Koh Santipheap Daily

Koh Santipheap Daily


ធ្លាក់​យន្ត​ហោះ​​​ធុនតូច​​​មួយ​គ្រឿង​​​​ដឹក​​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​​​ហ្វ៊ីលីពីន

Posted: 19 Aug 2012 12:55 AM PDT

កង​ទាហាន​រត់ទៅកាន់​កន្លែង​យន្ត​ហោះធ្លាក់​​
ម៉ាស៊ីន​​​ឃោសនា​​ក្នុង​ស្រុក​រាយ​ការណ៍​ថា ​យន្ត​ហោះ​​មួយគ្រឿង​​ដែល​ដឹករដ្ឋ​មន្ត្រី​​មហា​ផ្ទៃ​​​ហ្វ៊ីលីពីន​​លោក JESSE ROBREDO ​បាន​ធ្លាក់​​កាលពី​រសៀល​ថ្ងៃទី១៨​ សីហា ​នៅ​ភាគ​កណ្តាល​ប្រទេស ។ ​រដ្ឋ​មន្ត្រី​​​រូបនេះ និង​​អ្នកបើក​យន្ត​ហោះ​​២នាក់​នៅ​តែ​​បាត់​ខ្លួន ។ ​យោ​ងតាមទូរទស្សន៍​​ ABS-CBN ​​ជា​ទូរ​ទស្សន៍​​​ក្នុង​ស្រុក​​មួយថា ​​​យន្ត​ហោះ​​ធុនស្រាល​មាន​កៅ​អី​៥​នោះ​ បានធ្លាក់​នៅ​ជិត​ព្រលាន​

យ៉ូ​​កូ​​វិច​​ជួ​ប​ហ្វេ​ដឺ​រ័រ​​ប្រ​ជែង​​យក​​ពាន​​ជើង​ឯ​ក​វាយ​​កូន​​បាល់​ Cincinnati Open​នៅ​​អា​​មេ​រិក​​​

Posted: 19 Aug 2012 12:53 AM PDT

កីឡាករ​ស៊ែ​ប៊ី​ណូ​វ៉ាក់​ យ៉ូ​កូ​វិច
កី​ឡា​ករ​​លំ​ដាប់​​ទី​​១​​ពិភព​លោក​​រ៉ូ​​ជើ ហ្វេ​ដឺរ័រ​​នឹង​​ជួប​​​ប្រ​កួត​ជា​មួយ​​កីឡាករ​លំ​ដាប់​ទី​២​ពិភពលោក​ណូ​វ៉ាក់ យ៉ូ​កូ​វិច​ដើម្បី​ប្រ​ជែង​យក​ពាន​ជើង​ឯក​កម្ម​វិធី Cincinnati Openវគ្គ​ផ្តាច់​ព្រ័ត្រ​ប​ន្ទាប់​ពី​ពួក​គេ​ទាំង​២​នាក់​បាន​ឈ្នះ​​​គូ​ប្រ​កួត​រៀង​ៗ​ខ្លួន​ក្នុង​​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍ទី​១៨​សី​ហា​កន្លង​មក​ ។ ការ​ប្រ​កួត​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្រុង​ Cincinnati​​​​​​​រ​ដ្ឋ​អូ​ហៃ​យ៉ូ​សហ​រដ្ឋ​​អា​មេរិក​ ។​

ព្យុះ KAI-TAK ​រាតត្បាត​​​ខេត្ត​ភាគ​ខាង​ត្បូង​​ចិន​

Posted: 19 Aug 2012 12:41 AM PDT

ទិដ្ឋភាព​ទឹកជំនន់​ពេលព្យុះ
អាជ្ញា​ធរ​​មូលដ្ឋាន​រាយការណ៍​​​​​កាលពី​​ថ្ងៃ​ទី១៨ ​សីហា ថា ​ប្រជាជន​ក្រុងគីន​ហ្សូ​ជាង​៧០០​​នាក់ ​ក្នុង​តំបន់​ស្វយ័ត​​ ហ្សូ​អាង​ ខេត្ត​ក្វាង​​ស៊ី​​ ភាគ​និរតី​ចិន ត្រូវ​ជាប់​ទៅ​ណា​មិន​រួច​​ក្នុង​​ផ្ទះ​របស់​ពួកគេ​ដោយ​​​សារ​ទឹកជំនន់​​បណ្តាលមក​ពី​ព្យុះ​ទីហ្វុង​​ឈ្មោះ KAI-TAK ។ ​ព្យុះ​នេះ ជាព្យុះ​ទី​​១៣​ប្រចាំ​ឆ្នាំ បាន​បោក​បក់​​មកដល់​តំបន់​ឆ្នេរ​សមុទ្រ​​​នៃ​ខេត្ត​​ក្វាង​ទុង ​កាលពីវេលាថ្ងៃត្រង់​​​ថ្ងៃទី១៧ ​សីហា ។​​ វា

រថយន្ត​​​ដឹកឥដ្ឋ​​​​ក្រឡាប់​​​ដោយ​សារ​គេច​ពីអ្នកគ្រោះថ្នាក់ចរាចរណ៍

Posted: 19 Aug 2012 12:39 AM PDT

ទិដ្ឋ​ភាពកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ ​រថយន្ត​​ដឹក​ឥដ្ឋ​​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​​​ចំណុះ​​៣តោន​​បានធ្លាក់​ផ្លូវ​ក្រឡាប់​ ខណៈ​​កំពុង​បើកបរ​​​​តាមផ្លូវ​​ជាតិ​លេខ៦ ​ហើយគេច​នឹង​​នារី២នាក់ ដែល​ជួបគ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ ។ ហេតុការណ៍​​ក្រឡាប់​​រថយន្ត​ដឹកឥដ្ឋ​​​ខាង​លើ បាន​កើត​ឡើង​កាលពី​​​វេលាម៉ោង​១​រសៀល​ថ្ងៃទី១៩ សីហា ​​នៅចំណុច​​ចន្លោះ​​ស្ពាន​លេខ​១០-១១ ​​ស្ថិត​ក្នុង​ភូមិចំបក់​​មាស សង្កាត់​​បាក់

សម្តេច​ហេង សំរិន នឹង​ដឹកនាំ​គណៈ​ប្រតិភូសភា​ទៅ​ចូល​រួម​មហា​មិទ្ទីងប្រារព្ធ​ខួប​៤៥​ឆ្នាំ​ទំនាក់​ទំនង​​ការ​ទូត​កម្ពុជា​​-វៀតណាម

Posted: 19 Aug 2012 12:21 AM PDT

រាជ​ធានី​ភ្នំពេញ ៖ ​កាល​ពី​ថ្ងៃ​ទី​១៩ សីហា ២០១២ ​មន្ត្រី​រដ្ឋ​សភា​​បាន​ឱ្យ​ដឹង​ថា សម្តេច​ហេង សំរិន ប្រធាន​រដ្ឋ​សភា​​​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​​សភា​ចូល​រួម​មហា​មិទ្ទីង​​ប្រារព្ធ​ខួប​៤៥​ឆ្នាំ​ទំនាក់​ទំនង​​ការ​ទូត​កម្ពុជា​​​-វៀតណាម ​​និង​ឆ្នាំ​មិត្តភាព​​កម្ពុជា-វៀត​ណាម ​២០១២ ​នៅទី​ក្រុង​ហូជីមិញ​សាធារណរដ្ឋ​​សង្គម​​​​និយម​វៀតណាម​​ចាប់​ពី​ថ្ងៃទី២២ ​ដល់​ថ្ងៃទី​២៥ ​សីហា ២០១២ ​។​ ទំនាក់​ទំនង​​ការ​ទូត​កម្ពុជា​

បិទ​បញ្ចប់​កីឡា​មហា​ជន​អត្ត​ពល​កម្ម​លេខ​១ នារី​បាន​ទៅលើ​ ថោ ដាវី បុរស​បាន​ទៅលើ​សំអឿន ​សុធារិទ្ធ

Posted: 19 Aug 2012 12:04 AM PDT

កីឡា​ការិនី​ ថោ ដាវី លោត​ចម្ងាយ​៤,១៤​ម៉ែត្រ​
រាជធានីភ្នំពេញ ៖ ​ការ​​ប្រកួត​កីឡា​មហា​ជន​ជ្រើស​រើស​​ជើង​ឯក​​ភូមិ​ភាគ​ដែល​បា​ន​ចាប់​ផ្តើម​​តាំង​ពី​ថ្ងៃទី​១៥ សីហា កន្លង​​មក​ ​សម្រាប់​​ភូមិ​ភាគ​​រាជ​ធានី​ភ្នំពេញ ​ប្រភេទ​កីឡា​អត្ត​ពល​កម្ម វិញ្ញា​សា លោត​ចម្ងាយ បាន​​ឈាន​មក​ដល់​វគ្គ​ផ្តាច់​​ព្រ័ត្រ​​ហើយ​​នៅព្រឹក​ថ្ងៃទី​១៩ សីហា

នាវា​​ជប៉ុន​មួយកង​ចេញ​​ទៅ​កាន់​​ប្រជុំ​កោះ ​​សេនកាគូ ​ហៅ​ DIAOYU

Posted: 19 Aug 2012 12:00 AM PDT

នាវាជប៉ុន​ដែល​ទៅ​កាន់​ប្រជុំ​កោះ​​​សេនកាគូ
នាវាជប៉ុន​មួយកងមាន​នាវា​ចំនួន២០គ្រឿង ​​កាលពី​យប់​ថ្ងៃ​ទី​១៨ សីហា​​បាន​ចាក​ចេញ​​ដំណើរ​ទៅ​កាន់​ប្រជុំ​កោះ​​ដែលជប៉ុន​ហៅ​ថា ​សេន​កាគូ ​ហើយ​ចិនហៅប្រជុំកោះ DIAOYU ដើម្បី​​អះអាង​ជាថ្មី​​ពីអធិបតេយ្យ​​​ភាព​របស់​ជប៉ុន​លើ​​ប្រជុំ​កោះ​នេះ​ ទោះបី​ជា​មានការ​តវ៉ា​ប្រឆាំង​​​យ៉ាង​ខ្លាំង​របស់​ក្រុង​ប៉េកាំង​​ក៏ដោយ ។

លោក​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​ចែក​អំណោយ​ដល់​​កុមារ​កំព្រា​ និង​សុំឱ្យ​​កុមារ​​ខិត​ខំ​រៀន​សូត្រ​ចូល​រួម​កសាង​​ប្រទេស​

Posted: 19 Aug 2012 12:00 AM PDT

ការ​ចុះ​ចែក​​អំណោយ​​ដល់​កុមារ​កំព្រា​
ខេត្ត​កំពង់ចាម ៖ ​​លោក​អ៊ុច ​បូររិទ្ធ ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស និង​សហ​​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​​បាន​មាន​ប្រសាសន៍​​ផ្តាំ​​ផ្ញើ​​ដល់កុមារ​កំព្រា​ទាំង​​អស់​សូម​ខិត​ខំ​រៀន​សូត្រ​ ដើម្បី​ក្លាយ​​ជា​ពល​រដ្ឋ​ល្អ​មាន​​ចំណេះ​ដឹង​ ជួយ​កសាង​ប្រទេស​យើង​ ទោះ​បី​ក្មួយៗ​​បាន​​កំព្រា​ឪពុក​ម្តាយ

​ពិធី​សំណេះ​សំណាល​​សមា​ជិក សមា​ជិកា​ សមា​គម​យុវជន​កម្ពុជា​ខេត្ត​ស្វាយរៀង​

Posted: 18 Aug 2012 11:55 PM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី​សំណេះ​សំណាល​
ខេត្ត​ស្វាយរៀង​ ៖ ​ថ្ងៃ​​ទី​១៨ សីហា ២០១២ ​វេលា​ម៉ោង​​៩​ព្រឹក​​នៅ​ទី​ស្នាក់​ការ​សមា​គម​យុវជន​​កម្ពុជាខេត្ត​​ បាន​រៀបចំ​​ពិធី​ជួប​​សំណេះ​សំណាល​​ជា​មួយ​សមា​ជិក សមា​ជិកា​​ សមា​គម​យុវជន​កម្ពុជា​ក្រោម​អធិបតី​ភាព​លោក​ហ៊ុន ម៉ានី ​អនុ​ប្រធាន​សមា​គម​យុវ​ជន​កម្ពុជា និង​

បុរស​ម្នាក់​ទៀត​ផ្ទុះ​​មីន​រង​របួស​ក្នុង​ថ្ងៃ​បន្ត​បន្ទាប់​​នៅ​ខេត្ត​ប៉ៃលិន​

Posted: 18 Aug 2012 11:43 PM PDT

បុរស​រងគ្រោះ​
ខេត្ត​ប៉ៃលិន ៖ ​នេះ​ជា​លើក​ទី​២​ហើយ​ដែល​បុរស​ជា​កសិ​ករ​នៅក្នុង​ខេត្តប៉ៃលិន ​បាន​ទទួល​រង​របួស​​ដោយ​សារ​គ្រាប់​​មីន​សេស​សល់​ក្នុងដី​ចម្ការ​​​ផ្ទុះ​ត្រូវ​​ក្នុង​ថ្ងៃ​បន្តបន្ទាប់ ខណៈ​​ដែល​គាត់​នាំ​ប្រពន្ធ និង​​ប្អូន​៤​នាក់​ទៅ​កាប់​ព្រៃ​នៅ​ទី​នោះ ដោយ​បុរសរង​គ្រោះ​​បា​ន​របូតដៃ​​​ធ្លាក់​​កាំបិត​

បញ្ចប់​ការ​​ប្រកួត​កីឡា​ចោល​ដុំ​​ដែក​ភូមិ​ភាគ​រាជ​ធានី​ភ្នំពេញ លេខ​១ បុរស​បាន​ទៅលើ​លៀម វាសនា, លេខ​១ នារី​​បាន​ទៅលើ​ធឿន ម៉ារ៉ានាថ

Posted: 18 Aug 2012 11:39 PM PDT

កីឡា​ការិនី​ ធឿន ម៉ារ៉ានាថ
រាជធានីភ្នំពេញ ៖ ​ការ​ប្រកួត​កីឡា​មហា​ជន​ជ្រើសរើស​​​ជើង​ឯក​​ភូមិ​ភាគដែល​​បាន​ចាប់​ផ្តើម​​ពីថ្ងៃទី​១៥ សីហា កន្លង​មក​ ​សម្រាប់​ភូមិ​ភាគ​​រាជ​ធានី​ភ្នំពេញ បាន​បញ្ចប់​ការ​ប្រកួត​វិញ្ញា​សា​ចោល​ដុំដែក​បុរស​-នារី​​ហើយ​កាល​ពីថ្ងៃ​ទី​​១៨ សីហា ២០១២ ​នៅពហុ​កីឡ​ដ្ឋាន​​ជាតិ​អូឡាំ​

ប៉េ​ដ្រូ​ហ្សា​ឈ្នះ​ការ​នាំ​មុខ​បណ្តោះ​អា​សន្ន​ប្រណាំង​ម៉ូតូ​ជី​ភី​នៅ​អា​មេ​រិក

Posted: 18 Aug 2012 11:37 PM PDT

កីឡាករអេស្ប៉ាញ ដា​នី ប៉េដ្រូ​ហ្សា
ដា​នី ប៉េ​​ដ្រូ​​​ហ្សា​​​បាន​​​សម្តែង​​​​នូវ​​​​ក្តី​​​ត្រេ​ក​​​អរ​​​យ៉ាង​​​ខ្លាំង​​​បន្ទាប់​​​ពី​​​ខ្លួន​​​បាន​​​យក​​​ឈ្នះ​​ការ​​​នាំ​​​មុ​ខ​បណ្តោះ​​អា​សន្ន​​​នៃ​ការ​ប្រណាំង​ម៉ូតូ​ជីភី​កម្មវិធី​ Indianapolis Grand Prixនៅទីលាន​ប្រណាំង​ Indianapolis Motorspeedway ស្ថិត​​នៅ​​ទី​ក្រុង Indianapolis រដ្ឋ​អុីន​ឌី​យ៉ា​ណា​ សហ​រដ្ឋ​អា​មេរិក​​កាល​ពី​ថ្ងៃ​សៅរ៍​ទី​១​៨​ខែ​សី​ហា​​​​កន្លង​មកនេះ​។

បើក​រថយន្ត​ពី​​ភ្នំ​ពេញ​​ទៅ​កៀន​ស្វាយ​​លឿន​ពេក​រេ​ចង្កូត​ពន្លះ​ស្លាក​​យីហោ​​ហាង​តារា​វាល​ស្បូវ និង​បន្ត​បុក​​បង្គោល​

Posted: 18 Aug 2012 11:34 PM PDT

សមត្ថ​កិច្ច​​កំពុង​ធ្វើ​អន្តរាគមន៍​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ស្រវឹង​ជោក​​បើក​រថយន្តមួយ​គ្រឿង​​រួម​ដំណើរ​​ដោយ​ស្ត្រី​ម្នាក់​​ផង ពីភ្នំពេញ​​ទៅ​កៀន​ស្វាយ​ ក្នុង​ល្បឿន​លឿន​​ក៏​រេ​ចង្កូត​ទៅ​​ខាងស្តាំ​ដៃ​​បុកស្លាក​យីហោ​ហាង​តារា​វាល​ស្បូវនៅ​លើ​​ចិញ្ចើម​​ផ្លូវ ហើយ​ជ្រុល​​​ទៅ​បុក​បង្គោល​ភ្លើង​​មួយ​ទៀត ​និង​មិន​ទាន់​

​​ព្រះ​មហា​ក្សត្រ​​កម្ពុជា​ព្រះ​​បរមនាថ​​នរោត្តម​​ ​សីហមុនី យាង​មាតុ​ភូមិ​និវត្តន៍​​មក​ដល់​កម្ពុជា​វិញ​ហើយ​

Posted: 18 Aug 2012 09:20 PM PDT

ទិដ្ឋ​ភាព​នៃ​ការ​ទទួល​ស្វាគមន៍​ព្រះ​មហា​ក្សត្រ​
រាជធានីភ្នំពេញ ៖ ​ព្រះ​ករុណា​​ព្រះ​បាទ​​សម្តេច​ព្រះ​បរមនាថ ​នរោត្តម​ ​សីហមុនី ​ព្រះ​មហា​ក្សត្រ​​នៃ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា នា​រសៀ​ល​ថ្ងៃទី​​១៨ សីហា ២០១២ ​វេលា​ម៉ោង​៣​និង​៣០​នាទី​​បាន​យាង​មក​ដល់​មាតុ​ប្រទេស​វិញ​ហើយ ​តាម​ព្រះ​ទីនាំង​​អាកាស​ចរ​កម្ពុជា​អង្គរ​អែរ

កីឡាក​រ​អេស្ប៉ាញ Castroviejo​ជួយ​ឱ្យ​ក្រុម​ខ្លួន​ឈ្នះ​ដំណាក់​បើក​ឆាក​ប្រណាំង​កង់ Tour of Spain

Posted: 18 Aug 2012 09:17 PM PDT

កីឡាករអេស្ប៉ាញ ​Castroviejo
កីឡាករ​ស្ប៉ាញ​ Jonathan Castroviejo បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​ណាក់​បើក​ឆាក​(​ដំណាក់​ទី​១)​​​នៃការ​ប្រណាំង​កង់​កម្ម​វិធី​​ Tour of Spainនៅ​ប្រទេសកំ​ណើត​របស់​ខ្លួន​​​​​កាល​ពី​ថ្ងៃ​សៅរ៍​​​ទី១៩​​​​​ខែសី​ហា​​​កន្លង​មក​នេះ​។ ការ​ប្រណាំង​ដំ​ណាក់​ខា​ង​លើ​​បញ្ចប់​នៅ​ទី​ក្រុង​ Pamplonaប្រ​ទេស​អេស្ប៉ាញ​។

លោក​ជំទាវ ជា ខេង​ ស៊ុយ សែម និង​​ក្រុម​ការងារ​ចុះ​​សួរសុខទុក្ខ​ និង​ចែកអំណោយ​​ប្រជាជន​ក្រីក្រ​ជួប​គ្រោះ​រាំង​ស្ងួត​

Posted: 18 Aug 2012 09:16 PM PDT

​ការ​ចែក​អំណោយ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ដែល​ជួប​​គ្រោះ​រាំង​ស្ងួត​
ខេត្តពោធិ៍សាត់ ៖ លោក​ជំទាវ ជា ខេង ស៊ុយ ​សែម អមដំណើរ​​ដោយ​លោកខូយ សុខា អភិបាល​​ខេត្ត​ពោធិ៍​សាត់ ​លោក​ជំទាវ លឹម ឆេង លោក​ជំទាវ ឡោក​ខេង លោក​ជំទាវ ខ្លូត ទងផ្កា និង​ក្រុម​ការ​ងារ​គណ​បក្សប្រជាជន​កម្ពុជា​មួយចំនួន​ទៀត​កាល​ពីថ្ងៃទី​១៨ សីហា

ស្រវឹង​​បើក​បុក​ក្បាល​របាំង​​ថ្ម​បាក់​មួយ​កំណាត់​ ហើយ​​រថយន្ត​ហោះ​ទំលើ​របាំង​ថ្ម​អ្នក​​បើក​ហៅ​​មិត្ត​ភក្តិ​​មក​កាង​ហាម​អ្នក​កាសែត​​ថត​

Posted: 18 Aug 2012 08:58 PM PDT

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត SUZUKI ពណ៌​ទឹក​ប​៊ិច ​មួយ​គ្រឿង​ដែល​គេ​អះ​អាង​ថា អ្នក​​បើក​ស្រវឹង​ជោក​ជាំ​​​​បាន​បោះ​ពួយ​ទៅ​​បុក​ក្បាល​របាំង​ថ្ម​ចែក​ផ្លូវ​ បណ្តាល​ឱ្យ​បាក់​ដួល​រលំ​ រថយន្ត​​ហោះ​ទៅ​​ទំ​​លើ​របាំង​ថ្ម​​ជាប់​ទៅ​​មុខ​លែង​រួច។ ​គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ​បាន​កើតឡើង​

ការ​វាយ​ប្រហារ​​​លើ​ទីចាត់​ការ​របស់​ភ្នាក់​ងារ​ស៊ើប​ការណ៍​​យេម៉ែន​​ស្លាប់១៨​នាក់

Posted: 18 Aug 2012 08:56 PM PDT

ទិដ្ឋ​ភាព​នៅកន្លែង​វាយប្រហារ
ក្រសួង​ការពារ​ប្រទេស​​យេម៉ែន​ និង​សាក្សី​ទាំង​ឡាយ​​រាយការណ៍​​ថា ទាហាន​ និង​សមាជិក​កង​កម្លាំង​សន្តិសុខ​យេម៉ែន​​១៨​នាក់ បាន​ត្រូវ​​ស្លាប់​​កាលពីថ្ងៃទី១៨ ​សីហា ដោយ​សារ​ការ​វាយ​ប្រហារ​​ដោយ​រថយន្ត​បង្កប់​គ្រឿង​ផ្ទុះ​មួយ ​និង​​ការវាយប្រហារ​ដោយ​កាំភ្លើង​បាញ់​រ៉ុក្កែត RPG ប្រឆាំង​ទីចាត់​ការ​របស់​ភ្នាក់​ងារ​ស៊ើ​ប​ការណ៍​យេម៉ែន​នៅ​ក្រុង​អាដេន ។

ស្នើ​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​​លា​លែង​​មក​ពី​បញ្ហា​សេដ្ឋ​កិច្ច

Posted: 18 Aug 2012 08:54 PM PDT

នាយក​រដ្ឋ​មន្ត្រីឥណ្ឌា 
គណ​បក្ស​ប្រឆាំង​ឥណ្ឌា BHARATIYA JANATA (BJP) កាល​ពី​ថ្ងៃ ទី​១៧ សីហា ​កន្លងមកនេះ បាន​អំពាវនាវ​​ដល់នាយករដ្ឋ​មន្ត្រី​​​​លោក​ម៉ាន់ ​ម៉ូហាន់ស៊ិញ ឱ្យ​លា​លែង​ដោយ​សារ​​​ការខាតបង់​​ខាង​សេដ្ឋ​កិច្ច​​ធ្ងន់​ធ្ងរ​មកពី​ការគ្រប់​គ្រង​មិន​ល្អ​លើ​ការ​​ធ្វើ​អាជីវកម្ម​​ធ្យូង​ថ្ម។​ក្នុង​របាយការណ៍​របស់​ខ្លួន​​ចេញ​ផ្សាយ​​កាល​ពីថ្ងៃទី​១៧ ​សីហា សវនកម្ម​ផ្លូវ​ការ​អះ​អាង​ថា ​ថវិកា​​រដ្ឋ​ឥណ្ឌា​​នឹង​មាន​ចំណូល​​១៨៥​

សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧ និង​វិទ្យុ​អូរតង​ប៉ៃលិន FM97.5MHZ

Posted: 18 Aug 2012 08:44 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធី​ស​ម្ពោធ​ស្ថានីយ​​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៧​
ខេត្ត​ប៉ៃលិន ៖ ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧ និង​វិទ្យុ​អូរ​តង​ប៉ៃលិន​មួយ​ខ្នង​ដែល​មាន​កម្ពស់​២​ជាន់ ​វិមាត្រ​ជាន់​​ក្រោម​១៤​ម៉ែត្រ​ជាន់​លើ​១២​ម៉ែត្រ ​ត្រូវជា​១៩៧​ម៉ែត្រ​ការ៉េ ​ដែល​ជា​អំណោយ​ដ៏ថ្លៃថ្លា​​របស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ​និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ

បវរ​កញ្ញា​​ចិន​​នាង​យូ វេន​សៀ ជាប់​ជា​បវរ​កញ្ញា​ពិភព​លោក​ឆ្នាំ​២០១២

Posted: 18 Aug 2012 08:39 PM PDT

បវរ​កញ្ញា​​ចិន​​នាង​យូ វេន​សៀ ជាប់​ជា​បវរ​កញ្ញា​ពិភព​លោក​ឆ្នាំ​២០១២
បវរ​កញ្ញា​ចិន​នាង​យូ​វេនសៀ Yu WENXIA ដណ្តើម​បាន​ងារ​ជា​​បវរ​កញ្ញា​ពិភពលោក​​ឆ្នាំ​២០១២ ​ក្នុង​ការ​​ប្រកួត​ប្រជែង​បវ​រ​កញ្ញា​ពិភព​លោក ​វគ្គ​ផ្តាច់ព្រ័ត្រ​​នៅទីក្រុង​​អ័រ​ដូស ORDOS តំបន់​ម៉ុង​ហ្គោ​លី​ក្នុង​ភាគ​ខាង​ជើង​ចិន​​កាលពីថ្ងៃទី១៨ ​សីហា ​ ។ នាង​​​ឈ្នះ​លើ​​បេក្ខ​នារី​ចំនួន១១៥រូបទៀត ​ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​នោះ។​សាធារណជន​ពិសេស​ប្រជាជន​ចិន​ផ្ទុះក្តី​រីក​រាយ​​យ៉ាង​ខ្លាំង​​

នាង​គីម យូ​ណា​បដិ​សេធ​ពាក្យ​ចចាម​អារ៉ាម​រៀ​ប​ការ​

Posted: 18 Aug 2012 08:19 PM PDT

នាង​គីម​ យូ​ណា​ 
តារា​​ស្គី​​ស​ម្តែង​​លើ​​ទឹក​កក​​នាង​​គីម យូ​ណា​​ក្នុង​​ពេល​​ថ្មី​ៗ​​នេះ​​បាន​​ធ្វើ​​ការ​​បដិ​​សេធ​​ពាក្យ​​ចចាម​​អា​រ៉ាម​​ដែល​​និយាយ​​ថា រូ​ប​នាង​​ត្រៀម​​ខ្លួន​​ចូល​រោង​ការ ។

ភេសជ្ជៈអាចបង្កើនគ្រោះថ្នាក់​ដល់​ផ្លូវដង្ហើម​ គឺ​ជំងឺ​ហឺត​

Posted: 18 Aug 2012 08:12 PM PDT

ការសិក្សាថ្មីមួយណែនាំថា ការទទួលទាន​ភេសជ្ជៈច្រើនអាចបង្កើន​គ្រោះ​ថ្នាក់នៃជំងឺហឺត និង/ឬជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ។​មនុស្ស​ប្រហែល​ជា​១៧.០០០នាក់ ដែល​មាន​អាយុយ៉ាងតិច១៦ឆ្នាំ នៅភាគខាង​ត្បូង​នៃប្រទេសអូស្ត្រាលីត្រូវបានសួរពីការបរិភោគ​ភេសជ្ជៈ​របស់ពួកគេ ដូចជា​ទឹកក្រូចកំប៉ុង ទឹក​បរិ​សុទ្ធមានរសជាតិ ទឹកក្រូច​ឆ្មារ​ដែល​មាន​ជាតិ​ស្ករ និងភេសជ្ជៈកីឡា ។

​ស្វែង​យល់​ពី​រោគ​សញ្ញា​ និង​វិ​ធី​ទប់​ស្កាត់​មហា​រីក​ពោះ​វៀន​ធំ

Posted: 18 Aug 2012 07:55 PM PDT

​ស្វែង​យល់​ពី​រោគ​សញ្ញា​ និង​វិ​ធី​ទប់​ស្កាត់​មហា​រីក​ពោះ​វៀន​ធំ
មហា​រីក​ពោះ​វៀន​ធំ​គឺ​​​ជា​មហា​រីក​ផ្នែក​ខាង​ក្រោម​នៃ​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​របស់​អ្នក ។ ភាគ​ច្រើន​បំ​ផុត​នៃ​មហា​រីក​ពោះ​វៀន​ធំ​ចាប់​ផ្តើម​ឡើង​ដោយ​ដុំ​សាច់​កោ​សិកា​ដែល​មិនមែន​ជា​មហា​រីក​តូច​មួយ​ហៅ​ថា Adenomatous Polyps។ កន្លងទៅ​ជា​ច្រើន​ពេល​ ដុំ​សាច់​Polypsបាន​ប្រែ​ក្លាយ​ខ្លួន​ទៅ​ជា​មហា​រីក​ពោះ​វៀន​ធំ ។ ដ្បិត​តែ​វា​មាន​ទំ​ហំ​តូច​ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​បញ្ចេញ​ជា​រោគ​សញ្ញា​ខ្លះ​ៗ​ដែរ ។​

​សេដ្ឋ​កិច្ច​ម៉ាឡេស៊ីត្រូវ​បាន​ព្យាករ​ថា​កើន​​​​5,4%ក្នុង​​​ត្រី​​មាស​​ទី​​2

Posted: 18 Aug 2012 07:51 PM PDT

​សេដ្ឋ​កិច្ច​ម៉ាឡេស៊ីត្រូវ​បាន​ព្យាករ​ថា​កើន​​​​5,4%ក្នុង​​​ត្រី​​មាស​​ទី​​2
សេដ្ឋ​កិច្ច​​​ម៉ាឡេ​ស៊ីកើ​​ន​​៥,៤% នៅ​ក្នុង​ត្រី​មាស​ទី​​២​ ខណៈ​ដែល​​​​​​តម្រូ​​វ​​ការ​ក្នុង​ស្រុក​​​​​​​​​ដ៏​ខ្លាំង​​​បាន​ជួយ​​​រក្សា​​លំនឹង​​​​​មិន​​ឱ្យ​​​​មាន​​ផល​ប៉ះ​ពាល់​​​​​​​​ពី​វិបត្តិ​​​​សេដ្ឋ​កិច្ច​សាកល ។ កាល​​ពី​​ត្រី​មាស​​ទី​​១​កន្លង​​​ទៅ​​​ ប្រទេស​​​​ដែលមាន​​​សេដ្ឋ​កិច្ច​​ធំលំដាប់​​​​ទី​​៣​ នៅ​អាស៊ី​​​អាគ្នេយ៍​​មួយនេះ​​ ​ទទួល​បាន​​​កំណើន​​​សេដ្ឋ​កិច្ច​​​៤,៩​% ដោយ​សារ​​​មាន​​តម្រូវ​ការ​​​ទំនិញ​​ប្រើ​ប្រាស់​​​​ពី​បរទេស​​​ដូច​ជា​ ប្រេង​​​ ឧស្ម័នធម្ម​ជាតិ​ ​និង​ដូង​ប្រេង​​​

គ​ណៈ​ប្រតិភូ​​​ប្រទេស​​ម៉ាឡេស៊ី ​មក​បំពេញ​​ទស្សន​កិច្ច​​ស្វែង​យល់​អំពី​សក្តានុ​ពល​ និង​ធុរ​កិច្ច​​ពាណិជ្ជ​កម្ម​

Posted: 18 Aug 2012 07:46 PM PDT

ទិដ្ឋ​​ភាព​​ក្នុង​ពិធី​ជួប​ជុំ​គ្នា​
ខេត្ត​ព្រះ​សីហនុ ៖ ​នៅ​សណ្ឋា​គារ​​​ខ្សាច់​​មាស​ខេត្ត​ព្រះ​សីហនុ នា​ព្រឹក​ថ្ងៃទី​១៨ សីហា​ ២០១២ ​មាន​ការ​ជួប​ជុំ​គ្នា​​មួយ​រវាង​សម្ព័ន្ធ​​សមា​គម​សហ​គ្រាស​​ធុន​តូច និង​​​មធ្យម​​កម្ពុជា សាខា​ខេត្ត​ព្រះ​សីហនុ សហ​ការ​ជា​មួយ​​សភា​ពាណិជ្ជ​​កម្ម​ខេត្ត​ ​ដឹក​នាំ​ដោយ​លោក​សុខ សុង ​ប្រធាន​

ប្រាក់​អឺរ៉ូ​ឡើង​ខ្ពស់​ធៀប​នឹង​​ប្រាក់​ដុល្លារ​និង​ប្រាក់​យ៉េន​

Posted: 18 Aug 2012 07:45 PM PDT

ប្រាក់​អឺរ៉ូ​ឡើង​ខ្ពស់​ធៀប​នឹង​​ប្រាក់​ដុល្លារ​និង​ប្រាក់​យ៉េន​
ប្រាក់​អឺរ៉ូ​ឡើង​ខ្ពស់​ធៀប​នឹង​ប្រាក់ដុល្លារ​ដោយ​កើន​០,១%​ក្នុង​នោះ​១​អឺរ៉ូ​ស្មើនឹង​​១,២៣៤៥​​ដុល្លារ ​ដែល​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​១អឺរ៉ូ​ប្តូរ​​​បាន​១,២២៦២​ដុល្លារ ​។ ដោយ​ឡែក​ ​ប្រាក់អឺរ៉ូ​កើន​បាន​ ​០,២%​បើ​ធៀប​នឹង​ប្រាក់​យ៉េន​ជប៉ុន ​ដោយ​ក្នុង​១អឺរ៉ូ​ប្តូរបាន​៩៦,៨១​យ៉េន។ ​ នេះ​ជាសញ្ញា​មួយ​បង្ហាញ​ថា​ប្រាក់​អឺរ៉ូ​កើន​ឡើង​ជាង​កាល​ពីពេល​មុន​ ​​ហើយ​វាក៏​បាន​ឡើង​ខ្ពស់​​ដែរ​នៅក្នុង​ទីផ្សារ​អាស៊ី​ ។ ​ក៏​ប៉ុន្តែ​ទី​

​ហ៊ុន​អាស៊ី​កើន​ឡើង​មុនពេល​​អាមេរិក​និង​អឺរ៉ុប​បញ្ចេញ​ទិន្នន័យ

Posted: 18 Aug 2012 07:43 PM PDT

​ហ៊ុន​អាស៊ី​កើន​ឡើង​មុនពេល​​អាមេរិក​និង​អឺរ៉ុប​បញ្ចេញ​ទិន្នន័យ
ផ្សារ​ហ៊ុនអាស៊ី​កើន​ឡើង​កាល​ពីថ្ងៃ​អង្គារ​ខណៈ​ដែល​ក្រុម​វិនិយោគិន​​​រង់​ចាំ​ប្រមាញ់​​តួ​លេខ​សេដ្ឋ​កិច្ច​របស់​អាមេរិក​និងអឺរ៉ុប​ក្នុងពេល​ឆាប់​ៗ​នេះ​ ។ ​បន្ទាប់​ពី​ទិន្ន​ន័យ​ថ្មី​មួយ​​បង្ហាញ​ថា ​បំណុល​តំបន់​ចាយលុយ​​អឺរ៉ូ​កំពុង​ញាំ​ញី​ដល់​សកម្មភាព​ពាណិជ្ជ​កម្ម​ទូ​ទាំងសាកល​លោក ។ សន្ទស្សន៍​នៅ​ផ្សារ​ហ៊ុន ​FTSE CNBC Asia 100 ​ដែល​ជា​សន្ទស្សន៍​វាស់​វែង​ទី​ផ្សារ​នៅ​អាស៊ី​កើន​០,២%​ ។ ​

បុរស​ជន​ជាតិ​ថៃ​ម្នាក់​​ដេក​ស្លាប់​​ក្នុង​បន្ទប់​​ជួល​សង្ស័យ​ខ្យល់​គរ​

Posted: 18 Aug 2012 07:32 PM PDT

សមត្ថ​កិច្ច​​កំពុង​ត្រួត​ពិនិត្យ​កន្លែងកើតហេតុ​
ខេត្ត​ប៉ៃលិន ៖ បុរស​ចំណាស់​ជនជាតិ​ថៃម្នាក់​ដេក​ស្លាប់នៅ​​​ក្នុង​បន្ទប់ផ្ទះ​ជួល​​សង្ស័យ​កើត​ជំងឺ​ខ្យល់គរ​​បង្កឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល កាល​ពី​វេលា​ម៉ោង៤​និង៤០​នាទី​​ទៀប​ភ្លឺ​​ថ្ងៃទី១៨ សីហា ២០១២ ស្ថិតក្នុងភូមិ​ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុ​ក​សាលា​ក្រៅ។ បុរ​សរងគ្រោះ​ឈ្មោះ​កូឡា

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!