Koh Santipheap Daily

Koh Santipheap Daily


ព្រឹកស្អែក​ សាលាដំបូង​រាជធានី​ភ្នំពេញ​ នឹងផ្តើមសាកសួរ​លោក ជុំ ម៉ី​ ដែលប្តឹង​លោក កឹម សុខា

Posted: 23 Jun 2013 12:06 AM PDT

សាលាដំបូង​រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី២៤​ មិថុនា​ ២០១៣នេះ​ នឹងផ្តើមសាកសួរ​ លោក ជុំ ម៉ី ​អតីតជនរងគ្រោះ​នៅគុកទួលស្លែង​ក្នុងរបបខ្មែរក្រហម​ ពាក់ព័ន្ឋនឹង​បណ្តឹងដែល​ លោក ជុំ ម៉ី​ បានប្តឹង​ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា​ ពីបទបរិហារកេរ្តិ៍​ជាសាធារណៈ​ បន្ទាប់ពីលោក កឹម សុខា​ ត្រូវបានគេផ្សព្វ​ផ្សាយ​ថាបាននិយាយថា​ គុកទួលស្លែង​ជាកន្លែងសិប្បនិម្មិតនោះ​ ។

បើក​បរ​ម៉ាកហុងដា ACCORD ប្រហែស​បុក​បង្គោល​ស្លាក​សញ្ញា​ភោជនីយដ្ឋាន​​គួរ​ឱ្យអាម៉ាស់

Posted: 22 Jun 2013 11:57 PM PDT

សមត្ថកិច្ច​កំពុងធ្វើ​អន្តរាគមន៍​
រាជធានីភ្នំពេញ ៖ រថយន្តម៉ាកហុងដា ACCORD ​ពណ៌​ទឹក​ប៊ិច មិនដឹង​ជាម្ចាស់​វា​ភ្លឹក ឬ​ប្រហែស​​យ៉ាងណា​នោះ​ទេ ស្រាប់តែ​បើក​បុក​បង្គោល​ស្លាកសញ្ញា​របស់​ភោជនីយដ្ឋាន​ «ញ៉ាំលេង» ខាងក្រោយ​អគារ​ហាត់​​កីឡាភ្នំពេញ​ស្ប៉ត​​​ក្លិប បង្ក​ឱ្យ​មាន​ការភ្ញាក់​​ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​​ថ្ងៃទី​២៣ មិថុនា ២០១៣ ក្នុងសង្កាត់​ទួលទំពូង២ ខណ្ឌចំការមន ៕

លោក​ជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​សម្ពោធ​​ស្ថានីយ​បូម​ទឹក​សម្តេច​តេជោហ៊ុន​ សែន ភូមិ​សូ​​

Posted: 22 Jun 2013 11:55 PM PDT

លោក​ជំទាវ​ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​​សម្ពោធ​ស្ថានីយ​បូម​ទឹក​សម្តេច​តេជោ​
ខេត្ត​ស្វាយ​រៀង​ ៖ លោក​ជំទាវ​ ម៉ែន សំអន ឧប​នាយក​​រដ្ឋ​មន្ត្រី​ប្រចាំ​ការ​ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិការ​កិច្ច​ និង​ជា​ប្រធាន​គណៈ​​កម្មា​ធិការ​កណ្តាលចុះ​ជួយ​ខេត្ត​​ស្វាយ​រៀង​នា​វេលា​ម៉ោង​៨ព្រឹក​ ថ្ងៃ​ទី​២៣ មិថុនា ២០១៣ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ​បូម​ទឹក​​សម្តេច​តេជោ​ហ៊ុន សែន ស្ថិត​នៅ​ភូមិ​​សូ ឃុំ​ដូន​ស ស្រុក​ស្វាយ​ជ្រំ​ ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​មន្ត្រី​រាជ​ការ​ចុះ​ជួយ​ស្រុក​ស្វាយ​ជ្រំ លោក​គ្រូ អ្នក​គ្រូ សិស្សា​នុសិស្ស​សរុប​២៤២៩​នាក់​។

បុរសម្នាក់​រងរបួស​ក្បាលធ្ងន់​ ដោយសារ​បើករថយន្ត​បុកបង្គោល​របងភោជនីយដ្ឋាន​យីហោ ញំាលេង

Posted: 22 Jun 2013 11:41 PM PDT

បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ​ឈាមស្រោចពេញផ្ទៃមុខ​និងខ្លួន ដោយសារ​បើករថយន្ត​លឿនពេក​ ពេលបត់យកចង្កូតមិនទាន់ បណ្តាលឲ្យបុកបង្គោល​របងភោជនីយដ្ឋាន​មួយកន្លែងយីហោ ញំាលេង​ ស្ថិតនៅខាងក្រោយ​អតីតផ្ទះលោកសេនាប្រមុខ លន់ នល់​ ក្នុងខណ្ឌចំការមន ។ ហេតុការណ៏នេះ​បានកើតឡើងនៅម៉ោង​ ១និង៣០នាទី​រសៀលថ្ងៃទី២៣ ​មិថុនា ​២០១៣ ។ តាមសាក្សី​នៅកន្លែងកើតហេតុ​បានឲ្យដឹងថា​ មុនពេលកើត​ហេតុគេឃើញ​

ចោរ​​​ចូល​លួច​លុយ​ជន​ជាតិ​ជប៉ុន​រួច​​គេច​បាត់​ ជួន​ពេល​ត្រូវឡើ​ង​យន្ត​ហោះ​ត្រឡប់​ទៅស្រុកវិញ

Posted: 22 Jun 2013 11:36 PM PDT

រាជធានីភ្នំពេញ​៖​ ជន​ជាតិ​ជប៉ុន​ម្នាក់​ត្រូវ​បាន​ចោរ​​ចូលលួច​លុយ​ក្នុង​បន្ទប់​នៃ​សណ្ឋាគារ​ មនោរម្យ​ អស់​២៦០​ដុល្លារ​ និង​​៥០០យេន​ ខណៈ​ជន​ជាតិ​ជប៉ុន​រូប​នេះ​ត្រូវ​ឡើង​យន្ត​ហោះ​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ​ ដែលហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នាវេលាម៉ោង​ ១និង​ ១០នាទី​រសៀល​ ថ្ងៃទី​២៣ មិថុនា ២០១៣ នៅក្នុង​សណ្ឋាគារ​

​ពិធី​បើក​ការ​ប្រឡង​សិល្បៈ​ប្រចាំ​ឆ្នាំ​​​2012​​-​2013​​ លើក​​ទី​​11​ ​របស់​​អ៊ិន​ ធី​ ​ស៊ី​​គ្រុប

Posted: 22 Jun 2013 11:35 PM PDT

លោក​ ឃឹម ផុន នាយក​ប្រតិ​បត្តិ​នៃ​​អ៊ិន ធី ស៊ី​គ្រុប
រា​ជ​ធានី​ភ្នំ​ពេញ ៖ ​​អ៊ិន ​ធី ​ស៊ី​គ្រុប ​គឺ​​ជា​​ស្ថាប័ន​​អប់រំ​​ឯក​ជន​មួយ​​ដែល​​មាន​​ឧប​​សម្ព័ន្ធ​​រួម​​មាន​​៖ សា​លា​រៀន​សុវណ្ណ​ភូមិ សាលា​រៀន​ប្រ៊ីជ​តុន សាលា​អាមេរិកាំង​ប៉ាស៊ីហ្វិច សាលា​អន្តរ​ជាតិ​ចិន​-អាមេរិកាំង សាលា​​ញូវ​តុន​ធីឡាយ សា​លា​អន្តរ​ជាតិ​អិុស​វ៉េស និង​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​សុវណ្ណភូមិ​ នាព្រឹកថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ​២០១៣ បាន​ប្រារព្ធ​ពិធី​បើក​ការ​ប្រឡង​សិល្បៈ​ប្រចាំ​ឆ្នាំ២០១២-២០១៣ ក្រោម​ការ​អញ្ជើញ​ចូល​រួមពី​​លោក​ ឃឹម ផុន

ទឹក​សម្អុយ​ហូរ​ចេញ​ពី​លូ​​តាម​ចិញ្ចើម​ផ្លូ​វ​ខួ​ប​ប្រាំង​ខួប​វស្សា​មុខ​ផ្ទះ​សំណាក់​​មិត្ត​ភាព​​ក្រុង​ដូន​កែវ​ អាជ្ញា​​ធរ​មិន​ខ្ចីអើ​ពើ​

Posted: 22 Jun 2013 09:51 PM PDT

ខេត្ត​តាកែវ​៖​ ទឹក​សម្អុយ​ហូរ​ចេញ​ពី​លូ​​តាម​ចិញ្ចើម​ផ្លូ​វ​ខួ​ប​ប្រាំង​ខួប​វស្សា​មុខ​ផ្ទះ​សំណាក់​​មិត្ត​ភាព​​ក្រុង​ដូន​កែវ​ ហើយ​អា​ជ្ញា​​​​ធរ​​ ក្រុង ខេត្ត​ មិន​ខ្ចី​អើ​ពើ​ រវី​រវល់​ដោះស្រាយ​ និ​ង​រក​វិធាន​ការ​​ទប់​ស្កាត់​​ដល់​ការ​ប៉ះ​ពាល់​នេះ​ទល់​តែ​សោះ​។

កម្ពុជា​-ម៉ាឡេ​ស៊ី​ សហកា​រ​រៀប​ចំ​ការតាំង​ពិព័រណ៌​ផលិ​ត​ផល​ និង​សេវាកម្ម​

Posted: 22 Jun 2013 09:00 PM PDT

សន្និសីទ​សារព័ត៌មានស្ដី​អំពី​កម្ពុជា​-ម៉ាឡេ​ស៊ី​ សហកា​រ​រៀប​ចំ​ការតាំង​ពិព័រណ៌​ផលិ​ត​ផល​ និង​សេវាកម្ម​
រាជធានីភ្នំពេញ​៖ សម្ព័ន្ធ​សមាគមសហ​គ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ បាន​សហការ​គ្នា​ជាមួយ​សមា​គម​សភា​ពា​​ណិជ្ជ​កម្ម​ និង​​ឧស្សាហកម្ម​ចិន​នៃ​ប្រទេស​ម៉ាឡេស៊ី​ នឹ​ង​រៀប​ចំ​ឡើង​នូវ​ការពិព័រណ៌ផលិត​ផល​​​និង​សេវាកម្ម​កម្ពុជា​-ម៉ា​ឡេស៊ី​ ដែល​មាន​រយៈពេល​៣ថ្ងៃ គឺ​​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០​មិថុនា​ ២០១៣ នៅ​ទីក្រុង​កោះ​ពេជ្រ​ចា

លោក​គួច​ ចំរើន​ អញ្ជើញ​​ជា​ធបតី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​

Posted: 22 Jun 2013 07:57 PM PDT

លោក​គួច​ ចំរើន​អភិបាល​ខណ្ឌ​មាន​ជ័យ​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធីសម្ពោធ​​​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​
រាជធានីភ្នំពេញ​៖​ លោក​គួច​ ចំរើន​ ជំនួយ​ការសម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ និង​ជាអភិ​បាល​ខណ្ឌ​មាន​ជ័យ​ រួម​ជា​មួយ​លោក​សេង​ សាញ់​ ចៅសង្កាត់​ស្ទឹង​មាន​ជ័យ​ ​​បាន​អញ្ជើញ​​ជា​ធបតីក្នុង​ពិធី​​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេ​តុង​២ខ្សែ​ នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ពិធី​នេះ​បាន​ប្រារព្ធធ្វើឡើង​នា​ព្រឹក​ ថ្ងៃទី​២៣​ មិថុនា​ ២០១៣ ។

លោក​ឧត្តម​សេនីយ៍​ទោ រ័ត្ន ស្រ៊ាង​ អញ្ជើញ​ជា​អធិបតី​ជួប​សំណេះ​សំណាល​ជាមួយ​សមា​ជិក​បក្ស​នៅ​ស្រុក​មង្គល​បុរី​

Posted: 22 Jun 2013 07:29 PM PDT

ពិធី​សំណេះ​សំណាល​សមា​ជិក​បក្ស​នៅ​ស្រុក​មង្គល​បុរី​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ លោក​ឧត្តម​សេនីយ៍ទោ រ័ត្ន ស្រ៊ាង​ ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បុរី​ នា​វេលាម៉ោង​៩​ព្រឹក​​ ថ្ងៃ​ទី​២៣ មិថុនា ២០១៣ បាន​អញ្ជើញ​ជា​អធិបតី​​ជួប​សំណេះ​សំណាល​ និង​នាំ​អំណោយ​ចែក​ជូន​​​សមា​ជិក​បក្សជាង​៦០០​នាក់​ នៅ​ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បុរី ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ ហេង សម្បត្តិ សមា​ជិក​បក្ស​ខេត្ត​ និង​សមា​ជិក​ក្រុម​ការ​ងារ​ជា​ច្រើន​រូប​ទៀត​។

អាជ្ញា​ធរ​ខេត្ត​ព្រះ​វិហារ​រៀប​ចំ​​ពិធី​ដាំ​កូនឈើ​ចំនួន​៤.០០០​ដើម​នៅ​ក្បែរ​តំបន់​ប្រាសាទ​ព្រះ​វិហារ​

Posted: 22 Jun 2013 07:17 PM PDT

ពិធី​អប​អរ​រុក្ខ​ទិវា​៩​ កក្កដា​
ខេត្ត​ព្រះ​វិហារ​ ៖ អាជ្ញា​ធរ​ខេត្ត​ព្រះ​វិហារ​រៀប​ចំ​ដោយ​​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​រៀប​ចំ​​ពិធី​​ដាំ​កូន​ឈើ​ចំនួន​៤.០០០​ដើម​ដែល​ជារុក្ខ​​ទិវា​៩​កក្កដា នាវេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ មិថុនា ២០១៣ នេះ នៅ​លើ​អតីត​ភូមិ​ស្វាយ​ជ្រុំ ចម្ងាយ​៨​គីឡូ​ម៉ែត្រ​ពី​​តំបន់​ប្រាសាទ​ព្រះ​​វិហារ​​ ក្រោម​អធិបតី​ភាព​លោក​អ៊ុំ ម៉ារ៉ា​ អភិ​បាល​ខេត្ត​ព្រះ​វិហារ​ លោក​ឡុង សុវណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ លោក​អ៊ិត ភូម្រា នាយ​ខណ្ឌ​​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត

រ៉ូលីន​ទទួល​រង​ការ​រិះ​គន់​ថា ​ជា​តារា​វាយ​ប្ញក​

Posted: 22 Jun 2013 06:59 PM PDT

កញ្ញា​រ៉ូលីន
រាជ​ធានីភ្នំ​ពេញ​ ៖ តារា​ចម្រៀង​​យ៉េៗ​ដែល​ចូល​ចិត្ត​អ៊ែន​អន​ ធ្វើ​កាយ​វិការ​ក្រម៉ិច​ក្រម៉ើម​ និង​​កំពុង​ឡើង​កូដ​ មាន​មហា​ជន​ស្គាល់​​ច្រើន​ ព្រោះ​តែ​អាច​ច្រៀង​ស្រី​ក៏​បាន​ ប្រុស​ក៏​បាន​ទៅ​តាម​លំនាំ​បទ​ចម្រៀង​អ្នក​ស្រី​ប៉ែន រ៉ន គឺ​កញ្ញា​រ៉ូលីន ឬ​លោក​រ៉ូ​លីន មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ព័ត៌​មាន​ថា តាំង​ពី​ឡើង​កូដ​មក​​ធ្វើ​ខ្លួន​វាយ​ប្ញក​ឆ្មើង​ឆ្មៃ ពើង​ទ្រូង​ដាក់​គេ​ឯង​ លែង​ស្គាល់​អ្នក​ជុំ​វិញ​ខ្លួន​រហូត​ទទួល​រង​ការ​រិះ​គន់​។

យុវ​ជន​ម្នាក់​ចង​.ក​ធ្វើ​អត្ត​ឃាត​ខ្លួន​ឯង​ដោយ​មិន​ដឹង​មូល​ហេតុ​

Posted: 22 Jun 2013 06:42 PM PDT

ខេត្ត​ព្រះ​សីហនុ​ ៖ យុវ​ជន​ជា​អ្នក​នេសាទ​ម្នាក់​ត្រូវ​ម្តាយ​​​ប្រទះ​ឃើញ​ចង​.ក​ធ្វើ​អត្ត​ឃាត​​ដោយ​អាវ​ដៃ​វែង​នៅ​មាត់​ទ្វារ​បន្ទប់​ទឹក ចម្ងាយ​ពី​ផ្ទះ​៤ទៅ​៥​ម៉ែត្រ និង​បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង៧​ព្រឹក ថ្ងៃ​ទី​២៣ មិថុនា ២០១៣ នៅ​ក្រុម​២ ភូមិ​សំរ៉ុង​កណ្តាល ឃុំ​សំរ៉ុង ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហនុ ។

លោក​ប៉ា សុជាតិ​វង្ស អញ្ជើញ​ជា​អធិបតី​​ជួប​សំណេះ​សំណាល​ជាមួយ​សមា​ជិក​ សមា​ជិកា​គណ​បក្ស​ប្រជា​ជន​សាលា​រាជ​ធានី​ភ្នំពេញ​

Posted: 22 Jun 2013 06:40 PM PDT

សមា​ជិក​ សមា​ជិកា​ចូល​រួម​ក្នុង​ពិធី​
រាជ​ធានី​ភ្នំពេញ​ ៖ នៅ​សាលា​រាជ​ធានី​ភ្នំពេញ​មាន​រៀប​ចំ​ពិធី​សំណេះ​សំណាល​ជាមួយ​​សមា​ជិក​ សមា​ជិកា​គណ​បក្ស​ប្រជា​ជន​កម្ពុជា​សាលា​រាជ​ធានី​ភ្នំពេញចំនួន​ជិត​៤០០​នាក់​ ​​នា​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ មិថុនា ២០១៣ ក្រោម​អធិបតី​ភាព​លោក​ប៉ា សុជាតិ​វង្ស​ ទី​ប្រឹក្សា​ផ្ទាល់​សម្តេចអគ្គ​មហា​សេនា​បតី​​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​ជា​អភិ​បាល​រាជ​ធានី​ភ្នំពេញ​

សូម​ផ្តិត​​យក​​ផ្ទាំង​​ទស្សនីយ​​ភាពនៃព្រឹត្តិការណ៍ប្រកួត​បាត់​ទាត់​​

Posted: 22 Jun 2013 06:27 PM PDT

ទិដ្ឋភាពការប្រកួតបាល់​ទាត់​
​លោក​អ្នក​​អាច​ផ្តិត​​យក​​ផ្ទាំ​ង​​ទស្ស​នីយ​​ភាពនៃព្រឹត្តិការណ៍ប្រកួត​បាត់​ទាត់​​​​ផ្សេងៗ​​ក្នុង​ប្រទេស​​កម្ពុជា តាម​​​រយៈ​រូប​ហ្វិច​​ដ៏​ត្រជាក់​​ភ្នែក និង​​ស្រស់​​​ត្រកាល​ដូច​ខាង​ក្រោម​នេះ ៕

លោក​ឃ្លាំង​ ហួត ​អញ្ជើញ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​ប្រវែង​៥០០​ម៉ែត្រ និង​ដាក់​ប្រព័ន្ធ​លូ​ នៅសង្កាត់​ទួល​សង្កែ​​

Posted: 22 Jun 2013 06:25 PM PDT

ពិធី​បើក​ការ​ដ្ឋាន​ស្ថាប​នា​ផ្លូវ​បេតុង​
រាជ​ធានី​ភ្នំពេញ​ ៖ ​នៅ​​សង្កាត់​​ទួល​សង្កែ​ ខណ្ឌ​ប្ញស្សី​កែវ​ មាន​​រៀបចំ​​ពិធី​បើ​ក​ការដ្ឋានស្ថាបនា​ផ្លូវ​ក្រាលបេ​តុង​​ប្រវែង៥០០ម៉ែត្រ និង​ដាក់​ប្រព័ន្ធ​លូ​ប្រវែង​៥០០​ម៉ែត្រ ​នា​វេលា​ម៉ោង៨​ព្រឹក​ថ្ងៃទី២៣ មិថុនា ២០១៣ ក្រោម​​អធិប​តី​ភាព​លោក​​ឃ្លាំង​ ហួត ​ជំ​នួយ​ការសម្តេចអគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា និង​ជា​អភិបាល​ខណ្ឌ​ប្ញស្សី​កែវ និង​លោក​ស្រី​អ៊ួង​ សុ​ផល្លា ប្រធានសមាគមនារី​កម្ពុជាខណ្ឌ​ប្ញស្សី​កែវ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ

សម្បត្តិបេតិកភណ្ឌ​របស់ប្រទេសចំនួន១២​ ត្រូវបានគណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក​អនុម័តចុះបញ្ជី​ផ្លូវការនៅកម្ពុជា

Posted: 22 Jun 2013 06:04 PM PDT

មកទល់នឹងល្ងាច​ថ្ងៃទី២២ ​មិថុនា​ ២០១៣​ សម្បត្តិបេតិកភណ្ឌ​របស់ប្រទេស​ចំនួន១២ហើយ​ ត្រូវបានសម័យប្រជុំ​ពេញអង្គលើកទី៣៧​នៃគណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក​ បានអនុម័តចុះ​បញ្ជីជាផ្លូវការ​នៅកម្ពុជា ។ បើតាមអ្នកនំាពាក្យ​សម័យប្រជុំពេញ​អង្គលើកទី៣៧​នៃគណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនៅកម្ពុជាពីថ្ងៃទី១៦​ដល់ថ្ងៃទី២៧ មិថុនា

លោក​រដ្ឋមន្ត្រី ហោ ណាំហុង អញ្ជើញជាអធិបតី​ចុះ​សួរ​សុខទុក្ខ និងចែកអំណោយ​​ប្រជាពលរដ្ឋ​​នៅ​ស្រុក​បាធាយ

Posted: 22 Jun 2013 05:57 PM PDT

ខេត្ត​កំពង់ចាម ៖ លោកឧប​នាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការ​បរទេស និងសហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ នា​វេលា​ម៉ោង​៨​​និង​៣០​នាទីព្រឹក​ថ្ងៃទី​២៣ មិថុនា ២០១៣ នឹងអញ្ជើញ​​ជាអធិបតី​​ចុះ​សួរ​សុខទុក្ខ និងចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​១.៦០០​នាក់ នៅ​ភូមិឱម៉ាល់ ឃុំ​បាធាយ ស្រុក​បាធាយ ដោយ​​មានការអញ្ជើញ​ចូលរួម​ពី​មេ​ឃុំ មេស្រុក និងប្រជាពលរដ្ឋ​ជាច្រើននាក់​ទៀត ៕

រថ​យន្ត​ម៉ែក​សឺ​ដែស​ បើក​បុក​បង្គោល​ភ្លើង​បាក់​ទៅ​មុខ​លែងរួច​

Posted: 22 Jun 2013 11:54 AM PDT


រាជ​ធានី​ភ្នំពេញ​ ៖ បង្គោល​ថ្ម​ខ្សែ​ភ្លើង​ ១ដើម​ បា​ន​បាក់​រង​ការ​ខូច​ខាត​ ខណៈដែល​រថ​យន្ត​ម៉ែក​សឺដែស​ ១គ្រឿង​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2P-6229 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​មុខ​សំអាង​ការ​ ហេង​ ឡាយ​​ ក៏​បា​នជ្រុល​ទៅ​បុក​តែ​ម្តង​ ហើយ​រថ​យន្ត​គាប​

ពិធី​ស្វាគម​ន៍​ក្បួន​ឡាន​​ ខារ៉ា​វ៉ាន់​ ពិព័រណ៌ពាណិជ្ជកម្ម​ ខារ៉ាវ៉ាន់​២០១៣

Posted: 22 Jun 2013 10:21 AM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ ពិធី​ស្វាគម​ន៍​ក្បួន​ឡាន​​ ខារ៉ា​វ៉ាន់​ ពិព័រណ៌ពាណិជ្ជកម្ម​ ខារ៉ាវ៉ាន់​២០១៣ បាន​ដង្ហែ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​​ នាវេលាម៉ោង​១០ ព្រឹក​ថ្ងៃទី​២៣​ មិថុនា​ ២១៣ ដែល​ស្ថិត​​នៅ​​​ក្បែរ​ខ្លោង​ទ្វារ​ប្រាសាទ​កំ​ពូល​​​នៃ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោ​យ​ប៉ែត​។

រថ​យន្ត​កុង​ទ័រ​នើ​បើក​បុក​ម៉ូតូសង់​កូរ៉េ​ កិន​មនុស្ស​ស្លាប់​ម្នាក់​ របួស​ធ្ងន់​ម្នាក់​

Posted: 22 Jun 2013 09:53 AM PDT


រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បា​នស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ខណៈដែល​ជិះ​ម៉ូតូ​សង់​កូរ៉េ​ ១គ្រឿង​ ពណ៌​ក្រហម​ អត់​មា​នស្លាក​លេខ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វ៉េង​ស្រេង​ ក្នុង​ទិស​ដៅ​ពី​កើតទៅ​លិច​ លុះ​មក​ដល់​មុខ​រោង​ចក្រ​ ៦ជាន់​ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក៏​ត្រូវ​រថ​យន្ត​កុង​ទ័រ​នើ​

រថ​យន្ត​ឡិច​ស៊ីស​បើក​វ៉ា​កុង​ទ័​រនើ​ជ្រុល​ទៅ​បុក​ម៉ូតូស្មាស់​របួស​ធ្ងន់​ ២នាក់​

Posted: 22 Jun 2013 09:43 AM PDT


រាជ​ធានី​ភ្នំពេញ ៖ មនុស្ស​ ២នាក់​ បា​នរង​របួស​ធ្ងន់​ ខណៈ​ដែល​រថ​យន្ត​ឡិច​ស៊ីស​RX300 ១គ្រឿង​ ពណ៌​ស្ករ​ អត់​ចាំ​ស្លាក​លេខ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វ៉េង​ស្រេង​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ហើយ​រថ​យន្ត​បា​នបើក​វ៉ា​រថ​យន្ត​កុង​ទ័រនើ​ ១គ្រឿង​ ក៏ជ្រុល​ទៅ​បុកចំ​ពី​មុខ​​ម៉ូតូស្មាស់​រីវ៉ូ​ ១គ្រឿង​ ពណ៌​ខៀវ​ ពាក់​ស្លាកលេខ​ 1AA-3229 ជិះ​គ្នា​ ២នាក់​

ឡិច​ស៊ីស​បើក​បុក​រ៉ឺ​ម៉ក​អេត​ចាយ​បណ្តាល​ឱ្យ​ឪពុក​កូន​ ២នាក់​ រង​របួស​ធ្ងន់​

Posted: 22 Jun 2013 09:32 AM PDT


រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​ និង​កូន​ប្រុស​អាយុ​ជាង​ ១០​ឆ្នាំ​ បា​នរង​របួស​ធ្ងន់​ ខណៈ​ដែល​រថ​យន្ត​ឡិច​ស៊ីស​RX300 ១គ្រឿង​ ពណ៌​ស្ករ​ មិន​ចាំ​ស្លា​កលេខ​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​វ៉េង​ស្រេង​ ក្នុង​ទិស​ដៅ​ពីកើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​មុខ​ហាង​ ហេង​ ជ្រុយ​ ក៏​បា​នជ្រុល​ចង្កូត​ទៅបុក​រ៉ឹ​ម៉ក​អេយ​ចាយ​ពេញ​ទំហឹង​

រថ​យន្ត​បាឡែន​បើក​បុក​រនាំ​ង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ​៤ផ្ទាំង​ សមត្ថ​កិច្ច​ចាប់​ឃាត់​បាន​

Posted: 22 Jun 2013 08:52 AM PDT


រាជ​ធានី​ភ្នំពេញ​ ៖ រនាំ​ង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​ចំនួន​ ៤ផ្ទាំង​ បាន​បាក់​រង​ការ​ខូច​ខាត​ ខណៈដែល​រថ​យន្ត​កាមរី​បា​ឡែន​ ១គ្រឿង​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2W-6801 បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ក៏​បា​នជ្រុល​ចង្កូត​ទៅ​បុក​តែ​ម្តង​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១០​ និង​ ៤០​នាទី​

កាមរី​បាឡែន​បើក​បុក​ម៉ូតូ ២គ្រឿង​ខ្ទេច​ ហើយ​ជ្រុល​ទៅ​បុក​កាមរី​ឆ្លាម​ចត​ស្ងៀម​បោក​ខ្ទប់​បង្គោល​ភ្លើង​ របួស​ធ្ងន់​ ២នាក់​

Posted: 22 Jun 2013 08:35 AM PDT


រាជ​ធានី​ភ្នំពេញ ៖​ បុរស​ម្នាក់​វ័យ​ជាង​ ៣០​ឆ្នាំ​ បើករថ​យន្ត​កាមរី​បាឡែន​ ១គ្រឿង​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 2W-8906 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ខណៈ​មក​ដល់​ចំណុច​កែង​ផ្លូវ​១១៣​ ក្នុង​សង្កាត់​បឹង​ព្រលិត​ ក៏​បា​នរេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ​គុប​ជ្រុង​ ១​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1C-7425

យុវ​សិស្ស​ម្នាក់​ត្រូវ​ក្មេង​ស្ទាវ​ ១ក្រុម​ យ​កដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​របួស​ដៃ​ហូរ​ឈាម​ស្រោច​ខ្លួន​

Posted: 22 Jun 2013 08:10 AM PDT


ខេត្ត​កំពង់​ចាម​ ៖ យុវ​សិស្ស​ម្នាក់​ត្រូវ​ក្មេង​ស្ទាវ​ ១ក្រុម​ មាន​គ្នា​មិន​តិច​ជាង​ ១០​នាក់​ បាន​​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​មក​កាប់​ត្រូវ​ចំ​ដៃ​ខាង​ឆ្វេង​បណ្តាល​ឱ្យ​ហូរ​ឈាម​របួស​ធ្ងន់​​ ដែល​ហេតុការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលាម៉ោង​ ៥​រសៀល​ ថ្ងៃទី​២២​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​ក្រោយ​វត្ត​ដីដុះ​ ក្នុង​សង្កាត់​វាល​វង់​ ស្រុក​កំពង់​សៀម​ ។

ភ្លៀង​ធ្លាក់​លាយ​ឡំ​ខ្យល់​ព្យុះ​បោក​បក់​បណ្តាល​ឱ្យ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ ១ខ្នង​ បាក់​​រលំ​នៅ​ស្រុក​ស្ទឹង​ត្រង់​

Posted: 22 Jun 2013 07:22 AM PDT


ខេត្ត​កំពង់​ចាម​ ៖ ភ្លៀង​បា​នបង្អុរ​ធ្លាក់​មក​ជា​ខ្លាំង​លាយ​ឡំ​ជាមួយ​និង​ខ្យល់​ព្យុះ​បោក​បក់​ កា​លពី​វេលា​ម៉ោង​ប្រមាណ​ជា​ ៥​ល្ងាច​ ថ្ងៃទី​២២​ មិថុនា​ ២០១៣​ នៅលើ​ភូមិ​មាឃ​បី​ ឃុំ​ព្រែក​កោះ​ ស្រុក​ស្ទឹង​ត្រង់​ បាន​ប្រហែល​ជា​ ២០​នាទី​ បណ្តាល​ឱ្យ​ផ្ទះ​ប្រជា​ពល​រដ្ឋ​ ១ខ្នង​ ទំហំ​ ៦​x៨​ ម៉ែត្រ​ កម្ពស់​ ២,២​ម៉ែត្រ ពី​ដី​ បាក់​ដួល​រលំ​សង្កត់​លើ​មនុស្ស​ ៧​នាក់​ ដែល​កំពុង​ហូប​បាយ​ក្រោម​ផ្ទះ​ រង​របួស​ ៣នាក់​ ។

បុរស​វ័យ​ចំណាស់​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​ត្រូវ​ម៉ូតូមិន​ស្គាល់​ម៉ាក​បុក​របួស​ធ្ងន់​សន្លប់​កណ្តាល​ផ្លូវ​

Posted: 22 Jun 2013 07:02 AM PDT


រាជ​ធានី​ភ្នំពេញ​ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ ខណៈ​ដែល​ដើរ​ឆ្លង​ផ្លូវ​ក៏ត្រូវ​ម៉ូតូមិន​ស្គាល់​ម៉ាក​ ១គ្រឿង​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១០៥​ បើក​បុក​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​សន្លប់​នៅ​កណ្តាល​ផ្លូវ​ រួច​ម៉ូតូ​បង្ក​បា​នបើក​រត់​គេច​តែ​ម្តង​ ដែល​ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨​ និង​ ៤០​នាទី​ យប់​ថ្ងៃទី​២២​ មិថុនា​ ២០១៣​

រថ​យន្ត​សំា​យ៉ុង​បើក​លឿន​ជ្រុលទៅ​បុក​ត្រាក់​ទ័រ​អត់​ភ្លើង​បំភ្លឺផ្លូវ​​របួស​ធ្ងន់​ស្រាល​ ៧នាក់​

Posted: 22 Jun 2013 06:42 AM PDT


ខេត្ត​រតន​គិរី​ ៖ មនុស្ស​ ៧​នាក់​ បា​នរង​របួស​ធ្ងនស្រាល​ ខណៈ​ដែល​រថ​យន្ត​សំា​យ៉ុង​ដឹក​ភ្ញៀវ​ ១គ្រឿង​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2L-5693 ធ្វើ​ដំណើរ​មក​ពីទីក្រុង​ភ្នំពេញ ទិស​ដៅ​ពី​លិច​ទៅ​កើតក្នុង​ល្បឿន​លឿន​​​ លុះ​មក​ដល់​ចំណុច​មុខ​វត្ត​អូរ​ចេង​ ស្ថិត​ក្នុង​ភូមិ​សីល​ ឃុំ​តា​អន​ ស្រុ​កកូន​មុំ​ ក៏​បា​នបុក​យ៉ាង​ពេញ​ទំហឹង​ជាមួយ​ត្រាក់​ទ័រ​ ១គ្រឿង​

ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូធ្លាក់​ជង្ហុក​របួស​ធ្ងន់​

Posted: 22 Jun 2013 06:25 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​បា​នរង​របួស​ធ្ងន់​ ខណៈ​ដែល​អ្នកទាំង​ពីរ​ជិះ​ម៉ូតូ​វីវ៉ា​ ១គ្រឿង​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2D-2229 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៣០​ ក៏​បា​នធ្លាក់​ជង្ហុកបណ្តាល​ឱ្យ​ម៉ូតូ​ដួល​តែ​ម្តង​ ដែល​ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៧​ និង​ ៥០​នាទី យប់​ថ្ងៃទី​២២​ មិថុនា​ ២០១៣​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!