Koh Santipheap Daily

Koh Santipheap Daily


មន្ត្រីប៉េអឹម​ម្នាក់​​ស្លាប់​​ និង​៣​នាក់​ទៀត​រង​របួស​ដោយ​ក្រឡាប់​រថយន្ត​តាម​ដង​ផ្លូវ​ជាតិ​លេខ​៤

Posted: 01 Apr 2013 01:42 AM PDT

ខេត្ត​ព្រះសីហនុ ៖ ​មន្ត្រី​ប៉េអឹម​លើ​ផ្ទៃប្រទេស​ម្នាក់​បាន​ស្លាប់ និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់-ស្រាល​ ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​​ចរាចរណ៍​ក្រឡាប់​រថយន្ត ខណៈ​​អ្នក​បើក​បរ​​មាន​ជាតិ​​ស្រវឹង​​នោះ ​។ ហេតុការណ៍​នេះ​កើតឡើង​កាល​ពីវេលាម៉ោង​១​និង​២៥​នាទី​រសៀល​ថ្ងៃទី​​១ មេសា ​២០១៣ ​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​២១៥-២១៦ ស្ថិតក្នុង​ភូមិ​​១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

រុស្ស៊ី​បញ្ជូន​អវកាស​យានិក​3​រូប​ទៅ​កាន់​ស្ថានី​យអវកាស​អន្តរជាតិ​ដើម្បី​បំពេញ​បេសកកម្មរយៈ​ពេល​ខ្លី

Posted: 01 Apr 2013 01:41 AM PDT

​
យោងតាមទីភា្នក់ងារយានអវកាសរុស្សុី​ រូស្កូស្មូ​សបានរាយការណ៍កាលពីថ្ងៃទី២៩ មីនា ថា យានអវ​កាស​Soyuz TMA-08M​រុស្សុីដែល​​បំពាក់ដោយ​គ្រាប់រ៉ុក្កែតបានធ្វើការបាញ់​បង្ហោះ​បញ្ជូន​អវកាស​យានិក៣រូប​ចេញពីមជ្ឈ​មណ្ឌល​យានអវកាស Baikonur នៅតំបន់ កាហ្សាក់​ស្ថាន​វេលា​ម៉ោង​00:43(ម៉ោងនៅទីក្រុងម៉ូស្គូ) ដើម្បី​ធ្វើដំណើរទៅកាន់ស្ថានីយអវកាស​អន្តរ​ជាតិ​ (ISS) ​

វាយ​ប្រហារ​អត្ត​​ឃាត​ និង​ការ​ប្រយុទ្ធ​គ្នា​នៅ​ម៉ាលី​ស្លាប់​7​នាក់​

Posted: 01 Apr 2013 01:39 AM PDT

កង​ទាហាន​ម៉ាលី
សរុប​មនុស្ស​៧​នាក់​ ក្នុង​នោះ​មាន​ទាហាន​ម៉ាលី​​ម្នាក់ និង​ជន​ស៊ីវិល​នីហ្សេ​រីយ៉ា​ម្នាក់​បាន​ត្រូវ​ស្លាប់​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​​នេះ​នៅ​ទីក្រុង​ TOMBOUCTOU ភាគ​ពាយ័ព្យ​ម៉ាលី​ ដែល​នៅ​ទីនោះ​​​ការ​ប៉ះ​ទង្គិច​គ្នា​នានា​នៅ​បន្ត​នា​យប់​ថ្ងៃ​ទី​​៣១ មីនា រវាង​កង​ទាហាន​​ម៉ាលី​គាំ​ទ្រ​ដោយ​កង​ទ័ព​បារាំង​ និង​ពួក​ជីហាដ​និយម ដែល​បាន​ជ្រៀត​ចូល​ក្នុង​ទីក្រុង​នោះ ។

លីប៊ី​មាន​សមត្ថ​ភាព​ផលិត​ប្រេង​ដូច​កម្រិត​មុន​សង្គ្រាម​

Posted: 01 Apr 2013 01:38 AM PDT

ក្រសួង​ប្រេង​កាត​ និង​ឧស្ម័ន​លី​ប៊ី រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣១ មីនា​ថា សមត្ថ​ភាព​ផលិត​ប្រេង​របស់​លីប៊ី​ពេល​នេះ​បាន​ឡើង​ដល់​១,៥​​លាន​ធុង​ក្នុង​១​​ថ្ងៃ​ គឺ​មាន​កម្រិត​ដូច​សម័យ​មុន​សង្គ្រាម​ រួច​នឹង​​​អាច​ឡើង​ដល់​១,៧​លាន​ធុង​ក្នុង​១​ថ្ងៃ​រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ​ ។

ធ្លាក់​យន្ត​ហោះ​ប្រយុទ្ធ​​មួយ​គ្រឿង​នៅ​ចិន​ស្លាប់​2​នាក់​

Posted: 01 Apr 2013 01:37 AM PDT

យន្ត​ហោះ​ប្រយុទ្ធ​ធុន SU-27
យោង​តាម​ទីភ្នាក់ងារ​ព័ត៌​មាន​ចិន​ស៊ីន​ហួ​ថា យន្ត​​ហោះ​ប្រយុទ្ធ​១​គ្រឿង​ធុន SU-27 បាន​ធ្លាក់​កាល​ពី​​រសៀល​ថ្ងៃ​ទី​៣១ មីនា នៅ​ក្បែរ​ទីក្រុង​រ៉ុង​ឆេង ខេត្ត​សាន​ដុង ភាគ​ខាង​កើត​ចិន បណ្តាល​ឱ្យ​ស្លាប់​អ្នក​បើក​២​នាក់ ។កង​ទ័ព​អាកាស​ចិន​អះ​អាង​ថា គ្រោះ​ថ្នាក់​នេះ​កើត​​មាន​នា​វេលា​ម៉ោង​១៣​និង​៣៥​នាទី ខណៈ​អ្នក​បើក​ទាំង​២​នាក់​កំពុង​បើក​​យន្ត​ហោះ​នេះ​បំពេញ​បេសក​កម្ម​ហ្វឹក​ហាត់ ។ ពុំ​មាន​សេច​ក្តី​

រក​ឃើញ​សាក​សព​17​នាក់​ក្រោយ​បាក់​ដី​នៅ​ទីបេ​

Posted: 01 Apr 2013 01:34 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​ដី​បាក់​
យោង​តាម​ពួក​អ្នក​​ជួយ​សង្គ្រោះ​ថា សាក​សព​មនុស្ស​១៥​នាក់​ទៀត​បាន​ត្រូវ​​រក​ឃើញ​កាល​ពី​ថ្ងៃ​ទី​៣១ មីនា ​នៅ​ឯកន្លែង​បាក់​ដី​ក្នុង​តំបន់​រ៉ែ​មួយ​ ស្ថិតនៅ​តំបន់​ស្វយ័ត​ទីបេ​ ។ថ្ងៃ​ទី​៣១ មីនា ​វេលា​ម៉ោង​២១​​និង​១៥​នាទី​​ចំនួន​សាក​សព​មនុស្ស​ដែល​រក​ឃើញ​បាន​ឡើង​ដល់​១៧​នាក់​ហើយ ។ ការ​បាក់​​ដី​នេះ​កើត​មាន​កាល​ពី​២​ថ្ងៃ​​កន្លះ​មុន​នេះ​នៅ​​ក្រុង MAIZHO-KUNGGAR ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៦៨​គីឡូ​​

សម្ពោធ​អគារ​​ទីបញ្ជាការ​កង​ពលតូច​ពិសេស​ឆត្រ​យោង​៩១១​

Posted: 01 Apr 2013 01:15 AM PDT

ទិដ្ឋភាពក្នុងពិធីសម្ពោធ​អគារ​​ទីបញ្ជាការ​កង​ពលតូច​ពិសេស​ឆត្រ​យោង​៩១១​
ខេត្ត​ព្រះវិហារ ៖ ​ព្រឹកថ្ងៃ​ទី​១​ មេសា ២០១៣នេះ លោ​កជំទាវឧបនាយ​ករដ្ឋមន្រ្តី ម៉ែន សំអន បានអញ្ជើញ​ជាអធិបតីក្នុង​​ពិធី​កាត់​ខ្សែបូ ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​អគារទីបញ្ជាការទ័ពពិសេស​​ឆត្រយោង៩១១​ នៅបណ្តោយដងផ្លូវជាតិ​លេខ៦២ ​ស្ថិត​ក្នុង​ភូមិ​បារមី​តេជោ ឃុំ​យាង ស្រុកជាំក្សាន្ត​ ​ដោយមាន​ការអញ្ជើញចូលរួមពីលោក​អឹុម សិទ្ធី​ រដ្ឋមន្រ្តីក្រសួងអប់រំ​យុវ​ជន និងកីឡា ក្នុងនាម​

អ្នក​និពន្ធ​បទ​ភ្លេង​ និង​ទំនុក​ច្រៀង​ភីល​ រ៉ាម៉ុន​ ម្ចាស់​ពាន​រង្វាន់​14​បាន​ស្លាប់​ហើយ​

Posted: 01 Apr 2013 12:34 AM PDT

អ្នក​និពន្ធ​បទ​ភ្លេង​ និង​ទំនុក​ច្រៀង​ភីល​ រ៉ាម៉ុន​ ម្ចាស់​ពាន​រង្វាន់​14​បាន​ស្លាប់​ហើយ​
អ្នក​និពន្ធ​បទ​ភ្លេង​ និង​ទំនុក​ច្រៀង​ដ៏​ល្បី​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ Grammy ចំនួន​១៤​របស់​អា​មេ​រិក​ដែល​មាន​ដើម​កំណើត​​នៅ​អា​ហ្វ្រិក​​ខាង​ត្បូង​ លោក​ភីល​ រា៉​មុ៉​ន​ បាន​ទទួល​មរណភាព​​ក្នុង​វ័យ​៧២​ កាល​ពី​ថ្ងៃ​ទី​៣០​ មីនា​ ដោយ​សារ​ជំងឺ​ហើម​សរ​សៃ​ឈាម​ខួរ​ក្បាល​ ។

ស្ត្រីបម្រើ​តាម​កន្លែង​កម្សាន្ត​ជិត​២​ម៉ឺន​នាក់​ក្នុង​រាជធានីភ្នំពេញ និង​មនុស្ស​ជាង​១​ម៉ឺន​នាក់​មាន​ផ្ទុក​​មេរោគ​អេដស៍​មិន​ដឹង​ខ្លួន

Posted: 01 Apr 2013 12:30 AM PDT

វគ្គបណ្តុះបណ្តាល​
រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននៅ​ក្នុងរាជធានីភ្នំពេញ​យើងមានស្ត្រីដែល​បម្រើតាមកន្លែង​កម្សាន្តសប្បាយ​នានា មានជិត២ម៉ឺន​នាក់ ក្នុងនោះ​មាន​​មនុស្ស​ជាង១ម៉ឺន​នាក់កំពុងតែរង​ការប្រឈមនឹង​ជំងឺអេដស៍នេះ​បើតាមការលើក​ឡើងរបស់លោកវេជ្ជបណ្ឌិត ទិត ឃីមុយ នាយក​រង​អង្គការខា​ណា។

​ស្បែកជើង​ធ្វើ​​ពីពេជ្រ​​មាន​តម្លៃខ្ពស់​ជាង​គេ​បំផុត​លើពិភព​លោក​

Posted: 01 Apr 2013 12:25 AM PDT

​ស្បែកជើង​ធ្វើ​​ពីពេជ្រ​​មាន​តម្លៃខ្ពស់​ជាង​គេ​បំផុត​លើពិភព​លោក​
យោង​​តាមប្រភព​ព័ត៌​មាន​​ដេលីម៉េល​​​​ចេញ​ផ្សាយ​​​​កាលពីថ្ងៃអាទិត្យ ទី ៣១ មីនា ​ឆ្នាំ​​២០១​៣​​បាន​ឱ្យ​ដឹង​ថា ​​​លោក​ស្រី Kathryn Wilson​ ​អ្នក​ច្នៃ​ម៉ូដ​ស្បែក​ជើង​​​​ដ៏ល្បី​បំផុត​​​​​​​ក្នុងប្រទេស​​នូវែល​សេ​ឡង់​​​បាន​ចំណាយ​ពេលជាង​​​៥០​ម៉ោង​​​​ ដើម្បី​​ធ្វើស្បែក​ជើង​​​​​​ថ្លៃ​​ជាង​គេ​បំ​ផុត​​​លើ​ពិភព​លោក​​គឺ​មាន​តម្លៃ​​​២៧៦,​២៣៧​​ផោន ​ស្មើ​នឹង​​​​ជាង​​៤សែន​ដុល្លារ​​​អា មេរិក​​​​ ។ស្បែកជើង​​នេះ​​ត្រូវបាន​​ច្នៃម៉ូដ​​ពីពេជ្រ​​​ទំហំ

​​កីឡាករ​​គីស៊ុន​ យុង បណ្ដុះពន្លក​ស្នេហ៍​​ជាមួយ​​តា​រា​សម្ដែង​ហាន ហ៊ីជីន​

Posted: 01 Apr 2013 12:22 AM PDT

​​កីឡាករ​​គីស៊ុន​ យុង បណ្ដុះពន្លក​ស្នេហ៍​​ជាមួយ​​តា​រា​សម្ដែង​ហាន ហ៊ីជីន​
ទីបំផុត​កីឡាករ​ខ្សែបម្រើ​ក្រុម​ជម្រើស​​ជាតិ​​​កូរ៉េ​បច្ចុប្បន្ន​​លេង​ឱ្យ​ក្លិប​​ Swansea ​​​បាន​បណ្ដើរ​គូ​ស្នេហ​​​​​៍តា​រា​សម្ដែង​នាង​​ហាន ហ៊ីជីន ​ជា​សា​ធា​រ​​ណៈ​​ដើម្បី​លុប​បំ​បាត់​​​​ពាក្យ​ចចាមអារ៉ាម​​​​​ដែល​បាន​​លើក​ឡើង​​ពី​​​ទំនាក់​ទំនង​ស្នេហាលួច​លាក់​​​របស់​ពួកគេ​​​នា​ពេល​កន្លង​មក។

សមាគម​សហ​គ្រិន​​ស្ត្រី​កម្ពុជា​បង្ហាញ​ភាព​ជោគជ័យ​​ក្នុងការ​បោះ​ជំហាន​រយៈ​ពេល​១​ឆ្នាំ​

Posted: 01 Apr 2013 12:21 AM PDT

ការបង្ហាញភាព​ជោគជ័យ​ក្នុង​ការ​​បោះ​ជំហាន​
រាជធានីភ្នំពេញ ៖ សមាគមសហ​គ្រិនស្រ្តីកម្ពុជា (CWEA) បានបង្ហាញនូវ​មោទនភាពយ៉ាង​ខ្លាំង ខណៈដែលកិច្ច​ការរបស់ខ្លួនរយៈ​ពេល​មួយ​ឆ្នាំ (២០១២) ទទួលបាន​ជោគជ័យក្នុងក្តី​សង្ឃឹមបំផុត។ ក្នុងសន្និបាត​បូកសរុប​ការងារ កាលពីរសៀល​ថ្ងៃទី៣១ មីនា ២០១៣ នៅសណ្ឋាគា​រឡឺរ៉ូយ៉ាល់ សមាគម​សហគ្រិនស្ត្រី​កម្ពុជា បានឲ្យដឹង​

រថយន្ដ​ទួរីស​ប្រើ​ហ្គាស​ផ្ទុះ​ឆេះ​លើ​ដង​ផ្លូវ​នៅ​ថៃ​

Posted: 01 Apr 2013 12:16 AM PDT

រថយន្ដ​ទួរីស​ប្រើ​ហ្គាស​ផ្ទុះ​ឆេះ​លើ​ដង​ផ្លូវ​នៅ​ថៃ​
រថយន្ដ​ទួរីស​ប្រើ​ហ្គាស​មួយ​គ្រឿង​ផ្ទុះ​ឆេះ​នៅ​លើ​ផ្លូវ​អា​ស៊ី​ឆ្ពោះ​ទៅ​ភាគ​ខាង​ជើង​ត្រង់​គី​ឡូ​ម៉ែត្រ​៥​៣​ នៅ​ក្នុង​ស្រុក​មឿង​អាង​ថង​ ខេត្ដ​អាង​ថង​ អ្នក​ដំ​ណើរ​ក្នុង​រថយន្ដ​ចំ​នួន​៤​នាក់​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​ ។​ សារ​ព័ត៌​មាន​ថៃ​ កាល​ពី​ថ្ងៃ​៣​១​ មីនា​ ផ្សាយ​ថា​ ហេតុ​ការណ៍​ខាង​លើ​បាន​កើត​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៣​១​ មីនា​ និង​ក្រោយ​ពី​សមត្ថ​កិច្ច​ជួយ​សង្គ្រោះ​ទ​ទួល​បាន​របាយ​ការណ៍​ភ្លាម​ ក៏​នាំ​កម្លាំង​

ស្ត្រីវ័យ​ជិត​៣០​ឆ្នាំ​ម្នាក់​តាម​រំខាន​ជីវិត​ឯក​ជន​របស់​ឌួង ហ្សូរីដា

Posted: 01 Apr 2013 12:15 AM PDT

កញ្ញា ឌួង ហ្សូរីដា
រាជធានីភ្នំពេញ ៖ ស្ត្រីវ័យជិត៣០ឆ្នាំម្នាក់​ដែលបានងប់ងុល​នឹងរូបសម្រស់ និងការសម្តែង​របស់កញ្ញា ឌួង ហ្សូរីដា តែងតែង​ទូរស័ព្ទមក​រំខាន​តារា​រូប​នេះ​​ស្ទើរមិនលោះថ្ងៃ​ធ្វើ​ឱ្យ​តារាសម្តែង​រូបនេះបានធ្វើការ​ព្រមាន​ថា នឹង​ចាត់វិធាន​ការតាមផ្លូវ​ច្បាប់ ប្រសិនបើស្ត្រី​ម្នាក់នេះ​មិនព្រម​បញ្ឈប់អំពើ​មិនគប្បី​នេះ​។

ចោរថ្លើម​​ធំ​លួច​​គាស់​​ទ្វារ​ហាង​​លក់​គ្រឿង​សំអាង​​ផ្គើន​​គោល​នយោ​បាយ​​ភូមិ-ឃុំ​មាន​សុវត្ថិ​ភាព​

Posted: 01 Apr 2013 12:11 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្ត​​ស្វាយរៀង ៖ ​មានការភ្ញាក់​ផ្អើលទាំង​ព្រឹកនៅ​ក្រុង​ស្វាយរៀង ដោយសារក្រុម​ចោរ​ចូលគាស់​ទ្វារ​ហាង​លក់​គ្រឿង​សំអាង​យីហោ​ «លីវ​​អ៊ែលី» យក​អស់​គ្រឿង​​ក្រអូប និង​ឡេ​លាប​ខ្លួន​គិត​ជាទឹក​ប្រាក់​សរុប​១.៧០០​ដុល្លារ ។ ​ករណី​ចោរ​ចូល​គាស់​ទ្វារ​ហាង​លក់​​គ្រឿង​សំអាង​នេះ​បាន​កើតឡើង​កាល​​ពីយប់ថ្ងៃទី​​៣០ មីនា ២០១៣ ស្ថិត​​នៅភូមិ​​ស្វាយរៀង ​សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយរៀង ​ចំណុច​ផ្ទះ​​ជួ​រ​​ខាងជើង​

ក្រឡាប់​រថយន្ត​សឺរ៉ែន​ប៉េអឹម​​ល្បាត​​តាម​ផ្លូវ​ជាតិ​លេខ​៤ ស្លាប់១ របួស​៣

Posted: 01 Apr 2013 12:10 AM PDT

ខេត្ត​ព្រះសីហនុ ៖ ​តាម​ប្រភព​ព័ត៌​មាន​ជំហាន​ដំបូងបាន​ឱ្យ​ដឹងថា ​រថយន្ត​សឺរ៉ែន​ប៉េអឹម​​ល្បាតតាម​ដងផ្លូវជាតិលេខ​៤ ម៉ាកវីហ្គោ​​មួយគ្រឿង​​បាន​ក្រឡាប់ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ និង​៣​នាក់​រងរបួសធ្ងន់​ដែល​ហេតុការណ៍​នេះ​កើតឡើង​កាល​ពីវេលាម៉ោង​១​និង​២៥​នាទី​រសៀល​​ថ្ងៃទី​​១ មេសា ​២០១៣ ​ចំណុចអូរត្រាវ ស្ថិតក្នុង​ភូមិ​​១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

សា​លា​នៅ​នូវែ​លសេ​ឡង់​ណែ​នាំ​ឪពុក​ម្ដាយ​ហាម​កូន​កុំ​ឱ្យ​បើក​មើល​រឿង​អាស​អា​ភាស​

Posted: 01 Apr 2013 12:10 AM PDT

សា​លា​នៅ​នូវែ​លសេ​ឡង់​ណែ​នាំ​ឪពុក​ម្ដាយ​ហាម​កូន​កុំ​ឱ្យ​បើក​មើល​រឿង​អាស​អា​ភាស​
នាយក​សា​លា​រដ្ឋ​ Kedal នៅ​តំ​បន់​ Christ church ប្រ​ទេស​នូ​វែ​ល​សេ​ឡង់​បាន​អំ​ពាវ​នាវ​ដល់​ឪពុក​ម្ដាយ​ជួយ​ហាម​ និង​តាម​ដាន​សកម្ម​ភាព​កូនៗ​កុំ​ឱ្យ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​អីុន​ធើរ​ណេត​បើក​មើល​រឿង​អាស​អា​ភាស​ ។​ ក្រោយ​ពី​បាន​បញ្ជូន​លិខិត​ទៅ​ឪពុក​ម្ដាយ​សិស្ស​រួច​ហើយ​ សា​លា​ Kedal ដាក់​វិ​ធាន​ការ​មិន​ឱ្យ​សិស្ស​ប្រើ​ប្រាស់​អីុន​ធើរ​ណេត​ ប្រ​សិន​បើ​បុគ្គលិក​គ្រប់​គ្រង​មិន​នៅ ។​ ទន្ទឹម​

កង់​សេលឡា​រ៉ា​ឈ្នះជើងឯកប្រណាំងកង់ Tour of Flanders នៅបែលហ្ស៊ិក

Posted: 01 Apr 2013 12:03 AM PDT

កីឡាករស្វ៊ីស​ហ្វេបៀន​ កង់​សេលឡា​រ៉ា​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​​រូប​​គេ​យក​ឈ្នះ​ពាន​ជើង​ឯក​ប្រ​ណាំង​កង់​ដែល​មាន​រយៈ​​ពេល​មួយ​ថ្ងៃ​ Tour of Flanders នៅ​ប្រ​ទេស​បែល​ហ្ស៊ិក​ ។ ការ​ប្រ​ណាំង​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង Oudenaarde កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៣១ ​ខែ​មីនា​ ។​

កីឡាករ D.A. Pointsឈ្នះជើងឯកវាយកូនគោល​នៅតិចសាស់

Posted: 01 Apr 2013 12:02 AM PDT

កីឡាករ​អា​មេរិក​ D.A. Pointsបាន​ក្លាយ​ជា​ម្ចាស់​ពាន​​​កម្ម​វិធី​ Shell Houston Open​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៦​លាន​២សែន​ដុល្លារ​អា​មេរិក​បន្ទាប់​ពី​បញ្ចប់​ជុំ​ផ្តាច់​ព្រ័ត្រ​ធ្វើ​បាន​ពិន្ទុ ៦​អាន់​ឌ័រ​ប៉ា ​៦៦​ ។ ការ​ប្រ​កួត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូនគោល​Redstone Golf Clubស្ថិត​ក្នុង​ទី​ក្រុង Humble​រដ្ឋ​តិច​សាស់​ សហ​រដ្ឋ​អា​មេរិក ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៣១ ខែ​មី​នា​ ។​

មូ​រ៉េ​​ឈ្នះជើងឯកវាយ​កូន​បាល់​ Miami Mastersនៅអាមេរិក

Posted: 01 Apr 2013 12:01 AM PDT

​
យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​ក្នុង​កម្ម​វិធី Miami Mastersរបស់​កីឡាករ​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ​បាន​សម្រេច​ជា​ស្ថា​ពរ​ហើយ​ខណៈ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៣១​មី​នា គេ​បាន​យក​ឈ្នះ​កីឡាករអេស្ប៉ាញ​ដេវីដ ហ្វេរ័រ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មួយ​លទ្ធផល​២-៦,៦-៤​និង​៧-៦ ។

ក្រឡាប់​គោ​យន្ត​កន្ត្រៃ​របួស​ធ្ងន់-ស្រាល​១២​នាក់​

Posted: 31 Mar 2013 11:56 PM PDT

ជនរងគ្រោះ
ខេត្ត​កំពង់ចាម ៖ ក្មេង​ចាស់​ប្រុ​សស្រី​ចំនួន​១២​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល​ក្នុង​ឧប្បត្តិ​​ហេតុ​ក្រឡាប់​គោ​យន្ត​កន្ត្រៃ​​១​គ្រឿង​ កាលពី​វេលា​​ម៉ោង​​ជិត​៧​ព្រឹក​ថ្ងៃទី​១ មេសា ២០១៣ ​ស្ថិត​ក្នុង​ភូមិ​​៣​ម៉ែត្រ ឃុំទួល​ស្តួល ស្រុក​ក្រូច​​ឆ្មារ ។ អ្នក​​របួសធ្ងន់​មានតែ​២​នាក់​ម្តាយ​​ និង​កូន​ត្រូវ​​បានគេ​នាំ​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត ។

កំហឹងសងសឹករបស់​ក្រុម G.I.Joe

Posted: 31 Mar 2013 11:51 PM PDT

ខ្សែភាព​យន្ត G.I.Joe Retaliation
ខ្សែភាព​យន្ត G.I.Joe Retaliation ដែលជាវណ្ណកម្មដ៏អស្ចារ្យ​មួយ​បង្កប់ទៅដោយ​ឈុតឆាកបាញ់​​ប្រហារ​សង​សឹក រវាងក្រុម G.I.Joe និង​ពួក​​សត្រូវ Cobra ដែល​ទន្ទឹងរង់ចាំជាយូរមក​ហើយនោះ នឹងចាក់បញ្ចាំងនៅរាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ក្នុងពេលខាង​មុខឆាប់ៗ​នេះហើយ។ ក្រុម G.I.Joe មិនត្រឹមតែ​ប្រយុទ្ធជា​មួយ​សត្រូវ Cobra ដែលមាន​ជីវិតអមតៈ​ប៉ុណ្ណោះទេ ថែមទាំង​តស៊ូនឹងការ​គំរាមកំហែង​ពីរដ្ឋាភិបាល​ក្លែងក្លាយ​​ដែល​

១០ថ្ងៃព្យុះ​វាយ​​​ប្រហារ​​ផ្ទះ​ប្រជា​ពលរដ្ឋ​​ជាង​៧៥០​ខ្នង​ស្លាប់ និង​របួស​១៩​នាក់​នៅ​បាត់​ដំបង

Posted: 31 Mar 2013 11:42 PM PDT

អំណោយ​ដែល​យក​មក​ចែក​ជូន​ដែល​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ខ្យល់​ព្យុះ​
ខេត្ត​បាត់ដំបង ៖ សាខាកាកបាទ​ក្រហមខេត្តបាត់ដំបង​បានបង្ហាញរបាយ​ការណ៍​របស់ខ្លួនដែល​គួរឲ្យព្រួយ​បារម្ភមួយស្ដី​អំពីគ្រោះ​មហន្ត​រាយ ដោយ​សារ​ខ្យល់ព្យុះ​ត្រឹមរយៈ​ពេល១០ថ្ងៃ ក្នុងខែមីនា ២០១៣ ដើមរដូវ​វស្សានេះ ដែលបានបំផ្លាញ​លំនៅឋានអស់​រាប់រយខ្នង នៅ​ទូទាំង​ខេត្ត និង​ធ្វើឲ្យពលរដ្ឋ​ជិត២០នាក់ បានស្លាប់និង​របួសដោយសារ​រន្ទះបាញ់ និងផ្ទះរលំ​សង្កត់លើ។

ម៉ូតូអេស​អិល​​បុក​ឌ្រីម​សេ១២៥ ម្តាយកូន​២​នាក់​រង​របួស​ធ្ងន់ យុវជន​​ម្នាក់​របួស​ស្រាល​

Posted: 31 Mar 2013 11:36 PM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្ត​ព្រៃវែង ៖ យ៉ាងហោចណាស់​ម្តាយកូន២នាក់បាន​រងរបួសធ្ងន់ និងយុវជនម្នាក់របួស​ស្រាលនៅក្នុងហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បានកើតឡើង​កាលពីវេលាម៉ោង​១២ថ្ងៃត្រង់​ថ្ងៃទី៣១ មីនា ២០១៣ នៅលើ​កំណាត់ផ្លូវលំ១​ខ្សែ ស្ថិត​ក្នុង​ភូមិ៦ ឃុំព្រែក​ខ្សាយ​(ខ) ស្រុកពាមរក៍។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០១ មេសា ២០១៣

Posted: 31 Mar 2013 11:33 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០១ មេសា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ជិះ​ម៉ូតូ​ប៉ះគ្នា​ជា​មួយ​រថយន្ត​ដួល​​បោក​ក្បាល​​នឹង​ខឿន​ផ្លូវ​ស្លាប់​

Posted: 31 Mar 2013 11:00 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​
រាជធានីភ្នំពេញ ៖ បុរសម្នាក់​ឈ្មោះលី តាំ អាយុ​៣៨ឆ្នាំ ស្នាក់នៅផ្ទះ​ជួលសង្កាត់បឹង​ត្របែក ខណ្ឌចំការ​មន បានស្លាប់​ភ្លាមៗនៅ​នឹង​កន្លែង​ ដោយ​សារ​​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​មួយ កាលពីវេលាម៉ោង៧​និង២០នាទីយប់​​ថ្ងៃទី៣១ មីនា ២០១៣ នៅចំណុច​គល់​ស្ពាន​អាកាសក្បាល​ថ្នល់ ​តាម​បណ្តោយផ្លូវ​ជាតិលេខ១ សង្កាត់ចាក់​អង្រែលើ ខណ្ឌមាន​ជ័យ។

ស្ត្រី​2​នាក់​ចេញ​ពី​ជួប​ជុំ​មិត្ត​ភក្តិ​បើក​រថយន្ត​បុក​គំនរ​ក្រួស​នៅ​ចិញ្ចើម​ផ្លូវ​

Posted: 31 Mar 2013 11:00 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​បាន​ប្រាប់​ថា​ ពួក​គេ​ទើប​នឹងចេញ​ពី​ជួប​ជុំ​មិត្ត​ភក្តិ​ផឹក​ស៊ី​តិច​តួច​ រួច​បើក​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ​មើល​អត់​ឃើញ​ ក៏​បើក​រថយន្ត​ទៅ​បុក​គំនរ​ក្រួស​នៅ​ចិញ្ចើម​ផ្លូវ​ចំនួន​៣​ពំនូក​ ធ្វើ​ឱ្យ​រថយន្ត​ខូច​ខាត​ផ្នែក​ខាងមុខ​ តែ​ស្ត្រី​ទាំង​នោះ​មិន​រង​របួស​ទេ​ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ មីនា​ ជិត​ស្តុប​ផ្សារ​ដេ​ប៉ូ​តាម​ផ្លូវ​លេខ​២១៥​ ក្នុង

រថ​យន្ត​ហ៊ី​យ៉ាន់​ដាយ​ប្រភេទ​ទេស​ចរ​ណ៍12​កៅ​អី​ជ្រុល​បុក​ម៉ូ​តូ​ស្តេប​ស្លាប់​2​នាក់​

Posted: 31 Mar 2013 10:45 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ បុរស​២​នាក់​ បាន​ស្លាប់​បាត់​​ភ្លាម​ៗ​​ ខណៈ​ពេល​​ពួក​គេ​កំពុង​ជិះ​ម៉ូ​តូ​មួយ​គ្រឿង​​មក​ពី​ដើរ​លេង​នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​​ឯ​ខេត្ត​តា​កែវ​ តែ​ជា​អកុ​សល​ត្រូវ​រថ​យន្ត​ខាង​លើ​បុក​​និង​កិន​បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​​ ។ ឧប្ប​ត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​នោះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ មីនា​ ​លើ​កំណាត់​ផ្លូវ​ជាតិ​

គ្រោះ​អគ្គិភ័យ​2នៅ​បារាំង​ស្លាប់​8នាក់របួស​14​នាក់​

Posted: 31 Mar 2013 10:43 PM PDT

បណ្តាម៉ាស៊ីន​ឃោសនា​​ក្នុង​ស្រុក​រាយ​ការណ៍​ថា ​គ្រោះ​អគ្គិ​ភ័យ​​២​ដែល​កើតមាន​​​កាលពី​យប់​ថ្ងៃ​ទី​៣០​ ​មីនា ​នៅ​ទី​ក្រុង​២​ភាគ​ខាង​ជើង​បារាំង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​សរុប​៨​នាក់​ ​និងរបួស​១៤​នាក់ ​ក្នុង​នោះ​៤​នាក់​របួសធ្ងន់​​ធ្ងរ ។កាលពី​​យប់​ថ្ងៃ​ទី​៣០ មីនា ​វេលា​ម៉ោង ២២​និង​១០​នាទី​ម៉ោង​​ក្នុង​ស្រុក​គ្រោះ​អគ្គិ​ភ័យ​មួយ​កើតមាន​ក្នុង​អគារ​មួយ​ស្ថិត​នៅ​ក្រុង​ AUBERVILLIERS នៅ​

នីហ្សេរីយ៉ា​ ៖ ​កង​ទ័ព​សម្លាប់​ពួក​អ៊ិស្លាម​និយម​14​នាក់​នៅ​ក្រុង​កាណូ​

Posted: 31 Mar 2013 10:42 PM PDT

កង​ទ័ព​​នីហ្សេ​រី​យ៉ា​រាយ​ការណ៍​​ថា ជន​អ៊ិស្លាម​និយម​១៤​នាក់​ និង​ទាហាន​មា្នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​ថ្ងៃទី​៣១ មីនា​ ក្នុង​ការ​វាយ​ប្រហារ​មួយ​របស់​កង​ទ័ព​នីហ្សេរី​យ៉ា​ប្រឆាំង​ទីតាំង​លាក់​ខ្លួន​មួយ​កន្លែង​របស់​ក្រុម​អ៊ិស្លាម​ជ្រុល​និយម​បូកូ​ហារ៉ាម​​ នៅ​ទីក្រុង​កាណូ ជា​ទីក្រុង​ធំ​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!