Koh Santipheap Daily

Koh Santipheap Daily


មនុស្ស​៣​នាក់​ស្លាប់​​ដោយ​ករណី​​ផ្សេងគ្នា​​ក្នុង​ឱកាស​​បុណ្យ​ភ្ជុំ​បិណ្ឌ​

Posted: 17 Oct 2012 12:50 AM PDT

​ខេត្តពោធិ៍សាត់ ៖ យ៉ាង​ហោច​ណាស់​​មនុស្ស​៣​នាក់​ស្លាប់​ដោយ​ករណី​ផ្សេងគ្នា​​ក្រៅ​​ពី​គ្រោះថ្នាក់​​ចរាចរណ៍ កាលពីថ្ងៃទី​​១៤ និង​១៥ ​តុលា ​២០១២ នៅ​ខេត្តពោធិ៍សាត់ ​​នា​ឱកាស​​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ។ តាម​របាយ​ការណ៍​​ប៉ូលិស​​ឱ្យ​ដឹងថា បុរស​ម្នាក់​​ឈ្មោះ​ជុំ រ៉ុង ហៅ​តយ អាយុ​៤៣​ឆ្នាំ ​នៅភូមិ​ឈើ​ទាល​​ខ្ពស់ ឃុំ​ក្បាល​ត្រាច ស្រុក​​ក្រគរ បាន​ផឹក​ស្រា​ស្រវឹង​​

ព្រះ​បរម​សព​ព្រះ​មហា​វីរ​ក្សត្រ​​ព្រះបាទ​នរោត្តម​​ សីហនុ​ នឹង​ដង្ហែ​​មក​ដល់​រាជ​ធានីភ្នំពេញ​នា​វេលា​ម៉ោង​ប្រហែល​២​​រសៀល​ ខណៈ​​ជន​រួម​ជាតិ​​កម្ពុជា​ក្រៀម​​ក្រំ​​ក្រៃ​លែង​គោរព​​​ព្រះ​​វិញ្ញាណ​​ក្ខន្ធ​ (មាន​វីដេអូ​ឃ្លីប)

Posted: 17 Oct 2012 12:47 AM PDT

សម្តេច​​ព្រះ​បរម​នាថ ​នរោត្តម​​ សីហមុនី​ គោរព​​វិញ្ញាណ​ក្ខន្ធ​ព្រះ​បរម​សព​ព្រះ​បិតា
រាជធានីភ្នំពេញ ៖ ​ព្រះ​មហា​ក្សត្រ​​កម្ពុជា​​ សម្តេច​​ព្រះ​បរម​នាថ ​នរោត្តម​​ សីហមុនី​ និង​សម្តេច​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​ នឹង​ដង្ហែ​​ព្រះបរម​សព​​ព្រះ​មហា​វីរ​ក្សត្រ​​ ព្រះ​បាទ នរោត្តម​ សីហនុ ​យាង​មាតុ​ភូមិ​​និវត្តន៍​​មក​កាន់​មាតុ​ប្រទេស​វិញ ​​នាវេលា​ម៉ោង​​ប្រហែល២​​រសៀល​​ថ្ងៃទី​១៧ តុលា ២០១២ ​ដោយ​មាន​ការ​អញ្ជើញ​​ចូលរួម​​បដិ​សណ្ឋា​រ​កិច្ច-គារវភ​ក្តី​ភាព​​យ៉ាង​ក្តុក​ក្តួល​ ​ស្រណោះ​​អាឡោះ​អាល័យ ​​​ពី​មន្ត្រី​​អ្នក​​មុខ​អ្នក​​ការ ​​គ្រប់​​ស្រទាប់​ជាន់​ថ្នាក់​

មន្ត្រី​រាជ​ការ​-​សិស្សា​នុសិស្ស​​​​ជាង​១៤ម៉ឺន​​នាក់​​ត្រៀម​​​ចូលរួម​​ទទួល​​ព្រះ​​បរម​សព​​ព្រះ​មហាវីរក្សត្រ​​នៅ​រសៀល​ថ្ងៃទី១៧ ​តុលា

Posted: 17 Oct 2012 12:31 AM PDT

មន្ត្រី​រាជ​ការ​-​សិស្សា​នុសិស្ស​​​​ជាង​១៤ម៉ឺន​​នាក់​​ត្រៀម​​​ចូលរួម​​ទទួល​​ព្រះ​​បរម​សព​​ព្រះ​មហាវីរក្សត្រ
រាជធានីភ្នំពេញ ៖ តាម​កំណត់​​បែង​ចែក​​ភារកិច្ច​​របស់សាលា​​​រាជធានីភ្នំពេញ​​បាន​ត្រៀម​​​មន្ត្រី​​រាជការ​គ្រប់​​លំដាប់​ថ្នាក់​​ ប្រធាន​ភូមិ ប្រធាន​ក្រុម ​ប្រជាពលរដ្ឋ​​​ទាំង៩​ខណ្ឌ ​និង​សិស្សា​នុសិស្ស​​​ចំនួន​ជាង១៤​ម៉ឺន​នាក់ ដើម្បី​ចូលរួម​​ទទួល​ព្រះ​បរម​សពព្រះ​មហាវីរក្សត្រ​​ ដោយ​ឈរអម​តាម​​សង​ខាង​ផ្លូវ​ចាប់​ពី​ព្រលាន​យន្ត​ហោះ​​អន្តរជាតិ​ភ្នំពេញ​​រហូតដល់​​មុខព្រះ​បរម​រាជវាំង ។

នាយ​ស្នងការ​​អឺរ៉ុប​​ទទួល​បន្ទុក​​​ខាង​សុខា​ភិបាល​​​​សុំ​លា​លែង​ព្រោះ​រឿង​ពុក​រលួយ​

Posted: 17 Oct 2012 12:04 AM PDT

លោក​ចន ដាលី
ក្រុម​ប្រឹក្សា​​ប្រតិបត្តិ​​របស់​សហភាព​​អឺរ៉ុប​​​​ក្នុង​សេចក្តី​ប្រកាស​មួយ​រាយការណ៍​ថា នាយ​ស្នង​ការ​​អឺរ៉ុប​​ទទួល​បន្ទុក​​​​​​ខាង​​សុខា​ភិបាល​​​​​លោក​ចន ដាលី​ ជន​ជាតិ​ម៉ាល់​តា​បាន​សុំ​លា​លែង​​ចេញ​ពី​តំណែង​​​​ កាល​ពី​​​ថ្ងៃទី​​១៦ ​តុលា ដោយ​សារ​​តែ​ការ​ចោទ​ប្រកាន់​​​ពី​រឿង​​ពុក​រលួយ​ ។

ក្មេងទំនើង​​ចូល​ដណ្តើម​​កាំភ្លើង​ពី​យោធា​ផ្ទុះ​ស្លាប់​​ម្នាក់ ​ឯ​យោធា​​ត្រូវ២​គ្រាប់​របួស​ធ្ងន់​

Posted: 16 Oct 2012 11:43 PM PDT

សមត្ថកិច្ច​កំពុង​សួរ​នាំ​
ខេត្តពោធិ៍សាត់​ ៖ បុរស​ម្នាក់​​បាន​ត្រូវ​គ្រាប់​កាំភ្លើង​​ចំ​គល់​ថ្គាម​​ខាងឆ្វេង​​ធ្លុះ​​​ទៅ​កណ្តាល​​ក្បាល បណ្តាល​ឱ្យ​​ស្លាប់​ពេល​​បញ្ជូន​ដល់​​មន្ទីរពេទ្យ​ ឯ​បុរស​ម្នាក់​ទៀត​​ត្រូវ​ប្រអប់​​ជើងខាងឆ្វេង​​ចំនួន​២​គ្រាប់រង​​របួស​យ៉ាងធ្ងន់​ធ្ងរ ដោយសារ​ការ​ប្រវាយ​ប្រតប់​​ដណ្តើម​កាំភ្លើង​​គ្នា​រវាង​ក្រុម​ក្មេង​ទំនើង​​ជា​មួយ​សមត្ថ​កិច្ច​ ។ ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​​កាលពីវេលា​​ម៉ោង​៦​និង​៣០​​នាទី​ល្ងាច​ថ្ងៃទី​១៥ តុលា ២០១២ ​នៅ​ទំនប់​​​បង្ហៀរ​ត្រាំ​ម្នាស់​ ស្ថិត​ក្នុងភូមិ​​ត្បែង​ខ្ពស់​​ ឃុំ​ត្នោត

វ៉ា​ស៊ីន​តោន​​ ឌី​-ស៊ី​ មា​ន​ស្តុក​ស្តម្ភ​បំផុត​នៅសហរដ្ឋ​អាមេរិក

Posted: 16 Oct 2012 11:32 PM PDT


វ៉ាស៊ីន​តោន​ ឌី​-ស៊ី​ ​ជា​រដ្ឋ​ធានី​របស់​អាមេរិក​ដ៏​មាន​ស្តុក​ស្តម្ភ​បំផុត​ ។​ នេះ​បើ​តាម​ការ​រៀប​ចំ​​ចំណាត់​​ថ្នាក់​របស់​កាសែត​វ៉ល​ស្ទ្រីត​ ជឺរ៉ល។ ប្រជាជន​នៅ​ក្នុង​តំបន់​គ្រប់​គ្រង​ពិសេស​កូឡុំ​ប៊ី​ (រដ្ឋ​វ៉ាស៊ីន​តោន​)​ មាន​ចំណូល​ជា​មធ្យម​៨៦.៦៨០​ដុល្លារ​ ខ្ពស់​ជាង​ចំណូល​មធ្យម​នៅទូ​ទាំង​​ប្រទេស​ ដែល​មាន​ត្រឹម​តែ​៥០.៥០២​ដុល្លារ​។​ អ្នក​រស់​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ​មាន​ចំណូល​ខ្ពស់​ មាន​ប្រហែល​៤៧​

មេដឹកនាំ​ចិន​2​រូប​​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​អតីត​ព្រះ​មហា​ក្សត្រ​នៅ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ក្រុង​ប៉េ​កាំង​

Posted: 16 Oct 2012 11:15 PM PDT

មេដឹក​នាំជាន់ខ្ពស់​ចិន​២​រូប​ទៅ​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ​នៅ​ឯស្ថាន​ទូត
លោកវូ បាងហ្គោ ​និង​លោក​ជា គិញ ​លីន​អ្នក​ទទួល​ខុស​ត្រូវ​ជាន​់ខ្ពស់​ចិន​២​រូប ​កាលពី​ថ្ងៃ​ទី​១៦ តុលា ​បាន​អញ្ជើញ​មក​កាន់​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ក្រុង​ប៉េកាំង​ដើម្បី​គោរព​ដល់​ព្រះ​វិញ្ញាណ​ក្ខន្ធអតី​ត​ព្រះ​មហា​ក្សត្រ​​ ព្រះ​ករុណា​សម្តេច​ព្រះ​នរោត្តម​សីហនុ​ដែល​ចូល​ព្រះ​​ទិវង្គត​កាលពី​ថ្ងៃ​ទី​១៥ តុលា ​។

អ្នក​នេសាទ​ចិន​ម្នាក់ត្រូវ​​កង​ឆ្មាំ​ឆ្នេរសមុទ្រ​កូ​រ៉េ​ខាង​ត្បូង​បាញ់​ស្លាប់

Posted: 16 Oct 2012 11:15 PM PDT

បណ្តា​មន្ត្រី​កូរ៉េខាង​ត្បូងគូស​បញ្ជាក់​ថា អ្នក​នេសាទ​ចិន​ម្នាក់​បាន​ត្រូវ​បាញ់​ស្លាប់​ កាលពី​ថ្ងៃទី​១៦ ​តុលា ដោយ​​នាយ​ទាហាន​ម្នាក់​នៃ​កង​ឆ្នាំ​ឆ្នេរ​សមុទ្រ​កូរ៉េ​​ខាង​ត្បូង​ ក្នុង​ឱកាសនៃ​ការ​វាយ​ឆ្មក់​មួយ​ពេល​អ្ន​ក​នេសាទ​រូប​នោះ​​ស្ថិត​នៅ​លើ​នាវា​មួយគ្រឿង ដែល​កំពុង​​នេ​សាទ​ត្រី​ដោយ​ខុស​​ច្បាប់​ក្នុង​ដែន​ទឹក​កូរ៉េ​ខាង​ត្បូង​នៅ​​សមុទ្រលឿង។​

អារ​ធុង​សាំង​​ធ្វើ​របាំង​​ចង្ក្រាន​​ផ្ទុះ​បាក់​ជើង​​កូន​ប្រុស និង​បុរស​ម្នាក់​​រង​របួស​ស្រាល​

Posted: 16 Oct 2012 09:11 PM PDT

ខេត្តព្រះសីហនុ ៖ ​ហេតុការណ៍​ភ្ញាក់​ផ្អើល​​មួយ​បាន​កើតឡើង​​កាល​ពីវេលា​ម៉ោង​​ប្រមាណ​៣​​និង​៣០​នាទី​​រសៀលថ្ងៃទី​​១២ តុលា ២០១២ ​នៅ​ចំណុច​​ក្រុម​ទី​១៤ ភូមិ​៣ សង្កាត់​លេខ​៣ ​ក្រុងព្រះ​សីហនុ ​បង្ក​ឱ្យ​​បុរស​ម្នាក់​រង​របួស​​ស្រាល និង​កុមារ​ម្នាក់​​រង​របួស​ធ្ងន់​ដោយ​ជើង​ផ្នែក​​ខាងឆ្វេង​ត្រូវ​បាន​ដាច់​សាច់​ទាំងដុំៗ​ ខណៈ​អារ​ធុង​សាំង​ធ្វើ​​របាំង​ចង្ក្រាន​ផ្ទុះ​​​ត្រូវ​។

ចោរ​២នាក់​បាញ់​ប្លន់​​អ្នក​លក់បាយ​​ច្រឡំ​​អ្នក​លក់​មាស

Posted: 16 Oct 2012 09:09 PM PDT

ខេត្ត​កណ្តាល ៖ ចោរ​២នាក់ ប្រដាប់ដោយកាំភ្លើង​​ខ្លីម៉ាក K59 មួយដើម បានជិះម៉ូតូ​មួយ​គ្រឿង​ធ្វើស​កម្ម​ភាព​បាញ់ប្លន់​អ្នក​លក់​បាយ​​២​នាក់​ប្តីប្រពន្ធ​​​ ដោយ​ស្មានថា​ជាអ្នក​លក់​មាស ខណៈ​ជិះម៉ូតូ​ត្រឡប់​ពីទិញ​​អីវ៉ាន់​​​នៅផ្សារតាខ្មៅ បណ្តាល​ឱ្យ​ស្ត្រី​​ជា​ប្រពន្ធ​ត្រូវ​ចោរ​បាញ់​៣គ្រាប់ ​និង​គ្នា​វាម្នាក់​ត្រូវ​១​គ្រាប់ ពេល​ចុះ​ទៅប្រវាយ​ប្រតប់​​យកកាបូប​​លុយ​ពី​​ជនរងគ្រោះ​​ ។ ករណី​​ប្លន់​នេះ​​បាន​កើត​

គ្រោះ​​ថ្នាក់​​​ក្នុង​អណ្តូង​រ៉ែ​ចិន​មួយ​​ស្លាប់​7​​នាក់​

Posted: 16 Oct 2012 08:04 PM PDT

អ្នក​ទទួល​ខុស​ត្រូវ​​​មូល​ដ្ឋាន​​ម្នាក់​អះអាង​​​កាល​ពី​​ថ្ងៃទី​​១៦ តុលា​ថា កម្មករ​រ៉ែ​​​៧នាក់​​​​ស្លាប់​ដោយ​​សារ​ការ​ថប់​ដង្ហើម​​​ក្រោយ​ពី​គ្រោះ​​ថ្នាក់​ក្នុង​​អណ្តូង​រ៉ែ​​មួយ​នៅ​​ខេត្ត​ហ៊ូណាន់​ភាគ​កណ្តាល​​ចិន​។​អ្នក​ទទួល​ខុស​ត្រូវ​​​​នៃ​​ស្រុក​​លិញ លិញ​​ ក្រុង​យ៉ុង​ហ្យូគូស​បញ្ជាក់​​ថា គ្រោះ​ថ្នាក់​​នេះ​កើត​មាន​កាល​ពី​​​ព្រឹក​ថ្ងៃទី​​១៥ តុលា​​ខណៈ​ដែល​​​​កម្មករ​​រ៉ែ​​៤​នាក់​​​​ដែល​​​ចុះ​​ធ្វើ​ការ​ត្រួត​ពិនិត្យ​​​​នៅ​ក្រោម​ដី​​​​បាន​ជាប់​ក្នុង​អណ្តូង​រ៉ែ

ចិន​បាញ់​បង្ហោះ​ផ្កាយរណប​បច្ចេក​វិទ្យា​ស៊ីវិល​2

Posted: 16 Oct 2012 08:02 PM PDT

ចាប់​បាញ់​បង្ហោះ​ផ្កាយរណប​ទាំង​២
មជ្ឈ​មណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​ចិន​គូស​បញ្ជាក់​ថា ​ចិន​បាន​បាញ់​បង្ហោះ​ប្រកប​ដោយ​ជោគ​ជ័យ​កាលពី​ថ្ងៃទី​១៤​ តុលា ​កន្លង​មកនេះ​​​នូវ​ផ្កាយ​រណប​២គឺ​ផ្កាយ​រណប​PRACTICE-9A និង B ។ផ្កាយ​រណប​ទាំំង​២​​នោះត្រូវ​បាន​បាញ់​បង្ហោះ​នាវេលា​ម៉ោង​១១និង​២៥​នាទី​ម៉ោង​នៅ​ក្រុង​បេ៉​កាំង ​ចេញពី​មជ្ឈ​មណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​TAIYUAN ខេត្ត​សាន់​ស៊ី ​។ ​ផ្កាយ​រណប​ទាំង២​ត្រូវ​

កូន​លេង​មួយ​ក្បាច់​

Posted: 16 Oct 2012 07:59 PM PDT

ស្រ្ដី​មេម៉ាយ​ម្នាក់​ឈ្មោះ​ សម្បូរ​ ​រកស៊ី​លក់​ដូរ​​​​បាយ​សម្ល​​មុខ​ផ្ទះ​ ។ ​​ថ្ងៃ​​នេះ​​​ម៉ោង​​ ​៧​កន្លះ​យប់​​​គាត់​រៀប​ចំ​សាតុ​​កៅអី​​​ ចាន​ឆ្នាំង​ចូល​ផ្ទះ ​រួច​​​រៀប​ចំ​បាយ​​ទឹក​ឱ្យ​កូនៗ ​។ ជួន​ពេល​​នោះ​នាង​ សម្បត្តិ​​​ជា​​កូន​ស្រី​ត្រឡប់​​​មក​ពីរៀន​គួវិញ​ល្មម​​​ ​អ្នក​ស្រី​សម្បូរ​ក៏និយាយឡើង​ ៈ​ ​​អើនែ៎! ​​ចុះ​កូន​​ថ្ងៃ​ហ្នឹង​មាន​រឿ​ង​អី​​បាន​ជា​​មើល​ទៅ​ដូច​ជាស​ប្បាយ​​ម្ល៉េះ ?

​ទទួល​ទាន​​ផ្លែ​ឪឡឹក​អាច​​ជួយ​ទប់​ស្កាត់​ការ​គាំ​ង​បេះ​ដូង​ និង​បញ្ចុះ​ទម្ងន់​

Posted: 16 Oct 2012 07:47 PM PDT


តាម​ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា ទទួល​​​ទាន​ឪឡឹក​មួយ​ចំ​ណិត​រាល់​ថ្ងៃ​អាច​រំ​លាយ​ការ​ប្រ​មូល​ផ្តុំ​កូ​ឡេស្តេរ៉ូល​អា​ក្រក់​ទប់​ស្កាត់​បាន​នូវ​ជំ​ងឺ​បេះ​ដូង ។ បន្ថែម​ពី​លើ​នេះ​ទៀត ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យា​ល័យ Purdue University​នៅ​​សហរដ្ឋ​អា​មេរិក​ដដែល​ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ទទួល​ទាន​ឪឡឹក​ប្រ​ចាំ​ថ្ងៃ​អាច​ជួយ​គ្រប់​គ្រង​ការ​ឡើង​ទម្ងន់​ និង​ធ្វើ​ឱ្យ​វត្ត​មាន​ខ្លាញ់​ក្នុង​សរ​សៃ

​​ទទួល​ទាន​សូកូ​ឡា​ក្នុង​បរិ​មាណ​តិច​តួច​តែ​ទៀង​ទាត់​ជួយ​​​​​​ឱ្យ​អ្នក​ចុះ​ទម្ងន់​​​

Posted: 16 Oct 2012 07:45 PM PDT


ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ថ្វី​បើ​សូ​កូ​ឡា​ផ្ទុក​ទៅ​ដោយ​កាល់​ឡូ​រី​ច្រើន​ជាង​អា​ហារ​ដទៃ​ក៏​ដោយ ប៉ុន្តែ​ប្រ​សិន​ជា​គេ​ទទួល​ទាន​វា​ជា​ប្រ​ចាំ​ក្នុង​កម្រិត​សម​ល្ម​ម​នោះ​ វា​នឹង​ជួយ​រំ​លាយ​ខ្លាញ់​ក្នុង​រាង​កាយ​។ បណ្តា​អ្នក​ស្រាវ​ជ្រាវ​គិត​ថា កាល់​ឡូ​រី​នៅ​ក្នុង​សូ​កូ​ឡា​មិន​ដូច​គ្នា​នឹង​កាល់​ឡូ​រី​ធម្ម​តា​ទេ​។ សមាស​ធាតុ​ទាំង​ឡា​យ​នៅ​ក្នុង​សូ​កូ​ឡា​ធ្វើ​ការ​ងារ​​រំ​លាយ​អា​ហារ​ក្នុង​រាង​កាយ​​យ៉ាង​សកម្ម​ បំ​ផុត ​ដែល​នេះ​

ផឹក​ទឹក​ជំ​នួស​ភេសជ្ជៈ​មាន​រស​ជាតិ​ផ្អែម​អាច​កាត់​បន្ថយ​ឱកាស​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​

Posted: 16 Oct 2012 07:45 PM PDT


​អ្នក​វិទ្យាសាស្ត្រ​បាននិយាយ​ថា ការ​ផឹក​ទឹក​ ជំ​នួស​ភេសជ្ជ​ៈ​ផ្អែម​ៗ​អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ ក្រុម​អ្នកស្រាវ​ជ្រាវ​របស់​សា​កល​វិទ្យា​ល័យ​ហា​វើដ​បាន​បង្ហាញ​​ភស្តុ​តាង​ថា ការ​យក​ទឹកមក​ជំ​នួស​ភេសជ្ជៈ​ផ្អែម​អាច​នាំ​ឲ្យ​ចុះ​ទម្ងន់​និង​ជួយ​កាត់​បន្ថយ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២បាន​ដល់​៧%។

ទទួល​​ទាន​ស្រា​ត្រឹម​កន្លះ​កែវ​1ថ្ងៃ​បង្កើនអត្រាគ្រោះ​ថ្នាក់ពីជំ​ងឺ​មហារី​កដោះ​10%

Posted: 16 Oct 2012 07:34 PM PDT


បណ្តា​​វេជ្ជ​បណ្ឌិត​​អង់​គ្លេស​​បាន​​ព្រមាន​​ថា​ ការទទួល​​ទា​ន​ស្រា​ត្រឹម​​តែ​កន្លះ​កែវ​​ក្នុង​មួយ​​ថ្ងៃ​ ធ្វើ​ឲ្យ​​ស្ត្រី​ប្រឈម​​នឹង​អត្រា​​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​មហារីក​ដោះ​បាន​ដល់​ទៅ​១០ភាគ​រយ​។ លោក​សាស្ត្រា​ចារ្យ​Sir lan Gilmoreបាន​ព្រមាន​ថា ការ​លេប​ចូល​អាល់កុល​១ឯកតាក្នុង​មួយ​ថ្ងៃ​(ផឹក​ស្រា​កន្លះ​កែវ​)​បង្កើន​អត្រា​ប្រឈម​នឹង​ការកើត​ជំ​ងឺ​មហារីក​ដោះ​ដល់​ទៅ​១០​ភាគ​រយ​។ ការ​ព្រមានបែបនេះ​

​ផ្លែ​ប៉េង​ប៉ោះ​​​អាច​ជួយ​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល

Posted: 16 Oct 2012 07:34 PM PDT


យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា ទទួល​ទាន​ប៉េង​ប៉ោះអាច​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ដោយ​ជំ​ងឺ​​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល​បាន ។​ កត្តា​សំ​ខាន់​ដែល​បង្ហាញ​ថា ផ្លែ​ប៉េង​ប៉ោះ​មាន​គុណ​ប្រ​យោជន៍​បែបនេះ​ក៏​ព្រោះ​តែ​​វា​ផ្ទុក​ទៅ​ដោ​យ​​សារ​ធាតុ​ប្រ​ឆាំង​នឹង​អុក​ស៊ីដ​កម្ម​ដ៏​​មាន​​ប្រ​សិទ្ធ​ភាព​បំ​ផុត​ ​នោះ​គឺ Lycopene ។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​ប្រ​ទេស​ហ្វាំង​ឡង់​ដែល​បាន​ចេញ​

អត្ថ​​ប្រយោជន៍7យ៉ាង​ចំពោះ​​សុខ​ភាព​របស់​​ផ្លែ​ម្នាស់​

Posted: 16 Oct 2012 07:22 PM PDT

[Enter Caption]
​​ម្នាស់​ក្រៅ​ពី​​មាន​រស​ជាតិ​ផ្អែម​​គួរ​ឱ្យ​ចង់​ទទួល​​ទាន​ វា​ត្រូវ​​​គេ​អះ​អាង​ថា ផ្តល់​អត្ថ​ប្រយោជន៍​​​ដល់​សុខ​ភាព​មនុស្ស​​ចំ​នួន​៧​យ៉ាង ៖ ១-ជួយ​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​ការ​ឡើង​ឈាម ៖ មធ្យោ​បាយ​មួយ​ក្នុង​ចំ​ណោម​មធ្យោ​បាយ​ដ៏​ល្អ​បំ​ផុត​ដើម្បី​ទប់​ស្កាត់​បញ្ហា​នេះ​គឺ​ត្រូវ​ទទួល​ទាន​អា​ហារ​ដែល​មាន​ប៉ូ​តា​ស្យូម​ច្រើន​បូករួម​​នឹង​សូ​ដ្យូម​បន្តិច​បន្តួច ។ ទឹក​ម្នាស់​មួយ​ពែង​មាន​ផ្ទុក​សូ​ដ្យូម​ប្រ​ហែល​ជា​១មី​លី្ល​ក្រាម ​និង​​ប៉ូ​តា​ស្យូម​ ១៩៥​មី​លី្ល​​ក្រាម ។​

ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ​ព្រះបាទ​នរោត្តម សីហនុ តម្កល់​ក្នុង​ព្រះ​បរម​រាជ​វាំង៣ខែ និង​សារាចរ​លុប​ចោល​កម្ម​វិធី​ផ្សេងៗ

Posted: 16 Oct 2012 07:14 PM PDT

ប្រជាពលរដ្ឋ​កម្ពុជា​នាំគ្នាពពាក់ពពូន​ដាក់​កម្រង​ផ្ការ​គោរពវិញ្ញាក្ខន្ធ​ព្រះ​មហា​វីរក្សត្រ
រាជ​​ធានី​​ភ្នំពេញ ៖ ដើម្បីចូល​រួមកាន់មហាមរណ​ទុក្ខអតីតព្រះមហាក្សត្រ​ខ្មែរព្រះករុណា​ព្រះ​បាទ សម្តេច​ព្រះនរោត្តម​សី​ហនុ រាជ​រដ្ឋាភិ​បាល​​កម្ពុជា​​បាន​សម្រេច​​លុប​ចោល​កម្មវិធី​មួយ​ចំនួនរួម​មាន៖ -សម្តេច​នាយករ​ដ្ឋមន្រ្តី ហ៊ុន សែន បាន​លុបចោលកម្ម​វិធីទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី៧ស្តីពី​ការអភិវឌ្ឍន៏តំបន់ត្រីកោណ នៅ​ទី​ក្រុង​​ហូជីមិញ សាធារ​ណរដ្ឋសង្គម​និយមវៀត​ណាម ពីថ្ងៃទី​១៩ ដល់ថ្ងៃទី​២០ តុលា ២០១២

រថយន្ត​​ស៊េរីទំនើប​តម្លៃ​រាប់ម៉ឺន​ដុល្លារ​​ចងកំហឹង​នឹង​របាំង​ដែកចែកផ្លូវ

Posted: 16 Oct 2012 07:11 PM PDT

រថយន្ត​​ស៊េរីទំនើប​តម្លៃ​រាប់ម៉ឺន​ដុល្លារ​​ចងកំហឹង​នឹង​របាំង​ដែកចែកផ្លូវ
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក BMW អ៊ិច៦ ពណ៌ស ដែល​មានតម្លៃ​រាប់ម៉ឺន​​ដុល្លារ បើកបរ​ដោយ​យុវជន​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​ បាន​បោល​​បុក​របាំង​ដែក​ចែកផ្លូវ​​លើ​កំណាត់​​វិថីព្រះ​សីហនុ​​​​​​កែងផ្លូវ​​លេខ៦៣ ក្នុងសង្កាត់​​ចតុមុខ​​​ ខណ្ឌដូនពេញ ​​​កាលពីវេលាម៉ោង​​៤ ទៀបភ្លឺថ្ងៃទី១៣ តុលា ២០១២ ។

ទាញ​ដប​សាំង​ផឹក​ច្រឡំ​​ស្មាន​ដប​ទឹក​ថ្នាំ​​ខ្មែរ​​ព្រួស​ផែត​ប៉ះ​កន្ទុយ​​បារី​ឆេះ​ខ្លួន​ប្រាណ​

Posted: 16 Oct 2012 07:09 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​
ខេត្ត​កំពង់ចាម​ ៖ ​បុរស​ឈ្មោះ​ចាង ហាយ អាយុ​​៣២​ឆ្នាំ ​រស់​នៅភូមិ​​៣២ ឃុំ​តាអុង ស្រុក​ចំការ​លើ ​​​បាន​រលាក​​រលេះរលួយ​​​ពេញខ្លួន​មើល​​មួយ​ភ្លែត​​ប្រៀប​​បាន​គេ​វាយ​​​ប្រហារ​ត្រូវ​​ទឹក​អាស៊ីត ​ពី​ជន​ណា​​ម្នាក់​យ៉ាង​ដូច្នោះ​​ឆេះ​សក់​​ស្រែក​ទ្រហោ​យំ តាម​ពិត​​គឺ​រលាក​ភ្លើង​សាំង​ដោយទាញដប​សាំង​ផឹក​ច្រឡំ​​ស្មាន​ដប​ទឹក​ថ្នាំ​ខ្មែរ​ព្រួស​ចេញ​មក​ក្រៅ​​ប៉ះ​កន្ទុយ​បារី​ បណ្តាល​ឱ្យ​​ឆេះ​ខ្លួន​ឯង​ ។ ​​ហេតុ​​ការណ៍​​នេះ ​បាន​​កើតឡើង​​កាល​ពីវេលា​ព្រឹក​​​​ថ្ងៃទី​១៤ តុលា ២០១២ ត្រូវ​

លោក​តា​​អាយុ​៧៧​ឆ្នាំ​​​ជិះ​ម៉ូតូ​​យកចង្ហាន់​​​ទៅវត្ត​ ត្រូវ​​ក្មេង​​ស្ទាវ​បុកដួល​សន្លប់​ធំ

Posted: 16 Oct 2012 07:00 PM PDT

លោក​តា​កំពុង​សម្រាក​ព្យា​បាលនៅ​មន្ទីរពេទ្យ
ខេត្តស្វាយរៀង ៖ លោក​តា​​​អាយុ​៧៧​ឆ្នាំ ជិះ​ម៉ូតូ​យកចង្ហាន់​​ទៅប្រគេន​​ព្រះ​សង្ឃ​​​នៅ​វត្តទួលទទឹម ត្រូវ​ក្មេង​ស្ទាវ​​ជិះម៉ូតូ​​បុកពីក្រោយ​​​​ប៉ើង​​​​ចម្ងាយ​ប្រហែល៥​​​ម៉ែត្រដួល​បែក​ក្បាលបែកចិញ្ចើមសន្លប់​ធំ កាល​ពីថ្ងៃទី​១២​​​ តុលា ២០១២ ​វេលាម៉ោង​៩ព្រឹកនៅលើ​កំណាត់​ផ្លូវ​​​ជាតិលេខ១ ស្ថិត​​នៅភូមិព្រែក​​​ទប់ ឃុំ​តា​សួស ​​ស្រុក​ស្វាយជ្រំ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!