Koh Santipheap Daily

Koh Santipheap Daily


បើ​​ក​លឿន​ដូច​ហោះ​​បែក​កង់​​មុខ​បុក​រះ​របង​ដែក​ ធ្លាយ​ទ្វារ​ផ្ទះ​​ឈើ​

Posted: 24 Aug 2012 12:51 AM PDT

រថយន្ត​បង្ក​ហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ដ​ម៉ាក​កាម​រី ពណ៌​ខ្មៅ មួយ​គ្រឿង ដោយ​សារ​អ្នក​បើក​​បរ​ប្រញាប់​ក្នុង​ល្បឿន​លឿន​ ស្រាប់តែ​​បែក​កង់​មុខ​ខាង​ឆ្វេង​បោក​វិល​១​ជុំ​ទៅ​បុក​របង​ដែក​ខូច​ខាត​មួយ​ផ្ទាំង​ និង​ជញ្ជាំង​ថ្ម​ និង​បន្ត​ទៅ​បុក​ធ្លាយ​​ទ្វារ​ផ្ទះ​ឈើ​ជាប់​គាំង​​ទៅ​មុខ​លែង​រួច ​​ដែល​ហេតុ​​ការណ៍​នេះ​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​​ក្នុងភូមិ​ក្ដី

ខឹងកូន​ស្រី​រត់​ចេញ​ពី​ផ្ទះ​ផឹក​ថ្នាំ​សម្លាប់ខ្លួន​

Posted: 24 Aug 2012 12:47 AM PDT

សមត្ថ​កិច្ច​កំពុង​ត្រួត​ពិនិត្យ​កន្លែង​កើតហេតុ​
ខេត្ត​កំពត ៖ បុរស​ម្នាក់​​បាន​ផឹក​​ថ្នាំ​សម្លាប់​​ខ្លួន ដោយ​សារ​តែ​ខឹង​កូន​ស្រី​រត់​ចេញ​​ពី​ផ្ទះ​​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២១ សីហា ​។ បុរស​ដែល​​គិត​ខ្លី​​ផឹក​ថ្នាំ​​​ធ្វើ​អត្ត​ឃាត​ឈ្មោះ​ជួន ថា ​អាយុ​៣៨ឆ្នាំ ​នៅភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយ​មាស ។

ខឹង​ឪពុក​ម្តាយ​មិន​ដណ្តឹង​​​ប្រពន្ធ​ឱ្យ​លោត​ទឹក​សម្លាប់​ខ្លួន​

Posted: 24 Aug 2012 12:36 AM PDT

ខេត្ត​កំពត ៖​ បុរស​ម្នាក់​​ជា​​និស្សិត​ដែល​រៀន​សូត្រ​​ចេះ​ដឹង​ដែរ​ តែ​បែរ​ជា​គិត​ខ្លី​​មក​លោត​ទឹក​សម្លាប់​ខ្លួន​​នៅ​លើ​ស្ពាន​ព្រែក​កំពង់​បាយ ​កាល​ពី​វេលា​ម៉ោង​​១​និង​១០​នាទី​រសៀល​​ថ្ងៃទី​២៤ សីហា ស្ថិត​នៅ​​ភូមិ​​កំពុង​បាយ​ខាង​ជើង សង្កាត់​​កំពង​បាយ ក្រុង​កំពត ​ដោយ​សារ​ខឹង​នឹង​ឪពុក​ម្តា​យ​​មិន​​ដណ្តឹង​​​ប្រពន្ធ​​ឱ្យ ។​

រុស្ស៊ី កាហ្សាក់​ស្ថាន ​និង​អ៊ុយ​ក្រែន​​ធ្វើ​សម​យុទ្ធ​រួម

Posted: 24 Aug 2012 12:30 AM PDT

ទាហាន​រុស្ស៊ី​ពេល​កំពុង​ធ្វើ​​សម​យុទ្ធ​​ប្រើ​កាំភ្លើង AK-103
ភ្នាក់​ងារ​​សន្តិសុខ​​សហព័ន្ធ​រុស្ស៊ី ​FSB ​ថ្លែង​​​កាល​ពី​ថ្ងៃទី២៣ សីហា ថា ​ប្រទេស​រុស្ស៊ី អ៊ុយ​ក្រែន ​​និង​កាហ្សាក់ស្ថាន ​បាន​ចាប់​ផ្តើម​​ធ្វើ​សម​យុទ្ធ​​រួម ដើម្បី​តស៊ូ​ប្រឆាំង​​ភេរវកម្ម​ក្នុង​តំបន់​​រ៉ូស្គូវ ​​ភាគ​ខាង​ត្បូង​​រុស្ស៊ី ។

នគរ​បាល​ផ្សារ​ថ្មី​២ ឃាត់​ខ្លួន​ជនសង្ស័យ​​ប្រើ​ប្រាស់​​គ្រឿ​ង​ញៀន​​៣​នាក់​

Posted: 24 Aug 2012 12:21 AM PDT

ជនសង្ស័យ
រាជធានីភ្នំពេញ ៖ នគរបាល​​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​ថ្មី​២ បាន​ចុះ​បង្ក្រាប​​ និង​ឃាត់​ខ្លួន​ជនសង្ស័យ​ប្រើ​ប្រាស់​​គ្រឿងញៀន​​​៣​នាក់ កាល​ពីវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​២៣ សីហា ២០១២ ​នៅ​មុខ​ផ្ទះ​សំណាក់​​សេរី​សូរិយា​ដែល​មាន​ទីតាំង​​លេខ​២១អឺ០ ​ផ្លូវ​លេខ​៨១ ​ភូមិ​៧ ស​ង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌ​ដូន​ពេញ។ ​

លីប៊ី​រឹបអូស​​រថ​ក្រោះ​ជាង​១០០គ្រឿង​ពី​កង​ជីវពល​មួយ​ស្និទ្ធ​​លោកកាដាហ្វី

Posted: 24 Aug 2012 12:09 AM PDT

រថក្រោះលីប៊ី
ក្រសួង​​មហា​ផ្ទៃ​លីប៊ី​រាយ​ការណ៍​ កាលពី​ថ្ងៃ​ទី​២៣ សីហា ថា បានរឹបអូស​​រថ​ក្រោះ​ជាង​១០០​គ្រឿង​ ​ពីក្រុម​ជីវពល​មួយ​របស់​អតីតមេ​ដឹកនាំ​លីប៊ី​​លោក​មូ​អាម៉ា កាដាហ្វី​​ ដែល​ក្រោយមក​ចូល​រួម​ជាមួយ​​បដិ​វត្តន៍​​ក្នុង​តំបន់​​តាហ៊ូណា ​ភាគ​ខាង​លិច​​​​ប្រទេស ។ ក្នុង​ឱកាស​នៃសន្និសីទ​​សារ​ព័ត៌​មាន​​មួយ​លោក​អាប់​​ដែល ម៉ូណេម អាល់ហ័រ​​អ្នកនាំពាក្យ​​​​របស់ស្នង​ការ​​ជាន់ខ្ពស់​​​នៃ​សន្តិសុខ​​​ចំណុះ​​ឱ្យ​ក្រសួង​

ទឹក​ជំនន់​ភ្លាមៗ​នៅប៉ាគីស្ថាន​ស្លាប់​៣២​នាក់

Posted: 24 Aug 2012 12:06 AM PDT

កុមារ​ម្នាក់​​នៅលើ​ភក់ រើក្រដាស ក្រោយទឹកជំនន
ទូរទស្សន៍​​ប៉ាគីស្ថាន​ GEO ​រាយ​ការណ៍​​កាល​ពីថ្ងៃទី​២៣ សីហា ថា មនុស្ស​យ៉ាង​តិច​៣២​នាក់ ​បានត្រូវស្លាប់ ​ដោយសារ​ភ្លៀង​ធ្លាក់ខ្លាំង ​និងទឹក​ជំនន់​​​ក្នុងតំបន់​ភាគពាយ័ព្យ ​ភាគ​ខាងកើត​​​ និង​ភាគ​​ខាង​ជើង​ប៉ាគីស្ថាន រយៈ​ពេល​២៤​ម៉ោង ចុង​ក្រោយនេះ ។ តំបន់​​ដែល​​រង​ការ​​​ប៉ះ​ពាល់​​ខ្លាំង​ជាង​គេ​បំផុត​​​ គឺខេត្ត​​ KHYBER PAKHTUNKHWA ភាគ​ពាយ័ព្យ​ប្រទេស ។

សម្តេច​ហ៊ុន សែន ​​ដឹកនាំ​គណៈ​ប្រតិភូ​ចូល​រួម​ប្រជុំ​នៅ​អ៊ីរ៉ង់​ ​និង​ចូល​រួម​ពិព័រណ៍​ចិន-អាស៊ី-អឺរ៉ុប

Posted: 23 Aug 2012 11:48 PM PDT

រាជ​ធានី​ភ្នំពេញ ៖ តាមការអញ្ជើញរបស់លោកបណ្ឌិត ម៉ាមូដ អាម៉ាឌី ណេចាដ ប្រធានាធិបតីនៃសាធារណរដ្ឋអុីស្លាមអ៊ីរ៉ង់ សម្តេច​​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនំាគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលលើកទី១៦ នៃប្រទេសចលនា​មិន​ចូលបក្សសម្ព័ន្ធ ដែលន​ឹង​ប្រព្រឹត្តទៅពីថ្ងៃទី៣០ ដល់៣១ សីហា ២០១២ នៅទីក្រុងតេអេរ៉ង់ សាធារណរដ្ឋអីុស្លាមអីុរ៉ង់ ។

នារី​ម្នាក់​​ស្រវឹង​ស្រា​បើ​ក​រថយន្ត​​ CRV បុក​របាំង​ដែក​

Posted: 23 Aug 2012 11:16 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​នារី​វ័យ​ក្មេង​​ម្នាក់​បើក​រថយន្ត CRV ពណ៌​សំបក​ឪឡឹក​មួយ​គ្រឿង​​ក្នុង​ល្បឿន​លឿន​​ទំនង​ជា​ស្រវឹង​ផង​នោះ ​វ៉ា​គេ​​ឯង​ពេញ​តែ​ផ្លូវ​ក៏ជ្រុល​​ទៅ​បុក​របាំង​ដែក​​ចែក​ផ្លូវ បណ្តាល​ឱ្យ​បាក់​អស់​៣​ផ្ទាំង ចំណែក​​រថយន្ត​បង្ក​​បែក​កង់​​​មុខ​ខាង​​ឆ្វេង​បើក​ទៅ​មុខ​លែង​រួច​ត្រូវ​ប៉ូលិស​ចរាចរ​ដែល​ឈរ​ជើង​ប្រចាំ​ការ​នៅ​ក្រោម​ស្ពាន​អាកាស​

ជិះ​ម៉ូតូ​ជ្រុល​បុក​គូទ​រថយន្តឡិចស៊ីស​ពី​ក្រោយ​របួស​ធ្ងន់​២​នាក់​

Posted: 23 Aug 2012 11:07 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ឌ្រីម​សេ​១២៥ ឌុបគ្នា​​ចេញពី​មជ្ឈ​មណ្ឌល​​កោះ​ពេជ្រ ​​ក្នុង​ល្បឿន​លឿន​​ដល់​​កែង​​ផ្លូវសុធារស​ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន ក៏​​ជ្រុល​​ទៅ​បុក​​​គូទ​រថយន្ត​ជន​ជាតិ​កូរ៉េ​ពី​ក្រោយ​​ពេញ​ទំហឹង​ បណ្តាលឱ្យ​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​​មន្ទីរពេទ្យ​​កាល់​ម៉ែត ដើម្បី​សង្គ្រោះ កាល​ពីវេលា​​ម៉ោង​​

កម្ពុជា​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​សិង្ហ​បុរី បណ្តុះ​បណ្តាល​​ធន​ធាន​មនុស្ស​លើ​វិស័យ​ព័ត៌​មាន​វិទ្យា​

Posted: 23 Aug 2012 11:06 PM PDT

ទិដ្ឋ​ភា​ព​នៅ​ក្នុងពិធី​ប្រជុំ​ស្តី​ពី​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​
រាជធានីភ្នំពេញ ៖ លោក​ស្វាយ ស៊ីថា រដ្ឋ​លេខាធិការ​ទីស្តី​ការ​គណៈ​​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​​ថា រាជ​រដ្ឋា​ភិបាល​​កម្ពុជា​បាន​បង្ហាញ​​ជំហរ​ក្នុង​ទំនាក់​ទំនង​​កិច្ច​សហ​ប្រតិ​បត្តិ​​ការ​​ទ្វេ​ភាគី​​ជា​មួយ​ប្រទេស​សិង្ហ​បុរី​ ដើម្បី​អភិ​វឌ្ឍន៍​​ធនធាន​មនុស្ស​ដល់​យុវ​ជន​កម្ពុជា​ក្នុង​​វិស័យ​​ព័ត៌​មាន​វិទ្យា ។

សមាជ​​គណ​បក្ស​នរោត្តម រណប្ញទ្ធិ ប្តូរ​ឈ្មោះ​ទៅ​ជា​«​ជាតិនិយម​» រួច​រាល់ហើយ លោក​សៅ រ៉ានី ជា​ប្រធាន​

Posted: 23 Aug 2012 09:27 PM PDT

លោក​សៅ រ៉ានី ធ្វើសន្និ​សីទ​កាសែត
រាជ​ធានីភ្នំពេញ​ ៖ ​ គណបក្សនរោត្តមរណប្ញទិ្ធបានធ្វើសមាជប្តូរ​ឈ្មោះទៅជាគណបក្សជាតិនិយមនា​ព្រឹកថ្ងៃទី ២៤ សីហា ២០១២​នេះ រួច​រាល់ហើយ ​ដោយ​សមា​ជិក សមាជិកា ទាំង​អស់​បាន​បោះ​ឆ្នោត​​ជ្រើស​រើស​​លោក​សៅ រ៉ានី ធ្វើ​ជា​ប្រធាន​គណ​​បក្ស ។ ចំណែកគណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹងធ្វើសមាជនៅថ្ងៃទី២៥ សីហា ២០១២ ដើម្បីបញ្ចូលថ្នាក់ដឹក​នំាគណបក្ស​ជាតិ​និយម មក​ក្នុង​

សាំង​យ៉ុង​​សាក​កម្លាំង​ជា​មួយ​​រថយន្ត​កូរ៉េ​២​តោន​កន្លះ​អ្នក​ដំណើរ​​ព្រលឹង​ចុង​សក់​

Posted: 23 Aug 2012 09:06 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កំពត ៖ ​រថយន្ត​សាំងយ៉ុង​​ ពណ៌​លឿង ​​ដឹក​អ្នក​ដំណើរមួយ​គ្រឿង​​​បាន​បុក​គ្នា​ជា​មួយ​រថយន្ត​កូរ៉េ ចំណុះ​២​តោន​កន្លះ ខណៈ​​បើក​បរ​បញ្ច្រាស​ទិស​គ្នា​​ កាល​ពីវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​២១ សីហា នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៣១ ត្រង​់ចំណុច​ភូមិ​ជ្រោះ​តា​សោម ឃុំ​​ប្រាសាទ​ភ្នំ​ខ្យង ស្រុក​កំពង់​ត្រាច ​តែ​សំណាង​ល្អ​ពុំ​បណ្តាល​ឱ្យ​​នរណា​

គ.ជ.ប អំពាវនាវ​ឱ្យ​ពល​រដ្ឋ​​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​​ និងចុះ​ឈ្មោះ​​បោះឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវ​ទាន់​ពេលវេលា

Posted: 23 Aug 2012 08:55 PM PDT

រាជ​ធានី​ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការការបោះឆ្នោតលោកអុឹម សួស្តី បានអំពាវនាវឲ្យប្រជាពល​រដ្ឋមាន​អាយុ​ចាប់ពី១៨ឆ្នាំឡើងទៅ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១១ និងអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតអញ្ជើញទៅ ចុះឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់ ដែលខ្លួនរស់នៅចាប់ពីថ្ងៃ១ កញ្ញា រហូតដល់ថ្ងៃ១២ តុលា ឆ្នាំ២០១២ខាងមុខនេះ ។

ស្រវឹងស្រា​បើក​ម៉ូតូ​​ណៃហត​បុក​ម៉ូតូ​ឌ្រីម​សេ​១២៥ ពីក្រោយ​​​ខ្ទាត​ទៅ​បុក​រះ​របាំង​ដែក​

Posted: 23 Aug 2012 08:45 PM PDT

សមត្ថកិច្ច​កំពុង​សួរ​នាំ​ជន​រងគ្រោះ​
រាជធានីភ្នំពេញ ៖ បុរស​ស្រវឹង​​ជោក​ជាំ​ម្នាក់​បាន​បើក​ម៉ូតូណៃហត​ពណ៌ខ្មៅ មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​​រួច​ព្យាយាម​​បើក​វ៉ា​ម៉ូតូ​មួយ​គ្រឿង​​នៅ​ពី​មុខ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ស៊េរី​២០១២ មួយ​គ្រឿង​ទៀត ​បើក​ដោយ​បុរស​​ម្នាក់​ចំពី​ក្រោយ​​ពេញ​ទំហឹង បណ្តាល​ឱ្យ​​ម៉ូតូ និង​​មនុស្ស​ហោះ​​ខ្ទាត​ទៅ​បុក​របាំង​ដែក​ចែក​

សួរ​ចម្លើយ​​​ជន​សង្ស័យ​​ម្នាក់​ទាក់​ទិន​ដល់​ការ​វាយប្រហារ​ក្នុង​ទន្លេ​មេគង្គ

Posted: 23 Aug 2012 08:40 PM PDT

ណាវខាម​ពេល​នាំមក​សួរច​ម្លើយ
បុរស​ឈ្មោះ​ណាវ ខាម ​មេ​រត់​ពន្ធគ្រឿង​ញៀន​ម្នាក់​សង្ស័យថា ​ជា​អ្នក​នៅ​ពី​ក្រោយ​​ការ​វាយប្រហារ​សម្លាប់​នាវិក​ចិន​១៣​នាក់ កាលពីថ្ងៃ​ទី៥​ តុលា ​២០១១ ត្រូវ​​បាន​គេ​នាំ​​មកសួរ​ចម្លើយ ។​ការ​សួរ​​ចម្លើយ​​ជន​នេះ​រៀប​ចំ​​ធ្វើឡើង​​ដោយ​យោធា​ព្រម​ទាំង​ប៉ូលិស​ចិន និង​ភូមា ​នៅទី​ក្រុង​គុនមិញ ទីប្រជុំ​​​ជន​នៃ​ខេត្ត​យុនណាន់ ភាគ​និរតី ចិន ។

ស្លាប់​21នាក់​នៅ​តួ​ក​គី​ដោយ​សារ​​ការ​តតាំង​​គ្នា​រវាង​កង​ទ័ព​ និង​ពួក PKK

Posted: 23 Aug 2012 08:36 PM PDT

ផ្សែង​ហុយ​ក្នុង​តំបន់​ភ្នំ​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​
សារ​ព័ត៌​មាន​តួក​គី​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២៣ សីហា ថា ក្រោយ​ការ​ផ្ទុះ​គ្រាប់​មីន​៤​គ្រាប់​ និង​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​សាហាវ​ដែល​ផ្ទុះ​ឡើង​រវាង​កង​​កម្លាំង​សន្តិ​សុខ​តួក​គី​ និង​ពួក​ឧទ្ទាម​ PKK កាល​ពី​ថ្ងៃ​ទី​២២ សីហា កន្លង​មក​នេះ​នៅ​ភាគ​អាគ្នេយ៍​តួក​គី​​ទាហាន​៥​នាក់​ស្លាប់​ ហើយ​សមា​ជិក​ក្រុម​ PKK១៦​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ​ ចំណែក​ទាហាន​៧​នាក់​ទៀត​ត្រូវ​របួស។

កិច្ច​ប្រជុំ​គណៈ​​រដ្ឋ​​​មន្ត្រី​​ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន ព្រឹក​នេះ ​ពិភាក្សា​​របៀប​វារៈ​ចំនួន២

Posted: 23 Aug 2012 08:33 PM PDT

រាជ​ធានី​ភ្នំពេញ ៖ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនាវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០១២នេះ បាន​បើកកិច្ច​ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ។​យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីក៏បានបញ្ជាក់ទៀតថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ នឹងពិភាក្សា​លើ​

គណ​បក្ស​​​​នរោត្តម រណប្ញទ្ធិ និងហ្វុ៊ន​ ស៊ិន​ប៉ិច​ ធ្វើ​សមាជ​នៅ​ថ្ងៃ​ទ​២៤-២៥ សីហា ហើយ​​ចាប់​ផ្តើម​​ប្រកាស​ពីគោល​នយោបាយ​

Posted: 23 Aug 2012 07:43 PM PDT

លោកញ៉ឹក ប៊ុនឆៃ​ ធ្វើសន្នីសីទកាសែតនា​ពេលកន្លងមក
រាជ​​ធានី​ភ្នំពេញ​ ៖ ​ គណ​បក្ស​នរោត្ត​ម​រណ​ប្ញទិ្ធ​នឹង​ធ្វើ​សមាជ​ប្តូរ​​ឈ្មោះ​ទៅ​ជា​គណ​បក្ស​ជាតិនិយមនៅថ្ងៃទី២៤ សីហា ២០១២ ។ ចំណែក​គណ​បក្ស​​ហ្វ៊ុន​ស៊ិនប៉ិចនឹងធ្វើសមាជនៅថ្ងៃទី២៥ សីហា ២០១២ ដើម្បីបញ្ចូលថ្នាក់ដឹក​នំាគណបក្ស​ជាតិ​និយម មកក្នុង​រចនាសម្ព័ន្ឋគណបក្សហ្វ៊ុនស៊ិន​ប៉ិច​តាម ការឯកភាពគ្នាកាលពីថ្ងៃទី២៤ ឧសភា ២០១២ នៅវិមានសន្តិភាពទីស្តីការគណៈរដ្ឋ​មន្រ្តី​

ស្លាក​ផ្នូរ​សព​ម្តាយ​​ស្អាតពេក​ឱ្យ​វាយ​ចោល​

Posted: 23 Aug 2012 07:28 PM PDT

ស្លាក​ផ្នូរ​សព​ម្តាយ​​ស្អាតពេក​ឱ្យ​វាយ​ចោល​
លោក​ម៉ា​ក​ដូ និង​ក្រុម​គ្រួសារ​ត្រូវ​វិហារ​សេន​មែរី​ ក្នុង​ទី​ក្រុង​ភូល​បូរ៉ូ ប្រទេស​អង់​គ្លេស​ចេញ​បញ្ជា​ឱ្យ​​វាយ​ស្លាក​ឈ្មោះ​ផ្នូរ​សព​របស់​ម្តាយ​ចោល​ ដោយ​សារ​ស្លាក​នោះ​ស្អាត​លើស​គេ​ និង​មាន​​ឆ្លាក់​​ផ្កា​កុលាប​ដល់​ទៅ​៣​ទង​ ខុស​ពី​ផ្នូរ​ដទៃ​ទៀត​មាន​តែ​មួយ​ទង​ ។ បញ្ជា​នោះ​កំណត់​ឱ្យ​បំផ្លាញ​ស្លាក​​ផ្នូរ​ចោល​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ ដូច្នេះ​ហើយ​លោក​ម៉ាក​បាន​ប្រើ​ញញួរ​វាយ​ចេញ​ដោយ​ខ្លួន​ឯង​

ឃ្មុំ​ធ្វើ​សំបុក​ក្រោម​ចង្កាព្រះ​ពុទ្ធ​បដិ​មានៅ​ថៃ​

Posted: 23 Aug 2012 07:25 PM PDT

ឃ្មុំ​ធ្វើ​សំប​ុក​ក្រោម​ចង្កាព្រះ​ពុទ្ធ​បដិ​មានៅ​ថៃ​
សារ​ព័ត៌​មាន​របស់​ថៃ​ផ្សាយ​​ឱ្យ​ដឹង​ថា ភ្ញៀវ​ទេស​ចរ​ និង​អ្នក​ខេត្ត​អាង​ថង​ រួម​ទាំង​អ្នក​ខេត្ត​ជិត​ខាង​បាន​នាំ​គ្នា​ទៅ​គោរព​បូជា​ព្រះ​ពុទ្ធ​រូប​ខ្នាត​ធំ​នៅ​ឯ​វត្ត​ពី​និច​ធម្ម​សារ​ ក្នុង​ស្រុក​ប៉ា​ម៉ូក​ ខេត្ត​អាង​ថង​ ហើយ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​ឃើញ​មាន​ឃ្មុំ​ធ្វើ​សំបុក​នៅ​បរិ​វេណ​ខាង​ក្រោម​ចង្ការបស់​ព្រះ​ពុទ្ធ​រូប​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ប្រជ្រុយ​ដ៏​ធំ​ ។

យាន​របស់​ NASA បាញ់​ឡា​ស៊ែរ​ដាក់​ដុំ​ថ្ម​ភព​អង្គារ​​

Posted: 23 Aug 2012 07:23 PM PDT

យាន​របស់​ NASA បាញ់​ឡា​ស៊ែរ​ដាក់​ដុំ​ថ្ម​ភព​អង្គារ​​
AP ផ្សាយ​ថា យាន​ស្រាវ​ជ្រាវ​អវ​កាស​ឃ័រ​រៀស​ សីុ​ទី (Curiosity) របស់​អង្គ​ការ​អវ​កាស​សហ​រដ្ឋ​អាមេរិក​ (NASA) បាន​បាញ់​កាំ​រស្មីឡា​ស៊ែរ​ កម្លាំង​ខ្លាំង​ទៅលើ​ដុំ​ថ្ម​មួយ​ដុំ​ដំបូង​នៅ​លើ​ភព​ព្រះ​អង្គារ​រហូត​ក្លាយ​ជា​ចំហាយ​ដើម្បី​ពិសោធន៍​លើ​ផ្នែក​វិទ្យា​សាស្ត្រ​ ។ កាំ​រស្មី​ឆេម​ខេម​មាន​កម្លាំង​ជាង​១​លាន​វ៉ាត់​ត្រូវ​បាញ់​ចេញ​ពី​បំពង់​ដែល​ភ្ជាប់​នៅ​លើ​យាន​ Curiosity មាន​រយៈ​ចម្ងាយ​ពី​ដុំ​ថ្ម​

ADB​បញ្ជាក់​ថា​ភូមា​នឹង​ក្លាយ​ជា​ប្រទេស​មានចំណូល​មធ្យម​នៅក្នុង​ឆ្នាំ​2020

Posted: 23 Aug 2012 07:19 PM PDT

ADB​បញ្ជាក់​ថា​ភូមា​នឹង​ក្លាយ​ជា​ប្រទេស​មានចំណូល​មធ្យម​នៅក្នុង​ឆ្នាំ​2020
AFP បានចុះ​ផ្សាយ​​ដោយ​យោង​លើ​របាយ​ការណ៍​ពីធនាគារ​អភិវឌ្ឍ​ន៍អាស៊ី​(ADB) ដោយ​បញ្ជាក់​ថា កំណើន​សេដ្ឋ​កិច្ច​ដ៏​រឹង​មាំ​​អាច​ជួយ​លើក​កម្រិត​​កម្ពស់​ភូមា​ឱ្យ​ស្ថិត​នៅក្នុង​​ក្រុម​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​ប្រសិន​បើ​ភូមា​អាច​យកឈ្នះ​លើ​​ឧបសគ្គ​ដែល​រា​រាំង​​កំណែ​ទម្រង់​ ។

ប្រើ​អាវ​ទ្រនាប់​រឹតក​បុរស​ចំណាស់​​ស្លាប់​ព្រោះ​សុំ​​លុយ​ទិញ​​ស្រាមិន​បា​ន​

Posted: 23 Aug 2012 07:13 PM PDT

ប្រើ​អាវ​ទ្រនាប់​រឹតក​បុរស​ចំណាស់​​ស្លាប់​ព្រោះ​សុំ​​លុយ​ទិញ​​ស្រាមិន​បា​ន​
អាជ្ញា​ធរ​​​នៅ​ភាគ​ខាង​កើត​​តំបន់​​ស៊ី​បេ​រី ប្រទេស​​រុស្ស៊ី បាន​​ឱ្យ​ដឹង​ថា ស្ត្រី​អាយុ​២៦​ឆ្នាំ​ម្នាក់ នៅ​ទី​ក្រុង​​សាកា​មេន ស្ថិត​នៅ​ក្បែរ​ព្រំ​ដែន​ប្រទេស​​ម៉ុង​ហ្គោ​លី ត្រូវ​​ក្រុម​ស៊ើប​អង្កេតរក​ឃើញ​​​ថា នាងបាន​​​ធ្វើ​ឃាត​​បុរស​វ័យ​ចំណាស់​ម្នាក់​នៅ​ក្នុង​តំបន់​កើត​ហេតុ ដោយ​ប្រើ​អាវ​ទ្រនាប់​​​រឹត​ក​ ។

លោក​សុះ ម៉ាច អំពាវ​នាវ​​​ឱ្យ​សិល្បករ​ខ្មែរ​​​​ទាំងអស់​​​រួម​​គ្នា​ទ្រទ្រង់​វិស័យ​សិល្បៈ

Posted: 23 Aug 2012 07:12 PM PDT

​លោក​សុះ មាច ប្រធាន​សមា​គម​សិល្ប​ករ​ខ្មែរ 
រាជធានីភ្នំពេញ​ ៖ ​​ក្នុងនាមជា​ប្រធាន​​សមា​គម​​សិល្បករ​ខ្មែរ​ លោកសុះ ម៉ាច បាន​អំពាវ​នាវ​​​ទៅ​កាន់សិល្បករ​ខ្មែរ​ទាំង​ចាស់​ ទាំងថ្មីឱ្យ​​រួប​រួម​គ្នា​តែមួយ​នៅក្នុង​សមាគម​ដើម្បីជាប្រយោជន៍​ក្នុង​ការ​ទ្រទ្រង់​វិស័យ​សិល្បៈឱ្យ​កាន់តែ​មានការ​រីកចំរើន ​និង​ចូល​រួមជាសមាគម​​តែមួយក្នុង​ការ​ជួយដល់សិល្ប​ករ​ចាស់ជរា ​មានជំងឺ និង​បាត់បង់​សមត្ថ​ភាព ។

​ខ្លែង​ស្រាក​​ដេញចឹកសង​សឹក​​​​បុរសម្នាក់ដែល​​​​ចាប់​​កូន​​វា​ធ្វើ​​អាហារ​

Posted: 23 Aug 2012 07:04 PM PDT

​ខ្លែង​ស្រាក​​ដេញចឹកសង​សឹក​​​​បុរសម្នាក់ដែល​​​​ចាប់​​កូន​​វា​ធ្វើ​​អាហារ​
សារ​ព័ត៌​មាន​បរទេស​​​​ផ្សាយ​​ថា មេ​ខ្លែង​​ស្រាក​​​​មួ​យ​ក្បាល​ នៅ​​​ទី​ក្រុង​​មូលីង ​តំបន់​​ហៃ​ឡុង​​ជាំង ​ប្រទេសចិនបាន​ដេញ​ចឹក​​​អ្នក​ភូមិ​​ម្នាក់​​ក្រោយ​ពី​​ខឹង​​ចាប់​យក​​​​កូន​វា​ទៅ​ធ្វើ​ម្ហូប​​​​​​ទទួល​ទាន ​។ ខ្លែង​​ស្រាក​​​នោះ​​ចង​គំនុំ​​លើ​អ្នក​ភូមិនោះអស់​រយ​​ៈ​​ពេល​ជាង​​២​ឆ្នាំ​​កន្លង​ទៅ​ ។​ ​ហេតុ​ការណ៍​នេះ​​​កើត​ឡើង​​​ទៅ​លើ​​លោក​យ៉ាង ​​ដោយ​​ត្រូវ​​ខ្លែង​ស្រាក​​ដេញ​ចឹក​ និង​​ច្រាស​អស់​រយ​ៈ​​​ពេល​​ប្រហែល​​២​០​នាទី​ ទើប

ហ៊ុន​អាស៊ី​​បាន​ធ្លាក់​ចុះ​​វិញ​បន្ទាប់​ពី​បាន​កើន​ឡើង​​អស់​មួយ​រយៈ

Posted: 23 Aug 2012 07:01 PM PDT

ហ៊ុន​អាស៊ី​​បាន​ធ្លាក់​ចុះ​​វិញ​បន្ទាប់​ពី​បាន​កើន​ឡើង​​អស់​មួយ​រយៈ
កាល​ពី​​ថ្ងៃ​ចន្ទ ហ៊ុន​អាស៊ី​បាន​ធ្លាក់​ចុះ​វិញ​បន្ទាប់​ពី​កើន​ឡើង​​បាន​ប៉ុន្មាន​ថ្ងៃ ។ គួរ​បញ្ជាក់​ថា​ផ្សារ​ហ៊ុន​អាស៊ី​កើន​កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ខណៈ​ដែល​ក្រុម​វិនិយោគ​ិន​រង់​ចាំ​ប្រមាញ់​តួ​លេខ​សេដ្ឋ​កិច្ច​​របស់​អាមេរិក និង​អឺ​រ៉ុប​ក្នុង​ពេល​ឆាប់ៗ​នេះ​។ បន្ទាប់​ពី​ទិន្នន័យ​ថ្មី​មួយ​បង្ហាញ​ថា បំណុល​តំបន់​​ចាយ​លុយ​អឺ​រ៉ូ​កំពុង​ញាំ​ញី​ដល់​​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ទូ​ទាំង​​សាកល​លោក ។

រូ​បិយ​ប័ណ្ណ​​ចិន​​ស្ថិត​​​ក្រោម​​សម្ពាធ​ ​ខណៈ​​​​រលក​​សេដ្ឋ​​កិច្ច​​​​បាន​​ធ្លាក់​​ចុះ

Posted: 23 Aug 2012 06:58 PM PDT

រូ​បិយ​ប័ណ្ណ​​ចិន​​ស្ថិត​​​ក្រោម​​សម្ពាធ​ ​ខណៈ​​​​រលក​​សេដ្ឋ​​កិច្ច​​​​បាន​​ធ្លាក់​​ចុះ
រូបិយប័ណ្ណ​ចិន​ស្ថិត​​ក្រោម​សម្ពាធ​ ខណៈ​​​រលក​សេដ្ឋ​កិច្ច​​​បាន​ធ្លាក់​ចុះរូបិយប័ណ្ណ​របស់ចិន​កំពុង​ប្រឈម​​នឹង​សម្ពាធ​​​ដ៏​ខ្លាំង​​នៅ​ក្នុង​​ឆ្នាំ​នេះ ខណៈ​ដែល​អត្រា​កំណើន​​សេដ្ឋ​កិច្ច​​ក្នុង​​ប្រទេស​ធ្លាក់​​ចុះ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​​ពិភព​លោក​កំពុង​តែ​មាន​វិបត្តិ​។ សេដ្ឋកិច្ច​​ប្រទេស​នេះ​ធ្លាក់​ចុះ​អស់​រយៈ​ពេល​៦ត្រីមាស​​ពេញ ហើយ​កំណើន​៧,៦%​នៅ​ក្នុង​ផលិត​ផល​​ក្នុង​ស្រុក​សរុប​សម្រាប់​រយៈ​ពេល​៣​ខែ​

Nokia នឹង​ធ្វើ​​ការ​ចាប់​រង្វាន់​ធំ​លើក​ចុង​ក្រោយ​​​រថយន្ត Chevrolet Spark ស៊េរី​ថ្មី !

Posted: 23 Aug 2012 06:57 PM PDT

រង្វាន់​ធំ​រថយន្ត​ Chevrolet Spark​ ដ៏ទំនើប​ក្នុងកម្ម​វិធី​ចាប់រង្វាន់លើកចុងក្រោយ
រាជធានី​ភ្នំពេញ​ ៖​​ ​ក្រុមហ៊ុន Nokia​ បាន​បង្កើត​កម្មវិធី​សំណាង​ពី Nokia ដែល​ចែក​ជូន​នូវ​សំណាង​ដ៏អស្ចារ្យជា​ច្រើនដល់​អតិថិជន​ដែល​បាន​គាំទ្រ​ និងជាវទូរស័ព្ទ Nokia ។ ដើម្បីឈ្នះ​រង្វាន់​ អតិថិជន​ទាំង​អស់អាច​ចូល​រួម​កម្មវិធី​សំណាង និងឈ្នះ​រង្វាន់ធំពី Nokia ! ​នៅក្នុង​កម្មវិធី​សំណាង​ពី Nokia អតិថិជន​គ្រាន់​តែជាវ​ទូរស័ព្ទម៉ូដែល Nokia 202, Nokia 300, Nokia X2-02,

ឥឡូវ​នេះ​​មាន​អ្នក​ឈ្នះ​​រង្វាន់​​5លាន​រៀល​ជា​ច្រើន​នាក់​​ពី​ស្រា​បៀរ​អង្គ​រ​​ហើយ​

Posted: 23 Aug 2012 06:48 PM PDT

​ក្រុមហ៊ុនស្រា​ បៀរ​អង្គរ  ប្រគល់​រង្វាន់ធំ​ ដល់​អតិថិជន​ បី​រូប​ដែល​មានសំណាង ឈ្នះ​រងា្វ​ន់​ ៥​.​០០០.​០០០​ រៀល
រាជធានី​ភ្នំពេញ​ ៖​​ ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​ធ្វើ​ពិធី​ប្រគល់​រង្វាន់​ធំ​ដល់​អតិថិជន​បី​រូប​ដែល​មានសំណាង​ឈ្នះ​រងា្វ​ន់​៥​.​០០០.​០០០​រៀល​​ពី​ស្រា​បៀរ​អង្គរ​កំប៉ុង​នៅ​ដេប៉ូ​ចែកចាយ​រាជ​ធានី​ភ្នំពេញ​ ។អតិថិជន​ទី​១​ បាន​ទៅ​លើ​ឈ្មោះ​ទិ​ត្យ ​ភារ​ម្យ​ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ អា​ស​យ​ដ្ឋា​ន​បច្ចុប្បន្ន ផ្ទះ​លេខ៥៧​Eo​ ផ្លូវលេខ២៣០​ សង្កាត់​ទឹកល្អក់​៣​ ខណ្ឌទួលគោក​ ។ គាត់​បាន​ជាវ​ស្រា​បៀរ​អង្គរ​កំប៉ុង​ចំ​នួ​ន​៥

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!