Koh Santipheap Daily

Koh Santipheap Daily


រថយន្ត​ទេសចរណ៍​បុក​ក្មេង​ស្រី​រត់​ឆ្លង​ថ្នល់​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ស្លាប់​

Posted: 03 Mar 2013 11:45 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្ត​ស្វាយរៀង​ ៖​ ក្មេង​ស្រី​ម្នាក់​អាយុ​ទើប​តែ​៥ឆ្នាំ​ ត្រូវ​រថយន្ត​ទេសចរណ៍​មួយ​គ្រឿង​បុក​រួច​​កិន​ពី​លើ​ជើង​ទាំង​២​ បណ្តាល​ឱ្យ​ខ្ទេច​ឆ្អឹង​ និង​បែក​សាច់​រាយ​ពេញ​ថ្នល់គួរ​ឱ្យ​សង្វេគ​ ឃើញ​នៅ​មាន​ដង្ហើម​ប្រញាប់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ តែ​ជា​អកុសល​បាន​ស្លាប់​​ ។ ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣​ មីនា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១​ ត្រង់​ចំណុច​មុខ​រោង​ចក្រ​កាត់​ដេរ​ ​ស្ថិត

វេណេ​ស៊ុយ​អេ​ឡា​ ៈ បាតុ​កម្ម​ទាម​ទារ​ការ​ពិត​ពី​សុខ​ភាព​ប្រធានា​ធិប​តី​

Posted: 03 Mar 2013 11:39 PM PST

ពួក​បាតុ​ករ​ប្រឆាំង​
ពួក​ប្រឆាំង​នឹង​ប្រធា​នា​ធិបតី​វេណេ​ស៊ុយ​អេ​ឡា​ លោក​ហ៊ូ​ហ្គោ​ឆាវែស​ជា​ច្រើន​រយ​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​​កាល​ពី​ថ្ងៃ​ទី​៣ មីនា នៅ​ទីក្រុង​ការ៉ា​កាស់ ដើម្បី​ទាម​ទារ​ការ​ពិត​លើ​សុខ​ភាព​របស់​ប្រមុខ​រដ្ឋ​ដែល​ពុំ​បាន​បង្ហាញ​ខ្លួន​ជា​សាធារ​ណៈ​ចាប់​តាំង​ពី​ជិត​៣​ខែ​មក​ហើយ ក្រោយ​ការ​ចេញ​ដំណើរ​របស់​លោក​ទៅ​ធ្វើ​ការ​វះ​កាត់​មហា​រីក​លើក​ទី​៤​​ នៅ​គុយ​បា​មក ។

ឈឺ​ពោះ​ជិះ​ម៉ូតូ​មក​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ​ រថយន្ត​ដឹក​ស្រូវ​បុក​ស្លាប់​4​នាក់​រួម​ទាំង​កូន​ក្នុង​ផ្ទៃ

Posted: 03 Mar 2013 11:30 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ចាម​ ៖ ស្ត្រីពពោះ​គ្រប់​ខែ​បាន​ជិះ​ម៉ូតូ​ឌុប​​មួយ​គ្រឿងរួម​ជាមួយ​​ម្តាយ​ ក្នុង​គោល​បំណង​មក​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ តែ​មិន​ទាន់​ដល់​មន្ទីរពេទ្យ​ផង​ បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏រន្ធត់​បំផុត​កាល​ពីវេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​៣​ មីនា ស្ថិត​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧​ ក្នុង​ភូមិ​ស្រែ​សៀម​ ស្រុក​ត្បូង​ឃ្មុំ​ ដោយ​រថយន្ត​ដឹកស្រូវ​ធុន​ធំ​ប្រភេទ​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ

គណៈ​ប្រតិភូ​ខណ្ឌប្ញស្សីកែវនាំអំណោយ​ចែកជូន​យុវជនស្ម័គ្រ​ចិត្ត​សម្តេចតេជោ​ខេត្តព្រះវិហារ​ និងខេត្តក្រចេះ

Posted: 03 Mar 2013 11:22 PM PST

ទិដ្ឋភាពក្នុងពិធីចែកអំណោយ
ខេត្ត​ព្រះវិហារ ៖ គណៈប្រតិភូ​សាលាខណ្ឌឫស្សីកែវ ដឹកនាំដោយ​លោកឃ្លាំង ហួត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងជា​អភិបាលខណ្ឌ​ឫស្សីកែវ កាលពីព្រឹក​ថ្ងៃទី២ ​មីនា ២០១៣បានចុះ​សួរ​សុខទុក្ខ និងនាំយកអំណោយ​​ឧបត្ថម្ភ​ដល់យុវ​ជន​​ស្ម័គ្រ​​ចិត្តសម្តេច​តេជោក្នុង​ក្រុមទី១០៣ដែលបាន​ចុះបំពេញភារកិច្ចវាស់វែង​ដីធ្លីជូនប្រជាពលរដ្ឋនៅ​​ក្នុងភូមិសាស្រ្តភូមិអូរ​ទ្រ​លោក ឃុំរមទ​ម ស្រុករវាង ខេត្តព្រះ​វិហារ ។

ឡិចស៊ីស​470​បុក​​ត្រាក់​ទ័រ​ខ្ទេច​មុខ​ខ្លួន​ឯង​របួស​​មនុស្ស​4​នាក់​

Posted: 03 Mar 2013 11:15 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង ៖ រថយន្ត​ទំនើប​​ម៉ាក​ឡិច​​ស៊ីស ​មួយគ្រឿង​បាន​បើក​ទៅ​បុក​ត្រាក់​ទ័រ​មួយ​គ្រឿង​ដែលខូច​ហើយ​ត្រាក់​ទ័រ​មួយ​​ទៀត​​​កំពុង​​សណ្តោង​បណ្តាល​ឱ្យ​​រថយន្ត​ឡិច​ស៊ីស​ខ្ទេច​មុខ​​មួយ​កំណាត់​និង​បង្ក​ឱ្យ​មនុស្ស​ជិះក្នុង​រថយន្ត​​​ចំនួន​៣​នាក់​​​បាន​​រង​របួស​ស្រាល និង​អ្នក​​បើក​​​ត្រាក់​ទ័រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រង​របួស​បែក​ក្បាល​ដេរ​៦​ថ្នេរផង​ដែរ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើងកាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃទី​១ មីនា ​

រាជធានីភ្នំពេញ​ទទួល​អគារ​សិក្សា​១២៤ខ្នង​ សមើ៧៥៨បន្ទប់ ជាអំណោយសម្តេចតេជោ និង​លោកជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត

Posted: 03 Mar 2013 11:15 PM PST

ទិដ្ឋភាពក្នុងពិធី​សម្ពោធ
រាជ​ធានីភ្នំពេញ ៖ នៅរាជធានី​ភ្នំពេញរហូតមកដល់ពេល​នេះបានទទួលអ​គារសិក្សា​ចំនួន១២៤ខ្នង ស្មើនឹង​៧៥៨ បន្ទប់ដែលជា​អំណោយ​​ដ៏ថ្លៃថ្លារបស់សម្តេច​តេជោហ៊ុន សែន និងលោក​ជំទាវកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ។ ​នៅព្រឹក​ថ្ងៃទី​៤ កុម្ភៈ ២០១៣​ ​​លោកកែប ជុតិមាអភិបាល​រាជធានីភ្នំពេញ​បាន​អញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​អគារ​​សិក្សា

ក្រសួង​ទេស​ចរណ៍​ប្រារព្ធ​ទិវា​នារីអន្តរជាតិ​​៨​មីនា

Posted: 03 Mar 2013 11:10 PM PST

ពិធីរំលឹកខលួប​នៃទិវា​នារីអន្តរជាតិ​៨​មីនា
រាជធានីភ្នំពេញ ៖ ក្រសួង​ទេស​ចរណ៍​កាល​ពី​ថ្ងៃទី​១ មីនា ​២០១៣ បាន​រៀបចំ​ប្រារព្ធ​​ទិវា​នារី​អន្តរ​ជាតិ​៨មីនា ក្រោម​ប្រធាន​បទ «សិទ្ធិ​ស្មើ​គ្នា​ឱកាស​​ជួប​គ្នា​​ដើម្បី​ពន្លឿន​កិច្ច​អភិ​វឌ្ឍន៍» ​ក្រោម​អធិបតី​ភាព​លោក​ថោង ខុន រដ្ឋ​មន្ត្រី​​ក្រសួង​ទេស​ចរណ៍ ។ ថ្លែង​ក្នុង​ឱកាស​នោះ​​លោក​រដ្ឋ​មន្ត្រី ថោង ​ខុន ​បាន​រំលឹក​ឡើង​វិញថា ឆ្នាំ​​២០១៣ ​នេះ គឺជា​ខួប​លើក​ទី​១០២ ​នៃទិវា​នារី​អន្តរជាតិ​ ហើយ​

បើក​ប្រាក់​ខែ​មិន​គ្រប់​ហើយ​​ដេញ​ចេញ​ទៀត​កម្ម​ករ​ខឹង​ដុត​ចម្ការ​​ក្រូច​ចោល​

Posted: 03 Mar 2013 11:04 PM PST

ជនបង្ក
ខេត្ត​ពោធិ៍សាត់ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​ប៉ូលិស​​​ឃាត់​ខ្លួន​ពីបទ​បំផ្លិច​បំផ្លាញ​​ទ្រព្យ​សម្បត្តិ​​អ្នក​ដទៃ​​ ហើយ​បាន​​បញ្ជូន​មក​កាន់​​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ​ និងរៀបចំ​​​សំណុំរឿង​​បញ្ជូន​ទៅតុលា​ការ ។ ប៉ូលិស​ស្រុក​ភ្នំ​ក្រវាញ ​លោក​នង់ សម្បត្តិ ​បាន​ឱ្យ​ដឹង​ថា ​ជន​សង្ស័យ​ទាំង​២​នាក់​នេះ​ឃាត់​ខ្លួន​តាម​ពាក្យ​បណ្តឹង​​របស់​ប្រជា​ពលរដ្ឋ​ឈ្មោះ​

ដើម​អំពិល​អាយុ​កាល​ជាង​100​ឆ្នាំ​មួយ​ដើម​រលំ​កាត់​ផ្លូវ​ខាង​ត្បូង​ព្រះ​បរម​រាជ​វាំង

Posted: 03 Mar 2013 11:00 PM PST

ដើមឈើដែលបាក់រលំ
រាជធានីភ្នំពេញ ៖ ​ដើម​អំពិល​មួយ​ដើម​​ដែល​មាន​អាយុ​កាលជាង​​១០០​ឆ្នាំ​ដែល​មាន​ទំហំ​ជាង​បី​​​ឱប​​មនុស្ស​ចាស់​បាន​​​រលើង​គល់​បាក់​ដួល​​កាត់​​ផ្លូវ​​លេខ​២៤០ ​ខាង​​ត្បូង​ព្រះ​បរម​រាជ​វាំង​​ ស្ថិត​ក្នុង​សង្កាត់​​​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ​ កាលពី​វេលាម៉ោង​​៤​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣ មីនា ​។ នៅ​ក្នុង​ហេតុ​ការណ៍​បាក់​រលំ​ដើម​អំពិល​នេះ​មិន​​​មាន​​​ការ​ប៉ះ​ពាល់​ដល់​ជីវិត​មនុស្ស ​និង​សត្វ​​នោះ​ទេ ហើយ​ក៏​គ្មាន​ប៉ះ​ពាល់​​ផ្ទះ​ប្រជា​

ចិត្ត​ធំជាង​​ប៉ែតឪពុក​ស្តី​បន្ទោស​តិច​​តួច​នាង​ផឹក​ថ្នាំ​សម្លាប់​ខ្លួន​

Posted: 03 Mar 2013 10:58 PM PST

ខេត្ត​បាត់​ដំបង ៖ សមត្ថកិច្ច​មូល​ដ្ឋាន​​បាន​រាយ​ការណ៍​​មក​ថា ​នារីវ័យ​ក្មេង​​ម្នាក់​បាន​ផឹក​​ថ្នាំ​​ពុល​បាញ់​ស្មៅធ្វើ​អត្ត​ឃាត​ បន្ទាប់​ពី​តូច​ចិត្ត​នឹង​ឪពុក​ស្តី​បន្ទោស​តិច​តួច កាល​ពីល្ងាច​ថ្ងៃទី​៣ មីនា ​២០១៣ ​នៅភូមិ​រូង​២ ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី ។ ​តាម​សេចក្តី​រាយ​ការណ៍​ថា នាង​ចិត្ត​ធំជាង​ប៉ែត​នោះ​ឈ្មោះ​រឿម ​ស្រីរី អាយុ​១៨​ឆ្នាំ ។ ​នាងបាន​ផឹក​ទឹក​ថ្នាំ​​ពុល​​សម្រាប់​បាញ់​​​ស្មៅ សម្លាប់​

ក្រុម​ហ៊ុន Kotra Pharma បើក​សិក្ខា​សាលា​បង្ហាញឱសថ​​គុណ​ភាព​​ល្អ​នៅ​សណ្ឋា​គារ​៧​មករា​

Posted: 03 Mar 2013 10:55 PM PST

ពិធីសិក្ខាសាលាបង្ហាញឱសថ
ខេត្ត​កំពង់​ចាម ៖ ​ល្ងាច​ថ្ងៃទី​​២ មីនា ២០១៣ ​នៅ​ក្នុង​សាល​ប្រជុំ​​សណ្ឋា​គារ​៧​មករា ស្ថិត​​នៅ​សង្កាត់​កំពង់​ចាម បាន​រៀបចំ​សិក្ខា​សាលា​មួយ​ដោយ​ក្រុម​ហ៊ុន KOTRA Pharma ​នាំ​ឱសថ​ចូល​ពី​បរទេស​​មាន​គុណ​ភាព​ល្អៗ​​សម្រាប់​​លើក​ស្ទួយ​​សុខុមាល​ភាព​របស់​ប្រជា​ពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ឱ្យ​កាន់​​តែ​ប្រសើរ​ឡើង​ក្រោម​អធិប​តី​ភាព​លោក​វេជ្ជ​បណ្ឌិត​ ម៉ី មុនីបូរិន្ទ ​អនុ​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត និង​លោក​

ព្រូ​រថយន្ត​​ដឹក​ខ្សាច់​​ល្បួង​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ នាំ​ទៅ​រំលោភ​​ក្នុង​បន្ទប់​ទឹក​ផ្សារ​រាត្រី

Posted: 03 Mar 2013 10:52 PM PST

ជនជាប់ចោទ
​​ខេត្ត​កំពង់​ចាម ៖ ​ព្រូ​រថយន្ត​​ដឹក​ខ្សាច់​​ម្នាក់ឈ្មោះ​​ខេន ស៊ាង​អ៊ន់ ​ហៅក្តឹប ភេទ​ប្រុស អាយុ​​១៨​ឆ្នាំ រស់​នៅភូមិ​ចុង​ថ្នល់​ទី​១ សង្កាត់​​បឹង​កុក ​ក្រុង​កំពង់​ចាម ​បាន​ល្បួង​ក្មេង​ស្រី​​អាយុ​៩​ឆ្នាំ ​នាំ​ទៅ​​រំលោភ​សេព​សន្ថវៈ​​រហូត​បាន​សម្រេច​តាម​បំណង ។ ​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​២​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣ មីនា ​២០១៣ ស្ថិត​​ក្នុង​បន្ទប់​ទឹក​ផ្សារ​រាត្រី​ ក្នុង​ភូមិ​ទី​១៥ សង្កាត់​កំពង់​​ចាម ដើម្បី​​ចាត់​ការ​

ទួរីស​ដឹក​បន្លែ​បុក​គូទ​​យីឌុប​កៀប​អ្នក​បើក​បរ​របួស​ធ្ងន់​

Posted: 03 Mar 2013 10:50 PM PST

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្ត​ក្រចេះ ៖ ​បុរស​ជា​អ្នក​​បើក​បរ​រថយន្ត​ទួរីស​​ដឹក​បន្លែ​បាន​រង​របួស​ធ្ងន់​​ដោយ​កៀប​ជាប់​ក្នុង​កាប៊ីន​ ខណៈ​​ដែល​បើក​​រថយន្ត​មិន​ប្រយ័ត្ន​​ជ្រុល​ទៅ​បុក​គូទ​​ពីក្រោយ​​រថយន្តយីឌុប​ បណ្តាល​ឱ្យ​​​ឆេះហុយ​ផ្សែង​ តែ​សំណាង​​ល្អ​ត្រូវ​គេ​ជួយ​​ពន្លត់​ទាន់ ។ ​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពីល្ងាចថ្ងៃទី​៣ មីនា ២០១៣ នៅ​លើ​ផ្លូវក្រាល​កៅស៊ូ​ ក្នុងទីប្រជុំ​ជន​ទល់​មុខ​

គ្រោះ​ថ្នាក់​ចរា​ចរណ៍​2កន្លែង​ផ្សេង​គ្នា​ស្លាប់​2នាក់​របួស​ធ្ងន់​2នាក់​លើ​ផ្លូវ​ជាតិ​លេខ​5​

Posted: 03 Mar 2013 10:45 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ មនុស្ស​២​នាក់​បាន​ស្លាប់​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ ដោយ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រយៈ​ពេល​២​ថ្ងៃ​ជាប់​គ្នា​ ​គឺ​នៅ​ថ្ងៃ​ទី​២​៨​ កុម្ភៈ​ និង​ថ្ងៃ​ទី​១​ មី​នា​ នៅ​លើ​កំ​ណាត់​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ក្រុង​សិ​រី​សោ​ភ័ណ​ ។​ លោក​វរ​សេ​នីយ៍​ទោ​ឈឿម​ សុ​ផុន​ នាយ​ការិ​យា​ល័យ​នគរ​បាល​ចរចរ​ខេត្ត​ឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទី​១​ កើត​ឡើង​នៅ​វេលា​ម៉ោង​១​

ប៉េអឹម​រាជធានីភ្នំពេញ ឃាត់​​ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​​ក្នុង​ចំណោម​៥​នាក់​​​រំលោភ​នារី​ម្នាក់​នៅ​កំពង់.ដ​កោះដាច់

Posted: 03 Mar 2013 10:43 PM PST

ជនសង្ស័យ​ក្នុង​​ចំណោម​៥​នាក់​
រាជធានីភ្នំពេញ ៖ កងរាជអាវុធហត្ថ​​រាជធានី​បាន​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​​ម្នាក់​​ក្នុង​ចំណោម​៥​នាក់ កាលពីថ្ងៃទី​៣ មីនា ២០១៣ បន្ទាប់​ពី​ធ្វើ​​សកម្ម​ភាព​ចាប់​រំលោភ​​នារី​ម្នាក់​រហូត​បាន​សម្រេច រួច​ចាប់​​ចង​ដៃជើង​ និង​ឃ្លុប​មុខ​​នៅ​កំពង់​.ដ​កោះ​ដាច់ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​ព្រឹក​ថ្ងៃទី​២ មីនា ២០១៣ នោះ ។ ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​​ឈ្មោះ​លឹម លី អាយុ​២១​ឆ្នាំ ​នៅ​ភូមិ​ក្បាល​កោះ​ ឃុំ​កោះឧកញ៉ា​តី

រញ្ជួយ​ដី​នៅ​ភាគនិរតី​​ចិន​ របួស​30​នាក់

Posted: 03 Mar 2013 10:39 PM PST

អ្នករបួស​ម្នាក់ដោយ​ការ​រញ្ជួយ​ដី​
​អាជ្ញាធរ​មូល​​ដ្ឋាន​រាយ​ការណ៍​ថា​ មនុស្ស​៣០​នាក់​បាន​ត្រូវ​របួស​ក្រោយ​ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៥,៥​វីស្ទ័រ​ កាល​ពី​រសៀល​ថ្ងៃ​ទី​៣​ មីនា​ នៅ​ខេត្ត​យុន​ណាន់​ភាគ​និរតី​ចិន ។​ការិយាល័យ​សិក្សា​លើ​ការ​រញ្ជួយដី​ខេត្ត​គូស​បញ្ជាក់​ថា​ ព័ត៌មាន​ចុង​ក្រោយ​ទាំង​ឡាយ​រៀប​រាប់​ពី​ផ្ទះ​ចំនួន​ជាង​២.៥០០​ខ្នង​រង​ការ​ខូចខាត​ ហើយ​ផ្ទះ​៧០០​ខ្នង​ទៀត​រង​ការ​បំផ្លាញ​ ប៉ុន្តែ​ពុំ​មាន​សេចក្តី​រាយ​ការណ៍​ពី​មនុស្សស្លាប់​

និស្សិត​វិទ្យា​ស្ថាន​ខ្មែរ​ជំនាន់​ថ្មី​ចំនួន​៥៣៩​នាក់​ចុះ​ធ្វើ​កម្ម​សិក្សា​នៅ​អតីត​រាជ​ធានី​នៃ​រាជា​ណា​ចក្រ​ចេន​ឡា​

Posted: 03 Mar 2013 10:38 PM PST

ការចុះ​ធ្វើ​កម្មសិក្សា​
ខេត្ត​កំពង់​ធំ​ ៖ ដើម្បី​ផ្សារ​ភ្ជាប់​នូវ​តម្លៃ​​វប្ប​ធម៌​​ និង​អរិយ​ធម៌​​ពី​សម័យ​កាល​មួយ​ទៅ​សម័យ​កាល​មួយ​ និង​ដើម្បី​ជា​ជំនួយ​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ​​ កាល​ពី​ថ្ងៃ​ទី​២ មីនា ២០១៣ ថ្នាក់​ដឹក​នាំ​​ និង​និស្សិត​នៅ​វិទ្យា​ស្ថាន​ខ្មែរ​ជំនាន់​ថ្មី​ចំនួន​៥៣៩​នាក់​បាន​ចុះ​​​ធ្វើ​កម្ម​សិក្សា​នៅ​ប្រាសាទ​សំបូរ​ព្រៃ​គុហ៍ជា​អតីត​រាជ​ធានី​ឥសាន​បុរី​នៃ​អាណា​ចក្រ​ចេន​ឡា​ក្នុង​សត​វត្ស​ទី​៧​ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​។

Allenគ្រង​ជើង​ឯកស្នុ៊កឃ័រ​​ Haikou World Openឆ្នាំ​2013

Posted: 03 Mar 2013 10:33 PM PST

កី​ឡាករអៀរឡង់​ខាង​ជើង​ Mark Allen
កីឡាករ​អៀរឡង់​ខាង​ជើង​ Mark Allen​បាន​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​ពាន Haikou World Openឆ្នាំ​២០១៣​​បន្ត​បន្ទាប់​ពី​បាន​បំ​បាក់​គូ​ប្រ​ជែង​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៣​ខែ​មីនា​ ។ ព្រឹត្តិ​ការ​ណ៍​ប្រ​កួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទីក្រុង Haikou ​ខេត្ត​ហៃ​ណាន ​ប្រ​ទេស​ចិន ។​

ម៉ូ​តូ​ពីរ​គ្រឿង​បុក​​គ្នា​របួស​2​នាក់​

Posted: 03 Mar 2013 10:30 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធា​នី​ភ្នំពេញ​ ៖ ម៉ូ​តូ​សេ​១១០​ ស៊េ​រី​២០១២​ ពណ៌​ខ្មៅ​ ជិះ​​ឆ្លង​ផ្លូវ​ជិត​ផុត​ហើយ​ ស្រាប់​តែ​ម៉ូ​តូ​សេ​១២៥​ ស៊េរី​២០១២​ ពណ៌​ខ្មៅ​ មួយ​គ្រឿង​ទៀត​ជិះ​លឿន​ពេក​ចាប់​ហ្រ្វាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​បណ្តាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​ម្នាក់​ ស្រាល​ម្នាក់​ កាល​ពី​វេលា​ម៉ោង​១​និង​៣៥​នា​ទី​រំ​លង​អ​ធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣​ មី​នា​ តាម​បណ្តោយ​ម​ហា​វិ​ថី​ព្រះ​សី​ហនុ​កែង​ផ្លូវ​លេខ​១១៣​ ក្នុង​សង្កាត់​បឹង​កេង​កង​ទី​២​ ខណ្ឌ​ចំការ​មន​ ។

នាង​ឡេវីស​គ្រង​ជើង​ឯក​ប្រកួត​វាយ​កូន​គោល​ HSBC Champions

Posted: 03 Mar 2013 10:17 PM PST

កី​ឡាការិនី​អា​មេរិក​ស្ទេស៊ី ឡេវីស​
កីឡាការិនី​អាមេរិក​ស្ទេស៊ី​ ឡេវីស​​ក្លាយ​ជា​អ្នក​វាយ​បំ​បែក​កញ្ចប់​ថវិ​កា​១លាន​និង​៤​សែន​ដុល្លារ​អា​មេរិក​​របស់​កម្ម​វិធី​HSBC Women's Championsក្រោយ​ពីធ្វើ​បាន​ពិន្ទុ ១ អាន់​ឌ័រ​ប៉ា ៧១​បន្ថែម​ទៀត​ក្នុង​ជុំផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​​អា​ទិត្យ​ទី​៣​ខែមីនា​ ។ ការ​ប្រ​កួត​ត្រូវបាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​ឈ្មោះ​ Sentosa Golf Club​ប្រ​ទេស​សិង្ហបុរី​ ។

Edwards គ្រង​ជើង​ឯក NASCAR Sprint Cup ជុំ​ទី​2​ឆ្នាំ​2013

Posted: 03 Mar 2013 10:16 PM PST

កីឡាករ​អា​មេរិក​ Carl Edwards​បាន​បញ្ចប់​​ភាព​បរា​ជ័យ​ក្នុង​ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង​ NASCAR Sprint​ Cup ៧០​លើក​ផ្ទួន​ៗ​គ្នា​ក្រោយ​ពី​បាន​យក​ឈ្នះ​ការ​ប្រ​ណាំង​នៅទី​លាន​​ Phoenix International Raceway ​ក្នុង​រដ្ឋ​អា​រី​ហ្សូ​ណា​ សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៣​មី​នា​កន្លង​មក​នេះ ។​ វា​ជា​ជ័យ​ជម្នះ​លើក​ដំ​បូង​រយៈ​ពេល​២​ឆ្នាំ​ពោល​គឺ​ចាប់​តាំង​ពី​ខែ​មី​នា​ឆ្នាំ​២០១១​មក ។​ គេ​បាន​ថ្លែង​ថា​៖ «ជ័យ​

Chavez Jr.ជាប់​បម្រាម​​9ខែ​និង​ពិ​ន័យ​ជា​ប្រាក់​90ម៉ឺន​ដុល្លារ

Posted: 03 Mar 2013 10:14 PM PST

យោង​តាម​ក្រុម​ហ៊ុន​រៀប​ចំ​ការ​ប្រ​កួត Top Rank Promotions ឱ្យ​ដឹង​ថា កីឡាករ​ប្រ​ដាល់​ម៉ិក​ស៊ិក Julio César​ Chávez Jr. កាល​ពី​សប្តាហ៍​កន្លង​ទៅ ​ត្រូវ​បាន​គណៈ​កម្មការ​កីឡា​រដ្ឋ​នេវ៉ា​ដា​ដាក់​បម្រាម​មិន​ឱ្យ​ប្រ​កួត​រយៈ​ពេល​៩​ខែ​និង​ពិ​ន័យ​ជា​ប្រាក់​ប្រ​មាណ​ជា ៩០​ម៉ឺន​ដុល្លារ​​អាមេរិក​ពី​បទ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​ ។ Chávez Jr. ត្រូវ​គេ​​រក​ឃើញ​ថា​បាន​ប្រើ​សារ​ធាតុ​ហាមឃាត់​(ប្រ​ភេទ

ធ្លាយ​អាស៊ីត​នៅ​ភាគ​​ឦសាន​ចិន​ស្លាប់​7​នាក់​

Posted: 03 Mar 2013 10:12 PM PST

អាជ្ញា​ធរ​មូល​ដ្ឋាន​រាយ​​ការណ៍​កាល​ពី​ថ្ងៃ​ទី​៣ មីនា​ថា មនុស្ស​៧​នាក់​បាន​ត្រូវ​ស្លាប់​​ ក្រោយ​​ការ​ធ្លាយ​អាស៊ីត​ ស៊ុល​​ហ្វី​រិក​​ចំនួន​២.០០០​ម៉ែត្រ​គូប​​កាល​ពី​រសៀល​ថ្ងៃ​ទី​១ មីនា​កន្លង​មក​នេះ នៅ​ខេត្ត​លី​អាវ​និញ ភាគ​ឦសាន​ចិន ។ស៊ីឡែន​ផ្ទុក​អាស៊ីត​ ស៊ុល​​ហ្វី​រិក​​ មួយ​ស្រាប់​​តែ​ធ្លាយ​ភា្លម​ៗ​កាល​ពី​ថ្ងៃ​ទី​១ មីនា ​​វេលា​ម៉ោង​១៥​ ម៉ោង​ក្នុង​ស្រុក​ នៅ​ភូមិ​ហ្វាង សេន ស្រុក​ជី​អាន​ពិញ ខេត្ត​លី​អាវ​និញ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៤ មីនា ២០១៣

Posted: 03 Mar 2013 10:03 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៤ មីនា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

​អគ្គិភ័យ​ឆេះ​ខ្ទម​ស្នាក់​​នៅ​របស់​​​កម្មករ​សំណង់​ក្រុម​ហ៊ុន​​បាលីរីសត​​

Posted: 03 Mar 2013 10:00 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ ខ្ទម​ដែល​ក្រុម​កម្ម​ករ​សំណង់​​​របស់​ក្រុម​ហ៊ុន​បាលី​រីសត​ស្នាក់​នៅ​ចំនួន​៦០​បន្ទប​់​ក្នុង​ចំណោម​ជាង​១០០​បន្ទប់​បានត្រូវ​​អគ្គិ​​ភ័យ​​ឆាប​ឆេះ​យ៉ាង​សន្ធោ​​សន្ធៅអស់​នៅ​សល់​តែ​ផេះ​ផង់​កាល​​ពី​​វេលា​ទៀប​ភ្លឺ​​​ថ្ងៃ​ទី​​​៣ មីនា ដែល​​​តាម​សមត្ថ​កិច្ច​​សន្និ​ដ្ឋាន​ថា​ បណ្ដាល​មក​ពី​ទុស្សេចរន្ត​អគ្គិ​សនី​​ ។ ​ទោះ​បី​ជា​បែប​ណា​ ​មិន​មាន​​​​​មនុស្ស​ណា​ម្នាក់​រង​របួស​ឬ​ក៏​ស្លាប់​​​នៅ​ក្នុង​​​ហេតុការ​ណ៍​នេះ​​ឡើយ​ ​ហើយ​មាន​

ឈើ​អារ​អត់​​ច្បាប់​2គោ​យន្ត​​ត្រូវ​ប៉េអឹម​​​​ចាប់​​ ពេល​កំពុង​​វាស់​ឈើគេ​នាំ​​គ្នា​​រំដោះ​គោយន្ត

Posted: 03 Mar 2013 09:45 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​​ខេត្តកំពង់ស្ពឺ​ ៖ ឈើអារ​ចំនួន​​​ពីរ​គោ​យន្ត​​​ប្រមាណ​​ជិត​​​​៧ម៉ែត្រ​ ​​ត្រូវបាន​​​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​សហ​​ការ​​ជាមួយ​អាជ្ញាធរ​​​ស្រុក​ថ្ពង​​ ឃាត់​ចាប់​​​កាលពី​​វេលាម៉ោង​​​​​៩​​​យប់​ថ្ងៃទី​​​១ មីនា ​​​នៅ​ចំណុច​អូរ​រទេះ​​​​ភ្លូក​​ ឃុំ​អមលាំង ស្រុក​ថ្ពង​ ​រួច​ប្រគល់​​ឱ្យ​​​​​​សង្កាត់​​​​រដ្ឋ​​បាល​​​ព្រៃ​ឈើ​ថ្ពង​ចាត់​ការ​តាម​ច្បាប់​​​​ ។ ​

ជនជាតិ​ជប៉ុន​ស្លាប់​បាត់​បង់​ជីវិត​និង​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​រង​របួស​ប្លន់​យក​កាបូប​លុយ​

Posted: 03 Mar 2013 09:30 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍
រាជ​ធានី​ភ្នំពេញ ៖ បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ និង​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ម្នាក់​ បាន​រង​របួស​ដោយសារ​ហេតុ​ការណ៍​បាញ់​ប្រហារ​ប្លន់​យក​កាបូប​ប្រាក់​ពី​ជន​ជាតិបរទេស​នៅ​ចំណុច​មុខ​ខុនដូ​លេខ​២៨​ ផ្លូវ​លេខ​២៧៨​ សង្កាត់​បឹង​កេង​កង​ទី​១​ ខណ្ឌ​ចំការ​មន កាល​ពី​​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣​ មីនា​ ។​

គ.ជ.ប​ ចេញ​សេចក្តី​ជូន​ដំណឹង​ពី​ការ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​និង​បេក្ខ​ជន​ឈរ​ឈ្មោះ​

Posted: 03 Mar 2013 09:15 PM PST

រាជ​ធានី​ភ្នំពេញ ៖ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ បាន​ចេញ​សេច​ក្តី​ជូន​ដំណឹង​ដល់​គណបក្ស​នយោបាយ​ទាំង​អស់​ ឱ្យ​អញ្ជើញ​ទៅ​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​របស់​ខ្លួន​ និង​បេក្ខ​ជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥​ ឆ្នាំ​២០១៣​ នា​ពេល​ខាង​មុខ ។​

បើ​​ក​ម៉ូតូ​​វ៉ា​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ដី​កិន​ស្លាប់​ម្នាក់​និង​កីឡា​ករ​ម្នាក់​របួស

Posted: 03 Mar 2013 09:00 PM PST

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
រាជ​ធានី​ភ្នំពេញ ​៖ បុរស​២នាក់​រួម​ដំណើរ​ជា​មួយ​​គ្នា​តាម​ម៉ូតូ​​មួយគ្រឿង​ក្នុង​គោល​បំណង​​ទៅ​លេង​ស្រុក ហើយ​បាន​​ជិះ​ម៉ូតូ​វ៉ា​រថយន្ត​ដឹ​ក​ដី​មួយ​​គ្រឿង​ ក៏​ត្រូវ​រថយន្ត​ដឹក​ដី​មួយ​គ្រឿង​ទៀត​បើក​​​លឿន​​បាន​​បុក​កិន​ពី​លើ​​​ ​បណ្តាល​ឱ្យ​បុរស​ម្នាក់​​​ស្លាប់​​​ភ្លាម​ៗ​និង​​​ម្នាក់​​​​ទៀត​​ជា​កីឡា​​ករ​​ប្រដាល់​​បាន​រង​របួស​ស្រាល​​ ​។ ​ហេតុ​ការណ៍​​ដ៏​រន្ធត់​​​នេះ​បាន​កើត​​ឡើង​ កាលពី​វេលាម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី២​ មីនា ​​​​នៅចំណុច​ទល់​

ជំទាវ ជា ខេង ស៊ុយ​ សែម ​ចែក​សម្ភារ​​សិក្សា​នៅ​សាលា​បឋម​សិក្សា​វត្ត​ជ្រែ

Posted: 03 Mar 2013 07:39 PM PST

ការចែក​សម្ភារ​​សិក្សា​ដល់​សិស្ស​នៅ​សាលា​បឋម​សិក្សា​វត្ត​ជ្រែ
ខេត្តពោធិ៍សាត់ ៖ ដោយ​មាន​ការ​យក​ចិត្តទុក​ដាក់​​ចំពោះ​កូន​ចៅ​ប្រជា​ពល​រដ្ឋ​ក្រីក្រ​នៅ​ទីជន​បទ​កាល​ពី​ថ្ងៃទី​៣ មីនា ​២០១៣ ​លោក​ជំទាវ​ ជា ខេង ភរិយា​​លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម ​ប្រធាន​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជាជន​កម្ពុជា​​ចុះ​ជួយ​ខេត្ត​​ពោធិ៍​សាត់ និង​លោក​ជំទាវ​ លឹម ឆេង ​ភរិយា​លោក​តាន់ ​គឹម​វិន រដ្ឋលេខាធិការ​​ក្រសួង​​​ឧស្សាហ​កម្ម​ រ៉ែ និងថាម​ពល និង​សហ​ការី​មួយ​ចំនួន​ទៀត​បាន​ចុះ​សួរ​សុខទុក្ខ​បាន

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!