Koh Santipheap Daily

Koh Santipheap Daily


២ថ្ងៃ​​ធ្វើ​អត្ត​ឃាត ​ម្នាក់​​ខឹង​ប្តី​ ម្នាក់​ទៀត​ខឹង​ខាងស្រី​មិន​ពេញ​​ចិត្ត​

Posted: 23 Aug 2012 12:48 AM PDT

ខេត្ត​​បាត់​ដំបង ៖ ​សមត្ថ​កិច្ច​​ស្រុក​ភ្នំ​ព្រឹក ​បាន​រាយ​ការណ៍​​ថា មាន​នារី​វ័យ​ក្មេង​ម្នាក់​ និង​បុរស​ម្នាក់​បាន​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន​ជា​​បន្ត​បន្ទាប់​ ក្នុង​រយៈ​ពេល​​២​ថ្ងៃ ដែល​ម្នាក់​សម្លាប់​ខ្លួន ព្រោះ​តែ​ខឹង​ប្តី រីឯ​បុរស​​ម្នាក់​ទៀត​បាន​សម្លាប់​ខ្លួន​ ព្រោះ​តែ​តូច​ចិត្ត​នឹង​អាណា​ព្យា​បាល​​ខាង​ស្រី​មិន​​ពេញ​ចិត្ត​​ពេល​ចូល​ស្តី​ដណ្តឹង។

ភ្លៀង​ធ្លាក់​ខ្លាំង​នាង​ឡើង​ពី​ដក​សំណាប​​រត់​មក​ផ្ទះ​រន្ទះ​បាញ់​

Posted: 23 Aug 2012 12:47 AM PDT

ខេត្ត​កំពង់ស្ពឺ ៖ ​ក្មេង​ស្រី​ជំទង់​ម្នាក់​​បាន​ស្លាប់​ភ្លាម​មួយ​រំពេច​ ដោយ​សារ​រន្ទះ​បាញ់​ ខណៈ​​ដែល​នាង​​ឡើង​ពី​ដក​សំណាប​​នៅ​ឯ​ស្រែ​​ត្រឡប់​​មក​ផ្ទះ​វិញ ​ពេល​​ភ្លៀង​​កំពុង​តែធ្លាក់​​ខ្លាំង​ ​កាលពីវេលា​​ម៉ោង​​​៣​​រសៀល​ថ្ងៃទី​២២ សីហា ២០១២ ​នៅ​ក្នុងឃុំ​​ព្រៃ​ក្រសាំង ស្រុក​ឧដុង្គ ។

កម្ម​​ការិនី​រោង​ចក្រ​២​នាក់​ប្រវាយ​ប្រតប់​គ្នា​​នៅ​ក្នុង​​រោង​ចក្រ​ដោយ​សារ​រឿង​ដណ្តើម​ប្រុស​ស្នេហ៍​

Posted: 23 Aug 2012 12:44 AM PDT

កម្ម​ការិនី​២​នាក់​ដែល​ត្រូវ​បាន​សមត្ថ​​កិច្ច​នាំ​ខ្លួន​មក​សួរ​នាំ​
រាជធានីភ្នំពេញ ៖ ​កម្ម​ការិនី​​រោង​ចក្រ​​កាត់​ដេរ​​យីហោ បេះ​ស្ពាន​់ ​ស្ថិត​នៅ​ជាប់​គល់​ស្ពាន​​អាកាស​​ក្បាល​ថ្នល់​​​ សង្កាត់​​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន ​​បាន​ផ្ទុះ​​អំពើ​ហិង្សា​ដាក់​​គ្នា ខណៈ​​ពេល​កំពុង​​ធ្វើ​ការ​ងារ​ក្នុង​រោង​ចក្រ​កាល​ពី​​វេលា​ម៉ោង​​៩​និង​​​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ សីហា ២០១២ បណ្តាល​មកពី​​ទំនាស់​​ដណ្តើម​​សង្សារ​គ្នា ។

ឃាត់​ខ្លួន​​ជនសង្ស័យ​​២​នាក់ តាំង​ខ្លួន​​ជា​បង​ធំ​​ប្រើ​ដាវ​​សាម៉ូរ៉ៃ​ជិះ​រថយន្ត​ដេញ​កាប់​គេ​ផ្អើល​

Posted: 23 Aug 2012 12:39 AM PDT

ជនសង្ស័យ​២​នាក់​ដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​​បាន​
ក្រុង​ប៉ោយ​ប៉ែត ៖ ជន​សង្ស័យ​ចំនួន​២​នាក់​ត្រូវបាន​កម្លាំង​​សមត្ថ​កិច្ច​​កង​រាជអាវុធ​ហត្ថ​​ក្រុង​ប៉ោយប៉ែត ​ធ្វើការ​ឃាត់​ខ្លួន​ក្រោយ​ពី​​ពួក​គេ​​ធ្វើសកម្ម​ភាព​ជិះ​រថយន្ត​ដេញ​កាប់​​គេ កាល​ពីវេលា​ម៉ោង​​​ជាង​១២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២២ សីហា ២០១២ ​នៅ​ក្នុង​​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយប៉ែត ​ក្រុង​

ខុស​គ្នា​តែ​១០​នាទី​​មនុស្ស​២​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ដោយ​​រន្ទះ​បាញ់​ប្រហារ​

Posted: 23 Aug 2012 12:37 AM PDT

ខេត្ត​ព្រះ​សីហនុ ៖ ​មនុស្ស​២​នាក់​​បា​ន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស​ស្រាល​ក្នុង​ហេតុ​ការណ៍​រន្ទះ​បាញ់​​២​ករណី​​ បន្ត​បន្ទាប់​​គ្នា​​ដែល​កើតឡើង​​ខុស​គ្នា​​តែ​១០​នាទី​​​ប៉ុណ្ណោះ ។ ក​រណី​ទី​១​ កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​​ថ្ងៃទី​២៣ សីហា ​២០១២ ​នៅ​ចំណុច​​អូរ​តាប៉ាង ស្ថិត​​​ក្នុង​ភូមិ​អូរ​តា​ប៉ាង ឃុំ​អូរ​ឧកញ៉ា​​ហេង ស្រុក​ព្រៃនប់ ​

ប្រកាស​អាសន្ន​ភ្លើង​​ឆេះព្រៃ​​នៅ​កាលី​ហ្វ័រនីញ៉ា

Posted: 23 Aug 2012 12:30 AM PDT

រូប​ភាព​ផ្កាយ​រណប​តំបន់​រង​ការ​បំផ្លាញ​ដោយ​ភ្លើង​ឆេះព្រៃ
លោក JERRY BROWN អភិបាល​​រដ្ឋ​​​កាលីហ្វ័រនីញ៉ា កាលពីថ្ងៃទី២២ សីហា​​បាន​ចេញ​​ការ​ប្រកាស​អាសន្ន​ ក្នុង​តំបន់​៣​ភាគ​ខាង​ជើង​រដ្ឋ នោះ ដែល​នៅទីនោះ​​ភ្លើង​ឆេះ​ព្រៃ​បាន​បំផ្លាញ​អគារ​​អស់​៥០​រួចហើយ រួច​​កំពុង​គំរាម​កំហែង​​អគារ​ជាច្រើន​រយ​ទៀត ។ ​មនុស្ស​៣០០០​នាក់ ​ត្រូវជម្លៀស​​​ចេញ​ក្នុង​តំបន់ TEHAMA ​និង SHASTO ចម្ងាយ​២០០​គ.ម ភាគ​ខាង​ជើងតំបន់​សាក្រា​មេនកូ

រុស្ស៊ី​ចូល​ជា​សមាជិក​ទី១៥៦​របស់ WTO

Posted: 23 Aug 2012 12:27 AM PDT

 ប្រធានាធិបតី​ និង​នាយករដ្ឋ​មន្ត្រី​រុស្ស៊ី
ប្រទេស​រុស្ស៊ី​កាល​ពីថ្ងៃទី២២ ​សីហា ​បាន​ចូល​ក្នុង​ផ្ទៃ​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភពលោក WTO ​ដែល​ក្លាយ​ទៅ​ជា​សមា​ជិក​ទី​១៥៦​របស់​អង្គការ​នោះ ។តើ​​អង្គ​ការ​ WTO ​ជាអ្វី​​ទៅ​? វា​ជា​អង្គ​ការ​អន្ត​រជាតិ​មួយ​បង្កើតឡើង​​កាលពីឆ្នាំ​១៩៩៤ ដោយ​អង្គ​ការ​នេះ គ្រប់គ្រង​ច្បាប់ទាំងឡាយ​ដែល​ទាក់​ទិន​ដល់ពាណិជ្ជកម្ម​​អន្តរជាតិ ក្នុង គោល​បំណង​សម្រួល​ដល់សេរីភាព​​ និងតម្លា ភាព​ក្នុង​ការ​ផ្លាស់ប្តូរ​

ប៉ូលិស​បង្ហាញ​មុខ​ស្ត្រី​​ឆបោក​ប្រាក់​រាប់​​សែន​​ដុល្លារ​​អះអាង​​ជា​ក្មួយ​ថ្នាក់​ដឹក​នាំ និង​ប្រើ​សម្រស់​ទាក់​

Posted: 23 Aug 2012 12:12 AM PDT

សមត្ថ​កិច្ច​បង្ហាញ​ស្ត្រី​ដែល​ឆបោក​ប្រាក់​
រាជធានីភ្នំពេញ ៖ លោក​វរសេនីយ៍​ទោ ប៉ាល់ សុធី អនុ​ប្រធាន​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​​ក្រសួង​មហាផ្ទៃ​​បាន​ធ្វើ​សន្និសីទ​កាសែត ​បង្ហាញ​មុខ​ និង​សកម្ម​ភាព​​របស់​ស្ត្រី​​ឆបោក​​ម្នាក់​ដែល​​អះអាង​ថា ជា​ក្មួយ​​របស់​ថ្នាក់​ដឹក​​​នាំជាន់​ខ្ពស់​កម្ពុជា និង​បាន​ឆបោក​​ប្រាក់​ពី​ជន​រងគ្រោះ​​រាប់​សែន​ដុល្លារ ។ ​សន្និ​សីទ​​កាសែត​នោះ​ធ្វើ​

មូល​ហេតុ​​​និង​រោគ​សញ្ញា​នៃ​ជំងឺ​ឈឺ​ចង្កេះ​និង​វិធី​ព្យាបាល

Posted: 23 Aug 2012 12:09 AM PDT

អាការឈឺចង្កេះ

ស្រី​ពេជ្រ​​ ជាប់​បំណុល​​ធនាគារ​ មិន​ជាប់​បំណុល​ស្នេហ៍​

Posted: 23 Aug 2012 12:00 AM PDT

កញ្ញា ស៊ុន ស្រី​ពេជ្រ
រាជ​ធានីភ្នំពេញ​ ៖ ​កញ្ញា ស៊ុន ស្រី​ពេជ្រ​ បាន​ពើ​ប​ប្រទះ​​បុរស​ម្នាក់​​អាយុ​៣០ឆ្នាំ​​ប្លាយ​ ប្រាថ្នា​ក្តោប​យក​បេះ​ដូង​នាង តែ​ដោយ​មិន​អាច​ទន្ទឹង​រង់​ចាំ​ចម្លើយ​ពី​តា​រា​ចម្រៀង​​​រាង​តូច​ច្រឡឹង​​ នេះ​បាន​ ស្នេហា​នោះ​​ក៏​មិន​លេច​ចេញ​​ជា​រូប​រាង​​ទេ ។ ​តា​រា​ចម្រៀង​​ដែល​ល្បីឈ្មោះ​​តាម​រយៈ​​បទ​ចម្រៀង​​ទេសចរណ៍​រូប​នេះ​អះ​អាង ​ថា ​នាង​មិន​សោក​ស្តាយ​ចំពោះ​ស្នេ​ហា​នេះ​ប៉ុន្មាន​ឡើយ ព្រោះ​នាង​យល់​ថា​ គឺ​ជា​និស្ស័យ ​​បើ​ជា​គូ​ប្រាកដ​ជា​បាន​ជួប​

អ្នក​ប្រយុទ្ធ​មិន​ដែល​ចាញ់ Gacia​នឹង​ឡើង​ការ​ពារ​ខ្សែ​ក្រវា​ត់​របស់​ខ្លួន​ប្រឆាំង​នឹង​ Morales​ថ្ងៃ​ទី​២០​ខែ​តុលា

Posted: 22 Aug 2012 11:58 PM PDT

ការ​ជួប​គ្នា​លើក​ទី​១កាល​ពី​ខែ​មី​នា​​កន្លង​មក​រវាង​ Danny Garcia- បង្គោល​​​​ខៀវ​និង Erik Morales-បង្គោលស
Danny Gacia​​នឹង​​​ឡើង​​​សង្វៀន​​​ប្រ​កួត​​​ការ​​​ពារ​​​ខ្សែ​​​ក្រវាត់​​​ស្ថា​ប័ន WBC​​ក្នុង​​ប្រ​ភេទ​ទម្ងន់ Light-Welterweight​​របស់​​ខ្លួន​​ជា​​លើក​​ទី​២​ប្រ​ឆាំង​នឹង​កីឡាករ​ Erik Moralesនៅ​ថ្ងៃ​ទី​២០​ខែ​តុ​លា​ខាង​មុខ​នេះ ។ វា​គឺ​ជា​ការ​ប្រ​កួត​ការ​ពារ​និង​ដណ្តើម​ខ្សែ​ក្រវាត់​ដ៏​ធំ​ជា​លើក​ដំ​បូង​រយៈ​ពេល​ជាង​កន្លះ​សតវត្ស​មក​នេះ​នៅ​ទី​ប្រ​ជុំ​ជន Brooklynនៃ​ក្រុង​ញូវ​យ៉ក ។

ចិន​ចាត់​វិធាន​ការ​​បន្ទាន់​នានា​ពេល​ព្យុះ​២​ជិតមកដល់

Posted: 22 Aug 2012 11:54 PM PDT

រូប​ភាព​ផ្កាយរណប​នៃព្យុះ​ TEMBIN
គណៈ​​កម្មាធិការ​​ជាតិ ដើម្បី​កាត់បន្ថយ​​គ្រោះ​មហន្តរាយ​​​ធម្មជាតិ​ចិន​កាលពី​ថ្ងៃទី២២ សីហា បានប្រកាស​ពី​វិធាន​ការបន្ទាន់នានា​ ខណៈ​ដែល​ព្យុះ​២​ជិត​បោក​បក់មកដល់ ។​គណៈ​​កម្មា​ធិការ​នោះ​បាន​ស្នើ​ដល់​ការិយា​ល័យ​​​កិច្ច​ការ​ស៊ីវិល​នៃ​​បណ្តា​ខេត្ត​ជាប់ឆ្នេរ​សមុទ្រ​​​​ និងបណ្តា​ខេត្តភាគកណ្តាល​ដូច​ជា​ខេត្ត​ហ៊ឺណាន់ ហ៊ូ​បី និង​ហ៊ូណាន់​ជាដើមឱ្យ​​​ត្រៀម​រៀបចំ​ទប់​ទល់​ចំពោះ​​ការ​មកដ​ល់​

បាក់​អគារ​កំពុងសាង​សង់​មួយនៅ​ចិន​ស្លាប់​ 2នាក់​

Posted: 22 Aug 2012 11:50 PM PDT

ិដ្ឋភាព​នៅ​កន្លែង​ដែល​អគារ​បាក់​
អាជ្ញារ​ធរ​មូលដ្ឋាន​រាយ​ការណ៍​ថា ការ​​បាក់​​មួយ​ដែល​កើត​មានកាលពី​ថ្ងៃទី​២២ សីហា ​ក្នុង​ការដ្ឋាន​សាង​សង់​មួយ​នាភាគ​ពាយ័ព្យ​ប្រទេស​ចិន​ ​បណ្តាល​ឱ្យ​កម្មករ​២នាក់​ស្លាប់ ។ អាជ្ញាធរ​ក្រុង​គូសបញ្ជាក់ថា ​គ្រោះថ្នាក់​នេះ​កើតមាន​នាវេលា​ម៉ោង​១០ ​ម៉ោង​ក្នុងស្រុក​​ក្នុង​អគារ​មួយ​កំពុង​សាង​សង់​នៃ​រោងចក្រ​​ផលិត​កម្រាល​ព្រំ​នៃទីក្រុង​ យូលីន​ខេត្ត​​សាន់​ស៊ី​ បណ្តាល​ឱ្យកប់​​ជាប់​កម្មករ​​​១៨​នាក់ ​។

​ធ្លាក់​ឧទ្ធ​ម្ភាគចក្រ​យោធា​1គ្រឿងនៅ​កាហ្សាក់​ស្តាន​ស្លាប់​​4នាក់​

Posted: 22 Aug 2012 11:50 PM PDT

ក្នុង​សេច​ក្តី​ប្រកាស​មួយ​ក្រសួង​​ការពារ​ប្រទេស​​កាហ្សាក់​ស្តា​នរាយការណ៍​ថា ​ឧទ្ធ​ម្ភា​គ​ចក្រ​យោធា​កាហ្សាក់​ស្តា​នមួយ​គ្រឿង​បាន​ធ្លាក់​កាលពី​ថ្ងៃទី​២២ សីហា នៅជិត​ទី​ក្រុង ​អាស្តាណា​រដ្ឋ​ធានី​​របស់​ប្រទេស​ បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​៤​នាក់​ជិះ​​នៅក្នុង​នោះ ។

បុរ​ស​ស្រវឹង​​ម្នាក់​​ជិះ​​ម៉ូតូ​​ធ្លាក់​ចូល​ប្រឡាយ​​​​​ឈ្លក់​ទឹក​​​​ស្លាប់​

Posted: 22 Aug 2012 11:49 PM PDT

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរ​ស​​ម្នាក់​​ស្រវឹង​​​ជិះ​​ម៉ូតូ​ត្រឡប់​​ពី​​​​​​​ផឹក​ស៊ី​​​​ទៅ​​​​ ផ្ទះវិញ​​ បាន​ធ្លាក់​​​ប្រឡាយ​​​ទឹក​បណ្តាល​​​ឱ្យ​ដួល​​​​​ជ្រមុជ​​ក្បាល​​​ទៅ​ក្នុង​ ទឹក​​​​​​​​​​​ឈ្លក់​ស្លាប់​មួយ​​រំពេ​ច​ កាល​ពី​វេលា​ម៉ោង​​​​១១ និង​​​៥​នាទី​​​យប់​​ថ្ងៃទី​​​​២១ សីហា ​​នៅ​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​​​​៥​៩​ ​​ស្ថិត​​​​នៅ​​ភូមិ​​​​កូន​ដំ​រី​​ សង្កាត់​​​និមិត្ត​​ ​ក្រុង​ប៉ោយ​​ប៉ែត​ ។​​​ ជន​រង​គ្រោះ​​​​ឈ្មោះ​ព្រំ​ ប៉ា អាយុ​​

លោក​ស្រី​ម័រ​កែល​ និង​លោក​ស្រី​ហ៊ីល​ឡា​រី​ជា​នារី​ខ្លាំង​ជាង​គេ​លើ​ពិភព​លោក

Posted: 22 Aug 2012 11:39 PM PDT

លោកស្រី​ម័រ​កែល​
យោង​តាម​ចំណាត់​ថ្នាក់​ប្រចាំ​ឆ្នាំ​របស់​ទស្សនា​វដ្តី​អាមេរិក FORBES ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២ សីហា ថា លោក​ស្រី​អធិការ​បតី​អាល្លឺ​ម៉ង់​ អេន​ហ្សឺ​ឡា​ ម័រ​កែល នា​ឆ្នាំ​នេះ​នៅ​តែ​ជា​នារី​ដែល​ខ្លាំង​ជាង​គេ​បំផុត​លើ​ពិភព​លោក​ បន្ទាប់​មក​គឺ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ស្រី​​ហ៊ីកឡា​រី​ គ្លីន​តុន និង​ប្រធានា​ធិបតី​ប្រេ​ស៊ី​ លោក​ស្រី​ឌី​ល​ម៉ា រ៉ូស​សេហ្វ​ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២៣ សីហា ២០១២

Posted: 22 Aug 2012 11:36 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២៣ សីហា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ផឹកស៊ី​​ច្រើន​កន្លែង​​ស្រវឹង​បើក​ម៉ូតូ​ធ្លាក់​ចូល​ប្រឡាយ​ឈ្លក់​ទឹកស្លាប់

Posted: 22 Aug 2012 11:10 PM PDT

ទិដ្ឋ​ភាពកន្លែង​កើតហេតុ
ខេត្តបន្ទាយ​មានជ័យ ៖ បុរស​ម្នាក់​ជា​ជាង​ជួស​ជុល​ម៉ូតូ​​​ ខណៈ​ត្រឡប់​មក​​​ពី​ផឹក​ស៊ី​ទៅ​​ផ្ទះវិញ​ ស្រវឹង​ធ្លាក់​ភ្នែក​ជិះ​​ម៉ូតូ​ធ្លាក់​ប្រឡាយ​ទឹក​បណ្តាល​​ឱ្យ​​​​ឈ្លក់​ទឹក​ស្លាប់​មួយរំពេច កាលពី​វេលាម៉ោង​១១ ​និង​៥​នាទី​យប់​ថ្ងៃទី​២១ សីហា ២០១២ ​នៅលើ​​កំណាត់​ផ្លូវ​លេខ​៥៩ ​ស្ថិត​​ក្នុងភូមិ​​កូន​ដំរី​ សង្កាត់​និមិត្ត​​​ក្រុង​ប៉ោយ​ប៉ែត​ ។​

សាលា​ខណ្ឌ​ឫស្សីកែវ ទទួល​ស្លាក​ភូមិ-សង្កាត់​មាន​សុវត្ថិ​ភាព​ពី​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​​ម្លិះ​ហ្វាយ​នែន ដើម្បី​​ផ្សព្វផ្សាយ​​ទប់​​ស្កាត់​​បទល្មើស​

Posted: 22 Aug 2012 11:02 PM PDT

ស្លាក​សញ្ញា​ភូមិ-សង្កាត់​មាន​សុវត្ថិ​ភាព​​ដែល​យក​ប្រគល់​ជូន​ដល់​សាលា​ខណ្ឌ​ឫស្សីកែវ​
​​​​​​រាជធានីភ្នំពេញ ៖ ស្លាក​ភូមិ-សង្កាត់​មាន​សុវត្ថិ​ភាព​​ចំនួន​១៣០ ​ដែល​ជា​អំណោយ​​របស់​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញ​វត្ថុ​​ម្លិះ​ហ្វាយ​នែន ​ភី​អិល​ស៊ី ត្រូវ​បាន​ធ្វើ​ពិធី​​ប្រគល់​ទៅ​ឱ្យ​សាលា​ខណ្ឌ​ឫស្សីកែវ ​ដើម្បី​ចែក​ជូន​ដល់​សង្កាត់​ទាំង​១១ នៅ​ក្នុង​ខណ្ឌ​​យក​ទៅ​​ផ្សព្វផ្សាយ​​​​ឱ្យ​ប្រជា​ពល​រដ្ឋ​បាន​យល់​ដឹង​​ ​ទូរស័ព្ទ​​មក​អាជ្ញា​ធរ​​ និង​សមត្ថ​កិច្ច​​មូល​ដ្ឋាន

បុរស​ម្នាក់​ជិះ​ម៉ូតូ​​វ៉ា​រថយន្ត​នៅ​ខាង​មុខ​មិន​ផុត​វាក់​ជា​មួយ​រថយន្ត​ដឹក​​សិស្ស​មួយ​គ្រឿង​ទៀត​​បុក​​ស្លាប់​

Posted: 22 Aug 2012 10:53 PM PDT

មនុស្ស​ជា​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​​កើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​​​បាន​ស្លាប់​បាត់​បង់​ជិវិត​ភ្លាមៗ​​នៅ​នឹង​កន្លែង​​ដោយ​សារ​ត្រូវ​រថយន្ត​ដឹក​សិស្ស​​មួយ​គ្រឿង​ ​បុក​​​​​ខណៈ​​​​​​ដែល​រូប​​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​តែ​ម្នាក់​ឯង​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​​បាន​ឃើញ​រថយន្ត​ដឹក​​សិស្ស​​នោះ​បើ​ក​ក្នុង​ទិស​ដៅ​​បញ្ច្រាស​​គ្នា​មក​ពី​មុខ ។

ក្រសួង​មហា​ផ្ទៃ​ធ្វើ​សន្និ​សីទ​កាសែត​បង្ហាញ​មុខ​ស្ត្រី​​ឆបោក​ប្រាក់​រាប់​​សែន​​ដុល្លារ​

Posted: 22 Aug 2012 09:04 PM PDT

រាជធានីភ្នំពេញ ៖ លោក​វរសេនីយ៍​ទោ ប៉ាល់ សុធី អនុ​ប្រធាន​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​​ក្រសួង​មហាផ្ទៃ​​បាន​ធ្វើ​សន្និសីទ​កាសែត ​បង្ហាញ​មុខ​ និង​សកម្ម​ភាព​​របស់​ស្ត្រី​​ឆបោក​​ម្នាក់​ដែល​​អះអាង​ថា ជា​ក្មួយ​​របស់​ថ្នាក់​ដឹក​​​នាំជាន់​ខ្ពស់​កម្ពុជា និង​បាន​ឆបោក​​ប្រាក់​ពី​ជន​រងគ្រោះ​​រាប់​សែន​ដុល្លារ ។ ​សន្និ​សីទ​​កាសែត​នោះ​ធ្វើ​

នាង​អា​ហ្សា​រិន​កា​និង​ហ្វេ​ដឺរ័រ​ជាប់​ចំណាត់​ថ្នាក់​លេខ​១​នៅ​ក្នុង​ក្រប​ខណ្ឌ​ធំ ​U.S Open

Posted: 22 Aug 2012 08:45 PM PDT

ហ្វេ​​ដឺរ័កាលពីឈ្នះមេដាយ​ប្រាក់អូឡាំពិក​ក្រុង​ឡុង​ឆ្នាំ​២០១២
ក្នុង​​ខណៈ​​ដែល​​ព្រឹត្តិ​​ការណ៍​​​ប្រ​កួត​​វាយ​​កូន​​បាល់​​ក្រប​​ខ​ណ្ឌ​ធំ​​​បញ្ចប់​​រដូវ​​កាល​ U.S Open​នឹង​​ឈាន​​ចូល​មក​ដល់​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ អ្នក​រៀប​ចំ​ការ​ប្រ​កួត​​កាល​ពី​ថ្ងៃ​ពុធ​ទី​២២សី​ហា​បានធ្វើ​ការ​​ផ្តល់​ចំ​ណាត់​ថ្នាក់​ដល់​កីឡាករ​/កីឡា​ការិ​នី​​ដែល​នឹង​មក​ចូល​រួម​ដោយ​ក្នុង​នោះ វាយ​ឯកត្ត​ជន​ផ្នែក​នា​រី​ កីឡាការិនី​ជាតិ​បេឡា​រុស​វិច​តូ​រី​យ៉ា អា​ហ្សា​រិន​កា​ត្រូវ​គេ​ផ្តល់​ចំ​ណាត់​ថ្នាក់​លេខ១ ។ សូ​ម​

រថយន្ត​ហ៊ីយ៉ាន់ដាយ ក្រុម​ហ៊ុន (អេស ស៊ី អ ស៊ី) ដឹក​ហ្គាស​​បែក​កង់​មុខ​ក្រឡាប់​ផ្ងា​ជើង​ទ្រមេឃ

Posted: 22 Aug 2012 08:44 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​រថយន្ត​ម៉ាក​​ហ៊ីយ៉ាន់ដាយ ​៥​តោន​ ពណ៌ស ​​មួយ​គ្រឿង​​ដឹក​​ហ្គាស​របស់​ក្រុម​ហ៊ុន​ (អេស ស៊ី អ ស៊ី) ដែលគេ​​សង្ស័យ​ទំនិញ​​គេច​​ពន្ធ​​បាន​ដឹក​​ចេញតាម​​ច្រក​របៀង​ទំនប់​ដាច់​​ ឃុំ​អូរ​បីជាន់ ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួន​ឯង​​បែក​កង់ មុខ​ក្រឡាប់​ផ្ងា​ជើង​​ក្អួត​​​ចេញ​សុទ្ធ​តែធុង​ហ្គាស​​ខ្ទាត​​រមៀល​ពេញ​ថ្នល់​​ជាតិ ​

ការស្ថាបនា​កំណាត់​​ផ្លូវ​​ជាតិ​លេខ​៦ ឈាន​ដល់​ដំណាក់​​ចុងក្រោយ​

Posted: 22 Aug 2012 08:28 PM PDT

ទិដ្ឋ​ភាព​នៃ​ការ​ស្ថាបនា​កំណាត់​​ផ្លូវ​
រាជធានីភ្នំពេញ ៖ ​ការ​ស្ថាបនា​​កំណាត់​ផ្លូវ​​ជាតិ​លេខ​៦ ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​ឈា​នដល់​ដំណាក់​ចុង​ក្រោយ​ ពេល​នេះ​​ចាប់​ដំណើរ​​ការ​ស្ថាបនា​​សួន​ច្បារ​ចំកណ្តាល​ចែក​ទ្រូង​ផ្លូវ ​និង​ប្រព័ន្ធ​​លូ​ជា​ការ​បញ្ចប់ ។

ស្ត្រី​ម្នាក់​​ផឹក​​ស្រវឹង​មាន​ជំងឺ​​សរសៃ​ប្រសាទ​​ទាញ​​កាំបិត​បុ័ង​តោ​អារ.ក​ខ្លួន​ឯង​​ស្លាប់​បាត់​បង់​ជីវិត​

Posted: 22 Aug 2012 08:19 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ស្ត្រីម្នាក់​ដោយ​​​សារ​ផឹក​ស្រា​ស្រវឹង​រាល់​ថ្ងៃ​​បាន​ក្លាយ​ជា​មនុស្ស​​មាន​ជំងឺ​​សរសៃ​ប្រសាទ ហើយ​បាន​​ទាញ​កាំបិត​បុ័ង​​តោ​មក​អារ.ក​​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​ឯង​ បណ្តាល​ឱ្យ​​ស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​​នៅ​នឹង​កន្លែង ចោល​ប្តី​ និង​កូន​ប្រុស​២​នាក់​ឱ្យ​រស់​នៅ​កំព្រា​ឯ​កោ និង​​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​យ៉ាងខ្លាំង​ ​កាលពីវេលា​

កី​ឡា​ករ​អា​ល្លឺ​ម៉ង់ Degenkolb​ឈ្នះ​ដំណាក់​ទី​៥​ប្រណាំង​កង់​ Tour​ of​ Spain

Posted: 22 Aug 2012 08:06 PM PDT

ីឡាករ​អាល្លឺ​ម៉ង់ John Degenkolb
កីឡាករ​អា​ល្លឺ​ម៉ង់​ John Degenkolbទទួល​បាន​ក្តី​រីក​រាយ​ជា​ថ្មី​ម្តង​ទៀត​​បន្ទាប់​ពី​បាន​យក​ឈ្នះ​ណាក់​ទី​៥​នៃការ​ប្រណាំង​កង់​កម្ម​វិធី​ Tour of Spain​​នៅ​ប្រទេសអេស្ប៉ាញ​​​កាល​ពី​ថ្ងៃ​ពុធ​​​​ទី​២២ខែ​សី​ហា​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ Logroño។

កង​ទ័ព​​ស៊ីរី​​វាយប្រហារ​បង្ហូរ​ឈាម​​នៅក្រុង​ដាម៉ាស់ ​និង​ក្រុងអាឡែប

Posted: 22 Aug 2012 08:06 PM PDT

រថក្រោះ​កងទ័ព​នៅក្រុង​ដាម៉ាស់
ការ​បាញ់​ផ្លោង ​និង​ការប្រយុទ្ធ​​​គ្នានៅបន្ត​​ខ្លាំង​ ក្លា ក្នុង​ប្រទេស​ស៊ីរី​​កាលពីថ្ងៃទី​២២ សីហា ដោយ​កងទ័ព​ស៊ីរី​​បានបើក​​ធ្វើការ​វាយលុក​សំខាន់​​មួយ​នៅ​​ក្រុង​ដាម៉ាស់​​ ខណៈ​​មាន​ភាព​តាង​តឹង​យ៉ាងខ្លាំង​នៅភាគ​ខាង​ជើង​​លីបង់ ​គឺ​នៅ​ក្រុង​ទ្រីប៉ូលី ។ប្រធានាធិបតី​បារាំង​លោកហ្វ្រង់​​​ស្វ័រហូឡង់ និង​នាយក​រដ្ឋ​មន្ត្រី​​អង់គ្លេស​​លោក​ដាវីដ ​កាមឺរ៉ូន​​បើ​តាម​​សេចក្តីប្រកាស​មួយរបស់វិមាន​អេលី​ហ្សេ​ថា បាន​

លួច​ម៉ូតូ​ពី​​ប៉ៃលិន​​ចាប់​បាន​នៅ​ខេត្ត​ពោធិ៍​សាត់ ពេល​កំពុង​​ដោះ​ស្លាក​លេខ​ម៉ូតូ​ទុក​

Posted: 22 Aug 2012 08:02 PM PDT

ជន​ជាប់​ចោទ​ពី​បទ​លួច​ម៉ូតូដែល​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្តពោធិ៍សាត់ ៖ ប៉ូលិស​​ប៉ុស្តិ៍​​រដ្ឋ​បាល​​ផ្ទះ​ព្រៃ​កាល​ពីវេលា​ម៉ោង​​១០​និង​​៣០​នាទី​យប់​ថ្ងៃទី​​២១ សីហា ២០១២ ​បាន​​ឃាត់​ខ្លួន​យុវជន​​​ម្នាក់ និង​ម៉ូតូ​មួយ​គ្រឿង​ ខណៈ​​ពេល​យុវជន​​រូប​នោះ​កំពុង​​អង្គុយ​​ដោះ​​ស្លាក​លេខ​ម៉ូតូ​នៅ​ខាង​​មុខ​ផ្ទះ​​សំណាក់​ពោធិ៍​សាត់ ស្ថិត​ក្នុង​​ភូមិ​ពាល​ញែក​១ សង្កាត់​​ផ្ទះ​​ព្រៃ ក្រុង​​ពោធិ៍​សាត់ ​ដោយ​សង្ស័យ​​ថា ជា​ចោរ​

លោក​កែប ជុតិមា និង​លោក​ជំទាវ​​​ឧបត្ថម្ភ​​ថវិកា​ដល់​ចៅ​សង្កាត់ ទើប​​ជាប់​ឆ្នោត​ថ្មី​ដែល​មាន​ជំងឺ​ធ្ងន់​

Posted: 22 Aug 2012 07:56 PM PDT

​​ការ​ផ្តល់​ថវិកា​​ជូន​ដល់ចៅ​សង្កាត់​ដែល​​មាន​ជំងឺ​
រាជធានីភ្នំពេញ ៖ ​លោក​កែប ជុតិមា ​អភិ​បាល​​រាជធានីភ្នំពេញ និង​លោក​ជំទាវ​បាន​​ផ្តល់​អំណោយ​ជា​ថវិកា​ដល់​លោក​ទូច ​ចាន់​ថន ចៅសង្កាត់​​ទើប​ជាប់​ឆ្នោត​ថ្មី​ដែល​​មាន​ជំងឺ​ជា​ទម្ងន់ និង​កំពុង​សម្រាក​​ព្យា​បាល​​កាល​ពីថ្ងៃទី​២១ សីហា ២០១២ ។ អំណោយ​ទាំង​នោះ​ត្រូវ​បាន​​លោក​ស្រី​តិមា ​វិច្ឆិកាល ជំនួយ​ការ​លោក​កែប ជុតិមា និង​

ប៉ះ​ទង្គិច​គ្នា​រវាង​​ក្រុម​ជន​ជាតិ​ភាគ​តិច​​កេនយ៉ា​ស្លាប់​៥០​នាក់

Posted: 22 Aug 2012 07:39 PM PDT

ាកសព​ជនរងគ្រោះ
ប៉ូលិស​​គូស​បញ្ជាក់​​កាល​ពីថ្ងៃទី​២២ សីហា ថា ​មនុស្ស​យ៉ាង​តិច​​៥០​នាក់ស្លាប់ ក្នុង​ការ​វាយ​ប្រហារ​​​សង​សឹក​គ្នា​មួយ​ដែល​កើត​មាន​នៅភាគ​អាគ្នេហ៍​​កេនយ៉ា ​រវាង​សហគមន៍​​ជនជាតិ​ភាគ​តិច​​​​​២ ដែល​ប្រឆាំងគ្នា ។​ប៉ូលិសបន្តថា ​​ការ​ប៉ះ​​ទង្គិចគ្នា​​នានា​នៅ​​ពេល​យប់​កើត​​មាន​រវាងសហគមន៍​​​ប៉ូកូម៉ូ ​និង​សហ​គមន៍ អ័រម៉ា នៅ​​តំបន់​ស្ទឹង​​តាណា ។ ​ក្រៅពី​​អ្នក​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់ ត្រូវ​​របួស ហើយ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!