Koh Santipheap Daily

Koh Santipheap Daily


គណៈ​កម្មការ​អចិន្ត្រៃយ៍ច្រាន​ចោល​សំណើ​របស់​គណ​បក្ស​​ប្រឆាំង

Posted: 03 Apr 2013 12:33 AM PDT

រាជ​ធានីភ្នំពេញ ៖ គណៈ​កម្មការ​អចិន្ត្រៃយ៍រដ្ឋសភា​​បានច្រានចោលសំណើរបស់​បក្សប្រឆាំង​ ដែលស្នើឲ្យ​មានការ​ដំឡើង​​ប្រាក់​ខែ​មន្រ្តីរាជ​ការ​តិចបំផុត១លាន​រៀល និង​កម្មករឲ្យដល់​១៥០ដុល្លារ ។ ការច្រានចោល​សំណើរបស់គណ​បក្ស​ប្រឆាំងនេះ បាន​ធ្វើ​ឡើង​នៅព្រឹក​ថ្ងៃទី៣ មេសា ២០១៣នេះ ក្នុងកិច្ចប្រជុំ​គណៈកម្មការអចិន្រ្តៃយ៏រ​ដ្ឋសភា នៅវិមានរដ្ឋសភាជាតិក្នុងរាជ​ធានីភ្នំពេញ ។

បាញ់​ភ្ជុច​ដី​មួយ​គ្រាប់​នៅ​មុខ​ភោជនីយដ្ឋាន​63​

Posted: 03 Apr 2013 12:30 AM PDT

បាញ់​ភ្ជុច​ដី​មួយ​គ្រាប់​នៅ​មុខ​ភោជនីយដ្ឋាន​63​
រាជធានី​ភ្នំពេញ ៖ ​សំឡេង​ផ្ទុះ​មួយ​គ្រាប់​ធ្វើ​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និងសមត្ថ​កិច្ច​ចុះ​ទៅ​រក​មើល​សម្បក​គ្រាប់​នៅ​កន្លែង​កើត​ហេតុ​ ប៉ុន្តែ​រក​មិន​ឃើញ​ទេ​ ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅវេលាម៉ោង​១១​យប់​ថ្ងៃ​ទី​១ មេសា​ តាម​ផ្លូវ​លេខ​៦៣​ មុខ​ភោជ​នីយដ្ឋាន​៦៣​ សង្កាត់​បឹង​កេង​កង​ទី១​ ខណ្ឌ​ចំការ​មន ។​

អនុ​ប្រធាន​ទី១​រដ្ឋ​សភា​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​សមា​ជិក​សភា​វៀតណាម​​ចូល​ជួប​សម្តែង​​ការគួរសម​

Posted: 03 Apr 2013 12:26 AM PDT

​រាជ​ធានីភ្នំពេញ ៖ អនុប្រធាន​ទី១​​ រដ្ឋសភាកម្ពុជាលោក​​ងួន ញិល​ បានអនុញ្ញាតឲ្យសមា​ជិកសភាវៀតណាម លោក​​ត្រាន់ ង៉ុកថាន់ និង​គណៈ​​ប្រតិភូ ចូលជួបសម្តែង​ការគួរសម និងពិភាក្សា​ការងារ ។ ជំនួបនេះបានធ្វើឡើងនៅ​ម៉ោង​៩ព្រឹកថ្ងៃទី៣ មេសា ២០១៣​នេះ នៅមន្ទីរ​រដ្ឋសភា​ជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ ៕

​​បាត់​ខ្លួន​​​2ថ្ងៃ​​ប្រទះឃើញ​​ដីដំបូក​បាក់សង្កត់​​ពី​លើ​ដូចកប់​ទាំង​រស់

Posted: 03 Apr 2013 12:15 AM PDT

​​បាត់​ខ្លួន​​​2ថ្ងៃ​​ប្រទះឃើញ​​ដីដំបូក​បាក់សង្កត់​​ពី​លើ​ដូចកប់​ទាំង​រស់
រាជ​ធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាត់​ខ្លួន​រយៈ​ពេល​២​ថ្ងៃមក​ហើយ​ត្រូវ​បាន​អ្នក​ភូមិ​​ទៅ​បត់​ជើង​ប្រទះ​ឃើញ​សព​ដោយសារ​​​ដី​ដំបូក​ដែល​មាន​ទម្ងន់​រាប់​តោន​បាក់​សង្កត់​លើ​ ហើយ​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ព​ីវេលា​ម៉ោង​៤​រសៀល​​ថ្ងៃទី​១​ ​​មេសា​​ ​​នៅក្នុងព្រៃចម្ការ​ចេក​ក្នុង​ភូមិ​ក្តី​ចាស់​ សង្កាត់​បាក់​ខែង​ ខណ្ឌ​ឫស្សី​កែវ ។

សមត្ថ​កិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​មុខ​សញ្ញា​ប្លន់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជ​ធានី​

Posted: 03 Apr 2013 12:15 AM PDT

សមត្ថ​កិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​មុខ​សញ្ញា​ប្លន់​យ៉ាង​សកម្ម​នៅ​ក្នុង​រាជ​ធានី​
រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ​ សហការជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចុះ​ទៅ​ឃាត់​ខ្លួន​ជន​​សង្ស័យ​ម្នាក់​នៅ​ក្នុង​ហាង​វីរៈ​លក់​សម្លៀក​បំពាក់​ ដែល​មាន​ទីតាំង​តាម​មហា​វិថី​កម្ពុជា​ក្រោម​ ក្រុម​៤៧​ ភូមិ​៧​ សង្កាត់​មិត្ត​ភាព​ ខណ្ឌ​៧​មករា​ កាល​ពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១ មេសា ។

បង្ក្រាប​​ក្មេង​ទំនើង​​ប្រើ​ប្រាស់​​គ្រឿងញៀន​​១៣​នាក់ រឹប​អូស​ម៉ា​ទឹកកក​មួយ​​កូន​ថង់​តូច និងម៉ូតូ​៤​គ្រឿង​

Posted: 03 Apr 2013 12:14 AM PDT

​​ក្មេង​ទំនើង​​ប្រើ​ប្រាស់​​គ្រឿងញៀនដែល​ឃាត់​ខ្លួន​បាន​
​ខេត្ត​រតនគិរី ៖ សមត្ថ​កិច្ច​​នគរ​បាល​​ក្រុងបាន​លុង បាន​ចុះ​បង្ក្រាប​ក្មេង​ទំនើង​មួយ​ក្រុម​ដែល​កំពុង​​នាំគ្នា​សេពគ្រឿងញៀន​​កាលពីវេលាម៉ោង​​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២ មេសា ២០១៣ ​នៅចំណុច​ក្រោយ​មន្ទីរ​សុខា​ភិបាល​ ស្ថិតនៅ​ក្នុងភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ​​ក្រុង​បាន​លុង ដោយ​ឃាត់​ខ្លួន​ក្មេង​ទំនើង​​​បាន​ចំនួន​១៣​នាក់ រឹបអូស​ថ្នាំញៀន​​ប្រភេទម៉ា​ទឹក​កក​​បាន​​១​​កូនថង់​តូច និង​ម៉ូតូ​ចំនួន​៤​គ្រឿង ៕

នាំ​យក​ថវិកា​ទៅប្រគល់​ជូន​ក្រុម​គ្រួសារ​សព​លោកអនុសេនីយ៍​ត្រី សំ សុត 

Posted: 03 Apr 2013 12:09 AM PDT

ការ​ចែក​អំណោយ​​ដល់​​ក្រុម​គ្រួសារ​សព​
​ខេត្តព្រៃវែង ៖ លោកឧត្តម​សេនីយ៍ឯក ហ៊ូ សាគុណ ប្រធាននាយក​ដ្ឋានកណ្តាល​នគរបាល​ព្រំដែន និងជាតំណាង​ដ៏ខ្ពង់ខ្ពស់​របស់​លោក​នាយ​ឧត្តម​សេនីយ៍​​អគ្គស្នងការ​នគរបាលជាតិ ព្រមទាំង​ប្រតិភូអមដំណើរ​បានអញ្ជើញទៅ​ចូល​រួមសម្ដែង​មរណៈទុក្ខ និងគោរពវិញ្ញាណ​ក្ខន្ធលោកអ​នុសេនីយ៍ត្រី សំ សុត នាយរងផ្នែក​ភស្តុភារនគរបាល​ការពារព្រំដែនលេខ​៦០៧ នៃស្នងការដ្ឋាននគរ​បាលខេត្តព្រៃវែង​​ដែលបានទទួល​មរណភាពក្នុង​បេសកកម្មឈរ​

ក្រុម​ហ៊ុន​ដួង ហេង​ សង់សាលា​ឆទាន​ទុក​ឱ្យ​ប្រជា​ពល​រដ្ឋ​ប្រើ​ប្រាស់​

Posted: 03 Apr 2013 12:00 AM PDT

ក្រុម​ហ៊ុន​ដួង ហេង​ សង់សាលា​ឆទាន​ទុក​ឱ្យ​ប្រជា​ពល​រដ្ឋ​ប្រើ​ប្រាស់​
ខេត្តកំពង់ធំ ៖ សាលា​ឆទាន​មួយ​ខ្នង​​​ទំហំ​៩​ម៉ែត្រ គុណ​៨​មែ៉ត្រ ធ្វើ​អំពី​បេតុង​ប្រក់​ក្បឿង​ ក្រាល​ការ៉ូ ដែលចំណាយ​ទឹក​ប្រាក់​អស់ចំនួន​៥៩.៩៩៨.០០០​រៀល និងស្រះ​ទឹក​១ ត្រូវ​បាន​ធ្វើ​​​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ប្រាសាទ​ ឃុំ​សាន់​គរ ស្រុក​កំពង់​ស្វាយ​ ​ប្រើ​ប្រាស់​​ជាសម្បត្តិ​សាធារណ​ៈ កាលពី​ព្រឹកថ្ងៃ​ទី​២៧ មីនា ​កន្លង​មក​នេះ ​​​ក្រោម​ការ​ចូល​រួម​ពី​លោក​ជំទាវ ​ហេង ទាន់ ដួង

ចោរ​២​នាក់​ ប្តី​ប្រពន្ធ​លួច​​ក្របី​ទាំង​ក្រោល​ សមត្ថ​កិច្ច​ចាប់​ខ្លួន​

Posted: 02 Apr 2013 11:56 PM PDT

ចោរ​លួច​ក្របី​ដែល​ចាប់​ខ្លួន​បាន​
ខេត្ត​កំពង់ធំ ៖ ពីរនាក់ប្តីប្រពន្ធ​ត្រូវបានកម្លាំង​សមត្ថកិច្ចនគរបាល​ស្រុកស្ទោងឃាត់ខ្លួន​បន្ទាប់ពីធ្វើ​សកម្មភាព​លួចក្របីទាំងក្រោល​កាលពីថ្ងៃទី៣១ មីនា ២០១៣ នៅចំណុច​ភូមិឡា ឃុំទ្រា ស្រុកស្ទោង ។ ការជ្រើស​រើសមុខរបរក្តៅ​ក្រហាយ​បង្កអន្តរាយ​ដល់អ្នកដទៃ ប៉ុន្តែត្រូវ​អស់លក្ខណ៍​ដោយ​សារ​តែ​អាជីព​ធ្វើចោរនេះ ត្រូវសមត្ថ​កិច្ចក្របួច​បាន​​ទាំង២នាក់ ព្រមទាំងដកហូត​វត្ថុតាងបានក្របី​​៤​ក្បាល ។

ខូច​ចិត្ត​ប្រពន្ធ​សុំ​លែង​ដើរ​ចេញ​ពី​ផ្ទះ​រថ​យន្ត​បុក​ស្លាប់​

Posted: 02 Apr 2013 11:45 PM PDT

ខូច​ចិត្ត​ប្រពន្ធ​សុំ​លែង​ដើរ​ចេញ​ពី​ផ្ទះ​រថ​យន្ត​បុក​ស្លាប់​
រាជ​ធានី​ភ្នំ​ពេញ ៖ ​​បុរស​ម្នាក់​ខូច​ចិត្ត​ប្រពន្ធ​​​លែង​​លះ​​​រហូត​ដល់​​​មាន​សតិ​មិន​ប្រក្រតី​ចេះ​តែ​ដើរ​​គ្មាន​កោះ​ត្រើយ​ពិតប្រាកដ ត្រូវ​​រថយន្ត​​​មួយ​គ្រឿង​បើក​បុក​ពី​ក្រោយ​ដួល​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​​ ​​កាល​ពី​វេលា​ម៉ោង​១​និង​៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី២ មេសា ​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិពោធិ៍មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ពោធិ៍​សែនជ័យ ។

រ៉ង់រ៉ូវែរ​​របស់​កូន​អ្នក​មាន​បើក​បុក​ម៉ូតូ​២​គ្រឿង​របួស​៤​នាក់​

Posted: 02 Apr 2013 11:44 PM PDT

រាជធានីភ្នំពេញ ៖ ​មនុស្ស​៤​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល​ដេក​រដូក​​រណែល​​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​​រវាង​រថយន្ត​រ៉ង់រ៉ូវែរ​ ពណ៌ស ពាក់​ស្លាក​លេខភ្នំពេញ 2Z-4445 របស់​កូន​អ្នក​មាន​មួយ​ក្រុម​បើក​បុក​ម៉ូតូ​២​គ្រឿង វេលា​ម៉ោង​១​និង​២០​​នាទី​រសៀល​ថ្ងៃទី​​៣ មេសា តាម​បណ្តោយ​​ផ្លូវ​ព្រះ​នរោត្តម​ ក្នុង​​សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន ។

តៃ​វ៉ាន់​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​១,៤២%​

Posted: 02 Apr 2013 11:37 PM PDT

តៃ​វ៉ាន់​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​១,៤២%​
នាយក​រដ្ឋ​មន្ត្រី​តៃ​វ៉ាន់​លោក​ជាំង​ អីុ​ហួរ​ កាល​ពី​ថ្ងៃ​អង្គារ​ទី​២​ មេសា​ បាន​អនុ​ម័ត​ការ​បង្កើន​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​ដ៏​ចម្រូវ​ចម្រាស​ចំនួន​១,៤២​%​ ពី​ព្រោះ​តែ​សេដ្ឋ​កិច្ច​មាន​ភាព​ល្អ​ប្រសើរ​ ។វិធាន​ការ​នេះ​ត្រូវ​បាន​បង្អាក់​ដោយ​អ្នក​កាន់​តំណែង​ពី​មុន​គឺ​លោក​សន​ ចិន​ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ ញាំុង​ឱ្យ​រដ្ឋ​មន្ត្រី​ពល​កម្ម​វ៉ាង​ ជូន​សួន​ ចុះ​ចេញ​ពី​តំណែង​ចំ​ពេល​ដែល​មាន​ការ​ព្រមាន​ធ្ងន់​ពី​សំណាក់​មេ​ដឹក​នាំ​ពា​

​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​ក្នុង​រឿង​កាប់​ចាក់​គ្នា​ប៉ះ​ចំ​មុខសញ្ញា​​ប៉ង​រំលោភនាងក្រមុំ

Posted: 02 Apr 2013 11:30 PM PDT

​ឃាត់​ខ្លួន​ជន​ជាប់​ចោទ​ក្នុង​រឿង​កាប់​ចាក់​គ្នា​ប៉ះ​ចំ​មុខសញ្ញា​​ប៉ង​រំលោភនាងក្រមុំ
ក្រុងប៉ោយ​ប៉ែត​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​​​​សមត្ថកិច្ច​ប៉េ​អឹម​ក្រុង​ប៉ោយ​ប៉ែត​​​​​សហការ​ជា​មួយ​កម្លាំង​​សន្ដិ​សុខ​​​កាស៊ីណូ​​ផ្កាយ​​​៥ ចាប់​បាន​ក្នុង​ពេល​​ដេញកាប​់​ជន​រងគ្រោះ​​​ម្នាក់​ឱ្យ​របួស​កាល​ពី​វេលា​​​ម៉ោង​​​៣​ទៀប​ភ្លឺ ថ្ងៃទី​​៣១ មីនា នៅ​​ម្ដុំ​បរិវេណ​កាស៊ីណូ​​ផ្កាយ​​៥​ ក្នុង​ភូមិក្បាល​ស្ពាន​​១ សង្កាត់​​​ប៉ោយ​ប៉ែត​ ​គឺ​ជាមុខសញ្ញាប៉ង​រំ​លោភ​​​​នាងក្រមុំ​ម្នាក់​​​​តែ​មិន​បាន​សម្រេច​​​ ​និង​​បាន​​វាយ​​​​នាង​ឱ្យ​​របួស​​នា​ពេល

បុរស​ពាក់​រូប​ទន្សាយ​ក្បាល​ធំជិះ​​រុឺម៉កម៉ូតូអត់​ពាក់​មួក​សុវត្ថិ​ភាព​ប៉ូលិស​ចាប់​​ផាក​ពិន័យ

Posted: 02 Apr 2013 11:27 PM PDT

បុរស​ពាក់​រូប​ទន្សាយ​ក្បាល​ធំជិះ​​រុឺម៉កម៉ូតូអត់​ពាក់​មួក​សុវត្ថិ​ភាព​ប៉ូលិស​ចាប់​​ផាក​ពិន័យ
សុវត្ថិ​ភាព​ចរាចរណ៍​ជា​រឿង​សំខាន់ ដូច្នេះ​អ្នក​បើក​ទោចក្រ​យាន​យន្ត​គ្រប់​រូប​​​ត្រូវ​ពាក់​មួក​សុវត្ថិ​ភាព​ ខណៈ​កំពុង​បើក​បរ​ឬ​ជិះ​ពី​ក្រោយ​ដើម្បី​​ការ​ពារ​អាយុជីវិត និង​ការ​​គោរ​ព​ច្បាប់​ចរាចរណ៍ ។ ជា​មួយ​គ្នា​នេះ​ ​បុរស​ពាក់​រូប​ទន្សាយ​​ម្នាក់​ជិះ​​រុឺម៉កម៉ូតូ​នៅ​តាម​មហាវិថី​ ក្នុង​រដ្ឋ​លី​ហ័្វរនីញ៉ា ក្នុង​ព្រឹត្តិ​ការណ៍​សប្បុរស​ធម៌​ត្រូវ​ប៉ូលិស​ល្បាត​តាម​ដង​ផ្លូវ​​ចាប់​ផាក​ពិន័យ​ និង​ព្រមាន​កាលពី​ថ្ងៃទី​១ មេសា ដោយ​

​ចិន​​រាយ​​ការណ៍​ពី​មនុស្ស​4នាក់​ថ្មី​ទៀត​ឆ្លង​វីរុស​គ្រុន​ផ្តាសាយ​​បក្សី​ប្រភេទ H7N9

Posted: 02 Apr 2013 11:25 PM PDT

អាជ្ញា​ធរ​មូល​ដ្ឋាន​ចិន​រាយ​ការណ៍​កាលពី​ថ្ងៃ​ទី ២ មេសាថា មនុស្ស​៤​នាក់​ថ្មី​​ទៀត​បាន​ឆ្លង​វីរុស​គ្រុនផ្តាសាយ​បក្សី​ប្រភេទ​ H7N9 នៅ​ខេត្ត​ជាំង​ស៊ូ ភាគ​ខាង​កើត​ប្រទេស ។ការិយាល័យ​សុខា​​ភិបាល​ខេត្ត​ក្នុង​សេច​ក្តី​ប្រកាស​មួយ​គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​២ មេសា​ថា មនុស្ស​ទាំង​នេះ ដែលរស់​នៅ​ក្នុង​ទីក្រុង​​៤​របស់​ខេត្ត​​ជាំង​ស៊ូ ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​ ហើយ​ទទួល​ការ​ព្យាបាល​បន្ទាន់​ ។

មហា​សន្និ​បាត​អ.​ស.ប​អនុ​ម័ត​សន្ធិ​សញ្ញា​ស្តី​ពី​ពាណិជ្ជ​កម្ម​​​អាវុធ​

Posted: 02 Apr 2013 11:24 PM PDT

ក្នុង​មហា​សន្និ​បាត​អ.​ស.ប​
ក្រោម​ការ​​ទះ​ដៃ​អប​អរ​សាទរ​យ៉ាង​កង​រ​ំពង​សន្ធិ​សញ្ញា​ស្តី​ពី​ពាណិជ្ជ​កម្ម​អាវុធ​ត្រូវ​បាន​អនុ​ម័ត​​កាល​ពី​ថ្ងៃ​ទី​២ មេសា ដោយ​មហា​សន្និបាត​អ.​ស​.​ប ជាមួយ​សំឡេង​គាំ​ទ្រ​១៥៤​ សំឡេង​ប្រឆាំង​៣​គឺ​ស៊ីរី អីុរ៉ង់ និង​កូរ៉េ​ខាង​ជើង ហើយ​​សំឡេង​អនុ​ប្បវាទ​មាន​២៣ ។ ច្បាប់​អន្តរ​ជាតិ​នេះ នឹង​បើក​ឱ្យ​ធ្វើ​សច្ចា​ប័ន​ចាប់​ពី​ថ្ងៃ​ទី​២៨ មីនា​ទៅ ។

ហ្គាហ្សា ៖ បាញ់​រ៉ុក្កែត​ដាក់​អីុ​ស្រា​អែល​ដែល​វាយ​ប្រហារ​​តាម​អាកាស​សង​សឹក​វិញ​

Posted: 02 Apr 2013 11:22 PM PDT

យន្ត​ហោះ​អីុ​ស្រា​អែល​ចេញ​​ទៅ​វាយ​ប្រហារ​
យោង​តាម​ប្រភព​ប៉ាឡេ​ស្ទីន​ថា កង​ទ័ព​អាកាស​អីុ​ស្រា​អែល​កាលពី​យប់​​ថ្ងៃ​ទី​២ មេសា​ បាន​​ធ្វើ​ការ​វាយ​ប្រហារ​៣​លើក​ លើ​​ជ្រោយ​ហ្គា​ហ្សា ដែល​នោះ​ជា​ការ​វាយ​ប្រហារ​លើក​ដំបូង​ៗ​ចាប់​តាំង​ពី​មាន​បទ​ឈប់​បាញ់​គ្នា​​ ចុះ​ហត្ថ​លេខា​កាល​ពី​ដំណាច់​ខែ​វិច្ឆិកា​ជាមួយ​ក្រុម​ហា​ម៉ាស់ ដែល​​កាន់​អំណាច​នៅ​ហ្គាហ្សា​មក ។ ការ​វាយ​ឆ្មក់​ទាំង​នេះ​ធ្វើ​ឡើង​ក្រោយ​ការ​បាញ់​គ្រាប់​​រ៉ុ​ក្កែត​ប្រឆាំង​អីុ​ស្រា​អែល​។

យុវជនម្នាក់​រង​របួស​ធ្ងន់​ដោយ​សារ​​ក្រុម​ជន​ពាល​ព្រួតវាយ​

Posted: 02 Apr 2013 11:15 PM PDT

រាជធានី​ភ្នំពេញ​ ៖​យុវជនម្នាក់​​បាន​​រង​របួស​​ធ្ងន់រហូត​​សន្លប់​​ និង​​ត្រូវ​បាន​​​​​គេបញ្ជូន​​ទៅ​កា​​ន់មន្ទីរពេទ្យ​​​ដើម្បីសង្គ្រោះ​​​បន្ទាន់ បន្ទាប់ពី​​​ត្រូវ​​​ជន​អន្ធពាល​​​មួយក្រុម​​ព្រួត​គ្នា​​វាយ និងកាប់​រួច​​ ហើយ​​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់ស្រមោល​​ ​​កាល​ពី​វេលា​ម៉ោង​​១០ និង​​៣០នាទី​​យប់ ថ្ងៃទី​​៣១ មីនា ​​នៅ​​​ភូមិ​ជ្រៃ​កោង​ សង្កាត់ចោម​ចៅ ខណ្ឌ​ពោធិ៍​សែនជ័យ ។

ពលករ​ខ្មែរ​​16​នាក់​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​​ត្រូវ​បានសង្គ្រោះ​នៅ​ម៉ាឡេស៊ី​

Posted: 02 Apr 2013 11:00 PM PDT

រាជ​ធានីភ្នំពេញ ​៖ លោក​កុយ គួង ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស ​និងសហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​ កាលពី​ថ្ងៃ​ទី​១ មេសា ​ឆ្នាំ​២០១៣ បាន​ឱ្យដឹងថា ​រាជ​រដ្ឋាភិបាល​កម្ពុជា​ តាម​រយៈ​ក្រសួង​ការ​បរ​ទេស​ និងសហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ ​និង​ស្ថានឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ​បានសហការ​ជា​មួយ​អាជ្ញា​ធរ​ម៉ាឡេស៊ី ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​ចំនួន​១៦​នាក់ ​ដែ​ល​ត្រូវ​បាន​

ក្រុមហ៊ុន Cambodia Airlines កម្ពុជា និង San Migue ​ហ្វីលីពីន សហ​ការ​បង្កើត​​អាកាស​ចរណ៍​រួម​គ្នា​ក្នុងប្រទេសកម្ពុជា

Posted: 02 Apr 2013 10:59 PM PDT

ការ​សហ​ការ​បង្កើត​អាកាស​ចរណ៍​រួម​គ្នា​ក្នុង​ប្រទេស​កម្ពុជា
រាជធានីភ្នំពេញ ៖ Cambodia Airlines ជាក្រុមហ៊ុន​ដែលមានភាគហ៊ុន​ធំរបស់ជនជាតិ​ខ្មែរ និង​សាជីវកម្ម San Miguel ដែលជា​បណ្ដុំ សាជីវ​កម្ម​ចម្រុះ​​ដ៏ធំ​មួយ​របស់ប្រទេស​ហ្វីលីពីន បានចុះកិច្ចព្រម​ព្រៀង​សហការ​ដើម្បីបង្កើតជា​ក្រុមហ៊ុនអាកាសចរណ៍​ក្នុងប្រទេសកម្ពុជា​ដែលមាន​​ឈ្មោះថា Cambodia Airlines (អាកាសចរណ៍​​កម្ពុជា ) ដើម្បីបម្រើ​សេវាកម្មហោះ​ហើរ ទាំងក្នុង​ប្រទេស និងក្នុង​តំបន់។

កម្មករ​សំណង់​ម្នាក់​ជាប់​គុក​28​ឆ្នាំ​ព្រោះ​សម្លាប់​មេ​ការ​

Posted: 02 Apr 2013 10:45 PM PDT

កម្មករ​សំណង់​ម្នាក់​ជាប់​គុក​28​ឆ្នាំ​ព្រោះ​សម្លាប់​មេ​ការ​
រាជ​ធានី​ភ្នំពេញ ៖ លោក​ស្រី​ ចាំង ស៊ីណាត​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១​ មេសា​ បាន​ប្រកាស​សាល​ក្រម​សម្រេច​ផ្តន្ទា​ទោស​ឈ្មោះ​ ប៉ែន​ ស៊ីម​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ដាក់​ពន្ធនាគារ​២៨​ឆ្នាំ​ ពីបទ​ឃាត​កម្ម​គិត​ទុក​ជា​មុន​ និង​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ និង​បង្គាប់​ឱ្យ​សង​ប្រាក់​ដល់​ដើម​បណ្តឹង​ចំនួន​៣០​លាន​រៀល ។​

អាជ្ញា​ធរ​រាជ​ធានី​ដាក់​បម្រាម​មិន​ឱ្យ​ដុត​ផាវ​ ជះ​ទឹក​ ប៉ាត​ម្សៅ​ និង​លេង​ល្បែង​ស៊ី​សង​

Posted: 02 Apr 2013 10:30 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ អាជ្ញា​ធរ​រាជ​ធានី​ភ្នំ​ពេញ​បាន​ដាក់​បម្រាម​មិន​ឱ្យ​ប្រជា​ពល​រដ្ឋ​ដុត​ផាវ​ ឬ​បង្ក​សំឡេង​ផ្ទុះ​ លេង​កាំ​ភ្លើង​បាញ់​ទឹក​ ប៉ាត​ម្សៅ​ លាប​ធ្យូង​ ជះ​ទឹក​ និង​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​ នៅ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​​ ។

ស្មាស​វី​ស្រវឹង​បើក​បញ្ច្រាស​ផ្លូវ​​បុក​ម៉ូ​តូ​SLសន្លប់​ម្នាក់​

Posted: 02 Apr 2013 10:15 PM PDT

ស្មាស​វី​ស្រវឹង​បើក​បញ្ច្រាស​ផ្លូវ​​បុក​ម៉ូ​តូ​SLសន្លប់​ម្នាក់​
រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​​សន្លប់​ស្តូក​ស្តឹង​នៅ​កណ្តាល​ផ្លូវ​ និង​ម្នាក់​ទៀត​រង​របួស​ស្រាល​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ម៉ូ​តូ​ស្មា​ស​វី​ពណ៌​ខ្មៅ​​បើ​ក​បរ​ដោយ​បុរស​ស្រវឹង​ស្រា​ជោក​ជាំ​ ​បើក​បញ្ច្រាស​ផ្លូវ​ជ្រុល​ទៅ​បុក​ម៉ូ​តូ​ SL ពណ៌​ទឹក​ប្រាក់​​បើក​ដោយ​បុរស​ម្នាក់​​ពេញ​ទំហឹង​ កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១​ មេសា​ ​ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​៧​មករា

រថ​យន្ត​3​គ្រឿង​បុក​ត​គ្នា​នៅ​ស្តុប​ទួល​គោក​​រថ​យន្ត​បង្ក​ធានា​សង​

Posted: 02 Apr 2013 10:00 PM PDT

រថ​យន្ត​3​គ្រឿង​បុក​ត​គ្នា​នៅ​ស្តុប​ទួល​គោក​​រថ​យន្ត​បង្ក​ធានា​សង​
​រាជ​ធានី​ភ្នំ​ពេញ ៖ ​រថយន្តតូយ៉ូតាព្រូស ​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ​បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​បាន​បើក​ទៅ​បុក​រថយន្ត​កាមរី​ឆ្លាម​រុញ​ផ្ទប់​នឹង​រថយន្ត​ឡិចស៊ីស​RX300 ដែល​កំពុង​ឈប់​រង​់​ចាំ​ភ្លើង​ស្តុប បណ្តាល​ឲ្យ​រថយន្ត​ទាំង​៣​គ្រឿង​រង​ការ​​ខូច​ខាត កាល​ពី​វេលា​​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី២ មេសា នៅ​ចំណុច​​ភ្លើង​ស្តុប​ទួល​គោក តាម​​បណ្តោយ​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី ក្នុង​សង្កាត់​​ផ្សារ​ដេប៉ូ​

តុលាការ​កំពូល​ប្រកាស​តម្កល់​​សាល​ដីកា​សាលា​ឧទ្ធរណ៍​ សែម សុវណ្ណដេត ​ផ្តន្ទាទោស​​ដាក់​ពន្ធនា​​គារ​៧​ឆ្នាំ​

Posted: 02 Apr 2013 08:54 PM PDT

រាជធានីភ្នំពេញ ៖ ចៅក្រមតុលាការកំពូលនៅថ្ងៃទី៣ មេសា ២០១៣ បានប្រកាសតម្កល់សាលដីកាសាលាឧទ្ធរណ៍​ផ្ទន្ទាទោសលោកសែម សុវណ្ណ​ដេត​ដាក់​ពន្ធនាគារដែល​លោក​​អតីតអនុប្រធានក្រុមប្រឹក្សាភិបាល​ទទួលបន្ទុកអគ្គនាយកស្ថានីយវិទ្យុ និងទូរទស្សន៍អាស៊ី អាគ្នេយ៍ ។ សំណុំរឿង​គឺការ​ប៉ះ​ពាល់​កម្ម​សិទ្ធិសាធារណៈ និងអំពើកាប់​រានព្រៃ ឈូសឆាយដីព្រៃនៅភូមិព្រៃព្រាយ ឃុំត្រពាំងព្រះស្រុកឈូក ខេត្តកំពត កាលពីឆ្នាំ២០០៥ ​ត្រូវ​បាន​តុលា​

​​ក្លិប​ហង្ស​ក្រហម​ Liverpool នឹង​​ប្រកួត​មិត្ត​ភាពជាមួយ​​​​ក្រុមបាល់​ទាត់ថៃ​មុន​បើក​​រដូវកាល​

Posted: 02 Apr 2013 08:40 PM PDT

​​​ក្លិប​ហង្ស​ក្រហម​ Liverpool នឹង​​ប្រកួត​មិត្ត​ភាពជាមួយ​​​​ក្រុមបាល់​ទាត់ថៃ​មុន​បើក​​រដូវកាល​
យោង​តាម​ប្រភព​ព័ត៌​មាន​អា អៃហ្វ​ ប៉េ​ ចេញ​​ផ្សាយកាល​ពីថ្ងៃអង្គារ ទី​​២ មេសា​ ​​ឆ្នាំ​​២០១៣ ​បាន​ឱ្យ​ដឹង​ថា ​​​ក្លិប​ហង្ស​​ក្រហម​ Liverpool ​​បាន​ប្រកាស​ថា ពួកគេ​នឹង​ធ្វើដំណើរ​​​មកកាន់​ទី​ក្រុង​បាងកក​ ​ដើម្បី​​ប្រកួត​​​លក្ខណៈ​មិត្ត​ភាព​ទេសចរណ៍៍​​ ជាមួយ​ក្រុម​​​បាល់​ទាត់​​ថៃ​មុន​ពេល​​​បើក​រដូវកាល​ថ្មី​ ២០១៣ -២០១៤ ។ ​​ក្រុមជើង​ឯក​អឺរ៉ុប​​៥សម័យ​កាល​ Liverpool ​​នឹង​ធ្វើ​ការ​ប្រកួត​​

នាយក​រដ្ឋ​មន្ត្រី​ចិន​និង​ថៃ​សន្យា​ជំរុញ​ទំនាក់​ទំនង​ទ្វេ​ភាគី​

Posted: 02 Apr 2013 08:13 PM PDT

នាយក​រដ្ឋ​មន្ត្រី​ចិន​លោក​លី កឺ​ក្វាង និង​សម​ភាគី​​ថៃ​ លោក​ស្រី​​យីង​ឡាក់ ស៊ី​ណា​វ៉ា​ត្រា បាន​សន្យា​កាល​ពី​ថ្ងៃ​ទី​២ មេសា ជំរុញ​ទំនាក់​​ទំនង​ទ្វេ​​​ភាគី​ ហើយ​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​​ និង​អាស៊ាន​ ។ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ជាមួយ​លោក​លី លោក​ស្រី​យីង​ឡាក់​​ថ្លែង​ថា ប្រទេស​លោក​ស្រី​ប្រកាន់​យក​នយោ​បាយ​មិត្ត​ភាព​ចំពោះ​ចិន ហើយ​មាន​បំណង​សហ​ការ​គ្នា​ជាមួយ​ក្រុង​ប៉េ​កាំង

សមត្ថ​កិច្ច​​ក្រុង​បានលុង​ចុះហាម​ឃាត់​ប្រជាពលរដ្ឋ​សង់​ផ្ទះ​លើចំណី​ផ្លូវ​

Posted: 02 Apr 2013 08:02 PM PDT

សមត្ថ​កិច្ច​​ក្រុង​បានលុង​ចុះហាម​ឃាត់​ប្រជាពលរដ្ឋ​សង់​ផ្ទះ​លើចំណី​ផ្លូវ​
ខេត្តរតនគិរី ៖ សមត្ថកិច្ច​​ចម្រុះ​ក្រុង​បានលុង កាលពី​រសៀល​ថ្ងៃទី​១ មេសា ២០១៣ បាន​ចុះ​ទប់​ស្កាត់​​ហាម​ឃាត់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នងធ្វើ​អំពីឈើ​ ស្ថិត​​នៅភូមិអូររមៀត​ សង្កាត់​ឡាបានសៀក ​ក្រុងបានលុង ​​​ដោយ​អះ​អាង​ថា ​សង់​ជាប់នឹង​ដី​ចំណី​ផ្លូវ ​ខណៈ​កំពុង​តែ​ធ្វើ​​ការ​សាងសង់ ។

​ស្រវឹង​ជិះម៉ូតូ​ឆ្លងផ្លូវលឿន​ពេកទៅ​បុកម៉ូតូ​​មួយគ្រឿង​ទៀត​របួស​៣នាក់​

Posted: 02 Apr 2013 07:55 PM PDT

​ស្រវឹង​ជិះម៉ូតូ​ឆ្លងផ្លូវលឿន​ពេកទៅ​បុកម៉ូតូ​​មួយគ្រឿង​ទៀត​របួស​៣នាក់​
រាជធានីភ្នំពេញ ៖ ម៉ូតូសេ​១២៥ ស៊េរី២០១១ ពណ៌ខ្មៅ បើកបរដោយ​បុរសម្នាក់ក្នុងស្ថានភាពស្រវឹងជិះ​ឆ្លងផ្លូវទៅបុក​ម៉ូតូសេ១២៥ ស៊េរី​២០០៩ ពណ៌ខ្មៅ ជិះគ្នា២​នាក់ ស្រី​ម្នាក់ បណ្តាលឲ្យ​ស្រ្តីជិះពីក្រោយ​រងរបួសធ្ងន់ អ្នកបើកម៉ូតូរបួស​ស្រាល និងអ្នកបើកបរម៉ូតូ បង្ក​ហេតុ​ដួលបែកមុខបែកមាត់។ គ្រោះ​ថ្នាក់ចរាចរណ៍នេះកើតឡើងនៅ​វេលាម៉ោង១២ និង១០នាទីរំលង​អធ្រាត្រឈាន​ចូល ថ្ងៃទី

ជន​បរទេស​​ស្រវឹង​​ជោក​ជិះ​ម៉ូតូ​ទៅ​បុក​ខឿន​​វត្ត​ភ្នំ​​ដួល​បែក​មុខ​បែក​មាត់​

Posted: 02 Apr 2013 07:55 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូវ៉េវ ពណ៌ក្រហម បើកដោយបុរស​ម្នាក់ជាជន​ជាតិបរទេស ក្នុងស្ថានភាពស្រវឹង​ជោកជាំ​បានទៅបុ​កខឿនវត្តភ្នំហោះ​ទៅ​បុក​​ដាច់​ច្រវាក់ព័ទ្ធ​ជុំវិញវត្តភ្នំ បណ្តាល​ឲ្យម៉ូតូនិង​មនុស្សផ្លោងទៅ​លើ​សួនច្បារនៅ​ជិតនាឡិកាវត្តភ្នំ​ដួលបែកមុខ​បែកមាត់រង​របួស​ធ្ងន់​គួរ​សម ។ គ្រោះ​​ថ្នាក់​នេះ​កើត​ឡើង​កាលពី​​វេលា​ម៉ោង​២និង៣០​នាទីរំលងអធ្រាត្រ​​ឈានចូលថ្ងៃទី៣ មេសា ២០១៣ តាម​បណ្តោយ​​មហាវិថីព្រះនរោត្តម មុខនាឡិកាវត្តភ្នំ ក្នុង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!