Koh Santipheap Daily

Koh Santipheap Daily


ឡិចស៊ីសហក់​ចូល​​​ស្នាម​​​ភ្លោះ​​ក្រឡាប់​​ស្លាប់​​ម្នាក់​​​ របួស​​ធ្ងន់​និង​​ស្រាល​​5នាក់​

Posted: 30 Jul 2012 01:00 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
​​ក្រុង​ប៉ោយ​ប៉ែត​ ៖ ​យ៉ាង​​ហោច​ណាស់​​​​នារី​​ម្នាក់​បាន​ស្លាប់​​ និង​អ្នក​រួម​ដំណើរ​​​​​៥​នាក់​​ផ្សេង​ទៀត​​​បាន​​រង​របួស​​​ធ្ងន់​​និង​​ស្រាល​ កាល​​ពី​វេលា​ម៉ោង​​​​ជាង​​៦​​ល្ងាច​​ថ្ងៃទី​​​២៨ កក្កដា លើ​ដង​​​ផ្លូវ​ជាតិ​លេខ​​៥​ ​ស្ថិត​ក្នុង​ភូមិ​​​ស្ទឹង​​​​បត់​​ សង្កាត់​​​ផ្សារ​​​កណ្តាល​​​ ក្រុង​ប៉ោយ​​ប៉ែត ​​ក្នុង​​ឧប្បត្តិ​ហេតុ​​ថ្នាក់​ចរាចរណ៍​មួយ​ បង្ក​ដោយ​​​​​រថយន្ត​ឡិច​សីុស​​​​ក្រឡាប់​ចូល​​ស្នាម​​ភ្លោះ​ផ្លូវ​ ខណៈ​​កំពុង​​​បោះ​ពួយ​​​លឿន​ ។

រថយន្ត​ឡិចស៊ីស​​៤៧០​បុក​គេ​ហើយ​​​បើក​រត់​ត្រូវ​ប៉ូលិស​ក្របួច​ជាប់​

Posted: 30 Jul 2012 12:58 AM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​ជន​ជាតិ​ចិន​ម្នាក់​​រួម​ជា​មួយ​ស្ត្រី​ម្នាក់​​ជិះ​រថយន្ត​ម៉ា​ក​ឡិចស៊ីស​៤៧០ តាម​បណ្តោយ​​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​​ក៏​ជ្រុល​ចង្កូត​ទៅ​​បុក​​ម៉ូតូ​ម៉ាក​គ្រីស ស៊េរី​ចាស់​​មួយ​គ្រឿង ជិះ​ដោយ​បុរស​ម្នាក់​​ពេញ​ទំហឹង ប​ណ្តាល​ឱ្យ​​អ្នក​បើក​ម៉ូតូ​បាក់​ជើង​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី៣០ កក្កដា ២០១២

Posted: 30 Jul 2012 12:47 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​៣០ កក្កដា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

ផឹក​ស្រវឹងធ្លាក់​ភ្នែក​​​ឈ្លោះ​ប្រកែក​​ជា​មួយ​ប្រព្ធ​វាយ​ជញ្ជាំង​ផ្ទះ​ត្រូវ​បង​ថ្លៃ​មក​ប្រដៅ​យ៉ាង​ចាស់​ដៃ​

Posted: 30 Jul 2012 12:45 AM PDT

ជនរង​​​គ្រោះ​សម្រាក​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​
ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​​បាន​រង​របួស​បែក​​មុខ​ ជាំ​ពេញ​ខ្លួនសន្លប់​បាត់​ស្មារតី​​នៅ​ក្នុង​ផ្ទះ​ដោយ​សារ​ត្រូវ​បង​ថ្លៃ​វាយ​ទាត់​ធាក់​ ខណៈ​​ជន​នេះ​​ផឹក​ស្រវឹង​រក​រឿង​ប្រពន្ធ​​វាយ​ទាត់​​ធាក់​ជញ្ជាំង​ផ្ទះ​លាន់​​ឮសូរ​ខ្លាំងៗ ។ ពេល​ឃើញ​ដូច្នេះ​​បងថ្លៃ ស្មាន​ថា ជន​រងគ្រោះ​វាយ​​ប្រពន្ធ​​ដែល​ជា​

រថយន្ត​​កូរ៉េ​គេច​ពី​ម៉ូតូ​ជ្រុល​ទៅ​បុក​ខឿន​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​

Posted: 30 Jul 2012 12:45 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​​ ៖ រថយន្ត​​កូរ៉េ ពណ៌​ខៀវ​មួយ​គ្រឿង​​ជិះ​គ្នា​២​នាក់​ ​បើក​បរ​ក្នុង​ល្បឿន​​​លឿនបាន​​វាក់​ជា​មួយ​​ម៉ូតូ​មួយ​គ្រឿង​​នៅ​ខាង​មុខ ហើយ​ព្យាយាម​បើក​គេច​ក៏​ជ្រុល​ចង្កូត​​ទៅ​បុក​ខឿន​ផ្លូវ​​ បណ្តាល​ឱ្យ​បាក់​​ ហើយ​រថយន្ត​​ក៏​ក្រឡាប់​ផ្ងារ​ជើង​ តែ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​របួស​ធ្ងន់​ធ្ងរ​ទេ គ្រាន់​តែ​រលាត់​ដៃ​​ជើង​​តិច​តួច​ កាល​ពី​វេ​លា​ម៉ោង​៤​និង​៣៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ កក្កដា ​តាម​

ស៊ីរីៈ ​ប្រយុទ្ធ​​គ្នា​​​នៅ​ក្រុង​អាឡែប​​​ពួក​ប្រឆាំង​​ចង់​បាន​​​​អាវុធ​

Posted: 30 Jul 2012 12:32 AM PDT

ស្នាម​ឈាម​និង​អ្នក​​​ស្លាប់​ដោយ​​​ការ​ប្រយុទ្ធ​គ្នា​​នៅក្រុង​អាឡែប
ពួក​​ឧទ្ទាម​​ស៊ីរី​​​អះអាង​​កាលពី​​ថ្ងៃទី​២៩​កក្កដា​​ថា​​​​ពួកគេ​បាន​វាយ​​​​​​រុញ​​​ច្រាន​​​​ការ​វាយ​លុក​របស់​​​​កងទ័ព​ប្រឆាំង​ទីតាំង​​ទាំងឡាយ​របស់​ខ្លួននៅ​​​ក្រុង​អាឡែប​ នា​ថ្ងៃទី​២​នៃ​ការ​វាយ​លុក​មួយ​ដែល​ញ៉ាំង​ឱ្យ​មាន​ការ​​ភ័យ​ខ្លាច​ពីការ​សម្លាប់​​រង្គាល​​​ថ្មី​ ។ ​ពួក​ប្រ​ឆាំង​​​​អះអាង​បែបនេះ​តែបាន​ទាម​ទារ​អាវុធ​និងឱ្យ​មានកិច្ច​ប្រជុំ​​បន្ទាន់​​មួយ​របស់​អ.ស.ប ។ ​

ហីុ​យ៉ាន់​ដាយ​​​ដឹក​កម្មករ​​ពន្លះ​​សេ125របួស​ធ្ងន់​2ស្រាលច្រើន​​នាក់​

Posted: 30 Jul 2012 12:30 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តស្វាយ​រៀង​ ៖ គ្រោះ​ថ្នាក់​​​ចរាចរណ៍​​​គួរ​ឱ្យ​រន្ធត់​​មួយ​បណ្តាល​ឱ្យ​មនុស្ស​​​២នាក់​​​រង​របួស​​ធ្ងន់​និង​ជាង​ច្រើន​​នាក់​​​ទៀត​​​​របួស​ស្រាល​​​ស្រែក​​​ទាំង​​​តក់​ស្លុត​​​លាន់​ឮ​ផ្អើល​​អ្នកភូមិ​ ។ ​​​​ហេតុ​ការណ៍​នេះ​​បានកើតឡើង​កាល​ពី​ថ្ងៃទី ​​២៦ កក្កដា​ វេលា​ម៉ោង​​​​​​៦និង​៤០​នាទី​​ព្រឹក​​​​​លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​១​ ស្ថិតក្នុង​​​ភូមិ​ដើម​​​ពោធិ៍​ ឃុំ​កណ្តៀង​​រាយ ស្រុក​ស្វាយ​ទាប​ នារី​រង​គ្រោះ​​ឈ្មោះ សុខ​ ហ៊ាង​ អាយុ​​​១៨​ឆ្នាំ​

ហា​​មីល​​តុន​​ឈ្នះ​​ជើង​​ឯក​​ប្រណាំង​​រថ​​យន្ត ​​F1​​នៅ​​ហុង​​គ្រី

Posted: 30 Jul 2012 12:27 AM PDT

កីឡាករ​អង់​គ្លេស​ឡេវីស ហាមីល​តុន​
កីឡា​ករ​​អង់​​គ្លេស​​ឡេ​វីស ហា​​មីល​តុន​​​​បាន​​សម្តែង​​នូវ​ក្តី​រីក​រាយ​ជាពន់​ពេក​​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​​​​ប្រណាំង​រថយន្ត​ប្រភេទ​ហ្វមមូឡាវ័ន​​កម្ម​វិធី​ Hungarian Grand Prix​នៅទីលាន​ប្រណាំង​​ Hungaroringក្រុង​ប៊ុយ​ដា​ប៉ែស​​ប្រទេសហុង​គ្រី​​​​​​​កាល​ពី​ថ្ងៃ​អាទិត្យ​​ទី២៩​ខែកក្ក​ដា​​កន្លង​ម​ក​នេះ​ ។​

រថយន្ត​ដឹក​ដី​ធុន​យក្ស​បុក​រថយន្ត​ដឹក​កម្មករ​កំពុង​​ចត​ស្ងៀម​រុញ​ផ្ទប់​​កុងតឺ​ន័រ​ស្លាប់​ម្នាក់​របួស​ធ្ងន់​និងស្រាល​ជាង​20​នាក់​

Posted: 30 Jul 2012 12:15 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ​ ៖ ​​​មនុស្ស​​ម្នាក់​​​បាន​​ស្លាប់​បាត់​បង់​ជីវិត​ភ្លាម​ៗ​​​ ​និងជាង​២០​នាក់​ទៀតរង​របួស​ធ្ងន់​-​ស្រាល​​​ ក្នុងនោះ​មាន​​​ស្ត្រី​មាន​ផ្ទៃ​ពោះ​៣-​​៤​នាក់​ផង​ដែរ​ ដោយ​សារ​​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​​យីឌុប​​ដឹ​ក​ដីធុន​យក្ស​​​​ បើ​ក​បុក​រថយន្ត​ដឹក​កម្មករ​ពី​ក្រោយ​ដែល​កំពុង​ឈប់​​​​ដាក់​កម្មករ​ រួច​រុញផ្ទប់​​បោក​ជាមួយ​រយន្ត​កុង​តឺន័រ​កំពុង​ឈប់​ស្ងៀម​ដែរ​ កាលពី​វេលាម៉ោង​៥​និង​៤០​នាទី​

ហុង​ឌូ​រ៉ាស បញ្ជូន​អេស្ប៉ាញ​​ទៅ​ស្រុក​​ខណៈ​អង់​គ្លេស​ផ្តួល ​អេមីរ៉ាត​ ​អារ៉ាប់រួម 3-1

Posted: 30 Jul 2012 12:07 AM PDT

ក្រុម​ហុង​ឌូរ៉ាស​សប្បាយ​ពេល​ឈ្នះ​អេស្ប៉ាញ
ក្រុម​ជើង​ឯ​ក​ពិភព​លោក​ និង​ជើង​ឯក​អឺរ៉ុប​​យុវ​ជន​អេស្ប៉ាញ​អាយុ​ក្រោម​​២៣​ឆ្នាំ បាន​ជ្រុះ​ចេញ​ពី​ការ​ប្រកួត​បាល់​ទាត់​​អូឡាំពិក​​រដូវ​ក្តៅ​​ក្រុង​ឡុង​ឆ្នាំ​២០១២ បន្ទាប់​​ពី​ត្រូវ​ក្រុម​ហុង​ឌូរ៉ាស ផ្តួល​ 1-0 ក្នុង​ពហុកីឡដ្ឋាន​​ St James Park ក្រុង​ Newcastle កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ទី​៣០​ កន្លងទៅ​នេះ ។

ស្តូ​ន័រ​ឈ្នះ​ជើង​ឯក​ប្រណាំង​ម៉ូតូ GP​នៅ​អាមេរិក

Posted: 30 Jul 2012 12:06 AM PDT

-កីឡាករ​អូ​ស្ត្រា​លី​ខា​ស៊ី ស្តូ​ន័រ​ 
កីឡា​ករ​អូ​ស្ត្រា​លី​​ខា​ស៊ី ស្តូ​ន័រ​​​​​ដែល​​ជា​ម្ចាស់​ជើង​ឯក​ពិភពលោក​ឆ្នាំ​២០០៧​និង​២០១១​បាន​សម្តែង​​នូវ​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​​បាន​យក​ឈ្នះ​ជើង​ឯក​ប្រណាំង​ម៉ូតូ​ជីភី​ជាថ្មី​ទៀត​សម្រាប់​រដូវ​កាល​ឆ្នាំ​ថ្មី​ក្នុង​​កម្មវិធី​ U.S Grand Prix​​​នៅ​ទី​លាន​​ប្រណាំង​ Laguna Seca ក្រុង​Monterey​ រដ្ឋ​កា​លី​ហ្វ័រ​ញ៉ា​ សហ​រដ្ឋ​អា​មេរិក​​ ​​​​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី២៩​​ខែកក្ក​ដា​​​​​កន្លង​មកនេះ​។

កម្លាំង​​ចម្រុះ​​ចុះ​ឆែកឆេរ​សមា​គម​កូរ៉េ​​ការ​ពារ​ប្រជា​ជន​សង្ស័យ​ជួញ​ដូរ​មនុស្ស​ (មាន​វីដេអូឃ្លីប​)

Posted: 30 Jul 2012 12:04 AM PDT

សមត្ថ​កិច្ច​ចុះ​ត្រួត​ពិនិត្យ​នៅ​សមា​គម​កូរ៉េ​
រាជធានីភ្នំពេញ ៖ ​កម្លាំង​ចម្រុះ​ដឹក​នាំ​ដោយ​លោក​ហៀង សុភក្តិ ​ព្រះ​រាជ​អាជ្ញា​រង​សហ​ការ​ជា​មួយ​​ប៉ូលិស​ការិយា​ល័យ​​ប្រឆាំង​​ការ​ជួញ​ដូរ​មនុស្ស​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​​រាជ​ធានី​​ភ្នំពេញ ​ចុះឆែក​ឆេរ​​​សមា​គម​កូរ៉េ​​ការ​ពារ​ប្រជា​ជន​មួយ​​កន្លែង​​ដែល​មាន​ទីតាំង​នៅ​ផ្ទះលេខ​21E

សភាពាណិជ្ជ​កម្ម​​ខេត្ត​ព្រះសីហនុ ​ប្រកាស​ទទួល​ស្គាល់​​សមា​ជិក​ទី​ប្រឹក្សា​​ប្រចាំ​​សភា​ពាណិជ្ជ​កម្ម​​ខេត្ត​​ចំនួន​១៥​រូប

Posted: 29 Jul 2012 11:57 PM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី​​ប្រជុំ​
ខេត្ត​ព្រះសីហនុ ៖ ​ម្ចាស់​​ក្រុម​ហ៊ុន​​ឯក​ជន​ ម្ចាស់​​សណ្ឋា​គារ​ ភោជនីយ​ដ្ឋាន និង​អាជីវ​ករ​មាន​បទ​ពិសោធន៍​ក្នុង​ខេត្ត​​ព្រះ​សីហនុ ​​ចំនួន​១៥​រូប ក្នុង​នោះ​មាន​​ជន​បរទេស​ចំនួន​៣​រូបត្រូវ​បាន​តែងតាំងជា​ទី​ប្រឹក្សា​​ប្រចាំ​​សភា​ពាណិជ្ជ​កម្ម​ខេត្ត​តាម​ប្រកាស​លេខ​១៥៦ របស់​ក្រសួង​

រថយន្ត​រ៉េ​ហ្វ័រ​ងោក​មួយ​ភាំង​​បើក​បុក​រនាំង​ដែក​​ចែក​ផ្លូវ​ទ្រេត​អស់​៣​ផ្ទាំង​

Posted: 29 Jul 2012 11:47 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​រ៉េ​ហ្វ័រ ពណ៌​ទឹក​ប្រាក់ ងោក​​មួយ​ភាំង​​​បើក​បុក​រនាំង​ដែក​ចែក​ផ្លូវ​​ទ្រេត​អស់​៣​ផ្ទាំង​​អ្នក​បើក​បររថយន្ត​គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុ​ការណ៍​​​នេះ​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​១២​និង​១០​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​៣០ កក្កដា តាម​​បណ្តោយ

ប្រជា​កសិករ​​​មមា​ញឹក​​ភ្ជួរ​រាស់​​ដក​ស្ទូង​​ស្រូវ​រដូវ​វស្សាបាន​76.435​ហិកតា

Posted: 29 Jul 2012 11:45 PM PDT

ប្រជា​កសិករ​​​មមា​ញឹក​​ភ្ជួរ​រាស់​​ដក​ស្ទូង​​ស្រូវ​រដូវ​វស្សាបាន​76.435​ហិកតា
ខេត្តតាកែវ ៖ គិត​​មក​ដល់​​ខែ​កក្កដា​ ឆ្នាំ​២០១២​នេះ​មាន​ភ្លៀង​ធ្លាក់​​​​ច្រើន​ ធ្វើ​ឱ្យ​​​ការងារ​​បង្កបង្កើន​ផល​​ស្រូ​វ​​រដូវ​វស្សា​​មាន​ដំណើរ​ការ​ល្អ​ ពិសេស​ស្រូវ​​បង្កើន​រដូវ​បច្ចុប្បន្ន​​កំពុង​តែ​​​ប្រមូល​ផល​​​ជា​បណ្តើរ​ៗ​​ ឯ​ដំណាំ​​រួម​ផ្សំ​ក៏​ដំណើរ​​ការ​ល្អ​ដែរ​ បើ​ប្រៀប​ធៀប​​​នឹង​​​រយៈ​ពេល​ដូច​គ្នា​ឃើញ​ថា​ឆ្នាំនេះ​ផ្ទៃ​ដី​​អនុវត្ត​បាន​កើន​លើស​​ឆ្នាំ​មុន​ប្រមាណ​​​៧.៨៤៣ហិកតា​។

ជ្រូក​ចិញ្ចឹម​​​ក្នុង​គ្រួសារ​​​ទម្ងន់​​​160គីឡូក្រាម​​​ដេក​លើ​សាឡុង​​​​

Posted: 29 Jul 2012 11:34 PM PDT

ជ្រូក​ចិញ្ចឹម​​​ក្នុង​គ្រួសារ​​​ទម្ងន់​​​160គីឡូក្រាម​​​ដេក​លើ​សាឡុង​​​​
គ្រួសារ​​មួយ​នៅ​អង់គ្លេស​​ចិញ្ចឹម​ជ្រូក​​​ទុក​ជា​សមាជិក​​​មួយ​ដែរ ​ដោយវាមាន​ទម្ងន់​​ប្រហែល​​​១៦០​គីឡូក្រាម​ និង​ដេក​​លើ​សាឡុង​ក្នុង​ផ្ទះ​​ជាមួយ​​ម្ចាស់ ។កាលពី​​១៩​ខែ​មុន​​​​ជ្រូកនោះ​ដែល​មាន​ឈ្មោះ​«បេប»មាន​រូបរាង​​គួរ​ឱ្យ​ស្រឡាញ់ និង​មាន​ខ្នាត​តូច ។ លោក ខូ​លីន វ៉េប បាន​ទិញ​ជ្រូក​​​ ពណ៌​ស៊ី​ជម្ពូនោះ​តាម​ប្រព័ន្ធ​វេប​សាយ​ក្នុង​តម្លៃ​២៥០​ផោន​ ​សម្រាប់​ជារង្វាន់​​លើក​ទឹក​ចិត្ត​​ដល់​​​លោក​ស្រី​​

​ទារិកា​ដ៏​មហា​សំណាង​ម្នាក់​ដែល​ឪពុក​ម្តាយ​ស្លាប់​ចោល​ក្នុង​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ត្រូវ​បាន​លោក​យាយ​លោក​តា​ទាំង​សង​ខាង​ប្តូរ​ឈ្មោះ​

Posted: 29 Jul 2012 11:30 PM PDT

ទារិកា​ដែល​មាន​សំណាង​រួច​ផុត​ជីវិត​ពី​ឧប្បត្តិ​ហេតុ​
ខេត្ត​​ប៉ៃលិន​ ៖ ទារិកា​ដ៏​មហា​សំណាង​ម្នាក់​ដែល​ឪ​ពុក​ម្តាយ​បាន​ស្លាប់​ចោល​ក្នុង​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏​គួរ​ឱ្យ​​រន្ធត់មួយ​​​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​យីឌុប​មួយ​គ្រឿង​ទៅ​បុក​ពី​ក្រោយ​ម៉ូតូ បណ្តាល​ឱ្យ​​២​នាក់​ប្តី​ប្រពន្ធ ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែងយ៉ាង​អាណោច​អាធ័ម ដោយ​

មន្ត្រីការិយាល័យ​ផលិត​​កម្មនិងបសុព្យាបាល​ចាក់វ៉ាក់សាំងការពារ​ជំងឺសាទឹកគោ-ក្របី

Posted: 29 Jul 2012 11:30 PM PDT

មន្ត្រីការិយាល័យ​ផលិត​​កម្មនិងបសុព្យាបាល​ចាក់វ៉ាក់សាំងការពារ​ជំងឺសាទឹកគោ-ក្របី
ខេត្ត​ព្រៃ​វែង ៖ កាលពី​ថ្ងៃទី​២៣ កក្កដា​ មន្ត្រី​ការិយាល័យ​ផលិត​កម្ម​ និង​បសុព្យាបាល​ខេត្ត ដឹកនាំ​ដោយ​លោក សំ សារុន ប្រធាន​មន្ទីរ​កសិកម្ម​​ខេត្ត ​ដែល​រួម​ដំណើរលោក ចិន វិសាល ​និងលោក ឈឹម សម្បត្តិ អនុប្រធាន​​ការិយាល័យ​ផលិត​កម្ម​ និង​បសុព្យា​បាល​​ខេត្ត លោក ហែម រតនា ​ប្រធាន​ផ្នែក​ផលិត​កម្ម​ និង​បសុព្យា​បាល​ ស្រុកកំពង់ត្របែក​ និង​​ភ្នាក់ងារ​សុខភាព​សត្វ

សមត្ថ​​កិច្ច​​ចម្រុះ​ និង​​តុលា​​កា​រ​​​ត្រួត​​ពិនិត្យ​​​ឃ្លាំង​​​​ជាប់​​ពាក់​​​ព័ន្ធ​​​ស្តុក​​សារ​ធាតុ​​​​ផលិត​​​គ្រឿ​​ង​​ញៀន

Posted: 29 Jul 2012 11:15 PM PDT

សមត្ថ​​កិច្ច​​ចម្រុះ​ និង​​តុលា​​កា​រ​​​ត្រួត​​ពិនិត្យ​​​ឃ្លាំង​​​​ជាប់​​ពាក់​​​ព័ន្ធ​​​ស្តុក​​សារ​ធាតុ​​​​ផលិត​​​គ្រឿ​​ង​​ញៀន
រាជ​ធានី​ភ្នំពេញ​​​​​​ ​៖​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​​២៦ ​កក្កដា ​កម្លាំង​​សមត្ថ​កិច្ច​​ចម្រុះ​​ដែល​រួម​មាន​ប៉ូលិស ​​និង​កង​រាជ​អាវុធ​ហត្ថ​​ រួម​ទាំង​​អាជ្ញា​ធរ​មូល​ដ្ឋាន ​​ដឹក​នាំ​​​ដោយ​លោក​​ព្រះ​រាជ​អាជ្ញា​​​រង​ឯក ​ឆេង ​ហួត ​និង​មាន​​ការ​ចូល​រួម​​ពី​ចៅក្រ​ម​​​កែវ មុនី ​ផង​​បាន​ចុះ​​ត្រួត​ពិនិត្យ​​ និង​​ស្វែង​រក​​វត្ថុ​តាង​​បន្ថែម​​ទៀត​​នៅ​ក្នុង​ឃ្លាំង​​លេខ​​៤២​​យ​ក​ទៅ​​ពិសោធន៍​​បន្ត ។ ​ឃ្លាំង​នេះ​​​​​មាន​ទី​តាំង​​ស្ថិត​​នៅ​ក្នុង​​​ភូមិ​ស្លែង​រលើ​​ង

ជម្លោះ​​ប្រាក់​​100​ដុល្លារ​ធ្វើ​​ឱ្យ​អ្នកភូមិ​​​មិន​មាន​អគ្គិសនី​ប្រើ​ប្រាស់​​នៅឃុំ​ប្រសូត

Posted: 29 Jul 2012 11:00 PM PDT

ជម្លោះ​​ប្រាក់​​100​ដុល្លារ​ធ្វើ​​ឱ្យ​អ្នកភូមិ​​​មិន​មាន​អគ្គិសនី​ប្រើ​ប្រាស់​​នៅឃុំ​ប្រសូត
ខេត្ត​សា្វ​យ​រៀង ៖ ក្រោយ​ការ​ដោះ​ស្រាយ​​បញ្ចប់ទំនាស់​រវាង​អ្នកម៉ៅការ​ភ្លើង និង​អ្នក​ភូមិ​អង្គ​តា​មោក​​ពីរឿង​តម្លៃ​ភ្លើង​អគ្គិស​នី​​​​​ដោយ​ការ​ប្រគល់​សិទ្ធិ​ទៅ​ឱ្យ​សហ​គមន៍​​គ្រប់គ្រង​ភ្លើង​ដោយ​ខ្លួនឯង បញ្ហា​ថ្មី​​មួួ​យ​ទៀត​ក៏​បាន​​បន្ដ​កើតឡើង​​ដែល​អ្នក​ពាក់ព័ន្ធ​​ក្នុង​បញ្ហា​ថ្មី នេះ​គឺ​​ជា​​ភាគី​ទាំង​២​ដដែល​​ ដែល​ម្ខាង​អ្នក​ម៉ៅ​ការ​ភ្លើង​នឹង​ម្ខាង​ប្រធាន​សហគមន៍​ ​។

ជិះ​ម៉ូតូ​​​បញ្ច្រាស​រង្វង់​មូល​​​បុក​ជា​មួយ​​​ហាយ​ឡែន​ឌ័រ​​​រង​របួស​​​ធ្ងន់​

Posted: 29 Jul 2012 09:15 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​​​ ៖ ​​យុវ​ជន​​​២នាក់​​​ជិះ​ម៉ូតូ​​​បញ្ច្រាស​​រង្វង់​មូល​​​​វិមាន​​ឯក​រាជ្យ​​បា​ន​​ទៅ​បុក​ជា​មួយ​​រថយន្ត​​ហាយ​ឡែន​ឌ័​រ​ បណ្តាល​ឱ្យ​​​​រង​របួស​​​ធ្ងន់​ម្នាក់​​​ ចំណែក​ម៉ូតូ​​​​បាក់​កាំ​បន្ទះ​​​​​ខ្ទេច​ ។ ហេតុ​ការណ៍​នេះ​កើ​ត​ឡើត​​​​​​​កាល​ពី​​វេលា​ម៉ោង​​​១២​​​​និង​​១០​​នាទី​​រំលង​​​អធ្រា​ត្រ​​​​​ឈាន​ចូល​ថ្ងៃ​ទី​​​២៨​ កក្កដា ​​ត្រង់​​ចំណុច​​រង​្វ​ង់​មូល​​​​​វិមាន​ឯក​​រាជ្យ​ តាម​បណ្តោយ​​​​វិថី​​​ព្រះ​សុរា​​ម្រិត​​ ស្ថិត​​​​​​​​ក្នុង​​​​សង្កាត់​​​ចតុ​​​មុខ​ ខណ្ឌ​ដូន​

នគរបាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​​រាជធានី​ភ្នំពេញ ​ស្រាវជ្រាវ​ចាប់​ខ្លួន​មុខ​​សញ្ញា​ប្លន់​ម៉ូតូ​

Posted: 29 Jul 2012 09:06 PM PDT

ជនសង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ សមត្ថ​កិច្ច​​​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​​ភ្នំពេញ ​កាល​ពី​ថ្ងៃទី​២៨ កក្កដា ២០១២ បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន​​មុខ​សញ្ញា​​ចោរ​ប្លន់​ម៉ូតូ​​ម្នាក់ និង​​បញ្ជូន​ទៅ​កាន់​​តុលា​ការ​ដាក់​ពន្ធ​នា​​គារ​​ជា​បណ្តោះ​អាសន្ន​រង់​ចាំ​សវនា​ការ​ផ្តន្ទាទោស​​តាម​ផ្លូវ​ច្បាប់ ។ ជនសង្ស័យ​ដែលសមត្ថ​កិច្ច​នគរ​បាល​ឃាត់​ខ្លួន​នេះ​មាន​ឈ្មោះ​ចៅ ចាន់​រស្មី ​ហៅ​ស្មី ហៅ​បុល ភេទប្រុស អាយុ​៣២​ឆ្នាំ ​ស្នាក់​នៅ​មិន​

ជិះ​ម៉ូតូ​​​បុក​បង្កាន់​ដៃ​​ស្ពាន​អាកាស​​7មករា​​​របួស​​ធ្ងន់​​2នាក់​

Posted: 29 Jul 2012 09:00 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​​​ ៖ ​​យុវ​ជន​​​២នាក់ស្រវឹង​​​​​​ជោក​បើក​​​ម៉ូតូ​ចុះ​​​​ពី​លើ​​ស្ពាន​​​​អាកាស​​​​៧មករា​​ កាច់​ចង្កូត​​​​មិន​​ទាន់​​​ជ្រុល​ទៅ​បុក​​​បង្កាន់​ដៃ​​​ស្ពាន​​​ខាង​កើត​​ បណ្តាល​ឱ្យ​​​ដួល​អូស​​​ជិត​​១០​ម៉ែត្រ​​​​​ដោយ​ម្នាក់​ដួល​​​បោក​​​លើ​ខឿន​​​ស្ពាន​​​សន្លប់ និង​ម្នាក់​ទៀត​​​អូស​នឹង​​ថ្នល់​​​រយះ​​ដៃ​​ជើង​ និង​បាក់​ដៃ​ខាង​​ឆ្វេង​​ ​​កាល​​ពី​វេលា​ម៉ោង​​​​៣​និង​​២០​នាទី​​​​ទៀប​​ភ្លឺ​​ថ្ងៃ​ទី​​​២៩​ កក្កដា ​​នៅ​ចុង​​ស្ពាន​​ខាង​​កើត​​​មហា​​វិថី​​​កម្ពុជា​ក្រោម

យន្ត​ហោះ​គ្មាន​​មនុស្ស​បើក​​វាយ​ប្រហារ​​​​នៅ​ប៉ាគីស្ថាន​​​​ស្លាប់​៧​នាក់​

Posted: 29 Jul 2012 08:52 PM PDT

ម៉ាស៊ីន​​ឃោសនា​​ក្នុងស្រុក​រាយ​ការណ៍​ថា មនុស្ស​យ៉ាង​តិច​​​​៧​នាក់​​បាន​ត្រូវ​ស្លាប់​​ហើយ​ជាច្រើន​​​នាក់​ទៀត​​​ត្រូវ​របួស​​​​កាលពី​រសៀល​​ថ្ងៃទី​​​២៩​​កក្កដា​​ពេល​យន្ត​ហោះ​​គ្មាន​មនុស្ស​​បើក​អាមេរិក​​​មួយ​គ្រឿង​វាយ​ប្រហារ​​លើ​​តំបន់​​កុល​សម្ព័ន្ធ​​មួយ​នៅភាគ​​ពាយ័ព្យ​​ប៉ាគីស្ថាន​ ។​

រថយន្ត​​កូរ៉េ​​ពន្លះ​​រថយន្ត​កូរ៉េ​ដូច​គ្នា​​ក្រឡាប់​ផ្ងារ​រួច​បើក​រត់​គេច​ខ្លួន​បាត់​

Posted: 29 Jul 2012 08:50 PM PDT

សមត្ថ​កិច្ច​កំពុងធ្វើ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​ដែល​បង្ក​​ឡើង​ដោយ​​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់​ដាយ​​​បើក​បុក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ មួយ​តោន​​​កន្លះ​ពេញ​ទំហឹង បណ្តាល​ឱ្យ​​រថយន្ត​ក្រឡាប់​ផ្ងារ​ជើង​ទ្រមេឃ ចំណែក​​រថយន្ត​បង្ក​​បាន​បើក​​រត់​គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុ​ការណ៍​​នេះ​កើត​

ក្រុម​ហ៊ុន​ Hyundai ចំណេញ​​10%នៅ​ក្នុង​ត្រី​មាស​​​ទី​​2

Posted: 29 Jul 2012 08:48 PM PDT

ក្រុមហ៊ុន​​​ផលិត​​រថយន្ត​ Hyundai ​សម្រេច​​​​បាន​ប្រាក់​ចំណេញ​​​ដល់​ទៅ​​១០%​​​នៅក្នុង​ប្រាក់​​​ចំណេញ​​សុទ្ធ​​​ប្រចាំ​ត្រី​មាស​ទី​​២ ។ ​ក្រុមហ៊ុន​សម្រេច​បាន​​​យ៉ាង​ដូច្នេះ​​​ដោយ​សារ​សន្ទុះ​​នៃការ​​​​លក់​បាន​ច្រើន​​​ទៅ​​ទូទាំង​​ពិភព​លោក​​​ បើទោះ​​បី​ជា​​ទី​ផ្សារ​​​នៅ​ចិន​​​​ និង​អាមេ​រិក​​​ស្ងប់​​ស្ងាត់​​​​ក៏​ដោយ។

IMF ថា សេដ្ឋ​កិច្ច​​​ចិន​​នឹង​​​​ងើប​ឡើង​​​​វិញ​នៅ​​​ក្នុង​ឆមាស​​ទី​​2

Posted: 29 Jul 2012 08:47 PM PDT

សេ​ដ្ឋ​​កិច្ច​​​​ចិន​​ នឹង​ងើប​​​ឡើង​វិញ​​​នៅ​ក្នុង​ឆមាស​​​ទី​​២ឆ្នាំ២០១២​នេះ​​ ព្រោះ​ថា​​ចិន​​​សម្រេច​បាន​​​កំណើន​​​ដល់​ទៅ​​​៨%​​​ ខណៈ​​​ដែល​គោល​នយោ​បាយ​​​លើក​​កម្ពស់​​​​កំណើ​ន​សេដ្ឋ​កិច្ច​​​របស់​រដ្ឋា​​ភិបាល​​ទទួ​ល​បា​ន​ប្រសិទ្ធ​ភាព​​​ ។​IMF និយាយ​ក្នុង​​​របាយ​ការណ៍​​​ប្រចាំ​ឆ្នាំ​​​​របស់​ខ្លួន​ស្តី​ពី​​​​​សេដ្ឋ​កិច្ច​ចិន​​​ថា កំណើន​​នេះ​​ត្រូវ​​បាន​គេ​រំពឹង​​​ថា​​ធ្លាក់​​​ដល់​​​កម្រិត​​​ទាប​បំផុត​​​នៅ​ក្នុង​​​​ត្រី​មាស​​​​ទី​​២ ​និង​​បន្ទាប់​​មក​កើន​​​វិញ​

ការនាំ​ចេញ​​របស់​ជប៉ុន​​ធ្លាក់​ចុះ​​​​ខណៈ​ដែលចិន​​​​ និង​អឺរ៉ុប​ធ្លាក់​ចុះ​​​ដែរ​

Posted: 29 Jul 2012 08:46 PM PDT

ការនាំ​ចេញ​​របស់​ជប៉ុន​​ធ្លាក់​ចុះ​​​​ខណៈ​ដែលចិន​​​​ និង​អឺរ៉ុប​ធ្លាក់​ចុះ​​​ដែរ​
អឺរ៉ុប​ និង​ទី​ផ្សារ​​​​កំពុង​​​ផុស​ឡើងនូវ​​ក្តី​​​បារម្ភ​​​​​នានា​ចំពោះ​​​តម្រូវ​ការ​​​​ទំនិញ​​ជប៉ុន​ ។ ការ​នាំ​​ចេញ​​ធ្លាក់​ចុះ​​​២,៣​%​​​ប្រចាំ​​ឆ្នាំ ជា​តួលេខ​​​​មួយ​តិច​​​ជាង​ការ​​​ព្យា​ករ​​របស់​សេ​ដ្ឋ​​​វិទូ​មួយ​​​ចំនួន​ថា ​អាច​ធ្លាក់​​​ដល់​​៣%​​ ដែលជា​សញ្ញា​អា​ក្រក់​​​មួ​យ​សម្រាប់​​​​​ការ​រើប​ឡើង​វិញ​របស់​​​ជប៉ុន​​ បន្ទាប់​ពី​​គ្រោះ​​​​មហន្ត​រាយ​​​នុយ​ក្លេអ៊ែរ​​កាល​ពី​ឆ្នាំ​មុន​ ។ ​តម្រូវ​​​ការ​​ក្នុង​ស្រុក​​របស់​ជប៉ុន​​កើន​ឡើង​​សម្រាប់​​ឆ្នាំនេះ ប៉ុន្តែ​​​​តម្រូវ​ការ​​​​

គណៈ​កម្ម​ការ​សម្រប​សម្រួល​រួម​បើក​កិច្ចកិច្ច​​​ត្រួត​ពិនិត្យ​​សកម្ម​ភាព​រយៈ​ពេល​1ឆ្នាំ​

Posted: 29 Jul 2012 08:45 PM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធីប្រុជុំ
រាជធានី​ភ្នំពេញ ៖​​ ​នៅទីស្តីការ​ក្រសួង​កិច្ច​ការ​នារី នារសៀលថ្ងៃទី​២៦ ​កក្កដា ​គម្រោង​បញ្ជ្រាប​យេនឌ័រដំណាក់​កាល​ទី២​ (PGM2) របស់​ក្រសួងកិច្ចការនារី​ ដោយមានការ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​នៃប្រទេស ជប៉ុន (JICA) បានរៀប​ចំកិច្ចប្រជុំ​លើកទី២ របស់​គណៈកម្មការ​សម្របសម្រួល​រួម(JCC) ក្រោម​អធិបតីភាព​​លោក​ជំទាវ វេជ្ជបណ្ឌិត អឹុង​

​កម្ម​ករ​សំណង់​​២​ក្រុម​ដេញ​វាយ​គ្នា​ផ្អើល​​ពេញ​​ភូមិ​

Posted: 29 Jul 2012 08:35 PM PDT

កម្ម​ករ​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​
រាជធានីភ្នំពេញ ៖ ​កម្ម​ករ​សំណង់​២​ក្រុម​ដេញវាយ​​គ្នា​ផ្អើល​ពេញ​ភូមិ​​នៅ​ក្នុង​ការ​ដ្ឋាន​​សំណង់​របស់​លោក​ប្រធាន​ភូមិ​ទឹក​ថ្លា ​តែ​មិន​​បង្ក​ឱ្យ​​នរណា​ម្នាក់​រង​របួស​ធ្ងន់​ទេ ដែល​ហេតុការណ៍​​​​នេះ​កើតឡើង​កាល​ពីវេលា​ម៉ោង​៦​និង​៥០​នាទី​​ល្ងាច​ថ្ងៃទី​២៩ កក្កដា ត្រង់​​ចំណុច​ការ​ដ្ឋាន​សំណង់​​​ស្ថិត​ក្នុង​ក្រុម​​៨ ភូមិ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!