Koh Santipheap Daily

Koh Santipheap Daily


ផ្តន្ទាទោស​ជន​ក្លែង​ខ្លួន​ធ្វើជា​ទីប្រឹក្សា​​សម្តេចជា ស៊ីម ​ដាក់​គុក​​១​ឆ្នាំ​៦​ខែ ពី​បទ​ឆបោក​ និង​ក្លែង​បន្លំ​

Posted: 10 Apr 2013 01:01 AM PDT

ជនសង្ស័យ
រាជធានីភ្នំពេញ ៖ សាលាដំបូ​ងរាជធានី​ភ្នំពេញ ព្រឹកថ្ងៃទី​១០ មេសា ២០១៣ បានប្រកាស​សាលក្រមផ្តន្ទា​ទោស​លើជន​ជាប់ចោទ​ដែល​ក្លែង​ខ្លួន​ធ្វើជា​ទី​ប្រឹក្សា​​សម្តេចអគ្គ​មហាធម្មពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា។ សាល​ក្រមនេះ​បានប្រកាស​ធ្វើឡើង​ដោយលោក​ហេង សុខណា ប្រធាន​​ក្រុម​ប្រឹក្សាដោយ​​​តម្រូវផ្តន្ទាទោស​លើឈ្មោះសុខ ចាន់ថា ហៅ​ឆេង ភារម្យ ភេទ​ប្រុស អាយុ៥២ឆ្នាំ ដាក់ពន្ធនា​គារ​

រថយន្ត​ដឹក​ស៊ីទែន​ប្រេង​ហ្វ្រាំង​មិន​ស៊ី​ជ្រុល​បុក​ម៉ូតូ​ស្លាប់ប្រពន្ធ​និង​របួស​ប្តី​

Posted: 10 Apr 2013 01:00 AM PDT

រថយន្ត​ដឹក​ស៊ីទែន​ប្រេង​ហ្វ្រាំង​មិន​ស៊ី​ជ្រុល​បុក​ម៉ូតូ​ស្លាប់ប្រពន្ធ​និង​របួស​ប្តី​
ខេត្ត​កណ្តាល​ ៖ រថយន្ត​ដឹក​ស៊ីទែន​ប្រេង​ហ្វ្រាំង​មិន​ស៊ី​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ពីរ​នាក់​ប្តី​ប្រពន្ធ​ពី​ក្រោយ​ បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​ធ្លាក់​ពី​លើ​ម៉ូតូ​បោក​ក្បាល​ផ្ទប់​បង្កាន់​ដៃ​ស្ពាន​រង​របួស​ធ្ងន់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​ទៀប​ភ្លឺ​ថ្ងៃទី​៩​ មេសា​ នៅ​ចំណុច​លើ​ស្ពាន​លេខ​២២​ ស្ថិត​ក្នុង​ភូមិ​ស្នាយ​ជួន ឃុំ​កោះ​ខែល​ ស្រុក​ស្អាង ។​

ជនសង្ស័យ​ជួញដូរគ្រឿងញៀន​​២​នាក់​ប្តី-ប្រពន្ធ ត្រូវបាន​កម្លាំង​នគរបាល​ចាប់​ឃាត់​ខ្លួន

Posted: 10 Apr 2013 12:56 AM PDT

អ្នក​ជួញដូរ​គ្រឿង​ដែល​ឃាត់​ខ្លួន​បាន​
ខេត្ត​បន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន២នាក់ប្តី-ប្រពន្ធ​ជាប់​ចោទពីបទជួញ​ដូរគ្រឿងញៀន​​ត្រូវបាន​កម្លាំង​អធិការ​ដ្ឋាននគរ​បាល​ស្រុក​ម៉ាឡៃ សហ​កា​រជាមួយ​កម្លាំងនគរបាល​ការិយាល័យ​​ប្រឆាំងគ្រឿង​ញៀន​នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​ស្រាវជ្រាវ​តាមវិធាន​ការ​ជំនាញ ឈានដល់​ការ​បង្រ្កាបជាក់​ស្តែង​ចាប់ឃាត់​ខ្លួននៅនឹងផ្ទះ​ជនសង្ស័យ​តែម្តង ។

បង្សុ​កូល​ជូន​វិញ្ញាណ​ក្ខន្ធ​​មហា​ឧបាសិកា​ ឌី ប៉ុក មាតា​​សម្តេច​តេជោ ហ៊ុន សែន មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​

Posted: 10 Apr 2013 12:48 AM PDT

ពិធីបង្សុកូល​ជូន​វិញ្ញាណ​ក្ខន្ធ
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១០ មេសា ២០១៣ ស្ថិតក្នុងទឹកចិត្ត​សទ្ធាជ្រះថ្លា ក្នុងផ្លូវព្រះ​ពុទ្ធសាសនា និងមុនពេល​បុណ្យចូល​ឆ្នាំ​ថ្មី​លោក​ស៊ាង ប៊ុន​លាង ទីប្រឹក្សាផ្ទាល់​សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និងលោក​ជំទាវ ហ៊ុន ប៊ុនធឿន និងក្រុម​គ្រួសារ និងមាន​ការ​ចូល​រួម​ពីលោកហ៊ុន សាន លោកជំទាវ ហ៊ុន ​ណេង និងឯកឧត្តម លោក​ជំទាវ អ្នកឧញ៉ា អស់លោក លោកស្រី បុត្រធីតា ចៅ ​ ចៅទួត

អាជ្ញា​ធរ​ធ្វើ​ពិធី​សូត្រ​មន្ត​​រម្ងាប់​ភយន្ត​រាយ​តាម​ផ្លូវជាតិ​លេខ​33

Posted: 10 Apr 2013 12:45 AM PDT

អាជ្ញា​ធរ​ធ្វើ​ពិធី​សូត្រ​មន្ត​​រម្ងាប់​ភយន្ត​រាយ​តាម​ផ្លូវជាតិ​លេខ​33
ខេត្តកំពត ៖ អាជ្ញា​ធរ​មូលដ្ឋាន​ឃុំ​ឫស្សី​ស្រុក​ខាង​លិច ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មេសា ​បាន​និមន្ត​ព្រះ​សង្ឃ​ធ្វើ​​ពិធី​សូត្រ​មន្ត​ដើម្បី​រម្ងាប់​​ភយ​​ន្ត​រាយ​នៅ​លើកំណាត់​​ផ្លូវ​ជាតិ​លេខ​៣៣ ពី​ទី​រួម​ស្រុក​កំពង់​ត្រាច រហូត​​ទៅ​​ដល់​​ច្រក​ទ្វារ​អន្តរជាតិ ព្រែក​ចាក បន្ទាប់ពី​កើត​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ជាញឹក​ញាប់​​​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់ ។

ជើង​ខ្លាំង​ខាងឆក់​អស់​លក្ខណ៍​ខណៈ​ពេល​ប៉ូលិស​តាម​ទាន់​ជាន់​កែង​ជាប់​

Posted: 10 Apr 2013 12:30 AM PDT

ជើង​ខ្លាំង​ខាងឆក់​អស់​លក្ខណ៍​ខណៈ​ពេល​ប៉ូលិស​តាម​ទាន់​ជាន់​កែង​ជាប់​
ខេត្ត​ព្រះ​សីហនុ ៖ យុវជន​ចំនួន​២​នាក់​ បាន​ត្រូវ​នគរបាល​ខេត្ត​ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃទី​៨​ មេសា​ វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​នៅភូមិ​៦ សង្កាត់​លេខ​៤​ ក្រុង​ព្រះ​សីហនុ​ ពី​បទ​ឆក់ ។​លោក​វរ​សេនីយ៍​ឯក​ កុល​ ផល្លី​ ស្នង​ការ​រង​នគរបាល​ខេត្ត​ទទួល​បន្ទុក​កណ្តាល​ព្រហ្ម​ទណ្ឌ​បាន​ឱ្យ​ដឹង​ថា​ ជន​សង្ស័យ​ទាំង​២​នាក់​នេះ​ម្នាក់​ឈ្មោះ​ ចន​ មនោថៃ​ អាយុ​២៦​ឆ្នាំ​ មុខ​របរ​រត់​ម៉ូតូ​ឌុប​ មាន​

ដឹកធ្ងន់​ពេក​រថយន្ត​ទ្រាំ​ពុំ​បាន​ប្រះ​ដេក​ក្បែរ​​ថ្នល់​ជាតិ​ម្ចាស់​យក​កៅស៊ូតង់​​គ្រប​កុំ​ឱ្យ​ខ្មាស​គេ

Posted: 10 Apr 2013 12:22 AM PDT

រថយន្តដែល​ក្រឡាប់
ខេត្ត​កំពង់ឆ្នាំង ៖ រថយន្តធុនធ្ងន់​មួយគ្រឿងដោយ​សារតែម្ចាស់វា​ផ្ទុកទំនិញ​ធ្ងន់ពេក និង​ខ្ពស់​ផង បានប្រះខ្លួន​​ដេកក្បែរថ្នល់​ជាតិ​លេខ៥ ត្រង់​ចន្លោះ​​គីឡូ​​ម៉ែត្រ​​លេខ​៨៨-​៨៩ ស្ថិតក្នុង​ភូមិ​ព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។ ទោះបី​យ៉ាងណាពុំ​មាននរណា​ម្នាក់រងរបួស​ក្នុង​ហេតុ​​​ការណ៍​នោះ​ទេ ប៉ុន្តែ​​ក្រោយ​​​ពេល​ក្រឡាប់​ម្ចាស់​រថយន្ត​​បានយក​តង់កៅស៊ូ​​គ្របឡាន​នោះ​ជិត​ហាក់ចង់បិទ​​បាំងអត្តសញ្ញាណ​​រថយន្ត​

សម្ពោធ​សាលា​ធម្មសភា​ វត្ត​សំពោធិញាណ ឃុំ​ត្រពាំង​សាប ស្រុក​បាទី

Posted: 10 Apr 2013 12:15 AM PDT

ទិដ្ឋភាពក្នុងពិធីសម្ពោធ​សាលា​ធម្មសភា​ វត្ត​សំពោធិញាណ ឃុំ​ត្រពាំង​សាប ស្រុក​បាទី
ខេត្ត​តាកែវ ៖​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ មេសា​ លោក​បណ្ឌិត​ សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​ស​ណីយ៍​ និង​ទូរគមនា​គមន៍​ រួម​ដំណើរ​ដោយ​អស់​លោក​ លោក​ស្រី​ ជា​ថ្នាក់​ដឹក​នាំ​ និង​មន្ត្រី​អ្នក​មុខ​ អ្នក​ការ​ក្រោម​ឱវាទ​ក្រសួង​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​សាលា​ធម្ម​សភា​មួយ​ខ្នង​នៅ​វត្ត​សំពោធិ​ញាណ​ ស្ថិត​ក្នុង​ឃុំ​ត្រពាំង​សាប ស្រុក​បាទី​ ។

រថ​យន្ត​ប្រមូល​សំរាម​ជ្រុល​បុក​ម៉ូ​តូ​សង់​កូរ៉េ​ពេញ​ទំហឹង​ បុរស​ម្នាក់​របួស​ធ្ងន់

Posted: 10 Apr 2013 12:00 AM PDT

រថ​យន្ត​ប្រមូល​សំរាម​ជ្រុល​បុក​ម៉ូ​តូ​សង់​កូរ៉េ​ពេញ​ទំហឹង​ បុរស​ម្នាក់​របួស​ធ្ងន់
រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​និង​ត្រូវ​​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​ ខណៈ​រូប​គេ​កំពុង​ជិះ​ម៉ូ​តូ​ម្នាក់​ឯង​​លើ​កំណាត់​ផ្លូវ​បេ​តុង​​ ហើយ​ត្រូវ​រថ​យន្ត​ដឹក​សំរាម​របស់​ក្រុម​ហ៊ុន​មួយ​​បើក​បុក​ពេញ​ទំហឹង​ខ្ទាត​ជាង​៥​ម៉ែត្រ​​ ។ ឧប្ប​ត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៩​ មេសា​ នៅ​លើ​កំណាត់​ផ្លូវ​បេ​តុង​ស្ថិត​ក្នុង​ភូមិ​ម័ល​ សង្កាត់​

កីឡា​ករ​បាឡូតេលី​​ក្លិប​ Milan ជាប់​បម្រាម​បីប្រកួត​ពី​បទ​ប្រមាថ​អាជ្ញា​កណ្តាល​

Posted: 09 Apr 2013 11:54 PM PDT

ក្រុម​ប្រឹក្សា​វិន័យ​បាល់​ទាត់​​អីុ​តាលី​បាន​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ពុធ​ថា កីឡា​ករ​លេង​ម៉ូដ​សក់​បាឡូ​តេលី​ត្រូវ​ជាប់​បម្រាម​បី​ប្រកួត​​ពីបទ​ ជេរ​ប្រមាថ​ជំនួយ​ការ​អាជ្ញាកណ្តាល​ក្នុងអំឡុង​​ពេល​ប្រកួត​ស្មើ ​2-2 ជា​មួយ​ម្ចាស់​ផ្ទះ Fiorentina កាលពី​រាត្រី​ថ្ងៃ​អាទិត្យ ​ទី​៧ ​មេសា ​ឆ្នាំ​២០១៣ ។ក្រុម​ប្រឹក្សា​វិន័យ​បាន​បញ្ចាក់​ថា ​ការ​ជេ​រ​ប្រមាថ​ជំនួយ​ការ​អាជ្ញា​​កណ្តាល​គឺ​ត្រូវ​ពិន័យ​​២​ប្រកួត បូក​រួម​នឹង​ 1 ប្រកួត​បាន​

ពិធី​បាច​ពណ៌​ចម្រុះ​​នៅ​ព័រ​ទុយ​ហ្គាល់​ និង​ឥណ្ឌា​

Posted: 09 Apr 2013 11:52 PM PDT

​
​​​​ពិធី​លេង​បាច​ម្សៅ​​ចម្រុះ​ពណ៌​ រៀប​ចំ​ឡើង​នៅ​ទីក្រុង​ម៉ាតូ​ស៊ីន​ណូស ក្នុង​តំបន់​ព័រ​តូ​ ប្រទេស​ព័រ​ទុយ​ហ្គាល់​ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ ។ អ្នក​ចូល​រួម​លេង​បាច​ពណ៌​នេះ​ត្រូវ​​ចែក​ចេញ​ជា​​ក្រុម​ ក្នុង​មួយ​ក្រុម​មាន​សមាជិក​៤​នាក់ ឬ​ច្រើន​ជាង​នេះ និង​រត់​កម្សាន្ត​រយៈ​ចម្ងាយ​៥​គីឡូ​ម៉ែត្រ ។

ចត​រថយន្ដ​នៅ​ទី​ខ្ពស់​ព្រោះ​មិន​ចង់​បង់​ថ្លៃ​

Posted: 09 Apr 2013 11:51 PM PDT

ចត​រថយន្ដ​នៅ​ទី​ខ្ពស់​ព្រោះ​មិន​ចង់​បង់​ថ្លៃ​
បុរស​ជន​ជាតិ​ចិន​ម្នាក់​យក​រថយន្ដ​របស់​ខ្លួន​ចត​លើ​ផ្លូវ​ចំ​ណោត​ប្រ​ហែល​២,៤​ម៉ែត្រ​នៅ​ពី​លើ​ទី​លាន​ចំ​ណត​រថយន្ដ​ក្នុង​ទី​ក្រុង​ក្វាង​ចូវ​ តំ​បន់​ក្វាង​ទុង​ ដោយ​សារ​មិន​ចង់​បង់​ថ្លៃ​ចំ​ណត​សាធារណៈ​ និង​ម៉្យាង​ចំ​ណត​រថយន្ដ​នោះ​ដាក់​ស្លាក​បដា​សរសេរ​ថា​ កំ​ពុង​ជួស​ជុល​មិន​អាច​ប្រើ​បាន​ ។​ របាយ​ការណ៍​បញ្ជាក់​ថា​ សមត្ថ​កិច្ច​សាក​សួរ​រក​ម្ចាស់​រថយន្ដ​នោះ​ ហើយ​ក្រោយ​មក​ម្ចាស់​រថយន្ដ​ឱ្យ​ប្រ​ពន្ធ​ទៅ

ចូល​ចាប់​អោប​​ផ្តួល​នាង​លើ​គ្រែ​​ក្នុង​បន្ទប់​​នាង​រើ​រួច​ប្តឹង​​ប៉ូលិស​ចាប់​ខ្លួន​

Posted: 09 Apr 2013 11:50 PM PDT

ជនជាប់ចោទ
​ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​​បាន​ត្រូវ​ប៉ូលិស​​​ស្រុក​ស្អាង ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​៩ មេសា ២០១៣ និង​កសាង​សំណុំរឿង​​បញ្ជូន​​មក​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃទី១០ មេសា ដើម្បី​ចាត់​ការ​បន្ត​តាម​ផ្លូវច្បាប់​ បន្ទាប់​​ពី​បុរស​​នោះ​បាន​ធ្វើ​​សកម្ម​ភាព​​ចូល​​ក្នុង​​បន្ទប់​ផ្ទះ​ជួលរបស់​កម្ម​ការិនី​​ម្នាក់ ហើយ​ចាប់អោប​នាងផ្តួល​​លើ​គ្រែ​​ប៉ុន​ប៉ង​​រំលោភ​ ប៉ុន្តែ​ត្រូវ​នាង​ស្រែក​ឆោឡោ​ក៏​ខក​ខាន​វិញ ។ ​ហេតុ​ការណ៍​ប៉ុន​

បុរស​ចិន​ថើប​រូប​ចម្លាក់​ស្រ្ដី​យ៉ាង​ត្រេក​ត្រ​អាល​មិន​ខ្វល់​ពី​ការ​ចោម​រោម​មើល​

Posted: 09 Apr 2013 11:48 PM PDT

បុរស​ចិន​ថើប​រូប​ចម្លាក់​ស្រ្ដី​យ៉ាង​ត្រេក​ត្រ​អាល​មិន​ខ្វល់​ពី​ការ​ចោម​រោម​មើល​
បុរស​ម្នាក់​ឈរ​ថើប​រូប​ចម្លាក់​ស្រ្ដី​នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ក្រុង​ឈើង​ទូ​ ដោយ​មិន​ខ្មាស​អៀន​​មនុស្ស​ម្នា​ដែល​ចោម​រោម​មើល​នៅ​ជុំ​វិញ​ខ្លួន​ ។​ លោក​ លីវ​ ដែល​ដើរ​ខាង​មុខ​ហាង​តៃ​ពីង​យ៉ាំង​ ក្នុង​ក្រុង​ឈើង​ទូ​ តំ​បន់​ស៊ី​ឈួន​ ហើយ​ឃើញ​ហេតុ​ការណ៍​នោះ​ បញ្ជាក់​ប្រាប់​សារព័ត៌​មាន​ថា​ កាល​ពី​ថ្ងៃ​ទី​៣០​ មី​នា​ លោក​ឃើញ​ក្រុម​មនុស្ស​ចោម​រោម​មើល​បុរស​ម្នាក់​ឈរ​ថើប​បឺត​មាត់​ និង​យក​ដៃ​ម្ខាង​

បុរស​ចិន​ថើប​រូប​ចម្លាក់​ស្រ្ដី​យ៉ាង​ត្រេក​ត្រ​អាល​មិន​ខ្វល់​ពី​ការ​ចោម​រោម​មើល​

Posted: 09 Apr 2013 11:48 PM PDT

បុរស​ចិន​ថើប​រូប​ចម្លាក់​ស្រ្ដី​យ៉ាង​ត្រេក​ត្រ​អាល​មិន​ខ្វល់​ពី​ការ​ចោម​រោម​មើល​
បុរស​ម្នាក់​ឈរ​ថើប​រូប​ចម្លាក់​ស្រ្ដី​នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ក្រុង​ឈើង​ទូ​ ដោយ​មិន​ខ្មាស​អៀន​​មនុស្ស​ម្នា​ដែល​ចោម​រោម​មើល​នៅ​ជុំ​វិញ​ខ្លួន​ ។​ លោក​ លីវ​ ដែល​ដើរ​ខាង​មុខ​ហាង​តៃ​ពីង​យ៉ាំង​ ក្នុង​ក្រុង​ឈើង​ទូ​ តំ​បន់​ស៊ី​ឈួន​ ហើយ​ឃើញ​ហេតុ​ការណ៍​នោះ​ បញ្ជាក់​ប្រាប់​សារព័ត៌​មាន​ថា​ កាល​ពី​ថ្ងៃ​ទី​៣០​ មី​នា​ លោក​ឃើញ​ក្រុម​មនុស្ស​ចោម​រោម​មើល​បុរស​ម្នាក់​ឈរ​ថើប​បឺត​មាត់​ និង​យក​ដៃ​ម្ខាង​

ទាហាន​ថៃ​ត្រៀម​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​

Posted: 09 Apr 2013 11:46 PM PDT

ទាហាន​ថៃ​ត្រៀម​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​
កា​សែត​ថៃ​កាល​ពី​ថ្ងៃ​ទី​៩​ មេ​សា​ ផ្សាយ​ឱ្យ​ដឹង​ថា​ លោក​ ប្រា​យុទ្ធ​ ច័ន្ទ​អូ​ឆា​ មេ​បញ្ជា​ការ​​កង​ទ័ព​ជើង​គោក​​ថៃ​ថ្លែង​នៅ​មុន​ពេល​ធ្វើ​ដំ​ណើរ​ទៅ​ត្រួត​ពិនិត្យ​ការ​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​បញ្ជា​ការ​ដ្ឋាន​ហ្វឹក​ហ្វឺន​បាញ់​កាំ​ភ្លើង​ធំ​ ​ខេត្ដ​ណា​​ខន​រាជ​សី​មា​ថា​ ​ទស្សនៈ​កិច្ច​លើក​នេះ​​គឺ​ដើម្បី​ត្រួត​ពិនិត្យ​ការ​ហ្វឹក​ហាត់​របស់​កង​​កម្លាំង​រក្សា​ព្រះអង្គ​ភូមិ​ភាគ​២​ ក្នុង​ការ​ធ្វើ​សម​យុទ្ធ​បាញ់​ទៅ​លើ​គោល​ដៅ​​ដោយ

សម្ពោធ​អគារ​ស្តង់​ដា​ថ្មី​នៃ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​អម្រឹត​សាខា​ក្រុង​សួង​

Posted: 09 Apr 2013 11:45 PM PDT

សម្ពោធ​អគារ​ស្តង់​ដា​ថ្មី​នៃ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​អម្រឹត​សាខា​ក្រុង​សួង​
ខេត្ត​កំពង់​ចាម​ ៖ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សន្តិ​ភាព​គ្រប់​ទី​កន្លែង​ ហើយ​មាន​ការ​រីក​ចម្រើន​ ដោយ​ឥត​ឈប់​ឈរ​ពី​មួយ​អា​ណត្តិ​ទៅ​មួយ​អា​ណត្តិ​ នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ តាំង​ពី​ទី​ក្រុង​រហូត​ដល់​ជន​បទ​ រួម​ទាំង​វិស័យ​ធនា​គារ​ផង​ដែរ​ ។ ជាក់​ស្តែង​កាល​ពី​រសៀល​ថ្ងៃ​ទី​៨​ មេសា​ ២០១៣

និស្សិត​ម្នាក់​ចាក់​មនុស្ស​14​នាក់​ឱ្យ​របួស​នៅ​​តិច​សាស់​

Posted: 09 Apr 2013 11:44 PM PDT

អ្នក​របួស​បញ្ជូន​តាម​ឧទ្ធ​ម្ភាគ​ចក្រ​
និស្សិត​​អាមេរិក​​មា្នក់​​កាល​ពី​ថ្ងៃ​ទី​៩ មេសា បាន​ប្រើ​កាំ​បិត​ចាក​់​មនុស្ស​ឱ្យ​​របួស​​​យ៉ាង​​តិច​១៤​នាក់​ ក្នុង​​បរិ​វេណ​សាកល​វិទ្យា​ល័យ​មួយ​នៅ​រដ្ឋ​តិច​​សាស់​ មុន​ពេល​​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ។អាជ្ញា​ធរ​រាយ​ការណ៍​ថា ​យុវ​ជន​ស្បែក​ស​​ម្នាក់​បាន​​ដេញ​ចាក់​មនុស្ស​ម្នា​នៅ​ក្នុង​បរិ​វេណ​សាកល​វិទ្យា​ល័យ​ LONE STAR ជិត​ទីក្រុង​​ហ៊ូ ស្តុន ។

​សម្តេច​តេជោ ហ៊ុន សែន ​ធ្វើ​មាតុ​ភូមិ​​និវត្តន៍​មកដល់​កម្ពុជា​វិញ​ហើយ​​នាំ​មក​នូវ​ប្រយោជន៍សម្រាប់​ជាតិ

Posted: 09 Apr 2013 11:40 PM PDT

រាជ​ធានីភ្នំពេញ ៖ ​សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា បានធ្វើ​មាតុ​ភូមិ​​និវត្តន៍មក​ដល់​​ប្រទេស​កម្ពុជា​វិ​ញ​ហើយ​ ​​​កាល​ពីវេលា​ម៉ោង១២ និង​៣០​​នាទីរសៀល​​ថ្ងៃ​ទី​១០ មេសា ២០១៣ បន្ទាប់ពី​​អញ្ជើញ​ទស្សន​កិច្ច​ផ្លូវ​ការ​​រយៈ​ពេល ៥​ថ្ងៃ នៅ​ទី​ក្រុង​​ប៉េ​កាំង ប្រទេស​ចិន ​​​ដោយ​នាំ​មក​ជាមួយ​​នូវ​អត្ថ​ប្រយោជន៍​​ជាច្រើន​សម្រាប់​​ប្រទេស​​ជាតិ ។​

ទា​ហាន​បោះ​ពួយ​ម៉ូតូ​ពេល​យប់​ធ្លាក់​ផ្លូវ​ស្លាប់​សង្ស័យ​ស្រ​វឹង​

Posted: 09 Apr 2013 11:30 PM PDT

ទា​ហាន​បោះ​ពួយ​ម៉ូតូ​ពេល​យប់​ធ្លាក់​ផ្លូវ​ស្លាប់​សង្ស័យ​ស្រ​វឹង​
ខេត្ដ​ឧត្ដរ​មាន​ជ័យ​ ៖ ទា​ហាន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ស៊េរី​ឆ្នាំ​២​០​១​១​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​តាម​ផ្លូវ​ជាតិ​លេខ​៦​៧​បេ​ ពីទិស​ខាង​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ លុះ​ទៅ​ដល់​ចំ​ណុច​ផ្លូវ​បំ​បែក​ច្រ​មុះ​ជ្រូក​ ក៏​ធ្លាក់​ផ្លូវ​ទៅ​ស្ដាំ​ដៃ​ស្លាប់​បាត់​បង់​ជី​វិត​ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ភូមិ​លំ​ទង​ ឃុំ​លំទង​ ស្រុក​អន្លង់​វែង​ កាល​ពី​វេលា​ម៉ោង​១​១​យប់​ថ្ងៃទី​៨​ មេ​សា​​ ។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១០ មេសា ២០១៣

Posted: 09 Apr 2013 11:23 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១០ មេសា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

អភិ​បាល​ខេត្ត​ពោធិ៍​សាត់​នាំ​អំណោយ​ផ្តល់​ជូន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​មុន​បុណ្យ​ចូល​ឆ្នាំ​

Posted: 09 Apr 2013 11:15 PM PDT

អភិ​បាល​ខេត្ត​ពោធិ៍​សាត់​នាំ​អំណោយ​ផ្តល់​ជូន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​មុន​បុណ្យ​ចូល​ឆ្នាំ​
ខេត្ត​ពោធិ៍​សាត់​ ៖ ដោយមាន​​ការ​គិត​គូរ​ចំពោះ​កង​ទ័ព​ ពិសេស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ជិត​ចូល​មក​ដល់​ផង​នោះ​ ​នៅ​ថ្ងៃ​ទី​៨​ មេសា​ ២០១៣​ លោក​ខូយ​ សុខា​ អភិបាល​ខេត្ត​​ លោក​លី​​ ណា​រុន​ តំណាង​រាស្ត្រ​មណ្ឌល​ពោធិ៍​សាត់​ និង​ថ្នាក់​ដឹក​នាំ​មន្ទីរ​អង្គ​ភាព​នានា​ជា​ច្រើន​រូប​ទៀត​ បាន​អញ្ជើញ​ទៅ​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ​និង​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​កង​ទ័ព​វរ​សេនា​តូច​ការ​ពារ

បុរសម្នាក់ត្រូវ​ជន​មិន​ស្គាល់​​មុខ​ស្ទាក់​វាយ​សម្លាប់​

Posted: 09 Apr 2013 11:15 PM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់​ត្រូវជនមិន​ស្គាល់មុខស្ទាក់ និងព្រួតគ្នា​វាយនឹងដំបង​ផុងលលាដ៍​ក្បាលហូរឈាម​រហូតដល់​ស្លាប់ ហើយ​អូស​សព​​ពី​កន្លែងកើត​ហេតុទៅចោល​នៅក្រោមដើម​ក្រខុបចម្ងាយ​ជាង៥ម៉ែត្ររួច​ជនដៃដល់បាន​រត់គេចខ្លួនបាត់​ស្រមោលអស់។ ហេតុ​ការណ៍​​នេះបាន​​កើត​ឡើង​​​កាល​ពី​វេលាម៉ោង​១០​និង៣០នាទីយប់​​ថ្ងៃទី៩ មេសា ២០១៣ ស្ថិតក្នុងគឺឡូ​ម៉ែត្រ​លេខ៣ ភូមិរាជា​នុកូល

ការ​សិក្សា​បាន​រក​ឃើញ​ថា​ ដំណាំ​កសិ​កម្ម​នៅ​ក្នុង​ប្រទេស​តំបន់​ទន្លេ​មេ​គង្គ​ធ្លាក់​ចុះ​

Posted: 09 Apr 2013 11:01 PM PDT

ការ​សិក្សា​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ស្តី​ពី​អាង​ទន្លេ​មេ​គង្គ​ក្រោម​បាន​ឱ្យ​ដឹង​ថា​ តំបន់​ភ្នំ​ភាគ​កណ្តាល​របស់​ប្រទេស​ឡាវ​ និង​ប្រទេស​វៀត​ណាម​អាច​ប្រមើល​មើល​ថា​ធ្លាក់​ចុះ​ផលិត​កម្ម​កាហ្វេ​ ហើយ​ព្យា​ករ​ថា​ ដំណាំ​ដាំ​សម្រាប់​លក់​នឹង​កាន់​តែ​សម​រម្យ​សម្រាប់​តំបន់​ភាគ​ឦ​សាន​ប្រទេស​ថៃ​ ។

លោក​ជំទាវ​ឧក​ញ៉ា​សៀង​ ចាន់​ហេង​ ចែក​អំណោយ​ដល់​ជន​ក្រី​ក្រ​ កុមារ​កំ​ព្រា​ និង​អ្នក​ផ្ទុក​មេ​រោគ​អេដស៍​

Posted: 09 Apr 2013 11:00 PM PDT

លោក​ជំទាវ​ឧក​ញ៉ា​សៀង​ ចាន់​ហេង​ ចែក​អំណោយ​ដល់​ជន​ក្រី​ក្រ​ កុមារ​កំ​ព្រា​ និង​អ្នក​ផ្ទុក​មេ​រោគ​អេដស៍​
ខេត្ត​កណ្តាល​ ៖ កាល​ពី​​រសៀល​ថ្ងៃ​ទី​៥​ មេសា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​បរិ​វេណ​វត្ត​ព្រះ​ពុទ្ធ​អណ្តែត​ហៅ​វត្ត​ព្រែក​ហូរ​ លោក​ជំទាវ​ឧក​ញ៉ា​សៀង​ ចាន់​ហេង​ អគ្គ​នាយិ​កា​ក្រុម​ហ៊ុន​ហេង​អភិ​វឌ្ឍន៍​ និង​ជា​តំណាង​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ រួម​ជាមួយ​ព្រះ​គ្រូ​ឋាន​ចារី​ អ៊ុក​ ថុល​ ព្រះ​ធម្ម​ធរ​អនុ​គណ​ក្រុង​តា​ខ្មៅ​ និង​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​ហូរ​ បា​ន​រៀប​ចំ​អំណោយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ចែក​ជូន​

រថ​យន្ត​ក្រឡុក​ស៊ី​ម៉ងត៍​បើក​ទាក់​ខ្សែ​កាប​បែក​ផ្កា​ភ្លើង​ពេញ​ផ្លូវ​

Posted: 09 Apr 2013 10:45 PM PDT

រថ​យន្ត​ក្រឡុក​ស៊ី​ម៉ងត៍​បើក​ទាក់​ខ្សែ​កាប​បែក​ផ្កា​ភ្លើង​ពេញ​ផ្លូវ​
រាជ​ធានី​ភ្នំពេញ​ ៖ រថ​យន្ត​ក្រឡុក​ស៊ី​ម៉ងត៍​ ពណ៌​ក្រហម​ បើក​ទាក់​ខ្សែ​កាប​ បណ្តាល​​ឱ្យ​ដាច់​ធ្លាក់​បែក​ផ្កា​ភ្លើង​ព្រាត​​បាន​ប្រជា​ពល​រដ្ឋ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិ​ភ័យ​បាញ់​អស់​៤​បំពង់​ទើប​រលត់​ ។ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៨​ មេសា​ នៅ​ចំណុច​ផ្លូវ​លេខ​​១៣៦​កែង​នឹង​ផ្លូវ​លេខ​៥​ មុខ​ភោជ​នីយ​ដ្ឋាន​អរ​គុណ​ចាស​ ក្នុង​ភូមិ​៤​ សង្កាត់​ផ្សារ​កណ្តាល​ទី​១​ ខណ្ឌ​​

កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​គយ​និង​រដ្ឋា​ករ​ប្រ​ចាំខែ​ មីនា​ 2013​

Posted: 09 Apr 2013 10:15 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​៨​ មេសា​ ២០១៣​ វេ​លា​ម៉ោង​៨​​និង​៣០​នា​ទី​ នៅ​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋា​ករ​កម្ពុជា​ មាន​បើក​កិច្ច​ប្រជុំ​បូក​សរុប​ការ​ងារ​គយ​ និង​រដ្ឋា​ករ​ប្រចាំ​ខែ​មីនា​ ឆ្នាំ​២០១៣​ ក្រោម​អធិប​តី​ភាព​លោក​បណ្ឌិត​​ប៉ែន​ ស៊ី​ម៉ន​ ប្រតិ​ភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​គយ​និង​រដ្ឋា​ករ​កម្ពុជា​ និង​ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​នៃ​អង្គ​ភាព​គយ​ និង​រដ្ឋា​ករ​ទូ​

នគរ​បាល​34​រូប​ទទួល​វគ្គ​បណ្តុះ​បណ្តាល​ច្បាប់​ចរាចរណ៍​ស្តី​ពី​ការ​សើុប​អង្កេត​បឋម​បទ​ល្មើស​ចរាចរណ៍​ ការ​វាស់​វែង​ និង​កសាង​សំណុំ​រឿង​ដើម្បី​ពង្រឹង​សមត្ថ​ភាព​

Posted: 09 Apr 2013 10:15 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖ នគរ​បាល​ចរាចរ​៣៤​រូប​មក​ពី​ខណ្ឌ​ទាំង​៩​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ទទួល​​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​ករណី​អង្កេត​បឋម​លើ​បទ​ល្មើស​ចរាចរណ៍​ ការ​វាស់​វែង​គ្រោះ​ថ្នាក់​ចរាចរណ៍​ និង​កសាង​សំ​ណុំ​រឿង​ ។ វគ្គ​សិក្សា​នេះ​មាន​រយៈ​ពេល​២​ថ្ងៃ​​គឺ​​ថ្ងៃ​ទី​៨​ដល់​ថ្ងៃ​ទី​៩​ មេសា​ នៅ​ការិយា​ល័យ​នគរ​បាល​ចរា​ចរ​ផ្លូវ​គោក​ ក្រោម​អ​ធិប​តី​ភាព​លោក​ឧត្តម​សេ​នីយ៍​ត្រី​ អែល​ សំនាង​ ស្នង​ការ​រង​​ជា​

ស្រវឹង​បើក​ម៉ូតូ​ដូច​ហោះ​ទប់​លំនឹង​មិន​បាន​ដួល​ប្រាវ​កណ្តាល​ថ្នល់​

Posted: 09 Apr 2013 10:00 PM PDT

ស្រវឹង​បើក​ម៉ូតូ​ដូច​ហោះ​ទប់​លំនឹង​មិន​បាន​ដួល​ប្រាវ​កណ្តាល​ថ្នល់​
រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​សន្លប់​ស្តូក​ស្តឹង​នៅ​កណ្តាល​ថ្នល់​​ព្រោះ​ស្រវឹង​ស្រា​ជោក​ជាំ​ ហើយ​បើក​ម៉ូតូ​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ ទប់​លំនឹង​មិនបាន​ក៏​ដួល​បោក​ក្បាល​កាល​ពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨​ មេសា​ តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦​ ទល់​មុខ​ហាង​ហេង​លាភ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។​

មក​ពី​ហូប​ការ​​ស្រវឹង​បើក​​ម៉ូតូ​ចូល​រថយន្ត​ស្លាប់​

Posted: 09 Apr 2013 09:03 PM PDT

ម៉ូតូជនរងគ្រោះ
ខេត្ត​កំពង់​ស្ពឺ ៖ ​គ្រោះថ្នាក់​ចរា​ចរណ៍​​មួយ​បាន​កើតឡើង​​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃទី​​៩ មេសា ២០១៣ ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​​គីឡូ​ម៉ែត្រ ​លេខ​​៤៥-៤៧ ត្រង់ចំណុច​​មុខធនា​​គារ​អេស៊ីលីដា ស្ថិត​ក្នុង​ភូមិ​សំណង់​​ សង្កាត់​រការធំ ក្រុងច្បារ​មន ​បង្ក​ដោយ​​ម៉ូតូ​មួ​យ​គ្រឿង​​បើក​​បោលទៅ​​បុក​​រថយន្ត​​ធុន​ធំ​មួយ​គ្រឿង​​ បណ្តាល​ឱ្យ​​អ្នក​បើក​បរ​ម៉ូតូ​ស្លាប់​​ដោយ​កៀប​ទាំង​ម៉ូតូ និង​មនុស្សជាប់​នឹង​កាង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!