Koh Santipheap Daily

Koh Santipheap Daily


ស្ត្រីជនជាតិ​ចិន​ម្នាក់​ដេក​​ដួល​សន្លប់​នៅ​តាម​ផ្លូវ​សង្ស័យ​​គេច្រាន​ទម្លាក់​​ពីលើ​​រថយន្ត​

Posted: 18 Apr 2013 12:49 AM PDT

ទិដ្ឋភាពនៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ស្រ្តីជនជាតិចិន​ម្នាក់ត្រូវបានគេប្រទះ​ឃើញដេកដួល​សន្លប់នៅតាមផ្លូវ​ម្នាក់ឯងដែលគេ​សង្ស័យថា មាន​គេ​ច្រាន​​ទម្លាក់​ពី​លើ​រថយន្ត ហើយក្រោយ​ពេលប្រទះឃើញ​បែបនេះ ក្រុមរថយន្ត​សង្គ្រោះ៧១១ របស់មន្ទីរ​ពេទ្យកងពលតូច​លេខ៧០ បាន​ចេញ​ទៅ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​​នៅមន្ទីរពេទ្យ​កាល់ម៉ែត។ ហេតុការណ៍នេះកើត​ឡើងកាលពីវេលា​ម៉ោង៩យប់ថ្ងៃទី១៧ មេសា ២០១៣ នៅ​

ផ្សារធំ​ក្រុង​​កំពង់​ចាម​​តាំងពិព័រណ៍​​គំនរ​សំរាម​​​នៅជុំវិញ​​ផ្សារ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំប្រពៃណី​ជាតិ​ខ្មែរ​

Posted: 18 Apr 2013 12:48 AM PDT

ផ្សារធំ​ក្រុង​​កំពង់​ចាម​​តាំងពិព័រណ៍​​គំនរ​សំរាម​​​នៅជុំវិញ​​ផ្សារ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំប្រពៃណី​ជាតិ​ខ្មែរ​
ខេត្ត​កំពង់ចាម ៖ ផ្សារ​ធំក្រុងកំពង់ចាម ស្ថិត​នៅភូមិទី១៤ សង្កាត់កំពង់​ចាម ក្រុងកំពង់ចាម ត្រូវបាន​ថៅកែរំលោភ​យក​ដី​ចញ្ចើម​ថ្នល់​ធ្វើ​អា​ជីវកម្ម លក់ដូរដ៏ណែន​ណាន់តាន់តាប់​នៅជុំវិញ​ផ្សារ មិនតែប៉ុណ្ណោះថែមទាំង​មានគំនរសំរាមប្រៀបបាន​នឹងកូនភ្នំ ស្ថិត​នៅជ្រុង​ខាងលិចផ្សារ សម្រាប់​​បង្អួត​ភ្ញៀវ​ទេសចរកាលពីព្រឹក​ថ្ងៃទី១៤ មេសា ២០១៣ ត្រូវនឹងថ្ងៃបុណ្យ​ចូលឆ្នាំ​​ប្រពៃ​ណីជាតិ​ខ្មែរ

ជម្លោះ​ស៊ីសាច់​ហុត​ឈាម​​ ស្លាប់​១ របួស៥ ខណៈ​៣​នាក់​បង​ប្អូន​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​

Posted: 18 Apr 2013 12:46 AM PDT

ខេត្តកំពង់​ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់ និង​៥នាក់ទៀត​រងរបួសធ្ងន់ និងស្រាលក្នុង​ហេតុការណ៍ផ្ទុះ​អំពើហិង្សា​វាយតប់គ្នា​មួយដែល​បាន​កើត​​ឡើង កាលពីវេលាម៉ោង​៤និង៤០នាទីរសៀល​ថ្ងៃទី១៦ មេសា នៅក្បែររបងវត្ត ត្រឡែងកែង ស្ថិតក្នុងភូមិវត្ត ឃុំលង្វែក ស្រុកកំពង់​ត្រឡាច ខណៈ​ដែ​ល​​មនុស្ស២ក្រុមផឹក​ស៊ីស្រវឹង ហើយឌឺដង​ដាក់គ្នា ។

ស្លាប់​៨​ របួស១៥​នាក់​ ដោយ​​គ្រោះថ្នាក់​​ចរា​​ចរណ៍​ថ្ងៃចូល​​ឆ្នាំ​ថ្មី​​នៅ​រតនគិរី

Posted: 18 Apr 2013 12:28 AM PDT

​ខេត្តរតនគិរី ៖ ក្នុងពិធី​បុណ្យ​​ចូល​ឆ្នាំ​ខ្មែរ​មាន​ករណីគ្រោះថ្នាក់​ចរា​ចរណ៍​កើតឡើង​ចំនួន​៧​លើក តាម​បណ្តា​ស្រុក​ក្នុង​ខេត្ត​រតនគិរី ​ដោយ​បង្ក​​ឡើង​រវាង​រថយន្ត​បុកអ្នក​​ថ្មើរ​ជើង​​ រថយន្ត​បុក​ម៉ូតូ និង​ម៉ូតូ​បុក​ម៉ូតូ ​ចាប់ពីថ្ងៃទី​១៣ រហូត​ដល់​ថ្ងៃទី​១៧ មេសា ២០១៣ ​​បណ្តាល​ឱ្យ​មនុស្ស​៨​នាក់​​បានស្លាប់ ១១​នាក់​រង​របួសធ្ងន់ និង៤​នាក់​ទៀតរង​រ​បួស​ស្រាល ​សម្ភារ​ខូច​ខាត​មាន​រថយន្ត​៣​គ្រឿង និង​ម៉ូតូ​ចំនួន​៧​គ្រឿង ៕

បុណ្យ​ចូល​ឆ្នាំ​​៣​ថ្ងៃ​នៅ​ខេត្ត​ពោធិ៍​សាត់ មាន​ភ្ញៀវ​ទេស​ចរណ៍​មក​​លេង​ជាង​៥៦​ម៉ឺន​នាក់​

Posted: 18 Apr 2013 12:24 AM PDT

ភ្ញៀវទេសចរ​ដែល​មាន​ការកើន​ឡើង​
ខេត្តពោធិ៍សាត់ ៖ ​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណី​ជាតិ​រយៈ​ពេល​​៣​ថ្ងៃ​ គឺ​ថ្ងៃទី​១៤, ១៥ និង​១៦ មេសា ២០១៣ ​នេះ​បន្ទាប់​ពី​ជួប​ជុំ​ក្រុម​​គ្រួសារ​នាំ​យក​ចង្ហាន់​​ទៅ​ប្រគេនដល់​ព្រះ​សង្ឃ​ រាប់​បាត្រ បង្សុកូល ពូន​ភ្នំ​ខ្សាច់ ​និង​លេង​ល្បែង​ប្រជា​ប្រិយ​​នៅ​តាម​ទីវត្ត​អារាម​នានា​ហើយ​នោះ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខេត្ត​ពោធិ៍​សាត់ ​បាន​នាំគ្នាទៅលេង​ទៅ​តាម​រមណីយ​​ដ្ឋាន​​នានាទាំង​រមណីយ​ដ្ឋាន​ធម្ម​ជាតិ និង​រមណីយ​

គ្រោះថ្នាក់​ចរា​ចរណ៍​ក្នុង​ពេល​ចូល​ឆ្នាំ​ស្លាប់​២​នាក់ របួសធ្ងន់-ស្រាល​៤៨​នាក់ នៅ​ខេត្ត​ស្វាយរៀង​

Posted: 18 Apr 2013 12:23 AM PDT

​ខេត្ត​ស្វាយរៀង ៖ យ៉ាង​ហោចណាស់​​មាន​មនុស្ស​​ស្លាប់​២​នាក់ និង​រង​របួស​ធ្ងន់-ស្រាល​៤៨​នាក់ នៅ​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​​ប្រពៃណី​​ជាតិខ្មែរ​​ ដោយ​គិត​ចាប់ពីថ្ងៃទី​១៣ មេសា មក​ដល់​ថ្ងៃទី​​១៧ មេសា ២០១៣ ​បណ្តាល​មក​ពី​គ្រោះថ្នាក់​​ចរា​ចរណ៍ ។ ​ បើ​តាម​លោក​គ្រូពេទ្យ​​ មន្ទីរពេទ្យ​ខេត្ត​បាន​ឱ្យ​ដឹងថា ជន​រងគ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរា​​ចរណ៍​មក​ដេក​មន្ទីរពេទ្យ​ខេត្ត​តួ​មាន​ថ្ងៃទី​១៣

ពេជ្រ​ពណ៌​កុលាប​ដេញ​ថ្លៃ​លក់​បាន​40​លាន​ដុល្លារ​

Posted: 18 Apr 2013 12:08 AM PDT

ពេជ្រ​ពណ៌​កុលាប​ដេញ​ថ្លៃ​លក់​បាន​40​លាន​ដុល្លារ​
ក្រុម​ហ៊ុន​ដេញ​ថ្លៃ​គ្រីស្ទី ក្នុង​ទីក្រុង​ញូវ​យ៉ក សហ​រដ្ឋ​អាមេរិក​​បាន​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី​១៧ មេសា​ថា ​​​ពេជ្រ​ពណ៌​កុលាប​ ទំហំ​៣៤,៦៤​ការ៉ាត់​ដែល​ធំ និង​សុទ្ធ​បំផុត​នៅ​លើ​ពិភព​លោក​​ ដាក់​ដេញ​ថ្លៃ​លក់​បាន​ក្នុង​តម្លៃ​​ជិត​៤០​លាន​ដុល្លារ​។ ​តម្លៃ​នេះ​បំបែក​ឯត​ទគ្គ​កម្ម​​នៃ​ការ​​ដេញ​ថ្លៃ​លក់​ពេជ្រ​ ទំហំ​៣១​ការ៉ាត់​​ បាន​ត្រឹម​តែ​តម្លៃ​២៤,៣​លាន​ដុល្លារ​​ប៉ុណ្ណោះ​របស់​ក្រុម​ហ៊ុន​គ្រីស្ទី​កាល​ពី​ឆ្នាំ​២០០៨ ។

កូរ៉េ​ខាង​ជើង​បដិ​សេធ​​មិន​ឱ្យ​បណ្តា​​ម្ចាស់​សហ​គ្រាស​ចូល​​តំបន់​កា​អឺ​សុង​

Posted: 17 Apr 2013 11:59 PM PDT

 បណ្តា​ម្ចាស់​សហ​គ្រាស​កូរ៉េ​ខាង​ត្បូង​រង់​ចាំ​ចូល​កា​អឺ​សុង​
ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ទី​១៧ មេសា​បាន​បដិ​សេធ​ជា​ថ្មី​នូវ​សំណើ​របស់​បណ្តា​ម្ចាស់​សហ​គ្រាស​កូរ៉េ​ខាង​ត្បូង​ដែល​ចង់​ចូល​​ទៅ​កាន់​ប្លុក​ឧស្សាហ​កម្ម​អន្តរ​កូរ៉េ​​ កា​អឺ​សុង ដើម្បី​ផ្គត់​ផ្គង់​ដល់​បណ្តា​និយោ​ជិត​ដែល​នៅ​ធ្វើ​ការ​ក្នុង​ទី​នោះ​​ហើយ​ពិនិត្យ​​មើល​សហ​គ្រាស​របស់​ពួក​គេ ។

កំលោះ​ទី​ក្រុង​ភ្នំពេញ ចូលរាំ​ធុង​បាស់​ស្រុក​ស្រែ​ ត្រូវ​ក្រុម​ក្មេង​ទំនើង​​ស្វាគមន៍​១កាំបិត​បុ័ង​តោ

Posted: 17 Apr 2013 11:54 PM PDT

ខេត្ត​ស្វាយរៀង ៖ អ្នក​កំលោះ​​ទីក្រុងម្នាក់​ត្រូវ​ក្មេង​ទំនើង​​កាប់​ប្រហារ​១កាំបិត​បុ័ង​តោ​ចំ​ក្បាល​ពីក្រោយ​​មុត​ផុង​លលាដ៍​​ឈាម​ហូរ​ស្រោច​ពេញ​ដង​ខ្លួន​គួរ​ឱ្យ​ញាក់​សាច់ ខណៈ​រូបគេ និង​មិត្តភក្តិ​​ចូល​ទៅ​រាំ​លេង​ធុង​បាស់​នៅ​ក្នុង​វត្ត​ចិន្ត្រី ភូមិ​ចិន្ត្រី ស្រុក​រមាសហែក កាលពីថ្ងៃទី​​១៦ មេសា ២០១៣ ​វេលា​ម៉ោង​២​និង​៥០​នាទី​​រសៀល​​ធ្វើ​ឱ្យ​មនុស្ស​​ម្នា​ដែល​​កំពុង​រាំ​លេងក​ម្សាន្ត​រត់​ចេញពី​វង់​រាំ​ទាំងភ័យ​​តក់​ស្លុត​ ។ បើ​

ដេក​រង់​ចាំ​ទទួល​​ទេវ​តា​នៅ​ខាង​ក្រោម​​ទុស្សេ​ខ្សែ​​​ភ្លើង​​ខាង​លើ​ឆេះ​ផ្ទះ​​ហ្មត់​

Posted: 17 Apr 2013 11:51 PM PDT

ផ្ទះ​ប្រជា​ពលរដ្ឋ​​ដែល​ឆេះ​គ្មាន​សល់​
​ខេត្ត​ពោធិ៍សាត់ ៖ ផ្ទះ​​​ក្បឿង​​មួយ​ខ្នង​ទំហំ​៧​ម៉ែត្រ​គុណ​​១០​ម៉ែត្រ​ ថ្ម​​ក្រោម​​ឈើ​លើ​ត្រូវភ្លើង​​ឆេះ​គ្មាន​​សល់ ខណៈ​​ពេល​ម្ចាស់​​កំពុង​​ដេក​លក់​​រង់ចាំ​ទេវតា​ចុះ​ ប៉ុន្តែ​​មិន​បណ្តាល​ឱ្យ​​គ្រោះ​ថ្នាក់​​ដល់​អាយុ​​ជីវិត​​​មនុស្សទេ ។ ​គ្រោះ​អគ្គិភ័យ​​នេះបាន​កើត​ឡើង​កាលពី​​ថ្ងៃទី១៣ មេសា ២០១៣ វេលា​ម៉ោង​​១០​និង​​៣០​​នាទី​យប​់​​នៅភូមិ​​បាក់​រទេះ សង្កាត់​​ព្រៃញី ​ក្រុង​ពោធិ៍​សាត់ គឺមុន​ពេល​ទេវតា​ចុះ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

ផ្លាស់​ប្តូរ​អភិបាល​​ខេត្ត​-​រាជធានី​១០រូប ដល់​អាយុ​ចូល​និវត្តន៍​​ បញ្ហា​សុខភាព និង​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​

Posted: 17 Apr 2013 11:50 PM PDT

រាជ​ធានីភ្នំពេញ ៖ អភិ​បាលខេត្ត-រាជធានីចំនួន​១០រូប នឹងត្រូវផ្លាស់ប្តូរ​ដោយសារដល់​អាយុចូលនិវត្តន៍ បញ្ហា​សុខភាព និងត្រូវ​​ទៅ​ឈរ​​ឈ្មោះ​ជាតំណាង​រាស្ត្រ សម្រាប់ការបោះ​ឆ្នោតជាតិនៅខែ​កក្កដា ២០១៣ខាងមុខនេះ ។​ នេះបើយោងតាម​ការ​ប្រកាស​​ឲ្យដឹង​របស់​​​សម្តេចនាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅព្រឹក​ថ្ងៃទី១៨ មេសា ២០១៣នេះ ក្នុងឱកាសដែល​សម្តេច បាន​អញ្ជើញជា​អធិប​តី​ដ៏ខ្ពង់

ផ្ទះ​មួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ហ្មត់​ទាំង​​ស្រុង​ចំ​ថ្ងៃទី​២ នៃបុណ្យ​ចូល​ឆ្នាំ​

Posted: 17 Apr 2013 11:47 PM PDT

អណ្តាត​ភ្លើង​កំពុងលេប​ត្របាក់​ផ្ទះ​ប្រជា​ពលរដ្ឋ​
រាជធានីភ្នំពេញ ៖ លំនៅឋានមួយខ្នង​ដែលមានទីតាំងផ្លូវលេខ​៣២z ក្រុមទី៣៥ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានអគ្គិ​ភ័យឆាប​​ឆេះ​អស់ទាំង​ស្រុងកាលពីវេលា​ម៉ោង៧និង២០នាទីយប់​ថ្ងៃទី១៥ មេសា ២០១៣ បណ្តាលមក​ពីឆ្លងចរន្តអគ្គិសនី នេះបើតាម​ការ​អះ​អាងរបស់ម្ចាស់ផ្ទះ។

ណាដាល់ឆ្លងចូលជុំទី3 ATP Monte Carlo Masters នៅម៉ូណាកូ

Posted: 17 Apr 2013 11:32 PM PDT

យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើងឯក​​វាយ​កូន​បាល់​កម្ម​វិធី ATP Monte Carlo Mastersជា​លើក​ទី​៩​របស់​កីឡាករ​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល់​កំពុង​តែ​ដំណើរ​ការ​ទៅ​មុខ​​ជា​បណ្តើរ​ៗ​ហើយ​ខណៈ​កាល​ពី​ថ្ងៃ​ពុធ​១៧​មេសា​កន្លង​មក​នេះ​ គេ​បាន​ឆ្លង​ផុត​ជុំ​ទី​២​ ។​ នៅ​ជុំ​នេះ​​ ណា​ដាល់​បាន​បំ​បាក់​កីឡាករ​អូ​ស្ត្រា​លី​ Marinko Matosevic ក្នុង​លទ្ធផល​ពីរ​សិត​ទល់​នឹង​សូន្យ​គឺ ៦-១​និង​៦-២​ឈាន​

យូ​សេន បូល ​នឹង​ចូល​រួម​ប្រ​កួត​ព្រឹត្តិ​ការ​ណ៍​​រំ​លឹក​ខួប​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​​2012​

Posted: 17 Apr 2013 11:30 PM PDT

ដោយ​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រ​ចះ​ត្រ​ចង់​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ អង់​គ្លេស​បាន​សម្រេច​ចិត្ត​រៀប​ចំ​ឱ្យ​មាន​ការ​ប្រ​កួត​រំ​លឹក​ខួប​អនុ​ស្សា​វរី​យ៍​មួយ​ឆ្នាំ​នៃ​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិក​រដូវ​ក្តៅ​ឆ្នាំ​២០១២ ​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៦​ដល់​ថ្ងៃ​ទី​២៨​ខែ​កក្ក​ដា​ខាង​មុខ​ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​អត្ត​ពលិក​ជា​ម្ចាស់​មេដាយ​ជាច្រើន​រូប​ ។ នៅ​ក្នុង​បញ្ជី​ឈ្មោះ​អត្ត​ពលិក​២៨​រូប​ដែល​អះ​អាង​ថា​នឹង​ចូល​រួម​ យូ​សេន

ជំ​នួប​រវាង​គែល​ ប្រ៊ូក​ និងអា​ឡិច​សាន់​ឌ័រ​ត្រូវ​បាន​ពន្យា​រ​ពេល​ជា​លើក​ទី​3​​

Posted: 17 Apr 2013 11:29 PM PDT

ឱកាស​ប្រ​កួត​​ប្រដាល់​ដណ្តើម​ខ្សែ​ក្រ​វាត់​ពិភព​លោក​ពី​កីឡាករ​ឌី​វ៉ុន​ អា​ឡិច​សាន់​ឌ័រ​របស់​គែល ប្រ៊ូក​ដែល​គ្រោង​​ធ្វើ​នៅ​អា​ត្លង់​ទិក​ស៊ី​ធី​ សហរដ្ឋ​អា​មេរិក​​​នា​ថ្ងៃ​ទី​១៨​ ឧសភា​ ត្រូវ​បាន​ពន្យារ​ពេល​ជា​លើក​ទី​៣​ ខណៈ​កាល​ពី​ដើម​សប្តាហ៍​​នេះ​ អ្នក​រៀប​ចំ​ការ​ប្រ​កួត​របស់​​គេ​បាន​អះ​អាង​ថា ឆ្អឹង​​​ប្រអប់​ជើង​ស្តាំ​​របស់​គេ​ស្រាំ ។​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី១៨ មេសា ២០១៣

Posted: 17 Apr 2013 11:19 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី១៨ មេសា ២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

ព័ត៌​មាន​លម្អិត​​ស្តី​ពី​កូន​ប្រុស​​លោកឧកញ៉ា​ឌួង ងៀប ​គឺឌួង ឆាយ, ឌួង គឹមឡុង ប្រើ​កាំភ្លើង​វែង-ខ្លី​​ព្រួត​វាយ​គេ​ដោយ​សេរី​

Posted: 17 Apr 2013 10:50 PM PDT

 លោកឌួង គឹមឡុង
​​រាជធានីភ្នំពេញ ៖ ​ក្រុម​អ្នក​​លេ​ងកាំភ្លើង​​អនាធិបតេយ្យ​ដ៏​ខ្លាំង​ក្លា​​មួយ​ហ្វូង ​ជា​កូន​​​​ប្រុស​​របស់​លោក​ឧកញ៉ា ឌួង ងៀប ​​ឈ្មោះ​ឌួង ឆាយ ជា​បង និង​ឈ្មោះ​​ឌួង គឹមឡុង ជាប្អូន​ រួម​ជាមួយ​អង្គរក្ស​​​បក្សពួក​២-៣​នាក់ទៀត ​បានប្រើ​អំណាច​ជា​កូន​អ្នក​មាន​វាយធ្វើបាប​យុវជន​មួយ​ក្រុម​ទៀត ដោយ​សេរី​​ ព្រោះ​តែ​ខឹង​នឹងគេ​សប្បាយ​​ជួបជុំ​​ញាតិមិត្ត ក្នុង​ឱកាស​​ចូល​ឆ្នាំ​ថ្មី កាលពី​រាត្រី​​រំលង​អធ្រាត្រ​​ឈាន​

រថយន្ត​ក្រុង​ប៉េរូ​ធ្លាក់​ជ្រោះ​ស្លាប់​33​នាក់​ខណៈ​នៅ​បែល​ហ្ស៊ិក​រថយន្ត​ក្រុង​ធ្លាក់​ស្ពាន​ស្លាប់​5​នាក់​

Posted: 17 Apr 2013 10:16 PM PDT

រថយន្ត​ក្រុង​ប៉េរូ​ធ្លាក់​ជ្រោះ​ស្លាប់​33​នាក់​ខណៈ​នៅ​បែល​ហ្ស៊ិក​រថយន្ត​ក្រុង​ធ្លាក់​ស្ពាន​ស្លាប់​5​នាក់​
ប្រភព​ព័ត៌​មាន​ពី​ AFP កាល​ពី​ថ្ងៃ​ទី​១៣​ មេសា​ផ្សាយ​ថា​ មាន​ឧបទ្ទវ​ហេតុ​រថយន្ត​ក្រុង​ធ្លាក់​ជ្រោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ មេសា​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ និងរបួស​ជា​ច្រើន​នាក់​នៅ​ប្រទេស​ប៉េរូ​ ខណៈ​ពេល​នៅ​បែល​ហ្ស៊ិក​ក៏​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​ក្រុង​ធ្លាក់​ស្ពាន​ បង្ក​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​តិច​៥​នាក់​ និង​ជាច្រើន​នាក់​ទៀត​រង​របួស ។​

FBI ចាប់​បាន​​សំបុត្រ​មួយ​ដាក់​ជាតិ​ពុល​ផ្ញើ​ជូន​លោក​អូបា​ម៉ា​

Posted: 17 Apr 2013 10:14 PM PDT

សេត​វិមាន​
ភ្នាក់​ងារ FBI អះ​អាង​​កាលពី​ថ្ងៃ​ទី​១៧ មេ​សា ពី​ការ​ចាប់​បាន​សំបុត្រ​មួយ​ដែល​មាន​​សារ​ធាតុ​​ពុល​ ហើយ​ផ្ញើ​ជូន​ប្រធា​នា​ធិបតី​អាមេ​រិក​ លោក​បារ៉ាក់​អូ​បា​ម៉ា ក៏​ប៉ុន្តែ​ពុំ​បាន​រក​ឃើញ​ពី​ទំនាក់​ទំនង​មួយ​ជាមួយ​​ការ​វាយ​ប្រហារ​ភេរ​វ​កម្ម​​នៅ​ក្រុង​បូ​ស្តុន​​​ កាល​​ពី​ថ្ងៃ​ទី​១៥​ មេសា​ ឡើយ​ ។

លិច​​នាវា​មួយ​នៅ​ឥណ្ឌូ​ណេ​ស៊ី​បាត់​ខ្លួន​​41​នាក់​ស្លាប់​ម្នាក់​

Posted: 17 Apr 2013 10:14 PM PDT

នាវា​មួយ​គ្រឿង​ដែល​ដឹក​មនុស្ស​៥០​នាក់​បាន​លិច​នៅ​ព្រែក​ម៉ា​ហា​កាម ខេត្ត​កាលី​ម៉ាន់​តាន់​ ខាង​កើត​​កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ មេសា។អ្នក​នាំ​ពាក្យ​របស់​ទី​ភ្នាក់​ងារ​កាត់​បន្ថយ​គ្រោះ​មហន្ត​រាយ​​ធម្ម​ជាតិ​ BNPB របស់​ឥណ្ឌូ​ណេ​ស៊ី​ លោក SUTOPO PURWO NUGROHO ថ្លែង​ថា មនុស្ស​៤១​នាក់​មក​ទល់​ពេល​នេះ​នៅ​បាត់​ខ្លួន​នៅ​ឡើយ រួច​សាក​សព​នារី​ម្នាក់​ត្រូវ​បាន​ស្រង់​ចេញពី​ទឹក​នៅ

ចិន​រាយ​ការណ៍​ពី​អ្នក​ឆ្លង​វីរុស H7N9 ​ដល់​82នាក់​ក្នុង​​នោះ​ស្លាប់​​17​នាក់​

Posted: 17 Apr 2013 10:12 PM PDT

ផ្សារ​លក់​បក្សី​មួយ​នៅ​ខេត្ត​ JIANGSU ដែល​បិទ​ទ្វារ​
រវាង​ពី​ថ្ងៃ​ទី​១៦ មេសា​ វេ​លា​ម៉ោង​២០​ ម៉ោង​ក្នុង​ស្រុក​ និង​ថ្ងៃ​ទី​១៧ េមសា​ វេលា​ម៉ោង​១៧​ ប្រទេស​ចិន​អះ​អាង​ពី​មនុស្ស​​ថ្មី​៥​នាក់​ទៀត​ឆ្លង​វីរុស​គ្រុន​​ផ្តាសាយ​បក្សី​ H7N9 ក្នុង​នោះ​ម្នាក់​​នៅ​ក្រុង​សៀង​​ហៃ ៤​​នាក់​ទៀត​នៅ​ ZHEJIANG ហើយ​​មនុស្ស​មា្នក់​​ស្លាប់​នៅ JIA​-NGSU ។

ពួក​អ្នក​ស៊ើប​អង្កេត​​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​​ម្នាក់​វាយ​ប្រហារ​​ភេរ​វ​កម្ម​នៅ​បូ​ស្តុន​

Posted: 17 Apr 2013 10:11 PM PDT

ពួក​អ្នក​ស៊ើប​អង្កេត​នៅ​កន្លែង​វាយ​ប្រហារ​
បណ្តា​ម៉ាស៊ីន​ឃោសនា​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ទី​១៧ មេសា​ថា ពួក​អ្នក​ស៊ើប​អង្កេត​អាមេរិក​យល់​ថា ​បាន​កំណត់​មុខ​សញ្ញា​​ជន​សង្ស័យ​​ម្នាក់​ក្នុង​ការ​វាយ​ប្រហារ​ភេរ​វ​កម្ម​ប្រឆាំង​ការ​រត់​ប្រណាំង​ម៉ារ៉ា​តុង​នៅ​ក្រុង​បូ​ស្តុន​ សហ​រដ្ឋ​អាមេ​រិក​ ដែល​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​៣​នាក់​ និង​របួស​ជាង​១៧០​នាក់​ កាល​ពី​ថ្ងៃ​ទី​១៥ មេសា​កន្លង​មក​នេះ ។

តុ​លាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុងឡាអេ​បើក​សវនាការ​ផ្ទាល់​មាត់​ជុំ​ទី២​​សម្រាប់​កម្ពុជា​រឿង​ក្តីប្រាសាទព្រះ​វិហារ​

Posted: 17 Apr 2013 09:17 PM PDT

តុ​លាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុងឡាអេ​បើក​សវនាការ​ផ្ទាល់​មាត់​ជុំ​ទី២​​សម្រាប់​កម្ពុជា​រឿង​ក្តីប្រាសាទព្រះ​វិហារ​
រាជ​ធានីភ្នំពេញ ៖ សវនាការផ្ទាល់​មាត់ជុំទី២ សំរាប់ភាគីកម្ពុជា នៅតុលាការ​យុត្តិធម៌អន្តរជាតិ( ICJ ) នឹងត្រូ​វធ្វើឡើង​នៅថ្ងៃ​ព្រហស្បតិ៍ ទី១៨ មេសា ២០១៣ ចាប់ពី​ម៉ោង៣ ដល់ម៉ោង៥រសៀល ម៉ោងក្នុង​ប្រទេសហូឡង់ ត្រូវនឹង​ម៉ោង៨ ដល់ម៉ោង១០យប់ ម៉ោង​ក្នុងប្រទេស​កម្ពុជា ។

ម៉ូតូ​៣​គ្រឿងបើក​បុក​គ្នា​ស្លាប់​ម្នាក់​ របួស​ធ្ងន់​៣​នាក់​

Posted: 17 Apr 2013 09:11 PM PDT

សមត្ថកិច្ចកំពុងធ្វើអន្តរាគមន៍​
ខេត្ត​កំពង់ឆ្នាំង ៖ យុវជនម្នាក់បាន​ស្លាប់​នៅនឹងកន្លែង និង៣នាក់​ទៀតបានរងរបួស​ធ្ងន់ ក្នុងហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​​រវាងម៉ូតូ៣​គ្រឿង​​បាន​បុកគ្នាជាបន្ត​បន្ទាប់ កាលពីវេលាម៉ោង​១​និង៣០នាទីរសៀល​ថ្ងៃទី១៥ មេសា ២០១៣ ជាថ្ងៃទី២នៃទិវា​បុណ្យចូលឆ្នាំខ្មែរ នៅ​តាម​បណ្តោយផ្លូវ​ជាតិ​​លេខ​៥៣ ត្រង់ចំណុចភូមិ​ចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ។

ស្ត្រី​ខ្មែរ​​សញ្ជាតិ​ស៊ុយអែត​​ម្នាក់​ត្រូវ​​ក្បាល​មីក្រូ​ហ្វូ​ន​ខារ៉ាអូខេ​ឆក់ស្លាប់​ថ្ងៃ​ចូល​ឆ្នាំទី២​

Posted: 17 Apr 2013 09:00 PM PDT

ស្ត្រី​ខ្មែរ​​សញ្ជាតិ​ស៊ុយអែត​​ម្នាក់​ត្រូវ​​ក្បាល​មីក្រូ​ហ្វូ​ន​ខារ៉ាអូខេ​ឆក់ស្លាប់​ថ្ងៃ​ចូល​ឆ្នាំទី២​
រាជ​ធានីភ្នំពេញ ៖ ស្រ្តីខ្មែរ​​សញ្ជាតិ​ស៊ុយអែតម្នាក់​​បានស្លាប់​ ភ្លាមៗនៅនឹង​កន្លែង ​ដោយសារតែក្បាលមីក្រូហ្វូន​ខារ៉ាអូខេឆ្លង​ចរន្ត​ភ្លើងឆក់​​​ ខណៈ​​គាត់ចោមពុងងូត​ទឹកបណ្ដើរចាក់ខារ៉ាអូខេ​ច្រៀងលេងបណ្ដើរ ហើយពេល​ដល់បទដែលខ្លួនចូលចិត្តជាង​គេ​ក៏បាន​ស្ទុះទៅ​ទាញយកក្បាលមីក្រូហ្វូន​​នោះ​ច្រៀង ដោយមិនបានដឹងថា​ មានចរន្តភ្លើងឆ្លងក៏ត្រូវ​ឆក់ស្លាប់ភ្លាមៗ​តែម្ដង ។

វាយ និង​កាប់​សម្លាប់​ស្ត្រី​មេម៉ាយ​​យ៉ាង​ព្រៃផ្សៃ ហើយ​​ចាប់​រំលោភ​​សេព​សន្ថវៈ

Posted: 17 Apr 2013 08:59 PM PDT

សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ស្រ្តីមេម៉ាយកូន​១និងជាអ្នកលក់ទឹកត្នោត​ជូរ​ម្នាក់ត្រូវបានឃាតករ​ដែលគេសង្ស័យថា ជាអ្នកស្គាល់​គ្នាវាយពោរ​មុខ និង​កាប់​​ចាក់ចំនួន៥​កាំបិត បណ្តាលឱ្យស្លាប់​ក្នុងថ្លុកឈាមក្នុងរោង​យាមស្រះចិញ្ចឹមត្រី ស្ថិតនៅសង្កាត់​ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ហើយ​ធ្វើឱ្យ​មានការភ្ញាក់​ផ្អើល​កាល​ពីវេលាម៉ោង៧និង៣០​នាទីព្រឹកថ្ងៃទី១៣ មេសា ២០១៣។ អ្វីដែលមាន​ការចាប់អារម្មណ៍ និងនឹក​ស្មាន​មិន

២យប់​ឃាត់​ក្មេង​ទំនើង​បាន​១០​នាក់នៅត្បូង​ឃ្មុំ​បទ​បង្ក​ហិង្សា​ដោយចេតនា​

Posted: 17 Apr 2013 08:54 PM PDT

២យប់​ឃាត់​ក្មេង​ទំនើង​បាន​១០​នាក់នៅត្បូង​ឃ្មុំ​បទ​បង្ក​ហិង្សា​ដោយចេតនា​
ខេត្ត​កំពង់ចាម ៖ ក្រុមក្មេងទំនើង​២ក្រុម ត្រូវ​កម្លាំងសមត្ថកិច្ចឃាត់​ខ្លួនជាបន្តបន្ទាប់នៅយប់ថ្ងៃ​ទី១២-១៣ មេសា ​រហូត​បាន​ដល់​ទៅ​១០​នាក់ ​បញ្ជូន​​​ទៅ​សាលា​​ដំបូង​ខេត្ត​​ចាត់​ការ​តាមផ្លូវ​​ច្បាប់ ពីបទបង្កហិង្សា​ដោយចេតនា​ បណ្តាលឱ្យ​​កម្ម​ករ​​​​អគ្គិសនី​​២​​នាក់ ម្នាក់​សន្លប់​ និង​​ខ្លះ​ទៀត​​​រង​របួស​​បែក​​ក្បាល ក្នុង​​ហេតុ​ការណ៍​​វាយ​កាប់​​ចាក់គ្នានៅ​កន្លែង​២​ផ្សេង​​គ្នា ស្ថិត​ក្នុង​ស្រុក​​ត្បូង​ឃ្មុំ​​។

ឃាត់​​ខ្លួន​​ជនជាតិ​ស្បែក​ខ្មៅ​២​នាក់​ពីបទ​ប្រើ​កាត ATM ក្លែងក្លាយ​

Posted: 17 Apr 2013 08:53 PM PDT

ជនជាតិ​ស្បែក​ខ្មៅ​ដែល​ប្រើ​កាត​ក្លែង​ក្លាយ​ដក​ប្រាក់​
រាជធានីភ្នំពេញ ៖ ជនជាតិស្បែកខ្មៅ​ចំនួន២នាក់ត្រូវ​បានការិយាល័យ​ស្រាវជ្រាវបទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស​ឃាត់​ខ្លួន​ពី​បទ​​ប្រើកាត ATM ក្លែងក្លាយលួចដក​ប្រាក់ពីម៉ាស៊ីនដកប្រាក់​ស្វ័យប្រវត្តិ​របស់ធនាគារ​នៅតាមទីសាធា​រណៈ កាលពីថ្ងៃទី១២ មេសា ២០១៣ ។

ផ្ទះ​២​ខ្នង ត្រូវអគ្គិភ័យ​​លេប​ត្របាក់​​ហ្មត់​​ និងរបួស​២​នាក់ នៅ​ក្រុង​សិរីសោភ័ណ្ឌ​

Posted: 17 Apr 2013 08:49 PM PDT

អណ្តាតភ្លើង​កំពុង​លេប​ត្របាក់​​ហ្មត់​
​ខេត្ត​បន្ទាយមានជ័យ ៖ នាថ្ងៃចុងបញ្ចប់​ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីនេះ ផ្ទះចំនួន២ខ្នង​​ត្រូវបានអគ្គិភ័យ​ឆាបឆេះអស់ទាំង​ស្រុង បន្ទាប់​ពីមាន​​ភ្លៀង​ធ្លាក់​មួយមេយ៉ាងធំ។ ហេតុការណ៍​បង្កឲ្យមានការ​ភ្ញាក់ផ្អើលទាំង​យប់នេះ បានកើត​ឡើងកាល​ពីវេលាម៉ោង​១០និង២០​នាទី​យប់​ថ្ងៃ​ទី១៦ មេសា ២០១៣ នៅភូមិ៣ សង្កាត់​ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ។

អគ្គិភ័យ​​ឆាបឆេះ​កន្លែង​ស្នាក់​នៅ​របស់​បុគ្គ​លិក​​នៃ​រោង​ចក្រ​ធ្យូង​ថ្ម​អស់​ចំនួន​៧​បន្ទប់​

Posted: 17 Apr 2013 08:44 PM PDT

ទិដ្ឋភាពនៅកន្លែងកើតហេតុ
​ខេត្ត​ព្រះ​សីហនុ ៖ បន្ទប់ស្នាក់នៅ​​ចំនួន៧របស់​បុគ្គលិកជន​ជាតិចិននៃ​រោងចក្រធ្យូងថ្ម​ដែលមានទីតាំង​ស្ថិតក្នុងស្រុក​ស្ទឹងហាវ ត្រូវបាន​អគ្គិ​ភ័យ​​ឆាប​ឆេះ កាលពីវេលាម៉ោង​២និង២០នាទីរសៀល​ថ្ងៃទី១៧ មេសា ២០១៣។ តាមការឱ្យដឹង​ពីលោក​រស់ កី អធិការស្រុកស្ទឹង​ហាវបាននិយាយ​ថា អគ្គិភ័យនេះបានឆាប​ឆេះ​​កាលពី​វេលាម៉ោង​២និង២០នាទីរសៀល

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!