Koh Santipheap Daily

Koh Santipheap Daily


-ស្វែង​រក​ចាប់​ខ្លួន​ក្រុម​ម៉ាហ្វីយ៉ា​ សមត្ថ​កិច្ច​ឆែក​ឆេរ​ផ្ទះ​ច្រឡំ​​ ម្ចាស់​ផ្ទះ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​

Posted: 09 Apr 2013 01:00 AM PDT

-ស្វែង​រក​ចាប់​ខ្លួន​ក្រុម​ម៉ាហ្វីយ៉ា​ សមត្ថ​កិច្ច​ឆែក​ឆេរ​ផ្ទះ​ច្រឡំ​​ ម្ចាស់​ផ្ទះ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​
រាជធានី​ភ្នំពេញ ៖ ​ភូមិ​គ្រឹះ​លេខ​២២ និង​លេខ​២៤​ ផ្លូវ​ជាតិ​លេខ​៥​ បុរី​ពិភព​ថ្មី​ភូមិ​បឹងឈូក​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​កែវ​ ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ឆ្មក់​ចូល​ឆែក​ឆេរ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៣​ ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ជន​ជាតិ​ចិន​ប្រើ​ប្រាស់​ប្រព័ន្ធ​ទាក់​ទង​ទូរ​ស័ព្ទ​ទៅ​ក្រៅ​ប្រទេស​ខុស​ច្បាប់​ជា​មធ្យោ​បាយ​ចាប់​ជំរិត​ទារ​ប្រាក់​ ត្រូវ​បាន​ម្ចាស់​ភូមិ​គ្រឹះ​និយាយ​ថា​ ច្រឡំ​ផ្ទះ​ហើយ

ពល​ករ​កូរ៉េ​ខាងជើង​មិនឃើញ​មក​ធ្វើ​ការ​នៅ​តំបន់​ឧស្សា​ហ​កម្ម​កាអឺ​សុង

Posted: 09 Apr 2013 12:56 AM PDT

ច្រក​ផ្លូវចូល​តំបន់​កាអឺ​សុង​ត្រូវបិទ​
បណ្តាពល​ករ​កូរ៉េ​ខាង​ជើង​នៃ​តំបន់​សកម្ម​ភាពសេដ្ឋកិច្ច​រួម​​កាអឺសុង គ្រប់​គ្រងរួម​​គ្នា​​ដោយ​ក្រុង​ព្យុង​យ៉ាង​និង​ក្រុងសេអ៊ូល​បាត់​ពុំ​ឃើញ​ម​ក​ធ្វើ​ការ​ឡើយ​កាលពី​ថ្ងៃទី​៩ មេសា ​។ នេះ​ជា​​សេច​ក្តី​រាយ​ការណ៍​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​កូរ៉េ​ខាង​ត្បូង​YONHAP ។ អវត្ត​មាន​នេះកើតមាន​ក្រោយ​ពេល​អាជ្ញាធរ​កូរ៉េ​ខាង​ជើង​ប្រកាស​កាល​​ពី​ថ្ងៃ​ទី​៨ ​មេសា ​ថា​ខ្លួន​មាន​បំណង​ផ្អាក​ក្នុង​រយៈ​ពេល​មួយ​មិន​​

រំលោភ​ប្រពន្ធគេ​បានសម្រេច​ ហើយដើរ​ទៅងូត​ទឹក​បម្រុង​មករំលោភ​ម្តងទៀត​សមត្ថកិច្ច​ឃាត់ខ្លួន​

Posted: 09 Apr 2013 12:50 AM PDT

រំលោភ​ប្រពន្ធគេ​បានសម្រេច​ ហើយដើរ​ទៅងូត​ទឹក​បម្រុង​មករំលោភ​ម្តងទៀត​សមត្ថកិច្ច​ឃាត់ខ្លួន​
ខេត្ត​ប៉ៃលិន ៖ សមត្ថកិច្ច​កងរាជអាវុធ​ហត្ថខេត្តបានចាប់​ឃាត់ខ្លួនបុរស​ម្នាក់ បន្ទាប់ពីផឹកស្រា​ស្រវឹងធ្លាក់ភ្នែក រួចដើរ​ទៅឆ្លុះ​កង្កែប​នៅ​ខាង​ក្រៅភូមិ ពេលត្រឡប់មក​វិញ ឃើញប្រពន្ធគេដេកមើលជ្រូក​ម្នាក់ឯង ក៏កើតមានចិត្តពុះកញ្ជ្រោល​​ចាប់រំលោភ​រ​ហូត​បាន​សម្រេច រួចគំរាម​មិនឱ្យប្រាប់​នរណា ក្រោយមកជនសង្ស័យ​បានដើរទៅងូតទឹកអូរនៅក្រោយ​ផ្ទះ ពេលត្រឡប់មក​វិញ​បម្រុង​នឹង​

ផ្ទះឈើ​២​ខ្នង តម្លៃរាប់​ម៉ឺន​ដុល្លារ​ត្រូវអគ្គិភ័យ​​លេប​ត្របាក់​គ្មាន​សល់​តែមួយ​ប៉ប្រិច​ភ្នែក​

Posted: 09 Apr 2013 12:50 AM PDT

អគ្គិភ័យ​កំពុង​លេប​ត្របាក់​ផ្ទះ​​ប្រជា​ពលរដ្ឋ​
​ខេត្ត​ក្រចេះ ៖ ផ្ទះឈើប្រកក្បឿង​ចំនួន២ខ្នង៦​ដំបូលតម្លៃរាប់ម៉ឺន​ដុល្លារ នៅជាប់គ្នាក្នុង ភូមិរការ​កណ្តាលទី១ សង្កាត់រការក​ណ្តាល ក្រុង​ក្រចេះ ត្រូវ​បានអគ្គិ​ភ័យលេបត្រ​បាក់គ្មាន​សល់ តែ​ក្នុង​រយៈ​ពេលមួយ​ប៉ប្រិចភ្នែក​នៅវេលា​​ម៉ោង៩និង​៣០នាទី​​ព្រឹក​ថ្ងៃទី​៩ មេសា ២០១៣។

អំពី​ជំងឺ​ទឹក​នោម​ផ្អែម

Posted: 09 Apr 2013 12:45 AM PDT

ប្រទេស​កម្ពុជា​យើង​សព្វ​ថ្ងៃ​នេះ​សម្បូរ​​អ្នក​កើត​​ជំងឺ​ទឹក​នោម​ផ្អែម​ រីឯ​ការ​ព្យា​បាល​វិញ​​ក៏​មាន​កម្រិត​ទាប​ ម៉្លោះ​ហើយ​មាន​អ្នក​ជំងឺ​ខ្មែរ​យើង​​​បាន​ចំណាយ​​ពេល​ទៅ​ព្យា​បាល​​នៅប្រទេស​​ជិត​ខាង​​​ដូច​ជា​​​​ប្រទេស​ថៃ វៀតណាម សិង្ហ​បុរី ។ល។ ​នា​ខែ​កុម្ភៈ​ ឆ្នាំ​២០១៣ ​កន្លង​មក​ ​យើ​ង​បាន​សិក្សា​​​វិធី​​​សាស្ត្រ​​ថ្មី​ក្នុង​​​ការ​ព្យា​បាល​​​​​​ជំងឺ​ទឹក​នោម​ផ្អែម ប្រកប​ដោយ​​​​ប្រសិទ្ធ​ភាព​​ជោគ​ជ័យ ។​​

ទាហានជិះម៉ូតូ​ពេលឈប់​បោះ​​ពួយ​ធ្លាក់ពីលើ​ផ្លូវ​ជាតិ​ស្លាប់​សង្ស័យ​ស្រវឹង​

Posted: 09 Apr 2013 12:40 AM PDT

ទាហានជិះម៉ូតូ​ពេលឈប់​បោះ​​ពួយ​ធ្លាក់ពីលើ​ផ្លូវ​ជាតិ​ស្លាប់​សង្ស័យ​ស្រវឹង​
ខេត្ត​ឧត្តរ​មានជ័យ ៖ ទាហាន​ម្នាក់់ជិះម៉ូតូម៉ាកវ៉េវ​សេរី២០១១ ពណ៌ក្រហម គ្មានស្លាក​លេខជិះម្នាក់់ឯង​បាន​ធ្វើដំណើរតាម​ដងផ្លូវ​ជាតិលេខ​​៦៧B ពីជើងទៅត្បូងក្នុង​ល្បឿនយ៉ាងលឿន លុះទៅដល់់ចំណុច​ផ្លូវបំបែក (ច្រមុះជ្រូក) ស្រាប់់តែធ្លាក់់​ពីលើផ្លូវ​ជាតិ​ទៅ​ខាងស្តាំដៃ​បណ្តាលឲ្យស្លាប់់​បាត់់ បង់់ជីវិត ។ ហេតុការណ៍នេះបានកើតឡើង​នៅក្នុងភូមិលំទង ឃុំលំទង ស្រុក​អន្លង់​​វែង​កាល​

ពួក​នារី​លែង​ដោះ​កណ្តាល​វាល​ធ្វើ​បាតុ​កម្ម​ប្រឆាំង​លោក​ពូទីន​ពេល​​ទៅ​អាល្លឺម៉ង់​

Posted: 09 Apr 2013 12:38 AM PDT

[Enter Caption]នារី​ដោះអាវ​ទុក​ដោះ​កណ្តាល​វាល​នៅ​មុខ​លោក​ពូទី​ន
ពេល​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ចូល​រួម​ក្នុងពិព័រណ៍​ឧស្សា​ហ​កម្ម​ក្រុង HANOVRE ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា៉​ឌីមៀពូទីន ជួប​ប្រ​ទះ​កាល​ពី​ថ្ងៃ​ទី​៨ មេសា នឹងការ​ធ្វើ​បាតុ​កម្ម​របស់​នារី​លែងដោះ​កណ្តា​ល​​វាល​៤​នាក់​ដែល​ស្រែក​ថា​«​តើ​លោក​ចង់​ធ្វើ​អី​្វ ជន​ផ្តាច់​ការ​!»។ ចំពោះ​បាតុ​កម្ម​បែប​នោះ​លោកពូទីន​បាន​ឃើញ​ហើយ​អះ​អាង​ថា​លោក​ពេញ​ចិត្ត​ចំពោះ​ទស្សនីយ​ភាព​នោះ ។ លោក​ពូទីន​រង​

ព័ត៌​មាន​​ជុំវិញ​ខ្មាន់​កាំភ្លើង​​បាញ់​សម្លាប់​​មីង​ ក្មួយ​ស្លាប់ និង​ស្ត្រីជា​បង​រង​របួស​ សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ តែ​មិន​ចំ​មុខ​សញ្ញា​

Posted: 09 Apr 2013 12:36 AM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានកា​របាញ់ប្រហារ ដោយគ្រោង​ទុកជាមុន បណ្ដាលឲ្យស្រ្តី​ម្នាក់និងក្មួយប្រុសអាយុ​ជាង១ខួបស្លាប់​ ចំណែក​បង​ស្រី​រង​របួសបាក់​ជើង ហើយខ្មាន់​កាំភ្លើងបានរត់គេច​ខ្លួនបាត់ស្រមោល​រួចមកឃើញថា សមត្ថកិច្ច​ប៉ូលិស និងប៉េអឹម​បាននិង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​​យ៉ាង​ដុត​ដៃ​​ដុតជើងក្នុងការ​តាមរកចាប់ខ្លួន​ជនជាឃាតករ​ដៃឆៅ ដើម្បីរកយុត្តិធម៌ជូនជនរង​គ្រោះដែលស្លាប់ និងរបួស​

​​លោក​យាយ​អាយុ​106​ឆ្នាំ​ទទួល​​អំណោយ​ពីអាជ្ញាធរ​ស្រុក​ថ្ម​ពួក​ និង​យុវជន​ស្ម័គ្រ​ចិត្ត​

Posted: 09 Apr 2013 12:30 AM PDT

​​លោក​យាយ​អាយុ​106​ឆ្នាំ​ទទួល​​អំណោយ​ពីអាជ្ញាធរ​ស្រុក​ថ្ម​ពួក​ និង​យុវជន​ស្ម័គ្រ​ចិត្ត​
ខេត្តបន្ទាយមានជ័យ​ ៖ ក្នុង​​ឱកាស​​ដែល​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ជាតិ​ជិត​ឈាន​ចូល​មក​ដល់​នេះ​ អាជ្ញាធរ​ស្រុក​ថ្ម​ពួក​ដឹក​នាំ​ដោយ​លោក​ស្រី​ហម​ សំអាង​ និង​​លោក​ម៉ុក​ ចន្ទ័​ពុទ្ធា​​ អភិ​បាល​​​​រង​ស្រុក​​​​ តំណាង​លោក​ ប្លែក​​ វ៉ារី​ អភិ​បាល ស្រុក​​ថ្ម​ពួក​ និង​ក្រុម​យុវ​​ជន​ស្ម័គ្រចិត្ត​​​សម្តេច​តេ​ជោ​ បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧប​ភោគ​​ បរិ​ភោគ​ និង​សម្ភារ​ប្រើ​ប្រាស់​មួយច​ំនួន​រួម​ទាំង​ថវិកា​​​ ទៅ​ឧបត្ថ​

ក្រុម​ហ៊ុន​ខ្មែរ​ប៊្រូវើរី លីមីធីត​ នាំ​អំណោយ​ចែក​​​ជូន​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​តំបន់​​ប្រាសាទ​ព្រះវិហារ​

Posted: 09 Apr 2013 12:26 AM PDT

អំណោយ​ចែក​​​ជូន​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​តំបន់​​ប្រាសាទ​ព្រះវិហារ​
ខេត្តព្រះវិហារ ៖ ព្រឹកថ្ងៃទី៩ មេសា ២០១៣នេះ លោកឧកញ៉ា លាង ឃុន អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ប៊្រូវើរី ​លីមីធីត បាន​នាំយក​​អំណោយ​ទៅ​ចែក​ជូនអង្គភាព​បញ្ជាការដ្ឋាន​អង្គ​រក្សប្រចាំទិសទី១​ប្រាសាទព្រះវិហារ ។ ​លោកនាយឧត្តម​សេនីយ៍​កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គ​មេ​បញ្ជាការ​រង ខ.ភ.ម អនុប្រធានគណៈ​មេបញ្ជាការសមរ​ភូមិទិសយោធភូមិ​ភាគទី៤ និងជាមេបញ្ជាការ បញ្ជាការដ្ឋាន​​កងអង្គរក្ស

សាលា​ស្រុក​ថ្ម​ពួក​ប្រកាស​តែង​តាំង​និង​ប្រគល់​ភារកិច្ច​មុខ​តំណែង​មន្ត្រី​5​នាក់​

Posted: 09 Apr 2013 12:15 AM PDT

សាលា​ស្រុក​ថ្ម​ពួក​ប្រកាស​តែង​តាំង​និង​ប្រគល់​ភារកិច្ច​មុខ​តំណែង​មន្ត្រី​5​នាក់​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ នៅ​សាលា​ស្រុក​ថ្ម​ពួក​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មេសា​ មាន​រៀប​ចំ​ពិធី​ប្រកាស​តែង​តាំង​ និង​ប្រគល់​ភារកិច្ច​មុខ​តំណែង​ជូន​មន្ត្រី​សាលា​ស្រុក​ និង​ប្រធាន​ការិយា​ល័យ​រៀប​ចំ​ដែន​ដី​នគរូប​នីយ​កម្ម​ សំណង់​ សុរិយោ​ដី​ និង​ភូមិ​បាល​ ​ក្រោម​អធិបតី​ភាព​លោក​ប្លែក វ៉ារី​ អភិបាល​ស្រុក​ថ្ម​ពួក​ តំណាង​លោក​អ៊ុង អឿន អភិបាល​ខេត្ត​ ។ ចូល​រួម​ក្នុង​ពិធី​នោះ​ មាន​លោក​មឿង វិបុល​

​​ល្បែង​ប្រជា​ប្រិយ​​ខ្មែរ​មាន​ការ​ធ្លាក់​​ចុះ​​ ​...

Posted: 09 Apr 2013 12:15 AM PDT

​​ល្បែង​ប្រជា​ប្រិយ​​ខ្មែរ​មាន​ការ​ធ្លាក់​​ចុះ
ល្បែង​ប្រជាប្រិយខ្មែរមាន​ប្រវត្តិ​ផ្សារ​ភ្ជាប់​ជាមួយប្រពៃណី​វប្បធម៌ ក៏ដូច​ជា​ជីវ​ភាព​​រស់នៅរបស់ប្រជាជនខ្មែរ​ជា​យូរលង់ណាស់ មក ហើយ ហើយ​​បើ​តាម​ការ​បញ្ជាក់ពី​អ្នកប្រវត្តិសាស្រ្ត និង​សាស្រ្តា​​ចារ្យ​ខាងវប្បធម៌បានបង្ហាញ​ថា ល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា បោះ អង្គញ់ លាក់​​កន្សែង ស្តេចចង់ ទាញ​ព្រ័ត្រ ក្រុង​មេ​មាន់ វាយ​ក្អម ចោល​ឈូង ឆ្មា​ចាប់​​កណ្តុរ ដណ្តើម​ស្លឹកឈើ ពង្រត់​កូន​ក្រមុំ ចាប់​

ចិន​ចាត់ទុក​​កម្ពុជា​ជា​មិត្ត​​​គ្រប់កាលៈ​ទេសៈ​ និងចុះ​ហត្ថលេខា​លើ​គម្រោង​​ប្រមាណ​២ពាន់​លានដុល្លារ​

Posted: 09 Apr 2013 12:15 AM PDT

​សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង នៅទី​ក្រុងប៉េ​កាំង
រាជធានីភ្នំពេញ ៖ លោកនាយករដ្ឋ​មន្រ្តីចិន លី ខឺឈាង បានមាន​ប្រសាសន៍ថា ប្រទេសចិន​នឹងបន្តគំាទ្រ និងជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស ​និងប្រជាជនកម្ពុជាជាបន្ត​ទៀត បើ​ទោះ​ជា​មាន​ការ​ផ្លាស់​ប្តូរ​​​អាណត្តិ​នាយក​រដ្ឋ​​មន្ត្រី​​ និង​ប្រធានាធិបតី​​ក៏​ដោយ ។​ ការលើក​ឡើងរបស់​លោក​នាយករដ្ឋមន្រ្តីចិន​យ៉ាងដូច្នេះ បានធ្វើឡើងក្នុងជំនួប​ជាមួយសម្តេចតេជោនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ទីក្រុង​

សព​បុរស​ម្នាក់​​មិន​ស្គាល់​អត្ត​សញ្ញាណ ហើ​ម​ស្អុយ​អណ្តែត​ទឹក​

Posted: 09 Apr 2013 12:08 AM PDT

ខេត្ត​កណ្តាល ៖ សព​បុរស​​ម្នាក់​ដែល​មាន​សភាព​​ហើម​ស្អុយ​​រលួយ​ដាច់​ក្បាល​ពីខ្លួន​​ និងដៃ​ជើង​ដាច់អស់ អណ្តែត​ទឹក​ក្នុង​ទន្លេ​បាសាក់ ​បាន​មកទើរ​នៅ​មុខវត្តតា​ខ្មៅ ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ហើយ​ត្រូវបាន​សមត្ថ​កិច្ចប៉ូលិស​​ធ្វើការ​ស្រង់​ឡើង​​ពីក្នុង​ទឹក​​កាលពី​វេលាម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៨ មេសា ២០១៣ ។

រថយន្ត​ដឹក​ស៊ីទែន​​សាំង​ហ្វ្រាំង​មិន​ស៊ី​បុក​ម៉ូតូ​​ពី​ក្រោយ​​លើ​ស្ពាន​ស្លាប់​​ប្រពន្ធ​ ប្តី​របួស​

Posted: 09 Apr 2013 12:04 AM PDT

រថយន្តបង្ក​ហេតុ​
​ខេត្ត​កណ្តាល ៖ ​រថយន្ត​ដឹក​ស៊ីទែន​​​ប្រេង​មួយ​គ្រឿង​​ហ្វ្រាំង​​មិន​ស៊ី​បាន​បើក​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​​២​នាក់​ប្តី​​ប្រពន្ធ​ពី​​ក្រោយពេញទំហឹង បណ្តាល​​ឱ្យ​ស្ត្រីជា​ប្រពន្ធ​​ធ្លាក់​ពី​លើ​ម៉ូតូ​​បោក​ខ្ទប់​ជា​មួយ​បង្កាន់​ដៃ​ស្ពាន​ បែក​ក្បាល​​ស្លាប់ បន្ទាប់​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​បុរស​​ជា​ប្តី​រង​របួស​ស្រាល ។ ​ហេតុ​ការណ៍​​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​នេះ​បាន​​កើត​ឡើង​​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃទី​៩

សេដ្ឋកិច្ចអាស៊ី​នឹង​ស្ទុះ​ងើប​ឡើង​វិញ​ ប៉ុន្តែ​មាន​លក្ខណៈ​ផុយ​ស្រួយ​

Posted: 09 Apr 2013 12:01 AM PDT

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ ទី​៩​ ខែ​មេសាថា​ សេដ្ឋកិច្ច​ដែល​ចាប់​ផ្តើម​លូតលាស់​នៅ​ក្នុងតំបន់​នឹង​កើន​ឡើង​ ប៉ុន្តែ​បាន​ព្រមាន​ថា ការ​រើប​ឡើង​វិញ​នេះ​នៅ​តែ​ផុយ​ស្រួយ​នៅ​ឡើយ​ ដោយសារ​វិបត្តិ​នៅ​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ និង​ភាព​តាន​តឹង​នៅ​អាស៊ី ។​

ម៉ូ​តូ​និង​រថ​យន្ត​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ក្បែរ​រោង​ការ​

Posted: 09 Apr 2013 12:00 AM PDT

ម៉ូ​តូ​និង​រថ​យន្ត​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​ក្បែរ​រោង​ការ​
ខេត្ត​ព្រះ​សី​ហនុ​ ៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​​ និង​ម្នាក់​ទៀត​រង​របួស​​ធ្ងន់​ធ្ងរ​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​រថ​យន្ត​និង​ម៉ូ​តូ​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ទី​៧​ មេសា​ ២០១៣​ នៅ​ម៉ោង​៩​យប់​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គី​ឡូ​ម៉ែត្រ​លេខ​១៨០-១៨១​ ស្ថិត​ក្នុង​ភូមិ​វាល​មាស​ ឃុំ​វាល​រេញ​ ។​

រថយន្ត​ក្រុង​ក្រឡាប់​ធ្លាក់​ជ្រោះ​ស្លាប់​5​និង​រង​របួស​ជាង​50​នាក់​នៅ​ថៃ

Posted: 08 Apr 2013 11:59 PM PDT

រថយន្ត​ក្រុង​ក្រឡាប់​ធ្លាក់​ជ្រោះ​ស្លាប់​5​និង​រង​របួស​ជាង​50​នាក់​នៅ​ថៃ
កាល​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៨ មេសា​ សមត្ថ​កិច្ច​ប្រទះឃើញ​រថយន្ត​ក្រុង​នៅ​តាម​បណ្តោយ​ផ្លូវខេត្ត​អ៊ូដន​ធានី-​ឈៀង​ម៉ៃ​ ជួប​ឧបទ្ទវហេតុ​ធ្លាក់​ចូល​ក្នុង​ជ្រោះ​មាន​ជម្រៅ​ជាង​១០​ម៉ែត្រ​ បណ្តាល​ឱ្យ​អ្នក​ដំណើរ​ស្លាប់​៥​នាក់​ និង​ជាង​៥០​នាក់​ទៀត​រង​របួស ។​ ​កាសែត​ថៃ​ផ្សាយ​ថា ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​តាម​បណ្តោយ​ផ្លូវ​ពី​ខេត្ត​អ៊ូដន​ធានី​ឆ្ពោះ​ទៅ​ខេត្ត​ឈៀ​ង​ម៉ៃ​ ត្រង់

​​នាយក​រដ្ឋមន្ត្រី​ចិន​​​លោក​ LI KEQIANG ជួប​ពិភាក្សា​ជាមួយ​​សម្ដេច​ហ៊ុន សែន​

Posted: 08 Apr 2013 11:57 PM PDT

សម្ដេច​ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រីច​ិន​
​​តាម​ទី​​ភ្នាក់​ងារ​សារព័​ត៌​មាន​ចិន​ស៊ិន ហួ​​ ​ឱ្យ​ដឹង​ថា​ ​នាយក​រដ្ឋ​​មន្ត្រី​​​ចិន​លោកLI KEQIAN​G​ ​បាន​ជ​ួប​សន្ទនា​កាល​ពី​ថ្ងៃទី​​៨ មេសា នៅ​ទី​ក្រុង​ប៉េ​​កាំ​ង​ជាមួយ​សម្ដេច​​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ​ម​ន្ត្រី​​កម្ពុជា ។ នា​ឱកាស​នោះ​លោក​LI KEQIANG ​​អះអាង​ជា​ថ្មី​ថា ​​ចិន​ និងកម្ពុជា ជាមិត្ត​ដ៏​ពិត​ប្រាកដ​​​​ និង​ជា​ដៃគូដ៏ល្អ​ ​។ ​

ម្ចាស់​ហាង​អីុន​ធឺ​ណែត​ត្រូវ​ខ្មាន់​កាំ​ភ្លើង​ភ្ជង់​ប្លន់​យក​អស់​ប្រាក់​1​ពាន់​ដុល្លារ​

Posted: 08 Apr 2013 11:45 PM PDT

ម្ចាស់​ហាង​អីុន​ធឺ​ណែត​ត្រូវ​ខ្មាន់​កាំ​ភ្លើង​ភ្ជង់​ប្លន់​យក​អស់​ប្រាក់​1​ពាន់​ដុល្លារ​
រាជ​ធានី​ភ្នំពេញ​ ៖ ហាង​អីុន​ធឺ​ណែត​យី​ហោ​ពេជ្រ​ ដែល​មាន​ទី​តាំង​នៅ​ផ្ទះ​លេខ​១០៥​Eo ផ្លូវ​លេខ​១៣​ ភូមិ​ទី​១០​ សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌ​ដូន​ពេញ​ ត្រូវ​ខ្មាន់​កាំ​ភ្លើង​​ភ្ជង់​ប្លន់​យក​លុយ​អស់​១​ពាន់​ដុល្លារ​កាល​ពី​វេលា​ម៉ោង​១​នាទី​រំលង​អ​ធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨​ មេសា​ ដោយ​សុវត្ថិ​ភាព​ ។

រថយន្ត​កាមរីឆ្លាម​បុកពី​ក្រោយ​ម៉ូតូ​ស្ត្រី​2នាក់​រង​របួស​

Posted: 08 Apr 2013 11:30 PM PDT

រថយន្ត​កាមរីឆ្លាម​បុកពី​ក្រោយ​ម៉ូតូ​ស្ត្រី​2នាក់​រង​របួស​
ខេត្ត​ក្រចេះ ៖ ស្ត្រី​ពីរនាក់​​បាន​រង​របួស​​​​ធ្ងន់​​និង​ស្រាល​​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ដោយ​រថយន្ត​បុក​ម៉ូតូ​ពីក្រោយ​ កាលពី​​​វេលា​ម៉ោង​​​​​​២​រសៀល​​​​ថ្ងៃទី​៧ មេសា ​​នៅ​លើ​ផ្លូវ​​​​ជាតិ​​​លេខ​៧ ​ក្នុង​​​​ភូមិ​​​​​ថ្ពង ឃុំ​ស្នួល​ ស្រុក​ស្នួល ។​​ ​រថយន្ត​​​​​​កាមរី​ឆ្លាម​ ពណ៌​ទឹក​​ប្រាក់​ ពាក់​ស្លាក​​លេខ​​​​​ភ្នំពេញ​ 2P-7451 ​ក្រោ​​យ​កើត​ហេតុ​​​​អ្នក​បើក​​​បរ​បាន​រត់​​គេ​ច​​ខ្លួន​​បាត់​​​​​ស្រមោល​ ។

រថយន្ត​តូយ៉ូ​តា​មួយ​បាំង​កន្លះ​បុក​ជា​មួយ​សាំយ៉ុង​កៀប​ជាប់​អ្នក​បើក​បរ​របួស​ធ្ងន់​

Posted: 08 Apr 2013 11:15 PM PDT

រថយន្ត​តូយ៉ូ​តា​មួយ​បាំង​កន្លះ​បុក​ជា​មួយ​សាំយ៉ុង​កៀប​ជាប់​អ្នក​បើក​បរ​របួស​ធ្ងន់​
រាជធានីភ្នំពេញ ៖​ រថយន្ត​ម៉ាក​តូយ៉ូតា​មួយ​បាំង​កន្លះ​មួយ​គ្រឿង​ មាន​អ្នក​បើក​បរ​ជា​ជន​ជាតិ​វៀត​ណាម​ស្រវឹង​ស្រា​យ៉ាង​ជោក​ជាំ​បាន​បោះ​ពួយ​យ៉ាង​​លឿន​រេ​ចង្កូត​ ទៅ​បុក​រថយន្ត​សាំង​យ៉ុង​ប្រភេទ​ទេស​ចរណ៍​១២​កៅ​អី​ ដឹក​បន្លែ​មួយ​គ្រឿង​​បម្រុង​ទៅ​ដាក់​លក់​នៅ​ផ្សារ​ដើម​គ បណ្តាល​ឱ្យ​អ្នក​បើក​បរ​រថយន្ត​សាំ​យ៉ុង​កៀប​ជាប់​ក្នុង​កាប៊ីន​រង​របួស​ជើង​យ៉ាង​ធ្ងន់​ធ្ងរ​ ឯ​អ្នក​បើក​បរ​រថយន្ត​តូយ៉ូតា​រង​របួស​

ម៉ា​កាវ​ជាប់​ជម្រើស​ប៉ាក់​គី​​អាវ​ជា​សង្វៀន​​ប្រ​កួត​ខែ​កញ្ញា​ខាង​មុខ​

Posted: 08 Apr 2013 11:05 PM PDT

យោង​តាម​លោក​បប់ អា​រ៉ាំ ដែល​ជា​អ្នក​រៀប​ចំ​ការ​ប្រ​កួត​បាន​ឱ្យ​ដឹង​ថា​ កីឡាករ​ប្រ​ដាល់​ហ្វ៊ី​លី​ពីន​ម៉ា​នី ប៉ាក់​គី​អាវ​ចង់​​ឱ្យ​ការ​ប្រ​កួត​របស់​ខ្លួន​នា​ខែ​កញ្ញា​ខាង​មុខ​នេះ​ធ្វើ​នៅ​កោះ​ម៉ា​កាវ ប្រ​ទេស​ចិន​ ។​ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ នាង​ Rose Tamayo ​ដែល​ជា​ស្ត្រី​អ្នក​នាំ​ពាក្យ​ប៉ាក់​គី​អាវ​បាន​ប្រាប់​ទី​ភ្នាក់​ងារ​ព័ត៌​មាន AFP ​ថា ប៉ាក់​គី​អាវ​គ្រោង​នឹង​ឡើង​សង្វៀន​នា​ខែ​កញ្ញា

របួស​កជើង​អាច​ប៉ះ​ពាល់​វត្ត​មាន​យ៉ូ​កូ​វិច​ក្នុង​ព្រឹត្តិ​ការ​ណ៍​ Monte Carlo Masters

Posted: 08 Apr 2013 11:04 PM PDT

​កីឡាករ​លំ​ដាប់​ទី​១​ពិភព​លោក​ ណូ​វ៉ាក់ យ៉ូ​កូ​វិច​ដែល​បាន​រង​របួស​កជើង​អំ​ឡុង​ការ​ប្រ​កួត​ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ​ Davis Cup​ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ថ្លែង​ថា ការ​ចូល​រួម​របស់​ខ្លួន​ក្នុង​ព្រឹត្តិ​ការ​ណ៍​ Monte Carlo Masters ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ ។​​តាម​ការ​ដក​ស្រង់​សម្តី​ដោយ​ទី​ភ្នាក់​ងារ​ព័ត​៌​មាន​ស៊ែ​ប៊ី​ Beta News យ៉ូ​កូ​វិច​បាន​បញ្ជាក់​ថា ៖ «រដូវ​កាល​ប្រ​កួត​នៅ​លើ​ទី​លាន​ផ្ទាល់​ដី​បាន​ចាប់​

កម្មវិធីប្រណាំងរថយន្ត f1នៅបារ៉ែននឹង​ដំណើរការ​​ទៅ​ដោយ​គ្មាន​ឧបសគ្គ​

Posted: 08 Apr 2013 11:02 PM PDT


លោក​បឺ​នី អេឡេស្តូន​ ប្រ​ធាន​ហ្វមមូ​ឡា​វ័ន​ពិភព​លោក​បាន​បញ្ជាក់​ពី​​ជំ​នឿ​ចិត្ត​​របស់​ខ្លួន​ថា កម្ម​វិធី​ប្រ​ណាំង Bahrain Grand Prix ដែល​នឹង​ចាប់​ផ្តើម​នា​២សប្តាហ៍​ខាង​មុខ​នឹង​ដំណើរ​ទៅ​ដោយ​គ្មាន​ឧបសគ្គ​ហើយ​ថា រូប​លោក​នឹង​ទៅ​ចូល​រួម​ការ​ប្រ​ណាំង​ផងដែរ ។​ កាល​ពី​ឆ្នាំ​ទៅ​មិញ ការ​ប្រ​ណាំង​​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​បន្ទាប់​ពី​បណ្តា​ក្រុម​​ ក៏​ដូច​ជា​កីឡាករ​​មាន​ការ​ភ័យ​ខ្លាចនិងស្ទាក់​

រថយន្ត​បែន​ដឹក​ដី​បើក​ឆ្លង​ថ្នល់​ជ្រុល​បុក​កាមរី​បាឡែន​ខ្ទេច​មួយ​ចំហៀង​

Posted: 08 Apr 2013 11:00 PM PDT

រថយន្ត​បែន​ដឹក​ដី​បើក​ឆ្លង​ថ្នល់​ជ្រុល​បុក​កាមរី​បាឡែន​ខ្ទេច​មួយ​ចំហៀង​
ខេត្ត​កំពង់​ឆ្នាំង​ ៖ រថយន្ត​កាមរី​បាឡែន​មួយ​គ្រឿង​បាន​ខូចខាត​ខ្ទេច​អស់​មួយ​ចំហៀង​ខាង​ឆ្វេង​ ដោយ​សារ​រថយន្ត​ធុន​បែន​ដឹក​ដី​បុក​ចំ ពាក់​កណ្តាល​ក្នុង​ទិស​ដៅ​ខ្វែង​ទិស​គ្នា ។​ ហេតុ​ការណ៍​នេះ​បានកើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧​ មេសា​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ ត្រង់​ចំណុច​ភូមិ​ដំណាក់​ពពូល​ សង្កាត់​កំពង់​ឆ្នាំង​ ។​ ទោះ​យ៉ាងណា ក្នុង​ហេតុ​ការណ៍​នោះ​មិន​មាន​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៩ មេសា ២០១៣

Posted: 08 Apr 2013 10:57 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៩ មេសា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

បុរស​វៀត​ណាម​2​នាក់​ជិះ​ម៉ូតូ​គេច​ជង្ហុក​ រថយន្ត​ដឹក​កម្ម​ករ​មក​ពី​ក្រោយ​បុក​របួស​ធ្ងន់​

Posted: 08 Apr 2013 10:45 PM PDT

បុរស​វៀត​ណាម​2​នាក់​ជិះ​ម៉ូតូ​គេច​ជង្ហុក​ រថយន្ត​ដឹក​កម្ម​ករ​មក​ពី​ក្រោយ​បុក​របួស​ធ្ងន់​
រាជធានីភ្នំពេញ ៖​ បុរស​ជន​ជាតិ​រៀត​ណាម​២នាក់​ បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ ត្រូវ​រថយន្ត​សង្គ្រោះ​៧១១​របស់​មន្ទីរ​ពេទ្យ​កង​ពល​តូច​លេខ​៧០​ដឹក​យក​ទៅ​សង្គ្រោះ​ បន្ទាប់​ពី​ពួក​គេ​ជិះ​ម៉ូតូ​គេច​ជង្ហុក​រេ​ចង្កូត​ទៅ​មុខ​រថយន្ត​ដឹក​កម្ម​ករ​រោង​ចក្រ​កាត់​ដេរ​ ដែល​មក​ពី​ក្រោយ​ក៏​ត្រូវ​រថយន្ត​ជ្រុល​បុក​ពេញ​ទំហឹង​ ។

យុវ​ជន​សក់​វែង​មួយ​ក្រុម​ចូល​ផឹក​ស៊ី​រួច​អុក​ឡុក​ក្នុង​ហាង​ក្របួច​បាន​4​នាក់​

Posted: 08 Apr 2013 10:30 PM PDT

យុវ​ជន​សក់​វែង​មួយ​ក្រុម​ចូល​ផឹក​ស៊ី​រួច​អុក​ឡុក​ក្នុង​ហាង​ក្របួច​បាន​4​នាក់​
ខេត្ត​បាត់​ដំបង​ ៖ យុវ​ជន​៤​នាក់​ ក្នុង​ចំណោម​ជាង​១០​នាក់​ ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​នាំ​មក​កាន់​ស្នង​ការ​ដ្ឋាន​ខេត្ត​ ក្រោយ​ពី​ផឹក​ស៊ី​បង្ក​ជម្លោះ​ជាមួយ​ភ្ញៀវ​ដទៃ​ និង​ម្ចាស់​ហាង​ កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នា​ទី​យប់​ថ្ងៃ​ទី​៧​ មេសា​ ២០១៣​ នៅ​ក្នុង​ហាង​ផឹក​ស៊ី​មួយ​កន្លែង​ក្នុង​ភូមិ​វត្ត​គរ​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់​ដំបង​ ។

ជាង​​ទូរ​ស័ព្ទ​ផ្សារ​ធំ​ទួល​សង្កែ​ជិះ​ម៉ូតូ​បុក​ជាមួយ​រថ​យន្ត​ឡិច​ស៊ីស​​បាក់​ក​ស្លាប់

Posted: 08 Apr 2013 10:15 PM PDT

ជាង​​ទូរ​ស័ព្ទ​ផ្សារ​ធំ​ទួល​សង្កែ​ជិះ​ម៉ូតូ​បុក​ជាមួយ​រថ​យន្ត​ឡិច​ស៊ីស​​បាក់​ក​ស្លាប់
រាជ​ធានី​ភ្នំ​ពេញ ៖ ជាង​ជួស​ជុល​ទូរ​ស័ព្ទ​នៅ​ផ្សារ​ធំ​ទួល​សង្កែ​ម្នាក់​​ជិះ​ម៉ូតូ​​ឌ្រីម​សេ​១២៥ សេ៊រី​២០០៨​ ពាក់​ស្លាក​លេខ​កំពង់​ចាម​1B-៦០២៩ ក្នុង​ល្បឿន​លឿន​បាន​​​ជ្រុល​​ចង្កូត​ទៅ​បុក​​​​ចំ​ទ្វារ​​រថ​យន្ត​​ឡិច​ស៊ីស​​ធុន​៤៧០ ពណ៌ស្ករ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​​2O-​១២៣៩​​ បណ្តាលឱ្យ​បាក់​ក​ស្លាប់​​ភ្លាម​ៗ​​​នៅ​នឹង​កន្លែង ​កាលព​ី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​៧ ​មេសា ​នៅ​ចំណុច​ផ្លូវ​លេខ​៥៦៦ កែង​ផ្លូវ​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!