Koh Santipheap Daily

Koh Santipheap Daily


បាល់​ទាត់ពិភព​លោក 2013នៅតួក​គីវគ្គ​បញ្ចប់ក្នុង​ពូល C និង D សម្រាប់​រាត្រីថ្ងៃសុក្រមាន 4 ​ប្រកួត ម្ចាស់​ផ្ទះ​តួកគីត្រូវ​ការឈ្នះ​អូស្ត្រាលី ខណៈក្រិក​និងកូឡុំប៊ី រីករាយ​ត្រឹមស្មើគូ​ប្រកួត ដើម្បីឡើង​ទៅវគ្គ​16​ក្រុម

Posted: 27 Jun 2013 01:10 AM PDT

ទិដ្ឋភាព​នៃការ​ប្រកួត​បាល់​ទាត់
​​ការ​ប្រកួត​​បាល់​ទាត់​​ពិ​ភព​​លោកយុវជន​​​​អាយុ​​​ក្រោម​​20ឆ្នាំ​​ 2013 ​នៅ​​តួកគី​​​វគ្គ​ជម្រុះ​​បញ្ចប់​​ក្នុង​ពូល​ C​ និង​ D ​សម្រាប់​រា​ត្រី​ថ្ងៃ​សុក្រ​នេះ​មាន​ 4 ប្រកួត ។ ​ក្រុម​ម្ចាស់​ផ្ទះ​តួ​​កគី​​​ត្រូវ​ការ​ឈ្នះ​​​អូស្ត្រាលី​​ ខណៈ​កូ​ឡុំ​ប៊ី​​,ក្រិក​​រីក​រាយ​​ត្រឹម​ស្មើ​​ដើម្បី​ឡើង​​​ទៅ​វគ្គ​​ 16 ​ក្រុម ។

ការ​ប៉ះ​ទង្គិច​គ្នានានា​នៅ​អេហ្ស៊ីប​ស្លាប់​ម្នាក់​របួស​237​នាក់​

Posted: 27 Jun 2013 01:08 AM PDT

 ពួក​បាតុករ​ប្រឆាំង​ប្រធានា​ធិបតី​
យោង​តាម​ប្រភព​ព័ត៌​មាន​សន្តិ​សុខ​ថា​ ការ​ប៉ះ​ទង្គិច​គ្នា​នានា​កាល​ពី​ថ្ងៃ​ទី​២៦​ មិថុនា​ រវាង​ពួក​អ្នក​គាំ​ទ្រ​ និង​ពួក​អ្នក​ប្រឆាំង​ប្រធានា​ធិបតី​អេហ្សុីប​ លោក​ ម៉ូហា​ម៉េដ​ ម័រ​ស៊ី​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ម្នាក់​ ហើយ​មនុស្ស​២៣៧​នាក់​ត្រូវ​របួស​នៅ​ភាគ​ខាង​ជើង​អេហ្សុីប​ ។

ផ្តន្ទាទោស​ដេវីដ ​ឆាណាយ​វា​ដាក់​ពន្ធនា​គារ​៣ឆ្នាំ ពិន័យ​ប្រាក់​៦លាន​រៀល​

Posted: 27 Jun 2013 01:08 AM PDT

​រាជ​ធានី​ភ្នំពេញ ​៖ ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​បានលើក​យកសំណុំ​រឿង​របស់​លោក​ដេវីដ ឆាណាយ​វា និង​បក្ខពួក​ជាប់​ពាក់ព័ន្ធហិង្សា​​ដោយ​ចេតនា​(វាយ​លើ​អ្នកកាសែត)​​ មក​ប្រកាស​សាល​ក្រម កាលពី​វេលា​ម៉ោង​២និង៣០នាទី​រសៀល​ថ្ងៃទី​២៧ មិថុនា​ ២០១៣ ដោយ​សម្រេច​ផ្តន្ទាទោស​លោក​ដេវីដ​ ឆាយណាវា​ ដាក់​ពន្ធនាគារ​៣ឆ្នាំ

មាន​ការ​រិះ​គន់​​ថា​រ៉ូ​លីន​​ចាប់​ផ្តើម​​ល្បី​ ស្រាប់តែចាប់​ផ្តើម​វាយ​​ឫក

Posted: 27 Jun 2013 01:01 AM PDT

មាន​ការ​រិះ​គន់​​ថា​រ៉ូ​លីន​​ចាប់​ផ្តើម​​ល្បី​ ស្រាប់តែចាប់​ផ្តើម​វាយ​​ឫក
រា​ជ​ធានី​ភ្នំ​ពេញ ៖ ​​អ្នក​​ចម្រៀង​​ដែល​​អាច​​ប្រើ​សំឡេង​ច្រៀង​បទ​ប្រុស​ក៏​បាន បទ​ស្រី​ក៏​បាន គឺ​កញ្ញា​រ៉ូលីន ឬ​លោក​រ៉ូលីន ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ព័ត៌​មាន​ថា តាំង​ពី​ឡើង​កូដ​មក​​វាយ​ឫក​ឆ្មើង​ពើង​ទ្រូង​ដាក់​គេ​ឯង លែង​ស្គាល់​អ្នក​ជុំវិញ​ខ្លួនរហូត​​​​ធ្វើ​​ឱ្យ​គេ​រិះគន់ ​។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ​​រ៉ូលីន​​​ថា​ មិន​មែន​ជា​ការ​ពិត​ទេ ព្រោះ​ភាព​ឆ្មើង​នេះ​នាង​​ទាត់​ចោល​មិន​យក​ដាក់​ខ្លួន​ជា​ដាច់​ខាត​នាំ​ឲ្យ​

បង​ធម៌​បោះ​ទុន​ជាង​30​ម៉ឺន​ដុល្លារ​បង្កើត​ក្លឹប​កម្សាន្ត​ឱ្យ​ អ៊ឹម ជីវ៉ា​ ជួយ​មើល​ការ​ខុស​ត្រូវ​

Posted: 27 Jun 2013 12:58 AM PDT

បង​ធម៌​បោះ​ទុន​ជាង​30​ម៉ឺន​ដុល្លារ​បង្កើត​ក្លឹប​កម្សាន្ត​ឱ្យ​ អ៊ឹម ជីវ៉ា​ ជួយ​មើល​ការ​ខុស​ត្រូវ​
រាជធានីភ្នំពេញ​ ៖ តារា​សម្តែង​ និង​ជា​ពិធី​ករ​ លោក​ អ៊ឹម​ ជីវ៉ា​ បាន​ក្លាយ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្លឹប​កម្សាន្ត​មួយ​ ។ បង​ធម៌​របស់​លោក​បាន​បោះ​ទុន​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​បើក​ក្លឹប​កម្សាន្ត​នោះ​ឈ្មោះ​ «លេន​សុន​» ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ទេព​ផន​ រាជ​ធានី​ភ្នំពេញ​ ។

ភ្នំពេញ​​​ក្រោន​, ណា​​ហ្គា​​​ខប​, ក្រសួង​​​ការ​​​ពារ​​​ជាតិ​ និង​​​អគ្គ​​​លេខា​​​ធិការ​​​ដ្ឋាន​​​ព្រឹទ្ធ​​​សភា​ ទទួល​​​បាន​​​1​​​ពិន្ទុ​​​ម្នាក់​

Posted: 27 Jun 2013 12:57 AM PDT

រាជធានីភ្នំពេញ​ ៖ ក្នុង​ចំណោម​ក្រុម​បាល់​ទាត់​ទាំង​៤​ដែល​បាន​ធ្វើ​ការ​ប្រកួត​នៅ​លើ​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ ទី​២៦​ មិថុនា​ ក្នុង​ព្រឹត្តិ​ការណ៍​ដណ្តើម​ពាន​រង្វាន់​ Metfone Cambodian League 2013 នោះ​មាន​ឱកាស​រក​បាន​ត្រឹម​តែ​១ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ​ ធ្វើ​ឱ្យ​ទីតាំង​ដែល​ពួក​គេ​ត្រូវ​ឈរ​ជើង​គឺ​ស្ថិត​នៅ​កន្លែង​ដដែល​រៀងៗ​ខ្លួន​ ។

សម្តេ​ចថ្នាក់​ដឹក​នាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​៣ ហេង សំរិន, ជា ស៊ីម និង​ហ៊ុន សែន បាន​អញ្ជើ​ញ​ជាអធិបតី​ក្នុង​ពិធី​បើក​យុ​ទ្ធ​នា​ការ​ឃោសនារក​សំ​ឡេង​ឆ្នោត​​ថ្ងៃដំបូង​នៅទីក្រុង​កោះ​ពេជ្រ​

Posted: 27 Jun 2013 12:55 AM PDT

ពិធីដង្ហែរ​ក្បួន​គណបក្ស​ប្រជាជន​កម្ពុជា
រាជធានី​ភ្នំ​ពេញ​ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​កិត្តិ​យស​គណ​បក្សប្រជាជន​កម្ពុជា សម្តេច​​អគ្គមហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​គណ​បក្ស​ប្រជាជន​​​កម្ពុជា និង​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​​ជា​កិត្តិ​យស​ដ៏ខ្ពង់​ខ្ពស់​​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​អាជ្ញាធរ​​រាជធានី ខណ្ឌ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​​ប្រចាំ​ដែន​ដី​

​និស្សតិ​​ចិន​រត់​ស្រាត​បំផុស​​ឱ្យ​​គោរព​កម្ម​សិទ្ធិ​​បញ្ញា​​នៃ​បទ​​​​ចម្រៀង​

Posted: 27 Jun 2013 12:53 AM PDT

​
​សារ​ព័ត៌​មាន​​ប៉េកាំង​​ញូវ​​របស់​ចិន​កាល​ពី​​ថ្ងៃ​ទី​១៥ មិថុនា ២០១៣​ផ្សាយ​ថា ​​យុវ​និស្សិត​​​២​នាក់​​ស្លៀក​ខោ​ក្នុង​​​​លី​តុក្កតា​​កៅ​ស៊ូ​​គ្រោង​​រត់​​ទៅ​បឹង​វ៉ើយ​មីង ជា​ចំណុច​​សំខាន់​នៅ​ឯ​​មហា​វិទ្យា​ល័យ​​ប៉េ​កាំង​ តែ​ត្រូវ​ក្រុម​សន្តិ​សុខ​​រារាំង​​ និង​​បញ្ជូន​ខ្លួន​​ឱ្យ​​ប៉ូលិស​ ។និស្សិត​​​ម្នាក់​ឈ្មោះ​​ហ៊ឺ​ជៀ បញ្ជាក់​ថា មូល​េហតុ​​​នៃ​ការ​រត់​ស្រាត​ឱប​​តុក្កតា​​កៅ​ស៊ូ​​នេះ គឺ​ដើម្បី​​ឃោសនា​​ឱ្យ​យល់​​កាន់​តែ​​ច្បាស់​​ជា​សាធា​រណៈ​ ស្តី​​

វិទ្យាស្ថាន​បារាំ​ង​នៃ​កម្ពុជា​រៀប​ចំ​ពិព័រណ៍​ស្ដីពី​ មនុស្ស​និង​ធម្មជាតិ​របស់លោក​នូ សារី

Posted: 27 Jun 2013 12:52 AM PDT

ពិព័រណ៍ស្ដីពី​មនុស្ស​និង​ធម្មជាតិ​ របស់លោក​នូ សារី
រាជធានីភ្នំ​ពេញ​៖ វិទ្យាស្ថាន​បារាំ​ងនៃ​កម្ពុ​ជា​បាន​រៀបចំ​ការ​តាំ​ង​ពិព័រណ៍ស្ដីពី​មនុស្ស​និង​ធម្មជាតិ​ របស់លោក​នូ សារី ដែល​ជាវិចិត្រ​ករ​ខ្មែរ​ធ្លាប់​មានស្នា​ដៃ​ជាច្រើន​ ដែល​ការតាំង​ពិព័រ​ណ៍​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃទី​១៧ មិថុនា ដល់​ថ្ងៃ​ទី​​៣១ សីហា​ ២០១៣។

តារាចម្រៀងវណ្ណា ពិសិដ្ឋ ឈ្នះរង្វាន់​Jackpot Freshy Winner

Posted: 27 Jun 2013 12:50 AM PDT

តារាចម្រៀងវណ្ណា ពិសិដ្ឋ ឈ្នះរង្វាន់​Jackpot Freshy Winner
រាជធានីភ្នំពេញ​​ ៖​ ហ្វ្រេសស៊ី​គឺ​ជា​ទឹក​ផ្លែ​ឈើ​កំពុង​ពេញ​និយម​ពី​អតិថិជន​ជា​ច្រើន​ ជា​ទឹក​ផ្លែ​ឈើ​ធម្មជាតិ​១០០​%​ គ្មាន​ជាតិ​គីមី​ មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់​ សម្បូរ​វីតាមីន​ជំនួ​យ​ដល់​សុខភាព​ និង​បង្កើន​សម្រស់​ស្រស់​ស្អាត​ ។​ Freshy Winner គឺ​ជា​កម្មវិធី​ទូរទស្សន៍​មួយ​របស់​ទឹក​ផ្លែ​ឈើ​ហ្វ្រេសស៊ី​ ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ពីទស្សនិក​ជន​ទូទាំង​ប្រទេស​ ជា​ពិសេស​យុវវ័យ​ដែល​ជា​ Fan

រថយន្ត​បែន​ដឹកដី​បុកម៉ូតូ​ធំ​សន្តិសុខ​បូកគោ​ស្លាប់ម្នាក់

Posted: 27 Jun 2013 12:40 AM PDT

ខេត្តកំពត ៖ បុរសម្នាក់​ដែល​គេស្គាល់ថា ជាសន្តិសុខ​កាស៊ីណូ​បានស្លាប់ បន្ទាប់​ពី​ជួបហេតុការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​សារ​រថយន្ត​​ធុនធំ​ដឹក​ដី​របស់ក្រុម​ហ៊ុន​មួយ​បានបើកបុក​ម៉ូតូ​របស់​ជនរងគ្រោះ​ ខណៈ​ដែល​ជិះ​ស្រប​ទិសគ្នា​​កាលពីវេលាម៉ោង​១០ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៧ មិថុនា ២០១៣ ត្រង់ចំណុច​ផ្លូវបំបែក​ចំការ​តែលើ​ភ្នំបូកគោ ស្ថិត​ក្នុង​ភូមិរលួស ឃុំ​បឹង​ទូក ស្រុកទឹកឈូ ។

កីឡា​ករ​​ជើង​ខ្លាំង​កម្ពុជា​​4​​រូប​​​បង្ហាញ​​សាច់​​ដុំ​​លើ​រេញ​​រាជ​​បុត្រ​​អង្គរ​

Posted: 27 Jun 2013 12:34 AM PDT

រាជ​ធានីភ្នំពេញ ​៖ ​នៅ​លើ​សង្វៀន​រាជ​​​បុត្រ​​​អង្គរ​របស់​​ស្ថានីយ​​ទូរ​ទស្សន៍​បាយ័ន​ ស្ថិតក្នុង​បរិវេណ​ Beeline Arena ជ្រោយចង្វា​​ នា​ថ្ងៃ​សុក្រ​ទី​២៨​ មិថុនា ​នេះ ​មាន​ការ​​ប្រកួត​រវាងគូ​អន្តរជាតិ​ចំនួន​៤គូ​ទៀតហើយ ។​ការ​ប្រកួត​សម្រាប់​​​ខែ​នេះ​ត្រូវគេមើល​ឃើញ​ថា ​ជា​​ព្រឹត្តិ​​ការណ៍​ធំ​កម្រ​កើត​​មាន​ដោយ​សារ​តែកីឡាករ​ដែលតំណាង​ឱ្យ​កម្ពុជា​គឺសុទ្ធ​​តែជាជើង​ខ្លាំង និង​ល្បី​ឈ្មោះ​ដែល​ត្រូវ​គេ​ប្រដូច​​​ជា​ខ្លា​កំណាច​នៅ​ក្នុង​​ពិភព​ប្រដាល់ ។

រថយន្ត​ដឹក​​​ក្រណាត់​​​ក្រុម​​ហ៊ុន​​​​សារុំ​​ត្រេ​ឌីង​​បែក​​​កង់​​ក្រោយក្រឡាប់​ចាក់​ក្រណាត់​រាយ​​ពេញ​ផ្លូវ​

Posted: 27 Jun 2013 12:15 AM PDT

ខេត្ត​កណ្តាល៖ រថយន្ត​ម៉ាកគា​ដឹក​កម្ទេច​ក្រណាត់​របស់​ក្រុម​ហ៊ុន​​សារុំត្រេឌីង​បែក​កង់​ក្រោយ​ បណ្តាល​ឱ្យ​ក្រឡាប់​ចាក់​ក្រណាត់​រាយ​ពាសពេញ​ផ្លូវ កាល​ពី​វេលា​ម៉ោង​១១ព្រឹក​ថ្ងៃទី​២៧ មិថុនា ២០១៣ នៅ​តាមបណ្តោយ​ផ្លូវជាតិ​លេខ​៤​ ស្ថិត​ក្នុង​ភូមិបុរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គ​ស្នួល ហើយ​​ហេតុ​ការណ៍​នេះ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រងរបួសនោះ​ទេ ​។

បញ្ជូន​ជន​សង្ស័យ​៣នាក់​ពី​បទ​សម​គំនិត​លួច​គោ​ នៅស្រុក​ចិត្រ​បុរី​​ទៅ​តុលាការ

Posted: 27 Jun 2013 12:01 AM PDT

សមត្ថុកិច្ច​នគរបាល​បញ្ជូន​ជន​សង្ស័យ​សម​គំនិង​គោ​ទៅ​តុលាការ​
ខេត្ត​ក្រចេះ​៖ នគរ​បាលស្រុក​ចិត្រ​បុរី​កាល​ពី​​ព្រឹក​ថ្ងៃទី​២៧​ មិថុនា ២០១៣​ បាន​បញ្ជូន​ខ្លួន​ជន​ជាប់​សង្ស័យ​​៣នាក់​ និង​រថ​យន្ត​១គ្រឿង​ទៅ​​កាន់​សាលា​ដំបូង​ខេត្ត​ ក្រោយ​ពី​​ជន​សង្ស័យ​​ទាំង​បី​នាក់​នេះ​ត្រូវ​បាន​កម្លាំ​ង​នគរ​បាល​ចាប់​ឃាត់​ខ្លួន​នៅ​កន្លែង​ផ្សេង​គ្នា​​ ក្នុង​ថ្ងៃតែ​មួយ​ជាប់​ពាក់​ព័ន្ធ ពី​បទ​សមគំនិត​​ក្នុង​​អំពើ​ចោរកម្ម​លួច​គោអ្នក​ស្រក​។

លោកហុង ណារ៉ា អតីត​ចាងហ្វាង​កាសែត​ «កម្ពុជា​ថ្ងៃនេះ» ត្រូវ​បាន​នាំ​ខ្លួនមក​សាកសួរបន្ថែម​ពី​បទ​រំលោភ​លើ​សេចក្តី​ទុកចិត្ត និងក្លែង​ឯកសារ

Posted: 27 Jun 2013 12:00 AM PDT

រាជធានីភ្នំពេញ ៖ លោកហុង ណារ៉ា អតីត​ចាង​ហ្វាងកាសែត «កម្ពុជាថ្ងៃនេះ» ត្រូវ​បាននាំខ្លួន​មក​សាកសួរ​បន្ថែម​​ពីបទរំលោភ​សេចក្តី​ទុក​ចិត្ត​ និង​ក្លែង​ឯក​សារ​​ កាល​ពីព្រឹកថ្ងៃទី​២៧ មិថុនា ២០១៣ ។ ការ​សាកសួរ​នេះ​ ត្រូវ​បាន​ជន​ជាប់​ចោទ​រូបនេះ​បាន​បញ្ជាក់​ថា រូប​គាត់​ត្រូវ​បាន​សាកសួរ​​ដោយព្រះ​រាជ​អាជ្ញា​រង និងចៅក្រម​​ស៊ើបអង្កេត​​ទាក់​ទង​នឹង​ដើម​បណ្តឹង​ប្រមាណ​ជិត​១០នាក់​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី27 មិថុនា ២០១៣

Posted: 26 Jun 2013 11:20 PM PDT

​
រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី27 មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ទុយ​នីស៊ី​ ៈ​ នារី​3​នាក់​នៃ​​ក្រុម FEMEN ទទួល​ការ​ព្យួរ​ទោស​ហើយ​ដោះ​លែង​

Posted: 26 Jun 2013 11:13 PM PDT

 ​នារី​ទាំង​៣​នាក់​ពេល​ធ្វើ​សកម្ម​ភាព​នៅ​ក្រុង​ទុយនីស​
នារី​ជា​សកម្មជន​អឺរ៉ុប​៣​នាក់​របស់​ក្រុម​នារី FEMEN ដែល​ជាប់​ឃុំ​ឃាំង​នៅ​ប្រទេស​ទុយ​នីស៊ី​ ចាប់​តាំង​ពី​មួយខែ​មក​ហើយ​ពី​បទ​ធ្វើ​សកម្ម​ភាព​ដោះ​អាវ​ទុក​ដោះ​កណ្តាល​​វាល​នៅ​ទីក្រុង​​ទុយ​នីស​នោះ ទទួល​បាន​សេរីភាព​វិញ​ហើយ​ កាល​ពី​យប់​ថ្ងៃ​ទី​២៦​ មក​ ២៧ មិថុនា​ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ការ​កាត់​ក្តី​នៅ​សាលា​ឧទ្ធរណ៍​ឱ្យ​ជាប់​គុក​ជា​មួយ​ការ​ព្យួរទោស​មក ។​

លោក​ស្រី​​នាយក​រដ្ឋ​​មន្ត្រី​អូស្ត្រាលី​សុំ​​លា​លែង​​ លោក​ RUDD ឡើង​​ជំនួស​វិញ​

Posted: 26 Jun 2013 11:08 PM PDT

លោក​ស្រី​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​ និង​សមភាគី​ចិន​
​ក្រោយ​ការ​​បោះ​ឆ្នោត​សម្តែង​​ការ​មិន​ទុក​ចិត្ត​​កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ក្នុង​​ផ្ទៃ​នៃ​គណប​ក្ស​ការ​ងារ​​ដែល​កាន់អំណាច នាយក​រដ្ឋ​មន្ត្រី​​អូស្ត្រាលី​ លោក​ស្រី​ JULIA GILLARD បាន​សុំ​លា​លែង​​​ ហើយ​តំណែង​នេះ​​ត្រូវ​ស្នង​​ដោយ​គូ​ប្រជែង​​ដ៏​ខ្លាំង​​របស់​​លោក​ស្រី​​ គឺ​អតីត​​នាយក​រដ្ឋ​មន្ត្រី​​ លោក KEVIN RUDD ខណៈ​សល់​ពេល​ប៉ុន្មាន​​សប្តាហ៍​​ទៀត​​ដល់​​ការ​បោះ​ឆ្នោត​​សភា ។

លោក​ស្រី​​នាយក​រដ្ឋ​​មន្ត្រី​អូស្ត្រាលី​សុំ​​លា​លែង​​ លោក​ RUDD ឡើង​​ជំនួស​វិញ​

Posted: 26 Jun 2013 11:06 PM PDT

10 លោក​ស្រី​​JULIA GILLARD ​
​ក្រោយ​ការ​​បោះ​ឆ្នោត​សម្តែង​​ការ​មិន​ទុក​ចិត្ត​​កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ក្នុង​​ផ្ទៃ​នៃ​គណប​ក្ស​ការ​ងារ​​ដែល​កាន់អំណាច នាយក​រដ្ឋ​មន្ត្រី​​អូស្ត្រាលី​ លោក​ស្រី​ JULIA GILLARD បាន​សុំ​លា​លែង​​​ ហើយ​តំណែង​នេះ​​ត្រូវ​ស្នង​​ដោយ​គូ​ប្រជែង​​ដ៏​ខ្លាំង​​របស់​​លោក​ស្រី​​ គឺ​អតីត​​នាយក​រដ្ឋ​មន្ត្រី​​ លោក KEVIN RUDD ខណៈ​សល់​ពេល​ប៉ុន្មាន​​សប្តាហ៍​​ទៀត​​ដល់​​ការ​បោះ​ឆ្នោត​​សភា ។

សន្និ​សីទ​​កាសែត​​ស្តី​​ពី​​ការ​​រៀប​ចំ​​កម្ម​វិធី​​លើក​​កម្ពស់​​បរិ​ស្ថាន​​កែប​​សម្អាត​​កែប​

Posted: 26 Jun 2013 11:00 PM PDT

សន្និ​សីទ​​កាសែត​​ស្តី​​ពី​​ការ​​រៀប​ចំ​​កម្ម​វិធី​​លើក​​កម្ពស់​​បរិ​ស្ថាន​​កែប​​សម្អាត​​កែប​
រាជ​ធានី​ភ្នំពេញ ​៖ ព្រឹក​ថ្ងៃទី​២៦ មិថុនា ​នៅ​ទីស្នាក់​ការ​​ក្រុម​ហ៊ុន​​ឌីវិនកូ​ មាន​​រៀបចំ​សន្និ​សីទ​កា​សែត​ ​ស្តី​ពីការរៀបចំ​កម្មវិធី​​លើក​កម្ពស់​បរិស្ថាន​​​មាន​ឈ្មោះ​ថា ​«កែប​សម្អាត​​កែប» ដែល​​​នឹង​ចាប់​ផ្តើម​ធ្វើ​នៅថ្ងៃទី​២៩ មិថុនា ​ស្អែក​នេះ ​ដោយ​មានការ​អញ្ជើញ​ចូល​រួម​ពី​លោក​ទេព រិទ្ធី​វិទ្ធ ​អគ្គ​​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​​ បវរ​កញ្ញា​ជប៉ុន​ពីរ​នាក់​បង​ប្អូនគឺ​ កញ្ញា Kiko Arai និង​កញ្ញា ​Hisae Arai ដែល​ជា​​ទូត​សុច្ឆន្ទៈរបស់​​សហ​ព័ន្ធ​​កីឡា​វាយ​កូន​បាល់​កម្ពុជា។

ពិធី​ហែ​ក្បួន​ឃោស​នា​បោះ​ឆ្នោត​ថ្ងៃ​ដំបូង​សមា​ជិក សមាជិកា​​បក្សប្រជាជន​​ស្រុក​កៀន​ស្វាយ​ជាង​២​ម៉ឺននាក់​ចូល​រួម​

Posted: 26 Jun 2013 09:49 PM PDT

ខេត្តកណ្តាល ៖ ព្រឹក​នេះ​ជា​ថ្ងៃ​ចាប់​ផ្តើម​ដំបូងនៃពិធី​ដង្ហែ​ក្បួនឃោសនា​បោះ​ឆ្នោត​នៃគ្រប់​គណ​បក្ស​នយោ​បាយ​ទាំង​អស់​។ ចំពោះ​គណ​បក្ស​ប្រជាជន​កម្ពុជាវិញ ក៏​បាន​ចាប់​ផ្តើម​ពិធីដង្ហែ​ក្បួន​ឃោសនា​ផងដែរ ដែល​គេសង្កេត​​ឃើញ​សមាជិក សមា​ជិកា​ចូល​រួម​ជាង​២​ម៉ឺន​នាក់​នៅ​ស្រុក​កៀនស្វាយ នា​វេលា​ម៉ោង​៩​​ព្រឹក​​ថ្ងៃតី​២៧ មិថុនា ២០១៣ នេះ ដែល​បានការ​អញ្ជើញចូលរួមផ្ទាល់​ដោយលោក

រថយន្ត​បែន​ដឹកដី​របស់​ក្រុម​ហ៊ុន​មួយ​ បុកសន្តិសុខ​រម​ណីយដ្ឋាន​ភ្នំ​បូកគោ​ស្លាប់​ភ្លាមៗនៅនឹង​កន្លែង​

Posted: 26 Jun 2013 09:22 PM PDT

ខេត្តកំពត​៖ រថយន្ត​បែន​ដឹកដី​របស់​ក្រុម​ហ៊ុន​មួយ​ បាន​បើក​ជ្រុល​ចង្កូត​ទៅ​បុកសន្តិសុខ​ រម​ណីយដ្ឋាន​ភ្នំ​បូកគោ​ដែល​កំ​ពុង​​ជិះ​​ម៉ូតូ​​ បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗនៅនឹង​កន្លែង​ ហេតុការណ៍​នេះ​កើត​ឡើង​នៅវេលាម៉ោង​១០ និង​១៥នាទីព្រឹក​​​ ថ្ងៃទី​២៧​មិថុនា ២០១៣ នៅចំណុច​ផ្លូវ​បំបែក​ចំការ​តែ​ ស្ថិត​ក្នុង​ភូមិ​រលុះ​​ ឃុំ​បឹង​ទូក ស្រុកទឹក​ឈូ​។

សមា​ជិក​​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​ឃុំសំបួរមាសនិងឃុំស្វាយ​រំពារ​​ជិត​​៤០​០​០​នាក់​​​​​​ដង្ហែ​​​ក្បួន​ឃោសនា​រកសំឡេង​ឆ្នោត​​

Posted: 26 Jun 2013 09:15 PM PDT

ខេត្ត​កណ្តាល​ ​៖ ​​សមាជិក​ សមាជិកា គណបក្ស​ប្រជាជន​កម្ពុជាឃុំសំបួ​រមាស​​ និង​ឃុំ​ស្វាយរំពារ​ ស្រុកមុខកំពូល​ ប្រមាណ​ជិត​៤០០០នាក់ ដឹក​នាំ​ដោយលោក​សំ ​ព្រហ្ម​នា​ អនុ​ប្រធានទី១ គណៈអចិន្ត្រៃ​យ៍​គណៈពង្រឹង​មូល​ដ្ឋាន​ស្រុក​​មុខកំពូល​ និង​មាន​ការ​ចូល​រួម​ពីលោកគ្រី​ ទូ​ច​ ប្រធាន​គណៈពង្រឹង​ឃុំ​សំ​បួរ​មាស​ លោកឆេង គឹម​ស៊ុន

សប្បុរស​ជន​​ឧបត្ថម្ភ​ដល់​ក្មេង​ប្រុស​អត់​ដៃ​អត់​ជើង​​មាស​ សំណាង​ខេត្តកំពត

Posted: 26 Jun 2013 08:41 PM PDT

ឪពុក​ម្ដាយ​របស់​ក្មេង​ប្រុស​ពិការ​ ទទួល​អំណោយ​
ខេត្ត​កំពត​៖ ក្មេ​ង​ប្រុស​​មាស​ សំណា​ង​ ដែលពុំ​មាន​ដៃ​ពុំ​មាន​ជើង​​ ខំប្រឹង​តស៊ូ​រស់​នៅ​ទាំង​លំបាកលំ​បិន​នោះ​​ ត្រូវ​បាន​សប្បុរស​ជន​ជួយ​ឧបត្ថម្ភថវិកា​ ៣៣ម៉ឹន​រៀល​ សៀវភៅ២៤ក្បាល​ ប៊ិច​ហ្វឺត ១២ដើម ដៃ​ខ្មៅ​​១ឡូ​ និង​រទេះ​រុញ​មួយ​ ​ជា​ការ​ឧបត្ថម្ភ​របស់​​យុវ​ជន​​ផល្លា ផលសម្បត្តិ​ និស្សិត​ឆ្នាំ​ទី​៣ សាលា​ច្បាប់​នៅ​សង្កាត់​បឹង​ព្រលិត​​ ខណ្ឌ​៧មករា រាជធានី​

សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ជាង១ម៉ឺននាក់​ជួបជុំនៅ​រង្វង់​មូល​ធុរេនខេត្តកំពត

Posted: 26 Jun 2013 08:32 PM PDT

សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ជាង១ម៉ឺននាក់​ជួបជុំនៅ​រង្វង់​មូល​ធុរេនខេត្តកំពត
ខេត្តកំពត ៖ សមាជិក​ សមាជិកា​​របស់គណបក្ស​ប្រជាជនកម្ពុជា​ខេត្ត និង​ថ្នាក់​ដឹកនាំ​បក្ស​​តាម​មូលដ្ឋាន​​ទាំង​៨​ស្រុក​ក្នុង​ខេត្ត​​​ជាង​១ម៉ឺន​​នាក់​ បាន​មក​ជួបជុំ​គ្នា ដើម្បី​ស្តាប់សេចក្តី​​ថ្លែង​ការណ៍​ខួប​លើកទិ៦២​របស់​គណបក្ស​ប្រជាជនកម្ពុជា​​នៅ​វេលាព្រឹក​ថ្ងៃទី​២៧ មិថុនា ​២០១៣ ដែល​ដឹកនាំ​ដោយ​លោក​នៃ ប៉េណា ប្រធាន​ក្រុមទី៧ព្រឹទ្ធ​សភា និង​ជា​ក្រុម​ការ​ងារ​ចុះ​ជួយ​មណ្ឌលកំពត ។

រថ​យន្ត​ក្រុង​​មាន​បញ្ហា​​ហ្វ្រាំង​​បុក​​បង្គោល​ស្លាក​សញ្ញា​​បង្ហាញ​​ផ្លូវ​​​នៅ​ប្រទេស​ថៃ​

Posted: 26 Jun 2013 08:24 PM PDT

​
ព្រឹក​ថ្ងៃ​ទី​​២៦ មិថុនា ​រថ​យន្ត​ក្រុង​ទេសចរណ៍​​របស់​ក្រុម​ហ៊ុន​​ឆូក​ឆៃ​ធួរ៍ បាន​​ជ្រុល​ទៅ​បុក​​បង្គោល​​ដែក​​​ជា​ស្លាក​សញ្ញា​បង្ហាញ​ផ្លូវ​​​ នៅ​លើ​ដង​ផ្លូវ​​​វីថាវ៉ា​ឌី​​រាំង​ស៊ីត ខាង​មុខ​អាកាស​យាន​ដ្ឋាន​​ដន​មឿង ប្រទេស​ថៃ បណ្តាល​ឱ្យ​​បាក់​បិទ​​ផ្លូវ ។ ក្រោយ​ពេល​កើត​ហេតុ ​អាជ្ញា​ធរ​​បាន​ចំណាយ​ពេល​ជាង​​២​ម៉ោង​​ យក​រថយន្ត​​មក​ស្ទូច​ស្លាក​​សញ្ញា​ដែក​​​នោះ​ចេញ​ពី​ដង​​ផ្លូវ ទើប​អាច​​​ធ្វើ​ចរា​ចរណ៍​​បាន​ប្រក្រតី ។

ស៊ីរី ៈ ​ស្លាប់​ជាង​1​សែន​នាក់​ហើយ​ខណៈ​ដំណោះ​ស្រាយ​នយោ​បាយ​ស្ថិត​នៅ​ឆ្ងាយ​

Posted: 26 Jun 2013 08:23 PM PDT

សាកសព​អ្នក​ស្លាប់​ដោយ​សារ​សង្គ្រាម​ស៊ីរី​
យោង​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ថា​ ចំនួន​អ្នក​ស្លាប់​តាំងពី​ដើម​ខែ​មីនា​ ឆ្នាំ​២០១១​ ពេល​ចាប់​ផ្តើម​ការ​បះ​បោរ​ប្រឆាំង​របប​ប្រធានា​ធិបតី​ស៊ីរី​ លោក​ បាចា​អាល់​ អាសាដ​ មក​បាន​ឡើង​នា​ពេល​នេះ​ដល់​ជាង​១០០.០០០​នាក់​ហើយ​ នៅ​ពេល​ដែល​សន្និសីទ​អន្តរ​ជាតិ​មួយ​គ្រោង​ធ្វើ​នា​ខែ​កក្កដា​ខាង​មុខ​នេះ​ ដើម្បី​បញ្ចប់​ជម្លោះ​ហាក់​ដូច​ជា​ពុំ​ទាន់​អាច​ទៅ​រួច ។​

យន្ត​ហោះ​​អ៊ែរ​​បាស​​ធុន​​A330​​បាន​ផ្ទុះ​ម៉ាស៊ីន​​ប៉ុន្តែ​អ្នក​​ដំណើរ​​មាន​សុវត្ថិ​ភាព​​

Posted: 26 Jun 2013 08:05 PM PDT

​
​ទីភ្នាក់​ងារ​​ព័ត៌​មាន​​បរ​ទេស​កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា​ផ្សាយ​ថា មាន​ឧប្បត្តិហេតុ​​យន្ត​ហោះ​អ៊ែរ​បាស​ធុន A330 ផ្ទុក​​អ្នក​ដំណើរ​ចំនួន​៣២៥​នាក់​​ចេញ​ពីអាកាស​យាន​ដ្ឋាន​ម៉េន​ឆេ​ស្ទ័រ ចក្រភព​អង់​គ្លេស ​​ឆ្ពោះ​ទៅ​​សាធារណ​រដ្ឋ​​ដូមីនិក​ បាន​ផ្ទុះ​​ម៉ាស៊ីន​​ ​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា​​ ។

នារី​វ័យ​​ក្មេង​ម្នាក់​ផឹក​ទឹក​ត្នោ​តជូរ​​ពី​ល្ងាច​ ព្រឹក​ឡើង​ស្លាប់​បង្ក​ការ​ភ្ញាក់​ផ្អើល

Posted: 26 Jun 2013 07:56 PM PDT

នារី​ស្លាប់បាត់បង់ជីវិត​
រាជធានី​ភ្នំ​ពេញ​៖ នារី​វ័យ​ក្មេង​ម្នាក់បាន​ដេកស្លាប់ ដោយសារ​​តែ​នាង​ផឹក​ទឹក​ត្នោត​ជូរ​ច្រើន​ពេក​ ដែល​ហេតុការណ៍​នេះបង្កឱ្យមាន​ការ​ភ្ញាក់ផ្អើល​​​ កាលពី​វេលា​​ម៉ោង​៦ព្រឹក​ថ្ងៃទី​២៧ មិថុនា ២០១៣ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ។

ក្រុម​មន្ត្រី ៖ គាំទ្រ​ទិវា​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន​

Posted: 26 Jun 2013 07:50 PM PDT

​​ទិវា​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន​
ពិត​មែន​តែ​គេ​ឃើញប៉ូលិស ប៉េអឹម​ និង​ស​មត្ថកិច្ចផ្សេង​ទៀត​បង្ក្រាបបោស​សំអាត​ប្រមែ​ប្រមូល​ចាប់ឃាត់​ ខ្លួនអ្នកប្រើ​ប្រាស់​គ្រឿង​ញៀន និង​អ្នក​ជួញដូរ​​​ទាំង​ទ្រង់​​ទ្រាយ​​ធំ​ និងទ្រង់​ទ្រាយ​តូច ដើម្បី​​លុប​​បំបាត់​ចរា​ចរ​គ្រឿងញៀន​​នៅ​កម្ពុជា​យ៉ាង​ណា​ក៏ដោយ ក៏​បញ្ហា​​​គ្រឿង​ញៀន​នេះ​នៅ​តែមាន​​ចរាចរ​ និង​ស្មុគស្មាញ​ដដែល... នៅ​​ថ្ងៃទី​២៧ មិថុនា ​២០១៣ ជាទិវា​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!