Koh Santipheap Daily

Koh Santipheap Daily


លោកពូទីន​ផ្តល់​សញ្ជាតិ​រុស្ស៊ី​​ដល់​​តារា​ភាព​យន្ត​បារំាង​ម្នាក់​

Posted: 03 Jan 2013 11:57 PM PST

លោក​GERARD(ស្តាំ​ពោល​ដើរ​តួ​​ក្នុង​រឿង​ODYSSEE JE PI
រដ្ឋាភិបាល​រុស្ស៊ី​កាសែត​បារំាង LE MONDE គូស​បញ្ជាក់​កាលពី​ព្រឹក​ថ្ងៃទី​៤ មករា​ថា ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន ​បាន​ចុះ​ហត្ថ​លេខា​​លើ​ក្រិត្យ​មួយ​ដែរ​​​សញ្ជាតិរុស្ស៊ី​ដល់​បុរស​​​ជន​ជាតិ​បារាំង​លោក​GERARD DEPARDIEU ។ ​កាសែត​នេះ​បញ្ជាក់ថា ​លោក​ពូ​ទីន​ធ្លាប់​បាន​ប្រកាស​រួច​ហើយ​កាលពី​ថ្ងៃទី​២០ ធ្នូ ថាលោក​ត្រៀម​ផ្តល់​លិខិត​ឆ្លង​ដែនរុស្ស៊ី​ឱ្យ​ដល់​តារា​ភាព​យន្ត​បារាំង​រូប​នេះ​បើ​គេ​ស្នើ​សុំ ។

ប្រាសាទ​នាងខ្មៅ​កំពុង​ស្ថិត​ក្នុងសភា​ពចាស់ទ្រុឌ​​ទ្រោម​​​

Posted: 03 Jan 2013 11:55 PM PST

ប្រាសាទ​នាងខ្មៅ​
ខេត្តតាកែវ ៖ ប្រាសាទ​​នាង​ខ្មៅ​​ត្រូវបាន​កសាង​ឡើង​នៅ​សត​វត្ស​​ទី៩ ដោយ​ថ្ម​បាយ​​ក្រៀម​​ និងថ្ម​​ភក់​ ។ ​បច្ចុ​ប្បន្ន​​ប្រាសាទ​​នាង​ខ្មៅ ស្ថិត​ក្នុង​សភា​ព​ចាស់​ទ្រុឌ​ទ្រោម​ និង​បែក​បាក់​​ទៅហើយ ។ ​យោង​តាម​ការ​រៀប​រាប់​របស់​លោក​សុខ និន អាយុ៧៥​ឆ្នាំ ​​ជាអ្នក​​មើល​ថែរក្សា​​ប្រាសាទ​នេះ​អស់​ជិត​១០​ឆ្នាំ​ បាន​ឱ្យ​ដឹង​​ថា ​ប្រាសាទ​​នាង​ខ្មៅ​ ​ស្ថិត​នៅ​ក្នុងភូមិចា ឃុំ​​រវាង ​ស្រុក​សំរោង (នៅ​ក្នុងវត្ត​ប្រាសាទ​​នាង​ខ្មៅ)

ម៉ាក់​អុីល​រ៉យ​គ្រោង​​បោះ​បង់​ឱកាស​ទៅ​ចូល​រួម​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិក​ឆ្នាំ​2016

Posted: 03 Jan 2013 11:43 PM PST

ក្នុង​នាម​ជា​កីឡាករ​វាយ​កូន​ហ្គោល​លំ​ដាប់​ទី​១​ពិភព​លោក​ រ៉ូ​រី ម៉ាក់​អុីល​រ៉យ​ បាន​ទទួល​ស្គាល់​និង​ប្រាប់ឱ្យ​ដឹង​ពី​ទឹក​ចិត្ត​របស់​ខ្លួន​កាល​ពី​ថ្ងៃ​​ព្រ​ហស្បត៍​ទី​៣មក​រា​ថា រូប​គេ​អាច​នឹង​បោះ​បង់​ឱកាស​ទៅចូល​រួម​ព្រឹត្តិ​ការ​ណ៍​អូ​ឡាំ​ពិក​ក្រុង​រី​យ៉ូ​ឆ្នាំ ២០១៦​ដោយ​គោល​​បំ​ណង​សំ​ខាន់​គឺ​ដើម្បី​ជៀស​ឱ្យ​ផុត​ពី​សម្ពាធ​ផ្លូវ​ចិត្ត​រវាង​អង់​គ្លេស​និង​អៀរ​ឡង់ ។​

លោកស្រី​គ្លីន​តុន​អាច​វិល​ទៅធ្វើ​ការវិញ​អាទិត្យ​ក្រោយ

Posted: 03 Jan 2013 11:39 PM PST

លោកស្រី​ហ៊ីល​ឡារី​គ្លីន​តុន
ក្រសួង​ការបរទេស​អាមេរិក​ឱ្យដឹង​ កាលពី​ថ្ងៃទី៣ មករា ថា ​រដ្ឋ​មន្ត្រី​​ការ​បរទេស​អាមេរិក​លោកស្រី​ហ៊ីលឡា​រីគ្លីន​តុន​ដែលចូល​​មន្ទីរ​ពេទ្យ​រយៈពេល​៤​ថ្ងៃ ដើម្បីព្យាបាល​​បញ្ហា​​​ដុំ​ក្រួស​ក្នុង​​​​សរសៃ​ឈាម​មួយ​ត្រង់​ក្បាល​នោះ នឹង​អាច​វិល​មក​ធ្វើការ​វិញ​នា​សប្តាហ៍​ក្រោយ។លោកស្រី​វិក​តូ​រៀ នូឡែន​​អ្នក​​នាំពាក្យ​ក្រសួង​ការ​បរទេស​អះ​អាងថា​​លោកស្រី​គ្លីន​តុន កំពុង​សម្រាក​នៅ​ឯ​ផ្ទះ ​។ លោកស្រី​

នាង​​លី​ណា​​ឈាន​ចូល​ដល់​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​​ព្រ័ត្រ​ប្រ​កួត​វាយ​កូន​​បាល់​ Shenzhen Open

Posted: 03 Jan 2013 11:39 PM PST

យុទ្ធ​នា​ការ​ឆ្ពោះ​ទៅ​រក​ពាន​ជើង​ឯក​ក្នុង​ឆ្នាំ​ថ្មី​របស់​នាង​លី​ណា​កំពុង​លេចចេញ​ជា​រូប​រាង​​បណ្តើរ​ៗ​ហើយ ​ខណៈ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ទី​៣​មក​រា​ នាង​​បាន​ឆ្លង​ផុត​វគ្គ​១/៤​ឈាន​​ចូល​ដល់​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ​កម្ម​វិធី Shenzhen Open​ក្រុង​​ប៉េ​កាំង ប្រ​ទេស​ចិន ។ នាង​លី​ណា​ ដែល​ជា​ជើង​ឯក​ក្រប​ខ័ណ្ឌធំ French Open ឆ្នាំ​២០១១ ​និង​ជា​កីឡាការិនី​លំដាប់​ទី​៧​ពិភព​លោក​ បាន​ប្រើ​ពេល​អស់​១​

​ផឹក​ស្រវឹង​ជោក​ជាំ​​ឈប់​រថយន្ត​កណ្តាល​ផ្លូវ​ដេក​​ធ្វើ​ព្រងើយ​បង្ក​ការ​ភ្ញាក់​ផ្អើល​

Posted: 03 Jan 2013 11:31 PM PST

រថយន្តដែល​ឈប់​នៅ​កណ្តាល​ផ្លូវ​
រាជធានី​ភ្នំពេញ ៖ ​បុរស​ម្នាក់​​ស្រវឹង​ជោក​ជាំ​ដែល​គេ​អះអាង​ថា ទើបតែ​​ចេញ​មក​ពី​ផឹក​ហើយ​ធ្វើ​ដំណើរ​​ទៅ​មុខ​ពុំ​​រួច​ចៀស​វាង​ការ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​​ក៏​បាន​​បើក​រថយន្ត​ម៉ាក​កូរ៉ូឡា​ ពណ៌​ទឹកប្រាក់ ស៊េរី​២០០៣ មួយ​គ្រឿង​ មក​ឈប់​ដេក​នៅ​កណ្តាល​ផ្លូវ​លេខ​២៦១ កែង​វិថី​​ឧកញ៉ា​ទេព​ផន ​មុខភោជនីយ​ដ្ឋានទីក្រុង​បៃតង ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលាម៉ោង​១០​

បិទវគ្គ​​និងបើក​ថ្មី​​បន្ត​ជូន​សិស្ស​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​ន៍​ប៊ុន រ៉ានី ហ៊ុន សែន ​ពោធិ៍​សាត់

Posted: 03 Jan 2013 11:22 PM PST

បិទវគ្គ​​និងបើក​ថ្មី​​បន្ត​ជូន​សិស្ស​មជ្ឈ​មណ្ឌល​អភិវឌ្ឍ​ន៍​ប៊ុន រ៉ានី ហ៊ុន សែន ​ពោធិ៍​សាត់
ខេត្តពោធិ៍​សាត់ ៖ វគ្គបណ្តុះ​បណ្តាល​វិជ្ជាជីវ​ៈ​សិស្ស​​​ជំនាន់ទី៣០ ​នៅមជ្ឈ​មណ្ឌល​អភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍​សាត់ ​ដែល​បាន​​ដំណើរ​​​ការ​អស់រយៈ​ពេល​៦ខែកន្លងមកនេះ ​បានធ្វើពិធីបិទវគ្គ​​​នាព្រឹក​ថ្ងៃទី៤ ​មករា ២០១៣ ​​ក្រោម​អធិបតីភាព​​លោក​ជំទាវ ទី បូរ៉ាស៊ី ​​សមាជិក​អចិន្ត្រៃយ៍​​​ព្រឹទ្ធ​សភា​​​ តំណាង​ដ៏​ខ្ពង់ខ្ពស់​​​​របស់លោកជំទាវ​​កិត្តិ​ព្រឹទ្ធ​​​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ។

សមាជិក​រាជ​រដ្ឋាភិបាល​​គួរ​តែ​ឆ្លើយ​នឹង​សំណួរ​របស់​សមាជិក​សភា

Posted: 03 Jan 2013 11:18 PM PST

រាជ​ធានី​ភ្នំពេញ​ ៖ យោងតាមរដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ លោក​ខៀវ​ កញារីទ្ធ ដែល​បានស្រង់ប្រសាសន៍​សម្តេច​ ហ៊ុន សែន ផ្សាយ​តាម​​ប​ណ្តាញ​​ទំនាក់​ទំនង​សង្គមហ្វេសប៊ុករបស់​លោកបានឲ្យដឹងថា នៅក្នុងកិច្ច​ប្រជុំពេញអង្គ​គណៈរដ្ឋមន្រ្តីនៅ​ព្រឹកថ្ងៃទី៤ មករា ២០១៣នេះ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បានជម្រុញឲ្យសមា​ជិករាជរដ្ឋាភិ​បាល គួរតែឆ្លើយទៅនឹង​សំណួរ​នានា​

ហម ឈរ៉ា ​អំពាវ​នាវ​​សិល្ប​ករ​ សិល្ប​ការិនី​ខិតខំ​ចៀស​​ឱ្យ​ឆ្ងាយ​ពី​រឿងអាស្រូវ​

Posted: 03 Jan 2013 11:15 PM PST

លោក​ហម ឈរ៉ា
រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​​ជើងចាស់ និង​មិនធ្លាប់​​មាន​រឿង​​អាស្រូវពី​មុនមក គឺ​លោក​ហម ឈរ៉ា ​បាន​អំពាវនាវ​​ជាថ្មី​ម្តងទៀត​​ដល់​សិល្ប​ករ សិល្ប​​ការិនី​​ខ្មែរ​ត្រូវ​ខិតខំធ្វើ​យ៉ាងណា​​ចៀស​ឱ្យ​ឆ្ងាយ​ពី​រឿងអាស្រូវ​ផ្ទាល់​​ខ្លួន​ដែល​​ជា​​មូល​ហេតុ​​សំខាន់​នាំឱ្យ​បាត់​បង់​​តម្លៃ​សិល្បៈ និង​សីល​ធម៌​នៃ​ប្រពៃណី​ខ្មែរ ។ ដោយ​ចាត់​ទុក​​សិល្ប​ករ សិល្ប​ការិនី​​ជា​មនុស្ស​សំខាន់​របស់​មហា​ជន​រួមទាំង​ជា​កោសិកា​នៃ​សិល្បៈ​វប្ប​

​ភោជនីយដ្ឋាន​Fish &Co.កំណត់​តម្លៃ​ថ្មី​សមរម្យ​សម្រាប់​អតិថិជន​

Posted: 03 Jan 2013 11:00 PM PST

​ភោជនីយដ្ឋាន​Fish &Co.កំណត់​តម្លៃ​ថ្មី​សមរម្យ​សម្រាប់​អតិថិជន​
រាជធានី​ភ្នំពេញ​ ៖ ភោជ​នីយដ្ឋាន​Fish & Co. ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​មហាវ​ិថី​ព្រះសុ​​ីសុវត្ថិ​​ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូន​ពេញ ​ខា​ង​ត្បូង​ផ្សារ​រាត្រីច​ម្ងាយ​​៣០​ម៉ែត្រ​ បាន​កំណត់​តម្លៃថ្មីសម្រាប់​មុខ​ម្ហូប​ទាំង​អស់​នៅក្នុង​ភោជនីយ​ដ្ឋាន​ ​ទាបជាង​តម្លៃចាស់​ដើម្បី​ជួយ​សម្រួល​ដល់​អតិ​ថិជន​ ។​ កាល​ពី​​ឆ្នាំចាស់​ឆ្នាំ២០១២​ រាល់​​​​មុខ​ម្ហូប​​នៅ​ក្នុង​ភោជ​នីយ​ដ្ឋាន​Fish​&​Co.​ហាក់ដូចជា

ទី​ផ្សារ​​អាស៊ី​ឡើង​ខ្ពស់​ក្រោយ​ពី​អាមេរិក​ទម្លាយ​​ភាព​ចក្រ​វិបត្តិ​សា​រ​ពើ​ពន្ធ​

Posted: 03 Jan 2013 10:51 PM PST

​
​ទី​ផ្សារ​អាស៊ី​ហក់​ឡើង​ខ្ពស់​កាលពី​ថ្ងៃ​​ព្រហស្បត៍​ ក្រោយ​ពីសភា​អាមេរិក​បាន​ទម្លាយ​ភាព​ទាល់​ច្រក​នឹង​ឈាន​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​បញ្ចៀស​មហន្ត​រាយ​សារ​ពើ​ពន្ធ ។សន្ទស្សន៍​ផ្សារ​ហ៊ុន​ទី​​ក្រុង​ស៊ីដនី​កើត​០,៧៨%​​ ឬ​៣៤,៨​ពិន្ទុ​ ទ​ី​ក្រុង​ហុងកុង​កើន​០,៣៧% ឬ​៨៦,៦២​ពិន្ទុ ទី​ក្រុង​សេអ៊ូល​ធ្លាក់​ចុះ​០,៥៧% ឬ​បាត់​បង់​១១,៦៩ ពិន្ទុ ។ ចំណែក​ផ្សារ​ហ៊ុន​ក្រុង​សៀង​ហៃ​និង​តូក្យូ បាន​បិទ​ទ្វារ​

បង្ក្រាប​មុខសញ្ញា​​ប្លន់​ប្រដាប់អាវុធ​​ទាំង​សំបុក​​កំពុងសេព​គ្រឿងញៀន​​ក្នុងផ្ទះ​​សំណាក់

Posted: 03 Jan 2013 10:50 PM PST

បង្ក្រាប​មុខសញ្ញា​​ប្លន់​ប្រដាប់អាវុធ​​ទាំង​សំបុក​​កំពុងសេព​គ្រឿងញៀន​​ក្នុងផ្ទះ​​សំណាក់
ខេត្តកំពង់ចាម ៖ ​កម្លាំង​នគរ​បាល​ការិយាល័យ​​​ប្រឆាំងគ្រឿងញៀន ​​បាន​សហការ​ជាមួយក្រុមអន្តរាគមន៍​នៃ​ស្នង​ការ​ដ្ឋាននគរបាល​ខេត្ត ​បាន​បើក​កិច្ច​ប្រតិ​បត្តិ​ការ​​ចុះបង្ក្រាបជនសង្ស័យ​​មួយក្រុម មានគ្នា​៤នាក់ ​កំពុង​តែ​​សេពគ្រឿងញៀន នៅក្នុង​បន្ទប់​លេខ​​២០១ និង​២០១២ ​​និង​២០១២ ផ្ទះ​សំណាក់​​អង្គរជុំ ​​ស្ថិត​ក្នុងភូមិ​​ទី៤ ​សង្កាត់​វាលវង់ ​​ក្រុងកំពង់ចាម ។ ប្រតិបត្តិ​ការ​នេះ ធ្វើឡើង​​កាលពី​

វិស័យទេសចរណ៍​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​ជាតិ​

Posted: 03 Jan 2013 10:45 PM PST

វិស័យទេសចរណ៍​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​ជាតិ​
រាធានីភ្នំពេញ​ ៖ ក្នុងមួយឆ្នាំៗ​​មាន​ភ្ញៀវ​ទេស​ចរ​​មក​ទស្សនា​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​យ៉ាង​ច្រើន​សន្ធឹក​​សន្ធាប់​​ដោយ​សារ​តែប្រទេស​​កម្ពុជាមាន​រមណីយដ្ឋានច្រើនកន្លែង​ និងស្រស់ស្អាត​​​ដែលមាន​​ទាំង​រមណីយដ្ឋាន​​​ធម្មជាតិ​ វប្បធម៌​​ និងរមណីយ​ដ្ឋាន​​កែច្នៃ​​ ។ នៅ​ពេល​​ដែល​មាន​ភ្ញៀវ​​ទេសច​រ​មក​ទស្សនា​​​យ៉ាង​ច្រើន​ដូចនេះ​​ អាច​ធ្វើ​ឱ្យ​​​មាន​កំណើន​សេដ្ឋកិច្ច​តាម​រយៈ​វិស័យ​នេះ​បាន​មួយកម្រិត​ទៀត​​​ផង​ដែរ ។ ​

អ្នក​នេសាទ​​ប្រព្រឹត្ត​​បទ​ល្មើស​ឆក់​ត្រី​ភ្លាត់​​ស្នៀត​ឆក់​​ខ្លួន​ឯង​​ស្លាប់​

Posted: 03 Jan 2013 10:42 PM PST

សមត្ថកិច្ច​កំពុងធ្វើអន្តរាគមន៍​​នៅ​កន្លែង​កើតហេតុ​
ខេត្ត​បាត់​ដំបង​ ៖ ​សមត្ថ​កិច្ច​ស្រុក​ឯក​ភ្នំ​បាន​ឱ្យ​ដឹងថា ​អ្នក​នេសាទ​ម្នាក់​បាន​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​​ទឹក ​ក្រោយ​ពី​គាត់​ភ្លាត់​ស្នៀត​ពេល​ប្រើ​ឧបករណ៍​​ល្មើស​ច្បាប់​ឆក់​យក​ត្រី​​នៅតំបន់​​​បឹងទន្លេ​សាប ហើយ​បែរជា​ឆក់​ខ្លួន​ឯង ។ ​ហេតុ​ការណ៍​នេះ​ត្រូវគេ​រាយ​ការណ៍​ថា បាន​កើតឡើង​កាល​ពី​រសៀល​ថ្ងៃទី​៣ មករា ២០១៣ នៅ​ចំណុច​ពាក់​កណ្តាល ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ​ស្រុក​ឯក​ភ្នំ ។

ក្មេង​ស្រី​​​ជំទង់​រូប​នេះ​ជា​នារី​ខ្ពស់​ជាង​គេ​បំផុត​លើ​ពិភព​លោក​

Posted: 03 Jan 2013 10:34 PM PST

នារី​​ជំទង់​ខ្ពស់​បំផុត​​​ និង​សង្សារ​
មាន​អាយុ​​១៧​ឆ្នាំ នាង​ELISANY DA CRUZ SILVA ត្រូវ​​បាន​គេ​ចាត់​​ថា ​​ជា​នារី​​ជំទង់​​ដែលមាន​មាឌ​​ខ្ពស់​​ជាង​​គេ​បំផុត​​​លើ​​ពិភព​​លោក​។ ​នារី​​ជន​ជាតិ​​ប្រេស៊ីល​​រូប​នេះ​មាន​កម្ពស់​​​ដល់​​ទៅ​​​២,០៦​ម៉ែត្រ​​រៀប​រាប់​​ថា​ នាង​មាន​សង្សារ​ហើយ​ឈ្មោះ​FRANCINALDO ។ ​ចាត់​ទុក​ជា​នារី​​ជំទង់​មាឌ​​ខ្ពស់​ជាង​គេ​បំផុត​​​លើ​ពិភព​លោក​​​​នាង​ELISANY DA CRUZ SILVA ​មាន​កម្ពស់​​​២,០៦​​ម៉ែត្រ​​​ពេល​នាង​

​​ថៅកែ​​បញ្ចាំ​នៅកាស៊ីណូ​​ត្រូវ​ចោរប្លន់​​​បាញ់​​​​2គ្រាប់​យកកាបូប​ប្រាក់​

Posted: 03 Jan 2013 10:30 PM PST

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖​ ថៅកែ​​ទទួលបញ្ចាំ​​២​នាក់​​ប្ដី​ប្រ​ពន្ធ​​​នៅកាស៊ីណូ​​ណាហ្គា​​ បាន​​ត្រូវក្រុម​ចោរ​​​២នាក់​​​​ប្រ​ដាប់​​អាវុធ​​​មិន​ស្គាល់​​អត្ត​សញ្ញាណ​​​ធ្វើសកម្ម​ភាព​​​តាម​​បាញ់​ប្រហារ​​​ចំនួន​ពីរ​គ្រាប់​​​ប្លន់​យក​​កាបូប​ប្រាក់​​ទៅ​បាត់ ​ដែល​តាម​ប្រភ​ព​ព័ត៌​មាន​​​​​ថា ប្រាក់​​នៅ​ក្នុងកា​បូប​​​​​នោះ​មាន​​ចំនួន​​ជិត​៣​​ម៉ឺន​ដុល្លារ​​​ កាលពី​​វេលាម៉ោង​​​៨ និង​​១៥នាទី​​យប់ថ្ងៃទី​​​២ មករា​​ ២០១៣ ​នៅ​​​​ពេល​មក​ដល់​មុខ​​ផ្ទះ​របស់​ខ្លួន​​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី០៤ មករា ២០១៣

Posted: 03 Jan 2013 10:23 PM PST

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី០៤ មករា​២០១៣​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា តម្លៃ​​​​មូល​បត្រ​ក្នុង​ការ​ទិញ​​ដូរ​ទាំង​២​លើក​ ៖

រថយន្ត​មួយ​គ្រឿង​ឆាបឆេះ​​លើ​ស្ពាន​ជ្រោយ​ច​ង្វា​ កក​ស្ទះ​​ចរា​ចរណ៍​យ៉ាង​ខ្លាំង​

Posted: 03 Jan 2013 10:18 PM PST

រថយន្តដែល​កំពុង​ឆាប​ឆេះ​នៅ​លើ​ស្ពាន​
រាជធានី​ភ្នំពេញ ៖ ​រថយន្ត​មួយ​គ្រឿងម៉ាក​ហុងដា CRV ពណ៌ខ្មៅ ពាក់ស្លាក​ភ្នំពេញ 2A-9253 ​កំពុង​បើក​បរ​ឆ្លង​កាត់​ស្ពាន​ជ្រោយ​ចង្វា​បាន​ពាក់​កណ្តាល​ ​ ស្រាប់តែ​​ឆាបឆេះ​​ហុយ​ផ្សែង​ទ្រលោម​ និង​អណ្តាត​​ភ្លើង​សន្ធោ​សន្ធៅ​ ​ធ្វើ​ឱ្យ​​ម្ចាស់​ភ័យ​ព្រលឹង​ចុង​សក់​ បង្ក​ឱ្យ​មាន​

ផ្តល់​​​អាវ​រងា​​​សម្តេច​​​តេ​ជោ​​ហ៊ុន សែន ​និង​លោក​ជំទាវ​​​ជូន​​ការិយា​ល័យ​​ទី​​2

Posted: 03 Jan 2013 10:15 PM PST

ខេត្ត​ពោធិ៍​សាត់​​​ ៖ នៅ​ថ្ងៃ​ទី​​៣ មករា ​លោក​វរ​សេនីយ៍​​​ត្រី​មាស ​កូវ នាយ​រង​​មណ្ឌល​​៥ ទទួល​ទិស​ពោធិ៍​សាត់​​នៃ​ការិយា​ល័យ​​​ទី​​២​​​កង​ទ័ព​ជើង​គោក​ និង​​លោក​​វរ​សេនីយ៍​​ត្រី ម៉ោញ ​កត្តា​ផល ​នាយ​ស្នាក់​​ការ​កា​រិយា​ល័យ​​ទី​​២​​កង​ទ័ព​​ជើង​គោក​​ប្រចាំ​ខេត្ត​​ពោធិ៍​​សាត់​ ​​បាន​ចែក​អាវ​រងា​​ដល់​កម្លាំង​​​ក្រោម​​ឱវាទ​​ចំនួន​​១៦​នាក់​ ដែល​​ជា​អំណោយ​​ដ៏​​ថ្លៃ​ថ្លា​​របស់​សម្តេច​​អគ្គ​មហា​​​សេនា​បតី​​តេ​ជោ ហ៊ុន សែន

លួង​លោម​​រួម​​រ័ក​​នៅ​​ផ្ទះ​ជួល​​បាន4​ដង​​សន្យា​ទិញ​​ទូរ​ស័ព្ទ​​

Posted: 03 Jan 2013 10:00 PM PST

ជនល្មើស​ត្រូវបានចាប់ខ្លួន
រាជ​ធានី​ភ្នំ​ពេញ ៖ ​​សាលា​​ដំបូង​​រាជ​ធានី​ភ្នំ​ពេញ បាន​​​​សម្រេច​​ឃុំ​ខ្លួន​បុរស​ម្នាក់​​​​ដាក់​ពន្ធ​នា​គារ​​ជា​​បណ្តោះ​អាសន្ន​​ កា​ល​ពី​​រសៀល​​ថ្ងៃ​ទី​​១ មករា ឆ្នាំ​​​២០១៣​ ​ដោយ​​​​​​​ជាប់​ចោទ​​​ពី​បទរំ​​​​លោភ​​​សេព​​សន្ថវៈ​​​កម្មការិនី​​​​ម្នាក់​នៅ​ផ្ទះ​​សំណាក់​​រហូត​ដល់​ទៅ​​៤​ដង​ ។ ​​បុរស​ដែល​​​ត្រូវ​​​ឃុំ​​ខ្លួន​នេះ​​​ឈ្មោះ​ស្រ៊ុន ​ម៉េង​លាង ​ហៅ​ចិន្តា ​អាយុ​​៣៤​ឆ្នាំ ​​ស្នាក់​នៅ​ផ្ទះ​ជួល​​ក្នុង​​សង្កាត់​ចោម​ចៅ ខណ្ឌ​​ពោធិ៍​​សែន​ជ័យ ​ជា​​អ្នក​រត់​ម៉ូតូ​

ប៉ូលិស​​ក្រសួង​​មហា​​ផ្ទៃ​​ចាប់​​ខ្លួន​​យុវជន​​ម្នាក់​​ពី​​បទ​​ឧ​ក្រិដ្ឋ​​ផ្ញើ​សារ​​អេឡិច​​ត្រូ​និក​​ជំរិត​​ទារ​​ប្រាក់​​5​ម៉ឺន​​ដុល្លារ

Posted: 03 Jan 2013 09:55 PM PST

មន្ត្រី​សមត្ថ​កិច្ច​នាំ​ខ្លួន​យុវជន​ជាប់​ចោទ​មក​តុលា​ការ​
រាជ​ធានី​ភ្នំពេញ ៖ ​នគរបាល​ការិយាល័យ​ឧក្រិដ្ឋ​វិទ្យា​នៃនាយក​ដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួង​​មហា​ផ្ទៃ​ កាលពី​​ថ្ងៃ​ទី​២​ មករា ​បានឃាត់​ខ្លួន​បុរស​​ម្នាក់​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដោយ​ជាប់​ពាក់​ព័ន្ធ​នឹង​​ករណី​កំហែង​យក​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិកពី​អ្នក​ដទៃ ។ បុរស​​ជាប់ចោទ​​ឈ្មោះ​ឃួម ​សុបញ្ញា ​អាយុ​២៧​ឆ្នាំ ​​​ជា​អ្នក​បម្រើ​ការងារ​ឱ្យ​ក្រុម​ហ៊ុន​មួយ​ជំនាញខាង​​​កុំ​ព្យូ​ទ័រ​ ស្នាក់​នៅ​​

នាំ​គោម​ក​លក់​នៅភ្នំពេញ​បាត់​ខ្លួន​ជា​មួយ​ប្រាក់​រាប់​លាន​ប្រកាស​ប្តឹង​ដល់​សមត្ថ​កិច្ច

Posted: 03 Jan 2013 09:50 PM PST

សមត្ថកិច្ច​បង្ហាញ​មុខ​​បុរស​ដែល​បាត់​ខ្លួន​
ខេត្ត​ពោធិ៍សាត់​​ ៖ ​ឈ្មួញ​​កណ្តាល​​រក​សីុ​ទិញ​គោ​ក្របី​​​ម្នាក់​ បាន​បាត់​ខ្លួន​​​តាំងពី​ថ្ងៃទី​​​២២ ធ្នូ​​ ​​ឆ្នាំ​២០១៣​មក​ ខណៈ​​ពេល​នាំ​គោ​ទៅ​​​លក់​​នៅ​ឯ​ភ្នំ​ពេញ​​​ ធ្វើ​ឱ្យ​ប្រពន្ធ​​​​កូន និង​ឪពុក​ម្តាយ​​​​នៅ​​ឯ​ផ្ទះ​​​​មាន​ការ​ព្រួយ​​បារម្ភ​យ៉ាង​​​​ខ្លាំង​មិន​​​​ដឹង​ថា​ស្លាប់​ ឬ​រស់​​ ឬ​​ក៏​មាន​បញ្ហា​​អ្វី​នោះ​​ទេ ។​ ​លោក​សៅ​ រ៉ន​​ ​អាយុ​​​​៥៨​ឆ្នាំ​​​ ​ជា​បង​ថ្លៃ​​​បាន​ប្រាប់​កោះ​សន្តិ​ភាព​​​ថា ​​អ្នក​​​​ដែល​បាត់​ខ្លួន​​នោះ​ឈ្មោះ​​​ណុប​ រឿន​ អាយុ​​៤៦​ឆ្នាំ​​ ប្រពន្ធ​​ឈ្មោះ​ឈឹម

ស្នេហា​ក្រុម​នាង​ស៊ីម​2​ជាប់​ចោទ​កេង​ប្រាក់​ថៅកែ​ផ្គាប់​ចិត្ត​គូ​ស្នេហ៍2​នាក់

Posted: 03 Jan 2013 09:40 PM PST

ស្ត្រីជាប់ចោទ
ខេត្ត​ស្វាយ​រៀង​​ ៖ ​នារី​ស៊ីម​២​ម្នាក់​​​ដែល​លង​់​ស្នេហ៍​​ភេទ​ដូចគ្នា​​​ដល់​ទៅ​​២នាក់ បាន​​​ត្រូវ​សម​ត្ថ​កិច្ច​​​​ចាប់​ខ្លួន​​​​កាល​ពី​ថ្ងៃ​ទី​​​៣០​​ ​ធ្នូ ​ឆ្នាំ ២០​១​២​ ដោយ​ជាប់​ចោទ​​ពីបទ​​​រំលោភ​​​លើ​​​សេចក្ដី​ទុក​​ចិត្ត​​​ កេង​ប្រវ័ញ្ច​​ប្រាក់​ថៅកែ​​ចំនួន​​​ជាង​២ម៉ឺន​ដុល្លារ​​​ដែល​គេ​​សង្ស័យថា ​យក​ទៅ​​​​​ផ្គត់​ផ្គង់​គូ​ស្នេហ៍​ ។ ទាក់​ទិន​នឹង​​​​​ករណី​​នេះ​សមត្ថកិច្ច​​​បាន​​ទម្លាយ​​​ឱ្យ​ដឹងថា ជន​ជាប់​ចោទ​​ពី​បទ​រំ​លោភ​​​លើ​សេចក្តី​​ទុក​​​ចិត្ត​​នេះ​ឈ្មោះ​​អឹុម ​សូដាវី ​

ជន​ជាតិ​រុស្ស៉ី​ចាប់​បង្ខាំង​ក្រុម​កម្មករ​ខ្មែរ​នៅ​លើ​នាវា

Posted: 03 Jan 2013 09:30 PM PST

ក្រុម​កម្មករ​ខ្មែរ​ទាំង​៦នាក់​
ខេត្ត​ព្រះ​​​សីហនុ​ ៖ ជន​ជាតិ​​រុស្ស៊ី​​​៣​នាក់​បាន​​​ជាប់​ចោទ​​បង្ខាំង​​​កម្ម​​ករ​​នាវា​​ និង​​អ្នក​បើក​​បរ​​ ហើយ​​​ត្រូវ​​​បាន​​សាលា​​ដំបូង​ខេត្ត​​​ចេញ​ដីកា​​​ឃុំ​ខ្លួន​​នៅ​ពន្ធ​នា​​​គារ​​ជា​បណ្តោះ​​អាសន្ន​​​រង់​ចាំ​​ការ​ស៊ើប​​អង្កេត​ ។ ការ​ចាប់​​​ក្រុម​អ្នក​​បើក​នាវា​​ និង​កម្ម​​ករ​​​​បង្ខាំង​​​ទុក​នេះ​បាន​កើត​ឡើង​​តាំង​ពី​​ថ្ងៃទិ​៣០ ធ្នូ មក​ម៉្លេះ និង​​ទើប​តែ​​​បែក​​ធ្លាយ​​នៅ​ថ្ងៃទី​​៣ មករា ឆ្នាំ​២០១៣ ។

តាម​បាញ់​ប្លន់​យក​កាបូប​ប្រាក់​3​ម៉ឺន​ដុល្លារ​ពី​អ្នក​ទទួល​បញ្ចាំ​ក្នុង​កាស៊ីណូ

Posted: 03 Jan 2013 09:20 PM PST

កម្លាំងសមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើត​ហេត
រាជធានី​ភ្នំពេញ ៖​ ថៅកែ​​ទទួលបញ្ចាំ​​២​នាក់​​ប្ដី​ប្រ​ពន្ធ​​​នៅកាស៊ីណូ​​ណាហ្គា​​ បាន​​ត្រូវក្រុម​ចោរ​​​២នាក់​​​​ប្រ​ដាប់​​អាវុធ​​​មិន​ស្គាល់​​អត្ត​សញ្ញាណ​​​ធ្វើសកម្ម​ភាព​​​តាម​​បាញ់​ប្រហារ​​​ចំនួន​ពីរ​គ្រាប់​​​ប្លន់​យក​​កាបូប​ប្រាក់​​ទៅ​បាត់ ​ដែល​តាម​ប្រភ​ព​ព័ត៌​មាន​​​​​ថា ប្រាក់​​នៅ​ក្នុងកា​បូប​​​​​នោះ​មាន​​ចំនួន​​ជិត​៣​​ម៉ឺន​ដុល្លារ​​​ កាលពី​​វេលាម៉ោង​​​៨ និង​​១៥នាទី​​យប់ថ្ងៃទី​​​២ មករា​​ ២០១៣ ​នៅ​​​​ពេល​មក​ដល់​មុខ​​ផ្ទះ​របស់​ខ្លួន​​លេខ​៧៨​ ផ្លូវបេតុង

ឆ្នាំម្សាញ់​2013​ជា​ឆ្នាំ​ពស់​ពិស​ព្រួស​ភ្លើង​ហោរា​​សាស្ត្រ​ទស្សន៍​ទាយ​ពីជោគ​ជតា​រាសី​តាម​អាយុ

Posted: 03 Jan 2013 09:10 PM PST

ហោរា​​សាស្ត្រ​ទស្សន៍​ទាយ​ពីជោគ​ជតា​រាសី​តាម​អាយុ
ឆ្នាំ​ម្សាញ់​ ឬឆ្នាំ​ពស់​ដែលចូល​មក​ដល់​នេះ​ក្រុម​ហោរា​បាន​​ប្រកាស​ថា ​ជាប្រភេទ​ពស់​មាន​ពិស​ ព្រួស​ភ្លើង​ដែល​ការ​ទស្សន៍​ទាយ​ពី​ជោគ​ជតា​រាសី​ប្រចាំឆ្នាំ​២០១៣ ថាជា​ឆ្នាំដែល​មាន​អំពើ​ហិង្សា​កើនឡើង​ទ្វេ​ដង ។ ខាង​ក្រោម​នេះជាការ​ទស្សន៍​ទាយ​លើ​ជោគ​ជតា​រាសី​ក្នុង​​រវាង​ថ្ងៃកំណើត​របស់​បុគ្គល​គ្រប់រូប​ស្រប​តាម​ជោគ​​​ជតារាសី ឆ្នាំ​ម្សាញ់​២០១៣​រួម​មាន ៖

កុំ​លេង​ល្បែង​​ខាត​​កម្ពុជា​​មិន​​ដែល​​បិទ​​ព្រំ​ដែន​​ទេ ភាគ​ច្រើន​​ខាង​​ថៃ ប្រ​យ័​ត្ន​​កម្ពុជា​​បិទ​​គឺ​​បិទ​​រហូត

Posted: 03 Jan 2013 09:00 PM PST

ខេត្ត​​ប៉ៃ​លិន​​​ ៖ ​សម្តេច​​អគ្គ​មហា​សេនា​​បតី​តេ​ជោ​ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​បាន​​ផ្តាំ​​​​ផ្ញើ​​​ដល់​អាជ្ញា​​ធរ​​ខេត្ត​​ច័ន្ទ​​បុ​​រី​ ​​របស់​​ថៃ​ ដែល​នៅ​ជាប់​​​នឹ​ង​​ខេត្ត​ប៉ៃ​លិន​ សូម​កុំ​​ឱ្យ​​លេង​ល្បែង​​ខាត​ ​គឺ​​​ត្រូវ​មាន​​​ទំនាក់​ទំនង​​ល្អ​រវាង​​ប្រជា​ជន​​និង​ប្រជា​ជន​​​​ប្រទេស​​ទាំង​​២​​ក្នុង​ការ​​ធ្វើ​​ពាណិ​ជ្ជ​កម្ម​​តាម​ព្រំ​ដែន​​​ឱ្យ​បាន​ល្អ​ សូម​​កុំ​​ឱ្យ​ប៉ូលិស​​​ថៃ​រក​​ល្បិច​បិទ​​ព្រំ​ដែន​​ឱ្យ​សោះ​... ។

វាយ​ប្រហារ​​​ភេរវកម្ម​​​​នៅ​អីុរ៉ាក់​​​ស្លាប់​អ្នក​​​ធ្វើ​ធម្មយាត្រា​​​​27​នាក់​

Posted: 03 Jan 2013 08:03 PM PST

ក្រុម​​នារី​ស៊ុន​នីត​អីុរ៉ាក់​ធ្វើ​បាតុ​កម្ម​​​ប្រឆាំង​​​នយោបាយ​​នាយក​រដ្ឋ​មន្ត្រី 
ការ​វាយ​ប្រហារ​​អត្តឃាត​ដោយ​ប្រើ​រថយន្ត​​បង្កប់​គ្រឿង​​ផ្ទុះ​មួយ​​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​​​​២៧​នាក់​ និង​របួស​៦០​នាក់​​កាល​ពី​ថ្ងៃទី​​៣ មករា ​ក្នុង​ចំណោម​​​ពួក​អ្នក​ធ្វើ​ធម្មយា​ត្រា​​​ស៊ីអីុត​​ដែល​ប្រមូល​ផ្តុំ​​គ្នា​នៅ​ទីក្រុង​​មូសា​យ៉ាប​​ចម្ងាយ​​៦០​គីឡូ​ម៉ែត្រ​ភាគ​ខាង​ត្បូង​​​ក្រុង​បាដាដ ។ នេះបើ​តាម​សេចក្តី​​រាយ​ការណ៍​​របស់​ប៉ូលិស​​​​​អីុរ៉ាក់​​ និង​របស់​​បុគ្គលិក​មន្ទីរពេទ្យ​ ។

កម្លាំង​សមត្ថ​កិច្ច​ខណ្ឌ​ដង្កោ និង​ប៉ូលិស​សេដ្ឋ​កិច្ច​រាជធានីភ្នំពេញ​រឹប​អូស​បាន​រថយន្ត​​កញ្ចាស់​​ចង្កូត​ស្តាំ​ចំនួន​៣​គ្រឿង​

Posted: 03 Jan 2013 08:02 PM PST

រាជធានី​ភ្នំពេញ ៖ រថយន្ត​កញ្ចាស់​ចំនួន​៣​គ្រឿង​​ត្រូវបាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​រួម​មាន​កម្លាំង​​ប៉ូលិស​សេដ្ឋ​កិច្ច​រាជ​ធានីភ្នំពេញ និង​ប៉ូលិស​ខណ្ឌ​ដង្កោ ​ធ្វើការ​រឹប​អូស​បាន​បន្ទាប់​ពី​មាន​ការ​សង្ស័យ​​ថា រថយន្ត​នោះ​ដឹក​ឈើ​គ្រញូង​ដោយ​លួចលាក់ និង​ដឹក​មេ​ស្រា​ចេញពី​ប្រទេស​វៀតណាម​​ចូ​លមក​ដើម្បី​ផលិត​ស្រា​ចែកចាយ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ ។

កូរ៉េ​ខាង​ត្បូង​​​បដិសេធ​​​មិន​ធ្វើ​បត្យាប័ន​​ជន​ជាតិ​​​ចិន​​ម្នាក់​​​​ជាប់​ចោទ​​ពី​ការ​លួច​ដុត​នៅ​ជប៉ុន​

Posted: 03 Jan 2013 08:01 PM PST

ិះ​ខាង​ក្រោយ​​ក្នុង​រថយន្ត​​​ជា​ជន​ជាតិ​​ចិន​ដែល​​ជប៉ុន​​​ទាម​ទារ​​ធ្វើ​បត្យាប័ន​
បណ្តា​អ្នក​ទទួលខុសត្រូវ​​​តុលាការ​​កូរ៉េ​ខាង​ត្បូង​​​ឱ្យ​ដឹង​ថា ​តុលាការ​​ក្រុង​សេអ៊ូល​​​មួយបាន​សម្រេច​​​​កាល​ពី​ថ្ងៃទី​​៣ មករា ​មិនធ្វើ​បត្យា​ប័ន​​បុរស​​​ជនជាតិ​ចិន​​ម្នាក់​ទៅកាន់​​​ប្រទេស​ជប៉ុន​​​ដែល​ចង់​កាត់​ទោស​រូប​គេ​ពី​បទ​លួច​ដុត​​​​នៅ​ឯ​ទី​តាំង​​​គោរព​បូជា​យ៉ាស៊ូ​​ គូនីក្រុង​តូក្យូ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!