន្ត្រីជំនាញរដ្ឋបាលព្រៃឈើដែលគ្រប់គ្រងក្នុងតំបន់នោះចេញទៅបង្ក្រាបឡើយ ។ |
បញ្ចប់ក្រុមហ៊ុនឡាយហួតត្រេឌីង ដែលទុកដីចោលមិនដំណើរការតាមកិច្ចសន្យា Posted: 01 Aug 2012 01:20 AM PDT ខេត្តពោធិ៍សាត់ ៖ ក្រុមហ៊ុនឡាយហួតត្រេឌីងដែលបានចុះកិច្ចសន្យាធ្វើវិនិយោគដាំដំណាំកៅស៊ូលើផ្ទៃដីជាង៩០០ហិកតា មានទីតាំងស្ថិតនៅភូមិព្រហស្បត្តិក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ឥឡូវនេះត្រូវរាជរដ្ឋាភិបាលបញ្ចប់លែងឱ្យដំណើរការតទៅទៀតហើយដោយសារពុំឃើញមានសកម្មភាពអ្វីទាល់តែសោះ ។ |
រវល់និយាយទូរស័ព្ទជិះម៉ូតូទៅបុកក្មេងស្រីម្នាក់បាក់ជើងម្ខាង Posted: 01 Aug 2012 01:15 AM PDT ខេត្តប៉ៃលិន ៖ កុមារីម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងដើរនៅចិញ្ចើមថ្នល់ខាងស្តាំដៃ ស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងរវល់និយាយទូរស័ព្ទ ទើបរេចង្កូតទៅបុកក្មេងស្រីពីក្រោយ បណ្តាលឱ្យដួល រួចម៉ូតូកិនបាក់ជើងខាងស្តាំ ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៦ កក្កដា នៅចំណុចជិត |
ទើបចេញធ្វើសកម្មភាពប្លន់ម្តងជាប់អន្ទាក់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ Posted: 01 Aug 2012 01:13 AM PDT រាជធានីភ្នំពេញ ៖ យុវជន២នាក់ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៣០ កក្កដា ដោយជាប់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធ ។ |
អំណោយលោកហូ សិទ្ធី ប្រគេនដល់វត្តចំនួន៧ក្នុងស្រុកគូលែន Posted: 01 Aug 2012 01:10 AM PDT ខេត្តព្រះវិហារ ៖ ដោយមានការផ្តល់របាយការណ៍មិនច្បាស់លាស់ពីគណៈកម្មការអាចារ្យវត្តកាលពីថ្ងៃទី៣០ កក្កដា ២០១២ កន្លងទៅថ្មីៗនេះ ចំពោះអំណោយលោកហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រគេនវត្តចំនួន៧ក្នុងស្រុកគូលែន ដែលបានចេញផ្សាយក្នុងទំព័រកាសែតកោះសន្តិភាពនៅព្រឹក |
Posted: 01 Aug 2012 01:00 AM PDT ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ ២០១២ កាកបាទក្រហមកម្ពុជា សហការជា មួយសាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលសី្តពី«ហានិភ័យនៃការបើកបរដោយសេពគ្រឿងស្រវឹង និងបើកបរដោយមិនពាក់មួកសុវត្ថិភាព» ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមស្រុកមុខកំពូល នៅក្នុងសាលប្រជុំសាលាស្រុក ។ |
លទ្ធផលតម្លៃមូលបត្របិទទីផ្សារប្រចាំថ្ងៃទី០១ សីហា ២០១២ Posted: 01 Aug 2012 12:53 AM PDT រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានប្រកាសលទ្ធផលការទិញលក់ភាគហ៊ុនរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញលើកទី១ និងលើកទី២ ដែលបញ្ចប់នៅវេលាម៉ោង១១ និង៣០នាទីព្រឹក សម្រាប់ថ្ងៃទី០១ សីហា២០១២ ដល់សាធារណជនឱ្យ |
អង្គភាពនគរបាលទេសចរណ៍ប្រគល់ទ្រព្យសម្បត្តិភ្ញៀវដែលជ្រុះឬភ្លេចឱ្យម្ចាស់ដើម Posted: 01 Aug 2012 12:45 AM PDT ខេត្តសៀមរាប ៖ លោកវរសេនីយ៍ទោ សំ រស្មី ប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបបានឱ្យដឹងថា នៅក្នុងអំឡុងចុងខែកក្កដា ឆ្នាំ២០១២នេះ បានស្រាវជ្រាវរកឃើញសម្ភារជាទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរបរទេសដែលជ្រុះ ឬភ្លេចពេលធ្វើដំណើរតាមរថយន្តឈ្នួលពីខេត្តបាត់ដំបងមកកាន់ខេត្តសៀមរាបចំនួន១លើក ។ |
Posted: 01 Aug 2012 12:45 AM PDT រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលតែកន្លះម៉ោងនៅភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍២ករណី ដែលករណីទី១ បុរសម្នាក់បានជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងតាមបណ្តោយមហាវិថីព្រះមុនីរ៉េត ក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ទៅបុកម៉ូតូឌ្រីមសេ១១០ កំពុងបត់ឆ្វេង កាលពីវេលាមោ៉ោង៩និង៣៥នាទីយប់ថ្ងៃទី៣០ កក្កដា ។ |
ពលរដ្ឋជាង១០០នាក់ធ្វើបាតុកម្មបណ្តេញចៅអធិការវត្តស្តីទីបានសម្រេចហើយ Posted: 01 Aug 2012 12:42 AM PDT ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ដែលនាំគ្នាធ្វើបាតុកម្មបណ្តេញចៅអធិការវត្តស្តីទីនាមសុខ ដា ឱ្យចេញពីវត្តនាគរង្សី ស្ថិតក្នុងភូមិក្តីដួង ឃុំរោងដំរី ស្រុកបាភ្នំដោយចោទប្រកាន់ពីបទប្រព្រឹត្តខុសពីពុទ្ធប្បញ្ញត្តិ កាលពីថ្ងៃទី២៧ កក្កដា ២០១២ ឥឡូវបានសម្រេចហើយ ដោយលោកចៅអធិការរួមនឹងសាមណេរ៣រូប |
កីឡាការិនីចាក់សាបកូរ៉េខាងត្បូងសម្រក់ទឹកភ្នែកតវ៉ារហូតទទួលបានមេដាយលួងចិត្ត Posted: 01 Aug 2012 12:41 AM PDT ក្រុមប្រឹក្សាកីឡាចាក់សាបពិភពលោកបាននិយាយកាលពីថ្ងៃអង្គារថា កីឡាការិនីកូរ៉េខាងត្បូងដែលអង្គុយយំលើវេទិកាប្រកួតអស់រាប់ម៉ោងជំទាស់តវ៉ានឹងការកាត់ក្តីឱ្យនាងចាញ់ការប្រកួតនឹងទទួលបានមេដាយលួងចិត្តមួយគ្រឿងទទួលស្គាល់ពីការប្រកួតដ៏យុត្តិធម៌របស់នាង ។ |
អ័រថិន បំបាក់ ស្លេធ័រ នៅក្នុងដំណើរវិលត្រឡប់ជាថ្មីមកកាន់សង្វៀន RAW Posted: 01 Aug 2012 12:40 AM PDT ខណៈការជួបគ្នារវាងចន ស៊ីណា និងយក្ស Big Showបញ្ចប់ទៅគ្មានអ្នកឈ្នះចាញ់នៅក្នុងការវិលត្រឡប់មកកាន់សង្វៀន RAWជាថ្មី រែនឌី អ័រថិនបានបង្ហាញជូនអ្នកគាំទ្រនូវភាពខ្លាំងរបស់ខ្លួនដែលគ្មានថ្ងៃសាបសូន្យដោយបានបំបាក់កីឡាករជើងខ្លាំងហេត ស្លេធ័រដោយស្នៀតពិសេសឱ្យសន្លប់គ្មានការតបតបាន។ ក្នុងពេលជាមួយគ្នានោះដែរ ការជួបគ្នារវាងអ្នកកីឡាកាសចិត្ត |
នាវាមន្ទីរពេទ្យ USNS Mercy ចូលចតជាលើកទី2នៅកំពង់ផែក្រុងព្រះសីហនុ Posted: 01 Aug 2012 12:30 AM PDT ខេត្តព្រះសីហនុ ៖ នាវាមន្ទីរពេទ្យរបស់សហរដ្ឋអាមេរិកឈ្មោះ USNS Mercy បានចូលចតជាលើកទី២ កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១២ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដោយនាំយកបរិក្ខារពេទ្យ ដើម្បីព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាជាច្រើន និងដើម្បីចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនភាពជាដៃគូប៉ាស៊ីហ្វិក-កម្ពុជា ឆ្នាំ២០១២ ដែលមានក្រុមការងារពី១.១០០នាក់ ទៅ១.២០០ |
ចិនសាងសង់ភូមិគ្រឹះយកលំនាំតាមអង់គ្លេសលក់តម្លៃ15លានដុល្លារ Posted: 01 Aug 2012 12:25 AM PDT សារព័ត៌មានបរទេសផ្សាយឱ្យដឹងថា ចិនបានសាងសង់គេហដ្ឋានថ្លៃបំផុតក្នុងប្រទេស ដោយមានលក្ខណៈស្រដៀងនឹងភូមិគ្រឹះរបស់អង់គ្លេស មានតម្លៃចាប់ពី១៥លានដុល្លារ ក្នុងមួយខ្នងស្ថិតនៅជាយក្រុងប៉េកាំង ដោយរំពឹងថា នឹងសាងសង់រួចរាល់នៅចុងឆ្នាំនេះ ប៉ុន្តែអ្នកជំនាញនៅមិនទាន់ប្រាកដក្នុងចិត្តថា ថ្លៃខ្ពស់បែបនេះមានអ្នកទិញ ឬអត់ទេ? |
កីឡដ្ឋានបុរាណ «កូឡូសសៀម» ផ្អៀងរដ្ឋាភិបាលអុីតាលីធ្វើការជួសជុល Posted: 01 Aug 2012 12:21 AM PDT អាជ្ញាធរក្រុងរ៉ូម ប្រទេសអុីតាលីបង្ហើបឱ្យដឹងថា និមិត្តរូបប្រចាំទីក្រុងគឺកីឡដ្ឋានបុរាណ «កូឡូសសៀម» ដែលជាសំណង់បុរាណសាងសង់ឡើងតាំងពីឆ្នាំ៧២នៃគ្រិស្តសករាជនោះ កំពុងចាប់ផ្តើមផ្អៀងនៅត្រង់កន្លែងអ្នកគាំទ្រអង្គុយ ដោយផ្នែកខាងត្បូងទាបជាងផ្នែកខាងជើងដល់ទៅ១៦អ៊ីញ ឬប្រហែល៤៤សង់ទីម៉ែត្រ និងអាចផ្អៀងថែមទៀត ខណៈពេលមុននេះផ្នែកទាំង២ |
កុមារាអភ័ព្វក្បាលធំដេកលើកន្ទេល៦ឆ្នាំម្តាយឪពុកប្រកាសរកជំនួយ Posted: 01 Aug 2012 12:19 AM PDT ខេត្តកំពត ៖ ពិតជាគួរឱ្យសង្វេគណាស់កុមារាម្នាក់កើតមកក្បាលធំរាងស្គមស្គាំងដេកនៅនឹងកន្ទេលរយៈពេល៦ឆ្នាំ ម្តាយឪពុកអស់លទ្ធភាពព្យាបាលប្រកាសរកជំនួយ។ កុមារារូបនោះឈ្មោះជ្រេង ប៊ុនលាប អាយុ៦ឆ្នាំ មានម្តាយឈ្មោះខេង យោ អាយុ៤១ឆ្នាំ ឪពុកឈ្មោះអោម កែវ អាយុ៣៨ឆ្នាំ នៅភូមិរំពើន ឃុំស្តេចគង់ ស្រុក |
សង្ស័យចោរចូលគាស់ផ្ទះមិនទាន់ចេញប្តឹងប៉ូលិសផ្អើលមនុស្សចោមរោមពេញភូមិ Posted: 01 Aug 2012 12:15 AM PDT ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៣០ កក្កដា ដោយសារតែម្ចាស់ផ្ទះខណៈត្រឡប់មកពីបុណ្យវិញចាក់សោចូលផ្ទះមិនរួច ហើយសង្ស័យថា ចោរចូលគាស់ផ្ទះនៅខាងក្នុងមិនទាន់ចេញទៅណាក៏រាយការណ៍ទៅប៉ូលិសមកធ្វើការឡោមព័ទ្ធផ្ទះដើម្បីចាប់ចោរ ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិក្តីត្នោត ឃុំស្រែថ្មី |
ស្រវឹងជិះម៉ូតូទៅបុកពីក្រោយម៉ូតូកំពុងស៊ីញ៉ូបត់ឆ្វេងដួលបោកក្បាលរបួសធ្ងន់ខ្លួនឯង Posted: 01 Aug 2012 12:15 AM PDT រាជធានីភ្នំពេញ ៖ ស្រវឹងកុំបើកបរ តែសម្រាប់ពេលរាត្រីអ្នកបើកបរភាគច្រើនសុទ្ធតែស្រវឹង ហើយករណីគ្រោះថ្នាក់ចរាចរណ៍ក៏បណ្តាលមកពីការស្រវឹងដែរ ក្នុងនោះយុវជនស្រវឹងម្នាក់ជិះម៉ូតូទៅបុកពីក្រោយម៉ូតូមួយគ្រឿងទៀតកំពុងស៊ីញ៉ូបត់ឆ្វេង បណ្តាលឱ្យម៉ូតូដួលប្រាវបោកក្បាលទៅនឹងថ្នល់របួស |
ជិះម៉ូតូបុករទេះរុញលក់កាហ្វេកំពប់ខ្ចាយពេញផ្លូវស្ត្រីរុញរទេះរបួសធ្ងន់ Posted: 01 Aug 2012 12:00 AM PDT រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ ខណៈកំពុងរុញរទេះលក់កាហ្វេត្រូវម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ស បុកពីក្រោយខ្ទាតទៅចិញ្ចើមផ្លូវជ្រុះរបស់របរលើរទេះកំពប់បែកខ្ចាត់ខ្ចាយពេញផ្លូវ កាលពីវេលាម៉ោង៨និង៥នាទីព្រឹកថ្ងៃទី៣០ កក្កដានៅចំណុចផ្លូវជាតិលេខ៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។ |
ការប្រយុទ្ធគ្នាខ្លាំងក្លាបន្តទៀតនៅស៊ីរី Posted: 31 Jul 2012 11:41 PM PDT កងទ័ពស៊ីរីកាលពីថ្ងៃទី៣១កក្កដាបានបន្តការវាយលុករបស់ខ្លួនដើម្បីកម្ទេចពួកបះបោរក្នុងទីក្រុងអាឡែបនិងនៅកន្លែងឯទៀតៗក្នុងប្រទេសខណៈដែលព័ត៌មាននានារាយការណ៍ពីវត្តមានរបស់ពួកយុទ្ធជនអាល់កៃដានិងពួកមូចាហុីឌីនដទៃៗទៀតក្នុងការប្រយុទ្ធដែលកំពុងប្រព្រឹត្ត។ |
សម្តេចតេជោហ៊ុន សែន ៖ ស្នាមមេដៃសុំឱ្យដោះលែងលោកម៉ម សូណង់ដូ គ្មានទម្ងន់លើតុលាការទេ Posted: 31 Jul 2012 11:41 PM PDT រាជធានីភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១ សីហា ២០១២នេះ បានផ្ញើសារទៅកាន់សមាជិកសមាគមអ្នកប្រជាធិបតេយ្យ ក៏ដូចជាក្រុមអ្នកគំាទ្រលោកម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជានាយកវិទ្យុសំបុកឃ្មុំដែលបាននិងកំពុងធ្វើសកម្មភាពផ្តិតមេដៃ |
យេម៉ែន ៖ ស្លាប់១៧នាក់ក្នុងការប៉ះទង្គិចគ្នានៅក្រសួងមហាផ្ទៃ Posted: 31 Jul 2012 11:38 PM PDT យោងតាមបណ្តាមន្ត្រីនិងក្រុមគ្រូពេទ្យថាមនុស្សយ៉ាងតិច១៧នាក់បានត្រូវស្លាប់ហើយជាច្រើនសិបនាក់ទៀតត្រូវរបួសក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខនិងបណ្តាជនប្រដាប់អាវុធស្ថិតក្នុងក្រុមប្រឆាំងមួយក្នុងជួរកងទ័ពកាលពីព្រឹកថ្ងៃទី៣១កក្កដានៅឯក្រសួងមហាផ្ទៃយេម៉ែន ។ |
ឥណ្ឌារងការដាច់ភ្លើងជាងមួយចំហៀងប្រទេសជាថ្មីទៀត Posted: 31 Jul 2012 11:35 PM PDT ប្រទេសឥណ្ឌាកាលពីថ្ងៃទី៣១កក្កដាជួបប្រទះនឹងការដាច់ភ្លើងអគ្គិសនីយ៉ាងធំមួយថ្មីទៀតពុំធ្លាប់មានពីមុនមក ដែលប៉ះពាល់ដល់មួយចំហៀងប្រទេសក្រោយការដាច់ភ្លើងស្ទើរដូចគ្នានោះដែរក្នុងរដ្ឋចំនួន២០នៅភាគខាងជើងភាគខាងកើត និងភាគ|សានប្រទេស ។ |
Posted: 31 Jul 2012 11:34 PM PDT ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃទី៣១ កក្កដា លោកឧត្តមសេនីយ៍ឯក ចៅ ភិរុណ អគ្គនាយកនៃអគ្គនាយកដា្ឋនសម្ភារបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសា្វយជ្រំ រួមជាមួយអស់លោក លោកស្រីជាក្រុមការងារទាំងអស់អញ្ជើញចូលរួមក្នុងពិធីដង្ហែ |
តួកគីសម្លាប់សមាជិកពួកឧទ្ទាម PKK39នាក់ Posted: 31 Jul 2012 11:33 PM PDT កាសែតតួកគី TODAY'S ZAMAN រាយការណ៍កាលពីថ្ងៃទី៣១កក្កដាថាកងកម្លាំងសន្តិសុខតួកគីបានសម្លាប់សមាជិកគណបក្សពលករឃើតឌីស្ថាន PKKសរុប៣៩នាក់ ក្នុងប្រតិបត្តិការនានាប្រឆាំងក្រុមប្រដាប់អាវុធនេះ នៅខេត្តហាក់គីរីចាប់តាំងពីថ្ងៃទី២៣កក្កដាមក។ |
ឡិចស៊ិសចេញពីផឹកស៊ីបុកម៉ូតូពីក្រោយ បើករត់ធ្លាក់ប្រឡាយរបួសធ្ងន់ទាំងខ្លួនឯងទៀត Posted: 31 Jul 2012 11:30 PM PDT ខេត្តតាកែវ ៖ បុរសម្នាក់បានរងរបួសធ្ងន់ក្នុងថ្នាក់ចរាចរណ៍មួយបង្កដោយរថយន្តមួយគ្រឿងបុកម៉ូតូជនរងគ្រោះពីក្រោយ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ កក្កដា ស្ថិតនៅភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ត្រូវបានអ្នកឃើញហេតុការណ៍ជួយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្តបង្កមានបំណងបើករត់តែព្រះមិនជួយក៏បើករថយន្តធ្លាក់ក្នុងប្រឡាយធ្វើឱ្យរថ |
រថយន្ត FUSO ដឹកដែកធ្ងន់ពេកបែកកង់ផ្ទុះផ្អើលអ្នកកំពុងហូបមីឆារត់ចោលចាន Posted: 31 Jul 2012 11:25 PM PDT រាជធានីភ្នំពេញ ៖ វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣១ កក្កដា ត្រង់ចំណុចក្រោយមណ្ឌលសុខភាពផ្សារដើមថ្កូវ តាមផ្លូវលេខ៤៣០ ក្រុម១៩ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើងស្មានតែគ្រាប់បែកផ្ទុះ ខណៈពេលរថយន្តដឹកដែកម៉ាក FUSO បែក |
រថយន្តហាយប្រ៊ីតបើកប្រដេញគ្នាជ្រុលទៅបុករថយន្តកូរ៉េក្រពឹតមួយចំហៀង Posted: 31 Jul 2012 11:22 PM PDT រាជធានីភ្នំពេញ ៖ រថយន្តហាយប្រ៊ីតពណ៌ស្ករមួយគ្រឿង បើកដោយយុវជនម្នាក់ក្នុងល្បឿនលឿនបានប្រដេញគ្នាជាមួយរថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ មួយគ្រឿងទៀតក៏ជ្រុលទៅបុករថយន្តកូរ៉េ ពណ៌ស បណ្តាលឱ្យខ្ទេចមួយកំណាត់មុខ ឯរថយន្តហាយប្រ៊ីតរងការខូចខាត និងក្រពឹតមួយ |
នាង Hwa-Young ត្រូវបានបណ្តេញចេញពីក្រុមតារាចម្រៀងកូរ៉េ T-ara Posted: 31 Jul 2012 11:20 PM PDT យោងទៅតាមប្រភពព័ត៌មានកូរ៉េ ឆូស៊ុន ចេញផ្សាយកាលពីថ្ងៃអង្គារទី៣១ កក្កដា ឆ្នាំ២០១២ បានឱ្យដឹងថា នាង Hwa Young សមាជិកក្រុមតារាចម្រៀងកូរ៉េ T-ara ត្រូវបានម្ចាស់ផលិតកម្មបណ្តេញចេញពីក្រុម បន្ទាប់ពីកើតមានរឿងអាស្រូវ ។ តារាចម្រៀងវ័យ១៩ឆ្នាំ រងការចោទប្រកាន់ថា បានប្រើពាក្យសំដីមិនសមរម្យដាក់មិត្តរួមក្រុម ព្រមទាំងអ្នកដឹកនាំក្រុមផងដែរ ។ |
You are subscribed to email updates from Koh Santepheap Daily To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |