Koh Santipheap Daily

Koh Santipheap Daily


គណៈកម្មា​ធិការ​បក្ស​ខណ្ឌ​ពោធិ៍​សែនជ័យបាន​ត្រៀ​ម​ជា​ស្រេច​ដើម្បី​​ឃោស​នា​រក​សំ​ឡេង​ឆ្នោត​ស្អែកនេះ​

Posted: 26 Jun 2013 01:00 AM PDT

រាជធានីភ្នំ​ពេញ​៖ គណៈកម្មា​ធិការ​បក្ស​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​រៀបចំ​និង​ត្រៀម​ខ្លួន​ជាស្រេច​ហើយនៅ​ក្នុង​ពេល​យុ​ទ្ធនាការ​ឃោសនា​រកសំឡេង​ឆ្នោត​ ដែល​នឹង​ឈាន​មកដល់​ថ្ងៃទី​២៧ មិថុនា ២០១៣ ស្អែក​នេះ​ ។

គណៈពង្រឹង​មូល​ដ្ឋាន​ក្រុង​តាខ្មៅ​បើក​ការដ្ឋាន​ជួស​ជុស​ផ្លូ​វ​និង​ស្ថាបនា​ស្ពាន​បេតុង​នៅភូមិ​ព្រែក​រាំង​

Posted: 26 Jun 2013 12:56 AM PDT

[Enter ​បើក​ការដ្ឋាន​ជួស​ជុស​ផ្លូ​វ​និង​ស្ថាបនា​ស្ពាន​បេតុង​នៅភូមិ​ព្រែក​រាំង​Caption]
ខេត្ត​កណ្ដាល​៖​ គណៈ​ពង្រឹង​មូល​ដ្ឋាន​ក្រុង​តាខ្មៅ​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនី​យ៍​ឌៀង​ សារុន ទី​ប្រឹក្សា​ផ្ទាល់​​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន នាយក​រដ្ឋ​​មន្ត្រី​នៃ​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា​ និង​ជា​អនុ​ប្រធាន​ទី​១​គណៈ​ពង្រឹង​មូលដ្ឋាន​ក្រុង​តាខ្មៅ​ ប្រធាន​គណៈពង្រឹង​មូល​ដ្ឋាន​សង្កាត់​តាខ្មៅ​ នាព្រឹក​ថ្ងៃទី​២៦ មិថុនា ២០១៣ បាន​បើក​ការដ្ឋាន​

ឃុំ​ខ្លួន​ស្ត្រី​ជើង​ឆើត​ពូកែ​លក់​ដី​ខ្យល់​ និង​ចេញ​សែក​ស្អុយ​

Posted: 26 Jun 2013 12:54 AM PDT

ឃុំ​ខ្លួន​ស្ត្រី​ជើង​ឆើត​ពូកែ​លក់​ដី​ខ្យល់​ និង​ចេញ​សែក​ស្អុយ​
រាជធានីភ្នំពេញ​ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥​ មិថុនា​ បាន​សម្រេច​ឃុំ​ខ្លួន​ស្ត្រី​ម្នាក់​ដែល​ជាប់​ចោទ​ពី​បទ​លក់​ដី​ខ្យល់​ និង​ចេញ​មូល​ប្បទាន​បត្រ​អត់​សាច់​ប្រាក់​ដាក់​ពន្ធនា​គារ​ព្រៃស​ជា​បណ្តោះ​អាសន្ន​ រង់​ចាំ​ការ​ស៊ើប​អង្កេត​ និង​បើក​សវនា​ការ​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ ។

ថ្ងៃឃោសនា​រកសំឡេងឆ្នោត​ថ្ងៃដំបូង CPP​និង សង្គ្រោះជាតិ​ ធ្វើធំនៅភ្នំពេញ​ ឯហ៊្វុនស៊ិនប៉ិចនោះវិញ​នៅកំពង់ចាម

Posted: 26 Jun 2013 12:40 AM PDT

យុទ្ឋនាការឃោសនា​រកសំឡេងឆ្នោត​សម្រាប់ការបោះឆ្នោតជ្រើស​តំាងតំណាងរាស្រ្តនីតិកាលទី៥​នៃរដ្ឋសភា​ នឹងចាប់ផ្តើមហើយ​នៅព្រឹកថ្ងៃទី២៧ មិថុនា​ ២០១៣ ។ សម្រាប់ថ្ងៃដំបូង​នៃយុទ្ឋនាការឃោសនា​រកសំឡេងឆ្នោត​នេះដែរ គណបក្សប្រជាជនកម្ពុជា​(CPP) នឹងជួបជុំគ្នានៅមជ្ឈមណ្ឌល​កោះពេជ្រ ​បន្ទាប់មកទើប​​ចាប់ផ្តើម​ហែ​ក្បួននៅក្នុង​និងជុំវិញរាជធានី​ភ្នំពេញ ។

លោក​នូរី អាប៊ូ​សាហ៍​ម៉ាំង​ ត្រូវ​បាន​សភា​ជាតិ​ជ្រើស​តាំង​ជា​ប្រធានាធិបតី​លីប៊ី​

Posted: 26 Jun 2013 12:36 AM PDT

​ប្រធានា​ធិបតី​ថ្មី​លីប៊ី​
សភា​ជាតិ​លីប៊ី​ កាល​ពី​ថ្ងៃ​ទី​២៥​ មិថុនា​ បាន​បោះ​ឆ្នោត​ជ្រើស​តាំង​លោក​ នូរី អាប៊ូសាហ៍​ម៉ាំង​ សមាជិក​សភា​មក​ពី​ក្រុម​ជន​ជាតិ​ភាគ​តិច​ BERBERE មនុស្ស​ឯករាជ្យ​ ជាប្រធានាធិបតី​ថ្មី​ ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​មេ​ដឹកនាំ​របស់​ប្រទេស​អាហ្វ្រិក​ខាង​ជើង​នោះ ។​លោក​ អាប៊ូសាហ៍​ម៉ាំង ត្រូវបាន​ជ្រើស​តាំង​ដោយ​មាន​សំឡេង​គាំទ្រ​លោក​ចំនួន​៩៦​ទល់​នឹង​៨០​សំឡេង​ សម្រាប់​គូប្រជែង​សំខាន់​លោក​

ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​ជួយ​សង្គ្រោះ​មួយ​នៅ​ភាគ​ខាង​ជើង​ឥណ្ឌា​ស្លាប់​8​នាក់​

Posted: 26 Jun 2013 12:35 AM PDT

ឧទ្ធម្ភាគ​ចក្រ​ជួយ​សង្គ្រោះ​មួយ​គ្រឿង​របស់​កង​ទ័ព​អាកាស​ឥណ្ឌា​ បាន​ធ្លាក់កាល​ពី​រសៀល​ថ្ងៃ​ទី​២៥​ មិថុនា​ នៅ​រដ្ឋUTTARAKHAND ភាគ​ខាង​ជើង​ឥណ្ឌា​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៨​នាក់​ ក្នុង​នោះ​មាន​សមាជិក​ក្រុម​យានិក​៥​នាក់​ និង​ជន​ស៊ីវិល​៣​នាក់ ។​

យាន​អវកាស​ចិន​ SHENZHOU-10 វិល​មក​ដល់​ផែន​ដី​វិញ​ហើយ​

Posted: 26 Jun 2013 12:34 AM PDT

​យាន​អវកាស​ SHENZHOU-10 ពេល​ចុះ​មក​ដល់​ផែន​ដី​
យាន​អវកាស​មាន​មនុស្ស​ជិះ​របស់​ចិន​ SHENZHOU-10 បាន​វិល​មក​ដល់​ផែន​ដី​វិញ​ហើយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ មិថុនា​ នា​វេលា​ម៉ោង​៨​ ដួច​ការគ្រោង​ទុក​ ដោយ​ចុះ​នៅ​តំបន់​ស្វយ័ត​ម៉ុង​ហ្គោ​លីក្នុង​ភាគ​ខាង​ជើង​ចិន ។​

កូ​រ៉ូឡា​ជន​បរទេស​បុក​ម៉ូតូ​សេ១២៥ព្យាយាម​បើក​រត់​ សមត្ថ​កិច្ច​ចាប់បាន​

Posted: 26 Jun 2013 12:30 AM PDT

កូ​រ៉ូឡា​ជន​បរទេស​បុក​ម៉ូតូ​សេ១២៥ព្យាយាម​បើក​រត់
រាជធានី​ភ្នំ​ពេញ៖ ប្តី​ប្រពន្ឋ​២នាក់​បាន​រងរបួស​ ខណៈ​កំ​ពុង​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីមសេ​១២៥ ត្រូវ​រថយន្ត​កូរ៉ួ​ឡា​ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​2Q 1927 បើក​ដោយ​ជន​បរទេស​ បុក​កាលពី​វេលា​ម៉ោង​១និង​៣០នាទី​រសៀល​ថ្ងៃទី​២៦ មិថុនា​ ២០១៣ នៅ​តាម​បណ្តោ​យផ្លូ​វ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ​​ ខណ្ឌ​ចំការ​មន ។

បាល់​ទាត់​ពិភពលោក​2013​ នៅតួកគីវគ្គបញ្ចប់ក្នុង​ពូល A និង B សម្រាប់​រាត្រី ថ្ងៃ​ព្រហស្បត៍​មាន4 ប្រកួត គូ​សំខាន់គឺៈ ក្រុមយុវជន អេស្ប៉ាញ​ប្រកួត​កំដរបារាំង​ខណៈព័រទុយហ្គាល់​ និងកូរ៉េខាងត្បូង​ត្រូវការជ័យ​ជម្នះប្រជែង​គ្នាយកកៅ​អី1ទៅវគ្គ​16​​ក្រុម

Posted: 26 Jun 2013 12:24 AM PDT

ទិដ្ឋភាពនៃ​ការប្រកួតបាល់ទាត់
ការ​​ប្រកួត​បាល់​​ទាត់​​​ពិ​ភព​​លោក​​​យុវជន​​​​​អាយុ​​ក្រោម​​ 20 ឆ្នាំ​ 2013 នៅ​តួកគី ​​​វគ្គ​បញ្ចប់​ក្នុង​ពូល​ A និង​​ពូល​ B ​សម្រាប់​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ 4 ប្រកួត​ ។ ក្រុម​​យុវជន​អេស្ប៉ាញ​​​​ប្រកួ​ត​កំដរ​យុវជន​បារាំង​​ ខណៈ​ព័រទុយ​ហ្គាល់ ,កូរ៉េ​ខាង​ត្បូង​​ ត្រូវ​ការ​ឈ្នះ​​​​គូ​ប្រកួត​​ដើម្បីប្រជែង​​​គ្នា​យក​កៅអី​ 1 ​ឡើង​ទៅវគ្គ​​16 ក្រុម ។

កូឡុំ​ប៊ី​កាត់​ទោស​ប្រមុខ​ក្រុម​ឧទ្ទាម​ FARC និង​ប្រមុខ​អ្នក​ចរចា​ដាក់​គុក​40​ឆ្នាំ​

Posted: 26 Jun 2013 12:17 AM PDT

ប្រមុខ​របស់​ពួក​ឧទ្ទាម​ FARC
អយ្យ​ការ​កូឡុំ​ប៊ី​ រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៥​ មិថុនា​ថា​ តុលា​ការ​កូឡុំ​ប៊ី​បាន​កាត់​ទោស​ដោយ​កំបាំង​មុខ​ដាក់​គុក​៤០​ឆ្នាំ​ពី​បទ​ភេរវ​កម្ម​ប្រឆាំង​មេដឹក​នាំ​កំពូល​របស់​ពួក​ឧទ្ទាម​នៃ​កង​កម្លាំង​បដិវត្តន៍​កូឡុំ​ប៊ី​ FARC ព្រម​ទាំង​តំណាង​របស់​ក្រុម​ឧទ្ទាម​នេះ​​សម្រាប់​ការ​ចរ​ចា​សន្តិ​ភាព​ដែល​ពេល​នេះ​កំពុង​ធ្វើ​នៅ​ប្រទេស​គុយបា​ ។

យុទ្ធ​នា​ការឃោសនា​​រក​សំ​ឡេង​ឆ្នោត​ជ្រើសរើស​​តំ​ណាង​​រាស្ត្រ​ អាណត្តិ​​ទី​៥ ​ចាប់​ផ្តើម​ស្អែក​នេះ​ហើយ​

Posted: 26 Jun 2013 12:10 AM PDT

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៧ មិថុនា ស្អែក​នេះ ​គឺ​ជា​ថ្ងៃដំបូង​នៃ​យុទ្ធនាការ​ឃោសនា​រក​សំ​ឡេង​ឆ្នោត​ជ្រើសរើស​តំ​ណាង​រាស្ត្រ​ អាណត្តិ​ទី​៥ ដោ​យឡែក​សម្រាប់​គណ​បក្ស​ប្រជាជន​កម្ពុជា​បានប្រារព្ធ​ពិធី​បើក​យុ​ទ្ធ​នា​ការ​ឃោសនា​នៅ​ម​ជ្ឍ​មណ្ឌល​កោះ​ពេជ្រ​ នា​វេលា​ម៉ោ​ង​៧និង​៣០​នាទី​ព្រឹក​ ក្រោមកា​រអញ្ជើញ​ចូល​រូម​ពី​សម្តេច​ទាំង​បី និង​សមាជិក​សមាជិកា​ជាង​២ម៉ឺន​នាក់។

បង្រ្កាប​​ទូក​ម៉ាស៊ីន​៥គ្រឿ​ង​ដែល​នេសាទ​​ក្នុង​ដែន​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​

Posted: 26 Jun 2013 12:10 AM PDT

បង្រ្កាប​ទូក​ម៉ាស៊ីន​៥គ្រឿ​ង​ដែល​នេសាទ​​ក្នុង​ដែន​អភិរក្ស​សត្វ​ផ្សោត​ទន្លេ​មេគង្គ​
ខេត្ត​ក្រចេះ​​៖ កម្លាំ​ង​សមត្ថកិច្ច​​ចម្រុះ​ដឹក​នាំ​ដោយ​ខណ្ឌ​​រដ្ឋបាល​ជល​ផល​ខេត្ត​កាលពី​យប់​ថ្ងៃទី​២៥ មិថុនា​ ២០១៣ បាន​​ចុះ​ឆ្មក់​បង្ក្រាប​ទូល​នេសាទ​ចំនួន​៥គ្រឿ​ង​ ដែល​បាន​​លួ​ច​ចូល​ធ្វើ​សកម្ម​ភាព​បណ្ដែត​​មង​ នៅ​ក្នុ​ងតំបន់​អភិរក្ស​សត្វ​ផ្សោត​​ទន្លេ​មេគង្គ​។

មេវេដឌ័រជួបអាល់​វ៉ា​រេស ថ្ងៃ​ទី​14 កញ្ញាខាង​មុខ​

Posted: 26 Jun 2013 12:09 AM PDT

កីឡាករ​​ប្រដាល់​​អាមេរិក ​​​ហ្វ្លយ មេវេដឌ័រ​ នឹង​ឡើង​​សង្វៀន​​ប្រកួត​ការ​ពារ​​ខ្សែក្រវាត់​​​ស្ថាប័ន​​ WBAក្នុង​ប្រភេទ​ទម្ងន់(Super)Light Middleweight ​របស់​ខ្លួន ​និង​ព្រម​ទាំង​ដណ្តើម​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBCជា​មួយ​​កីឡាករ​​​​ម៉ិក​ស៊ិក​ សូល អាល់​វ៉ា​រេស​ ​​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា​​ខាង​មុខនេះ ។ ​​ ការ​ប្រកួត​​គ្រោង​​​រៀប​ចំ​ធ្វើ​នៅ​​​សង្វៀន​ MGM Grand Hotel & Casino ​ស្ថិ​ត​ក្នុង​​ទីក្រុង​ឡាស​វេហ្គាស ​រដ្ឋ​

ម្ចាស់​មេដាយ​មាស​អូឡាំ​ពិក​ Ennis លុបចោលគម្រោងវិល​ចូល​​ទីលា​ន​ប្រកួត​ដំណាច់​ខែ​នេះ​

Posted: 26 Jun 2013 12:08 AM PDT

យោ​ង​តាម​លោក​ Toni Minichiello ​ដែល​ជា​​គ្រូ​បង្វឹក​បាន​ឱ្យ​ដឹង​ថា ​គម្រោង​វិល​ចូល​ទី​លាន​ប្រ​កួត​ជា​ថ្មី​នៅ​ចុង​ខែ​នេះ​របស់​នាង​ Jessica Ennis ដែល​ជា​ម្ចាស់​មេដាយ​មាស​អូឡាំ​ពិក​​ឆ្នាំ​២០១២ ​វិញ្ញាសា​ Heptathlon ត្រូវ​បាន​លុប​ចោល​វិញ​ហើយ​ ពោល​គឺ​ក្រោយ​ពេល​នាង​​ប្រ​កួត​សាក​ល្បង​ របួស​កជើង​ក៏រើឡើង​វិញ​ ​។ គួរ​កត់​សម្គាល់​ថា អត្ត​ពលិក​អង់​គ្លេស​រូ​ប​នេះ​ពុំ​ធ្លាប់​បាន​ចេញ​ប្រកួត​

សម្តេច​តេជោ​ផ្តល់​ផ្លូវ និង​ស្ពាន​ថ្មី​ជូន​ប្រជា​ពល​រដ្ឋ​ឃុំ​រកា​គយ ស្រុក​កង​មាស​

Posted: 26 Jun 2013 12:08 AM PDT

បើក​ការ​ដ្ឋាន​សាង​សង់​ផ្លូវ និង​ស្ពាន​
ខេត្ត​កំពង់​ចាម​ ៖​ស្ពាន​បេតុង​ប្រវែង​៣៦​ម៉ែត្រ ទទឹង​៨​ម៉ែត្រ និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង​២.៥៧៤​ម៉ែត្រ​ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​បំផុត​របស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​​កម្ពុជា​ត្រូវ​បាន​បើក​​ការ​ដ្ឋាន​សាង​សង់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០១៣ ក្រោម​អធិបតី​ភាព​លោក​ មិន​ ឃិន ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​កង​មាស លោក​ម៉ៅ ភិរុណ​

យ៉ូ​កូ​វិច​និងនាងស៊េរីណាឈានចូលជុំទី2ក្រប​ខ័ណ្ឌ Wimbledon

Posted: 26 Jun 2013 12:06 AM PDT

កីឡាករស៊ែប៊ី​ ណូ​វ៉ាក់ យ៉ូ​កូ​វិច​​ សម្រេច​បាន​ជោគជ័យ​​មួយ​ជំ​ហាន​នៅ​ក្នុង​យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​ក្រប​ខ័ណ្ឌ Wimbledon​ជា​លើក​ទី​២ ​បន្ទាប់​ពី​បាន​បំ​បាក់​គូ​ប្រ​កួត​ជាតិ​អាល្លឺ​ម៉ង់​​ Florian Mayerក្នុង​ជុំ​ទី​១​កាល​ពី​ថ្ងៃ​អង្គារ​ទី​២៥​មិថុ​នា​។ ចំណែក​នាង​ស៊េរី​ណា វីលៀម​ក៏​បាន​ចូល​រួម​ក្តី​រីក​រាយ​​ដែរ​ ក្រោយ​ពី​បាន​យក​ឈ្នះ​កីឡាការិនីលុច​សំបួ​ Mandy Minella ក្នុង​លទ្ធ​

ឆេះ​រថយន្ត​ក្រុង​មិន​ដឹង​មូល​ហេតុ​រង​ការ​ខូច​ខាត​ទាំង​ស្រុង​តែ​គ្មាន​អ្នក​រង​របួស​

Posted: 26 Jun 2013 12:01 AM PDT

​
ឧប្បត្តិ​ហេតុ​ឆេះ​រថយន្ត​ក្រុង​នៅ​លើ​ដង​ផ្លូវ​ បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​ទាំងស្រុង​ និង​បង្ក​ឱ្យ​កក​ស្ទះ​ចរាចរណ៍​ក្នុង​ចម្ងាយ​ផ្លូវ​ជាច្រើន​គីឡូ​ម៉ែត្រ​ ប៉ុន្តែ​សំណាង​ល្អ​គ្មាន​មនុស្ស​រង​គ្រោះ​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥​ មិថុនា​ នៅ​ក្នុងខេត្ត​ប៉ាធុម​ធានី​ ផ្លូវ​ពល​យោធិន​ ត្រង់​គីឡូ​ម៉ែត្រ​ទី​៤១​ ស្ថិត​ក្នុង​ស្រុក​ខ្លង​លួង​ ខេត្ត​ប៉ា​ធុម​ធានី​ ប្រទេសថៃ ។​

រថ​យន្ត​​ទួរីស​​បុក​ជាមួយ​​រថ​យន្ត​ដឹក​ទំនិញ​​​ស្លាប់​​1​​របួស​​​​ច្រើន​​​នាក់​នៅ​ខេត្ត​​​​ប៉ា​តាលុង​

Posted: 25 Jun 2013 11:56 PM PDT

រថ​យន្ត​​ទួរីស​​បុក​ជាមួយ​​រថ​យន្ត​ដឹក​ទំនិញ​​​ស្លាប់​​1​​របួស​​​​ច្រើន​​​នាក់​នៅ​ខេត្ត​​​​ប៉ា​តាលុង​
ទីភ្នាក់​ងារ​​ព័ត៌​មាន​​របស់​ថៃ​កាល​ពី​​ល្ងាច​ថ្ងៃ​ទី​២៥ មិថុនា ​បាន​ផ្សាយ​ថា ​ប៉ូលិស​​​បាន​ទទួល​​ព័ត៌​មាន​​ថា រថ​យន្ត​ទួរីស​​មួយ​គ្រឿង​បុក​ជាមួយ​​​រថ​យន្ត​ដឹក​ទំនិញ​​ បណ្តាល​ឱ្យ​​មាន​អ្នក​ស្លាប់​ម្នាក់​នៅ​បរិ​វេណ​ ផ្លូវ​បំបែក​​ជា​៣​ ក្នុង​ស្រុក​​ប៉ា​ប៊ុន ខេត្ត​ប៉ា​តា​លុង​ ។ ​នៅ​កន្លែង​កើតហេតុ​​ប្រទះ​ឃើញ​​រថ​យន្ត​​ទួរីស​បុក​​ជាមួយ​​រថ​យន្ត​ធុនធំ​​ បណ្តាល​ឱ្យ​​លោក​ស៊ូ​រីយ៉ា​ ប៊ីន​លី ​អាយុ​៤៥​ឆ្នាំ ​ជា​អ្នក​បើក​បរ​រថ​យន្ត​​

ធ្លាក់​ឧទ្ធម្ភាគចក្រ​ទ័ព​ឥណ្ឌា​ស្លាប់​8នាក់​អំឡុង​ពេល​ជួយ​សង្គ្រោះ​ទឹក​ជំនន់​

Posted: 25 Jun 2013 11:53 PM PDT

​
ឧទ្ធម្ភាគចក្រ​របស់​ទ័ព​ប្រទេស​ឥណ្ឌា​ដែល​កំពុង​ប្រតិបត្ដិ​ជួយ​ជន​រង​គ្រោះ​ពី​ទឹក​ជំនន់​នៅ​ភាគ​ខាងជើង​ ក្នុង​អំឡុង​ពេល​កើត​មាន​ឧបទ្ទវ​ហេតុ​ព្យុះ​បាន​បុក​ភ្នំ​ធ្លាក់​ទៅ​ក្នុង​ទន្លេ​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៨​នាក់​ ។​ ទីភ្នាក់​ងារ​ព័ត៌មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​២៥​ មិថុនា​ ចុះ​ផ្សាយ​ដោយ​យោង​លើ​សេចក្ដី​ថ្លែង​ការណ៍​របស់​ទ័ព​អាកាស​ឥណ្ឌា​បញ្ជាក់​ថា​ ឧទ្ធម្ភាគចក្រ​របស់​ទ័ព​អាកាស​ឥណ្ឌា​ ដែល​

សាកល​វិទ្យា​ល័យ​សត្វ​ចម្លែក​ Monsters Uninersity (វីដេ​អូ​ឃ្លីប)

Posted: 25 Jun 2013 11:48 PM PDT

ខ្សែ​ភាព​យន្ត​រឿង​សាកល​វិទ្យា​ល័យ​សត្វ​ចម្លែក​ Monsters Uninersity
ខ្សែភាព​យន្ត​ Monsters University ដែល​ជា​វណ្ណ​កម្ម​ដ៏​អស្ចារ្យមួយ​បង្កប់​ទៅ​ដោយ​ឈុត​ឆាក​ការ​ខំ​ប្រឹង​ប្រែង​តស៊ូ​របស់​សិស្ស​មួយ​ក្រុម​ដែល​ព្យាយាម​រហូត​ដល់​សម្រេច​​នូវ​អ្វី​ដែល​ខ្លួន​ចង់​បាន​នឹង​ចាក់​បញ្ចាំង​នៅ​រាជ​ធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ​។

អាជ្ញា​ធរជំនាញបង្ក្រាប​រថយន្ត​ដឹកឈើ​​របស់ក្រុមហ៊ុនមួយ​នៅ​ផ្លូវ​ជាតិលេខ៤

Posted: 25 Jun 2013 11:45 PM PDT

អាជ្ញា​ធរជំនាញបង្ក្រាប​រថយន្ត​ដឹកឈើ​​របស់ក្រុមហ៊ុនមួយ​នៅ​ផ្លូវ​ជាតិលេខ៤
ក្រុងព្រះសីហនុ ៖ អាជ្ញា​ធរ​​ជំនាញ​​ដែល​ដឹក​នាំ​ដោយ​លោកគង់ ណារិន ​នាយ​អធិការ​​ឈូង​សមុទ្រ​ បាន​ធ្វើ​ការ​ឃាត់​​រថយន្ត​​កូរ៉េ​ម៉ាក​ហ៊ីយ៉ាន់ដាយដឹក​​ឈើ​របស់​ក្រុម​ហ៊ុន​មួយនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៤​ កាលពីវេលាម៉ោង​១០ និង​៣០នាទី​យប់​ថ្ងៃទី​២៥ មិថុនា ២០១៣ ស្ថិត​ក្នុង​ឃុំ​អូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

មន្ត្រី​និង​ថ្នាក់​​ដឹកនាំ​ធនាគារ​កាណាឌី​យ៉ា​ជួប ​សំ​ណេះ​សំ​ណាល​​ជា​មួយ​​ថ្នាក់​​ដឹក​នាំ​​ផ្នែក​​ជំ​នួញ​២៤​​​រូប​​​មក​ពី​​ហុង​​កុង​

Posted: 25 Jun 2013 11:45 PM PDT

រាជធានីភ្នំពេញ​៖​ មន្ត្រី​និង​ថ្នាក់​​ដឹកនាំ​ធនាគារ​កាណាឌី​យ៉ា​បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់​ដឹកនាំ​ផ្នែក​ជំនួញ២៤​​រូប​​មកពី​ប្រទេ​ស​ហុង​កុង​ ដែល​ការ​ជួប​សំណេះ​សំណាល​នេះ​បាន​រៀប​ចំ​ធ្វើឡើ​ង​​នាវេលាម៉ោង​១រសៀល​ថ្ងៃ​ទី​២៦ មិថុនា​​ ២០១៣ ​នៅ​វិមាន​កាណាឌី​យ៉ា​។

គោយន្ត​ដឹក​ឈើ​ចូល​ផ្ទះ​កូន​ស្រី​លោក​មេ​បញ្ជា​ការ​សឹក​រង​ខេត្ត​មណ្ឌល​គិរី

Posted: 25 Jun 2013 11:25 PM PDT

ខេត្ត​មណ្ឌល​គិរី ៖ គោ​យន្ត​២​គ្រឿង​​ដឹក​ឈើ​សន្លឹក​ប្រភេទ​​កកោះ​ចូល​ផ្ទះ​កូន​ស្រី​លោក​មេ​បញ្ជា​ការ​ប្រតិ​បត្តិ​ការ​សឹក​រង​ខេត្ត​មណ្ឌល​គិរី​នា​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៦ មិថុនា ២០១៣ នេះ​នៅ​ភូមិ​សាស្ត្រ​គីឡូ​ម៉ែត្រ​លេខ​៣៥​ ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​ ។

អប​អរ​សាទរ​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​

Posted: 25 Jun 2013 11:17 PM PDT

អប​អរ​ទិវាអន្តរ​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន
ខេត្ត​កំពង់​ធំ ៖ នៅ​សាល​ប្រជុំ​ខេត្ត​កំពង់​ធំ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០១៣ មាន​រៀប​ចំ​ពិធី​អប​អរ​សាទរ​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ក្រោម​អធិបតី​ភាព​លោក​អ៊ុត សំអន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​អភិ​បាល​​​ខេត្ត​ និង​ជា​​ប្រធាន​គណៈ​កម្មា​ធិការ​​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ខេត្ត​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​អាវុធ​ លោក​គ្រូ អ្នក​គ្រូ និង​សិស្សា​នុសិស្ស​ជា​ច្រើន​រយ​នាក់​។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី26 មិថុនា ២០១៣

Posted: 25 Jun 2013 11:15 PM PDT

​
រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី26 មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ឡង់គ្រីស្ស័រដឹកឈើ​ប្រណីត​ទាំងថ្ងៃ​ចេញពី​ស្រុក​កែវសីមា ឆ្ពោះ​​ទៅ​​ច្រក​របៀង​

Posted: 25 Jun 2013 10:39 PM PDT

ខេត្ត​រតនគិរី ៖ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​មណ្ឌលគិរី កំពុង​តាម​ប្រមាញ់​រថយន្តឡង់គ្រីស្ស័រ ពណ៌ស្លែមួយគ្រឿង ផ្ទុក​ឈើ​ប្រណីត​ពេញ​បើក​បិទ​គូទ ដោយ​រថយន្តកាមរី​ ពណ៌ក្រហម មួយ​គ្រឿង​ចេញពី​បេនមណ្ឌលគិរី ស្រុក​កែវសីមា ឆ្ពោះ​ទៅ​ច្រក​របៀង​ង៉ាំ០៧ ស្ថិតក្នុង​​ភូមិ​សាស្ត្រ​ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ។

ដំណឹង​មរណ​ភាព​ ៖ លោក​អភិ​បាល​រងស្រុក​ពញាក្រែកទទួល​មរណ​ភាព​

Posted: 25 Jun 2013 10:02 PM PDT

ខេត្តកំពង់ចាម ៖ លោក​សែម សឿង អភិ​បាលរង​ស្រុក​ពញា​ក្រែក បាន​ទទួល​មរណ​ភាព​កាលពីព្រឹកថ្ងៃទី​២៦ មិថុនា ២០១៣ នេះ។ ប្រភព​ព័ត៌​មានឱ្យ​ដឹងថា លោក​អភិ​បាល​រង​ស្រុក​មានអាយុ​៦២​ឆ្នាំ មាន​ជំងឺ​លើស​ឈាម។ ពេល​លោក​បំពេញ​ការងារ​នៅស្នាក់​ការ​បក្ស​ស្រុក ​សម្ពាធ​ឈាម​ឡើង​​ខ្លាំង​ធ្វើ​ឱ្យ​លោក​ដួលហើយ​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង​តែម្តង ។ ពេល​នេះសពកំពុងតែ​ត្រូវ​បាន​​ក្រុម​គ្រួសារ​

លោក​កែន​ ​សត្ថា អភិបាល​ខេត្តកែប​អញ្ជើញ​ចូលរួម​ប្រារព្ធ​ទិវា​ដាំ​កូន​ឈើ​​

Posted: 25 Jun 2013 08:56 PM PDT

ខេត្តកំពត៖ លោក​កែន​ ​សត្ថា អភិបាល​ខេត្តកែប​បាន​អញ្ជើញ​ចូលរួម​ប្រារព្ធ​ទិវា​ដាំ​កូន​ឈើ​​នាវេលាម៉ោង​៨​និង​៣០នាទី​ព្រឹកថ្ងៃទី​២៦មិថុនា​ ២០១៣ ស្ថិត​ក្នុង​ភូមិ​កែប​ សង្កាត់​កែប​ ក្រុង​កែប​ ដែល​មានការ​​អញ្ជើញ​ចូ​ល​រួម​យ៉ាង​ច្រើន​កុះករ​ពី​អាជ្ញា​ធរ​ក្រុង​​ សង្កាត់​ ភូមិ​ បេអឹម​ ប៉ូលីស​ ​ មន្ត្រី​រាជ​ការ​ មន្ត្រី​កង​រាជ​អា​វុធ​ហត្ថ​ សិស្សានុសិស្ស​ លោកគ្រូ​ អ្នក​គ្រូ​ ប្រមាណ​ជា​ង​៤០០នាក់​។

កម្មករ​សំណង់​ម្នាក់​ធ្លាក់​ពីលើដំបូលឃ្លាំង​កម្ពស់​៦ម៉ែត្រ បណ្តាល​ឱ្យមានរបួសធ្ងន់

Posted: 25 Jun 2013 08:50 PM PDT

កម្មករ​សំណង់​ម្នាក់​ធ្លាក់​ពីលើដំបូលឃ្លាំង​កម្ពស់​៦ម៉ែត្រ បណ្តាល​ឱ្យមានរបួសធ្ងន់
រាជ​ធានីភ្នំពេញ ៖ កម្មករ​​សំណង់​ម្នាក់​​បាន​ធ្លាក់​ពីលើ​​ដំបូលឃ្លាំងដែល​​កំពុង​សាង​សង់កម្ពស់​​៦ម៉ែត្រ​ បណ្តាល​ឱ្យ​មានរបួសធ្ងន់ និង​បង្ក​​ឱ្យ​មាន​​ការ​ភ្ញាក់​​ផ្អើល​​​កាលពីវេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​២៦ មិថុនា ២០១៣ នេះ ស្ថិត​​ក្នុង​សង្កាត់​​ភ្នំ​ពេញ​​ថ្មី ខណ្ឌ​សែន​ សុខ​ ។

ដង្ហែ​ទៀនវស្សា​ប្រគេនព្រះ​សង្ឃ​៦វត្ត​ នៅ​ឃុំ​ដូង​ ស្រុក​រមាស​ហែក​

Posted: 25 Jun 2013 08:29 PM PDT

ដង្ហែ​ទៀនវស្សា​ប្រគេនព្រះ​សង្ឃ​៦វត្ត​ នៅ​ឃុំ​ដូង​ ស្រុក​រមាស​ហែក​
ខេត្តស្វាយ​រៀង​៖​ ​លោក​ឧ​ត្តមសេនីយ៍ទោ​ហុង​ វិ​ណុល​ ស្នង​ការ​នៃ​ស្នង​ការ​ដ្ឋាន​សន្តិសុខ​ និង​ព័ត៌មាន​​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និ​ង​លោក​ទូ​ច​ គង្គា នាយ​ការិ​យាល័យ​ព័​ត៌​មាន​សន្តិសុខ​ទូ​ទៅ​កង​រាជអាវុធ​ហត្ថ​លើផ្ទៃ​ប្រទេស​ បាន​ដង្ហែ​ទៀ​ន​វស្សា​ប្រគេន​ព្រះ​សង្ឃ​៦វត្ត កាលពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃទី​២៦ មិថុនា ២០១៣ ​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!