Koh Santipheap Daily

Koh Santipheap Daily


សមត្ថកិច្ចចុះ​រុះ​រើ​ផ្ទះ​ប្រជា​ពលរដ្ឋ​​១៤​ខ្នង​​នៅ​ស្រុក​ស្ទឹងហាវ

Posted: 04 Mar 2013 11:50 PM PST

​ខេត្ត​​​ព្រះសីហនុ ៖ សមត្ថ​កិច្ច​​ចម្រុះ​ដឹក​នាំ​ដោយ​លោក​ប្រាក់ ស៊ីហារ៉ា ​អភ​ិបាល​រង​ខេត្ត និង​​មាន​ការ​ចូលរួម​ពីលោក​ប៊ូ ប៊ុន​ហាង ​ព្រះ​រាជ​អាជ្ញា​​អម​សាលា​ដំបូង​ខេត្ត​ ព្រះរាជអាជ្ញារង​​ ព្រម​ទាំង​​កម្លាំង​ប្រដាប់អាវុធ​៣​ប្រភេទ​បាន​ចុះរុះរើផ្ទះប្រជា​ពលរដ្ឋ​១៤ខ្នង​នៅ​ចំណុច​ពយ​ចម្រាំង ភូមិ​កែវផុស ស្រុក​ស្ទឹង​​ហាវ វេលា​ម៉ោង​៦​ព្រឹក​​ថ្ងៃទី​៥ មីនា ​២០១៣ ​នេះ បន្ទាប់​​ពីចាញ់​ក្តី​ជា​មួយ​លោក​ឧកញ៉ា​ ជាម ផែន ជាថៅកែ​

ចិន​គ្រោង​ដាក់​​ឱ្យ​ប្រើ​ប្រាស់​យន្ត​ហោះ​ដឹក​ជញ្ជូន​ធុន​ធំ​ឆ្នាំ​2014​

Posted: 04 Mar 2013 11:45 PM PST

គំរូ​យន្ត​ហោះ​ធុន​C919​របស់​ចិន​
អ្នក​ទទួល​ខុស​ត្រូវ​​នៃ​ក្រុម​ហ៊ុន​ COMMERCIAL AIRCRAFT CORPORATION OF CHINA (COMAC) រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​៤ មីនា​ថា យន្ត​ហោះ​ដឹក​ជញ្ជូន​ធុន​ធំ​របស់​ចិន​ C9 19 ត្រូវ​ធ្វើ​ដូច​ការ​គ្រោង​ទុក​នូវ​ការ​ហោះ​ហើរ​ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៤​ខាង​មុខ​នេះ ។

ទួរីស​ដឹក​បន្លែ​បុក​គូទ​យីឌុបកៀប​អ្នក​បើក​បរ​ របួស​ធ្ងន់​

Posted: 04 Mar 2013 11:45 PM PST

ទួរីស​ដឹក​បន្លែ​បុក​គូទ​យីឌុបកៀប​អ្នក​បើក​បរ​ របួស​ធ្ងន់​
ខេត្ត​ក្រចេះ ៖​ បុរស​ម្នាក់​ជា​អ្នក​បើក​បរ​រថ​យន្ត​ទួរីស​ដឹក​បន្លែ​ បាន​រង​របួស​ធ្ងន់​ដោយ​សារ​កៀប​ជាប់​ក្នុង​កាប៊ីន​ ខណៈ​ដែល​បើក​រថយន្ត​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ប្រភេទ​យីឌុប​មួយ​គ្រឿង​ ហើយ​រថ​យន្ត​ទួរីស​ បាន​ឆេះ​ហុយ​ផ្សែង​ទ្រលោម​ តែ​សំណាង​ល្អ​ត្រូវ​គេជួយ​ពន្លត់​ទាន់​ ។ ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣ មីនា​ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ក្នុង​ទី​ប្រជុំ​ជន​ទល់​មុខ

ហប់ឃីនបង្ហើប​ពី​គោល​​បំណង​ជួប​ជា​មួយ​ក្លេវើលី​

Posted: 04 Mar 2013 11:43 PM PST

កីឡាករ​ប្រ​ដាល់​ចាស់​វស្សា​អា​មេរិក​ បឺ​ណាដ ហប់​ឃីន​ បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ខ្លួន​ពេញ​ចិត្ត​ឡើង​សង្វៀន​ប្រ​កួត​ឯក​ភាព​ខ្សែ​ក្រវាត់​ក្នុង​ប្រ​ភេទ​ទម្ងន់​ Light-heavyweightជា​មួយ​ជើង​ឯក​ពិភព​លោក​ស្ថា​​ប័ន WBO ណា​ថាន់ ក្លេវើ​លីនៅ​ចុង​ឆ្នាំ​នេះ ។​ បឺ​ណាដ ហប់​ឃីន​ ​និយាយ​ថា​ ៖​«​ចំពោះ​រូប​ខ្ញុំគិត​ថា គ្រប់​ប្រភេទ​ទម្ងន់​ទាំង​អស់​គួរតែ​មាន​ជើង​ខ្លាំង​តែ​ម្នាក់​បាន​ហើយ ។​

ប្រកាស​តែងតាំង​អភិបាល​​រង​ខេត្ត​ និង​មន្ត្រី​រាជការ​​រដ្ឋ​បាល​​សាលា​ខេត្ត

Posted: 04 Mar 2013 11:42 PM PST

​ខេត្ត​ស្វាយរៀង ៖ ថ្ងៃទី​៤ មីនា ២០១៣ ​វេលា​ម៉ោង​​៣​រសៀល​នៅ​សាល​​ប្រជុំ​ឆ្នេរ​ទន្លេ ភូមិរោងបន្លែ​​ សង្កាត់​​ស្វាយរៀង ក្រុង​ស្វាយរៀង ​បាន​រៀបចំ​​ពិធី​ប្រកាស​តែងតាំង​មុខ​តំណែងជាអភិ​បាល​​រង​ខេត្ត និង​​នាយក​ នាយក​រង​រដ្ឋបាល​​សាលា​ខេត្ត​ស្វាយរៀង ​ក្រោម​អធិបតី​ភាព​លោក​សក់ សេដ្ឋា ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​តំណាង​ដ៏ខ្ពង់ខ្ពស់​របស់​លោក​ ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ

ណា​ដាល់​គ្រោង​​ធ្វើ​តេស្ត​ក្បាល​ជង្គង់​ក្នុង​ព្រឹត្តិ​ការ​ណ៍​ Indian Wells

Posted: 04 Mar 2013 11:42 PM PST

ណា​ដាល់​ផ្តល់​បទ​សម្ភាស​ដល់​អ្នក​កា​សែត​នៅ​ក្រុង​ញូវ​យ៉ក​កាល​ពី​ថ្ងៃ​ទី​៤​មីនា
​រ៉ា​ហ្វា​អែល ណា​ដាល់​ នឹង​ប្រើ​ប្រាស់​​​តារាង​ក្រាល​កា​រ៉ូ​ក្នុង​ព្រឹត្តិ​ការ​ណ៍​វាយ​កូន​បាល់​របស់​សមាគម​ ATP​នៅ Indian Wellsសហ​រដ្ឋ​អា​មេរិក​នា​សប្តាហ៍​ក្រោយ​ ​ដើម្បី​​ធ្វើ​តេស្ត​ក្បាល​ជង្គង់​ឆ្វេង​របស់​ខ្លួន​បន្ទាប់​ពី​បាន​អវត្ត​មាន​​ពី​ការ​ប្រ​កួត​លើ​តារាង​បែបនេះ​អស់​៧​ខែរួច​មក​ ។​ ចាប់​តាំង​ពី​ការ​វិល​ត្រ​ឡប់​​​មក​ពី​ឈប់​សម្រាក​ព្យា​បាល​របួស​អស់​៧​ខែ​កាល​ពី​ខែ​មុន​មក ណា​ដាល់​បាន​យក​ឈ្នះ​១២ប្រ​កួត​

ថៃ​ហ្គ័រ វូដ​ ព្រម​ចំ​ណាយ​ប្រាក​់​ជាង​345លាន​ដុល្លារ​ដើម្បី​បាន​នៅ​ជា​មួយ​ភរិ​យា​ខ្លួន​​ជា​ថ្មី​

Posted: 04 Mar 2013 11:40 PM PST

​
តារា​បង្ហាញ​ម៉ូដ​សញ្ជាតិ​ស៊ុយ​អែត នាង​អេលីន ណ័រ​ឌី​ហ្គ្រេន​ បាន​សម្រេចចិត្ត​បញ្ចប់​អា​ពា​ហ៍​ពិ​ពា​ហ៍​រយៈ​ពេល​៥​ឆ្នាំ​របស់​នាង​ជា​មួយ​ថៃ​ហ្គ័រ វូដ​ ក្នុង​ឆ្នាំ​២០១០​បន្ទាប់​ពី​ស្តេច​​កូន​គោល​រូបនេះ​កុ​ហក​បោក​ប្រាស់​​នាង​ជា​ច្រើន​លើក ។ គិត​មក​ទល់​នឹង​ពេល​នេះគឺ​មាន​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែ​ពួក​គេ​ទាំង​២​នាក់​ ហាក់​កំពុង​ព្យា​យាម​ត្រូវ​រ៉ូវ​គ្នា​ឡើង​វិញ​ ខណៈ​មាន​ពាក្យ​ចចាម​អា​រ៉ាម​ទាំង​ឡាយ

មន្ត្រី​នគរបាល​ម្នាក់​រង​របួស​ ខណៈ​​ចុះ​បង្ក្រាប​​គ្រឿងញៀន​​បាន​ជាង​១​គីឡូ​ក្រាម​

Posted: 04 Mar 2013 11:36 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​បង្ក្រាប​គ្រឿងញៀន
រាជធានីភ្នំពេញ ៖ ស្នូរផ្ទុះអាវុធ​ជាច្រើនគ្រាប់​នៅមុខភោជនីយ​ដ្ឋានមួយនាវេលា​ម៉ោង៧និង៤០​នាទីយប់​​ថ្ងៃទី៤ មីនា ២០១៣ តាម​បណ្តោយ​ផ្លូវ​២០១១ ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ ធ្វើឲ្យ​ប្រជាពល​រដ្ឋរស់នៅក្បែរ​ទីនេះ​ភ័យ​ស្លន់ស្លោរត់​ចែកជើង​គ្នា ដោយ​ខ្លាច​ត្រូវ​គ្រាប់​​កាំភ្លើង ។ ចំណែកឯ​សមត្ថកិច្ចនៃ​អាជ្ញាធរដែន​ដីវិញបាន​នាំគ្នាសម្រុក​ទៅកន្លែង​ស្នូរផ្ទុះ​អាវុធ ដោយ​ស្មានតែ​ជាក​

រាជ​រដ្ឋាភិបាល​ចាត់​ទុក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​បទ​ល្មើស​ត្រូវ​ផ្តន្ទា​ទោស​

Posted: 04 Mar 2013 11:30 PM PST

រាជធានីភ្នំពេញ ៖​ លោក​ជំទាវ​ ឡូ គីម អនុរដ្ឋ​លេខា​ធិការ​ក្រសួង​កិច្ច​ការ​នារី​ ថ្លែង​ថា​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ជំរុញ​ឱ្យ​ស្ថាប័ន​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​អនុវត្ត​គោល​នយោ​បាយ​សម​ភាព​យេន​ឌ័រ​ បង្ក​លក្ខណៈ​ឱ្យ​ស្ត្រី​មាន​ការ​ងារ​ធ្វើ​ ទទួល​បាន​ការ​អប់រំ​ បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ ការ​ពារ​តាម​ផ្លូវ​ច្បាប់​ បំបាត់​ការ​ជួញ​ដូរ​ ការ​រំលោភ​បំពាន​ ការ​ធ្វើ​អាជីវ​កម្ម​ផ្លូវ​ភេទ​ អំពើ​ហិង្សា​ ធ្វើ​ឱ្យ​ចំនួន​

ពួក​ឧទ្ទាម​ស៊ីរី​ទទួល​បាន​ជោគជ័យ​សំខាន់​មួយ​ដោយ​វាយ​ដណ្តើម​កាន់​កាប់​ក្រុង​រ៉ា​កា​

Posted: 04 Mar 2013 11:23 PM PST

ូបចម្លាក់​ឪពុក​លោក​អាល់​អាសាដ​នៅ​ក្រុង​រ៉ាកា​ត្រូវកម្ទេច​
ពួក​ឧទ្ទាម​ស៊ីរី​កាលពី​ថ្ងៃទី​៤ មីនា ​ដណ្តើម​បាន​ជោគ​ជ័យ​ដ៏​ធំ​បំផុត​​មួយ​តាំងពី​ចាប់ផ្តើម​ការ​​បះ​បោរ​មក​ដោយ​វាយ​កាន់​កាប់​ទី​ប្រជុំ​ជន​ខេត្ត​​មួយ​​ ខណៈ​ដែល​ក្រុងវ៉ាស៊ីនតោន​គាំ​ទ្រដោយ​ចំហ​ចំពោះ​ការ​ផ្តត់​ផ្គង់​អាវុធ​របស់​បណ្តា​ប្រទេស​នៅ​ឈូង​សមុទ្រ​​ពែ​រ្ស៍​​ឱ្យ​ដល់​ពួក​ឧទ្ទាម​និយម​កណ្តាល ។

គណៈ​ប្រតិភូ​ខណ្ឌប្ញស្សីកែវនាំអំណោយ​ចែកជូន​យុវជនស្ម័គ្រ​ចិត្ត​សម្តេចតេជោ​ខេត្តព្រះវិហារ​ និងខេត្តក្រចេះ

Posted: 04 Mar 2013 11:22 PM PST

គណៈ​ប្រតិភូ​ខណ្ឌប្ញស្សីកែវនាំអំណោយ​ចែកជូន​យុវជនស្ម័គ្រ​ចិត្ត​សម្តេចតេជោ​ខេត្តព្រះវិហារ​ និងខេត្តក្រចេះ
ខេត្ត​ព្រះវិហារ ៖ គណៈប្រតិភូ​សាលាខណ្ឌឫស្សីកែវ ដឹកនាំដោយ​លោកឃ្លាំង ហួត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងជា​អភិបាលខណ្ឌ​ឫស្សីកែវ កាលពីព្រឹក​ថ្ងៃទី២ ​មីនា ២០១៣បានចុះ​សួរ​សុខទុក្ខ និងនាំយកអំណោយ​​ឧបត្ថម្ភ​ដល់យុវ​ជន​​ស្ម័គ្រ​​ចិត្តសម្តេច​តេជោក្នុង​ក្រុមទី១០៣ដែលបាន​ចុះបំពេញភារកិច្ចវាស់វែង​ដីធ្លីជូនប្រជាពលរដ្ឋនៅ​​ក្នុងភូមិសាស្រ្តភូមិអូរ​ទ្រ​លោក ឃុំរមទ​ម ស្រុករវាង ខេត្តព្រះ​វិហារ ។

ខណ្ឌដូនពេញ​ប្រជុំផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពីការ​ផ្តល់​សេវា​រដ្ឋបាល

Posted: 04 Mar 2013 11:15 PM PST

រាជ​ធានីភ្នំពេញ ៖ ជំនួយការ​សម្តេចអគ្គមហាសេនាប​តីតេជោហ៊ុន សែន និងជាអភិ​បាលខណ្ឌ​ដូនពេញ បានដឹក​នាំ​កិច្ច​ប្រជុំផ្សព្វ​ផ្សាយ​​អនុក្រឹត្យ​​ស្តីពីការផ្តល់​សេវារដ្ឋបាល​នៅរដ្ឋបាលថ្នាក់ ក្រោមជាតិ​​ដែលរៀបចំឡើងនៅសាល​ប្រជុំសាលា​ខណ្ឌដូនពេញ ​​នា​ព្រឹកថ្ងៃទី៥​​​មីនា ​២០១៣ និងមាន​ការចូលរួម​ពីលោកហែម អាន ប្រធាន​ក្រុមប្រឹក្សាខណ្ឌដូន​ពេញ អភិបាល​រង​ នគរបាល កង​រាជ​

ទាជា​ច្រើន​ហ្វូង​ចូល​មក​ពី​វៀត​ណាម​ ខណៈ​ការ​បារម្ភ​ពី​ផ្តាសាយ​បក្សី​

Posted: 04 Mar 2013 11:15 PM PST

ទាជា​ច្រើន​ហ្វូង​ចូល​មក​ពី​វៀត​ណាម​ ខណៈ​ការ​បារម្ភ​ពី​ផ្តាសាយ​បក្សី​
ខេត្តព្រៃវែង​ ៖​ ទា​របស់​ប្រជា​ជន​វៀត​ណាម​ជា​ច្រើន​ហ្វូង​ កំពុង​ែតត្រូវ​គេ​កៀង​ចូល​មក​ក្នុង​ភូមិ​កោះ​សំពៅ​ ឃុំ​កោះ​សំពៅ​ ស្រុក​ពាម​ជរ​ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ គ្មាន​អាជ្ញា​ធរ​ និង​គ្មាន​សមត្ថ​កិច្ច​ណា​ត្រួត​ពិនិត្យ​ឡើយ​ ខណៈ​ពេល​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ ក៏​ដូច​ជា​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​នឹង​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​ចូល​រួម​ជួយ​ទប់​

បើក​ម៉ូតូ​ដួល​លើ​ផ្លូវ​​រថយន្ត​ដឹក​ដីជាន់​ហ្វ្រាំង​មិនទាន់​កិន​ស្លាប់​ម្នាក់ របួស​ធ្ងន់​ម្នាក់​

Posted: 04 Mar 2013 11:06 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​​នៅនឹងកន្លែង​ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់​ ដោយ​សារ​តែបើក​ម៉ូតូ​ជែង​ជា​មួយ​រថយន្ត ហើយ​ដួល​ម៉ូតូ​ក៏​ត្រូវ​រថយន្ត​ដឹក​ដី​​បើក​បញ្ច្រាស​​ទិសគ្នា​កិន បណ្តាល​​ឱ្យ​ស្លាប់​​អ្នក​រួមដំណើរ​​ និងអ្នក​បើក​បរ​​រង​របួស​ធ្ងន់ ។ ហេតុការណ៍​​គ្រោះថ្នាក់​​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​​៤​និង​៣១​នាទីរសៀលថ្ងៃទី​​៤ មីនា ​នៅ​ចំណុច​លើ​ផ្លូវ​លំមួយ​ស្ថិតក្នុងភូមិ​ស្លែង​គង់

មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ធំ​បំផុត​លើ​ពិភព​លោក​នៅ​ក្នុង​ប្រទេស​ចិន​ក្លាយ​ជា​ទីក្រុង​ខ្មោច​

Posted: 04 Mar 2013 11:05 PM PST

​
មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ចិន​ New South China Mall ស្ថិត​នៅ​ក្នុង​ខេត្ត​គ័ង​តុង​ បាន​បើក​ទ្វារ​ទទួល​ស្វាគមន៍​អតិថិ​ជន​នៅ​ក្នុង​ឆ្នាំ​២០០៥​ ដោយ​មាន​ផ្ទៃ​ដី​លក់​ទំនិញ​ជាង​៤៦​ម៉ឺន​ម៉ែត្រ​ការ៉េ​ និង​ហាង​លក់​ទំនិញ​ចំនួន​២.៣៥០​កន្លែង​ ។ ដោយ​សារ​វិសាល​ភាព​នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​មជ្ឈមណ្ឌល​លក់​ទំនិញ​ធំ​បំផុត​នៅ​លើ​ពិភព​លោក​ ពោល​គឺ​ធំ​ជាង​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​អាមេរិក​ទៅ

ប្រទេស​ចិន​កំណត់​កំណើន​សេដ្ឋ​កិច្ច​ឆ្នាំ​២០១៣​ត្រឹម​៧,៥%​

Posted: 04 Mar 2013 11:03 PM PST

​ប្រទេស​ចិន​កំណត់​កំណើន​សេដ្ឋ​កិច្ច​ឆ្នាំ​២០១៣​ត្រឹម​៧,៥%​
ប្រទេស​ចិន​និយាយ​ថា​​ ខ្លួន​នឹង​បង្កើន​ការ​ចំណាយ​សារ​ពើ​ពន្ធ​នៅ​ក្នុង​ឆ្នាំ​២០១៣​​ បំណង​ដើម្បី​កំណត់​កំណើន​សេដ្ឋ​កិច្ច​ចំនួន​៧,៥%​ សម្រាប់​ឆ្នាំ​នេះ​ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ វេន​ ជា​ប៉ាវ​ ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​សភា​ប្រចាំ​ឆ្នាំ​ ។​លោក វេនជាប៉ាវ​ ថ្លែង​ថា​ ប្រទេស​ចិន​បាន​កំណត់​គោល​ដៅ​ឱន​ភាព​សារពើ​ពន្ធ​ឆ្នាំ​២០១៣​ ចំនួន​១,២​លាន​យាន់​ ឬ​ប្រហែល​២%​

ក្នុង​ចំណោម​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ទាំង​23រូប​មាន​ស្ត្រី​7​រូប​

Posted: 04 Mar 2013 11:00 PM PST

ក្នុង​ចំណោម​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ទាំង​23រូប​មាន​ស្ត្រី​7​រូប​23រូប​មាន​ស្ត្រី​7​រូប​
រាជ​ធា​នី​ភ្នំពេញ​ ៖ សមា​គម​អភិវ​ឌ្ឍន៍​សុខ​ភាព​ប្រ​ជា​ជន​ បាន​សហ​ការ​ជា​មួយ​ក្រសួង​កិច្ច​ការ​នា​រី​ និង​សា​កល​វិ​ទ្យា​ល័យ​កម្ពុជា​ រៀប​ចំ​ពិ​ធី​អប​អរ​ទិវា​នារី​អន្ត​រ​ជាតិ​៨​មី​នា​ កាល​ពី​ថ្ងៃ​ទី​១​ មី​នា​ នៅ​សា​កល​វិទ្យា​ល័យ​កម្ពុជា​ ក្រោម​អធិប​តី​ភាព​លោក​ជំទាវ​ហោ​ ម៉ា​លីន​ អនុ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រសួង​កិច្ច​ការ​នា​រី​ ។

ជនសង្ស័យ​ជួញដូរគ្រឿងញៀន​​ម្នាក់ត្រូវ​នគរបាល​​ខណ្ឌ​ដូនពេញ​ឃាត់​ខ្លួន​

Posted: 04 Mar 2013 10:54 PM PST

ជនសង្ស័យដែលឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ត្រូវបាន​កម្លាំងនគរ​បាលផ្នែក​ព្រហ្មទណ្ឌ​នៃអធិការ​ដ្ឋាននគរ​បាលខណ្ឌ​ដូន​ពេញ ចាប់​ឃាត់​ខ្លួន​​នៅចំណុច​ផ្លូវរថភ្លើង​កែងផ្លូវ​លេខ៧០ ស្ថិតក្នុង​ភូមិ១ សង្កាត់​ស្រះចក ខណ្ឌដូន​ពេញ កាលពី​វេលា​ម៉ោង​១០ព្រឹក​ថ្ងៃទី៤ មីនា ២០១៣ ខណៈជន​​នោះ​រង់ចាំភ្ញៀវ​មកទិញថ្នាំ​ញៀន និងដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ាទឹកកចំនួន២១​កញ្ចប់តូច។

សម្ពោធដាក់​ឱ្យ​ប្រើប្រាស់​ព្រះវិហារ​អ៊ិស្លាម​នៅស្រុក​ពេជ្រដា ខេត្តមណ្ឌលគិរី

Posted: 04 Mar 2013 10:51 PM PST

ទិដ្ឋភាពក្នុងពិធីសម្ពោធ
ខេត្តមណ្ឌលគិរី ៖ ព្រះវិហារអ៊ិស្លាមមួយកន្លែងស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រដា ​ត្រូវបានដាក់សម្ពោធជាផ្លូវការសម្រាប់​សាស​និក​ជនអ៊ិស្លាម​ប្រើប្រាស់គោរពបូជាតាមជំនឿសាសនារបស់ខ្លួន ។ ពិធីនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី២​ មីនា ២០១៣ ក្រោម​វត្តមាន​​របស់លោក​ទេសរដ្ឋមន្រ្តី អុឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាល​ក្រម​​យុវ​ជន​៣​នាក់​រំលោភ​​បូក​នារី​ម្នាក់​នៅ​កណ្តាល​វាល​ស្រែ

Posted: 04 Mar 2013 10:50 PM PST

ជនសង្ស័យ
រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី៥ មីនា នេះសាលា​ដំបូងរាជ​ធានីភ្នំពេញ បាន​ប្រកាសសាល​ក្រមលើ​សំណុំ​រឿង​យុវជន​៣នាក់​បានចាប់​រំលោភ​​នារី​ម្នាក់​​បូក​គ្នា​នៅ​កណ្តាល​វាល​ស្រែ​ ដែលសាល​ក្រមនោះបាន​ឆ្លងកាត់​អង្គសវនាការ​រួចមក​ហើយ កាលពី​ព្រឹកថ្ងៃទី២១ កុម្ភៈ តែ​ប្រធាន​ក្រុម​ប្រឹក្សា​បាន​​លើក​ពេល​​ប្រកាស​សាលក្រម​ទៅថ្ងៃទី​​៦ មីនា ២០១៣ នេះ។

កម្មករ​​ម្នាក់​លួច​រថយន្ត​ថៅ​កែ​បើក​ដើរ​​លេង​បុក​កាមរី​ឆ្លាម​ស្រុញ​ក្បាល​

Posted: 04 Mar 2013 10:45 PM PST

កម្មករ​​ម្នាក់​លួច​រថយន្ត​ថៅ​កែ​បើក​ដើរ​​លេង​បុក​កាមរី​ឆ្លាម​ស្រុញ​ក្បាល​
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក​តូយ៉ូតា​កាមរី​ឆ្លាម មួយគ្រឿង បាន​រងការខូចខាត​យ៉ាង​ដំណំ​ ដោយសារ​ត្រូវរថយន្តកូរ៉េម៉ាក​ហ៊ីយ៉ាន់​ដាយ​មួយគ្រឿងបុក​កាលពី​វេលា​ម៉ោង​ជាង​១២​​​រំលង​អធ្រាត្រ​ឈាន​ចូល​​​ថ្ងៃទី​២ មីនា ​នៅ​លើ​កំណាត់​​មហា​វិថី​សហព័ន្ធ​រស្ស៊ី​ ត្រង់​ចំណុច​ដង​នង្គ័ល ស្ថិត​​ក្នុង​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រថយន្ត​ហុីយ៉ាន់​ដាយ​នេះ​​​បើកបរ​ដោយ​បុរស​

សន្និ​បាត​បូក​សរុប​ការ​ងារ​ប្រចាំ​ឆ្នាំ​២០១២ ​និង​ទិស​ដៅ​ការងារ​ឆ្នាំ​​២០១៣ ​របស់​ក្រសួង​អភិ​វឌ្ឍន៍​​ជន​បទ

Posted: 04 Mar 2013 10:45 PM PST

ពីធីសន្និបាត​បូក​សរុប​ការ​ងារ​
រាជធានីភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍​ជនបទបាន​រៀបចំ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០១២ នៅ​សាល​ចតុ​មុខ រាជ​ធានី​ភ្នំពេញ កាល​ពីថ្ងៃ​ទី​៥ មីនា ២០១៣។ សន្និបាត​នេះធ្វើឡើង​ក្នុងគោល​បំណង ដើម្បី​សរុបការងារ​របស់ក្រសួង​​ដែលបាន​អនុវត្ត​អស់​រយៈពេល​​មួយ​ឆ្នាំ​កន្លង​​មក ក្នុងការចុះ​អនុវត្តន៍​​ការងារអភិវឌ្ឍន៍​នៅតាម​ទីជន​បទ ដើម្បី​សម្រួល​ដល់ប្រជា​ពលរដ្ឋ​ដែលរស់​នៅទី​នោះ​ឱ្យមាន​ការងាយ​

ឃុំ​ខ្លួន​តំណាង​អ្នកតវ៉ា​ដីធ្លី​ពាក់ព័ន្ធ​នឹងសំណុំរឿងឆបោក​

Posted: 04 Mar 2013 10:43 PM PST

ឃុំ​ខ្លួន​តំណាង​អ្នកតវ៉ា​ដីធ្លី​ពាក់ព័ន្ធ​នឹងសំណុំរឿងឆបោក​
ខេត្តក្រចេះ ៖ សាលាដំបូង​ខេត្តក្រចេះ​កាល​ពីល្ងាចថ្ងៃទី៤ មីនា ២០១៣ បានសម្រេច​ឃុំខ្លួន បុរសម្នាក់ដែលជាតំណាង​​ក្រុម អ្នក តវ៉ាដីធ្លីនៅ​​ចំណុច​គីឡូម៉ែ​ត្រលេខ​១១៥ ភូមិសាស្រ្តចំណុច​កាបី ឃុំ២ធ្នូ ស្រុកស្នួល ដែល​ជាប់ពាក់ព័ន្ធទៅ​នឹង​បណ្តឹងព្រហ្មទណ្ឌ «ពី បទឆបោក»។

ភ្លៀង​កក់​ខែ​មួយ​មេ​ស្ត្រី2នាក់​ជិះ​ម៉ូតូ​រអិល​ដួល ​រថយន្ត​សាំ​យ៉ុង​កិន​ស្លាប់​ទាំង​2

Posted: 04 Mar 2013 10:30 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​បន្ទាយ​មានជ័យ​ ៖ ស្រ្តី២​នាក់​បាន​ស្លាប់​ភ្លាមៗ​​នៅ​កន្លែង​កើត​ហេតុ​​ ​ដោយ​គ្រោះ​​ថ្នាក់​​ចរាចរណ៍​ជិះ​ម៉ូតូ​រអិល​ដួល​ត្រូវ​រថយន្ត​បុក​អូស​​ជា​ច្រើន​ម៉ែត្រ​​ ។ ហេតុការណ៍​បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើលនេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៣​ មីនា​ ​លើកំណាត់​ផ្លូវ​ជាតិ​លេខ៥​ ត្រង់ចំណុចផ្លូវ​កោង​ចម្ងាយ​ប្រវែង​៤០០​ម៉ែត្រ​ខាង​កើត​ខ្លោង​ទ្វារ​វិទ្យាល័យ​មាន​ជ័យ​ ស្ថិត​ក្នុងភូមិទឹកថ្លា​ សង្កាត់​​ទឹក

រថយន្ត​ហ៊ីយ៉ាន់ដាយ ដឹក​​កម្មករ​ពន្លះ​ជា​មួយ​ហ៊ីណូ​ដឹក​ដីរបួស​១២​នាក់​

Posted: 04 Mar 2013 10:17 PM PST

រថយន្តដែល​ខូច​ខាត
ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោចណាស់​មនុស្ស​ចំនួន​១២​នាក់​ របួស​ធ្ងន់ និង​ស្រាល​ក្នុង​ចំណោម​៣០​នាក់ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ហ៊ីយ៉ាន់​ដាយ ​ដឹក​កម្ម​ករ​ត្រឡប់​ពី​រោង​ចក្រ​មក​​វិញ​ ​។ ហេតុ​ការណ៍​នេះ​កើតឡើង​វេលា​ម៉ោង​​៦​និង​៣០​នាទី​​ល្ងាច​ថ្ងៃទី ​៤ មីនា ​២០១៣ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ​ចន្លោះ​គីឡូ​​ម៉ែត្រ​​លេខ​៣៩ លេខ៤០ ​ហើយ​​អ្នក​រង​របួសស្រាល​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​​​នៅ​មន្ទីរ​ពេទ្យ​ឯក​

ស្រវឹង​ជោក​បើក​ម៉ូតូ​បុកខឿន​ផ្លូវ​របួស​​ធ្ងន់​2​នាក់​

Posted: 04 Mar 2013 10:15 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ ៖ បុរស២​នាក់​បាន​រង​របួស​ធ្ងន់​រហូត​សន្លប់​ស្តូកស្តឹង​ ខណៈ​បើក​ម៉ូតូ​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០០៨​ មួយ​គ្រឿង​លឿន​ដូច​ហោះ​ ហើយ​រេ​ចង្កូត​ទៅ​បុក​ខឿន​ផ្លូវ​ចំ​ពី​មុខ​ពេញ​ទំហឹង​ កាល​ពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤​ មីនា​ តាមបណ្តោយ​មហា​វិថី​សហព័ន្ធរុស្ស៊ី​ ក្បែរ​ខ្លោង​ទ្វារ​ចូល​វត្ត​ទឹក​ថ្លា​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។​ បុរស​រង

បាឡែន​គេច​នឹង​ក្មេង​ជិះ​កង់​បុក​ដើម​ត្នោត​របួស​ធ្ងន់​អ្នក​បើក​បរ​

Posted: 04 Mar 2013 10:00 PM PST

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​កំពត ៖​ រថយន្ត​ម៉ាក​កាមរី​បាឡែន​ ពណ៌​ខ្មៅ​មួយ​គ្រឿង​ គ្មាន​ស្លាក​លេខ​ បានជ្រុល​​ទៅ​បុក​ដើម​ត្នោត​មួយ​ដើម​​ បណ្តាល​ឱ្យ​អ្នក​បើក​បរ​រង​របួស​ធ្ងន់​ ​កាល​ពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​២​ មីនា​ តាម​បណ្តោយ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ ពី​ទី​រួម​ស្រុក​កំពង់​ត្រាច​ ទៅ​កាន់​ស្រុក​ដង​ទង់​​ ស្ថិត​ក្នុង​ភូមិ​អូរស្លែង​ ឃុំ​ដំណាក់​កន្ទួត​ខាង​ជើង​ ស្រុក​កំពង់​ត្រាច​ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី៥ មីនា ២០១៣

Posted: 04 Mar 2013 09:59 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៥ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ធ្លាក់​យន្ត​ហោះ​ស៊ីវិល​មួយ​នៅ​បារាំង​ស្លាប់​2​នាក់

Posted: 04 Mar 2013 09:55 PM PST

ពួក​អ្នក​ជួយ​សង្គ្រោះ​ និង​ប៉ូលិស​​មូល​ដ្ឋាន​រាយ​ការណ៍​ថា​ មនុស្ស​២​នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​ម្នាក់​ទៀត​ត្រូវ​របួស​ធ្ងន់​កាលពី​ព្រឹក​ថ្ងៃ​ទី​៤​ មីនា​ ដោយ​សារ​ការ​ធ្លាក់​យន្ត​ហោះ​ឯកជន​១​គ្រឿង​នៅ​ HAUTE-SAVOIE ជា​នៅ​ខេត្តមួយ​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​បារាំង។​ ប្រភព​ដដែល​នេះ​បញ្ជាក់​ថា​ យន្ត​ហោះ​រេ​អាក់​ទ័រ​២​ធុន​ PRMI បាន​ហោះ​ទៅ​កាន់​ក្រុង​ហ្សឺ ណែវ​ បាន​បុកដំបូល​ផ្ទះ​មួយ​ស្ថិត​នៅ​ក្នុង​

តុល្យ​ការ​ថ្មី​នៃ​អំពើ​ហិង្សា​នៅ​ក្រុង​ PORT-SAID អេ​ហ្ស៊ីប​​ស្លាប់​6នាក់​

Posted: 04 Mar 2013 09:53 PM PST

រថ​យន្ត​ត្រូវ​ដុត​បំផ្លាញ​
អគារ​មួយ​របស់​ភ្នាក់​ងារ​សន្តិ​សុខ​ត្រូវ​ដុត​កាល​ពី​ថ្ងៃ​ទី​៤ មីនា នៅ​ទីក្រុង PORT-SAID ជា​ទីក្រុង​​មួយ​នៅ​ភាគ​ឦ​សាន​​អេ​ហ្ស៊ីប​ដែល​កើត​មាន​ភាព​វឹក​វរ​ចលា​ចល​ចាប់​​តាំង​ពី​ច្រើន​សប្តាហ៍​​មក​ហើយ ដោយ​​នៅ​ទីនោះ​មនុស្ស​៦​នាក់​ក្នុង​នោះ​មាន​ប៉ូលិស​៣​នាក់​ត្រូវ​ស្លាប់​ក្នុង​អំពើ​ហិង្សា​​នា​ពេល​​យប់​ថ្ងៃ​ទី​៣​មក​ទី​៤ មីនា ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!