Koh Santipheap Daily

Koh Santipheap Daily


នាង​ Matsumoto​ជួយ​ឱ្យ​ជប៉ុន​ដណ្តើម​បាន​មេ​ដាយ​មាស​ទី​១​ក្នុង​ព្រឹត្តិ​ការណ៍​អូ​ឡាំ​ពិក​ក្រុង​ឡុង

Posted: 31 Jul 2012 12:47 AM PDT

កីឡាការិនី​ជ​ប៉ុន​ Kaori Matsumoto
ការ​​ធ្វើ​​បាន​យ៉ាង​ល្អ​​ឥត​​ខ្ចោះ​​ជាង​​គេ​​​របស់​​នាង Kaori ​Matsumoto ​លើ​​វិញ្ញា​សា​យូ​ដូ​ក្នុង​ ប្រ​ភេទទម្ងន់​៥៧​គី​ឡូ​ក្រាម​ផ្នែក​នា​រី​ បាន​នាំ​ឱ្យ​ជប៉ុន​ទទួល​បាន​មេដាយ​មាស​ទី​១​នៃ​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​ទី​ក្រុង​ឡុង​ឆ្នាំ២០១២ ​និង​ឈរ​នៅ​លំ​ដាប់​ទី​៩​នៃ​តារាង​មេ​ដាយ​សរុប​ ។

នាំ​​គ្នា​​​​មក​ឆក់​ត្រី​​ត្រូវ​ប៉ូលិស​​ចាប់បាន​2នាក់​​មាន​​ម្នាក់​ជា​​ជន​ពិការ​​ជើង​

Posted: 31 Jul 2012 12:45 AM PDT

ជនល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
ខេត្ត​កំពង់​ឆ្នាំ​ង​ ៖ ​បុរស២នាក់ក្នុងចំណោម​៤នាក់ បាន​ត្រូវ​កម្លាំ​ប៉ូលិសការិយា​ល័យ​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច នៃស្នងការ​ដ្ឋាន​ខេត្ត ​ចាប់​ឃាត់ខ្លួនខណៈ​​ពួកគេកំពុងធ្វើ​សកម្ម​ភាព​​ឆក់​ត្រី​នៅ​ទំនប់ដាច់ ពីខាងត្បូងបឹងធំ ស្ថិតក្នុងភូមិ​ត្រពាំង​ចឹក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង កាល​ពី​វេលាម៉ោង១២​និង១០​នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី២៧ ​​កក្កដា ។ ​​ជា​មួយ​នឹង​​ការឃាត់​ខ្លួន​នេះ​ ប៉ូលិស​

​កំណាត់​ផ្លូវ​​២​ខ្សែ​ប្រវែង​ជាង​៤០​គីឡូ​ម៉ែត្រ​ កំពុង​រងការ​ខូចខាត​ដោយ​រថយន្ត​​គេច​ជញ្ជីង​

Posted: 31 Jul 2012 12:42 AM PDT

ផ្លូវ​ដែល​​ខូច​ខាត​ដោយ​សារ​​តែ​រថយន្ត​គេច​ជញ្ជីង​
ខេត្ត​ព្រះ​សីហនុ ៖ កំណាត់​ផ្លូវ​ពី​រ​ខ្សែ​ គឺ​ចាប់​ពី​​ក្រុង​ព្រះ​សីហនុ ​ទៅ​ដល់​ស្រុក​ស្ទឹង​ហាវ ​ដែល​ជាវិថី​​សម្តេច​​ ហ៊ុន សែន ​និង​ពី​ស្រុក​ស្ទឹង​ហាវ ទៅដល់​ផ្លូវជាតិ​លេខ​៤ ដែល​ជា​ផ្លូវ​សម្តេច​សង្ឃ ទេព វង្ស កំពុង​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​រថយន្ត​​ធុន​ធ្ងន់ ​ដឹក​លើ​ស​ចំណុះ​ជា

​ចោរឆ្មក់ប្លន់​ដល់​​មុខ​ផ្ទះ​នៅ​ព្រែក​ឯង​បាញ់​​២​នាក់​បង​ប្អូន​របួស​ធ្ងន់​

Posted: 31 Jul 2012 12:41 AM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​ខាង​មុខ​ផ្ទះ​កើតហេតុ
រាជធានីភ្នំពេញ ៖ ​សកម្ម​ភាព​ប្លន់​ប្រដាប់​អាវុធ​មួយ​ត្រូវ​បាន​គេ​អះ​អាង​ថា ក្រុម​ចោរ​​ឆ្មក់​​ប្លន់​​​ម៉ូតូ​ដល់​​មុខ​ផ្ទះ និង​បាញ់​ម្ចាស់​ផ្ទះ២​នាក់​បង​ប្អូន​ បណ្តាល​ឱ្យ​​របួស​ធ្ងន់ រួច​ហើយ​​ដណ្តើម​​យក​ម៉ូតូ​ជិះ​រត់​គេច​ខ្លួន​បាត់​ បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​​១១​និង​៥០​នាទី​ថ្ងៃត្រង់​​ថ្ងៃទី​៣១ កក្កដា ​២០១២ ស្ថិត​

លទ្ធ​ផល​បាល់ទះ​ Leo-Cup ក្រុម​នាគ​សមុទ្រ បានយកឈ្នះ​ក្រុមកង​ពល​តូច​​អន្ត​រា​គមន៍​លេខ៩

Posted: 31 Jul 2012 12:39 AM PDT

ទិដ្ឋ​ភាព​ការ​ប្រកួត​បាល់ទះ
រាជ​ធានីភ្នំពេញ ៖ ​ ការប្រកួតបាល់ទះពាន​រង្វាន់ Leo-Cup National Volleyball បាន​ឈានមកដល់ថ្ងៃទី៣០ កក្កដា ហើយ គឺក្រុម​កីឡា​បាល់ទះនាគសមុទ្របញ្ជាការ​ដ្ឋានកងទ័ព​ជើង​ទឹក​បានយកឈ្នះក្រុមកង​ពលតូច​អន្តរា​គមន៍លេខ៩ ក្នុងលទ្ធផល៣ ទល់២សិត ក្នុង​ពិន្ទុ​២៥ទល់១៣, ២៥ទល់១៦, ២២ទល់២៥ ,២១ ទល់២៥ និង១៥ ទល់៦ ។

គោឈ្មោល​​មួយ​ក្បាល​​របស់​អ្នក​មេម៉ាយ​​អនុ​ប្រធាន​​ភូមិ​ត្រូវ​ចោរ​​លួច​ដឹក​យក​ចេញ​បាត់​

Posted: 31 Jul 2012 12:36 AM PDT

កម្ទេច​កម្ទី​សាច់​ដែល​ចោរ​លួច​ហើយ​កាប់​យក​សាច់​ទៅ​បាត់​
រាជធានីភ្នំពេញ ៖ គោ​ឈ្មោ​ល​មួយ​ក្បាល​ដែល​ម្ចាស់​អះអាង​​ថា មាន​តម្លៃជាង​៥​លាន​រៀល ហើយ​រយៈ​ពេល​ជិត​មួយ​ខែ​មុន​មាន​គេ​ទៅ​សុំ​ទិញ​ជា​ញឹក​ញាប់​​តែ​គាត់​មិន​ព្រម​លក់ ​ពេល​នេះ​ត្រូវ​បាន​ចោរ​១​ក្រុម​ចូល​ទៅ​ធ្វើ​​សកម្ម​ភាព​លួច​ដឹក​ចេញ​ពី​ក្នុង​ក្រោល​​ខាង​ក្រោម​ផ្ទះ​យក​

មេ​សន្តិ​សុខ​​យាម​រោង​ចក្រ​ឃុប​ឃិត​ជា​មួយ​ចោរ​ដាក់​ថ្នាំ​សណ្តំ​កូន​ចៅ​លួច​ខោ​ជិត​700

Posted: 31 Jul 2012 12:30 AM PDT

រាជធានី​ភ្នំពេញ ៖​​ ​មេសន្តិ​សុខ​​ឯក​ជន​យីហោ​ស៊ីភីអេស ម្នាក់​​យាម​រោង​ចក្រ​កាត់​ដេរ​មួយ​កន្លែង ត្រូវ​បាន​ប្រធាន​រដ្ឋ​បាល​រោង​ចក្រ​​ធ្វើ​ការ​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​​ចាត់​ការ​តាម​ច្បាប់​ បន្ទាប់​ពី​ជន​នោះ​បាន​ដាក់​ថ្នាំ​សណ្តំ​នៅ​ក្នុង​ទឹក​ក្រឡុក​​ និង​ស្រា​បៀរ​​ឱ្យ​កូន​ចៅ​របស់​ខ្លួន​ផឹក រហូត​ដល់​សន្លប់​បាត់​ស្មារតី​​អស់​ ហើយ​បាន​ឃុប​ឃិត​ជា​មួយ​ក្រុម​ចោរចូល​​ធ្វើ​សកម្ម​ភាព​លួច​ខោ​នៅ​ក្នុង​រោង​​ចក្រ​​

ប្រឈម​​​មុខ​ការកើន​ឡើង​​​​នៃការ​​ប្រយុទ្ធ​គ្នា​​នៅ​​ស៊ីរី​​​លោក​បាន​​​គីមូន​​អំពាវ​នាវ​​​​ឱ្យ​បញ្ឈប់​​​​អំពើ​ហិង្សា​

Posted: 31 Jul 2012 12:28 AM PDT

លោក​បាន​​គីមូន​
ខណៈដែល​​​មនុស្ស​ប្រមាណ​​ជា​​២លាន​​​នាក់​​ពេល​​​នេះ​រង​ការ​ប៉ះពាល់​​ដោយ​សារជម្លោះ​​​​​ដែល​​​​កំពុង​កើត​មាន​នៅ​​​ស៊ីរី​​ អគ្គ​លេខា​​​ធិការ​​​​​អ.ស.ប​ ​​លោក​បាន​គីមូន​​​កាលពី​ថ្ងៃទី​៣០ ​កក្កដា​​​បាន​​​​ធ្វើ​​ការ​អំពាវ​នាវ​​ជាថ្មី​ដល់​​គ្រប់​​ភាគី​ឱ្យ​បញ្ឈប់​​​​អំពើ​ហិង្សា​​ដោយ​អាវុធ​​និងបញ្ឈប់​​រាល់ការ​បង្ហូរ​​​ឈាម​​ថែមទៀត ។​

នាង​​ស៊េ​រី​​ណា​និង​​វេ​នី​ស​​ឆ្លង​ផុត​ជុំ​ទី​២​លើ​វិញ្ញា​សា​វាយ​កូន​បាល់​នៃ​ព្រឹត្តិ​ការណ៍​អូ​ឡាំ​ពិក​ក្រុង​ឡុង

Posted: 31 Jul 2012 12:25 AM PDT

នាង​​ស៊េរី​​ណា វី​​លៀម
នាង​​ស៊េរី​​ណា វី​​លៀម​​និង​​នាង​​វេ​​នីស វី​​​លៀម​បាន​​នាំ​​មក​​នូវ​​ភាព​​រីក​​រាយ​ជូន​អ្នក​គាំ​ទ្រ​ក៏​ដូចជា​គណៈ​ប្រ​តិ​ភូ​របស់​ខ្លួន​បន្ទាប់​ពី​ពួក​​គេ​បាន​យក​ឈ្នះ​គូ​ប្រ​កួត​រៀង​ៗ​ខ្លួន​ក្នុង​ជុំ​ទី២​​​វិញ្ញាសា​វាយ​​កូន​បាល់​ក្នុង​ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​អូ​ឡាំ​ពិក​ទីក្រុង​ឡុង​ឆ្នាំ​២០១២​លើ​ទឹក​ដី​អង់​គ្លេស​​កាល​ពី​ថ្ងៃ​ចន្ទ​​ទី៣០​កក្ក​ដា​កន្លង​មក​នេះ ។

លោក​​ស្រី​​​ទីម៉ូ​​ឆេន​​​កូ​​មាន​ឈ្មោះ​​មុនគេ​​ក្នុង​បញ្ជី​បេក្ខជន​សភា​

Posted: 31 Jul 2012 12:21 AM PDT

លោកស្រី​​ទីម៉ូ​ឆេន​កូ​
អតីត​​នាយករដ្ឋមន្ត្រី​​អ៊ុយ​​ក្រែន​​ដែល​ជាប់ឃុំ​ឃាំង​​លោក​ស្រី​​អុីអ៊ូ​លីយ៉ា​ ទីម៉ូ​​​ឆេន​កូ មាន​​​​ឈ្មោះ​​​មុន​​គេជា​និមិត្ត​រូប​ក្នុង​បញ្ជី​​​ឈ្មោះ​​​​បេក្ខជន​​សភា​នៃ​គណបក្ស​ប្រឆាំង​របស់​លោក​​ស្រី​​ក្នុង​ការ​​​បោះឆ្នោត​សភា​​​ខែតុលា​ខាង​មុខនេះ ដែល​យុទ្ធ​​​​នាការ​ឃោសនា​បោះឆ្នោត​​នោះបាន​ចាប់​ផ្តើម​​បើក​ពី​ថ្ងៃទី​​៣០​កក្កដា​ទៅ។

ការ​​ប្រកួត​​បាល់​ទាត់​ស្ត្រី​​ក្រុម​ខ្លាំង​៣​កំពុង​តែ​សម្លឹង​ឃើញ​ពាន

Posted: 31 Jul 2012 12:15 AM PDT

ទិដ្ឋ​ភាព​នៃ​ការ​ប្រកួត​​បាល់​ទាត់ស្ត្រី
រាជ​ធានីភ្នំពេញ ៖ ​ សហព័ន្ធកីឡាបាល់​ទាត់កម្ពុជាបានផ្ដល់សិទ្ធិដល់ខេត្ត​បន្ទាយ​មាន​ជ័យទទួលធ្វើជាម្ចាស់ផ្ទះរៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​ស្ត្រីសម្រាប់ឆ្នាំ​២០១២​នេះ ។ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលោកគល់ សុផាណាបានឲ្យដឹងថា​ ការ​ប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៦ ដល់២៦ សីហា​ខាងមុខ ។ លោកបន្តថាការប្រកួតនេះសហ​ព័ន្ធ​កំណត់យកពី៨ ទៅ១០ក្រុម​ដោយ

សាលា​រាជ​ធានី​ភ្នំពេញ​រៀប​ចំ​កម្ម​វិធី​ជិះ​កង់​ដាស់​តឿន​ស្មារតី​​ដើម្បី​ទី​ក្រុង​ស្អាត

Posted: 31 Jul 2012 12:15 AM PDT

សាលា​រាជ​ធានី​ភ្នំពេញ​រៀប​ចំ​កម្ម​វិធី​ជិះ​កង់​ដាស់​តឿន​ស្មារតី​​ដើម្បី​ទី​ក្រុង​ស្អាត
រាជធានី​ភ្នំពេញ ៖​​ ​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ក្បួន​ជិះ​កង់​ដែល​​មាន​អ្នក​ចូល​រួម​ប្រមាណ​៣០០​នាក់ បាន​ចេញ​​ដំណើរ​ពី​សាលា​រាជធានភ្នំពេញ ​ទៅ​តាម​ដង​វិថី​នានា​ក្នុង​រាជ​ធានី ដើម្បី​ដាស់​ស្មារតី​ប្រជា​ពល​រដ្ឋ​​ឱ្យ​ចាប់​អារម្មណ៍​​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ម៉ូតូ​​ និងរថ យន្ត​ដើម្បី​បរិស្ថាន​​ និង​ការ​ហាត់​ប្រាណ​ដើម្បី​សុខ​ភាព ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី៣១ កក្កដា ២០១២

Posted: 31 Jul 2012 12:09 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​៣១ កក្កដា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

ចំនួន​ជនរងគ្រោះ​​តាម​ផ្លូវ​​អាកាស​​ចុះ​ថយ​​​ច្រើន​​ក្នុង​​ឆ្នាំ២០១១

Posted: 31 Jul 2012 12:08 AM PDT

គ្រោះ​ថ្នាក់​​​​​ធ្លាក់​​យន្ត​ហោះមួយ​​
យោងតាម​​របាយ​ការណ៍​​​មួយរបស់​​​ទីភ្នាក់​​​​​​ងារ​​សន្តិសុខ​អាកាស​ចរណ៍​​​​អឺរ៉ុប​​ AESA ចេញ​​ផ្សាយ​​កាលពី​ថ្ងៃទី​៣០​ កក្កដា​​ថា​ ​ចំនួន​អ្នក​​ដំណើរ​​ដែល​​​ត្រូវ​ស្លាប់​​ក្នុង​គ្រោះ​​​ថ្នាក់​​​​យន្ត​ហោះ​​​​ពាណិជ្ជ​កម្ម​​ទាំងឡាយ​លើ​ពិភព​លោក​​បាន​​ចុះ​​ថយ​​​ចែក​​នឹង២​​ ក្នុងឆ្នាំ​២០១១​ បើ​ប្រៀប​​ទៅ​នឹង​ឆ្នាំ​២០១០​ គឺ​​មាន​មនុស្ស​ស្លាប់​ត្រឹម​​​៣៣០​​នាក់​​ ទល់​នឹង​​៦៥៨​នាក់ ។

ចិន​និង​កូរ៉េខាង​ត្បូង​​​សន្យា​​​​ពង្រឹងការ​ផ្លាស់​​ប្តូរ​​ខាង​​យោធា

Posted: 31 Jul 2012 12:08 AM PDT

​រដ្ឋ​មន្ត្រី​​ការពារ​ប្រទេស​​​ចិន​​​លោក​​ LIANG GUANGLIE បាន​​​​​ជួប​ពិភាក្សា​​​​​​​កាលពី​ថ្ងៃទី​៣០​ ​កក្កដា​នៅ​ទីក្រុង​ប៉េកាំង​ជាមួយ​​លោក​លី​យ៉ុង​ហ្គុល អនុរដ្ឋ​មន្ត្រី​ការពារ​ប្រទេស​​​កូរ៉េ​​ខាង​ត្បូង​​​ហើយ​សន្យា​​ជំរុញ​​​​ការ​ផ្លាស់​​ប្តូរ​ខាង​យោ​ធា​រវាង​​ប្រទេស​ទាំង២។​ ​លោក LIANG ​បាន​​សរសើរ​​ចំពោះ​​​​សភាព​ការណ៍​​​​បច្ចុប្បន្ន​​​​នៃ​ទំនាក់​ទំនង​​យោធា ដោយ​​​អះអាង​ថា​ ទំនាក់​ទំនង​​​​​យោធា​​​នោះ​​គឺជា​ផ្នែក​​​

សន្និសីទ​រដ្ឋ​សភា​៣​ប្រទេស​ជំរុញ​​ការ​អភិ​វឌ្ឍតំបន់​ត្រីកោណ

Posted: 31 Jul 2012 12:03 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ សន្និសីទលើកទី៤ ស្តីពី ​តួនាទីរបស់សភាក្នុងការជំរុញ និងពង្រឹងការ​អភិវឌ្ឍ តំបន់ត្រីកោណ នៅតាមព្រំ​ដែន កម្ពុជា​-ឡាវ-វៀតណាម បានផ្តើម​ប្រារព្ធ​ធ្វើ​ហើយ​នៅថ្ងៃទី៣១ កក្កដា ២០១២នេះ ក្នុង​ខេត្តង៉េ​អាន ប្រទេសវៀតណាម ។ យោង​តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋ​សភាកម្ពុជាបានឲ្យដឹងថា គណៈប្រតិភូ​កម្ពុជាដែលអញ្ជើញចូលរួម​ក្នុងសន្និសីទ​លើក

គណៈ​​កម្មា​ធិការ​​គណ​បក្ស​​ប្រជាជន​ខណ្ឌ​មាន​ជ័យ​​​ផ្តល់​រង្វាន់​​លើក​ទឹក​ចិត្ត​​ដល់​​សាខា​បក្ស​​

Posted: 31 Jul 2012 12:00 AM PDT

គណៈ​​កម្មា​ធិការ​​គណ​បក្ស​​ប្រជាជន​ខណ្ឌ​មាន​ជ័យ​​​ផ្តល់​រង្វាន់​​លើក​ទឹក​ចិត្ត​​ដល់​​សាខា​បក្ស​​
រាជ​ធានី​​ភ្នំពេញ ៖ គណៈកម្មាធិការគណ បក្ស​​ប្រជាជន​កម្ពុជា​​ខណ្ឌមាន​ជ័យ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​​២៨ កក្កដា ផ្តល់​រង្វាន់លើក​ទឹក​ចិត្ត​ដល់​គណៈ​សាខាបក្ស​ភូមិ ដែល​មានស្នាដៃ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​​សង្កាត់​អាណត្តិ​ទី​៣​​​​កន្លង​​ទៅ ដោយ​​មាន​ការ​ចូល​រួម​​​ពី​ លោកប៉ា​ សុជាតិវង្ស​ ប្រធាន​ក្រុមការ​ងារ​ចុះ​ជួយ​ខណ្ឌមាន​ជ័យ ។

គ្រូ​បង្វឹក​​​មិន​សូវ​មាន​​សំណាង​ល្អ​ ម៉ារ៉ា​ដូណា ​កំពុង​ចរ​ចា​ចង់​ដឹក​នាំ​ក្លិប​​បាល់​ទាត់​​ក្នុង​ប្រទេសចិន

Posted: 30 Jul 2012 11:59 PM PDT

លោកម៉ារ៉ា​ដូណា
​បន្ទាប់​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​​ដោយ​​ក្លិប​បាល់​ទាត់​ Al Wasl របស់​​អេមីរ៉ាត អារ៉ាប់​រួម គ្រូ​បង្វឹក​​ដែល​មិន​សូវ​ជួប​សំណា​ង​ល្អ​ខ្លា​កន្តឿ​ម៉ារ៉ា​ដូណា អាច​នឹង​មក​ដឹក​នាំ​ក្លិប​បាល់​ទាត់​ក្នុង​ប្រទេស​ចិន​វិញ​ ។ការ​លើក​ឡើង​បែប​នេះ​​ បន្ទាប់​ពី​គេ​បាន​ឃើញ​រូប​ភាព​របស់​​គ្រូ​បង្វឹក​​វ័យ​៥៧​ឆ្នាំ​រូប​នេះ ​ជួ​ប​​ជា​មួយ​​អ្នក​តំណាង​​ក្លិប​បាល់​ទាត់​ចិន​​ស៊ុប​ពើរ​លីក​ក្នុង​ទី​ក្រុង​​ឌូបៃ​​ កាល​ពី​ថ្ងៃ​ចន្ទ​ទី​៣០

កាច់​បំ​បាក់​ក​ក្មេង​​​​​ប្រុស​​ អាយុ​​12ឆ្នាំ​​សម្លាប់​កប់​ក្នុងភក់​ត្រឹម​ក​​

Posted: 30 Jul 2012 11:45 PM PDT

ខេត្តកំពង់​ចាម​ ៖ ក្មេង​ប្រុស​​ឈ្មោះ​​ធឿន ​វិថី អាយុ​​១២​ឆ្នាំ ​រស់​នៅ​​ភូមិ​​​គោករវៀង ​ឃុំ​គោក​រវៀង ​ស្រុកជើង​​ព្រៃ ​ត្រូវ​​​​ឃាត​ករ​​ល្បួង​​​ចេញពី​កន្លែង​​រាំ​ធុង​បាស់​​ ​ក្នុង​ពិធី​​ឡើង​គេ​ហដ្ឋាន​​ថ្មី​មួយ​​នៅ​​​ក្នុង​​ភូមិ​គោក​រវៀង ​​ហើយ​​ចាប់​កាច់​​បំបាក់​​ក​​សម្លាប់​ រួច​យក​ទៅ​កប់​​នៅ​ក្នុង​ភក់​​ត្រឹម​​ក​​នៅ​ចំណុច​​វាល​ស្រែ​​មួយ​​ខាង​​ត្បូង​​​ភូមិ​​គោក​រវៀង​ ​ចម្ងាយ​​ប្រហែល​​៥០០​ម៉ែត្រ​ ។ ​ហេតុ​ការណ៍​​នេះ​កើត​ឡើង​​​កាល​ពី​​​​

បុរស​ម្នាក់​​​ដួល​បោក​ក្បាល​របួស​ធ្ងន់​ ព្រោះ​​រថយន្ត​បុក​ពី​ក្រោយ​

Posted: 30 Jul 2012 11:33 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​រង​របួស​ជា​ទម្ងន់​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​ភ្លាមៗ ខណៈ​​ពេល​​ជិះ​ម៉ូតូ​​ត្រូវ​រថយន្ត​ហាំមើរ​ បើកដោយ​បុរស​ម្នាក់​ក្នុង​​ល្បឿន​​លឿន​​បុក​ចំ​ពី​ក្រោយ​​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​​​អ្នក​បើ​ក​បរ​ម៉ូតូ​ដួល​បោក​ក្បាល​​ទៅ​នឹង​​ថ្នល់​​រង​របួស​ កាល​ពី​​វេលា​ម៉ោង​១០​និង​២០​​នាទី​

ក្រុម​ការងារ​​CPPដង្ហែ​​​​ទៀន​ព្រះ​​​វស្សា​ប្រគេន​​​​ព្រះ​សង្ឃចំនួន​2វត្ត​ក្នុង​ឃុំបាយ​ដំរាំ

Posted: 30 Jul 2012 11:30 PM PDT

ក្រុម​ការងារ​​CPPដង្ហែ​​​​ទៀន​ព្រះ​​​វស្សា​ប្រគេន​​​​ព្រះ​សង្ឃចំនួន​2វត្ត​ក្នុង​ឃុំបាយ​ដំរាំ
ខេត្តបាត់ដំបង ៖ក្រុមការងារគណបក្ស​ប្រជាជនកម្ពុជា​(CPP) ដឹកនាំដោយលោកហ៊ី សោភា អនុប្រធានក្រុមការងារចុះជួយ​ស្រុក​បាណន់ និងជាប្រធានក្រុមការងារ​ចុះ​ជួយឃុំ​បាយ​ដំរាំ និង​លោកប៊ុត សំបូរ ជាអនុប្រធាន​ក្រុម រួម​ជា​មួយ​សមា​ជិក សមាជិកា​បក្ស​ជាច្រើន​រូបទៀត ​កាលពី​ព្រឹក​ថ្ងៃទី២៩ កក្កដា បាន​ដង្ហែ​ទៀន​ព្រះ​វស្សា ​និង​គ្រឿង​បរិក្ខារ​ជាច្រើន​​ទៀត​ទៅ​​ប្រគេន​

បាំង​រថយន្ត​ចត​នៅ​ចិញ្ចើម​​ផ្លូវ​មើល​​គ្នា​អត់​​ឃើញ​ធ្វើ​ឱ្យ​រថយន្ត​ និង​រ៉ឺម៉ក​ម៉ូតូ​បុកគ្នា

Posted: 30 Jul 2012 11:18 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​បាឡែន និង​​រ៉ឺម៉ក​ម៉ូតូ​​បុក​គ្នា​​ដោយ​សារ​តែ​មើល​គ្នាមិន​ឃើញ ខណៈ​​បាំង​រថយន្ត​មួយ​គ្រឿង​ទៀត​ចត​នៅ​ចិញ្ចើម​ផ្លូវ​នៅ​ចំណុច​ផ្លូវកែង​លេខ​១៤៣​កែង​​ផ្លូវ​លេខ​២៩២ ​មុខ​ផ្ទះ​លេខ​ 176AEo ក្រុម​៥៤ ភូមិ​៥ សង្កាត់​បឹង​សាឡាង ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​១០​និង​​២០​នាទី​

ការ​កាប់​រាន​ព្រៃ​យ៉ាង​រង្គាល​ក្បែរ​ដែន​ជម្រក​សត្វ​បឹងពែអាជ្ញាធរ​​បែរជា​ស្ងៀម​ស្ងាត់​

Posted: 30 Jul 2012 11:15 PM PDT

ការ​កាប់​រាន​ព្រៃ​យ៉ាង​រង្គាល​ក្បែរ​ដែន​ជម្រក​សត្វ​បឹងពែ
ខេត្ត​កំពង់​ធំ​៖ ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ​ ​ព្រៃ​ឈើ​នៅក្បែរ​ដែនជម្រក​សត្វបឹងពែ​​​បាន​រង​នូវ​ការ​កាប់​​បំផ្លាញយ៉ាង​រង្គា​លពី​សំណាក់ជន​ឆ្លៀត​ឱកាស និង​បាន​អះអាង​ថា​ខ្លួន​​មានចំណារ​​របស់​លោក​អភិបាល​ខេត្ត​​នៅក្នុង​ដៃ​ ។ពាក់ព័ន្ធនឹ​ង​សកម្មភាព​ខាងលើ​នេះ​ ប្រភពព័​ត៌​មាន​បានឲ្យដឹង​ថា​ ប្រជាពល​រដ្ឋចំនួន​៤០០​គ្រួសារ​ក្នុងឃុំទួល​គ្រើល ស្រុកប្រាសាទ​បល័្លង្ក​ដែលកើត​ទុក្ខ​​មិនសុខ​ចិត្ត​

​យុវជន​ម្នាក់​​ស្រវឹង​ជោក​ជិះ​ម៉ូតូ​​ទៅ​បុក​របង​​ស័ង្ក​សី​ផ្លោង​ទៅ​បោក​នឹង​បង្គោល​ភ្លើង​

Posted: 30 Jul 2012 11:07 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​រង​របួស​​រយះ​ថ្ងាស​​ហូរ​ឈាម​ពេញ​ផ្ទៃ​មុខ​ដេក​សន្លប់​​ស្តូក​ស្តឹង​ ដោយ​សារ​​ជិះ​ម៉ូតូ​ទៅ​បុក​របង​ស័ង្ក​សី​ហ៊ុម​ការ​ដ្ឋាន​សំណង់​រួច​ផ្លោង​​ទៅ​បោក​នឹង​​បង្គោល​ភ្លើង កាល​ពី​វេលា​ម៉ោង​៨​និង​៥០​នាទី​​យប់​ថ្ងៃទី​៣០ កក្កដា ​នៅ​ចំណុច​​មុខ​ផ្ទះ​​លេខ4D ផ្លូវ​លេខ​៤៥៤ សង្កាត់​​ទួល​ទំពូង​១

​ការ​ចុះ​សួរ​សុខទុក្ខ​​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ ហ៊ុន សែន

Posted: 30 Jul 2012 11:03 PM PDT

ការ​ចុះ​សួរ​សុខ​ទុក្ខ​ដល់​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​
ខេត្ត​កំពង់​ធំ​ ៖ អំណោយ​ជា​សម្ភារ​ និង​ថវិកា​មួយ​ចំនួន​របស់​លោក​​បណ្ឌិត ងួន ញ៉ិល អនុ​ប្រធាន​​ទី​​មួយ​រដ្ឋ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​សមា​ជិក​អចិន្ត្រៃ​យ៍​គណៈ​​កម្មា​ធិ​ការ​​​កណ្តាល​នៃ​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ខេត្ត​កំពង់​ធំ ត្រូវ​បាន​​លោក​ឈុន ឈន់ អភិ​បាល​​

ឡូហ្គែន វែស គ្រង​មកុដ​បវរ​កញ្ញា​ឯក​ Miss Teen USA 2012

Posted: 30 Jul 2012 11:01 PM PDT

ឡូហ្គែន វែស គ្រង​មកុដ​បវរ​កញ្ញា​ឯក​ Miss Teen USA 2012
យោង​ទៅ​តាម​ប្រភព​ព័ត៌​មាន​ពី​គេហ​ទំព័រ​​ Globalbeauties.com ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​ចន្ទ​ទី​៣០ កក្កដា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា នាង​ឡូហ្គែន វែស មកពី​ក្រុង​ Southington រដ្ឋ​​ Connecticut បាន​គ្រង​មកុដបវរកញ្ញា​​ឯក Miss Teen USA ឆ្នាំ​២០១២ ។ នេះ​គឺ​​ជា​​ការ​ប្រកួត​​ជ្រើស​រើស​បវរ​កញ្ញាឯក​ Miss Teen USA លើក​ទី​៣០​ដែល​​ត្រូវ​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​ក្នុង​តំបន់

មន្ត្រី​ប៉ូលិស​សង្កាត់​ទំនប់​ទឹក​ម្នាក់​និងបក្ស​ពួក​ជួញ​ដូរ​ថ្នាំ​ញៀន​ត្រូវ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់​ខ្លួន​​

Posted: 30 Jul 2012 11:00 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់​ខ្លួន
រាជ​ធានី​ភ្នំពេញ​ ៖មន្រ្តីប៉ូលិសប៉ុស្តិ៍​សង្កាត់​ទំនប់​ទឹក​ម្នាក់រួម​ជា​មួយ​​​​បក្ស​ពួកម្នាក់​ទៀត ដែល​ជាអ្នករត់​តាក់ស៊ី​​បាន​​រកស៊ី​ជួញដូរ​គ្រឿង​ញៀន​ត្រូវ​​កម្លាំង​​ប៉ូលិស​ខណ្ឌពោធិ៍​សែន​ជ័យ​ដឹក​នាំ​ដោយ​លោកអធិការ​ប៊ន សំអាត ​​​ចាប់​ខ្លួន​បាន​​​ខណៈ​ពេល​​ពួក​គេ​លាក់​ថ្នាំ​ញៀន​នៅ​​ក្រោម​កែប​ម៉ូតូ​យកទៅ​លក់ឲ្យ​ម៉ូយ​។ ហេតុការណ៍​នោះ​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង១០​និង១៥​នាទីយប់​ថ្ងៃ​

រថយន្តទេសចរណ៍​​វៀត​ណាម​​43​គ្រឿង​​ចេញពី​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ប៉ោយ​ប៉ែត​

Posted: 30 Jul 2012 09:15 PM PDT

រថយន្តទេសចរណ៍​​វៀត​ណាម​​43​គ្រឿង​​ចេញពី​ថៃ​ចូល​មក​កម្ពុជា​តាម​ច្រក​ប៉ោយ​ប៉ែត​
ក្រុង​ប៉ោយ​ប៉ែត​ ៖ រថយន្តទេស​ចរណ៍​ជន​ជាតិ​វៀតណាម​ចេញពី​​ប្រទេស​ថៃ​​ចូល​មក​កម្ពុជា​តាម​ច្រក​​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៩​ ​កក្កដា ​​។ ​តាមប្រភព​ព័ត៌​មាន​ពី​មន្ត្រី​​ប៉ូលិស​​ទេស​ចរណ៍​​ក្រសួង​មហា​ផ្ទៃ​ដែល​ឈរ​ជើង​នៅ​មាត់​ច្រក​ប៉ោយ​ប៉ែត​បាន​ឱ្យ​ដឹង​ថា​​ ​រថយន្ត​ទេស​ចរណ៍​ជន​ជាតិ​វៀតណាម​ចេញពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​នៅពេល​នេះ​មាន​ចំនួន​៤៣​

​ក្រសួង​មហា​ផ្ទៃ​​​ប្រឡង​ជ្រើស​រើស​​​​ក្រប​ខណ្ឌ​​​មន្ត្រី​​រាជ​ការ​​480​​នាក់ស​​ម្រាប់​ទូ​ទាំង​ប្រទេស​

Posted: 30 Jul 2012 09:00 PM PDT

​ក្រសួង​មហា​ផ្ទៃ​​​ប្រឡង​ជ្រើស​រើស​​​​ក្រប​ខណ្ឌ​​​មន្ត្រី​​រាជ​ការ​​480​​នាក់ស​​ម្រាប់​ទូ​ទាំង​ប្រទេស​
រាជ​ធានី​ភ្នំពេញ​​​ ៖ នា​​ព្រឹក​​​ថ្ងៃ​ទី​​​២៩ ​កក្កដា ​​ក្រសួង​មហា​ផ្ទៃ​​​បាន​រៀប​ចំ​​​ការ​ប្រឡង​​​ជ្រើស​​រើស​​​ក្រប​​ខណ្ឌ​មន្ត្រី​​​​រាជ​ការ​ក្រោម​​ឱ​​វាទ​​​​ចំនួន​​​៤៨០​នាក់​​សម្រាប់​ទូទាំង​ប្រទេស ។ ពិធី​​​ប្រឡង​នេះ​ ធ្វើ​ឡើង​​​ព្រម​​គ្នា​​​នៅ​ទូទាំង​ប្រទេស​​​ដែល​មាន​​​មណ្ឌល​ប្រឡង​​​ចំនួន​​​១៥​​មណ្ឌលត្រូវ​​​ជា​៧៨បន្ទប់​ ​មាន​បេក្ខ​​ជន​​ចូល​រួម​​​ប្រឡង​​​​ចំនួន​២.៦០០​នាក់​​ ។ ​​​ក្រសួង​មហា​ផ្ទៃ​​​រៀប​ចំ​​​ការ​ប្រឡង​​នេះ​ បញ្ចូល​​​​ក្រប​

សភា​ពាណិជ្ជ​កម្ម​ខេត្ត​ព្រះ​សីហនុ​ប្រកាស​ទទួលស្គាល់​សមាជិក​ទីប្រឹក្សា​15​រូប

Posted: 30 Jul 2012 08:45 PM PDT

ទិដ្ឋ​ភាពក្នុងពិធីប្រជុំ
ខេត្ត​ព្រះសីហនុ ៖ ម្ចាស់​​ក្រុម​ហ៊ុន​ឯក​ជន​ ​ម្ចាស់​​សណ្ឋគារ ​​ភោជនីយដ្ឋាន និង​អា​ជីវករដែល​​មាន​​​​បទ​​​​ពិសោធន៍​ក្នុង​ខេត្ត​ព្រះ​សីហនុចំនួន​១៥រូប ​ក្នុង​នោះ​មាន​ជន​បរទេស​​ចំនួន​៣​រូប​ផង​​ដែរ ​ត្រូវ​បាន​តែង​តាំង​ជា​​ទីប្រឹក្សា​​​ប្រចាំ​សភាពា​ណិជ្ជ​កម្ម​​​ខេត្ត តាម​​ប្រកាស​​លេខ​១៥៦ របស់​ក្រសួង​ពាណិជ្ជ​​កម្ម​​ចុះ​ថ្ងៃទី​២០ កក្កដា ​ឆ្នាំ​២០១២ ។ ​ពិធី​​ប្រកាស​​ទទួល​ស្គាល់​​ជា​ផ្លូវការនេះ​​ធ្វើ​ឡើង

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!