Koh Santipheap Daily

Koh Santipheap Daily


ជម្លោះ​រាំ​ធុង​បាស់​ខ្មែរ​-ថៃ​វាយ​គ្នា​ខ្មែរ​របួស​ធ្ងន់​ស្រាល​3​នាក់​

Posted: 19 Apr 2013 01:15 AM PDT

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ខ្មែរ​៣​នាក់​បាន​របួស​ធ្ងន់​និង​ស្រាល​ កាល​ពី​វេលា​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃ​ទី​១៣​ មេសា ឆ្នាំ​២០១៣​ នៅ​ក្បែរ​បន្ទាត់​ព្រំដែន​លើ​ទឹក​ដី​ថៃ​ក្នុង​ភូមិ​បាន​ណូន​ ឃុំ​ផាន​សឹក​ ស្រុក​អារញ្ញ​ ខេត្ត​ស្រះ​កែវ​ ទល់​មុខ​ទឹក​ដី​កម្ពុជា​ ភូមិ​បឹង​រាំង​ ឃុំ​អូរ​ស្រឡៅ​ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ដោយសារ​ជម្លោះ​ពេល​រាំ​ធុង​បាស់ ហើយ​​វាយ​កាប់​ចាក់​គ្នា​ក្នុង​ពិធី​

ឆ្កែ​អង្គុយ​ស្រងេះ​ស្រងោច

Posted: 19 Apr 2013 01:06 AM PDT

ឆ្កែ​អង្គុយ​ស្រងេះ​ស្រងោច
ឆ្កែ​មួយ​ក្បាល​អង្គុយ​បង្ហាញ​ភាព​ស្រងេះ​ស្រងោច​នៅ​លើ​កាំ​ជណ្តើរ​ ក្នុង​​តំបន់​ អាល់​ហ្វា​ម៉ា ក្រុង​លី​ស្បុន ប្រទេស​ព័រ​ទុយ​ហ្គាល់​ ។ នោះ​ជា​ឥរិយា​បថ​កម្រ​មួយ​របស់​​ឆ្កែ​ដែល​ថត​បាន​ខណៈ​ពេល​​វា​អង្គុយ​សម្លឹង​មើល​មនុស្ស​​ពិភាក្សា​គ្នា​​នៅ​​ខាង​ក្រោម​ជណ្តើរ​​ ។

សត្វ​បញ្ចេញ​ចង្កូម​ការ​ពារ​ខ្លួន

Posted: 19 Apr 2013 01:04 AM PDT

សត្វ​បញ្ចេញ​ចង្កូម​ការ​ពារ​ខ្លួន
លី​ម័រ​ជា​សត្វ​មួយ​ប្រភេទ​​មាន​ដើម​កំណើត​នៅ​ប្រទេស​ម៉ា​ដា​ហ្គា​​ស្កា បញ្ចេញ​ចង្កូម​កំញើញ​ជាង​ថត​ នៅ​ឧទ្យាន​សត្វ​ថាយ​អ៊័រ​​ផាក ក្នុង​ទីក្រុង​ស្តេ​រ៉ា​ប៊ីង ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺ​ម៉ង់ ។

លួច​ម៉ូតូ​​ម្ចាស់​គេ​ទាន់​ស្រែក​ឆោឡោ​​ផ្តួល​ម៉ូតូ​រត់​ត្រូវ​ប៉ូលិស​ខណ្ឌ​ទួល​គោក​​ចាប់​បាន​២​នាក់​

Posted: 19 Apr 2013 01:00 AM PDT

លួច​ម៉ូតូ​ដែល​ឃាត់​​ខ្លួន​បាន​
រាជធានីភ្នំពេញ ៖ ជនសង្ស័យជា​ចោរលួចម៉ូតូ​ចំនួន​២នាក់ ត្រូវបានប៉ូលិស​ខណ្ឌទួលគោក ចាប់ខ្លួនបាន​បន្តបន្ទាប់កាល​​ពីវេលាម៉ោង​៧និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៩ មេសា ២០១៣ នៅពេលដែល​ធ្វើសកម្មភាពលួច​ម៉ូតូម៉ាកស្គូពី​ពណ៌ស ស៊េរី២០១៣ មួយគ្រឿង​ទាំងព្រឹកនៅ​ចំណុចមុខផ្ទះ​លេខ៣៥B ផ្លូវ​លេខ​២៧១ ភូមិត្រពាំង​ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយម្ចាស់​គេទាន់ស្រែក​ឆោរឡោ។ អំឡុង​ពេល​ដែលចាប់ខ្លួន​សមត្ថកិច្ច​ដក​​ហូត​បាន​ម៉ូតូ​

កាប់​សម្លាប់​​ស្ត្រី​មេ​ម៉ាយ​យ៉ាង​ព្រៃ​ផ្សៃ​ហើយ​រំលោភ​សាក​សព

Posted: 19 Apr 2013 01:00 AM PDT

កាប់​សម្លាប់​​ស្ត្រី​មេ​ម៉ាយ​យ៉ាង​ព្រៃ​ផ្សៃ​ហើយ​រំលោភ​សាក​សព
រាជ​ធានី​ភ្នំពេញ ​៖ ស្ត្រី​មេ​ម៉ាយ​កូន​១​ និង​ជា​អ្នក​លក់​ទឹក​ត្នោត​ជូរ​ម្នាក់​ ត្រូវ​ឃាត​ករ​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​ស្គាល​់​គ្នា​​វាយ​ដំ​ពោរ​មុខ​និង​កាប់​​​ចំនួន​៥​កាំបិត​បណ្តាល​​ឱ្យស្លាប់​បាត់​បង់​ជីវិត​ក្នុងថ្លុក​ឈាម​ក្នុងរោង​យាម​ស្រះ​ចិញ្ចឹម​ត្រី​​​​មួយ​​ស្ថិត​នៅ​ក្រុម​ទី​៧ ភូមិ​ខ១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឫស្សី​កែវ ហើយ​ធ្វើ​​ឱ្យ​មានការ​ភ្ញាក់​​ផ្អើល​កាលពី​វេលាម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ មេសា ​។ ​

សុគន្ធ នីសា ច្រាន​ចោល​ដំណឹង​ចេញ​ទៅ​សម្តែង​នៅ​អាមេរិក​ជា​ថ្មី​

Posted: 19 Apr 2013 12:57 AM PDT

សុគន្ធ នីសា
រាជធានីភ្នំពេញ ៖ បន្ទាប់ពីទើប​តែបញ្ចប់បេសក​កម្មសម្តែងនៅ​ក្នុងទឹកដីនៃ​ប្រទេស​អាមេរិក និងបារាំងមិន​ទាន់ទាំងក្តៅ​ដីស្រុកខ្មែរផង​នោះ ស្រាប់​តែ​មាន​ពាក្យលេចឮថា តារាចម្រៀង​ដែលមានសំនៀង​ស្រទន់ និងស្រគត់​ស្រគំនាង សុគន្ធ នីសា ត្រៀមវ៉ាលីស​ជាថ្មីដើម្បី​ចេញ​ទៅសម្តែងនៅ​​លើ​ទឹក​ដីអាមេរិក​ជាថ្មីម្តងទៀត។ ប៉ុន្តែពាក្យ​លេចឮនេះត្រូវបាន​​សុគន្ធ នីសា ធ្វើការបដិសេធ​ចោលទាំងស្រុង ដោយ​

បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើតឡើង​៣​លើក ស្លាប់​១ របួស​៥ នៅ​ស្ទឹង​​ត្រែង

Posted: 19 Apr 2013 12:52 AM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្ត​ស្ទឹង​ត្រែង ៖ យោងតាមរបាយ​ការរបស់ការិយាល័យ​ចរាចរណ៍ផ្លូវគោក​នៃស្នងការនគរ​បាលខេត្ត ករណីគ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៣ថ្ងៃ នាឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​​ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ២០១៣ កើតឡើងចំនួន​៣លើក បើប្រៀបធៀប​ឆ្នាំ​២០១២ មានការថយ​​ចុះ​ចំនួន​៣​ករណី ស្មើនឹង៥០% បណ្តាលឱ្យ​មនុស្សស្លាប់១នាក់ របួសធ្ងន់​១នាក់ របួសស្រាល​៤នាក់ ម៉ូតូខូត​

ក្រុម​ក្មេង​ទំនើងចេញពី​ក្លិប​​កម្សាន្ត​​​វ៉ៃ​គ្នា ​អ្នក​ចាញ់​ចូល​ពេទ្យ អ្នក​ឈ្នះ​ប៉ូលិស​ចាប់​ខ្លួន​

Posted: 19 Apr 2013 12:47 AM PDT

ក្រុម​ក្មេង​ទំនើង​ដែល​ឃាត់​ខ្លួន​បាន​
ខេត្ត​កំពង់​ឆ្នាំង ៖ ​ក្រុម​ក្មេង​ទំនើង​​ចំនួន​៨​​នាក់​ ត្រូវ​បាន​កម្លាំង​ប៉ូ​លិស​ក្រុង​កំពង់​ឆ្នាំង ​​ចាប់​ឃាត់​ខ្លួន​​កាល​ពី​វេលា​ម៉ោង​​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​សាន់​ដេ ស្ថិតនៅ​​ភូមិ​ទួល​ក្រឡាញ់ ​សង្កាត់​កំពង់​ឆ្នាំង ​ក្រុង​កំពង់​ឆ្នាំង​ ​ក្រោយ​ពី​ក្រុម​​​នោះ​​បាន​​ព្រួត​វាយ​ទៅ​លើ​​ក្រុម​ក្មេង​ទំនើង​​មួយ​ក្រុម​ទៀត​ បណ្តាល​ឱ្យ​រង​របួស ​កាលពីវេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​​១៨ មេសា ២០១៣

បុរស​ម្នាក់​ចុះ​ពី​រថ​យន្ត​តាក់​ស៊ី​ដើរ​ឆ្លង​ផ្លូវ​រថ​យន្ត​ស្ទូច​បុកស្លាប់​

Posted: 19 Apr 2013 12:45 AM PDT

បុរស​ម្នាក់​ចុះ​ពី​រថ​យន្ត​តាក់​ស៊ី​ដើរ​ឆ្លង​ផ្លូវ​រថ​យន្ត​ស្ទូច​បុកស្លាប់​
រាជ​ធានី​ភ្នំពេញ​ ៖ បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ បាន​ស្លាប់​បាត់​បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ខណៈ​ពេល​ដែល​​ចុះ​ពី​រថ​យន្ត​តាក់​ស៊ី​​ដើរ​ឆ្លង​ផ្លូវ​ក៏​ត្រូវ​រថ​យន្ត​ស្ទូច​ធុន​ធំ​​បើក​មក​ដល់​បុក​ពេញ​ទំហឹង​បណ្តាល​ឱ្យ​ខ្ទាត​ប៉ើង​ជា​ច្រើន​ម៉ែត្រ​បន្ទាប់​មក​រថ​យន្ត​នោះ​ព្យា​យាម​បើក​រត់​គេច​ ប៉ុន្តែ​ត្រូវ​បាន​សមត្ថ​កិច្ច​តាម​ចាប់​បាន​ ។

រថយន្ត​3​គ្រឿង​ជួប​គ្រោះ​ថ្នាក់​ធ្លាក់​រណ្តៅ​ពេល​ស្រុត​ផ្លូវ​

Posted: 19 Apr 2013 12:37 AM PDT

រថយន្ត​3​គ្រឿង​ជួប​គ្រោះ​ថ្នាក់​ធ្លាក់​រណ្តៅ​ពេល​ស្រុត​ផ្លូវ​
អ្នក​បើក​រថយន្ត​ម្នាក់​រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ក្រោយ​ពី​ជួប​ឧបទ្ទវ​ហេតុ​រថយន្ត​ធ្លាក់​រណ្តៅ​កណ្តាល​ផ្លូវ​ចំនួន​៣​គ្រឿង​ នៅ​ភាគ​ខាង​កើត​ឈៀង​ខាង​ត្បូង​ក្រុង​ស៊ី​កា​ហ្គោ​ សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨​ មេសា​ ម៉ោង​នៅ​ក្នុង​ស្រុក​ ។ តាម​ការ​សន្និ​ដ្ឋាន​ដំណាក់​កាល​ដំបូង​ ហេតុ​ការណ៍​នេះ​កើត​ឡើង​ដោយ​សារ​បែក​ទុយោ​ទឹក​ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ទើប​បណ្តាល​ឱ្យ​ច្រោះ​ដី​ស្រុត​ផ្លូវ​ ។

​មហា​ក្បាច់​គុន​ចិន​ក្នុង​រឿង Ip Man (Hong Kong) (មាន​វីដេអូឃ្លីប)

Posted: 19 Apr 2013 12:35 AM PDT

​
រាជធានីភ្នំពេញ ៖ មកដល់​ថ្មីទៀតហើយ​ខ្សែភាពយន្ត Ip Man (Hong Kong) ដែល​ជាវណ្ណកម្មដ៏អស្ចារ្យ​មួយរបស់ចិន ហុង កុង​បង្កប់​ទៅ ដោយឈុត​ឆាកវាយប្រហារលាយ​ឡំនឹងឈុតឆាកស្នេហា​​នឹងចាក់បញ្ចាំងនៅរាជធានី​ភ្នំពេញ ប្រទេសកម្ពុជា ក្នុងពេល​ខាងមុខឆាប់ៗ​នេះ ។

លោក​ ឆ បូណាវី និង​​លោក​ ឃុត សារ៉ាន់ឌី សម្ពោធ​ឧបដ្ឋាន​សាលា​វត្ត​ទួល​ជ្រៃ​​

Posted: 19 Apr 2013 12:30 AM PDT

ខេត្តព្រៃវែង​ ៖ ​សំណង់​ឧបដ្ឋាន​សាលា​​មួយ​ខ្នង ​​រួម​នឹង​​​​សមិទ្ធ​ផល​​ជា​ច្រើន​​ទៀត​​​​ក្នុង​វត្ត​ទួល​ជ្រៃ​ ស្ថិតក្នុង​ឃុំ​បាបោង ស្រុក​ពាម​រក៍​ ​ត្រូវ​បាន​ប្រារព្ធ​​ធ្វើ​បុណ្យ​ឆ្លង​​​កាត់​ខ្សែបូ​​​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​តាមពុទ​្ធ​ានុញ្ញាត​​នៅ​​ថ្ងៃទី​​​២ នៃ​​ពិធីបុណ្យ​ចូល​ឆ្នាំ​​ថ្មីប្រពៃណីជាតិ ​ក្រោម​អធិបតី​ភាព​​​​លោក​ ឆ បូណាវី ទីប្រឹក្សា​សម្ដេច​​អគ្គមហា​ធម្ម​ពោធិសាល​ ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា ​និង​​ ​លោក ​ឃុត

បង្កៃ​​ខ្សែ​​ភ្លើង​ព័ទ្ធ​ទ្រុង​ចិញ្ចឹម​សត្វ ឆក់​ស្លាប់​អ្នក​យាម​​ដី​

Posted: 19 Apr 2013 12:26 AM PDT

មនុស្សឆោឡោនៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ស្ពឺ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​មុខ​រោង​ចិញ្ចឹម​​សត្វ​ក្នុង​​គេហ​ដ្ឋាន​​របស់​ឈ្មោះ​ប៉ែន ​សុខ​សម័យ ជា​ម្ចាស់​​គេហ​ដ្ឋាន ស្ថិត​ក្នុង​ភូមិ​ចំបក់ ឃុំ​​វល្លិស ​ស្រុក​សំរោងទង តាំងពី​វេលា​​​ម៉ោង​ប្រហែល​​៧​យប់​ថ្ងៃទី​​​១៨ មេសា ២០១៣ ​ខណ​ៈ​ពេល​កំពុង​ភ្លៀង​ ហើយ​សព​​​ជន​រងគ្រោះ​ត្រូវ​បាន​មេ​ភូមិ​ចំបក់​ប្រទះ​ឃើញ​ដេក​​​ស្លាប់​នៅ​មុខ​រោង​ចិញ្ចឹម​​សត្វ​​ក្នុង​គេហ​ដ្ឋាន​នោះ​នា​ម៉ោង​​៨​​ព្រឹក​ថ្ងៃទី១៩ មេសា ២០១៣ ។

ឱកាស​ពិធី​បុណ្យ​​ចូលឆ្នាំថ្មី​នៅសៀមរាប​គ្រោះថ្នាក់​ចរាចរណ៍​​៣ករណី​ស្លាប់​១​ របួស​ធ្ងន់-ស្រាល​៦នាក់​

Posted: 19 Apr 2013 12:25 AM PDT

ខេត្តសៀមរាប ៖ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរមានករណីគ្រោះថ្នាក់ចរាចរណ៍​កើតឡើង៣ករណីគិតចាប់ពីថ្ងៃទី១៣​ដល់ទី១៧​​មេសា ២០១៣​បណ្តាលឲ្យមានមនុស្សស្លាប់១នាក់(ស្រី)​របួសធ្ងន់៤នាក់(ស្រី២នាក់)​និងរបួសស្រាលមនុស្សប្រុស២នាក់​និងខូចខាតរថយន្ត១​គ្រឿងធ្ងន់ និងស្រាល២គ្រឿង និងខូចខាតម៉ូតូធ្ងន់១គ្រឿង ស្រាល២គ្រឿង ដោយបើកបរក្នុងល្បឿនលឿន

Bahrain GP 2013 នឹង​ដំ​ណើរ​ការ​ដោយ​សុ​វត្ថិ​ភាព​

Posted: 19 Apr 2013 12:19 AM PDT

លោក ហ្សាយេត អាល់​ហ្សា​យ៉ា​នី​ប្រ​ធាន​ទី​លាន​ប្រ​ណាំង​F1 របស់​ប្រ​ទេស​បា​រ៉ែន​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​មេសា​ថា ព្រឹត្តិ​ការ​ណ៍​ប្រ​ណាំង Bahrain Grand Prix​ ដែល​​​ចាប់​ផ្តើម​នា​ថ្ងៃ​អា​ទិត្យ​ចុង​សប្តាហ៍​នេះ​នឹង​ប្រ​ព្រឹត្តទៅ​ដោយ​សុ​វត្ថិ​ភាព​ បើ​ទោះ​ណា​មាន​ការ​តវ៉ា​ក្នុង​ពេល​ថ្មី​ៗ​នេះ​ក៏​ដោយ​ ។​ ​នៅ​ទី​នេះ​មាន​មនុស្ស​ប្រ​មាណ​ជា​៥ភាគ​រយ​ប៉ុណ្ណោះ​មិន​ចូល​ចិត្ត តែ​អ្នក​ចូល​ចិត្ត​មាន​

បើក​លឿន​ដូច​ហោះ​ដល់​ផ្លូវកោង​ជាន់​ហ្វ្រាំង​​មិន​ស៊ី​ជ្រុល​ទៅ​បោក​​បង្គោល​ភ្លើងបាក់​សង្កត់​រថយន្ត​ខ្ទេច​

Posted: 19 Apr 2013 12:19 AM PDT

សមត្ថកិច្ច​កំពុងធ្វើ​អន្តរាគមន៍
ខេត្តបាត់ដំបង ៖ រថយន្តកាមរីមួយ​គ្រឿង​ទំនងបើក​លឿនពេក ពេលដល់​ចំណុចផ្លូវកោង​ជាន់ហ្រ្វាំងមិន​ស៊ី​ក៏ជ្រុលធ្លាក់​ចេញពីផ្លូវទៅ​បោក​​​លើ​បង្គោល​ភ្លើង បណ្ដាល​ឲ្យបាក់សង្កត់លើ​រថយន្តវិញក្រពឹត​មួយចំហៀង កាលពី​រសៀលថ្ងៃទី១៧ មេសា ២០១៣ លើ​កំណាត់​ផ្លូវជាតិ​លេខ៥ ក្នុង​ភូមិ​បញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ដែលធ្វើឲ្យ​មនុស្ស២នាក់ជិះក្នុង​រថយន្តនោះរងរបួស​ស្រាល។

​​អ្នក​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​​វាយ​សម្លាប់​​​ញាត់​ចូល​​ក្នុងលូ​​ទឹក​ប្លន់​យក​ម៉ូតូ​1គ្រឿង​

Posted: 19 Apr 2013 12:15 AM PDT

​​អ្នក​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​​វាយ​សម្លាប់​​​ញាត់​ចូល​​ក្នុងលូ​​ទឹក​ប្លន់​យក​ម៉ូតូ​1គ្រឿង​
​រាជធានី​ភ្នំពេញ​ ៖ ​យុវ​ជន​ម្នាក់​បានត្រូវ​​ចោរ​ប្លន់​មួយ​ក្រុម​​ដែល​រស់​នៅ​ក្នុង​ភូមិជាមួយ​គ្នា​​​​វាយ​​សម្លាប់​​​ញាត់​ចូល​​ក្នុងលូទឹក​​ប្រ​ឡាយ​​មួយ​កន្លែង​​ប្លន់​យកម៉ូតូ​មួយ​​គ្រឿង​ ហើយ​​​បន្ទាប់​ពី​ បាត​់ខ្លួន​អស់​​​មួយ​យប់​ទើប​គេ​ប្រទះឃើញ​​​សាក​សព​​ និងបង្ក​​​មាន​ការ​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​​ ។ ​ក្រោយ​ពី​ប្រទះ​ឃើញ​សព​​​សមត្ថកិច្ចក៏​​បាន​ធ្វើការ​ស្រាវ​ជ្រាវ​ភ្លាម​ៗ ​លុះ​​ពីរ​ថ្ងៃក្រោយ​​​មក​ក៏​​ចាប​់​​បានក្រុម​​ចោរ​ប្លន់​​​​

ធនាគារ​កាណាឌី​យ៉ា​ធ្វើ​ការចាប់​រង្វាន់​ប្រចាំខែ​លើក​ទី​1 កម្មវិធី​ Deposit & Win

Posted: 19 Apr 2013 12:00 AM PDT

ធនាគារ​កាណាឌី​យ៉ា​ធ្វើ​ការចាប់​រង្វាន់​ប្រចាំខែ​លើក​ទី​1 កម្មវិធី​ Deposit & Win
រាជ​ធានី​ភ្នំពេញ ​៖ ធនាគារ​កាណា​ឌី​យ៉ា​ដែល​ជាធនាគារ​ឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការចាប់​រង្វាន់​ប្រចាំ​ខែ​លើក​ទី​១ សម្រាប់​កម្មវិធី​Doposit & Win ​ដែល​បានចាប់​ផ្តើម​កាលពី​ខែមីនា ​កន្លងទៅ​ ដើម្បី​ធ្វើ​ការ​ជ្រើស​រើស​អ្នក​ឈ្នះ​រង្វាន់​ទូរ​ស័ព្ទ Samsung Galaxy Note II ចំនួន​៣​រូប ។ ​ការ​ចាប់​រង្វាន់​នេះ​ធ្វើ​ឡើង​សម្រាប់​អតិ​ថិជន​ថ្មី​និងចាស់​របស់​ធនាគារ​កាណា​ឌីយ៉ា​

អាមេរិក​ឆ្លើយ​តប​សំណើ​​ចរចា​របស់​កូរ៉េ​ខាង​ជើង​

Posted: 18 Apr 2013 11:59 PM PDT

សេត​វិមាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៨​ មេសា​ថា រដ្ឋ​ការ​លោក​បារ៉ាក់​អូបា​ម៉ា​បើក​ទ្វារ​ចំហ​សម្រាប់​​ការ​ចរចា​ដ៏​ពិត​ប្រាកដ​ និង​គួរ​ឱ្យ​ជឿ​ជាក់​ជាមួយ​កូរ៉េ​ខាង​ជើង ។អ្នក​នាំ​ពាក្យ​សេត​វិមាន​ លោក JOSH EARNEST អះ​អាង​ជា​ថ្មី​ពី​ការ​សន្យា​របស់​ក្រុង​វ៉ាស៊ីន​តោន​ចំពោះ​ការ​រំសាយ​​នុយ​​ក្លេ​អ៊ែរ​នៅ​ឧប​ទ្វីប​កូរ៉េ​ ពេល​ឆ្លើយ​តប​ចំពោះ​សំណើ​ចរចា​ចុង​ក្រោយ​របស់​ក្រុង​ព្យុង​យ៉ាង​ ។

ផ្ទះ​ល្វែង​ជាន់​ទី​3ក្នុង​បុរី​ចំ​ការ​ដូង​អគ្គិភ័យ​ឆាប​ឆេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​

Posted: 18 Apr 2013 11:45 PM PDT

ផ្ទះ​ល្វែង​ជាន់​ទី​3ក្នុង​បុរី​ចំ​ការ​ដូង​អគ្គិភ័យ​ឆាប​ឆេះ​បង្ក​ការ​ភ្ញាក់​ផ្អើល​
រាជ​ធានី​ភ្នំ​ពេញ ៖ ផ្ទះ​ល្វែង​ជាន់​ទី​៣​ក្នុង​បុរី​ចំ​ការ​ដូង​បាន​ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ និង​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចេញ​​ទៅ​ធ្វើ​អន្ដរាគមន៍​ទាំង​យប់​ ជា​ពិ​សេស​ធ្វើ​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​លំ​នៅ​ឋាន​ក្បែរ​នោះ​ភិត​ភ័យ​ព្រ​លឹង​ចុង​សក់​គ្រប់​ៗ​គ្នា​ ។​ អគ្គិភ័យ​នេះ​ត្រូវ​បាន​គេឱ្យ​ដឹង​ថា​កើត​ឡើង​ដោយ​សារ​ទុស្សេ​ខ្សែ​ភ្លើង​នៅ​ក្នុង​បន្ទប់​ ។​ ហេតុ​ការណ៍​ភ្ញាក់

ឈ្លោះ​ជាមួយ​ប្រពន្ធ​ជិះ​ម៉ូ​តូ​ចេញ​ទៅ​ដេក​ផ្ទះ​បង​ប្អូន​រថ​យន្ត​បុក​ស្លាប់​

Posted: 18 Apr 2013 11:30 PM PDT

ខេត្ត​កំពង់​ចាម​ ៖ ឧប្ប​ត្តិ​ហេតុ​គ្រោះ​ថ្នាក់​រវាង​រថ​យន្ត​ឡង់​គ្រី​ស្ស័រ​​ចង្កូត​ស្តាំ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2G-1320 បុក​ជាមួយ​ម៉ូ​តូ​ម៉ាក​ ​យ៉ាម៉ាហា​ស៊ី​រុស​ ពណ៌​ទឹក​ប៊ិក​ លាន់​ដូច​រន្ទះ​​នៅ​លើ​កំណាត់​ផ្លូវ​ក្រាល​កៅ​ស៊ូ​មួយ​កន្លែង​ កាល​ពី​វេលា​ម៉ោង​៦​និង​៥៥​នា​ទី​ល្ងាច​ ថ្ងៃ​ទី​១៤​ មេសា​ ២០១៣​ ស្ថិត​នៅ​ភូមិ​ថ្ម​គោល​ ឃុំ​រអាង​ ស្រុក​កំពង់​សៀម​ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូ​តូ​រង​របួស​ជា​ទម្ងន់​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៩ មេសា ២០១៣

Posted: 18 Apr 2013 11:18 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៩ មេសា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រថ​យន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ជ្រុល​បុក​ម៉ូ​តូ​ជាប់​ពី​ក្រោម​រង​របួស​ធ្ងន់​ម្នាក់​

Posted: 18 Apr 2013 11:15 PM PDT

រថ​យន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ជ្រុល​បុក​ម៉ូ​តូ​ជាប់​ពី​ក្រោម​រង​របួស​ធ្ងន់​ម្នាក់​
រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ទិញ​សាច់​ក្លែម​យក​មក​ផឹក​ស៊ី​ជួប​ជុំ​បង​ប្អូន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃ​ណី​ ត្រូវ​រថ​យន្ត​ក្រុង​បុក​អូស​ជិត​១០​ម៉ែត្រ​រង​របួស​ធ្ងន់​ ។ គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នា​ទី​​ថ្ងៃ​​ត្រង់​ថ្ងៃ​ទី​១៥​ មេសា​ នៅ​មុខ​ហាង​នំ​ប៉័ង​បាយ័ន​ តាម​ផ្លូវ​ជាតិ​លេខ​៥​ ស្ថិត​ក្នុង​ក្រុម​ទី​១៤​ ភូមិ​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫ​ស្សី​កែវ​ ។

រថយន្ត​ពេទ្យ​បុក​ជា​មួយ​ម៉ូតូ​ស្លាប់​1​អ្នក​ជំងឺ​រន្ធត់​ចិត្ត​ដាច់​ខ្យល់​ស្លាប់​

Posted: 18 Apr 2013 11:00 PM PDT

រថយន្ត​ពេទ្យ​បុក​ជា​មួយ​ម៉ូតូ​ស្លាប់​1​អ្នក​ជំងឺ​រន្ធត់​ចិត្ត​ដាច់​ខ្យល់​ស្លាប់​
រាជធានីភ្នំពេញ ៖​ រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់​ចាម​មួយ​គ្រឿង​បាន​បុក​ជា​មួយ​ម៉ូតូ​គុប​ជ្រុង​ពណ៌​ទឹក​ប៊ិក​ ពាក់​ស្លាក​លេខ​ ទ.6043 ភព1 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ បណ្តាល​ឱ្យ​បុរស​ម្នាក់​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ហើយ​អ្នក​ជំងឺ​ដែល​នៅ​ក្នុង​រថយន្ត​បាន​រន្ធត់​ចិត្ត​រហូត​ដាច់​ខ្យល់​ស្លាប់​ ។

ម៉ូតូ​3​គ្រឿង​បុក​គ្នា​ស្លាប់​ម្នាក់​របួស​ធ្ងន់​3​នាក់​

Posted: 18 Apr 2013 10:45 PM PDT

ម៉ូតូ​3​គ្រឿង​បុក​គ្នា​ស្លាប់​ម្នាក់​របួស​ធ្ងន់​3​នាក់​
ខេត្ត​កំពង់​ឆ្នាំង​ ៖​ យុវជន​ម្នាក់​បាន​ស្លាប់​ និង​៣នាក់​ទៀត​រង​របួស​ធ្ងន់​ ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​ម៉ូតូ​៣គ្រឿង​បុក​បន្ត​បន្ទាប់​គ្នា​ កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ មេសា​ ដែល​ជា​ថ្ងៃ​ទី២​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥៣​ ត្រង់​ចំណុច​ភូមិ​ចំការ​តា​ម៉ៅ​ ឃុំ​ស្រែ​ថ្មី​ ស្រុក​រលា​ប្អៀរ ។

ជាង​ជួសជុល​រថយន្ត​ភ្លាត់​ស្នៀត​ផ្ទុះ​ភ្លើង​អាគុយ​ស្លាប់​ម្នាក់​

Posted: 18 Apr 2013 10:30 PM PDT

ជាង​ជួសជុល​រថយន្ត​ភ្លាត់​ស្នៀត​ផ្ទុះ​ភ្លើង​អាគុយ​ស្លាប់​ម្នាក់​
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ​ជាងម្នាក់​កំពុង​តែ​ជួស​ជុល​រថយន្ត​ម៉ាក​កាមរី​មួយ​គ្រឿង​ បាន​ភ្លាត់​ស្នៀត​ត្រូវ​អាគុយ​ផ្ទុះ​ឡើង​បណ្តាល​ឱ្យ​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១១​ មេសា​ នៅ​ក្នុង​ភូមិ​អូរ​ចិញ្ចៀន​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ។​

កូន​ប្រុស​ញៀន​ថ្នាំ​វាយ​សំពង​ម្តាយ​នឹងព្រនង់​ឫស្សី​ស្លាប់​យ៉ាង​អាណោច​អាធ័ម

Posted: 18 Apr 2013 10:15 PM PDT

កូន​ប្រុស​ញៀន​ថ្នាំ​វាយ​សំពង​ម្តាយ​នឹងព្រនង់​ឫស្សី​ស្លាប់​យ៉ាង​អាណោច​អាធ័ម
ខេត្ត​កំពង់​ចាម​ ៖ ម្តាយ​គឺ​ជា​អ្នក​ផ្តល់​កំណើត​ឱ្យ​យើង​ និង​មាន​គុណ​ដ៏​ថ្លៃ​វិសេស​វិសាល​មិន​អាច​កាត់​ថ្លៃ​បាន សូម្បី​តែ​ស្រមោច​វារ​តោង​លើ​ខ្លួន​ប្រាណ​កូន​ ក៏​ម្តាយ​ចាប់​ស្រមោច​នោះ​ចេញ​ដែរ ។​ ទោះ​បី​ជា​បែប​ណា​ ការ​ញៀន​ថ្នាំ​បាន​ធ្វើ​ឱ្យ​មនុស្ស​វង្វេង​សតិ​លែង​ដឹង​ខុស​ត្រូវ​ ជាក់​ស្តែង​បុរស​ម្នាក់​ឈ្មោះ​ ជិន ពែង​ អាយុ​២៩​ឆ្នាំ​ រស់​នៅ​ភូមិ​ព្រែក​ព្រះ​អង្គ​ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់​ បាន​សង​

យន្ត​ហោះ​ដឹក​អ្នក​ដំ​ណើរ​របស់​កូរ៉េ​ជួប​បញ្ហា​ត្រូវ​ចុះ​ចត​ជា​បន្ទាន់​

Posted: 18 Apr 2013 10:07 PM PDT

យន្ត​ហោះ​ដឹក​អ្នក​ដំ​ណើរ​របស់​កូរ៉េ​ជួប​បញ្ហា​ត្រូវ​ចុះ​ចត​ជា​បន្ទាន់​
ប្រភព​ព័ត៌​​មាន​ពី​បរទេស​បាន​ចុះ​ផ្សាយ​តាម​​ទូរ​ទស្សន៍​ NHK របស់​ជប៉ុន​ថា​ មាន​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ប្រភេទ​បូ​៊​អីុញ​ ៧៧៧​ របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​កូ​រៀន​អ៊ែរ​ (Korean Air) ជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​កូ​រ៉េ​ខាង​ត្បូង​ ក្នុង​ជើង​ហោះ​ហើរ​ពី​ក្រុង​សេ​អ៊ូល​ ទៅ​ឡូស​អីុន​ជឺ​ឡេស​ សហ​រដ្ឋ​អាមេ​រិក​ រួម​មាន​អ្នក​ដំណើរ​ និង​អាកាស​យានិក​សរុប​២៨៨​នាក់​ បាន​ចុះ​ចត​យ៉ាង​បន្ទាន់​​ នៅ​​អា​

បុណ្យ​ចូល​ឆ្នាំ​ថ្មី​លើក​លែង​ទោស​អ្នក​នេសាទ​ខុស​ច្បាប់​17​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​

Posted: 18 Apr 2013 10:00 PM PDT

បុណ្យ​ចូល​ឆ្នាំ​ថ្មី​លើក​លែង​ទោស​អ្នក​នេសាទ​ខុស​ច្បាប់​17​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​
ខេត្ត​ពោធិ៍សាត់ ៖ អ្នក​នេសាទ​ខុស​ច្បាប់​ចំនួន​១៧​នាក់​ក្នុង​ចំណោម​៣០​នាក់​ នៅ​ឃុំ​កំពង់​លួង​ ស្រុក​​ក្រគរ​ ដែល​សមត្ថ​កិច្ច​ឃុំ​ខ្លួន​ក្នុង​ពន្ធនា​គារ​ខេត្ត​ជាង​មួយខែ​មក​ហើយ​នោះ​ ត្រូវ​បាន​លោក​អភិបាល​ខេត្ត​ ព្រះ​រាជ​អាជ្ញា​ និង​ចៅ​ក្រម​ ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​នា​រសៀល​ថ្ងៃ​ទី​១១ មេសា​ ២០១៣​ ដោយ​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​សាលាខេត្ត​ ។​

ទទួល​ទាន​ភេសជ្ជៈ​បង្កើន​ថាម​ពល​អាច​ផ្តល់​ផលអា​ក្រក់​ដល់​បេះ​ដូង​និង​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​កើន​

Posted: 18 Apr 2013 09:34 PM PDT

ទទួល​ទាន​ភេសជ្ជ​ៈ​បង្កើន​ថាម​ពល​អាច​ផ្តល់​ផលអា​ក្រក់​ដល់​បេះ​ដូង​និង​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​កើន​
យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​ University of the Pacificសហ​រដ្ឋ​​អា​មេរិក​បាន​បង្ហាញ​ថា ទទួល​ទាន​បណ្តា​ភេសជ្ជ​ៈ​បង្កើន​ថាម​ពល​អាច​នឹង​ធ្វើ​ឱ្យ​សម្ពា​ធ​ឈាម​ឡើង​ខ្ពស់​ព្រម​ទាំង​បណ្តាល​ឱ្យ​មាន​បញ្ហា​បេះ​ដូង​ដែល​ឈាន​ដល់​បាត់​បង់​ជី​វិត​បាន ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!