Koh Santipheap Daily

Koh Santipheap Daily


ការ​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​កីឡាករ​ក្លេវើ​លីត្រូវ​ពន្យា​រពេល​

Posted: 07 Mar 2013 11:57 PM PST

គម្រោង​​ប្រ​កួត​ប្រដាល់​ការ​ពារ​ខ្សែ​ក្រ​វាត់​ពិភព​​លោក​ប្រ​ភេទទម្ងន់​ Light-heavyweight ស្ថា​ប័ន WBOរបស់​កីឡាករ​ណា​ថាន់ ក្លេវើ​លី​ត្រូវ​​បានពន្យា​រពេល​១​ខែ​បន្ថែម​ទៀត​ ខណៈ​គូ​ប្រ​កួត​ដណ្តើម​ខ្សែ​ក្រវាត់​២គូ​ផ្សេង​ទៀត​ដែល​គ្រោង​ធ្វើ​​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​ត្រូវ​បាន​លើក​ពេល ។​

ក្រុមF1 McLarenគ្រោង​ប្រើ​ម៉ា​ស៊ីន​ហុង​ដា​សម្រាប់​រដូវ​កាល​2015

Posted: 07 Mar 2013 11:56 PM PST

ក្រុម​ប្រ​ណាំង​ហ្វមមូ​ឡា​វ័ន​ McLarenគ្រោង​ ​ប្រើ​ប្រាស់​ម៉ា​ស៊ីន​ហុង​ដា​សម្រាប់​រថយន្ត​របស់​ខ្លួន ​នៅ​ខណៈ​ដែល​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​លំ​ដាប់​ពិភព​លោក​មួយ​នេះ​វិល​ចូល​ហ្វមមូ​ឡា​វ័ន​ជា​ថ្មី​នៅ​ឆ្នាំ​២០១៥​ខាង​មុខ ។​ ​ក្នុង​ករណី​​ការ​អះ​អាង​នេះ​ជា​ការ​ពិត​​ នោះ​នាំ​ឱ្យ​​ McLaren ​ក្លាយ​ជា​ក្រុម​F1​ដំ​បូង​គេ​ហើយ​ដែល​ប្រើ​ប្រាស់​ម៉ា​ស៊ីន​របស់​ក្រុម​ហ៊ុន​ហុង​ដា​នៅ​ឆ្នាំ​២០១៥ ។

ព្រះចៅអធិការ​វត្ត​ពោធិយារាម ផ្តល់​អំណោយ​ដល់​​អនុ​សាខា​​កាក​បាទ​ក្រហម​​កម្ពុជា​ខណ្ឌ​ឫស្សីកែវ

Posted: 07 Mar 2013 11:54 PM PST

អំណោយ​ព្រះចៅអធិការ​វត្ត​យក​មក​ប្រគល់​ជូន​ដល់អនុ​​សាខា​​កាក​បាទ​ក្រហម​កម្ពុជា
រាជធានីភ្នំពេញ ៖ ​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​បច្ច័យ​មួយ​ចំនួន​ត្រូវបាន​​ព្រះ​តេជ​គុណ​សុវណ្ណ​ប្ប​បញ្ញា​មាស ​សាខន ​ជា​ចៅ​អធិការ​​វត្តពោធិ​យារាម ​ព្រមទាំង​​គណៈ​កម្មាធិ​ការ​វត្ត អាចារ្យ​វត្ត តាជី​យាយ​ជី​ចំណុះ​ជើង​វត្ត​ធ្វើ​ពិធី​ប្រគល់​​ជូន​ដល់​អនុ​សាខា​កាក​បាទ​ក្រហម​​កម្ពុជា​ ខណ្ឌ​ឫស្សី​កែវ កាលពីរសៀលថ្ងៃទី​​៧ មីនា ​២០១៣ ​ដើម្បី​នាំ​ទៅចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ និង​រងគ្រោះ​បន្ត​ទៀត ។ 

​អង្គការសង្គម​ស៊ីវិល​​បង្ហាញ​​ការ​ព្រួយបារម្ភ​​លើ​ដំណើរ​សាលាក្ដីខ្មែរក្រហម​ប្រឈម​វិបត្តិថវិកា

Posted: 07 Mar 2013 11:45 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ គណៈ​កម្ម​ា​ធិការ​ប្រព្រឹ​ត្តិ​កម្ម​ នៃអង្គ​ការ-សមាគម​ការ​ពារ​សិទិ្ធ​មនុស្ស​កម្ពុជា​ (CHRAC)​ ដែល​ជា​សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​មាន​​​សមាជិក​ចំនួន​២១​ ​កាល​ពី​ថ្ងៃទី​៦ ​មីនា​ ​​បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​​កង្វះ​ថវិកា​​ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ​នៅ​អង្គ​ជំនុំ​ជម្រះ​​វិសា​មញ្ញក​្នុង​តុលា​ការ​កម្ពុជា​ (អ.វ.ត.ក) ជា​ពិសេស​ខាង​ភាគី​កម្ពុជា ​ដោយ​អាជ្ញាធរ​ទទួល​ខុស​ត្រូវ​

ស្ត្រីអាណិក​ជន​ខ្មែរ​លោត​ពី​លើ​​មន្ទីរ​ពេទ្យ​​ជាន់​ទី​៣ ប៉ង​សម្លាប់​ខ្លួន​សង្ស័យ​មាន​វិបត្តិ​គ្រួសារ​

Posted: 07 Mar 2013 11:42 PM PST

ស្ត្រីរងគ្រោះ
​ខេត្ត​បាត់​ដំបង​ ៖ ​ស្ត្រី​ម្នាក់​ដែល​សាច់​ញាតិ​​ប្រាប់ថា ​ជា​អាណិក​ជន​​មក​ពី​សហ​រដ្ឋ​អា​មេរិក​ បាន​ព្យា​យាម​រក​វិធី​គ្រប់​បែប​យ៉ាង​ ដើម្បី​សម្លាប់​ខ្លួន តែ​មិន​បាន​សម្រេច ប៉ុន្តែ​ការ​ព្យា​យាម​​ចុង​ក្រោយ​​នេះ គឺ​នាង​បាន​លោត​ចុះ​តាម​បង្អួច​​ជាន់ទី​៣ នៃ​មន្ទីរ​ពហុ​ព្យា​បាល​ឯក​ជន​មួយ​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៨ មីនា ២០១៣ ​ស្ថិត​ក្នុងភូមិ​​កំពង់​ក្របី សង្កាត់​​ស្វាយប៉ោ ​ក្រុងបាត់​ដំបង ។ ​ប៉ុន្តែការ​ប៉ងលើក​នេះ​ក៏​មិន​បាន​

រាជធានីភ្នំពេញ​មានតម្រូវការ​ទឹក​ប្រមាណ​៤០០​ពាន់​ម៉ែត្រ​​គូប​ក្នុង​មួយថ្ងៃ

Posted: 07 Mar 2013 11:34 PM PST

រដ្ឋាករទឹកស្វយ័ត្ន
រាជធានីភ្នំពេញ ៖ ​​មន្ត្រីនៃ​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​បាន​​ឱ្យ​​ដឹងថា បច្ចុ​ប្បន្ន​​នេះ​តម្រូវ​ការ​ទឹក​ស្អាត​ក្នុង​រាជ​ធានី​ភ្នំពេញ ​បាន​កើន​រហូត​ដល់​ជាង​៤០០​​ពាន់​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ ខណៈ​​ដែល​សមត្ថ​កិច្ច​ផលិត​ទឹក​ស្អាត​បាន​ត្រឹមតែ​​ប្រមាណ​៣.០០០​ម៉ែត្រគូប​ប៉ុណ្ណោះ​​ក្នុង​មួយ​ថ្ងៃ ។ ​លោក​សំរិទ្ធ ​សុវិទ្យា អគ្គ​នាយក​​រង​នៃរដ្ឋា​ករ​​ទឹក​ស្វយ័ត​​រាជធានីភ្នំពេញ ទទួល​​បន្ទុក​ផែន​ការ និងវិន​ិយោគ​​បាន​និយាយ​ក្នុង​អំឡុង​ពេល​

សព​លោក​ឆាវេស​នឹង​តម្កល់​ទុក​ដូច​សព​ឡេនីន​7​ថ្ងៃ​ថែម​ទៀត​

Posted: 07 Mar 2013 11:31 PM PST

មឈូស​លោក​ឆាវេស​
សព​របស់​លោក​ប្រធានាធិបតី​ ហ៊ូហ្គាឆាវេស​​ ដែល​ដំបូង​គ្រោង​បញ្ចុះ​នា​ថ្ងៃ​ទី​៨​ មីនា​ នឹងត្រូវ​តម្កល់​ទុក​រយៈ​ពេល​៧​ថ្ងៃ​ទៀត​ បន្ទាប់​មក​ទើប​យក​ទៅ​បញ្ចុះ​ ។​ នេះ​ជា​ការ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៧​ មីនា​ របស់​ប្រធានា​ធិបតី​ស្តី​ទី​វេណេ​ស៊ុយ​អេឡា​ លោក​នីកូឡាស់ ម៉ាឌូរ៉ូ។​​លោក​ម៉ាឌូរ៉ូ​ បញ្ជាក់​តាម​ទូរទស្សន៍​ថា​ ក្រោយ​ពិធី​បុណ្យ​​ សព​របស់​លោក​ហ៊ូ​ហ្គោ​ឆាវេស ​នឹង​ត្រូវ​តម្កល់​ទុក​ឱ្យ​សាធារណ​

កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​គយ​ និង​រដ្ឋា​ករ​ប្រចាំ​ខែ​កុម្ភៈ​ ឆ្នាំ​2013

Posted: 07 Mar 2013 11:30 PM PST

រាជធានី​ភ្នំពេញ​ ៖​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ មីនា​ ឆ្នាំ​២០១៣​ នៅ​សាល​ប្រជុំ​អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋា​ករ​កម្ពុជា​ មាន​ប្រារព្ធ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​គយ​ និង​រដ្ឋា​ករ​ខែ​កម្ភៈ​ ឆ្នាំ​២០១៣​ ក្រោម​អធិប​តី​ភាព​លោក​បណ្ឌិត​ ប៉ែន​ ស៊ីម៉ន​ ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​គយ​ និង​រដ្ឋា​ករ​កម្ពុជា​ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​នៃ​អង្គ​ភាព​គយ​ និង​រដ្ឋា​ករ​ទូ​ទាំង​

ជន​ជាតិទំពួន​​ប្រារព្ធ​ពិធីបិទ​ភូមិតាមទំនៀមទម្លាប់

Posted: 07 Mar 2013 11:26 PM PST

ខេត្តរតនគិរី ៖ ជន​ជាតិទំពួន​បាន​ប្រារព្ធ​ពិធី​បិទភូមិនៅតាមទំនៀមទម្លាប់​ប្រពៃណី​ ដែលមានយូរលង់​​ណាស់ហើយ ​ដែលពិធី​នេះ​ធ្វើ​ឡើង​​រយៈ​ពេល​២​ថ្ងៃ​ ចាប់ពីថ្ងៃទី៧-៨ មីនា ដោយ​ហាមមិនឱ្យប្រជាពលរដ្ឋ​​ណាម្នាក់ចុះពីលើផ្ទះ​ ឬ​ស្រែកខ្លាំងនោះទេ ​លើកលែង​តែ​ក្មេង​យំ​ប៉ុណ្ណោះ ។

សង្ឃ​វ័យ​ក្មេង​លប​ឡើង​ដេក​ជា​មួយ​កូន​ក្រមុំ​អ្នក​ស្រុក​​ចាប់​ផ្សឹក​ទាំងយប់​

Posted: 07 Mar 2013 11:24 PM PST

ជនជាប់ចោទ
ខេត្ត​កំពង់ឆ្នាំង ៖ ​សង្ឃ​វ័យ​ក្មេង​មួយ​អង្គ​ត្រូវបាន​ព្រះគ្រូចៅ​អធិការ​វត្ត «ទេពីរង្សី» ហៅវត្ត​ស្ទឹងជ្រៅ ​ស្ថិតក្នុង​ភូមិ​ស្ទឹងជ្រៅ ឃុំ​កំពង់​ព្រះ​គគី ស្រុក​បរិបូណ៌ ​ធ្វើ​ការ​ចាប់​​ផ្សឹក​ទាំងយប់ ខណៈ​​ដែល​ព្រះសង្ឃ​​អង្គនោះ​បាន​លប​លួច​​​ទៅ​រួម​មេត្រី​ជា​មួយ​កូន​ក្រមុំ​គេ ហើយ​ត្រូវបាន​បង​ប្រុស​នាង​ក្រមុំនេះ​ទាន់។ ​ហេតុ​ការណ៍​​នេះបាន​កើតឡើង​​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​៧ មីនា ២០១៣ ​នៅភូមិ​-ឃុំ​ខាង​

​សាកល​វិទ្យាល័យ ​ហ្សាម៉ាន់​​ ប្រារព្ធ​​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​​​ ​8មីនាខួបទី102

Posted: 07 Mar 2013 11:15 PM PST

រាជធានី​ភ្នំពេញ​ ៖សាកល​វិទ្យា​ល័យ​​ ហ្សា​ម៉ាន់​ រៀប​ចំ​កម្មវិធី​ទិវា​សិទ្ធិ​នារី​អន្តរ​​ជាតិ​ ដើម្បី​លើក​តម្កើង​ និង​​រំលឹក​​ពី​​ការ​លះ​បង់​កម្លាំង​កាយ​ចិត្ត​​របស់​​ស្រ្តីក្នុង​សង្គម​នា​ពេល​អតីត​កាល​ និង​បច្ចុប្បន្ន ។​គោល​ដៅ​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​បំផុស​គំនិត​ និង​ស្វែង​រក​ការ​បង្កើន​នូវ​ចំណេះ​ដឹង ​ការ​គាំ​ទ្រ និងការ​ទទួល​ស្គាល់​នូវ​តួនា​ទីដ៏​សំខាន់​របស់​ស្រ្តី​ក្នុងការ​ចូល​រួម​ក្នុង​សហ​គមន៍​ និង​ពិភព​លោក​ទាំង​មូល ។

នគរបាល​ចរាចរ​ខេត្ត​ប្រើ​ធម៌​ក្តៅ​ចំពោះ​អ្នក​បើក​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិ​ភាព​

Posted: 07 Mar 2013 11:00 PM PST

នគរបាល​ចរាចរ​ខេត្ត​ប្រើ​ធម៌​ក្តៅ​ចំពោះ​អ្នក​បើក​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិ​ភាព​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ដើម​ឆ្នាំ​២០១៣​ ប្រហាក់​ប្រហែល​គ្នា​នឹង​ដើម​ឆ្នាំ​២០១២​ ដែល​មាន​មនុស្ស​ស្លាប់​និង​រង​របួស​ជាច្រើន​នាក់​ ។ នេះ​បើ​តាម​សម្តី​របស់​លោក​វរសេនីយ៍​ទោ​ ឈឿម​ សុផុន​ នាយ​ការិ​យាល័យ​នគរបាល​ចរាចរ​ជើង​គោក​ខេត្ត​បាន​ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៦​ មីនា​ ខណៈ​​ដែល​កំពុង​ប្រតិ​បត្តិ​ការ​ចុះ​ត្រួត​ពិនិត្យ​ចាប់​អ្នក​បើក​បរ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិ​ភាព​នៅ

តំ​ណាង​សហ​ព័ន្ធ​វាយ​កូន​បាល់​3​គាំ​ទ្រ​ឱ្យ​ប្រើ​ប្រាស់​លិ​ខិត​ឆ្លង​ដែន​អេឡិច​ត្រូ​និក​

Posted: 07 Mar 2013 10:55 PM PST

ស្លាក​សញ្ញា​ឡូ​ហ្គោសហ​ព័ន្ធ ITF
សហ​ព័ន្ធ​កី​ឡា​វាយ​កូនបាល់​អន្តរជាតិ​(ITF)​បាន​ប្រ​កាស​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រ​ហស្បតិ៍​ទី​៧​មី​នា​ថា ខ្លួន​នឹង​តម្រូវ​ឱ្យ​កីឡាករ-កីឡា​ការិនី​ទាំង​អស់​ប្រើ​ប្រាស់​លិ​ខិត​ឆ្លង​ដែន​អេឡិច​ត្រូ​និក​នៅ​ឆ្នាំ​នេះ​ដើម្បី​ជា​ជំ​នួយ​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​សារ​ធាតុ​ញៀន ។​ សេចក្តី​ប្រ​កាស​ខាង​លើ​ បាន​កើត​​ឡើង​​បន្ទាប់​ព​ី​មាន​កិច្ច​ប្រ​ជុំ​មួយ​របស់​ក្រុម​ការ​ងារ​កម្ម​វិធី​ប្រ​យុទ្ធ​​ប្រ​ឆាំង​សារ​ធាតុ​ញៀន​(TADP)​

ការរួម​ភេទ​ជួយ​បង្កើន​ថាម​ពល​ខួរ​ក្បាល​

Posted: 07 Mar 2013 10:53 PM PST

​
ការ​រក​ឃើញ​ថ្មី​របស់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​សាកល​វិទ្យា​ល័យ​ University of Pavia ប្រ​ទេស​អុីតា​លី​បាន​បង្ហាញ​ថា ការរួម​ភេទ​ទៀង​ទាត់​ អាច​ជួយ​បង្កើន​ថាម​ពលដល់​ខួរ​ក្បាល កាត់​បន្ថយ​ភាព​តាន​តឹង​និង​ធ្វើ​ឱ្យ​ផ្លូវ​ចិត្ត​មាន​ភាព​ក្លៀវ​ក្លា ។​ មាន​ប្រ​សិទ្ធ​ភាព​បែបនេះ​ក៏​ព្រោះ​តែ​ អំ​ឡុង​ពេល​រួម​សិច​ លំ​ហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​ត្រូវ​បាន​បង្កើន​ ហើយ​លក្ខណៈ​​​បាន​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​កម្រិត​អុក​ស៊ី​សែន ។​

ទទួល​អា​ហារ​ប្រៃ​ខ្លាំង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​

Posted: 07 Mar 2013 10:50 PM PST

​
ការរក​ឃើញ​ជា​ជំ​ហាន​ដំ​បូងដោយ​មន្ទីរ​ពិ​សោធន៍​​បាន​បង្ហាញ​ថា វត្ត​មាន​អំ​បិល​នៅ​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​ អាច​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ជំ​រុញ​ឱ្យ​ប្រ​ព័ន្ធ​ការ​ពារ​រាង​កាយ​វាយ​ប្រ​ហារ​ប្រ​ឆាំង​លើ​ខ្លួន​យើង​ ដែល​​ជា​ហេតុ​បង្ក​ឱ្យ​មាន​ជំ​ងឺ​មួយ​ចំ​នួន​ដូចជា Multiple Sclerosis-MS (ប្រ​ភេទជំ​ងឺ​ដែល​បំ​ផ្លាញ​កោ​សិ​កា​សរ​សៃ​ប្រសាទ​របស់​ខួរ​ក្បាលនិង​ឆ្អឹង​ខ្នង​នាំ​ឱ្យ​អ្នក​ជំ​ងឺ​មើល​លែង​ឃើញ​និយាយ

យុវជន​ជាង​400​នាក់​ចូល​រួម​បោះ​ជំរំ​នៅ​រមណីយ​ដ្ឋាន​ភ្នំ​សន្ទុក​

Posted: 07 Mar 2013 10:45 PM PST

យុវជន​ជាង​400​នាក់​ចូល​រួម​បោះ​ជំរំ​នៅ​រមណីយ​ដ្ឋាន​ភ្នំ​សន្ទុក​
ខេត្ត​កំពង់​ធំ ៖ «យុវជន​និង​បំណិន​ជីវិត​» គឺ​ជា​ប្រធាន​បទ​នៃ​ការ​បោះ​ជំរំ​រដូវ​កាល​ថ្មី​របស់​ក្រុម​យុវជន​កាយ​ឫទ្ធិ​ជាតិ​កម្ពុជា​ យុវជន​កាក​បាទ​ក្រហម​ និង​យុវជន​ស្ម័គ្រ​ចិត្ត​ជាង​៤០០​នាក់ ដែល​មក​ពី​សាលា​រដ្ឋ​ និង​ឯកជន​ចំនួន​២៣​ ក្នុង​ខេត្ត​កំពង់​ធំ​ ព្រម​ទាំង​មាន​ការ​ចូលរួម​ពី​សំណាក់​លោក​ប្រធាន​-អនុ​ប្រធាន​មន្ទីរ​ លោក​នាយក​ និង​ថ្នាក់​ដឹក​នាំ​សាលា​ជាច្រើន​រូប ។​

ចេញពីរាំគូរជម្លោះ​ស្ទាក់ចាក់​ស្លាប់​១ របួសម្នាក់

Posted: 07 Mar 2013 10:43 PM PST

ខេត្តកំពង់ចាម ៖ យុវជន​ឈាម​រាវ​២​ក្រុម​បាន​បង្ក​ហិង្សា​កាល​ពី​វេលា​ម៉ោង​​៩​និង​​២០​នាទី​យប់​ថ្ងៃទី​៧ មីនា ២០១៣ ​នៅមុខ​ផ្ទះ​មង្គល​ការ​​មួយ​ស្ថិត​នៅភូមិ​និគម​លើ ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ។ ​ជា​ហេតុ​បណ្តាល​ឱ្យ​​យុវជន​ម្នាក់​​បានស្លាប់​​ក្រោយ​ពេល​បញ្ជូន​​មក​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​​ស្រុក​ត្បូង​ឃ្មុំ ​និង​រង​របួស​ម្នាក់ ចំណែក​​ក្រុម​បង្ក​បាន​​រត់​គេច​ខ្លួន​បាត់ ។

មន្ត្រីកាំកុងត្រូល​​ខេត្ត​បន្ទាយមានជ​័យ ​ស្ទាក់ចាប់​រថយន្ត​ដឹក​មាន់​អត់​ច្បាប់​

Posted: 07 Mar 2013 10:33 PM PST

សមត្ថកិច្ចស្ទាក់ចាប់រថយន្តដឹកមាន់ដែលអត់ច្បាប់
ក្រុងប៉ោយប៉ែត ៖ មាន់រស់​​មួយ​រថយន្ត​​ប្រហែល​​១.០០០​ក្បាល​​ដែលឈ្មួញ​​លួច​នាំ​ចូល​តាម​ច្រក​របៀង​ខាង​ត្បូង​ផ្លូវ​ជាតិ​លេខ​​៥ នៅក្រុង​ប៉ោយ​ប៉ែត ត្រូវបាន​មន្ត្រីជំនាញ​​កាំកុងត្រូល​សាខា​ខេត្ត​បន្ទាយមានជ័យ ​ស្ទាក់ចាប់​បាន​លើ​ដងផ្លូវជាតិលេខ​៥ ​ចំណុច​ស្ពានទឹកថ្លា ​ក្នុង​ភូមិ​​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីវេលាម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃទី​៧ មីនា ២០១៣ ។

​​រួម​ភេទ​​ជាមួយសង្សា​​រជាអនីតិជន​​​អាយុ​14​ឆ្នាំ​​​ក្លាយ​ជាអ្នក​ទោស

Posted: 07 Mar 2013 10:30 PM PST

ជនល្មើសត្រូវបានចាប់ខ្លួន
ខេត្តកំពត​ ៖ សមត្ថកិច្ច​​បាន​ឃាត់​ខ្លួន​យុវ​ជន​​​​ម្នាក់​​​ដោយ​​​ជាប់ចោទពីបទ​​​រួម​ភេទ​​ជា​មួ​យ​​​​​ក្មេង​ស្រី​​ជា​អនីតិ​ជន​​​អាយុ​១៤ឆ្នាំ​​ កាលពី​​ថ្ងៃទី​​៣ ​មីនា ​​នៅ​លើ​សាលា​ឆាន់វត្ត​​ជុំគ្រៀល ​​​​កាល​ពី​​​វេលា​​​ម៉ោង​​​​​២ ​រំលង​អធ្រាត្រ​​​ ។​ ​យុវជន​រូប​​​​ឈ្មោ​ះ​​សៅ​ សុវណ្ណារ័ត្ន​​​​ អាយុ​​​​​១៨ឆ្នាំ​ មាន​ទី​លំ​នៅ​​​ ភូមិ​​​ទ្វី​ខាង​ត្បូង​​​ សង្កាត់​​អណ្ដូង​​ខ្មែរ ក្រុង​កំពត​ ត្រូវ​បាន​​សមត្ថកិច្ច​​​ចាប់ខ្លួន​​ ក្រោ​យ​ពី​មាន​​ពាក្យ​​បណ្ដឹង​​​​​របស់​ឪពុក​ម្ដាយ​​

​​14​ចំណុច​​ទប់ស្កាត់​​ជំងឺគាំង​បេះ​ដូង​

Posted: 07 Mar 2013 10:29 PM PST

​
ខណៈភាព​តាន​តឹង​ក្នុង​អា​រម្មណ៍(Stress)បន្ត​មាន​ជា​ប្រ​ចាំ​ក្នុង​អា​ជីព​ការ​ងារ សុខ​ភាព​បេះ​ដូង​ពិត​ជា​ចុះ​អន់​ថយ​ជា​មិន​ខាន ។ ក្នុង​ន័យ​នេះ​ ការ​គាំង​បេះ​ដូង​តែង​កើត​មាន​ជា​ញឹក​ញាប់​លើ​មនុស្ស​មួយ​ចំ​នួន​នា​ពេល​បច្ចុប្បន្ន​​ ។ យើង​សូម​ណែ​នាំ​ពី​វិ​ធី​សាស្ត្រ​ការ​ពារ​១៤ចំណុច​ ៖

ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប ​ពង្រឹង​ទណ្ឌ​កម្ម​ថ្មី​ប្រឆាំង​កូរ៉េ​ខាង​ជើង​ដែល​គំរាម​ប្រើ​នុយ​ក្លេ​អ៊ែរ

Posted: 07 Mar 2013 10:22 PM PST

មីស៊ីល​បាញ់​ឆ្ងាយ​របស់​កូរ៉េ​ខាង​ជើង​
ដោយ​​ថ្កោល​ទោស​យ៉ាងម៉ឺង​ម៉ាត់​​ជា​ទី​បំផុត​ចំពោះ​ការ​​សាក​ល្បង​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​​ជើង​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ​២០១៣ ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស​.ប ​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​៧ មីនា ​ថា ប្រទេស​នេះ​ត្រូវ​បញ្ឈប់​ការ​បាញ់​ថ្មី​ណា​មួយ​ដែល​ប្រើ​បច្ចេក​​វិទ្យា​មី​ស៊ីល​បាលីស្ទីក​ ឬ​ការ​សាក​ល្បង​​នុយ​ក្លេ​​​អ៊ែរ ​ហើយ​ត្រូវ​បញ្ឈប់​រាល់​ការ​បង្ក​ហេតុ ​។

មេឃុំ​ពពេល​បម្រុង​ដាក់​​​លូ​កាត់​​តាម​ដី​​​​​គេ​​​បង្ក​ឱ្យ​មាន​បញ្ហា​​​​​​ចម្រូង​​ចម្រាស

Posted: 07 Mar 2013 10:15 PM PST

មេឃុំ​ពពេល​បម្រុង​ដាក់​​​លូ​កាត់​​តាម​ដី​​​​​គេ​​​បង្ក​ឱ្យ​មាន​បញ្ហា​​​​​​ចម្រូង​​ចម្រាស
ខេត្តកំពង់​ចាម ​៖ ការរៀបចំ​ដាក់​​ប្រព័ន្ធ​លូ​​នៅ​តាម​បណ្តោយ​​ផ្លូវលំ​ ស្ថិត​​​​ក្នុង​​ភូមិ​ថ្មី​ ឃុំ​ពពេល ​ស្រុក​ពញា​ក្រែក ​បាន​​បង្កើត​ឱ្យ​បញ្ហា​ចម្រូង​ចម្រាស​ ដោយសារ​តែ​អាជ្ញាធរ​ឃុំ​មានគម្រោង​ដាក់​លូ​បង្ហូរ​ទឹក​កាត់​​តាម​​ដីឡូត៍​របស់​ប្រជា​​ពល​រដ្ឋ​នៅ​ក្នុង​ភូមិ ។ ​​ជាក់​ស្តែង​នៅព្រឹក​ថ្ងៃ​ទី​៥ មីនា ​មានប្រជាពលរដ្ឋ​ជាច្រើន​នាក់​​បាន​​ធ្វើការ​តវ៉ា​​មិន​ឱ្យ​អាជ្ញាធរ​ដាក​់​លូ​​កាត់​តាម​ដី​របស់​​ខ្លួន​​​​ទេ ​និង​សំណូម​ពរ​​ឱ្យ​

ព័ត៌​មាន​​បន្ថែម ៖ ខេមរ សិរីមន្ត និងគ្នីគ្នា​ច្រើន​នាក់​​ជួប​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​នៅ​ជាយ​ក្រុង​​ព្រះ​សីហនុ ស្លាប់​៤នាក់​

Posted: 07 Mar 2013 10:15 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តព្រះសីហនុ ៖ អ្នក​ចម្រៀង​មួយ​ក្រុម​ ក្នុង​នោះ​មាន​​លោកខេមរ សិរីមន្ត តារាចម្រៀងល្បីឈ្មោះបាន​ជួ​បឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរ​ណ៍ គឺ​រថយន្ត​​ម៉ាកថុនត្រារបស់ក្រុម​អ្នកចម្រៀងនេះបើកបុកគ្នា​ជាមួយរថយន្តកុងតឺន័របណ្ដាលឱ្យស្លាប់៤នាក់​ រីឯលោកខេម​រ សិរីមន្ត និង​នារីវ័យក្មេង២នាក់​ទៀត​រងរបួស​ស្រាល​​​ត្រូវបាន​នាំយកទៅ​​សង្គ្រោះ ​ដែលហេតុការណ៍អាក្រក់នេះបាន​កើតឡើងកាលពីវេលាម៉ោង

លោក​ចន ប្រេន​ណាន​ត្រូវ​ព្រឹទ្ធ​សភា​សម្រេច​​ឱ្យ​ធ្វើ​ប្រមុខ​ CIA

Posted: 07 Mar 2013 10:12 PM PST

លោក​ចន ប្រេន​ណាន​ប្រមុខ​ CIA ថ្មី 
ព្រឹទ្ធ​សភា​អាមេរិក​បាន​អនុ​ម័ត​ កាល​ពី​​ថ្ងៃ​ទី​៧ មីនា ដោយ​៦៣​សំឡេង​គាំ​ទ្រ និង​៣៤​សំឡេង​​ប្រឆាំង​លើ​ការ​តែង​តាំង​លោក​ចន ប្រេន​ណាន​ជា​ប្រមុខ​ថ្មី​របស់​ភ្នាក់​ងារ​ចារ​កម្ម​អាមេរិក​ CIA ។ក្រោយ​ការ​អនុ​ម័ត​របស់​ព្រឹទ្ធ​សភា​លោក​ប្រេន​ណាន​នឹង​ឡើង​ជំនួស​តំណែង​លោក​ MIKE MORRELL ជា​ប្រមុខ​ CIA បណ្តោះ​អាសន្ន​ ក្រោយ​ការ​សុំ​លា​លែង​របស់​ឧត្តម​សេនីយ៍​ DA -VID

ចាប់ផ្តើម​​បើក​ឱ្យ​ដំណើរការ​ផ្សារ​រាត្រី (B2B) លើក​ដំបូង​នៅខេត្ត​បាត់​ដំបង

Posted: 07 Mar 2013 10:01 PM PST

ផ្សារ​រាត្រី​​លើក​ដំបូង​នៅ​ខេត្តបាត់ដំបង
ខេត្ត​បាត់ដំបង ៖ ផ្សាររាត្រី "B2B" ត្រូវគេចាត់​ទុកថា ​ជា​ផ្សារ​រាត្រី​បង្កើត​ឡើង​លើក​ដំបូង​នៅ​ក្នុង​ខេត្ត​បាត់​ដំបង ​ដែលមាន​លក្ខណៈ​​ទំនើប​ជាង​ផ្សារ​រាត្រី​​នានា បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តាខេត្ត​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា ​នេះបើ​តាម​ការ​លើក​ឡើង​របស់​លោក​ឧកញ៉ា ភូ ពុយ ប្រធាន​​សភា​​ពាណិជ្ជ​កម្ម​ខេត្ត និង​​ជា​​ថៅកែ​​ផ្សាររាត្រី​នេះ កាលពីល្ងាចថ្ងៃទី​៧ មីនា ​២០១៣ ។

KFC រៀបចំ​ពិធី​ជួប​ជុំ​សមាជិក​ថ្មី​របស់​ Chicky Club

Posted: 07 Mar 2013 10:00 PM PST

រាជធានី​ភ្នំពេញ ៖ នៅ​ភោជនីយដ្ឋាន​ KFC មហាវិថី​ព្រះ​​មុនីវង្ស​ កាល​ពី​ថ្ងៃ​ទី​៥​ មីនា​ មាន​រៀបចំ​ពិធី​ជួបជុំ​សមាជិក​ថ្មី​របស់ Chicky Club ដែល​បាន​ចាប់​ផ្តើម​ដំណើរការ​តាំង​ពី​ខែ​មករា​រហូត​មក​ដល់​ខែ​មីនា​នេះ ។​អ្ន​កស្រី​ មាន ណៃអេង​ ប្រធាន​គ្រប់​គ្រង​ទី​ផ្សារ​បាន​ថ្លែង​ថា​ KFC បាន​រៀបចំ​កម្មវិធី​ Chicky Carnival សម្រាប់​លើក​ទឹក​ចិត្ត​ដល់​សមាជិក​ Chick Club ហើយ​ក៏​ដូច​ជា​អញ្ជើញ​ប្អូនៗ​

អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ហាម​អ្នក​បើក​រថយន្ត​តាក់​ស៊ី​ចត​ចាប់​ម៉ូយលើ​មហា​វិថី

Posted: 07 Mar 2013 09:45 PM PST

អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ហាម​អ្នក​បើក​រថយន្ត​តាក់​ស៊ី​ចត​ចាប់​ម៉ូយលើ​មហា​វិថី
រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​ទី​៦​ មីនា​នៅ​មុខ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​សែន​សុខ​ លោក​ជា​ ខេមា​ អភិបាល​រង​ខណ្ឌ​បាន​ហៅ​អ្នក​បើក​បរ​រថយន្ត​តាក់​ស៊ី​ប្រភេទ​ទួរីស​ជា​ច្រើន​នាក់​មក​ព្រមាន​ម្តង​ទៀត​ ដោយ​មិន​អនុញ្ញាត​ឱ្យ​ចត​ និងចាប់​ម៉ូយ​​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ពី​ខាង​លិច​គល់​ស្ពាន​អាកាស​៧​មករា​ រហូត​ដល់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​នោះ​ទេ​ ។​

រថយន្ត​ដឹក​សិស្ស​បត់​មិន​ប្រយ័ត្ន​ជ្រុល​បុក​និស្សិត​ស្រី​ជិះម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ​

Posted: 07 Mar 2013 09:30 PM PST

រថយន្ត​ដឹក​សិស្ស​បត់​មិន​ប្រយ័ត្ន​ជ្រុល​បុក​និស្សិត​ស្រី​ជិះម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ​
រាជធានី​ភ្នំពេញ ៖ ​និស្សិត​ស្រី​ម្នាក់​បាន​រង​របួស​ធ្ងន់​ធ្ងរ​ បញ្ជូន​តាម​រថយន្ត​ទៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត​ភ្លាមៗ​ ខណៈ​ពេលរូប​នាង​កំពុង​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម្នាក់​ឯង​ ត្រូវ​រថយន្ត​សាំ​យ៉ុង​ដឹកសិស្ស​ជ្រុល​បុក​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​ច្រងាប់​ច្រងិល។​ ករណី​នេះ​បាន​កើត​ឡើង​កាល​ពីវេលាម៉ោង​៥​និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​៦ មីនា នៅ​លើ​កំណាត់​ផ្លូវ​ទំនប់​សណ្ត​ស្ទឹង​៧​មករា​ត្រង់​ចំណុច

ស្រវឹង​ជិះ​ម៉ូតូ​បុក​ពំនូកខ្សាច់​ដួល​បែក​មុខ​

Posted: 07 Mar 2013 09:15 PM PST

ស្រវឹង​ជិះ​ម៉ូតូ​បុក​ពំនូកខ្សាច់​ដួល​បែក​មុខ​
រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​ស្រវឹង​ជោក​ជិះ​ម៉ូតូ​វីវ៉ា​ពណ៌​ខ្មៅ​មួយ​គ្រឿងបានបុក​ពំនូក​ខ្សាច់​ដែល​គេ​ចាក់​គរ​លើ​ចំណី​ផ្លូវ​មុខ​ផ្ទះ​មួយ​កន្លែង​ ដែល​កំពុង​សាង​សង់​ បណ្តាល​ឱ្យ​ដួល​បែក​មុខ​បែក​មាត់​កាល​ពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៦​ មីនា​តាម​ផ្លូវ​បេតុង​លេខ​១០១១​​ ភូមិ​ពោង​ពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ ។​

រ៉ឺម៉ក​គេច​ម៉ូតូ​ជិះ​បញ្ច្រាស​ផ្លូវ​បុក​របង​ផ្ទះ​ស្រុញ​ម៉ូតូ​

Posted: 07 Mar 2013 09:00 PM PST

រ៉ឺម៉ក​គេច​ម៉ូតូ​ជិះ​បញ្ច្រាស​ផ្លូវ​បុក​របង​ផ្ទះ​ស្រុញ​ម៉ូតូ​
រាជធានី​ភ្នំពេញ ៖​ រ៉ឺម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ​៤នាក់​បើក​គេច​ម៉ូតូ​ដែល​ជិះ​លើ​ផ្លូវ​ហាម​ឃាត់​ ក៏​​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ប្រជា​ពល​រដ្ឋ​បណ្តាល​ឱ្យ​ស្រុញ​តួ​ម៉ូតូ​កោង​ចូល​គ្នា​ តែ​មិន​មាន​អ្នក​រង​របួស​ទេ ។ ហេតុ​ការណ៍​នេះ​ កើត​ឡើង​នៅ​ចំណុច​ស្តុប​វត្ត​នាគ​វ័ន​ តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ីកែង​ផ្លូវ​លេខ​២២១​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌ​ទួល​គោក​ កាល​ពី​វេលា​ម៉ោង​១២​ និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!