Koh Santipheap Daily

Koh Santipheap Daily


ពិធីគោរព​ព្រះវិញ្ញាណក្ខន្ធ​ ព្រះ​បាទ​​សម្តេច​ ព្រះ​នរោត្តម​ សីហនុ ​នៅខេត្ត​ប៉ៃលិន​

Posted: 18 Oct 2012 01:19 AM PDT

ខេត្ត​ប៉ៃលិន​ ៖ ព្រឹកថ្ងៃទី​​១៨ តុលា ២០១២ ​នៅក្នុង​បរិវេណ​​មុខ​សាលា​ខេត្ត​​ លោក​អភិ​បាល​ខេត្ត និង​មន្ត្រី​រាជ​ការ កង​កម្លាំង​​ប្រដាប់​អាវុធ សិស្សានុ​សិស្ស​ ព្រម​ទាំង​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​​១.៦០០​នាក់​ និង​ព្រះ​សង្ឃ​ ប្រមាណ​​ជាង​១២០​អង្គ បាន​ចូលរួម​ពិធី​​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ​ និង​បង្សុ​កូល​​ថ្វាយ​ជូន​ព្រះ​បាទ​សម្តេច ព្រះ​នរោត្តម សីហនុ ​ព្រះ​មហា​វីរ​ក្សត្រ​ ព្រះវរ​រាជ​បិតា​ឯក​រាជ្យ​ ។

ប្រជាជន​​ចិន​ជាង​១​ពាន់​​លាននាក់ ​នឹង​ឈរ​នៅ​ជា​មួយ​​ប្រជាជន​​កម្ពុជា​លើ​កិច្ច​​សហ​ប្រតិ​បត្តិ​ការ និង​ការ​អភិ​វឌ្ឍ​

Posted: 18 Oct 2012 01:14 AM PDT

​ពិធី​ប្រជុំ​​ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ និង​ការ​អភិ​វឌ្ឍ
រាជធានីភ្នំពេញ ៖ ​លោក​អ៊ាង សុផល្លែត ​ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ​ហ៊ុន សែន ​បាន​ប្រាប់​ឱ្យដឹង​ក្រោយ​ជំនួប​សម្តែងការ​គួរ​សម​ជា​មួយ​​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រក​ម្ពុជា​ នា​ព្រឹកថ្ងៃទី​​១៨ តុលា ២០១២ ​នៅអគារ​វិមាន​សន្តិ​ភាព​ រវាង​លោក DAI BINGGUO សមា​ជិក​​ក្រុម​ប្រឹក្សា​រដ្ឋ​នៃ​​សាធារណ​រដ្ឋ​​ប្រជា​មានិត​ចិន​បាន​ជំរាប​ជូន​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន ថា ​

មហា​ជន​រិះគន់​អាជ្ញាធរ និង​សមត្ថ​កិច្ច​​ស្រុក​បាណន់ ​ដែល​គ្មាន​រថយន្ត​សម្រាប់​ជួយ​សង្គ្រោះ​​តាម​តំបន់​​

Posted: 18 Oct 2012 01:05 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរា​គមន៍​
ខេត្ត​បាត់ដំបង ៖ ​រសៀល​ថ្ងៃទី​១៦ តុលា ២០១២ មានគ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើតឡើងនៅ​លើ​កំណាត់​ផ្លូវឆ្ពោះ​ទៅ​កាន់​តំបន់​ទេស​ចរណ៍ «អាង​កំពីង​ពួយ» ត្រង់​ចំណុច​ភូមិ​​អូរពង​មាន់​ ​ឃុំ​តា​គ្រាម ​ស្រុក​បាណន់ ​រវាង​អ្នក​ជិះ​ម៉ូតូបុកគ្នាជាមួយនឹង​គោ​យន្ត​កន្ត្រៃ ដែល​បណ្តាល​​ឱ្យ​នារី​​ម្នាក់​រងរបួស​​ធ្ងន់ ​និង​នារី​២​នាក់​​ទៀត​រង​របួស​ស្រាល ខណៈ​ពួក​នាង​ធ្វើ​ដំណើរ​​កម្សាន្ត​ក្នុង​​ឱកាស​បុណ្យ​​ភ្ជុំ​បិណ្ឌ​ ប៉ុន្តែ​​គ្មាន​​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​ទេ ។

​រវល់​ដើរ​លេង​​តាម​ខេត្ត​ក្នុង​ឱកាស​​បុណ្យភ្ជុំ​​បិណ្ឌ​អគ្គិភ័យ​​​ស៊ី​គ្រឿង​ក្នុង​ផ្ទះ​បាយ​ហ្មត់​

Posted: 18 Oct 2012 12:55 AM PDT

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
ខេត្ត​បាត់ដំបង​ ៖ ​ផ្ទះ​​​លក់​ថ្នាំ​​បាញ់​រថយន្ត និង​ថ្នាំ​លាប​គ្រប់​ប្រភេទ​​ត្រូវអគ្គិ​ភ័យ​​លេប​ត្របាក់​អស់​គ្មាន​​សល់ នូវ​សម្ភារ​ក្នុង​ផ្ទះបាយ​ ​កាល​ពី​រសៀលថ្ងៃ​ទី​​១៦ តុលា នៅ​ចំណុច​​ភូមិ​រតនៈ ​សង្កាត់​រតនៈ ​ក្រុង​បាត់ដំបង ខណៈ​ដែល​​ម្ចាស់​ផ្ទះ​​រវល់​​ដើរ​លេង​ក្នុង​ឱកាស​​បុណ្យភ្ជុំ​​បិណ្ឌ​ទៅ​កាន់​បណ្តា​ខេត្ត​ផ្សេង​។ ​អគ្គិ​ភ័យ​​នេះ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ដល់ប្រជា​ពល​រដ្ឋ​ និង​សមត្ថ​កិច្ច​​ដោយ​សារ​តែ​ផ្ទះ​​នោះ​​បិទ​ទ្វារ​​ជិត​​គ្មាន​​ម្ចាស់​នៅ​ចាំ ។ មន្ត្រី​​ពន្លត់​អគ្គិ​ភ័យ​​

​លោក​ជំទាវ បាន​ ស្រីមុំ ​អីុ​ឈាន ​ប្រគល់​ផ្ទះ​ដល់​គ្រួសារ​ភ្លើង​ឆេះ​ផ្ទះ​

Posted: 18 Oct 2012 12:27 AM PDT

អំណោយ​ជួន​ដល់​ប្រជា​ពលរដ្ឋ​​រង​គ្រោះ​ដោយ​សារ​​ភ្លើង​ឆេះ​ផ្ទះ​
ខេត្ត​ប៉ៃលិន ៖ ​ព្រឹកថ្ងៃទី​​១៣ តុលា ២០១២ ​កន្លង​ទៅ​ លោក​ជំទាវ​ បាន ស្រីមុំ អីុ​ឈាន ​ប្រធាន​សាខា​​កាក​បាទក្រហម​​កម្ពុជា​ខេត្ត​ បាន​អញ្ជើញ​​​​ចុះ​សួរ​សុខទុក្ខ​ និង​ប្រគល់​ផ្ទះ​មួយខ្នង​ដែលទើប​នឹង​សង់​រួច​ជូន​ដល់​​គ្រួសារ​​មួយដែល​ទទួល​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​​ផ្ទះ និង​​សំណេះ​សំណាល​​ជាមួយ​បង​ប្អូន​​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ចំនួន​១១៧​គ្រួសារ​ដែល​មក​​ពីភូមិ​អូរឈើ​ក្រំ និងភូមិ​ផ្សារ​ព្រំ​​​ក្នុងឱកាស​​បុណ្យ​កាន់​បិណ្ឌ​ និងភ្ជុំ​​បិណ្ឌ​ដែល​ជា​ប្រពៃណី​​ជាតិ​​ ដោយ​មាន​

ប្រជា​ពល​រដ្ឋ​​​ មន្ត្រី​រាជការ ​ព្រះ​សង្ឃ​នៅ​ខេត្ត​ព្រៃវែង ​សម្តែង​​ទុក្ខ​ក្រៀម​ក្រំ​​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ​

Posted: 18 Oct 2012 12:06 AM PDT

ប្រជា​ពល​រដ្ឋ​ចូលរួម​សម្តែង​ទុក្ខ​ក្រៀម​ក្រំ​គោរព​វិញ្ញាណ​ក្ខន្ធ​
ខេត្តព្រៃវែង ៖ ​ប្រជា​ពលរដ្ឋ​​នៅ​​ទូទាំង​​ខេត្ត​ ​ទាំង​មូល​​មាន​ក្តី​រន្ធត់​​ តក់​ស្លុត ឥត​ឧបមា បន្ទាប់​​ពី​ទទួល​បាន​​ព័ត៌​មាន​​ថា ព្រះ​បាទ​សម្តេច​​​ព្រះ​នរោត្តម​ សីហនុ ​ព្រះ​អង្គ​បាន​យាង​ចូល​ទិវង្គត​កាល​ពីថ្ងៃទី​១៥ តុលា ២០១២ ​នៅវេលា​ម៉ោង​​១​និង​២០​នាទី​រំលង​​អធ្រាត្រ​​ (ម៉ោង​នៅ​រាជ​ធានី​ភ្នំពេញ) ក្នុង​ព្រះជន្មា​យុ​៩០​ព្រះវស្សា ​ដោយ​ជរា​ពាធ នៅ​មន្ទីរ​ពេទ្យ​ ទី​ក្រុង​ប៉េកាំង ​នៃ​សាធារណ​រដ្ឋ​​ប្រជា​មានិត​ចិន​ ។

ស្រវឹងធ្លាក់​​ភ្នែក​ញ៉ែ​ច្រឡំ​ភេទ​ទី​បី​ខឹង​ពេក​វាយ​​ហើម​ពោរ​មុខ​សន្លប់​

Posted: 18 Oct 2012 12:01 AM PDT

បុរស​ភេទ​ទី​៣​រង​គ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​
រាជធានីភ្នំពេញ ៖ បុរសភេទទី​៣​ម្នាក់​​​ទៅ​លេង​ផ្ទះ​រប​ស់​មិត្តភក្តិ​​ដើរ​តាម​ផ្លូវជា​មួយ​មិត្ត​​ភេទទី​៣​ម្នាក់​ទៀត ​ត្រូវជន​បង្ក​​កំពុង​ផឹក​ស្រវឹង​ឃើញ​ដើរ​ច្រឡំ​​ថា ជា​ស្រី​ស្អាត​ដើរ​ទៅ​លេប​ខាយ​ជិត​ដឹង​ថា ​ភេទទី​៣​បាន​យក​ស្នាប់​​ដៃ​ដាល់​បែក​មុខ​ហើម​ពោរ​សន្លប់​​ម្នាក់​នៅ​នឹង​កន្លែង​ និង​ម្នាក់​ទៀត​​រង​របួស​តិច​តួច​​រត់​គេច​ខ្លួន​បាត់។ ​ហេតុការណ៍​​នេះបាន​កើតឡើង​កាលពី​​វេលា​ម៉ោង​​១២​និង​៣០​នាទី​​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​១៨ តុលា ២០១២ នៅ​​តាម​ផ្លូវ​​ទំនប់​កប់​​

និស្សិត​ម្នាក់​ស្លាប់​ និង​មនុស្ស​៣​នាក់​ទៀត​រង​របួស​រលា​ក​ធ្ងន់ធ្ងរ​​​ ដោយសារ​អណ្តាត​ភ្លើង​ឆាបឆេះ​ហាងសាគូរ៉ាលក់​សម្ភារ​ប្រើ​ប្រាស់​ និង​ខោ​អាវ​ជជុះ (មានវីដេអូឃ្លីប)

Posted: 17 Oct 2012 11:56 PM PDT

សាកសព​និស្សិត​រងគ្រោះ
រាជធានីភ្នំពេញ ៖ និស្សិត​ម្នាក់​​បានស្លាប់​បាត់​បង់ជីវិត​​​យ៉ាងអាណោចអាធ័ម​​ និង​​មនុស្ស​៣នាក់​ផ្សេង​ទៀត​​​បានរ​ងរបួសរលាក​​​​ធ្ងន់​ធ្ងរ​​​ក្នុង​អណ្តាត​ភ្លើង​នៃ​​មហន្តរាយ​​អគ្គិភ័យ​មួយ​ដែលបាន​​ឆាប​ឆេះ​ឡើង​​យ៉ាងសន្ធោសន្ធៅ​​​លើហាង​លក់​​គ្រឿង​សង្ហារិម សម្ភារ​ប្រើប្រាស់​ កាបូប និង​ខោអាវជជុះ​នាំ​ចូលពី​ប្រទេស​ជប៉ុន​​ (សាគូរ៉ា) និង​ប្រទេស​កូរ៉េ​ មាន​ទីតាំង​​​ស្ថិត​នៅ​ផ្ទះលេខ៧ ផ្លូវលេខ​៤៨៨ សង្កាត់​ផ្សារ​

គ្រូ​បង្វឹក​​​​កីឡា​ករ​​​ល្បី​ឈ្មោះ​​​ជំនាន់​​​នេះ​រំលឹក​​ពី​វិស័យ​កីឡា​ជំនាន់​សម័យ​សង្គម​រាស្ត្រ​និយម​

Posted: 17 Oct 2012 11:50 PM PDT

រា​ជ​ធានីភ្នំពេញ​​ ៖​ ​​ខណ​​ៈ​​ដែល​ប្រជា​ពល​រដ្ឋ​​ខ្មែរ​​​​ទូ​ទាំង​​ប្រទេស​​​ទាំង​ចាស់​ ទាំង​​ក្មេង​​​ កំពុង​​​មាន​​​អារម្មណ៍​​ក្តុក​​ក្តួល​​​​​​រំជួល​ចិត្ត​​​​​ឥត​ឧប​មា​​ចំពោះ​ការ​​​​យាង​ចូល​ទិវង្គត​​​​របស់​ព្រះ​ករុ​ណា​​​​​​ព្រះ​បាទ​សម្តេច​​ ព្រះ​​នរោត្តម​​ សី​ហនុ​​​ ព្រះ​មហា​វី​រ​ក្សត្រ​​​​​​ ព្រះ​​វ​រ​រាជ​​បិ​តា​​​​​ឯក​​រាជ្យ​​​ បូរណ​ភាព​ទឹក​ដី​​​​​ និង​ឯក​​​​ភាព​ជាតិ​ខ្មែរ​​​​​ជា​ទី​​​​សក្កា​​រ​​ៈ​​​ដ៏​ខ្ពង់​ខ្ពស់​​​​នា​​ថ្ងៃ​​​​១៥​រោច ខែ​​ភទ្រ​បទ​ ឆ្នាំ​​​រោង​ ចត្វា​ស័​ក​ ព.ស ២៥៥៦ ត្រូវ​នឹង​​​ថ្ងៃ​ទី​​​១៥ ​

​ផ្ទះអាជីវ​ករ​​លក់​ដូរ​នៅ​ផ្សារ​ច្បារ​អំពៅ​ត្រូវ​ភ្លើង​ឆេះ​ហុយ​ទ្រលោម​

Posted: 17 Oct 2012 11:48 PM PDT

រថយន្ត​ពន្លត់​ទឹក​កំពុង​ធ្វើ​អន្តរាគមន៍​
រាជធានីភ្នំពេញ ៖ ផ្ទះ​តោង​ដំបូង​គេ​នៅ​​ជាន់​ទី​៣ រៀប​ជញ្ជាំង​​ឥដ្ឋ​​ប្រក់​ស័ង្ក​សី​​គ្រោង​ឆ្អឹង​​ឈើ​របស់​អាជីវ​ករ​​លក់​ដូរ​ម្នាក់​នៅ​ផ្សារ​ច្បារ​អំពៅ​ ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​ហុយ​ផ្សែង​​ទ្រលោម​​បង្ក​ឱ្យ​​មាន​ការ​​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃទី​​១៨ តុលា ២០១២ ​នៅភូមិ​កណ្តាល សង្កាត់​​ច្បារ​អំពៅ​​២ ខណ្ឌ​មាន​ជ័យ ។

​ទីតាំង​​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ​ ព្រះ​មហា​វីរ​ក្សត្រ​​ត្រូវបាន​ធ្វើ​ឡើង​​៥​កន្លែង​​ធំៗ​​នៅ​ក្រុង​ប៉ោយប៉ែត

Posted: 17 Oct 2012 11:45 PM PDT

ប្រជា​ពល​រដ្ឋ​ចូលរួម​គោរព​វិញ្ញាណ​​ក្ខន្ធ​​ព្រះ​មហា​វីរ​ក្សត្រ​
ក្រុងប៉ោយប៉ែត ៖ ​ដោយ​ក្តី​អាឡោះ​អាល័យ​​និង​ដឹង​គុណ​ចំពោះ​ព្រះ​មហា​វីរ​ក្សត្រ​​ព្រះ​នរោត្តម សីហនុ ក្រោយ​ពី​ព្រះ​អង្គ​យាង​​ចូល​ទិវង្គត​​ កាល​ពី​​ថ្ងៃទី​​១៥ តុលា ២០១២ ​នៅទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ដោយ​ជរាពាធ​ ហើយ​ព្រះ​​បរម​សព​​របស់​​ព្រះ​អង្គ នឹង​ត្រូវ​បាន​​ដង្ហែ​មក​ដល់​​ប្រទេស​កម្ពុជា​នៅ​វេលា​រសៀល​ថ្ងៃទី​១៧ តុលា ២០១២ ​នេះ​ តាម​ជើងយន្ត​ហោះ​របស់​ចិន​នោះ ​នៅ​​ឯ​ក្រុង​​ប៉ោយប៉ែត គេ​សង្កេត​​ឃើញ​អាជ្ញា​ធរ​​​ក្រុង​ដោយសហ​​ការ​ជា​មួយ​ស្ថាប័ន​ពាក់​

មេដឹក​នាំ​​គណបក្ស​​​ប្រឆាំង​​​ជប៉ុន​​​ទៅកាន់​​ទី​តាំង​​យ៉ា​ស៊ូគូនីដ៏ចម្រូង​ចម្រាស់​

Posted: 17 Oct 2012 11:45 PM PDT

លោក​ស៊ីន​ហ្សូ​អាបេ
លោក​​ស៊ីន​ ហ្សូអាបេ មេដឹក​នាំ​​របស់​គណ​បក្ស​​​ប្រឆាំង​​ជប៉ុន​​​ដ៏​សំខាន់​​គឺ​គណបក្ស​​​ប្រជា​ធិប​តេយ្យ​​​សេរី​​LDP​ កាល​ពី​​យប់​ថ្ងៃ​​​ទី​១៧ តុលា ​បាន​ទៅកាន់​​ទី​តាំង​​យ៉ាស៊ូគូនី​ដ៏​ចម្រូង​ចម្រាស់​​នៅ​ក្រុង​​​តូក្យូ​ដើម្បី​​គោរ​ព​វិញ្ញាណ​ក្ខន្ធ​​​​ប្រជា​ជន​ជប៉ុន​២,៥លាន​នាក់​​​ដែល​ស្លាប់​ក្នុង​សម័យ​សង្គ្រាម​​​​ក្នុង​នោះ​រួម​មាន​​ឧក្រិដ្ឋ​ជន​ធំ​១៤នាក់​នៃ​សង្គ្រាម​​លោក​លើក​ទី​​២ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៨ តុលា ២០១២

Posted: 17 Oct 2012 11:44 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៨ តុលា​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

​មន្ត្រីរាជការ​​​គ្រប់​លំដាប់​ថ្នាក់​​ព្រះ​សង្ឃ​​​ប្រជា​រាស្ត្រ​​ សិស្សា​នុ​សិស្ស​ គោរព​ព្រះវិញ្ញាណ​ក្ខន្ធ​

Posted: 17 Oct 2012 11:30 PM PDT

សិស្សានុ​សិស្ស ​​ប្រជា​ពលរដ្ឋ ​ព្រះសង្ឃ និង​មន្ត្រី​រាជការ​គ្រប់​​លំដាប់​​ថ្នាក់​គោរព​​វិញ្ញាណ​ក្ខន្ធ​
ខេត្ត​ស្ទឹង​ត្រែង ៖ ​ក្នុង​ឱកាស​​ប្រកប​ដោយ​ក្តី​រន្ធត់​ចិត្ត​ក្រៀម​ក្រំ​ និង​ពោរពេញ​​ដោយ​ក្តី​សោក​ស្តាយ​អាឡោះ​អាល័យ​​ជា​អនេ​​កប្ប​ការ​ចំពោះ​​អង្គ​ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា ​ជាទីគោរព​​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត​ដែល​ព្រះអង្គ​​យាង​សោយ​ទិវង្គត ​​ព្រះសង្ឃ​ និង​មន្ត្រីថ្នាក់​​ដឹក​នាំ​ខេត្ត មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់ កង​កម្លាំង​​ប្រដាប់​អាវុធ​គ្រប់​​ប្រភេទ​ សិស្ស និស្សិត ប្រជា​រាស្ត្រ​​គ្រប់​ជន​ជាតិ​ក្នុង​ខេត្ត ជា​កូន ជា​ចៅ ​ចៅទួត បាន​ស្លៀក​ខ្មៅ​ពាក់.ស​ សំពត់​-ខោ​ខ្មៅ អាវ​

សមា​គម​បាល់​ទាត់​​អង់​គ្លេស​​កំពុង​ពិចារណា​ពី​លទ្ធ​ភាព​សង​ជំងឺ​ចិត្ត​​អ្នក​គាំ​ទ្រ​

Posted: 17 Oct 2012 11:20 PM PDT

សមា​គម​បាល់​ទាត់​​អង់​គ្លេស​​កំពុង​ពិចារណា​ពី​លទ្ធ​ភាព​សង​ជំងឺ​ចិត្ត​​អ្នក​គាំ​ទ្រ​
យោង​ទៅ​តាម​​ប្រភព​ព័ត៌​​មាន​​ប៊ី​ប៊ី​ស៊ី ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​អង្គា​រ​ ទី​​១៦ តុលា ឆ្នាំ​២០១២ បាន​​ឱ្យ​ដឹង​ថា​ សមា​គម​​បាល់​ទាត់​អង់​គ្លេស​​កំពុង​​ពិចារណា​ពី​​លទ្ធ​ភាព​​​សង​ជំងឺ​ចិត្ត​​ដល់​អ្នក​គាំ​ទ្រ​​អង់​គ្លេស​​ដែល​បាន​ចំណាយ​​លុយ​ទិញ​​សំបុត្រ​​ចូល​ទស្សនា​​ និង​​សំបុត្រ​​យន្ត​ហោះ​ដើម្បី​ទៅ​​​ចូល​រួម​ទស្សនា​​ការ​ប្រកួត​បាល់​​ទាត់​ជម្រុះ World Cup រវាង​ក្រុម​ម្ចាស់​​ផ្ទះ​​ប៉ូឡូញ និង​អង់​គ្លេស ក្នុង​ទី​ក្រុង​​

ជប៉ុន​ អាមេរិក​ និងកូរ៉េខាង​ត្បូង​​អះ​អាង​ជា​ថ្មី​​ពីសាមគ្គី​ភាព​ប្រឈម​មុខ​នឹង​កូរ៉េ​ខាងជើង​

Posted: 17 Oct 2012 11:17 PM PDT

តំណាង​របស់​ប្រទេស​ទាំង​៣​ដែល​ចូល​រួម​ប្រជុំ​ត្រី​ភាគី​
តំណាង​របស់ជប៉ុន ​សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី​១៧ តុលា ​បាន​ព្រម​ព្រៀង​រួម​សហការគ្នា​​​យ៉ាង​ជិតស្និទ្ធ​លើ​បញ្ហា​ទាំងឡាយ​ដែល​ទាក់​ទិន​ដល់​សមត្ថ​ភាព​និងមហិច្ឆតា​នុយ​ក្លេ​អ៊ែរ ​របស់​កូរ៉េខាង​ជើង ។​ក្នុងឱកាស​នៃការ​ចរចា​គ្នា​​ត្រី​​ភាគី​នៅ​ក្រុង​តូក្យូ ភាគី​នីមួយ​ៗ​អះអាង​ជា​ថ្មី​ពីបំណង​ប្រាថ្នា​ និងការសន្យា​ធ្វើ​ឱ្យ​សម្រេច​បាន​សន្តិភាព​ និង​ស្ថេរ​​ភាព​នៅ​ឧបទ្វីប​កូរ៉េ ។

សភា​​អីុស្រាអែល​​​អនុម័ត​ពី​ការ​រំលាយ​ខ្លួន​

Posted: 17 Oct 2012 11:17 PM PDT

ទិដ្ឋភាព​​ក្នុង​សភា​អីុ​ស្រា​អែល​​​ពេល​ប្រជុំ
បណ្តា​សមាជិក​​​សភា​អីុស្រាអែល​​​ កាល​ពី​ព្រឹក​​ថ្ងៃទី​​​១៦ តុលា ​បាន​បោះ​ឆ្នោត​​អនុម័ត​គម្រោង​​ច្បាប់​មួយ​ស្តី​ពី​ការ​​រំលាយ​សភា​ និង​ការ​រៀប​ចំ​​ការ​បោះ​ឆ្នោត​​​សភា​មុន​កាល​កំណត់​​​នា​ថ្ងៃទី​​​២២​ មករា​ ឆ្នាំ​២០១៣​ ។​ក្នុងចំណោម​​​សមា​ជិក​សភា​​ទាំង​១២០​រូប​​​​របស់​អីុស្រា​អែល​​​ សមាជិក​សភា​​១០០​រូប​​​បាន​បោះ​ឆ្នោត​​​គាំ​ទ្រ​​គម្រោង​​​ច្បាប់​​​នេះ​ ខណៈ​ការ​អនុម័ត​ទាម​ទារ​​​សំឡេង​​គាំ​ទ្រ​យ៉ាង​តិច​​៦១​

ការចំណាយ​ខាង​យោធា​អាស៊ី​កើន​លើស​អឺរ៉ុប

Posted: 17 Oct 2012 11:17 PM PDT

តារាង​នៃការ​​ចំណាយ​ខាង​យោធា​របស់​ប្រទេស​សំខាន់​ៗ​នៅអាស៊ី
យោងតាម​ការ​សិក្សា​មួយ​របស់​មជ្ឈ​មណ្ឌល​CENTER FOR STRATEGIE AND INTERNATIONAL STUDIES (CSIS)​របស់​អាមេរិក​ថា ជាលើក​ដំបូង​ក្នុងឆ្នាំ​២០១២ ​ដែល​កា​រចំណាយ​ខាងការពារ​របស់​​បណ្តា​ប្រទេស​នៅ​អាស៊ី​មាន​លើសពីការ​ចំណាយ​ដូចគ្នា​នេះ​នៅ​អឺរ៉ុប​។ ​ក្នុងតំបន់​អាស៊ី​ការ​ចំណាយ​ខាង​កិច្ច​ការពារ​មានការ​កើន​ឡើង​ទ្វេ​ក្នុង​ទស​វត្ស​ចុងក្រោយ​នេះ ​ហើយ​រហូត​ដល់​

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​​តៃ​វ៉ាន់​លាលែង​តំណែង ​ព្រោះ​មានគូ​ស្នេហ៍​អាយុ​តិច​ជាង​ខ្លួន​27​ឆ្នាំ

Posted: 17 Oct 2012 11:15 PM PDT

រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​​តៃ​វ៉ាន់​លាលែង​តំណែង ​ព្រោះ​មានគូ​ស្នេហ៍​អាយុ​តិច​ជាង​ខ្លួន​27​ឆ្នាំ
អ្នកនាំ​ពាក្យ​របស់​រដ្ឋា​ភិបាល​តៃ​វ៉ាន់​បាន​ប្រកាស​លា​លែង​​ពី​តំណែង​កាលពី​ថ្ងៃទី​១១​​ តុលា ​ក្នុង​រយៈ​ពេល​​តែ​​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​បាន​បង្ហាញ​តាម​ហ្វេស​ប៊ុក​ថា លោក​មាន​គូស្នេហ៍​​វ័យ​ក្មេង​​អាយុ​តិច​ជាង​ខ្លួន​​ដល់ទៅ​២៧​ឆ្នាំ ។​ លោក ជុន ឆេន នាយក​រដ្ឋ​មន្ត្រី​តៃ​វ៉ាន់ បាន​ចុះ​ហត្ថ​លេខាយល់​ព្រម​ចំពោះ​ការ​​លា​លែង​របស់​លោក​ហ៊ូ ​យូ​វើយ​​ ​អាយុ​៥១​ឆ្នាំ ​ដែល​កាន់​តំណែង​ ជា​អ្នក​នាំ​ពាក្យ​ខុទ្ទកាល័យ

ប្រទេស​ជា​មិត្ត​លើ​ពិភព​លោក​ផ្ញើ​សារ​លិខិ​តរួម​រំលែក​មរណ​ទុក្ខ​ការ​ចូល​ទិវង្គត​នៃ​ព្រះ​មហា​វីរ​ក្សត្រ

Posted: 17 Oct 2012 10:50 PM PDT

រាជ​ធានី​ភ្នំពេញ ៖ សារលិខិត​​ជា​បន្ត​បន្ទាប់​​បាន​ផ្ញើមក​​ចូល​រួម​ព្រះ​រាជ​មហា​ទុក្ខ​​ថ្វាយ​ចំពោះ​​ព្រះ​ករុណា​ព្រះ​បាទ​​សម្តេច​ព្រះ​​បរមនាថ​​ នរោត្តម​​សីហមុនី ព្រះ​​មហាក្សត្រ​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​ជូន​ចំពោះ​​សម្តេច​អគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និង​​ជូន​ចំពោះ​​​​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​​ក្រសួង​​ការ​បរទេស​​ និង​សហ​ប្រតិ​បត្តិ​ការ​​អន្តរ​ជាតិ ។

សា​រាចរ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ស្តី​ពី​ការ​ផ្អាក​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ អក​អំបុក

Posted: 17 Oct 2012 10:40 PM PDT

តារាង
រាជ​ធានីភ្នំពេញ ៖ ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​​អំ​បុក​​​ ដែល​​គ្រោងនឹង​​ប្រារព្ធធ្វើ​នៅ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ​ បន្ទាប់​​ពី​​ផ្អាក​​កាលពី​ឆ្នាំ​២០១១ កន្លង​មក ​ពេលនេះ​រាជ​រដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​ការ​ផ្អាក​ពិធីបុណ្យ​ដ៏​មាន​ប្រជា​​ប្រិយ​ភាព​នេះ​​នៅ​ឆ្នាំ​២០១២ នេះ​ទៀត ដោយ​សារ​តែ​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​កំពុង​មាន​​មហាទុក្ខ​សោក​ដ៏​ក្រៀម​ក្រំ​​រក​ទី​បំផុត​គ្មាន គឺព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ​នរោត្ត​ម សីហនុ ​ព្រះ​មហាវីរ​ក្សត្រ ព្រះ​

ព្រះ​រាជ​ក្រឹត្យ​បង្កើត​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ពិធី​បុណ្យ​ព្រះ​បរម​សព​ព្រះ​មហា​វីរ​ក្សត្រ នរោត្តម សីហនុ

Posted: 17 Oct 2012 10:20 PM PDT

តារាង
រាជ​ធានីភ្នំពេញ ៖ ព្រះ​រាជ​ក្រឹត្យ​ នស/រកត/១០១២/៩៤៦ ដែល​ឡាយ​ព្រះ​ហស្ត​លេខា​ដោយ​ព្រះ​ករុណា​ ព្រះ​បាទ​សម្តេច​ ព្រះបរម​នាថ នរោត្តម សីហមុនី​ ព្រះ​មហា​ក្សត្រ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​ត្រាស់​បង្គាប់​បង្កើត​គណៈ​កម្មាធិការជាតិ​រៀបចំ​ព្រះ​​រាជ​ពិធី​បុណ្យ ព្រះ​បរម​​សព ព្រះ​ករុណា​ ព្រះ​បាទ​​សម្តេច ​ព្រះនរោត្តម សីហនុ ​ព្រះ​​មហាវីរក្សត្រ​​ ព្រះ​វរ​រាជ​បិតា​ឯក​រាជ្យ បូរណភាព​ទឹក​ដី​ និង​ឯក​​ភាព​ជាតិ​ខ្មែរ ​ខណៈ​​ពេល​ដែល​ព្រះ​​បរម​សព

ព្រះ​​បរម​ស​ព​យាង​​ដល់​​មាតុ​ភូមិ​កូន​ ​ចៅ​ ​ចៅ​ទួត​ ​ចៅ​លួត​ ​ទូ​ទាំង​​ប្រទេស​​រំជួល​ចិត្ដ​​ក្នុង​​មហា​ទុក្ខ​​សោក​​ដ៏​​ធំ​ធេង

Posted: 17 Oct 2012 10:00 PM PDT

ក្បួន​ដង្ហែ​ព្រះ​បរម​សព​​ព្រះមហា​វីរ​ក្សត្រ​​ ព្រះ​បាទ នរោត្តម​ សីហនុ ​
រាជ​ធានី​ភ្នំពេញ ៖​ នៅ​វេលា​​ម៉ោង​​២ និង​​៤៥​នាទី​ព្រះ​​ទី​នាំង​​ស្លាប​ដែក​របស់​​សាធា​រ​ណ​រដ្ឋ​​ប្រជា​មានិត​ចិន​ បាន​ដង្ហែ​ព្រះ​បរម​សព​​ព្រះ​ករុណា​​ព្រះ​មហា​វី​រក្សត្រ​​សម្តេច​​ព្រះ​​នរោត្តម សីហនុ ចុះ​​ចត​​ដោយ​សុវត្ថិ​ភាព​​នៅ​ព្រលាន​​យន្ត​ហោះ​អន្តរ​ជាតិ​​ភ្នំពេញ ។ ការ​ដង្ហែព្រះ​បរម​សព​​ព្រះ​មហា​វី​រក្សត្រ​​ជា​ទី​គោរព​​សក្ការៈ​​ដ៏​ខ្ពង់​ខ្ពស់​បំ​ផុត​​មក​កាន់​​​មាតុ​ភូមិ​វិញ​​នេះ​​ អម​ដោយ​​ព្រះ​​មហា​​ក្សត្រ​​ព្រះ​បរម​​នាថ​ និង​​ព្រះ​មាតា

សមាជិក​ក្រុមប្រឹក្សា​​រដ្ឋ​ចិន ៖ រដ្ឋាភិបាល​ចិន​នៅ​តែ​បន្ត​គាំទ្រ​ និង​ជួយ​ដល់​កម្ពុជា

Posted: 17 Oct 2012 08:57 PM PDT

រាជ​ធានីភ្នំពេញ ៖ ក្នុងឱកាសអមដំណើរព្រះបរមសព​សម្តេចឪ​ន​រោត្តម សីហនុ ពីទីក្រុងប៉េកំាងមកកាន់​កម្ពុជា លោកដាយ ឌីង​ហ្គោ សមាជិកក្រុមប្រឹក្សារដ្ឋ​នៃសាធារណរដ្ឋប្រជាមានិត​ចិនឋានៈស្មើឧបនាយករដ្ឋ​មន្រ្តីបានចូលជួបសម្តែង​ការគួរសម និង​ពិភា​ក្សា​ការ​ងារ ជាមួយ​លោកឧប​នាយក​រដ្ឋ​មន្ត្រី​ហោ ណាំហុង នៅទីស្តីការ​ក្រសួងការបរទេសនា​វេលាម៉ោង៩ និង៤៥​នាទី​ព្រឹកថ្ងៃ​ទី​

FBIកម្ទេច​ការ​ប៉ុន​ប៉ង​​វាយ​ប្រហារ​​ភេរវកម្ម​​មួយ​នៅ​ញូវ​យ៉ក​

Posted: 17 Oct 2012 08:45 PM PDT

ទី​ស្នាក់​ការ​​ផ្នែក​ត្រៀម​បម្រុង​​សហព័ន្ធ​នៅ​ក្រុង​ញូវ​យ៉ក​
អាជ្ញាធរ​​អាមេរិក​​រាយការណ៍​ថា​ ប៉ូលិស​​សហព័ន្ធ​​FBI កាល​ពី​ថ្ងៃទី​​១៧ តុលា ​បាន​ចាប់​ខ្លួន​ជន​ជាតិ​បង់​ក្លា​ដែស​​​ អាយុ​​២១​ឆ្នាំ​ម្នាក់​​ដែល​ទទួល​ការ​ចោទ​ប្រកាន់​​​ថា​ចង់​​ដាក់​គ្រាប់​បែក​​មួយ​គ្រាប់​​ទម្ងន់​​៤៥០​គីឡូក្រាម​​ឱ្យ​ផ្ទុះ​​​នៅ​ទី​ស្នាក់​ការ​​​ផ្នែក​​ត្រៀម​បម្រុង​​សហព័ន្ធ​ក្រុង​ញូវ​យ៉ក​ ។

ប្រជា​ពល​រដ្ឋ​ មន្ត្រី​រាជការ​ខេត្ត​ចូល​រួម​មរណ​ទុក្ខ​​ការ​យាង​ចូល​ទិវង្គត​នៃ​សម្តេច​ឪ

Posted: 17 Oct 2012 08:19 PM PDT

ប្រជា​ពល​រដ្ឋ​ មន្ត្រី​រាជការ​ខេត្ត​ចូល​រួម​មរណ​ទុក្ខ​​ការ​យាង​ចូល​ទិវង្គត​នៃ​សម្តេច​ឪ
ខេត្ត​កំពត ៖​ ក្រោយ​​ពី​ទទួល​​ព័ត៌​មាន​​ពី​ការ​យាង​ចូល​ទិ​វង្គត​របស់​​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​​នរោត្តម​ សីហនុ​ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៥​ តុលា នៅ​មន្ទីរ​ពេទ្យ​ក្រុង​ប៉េកាំង​​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​រួច​មក​ គ្រប់​វត្ត​អារាម​ទូ​ទាំង​ខេត្ត​ ប្រជា​ពល​រដ្ឋ​ មន្ត្រី​រាជការ​​គ្រប់​ជាន់​ថ្នាក់​​មាន​ក្តីក្តុល​ក្តួល​ និង​សោក​ស្តាយ​ជា​ពន់​ពេក​​ចំពោះ​សការ​បាត់​បង់​ព្រះ​មហា​វី​រក្សត្រ​​ជាទី

សិល្បករ​ខ្មែរ​ជាង​100​នាក់​​គោរព​ដួង​ព្រះ​វិញ្ញាណ​ក្ខន្ធ​​ព្រះ​មហា​វីរ​ក្សត្រ​​នរោត្តម​ សីហនុ​

Posted: 17 Oct 2012 08:13 PM PDT

សិល្បករ​ខ្មែរ​ជាង​100​នាក់​​គោរព​ដួង​ព្រះ​វិញ្ញាណ​ក្ខន្ធ​​ព្រះ​មហា​វីរ​ក្សត្រ​​នរោត្តម​ សីហនុ​
រាជធានីភ្នំពេញ ៖ ​​ សិល្ប​​ករ​ខ្មែរ​ប្រមាណ​ជាង​១០០​នាក់​ បាន​​ជួប​ជុំ​គ្នា​នៅ​ស្ថា​នីយ​ទ​ូរ​ទស្សន៍​បាយ័ន​នៅ​ថ្ងៃ​ទី​១៧​ តុលា​ ដើម្បី​គោ​រព​ដល់​ដួង​ព្រះ​វិញ្ញាណ​ក្ខន្ធ​​ព្រះ​មហា​​វីរ​ក​្ស​​ត្រ​​ខ្មែរ​នរោត្តម​ សីហនុ​ ដែល​បាន​សោយ​ទិវង្គត​ កាល​ពី​ថ្ងៃ​ទី​១៥​ តុលា​ វេលា​ម៉ោង​១​និង​២០​នាទី​​រំលង​​អធ្រាត្រ​​(ម៉ោង​ក្នុង​ប្រទេស​កម្ពុជា​)​ នៅ​ទី​ក្រុង​ប៉េ​កាំង ​ក្នុង​​​​ព្រះ​ជន្មាយុ​៩០​ព្រះ​វស្សា​ ។

ដង​ផ្លូវ​នៅ​​ភូមិ​អូរ​នាង​​​​​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​​រង​ការ​ខូច​ខាត​​​​​ដោយរថយន្តធុនធ្ងន់

Posted: 17 Oct 2012 08:00 PM PDT

ដងផ្លូវរងការខូចខាតដោយសាររថយន្តដឹកហ្គាសធំៗ 
ក្រុង​ប៉ោយ​ប៉ែត​ ៖​ ​​​ដង​ផ្លូវ​​នៅ​ភូមិ​អូរ​នាង​​​​ស្ថិត​ក្នុង​​​សង្កាត់​​​ផ្សារ​​​កណ្តាល​ ក្រុង​ប៉ោយ​​ប៉ែត​​ ពេល​នេះ​​​​កំពុង​រង​ការ​​​ខូច​​ខាត​​​យ៉ាង​ធ្ងន់​ធ្ងរ​​​​ បង្ក​ឱ្យ​ប្រជា​ពល​រដ្ឋ​​​ពិបាក​​​​ក្នុង​ការ​​​​ធ្វើ​ដំណើរ​​​​ដោយ​​រថយន្ត​​​​មិន​អាច​​​បើក​​បរ​បាន​​ ព្រោះ​ដង​ផ្លូវ​​​​បាន​ក្លាយ​​​ទៅ​​ជា​​​ជ្រលង​​​​​អូរ​ទៅ​​ហើយ​​ៗ​​ បញ្ហា​​​នេះ​​អ្នក​ស្រុក​​​​បាន​​ចោទ​ប្រកាន់​​​​​ទៅ​លើ​រថយន្ត​​​​ដឹក​​​​ហ្គាស​ពី​ព្រំ​ដែន​​​​ជា​អ្នក​​​​បំផ្លាញ​​​​ ។​

ក្រោយ​បុណ្យ​ភ្ជុំ​​​កំពង់​ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត​កក​ស្ទះ​ជាង​3​គីឡូម៉ែត្រ​

Posted: 17 Oct 2012 07:45 PM PDT

រថយន្ត និងអ្នកដំណើ​រ​​កកស្ទះនៅត្រើយខាងកើតរង់ចាំឆ្លងសាឡាង 
ខេត្ត​ព្រៃ​វែង​ ៖ ក្រោយ​ពីពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិបាន​បញ្ចប់នៅ​ថ្ងៃទី១៥​ តុលា ​នោះ នៅ​​​ថ្ងៃ​បន្ទាប់ចាប់​តាំងពី​ម៉ោង៧​ព្រឹក​ថ្ងៃ​ទី​១៦ ​តុលា ​​គេសង្កេត​ឃើញនៅ​កំពង់ចម្លង​​អ្នក​​លឿង​ត្រើយ​ខាងកើត​ រថយន្ត​រាប់រយ​គ្រឿង និង​ម៉ូតូ​រាប់​​ពាន់គ្រឿង​ បានមក​ប្រមូល​ផ្តុំកក​ស្ទះ​បន្ត​កន្ទុយ​គ្នា​​​ប្រមាណ​​ជាង​៣គីឡូ​ម៉ែត្រ គឺ​ចាប់​​តាំងពី​ចំណុចក្បាល​សាឡាង​រហូតទៅ​ដល់​មុខ​​​ហាង​លក់​​គ្រឿង​ក្លែម​ស្រីនាត

កូរ៉េ​ខាង​​ត្បូង​​​ខំ​ប្រជែង​​យក​កៅ​អី​​​សមាជិក​​មិន​អចិន្ត្រៃយ៍​​ក្រុម​​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប

Posted: 17 Oct 2012 07:42 PM PDT

ិដ្ឋ​ភាព​ក្នុង​ក្រុម​ប្រឹក្សា​​​សន្តិ​សុខ​​អ.ស.ប​
ពួក​អ្នក​ការ​ទូត​កូរ៉េ​​​ខាង​ត្បូង​​បាន​ធ្វើការ​​ខិត​ខំ​ប្រឹង​ប្រែង​​​ចុង​ក្រោយ​​នានា​ដើម្បី​ប្រជែង​​​យក​ជា​ថ្មី​​នូវ​កៅ​អី​សមាជិក​​មិនអចិន្ត្រៃយ៍​​នៃ​ក្រុម​ប្រឹក្សា​​​សន្តិ​សុខ​​អ.ស.ប​ ខណៈ​​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​​​ត្រូវ​ចាប់​ផ្តើម​​​នា​វេលា​ម៉ោង​១០​ថ្ងៃទី​១៧ តុលា​នៅ​ឯ​មហា​សន្និ​បាត​អ.ស.ប​​ ក្រុង​ញូវ​យ៉ក​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!