Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​​ដឹក​ស៊ីទែន​សាំង​បុក​គ្នា​ជា​មួយ​រ៉ឺម៉ក​​ម៉ូតូ​របួស​២​នាក់​ទាំង​ព្រលឹម​អុរ​

Posted: 08 Apr 2013 12:50 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពង់ស្ពឺ ៖ ​មនុស្ស​២​នាក់​បាន​រង​របួស​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​​មួយ​បាន​កើត​ឡើងកាលពីវេលា​ម៉ោង​​៦​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​​៨ មេសា ២០១៣ នៅលើ​កំណាត់​ផ្លូវជាតិលេខ​៤ ចន្លោះ​គីឡូ​ម៉ែត្រ​​លេខ​​៤៣-៤៤ ​ត្រង់​​ចំណុច​ភូមិ​រលាំង​សង្កែ សង្កាត់​​សុពណ៌ទេព ក្រុងច្បារ​មន ​រវាង​​រថយន្ត​ដឹក​ស៊ីទែន​ប្រេង​ឥន្ធនៈ ពណ៌ស-ខៀវ-ក្រហម បើកដោយឈ្មោះ​បៀក អឹុម ​ភេទ​ប្រុស ​​អាយុ​៣២​ឆ្នាំ នៅភូមិ​​

​​អ្នក​ជំនាញ​​អាមេរិក​បើក​សិក្ខាសាលា​វាយ​តម្លៃ​​ផ្នែក​ភាសាអង់​គ្លេស​សម្រាប់​គ្រូខ្មែរ

Posted: 08 Apr 2013 12:45 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​​កម្ពុជា​ឲ្យ​ដឹង​ថា​​ ដោយ​មាន​ជំនួយ​ពី​ស្ថាន​ទូត​អាមេរិ​កនៅ​​​រាជ​ធានី​​ភ្នំពេញ​​ បណ្ឌិត​​ Christine​ Coombe ​​ជា​អ្នក​ឯក​ទេស​អាមេរិក​ដ៏​​ឈ្មោះ​ល្បី​ខាងក​ារ​វាយ​តម្លៃផ្នែក​ភាសា​អង់​គ្លេស បាន​ដឹក​នាំ​សិក្ខា​សា​លា​មួយស្តីពី«​មូល​ដ្ឋា​ន​គ្រឹះ​នៃ​ការ​វាយ​តម្លៃ​ផ្នែក​ភាសា​អង់​គ្លេស​»​សម្រាប់​​គ្រូជន​ជាតិខ្មែ​រ​ និង​

កង់​​សេល​ឡា​រ៉ា​ឈ្នះ​ជើងឯក​ប្រណាំង​កង់នៅ​បារាំង

Posted: 08 Apr 2013 12:44 AM PDT

​
កីឡាករស្វ៊ីស​​ ហ្វេ​បៀន កង់​សេលឡា​​រ៉ា​​​​​​​​​​​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​រូប​គេ​ដណ្តើម​​បាន​ពាន​ជើង​ឯក​​ប្រណាំង​កង់រយៈ​ពេល​មួយ​ថ្ងៃ​​​​​ Paris Roubaix នៅ​ទី​ក្រុង ​Roubaix ​ប្រទេស​​បារាំង ​កាល​ពី​ថ្ងៃ​អា​ទិត្យ ​ទី៧ ​ខែមេសា​​​​​ ​។ កង់​សេលឡា​រ៉ា​ដែល​ជា​អ្នក​ជិះ​កង់​ឱ្យ​​ក្រុម​RadioShack Leopard ​​​​បាន​យក​ឈ្នះ​ការ​ប្រណាំង​​ដែល​មាន​ចម្ងាយ​​ផ្លូវ២៥៤,៥​​​​​​​​​​​​​គីឡូ​ម៉ែត្រ​ដោយ​ចេញ​ដំណើរ​ពី

ឡូរេនហ្សូឈ្នះជើងឯកប្រណាំងម៉ូតូ Qatar Grand Prix

Posted: 08 Apr 2013 12:43 AM PDT

កីឡាករអេស្ប៉ាញ​ចច ឡូ​រេន​ហ្សូ​​​​​បាន​សម្តែង​​នូវ​ក្តី​ត្រេក​អរ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​គេ​បាន​យក​ឈ្នះ​ជើង​ឯក​ Qatar MotoGP Grand Prixនៅ​ទី​លាន​​ប្រណាំង​ Losail International Circuit ស្ថិត​​នៅ​​ក្នុង​ទី​ក្រុង​ដូ​ហា​ប្រទេសកា​តា​​​​​​​កាល​ពី​ថ្ងៃ​អា​ទិត្យ​​​ ទី​៧ ខែ​មេសា​ ​​​កន្លង​មកនេះ ​។

នាងស៊េរីណា​ឈ្នះពានជើងឯកវាយ​កូន​បាល់​លើទឹកដីកំណើត

Posted: 08 Apr 2013 12:42 AM PDT

​
កីឡាការិនី​អា​មេរិក​​​​ស៊េរី​ណា ​វីលៀម​ ​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​​បន្ទាប់​​ពី​​​​នាង​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​កម្ម​​វិធី Family Circle Cup​​ព្រម​ទាំង​ទឹក​ប្រាក់​រង្វាន់​១២​ម៉ឺន និង​៥​ពាន់​ដុល្លារ​កាល​ពី​ថ្ងៃអា​ទិត្យ​​​​​ទី​៧ ​​​​ខែ​មេសា​ ។ ការ​ប្រ​កួត​កម្ម​វិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Charleston​រដ្ឋ​ South Carolina សហ​រដ្ឋ​អា​មេរិក​ ។​

ឌូបៃនឹងក្លាយជាតំបន់​ពាណិជ្ជកម្មសេរី​​​ក្នុង​ការដោះដូរមាស​

Posted: 08 Apr 2013 12:40 AM PDT

ឌូបៃនឹងក្លាយជាតំបន់​ពាណិជ្ជកម្មសេរី​​​ក្នុង​ការដោះដូរមាស​
ទីក្រុងឌូបៃ​របស់ប្រទេសអេមីរ៉ាត​អារ៉ាប់​រួម​នឹង​ក្លាយ​ជា​​មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម​​វត្ថុ​មាន​តម្លៃ​ធំ​បំផុត​នៅ​លើ​ពិភពលោក​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ទៀត​ ដោយសារ​ទីក្រុងនេះមានលំហូរ​ក្រុម​ហ៊ុន និង​​អ្នកប្រើប្រាស់​ច្រើនមកពី​បណ្តា​ទីផ្សារ​រីក​ចម្រើន​ ។​ប្រមាណជា​២០%នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​មាស​កំពុង​ហូរ​ចូល​ទីក្រុង​ឌូបៃ​នាពេល​បច្ចុប្បន្ន​នេះបើយោងតាម​លោកបណ្ឌិត​ Ahamed Bin Sulayem

នៅ​ចិន​អ្នក​ឆ្លង​វីរុស​​H7N9​ឡើង​​ដល់​20​នាក់​ក្នុង​នោះ​ស្លាប់​6​នាក់​

Posted: 08 Apr 2013 12:39 AM PDT

ត្រួត​ពិនិត្យ​សុខ​ភាព​តាម​រយៈ​ការ​វាស់​​កម្តៅ​
អាជ្ញា​ធរ​សុខា​ភិបាល​ចិន​គូស​បញ្ជាក់​ថា តុល្យ​ការ​ចុ​ងក្រោយ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​​៧ មេសា វេលា​ម៉ោង​​១៧​​ ម៉ោង​ក្នុង​ស្រុក ប្រទេស​ចិន​ អះ​អាង​ពី​ម​នុស្ស​​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​​ប្រភេទ​ H7N9 ឡើង​ដល់​២០​នាក់​ហើយ ក្នុង​នោះ​ស្លាប់​៦​នាក់ ។អ្នក​ឆ្លង​​ជំងឺ​នេះ​ថ្មី​២​នាក់ ត្រូវ​បាន​កំណត់​ឃើញ​នៅ​​ក្រុង​សៀង​ហៃ​ រួច​​អ្នក​ជំងឺ​ទាំង​២​នាក់​នេះ បច្ចុប្បន្ន​កំពុង​ទទួល​ការ​ព្យាបាល ។

សមត្ថកិច្ច​ចុះឆែកឆេរ​​លំនៅឋាន​ច្រឡំ​ម្ចាស់​ផ្ទះ​មាន​ប្រតិ​កម្ម​យ៉ាងខ្លាំង​

Posted: 08 Apr 2013 12:31 AM PDT

លំនៅឋាន​ដែល​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ច្រឡំ
រាជធានីភ្នំពេញ ៖ ភូមិគ្រឹះលេខ​២២និង​លេខ២៤ នៅតាម​​បណ្តោយ​ផ្លូវ​ជាតិលេខ៥ ស្ថិត​ក្នុង​​បុរី​មួយ ​ភូមិបឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ ដែលត្រូវ​បានសមត្ថកិច្ច​ឆ្មក់ចូលឆែក​ឆេរ កាលពីព្រឹក​ថ្ងៃទី៥ មេសា ២០១៣ ក្នុងប្រតិបត្តិ​ការបង្ក្រាប​ជនជាតិចិន ប្រើ​ប្រាស់​ប្រព័ន្ធ​ទាក់​ទង​​ទូរស័ព្ទ​ទៅក្រៅ​ប្រទេសខុសច្បាប់​ជាមធ្យោបាយ​ចាប់ជំរិតទារ​ប្រាក់គឺច្រឡំផ្ទះ ហើយធ្វើឱ្យ​ម្ចាស់មាន​ប្រតិកម្មជា​ខ្លាំង​

​​រថយន្ត​ទួរីស​បើក​ជែង​​​​ផ្លូវ​ចុះ​ចំណោត​​​ក្រឡាប់​ចាក់​​មនុស្សរបួស​​​រដូក​រណែល

Posted: 08 Apr 2013 12:30 AM PDT

​​រថយន្ត​ទួរីស​បើក​ជែង​​​​ផ្លូវ​ចុះ​ចំណោត​​​ក្រឡាប់​ចាក់​​មនុស្សរបួស​​​រដូក​រណែល
ខេត្តប៉ៃលិន​ ៖​ ​រថយន្ត​ទួរីស​​​ ពណ៌​សម្បក​ឪឡឹក ​មួយ​គ្រឿង​ដឹកមនុស្ស​ប្រុស ស្រី​​ ពេញ​រថយន្ត​​បាន​​បើក​​​វ៉ារថយន្ត​​​​នីស្សាន់​​ដឹក​អីវ៉ាន់​នៅ​ចំណុច​​​​ផ្លូវ​ចុះ​ទួល​​​មួយកន្លែង​ ខណៈ​អ្នក​បើក​រថយន្ត​បួង​​​ចង្កួត​​​ខ្លាំង​ពេក​ ​ស្រប​ពេល​​​រថយន្ត​កំពុង​​​​សំយុង​​​ក្បាល​ចុះ​ទួល​​បណ្ដាល​ឱ្យ​កាច់​តួ​រថយន្ត​​​បោក​ក្រឡាប់​ផ្ងា​រ​ជើង​​​ទៅ​ខាង​ឆ្វេង​ដៃ​​​នៅ​ទទឹង​​​ផ្លូវ​​​ធ្វើ​ឱ្យមនុស្សប្រុស​ស្រី​​មួយ​ចំនួន​ខ្ទាត​​​ចេញ​ពី​រថយន្ត​​​ធ្លាក់​រដួក​រណែល​​​​​​តែ​សំណាង​ល្អពុំ​មាន​អ្នក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ ។

ទាហាន​សៀម​បាញ់​​ពល​រដ្ឋខ្មែរ​ចូល​កាប់​​ឈើ​គ្រញូង​របួស​១​ ចាប់​ខ្លួន​២​ រត់​រួច​១០​នាក់​

Posted: 08 Apr 2013 12:23 AM PDT

ឈើគ្រញូង
​ខេត្ត​បាត់ដំបង ៖ ប្រភពព័ត៌មាន​ពីស្រុកសំឡូតបាន​រាយការណ៍ថា ប្រជាពលរដ្ឋខ្មែរ​ចំនួន១៣នាក់ ត្រូវទាហាន​ឈុតខ្មៅសៀម​ដេញ​បាញ់ កាល​ពី​ជិត​ពាក់​កណ្ដាលអធ្រាត្រ​ថ្ងៃទី៥ មេសា ២០១៣ គ្រាដែលពួកគេ​នាំគ្នាលួចចូល​ទៅ​កាប់ឈើគ្រញូង​ក្នុងទឹកដី​នៃប្រទេស​សៀម​ដោយ​ខុសច្បាប់។

អតីត​សិស្ស​ចតុមុខ​គ្រប់​ជំនាន់​គ្រោង​ជួប​ជុំគ្នា​នៅថ្ងៃទី​21 មេសា ​ រំលឹក​អនុស្សា​វរីយ៍​ពី​កុមារ​ភាព និងស្វែង​រក​ជំនួយ​ជួស​​ជូល​អគារចាស់​ទ្រុឌ​ទ្រោម

Posted: 08 Apr 2013 12:15 AM PDT

អតីត​សិស្ស​ចតុមុខ​គ្រប់​ជំនាន់​គ្រោង​ជួប​ជុំគ្នា​នៅថ្ងៃទី​21 មេសា ​ រំលឹក​អនុស្សា​វរីយ៍​ពី​កុមារ​ភាព និងស្វែង​រក​ជំនួយ​ជួស​​ជូល​អគារចាស់​ទ្រុឌ​ទ្រោម
រាជ​ធានី​ភ្នំពេញ ​៖ ផ្តើម​ចេញពី​ការគោរ​ព​ដឹ​ង​គុណ​ និងនឹក​រលឹក​ដល់​ទី​កន្លែង​ដែលធ្លាប់​ផ្តល់​ឱវាទ​ ​និងចំណេះ​ដឹង ​ឬ​អាច​និយាយ​បាន​ថា​ជា​ទី​កន្លែង​នៃការ​ចាប់​ផ្តើម​ដំបូង​ក្នុងការ​ផ្តល់​ចំណេះ​ដឹង​ពី​កុមារ​ភាព​នោះ​ អតីតសិស្ស​ និស្សិត​ ដែល​ធ្លាប់​បាន​សិក្សា​រៀន​សូត្រ​នៅសាលា​ចតុមុខ​កាល​​ពី​​កុមារ​ភាពគ្រប់​ជំនាន់ ​​បាន​មូល​មតិ​គ្នា​រៀប​ចំ​​ឱ្យ​មានការ​ជួប​ជុំ​គ្នា​មួយ​នៅ​ថ្ងៃ​អាទិត្យ​ទី​២១ មេសា ​ឆ្នាំ​

វាយ​ខ្នោះ​៥​នាក់ ខណៈ​ដឹក​ឈើ​ប្រណីត​ចូល​ចត​ច្រាំង​ទន្លេ​ក្រោយ​ផ្ទះ​លោក​អភិ​បាល​រង​ខេត្ត​

Posted: 08 Apr 2013 12:15 AM PDT

ឈើដែល​រឹបអូសបាន
ខេត្ត​ស្ទឹងត្រែង ៖ មនុស្សចំនួន៥នាក់ត្រូវ បានសមត្ថកិច្ចវាយខ្នោះ ខណៈដឹកឈើ​ប្រណីតចំនួនពីរទូក​ចូលទៅចត​នៅមាត់​ច្រាំង​ទន្លេ ក្រោយ​ផ្ទះ​លោក​ម៉ៅ ធនិន អភិបាលរង​ខេត្តស្ទឹងត្រែង ដែលកំពុង​សាងសង់ក្នុង​ភូមិស្រែពោធិ៍ សង្កាត់​ស្រះឫស្សី ក្រុងស្ទឹង​ត្រែង កាល​ពី​វេលា​ម៉ោង៩និង៤០នាទី​​យប់ថ្ងៃ​ទី៧ មេសា ២០១៣ បង្កឲ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពីសំណាក់​ស្ថាប័នមាន​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល

អ្នក​វិទ្យា​សាស្ត្រ​ជប៉ុន​ប្រើ​ឧប​ករណ៍​ស្គែន ​MRI ដើម្បី​កាត់​សុបិន

Posted: 08 Apr 2013 12:03 AM PDT


អ្នក​វិទ្យា​សាស្ត្រ​​ជប៉ុន​និយាយ​ថា ខ្លួន​បាន​រក​ឃើញ​វិធី​ដើម្បី​កាត់​សុបិន​របស់​មនុស្ស​ដោយ​ប្រើ​ឧបករណ៍​ស្គែន​ MRI ដើម្បី​លាត​ត្រដាង​អាថ៌​កំបាំង​នៃ​អារម្មណ៍​ដែល​មិន​ដឹង​ខ្លួន ។អ្នក​វិទ្យា​សាស្ត្រ​បាន​រៀប​ចំ​អ្វី​ដែល​គេ​បាន​និយាយ​ថា ជា​ការ​ប​ក​ស្រាយ​ការ​សម្ងាត់​លើក​ដំបូង​របស់​ពិភព​លោក​អំពី​ចក្ខុ​និម្មិត ដែល​ជា​ប្រធាន​បទ​នៃ​ការ​ប្រមើល​មើល​​រាប់​សត​វត្ស​ដែល​ធ្វើ​ឱ្យ​មនុស្ស​ជាតិ​ចាប់​អារម្មណ៍​

ជិះ​ម៉ូតូ​ជ្រុល​បុក​រថយន្ត​លុតជង្គង់​សំពះ​អង្វរ​ម្ចាស់​រថយន្ត​មិនព្រម​យកម៉ូតូ​ទៅ​បញ្ចាំ​យក​ប្រាក់​សង​

Posted: 08 Apr 2013 12:00 AM PDT

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ដែល​អះ​អាង​ថា​ជា​កម្មករ​បាញ់​ថ្នាំ​មូស​តាម​សណ្ឋាគារ​ បាន​ជិះ​ម៉ូតូ​ជ្រុល​ទៅ​បុក​ទ្វារ​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័រ​មួយ​គ្រឿង​បណ្តាល​ឱ្យ​ក្រពឹត​ ហើយ​​អ្នក​ជិះ​ម៉ូតូ​ក្រោយ​ពី​ដួល​សន្លប់​បន្តិច​ក៏​ដឹង​ខ្លួន​វិញ​ រួច​នាំ​គ្នា​ទៅ​លុតជង្គង់​សំពះ​អង្វរ​ម្ចាស់​រថយន្ត​ព្រោះ​អត់​មាន​ប្រាក់​សង​ តែ​ម្ចាស់​រថយន្ត​មិន​ព្រម​ក៏​យក​ម៉ូតូ​ទៅ​បញ្ចាំ​យក​ប្រាក់​សង​ថ្លៃ​ខូចខាត​រថយន្ត​ចំនួន​១៥០

​​រថយន្តតាកូម៉ា​បុក​រះ​ម៉ូតូ​​2​គ្រឿង​របួស​​2​នាក់​បើក​រត់​ទាំងបែក​កង់​

Posted: 07 Apr 2013 11:45 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ រថយន្ត​​ម៉ាក​តាក​ូម៉ា​ ពណ៌​ស​ មិន​ស្គាល់​ស្លាក​លេខ​មួយ​គ្រឿង​បាន​បើក​បោះ​ពួយបុក​រះម៉ូតូ​ម៉ា​ក​ឌ្រីម​ ពណ៌​ខ្មៅ​ ២​គ្រឿង​នៅ​ចំណុច​មហាវ​ិថី​សហព័ន្ធ​រុស្ស៊ី​កែង​ផ្លូវ​លេខ​២៥៣​​​ ក្នុង​​សង្កាត់​ទឹក​ល្អក់​ទី១​ ​ខណ្ឌ​ទួល​គោក​​ មុខ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​​ហៅ​​​សា​លា​​​តិច​ណូ​បណ្តាល​ឱ្យ​អ្នក​បើក​​​ម៉ូតូ​ទាំង​ពីរ​គ្រឿង​រង​របួស​ធ្ងន់​​​​ត្រូវ​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់ម៉ែត​និង​គ្លីនិច​

បើក​ជែង​មិន​ប្រយ័ត្ន​ជ្រុល​បុក​គោយន្ត​ដាច់​កង់​រថ​យន្ត​បង្ក​ធ្លាក់​ស្នាម​ភ្លោះ​

Posted: 07 Apr 2013 11:30 PM PDT

បើក​ជែង​មិន​ប្រយ័ត្ន​ជ្រុល​បុក​គោយន្ត​ដាច់​កង់​រថ​យន្ត​បង្ក​ធ្លាក់​ស្នាម​ភ្លោះ​
ក្រុងប៉ោយប៉ែត ៖​ ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​មួយ​ដោយ​រថយន្ត​កាមរី​បា​ឡែន​មួយ​គ្រឿង​ បើក​វ៉ា​មិន​ប្រយ័ត្ន​​បួង​ចង្កូត​មក​ចំណែក​ផ្លូវ​វិញ​ក៏​ជ្រុល​បុក​គោយន្ត​ បណ្តាល​ឱ្យ​ដាច់​កង់​ ឯ​អ្នក​បើក​បរ​របួស​ធ្ងន់​ កាល​ពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​៦ មេសា​ លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​និមិត្ត​ថ្មី​ សង្កាត់​និមិត្ត​ ក្រុង​ប៉ោយ​ប៉ែត​ ។ ជន​រង​គ្រោះ​បើក​គោយន្ត​ឈ្មោះ​ជា​ សាលុយ​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៨ មេសា ២០១៣

Posted: 07 Apr 2013 11:20 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៨ មេសា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រថយន្ត​កូរ៉េ​បើក​ជែង​លើ​សាឡាង​កៀរ​មន្ត្រី​កំពង់​ចម្លង​អ្នក​​លឿន​ម្នាក់​​បាក់​ជើង

Posted: 07 Apr 2013 11:15 PM PDT

រថយន្ត​កូរ៉េ​បើក​ជែង​លើ​សាឡាង​កៀរ​មន្ត្រី​កំពង់​ចម្លង​អ្នក​​លឿន​ម្នាក់​​បាក់​ជើង
ខេត្ត​ព្រៃ​វែង ៖ មន្ត្រី​បម្រើ​ការ​នៅ​កំពង់​​​ចម្លង​អ្នក​លឿន​​​ម្នាក​់​ត្រូវ​​​​រថយន្ត​កូរ៉េ​ចំណុះ​​៣​តោន​​កន្លះ​​ ​បើក​កៀរ​ផ្ទប់​​​បង្កាន់​ដៃ​​សាឡាង​​​​បណ្តាល​​ឱ្យ​បាក់ជើង​​​​​​ខាង​ស្តាំ ហើយ​រមៀល​ធ្លាក់​​ចូល​ទឹក​​​ទន្លេ​​​របួស​ធ្ងន់​​​ធ្ងរ​ ​ខណៈ​ពេល​​បុរស​រង​គ្រោះ​កំពង់​​ឈរ​បញ្ជា​​រថយន្ត​​​​​បើក​ចេញ​ពី​​សាឡាង​​​ឡើងទៅ​​លើ​ច្រាំង ។​​​ ហេតុ​ការណ៍​​នេះ ​បាន​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​​៥​និង​៣០​នាទី​ល្ងា​ច​ថ្ងៃទី​៥​ មេសា​ ​​​ត្រង់​

មន្ត្រី​ទូត​អា​រ៉ា​ប៊ី​សា​អូ​ឌីត​​ស្រវឹង​ បើក​រថ​យន្ត​បុក​ជន​ជាតិ​អីុ​រ៉ង់​ស្លាប់​

Posted: 07 Apr 2013 11:11 PM PDT

​
ចរាចរណ៍​ ៖ អាជ្ញា​ធរ​អីុ​រ៉ង់​បាន​ប្រតិ​បត្តិ​យ៉ាង​តឹង​រឹុង​ ចេញ​បទ​បញ្ជា​ហាម​មន្ត្រី​ទូត​របស់​អារ៉ា​ប៊ី​សា​អូ​ឌីត​ម្នាក់​ ដែល​បើក​បរ​រថ​យន្ត​ក្នុង​សភាព​ស្រវឹង​បុក​ជន​ជាតិ​អីុ​រ៉ង់​ស្លាប់​ដោយ​មិន​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស​ ដរាប​ណា​មាន​ដំណោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ជា​មុន​សិន​ ។

បើក​ការប្រកួត​កីឡា​បាល់​ទះ​ដណ្តើម​ពាន​​រង្វាន់​លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុន​ហៀង​

Posted: 07 Apr 2013 11:00 PM PDT

បើក​ការប្រកួត​កីឡា​បាល់​ទះ​ដណ្តើម​ពាន​​រង្វាន់​លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុន​ហៀង​
ខេត្ត​ព្រះ​វិហារ​ ៖ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ នៅ​ទីបញ្ជាការ​កងពល​ធំ​អន្តរា​គមន៍​លេខ​៣​ ប្រចាំ​ទិស​ទី​១​ ប្រាសាទ​ព្រះវិហារ​ មាន​រៀបចំ​ការ​ប្រកួត​កីឡា​បាល់​ទះ​ដណ្តើម​ពាន​រង្វាន់​លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង​ ប្រចាំ​ឆ្នាំ​២០១៣​ រយៈ​ពេល​៤​ថ្ងៃ​ ដោយ​ចាប់​ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​៦​ ដល់​ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៣​

ត្រី​ចម្លែក​ដូច​អន្ទង់​ក្បាល​ដូច​ត្រី​រ៉ស់​ចាប់​បាន​ក្នុង​ស្ទឹង​ព្រែ​កត្នោត​

Posted: 07 Apr 2013 10:45 PM PDT

ត្រី​ចម្លែក​ដូច​អន្ទង់​ក្បាល​ដូច​ត្រី​រ៉ស់​ចាប់​បាន​ក្នុង​ស្ទឹង​ព្រែ​កត្នោត​
ខេត្ត​កំពង់​ស្ពឺ​ ៖ ត្រី​ចម្លែក​មួយ​ក្បាល​ដែល​អ្នក​ខេត្ត​កំពង់​ស្ពឺ​ពុំ​ធ្លាប់​ជួប​ប្រទះ​ ត្រូវ​បាន​អ្នក​ភូមិ​ព្រៃ​ស្លឹក​ ក្នុង​សង្កាត់​ច្បារ​មន​ ក្រុង​ច្បារ​មន​ អូស​អួ​ន​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ ចាប់​បាន​ហើយ​យក​មក​លក់​ឱ្យ​ម្ចាស់​ហាង​រា​ត្រី​អាន់​ឆ័រ​ ទុក​ចិញ្ចឹម​ក្នុង​តម្លៃ​៣​ម៉ឺន​រៀល​ ។ ត្រី​ចម្លែក​នេះ​មាន​រាង​ដូច​អន្ទង់​បន្តិច​ដូ​ច​​ត្រី​ខ្ជឹង​បន្តិច​ ប៉ុន្តែ​វា​មាន​ដង​ខ្លួន​វែង​ ពុំ​មាន​ស្រកា​ ពុំ​មាន​ទ្រនង់​ខ្នង​ទេ​ ឯ​ក្បាល​ដូច​​ត្រី​រ៉ស់​ មាន​ព្រុយ

ធនាគារ​ BIDC ធ្វើ​សន្និសីទ​សារ​ព័ត៌​មាន​ស្តី​ពី​ការ​ផ្តត់​ផ្គង់​ហិរញ្ញ​វត្ថុ​

Posted: 07 Apr 2013 10:30 PM PDT

ធនាគារ​ BIDC ធ្វើ​សន្និសីទ​សារ​ព័ត៌​មាន​ស្តី​ពី​ការ​ផ្តត់​ផ្គង់​ហិរញ្ញ​វត្ថុ​
រាជធានី​ភ្នំពេញ ៖ ធនាគារ​វិនិយោគ​ និង​អភិវឌ្ឍន៍​កម្ពុជា​ ភីអិល​ស៊ី​ ហៅ​កាត់​ថា​ BIDC បាន​រៀបចំ​សនិ្នសីទ​ស្តី​ពីការ​ផ្គត់​ផ្គង់​ផលិត​ផល​ហិរញ្ញ​វត្ថុ​ និង​សេវា​កម្ម​ទូទាត់​របស់​ធនាគារ​នៅ​មជ្ឈមណ្ឌល​ម៉ង់ឌីយ៉ាល់​កាល​ពី​ថ្ងៃ​ទី​៤​ មេសា​កន្លង​មក​នេះ ។​ថ្លែង​សុន្ទរកថា​នៅ​ក្នុងឱកាស​នោះ​ លោក​ង្វៀន​ វ៉ាន់ហ៊ាន​ អគ្គ​នាយក​ធនាគារ​វិនិយោគ​ និងអភិវឌ្ឍន៍​កម្ពុជា​ ភីអិលស៊ី​ បាន​ឱ្យ​ដឹងថា​ អនុវត្ត​តាម​ការ​

​ក្រុម​ហ៊ុន​ EFG (Express Food Group) Co., Ltd ចូល​រួម​​ឧបត្ថម្ភ​ទិវា​សៀវ​ភៅ​កុមារ​អន្តរ​ជាតិ​

Posted: 07 Apr 2013 10:15 PM PDT

​ក្រុម​ហ៊ុន​ EFG (Express Food Group) Co., Ltd ចូល​រួម​​ឧបត្ថម្ភ​ទិវា​សៀវ​ភៅ​កុមារ​អន្តរ​ជាតិ​
រាជ​ធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២ មេសា ​កន្លងមក ​ក្នុងគោល​បំណង​ជំរុញ​ឱ្យ​កុមារ​កាន់​តែ​ចូល​ចិត្ត​ការ​អាន​សៀវ​ភៅ សមាគម​អាយ​ប៊ី​ប៊ី​វ៉ាយ​កម្ពុជា​(iBby Cambodia) ដោយ​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​ពីបណ្តា​ក្រុម​ហ៊ុន​នានា​ផង​នោះ​បាន​រួម​គ្នា​ប្រារព្ធ​ទិវា​សៀវ​ភៅ​កុមារ​អន្តរ​ជាតិ​លើក​ទី​១​នៅ​កម្ពុជា ​។ ក្នុង​នោះ ​ក្រុម​ហ៊ុន​ EFG (Express Food Group) Co., Ltd ​ដែល​​មាន​​យីហោ​ទាំង​៥​

អាជ្ញា​ធរ​​ខណ្ឌ​​សែន​សុខ​ ប្រើ​ធម៌​ក្តៅ​ចំពោះ​រថ​យន្ត​ដឹក​លើស​ទម្ងន់​

Posted: 07 Apr 2013 10:00 PM PDT

អាជ្ញា​ធរ​​ខណ្ឌ​​សែន​សុខ​ ប្រើ​ធម៌​ក្តៅ​ចំពោះ​រថ​យន្ត​ដឹក​លើស​ទម្ងន់​
រាជ​ធានី​ភ្នំពេញ​ ៖ កម្លាំង​​សមត្ថ​កិច្ច​ចម្រុះ​ខណ្ឌ​សែន​សុខ​ រួម​មាន​ ប៉ូ​លិស​ កង​រាជ​អា​វុធ​ហត្ថ​ និង​កម្លាំង​សណ្តាប់​ធ្នាប់​ជា​ច្រើន​នាក់​ ដឹក​នាំ​ដោយ​លោក​ម៉ូវ ម៉ា​និត​ អភិ​បាល​រង​ខណ្ឌ​​ បាន​ចុះ​ឃាត់​រថ​យន្ត​ធុន​យក្ស​ដឹក​​លើស​ទម្ងន់​រហូត​ដល់​ប្រមាណ​៥០​តោន​ ដែល​បណ្តាល​ឱ្យ​ផ្លូវ​​លេខ​១៥១​ ប្រវែង​ជាង​១៣​គី​ឡូ​ម៉ែត្រ​ ចាប់​ពី​ផ្លូវ​ជាតិ​លេខ​៥​ ម្តុំ​ផ្សារ​ព្រែក​ព្នៅ​ រហូត​ដល់​ជើង​ភ្នំ​​ប្រសិទ្ធិ៍​ក្នុង​សង្កាត់​ពញា​

កម្ម​ករ​ចំណាក​ស្រុក​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​នៅក្នុង​ទឹកដីថៃ​បញ្ជូន​សព​មក​វិញ​តាម​ច្រកអន្តរជាតិ​​ប៉ោយប៉ែត

Posted: 07 Apr 2013 09:00 PM PDT

រថយន្ត​សង្គ្រោះ​​​ដឹក​កម្ម​ករ​ដែល​ឆក់​ខ្សែភ្លើងស្លាប់​
ក្រុងប៉ោយប៉ែត ៖ សពកម្មករខ្មែរចំណាក​ស្រុកម្នាក់ត្រូវបាន​អាជ្ញាធរថៃ​បញ្ជូន​មកវិញតាមច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយប៉ែត ។ សពជន​រង​គ្រោះ​ត្រូវ​បានមន្រ្តី​ក្រុមការងារទំនាក់​ទំនងព្រំដែន​កម្ពុជា-ថៃ ប្រចាំក្រុង​​ប៉ោយ​ប៉ែត ជួយអន្តរា​គមន៍នាំយក​ត្រឡប់មកវិញ​តាមច្រក​ប៉ោយ​ប៉ែតនៅរសៀលថ្ងៃទី៨ មេសានេះ ដើម្បីប្រគល់ឱ្យ​ក្រុមគ្រួសារយកបន្ត​ទៅស្រុក​កំណើត​ធ្វើ​បុណ្យតាម​ប្រពៃណី ។

គ.ជ.ប នឹង​រៀបចំសន្និ​សីទ​កាសែត​​ថ្ងៃទី​៩ មេសា ស្តីពី​ការ​រៀបចំ​ដំណើរ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣

Posted: 07 Apr 2013 08:57 PM PDT

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង​១០ព្រឹកថ្ងៃទី៩ មេសា ២០១៣ ស្អែកនេះ (គ.ជ.ប) នឹងរៀបចំ​សន្និសីទ​កាសែត ដើម្បីធ្វើ​ការផ្សព្វ​ផ្សាយ​ការ​​រៀប​ចំ​ដំណើរ​​ការបោះឆ្នោត​ជ្រើសតាំងតំណាង​រាស្រ្តនីតិកាល​ទី៥ ថ្ងៃទី២៨ កក្កដា ២០១៣។ សន្និសីទនេះនឹង​ប្រព្រឹត្តនៅ​ទីស្តីការ (គ.ជ.ប) ក្រោម​អធិ​បតី​ភាព លោកអឹុម សួស្តី ប្រធាន (គ.ជ.ប)។ សេចក្តីជូនដំណឹង​នេះចាត់ទុក​ជាការ​អញ្ជើញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​

ពួក​អ៊ិស្លាម​និង​ពួក​គ្រឹស្ត​ប៉ះ​ទង្គិច​គ្នា​នៅ​កណ្តាល​ក្រុង​គែរ​

Posted: 07 Apr 2013 08:42 PM PDT

ទិដ្ឋ​ភាព​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​
ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​អេ​ហ្ស៊ីប​ MENA រាយ​​ការណ៍​ថា ការ​ប៉ះ​ទង្គិច​​គ្នា​ថ្មី​ៗ​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី​៧ មេសា នៅ​កណ្តាល​ទីក្រុង​គែរ​ រវាង​ពួក​​អ៊ិស្លាម​ និង​ពួក​គ្រឹស្ត​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​ម្នាក់​ ហើយ​មនុស្ស​៦៦​នាក់​ទៀត​ត្រូវ​របួស​ ។​ការ​ប៉ះ​ទង្គិច​គ្នា​ទាំង​នេះ​កើត​មាន​បន្ទាប់​ពី​ការ​បញ្ចុះ​សព​ពួក​គ្រឹស្ត​៤​នាក់ ដែល​​ត្រូវ​ស្លាប់​ក្នុង​អំពើ​ហិង្សា​រវាង​សហ​គមន៍​សាសនា​​កាល​ពី​ចុង​សប្តាហ៍​កន្លង

ឥណ្ឌា​សាក​ល្បង​ដោយ​ជោគជ័យ​នូវ​មីស៊ីល AGNI-2

Posted: 07 Apr 2013 08:40 PM PDT

មីស៊ីល AGNI-2 ​
ប្រភព​ព័ត៌​មាន​ច្បាស់​ការណ៍​រាយ​ការណ៍​ថា ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​ទី​៧ មេសា បាន​បាញ់​សា​ក​ល្បង​ប្រកប​ដោយ​ជោគ​ជ័យ​នូវ​មីស៊ីល​ដី​-ដី ​ផលិត​ដោយ​ខ្លួនឯង ហើយ​មាន​សមត្ថ​​ភាព​នុយ​ក្លេ​អ៊ែរ​ធុន AGNI-2 ។ ​មីស៊ីល​នោះ​ត្រូវ​បាន​បាញ់​ចេញ​ពី​មូល​ដ្ឋាន​យោធា​មួយ​​ស្ថិត​នៅ​រដ្ឋ​អូ​ឌី​សា​​ ភាគ​ខាង​កើត​ប្រទេស ។

ម្ចាស់​ហាង​អ៊ីនធើរ​ណេត​យីហោពេជ្រ​ត្រូវខ្មាន់កាំភ្លើង​ភ្ជង់​ប្លន់​យក​លុយអស់​១ពាន់​ដុល្លារ​

Posted: 07 Apr 2013 08:35 PM PDT

ម្ចាស់​ហាង​អ៊ីនធើរ​ណេត​យីហោពេជ្រ​ត្រូវខ្មាន់កាំភ្លើង​ភ្ជង់​ប្លន់​យក​លុយអស់​១ពាន់​ដុល្លារ​
រាជ​ធានី​ភ្នំពេញ ៖ ហាងអុីន​ធើរណេត​យីហោពេជ្រ​ដែលមានទីតាំងផ្ទះលេខ១​០៥អឺ០​ផ្លូវលេខ១៣ ភូមិទី១០ ​​សង្កាត់ផ្សារ​កណ្តាល​ទី១​ ខណ្ឌ​​ដូនពេញ ត្រូវខ្មាន់​កាំភ្លើងធ្វើសកម្មភាពភ្ជង់ប្លន់​យកលុយអស់១ពាន់ដុល្លារ កាលពីវេលា​ម៉ោង១​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៨​មេសា ​២០១៣ ​។

និស្សិត​ឆ្នាំទី​៣ឆ្លៀតពេលទំនេរឡើង​ត្នោត​យកកម្រៃ​រៀនសូត្រគ្រោះអាក្រក់​ធ្លាក់​ពីចុង​ត្នោតរបួសធ្ងន់​

Posted: 07 Apr 2013 08:28 PM PDT

និស្សិត​ឆ្នាំទី​៣ឆ្លៀតពេលទំនេរឡើង​ត្នោត​យកកម្រៃ​រៀនសូត្រគ្រោះអាក្រក់​ធ្លាក់​ពីចុង​ត្នោតរបួសធ្ងន់​
ខេត្ត​កំពង់ឆ្នាំង ៖ យុវនិសិ្សត​ម្នាក់​បានធ្លាក់ពីលើ​ចុងត្នោត បណ្តាលអោយរងរបួស​យ៉ាងធ្ងន់ធ្ងរ​ ខណៈដែល​ឆ្លៀ​ត​ឆ្លៀតពេល​ទំនេរ​ជួយ​​​ឡើង​ត្នោត​យកកម្រៃ​ដើម្បីរៀន និង​សម្រាលបន្ទុកឪពុក​ម្តាយ ។ ​ហេតុការណ៍នេះ បានកើតឡើងកាល​ពីវេលាម៉ោង​៣ និង៣០​នាទី​​រសៀលថ្ងៃ​ទី៧ ​មេសា ២០១៣ នៅខាងជើង ភូមិដ​កគ្រង ឃុំពង្រ ស្រុក​រលាប្អៀរ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!