Koh Santipheap Daily

Koh Santipheap Daily


អគ្គ​លេខាធិការ​អង្គការ​អន្តរ​ជាតិ​ហ្វ្រង់​ កូហ្វូនី ​លោក​អាប់​ឌូ ​ ឌីយ៉ូហ្វ ចូល​រួម​រំលែក​ទុក្ខ​សែន​ក្រៀមក្រំ​ និង​កោត​សរសើ​ពីស្នាព្រះ​ហស្ត

Posted: 19 Oct 2012 12:35 AM PDT


សាររំលែក​ទុក្ខ​របស់​លោក​អាប់​ឌូ ​ឌីយ៉ូហ្វ​ អគ្គ​លេខា​ធិការ​អង្គការ​អន្តរជាតិ​​​ហ្វ្រង់​កូហ្វូនី​​ ​ថ្វាយ​​ព្រះ​ករុណា​ ព្រះ​មហាក្សត្រ​​នៃព្រះ​រាជា​ណា​ចក្រក​ម្ពុជាបាន​សរសេរថា ​ខ្ញុំ​បាន​ទទួល​ដំណឹង​ដ៏​សែន​​ក្រៀម​ក្រំ​​ពីការសោយ​ទិវង្គត​របស់​ព្រះ​ករុណា​ ព្រះបាទ​សម្តេច​ ព្រះ​នរោត្តម​ សីហនុ ​​នៅ​ពេល​​​ដែល​ខ្ញុំ​កំពុង​ឈាន​ជើង​ចុះពី​ជណ្តើរ​យន្ត​ហោះ​ ត្រឡប់​មកពី​ទីក្រុង​គីនសាសា ​(Kinshasa)​​ សាធារណ​

កូយ ស្រីចាន់ រំពឹង​ល្បីឈ្មោះ​ក្នុង​អាជីព​ប្រដាល់​

Posted: 19 Oct 2012 12:35 AM PDT

ប្រដាល់​នៅលើ​សង្វៀន​
រា​ជ​ធានីភ្នំពេញ​ ៖​ កីឡាការិនីកូយ ស្រីចាន់ ទើប​តែបាន​សាងកេរ្តិ៍​ឈ្មោះ​ក្នុងពិភព​ប្រដាល់ ឲ្យមានភាពលេច​ធ្លោមួយរយៈចុងក្រោយនេះ​ប៉ុណ្ណោះ បើ​ទោះជានាង​បានហក់មក​ប្រឡូក​ក្នុង​​អាជីព​​នេះអស់​ពេល​ជិត​​២ឆ្នាំក៏​ដោយ។ ស្រប​ពេល​ដែលនាងហាក់មាន​ភាព​ទាក់​ទាញ​ពី​មហា​ជន​ព្រោះតែ​បង្ហាញ​ក្បាច់​ប្រដាល់​គួរ​ឲ្យ​ជក់​ចិត្ត​នា​ពេល​កន្លង​មក អ្នកប្រដាល់​ស្រីចិត្ត​ធំរូប​នេះ​បាន​អះអាងថា នឹងតស៊ូឲ្យកាន់តែ​បានខ្ពស់​មុខ​ជាង​នេះ​ទៀតសំដៅចាប់​យក​

អ្នក​ប្រដាល់​​ល្បីវ័យ​ក្មេង​៤​រូប​បង្ហាញ​ក្តី​រន្ធត់​ក្នុងពិ់ធី​ដង្ហែ​ព្រះ​បរម​សព​សម្តេច​ឪ

Posted: 19 Oct 2012 12:30 AM PDT

រាជ​ធានីភ្នំពេញ​ ៖​ ​​​​ទន្ទឹម​​​នឹង​ការ​ចូល​រួម​​​​ពី​សំណាក់​​​ប្រជា​​ពល​រដ្ឋ​ខ្មែរ​​​​រាប់​សែន​នាក់​​ក្នុង​ពិធី​​​​ដង្ហែ​ព្រះ​បរម​សព​​​​របស់​ព្រះ​ករុណា​​​ព្រះ​បាទ​សម្តេច​​ ព្រះ​នរោ​ត្តម​​ សី​ហនុ​ ​កាល​ពី​ថ្ងៃ​ទី​​១៧​​ តុលា​​ នោះ ក៏​មាន​​​កីឡា​ករ​ល្បី​​ឈ្មោះ​​​៤​រូប​​​បាន​លេច​មុខ​​​​ក្នុង​ពិធី​​​ដង្ហែ​ព្រះ​​​​ប​រម​​​សព​ដ៏​​​អធិក​អធម​​នោះ​​ដែរ​ ។​ អ្នក​​ប្រដាល់​វ័យ​​​​ក្មេង​​ទាំង​​​៤​រូប​​នេះ​ បាន​ចាត់​​ទុក​ថា ​វត្ត​មាន​​​​ចូល​រួម​​​​ដង្ហែ​​ព្រះ​បរម​​​សព​របស់​​​ពួក​គេ​​​ គឺ​ជា​​សំណាង​មួយ​ដ៏​អស្ចារ្យ​​​​ដែល​កាន់​​​​តែ​ធ្វើ​ឱ្យ​​​​ពួក​គេ​ផុស​​​ចេញ​នូវ​​​​

កីឡា​ករ​ប្រដាល់​សម្តែង​​អារម្មណ៍​​សោក​ស្តាយ​ជុំវិញ​ការ​ខក​ខាន​មិន​​បាន​ចូល​រួម​ដង្ហែ​​ព្រះ​បរម​សព​

Posted: 19 Oct 2012 12:27 AM PDT

រាជ​ធានី​ភ្នំពេញ ៖​កីឡា​ករ​​វង្ស ណយ អ្នក​ប្រដាល់​​​ជើង​ខ្លាំង​​មក​ពី​ក្លិប​​កង​ពល​តូច​លេខ​៣១ បាន​​ប្រាប់​កោះ​សន្តិ​ភាពថា នៅ​ថ្ងៃ​​ទី​១៧ តុលា​នោះ លោក​មក​ដល់​​ភ្នំពេញ និង​ស្ថិត​នៅ​ម្តុំ​​ទួល​ទំពូង​​រួច​រាល់​ហើយ ។ ប៉ុន្តែ​​ដោយ​សារ​លោក​ទើប​មក​​ពី​ស្រុក​មិន​ស្រួល​​ខ្លួន​ គាប់​ជួន​​ជា​មាន​កិច្ច​ការ​​បន្ទាន់​មួយ​មិន​អាច​ខក​ខាន​បាន​ផង​ ទើប​ធ្វើ​​ឱ្យ​​លោក​​មិន​​បាន​ចូល​រួម​​ដង្ហែ​​ព្រះ​បរម​សព​​ព្រះ​អង្គ​ ។ លោក​ចាត់​ទុក​​ថា ការ​​អាក់​ខាន​​របស់​លោក​​ គឺ​ជា​រឿង​​ដែល​គួរ​ឱ្យ​​

ណា​ដាល់​កំណត់​យក​ក្រប​ខណ្ឌធំ Australian Openឆ្នាំ​2013​សម្រាប់​ការ​វិល​ត្រ​ឡប់​ចូល​ប្រ​កួត​ជា​ថ្មី​​

Posted: 19 Oct 2012 12:16 AM PDT

កី​ឡាករ​អេស្ប៉ាញ​ណា​ដាល់​-ក្នុង​ពេល​ប្រ​កួត​កន្លង​ មក
កីឡាករ​វាយ​កូន​បាល់​របស់​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល់​បាន​ទទួល​ស្គាល់​ថា ខ្លួន​ទំ​នង​ជា​មិន​អាច​ចូល​ប្រ​កួត​បាន​ម្តង​ទៀត​នៅ​ឆ្នាំ​នេះ​នោះ​ទេ​ក្នុង​ខណៈ​ដែល​របួស​នៅ​ពុំ​ទាន់​បាន​ជា​សះ​ស្បើយ​ទាំង​ស្រុង​នៅ​ឡើយ ។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ រូប​គេ​រំពឹង​ថា ខ្លួន​នឹង​អាច​វិល​ចូល​ប្រ​កួត​ជា​ថ្មី​ក្នុង​ក្រប​ខណ្ឌធំ Australian Openដែល​ចាប់​ផ្តើម​នៅ​ខែ​មក​រា​ឆ្នាំ ២០១៣ ។

Massaបន្ត​បើក​បរ​ឱ្យ​ក្រុម​ Ferrariដល់​ដំ​ណាច់​ឆ្នាំ2013

Posted: 19 Oct 2012 12:07 AM PDT

កីឡាករ​ប្រេស៊ីល Felipe Massa
កីឡាករ​ប្រ​ណាំង​រថយន្ត​ហ្វមមូ​ឡា​វ័ន​សញ្ជាតិ​ប្រេ​ស៊ីល Felipe Massaនឹង​បន្ត​នៅ​បើក​បរ​ឱ្យ​ក្រុម​ Ferrariដល់​ដំ​ណាច់​រដូវ​កាល​ឆ្នាំ ២០១៣​ នេះ​បើ​យោង​តាម​​​ការ​ប្រ​កាស​ឱ្យ​ដឹង​របស់​ក្រុម​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៦​តុ​លាកន្លង​មក​នេះ ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​តាម​គេ​ហ​ទំព័រ​របស់​ខ្លួន​ ក្រុម Ferrari​បាន​ប្រ​កាស​ថា ៖«Scuderia Ferrariសូម​ប្រ​កាស​ថា ខ្លួន​បាន​បន្ត​កុង​ត្រា​ថ្មី​ជា​មួយ​​កីឡាករ Felipe

ពួកឧទ្ទាម​កូឡូប៊ី​ប្រកាស​ថា​ត្រៀម​ឈប់បាញ់​គ្រប់​ពេល​

Posted: 19 Oct 2012 12:00 AM PDT

ទិដ្ឋ​ភាព​ក្នុង​ការចរចា​
ពួក​ឧទ្ទាម​នៃ​ក្រុម​កង​កម្លាំង​បដិវត្តន៍​កូឡុំ​ប៊ី ​FARC ប្រកាស​កាលពី​ថ្ងៃទី​១៨ តុលា ​ថា ​ពួកគេ​ត្រៀម​ពិភាក្សា​ដោយ​ពុំ​អែអង់​ពី​បទ​ឈប់​បាញ់​គ្នា​មួយ​ស្ថិត​ក្នុង​ក្របខណ្ឌ​នៃការ​ចរចា​​សន្តិភាព​ដែល​ចាប់​ផ្តើម​ធ្វើ​ជាមួយ​រដ្ឋាភិបាល​ក្រោមការ​ឧបត្ថម្ភ​របស់​ប្រទេស​ន័រ​វែស និងគុយ​បា ដើម្បី​បញ្ចប់​ជម្លោះ​ដែល​មាន​រយៈពេល​កន្លះ​សតវត្ស​មក​ហើយ​នៅ​កូឡុំប៊ី ។

ស្រវឹង​ប្រើ​អំពើ​ហិង្សា​កាប់​ប្រពន្ធ​​ និង​ម្តាយ​ក្មេក​​ច្រើន​កាំ​បិត

Posted: 19 Oct 2012 12:00 AM PDT

ជន​ល្មើស​ត្រូវបាន​ចាប់ខ្លួន
ខេត្ត​កណ្តាល​ ៖​ បុរសម្នាក់​​​​ បាន​ត្រូវ​​ប៉ូលិស​​​ស្រុក​ស្អាង​ចាប់​ខ្លួន​​កាល​ពីវេលា​​​ម៉ោង​៤ និង​៣០​​នាទី​រសៀល​​ថ្ងៃ​ទី​១៦ តុលា កន្លង​មក​នេះ នៅ​ភូមិ​​ទួល​សូភី ឃុំ​ព្រែក​​គយ ស្រុក​ស្អាង បន្ទាប​​់​ពី​​បុរស​​រូប​នោះ​​ផឹក​ស្រា​ស្រវឹង​​ ហើ​យ​​មាន​ទំនាស់​​ពាក្យ​សម្តី​ជា​មួយ​ប្រពន្ធ​​បាន​​យក​កាំ​បិត​​ផ្គាក់​​កាប់​​​​ប្រពន្ធ​​ត្រូវ​របួស​ជា​ច្រើន​កន្លែង ពេល​នោះ​ម្តាយ​ក្មេក​​ចូល​ទៅ​​ជួយ​ឃាត់​ក៏​ត្រូវ​​​កាប់​​មួយ​កាំ​បិត​របួស​​ដែរ

យក​រថយន្ត​ទៅ​ជួស​ជុល​ជ្រុះ​​កូន​សោ​បាត់​ត្រូវ​ជន​សង្ស័យ​លួច​បើក​​យក​ទៅ​ដោះ​កង់​អស់​៣​រួច​គ្រប​ទុក​ចោល​

Posted: 18 Oct 2012 11:58 PM PDT

រថយន្ត​ដែល​ត្រូវ​លួច​​ដោះ​កង់​
រាជធានីភ្នំពេញ ៖ ​រថយន្ត​បាឡែន​ ពណ៌ស្ករ ​ម្ចាស់​យក​ទៅ​ជួស​ជុល​​នៅ​យាន​​ដ្ឋាន​​មួយ​កន្លែង​​ជិត​សាលា​ក្តី​​ខ្មែរ​​ក្រហម ​ស្រាប់តែ​ជ្រុះ​កូន​សោ​​បាត់​​អត់​ដឹង ​ត្រូវ​ជន​សង្ស័យ​រើស​បាន ​លួច​បើក​យក​ទៅ​ដោះ​កង់​អស់​៣ ​រួច​គ្រប​​ទុក​ចោល​នៅ​មុខផ្ទះ​​លេខ​២១A ​ផ្លូវ​លេខ​​២៥១ ​ក្រុម​៤២ ភូមិ​​១៤ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​​នៅវេលា​ម៉ោង​​៣​រសៀល​ថ្ងៃទី​១៨ តុលា ។

​វាយ​ធ្នឹម​​បេតុង​​ផ្ទះ​​ចាស់​​បំណង​យក​ដែក​លក់​បាក់​សង្កត់​របួស​មនុស្ស​៧​នាក់​

Posted: 18 Oct 2012 11:54 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​កម្ម​ករ​នៅ​ក្នុង​អង្គ​ការ​ផ្ទះ​របស់​យើង​​ដែល​មាន​ទីតាំង​ស្ថិត​នៅភូមិ​សន្សំ​កុសល​​​ទី៤ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ​ចំនួន​៧​នាក់ ​បាន​រង​របួស​យ៉ាង​​ធ្ងន់​​ធ្ងរ​នៅ​ក្នុង​ហេតុ​ការណ៍​បាក់​ធ្នឹម​​បេតុង​ផ្ទះ​ចាស់​មួយ​កន្លែង​​សង្កត់​ពី​លើ​ ខណៈ​​​ក្រុម​កម្ម​ករ​​ទាំង​នោះ​​កំពុង​នាំគ្នា​វាយ​បំបែក​បេតុង​​ដើម្បី​យក​​ដែក​កាល​ពី​វេលា​ម៉ោង​១១​​ព្រឹកថ្ងៃទី​១៩ តុលា ២០១២ ។

ស្រវឹងស្រា​ខឹង​កូន​ប្រាប់​ឱ្យ​​ឈប់​​ផឹក​ស្រា​កាប់​​៤​ពូថៅ​

Posted: 18 Oct 2012 11:50 PM PDT

ជនរងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​កោះកុង​ ៖ ​ឪពុក​ផឹក​ស្រា​ស្រវឹង​ខឹងកូន​ប្រាប់ឱ្យ​​ឈប់​ផឹក​ស្រា​ទៀត​ទៅ​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ស្រាប់តែ​​ទាញ​ពូថៅ​​កាប់​កូន​៤​ពូថៅ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ត្រូវ​​បាន​​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ស្រុក​ស្រែ​អំបិល​ តែ​ស្ថាន​ភាព​ធ្ងន់ធ្ងរ​​ពេក​ក៏​បញ្ជូន​​បន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត រាជធានីភ្នំពេញ ។ ហេតុ​ការណ៍​​នេះ​កើតឡើង​​នៅវេលា​ម៉ោង​​៣​និង​៣០​នាទី​រសៀ​លថ្ងៃទី​​​១៨ តុលា ​នៅ​នឹង​ផ្ទះស្ថិត​​ក្នុង​ភូមិលូ​កម្ពុជា​ជាប់​ព្រំ​

​ចែ​មុំ​ថៅកែ​ហាង​កែ​សម្ផស្ស​​កើត​ជំងឺ​សរសៃ​ប្រសាទ​​អុក​ឡុក​ក្នុងពន្ធ​នា​គារ​

Posted: 18 Oct 2012 11:47 PM PDT

ចែក​មុំ ថៅកែ​ហាង​មីកាសា
រាជធានីភ្នំពេញ ៖ ​ប្រភព​ព័ត៌​មានពីពន្ធ​នា​គារ​ព្រៃ.ស (ម២) ​ឱ្យ​ដឹង​ថា ​ស្ត្រីជា​ម៉ែ​យ៉ែម​​ឈ្មោះ​ចាន់ ​ស្រីណុច ​ហៅ​ចែមុំ ​អាយុ​៣៨​ឆ្នាំ ជា​​ថៅកែ​ហាង​កែសម្ផស្ស​ (មីកាសា) ​ដែល​ស្ថិត​នៅក្នុង​ការ​​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​កំពុង​ផ្លាស់​ប្តូរអាកប្បកិរិយា​ក្លាយ​ទៅ​ជា​មនុស្ស​កើត​ជំងឺ​សរសៃ​​ប្រសាទ​​ហើយ ។ ​បាន​ជា​មាន​​ការ​អះអាង​យ៉ាង​ដូច្នេះ​​ប្រភពបន្ត​ថា ​ចែមុំ​កំពុង​រស់​​ក្នុង​ស្ថាន​ភាព​មួយ​ខុស​​ពី​អ្នក​ដទៃ​​ ហើយ​កាន់តែ​ធ្វើ​​ឱ្យ​អ្នក​ដទៃ​ពិបាក​​រស់​នៅ​ជា​មួយ​ទៀត​

ជិះ​ម៉ូតូ​ជ្រែ​ដួល​​បោក​ក្បាល​​ពេល​ប្រជាពលរដ្ឋ​​ឈរ​​​រង់​ចាំទទួល​​ព្រះសព​សម្ដេច​ឪ

Posted: 18 Oct 2012 11:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
​រាជធានី​ភ្នំពេញ ​ ៖ ​យុវ​ជន​ម្នាក់​បាន​ជិះ​ម៉ូតូ​​ជ្រែ​គេ​ឯង​​លឿន​ស្លេវ​ តាម​ដង​មហាវិថី​សហព័ន្ធ​រុស្ស៊ី ​ខណៈ​ប្រជាពលរដ្ឋ​​រាប់​សែន​នាក់​កំពុង​ស្មិង​ស្មាធិ៍​​ ត្រៀម​ទទួល​​ព្រះ​បរម​សព​​ព្រះ​មហា​វីរក្សត្រ​សម្ដេ​ច​ឪ ក៏​ទៅវាក់ជាមួយ​​លោក​តាម្នាក់​​ដែល​កំពុង​ដើរ​ឆ្លង​ផ្លូវ​​ ក៏ចាប់​ហ្រ្វាំងទាំង​បង្ខំ​បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​​ទៅ​នឹង​ថ្នល់​ ​រង​របួស​​ជា​ទម្ងន់​នៅ​វេលា​​ម៉ោង​​១ និង​​១០នាទី​រសៀល ​ថ្ងៃ​ទី​១៧ តុលា​​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៩ តុលា ២០១២

Posted: 18 Oct 2012 11:38 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៩ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

សកម្ម​ភាព​​បាញ់​ថ្នាំ​​​​​រម្ងាប់​មេរោគ​​លើ​មធ្យោ​បាយ​​​ដឹក​​ជញ្ជូន

Posted: 18 Oct 2012 11:30 PM PDT

សកម្ម​ភាព​​បាញ់​ថ្នាំ​​​​​រម្ងាប់​មេរោគ​​លើ​មធ្យោ​បាយ​​​ដឹក​​ជញ្ជូន
ខេត្ត​កំពត​​​​ ៖ ​​ដើម្បី​ការ​​ពារ​ជំងឺ​​ឆ្លង​បក្សី​​ដែល​កំពុង​រាត​​ត្បាត​​មក​​លើ​​បក្សី​​ និ​ងសត្វ​​គ្រប់​​​ប្រទេស​​តាម​រយៈ​​កា​រដឹក​ជញ្ជូន​​បក្សី​ ​និង​សត្វ​​​រស់​ចេញ​​ពី​​តំបន់​​មួយ​​​​ទៅ​​តំបន់​​មួយ​​នៅ​ទូ​ទាំង​​​ខេត្ត​​​​ ​មន្ទីរ​កសិ​កម្ម​​ខេត្ត​​បាន​អនុវត្ត​​តាម​​សារា​ចរ​​​​ណែ​នាំ​​របស់​​ក្រសួង​​កសិ​កម្ម​​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ជា​ពិសេស​​អនុ​សាសន៍​​​​​​​របស់​​​​លោក​បណ្ឌិត​​ច័ន្ទ សារុន ​រដ្ឋ​មន្ត្រី​​ក្រសួង​​កសិក​ម្ម​ រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​​ដែល​​​​​

ខ្មែរ​ និង​វៀតណាម​លេង​បាល់ទាស់​គ្នា​ទាញ​បំពង់​ទីប​បើក​ឆាក​ប្រយុទ្ធ​ លទ្ធ​ផល​៣​នាក់​ចូល​ពេទ្យ​ ៦​នាក់​ចូល​ទ្រុង​

Posted: 18 Oct 2012 11:25 PM PDT

ខេត្ត​ព្រៃ​វែង ៖ កាល​ពី​វេ​លា​ម៉ោង​៤​និង​៤៣​នាទី​រសៀល​ ថ្ងៃ​ទី​១៧ តុលា ២០១២ នៅ​ក្នុង​ទី​លាន​តា​រាង​បាល់​ទះ​មួយ​កន្លែង​​ ដែល​ស្ថិត​ក្នុង​ភូមិ​៥​ ឃុំ​ព្រែក​ខ្សាយ(ខ) ស្រុក​ពាម​រក៍​​មាន​ការ​ប្រយុទ្ធ​​គ្នា​ដ៏​សាហាវ​មួយ​បាន​កើត​ឡើង​​រវាង​ក្រុម​គ្រួ​សារ​​ជន​ជាតិ​ខ្មែរ​៤​នាក់ វាយជា​មួយ​ក្រុម​គ្រួ​សារ​ជន​ជាតិ​វៀត​ណាម​៥​នាក់ ដោយ​ភាគី​ម្ខាង​ៗ​ប្រដាប់​ដោយ​​បំពង់​ទីប​ និង​ព្រនង់​ ហើយ​លទ្ធ​ផល​ចុង​ក្រោយ​នៃ​ការ​ប្រយុទ្ធ​​នេះ​បាន​ធ្វើ​ឱ្យ​ភាគី​ទាំង​សង​ខាង​​រង​របួស​ធ្ងន់ និង​

កសាង​​ព្រះ​ពុទ្ធ​​បដិមា​​​អង្គ​ធំ​​ក្នុង​វត្ត​ ស្ថិត​​លើ​​​ខ្នង​ភ្នំ​​បឹង​​ដែង​​​ ​​ស្រុក​ស្ទឹង​ត្រង់​​

Posted: 18 Oct 2012 11:15 PM PDT

កសាង​​ព្រះ​ពុទ្ធ​​បដិមា​​​អង្គ​ធំ​​ក្នុង​វត្ត​ ស្ថិត​​លើ​​​ខ្នង​ភ្នំ​​បឹង​​ដែង​​​ ​​ស្រុក​ស្ទឹង​ត្រង់​​
ខេត្ត​កំពង់​ចាម​​​ ៖ ​ព្រះ​​ពុទ្ធ​​រូបក្នុង​​ឥរិយា​បថ​​​ផ្ចាញ់​​​មារ​មាន​​ព្រះ​ភ្នែន​​​៦​​ម៉ែត្រ​​៦​តឹក​ ​និង​​កម្ពស់​​៩​ម៉ែត្រ​​​៩​តឹក​​ ធ្វើ​អំពី​​ថ្ម​ភក់ ​ស្ថិត​ក្នុង​​​វត្ត​​ព្រះ​មហោ​​សថ​សុវណ្ណ​​គិរី​បឹង​​ដែង​ ​ហៅ​វត្ត​​ព្រះ​អង្គ​ធំ ​នៅ​លើ​ខ្នង​​ភ្នំ​បឹង​ដែង​ ភូមិ​​បឹង​ដែង ​ឃុំ​ព្រែក​កក់​ ​ស្រុក​ស្ទឹង​​ត្រង់ ផ្តួច​ផ្តើម​​កសាង​​ឡើង​​​​​​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ​​និង​លោក​ជំទាវ​​​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ ​ប៊ុន​ រ៉ានី ហ៊ុន សែន ​និង​ដឹក​នាំ​​កសាង​​

កាមរី​គូទ​ហើម​ពន្លះ​ម៉ូតូ​សេ​125​របួសធ្ងន់​ម្នាក់​

Posted: 18 Oct 2012 11:00 PM PDT

ជន​រងគ្រោះ​កំពុង​ត្រូវបានសង្គ្រោះ
ខេត្តកំពត ៖ មានហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​​​កើត​​​ឡើង​រវាង​​​រថយន្ត​តាក់​ស៊ី​ម៉ាក​កាមរី​​គូទ​ហើម​និងម៉ូតូសេ​១២៥​ ស៊េរី​២០១០ នៅលើ​កំណាត់ផ្លូវ​ជាតិ​លេខ​៣ កំពត-ព្រះសីហនុ​បណ្តាល​ឱ្យ​អ្នក​បើក​​ម៉ូតូ​​​ដួល​​​សន្លប់​នៅ​​នឹង​​កន្លែង​​ត្រូវ​​​​ក្រុម​គ្រួសារ​​ដឹក​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​​ កាល​ពី​វេលាម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ​នៅ​​​​ចំណុច​ខាងកើត​ក្បាល​​ស្ពាន​​ព្រែក​កំពង់​បាយ

ចោ​រប្លន់​អ្នក​លក់​បាយ-បបរ​បាញ់​រះ​ប្រពន្ធ​3​គ្រាប់​របួស​ខណៈ​ចោរ​ម្នាក់​រង​របួស​1​គ្រាប់

Posted: 18 Oct 2012 10:55 PM PDT

ការ​ភ្ញាក់​ផ្អើល​ក្រោយ​ពេល​ហេតុ​ការណ៍បាន​កើត​ឡើង
ខេត្ត​កណ្តាល ៖ ចោរ​ប្លន់​ប្រដាប់អាវុធ២​នាក់​ បាន​ធ្វើ​សកម្ម​ភាព​បាញ់​ជា​ច្រើន​គ្រាប់​ប្លន់​អ្នក​លក់​បាយ​-ប​បរ​ នៅ​ក្រុង​តា​​ខ្មៅ ខណៈ​ពេល​ជិះ​​ម៉ូតូ​ឌុប​គ្នា​ពី​នាក់​ប្តី​ប្រពន្ធ​ត្រឡប់​មកពីផ្សារ​ដល់​មុខ​ផ្ទះ​នៅ​ចំណុច​ផ្លូវ​លំ​ ស្ថិត​នៅក្នុង​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ​ក្រុង​តាខ្មៅ ​កាលពី​វេលាម៉ោង​៦​និង​៣០នាទី​ល្ងាច ថ្ងៃទី​១៦ តុលា ។​​

អគ្គិ​ភ័យ​ឆេះ​ឃ្លាំង​«សាគូរ៉ា»យុវ​ជន​ម្នាក់​ជាប់​ក្នុង​អណ្តាត​ភ្លើង​ថប់​ដង្ហើម​ស្លាប់​ក្នុង​បន្ទប់​ទឹក

Posted: 18 Oct 2012 10:50 PM PDT

ផ្សែងហុយចេញពីអគារដែលឆេះ 
រាជ​ធានី​ភ្នំ​ពេញ​ ៖ មនុស្ស​ម្នា​​ក់​បាន​ស្លាប់​​យ៉ាង​អាណោច​អាធ័ម​ ក្នុង​គ្រោះ​មហន្ត​រាយ​អគ្គិ​ភ័យ​មួយ​ដែល​បាន​កើត​​ឡើង​​ក្នុង​ហាង​សាគូរ៉ា​លក់​សម្ភារ​នានា​​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​ និង​ប្រទេស​កូរ៉េ​ ​​មាន​ទី​តាំង​ស្ថិត​នៅ​ផ្ទះ​លេខ​៧​ ផ្លូវ​លេខ​៤៨៨​ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំកា​រ​មន​ កាល​ពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃទី​១៨​ តុលា ២០១២ ។

បុរស​ឡប់​សតិ​សម្លាប់​ប្រពន្ធ​ដោយ​សារ​តែ​ភ្លើង​ប្រចណ្ឌ​រួច​ចង.ក​ធ្វើ​អត្ត​ឃាត​តាម​ក្រោយ

Posted: 18 Oct 2012 10:40 PM PDT

អ្នកភូមិផ្អើលឆោឡោ​នៅ​​ផ្ទះ​កើតហេតុ​
ខេត្ត​បាត់​ដំបង ៖ បុរស​ម្នាក់​ដែល​សាច់​ញាតិ​អះ​អាង​ថាកើត​«រោគ​សរសៃ​ប្រសាទ និង​រោគ​ប្រចណ្ឌ​»​ផង​ បាន​ធ្វើ​អត្ត​ឃាត​ដោយ​ចង​.ក​ ក្រោយ​ពី​ប្រើ​កាំ​បិត​និង​ពូ​ថៅ​កាប់​សម្លាប់​ប្រពន្ធ​យ៉ាង​ឃោ​រ​ឃៅ​កាល​ពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃទី​១៤​ តុលា នៅ​​ភូមិ​ដូន​មាយ ឃុំ​ស្តៅ ស្រុក​រតន​មណ្ឌល ។ អធិការ​រង​នគរ​បាល​ស្រុក​រតន​មណ្ឌល​ លោក​រស់​ លឹម​សឺន ​ឱ្យ​ដឹង​ថា អំពើ​ហិង្សា​ដ៏​កំរោល​នេះ​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​ដែល​ប្រើ​កាំ​បិត​ខ្វែវ និង​ពូ​ថៅ​

អគ្គិភ័យ​លេបត្របាក់​ផ្ទះ៦ល្វែង​ហ្មត់​ និងស្លាប់​ម្នាក់​នៅក្រុង​បានលុង

Posted: 18 Oct 2012 10:31 PM PDT

ទិដ្ឋ​ភាព​នៅផ្ទះកើតហេតុ
​ខេត្ត​រតនគិរី ៖ ផ្ទះ៦​ល្វែង​​ ត្រូវបានអគ្គិភ័យ​ឆាបឆេះ​​ខ្ទេចគ្មាន​សល់ និងបណ្តាល​ឱ្យ​ស្ត្រី​​ម្នាក់​ស្លាប់​បាត់បង់​ជីវិត ​ខណៈ​ដេក​លង់​​លក់នៅ​ក្នុងផ្ទះ ដែលហេតុការណ៍នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​កាលពីវេលាម៉ោង​៨ ​និង​៣០នាទីយប់​ថ្ងៃទី​១៨ ​តុលា ២០១២ នៅ​ខាង​ត្បូង​​ផ្សារ​បានលុង ​ស្ថិត​ក្នុង​ភូមិ១ សង្កាត់​ឡាបានសៀក ​ក្រុង​បាលុង ។

គ្រោះ​ថ្នាក់​ចរា​ចរណ៍​ថ្ងៃ​បុណ្យ​ភ្ជុំ​ស្លាប់​26​នាក់ របួស​139​នាក់​មាន​ការ​ថយ​ចុះ​ចំនួន​5%

Posted: 18 Oct 2012 10:30 PM PDT

រថយន្ត​និង​ម៉ូតូ​ដែល​ប៉ះគ្នា​កន្លង​មក​នេះ​ 
រាជធានី​ភ្នំពេញ​ ៖ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​​រយៈ​ពេល​​៣​ថ្ងៃ​​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​​​ទូទាំង​ប្រទេស​​​កើត​ឡើង​ចំនួន​៧១​លើក ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​២៦​នាក់​​ របួស​ធ្ងន់​​­​-​ស្រាល​ចំនួន​១៣៩​នាក់​​ បើ​ប្រៀប​ធៀប​​​ទៅនឹង​​រយៈ​ពេល​​ដូច​គ្នា​​នៃ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​កាល​ពី​ឆ្នាំ​២០១១​មាន​ការ​​​ថយ​ចុះ​​៤លើក​​ស្មើ​នឹង​​៥ភាគរយ​ ។

ពលករ​ខ្មែរ​សម្រុក​លួច​ចូល​ទឹក​ដី​ថៃ​ក្រោយ​ភ្ជុំបិណ្ឌ

Posted: 18 Oct 2012 10:20 PM PDT

អូរព្រំដែនដែលក្រុមពលករលួចឆ្លងចូលដីថ
ក្រុង​ប៉ោយ​ប៉ែត ៖​ បន្ទាប់​​ពី​បុណ្យ​ភ្ជុំ​​បិណ្ឌ​​ប្រពៃណី​ជាតិ​​បញ្ចប់​​ ពល​ករ​​ចំណាក​ស្រុក​​បាន​នាំ​គ្នា​​ធ្វើ​ដំណើរ​​មក​ពី​តាម​​បណ្តា​ខេត្ត​ សម្រុក​​រក​ច្រក​ចេញ​ឆ្លង​​ចូល​ទៅ​​ទឹក​ដី​ថៃ​​ដោយ​ខុស​ច្បាប់​​ដើម្បី​​រក​ការ​ងារ​​ធ្វើ​យ៉ាង​​ពពាក់​ពពូន​ ​ដោយ​ចេញ​តាម​ច្រក​​របៀង​​មួយ​ចំនួន​​ក្នុង​ភូមិ​​តាមខ្សែ​​បន្ទាត់​​ព្រំ​ដែន​​នៃ​ព្រំ​ប្រទល់​​ស្រុក​​២ គឺ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ​​ និង​ស្រុក​សំពៅ​​លូន ខេត្ត​បាត់​ដំបង ។

ព្រះ​​បរម​សព​​តម្កល់​​ក្នុង​​រាជ​វាំង រាជ​ធានី​ ​ខេត្ដ​ ក្រុង​ ប្រារព្ធ​ពិធី​​គោរព​​ព្រះ​​វិញ្ញាណ​ក្ខន្ធ​​ព្រះ​​បិតា​​ឯក​រាជ្យ​​ជាតិ

Posted: 18 Oct 2012 10:10 PM PDT

ព្រះមហាក្សត្រនិងសម្តេចម៉ែ ពេលដង្ហែព្រះរាជបរមសពចូលតម្កល់នៅក្នុងព្រះបរមរាជវាំង
រាជ​ធានី​ភ្នំពេញ ៖​ ព្រះរាជ​​បរម​​សព​​ព្រះ​ករុណា​​ សម្តេច​ព្រះ​​នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ​​ ត្រូវ​បាន​តម្កល់​​នៅ​​ប្រាសាទ​ទេវាវិ​និច្ឆ័យ​​ក្នុង​ព្រះ​បរមរាជ​វាំង​​ បន្ទាប់​ពី​​បាន​ដង្ហែ​​តាម​​ព្រះ​ទីនាំង​ត្រឡប់​​មក​​កាន់​មាតុ​​ប្រទេស​​ ដោយ​​មាន​​មន្ត្រី​​រាជ​ការ​គ្រប់​​ស្ថាប័ន ព្រះសង្ឃ​​ សិស្ស​​ និស្សិត​​រាប់​សែន​​នាក់​បាន​​នាំ​គ្នា​​រង់​ចាំ​​ទទួល​ព្រះ​រាជ​​បរម​សព​​ដោយ​ក្តី​​ក្តុក​ក្តួល​​ និង​ការ​សោក​​សង្រេង​​យ៉ាង​ជ្រាល​ជ្រៅ​​លាយ​ឡ​ំ​ដោយ​​សូរ​ស័ព្ទ​​ព្រះ​ធម៌​លាន់​​រងំ​នៅ​​តាម​​ដង​​វិថី​ដែល​មាន​​

ជន​​មួយ​​ក្រុម​​បង្ក​​ឱ្យ​​មាន​​ការ​​ភាន់​​ច្រឡំ​​ជុំវិ​ញ​​ព្រះ​​ឆាយា​​លក្ខណ៍​​ក្បែរ​​ជើង​​អ្នក​​រាយ​​ការណ៍​​ទូរទស្សន៍​​ថៃ​​

Posted: 18 Oct 2012 10:00 PM PDT

តារាង
ជន​​មួយ​​ក្រុម​​បង្ក​​ឱ្យ​​មាន​​ការ​​ភាន់​​ច្រឡំ​​ជុំវិ​ញ​​ព្រះ​​ឆាយា​​លក្ខណ៍​​ក្បែរ​​ជើង​​អ្នក​​រាយ​​ការណ៍​​ទូរទស្សន៍​​ថៃ​​ ដែល​កោះ​សន្តិ​ភាព​​សូម​ថត​ចម្លង​ទាំង​ស្រុង​​​ដូច​ខាង​​ក្រោម​​នេះ ៖

រដ្ឋ​មន្ត្រី​ការបរទេស​ចិន​លោក YANG Jiechi ៖ សែន​ក្រៀម​ក្រំ​ឥតឧបមា​ពេល​ទទួល​​ដំណឹង​ព្រះមហាវីរក្សត្រ​យាង​ចូល​ទិវង្គត

Posted: 18 Oct 2012 09:15 PM PDT


ក្នុង​សារ​លិខិតចុះ​ថ្ងៃ​ទី​១៥ តុលា ផ្ញើ​​​ជូន​លោក​ហោ ណាំ​ហុង ឧបនា​យក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​​​ការ​បរទេស​​ និង​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​​ លោក YANG Jiechi រដ្ឋ​មន្ត្រី​​ការ​បរទេស​​ចិន​ បាន​សរ​សេរ​ថា ខ្ញុំ​មាន​ការ​រន្ធ​ត់​ក្តុក​ក្តួល និង​សែន​ក្រៀម​ក្រំ​​​ឥត​ឧបមា​​ដោយ​​បាន​ទទួល​ដំណឹង​ថា ព្រះ​ករុណា​​ព្រះ​បាទ​​សម្តេច​ព្រះ​​ នរោត្តម សីហនុ ព្រះ​មហា​វីរ​​ក្សត្រ​​ ព្រះ​អង្គ​​ទ្រង់​​បា​ន​យាង

នាយករដ្ឋ​​មន្ត្រី​ចិន​លោក​វេន ជាប៉ាវ ៖ សូម​សម្តែង​ទុក្ខ​ក្រៀម​ក្រំ​បំផុត​ចំពោះ​ការ​យាង​ចូល​ទិវង្គត​របស់ព្រះ​មហាវីរក្សត្រ

Posted: 18 Oct 2012 09:10 PM PDT


ចំណែក​លោកវេន ជាប៉ាវ នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណ​រដ្ឋ​​ប្រជា​មានិត​​​ចិន​​ បាន​ផ្ញើ​​សារ​លិខិត​​ជូន​ចំពោះ​​សម្តេច​​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​​១៥ តុលា ​​មាន​ខ្លឹម​សារ​​ថា ខ្ញុំ​​មាន​​ការ​​រន្ធត់​​ក្តុក​ក្តួល​​ និង​សែន​​ក្រៀម​ក្រំ​​ឥត​ឧបមា​​ដែល​​បាន​​ទទួល​ដំណឹង​​អំពី​​ការ​​យាង​ចូល​​ទិវង្គត​​របស់​​ព្រះ​ករុណា​​ព្រះ​បាទ​​សម្តេច​​ព្រះ នរោត្តម សីហនុ ព្រះ​មហា

ប្រធានាធិបតី​ចិន​លោក​ហ៊ូ ជិនតាវ ៖ ​សូម​សម្តែង​សមានទុក្ខ​ដ៏ក្រៀម​ក្រំ​​ថ្វាយ​ចំពោះ​​ព្រះ​មហាក្សត្រ​ ព្រះ​មហាក្សត្រី

Posted: 18 Oct 2012 09:05 PM PDT


លោក​ហ៊ូ ជីន​តាវ​ ប្រធានា​ធិ​បតី​​នៃ​សាធា​រណ​រដ្ឋ​​ប្រជា​​មានិត​​ចិន​ ​នៅ​​ថ្ងៃ​ទី​​១៥ តុលា នោះ​ដែរ​ បាន​ផ្ញើ​សារ​​​ទូល​ថ្វាយ​​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​​ព្រះ​បរមនាថ​ នរោត្តម សីហមុនី ព្រះ​​​មហា​ក្សត្រ​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ និង​សម្តេច​ព្រះ​​មហា​ក្សត្រី នរោត្តម ​មុនិ​នាថ សីហនុ ព្រះ​​វរ​រាជ​​មាតា​​ជាតិ​ខ្មែរ ពី​ទី​ក្រុង​ប៉េង​កាំង​ថា ខ្ញុំ​មាន​ការ​រន្ធត់​​ក្តុក​ក្តួល និង​សែន​ក្រៀម​ក្រំ​​ឥត​ឧបមា​​​ដោយ​​បាន​ទទួល

កូរ៉េ​​​ខាង​ត្បូង​ អាហ្សង់​ទីន​ អូស្ត្រាលី​ រវ៉ាន់​ដា​ និង​លុចហ្សំបួរ​ ជាប់​ជា​សមាជិក​មិនអចិន្ត្រៃយ៍​ថ្មីក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​

Posted: 18 Oct 2012 09:03 PM PDT

តំណាង​​អូស្ត្រាលី​​​​សម្តែង​​ក្តី​រីក​រាយ​
មហា​សន្និ​បាត​អ.ស.ប​ កាល​ពី​​ថ្ងៃទី​១៨ តុលា​​បាន​បោះ​ឆ្នោត​​​ជ្រើស​រើស​​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ អូស្ត្រាលី​ អាហ្សង់​ទីន​ រវ៉ាន់​ដា និង​លុច​ហ្សំ​បួរ​ជា​សមាជិក​​​មិន​អចិន្ត្រៃយ៍​ថ្មី​​របស់​ក្រុម​ប្រឹក្សា​​អ.ស.ប​ សម្រាប់​​អាណត្តិ​​​២​ឆ្នាំ​​ដែល​នឹង​ចាប់​ផ្តើម​​​​ពី​ថ្ងៃទី​​១ មករា​ ឆ្នាំ​២០១៣​ទៅ​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!