Koh Santipheap Daily

Koh Santipheap Daily


ស្ថានភាព​សុខភាព​លោក​ណែលសុន​ម៉ង់​ដឺឡា​កាន់​តែ​ដុនដាប​ខ្លាំង​

Posted: 24 Jun 2013 01:01 AM PDT

លោក​ណែលសុន​ម៉ង់​ដឺឡា​
កាល​ពី​យប់​ថ្ងៃ​ទី​២៣​ មិថុនា​ វិមាន​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង​រាយ​ការណ៍​ថា​ ស្ថាន​ភាព​សុខភាព​របស់​លោក​ ណែលសុន​ម៉ង់​ដឺឡា​ ពេល​នេះ​ធ្លាក់ចុះ​ដុនដាប​ខ្លាំង​ ។​ សុខភាព​របស់​អតីត​ប្រធានាធិប​តី​អាហ្វ្រិក​ខាង​ត្បូង​ដែល​ស្ថិត​នៅ​មន្ទីរ​ពេទ្យ​អស់​រយៈ​ពេល​១៦​ថ្ងៃ​មក​ហើយ​ ដោយ​សារ​ជំងឺ​រលាកសួត​ បាន​ធ្លាក់​ចុះ​ដុនដាប​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​ ។​ វិមាន​ប្រធានាធិបតី​អំពាវនាវ​ដល់​ប្រជា​

តុលាការ​ជនុំ​ជម្រះ​ករណី​លោក​ដេវីត ឆាណាយវ៉ា, យ៉ាន ស៊ីណា និងប្រាក់​ អូហ្វី វាយអ្នកកាសែត

Posted: 24 Jun 2013 12:55 AM PDT

រាជធានីភ្នំពេញ ៖ លោកស្រី​ចាំង ​ស៊ីណាត ​ចៅក្រម​សាលា​ដំបូង​​រាជធានីភ្នំពេញ កាលព្រឹក​ថ្ងៃទី​២៤ មិថុនា ២០១៣ នេះ បាន​លើក​​យក​សំណុំរឿង​ព្រហ្ម​ទណ្ឌ «​អំពើ​ហិង្សា​ដោយ​ចេតនា​ ​មាន​ស្ថានទម្ងន់​​​ទោស» ដែល​មានជនជាប់ចោទ​ឈ្មោះ​​ដេវីត ឆា​ណាយ​វ៉ា ភេទ​ប្រុស ​និង​ឈ្មោះ​អូហ្វី ភេទប្រុស ​ដែល​ត្រូវ​ជា​ក្មួយ​របស់​ឈ្មោះ​ដេវីត ឆាណាយវ៉ា ត្រូវ​បាន​នាំ​យកមក​ចូល​រួម​សវនាការ​​សួរ​

រ៉ឺម៉ក​ម៉ូតូ​បើក​កៀរ​រថយន្ត​ឡិចស៊ីស​​RX330​ធ្លាក់​កាង​មុខ​ហើយ​ជ្រុល​ទៅ​បុក​ស្រ្តី​ម្នាក់​កំពុង​ជិះ​កង់​របួស​ធ្ងន់​

Posted: 24 Jun 2013 12:53 AM PDT

​រ៉ឺម៉ក​ម៉ូតូ​កង់​​​កង់​បី​ ពណ៌ក្រហមដែលបង្កហេតុ
រាជធានីភ្នំពេញ​៖​ បុរស​​ម្នាក់​បាន​បើក​រ៉ឺម៉ក​ម៉ូតូ​កង់​​​កង់​បី​ ពណ៌ក្រហម មួយ​គ្រឿង​យ៉ាង​លឿន​ជ្រុលទៅ​កៀរ​រថ​យន្ត​​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ទឹក​ប្រាក់ ដែលកំពុង​ចត​នៅ​ស្ងៀម​ធ្លាក់​កា​ង​មុខ​ ហើយ​​បន្ត​ទៅ​បុកស្ត្រី​ម្នាក់​កំពុង​ជិះ​កង់​ពី​ក្រោយ​ពេញ​ទំហឹ​ង​បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់​។

Posted: 24 Jun 2013 12:50 AM PDT

រថ​យន្ត​ដឹក​ត្រី​ផ្ទុះ​កង់​ក្រឡាប់
ខេត្ត​បាត់​ដំបង​ ៖ រថ​យន្ត​ដឹក​ត្រី​មួយ​គ្រឿង​បាន​ក្រឡាប់​ដេក​លើ​ថ្នល់​ជាតិ​​លេខ​៥​ បណ្តាល​ឱ្យ​ត្រី​ស្ទើរ​ទាំង​អស់​ធ្លាក់​ចូល​ប្រឡាយ និង​ធ្លាក់​រប៉ាត់​រប៉ាយ​ពេញ​ថ្នល់​ ថែម​ទាំង​បង្ក​​ឱ្យ​ខូច​ខាត​ស្លាក​គណ​បក្ស​​ប្រជា​ជន​មួយ​ផ្ទាំង​ និង​ស្លាក​សញ្ញា​ចរា​ចរណ៍​តាម​ដង​ផ្លូវ​មួយ​ផ្ទាំង​ដែរ បន្ទាប់​ពី​រថ​យន្ត​នោះ​​ផ្ទុះ​កង់​ក្រោយបង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ មិថុនា ២០១៣ ​​ត្រង់​ចំណុច​ភូមិ​កាច់​រទេះ ឃុំ​កំពង់់​ព្រៀង​ ស្រុក​សង្កែ​ ។

ប្រកាស​ផ្ទេរ​តំណែង​ប្រធាន​ស្នាក់​ការ​មាត់ច្រក​ទ្វារអន្តរជាតិ​ជាំសាង៉ាំ

Posted: 24 Jun 2013 12:35 AM PDT

ទិដ្ឋភាពក្នុងពិធី​ប្រកាស​ផ្ទេរ​​ និង​ចូល​កាន់តំណែង​ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​មាត់ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំសាង៉ាំ
ខេត្តឧត្តរ​មានជ័យ ៖ ពិធី​​ប្រកាស​ផ្ទេរ​​ និង​ចូល​កាន់តំណែង​ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​មាត់ច្រក​ទ្វារ​អន្តរ​ជាតិ​ជាំសាង៉ាំ​កាលពី​វេលា​ម៉ោង​៩ព្រឹក​ថ្ងៃទី​២៤ មិថុនា​២០១៣ នេះ ស្ថិត​នៅ​​ភូមិជើងភ្នំ ឃុំត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង ដោយមានការ​អញ្ជើញ​ចូល​រួមពី​លោក​លៀម​ សូដា អភិបាល​រង​ខេត្ត លោក​យឹម ផាន់ណា អភិ​បាល​ស្រុកអន្លង់​វែង ព្រម​ទាំងមន្ត្រី​រាជការ, លោក​មេបញ្ជា​ការ​

អតីត​​​អភិបាល​​ខេត្ត​​ឧត្តរ​មាន​ជ័យ​លោក​​ ប៉ិច​ សុខិន​ បាន​ទទួល​មរណៈហើយ

Posted: 24 Jun 2013 12:33 AM PDT

ខេត្ត​ឧត្តរមានជ័យ​៖ អតីត​​អភិបាល​ខេត្ត​ឧត្តរមានជ័យ​ លោក​ ប៉ិច សុខាន់​ បាន​ទទួល​មរណៈហើយ​ កាលពី​វេលា​ម៉ោង​៥ទៀបភ្លឺ​ថ្ងៃទី​២៤ មិថុនា ២០១៣ នៅ​មន្ទី​រពេទ្យ​ខេត្ត​សុ​រិន្ទ​ ប្រទេសថៃ ដោយ​រោគាពាធ ក្នុង​ជន្មាយុ៦១ឆ្នាំ ។

​ពិធីបញ្ចូល​សមាជិក​បក្ស​ថ្មី​ចំនួន​៧៦​នាក់​នៅស្រុកគិរីសាគរ

Posted: 24 Jun 2013 12:18 AM PDT

ទិដ្ឋភាពក្នុងពិធីបញ្ចូល​សមាជិក​បក្ស​ថ្មី​ចំនួន​៧៦​នាក់​នៅស្រុកគិរីសាគរ
ខេត្ត​កោះកុង ៖ លោក​បណ្ឌិត ​ហេងវុទ្ធី អគ្គ​លេខាធិការ​រង​អាជ្ញាធរជាតិ​អាវុធគីមី និង​ជាប្រធាន​ក្រុមការងារ​ចុះ​ជួយស្រុក​គិរីសាគរ បាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​​បញ្ចូល​សមាជិក​បក្ស​ថ្មី​ចំនួន​៧៦នាក់ និង​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​លោកគ្រូ អ្នកគ្រូ​ កាលពីវេលា​ព្រឹក​ថ្ងៃទី​២៣ មិថុនា ២០១៣ ស្ថិត​នៅស្រុក​គិរី​សាគរ ខេត្ត​កោះកុង ។

បាឡែន​0២ បែកកង់​​មុខរេ​ចង្កួត​ធ្លាក់​ស្នាម​ភ្លោះ ​ក្រឡាប់​ផ្ងារ​ជើង​ទាំង​៤

Posted: 24 Jun 2013 12:16 AM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ រថយន្ត​កាមរី​​បាឡែន​ពណ៌​ទឹក​​ប្រាក់ ចង្កូត​ឆ្វេង​​ ស៊េរី​ឆ្នាំ​២០០២ ​បើកបរ​ដោយបុរស​ម្នាក់​ និង​អ្នក​រួមដំណើរ​៣​នាក់​ផ្សេង​ទៀត ជា​បុរស​ទាំង​អស់​បាន​បើក​បោះពួយ​​យ៉ាង​លឿន​ បែក​កង់​​មុខ រេ​ចង្កូត ធ្លាក់​ស្នាម​ភ្លោះ ក្រឡាប់​ផ្ងារ​ជើង​ទាំង​៤​ច្រង៉ាង បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលាម៉ោង​២​និង​៦នាទី​រសៀល​ថ្ងៃទី​២៤ មិថុនា ២០១៣ នេះ ត្រង់ចំណុចភូមិ​សុរិយាថ្មី ឃុំ​គោក

ដី​ស្រែ​ប្រជា​ពល​រដ្ឋ​នៅ​ជាប់​រណ្តៅ​ដី​លោក​ឃុត ឌី​វឌ្ឍនា ​កំពុង​បាក់ ឯ​រថ​យន្ត​ដឹក​ដី​កំពុង​បំផ្លាញ​ផ្លូវ​គ្រប់​កន្លែង​

Posted: 24 Jun 2013 12:04 AM PDT

រថ​យន្ត​ដឹក​ដី​​យ៉ាង​គគ្រឹក​គគ្រេង​​កំពុង​បំផ្លាញផ្លូវ​
រាជ​ធានី​ភ្នំពេញ​ ៖ ដី​ស្រែ​ប្រជា​ពល​រដ្ឋ​ដែល​ស្ថិត​នៅ​ជាប់​រណ្តៅ​ដីដ៏​ជ្រៅ​​របស់​ឈ្មួញ​ជីក​ដី​ឈ្មោះ​ឃុត ឌី​វឌ្ឍនា​ កំពុង​ត្រូវ​បាន​បាក់​ស្រុត​គួរ​ឱ្យ​ព្រួយ​បារម្ភ​ ហើយ​ពេល​ម្ចាស់​តវ៉ា​ឈ្មួញ​ខាង​លើ​បាន​សុំ​ទិញ​យក​ក្នុង​តម្លៃ​ថោកៗ​បំផុត ហើយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​មាន​ម្ចាស់​ដី​ប្តឹង​ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​ចប់​នៅ​ឡើយ​ទេ ដែល​ជា​ហេតុ​បង្ក​ការ​ឈឺ​ក្បាល​ដល់​អាជ្ញា​ធរ​មូល​ដ្ឋាន​​មិន​ចេះ​ចប់​។

ណាថាន់ ក្លេវើលីជួប Sergey Kovalev ការ​ពារ​ខ្សែក្រវាត់WBOនៅអង់គ្លេស

Posted: 23 Jun 2013 11:58 PM PDT

កីឡាករក្លេវើ​ល
ណា​ថាន់ ក្លេ​វើលី គ្រោង​​ឡើង​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​ស្ថាប័ន​WBO ក្នុង​ប្រភេទ​ទម្ងន់​Light-heavyweight ​របស់​ខ្លួន​ជា​លើក​ទី​៦ ​ប្រ​ឆាំង​នឹង​កីឡាករ​​រុស្ស៊ី​ Sergey Kovalev នា​​​ថ្ងៃទី​១៧ សីហា ខាងមុខ​នេះ នៅ​សង្វៀន​ Motorpoint Arena ស្ថិត​ក្នុង​ក្រុង​ Cardiff ប្រទេស​អង់​គ្លេស។

បាល់​ទាត់ពិភពលោក​2013យុវជនអាយុក្រុម​20(U20)នៅតួកគីសម្រាប់​រាត្រីថ្ងៃ អង្គារមាន 4​ប្រកួត ក្រុម​ម្ចាស់​ផ្ទះតួក​គី និង ម៉ិកស៊ិក ត្រូវការ​ឈ្នះថ្ងៃ​នេះ

Posted: 23 Jun 2013 11:51 PM PDT

ទិដ្ឋភាពនៃ​ការ​ប្រកួតបាល់ទាត់
ការ​ប្រកួត​​បាល់​ទាត់​​ពិ​ភព​លោក​យុវ​ជន​អាយុ​​ក្រោម​​ 20 ​ឆ្នាំ​ ជម្រុះ​​​ក្នុង​ពូល​C​​ និង ​D សម្រាប់​រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​ 4ប្រកួត​​​​​ ។ ក្រុម​ម្ចាស់​ផ្ទះ​​​តួ​កគី និងមិុក​ស៊ិក​​​​ត្រូវ​ការ​​​ឈ្នះ​ថ្ងៃនេះ​​​ ដើម្បី​​មាន​ឱកាស​​​ឡើង​ទៅ​វគ្គ​​បន្ទាប់​ ។

ថៃសាន់​ ហ្គេ​ ក្លាយ​ជា​អ្នក​រត់​លឿន​ជាង​គេ​ប្រចាំ​ឆ្នាំ​2013​លើ​ចម្ងាយ​200​ម៉ែត្រ​

Posted: 23 Jun 2013 11:50 PM PDT

ពាន​រង្វាន់​អ្នក​រត់​លឿន​បំផុត​ប្រចាំ​ឆ្នាំ​២០១៣​លើ​វិញ្ញា​សា​រត់​ចម្ងាយ​២០០​ម៉ែត្រ​ ក្នុង​ព្រឹត្តិ​ការណ៍​ United States World Championships ត្រូវ​បាន​ទៅ​លើ​អត្ត​ពលិក​ ថៃ​សាន​់​ ហ្គេ​ ខណៈ​អត្ត​ពលិក​អាមេរិក​រូប​នេះ​បាន​ប្រើ​អស់​ថិរ​វេលា​តិច​ជាង​គេ​បំផុត​គឺ​១៩.៧៤វិនាទី​ ។ ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ Des Moines រដ្ឋ​ Iowa សហ​រដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​២៣​

Ernie Els ឈ្នះ​​ជើង​ឯក​​វាយ​កូន​គោល​ Munich Open

Posted: 23 Jun 2013 11:44 PM PDT

ជាមួយ​នឹង​​គម្លាត​ពិន្ទុ​១​សត់​ នាំឱ្យ​​កីឡា​ករ​អាហ្វ្រិក​​ខាង​​ត្បូង​​ Ernie Els មាន​ឱកាស​​លើក​​ពាន​​កម្ម​វិធី​​ Munich Open ប្រចាំ​ឆ្នាំ​២០១៣​​របស់​សមា​គមវាយ​​កូន​​​គោល​​​ European Tour​។Els បញ្ចប់​​ជុំ​ផ្តាច់​ព្រ័ត្រ​​ក្នុង​លទ្ធ​ផល​​៣​អាន់​​ឌ័រ​​ប៉ា​​​៦៩​​ ពោល​គឺ​បន្ទាប់​ពី​​រូប​គេ​​ធ្វើ​បាន​​ពិន្ទុ​​បឺ​ឌី​នៅ​ឡូ​ចុង​ក្រោយ​ ។

អេក្វាទ័រផ្ដល់​សិទ្ធិ​ជ្រកកោន​ដល់​អតីត​និយោជិត​CIA

Posted: 23 Jun 2013 11:42 PM PDT

លោក​ EDWARD  SNOWDEN
រដ្ឋមន្ដ្រី​ការបរទេស​អេក្វាទ័រលោក​ រីកាដូ​ ប៉ាទី​ណូអារ៉ូ​កា រាយការណ៍​កាល​ពី​ថ្ងៃ​ទី​២៣​ មិថុនា​ថា​ រដ្ឋាភិបាល​អេក្វាទ័រ​បាន​ផ្ដល់​សិទ្ធិជ្រក​កោន​ដល់​អតីត​ភ្នាក់​ងារ​របស់​CIA លោក​ EDWARD SNOWDEN អតីត​អ្នក​វិភាគ​ព័ត៌មាន​វិទ្យា​ជា​ប្រភព​កម្មវិធី​ត្រួត​ពិនិត្យ​ទូរស័ព្ទ​ និង​អីុនធើរ​ណេត​របស់​អាមេរិក​ ។​

អ្នក​ឈ្នះ​ទី​បី​ ទឹក​ប្រាក់​១​លាន​រៀល​រៀង​រាល់​ខែ​​ពេញ​មួយ​ជីវិត​របស់​ក្រុម​ហ៊ុន Cellcard

Posted: 23 Jun 2013 11:36 PM PDT

អតិ​ថិ​ជន​ទី​៣ដែល​ឈ្នះ​​រង្វាន់​​ទឹក​ប្រាក់​១​លាន​រៀល​ពី​ Cellcard
រាជ​ធានី​ភ្នំពេញ​ ៖​ អតិ​ថិ​ជន​២​រូប​ដែល​បាន​ឈ្នះ​រង្វាន់​ដ៏​មហា​សាល​ពី​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចល័ត​លំដាប់​ថ្នាក់​លេខ​១​នៅ​កម្ពុជា​ គឺ​ទឹក​ប្រាក់​១​លាន​រៀល​រៀង​រាល់​ខែ​ពេញ​មួយ​ជិវិត​បាន​រក​ឃើញ​ និង​បាន​ប្រគល់​រង្វាន់​រួច​មក​ហើយ​កាល​ពី​សប្តាហ៍​មុន​ ។ នៅ​ថ្ងៃ​ចន្ទ​ ទី​២៤ មិថុនា សប្តាហ៍​នេះ​ក្រុម​ហ៊ុន​​ក៏​បាន​រក​ឃើញ​អ្នក​ឈ្នះ​ទឹក​ប្រាក់​១​លាន​រៀល​រៀង​រាល់​ខែ​ពេញ​មួយ​ជីវិត​ដូច​គ្នា​ ។

រថយន្ត​កាមរី​ឆ្លាម​ដឹកឈើគ្រញូង​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ទាំងយប់

Posted: 23 Jun 2013 11:35 PM PDT

រថយន្ត​កាមរី​ឆ្លាម​ដឹកឈើគ្រញូង​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​ទាំងយប់
ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​កាមរី​ឆ្លាម​ដឹកឈើគ្រញូងស៊េរី​៩៧មួយគ្រឿងពណ៌ប្រផេះ (គ្មានស្លាកលេខ) ខណៈ​​ដែល​កំពុង​ធ្វើ​ចរាចរ​ណ៍​​​ដឹក​ឈើគ្រញូង​ខុស​ច្បាប់​ឆ្លងកាត់​ទឹក​ដី​ខេត្តកំពង់ធំ ដើម្បី​ទៅ​កាន់ទីរួម​ខេត្ត​កំពង់ចាម រួច​ឆ្ពោះ​​ចូលទៅ​លក់​ឱ្យ​ឈ្មួញ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​​​ឃាត់​ចាប់​បាន​កាលពីវេលាម៉ោង​៩ និង​៣០នាទីយប់​ថ្ងៃទី​២៣ មិថុនា ២០១៣ ស្ថិត​នៅ

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី24 មិថុនា ២០១៣

Posted: 23 Jun 2013 11:09 PM PDT

​
រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី24 មិថុនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

កញ្ញា​ Annamaria Rabosi គ្រង​មកុដ​បវរ​កញ្ញា​ឯក​ហុង​គ្រី​ឆ្នាំ​2013

Posted: 23 Jun 2013 11:02 PM PDT

​
ការ​ប្រកួត​ជ្រើស​រើស​បវរ​កញ្ញា​ឯក​ទាំង​បី​ប្រភេទ​ គឺ​​បវរ​កញ្ញា​ឯក​ចក្រ​វា​ឡ​(Miss Universe ) បវរ​កញ្ញា​អន្តរ​ជាតិ​(Miss International) និង​បវរ​កញ្ញា​ឯក​ពិភព​លោក​របស់​​​ហុង​​គ្រី​ (Miss World Hungary) បាន​បញ្ចប់​ទៅ​ហើយ​ កាល​ពី​រា​ត្រី​ថ្ងៃ​សុក្រ​ទី​២១​ មិថុនា​ ២០១៣​ នៅ​ក្នុង​សាល​មហោ​ស្រព​មួយ​ទី​ក្រុង​ Budapest ។

ស្រ្តី​ចំណាស់​ម្នាក់​​យំសោកបោកប្រាណ​​ដោយ​ចោទ​​ថា​ មន្ត្រីសុរិយោដី​ស្រុក​គូលែន​ បាន​បោកប្រាស់​រូប​គាត់​ (មានវីដេអូឃ្លីប)

Posted: 23 Jun 2013 11:00 PM PDT

ស្រ្តី​ចំណាស់​ម្នាក់​ដែល​យំសោកបោកប្រាណ​​
​ខេត្ត​ព្រះ​វិហារ៖ ស្រ្តី​ចំណាស់​ម្នាក់​​បាន​យំសោកបោកប្រាណ​​សុំ​ឱ្យ​មានការ​ជួយ​អន្តរាគមន៍ ដោយ​គាត់​ចោទ​​ថា​ មន្ត្រីសុរិយោដី​ស្រុក​គូលែន​ បាន​បោកប្រាស់​លុយរបស់​គាត់​ ដោយ​គាត់​បាន​ទិ​ញ​ដី​ពី​មន្ត្រី​រូប​នេះ​ចំនួន​៦ហិកតាមាន​លិខិត​ស្នាម​ត្រឹមត្រូវ​ តែដល់​ពេលបិទ​ឈ្មោះ​ឱ្យ​ម្ចាស់​ប្លង់​ដីទៅ​ពិនិត្យ​មុន​ចេញ​ប្លង់​ស្រាប់​តែ​ពុំ​មាន

មេឃ​ខៀវ​​អ៊ុ​យ​រូហ្គាយ​បំបាក់​​ប្រទេស​ដែន​ដី​​កោះ ​​​តាហ៊ីទី​ 8-0 ដឹក​ដៃ​​អេស្ប៉ាញ់​​ឡើង​ទៅ​វគ្គ​​1/2

Posted: 23 Jun 2013 10:57 PM PDT

មេឃ​ខៀវ​​អ៊ុ​យ​រូហ្គាយ​បំបាក់​​ប្រទេស​ដែន​ដី​​កោះ ​​​តាហ៊ីទី​ 8-0 ដឹក​ដៃ​​អេស្ប៉ាញ់​​ឡើង​ទៅ​វគ្គ​​1/2
គ្រាប់បាល់​ 4គ្រាប់​ម្នាក់​ឯង​របស់​​កីឡា​ករ​​​​ខ្សែប្រយុទ្ធ​ ​​​​​Abel Hernandez ​​និង​គ្រាប់​បាល់​​​ 4 គ្រាប់​បន្ថែម​ទៀត​បាន​មក​ពី​​កីឡា​ករ​​​​ខ្សែ​បម្រើ​​​ Perez (​នាទី​ ​27 )​​​កីឡាករ​ខ្សែបម្រើ​​​ Lodeiro (នាទី​ 61 ) ​​កីឡាករ​​​ខ្សែ​ប្រយុទ្ធ​​​​ Suare​z ​​​ស៊ុត​បញ្ចូល​ទី​​​​បាន​​២គ្រាប់​​​​(នាទី​​​៨២-​៩០ )​បាន​ជួយ​​ឱ្យ​ក្រុម​មេឃ​ខៀវ​​អ៊ុ​យ​​រូហ្គាយ​​យក​ឈ្នះ​​ក្រុម​​ដែន​ដី​កោះ​​តា​ហ៊ីទី​ ​ដោយ​លទ្ធ​ផល​​ 8ទល់​នឹង 0 ​​​កក់​បាន​កៅ​អី​​១​​​រួម

ចាប់​​ជន​សង្ស័យ​បន្លំ​លួច​លុយគេ​១៤០​លានដុង

Posted: 23 Jun 2013 10:46 PM PDT

​ខេត្ត​រតនគិរី ៖ ជនសង្ស័យ​ម្នាក់ឈ្មោះ​សំ មុន្នី​​រ័ត្ន ភេទ​ប្រុស អាយុ​១៨ឆ្នាំ ជា​សិស្ស ត្រូវ​​បាន​ប៉ូលិស​​កម្រិត​ធ្ងន់​​ខេត្ត​រតនគិរី ចាប់​ខ្លួន​​កាល​ពីថ្ងៃទី​២៣ មិថុនា ២០១៣ វេលា​ម៉ោង​៤​ល្ងាច ​នៅ​​ផ្ទះ​របស់ខ្លួន​នា​ភូមិ​ហ្វាំង ឃុំ​បានតុង ស្រុក​វ៉ើន​សៃ ជាមួយ​ភស្តុ​តាង​ប្រាក់​ទាំង​អស់​ដែល​លួច​បាន​ក្រោយ​ពេល​មាន​បណ្តឹង​​ពី​ជន​រងគ្រោះ ។

សេ​១២៥ ទៅបុក​វ៉េ​វ​អាល់​​ហ្វា​ផ្លោងទៅ​បោក​នឹ​ងរថយន្ត​ទួ​រីស​រង​​របួ​ស​ធ្ងន់​៣នាក់​

Posted: 23 Jun 2013 09:27 PM PDT

រាជធានី​ភ្នំពេញ​៖ ម៉ូតូ​​វ៉េវ​អាល់​ហ្វា​​ ពណ៌​ខ្មៅ​ ជិះ​គ្នា​៣នាក់​ ឪពុក​ម្ដាយ​និង​កូន​ ប្រុស​អាយុ​៣ឆ្នាំ​ ត្រូវ​ម៉ូតូ​សេ​១២៥​ស៊េរី​២០១០ ពណ៌​ខ្មៅ​ ជិះ​ទៅ​បុក​ពេញ​ទំហឹង​​ហើយ​ផ្លោង​ទៅបោក​នឹង​រថយន្តទួរីស​​ ពណ៌​ស បណ្ដាល​ឱ្យ​អ្នក​បើក​ម៉ូតូ​សេ​១២៥ របួស​ធ្ងន់​ ចំណែក​អ្នក​បើក​ម៉ូតូ​វ៉េវ​អាល់​ហ្វារបួស​ស្រាល​ ហើយ​ប្រពន្ធ​និង​កូនតូច​របួស​ធ្ងន់។

ផ្អើលទុស្សេ​ចរន្ត​អគ្គិសនី​​​​ កម្មកររោង​ចក្រកាត់​ដេរ​ឌូ​ហឺស្ត​ដួល​សន្លប់​ជាង​៤០នាក់​

Posted: 23 Jun 2013 09:02 PM PDT

កម្មករដែល​ដួល​​សន្លប់
រាជធានី​ភ្នំពេញ៖ កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​យី​ហោ​ឌូ​ហឺស្តជាង​៤០​នាក់​បាន​ដួល​សន្លប់​ជាបន្ត​បន្ទាប់​​ ដោយសារ​​ទុស្សេ​ចរន្ត​អគ្គិសនី​ផ្អើល​​រត់​ចែក​ជើងគ្នា កាលពី​វេលា​៩និង​៣០នាទី​ព្រឹក​ថ្ងៃទី​២៤ មិថុនា ២០១៣ ស្ថិត​ក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ ។ ​ពេលនេះ​កម្មករ​ដួល​សន្លប់​ត្រូវបាន​គេ​បញ្ជូន​​​​ទៅ​​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យផងដែរ ។

បុរស​ម្នាក់​ត្រូវ​ប្អូ​ន​ថ្លៃ​ប្រុស​កាប់​ចំ​ពោះ​ធ្លាយ​ពោះ​វៀន​

Posted: 23 Jun 2013 08:54 PM PDT

ខេត្ត​កំពង់​ចាម៖ បុរសម្នាក់ធ្លាយ​ពោះ​វៀន​ចេញ​មកក្រៅ​​រង​របួស​ធ្ងន់​ត្រូវបាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ត្រូវ​ប្អូន​ថ្លៃ​ប្រុស​យក​កាំ​បិត​ខ្វាវ​កាប់​មួយ​កាំ​បិត​ចំ​ពោះ​ កាលពី​វេលាម៉ោង​៨និង​៤០នាទី​យប់​ថ្ងៃទី​២៣ មិថុនា​ ២០១៣ នៅ​ភូមិ​ទី​២ ឃុំ​រកាខ្នុរ ស្រុក​ក្រូច​ឆ្មារ ។

រថយន្ត​ក្រុង​ដឹក​ភ្ញៀវ​ទេសចរ​ធ្លាក់​ជ្រោះ​ស្លាប់​13​នាក់​របួស​32​នាក់​

Posted: 23 Jun 2013 08:48 PM PDT

​
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​១៣​នាក់​ និង​៣២​នាក់​ទៀត​រង​របួស​ នៅ​ក្នុង​ឧបទ្ទវ​ហេតុ​រថយន្ត​ក្រុង​ដឹក​ភ្ញៀវ​ទេសចរ​ជន​ជាតិ​រ៉ូម៉ានី​ ធ្លាក់​ទៅ​ក្នុង​ជ្រោះ​ដ៏​ជ្រៅ​ក្នុង​ប្រទេស​ម៉ុង​តេណេ​ហ្គ្រោ​កា​ល​ពី​ថ្ងៃទី​២៣ មិថុនា​ ។ ប្រភព​ពី​ទីភ្នាក់​ងារ​បរទេស​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា​ផ្សាយ​ឱ្យ​ដឹងថា​ លោក រ៉ា​ស្កូ​ ខុន​ជេវិច​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ប្រទេស​ម៉ុង​តេណេហ្គ្រោបាន​ថ្លែង​ថា​ រថយន្ត​ក្រុង​ដឹក​ភ្ញៀវ​ទេសចរ​ជន​ជាតិ

បើក​ការ​ដ្ឋាន​ស្ថាប​នា​ផ្លូវ​បេតុង​នៅ​សង្កាត់​ព្រែក​ថ្មី​ និង​សង្កាត់​ក្បាល​កោះ​

Posted: 23 Jun 2013 08:45 PM PDT

យុទ្ធ​នា​ការ​ចុះ​បើក​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​
រាជ​ធានី​ភ្នំពេញ​ ៖ ក្នុង​យុទ្ធ​នា​ការ​ចុះ​បើក​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​តាម​ភូមិ​នានា​នៅ​ខណ្ឌ​មាន​ជ័យ​ លោក​គួច ចំរើន​ អភិ​បាល​ខណ្ឌ​មាន​ជ័យ​បាន​បញ្ជាក់​ឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា ២០១៣ ក្នុង​ឱកាស​បើក​ការដ្ឋាន​ស្ថាប​នា​ផ្លូវ​នៅ​សង្កាត់​ក្បាល​កោះ​ និង​សង្កាត់​ព្រែក​ថ្មី​ថា កំណាត់​ផ្លូវ​លំ​ ផ្លូវ​ដី​បាន​ប្រែ​ក្លាយ​ជា​ផ្លូវ​បេតុង​ជិត​១០​គីឡូ​ម៉ែត្រ​ថ្មី​ទៀត​​ដែល​ជា​សមិទ្ធ​ផល​របស់​រាជ​រដ្ឋា​ភិ​បាល​ក្រោម​ការ​ដឹក​នាំ​​ដ៏ឈ្លាស​វៃ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេច​តេជោ​ហ៊ុន សែន

រូប​ចម្លាក់​​ធ្វើ​ពី​លោហធាតុ​ចំនួន​១៤រូប​ ដែល​ឆ្លាក់​ជាមនុស្ស​នៃ​ក្រុម​តន្ត្រីភ្លេង​បុរាណ បាន​ផុស​ចេញពី​ដី

Posted: 23 Jun 2013 08:41 PM PDT

អ្នកស្រី​សោម​​ សារុន បង្ហាញ​រូប​ចម្លាក់​​ធ្វើ​ពី​លោហធាតុ​ចំនួន​១៤រូប
ខេត្ត​ស្ទឹ​ង​ត្រែង​៖​ អ្នក​ភូមិ​នៃ​ស្រុក​សៀម​បូក​ បាន​បង្ហាញ​រូប​ចម្លាក់​​ធ្វើ​ពី​លោហធាតុ​ចំនួន​១៤រូប​ ដោយ​រូប​ទាំង​នោះ​គេឆ្លាក់​ជាមនុស្ស​នៃ​ក្រុម​តន្ត្រីភ្លេង​បុរាណ។ រូប​ចម្លាក់​ទាំង​១៤រូប​នោះ​ត្រូវ​បាន​គេអះអាង​ថា ជាវត្ថុបុរាណ​ផ្សំ​ពី​ស្ពាន់​ លាយ​នឹ​​ង​មាស​ស្រួយ​​ដោយ​រូ​ប​នីមួយ​ៗ សុទ្ធ​តែខុស​គ្នា​ទាំង​អស់​មាន កាន់​ទ្រ វាយ​ស្គរ គោះ​ឆាក និ

អាជ្ញាធរ​រាជធានី​ភ្នំពេញនឹង​បើក​កិច្ច​​ប្រជុំ​​ត្រៀម​​រៀប​ចំ​ខួប​​៥ឆ្នាំ​​នៃ​​ការ​​ដាក់​​បញ្ចូល​​ប្រាសាទ​​ព្រះ​វិហារ​​ជាបេតិ​ក​​ភណ្ឌ​​ពិភពលោកនៅ​រសៀល​នេះ​​​

Posted: 23 Jun 2013 08:38 PM PDT

រាជធានី​ភ្នំ​ពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​​បើក​កិច្ច​ប្រជុំ​មួយ ​ត្រៀម​រៀបចំ​ខួប​៥ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជាបេតិ​ក​ភណ្ឌ​ពិភពលោក​ នៅ​វេលា​ម៉ោង​២រសៀល​ថ្ងៃទី​២៤ មិថុនា​​ ២០១៣ ក្រោមការ​អញ្ជើញ​ចូល​រួម​ពី​លោក​ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានីភ្នំ​ពេញ​ និង​មន្ត្រី​សំខាន់​ៗ​សាលា​រាជធានី​ភ្នំ​ពេញ​ជាច្រើន​រូប​ទៀត ។

ព្យុះ​ត្រូពីកាល់​ BEBINCA វាយ​ប្រហារ​លើ​ភាគ​ខាង​ត្បូង​ចិន​

Posted: 23 Jun 2013 08:36 PM PDT

ទិដ្ឋ​ភាព​នៃ​ទឹក​ជំនន់​យ៉ាង​បំផ្លិច​បំផ្លាញ​នៅ​ឥណ្ឌា​
មជ្ឈមណ្ឌល​ឧតុ​និយម​ជាតិ​ចិន​គូស​បញ្ជាក់​កាល​ពីថ្ងៃ​ទី​២៣ មិថុនា​ថា​ ព្យុះ​ត្រូពីកាល់​ឈ្មោះ BEBINCA នឹង​បង្ក​ឱ្យ​មាន​ខ្យល់​បោក​បក់​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​បណ្តា​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​ខាង​ត្បូង​ចិន ។​មជ្ឈមណ្ឌល​នោះ​បន្ត​ថា ព្យុះ​ BEBINCA ដែល​បោក​បក់​លើ​ទីក្រុង​ QIONGHAI ខេត្ត​ហៃណាន់​កាល​ពី​ថ្ងៃ​ទី​២២​ មិថុនា​នោះ​កំពុង​តែ​បោក​បក់​ឆ្ពោះ​ទៅ​ភាគ​ពាយ័ព្យ​ ។ នា​ថ្ងៃ​ទី​២៣ មិថុនា​

ទឹក​ជំនន់​នៅ​ភាគ​ខាង​ជើង​ឥណ្ឌា​ស្លាប់​មនុស្ស​ដល់​ទៅ​5.000​នាក់​ហើយ​

Posted: 23 Jun 2013 08:35 PM PDT

ទិដ្ឋ​ភាព​នៃ​ទឹក​ជំនន់​យ៉ាង​បំផ្លិច​បំផ្លាញ​នៅ​ឥណ្ឌា​
លោក​ យ៉ាស​ប៉ាល់​ អារីយ៉ា​ រដ្ឋ​មន្ត្រី​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ឥណ្ឌា​ អះ​អាង​កាល​ពី​ថ្ងៃ​ទី​២៣​ មិថុនា​ថា​ មនុស្ស​យ៉ាង​តិច​ដល់​ទៅ​៥.០០០​នាក់​ហើយ​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​ដែល​វាយ​ប្រហារ​លើ​រដ្ឋ​ UTTARAKHAND នា​ភាគ​ខាង​ជើង​ឥណ្ឌា​ ។ រដ្ឋ​មន្ត្រី​រូប​នេះ​លាត​ត្រដាង​ថា​ ទឹក​ជំនន់​បង្ក​ការ​បាត់​បង់​ធ្ងន់​ធ្ងរ​បំផុត​នៅ​តំបន់​ជ្រលង​ភ្នំ​ KEDARMATH ដែល​នៅ​ទីនោះ​ពួក​អ្នក​ជួយ​សង្គ្រោះ​ និង

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!