Koh Santipheap Daily

Koh Santipheap Daily


ម៉ូតូ​៣​គ្រឿង​បុក​គ្នា ស្លាប់​​២ របួស​ធ្ងន់​-ស្រាល​​៤​នាក់

Posted: 21 Aug 2012 01:12 AM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​កន្លែងកើតហេតុ​
ខេត្ត​ស្វាយរៀង ៖ ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​៤​នាក់​​ផ្សេង​ទៀត​រង​របួស​ធ្ងន់-ស្រាល​​ដេក​សន្លប់​​រដូក​រណែល​​ ដោយ​សារ​​ម៉ូតូ​៣​គ្រឿង​បុក​គ្នា​​ដែល​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីថ្ងៃទី​២០ សីហា ២០១២ វេលា​ម៉ោង​៨​យប់​ នៅ​លើ​

ក្រោយ​ពី​លួច​ម៉ូតូ​​បាន​៤ម៉ោង​ត្រូវ​អាវុធ​ហត្ថ​ក្របួច​ជាប់

Posted: 21 Aug 2012 01:10 AM PDT

ជន​ល្មើស​ត្រូវបានចាប់ខ្លួន
រាជ​ធានី​ភ្នំពេញ ៖ កម្លាំង​កង​រាជអាវុធហត្ថ​ខណ្ឌដូន​ពេញ​​សហការ​ជាមួយ​ប្រជា​ពលរដ្ឋ​​បាន​ចាប់ឃាត់​ខ្លួន​បុរស​៣​នាក់​​ និង​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​ហ្វ៊ីណូ​​​កាលពី​វេលា​ម៉ោង​៦ ​និង៥​នាទីល្ងាច ថ្ងៃទី​២១ សីហា ​២០១២ ​នៅ​ប្លុក​បឹងកក់​​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ បន្ទាប់ពី​ជន​នោះ​​ធ្វើ​សកម្ម​ភាព​លួច​យកម៉ូតូ​បាន​រយៈ​ពេល​ជាង​​៤​ម៉ោង​នៅ​ខណ្ឌ​ប្ញស្សី​កែវ ។

អ.ស.ប​ផ្តល់​ជំនួយ​បន្ទាន់​ដល់​កូរ៉េ​ខាង​ជើង​ក្រោយ​ទឹកជំនន់

Posted: 21 Aug 2012 01:04 AM PDT

ទិដ្ឋ​ភាព​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ជើង
យោង​​តាម​សេចក្តី​រាយការណ៍​​មួយ​ កាលពី​ថ្ងៃទី​២១ សីហា ថា អ.ស.ប នឹង​បញ្ចេញប្រាក់​​១,០៥លាន​ដុល្លារ ក្រោម​រូបភា​ពជា​ជំនួយ​បន្ទាន់​​ក្រោយទឹកជំនន់​ ដែល​រាត​ត្បាត​​កូរ៉េ​ខាង​ជើង​នា​ពេល​ថ្មីៗ​នេះ ។​​មូលនិធិ​​កណ្តាល​សម្រាប់​អន្តរាគមន៍​​បន្ទាន់ CERF របស់អ.ស.ប បាន​​ធ្វើ​ការ​សម្រេច​ចិត្ត​​​នោះកាលពីថ្ងៃទី១៦ ​សីហា កន្លងមក​ ជួយ​ប្រទេស​​កុំ​មុយនីស្ត​នេះ ក្រោយ​ការ​ចេញ​ផ្សាយ​

រដ្ឋ​មន្ត្រី​​ក្រសួង​ទេស​ចរណ៍​​ស្នើ​ឱ្យ​មាន​ការ​ហោះហើរ​ត្រង់ពី​ឥណ្ឌា​មកកម្ពុជា

Posted: 21 Aug 2012 01:01 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធីប្រជុំ
រាជ​ធានី​ភ្នំពេញ ៖ ក្នុងជំនួបជាមួយឯក​អគ្គ​រដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា​ កាលពីថ្ងៃ​ទី២០ សីហា ឆ្នាំ២០១២ លោកថោង ខុន ​រដ្ឋមន្រ្តី​ក្រសួង​ទេស​ចរណ៍ បានស្នើឲ្យមានការហោះហើរត្រង់ពី​ប្រទេសឥណ្ឌា​ចូលមកកម្ពុជា​ ដែលការហោះហើរត្រង់នេះ​វានឹងធ្វើឲ្យចំនួន​ភ្ញៀវ​ទេស​ចរឥណ្ឌា ចូលមកកម្សាន្ត​នៅក្នុងប្រទេស​កម្ពុជាកាន់​តែច្រើន​ឡើង​ថែមទៀត ។

ហ្គេម​ដុះ​ស្លែ​មួយ​កន្លែង​នៅ​​ក្រុង​សួង​ត្រូវបាន​បង្ក្រាប​

Posted: 21 Aug 2012 12:41 AM PDT

ទីតាំង​​លេង​ហ្គេម​ដែល​​ត្រូវ​សមត្ថ​កិច្ច​ចុះ​​បង្ក្រាប​
ខេត្ត​កំពង់ចាម​ ៖ ទីតាំង​​ហ្គេម​​ដុះ​ស្លែ​មួយ​​កន្លែង​​ ស្ថិត​​ក្នុង​​ភូមិ​ជ្រៃ​​បិទ​​មាស សង្កាត់​សួង ក្រុង​សួង ​ត្រូវបានលោក​​ផាន់ សុភ័ក្រ​ ព្រះ​រាជអាជ្ញា​​រង​អម​សាលា​ដំបូង​​ខេត្ត​ដឹក​នាំ​កម្លាំង​សមត្ថ​កិច្ច​​ចុះ​​បង្ក្រាប​​កាល​ពី​វេលា​ម៉ោង​​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ សីហា ២០១២

ស្រវឹង​​ឃើញ​ប្រពន្ធ​​គេ​ដេក​លេច​លើ​​លេច​ក្រោម​ចូល​ទៅ​សើយ​សារុង​

Posted: 21 Aug 2012 12:37 AM PDT

យុវជន​ជាប់​ចោទ​​ដែល​សមត្ថ​កិច្ច​​ឃាត់ខ្លួន​
ខេត្ត​ពោធិ៍​សាត់ ៖ ​ស្ទាវ​ឡើង.ក​ម្នាក់​ចេញ​ពី​ផឹក​ស៊ី​ដើរ​​ទៅ​ផ្ទះ​​ឃើញ​ប្រពន្ធ​​គេ​កំពុង​ដេក​លក់​ស្លៀក​​សារុង​ខើច​លើ​ខើច​ក្រោម​ ក្រោម​ពន្លឺ​​អំពូល​ភ្លើង​​ផ្ទុះ​អារម្មណ៍​​ផ្លូវភេទ​ក៏លូន​​ចូល​តាម​ប្រហោង​ជញ្ជាំង​​បិទ​ភ្លើង ទៅ​ដេក​អោប​ថើប និង​សើយ​សារុង​បម្រុង​រំលោភ​ តែ​ត្រូវ​ស្ត្រី​​រូប​

កម្មវិធី​​សប្តាហ៍​​ទូរទស្សន៍​​ខេត្ត​​ក្វាង​ស៊ី និង​ទូរទស្សន៍​​ជាតិ​កម្ពុជា ចាប់​ផ្តើម​ផ្លាស់​ប្តូរ​បទពិសោធន៍​

Posted: 21 Aug 2012 12:32 AM PDT

ទិដ្ឋ​ភាព​នៅ​ក្នុង​​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​របស់​​ខេត្ត​​ក្វាង​ស៊ី និង​កម្ពុជា​
រាជធានីភ្នំពេញ ៖ ​ដោយ​​មាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ល្អ​រវាង​​ទូរទស្សន៍​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន ​និង​ទូរទស្សន៍​​ជាតិ​កម្ពុជា នា​ព្រឹក​​ថ្ងៃទី​​២១ ​សីហា ២០១២ ​នៅ​អគ្គ​នាយក​ដ្ឋាន​​ទូរទស្សន៍​ជាតិ​​កម្ពុជា​​បាន​​ប្រារព្ធ​​ពិធី​សម្ពោធ​​ជា​ផ្លូវការ «សប្តាហ៍​ទូរទស្សន៍​​ខេត្ត​ក្វាង​ស៊ី ​និង​ទូរទស្សន៍​

​​មន្ត្រី​​សាកល​វិទ្យា​ល័យ​​ចិន Hefei ត្រូវ​បាន​​បណ្តេញ​​ចេញ​ បន្ទាប់ពី​លេច​ធ្លាយរូប​​ថត​​ស្រាត​

Posted: 21 Aug 2012 12:20 AM PDT

[Ente​​មន្ត្រី​​សាកល​វិទ្យា​ល័យ​​ចិន Hefei ត្រូវ​បាន​​បណ្តេញ​​ចេញ​ បន្ទាប់ពី​លេច​ធ្លាយរូប​​ថត​​ស្រាត​
យោង​ទៅ​តាម​​ប្រភព​ព័ត៌​មាន​ពី​គេហ​ទំព័រ​អេស៊ី​វ័ន ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ ទី​១៨ សីហា ឆ្នាំ​​២០១២ បាន​ឱ្យ​ដឹង​ថា​ មន្ត្រី​សាកល​វិទ្យា​ល័យម្នាក់​​ និង​ប្រពន្ធ​​របស់​គាត់​ត្រូវ​បាន​បណ្តេញ​​ចេញ​ពី​មុខ​​តំណែង​​​ បន្ទាប់​ពី​​លេច​ធ្លាយ​​រូប​ថត​​​ស្រាត​​តាម​ប្រព័ន្ធ​​អន​ឡាញ ។ បន្ទាប់​ពី​​បើក​ការ​ស៊ើប​អង្កេត​​លម្អិត​​​បាន​រក​ឃើញ​មាន​មនុស្ស​​២​នាក់​​ជាប់​ពាក់​​ព័ន្ធ​នឹង​ករណី​នេះ​ គឺ​លោក​​ Wang Yu អនុ​លេខា​ធិការ​​

ខ្សែ​ប្រយុទ្ធ​​ថ្មី​ក្លិប Man Utd ស្វែង​រក​ទិញ​លំ​នៅ​ឋាន​​ក្នុង​ទី​ក្រុង​មេន​ឆេស្ទ័រ

Posted: 21 Aug 2012 12:11 AM PDT

កីឡា​ករ​​រ៉ូប៊ីន វ៉ានពើស៊ី ខ្សែ​ប្រយុទ្ធ​ក្លិប​ Man Utd
ទី​ភ្នាក់​ងារ​ព័ត៌​មាន​​ដឹ​សាន់ ផ្សាយ​​ថា កីឡា​ករ​​រ៉ូប៊ីន វ៉ានពើស៊ី ខ្សែ​ប្រយុទ្ធ​ក្លិប​ Man Utd បាន​នាំ​​ប្រពន្ធ​​ដើរ​​រក​ទិញ​លំ​នៅ​ឋាន​​ថ្មី​ ក្រោយ​ចាក​ចេញ​ពី​ទី​ក្រុង​ឡុង នៅ​ក្រុង​មេន​ឆេស្ទ័រ ប្រទេស​អង់​គ្លេស ។ កីឡា​ករ​​វ៉ានពើស៊ី ​ដែល​បាន​ចេញ​ពី​ក្លិប Arsenal ក្នុង​តម្លៃ​ខ្លួន​ជាង​២០​លាន​ផោន កាល​ពី​ពេល​ថ្មីៗ​​កន្លង​មក ចាំ​បាច់​ត្រូវ​ព្យា​​យាម​​ឱ្យ​អស់​​លទ្ធ​​ភាព​​ក្នុង​​ចំណោម​​កីឡាករ​​១១​នាក់​ដំបូង​របស់​ក្លិប

ព្រឹត្តិ​ការណ៍​​វាយ​កូន​​បាល់​Pan ​Pacific​ Open​ឆ្នាំ​​២០១២​​នឹង​​មាន​​កីឡា​កា​រិនី​កំពូល​ពិភព​លោក​​៩​រូប​​ចូល​រួម

Posted: 20 Aug 2012 11:47 PM PDT

​ព្រឹត្តិ​ការ​ណ៍​​វាយ​​កូន​​បាល់​ ​Pan ​Pacific​ Open​​​ដែល​​មាន​​ទឹក​​ប្រាក់​​រង្វាន់​​សរុប ២​លាន​​និ​ង​​១៦​​ម៉ឺន​​ដុល្លារ​​អា​​មេ​រិក​​សម្រាប់​ឆ្នាំ​២០១២​នេះ​នឹង​ត្រូវ​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​តូ​ក្យូ ប្រ​ទេស​ជប៉ុន​នា​ថ្ងៃ​ទី​២៣ខែ​កញ្ញា​ខាង​មុខ​នេះ ។ យោង​តាម​អ្នក​រៀប​ចំ​ការ​ប្រ​កួត​បាន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ​ក្នុង​ចំណោម​កីឡាការិនី​កំ​ពូល​ពិភព​លោក​ទាំង​១០​រូប​គឺ​មាន​តែ​៩​រូប​ប៉ុណ្ណោះ​ដែល​នឹង​មក​ចូល​រួម​ប្រ​កួត​ប្រ​ជែង​គ្នា ។

ស្លាប់​៣​នាក់​បាត់​ខ្លួន​១០​នាក់​ក្នុង​ទឹក​ជំនន់​​នៅ​ស៊ីឈួន

Posted: 20 Aug 2012 11:45 PM PDT

អាជ្ញា​ធរ​មូលដ្ឋាន​រាយ​ការណ៍​​កាល​ពី​ថ្ងៃ​ទី២០ សីហា ​ថា ​មនុស្ស​៣​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​១០​នាក់​ទៀតបាត់​ខ្លួន ដោយ​សារ​​​ទឹក​ជំនន់​និង​ការបាក់ដីបណ្តាល​​មក​ពី​ភ្លៀង​​ធ្លាក់​ខ្លាំង ចាប់​តាំងពីថ្ងៃទី​១៧ ​សីហា មក​​ក្នុង​ខេត្ត​​ស៊ីឈួន ​​ភាគនិរតីចិន ។ ការិយាល័យ​បង្ការគ្រោះទឹកជំនន់​​​ខេត្ត​ ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ​ចេញ​ផ្សាយ​​កាលពីយប់​ថ្ងៃ​ទី​២០ សីហា គូស​បញ្ជាក់​ថា ព្យុះ

មន្ទីរ​អង្គ​ភាព​រដ្ឋ​មួយ​ចំនួន​​បើក​ទ្វារ​​ធ្វើ​ការ​តែកន្លះ​ថ្ងៃ ដោយ​សារ​បញ្ហា​កន្លែង​​ធ្វើ​ការ​នៅ​ឆ្ងាយ​

Posted: 20 Aug 2012 11:42 PM PDT

មន្ទីរ​អង្គ​ភាព​រដ្ឋ​ដែល​​បើក​ទ្វារ​ធ្វើ​កា​រ​បាន​តែ​កន្លះ​ថ្ងៃ​
ខេត្តសៀមរាប ៖ នៅ​ចន្លោះ​ម៉ោង​ប្រមាណ​ជា​២​ទៅ​ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៥ សីហា ២០១២ កន្លង​ទៅ ខណៈ​ឆ្លងកាត់​បូ​រី​រដ្ឋបាល​ខេត្ដ​​​ដែល​ទទួល​ម៉ៅ​ការ​សាងសង់​ដោយ​ក្រុមហ៊ុន "G&R" ដែល​គេ​ជឿ​ជាក់​ថា​ មាន​ទំនាក់ទំនង​ជាមួយ​មន្ដ្រី​មាន​អំណាច គេ​ឃើញ​ទ្វារ​មន្ទីរ​រដ្ឋ​

ស្វែង​​​យល់​​សេដ្ឋ​កិច្ច និង​​ទីផ្សារ​ក្នុង​សហ​គមន៍​អាស៊ាន និង​បញ្ហា​ប្រឈម​

Posted: 20 Aug 2012 11:38 PM PDT

ក្លិប​អ្នក​កាសែត​កម្ពុជា (ក.អ.ក) សូម​អញ្ជើញ​សមា​ជិក សមា​ជិក ក.អ.ក ​និង​អ្នកសារ​ព័ត៌​មាន​​ទាំង​អស់​ចូល​រួម​ក្នុង​វេទិកា​​ពិភាក្សា​​តុមូល​ក្រោម​ប្រធាន​បទ «ដំណើរ​​ឆ្ពោះ​ទៅ​​កាន់​សហ​គមន៍​​សេដ្ឋ​កិច្ច​​អាស៊ាន ឆ្នាំ​២០១៥ ៖ ឱកាស​ និង​បញ្ហា​ប្រឈម​​សម្រាប់​កម្ពុជា» ដែល​នឹង​

ខឹង​រ៉ឺម៉ក​កង់​៣​បើក​បុក​គូទ​រថយន្ត​​ដេញតាម​ចាប់​ជ្រុល​ទៅ​បុក​ដើម​​ស្នាយ​បាក់​២​ដើម​

Posted: 20 Aug 2012 11:28 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​​ម៉ាក SSANG YONGREXTON ពណ៌​ខ្មៅ មួយ​គ្រឿង​ បើក​​​ដោយ​បុរស​ម្នាក់​​បាន​បើក​ថយ​ក្រោយ​​ទៅ​បុក​​ដើម​ស្នាយ​២​ដើម បណ្តាល​ឱ្យ​បាក់​​រៀប​ស្មើ​ដល់​ដី​ ពេល​ប៉ូលិស​សួរ​នាំ​​ប្រាប់ថា ខឹង​​រ៉ឺម៉​ក​ម៉ូតូ​កង់​៣ ពណ៌​ក្រហម មួយ​គ្រឿង បើក​​​ដោយ​បុរស

សាលា​ឧទ្ធរណ៍​គ្រោង​ប្រកាស​សាល​ក្រម​ប្តី​ប្រពន្ធ​​ជា​គ្រូ​បង្រៀន​ រឿង​​លក់​-ដូរ​​មនុស្ស​ដោយ​មាន​គោល​ដៅ (ស្មុំ​កូន) និង​ធ្វើ​ទារុណ​​កម្ម​លើ​កុមារ

Posted: 20 Aug 2012 11:22 PM PDT

ស្ត្រី​ដែល​ត្រូវ​តុលា​ការ​កាត់​ទោស​
រាជធានីភ្នំពេញ ៖ ​កាល​ពី​រសៀល​​ថ្ងៃទី​២០ សីហា ​សាលា​ឧទ្ទរណ៍​​បាន​បញ្ចប់​សវនា​ការ​​ជំនុំ​ជម្រះ​ លើ​សំណុំ​​រឿង​ប្តី​ប្រពន្ធជា​គ្រូ​បង្រៀន​​ និង​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​​ពី​បទ​លក់​-ដូរ​មនុស្ស​ដោយ​មាន​គោល​​ដៅ​​ (ស្មុំ​​កូន) ​និង​ធ្វើ​ទារុណ​​កម្ម​លើ​កុមារ​ បណ្តាល​ឱ្យ​​របួស​ស្នាម​ដោយ​ចេតនា ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២១ សីហា ២០១២

Posted: 20 Aug 2012 11:18 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២១ សីហា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

លោកស្រី​អគ្គ​លេខាធិការ​រង​​នៃអង្គ​ការ​សហប្រជា​ជាតិ​អញ្ជើញ​​ទស្សន​កិច្ច​​ផ្លូវការ​​នៅ​កម្ពុជា​​ថ្ងៃនេះ

Posted: 20 Aug 2012 11:08 PM PDT

រាជ​ធានី​ភ្នំពេញ ៖ អគ្គលេខាធិការរង​នៃ​អង្គ​ការសហប្រជាជាតិ និងជាប្រធានគណៈកម្មការកិច្ចការសេដ្ឋកិច្ចសង្គមកិច្ចសហ​ប្រជា​ជាតិ​ទទួល​បន្ទុកអាស៊ីប៉ាស៊ីហ្វិក (ESCAP) លោកស្រីបណ្ឌិត Noeleen Heyserផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជានា ថ្ងៃ ទី២១ សីហា ២០១២នេះ ។

សង្កាត់​រដ្ឋ​បាល​​ព្រៃ​ឈើ​បាភ្នំ​ចែក​​កូន​ឈើ​ជាង​៧​ម៉ឺុន​ដើម​ដល់​ព្រះ​សង្ឃ​ និង​ប្រជា​ពល​រដ្ឋ​នៅ​ទូទាំង​ខេត្ត

Posted: 20 Aug 2012 11:04 PM PDT

ការ​ចែក​កូន​ឈើ​​ដល់​ព្រះ​សង្ឃ
ខេត្តព្រៃវែង ៖ ពិធី​​ចែក​កូន​ឈើ​ជូន​ដល់​ព្រះសង្ឃ ប្រជា​ពល​រដ្ឋ និង​ស្ថាប័ន​មួយ​ចំនួន​​នៅ​ទូទាំង​​ខេត្ត​ត្រូវ​បាន​​ប្រារព្ធ​​ឡើង​​កាល​ពីវេលា​ម៉ោង​​៨​ព្រឹក​​ថ្ងៃ​​ទី​២០ សីហា ២០១២ ​នៅ​ក្នុងសួន​​បណ្តុះ​កូន​ឈើ​សម្តេច ហ៊ុន សែន ​អ្នក​លឿង​ដែល​ស្ថិត​ក្នុង​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​

បះ​បោរ​ក្នុង​​ពន្ធនាគារ​​មួយ​​​នៅ​​វេណេ​ស៊ុយអេឡាស្លាប់២៥នាក់

Posted: 20 Aug 2012 10:59 PM PDT

ពន្ធ​នា​ការ​​ដែល​ផ្ទុះ​ការបះបោរ
ម៉ាស៊ីនឃោសនា​ក្នុងស្រុក​រាយការណ៍​​ថា មនុស្ស​២៥​នាក់ បាន​ត្រូវ​​ស្លាប់​ហើយ​៤៣​នាក់ ​ទៀត ត្រូវរបួស​​ក្នុង​ការ​បះបោរ​មួយដែល​កើត​មាន​ពីយប់ថ្ងៃទី១៩ សីហា មកព្រឹក​ថ្ងៃ​​ទី២០ សីហា ក្នុងពន្ធនាគារ​​​មួយនាភាគ​ខាង​ជើង​​វេណេ​ស៊ុយអេ​ឡា ។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​​ក្នុង​ស្រុក​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​សេវាកម្ម​ពន្ធ​នាគារ​​វេណេស៊ុយ​អេឡា ​លោកវ៉ារីឡា អីុរីស ​​អះ​អាង​ថា ​ការ​បះ

ជំនាន់​​ថ្មី​កសាង​​ប្រា​សាទ​ពី​បេ​តុង​​នៅ​ស្រុក​​ព្រះ​ស្តេច

Posted: 20 Aug 2012 08:30 PM PDT

ជំនាន់​​ថ្មី​កសាង​​ប្រា​សាទ​ពី​បេ​តុង​​នៅ​ស្រុក​​ព្រះ​ស្តេច
​ខេត្ត​ព្រៃ​វែង​​ ៖ ប្រា​សាទ​​ថ្មី​​មួយ​កំពុង​​តែ​លេច​​រូប​រាង​ឡើង​​ដោយ​កសាង​​ពី​បេ​តុង​​​ មាន​ឈ្មោះ​ថា «​ប្រា​សាទ​ព្រះ​ពុទ្ធ​​អង្គ​រយ​ពាន់» ។ ​ប្រា​សាទ​នេះ​ស្ថិត​នៅ​ក្នុង​វត្ត​​ព្រំ​សូ​រិយា​​រាម ហៅ​គោក​សំពៅ ក្នុង​ភូមិ​ពា​នី ឃុំ​ល្វា ស្រុក​ព្រះ​ស្តេច​​ ខេត្ត​ព្រៃ​វែង ​ដោយ​​ព្រះ​ចៅ​អធិការ​​វត្ត​នោះ​ជា​អ្នក​ផ្តួច​ផ្តើម​កសាង ។

ហ៊ីណូ​​សណ្តោង​រឺុម៉ក​​ស្រ​វឹង​ធ្លាក់​ភ្នែក​​បើក​លឿន​​​​ត្រង់​ចំណុច​ផ្លូវ​​​កែង​បួងចង្កូត បត់ក្រឡាប់​បះជើង​ ស្ត្រី​​2នាក់​ជិះម៉ូតូ​ក្បែរ​​ភ័យ​ពេក​ស្រែក​ស្ទើរ​ភ្លាត់​សំឡេង

Posted: 20 Aug 2012 08:15 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
ខេត្ត​ប៉ៃលិន​ ​៖ ហ៊ីណូ​​​​សណ្តោង​រឺុម៉កមួយ​គ្រឿង​​​​​បើក​បរ​ដោយ​បុរស​​​​ស្រវឹង​ធ្លាក់​ភ្នែក​​​​ម្នាក់​ ដឹក​គ្រាប់​ពោត​​របស់​​ឈ្មួញ​​ថៃ​ បោះពួយ​​​យ៉ាង​លឿន​​ពេល​ទៅ​​ដល់​ផ្លូវ​​​កែង​​​អ្នក​​​បើក​បរ​​ប្រឹង​បួង​ចង្កូត​​​បត់​ក៏​បោក​​​នឹង​កន្ទុយ​​រឺុម៉ក​​ដាច់​ផ្ងារ​ក្រឡាប់​បះ​ជើង​​ ក្អួត​ចេញ​​គ្រាប់​ពោត​រាយ​ប៉ាយ​ពាស​​​ពេញ​​លើ​ចិញ្ចើម​ផ្លូវ​ ​ប៊ិះ​​សង្កត់​លើ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​​ដោយ​ស្ត្រី​២នាក់​ នៅចំណុច​​ផ្លូវ​កែង​​​ក្នុង​ភូមិ​អូរ​ច្រា​កណ្តាល​

ស្ថាប័ន​នីតិ​ប្ប​ញ្ញត្តិ​​កម្ពុជា​​​ និង​វៀត​ណាម​​រំលឹក​ខួប45​​ឆ្នាំ​​នៃ​ចំណង​មិត្ត​ភាព​​

Posted: 20 Aug 2012 08:00 PM PDT

រាជ​ធានី​ភ្នំពេញ​ ៖​ ​អគ្គ​លេខា​ធិ​ការ​​ដ្ឋាន​រដ្ឋ​សភា​​ កាល​ពី​ថ្ងៃ​​ទី​​១៧ សីហា ​បាន​ឱ្យ​ដឹង​ថា ​សភា​នៃ​​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ ដែល​រួម​​មាន​​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា ​​សហ​ការ​ជាមួយ​​រដ្ឋ​សភា​​នៃ​សាធារ​​ណ​រដ្ឋ​​សង្គម​និយម​​វៀត​ណាម ​​នឹង​ប្រារព្ធ​​មហា​​មិទ្ទិញ​​​សភា​​​កម្ពុជា​-វៀត​ណាម​ ដើម្បី​​អប​អ​រ​សាទរ​​ខួប​៤៥​​ឆ្នាំ​​នៃ​ការ​​បង្កើត​​​ចំណង​​ទាក់​ទង​​ការ​ទូត​កម្ពុជា​-វៀត​ណាម​​​ ​​១៩៦៧-២០១២ ​និង​​ឆ្នាំ​​មិត្ត​ភាព​​

Valverde​នាំ​មុខ​លើ​តារាង​ថិរ​វេលា​សរុប​ប្រណាំង​កង់ Tour of Spain​​បន្ទាប់​ពីឈ្នះ​ដំណាក់​ទី​៣

Posted: 20 Aug 2012 07:59 PM PDT

កីឡាករ​អេស្ប៉ាញ​ Alejandro Valverde
Alejandro ​Valverde​ ​បាន​​ធ្វើ​​ឱ្យ​​​ប្រិយ​​​មិត្ត​​​អ្នក​​​​គាំ​ទ្រ​​​ក្នុង​​​ស្រុក​​​មាន​​​ក្តី​​​រំ​ភើប​​​ជា​​​ខ្លាំង​​​ខណៈ​​រូប​​គេ​​បាន​​យក​​ឈ្នះ​​ដំ​ណាក់​​ទី​៣​និង​នាំ​មុខ​នៅ​លើ​តារាង​ថិរវេលា​សរុប​ប្រ​ណាំ​ង​កង់​ក្រប​ខណ្ឌធួ Tour of Spain​នៅ​ប្រទេសអេស្ប៉ាញ​​​កាល​ពី​ថ្ងៃ​ចន្ទ​​ទី​២០​​ខែ​សី​ហា​​​កន្លង​មក​នេះ​។

ប៉ូលិស​ខណ្ឌ​សែនសុខ​ចាប់​ផ្តើម​ធ្វើ​អត្ត​សញ្ញា​ណប័ណ្ណ​​ជូន​ប្រជា​ពល​រដ្ឋ​

Posted: 20 Aug 2012 07:55 PM PDT

ទិដ្ឋ​ភាព​នៃ​ពិធី​ប្រជុំ​
រាជធានីភ្នំពេញ ៖ នៅ​អធិការ​ដ្ឋាន​ប៉ូលិស​​ខណ្ឌ​សែន​សុខ ​ព្រឹក​ថ្ងៃទី​២០ សីហា ២០១២ ​បាន​ចាប់​ផ្តើម​​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​​ជូន​ប្រជា​ពល​រដ្ឋ​ ដើម្បី​ឆ្លើយ​​តប​​នឹង​ការ​ខិត​ខំ​​ប្រឹង​ប្រែង និង​យក​ចិត្ត​ទុក​ដាក់​របស់​អភិ​បាល​ខណ្ឌ​សែន​សុខ និង​​​លោក​ស្នង​ការ​​ប៉ូលិស​​រាជ​ធានី​ភ្នំពេញ ​

ការ​ផ្ទុះ​មួយ​​នៅ​តួកគីស្លាប់​៨​នាក់​របួស​៦០​នាក់

Posted: 20 Aug 2012 07:52 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​ផ្ទុះ
យោង​តាម​​សេចក្តី​​ប្រកាស​​ផ្លូវ​​ការ​មួយថា​​​មនុស្ស​យ៉ាង​​តិច​​៨​នាក់ ​បាន​ត្រូវ​ស្លាប់​ ហើយ​៦០​នាក់​ទៀត ត្រូវ​​របួសកាលពីថ្ងៃទី២០ សីហា ​​ក្នុង​ការ​ផ្ទុះ​​​យ៉ាង​ខ្លាំង​​មួយ​នៅ​ខេត្ត​​ GAZIANTEP ភាគ​អាគ្នេយ៍​តួកគី ។​សេចក្តីប្រកាស​​​នោះ ​គូសបញ្ជាក់ថា ​រថយន្ត​​​កាំមីញ៉ុង​មួយ​គ្រឿង​​​ផ្ទុក​គ្រឿង​ផ្ទុះ​​បាន​ទៅ​​ឈប់​​នៅ​ជិត​​​ស្នង​ការ​ដ្ឋាន​ប៉ូលិស​​ក្រុង​កាស៊ីយ៉ាកា​ ខេត្ត​ GAZIANTEP ហើយ​គ្រឿង​​​ផ្ទុះ​​ក្នុង​រថ​យន្ត​

បុរស​ម្នាក់​​របួស​​ធ្លាយ​ពោះ​វៀន​​ កូន​ប្រុស​​ក្លាយ​ជា​ជន​ជាប់​ចោទ​​

Posted: 20 Aug 2012 07:45 PM PDT

ជន​រងគ្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​កំពង់​ចាម​ ៖​ ​បុរស​ម្នាក់​​ឈ្មោះ​​អាត សំអុល ​អាយុ​​៥៤​ឆ្នាំ ​រស់​នៅ​ភូមិ​​៣៣​​​ ឃុំ​​តា​អុង ​ស្រុក​​ចំការ​លើ ​បាន​រង​​របួស​​១​កាំ​បិតធ្លាយ​​ពោះវៀន​​​ កា​ល​ពី​វេលា​​ម៉ោង​​៨​និង​​៣០​​នាទី​​យប់​ថ្ងៃ​ទី​​១៧ សីហា ​ហើយ​ត្រូវ​បាន​​ក្រុម​សាច់​ញាតិ​​ដឹក​តាម​រថយន្ត​​សង្គ្រោះ​​បញ្ជូន​​ទៅ​កាន់​​មន្ទីរ​​ពេទ្យ​​បង្អែក​​ខេត្ត​ទាំង​យប់​ ចំណែក​​កូន​ប្រុស​​ដែល​បង្ក​​ឱ្យ​​ឪ​​ពុក​​រង​​របួស​​បាន​រត់​​​គេ​ច​ខ្លួន​​បាត់​ស្រមោល​ ។ ​មូល​ហេតុ​​នៃ​ការ​

និស្សិត​​​ពេទ្យ​ឆ្នាំ​ទី​៦ ចាញ់​ល្បែង​​នៅ​កាស៊ីណូ​​ដាក់​ម៉ូតូ​​បញ្ចាំ​​ ប្រាប់​ឪពុក​ថា ​ចោរ​ប្លន់​ប្តឹង​ប៉ូលិស​​ ប៉ូលិស​ឃាត់​ខ្លួន​

Posted: 20 Aug 2012 07:41 PM PDT

ជន​សង្ស័យ​ដែល​សមត្ថ​កិច្ច​ឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជា​និស្សិត​​ពេទ្យ​​ឆ្នាំទី​៦ ​ត្រូវ​បាន​សមត្ថ​កិច្ច​​នគរបាល​​ប៉ុស្តិ៍​វាល​វង់ ឃាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃទី​​២០ សីហា ​ខណៈ​​ពេល​ជននេះ​ និង​ឪពុក​ចូល​ដាក់​ពាក្យ​បណ្តឹង​​ថា ​ត្រូវ​​ចោរ​ប្លន់​ម៉ូតូ​១​គ្រឿង ។ បុរស​ដែល​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​ឈ្មោះ​សិង្ហ ​វុទ្ធី អាយុ​​២៧​ឆ្នាំ ​

បើក​​​​បរ​មិន​ប្រុង​ប្រយ័ត្ន​​​នៅចំណុច​​ផ្លូវ​កែង​​​រថយន្ត​បុក​ម៉ូតូសង​2​​លាន​​5សែន​រៀល​

Posted: 20 Aug 2012 07:30 PM PDT

ទិដ្ឋ​ភាពកន្លែង​កើតហេតុ
ខេត្ត​ប៉ៃ​លិន​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​​​​មួយ​បាន​កើត​ឡើង​​​​​​ដោយ​សារ​​​តែ​​ការ​បើក​បរ​មិន​ប្រុង​ប្រយ័ត្នរវាង​​​​រថយន្ត​ម៉ាក​​​​តូ​យ៉ូ​​តា​​​​ហ្វ​​រ៉ាន់​ន័រ​​ ពណ៌ប្រផេះ​​​មួយ​គ្រឿង​​​​​ បើក​បរ​​​​​ដោយ​បុរស​​ម្នាក់​​​​​​ឈ្មោះ​​ង៉ែត​​ ខន្តី​ ​​អាយុ​​​៣៥​ឆ្នាំ ​​រស់​នៅ​​​​​រាជ​ធានី​ភ្នំពេញ​​​​បាន​បុក​គ្នា​ជា​មួយ​​​​​ម៉ូតូ​វីវ៉ា ពណ៌​​​ខ្មៅ​មួ​យ​​គ្រឿង​​​​​​ បើក​ដោយ​បុរ​ស​ម្នាក់​​ឈ្មោះ​ ​រស់​ ​សំអឿន​​ អាយុ​​​៤៩​ឆ្នាំ ​រស់​នៅ​​​​ភូមិ​​​ផ្សា​​រ​ព្រំ​​ ឃុំ​​ស្ទឹង​​​កាច់​​ ស្រុក​សាលា​ក្រៅ​ នៅ

ប្រជា​​ពល​រដ្ឋ​​ខ្វះ​ខាត​​និង​ស្ត្រី​​មេ​ម៉ាយ​​ទទួល​​អំណោយ​​លោក​ជំទាវកិត្តិព្រឹទ្ធបណ្ឌិត

Posted: 20 Aug 2012 07:25 PM PDT

លោក​ជំទាវ ខៀវ ស៊ី​ណា ជា ចាន់​តូ ពេល​ផ្ដល់​អំណោយ
ខេត្ត​កំពង់​ធំ ៖​​ ​អំណោយ​​ដ៏​ថ្លៃ​ថ្លា​​របស់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​​កាក​បាទ​ក្រហម​​កម្ពុជា តាម​រយៈកាក​បាទ​ក្រហម​​ខេត្ត​កំពង់​ធំ ត្រូវ​បាន​លោក​​ជា ជាតិ ប្រធាន​​សាខា​កា​ក​បាទ​ក្រហម​​ខេត្ត​​ និង​លោក​ជំទាវ​ ខៀវ ស៊ីណា ជា​ ចាន់​តូ អនុ​ប្រធាន​កិត្តិ​​ យ​​សសាខា​កាក​បាទ​ក្រហម​ខេត្ត​​កំពង់​ធំ និង​ក្រុម​ការ​ងារ​​ កាល​ពី​ថ្ងៃទី​១៩ សីហា ឆ្នាំ​២០១២ បាន​អញ្ជើញ​​

ក្រុម​ហ៊ុន​​ដាតា​រ៉ាប់​​ប៊ឺចាប់​ឈើ​​ប្រជា​ពល​រដ្ឋ​​​ចោទ​​ថា​កាប់​ឈើ​ក្នុង​ដី​ក្រុម​ហ៊ុន​

Posted: 20 Aug 2012 07:15 PM PDT

ក្រុម​ហ៊ុន​​ដាតា​រ៉ាប់​​ប៊ឺចាប់​ឈើ​​ប្រជា​ពល​រដ្ឋ​​​ចោទ​​ថា​កាប់​ឈើ​ក្នុង​ដី​ក្រុម​ហ៊ុន​
ខេត្ត​​ឧត្ត​រ​មាន​ជ័យ​ ៖​​ ​ប្រជា​ពល​រដ្ឋ​​ម្នាក់​​ ត្រូវ​​បាន​ក្រុម​ហ៊ុន​ដា​តា​​រ៉ាប់​ប៊ឺ​ នាំ​មន្ត្រី​យោធា​ដែល​ការ​ពារ​ក្រុម​ហ៊ុន​ និង​មន្ត្រី​​ការ​ពារ​​ដែន​ជម្រក​សត្វ​ព្រៃ​​គូលែន​ព្រំ​ទេព​ចាប់​​យក​ឈើ​​ចំនួន​២​គោ​យន្ត​​កន្ត្រៃ​​​ មាន​ឈើ​​ចំនួន​៥៤​ដុំ ស្មើ​នឹង​ជិត​១​​ម៉ែត្រ​គូប​​ ​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​​នាទី​ព្រឹក​ថ្ងៃទី​១៩ សីហា នៅ​ក្នុង​​ភូមិ​ដី​​ថ្មី ឃុំ​​អន្លង់​វែង ស្រុក​អន្លង់វែង ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!