Koh Santipheap Daily

Koh Santipheap Daily


ចុះ​ត្រួត​ពិនិត្យ​​ប័ណ្ណ​បើក​បរ​​ បច្ចេក​ទេស​រថយន្ត​ និង​ការ​ផ្ទុក​ទំនិញ​លើស​ចំណុះ​​ ដើម្បី​រឹត​បន្តឹង​សុវត្ថិ​ភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​

Posted: 04 Apr 2013 01:16 AM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ លោកវរ​សេនីយ៍ទោ អេម សម្បត្តិ នាយការិយា​ល័យនគរបាលសណ្តាប់​ធ្នាប់រាជធានីភ្នំពេញ បានថ្លែង​ឲ្យដឹងថា ដោយ​អនុ​វត្តន៍​តាម​​អនុសាសន៍​របស់​លោក​ឧត្តម​សេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការ​រង​និងជាស្នង​ការនគរបាល​រាជធានីភ្នំពេញ ការិយាល័យ​នគរ​បាល​ចរាចរ​ផ្លូវ​​គោក ដើម្បីរឹតបន្តឹង​សុវត្ថិភាពគ្រោះថ្នាក់​ចរាចរណ៍នាឱកាសបុណ្យ​ចូលឆ្នាំប្រពៃណីជាតិ​ខាងមុខនេះ សំដៅកាត់​

មន្ត្រី​ជលផល​ស្ទាក់​ចាប់​រថយន្ត​ដឹក​ត្រី​ទឹក​សាប​ចូល​ទៅ​ប្រទេស​ថៃ​

Posted: 04 Apr 2013 01:15 AM PDT

មន្ត្រី​ជលផល​ស្ទាក់​ចាប់​រថយន្ត​ដឹក​ត្រី​ទឹក​សាប​ចូល​ទៅ​ប្រទេស​ថៃ​
ក្រុង​ប៉ោយ​ប៉ែត​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២​ មេសា​ បាន​ធ្វើ​ឱ្យប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ នាំ​គ្នា​ចោម​រោម​មើល​យ៉ាង​ច្រើន​កុះ​ករ​ ខណៈ​ក្រុម​មន្ត្រី​ជលផល​ក្រុងប៉ោយ​ប៉ែត​ដឹកនាំ​ដោយ​លោក​សី ស៊ីល័យ​ បាន​ឃាត់​រថយន្ត​ម៉ាក​កាមរី​ពណ៌​ខ្មៅ​ ចង្កូត​ស្តាំ​មួយ​គ្រឿង​ ដែល​ដឹក​ត្រី​ទឹក​សាប​ប្រមាណ​ជិត​១

ថ្ងៃ​សែន​ផ្នូរ​កូន​បបួល​ទៅ​លេង​ទឹក​ឈូ​ដូច​ទៅ​ឱ្យ​លង់​ទឹក​ស្លាប់​

Posted: 04 Apr 2013 01:00 AM PDT

ថ្ងៃ​សែន​ផ្នូរ​កូន​បបួល​ទៅ​លេង​ទឹក​ឈូ​ដូច​ទៅ​ឱ្យ​លង់​ទឹក​ស្លាប់​
ខេត្ត​កំពត​ ៖ ក្មេងប្រុស​ម្នាក់​បាន​លង់​ទឹក​ស្លាប់​នៅ​រមណីយដ្ឋាន​ទឹក​ឈូ​ កាល​ពីវេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​៣១ មីនា​កន្លង​ទៅ​ថ្មីៗ​នេះ។​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា​ ក្មេង​ប្រុស​ដែល​លង់​ទឹក​ស្លាប់​នេះ​ឈ្មោះ​ ព្រហ្ម​ វៀន​ អាយុ​១៣​ឆ្នាំ​ រៀន​ថ្នាក់​ទី​៧​ នៅ​វិទ្យា​ល័យ​អង្គ​សុរភី​ រស់​នៅ​ភូមិ​ស្នំគូ ឃុំ​អង្គ​​សុរភី ស្រុក​កំពង់​ត្រាច ។​

ប្រធាន​មន្ទីរ​អភិ​វឌ្ឍន៍​ជន​បទ​ខេត្ត​ស្វាយរៀង​​រង​ការ​ចោទ​ប្រកាន់​ថា ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​

Posted: 04 Apr 2013 12:57 AM PDT

ទិដ្ឋភាពនៅខាងមុខមន្ទីរអភិវឌ្ឍន៍ជនបទ
​ខេត្ត​ស្វាយរៀង ៖ លោក​ហុក ​បូទី ប្រធាន​មន្ទីរ​អភិ​វឌ្ឍន៍​ជន​បទ​ខេត្ត​ស្វាយរៀង​​រង​ការ​ចោទប្រកាន់ថា ​បាន​​​ប្រព្រឹត្តអំពើ​​ពុក​រលួយ​ដោយ​កាត់​ប្រាក់​​ខែ​បុគ្គ​លិក​​ក្រោម​ឱវាទ​ចំនួន​១៧​នាក់ ដែល​ចេញទៅធ្វើការ​នៅ​ក្រៅ​អង្គ​ភាព ដោយ​​គិត​ជាទឹក​ប្រាក់​សរុប​ចំនួន​៩៥.៣៣៤.០៣០​​រៀល ។

លោកយាយ​អាយុ​១០៦​ឆ្នាំ​រស់នៅជាមួយ​ចៅកំព្រា​ម្នាក់ដ៏​សែន​លំបាក​​

Posted: 04 Apr 2013 12:55 AM PDT

លោកយាយ​អាយុ​១០៦​ឆ្នាំ​រស់នៅជាមួយ​ចៅកំព្រា​ម្នាក់ដ៏​សែន​លំបាក​​
ខេត្ត​បន្ទាយមានជ័យ ៖ លោកយាយ​ម្នាក់ដែលមានអាយុរហូតដល់​ទៅ១០៦ឆ្នាំ រស់នៅ​ក្នុងផ្ទះមួយដែល​មានសភាព​ទ្រុឌទ្រោម ស្ថិតក្នុង​ភូមិកាប់​​ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ​ជាមួយ​នឹងចៅស្រីម្នាក់កំព្រាឪពុក​ម្តាយតាំងពីតូច ពេលនេះនាង​មានអាយុ២៤ឆ្នាំ ហើយបាន​ដើរស៊ីឈ្នួលដកដំឡូង​ឲ្យគេ ​យក​លុយកាក់មកចិញ្ចឹមលោក​យាយទាំងត្រដាបត្រដួស ។ នេះគឺជាលោក​យាយទី៣

សហ​រដ្ឋ​អា​មេរិក​ពុំ​​ជាប់​ជម្រើស​​ជា​ទី​កន្លែង​​​ប្រ​កួត​របស់​ប៉ាក់​គី​អាវ​នា​ខែ​កញ្ញា​

Posted: 04 Apr 2013 12:49 AM PDT

យោង​តាម​ស្ត្រី​អ្នក​នាំ​ពាក្យ​​របស់​កីឡាករ​​ប្រដាល់​​ហ្វ៊ី​លី​ពីន​ម៉ា​នី ប៉ាក់​គី​អាវ​បានឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា ការ​ប្រ​កួត​ជា​ថ្មី​របស់​ប៉ាក់​គី​អាវ​ដែល​គ្រោង​​ធ្វើ​នៅ​ខែ​កញ្ញា​ ខាង​មុខ​ទំនង​ជា​​មិន​ធ្វើ​នៅ​​សហ​រដ្ឋ​អា​មេរិក​ឡើយ​ ។ ​លោក​ស្រី Rose Tamayo​បាន​បន្ត​ថា ប៉ាក់គី​អាវ​ពិត​ជា​មិន​ចង់​ទៅ​ប្រ​កួត​នៅ​ទឹក​ដី​អា​មេរិក​ទេ​ដ្បិត​នៅ​ទី​នោះ​គេ​នឹង​ត្រូវ​ចំ​ណាយ​ប្រាក់​ច្រើន​លើ​ការ​បង់​ពន្ធ​ ។ នៅ​

ជិះ​​ម៉ូតូ​ឆក់​កាបូប​តាម​ផ្លូវ​ត្រូវនាង​ជិះ​ដេញតាម​បុក​ពីក្រោយ​​ដួល​ក្របួច​ជាប់​២​នាក់​

Posted: 04 Apr 2013 12:48 AM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
ខេត្ត​បាត់​ដំបង ៖ យុវជន៣នាក់បាន​ធ្វើសកម្មភាព​ឆក់យកកាបូប​លុយបាន​សម្រេច ពីនារីវ័យក្មេង​៣នាក់ដែល​កំពុងជិះម៉ូតូ​តាមដងផ្លូវ ប៉ុន្តែ​ត្រូវ​ពួក​នាង​ជិះម៉ូតូដេញតាម​បុកគូទពីក្រោយ​បណ្ដាលឲ្យដួល​ប្រកាច់ប្រកិនពេញ​ថ្នល់ កាលពី​វេលាល្ងាចថ្ងៃទី​៣ មេសា ២០១៣ លើ​កំណាត់​ផ្លូវជាតិលេខ​៥ ត្រង់ផ្លូវ​ច្រមុះជ្រូក ស្ថិតក្នុង​ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ហើយត្រូវ​សមត្ថកិច្ច​មកទាន់​ក្របួចបាន​

យុទ្ធ​នា​ការ​ដណ្តើម​ពាន​ជើង​ឯក​ Scheldeprijis លើក​ទី​4​របស់​ Cavendish មិនទទួល​ជោគជ័យ​

Posted: 04 Apr 2013 12:48 AM PDT

មហិច្ឆតា​ដណ្តើម​​​ពាន​ជើង​ឯក​ព្រឹត្តិ​ការណ៍​​ប្រណាំង​កង់​ Scheldeprijis ជា​លើក​ទី​៤​របស់​កីឡាករ​ជើង​ខ្លាំង​អង់​គ្លេស​Mark Cavendish ត្រូវ​បាន​វាយ​បំ​បាក់​ដោយ​ជ័យ​ជម្នះ​របស់​កីឡាករ​អា​ល្លឺ​ម៉ង់​ Marcel Kittel ពោល​គឺ​បន្ទាប់​ពី​អ្នក​ជិះ​កង់​ឱ្យ​ក្រុម Team Argos-Shimano រូបនេះប្រើ​ពេល​អស់​តិច​ជាង​គេ​ ។​

នាងស្តូ​សួ​និង​នាង​វ៉ូ​នី​អាកគី​ឈ្នះជុំទី​2 Family Circle Cup នៅអាមេរិក

Posted: 04 Apr 2013 12:46 AM PDT

កីឡាការិនី​អូ​ស្ត្រា​លី​សាម៉ាន់​ថា ស្តូ​សួ​និង​កីឡាការិនី​ដា​ណឺ​ម៉ាក​កា​រ៉ូ​លីន​ វ៉ូ​នី​អាកគី​ទាំង​២​នាក់​​​បាន​ឈាន​ចូល​ដល់​ជុំ​ទី​៣​​ប្រកួតវាយ​កូន​បាល់​កម្ម​វិធី Family Circle Cup បន្ទាប់​ពី​ពួក​គេ​យក​ឈ្នះ​​គូ​ប្រ​កួតរៀង​ៗ​ខ្លួន​ក្នុង​ជុំ​ទី​២​កាល​ពី​ថ្ងៃពុធ​​ទី​៣ខែ​មេសា​ ។ ​ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​នេះ ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន Daniel Island Tennis Center ស្ថិត​ក្នុង​ទី​ក្រុង​ Charleston​រដ្ឋ​ South Carolina

ខ្យល់​កួច​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​អស់​ចំនួន​18​ខ្នង​រួម​ទាំង​សម្ភារ​ និង​របួស​2​នាក់​

Posted: 04 Apr 2013 12:45 AM PDT

ខ្យល់​កួច​បំផ្លាញ​ផ្ទះ​ប្រជា​ពលរដ្ឋ​អស់​ចំនួន​18​ខ្នង​រួម​ទាំង​សម្ភារ​ និង​របួស​2​នាក់​
ខេត្ត​ប៉ៃលិន ៖ គ្រោះ​មហន្តរាយ​ដោយ​ខ្យល់​កួច​ជា​លើក​ទី​២ បណ្តាល​ឱ្យ​លំនៅឋាន​​ប្រជា​ពលរដ្ឋ​ចំនួន​១៨​ខ្នង​ប៉ើង​របើក​ដំបូល​ ក្នុង​នោះ​ខូចខាត​ធ្ងន់​អស់​ចំនួន​៥ខ្នង​ និង​ស្រាល​ចំនួន​១៣​ខ្នង ។​ ចំណែក​សម្ភារ​ខូចខាត​មាន​ម៉ូតូ​១​គ្រឿង​ និង​គោ​យន្ត​កន្ត្រៃ​១​គ្រឿង​ដោយសារ​ផ្ទះ​រលំ​សង្កត់​លើ​ រី​ឯ​ស្ត្រី​ចំណាស់​ម្នាក់​ និង​យុវជន​ម្នាក់​រង​របួស​ស្រាល​ដោយ​ឈើ​ធ្លាក់​លើ​ត្រូវ​ជើង​ខាង​ឆ្វេង​ទាំង​ពីរ​នាក់។

ឥណ្ឌា​ហាម​ភ្ញៀវ​ទេសចរ​ពាក់​គ្រឿង​អលង្ការ​ច្រើន​

Posted: 04 Apr 2013 12:34 AM PDT

ឥណ្ឌា​ហាម​ភ្ញៀវ​ទេសចរ​ពាក់​គ្រឿង​អលង្ការ​ច្រើន​
អាជ្ញាធរ​ឥណ្ឌា​ត្រៀម​ចាត់​វិធាន​ការ​ទៅ​លើ​អ្នក​ពាក់​គ្រឿង​អលង្ការ​ច្រើន​លើស​កំ​ណត់​ ប្រ​សិន​បើ​ធ្វើ​ដំ​ណើរ​ចូល​ក្នុង​ប្រ​ទេស​នឹង​ត្រូវ​ចាប់​ខ្លួន​ពី​បទ​បង្ហាញ​ភាព​មាន​ស្ដុកស្ដម្ភ​ហួស​ហេតុ​ ។​ យោង​តាម​សម្ដី​មន្ដ្រី​គយ​នៅ​ឯ​អា​កាស​យាន​ដ្ឋាន​អន្ដរ​ជាតិ​អីុន​ដ្រា​ គន្ធី​របស់​ឥណ្ឌា​​ មាន​ចម្ងាយ​ពី​ក្រុង​ញូវ​ដេ​លី​ទៅ​ភាគ​ខាង​លិច​ឆៀង​ខាង​ត្បូង​ប្រហែល​១​៦​គីឡូ​ម៉ែត្រ​ ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា​ មាន​

ដោះលែង​មន្ត្រីបរិស្ថាន​​ស្រវឹង​បើក​រថយន្ត​បុក​ទ្វារ​ក្រុម​ហ៊ុន​​ឱ្យ​មាន​​សេរី​ភាពវិញ​

Posted: 04 Apr 2013 12:32 AM PDT

ជនសង្ស័យ
រាជធានីភ្នំពេញ ៖ តំណាងអយ្យការ​សាលាដំបូង​​រាជធានីភ្នំពេញ កាលពីល្ងាច​ថ្ងៃទី​៣ មេសា ២០១៣ បានសម្រេច​ធ្វើការដោះ​​លែងនារី​អ្នក​បើក​​បរ​ម្នាក់មាន​សភាព​ស្រវឹង ហើយបាន​បង្កមហន្តរាយ​ធ្វើ​ឲ្យខូចខាតទ្រព្យ​សម្បត្តិដល់​អ្នកដទៃ បន្ទាប់ពីត្រូវ​បានបញ្ចប់​សំណងទៅ​លើ​ដើម​បណ្តឹង។ ស្រ្តីបង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​​នោះឈ្មោះទូច លក្ខិណា អាយុ​២៤​ឆ្នាំ ជាជាមន្រ្តី​បរិស្ថាន ស្នាក់នៅ​ភូមិត្រពាំងថ្លឹង សង្កាត់​

​​ក្រុមហ៊ុនកម្ពុជា​ Cambodia Airlines និង San Miguel ហ្វ៊ីលីពីន​ប្រកាស​ធ្វើជាដៃគូ

Posted: 04 Apr 2013 12:30 AM PDT

​​ក្រុមហ៊ុនកម្ពុជា​ Cambodia Airlines និង San Miguel ហ្វ៊ីលីពីន​ប្រកាស​ធ្វើជាដៃគូ
រាជធានី​ភ្នំពេញ​ ៖ ​​Cambodia Airlines ជា​ក្រុម​ហ៊ុន​ដែល​មាន​ភាគ​ហ៊ុន​ ​ធំ​របស់​ជន​ជាតិ​ខ្មែរ​ និង​​សាជី​វ​កម្ម​ San Miguel​ ដែល​ជា​បណ្ដុំ សាជី​វកម្ម​ចម្រុះ​ដ៏​ធំ​មួយ​របស់​ប្រទេស​ហ្វ៊ីលីពីន​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​សហការ​ដើម្បី​បង្កើត​ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា​ Cambodia Airlines ​(អាកាស​ចរណ៍​ កម្ពុជា​)​ ដើម្បី​បម្រើ​សេវា​កម្ម​ហោះ​ហើរ ទាំង​ក្នុង​ប្រទេស​

បំបែក​សម្បុក​​ក្រុម​ចោរ​ដែល​នាំ​ម៉ូតូ​​ឌុប​ជិះ​យក​ទៅវាយ​ប្លន់

Posted: 04 Apr 2013 12:20 AM PDT

ជនសង្ស័យដែលចាប់​ខ្លួន​
រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច​ប៉ូលិសប៉ុស្តិ៍​ចោមចៅ និងខណ្ឌពោធិ៍​សែនជ័យ ដឹកនាំដោយ​លោកអធិការ ប៊ន សំអាត បានធ្វើ​ការ​ឃាត់​ខ្លួន​ក្រុម​ចោរ​ប្លន់មួយសម្បុក​មានប្រុសមាន​ស្រីដែលកន្លងមក​តែងតែធ្វើ​សកម្មភាព ហៅម៉ូតូឌុប​ជិះនាំយក​ទៅវាយប្លន់​បានសម្រេច​ជាបន្តបន្ទាប់​មកហើយ បាន​គេចខ្លួន​បាត់ស្រមោល​រាល់លើក​នោះ។

រថយន្ត​ដឹក​សំរាម​​របស់​ក្រុម​ហ៊ុន​​ស៊ីន​ទ្រី​ចង​កំហឹង​ជា​មួយ​បង្គោល​​​ភ្លើង​បុក​បាក់​ដួល​រាប​ដល់​ដី​

Posted: 04 Apr 2013 12:16 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តដឹកសំរាមរបស់​ក្រុមហ៊ុន​ស៊ីន ទ្រី មួយគ្រឿង​បានបើកបោះ​ពួយយ៉ាង​លឿន ហើយ​រេចង្កូត​ជ្រុលទៅ​បុក​បង្គោល​ភ្លើង​ដែក​​មួយដើម បណ្ដាល​ឲ្យបាក់ដួល​រាបដល់​ដី បន្ទាប់មក​រថយន្ត​នោះបាន​ជ្រុលបន្តធ្លាក់​ចូលទៅ​ក្នុងប្រឡាយ​ទឹកស្អុយ​ទាំង​កំរោល​តែម្ដង។ ហេតុ​ការណ៍​​​នេះ​បង្កឲ្យមាន​​ការ​ភ្ញាក់ផ្អើល​ឡើង នាវេលាម៉ោង​៥និង៤០​នាទីព្រឹកថ្ងៃ​ទី៤ មេសា ២០១៣ នៅ​លើ​កំណាត់

ជន​សង្ស័យ​លួច​ម៉ូតូ​គេ​ទៅ​លក់​បាន​5ថ្ងៃ​ចាប់ខ្លួន​នៅខាង​ក្រោយ​ផ្សារ​សុវណ្ណា​

Posted: 04 Apr 2013 12:15 AM PDT

ជន​សង្ស័យ​លួច​ម៉ូតូ​គេ​ទៅ​លក់​បាន​5ថ្ងៃ​ចាប់ខ្លួន​នៅខាង​ក្រោយ​ផ្សារ​សុវណ្ណា​
រាជ​ធានីភ្នំពេញ ​៖ បុរស​ជន​ជាតិ​វៀត​ណាម​​ម្នាក់​ត្រូវ​ប្រជា​ពលរដ្ឋ​ឃាត់​ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ភ្លាមៗ​ពាក់​ព័ន្ធនឹង​​លួច​កាច់​សោ​.ក​ម៉ូតូ​ពី​បុរស​ម្នាក់​​ ហើយ​យក​ទៅ​លក់​​បានចំនួន​៥​ថ្ងៃ ​ត្រូវម្ចាស់​ស្គាល់​មុខ​ក៏​ទំនាក់​ទំនង​ទៅសមត្ថ​កិច្ច​ឱ្យចុះ​មកឃាត់​ខ្លួន​នៅចំណុច​ក្រោយ​ផ្សារ​សុវណ្ណា​ក្នុងសង្កាត់​ទំបន់​ទឹក ខណ្ឌ​ចំការមន រួច​​យក​មក​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​នគរ​បាល​ប៉ុស្តិ៍​បឹង​ទំពុន​ កាលពី​វេលា​ម៉ោង

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៤ មេសា ២០១៣

Posted: 04 Apr 2013 12:01 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៤ មេសា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

សមត្ថកិច្ច​ប៉ូលិស​ក្របួច​គូស្នេហ៍​ចែក​ចាយ​និងសេព​គ្រឿង​ញៀន​

Posted: 04 Apr 2013 12:00 AM PDT

សមត្ថកិច្ច​ប៉ូលិស​ក្របួច​គូស្នេហ៍​ចែក​ចាយ​និងសេព​គ្រឿង​ញៀន​
ខេត្តកំពត ៖ សមត្ថ​កិច្ច​នៃ​ការិយាល័យ​នគរ​​បាល​កណ្តាល​​ព្រហ្ម​ទណ្ឌ​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​បាន​តាម​ប្រមាញ់​មុខ​សញ្ញា​ចាស់​​ដែល​​​​​​​គូ​ស្នេហ៍​​មួយ​គូ​​នេះ​បាន​​​ជិះ​ម៉ូតូ​ចែក​ចាយ​គ្រឿង​ញៀន ​រហូត​ចាប់​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២ មេសា ​ស្ថិត​នៅ​ត្រង់​ចំណុច​​អូស្កូ​​​ ភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល​ ក្រុង​កំពត ។ គូ​ស្នេហ៍​​ទាំង​ពីរ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​នោះ​​គឺ​​ឈ្មោះ​អឹុង ​ផល្លា

តំណាង​អយ្យ​ការ​ដោះ​លែង​ស្ត្រី​បើក​​​រថ​យន្ត​បុក​ទ្វា​រ​ក្រុម​ហ៊ុន​​​ឱ្យ​មាន​សេរី​ភាព​​វិញ​

Posted: 04 Apr 2013 12:00 AM PDT

តំណាង​អយ្យ​ការ​ដោះ​លែង​ស្ត្រី​បើក​​​រថ​យន្ត​បុក​ទ្វា​រ​ក្រុម​ហ៊ុន​​​ឱ្យ​មាន​សេរី​ភាព​​វិញ​
រាជ​ធានី​ភ្នំ​ពេញ ៖ ​តំណាង​អយ្យ​ការ​​អម​សា​លា​ដំបូង​រាជធានី​ កាលពីល្ងាចថ្ងៃទី​៣ ​មេសា បាន​​សម្រច​​​ដោះ​លែង​​ស្ត្រី​​បើក​​​រថ​យន្ត​​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​​ស្រវឹង បាន​បង្ក​​​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​អ្នក​ដទៃ បន្ទប់​ពី​ត្រូវ​បាន​បញ្ចប់​សំណង​ទៅ​​​​ភាគី​ដើម​បណ្តឹង ។ ​ស្ត្រី​​​នោះ​​ឈ្មោះ​ទូច​ លក្ខិណា អាយុ​២៤​ឆ្នាំ ​​​ជា​មន្រ្តី​បរិស្ថាន រស់​នៅ​​​ក្នុង​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែនជ័យ​ ។

កង​ទ័ព​កូរ៉េ​ខាង​ជើង​ទទួល​ភ្លើង​ខៀវ​ដើម្បី​វាយ​ប្រហារ​នុយ​ក្លេ​អ៊ែរ​ប្រឆាំង​សហ​រដ្ឋ​អាមេរិក​

Posted: 03 Apr 2013 11:57 PM PDT

មូល​ដ្ឋាន​អាកាស​ចរណ៍​អាមេរិក​នៅ​កោះ​ហ្គាម​
កង​ទ័ព​កូរ៉េ​ខាង​ជើង​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៣ មេសា​ថា ខ្លួន​បាន​ទទួល​ការ​យល់​ព្រម​ចុង​ក្រោយ​​ដើម្បី​ធ្វើ​ប្រតិ​បត្តិ​ការ​យោធា​នានា​ប្រឆាំង​សហ​រដ្ឋ​អាមេរិក​ ក្នុង​នោះ​រួម​ទាំង​ការ​វាយ​ប្រហារ​នុយ​ក្លេ​អ៊ែរ​ជាយ​ថា​ហេតុ​ផង ។ក្នុង​សេច​ក្តី​ប្រកាស​មួយ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​​ផ្លូវ​ការ​កូរ៉េ​ខាង​ជើង​ KCNA អគ្គ​សេនា​ធិការ​កង​ទ័ព​កូរ៉េ​ខាង​ជើង​និយាយ​ថា ខ្លួន​បាន​ប្រាប់​ជា​ផ្លូវ​ការ​ដល់​ក្រុង​វ៉ាស៊ីន​

សំណុំរឿង​​ឧក្រិដ្ឋ​​របស់​ភរិយា​ឧកញ៉ា​ វ៉េង ​លីតិច​ឡា គ្រួសារ​រងគ្រោះ​ប្តឹង​ទារ​ជំងឺ​ចិត្ត​១០០​លាន​រៀល​

Posted: 03 Apr 2013 11:55 PM PDT

ខេត្ត​​​បាត់​ដំបង ៖ អ្នកស្រីហ៊ុង សុខា ដែលជាម្ដាយ​ធំរបស់នាង សង់ គន្ធា បានប្រាប់តាម​ទូរស័ព្ទនៅ​រសៀលថ្ងៃ​ទី២ មេសា ២០១៣ ថា អ្នក​​ស្រី​បាន​​សម្រេចប្ដឹង​ទារសំណងជំងឺចិត្ត​ចំនួន១០០លាន​រៀល​ពីលោក​ស្រី លី ពៅ ភរិយាលោក​ឧញ៉ា វ៉េង លីតិចឡា ដែលជា​ជន​សង្ស័យ​​ក្នុងករណី​​ធ្វើ​ទារុណ​កម្មដ៏​ព្រៃផ្សៃ​ទៅ​លើក្មួយ​ស្រីគាត់ ដូចទាសក​ដាច់ថ្លៃក្នុង​អំឡុងដែល​នាងរស់នៅជា​មួយក្នុងនាម​ជាកូនចិញ្ចឹម

ការស៊ើប​អង្កេត​និង​ទំហំ​ទឹក​ប្រាក់​នៃ​ការ​បាត់បង់​នៅ​ពុំ​ទាន់​ដឹង​ក្រោយ​អគ្គិ​ភ័យ​

Posted: 03 Apr 2013 11:45 PM PDT

ការស៊ើប​អង្កេត​និង​ទំហំ​ទឹក​ប្រាក់​នៃ​ការ​បាត់បង់​នៅ​ពុំ​ទាន់​ដឹង​ក្រោយ​អគ្គិ​ភ័យ​
ខេត្ត​ព្រះសីហនុ ៖ គិត​មក​ដល់​​ថ្ងៃ​ទី​២ មេសា ​តុល្យការ​នៃការខូច​ខាត​ទ្រព្យ​សម្បត្តិ​ បន្ទាប់​ពី​អគ្គិ​ភ័យ​បាន​លេប​ត្របាក់​កាល​ពី​ថ្ងៃ​ទី​៣១ មីនា ​លើ​ហាងរបស់​ជន​បរទេស​ជា​ច្រើន​ខ្នង​​ពុំ​ទាន​់​​អាច​វា​យ​តម្លៃ​បាន​នៅ​ឡើយ​ទេ​​ ។ ​នេះ​បើ​តាម​​​ប្រសាសន៍​របស់​​​លោក​វរសេនីយ៍​ឯក ​ជិន​ ​វិជ្ជា ​ស្នងការ​រង​​នគរបាល​ខេត្ត​​ទទួល​បន្ទុក​​បង្ការ​ និង​ពន្លត់​អគ្គិ​ភ័យ​​ ។

តែងតាំង​ប្រធាន​មន្ទីរ​វប្ប​ធម៌​​ខេត្ត​ពោធិ៍​សាត់ថ្មី​ជំនួស​ប្រធាន​​​ចាស់​ដែល​ទទួល​មរណ​ភាព​

Posted: 03 Apr 2013 11:39 PM PDT

ពិធីតែងតាំងប្រធាន​មន្ទីរ​វប្ប​ធម៌​ខេត្ត​
​ខេត្ត​ពោធិ៍​សាត់ ៖ ព្រឹក​ថ្ងៃទី​​៤ មេសា ២០១៣ ​នៅសាលា​ខេត្ត​ពោធិ៍​សាត់​​មាន​ធ្វើ​ពិធី​ប្រកាស​តែង​តាំង​​ប្រធាន​មន្ទីរ​​វប្ប​ធម៌​​ថ្មី ក្រោម​​អធិបតី​ភាព​​លោក​ហ៊ឹម ​ឆែម ​រដ្ឋ​មន្ត្រី​ក្រសួងវប្ប​ធម៌ និង​​វិចិត្រ​សិល្បៈ ដោយ​មាន​ការ​ចូលរួម​ពី​លោក​ឆាយ សារ៉េត ​ប្រធាន​ក្រុម​ប្រឹក្សា​​​ខេត្ត ​និងថ្នាក់​ដឹកនាំ​មន្ទីរ​អង្គ​ភាព​នានា​ក្នុង​​ខេត្ត ។

ប្លន់​ផ្ទះ​​ប្រជា​ពលរដ្ឋ​​បាញ់​១​គ្រាប់​របួស​ម្ចាស់​ផ្ទះចាប់​ជន​សង្ស័យ​បាន​២​នាក់​

Posted: 03 Apr 2013 11:36 PM PDT

ខេត្ត​​កំពង់ចាម ៖ ប្តីប្រពន្ធនិង​កូន២នាក់ នាំគ្នាដោត​សន្លឹកថ្នាំជក់​នៅ​រោងមុខផ្ទះស្ថិត​នៅ​ភូមិបឹង​កំបោរ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ រហូត​ដល់​វេលា​​ម៉ោង​៩និង១០​នាទីយប់​​ថ្ងៃទី៣ មេសា ២០១៣ ស្រាប់តែ​មានក្រុមចោរ​ប្លន់មួយក្រុម​មានគ្នា៣ទៅ​៥នាក់ ប្រដាប់​ដោយ​អាវុធ​ធុន AK ១ដើម មក​ភ្ជង់​​គំរាម​ប្លន់យក​ទ្រព្យសម្បត្តិ ។ ពេល​នោះ​​​ម្ចាស់​ផ្ទះ​បាន​ប្រវាយប្រតប់​ដណ្តើម​កាំភ្លើង​ រហូតដល់​ផ្ទុះអាវុធ​២គ្រាប់

អ្នក​បើក​រថយន្ត​កុង​តឺន័រ​2នាក់​ត្រូវ​ចាប់​ខ្លួន​ក្រោយ​ពី​បុក​រះ​រថយន្ត​ស្លាប់និងរបួស​ជាច្រើន​នាក់

Posted: 03 Apr 2013 11:31 PM PDT

អ្នក​បើក​រថយន្ត​កុង​តឺន័រ​2នាក់​ត្រូវ​ចាប់​ខ្លួន​ក្រោយ​ពី​បុក​រះ​រថយន្ត​ស្លាប់និងរបួស​ជាច្រើន​នាក់
​តាម​ប្រភព​ព័ត៌​មាន​​ពី​ dailymail នៅ​ថ្ងៃទី​២ មេសា​ ឱ្យ​ដឹង​ថា ​អ្នក​បើក​រថយន្ត​កុង​តឺន័រ​​​២នាក់ ត្រូវ​បាន​​ចាប់​ខ្លួន​ភ្លាមៗ​​ក្រោយ​ពី​សង្ស័យ​ថា​ បាន​​​បង្ក​ឱ្យ​​មាន​គ្រោះ​ថ្នាក់​​បុក​រះ​ដ៏​រន្ធត់​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ដោយ​សារ​ការ​បើក​បរធ្វេស​ប្រហែស។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​មោ៉ង​១២​និង​៣០​​រសៀល​​​នៅ​ផ្លូវ​​​ជាតិ​ Lakeside ប្រទេស​អង់​​គ្លេស​ ។ សេ​ចក្តី​រាយ​ការណ៍​ឱ្យ​ដឹង​ថា

ចុះ​បិទ​ខិត្ត​ប័ណ្ណ​ «ថ្ងៃនេះ​ និង​ថ្ងៃ​ស្អែក​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​» លើ​រថយន្ត​ដឹក​អ្នក​ដំណើរ​

Posted: 03 Apr 2013 11:30 PM PDT

ចុះ​បិទ​ខិត្ត​ប័ណ្ណ​ «ថ្ងៃនេះ​ និង​ថ្ងៃ​ស្អែក​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​» លើ​រថយន្ត​ដឹក​អ្នក​ដំណើរ​
ខេត្ត​បាត់ដំបង ៖​ មន្ត្រី​នគរ​បាល​ការិយា​ល័យ​ចរាចរខេត្ត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ មេសា​ បាន​ចុះ​បិទ​ខិត្ត​ប័ណ្ណ​រាប់​សិប​សន្លឹក​ ដែល​មាន​សរ​សេរ​ខ្លឹម​សារ​អនុសាសន៍​សម្តេច​តេជោ​ ហ៊ុន សែន «ថ្ងៃ​នេះ​ និង​ថ្ងៃ​ស្អែក​កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​» លើ​រថយន្ត​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​នានា​ និង​រថយន្ត​តាក់ស៊ី​ នៅ​តាម​បណ្តា​ចំណត​រថយន្ត​តូច​ធំ​ ក្នុង​ក្រុង​បាត់​ដំបង​ ។

នេ​ប៉ាល់​ចាប់​គោ​ដើរ​តាម​ផ្លូវ​ឱ្យ​​ម្ចាស់​បង់​ពិន័យ​

Posted: 03 Apr 2013 11:24 PM PDT

នេ​ប៉ាល់​ចាប់​គោ​ដើរ​តាម​ផ្លូវ​ឱ្យ​​ម្ចាស់​បង់​ពិន័យ​
​​​​សារ​ព័ត៌​មាន​បរ​ទេស​កាល​ពី​ថ្ងៃ​ទី​២ មេសា ផ្សាយ​ថា ប៉ូលិស​ក្នុង​ទីក្រុង​កដ្ឋ​មណ្ឌូ ប្រទេស​នេ​បា៉ល់​ ចាប់​ផ្តើម​ចាត់​វិធាន​ការ​បណ្តេញ​គោ​ដែល​ដើរ​នៅ​លើ​ដង​ផ្លូវ​ ព្រោះ​សត្វ​ែដល​គេ​ចាត់​ទុក​ថា ស័ក្តិ​សិទ្ធ​ិ​នេះ​​ជាដើម​ហេតុ​បង្ក​ឱ្យ​​កើត​គ្រោះ​ថ្នាក់​លើ​ដង​ផ្លូវ​ និង​ធ្វើ​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ ។

ការ៉េម​យក្ស​​ទម្ងន់​5​តោន​​ផលិត​នៅ​​ប្រទេស​អីុរ៉ង់​

Posted: 03 Apr 2013 11:21 PM PDT

ការ៉េម​យក្ស​​ទម្ងន់​5​តោន​​ផលិត​នៅ​​ប្រទេស​អីុរ៉ង់​
​​​​AP ផ្សាយ​ថា ក្រុម​ហ៊ុន​ផលិត​ចំណី​អាហារ​ក្នុង​ប្រទេស​អីុរ៉ង់​ បាន​ផលិត​ការ៉េម​ទម្ងន់​៥​តោន​ ដើម្បី​បង្កើត​ឯត​ទគ្គ​កម្ម​ការ៉េម​មាន​​ទំហំ​ធំ​បំផុត​នៅ​លើ​ពិភព​លោក ។លោក​ ម៉ូហា​ម៉េដ បាហេរី មនុស្ស​ម្នាក់​ក្នុង​ចំណោម​​អ្នក​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ក្រុម​ហ៊ុន​ ឈូ​បា៉ន ឌែរី ​ជំនាញ​ខាង​ផលិត​ចំណី​អាហារ​ពី​ទឹក​ដោះ​គោ​ដ៏​ល្បី​ល្បី​ឈ្មោះក្នុង​ប្រទេស​អីុ​រ៉ង់​បាន​ថ្លែង​ពេល​កំពុង​បង្ហាញ​ការ៉េម​​យក្ស​នោះ​ ដែល​

4នាក់​របួស​ធ្ងន់និង​ស្រាល​ក្នុង​​ហេតុការណ៍​កាប់​ចាក់​គ្នា​ក្នុងពិធី​ការ​កូន​ស្មៀន​ឃុំ

Posted: 03 Apr 2013 11:15 PM PDT

4នាក់​របួស​ធ្ងន់និង​ស្រាល​ក្នុង​​ហេតុការណ៍​កាប់​ចាក់​គ្នា​ក្នុងពិធី​ការ​កូន​ស្មៀន​ឃុំ
ខេត្ត​កំពង់​ឆ្នាំង ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​និង​៣នាក់ផ្សេង​ទៀត​រង​របួស​ស្រាល ក្នុង​ជម្លោះ​​ឈាន​ដល់​ការ​កាប់​ចាក់​គ្នា​មួយ​​កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​​ថ្ងៃទី​១ មេសា នៅ​​ក្នុង​ភូមិ​​ប្រឡាយមាស ឃុំ​ប្រឡាយ​មាស​​ ស្រុក​កំពង់​លែង ខណៈ​​ជន​រង​គ្រោះ​​ទាំង​៤នាក់ ​​បាន​ទៅ​លេង​រាំ​វង់​ក្នុង​​​ពិធី​មង្គល​ការ​​កូន​ស្មៀន​ឃុំ​ដែល​ត្រូវ​​ជា​បង​ប្អូន ។ បុរស​ដែល​រងរបួស​ធ្ងន់ ​ឈ្មោះ ឡេង ធឿន អាយុ​

រថ​យន្ត​ដឹក​ស្រាបៀរ​ជ្រុល​បុក​រថ​យន្ត​ទេសចរណ៍​ពី​ក្រោយ​របួស​ធ្ងន់​5​នាក់​

Posted: 03 Apr 2013 11:00 PM PDT

រថ​យន្ត​ដឹក​ស្រាបៀរ​ជ្រុល​បុក​រថ​យន្ត​ទេសចរណ៍​ពី​ក្រោយ​របួស​ធ្ងន់​5​នាក់​
ខេត្ត​ព្រៃ​​វែង​ ៖ រថ​យន្ត​ដឹក​ស្រា​បៀរអ្នក​​បើក​បរ​ភ្លេច​ជាន់​ហ្វ្រាំង​ ព្រោះ​ស្រវឹង​ធ្លាក់​ភ្នែក​ជ្រុល​បុក​គូទ​រថ​យន្ត​ក្រុង​ពេញ​ទំហឹង​ ខណៈ​បន្ថយ​ល្បឿន​ឈប់​ដាក់​អ្នក​ដំណើរ​ បណ្តាល​ឱ្យ​មនុស្ស​ជិះ​ក្នុង​រថ​យន្ត​ទាំង​២​គ្រឿង​រង​របួស​ធ្ងន់​ស្រាល១៤​នាក់​​ ចំណែក​រថ​យន្ត​រង​ការ​ខូច​ខាត​ធ្ងន់​ដូច​ គ្នា ។​ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១​ មេសា​ នៅ​លើ​ផ្លូវ​ជាតិ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!