Koh Santipheap Daily

Koh Santipheap Daily


កុមារ​អ​នា​ថា​និង​ក្មេង​កំ​ព្រា​ក៏​មាន​ឱ​កាស​កសាង​អនា​គត​បាន​ល្អ​ដែរ​

Posted: 05 Apr 2013 12:15 AM PDT

កុមារ​អ​នា​ថា​និង​ក្មេង​កំ​ព្រា​ក៏​មាន​ឱ​កាស​កសាង​អនា​គត​បាន​ល្អ​ដែរ​
រាជ​ធានី​ភ្នំពេញ ៖ ក្នុង​ឱ​កាស​នាំ​យក​អំ​ណោយ​ទៅ​ផ្ដល់​ជូន​កុមារ​កំ​ព្រា​ នៅ​សមា​គម​រស្មី​កុមារ​កម្ពុជា​ ស្ថិត​នៅ​ក្នុង​ភូមិ​ត្នោត​ជ្រំ​ សង្កាត់​បឹង​ទំ​ពុន​ ខណ្ឌ​មាន​ជ័យ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០​ មីនា​ កន្លង​មក​នេះ​ លោក​គួច​ ចំ​រើន​ អភិ​បាល​ខណ្ឌ​មាន​ជ័យ​ និង​លោក​សៅ​ សេង​ហាក់​ ជា​សប្បុរស​ជន​មាន​ប្រ​សាសន៍​ថា​ កុមារ​អ​នា​ថា​ និង​ក្មេង​កំ​ព្រា​ ក៏​មាន​ឱ​កាស​កសាង​អ​នា​គត​របស់​ខ្លួន​បាន​ខ្ពង់​ខ្ពស់​ដូច​

ថ្នាក់ដឹកនាំ​មន្ត្រី​រាជ​ការ​បុគ្គលិក​មន្ទីរពេទ្យកាល់ម៉ែត​​បរិច្ចាគឈាម​

Posted: 05 Apr 2013 12:14 AM PDT

ថ្នាក់ដឹកនាំ​មន្ត្រី​រាជ​ការ​បុគ្គលិក​មន្ទីរពេទ្យកាល់ម៉ែត​​បរិច្ចាគឈាម​
រាជ​ធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី​៥​​​ មេសា​ ២០១៣​នៅសាលប្រជុំមន្ទីរពេទ្យកាល់ម៉ែត​ថ្នាក់ដឹកនាំមន្ត្រីរាជការ​​បុគ្គលិកមន្ទីរ​ពេទ្យ​កាល់​ម៉ែត​​ចំនួន១៧៤រូប​បានចូលរួម​បរិច្ចាគឈាមក្រោមអធិបតីភាព​លោកឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យ​កាល់ម៉ែត និង​មាន​ការ​ចូល​រួមពី​​លោ​កវេជ្ជបណ្ឌិត​ហុក គីម​ចេង​ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់​ឈាមកម្ពុជា លោកជំទាវ​ជឹង សុគន្ធាវី នាយិកា​​ប្រតិបត្តិក្រុម

មេភូមិ​ម្នាក់​រង​របួស​ធ្ងន់​ដោយ​សារ​ជិះ​ម៉ូតូ​​បុក​បុរស​ជនជាតិ​ចិន​កំពុង​ដើរ​ឆ្លង​ផ្លូវ​

Posted: 05 Apr 2013 12:10 AM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ លោកមេភូមិ​ម្នាក់បានរង​របួសធ្ងន់ ហើយត្រូវបាន​រថយន្តសង្គ្រោះ​៧១១ របស់មន្ទីរ​ពេទ្យកងពល​តូចលេខ៧០ ដឹក​បញ្ជូ​ន​​ទៅ​កាន់​​មន្ទីរពេទ្យកាល់ម៉ែត​ ដើម្បីសង្គ្រោះ​បន្ទាន់ ដោយសារ​តែ​លោក​មេ​ភូមិ​​រូប​នេះ ជិះម៉ូតូមួយ​គ្រឿងជ្រុលទៅ​បុកបុរសជន​ជាតិ​ចិន​ម្នាក់ដែលកំពុង​ដើរឆ្លង​ផ្លូវ បណ្ដាល​ឲ្យ​​ដួល​បោកទៅ​លើថ្នល់ ចំណែកឯ​បុរសជនជាតិ​ចិនម្នាក់នោះមិនបាន​រងរបួសនោះ​ឡើយ។

តំណាង​អយ្យ​ការ​ដោះ​លែង​ស្ត្រី​បើក​​​រថ​យន្ត​បុក​ទ្វា​រ​ក្រុម​ហ៊ុន​​​ឱ្យ​មាន​សេរី​ភាព​​វិញ​

Posted: 05 Apr 2013 12:00 AM PDT

តំណាង​អយ្យ​ការ​ដោះ​លែង​ស្ត្រី​បើក​​​រថ​យន្ត​បុក​ទ្វា​រ​ក្រុម​ហ៊ុន​​​ឱ្យ​មាន​សេរី​ភាព​​វិញ​
រាជ​ធានី​ភ្នំ​ពេញ ៖ ​តំណាង​អយ្យ​ការ​​អម​សា​លា​ដំបូង​រាជធានី​ កាលពីល្ងាចថ្ងៃទី​៣ ​មេសា បាន​​សម្រច​​​ដោះ​លែង​​ស្ត្រី​​បើក​​​រថ​យន្ត​​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​​ស្រវឹង បាន​បង្ក​​​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​​អ្នក​ដទៃ បន្ទប់​ពី​ត្រូវ​បាន​បញ្ចប់​សំណង​ទៅ​​​​ភាគី​ដើម​បណ្តឹង ។ ​ស្ត្រី​​​នោះ​​ឈ្មោះ​ទូច​ លក្ខិណា អាយុ​២៤​ឆ្នាំ ​​​ជា​មន្រ្តី​បរិស្ថាន រស់​នៅ​​​ក្នុង​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែនជ័យ​ ។

ប្រាក់​យ៉េន​ធ្លាក់​ថ្លៃ​ខ្លាំង​បំផុត​ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​២០០៩​ដោយ​សារ​គម្រោង​​ជំរុញ​រូបិយ​វត្ថុ​របស់​រដ្ឋា​ភិបាល​

Posted: 04 Apr 2013 11:53 PM PDT

​
ប្រាក់​យ៉េន​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​បំផុត​ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​២០០៩ ខណៈ​ដែល​ក្រុម​វិនិយោគិន​ប្រមើល​មើល​ការ​ទិញ​សញ្ញា​ប័ណ្ណ​ប្រចាំ​ខែ​ចំនួន​៧​លាន​លាន​យ៉េន​(៧២​ពាន់​លាន​ដុល្លារ​)នឹង​ធ្វើ​​ឱ្យ​រូបិយ​ប័ណ្ណ​នេះ​ធ្លាក់​ថ្លៃ ។ប្រាក់​យ៉េន​បាន​ធ្លាក់​ថ្លៃ​ធៀប​នឹង​បណ្តា​រូបិយ​ប័ណ្ណ​ដែល​ធ្វើ​ការ​ដោះ​ដូរ​ច្រើន​បំផុត​ចំនួន​១៦​ នៅ​ក្នុង​សប្តាហ៍​នេះ បន្ទាប់​ពី​ទេ​សា​ភិបាល​​ធនា​គារ​កណ្តាល​លោក​ហារ៉ូហ៊ី​កូ គូរូ​ដា

ចុះឆែក​ឆេរ​ផ្ទះវីឡា​​ជន​ជាតិ​​ចិន​​ សង្ស័យ​ករណីចាប់​ជំរិត​តាម​ប្រព័ន្ធ​​អីុនធើរណេត

Posted: 04 Apr 2013 11:51 PM PDT

រាជធានីភ្នំពេញ ៖ ប៉ូលិសអន្តោ​ប្រវេសន៍​ក្រសួងមហា​ផ្ទៃសហការ​ជាមួយប៉ូលិសមូលដ្ឋានដឹកនាំ​ដោយលោកលី សុផាន់ណា ព្រះរាជ​អាជ្ញា​រង​​អម​​សាលា​ដំបូង​រាជធានីភ្នំពេញ បាន​ចុះឆែក​ឆេរផ្ទះវីឡាជនជាតិ​ចិនជួលមួយ​កន្លែង​សង្ស័យ​ករណីចាប់​ជំរិតមនុស្ស​តាម​ប្រព័ន្ធ​អីុនធើរ​ណេត កាលពីវេលា​​ម៉ោង​១០​និង១០នាទី​ព្រឹកថ្ងៃទី៥ មេសា ២០១៣ តាមបណ្តោយ​ផ្លូវបេតុង ស្ថិត​ក្នុង​ភូមិ​ពោងពាយ សង្កាត់​

ស្ពានដែកហនុមានផ្លូវជាតិលេខ2 ត្រូវ​មន្ទីរ​សាធារណការ​ធ្វើ​ការ​ជួស​ជុល​

Posted: 04 Apr 2013 11:45 PM PDT

ស្ពានដែកហនុមានផ្លូវជាតិលេខ2 ត្រូវ​មន្ទីរ​សាធារណការ​ធ្វើ​ការ​ជួស​ជុល​
ខេត្ត​តាកែវ ៖​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​នា​ពេល​ខាង​មុខ​ មន្ទីរ​សាធា​រណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ បាន​សម្រេច​ធ្វើ​ការ​ជួស​ជុល​ស្ពាន​ដែក​បេឡេត៍​មួយ​កន្លែង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​ ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រ​លេខ​៣៦​ និង​លេខ​៣៧​ ស្ថិត​នៅ​ភូមិ​ហនុមាន​ ឃុំ​កណ្តឹង​ ស្រុក​បាទី ។

ស្ទាក់​ប្លន់​កូន​ប្រុស​លោក​អភិ​​បាល​ក្រុង​ស្វាយ​រៀង ​យក​អស់​ខ្សែ.ក និង​លុយ​មួយ​ចំនួន​

Posted: 04 Apr 2013 11:45 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្ត​ស្វាយរៀង ៖ ​ប្រជា​ពលរដ្ឋ​​មាន​ការ​ភ្ញាក់​ផ្អើល​ និង​​ព្រួយ​បារម្ភ​​​យ៉ាង​ខ្លាំង បន្ទាប់​ពី​លេច​ឮថា មាន​ក្រុម​ចោរ​ស្ទាក់​ប្លន់​កូន​ប្រុសលោក​អភិ​បាល​​ក្រុង​ស្វាយរៀង យក​អស់​ខ្សែ.ក​​លុយកាក់ និង​ទូរស័ព្ទ​ដៃ​​រួច​នាំ​គ្នា​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​កាល​ពីថ្ងៃទី​៣ មេសា ២០១៣ ​វេលា​ម៉ោង​​៩​យប់​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​១ ​ខាង​កើត​ស្ពាន​ហាយ​វ៉េ ចម្ងាយ​២០​ម៉ែត្រ ស្ថិត​នៅ​​សង្កាត់​សង្ឃ័រ​ ក្រុងស្វាយរៀង ។

រថយន្តដឹក​សំរាម​ចង​កំហឹង​នឹង​បង្គោល​ភ្លើង​បុក​ដួល​រាប​ជ្រុល​ធ្លាក់​ប្រឡាយ​

Posted: 04 Apr 2013 11:30 PM PDT

រថយន្តដឹក​សំរាម​ចង​កំហឹង​នឹង​បង្គោល​ភ្លើង​បុក​ដួល​រាប​ជ្រុល​ធ្លាក់​ប្រឡាយ​
រាជធានី​ភ្នំពេញ ៖ រថយន្តដឹក​សំរាម​មួយ​គ្រឿង​បាន​បើក​បោះ​ពួយ​យ៉ាង​លឿន​ រេ​ចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើងដែក​មួយ​ដើម​បណ្តាល​ឱ្យ​បាក់​រាប​ដល់​ដី​ បន្ទាប់​មក​រថយន្ត​នោះ​បាន​រអិល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ទាំង​កំរោល​ ។​ហេតុ​ការណ៍​នោះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ មេសា លើ​កំណាត់​ផ្លូវ​លេខ​២១៧​ ត្រង់​ចំណុច​ភូមិជើង​ឯក​ សង្កាត់​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៥ មេសា ២០១៣

Posted: 04 Apr 2013 11:29 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៥ មេសា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រថយន្ត​​ក្រឡុក​ស៊ីម៉ងត៍​បើក​វ៉ា​​​គេ​ឯង​ជ្រុល​បុក​ម៉ូតូ​​ក្រឡាប់​ចាក់​ស៊ីម៉ងត៍

Posted: 04 Apr 2013 11:15 PM PDT

រថយន្ត​​ក្រឡុក​ស៊ីម៉ងត៍​បើក​វ៉ា​​​គេ​ឯង​ជ្រុល​បុក​ម៉ូតូ​​ក្រឡាប់​ចាក់​ស៊ីម៉ងត៍
ក្រុង​ប៉ោយ​ប៉ែត ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​​​ក្រឡុក​​ស៊ីម៉ងត៍​​បើក​​​​វ៉ា​គេ​​ឯង ​ជាន់​ហ្វ្រាំង​មិន​ស៊ី​​ជ្រុល​ទៅ​បុក​ម៉ូតូ​កំពុង​​​បើក​បរ​បញ្ច្រាស​​ទិស​គ្នា​ ប៉ុន្តែ​​​អ្នក​បើកម៉ូតូ​លោត​គេច​ទាន់​​ចំណែក​រថយន្ត​បន្ទាប់​ពី​បុក​ម៉ូតូ​បាន​ក្រឡាប់​​ចាក់​ស៊ីម៉ងត៍​ពេញ​​ចិញ្ចើម​ផ្លូវ ។ ​​​ហេតុ​ការណ៍​​នេះ​កើត​ឡើង​កាលពី​​វេលា​​​ម៉ោង​​ជាង​៤​រសៀល​​​​ថ្ងៃទី​៣ មេសា ​នៅ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​​៥ ក្នុង​​​ភូមិ​​​កូន​ដំរី​ សង្កាត់​​និមិត្ត​​

រថយន្ត​ហ៊ីណូ​ក្តៅ​ពេកចុះ​ផឹក​ទឹក​ប្រឡាយ​

Posted: 04 Apr 2013 11:00 PM PDT

រថយន្ត​ហ៊ីណូ​ក្តៅ​ពេកចុះ​ផឹក​ទឹក​ប្រឡាយ​
ខេត្ត​សៀម​រាប​ ៖ រថយន្ត​ហ៊ីណូ​ពណ៌​ខៀវ​មួយ​គ្រឿង​បើក​ពី​ត្បូង​ទៅ​ជើង​បោះ​ពួយ​លឿន​ដូច​ព្រួញ​ ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ទាំង​ថ្ងៃ ខណៈ​រថយន្ត​នេះ​បើក​គេច​ម៉ូតូ​ហើយ​ជាន់​ហ្វ្រាំង​មិន​ទាន់ ។​ ហេតុ​ការណ៍​នេះ​បាន​កើត​​ឡើង​កាល​ពី​វេលា​ម៉ោង​២​រសៀល​​ថ្ងៃ​ទី​២​ មេសា​ ស្ថិត​នៅ​តាម​ដង​ផ្លូវ​វាង​ក្រុង​ ក្នុង​ភូមិ​ជន្លង់​ សង្កាត់​សាលា​កំរើក​ ក្រុង​សៀម​រាប​ ។​

បង្ខំឱ្យ​ក្មេងស្រីអាយុ​8​ឆ្នាំ​មើល​រឿង​អាស​អាភាស​តាម​ទូរស័ព្ទ​ដៃ​រួច​ចាប់​រំលោភ​

Posted: 04 Apr 2013 10:45 PM PDT

បង្ខំឱ្យ​ក្មេងស្រីអាយុ​8​ឆ្នាំ​មើល​រឿង​អាស​អាភាស​តាម​ទូរស័ព្ទ​ដៃ​រួច​ចាប់​រំលោភ​
ខេត្ត​កំពង់ចាម ៖​ ក្មេង​ប្រុស​ជំទង់​ម្នាក់​ឈ្មោះ​យឹម រតនា​ ហៅ​ប៉ាវ អាយុ​១៤​ឆ្នាំ​ រស់​នៅ​ក្នុង​ឃុំ​អំពិល​ ស្រុក​កំពង់​សៀម​ បាន​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​ កាល​ពី​វេលា​ម៉ោង​ជាង​១​រសៀល​ ថ្ងៃ​ទី​៣ មេសា​ បន្ទាប់​ពី​ប្រើ​ទូរស័ព្ទ​ដៃ​មើល​រឿង​អាស​អាភាស​ ហើយ​ចាប់​ក្មេង​ស្រី​អាយុ​៨ឆ្នាំ​រំលោភ​សេព​សន្ថវៈ​ រហូត​បាន​សម្រេច​នៅ​ក្នុង​ផ្ទះ​តៀម​របស់​ក្មេង​ប្រុស​នេះ​តែ​ម្តង​ ។

ម៉ូតូវ៉េវ​ពន្លះ​ជា​មួយ​រថយន្ត​ដឹក​ភេសជ្ជៈ​របួស​រយះ​មុខ​ដាច់​ដៃ​ឆ្វេង​និង​បាក់​ជើង​2​នាក់​

Posted: 04 Apr 2013 10:30 PM PDT

ម៉ូតូវ៉េវ​ពន្លះ​ជា​មួយ​រថយន្ត​ដឹក​ភេសជ្ជៈ​របួស​រយះ​មុខ​ដាច់​ដៃ​ឆ្វេង​និង​បាក់​ជើង​2​នាក់​
ខេត្ត​កំពង់ចាម ៖​ ម៉ូតូ​វ៉េវ​១គ្រឿង​ជិះ​គ្នា​៣នាក់​ បាន​បុក​ជា​មួយ​រថយន្ត​ដឹក​ភេសជ្ជៈ​ពេញ​ទំហឹង​ ​បណ្តាល​ឱ្យ​ផ្លោង​អ្នក​ជិះ​ម៉ូតូ​រង​របួស​ធ្ងន់​បាក់​ជើង​ខាង​ឆ្វេង​២នាក់​ និង​ម្នាក់​ទៀត​ដាច់​ដៃ​ខាង​ឆ្វេង​ ព្រម​ទាំង​ខ្ទេច​មុខ​​មើល​មិន​យល់​ ។ ហេតុ​ការណ៍​​ដ៏​រន្ធត់​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់​ ថ្ងៃ​ទី​៣ មេសា​ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧ ភូមិ​ត្រពាំង​ជ្រៃ​ ឃុំ​ក្រឡា​ ស្រុក​

សម្ពោធ​អគារ​ការិយា​ល័យ​ថ្មី​សាខា​ស្ទឹង​សែន​របស់​ហត្ថា​កសិករ​លី​មី​ត​ធីត​

Posted: 04 Apr 2013 10:15 PM PDT

សម្ពោធ​អគារ​ការិយា​ល័យ​ថ្មី​សាខា​ស្ទឹង​សែន​របស់​ហត្ថា​កសិករ​លី​មី​ត​ធីត​
ខេត្ត​កំពង់​ធំ​ ៖ អគារ​ការិយា​ល័យ​ថ្មី​ សាខា​ស្ទឹង​សែន​របស់​ហត្ថា​កសិ​ករ​លីមី​ត​ធីត​ បាន​​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ កាល​ពី​​​វេលា​ម៉ោង​១៥​នា​ទី​រសៀល​​ថ្ងៃ​ទី​២៦​ មីនា​ កន្លង​មក​នេះ​ ក្រោម​អធិ​ប​តី​ភា​ព​ដ៏​ខ្ពង់​ខ​្ពស់​ពី​សំណាក់​លោក​ជំទាវ​អ៊ុក​ មា៉​លី​ ទេសា​ភិបាល​រង​ធ​នា​គារ​ជាតិ​នៃ​កម្ពុជា​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​ជា​ ចាន់​តូ​ អគ្គ​ទេសា​ភិបាល​ ធនា​គារ​ជាតិ​នៃ​កម្ពុជា​ លោក​

រៀប​ចំ​សណ្ដាប់​ធ្នាប់​ផ្សារ​ស្នួល​ពិសេស​ទី​តាំង​ស្ដុក​និង​លក់​ប្រេង​ខុស​ច្បាប់​

Posted: 04 Apr 2013 10:00 PM PDT

រៀប​ចំ​សណ្ដាប់​ធ្នាប់​ផ្សារ​ស្នួល​ពិសេស​ទី​តាំង​ស្ដុក​និង​លក់​ប្រេង​ខុស​ច្បាប់​
ខេត្ដ​ក្រ​ចេះ​ ៖ ដោយ​សារ​ភាព​អនា​ធិប​តេយ្យ​ក្នុង​ការ​ដាក់​តាំង​លក់​ និង​ស្ដុក​ប្រេង​សាំង​ខុស​ច្បាប់​បាន​កើត​មាន​ពេញ​បន្ទុក​ដោយ​ក្រុម​អាជីវករ​ទាំង​ក្នុង​ និង​ក្រៅ​ផ្សារ​ស្នួល​ ធ្វើ​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំ​នួន​ដែល​មាន​លំ​នៅ​ឋាន​ក្បែរ​នោះ​ព្រួយ​បារម្ភ​ពី​ហេតុ​ការណ៍​អគ្គិ​ភ័យ​ដែល​អាច​កើត​មាន​ជា​យថា​ហេតុ​ ។​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣​ មេ​សា​ គណៈ​បញ្ជា​ការ​ឯក​ភាព​ស្រុក​ស្នួល​ ដឹក​នាំ​ដោយ​លោក​គង់​ គឹម​នី

​ចុះ​ឆែកឆេរ​​ផ្ទះវីឡា​​ជនជាតិ​ចិន​ សង្ស័យ​ករណីចាប់​ជំរិត​តាម​ប្រព័ន្ធ​អីុនធើរណេត​

Posted: 04 Apr 2013 09:16 PM PDT

រាជធានីភ្នំពេញ ៖ ប៉ូលិស​​ក្រសួង​មហាផ្ទៃ​សហ​ការ​ជា​មួយ​ប៉ូលិស​​មូល​ដ្ឋាន​ដឹកនាំ​ដោយ​លោក​លី សុផាន់ណា ​ព្រះ​រាជអាជ្ញា​​រង​អម​សាលា​​ដំបូង​រាជ​ធានីភ្នំពេញ ​បាន​ចុះ​ឆែកឆេរ​​ផ្ទះ​វីឡា​​ជន​ជាតិ​ចិន សង្ស័យ​ករណី​ចាប់​ជំរិត​មនុស្សតាម​ប្រព័ន្ធ​អីុនធើរណេត ​​កាលពីវេលាម៉ោង​១០​និង​៣០​នាទីព្រឹកថ្ងៃទី​​៥ មេសា​២០១៣ នៅក្នុងផ្ទះវីឡា​មួយ ​ស្ថិតក្នុងសង្កាត់​​ភ្នំពេញថ្មី ខណ្ឌសែនសុខ ៕

រថយន្ត​ក្រុង​ធ្លាក់​ស្ពាន​អាកាស​នៅ​ប្រេស៊ីល​ស្លាប់​7​នាក់​និង​11​នាក់​រង​របួស​

Posted: 04 Apr 2013 09:06 PM PDT

រថយន្ត​ក្រុង​ធ្លាក់​ស្ពាន​អាកាស​នៅ​ប្រេស៊ីល​ស្លាប់​7​នាក់​និង​11​នាក់​រង​របួស​
ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​៤ មេសា​ ផ្សាយ​ថា​ មាន​ឧបទ្ទវ​ហេតុ​គួរ​ឱ្យ​រន្ធត់​មួយ​ ដោយ​រថយន្ត​ក្រុង​ប្រទេស​ប្រេស៊ីល​ជួប​គ្រោះ​ថ្នាក់​ធ្លាក់​ពី​លើ​ស្ពាន​អាកាស​នៅ​ទី​ក្រុង​រីយ៉ូ​ដឺហ្សា​ណេរ៉ូ​ បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​៧​នាក់​ និង​១១​នាក់​ទៀត​រង​របួស​ ។ ប្រភព​បាន​បញ្ជាក់​ថា​ ហេតុ​ការណ៍​ខាង​លើ​បាន​កើត​ឡើង​ដោយ​រថយន្ត​ក្រុង​រអិល​ធ្លាក់​ពី​លើ​ស្ពាន​អាកាស​ កាល​ពី​ថ្ងៃ​ទី​២ មេសា​

អគ្គ​លេខា​ធិការ​អ.​ស.ប​ព្រួយ​បារម្ភ​ខណៈ​​ក្រុង​ព្យុង​យ៉ាង​បង្កើន​ការ​គំរាម​កំហែង​វាយ​​ប្រហារ​

Posted: 04 Apr 2013 09:04 PM PDT

រថ​ក្រោះ​នៅ​ព្រំ​ដែន​កូរ៉េ​ទាំង​២​
អគ្គ​លេខា​ធិការ​អ.​ស.ប លោក​បាន​គីមូន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៤ មេសា​ នៅ​ក្រុង​ម៉ាឌ្រឺដ​ថា ការ​គំរាម​កំហែង​នុយ​ក្លេ​អ៊ែរ​ពុំ​មែន​ជា​ល្បែង​លេង​មួយ​ទេ តែ​​វា​ជា​រឿង​ធ្ងន់​ធ្ងរ​ណាស់ ។ ខ្ញុំ​យល់​ថា កូរ៉េ​ខាង​ជើង​ដើរ​ទៅ​ឆ្ងាយ​ជ្រុល​​ពេក​ហើយ​​ក្នុង​វោហារ​សាស្ត្រ​របស់​ខ្លួន ហើយ​ខ្ញុំ​មាន​ការ​បារម្ភ​លើ​ប្រការ​ដែល​ថា រាល់​ការ​វិនិច្ឆ័យ​ខុស​ក្នុង​សភាព​ការណ៍​នេះ អាច​បង្ក​ឱ្យ​មាន​វិបត្តិ​មួយ​ដែល​ផ្តល់​​ផល​វិបាក​ធ្ងន់​ធ្ងរ​

គ្រុន​បក្សី​H7N9នៅ​ចិន​ស្លាប់​5នាក់​ហើយ​ខណៈ​វីរុស​នោះ​រក​​ឃើញ​លើ​សត្វ​​ព្រាប​

Posted: 04 Apr 2013 09:02 PM PDT

អាជ្ញាធរ​មូល​ដ្ឋាន​រាយ​ការណ៍​កាល​ពី​យប់​ថ្ងៃ​ទី​៤ មេសាថា មនុស្ស​ម្នាក់​ទៀត​ស្លាប់​​កាល​ពី​ថ្ងៃ​ទី​៤ មេសា​នោះ​ នៅ​ក្រុង​សៀង​ហៃ ដោយ​សារ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ប្រភេទ​ H7N9 ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ឡើង​ដល់​៥​នាក់​ហើយ​នៅ​​ប្រទេស​ចិន​ ។

រថ​ពាស​ដែក​រុស្ស៊ី​បុក​​បង្គោល​ភ្លើង​សង្ស័យ​អ្នក​បើកបរ​​​​ស្រវឹង​

Posted: 04 Apr 2013 09:01 PM PDT

រថ​ពាស​ដែក​រុស្ស៊ី​បុក​​បង្គោល​ភ្លើង​សង្ស័យ​អ្នក​បើកបរ​​​​ស្រវឹង​
​​​​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​នៅ​លើ​ដង​​ផ្លូវ​​លើក​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​​ករណី​ដ៏​ចម្លែក​ ព្រោះ​​បង្ក​​ឡើង​ដោយ​​​រថ​ពាស​ដែក​បើកបុក​បង្គោល​ភ្លើង​ នៅ​ប្រទេស​រុស្ស៊ី ។ គ្រោះ​ថ្នាក់​​នោះ​ ក្រុម​ជំនាញ​មាន​ជំនឿ​ចិត្ត​ថា ទាហាន​ដែល​បើក​​រថ​ពាស​ដែក​ស្ថិត​ក្នុង​ស្ថាន​ភាព​ស្រវឹង​ ដូច្នេះ​អ្នក​បើក​បរ​​អាច​ប្រឈម​មុខ​​នឹង​ការ​ឡើង​តុលា​ការ​យោធា​របស់​​ប្រទេស​រុស្ស៊ី ក្រោយ​ពី​បាន​​បង្ក​ហេតុ​នៅ​ទីក្រុង​រីយ៉ា​

រថយន្ដ​ក្រុង​បុក​ជា​មួយ​រថយន្ដ​ដឹក​ទំ​និញ​ក្រ​ឡាប់​ស្លាប់​3​នាក់​ របួស​20​នាក់​

Posted: 04 Apr 2013 08:58 PM PDT

រថយន្ដ​ក្រុង​បុក​ជា​មួយ​រថយន្ដ​ដឹក​ទំ​និញ​ក្រ​ឡាប់​ស្លាប់​3​នាក់​ របួស​20​នាក់​
កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤​ មេសា​​ មាន​ឧបទ្ទ​វ​ហេតុ​រថយន្ដ​ក្រុង​បុក​ជា​មួយ​រថយន្ដ​ដឹក​ទំ​និញ​ធុន​តូច​ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​៣​នាក់​ និង​ជាង​២​០​នាក់​ទៀត​រង​របួស​នៅ​តាម​ណ្ដោយ​ផ្លូវ​អ៊ូ​ប៊ូ​ល​រាជ​ធានី ​ ត្រង់​គី​ឡូ​ម៉ែត្រ​លេខ​១​៤​ ។​ ក្រោយ​ពេល​កើត​ហេតុ​ ប៉ូលិស​ និង​ក្រុម​ជួយ​សង្គ្រោះបានឆ្ពោះ​ទៅ​ចំ​ណុច​កើត​ហេតុ​ ប្រ​ទះ​ឃើញ​រថយន្ដ​ក្រុង​ក្រ​ឡាប់​នៅ​ក្បែរ​ផ្លូវ​បុក​ដើម​ឈើ​ដោយ​ស​ភាព​រថយន្ដ​ខូច​ខាត

មនុស្ស​ឆ្កួត​សតិមិនគ្រប់ដុតផ្ទះ​ប្រជាពលរដ្ឋ​វិះឆេះទាំងអស់​

Posted: 04 Apr 2013 08:45 PM PDT

មនុស្ស​ឆ្កួត​សតិមិនគ្រប់ដុតផ្ទះ​ប្រជាពលរដ្ឋ​វិះឆេះទាំងអស់​
ខេត្ត​​ប៉ៃលិន ៖ ផ្ទះបាយ​​ប្រជាពលរដ្ឋមួយ​​ខ្នង ដែលមានទទឹង​៣​ម៉ែត្រ​ ​បណ្តោ​យ៤ម៉ែត្រ ដំបូល​ប្រក់​ស្បូវ ត្រូវបាន​អគ្គិ​ភ័យ ឆាបឆេះ អស់គ្មាន​​សល់ និងសម្ភារផ្ទះបាយ​​មួយ​ចំនួនទៀត​ ហើយបន្តរាលដាលចូលទៅ​​ក្នុងផ្ទះធំដែលមាន​ទទឹង៣.៣០​ម៉ែត្រ បណ្តោយ​​៤ ម៉ែត្រ ​កម្ពស់​ប្រហែល​២ម៉ែត្រ ​ដំបូលប្រក់ស័ង្កសីធ្វើឱ្យរោល​ជញ្ជាំងមួយ​ចំហៀង និងឆេះរប​ស់របរក្នុងផ្ទះ​អស់រលីង ដោយ​​សល់​តែ​តួ​

លោក​យាយ​អាយុ​៧៧​ឆ្នាំ​ភ្នែក​ឡើង​បាយ​ផ្ទុះ​បែក​ហូរ​​ឈាម​ទើប​នាំ​មក​ពេទ្យ​

Posted: 04 Apr 2013 08:26 PM PDT

លោក​​យាយ​រងគ្រោះ​
ខេត្ត​កំពង់ចាម ៖ លោកយាយ​ម្នាក់ឈ្មោះ​អាង ស្រ៊ី អាយុ​៧៧​ឆ្នាំ នៅ​ភូមិ​កំពង់​ចន្លុះកើត ឃុំពាម​ជីលាំង ស្រុកត្បូងឃ្មុំ មានជំងឺ​ភ្នែកឡើង​បាយ​​ធ្ងន់​ធ្ងរ រហូតដល់ផ្ទុះ​គ្រាប់ភ្នែកខាង​ស្តាំ ហូរចេញឈាម​ត្រូវ​បានដឹកមក​សង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យ​ខេត្តកាលពី​យប់ថ្ងៃទី៤ មេសា ២០១៣ ហើយ​​ល្បី​ថា ភ្នែក​ម្ខាង​ទៀត​នឹងផ្ទុះបន្ត​បន្ទាប់​ទៀត តែតាមពិត​មិនមាន​នោះទេ នេះ​គ្រាន់តែ​ជាពាក្យ​ចចាម​អារ៉ាម​

ពលរដ្ឋ​​ខេត្ត​ព្រៃវែង ​ក្តៅក្រហាយ​​រឿងភ្លើង​អគ្គិសនី​ដាច់​ញឹកញាប់​

Posted: 04 Apr 2013 08:22 PM PDT

ខេត្តព្រៃវែង ៖ បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​នៅខេត្ត​ព្រៃវែង កំពុងតែមាន​ការធុញ​ទ្រាន់ជាខ្លាំង​ចំពោះរឿងភ្លើង​អគ្គិសនី​ដាច់ញឹក​ញាប់ ធ្វើ​​ឱ្យ​ពួក​​គាត់​មិនអាច​ធ្វើការអ្វីបាន​ ហើយការ​ដាច់ភ្លើងញឹកញាប់​នេះ​នៅខណៈពេល​ដែលកំពុងប្រើ​ប្រាស់​បានធ្វើឱ្យ​សម្ភារជាច្រើន​​ដូចជា ទូរទស្សន៍ កុំព្យូទ័រ ម៉ាញ៉េ និងអំពូល​ភ្លើងជាដើមត្រូវ​ឆេះខូចអស់​នៅ​ពេលដែលភ្លើង​បុកឆេះមកវិញ ជាពិសេស​គឺកុងទ័រ​ភ្លើងឡើង​ខ្លាំង​

រថយន្ត​ក្រុង​បើក​កៀរ​កៀបជាប់​រថយន្ត​កាមរី​ឆ្លាម​​នៅ​ចំណុច​​ស្តុប​ផ្សារ​អូរ​ឫស្សី

Posted: 04 Apr 2013 08:15 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្តពីរ​គ្រឿងឈប់​រង់ចាំភ្លើង​ស្តុបទាំង​អស់គ្នា ខណៈពេល​ដល់ភ្លើង​អាទិភាព រថយន្ត​កាមរីឆ្លាម​ដែល​ឈប់ពីមុខ​រថយន្ត​ក្រុង​ខាង​​ឆ្វេង​ដៃ​បានបើក​ចេញទៅដោយងាក​ចង្កូតបន្តិច ហើយ​រថយន្ត​ក្រុងក៏បើក​ចេញទៅ​ដែរ បណ្តាលឱ្យ​កៀរកៀប​ជាប់ទៅ​មុខ​លែងរួច ។ ​ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង៧និង១០​នាទីយប់ថ្ងៃទី៤ មេសា នៅចំណុច​ស្តុបផ្សារ​អូរឫស្សី តាមផ្លូវ​

កម្ម​ករ​​រោង​ចក្រ​​ កាត់​ដេរ មីរ៉េ អេ​ភើរ៉ល ប្រមាណ​​ជាង​១០០​នាក់ ធ្វើ​កូដ​កម្ម​នៅ​មុខ​រោង​ចក្រ​

Posted: 04 Apr 2013 07:59 PM PDT

កម្ម​ករ-កម្ម​ការិនី​រោង​ចក្រ​ដែល​នាំគ្នា​​ធ្វើ​បាតុ​កម្ម​
រាជធានីភ្នំពេញ ៖ កម្មករ-កម្មការិនី​រោងចក្រកាត់​ដេរ មីរ៉េ អេភើរ៉ល ដែល​មានទីតាំង​តាមបណ្តោយ​ផ្លូវលេខ​៣៧១ ភូមិឫស្សី សង្កាត់​ស្ទឹង​មាន​​ជ័យ ខណ្ឌមាន​ជ័យ ប្រមាណ​ជាង១០០​នាក់ បាននាំគ្នាធ្វើ​កូដកម្មនៅ​មុខរោងចក្រ នៅព្រឹក​ថ្ងៃទី៥ មេសា ២០១៣ ដើម្បីទាម​ទារសុំ​ឲ្យ​​ថៅកែរោង​​ចក្រ​ទទួលយក​រដ្ឋបាល​ម្នាក់ ដែលថៅ​កែរោង​ចក្រ​​បានបញ្ឈប់​ពីការងារឲ្យ​ចូលធ្វើ​ការវិញ។

​ថ្ងៃទី​៤ មេសា ស្លាប់​៤ របួស​២២នាក់ ដោយសារគ្រោះថ្នាក់​ចរាចរណ៍

Posted: 04 Apr 2013 07:49 PM PDT

រាជ​ធានីភ្នំពេញ ៖ មនុស្ស​៤នាក់ បានស្លាប់ និង​របួស​​២២នាក់ ក្នុងនោះ១១នាក់របួសធ្ងន់​ដោយសារគ្រោះថ្នាក់ចរាចរណ៍​កើតឡើង​១១លើក នៅទូទំាង​ប្រទេស កាលពីថ្ងៃ​ទី៤ មេសា ២០១៣ ។ យោងតាម​គេហទំព័រប៉ូលិសជាតិបានបង្ហាញ​ផងដែរថា ក្នុង​គ្រោះ​ថ្នាក់ចរាចរណ៍​ទាំង​១១លើក​ខាងលើ​ បានបង្កឲ្យខូចខាតយាន​យន្តសរុប ១៩គ្រឿង ក្នុងនោះម៉ូតូ១០​គ្រឿង, រថយន្តធុន​តូច៤​

សម្តេច​ព្រះ​ប្រធាន​គណបក្ស​ហ៊្វុន ស៊ិនប៉ិច យាងចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​ឃុំស្អាង​ភ្នំ ស្រុក​ស្អាង​

Posted: 04 Apr 2013 07:45 PM PDT

ខេត្ត​កណ្តាល ៖ សម្តេចរាជ​បុត្រី ព្រះអនុជ​ នរោត្តម អរុណរស្មី ព្រះប្រធានគណ​បក្សហ្វ៊ុនស៊ិនប៉ិច នៅព្រឹកថ្ងៃ​ទី៥ មេសា ២០១៣​នេះ បាន​​យាងចុះសួរសុខ​ទុក្ខ និងសំណោះសំណាល​ជាមួយប្រជាពលរដ្ឋជាង១០០០​នាក់ នៅក្នុងភូមិ​ស្រលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត​កណ្តាល ។ យាង និងអញ្ជើញចូលរួមក្នុងឱកាសនោះ​ដែរ ក៏មានព្រះវត្ត​មាន និងវត្តមាន​ថ្នាក់ដឹកនំា និងសមាជិក​ សមាជិកា

រថយន្ត​កុងតឺន័រ​​បុក​កិន​ស្ត្រី​ម្នាក់​ធ្លាយ​​ពោះ​វៀន​

Posted: 04 Apr 2013 07:44 PM PDT

រថយន្តបង្ក​ហេតុ​
រាជធានីភ្នំពេញ ៖ ​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ដ៏​​គួរ​ឱ្យ​រន្ធត់​​មួយ​បានកើត​​ឡើង​ដោយ​​សារ​​រថយន្ត​​​​កុង​​តឺន័រ បើក​​បុក​រួច​​កិន​ស្ត្រី​ម្នាក់​ បណ្តាល​​​ឱ្យ​​ធ្លាយ​ពោះ​វៀន​​​ស្លាប់​ភ្លាមៗ​​នៅ​​នឹងកន្លែង ​កាលពីវេលាម៉ោង​​៥​និង​៥​នាទី​ល្ងាចថ្ងៃទី​៤ មេសា ​២០១៣ ​នៅតាម​​បណ្តោយ​ផ្លូវ​លេខ​​៣៧១ ​ស្ថិត​ក្នុង​សង្កាត់​​បឹង​​ទំពុន ខណ្ឌ​មាន​ជ័យ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!