Koh Santipheap Daily

Koh Santipheap Daily


សង្វៀន​បាយ័ន​កំណត់​ថ្ងៃ​ឱ្យ Jetsada សង​សឹក​ កែវ រំចង់

Posted: 11 Apr 2013 12:51 AM PDT

រាជ​ធានី​ភ្នំពេញ ​៖ នៅទី​បំផុត​គម្រោង​ពិត​ប្រាកដ​មួយ​បាន​លេច​ចេញ​មកហើយ ​ដើម្បី​កំណត់​ថ្ងៃ​ឱ្យកីឡា​ករ​ជើងខ្លាំងរបស់​ថៃ​គឺ​កីឡា​ករ​ Changpuaksterms ​ហៅ Jetsada ដែល​អ្នក​ណា​ក៏​ទទួល​ស្គាល់​ថា ​ជា​ជើងខ្លាំង​របស់​ប្រទេស​ថៃ​នោះ​​បាន​ឡើងសង​សឹក​ជា​មួយ​កីឡាករ​ កែវ រំចង់ ។ បើ​ទោះ​ជា​កាល​បរិច្ឆេទ​នោះ​ហាក់​នៅ​​ឆ្ងាយ​បន្តិច ​ប៉ុន្តែ​វាជាការ​កំណត់​ផ្លូវ​ការ​មួយ​ដែល​កំពុង​ធ្វើ​ឱ្យ​មានការ​​ទាក់​ទាញ​​

បាល់​ទាត់​ហូ​ឡង់D1និង D 2 សម្រាប់​រាត្រីថ្ងៃ​សុក្រ​មាន 6 ប្រកួត ក្រុម​Helmond​,​ Volendam​, Rotterdam ត្រូវការ​ឈ្នះគូ​ប្រកួត​ប្រជែង​គ្នា​យកតំណែង​លេខ​១ក្នុង​តារាង

Posted: 11 Apr 2013 12:50 AM PDT

ទិដ្ឋភាព​នៃ​ការ​ប្រកួតបាល់ទាត់
ការ​​ប្រកួត​​បាល់​​ទាត់​​​ហូឡង់​D1 និង ​D2​ ​​​សម្រាប់​​រាត្រី​ថ្ងៃ​សុក្រ​​​នេះ មាន​ ​6​ ប្រកួត ​​។ ក្រុម​ Helmond ,Volendam ន​ិង​, Rotterdam ​ត្រូវ​ការ​ឈ្នះ​​​គូ​ប្រកួត​​​​​ដើម្បី​ប្រជែងយក​​តំណែង​លេខ​​ 1ក្នុង​តា​រាង​ ។

អគ្គលេ​ខា​ធិការ​នៃ​​​NOCCធ្វើទស្សនកិច្ច​​នៅមន្ទីរ​ពេទ្យ​ធ្មេញ​​ហង្ស នាគ

Posted: 11 Apr 2013 12:49 AM PDT

រាជធានី​ភ្នំពេញ​ ៖ ​​កាល​ពី​ព្រឹក​​ថ្ងៃទី​​១០ មេសា ឆ្នាំ​​២០១៣ ​ ​លោក​វ៉ាត់ ​ចំរើន អគ្គលេខា​ធិការ​គណៈ​កម្មាធិការ​​ជាតិអូឡាំពិក​​កម្ពុជា​​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​​​ និង​ពិនិត្យ​​​ព្យា​បាល​ធ្មេញ​​​នៅមន្ទីរពេទ្យ​ធ្មេញ​​ ហង្ស នាគ ​​ដែលស្ថិត​នៅ​អគារ​លេខ​​៥៤៦ និង​​៥៤៨ ​មហាាវិថី​កម្ពុជា​ក្រោម​ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។

លទ្ធផល​បាល់​ទាត់​ Metfone Cambodian League 2013 កាល​ពី​ថ្ងៃ​ពុធ​ ណាហ្គា​ខប​ 1-0​ គិរីវង់​សុខ​សែន​ជ័យ​ និង​បៀល​ប្រាយ​ 2-0​ អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​

Posted: 11 Apr 2013 12:46 AM PDT

ការប្រកួតបាល់ទាត់
រាជធានី​ភ្នំពេញ ៖ ក្រុម​ណាហ្គាខប​ ពេល​នេះ​បាន​ឡើង​មក​ឈរ​នៅ​លេខ​រៀងទី​៣​ នៃ​តារាង​ជាបណ្តោះ​អាសន្ន​ បន្ទាប់​ពី​ប្រកួតឈ្នះ​ក្រុម​គិរី​វង់​សុខ​សែន​ជ័យ​ ក្នុង​លទ្ធផល​១-០​ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ជើង​ទី​១​ ដើម្បី​ឈាន​ទៅ​ដណ្តើម​ពាន​រង្វាន់​ Metfone Cambodian League ២០១៣ នៅ​លើ​ទីលាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១០​ មេសា​កន្លង​មក​នេះ ។​

ចែក​អំណោយ​ដល់សិស្ស​ និង​ប្រជាពលរដ្ឋ​​ជាង​1.200​នាក់​​ នៅ​​ខេត្តកំពង់​ឆ្នាំ​ង

Posted: 11 Apr 2013 12:45 AM PDT

ចែក​អំណោយ​ដល់សិស្ស​ និង​ប្រជាពលរដ្ឋ​​ជាង​1.200​នាក់​​ នៅ​​ខេត្តកំពង់​ឆ្នាំ​ង
ខេត្តកំពង់​ឆ្នាំ​ង ៖ កាល​​ពី​សប្តាហ៍​កន្លង​ទៅ​នេះ ​គណៈ​គ្រប់​គ្រង​ លោក​គ្រូ​ អ្នក​គ្រូ​ បុគ្គ​លិក​ ដែល​ដឹក​នាំ​ដោយ​​លោក​​ឧក​ញ៉ា វេជ្ជ​បណ្ឌិត គួច​ ម៉េង​លី​ ទី​ប្រឹក្សា​អម​ទី​ស្តីការ​គណៈ​រដ្ឋ​មន្រ្តី និង​ជា​ប្រធាន​ និង​ប្រធាន​ចាង​ហ្វាង​ នៃ​វិទ្យា​ស្ថាន​ និង​សាលា​រៀន​​អន្តរ​ទ្វីប​​អាមេរិ​កាំង ​​បាន​ចុះ​សួរ​សុខ​ទុ​ក្ខ ​​ចែក​អំណោយ​​ និង​ឧប​ត្ថម្ភ​ថវិកា​​ដល់​គណៈ​នាយ​ក​សាលា​ លោក​គ្រូ​ អ្នក​គ្រូ​​ និង​​សិស្សា​​​​នុ​សិស្ស​​នៅ​​

បាល់​ទាត់បារាំង​ឡឺសំ​ផ្ចូ​ណា និង D2 សម្រាប់​រាត្រីថ្ងៃ​សុក្រ​មាន 9 ប្រកួត ក្រុមCaen​, Laval​, Angers​, និង St ​Etienne ជា​ជម្រើស​ល្អ

Posted: 11 Apr 2013 12:45 AM PDT

ទិដ្ឋភាព​នៃ​ការ​ប្រកួត​បាល់ទាត់
ការ​ប្រកួត​​បាល់​​ទាត់​បារាំង​​ឡឺ​សំ​ផ្ចូ​ណា​ និង​​D2 សម្រាប់​​​រាត្រី​ថ្ងៃ​សុក្រ​នេះ​មាន​ 9 ប្រកួត ។ ក្រុម​ Caen , Laval , Angers និង St Etiennes ជា​ជម្រើស​ល្អ ។

វេតទែល៖គ្មាន​ការ​សុំ​ទោស​​សម្រាប់ការ​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ម៉ា​ឡេស៊ី​

Posted: 11 Apr 2013 12:43 AM PDT

ជើង​ឯក​ប្រ​ណាំង​ហ្វមមូ​ឡា​វ័ន​ពិភព​លោក​​សេបា​ស្ទៀន វេតទែល​បាននិយាយ​ថា ខ្លួន​មិន​ចាំ​បាច់​សុំ​ទោស​ចំពោះ​ការ​ទទួល​បាន​ជ័យ​ជម្នះ​ពាន​ជើង​ឯក​ដ៏​ចម្រូង​ចម្រាស​នៅ​ប្រ​ទេស​ម៉ា​ឡេស៊ី​នោះ​ទេ ។​ការ​ប្រ​ណាំង​នៅ​ប្រ​ទេស​ម៉ា​ឡេស៊ី​​ដែល​ទើប​កន្លង​ទៅ​ថ្មី​ៗ​នេះ​ វេតទែល​និង​ម៉ាក វេប៊័រ​ត្រូវ​​បាន​ក្រុម​ខ្លួន​(Red Bull)បញ្ជាឱ្យ​ឈប់​នៅ​កន្លែង​ត្រួត​ពិ​និត្យ​បច្ចេក​ទេស​​ដោយពេល​នោះ​ ​វេប៊័រ​ស្ថិតនៅ​

គែល ប្រ៊ូក​ជួប​​អា​ឡិច​សាន់​ឌ័រថ្ងៃ​18 ​ឧសភា ​នៅ​អា​មេរិក​

Posted: 11 Apr 2013 12:42 AM PDT

កីឡាករ​ប្រ​ដាល់​អង់​គ្លេស​គែល​ ប្រ៊ូក​នឹង​ឡើង​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ IBF​ក្នុង​ប្រ​ភេទទម្ងន់ Welterweightពី​កីឡាករ​អា​មេរិក​ឌី​វ៉ុន អា​ឡិច​សាន់​ឌ័រ​នា​ថ្ងៃ​សៅរ៍​ទី​១៨ ​ខែ​ឧស​ភា​ខាង​មុខ​នេះដោយ​ទី​កន្លែង​គឺ​នៅ​សង្វៀន Boardwalk Hall ក្រុង​អា​ត្លង់ទិក​ស៊ី​ធី រដ្ឋ​ញូវជើ​ស៊ី​សហ​រដ្ឋ​អា​មេរិក ។​

នាង​គ្វី​តូ​វ៉ា​ឈ្នះ​ជុំ​បើក​ឆាក ​​BNP Paribas Katowice Open

Posted: 11 Apr 2013 12:41 AM PDT

យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​វាយ​កូន​បាល់​កម្ម​វិធី BNP Paribas Katowice Open ប្រ​ចាំ​ឆ្នាំ​២០១៣​របស់​នាង​ប៉េត្រា គ្វី​តូ​វ៉ា​បាន​សម្រេច​មួយ​ជំ​ហាន​ហើយ​ខណៈ​កាល​ពី​ថ្ងៃ​ពុធ​ទី​១០ ​មេសា​ នាង​បាន​យក​ឈ្នះ​​ដៃ​គូ​​ប្រ​កួត​សញ្ជាតិ​ជប៉ុន​របស់​ខ្លួន​ Misaki​ Doi ឆ្លង​ផុត​ជុំ​ទី​១​ដោយ​ក្តី​​រីក​រាយ ។​ ព្រ​ឹត្តិ​ការ​ណ៍​​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​​ក្រុង Katowice ប្រ​ទេស​ប៉ូ​ឡូញ​ ។

បាល់​ទាត់ចម្រុះ​តំបន់អឺរ៉ុប​សម្រាប់​រាត្រីថ្ងៃសុក្រ​មាន 11ប្រកួត ក្រុម Trabzonspo​r, Union Berlin, Betis, Freiburg សង្ឃឹម​ឈ្នះ​គូប្រកួត​ក្នុង​ទឹក​ដី

Posted: 11 Apr 2013 12:40 AM PDT

ទិដ្ឋភាពនៃ​ការប្រកួត​បាល់ទាត់
ការ​ប្រកួត​​​បាល់​ទាត់​​ចម្រុះ​តំបន់​​អឺរ៉ុប​សម្រាប់​​រាត្រី​​​ថ្ងៃ​​សុក្រ​នេះ​​មាន​ 11 ប្រកួត ​។​ក្រុម​ Trabzonspor, Union Berlin , Freiburg និង​ Betis សង្ឃឹម​ឈ្នះ​គូ​ប្រកួត​ក្នុង​ទឹកដី ។

យេ​ម៉ែន ៖ ​កូន​ប្រុស​អតីត​ប្រធានា​ធិបតី​ម្នាក់​ដក​ពី​កង​ទ័ព​ឱ្យ​ធ្វើ​ទូត​

Posted: 11 Apr 2013 12:39 AM PDT

 ស្លៀក​ពាក់​ឯក​សណ្ឋាន​​យោ​​​ធា​ជា​កូន​ប្រុស​ច្បង​លោក​សាឡេហ៍​
ទូរ​ទស្សន៍​រដ្ឋ​យេ​ម៉ែន​រាយ​ការណ៍​ថា ប្រធា​នា​ធិប​តី​យេ​ម៉ែន​ លោក​អាប​ដ៍​ រ៉ាប​បូ​ ម៉ាន់​សួរ​ហា​ឌី ​កាល​ពី​ថ្ងៃ​ទី​១០ មេសា បាន​តែង​តាំង​កូន​ប្រុស​ច្បង​របស់​អតីត​ប្រ​មុខ​រដ្ឋ​លោក​អាលី​អាប់​​ឌុល​ឡាហ៍​​សាឡេហ៍ ជា​ឯក​អគ្គ​រដ្ឋ​ទូត​ប្រចាំ​ប្រទេស​​អេ​​មីរ៉ាត​អា​រ៉ាប់​រួម ដែល​នោះ​ជា​ការ​​​ផាត់​លោក​ចេញ​ពី​កង​ទ័ព ។

វាយ​ប្រហារ​ភេរ​វ​កម្ម​ដល់​ទៅ​32​នៅ​ភាគ​ខាង​ត្បូង​ថៃ​

Posted: 11 Apr 2013 12:38 AM PDT

រថ​យន្ត​យោធា​ក្រឡាប់​ដោយ​​ផ្ទុះ​គ្រាប់​បែក​
ប៉ូលិស​​ថៃ​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១១ មេសា​ថា ទាហាន​ថៃ​២​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​៦​នាក់​ទៀត​ត្រូវ​​របួស​ ដោយ​សារ​ការ​​​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​វាយ​ប្រហារ​ដល់​ទៅ​៣២​ ដែល​មាន​ការ​​សម្រប​សម្រួល​គ្នា​នៅ​ភាគ​ខាង​ត្បូង​ថៃ​ ជា​កន្លែង​កើត​មាន​ការ​បះ​បោរ​បំបែក​ខ្លួន​និយម ។

វ័នធីវី​ចាប់​ឆ្នោត​ផ្តល់​​​រង្វាន់​ជាច្រើន​ជូន​ដល់​អតិថិជន​របស់​ខ្លួន​

Posted: 11 Apr 2013 12:30 AM PDT

វ័នធីវី​ចាប់​ឆ្នោត​ផ្តល់​​​រង្វាន់​ជាច្រើន​ជូន​ដល់​អតិថិជន​របស់​ខ្លួន​
រាជធានី​ភ្នំពេញ ៖ វ័នធីវី ដែល​ជា​ក្រុម​ហ៊ុនផ្តល់​សេវាកម្ម​ទូរទស្សន៍​ឌីជីថល​ដំបូងគេ​បំផុត​នៅ​កម្ពុជា​ បាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៣ ។​ ការ​រៀបចំ​កម្មវិធី​នេះ​ជា​ផ្នែក​មួយ​របស់​បណ្តាញ​ទូរ​ទស្សន៍​ឌីជីថល​វ័នធីវី​ ក្នុង​ការ​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ក៏​ដូចជា​ការ​លើក​ទឹក​ចិត្ត និង​ថ្លែងអំណរ​គុណ​ដល់​អតិថិជន​ទាំងអស់​ដែល​បាន​ចូល​រួម​

បើក​ដំណើរ​ការ​គម្រោង​ប្រឆាំង​ជំងឺ​អេដស៍​របស់ USAID

Posted: 11 Apr 2013 12:16 AM PDT

ការសម្ពោធ​ប្រើប្រាស់​ជា​ផ្លូវ​​ការ​​
​ខេត្ត​សៀមរាប ៖ គម្រោង​ប្រឆាំងជំងឺ​អេដស៍ដែល​មាន​ឈ្មោះថា HIV/AIDSFLAGSHIP សម្រាប់​រយៈពេល​៥ឆ្នាំសរុប​ទឹកប្រាក់​ប្រមាណ​៣០​​លាន​​ដុល្លារ ដែលជា​ថវិកា​របស់ទីភ្នាក់​ងារសហ​រ​ដ្ឋអាមេរិក​សម្រាប់ការ​អភិវឌ្ឍអន្តរ​ជាតិ USAID ត្រូវបាន​ដាក់​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវ​​ការ​​កាល​ពី​ថ្ងៃ​ទី១០ មេសា ២០១៣ នៅវត្តពោធិ​វង្សហៅវត្តថ្មី ស្ថិតនៅ​សង្កាត់ថ្វាយ​ដង្គុំ ក្រុងសៀម​រាប។

ចលនា​យុវជន​នាំ​អំណោយ​ជូន​គ្រួសារ​ចាស់​ជរា​ ពិការ និង​កុមារ​កំព្រា​

Posted: 11 Apr 2013 12:15 AM PDT

ចលនា​យុវជន​នាំ​អំណោយ​ជូន​គ្រួសារ​ចាស់​ជរា​ ពិការ និង​កុមារ​កំព្រា​
ខេត្ត​កំពត​ ៖ ចលនា​យុវជន​កម្ពុជា​ ក្រុម​១៥៧​ ប្រចាំ​ខេត្ត​កំពត​ កាល​ពី​ថ្ងៃ​ទី​៧​ មេសា​ កន្លង​ទៅ​ បាន​នាំ​យក​អំណោយ​របស់​លោក​ម៉ឹង​ ពន្លក​ ប្រធាន​ចលនា​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ចាស់​ជរា​ ពិការ និង​កុមារកំព្រា​ចំនួន​៣០​គ្រួសារ​ នៅ​ក្នុង​ភូមិ​ព្រែក​ក្រឹស​ ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់​ត្រាច​ ។​

កាកបាទ​ក្រហម​​ខណ្ឌ​ឫស្សី​កែវ នាំយក​អំណោយ​​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ​ងាយរងគ្រោះ​

Posted: 11 Apr 2013 12:09 AM PDT

ការចែកអំណោយ​ដល់​គ្រួសារ​ក្រីក្រ​ងាយ​រង​គ្រោះ​
រាជធានីភ្នំពេញ ៖ ៖កាលពីព្រឹក​ថ្ងៃទី១១ មេសា ២០១៣ គណៈកម្មាធិកា​អនុសាខាកាក​បាទក្រហម​កម្ពុជា ខណ្ឌ​ឫស្សីកែវ និងសហ​គមន៍​មូល​និធិ​នគ​រ​កាយ​វត្តព្រះ​ពុទ្ធសាសនា​កម្ពុជា បាននាំយក​អំណោយជាគ្រឿង​ឧបភោគ បរិភោគ និងបច្ច័យ​មួយចំនួន​ទៅចែក​ជូន​ប្រជា​ពល​រដ្ឋក្រីក្រ​​ងាយរង​គ្រោះ​​ចំនួន១០​គ្រួសារ ដែលផ្ទុកមេរោគ​អេដស៍ និងពិការរស់​នៅក្នុងមូលដ្ឋាន​សង្កាត់ច្រាំង​ចំរេះទី២ ខណ្ឌឫស្សីកែវ

ទូរស័ព្ទ​​គំរាម​បុគ្គ​លិក​ហាង​ម៉ាស្សា​​ទារ​ប្រាក់​៥​ម៉ឺន​​ដុល្លារ​យឺត​យ៉ាវ​ពេក​ឡើង​៣០​ម៉ឺន​ដុល្លារ ត្រូវចាប់​ខ្លួន

Posted: 11 Apr 2013 12:04 AM PDT

ជនជាប់ចោទ
ខេត្ត​បាត់​ដំបង ៖ យុវជនម្នាក់ដែល​ម្ដងធ្វើឆ្កួត​ម្ដង​ធ្វើជា​ត្រូវ​​បាន​​សមត្ថកិច្ចឃាត់​ខ្លួន កាលពីវេលា​ម៉ោង៩ព្រឹក​ថ្ងៃទី១១ មេសា ២០១៣ ក្រោយ​ពី​មាន​បណ្ដឹង​​ថា ជននេះបានព្យាយាមទូរស័ព្ទ​​អស់រយៈពេល​ជាងមួយ​សប្ដាហ៍ ដើម្បីគំរាម​ទារប្រាក់ រហូតដល់​៣០ម៉ឺន​ដុល្លារ​ពី​បុគ្គ​លិកផ្នែក​​ម៉ាស្សា​របស់​​ក្រុម​ហ៊ុនកូរ៉េ​មួយ​ដែលមាន​ទីតាំងនៅខាង​ជើងផ្សារបឹង​ឈូក ក្នុងសង្កាត់​ស្វាយប៉ោ ក្រុងបាត់​ដំបង ដែលជា​ថ្នូរ

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​អំពាវនាវ​​​ឱ្យ​ប្រជា​ពលរដ្ឋ​​រក្សា​ភាព​ស្ងប់​ស្ងាត់​

Posted: 11 Apr 2013 12:02 AM PDT

រាជ​ធានីភ្នំពេញ ៖ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវ​នាវឲ្យប្រជាពលរដ្ឋរក្សា​ភាពស្ងប់ស្ងាត់លើបញ្ហា​ប្រាសាទព្រះវិហារ ហើយ​ជឿជាក់​មក​លើរដ្ឋាភិ​បាល ខណ:ដែល​កម្ពុជា​និងថៃនឹងត្រូវ​តទល់មុខគ្នាខាងផ្លូវច្បាប់នៅតុលា​ការយុត្តិធម៌អន្តរ​ជាតិ​ក្រុង​ឡា​អេ នៅក្នុងរយៈ​ពេល​ថ្ងៃខាង​មុខទៀត ។

ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ូវើរី​នាំ​អំណោយ​ជូន​បញ្ជាការ​ដ្ឋាន​អង្គរក្ស​តំបន់​ប្រាសាទ​ព្រះ​វិហារ​

Posted: 11 Apr 2013 12:00 AM PDT

ក្រុម​ហ៊ុន​ខ្មែរ​ប្រ៊ូវើរី​នាំ​អំណោយ​ជូន​បញ្ជាការ​ដ្ឋាន​អង្គរក្ស​តំបន់​ប្រាសាទ​ព្រះ​វិហារ​
ខេត្ត​ព្រះ​វិហារ ៖ នៅព្រឹក​ថ្ងៃ​ទី​៩​ ខែ​មេសា​ លោក​ឧកញ៉ា​ លាង​ ឃុន​ អគ្គនាយក​ក្រុម​ហ៊ុន​ខ្មែរប្រ៊ូវើរី​ លីមីតធីត​ រួម​ដំណើរ​លោក​ជំទាវ​ឧកញ៉ា​ ភាព ហៀក​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ជីប​ម៉ុង​គ្រុប​ បាន​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​អង្គ​ភាព​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ប្រចាំ​ទិស​ទី​១​ ប្រាសាទ​ព្រះវិហារ ។

ប្រយុទ្ធ​គ្នា​យ៉ាង​​សាហាវ​រវាង​កង​ទ័ព​ស៊ូ​ដង់​និង​ពួក​ឧទ្ទាម​នៅ​ដា​​ហ្វួរ​

Posted: 10 Apr 2013 11:51 PM PDT

ពួក​ឧទ្ទាម​នៅ​ដាហ្វួរ​
ការ​ប្រយុទ្ធ​​​គ្នា​ដ៏​សាហាវ​នានា​កើត​មាន​កាល​ពី​ថ្ងៃ​ទី​១០ េមសា រវាង​កង​ទ័ព​ស៊ូ​ដង់​​ និង​កង​​កម្លាំង​ឧទ្ទាម​នៅ​តំបន់​នីយ៉ា​ឡា​ ជា​ទី​ក្រុង​​សំខាន់​នៃ​រដ្ឋ​ដា​​​ហ្វួរ​ខាង​ត្បូង​ ហើយ​កង​កម្លាំង​​ទាំង​២​អះ​អាង​ថា នឹង​បើក​​ធ្វើ​​ការ​វាយ​ប្រហារ​ថ្មី​ៗ​ទៀត​នា​ពេល​​ខាង​មុខ​នេះ ។រដ្ឋ​មន្ត្រី​ការ​ពារ​ប្រទេស​ស៊ូដង់​ លោក​អាប់​ដែល​ រ៉ា​ហ៊ីម​ម៉ូហា​ម៉េដ ហ៊ូ​សេន បញ្ជាក់​ថា កង​ទ័ព​រដ្ឋា​ភិបាល​ស៊ូ​ដង់​បាន​រំកិល​ទៅ​ក្បែរ​ទីក្រុង​មូ​

ស៊ីរី ៖ វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​ជន​ស៊ីវិល​ស្លាប់​ច្រើន​ពាន់​នាក់​

Posted: 10 Apr 2013 11:47 PM PDT

មនុស្ស​ម្នា​នាំ​គ្នា​រត់​ពេល​ទម្លាក់​គ្រាប់​បែក​
អង្គ​ការ​​ការ​ពារ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ បាន​ចោទ​ប្រកាន់​​កង​កម្លាំង​អាកាស​ស៊ីរី​ថា បាន​ទម្លាក់​​គ្រាប់​បែក​លើ​ហាង​នំ​ប័ុង​ មន្ទីរ​ពេទ្យ និង​គោល​ដៅ​ស៊ី​វិល​ដទៃ​ៗ​ទៀត ហើយ​អង្គ​ការ​នោះ​អំពាវ​នាវ​ឱ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​​ជន​​ស៊ីវិល​ ដែល​ចាត់​ទុក​ថា ជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ។

ស្រវឹង​ជិះ​ម៉ូតូ​ឌុប​គ្នា​ដើរ​កម្សាន្ត​ពេល​យប់​ទៅ​បុក​ម៉ូតូ​1​ទៀត​របួស​ធ្ងន់​ស្រាល​3​នាក់​

Posted: 10 Apr 2013 11:45 PM PDT

ស្រវឹង​ជិះ​ម៉ូតូ​ឌុប​គ្នា​ដើរ​កម្សាន្ត​ពេល​យប់​ទៅ​បុក​ម៉ូតូ​1​ទៀត​របួស​ធ្ងន់​ស្រាល​3​នាក់​
ខេត្ត​ប៉ៃលិន ៖​ យុវជន​៣នាក់​ខណៈ​ជិះ​ម៉ូតូ​ឌុប​គ្នា​ដើរ​កម្សាន្ត​លើ​សួន​កុមារ​នៅ​ពេល​យប់​ដោយ​ល្បឿន​​លឿន​រួម​ទាំង​ស្រវឹង​ផង​ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ដួល​ខ្លួន​ឯង​របួស​ធ្ងន់​​ម្នាក់​ ​ស្រាល​២នាក់​ ត្រូវ​មិត្ត​ភក្តិ​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១១ មេសា ២០១៣

Posted: 10 Apr 2013 11:39 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១១ មេសា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រថយន្ត​ដឹក​ធ្ងន់​ពេក​ទ្រាំ​ពុំ​បាន​ប្រះ​ខ្លួន​ដេក​ក្បែរ​ចិញ្ចើម​ផ្លូវ​

Posted: 10 Apr 2013 11:30 PM PDT

រថយន្ត​ដឹក​ធ្ងន់​ពេក​ទ្រាំ​ពុំ​បាន​ប្រះ​ខ្លួន​ដេក​ក្បែរ​ចិញ្ចើម​ផ្លូវ​
ខេត្តកំពង់ឆ្នាំង ៖​ រថយន្ត​ធុន​ធ្ងន់​មួយ​គ្រឿង​ខណៈ​ផ្ទុក​ទំនិញ​ធ្ងន់​ពេក​កម្ពស់​ជាង​៥ម៉ែត្រ​ បាន​ប្រះ​ខ្លួន​ដេក​ក្បែរ​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៨៨ និង​៨៩​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ខ្មែរ​ ឃុំ​រលា​ប្អៀរ​ ស្រុក​រលា​ប្អៀរ​ ។ ទោះ​យ៉ាង​ណា​ពុំ​បង្ក​ឱ្យ​នរណា​ម្នាក់​រង​របួស​​ទេ ។ ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១០ មេសា​ ។

ត្រឡប់​ពី​ចូល​រួម​មង្គល​ការ​នៅ​ខេត្ត​ស្វាយ​រៀង​ក្រឡាប់​រថយន្ត​របួស​ធ្ងន់​ស្រាល​9​នាក់​

Posted: 10 Apr 2013 11:15 PM PDT

ត្រឡប់​ពី​ចូល​រួម​មង្គល​ការ​នៅ​ខេត្ត​ស្វាយ​រៀង​ក្រឡាប់​រថយន្ត​របួស​ធ្ងន់​ស្រាល​9​នាក់​
ខេត្ត​កណ្តាល​ ៖​ មនុស្ស​៩នាក់​ ក្នុង​ចំណោម​២៤​នាក់​ បាន​រង​របួស​ធ្ងន់​ និង​ស្រាល​ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្រឡាប់​រថយន្ត​កូរ៉េ​ ម៉ាក​ហ៊ីយ៉ាន់​ដាយ​ពណ៌ស​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ខ្សុំ​ ឃុំ​បន្ទាយ​ដែក​​ ស្រុក​កៀន​ស្វាយ​ កាល​ពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល​ ថ្ងៃ​ទី​៩ មេសា​ ។

អាជ្ញាធរ​ខណ្ឌ​ដង្កោ​នាំ​វត្ថុ​អនុស្សាវរីយ៍​របស់​សម្តេច​តេជោ​ជូនពលរដ្ឋ​ជាង​100​នាក់​

Posted: 10 Apr 2013 11:00 PM PDT

អាជ្ញាធរ​ខណ្ឌ​ដង្កោ​នាំ​វត្ថុ​អនុស្សាវរីយ៍​របស់​សម្តេច​តេជោ​ជូនពលរដ្ឋ​ជាង​100​នាក់​
រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ដង្កោ​ដឹក​នាំ​ដោយ​លោក​នុត​ ពុធដារ៉ា​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ​បាន​ចុះ​ទៅ​ជួប​សំណេះ​សំណាល​សាកស​ួរ​សុខ​ទុក្ខ​ និង​នាំ​យក​នូវ​វត្ថុ​អនុស្សាវរីយ៍​របស់​សម្តេច​តេជោ​ ហ៊ុន សែន​ និង​លោក​ជំទាវ​ទៅ​ចែក​ជូន​ដល់​បងប្អូន​ លោក​យាយ​ លោក​តា​ ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​រលួស​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ ដែល​នឹង​ឈាន

ចេញ​ពី​ហូប​ការ​ស្រវឹង​ជិះ​ម៉ូ​តូ​ជ្រុល​បុក​រថ​យន្ត​ស្លាប់​

Posted: 10 Apr 2013 10:45 PM PDT

ខេត្ត​កំពង់​ស្ពឺ​ ៖ កាល​ពី​វេលា​ម៉ោង​១០​និង​១៥​យប់​​ថ្ងៃ​ទី​៩​ មេសា​ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គី​ឡូ​ម៉ែត្រ​លេខ​៤៥-៤៧​ត្រង់​ចំណុច​មុខ​ធនា​គារ​អេ​ស៊ី​លី​ដា​ ស្ថិត​ក្នុង​ភូមិ​សំណង់​ សង្កាត់​រការ​ធំ​ ក្រុង​ច្បារ​មន​ មាន​ម៉ូ​តូ​មួយ​គ្រឿង​រេ​ចង្កូត​ទៅ​បុក​រថ​យន្ត​ធុន​ធំ​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​និង​ម៉ូ​តូ​កៀប​ជាប់​​កង់​រថ​យន្ត​ ។

ចេញ​ពី​ហូប​ការ​ជិះ​ម៉ូ​តូ​បុក​ក្មេង​ប្រុស​ជំទង់​រង​របួស​ធ្ងន់​

Posted: 10 Apr 2013 10:30 PM PDT

ខេត្ត​កំពត​ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​រង​របួស​បែក​ក្បាល​ និង​បាក់​ជើង​ស្តាំ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៨​មេសា នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣១​ ត្រង់​ចំណុច​ភូមិ​ព្រៃ​តា​ព្រឹត​ ឃុំ​ស្តេច​គង់​ ខាង​លិច​ ស្រុក​បន្ទាយ​មាស​ ។ លោក​ង៉ែត​ វ៉ាត​ មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​ស្តេច​គង់​បាន​ឱ្យ​ដឹង​ថា​ ក្មេង​ប្រុស​ជំទង់​ម្នាក់​ឈ្មោះ​ប្រស់ ពៅ​ពិសី​ អាយុ​១៦​ឆ្នាំ​ រស់​នៅ​ក្នុង​​ភូមិ

ទ្រុង​ដែក​រថយន្ត​ទាក់​ជា​មួយ​ប្រអប់​កុង​ទ័រ​ភ្លើង​ដាច់​ចរន្ត​អគ្គិសនី​

Posted: 10 Apr 2013 10:15 PM PDT

ទ្រុង​ដែក​រថយន្ត​ទាក់​ជា​មួយ​ប្រអប់​កុង​ទ័រ​ភ្លើង​ដាច់​ចរន្ត​អគ្គិសនី​
រាជធានីភ្នំពេញ ៖​ រថយន្ត​ហ៊ីយ៉ាន់​ដាយ​ ពណ៌​ខៀវ​ ដឹក​សម្បក​ប៊ីដុង​ច្រក​បាវ​ បើក​ចូល​ឈប់​ហូប​បង្អែម​ ពេល​ចេញ​ទៅ​វិញ​​ ទ្រុង​ដែក​របស់​រថយន្ត​បាន​ទាក់​ជាមួយ​ប្រអប់​កុង​ទ័រ​ភ្លើង​ធ្វើ​ឱ្យ​ធ្លាក់​បែក​ ហើយ​​ផ្ទះ​ប្រជា​ពល​រដ្ឋ​​មួយ​ចំនួន​ដាច់​ចរន្ត​អគ្គិសនី​ ។ ហេតុ​ការណ៍​នេះ​ កើត​ឡើង​នៅ​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​ទី​៩ មេសា​ ក្នុង​ក្រុម​ទី២៣​ ភូមិ​អូរ​អណ្តូង​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​មាន​ជ័យ​ ។

ម៉ូ​តូ​2​គ្រឿង​បុក​​គ្នា​ខ្ទេច​មួយ​កំណាត់​មុខ​ម្ចាស់​របួស​ដូច​គ្នា​

Posted: 10 Apr 2013 10:00 PM PDT

ម៉ូ​តូ​2​គ្រឿង​បុក​​គ្នា​ខ្ទេច​មួយ​កំណាត់​មុខ​ម្ចាស់​របួស​ដូច​គ្នា​
រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ខណៈ​ជិះ​ម៉ូ​តូ​​បញ្ច្រាសផ្លូវ​​ជ្រុល​​ទៅ​បុក​ជាមួយ​ម៉ូ​តូ​ឌ្រីម​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ បណ្តាល​ឱ្យ​របួស​រលាត់​ដៃ​ជើង​ ចំណែក​ម៉ូ​តូ​ខ្ទេច​មួយ​កំណាត់​មុខ​ដូច​គ្នា​ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អ​ធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០​ មេសា​ តាម​មហា​វិថី​ព្រះ​មុនី​រ៉េត​កែង​ផ្លូវ​លេខ​៣១៨​ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​២​ ខណ្ឌ​ចំការ​មន​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!